ROMANS
Chapter 16
Roma | KhmerNT | 16:1 | ខ្ញុំសូមឲ្យអ្នករាល់គ្នាទទួលស្គាល់នាងភីបេ ជាបងប្អូនរបស់យើង នាងជាអ្នកបម្រើក្រុមជំនុំនៅក្រុងកេងគ្រា | |
Roma | KhmerNT | 16:2 | ដើម្បីឲ្យអ្នករាល់គ្នាបានទទួលនាងក្នុងព្រះអម្ចាស់ឲ្យស័ក្ដិសមជាពួកបរិសុទ្ធ ព្រមទាំងចាំជួយនាងក្នុងគ្រប់បញ្ហាដែលនាងត្រូវការអ្នករាល់គ្នា ដ្បិតនាងបានជួយមនុស្សជាច្រើន ព្រមទាំងខ្ញុំដែរ។ | |
Roma | KhmerNT | 16:3 | សូមជម្រាបសួរដល់នាងព្រីសីល និងលោកអ័គីឡាជាអ្នករួមការងារជាមួយខ្ញុំក្នុងព្រះគ្រិស្ដយេស៊ូ | |
Roma | KhmerNT | 16:4 | ដ្បិតពួកគេបានប្រថុយជីវិតដោយព្រោះខ្ញុំ ហើយមិនគ្រាន់តែខ្ញុំប៉ុណ្ណោះទេដែលត្រូវអរគុណពួកគេ គឺក្រុមជំនុំសាសន៍ដទៃទាំងអស់ក៏អរគុណពួកគេដែរ។ | |
Roma | KhmerNT | 16:5 | សូមជម្រាបសួរដល់ក្រុមជំនុំដែលជួបជុំគ្នានៅផ្ទះរបស់ពួកគេដែរ សូមជម្រាបសួរដល់លោកអេប៉ាយនេតជាទីស្រឡាញ់របស់ខ្ញុំ ដែលជាផលដំបូងពីស្រុកអាស៊ីថ្វាយដល់ព្រះគ្រិស្ដ។ | |
Roma | KhmerNT | 16:7 | សូមជម្រាបសួរដល់លោកអាន់ត្រូនីក និងនាងយូនាសជាសាច់ញាតិរបស់ខ្ញុំ និងជាអ្នកជាប់ឃុំឃាំងជាមួយខ្ញុំដែរ អ្នកទាំងពីរជាអ្នកដែលមានកេរិ៍្ដឈ្មោះក្នុងចំណោមពួកសាវក ព្រមទាំងបានជឿព្រះគ្រិស្ដមុនខ្ញុំទៀតផង។ | |
Roma | KhmerNT | 16:9 | សូមជម្រាបសួរដល់លោកអើបាន់ជាអ្នករួមការងារជាមួយយើងក្នុងព្រះគ្រិស្ដ និងលោកស្តាគីសជាទីស្រឡាញ់របស់ខ្ញុំ។ | |
Roma | KhmerNT | 16:10 | សូមជម្រាបសួរដល់លោកអ័ពេលេស ជាអ្នកបានខ្ជាប់ខ្ជួនក្នុងព្រះគ្រិស្ដ និងសូមជម្រាបសួរដល់ក្រុមគ្រុសាររបស់លោកអើរិស្គូប៊ូល។ | |
Roma | KhmerNT | 16:11 | សូមជម្រាបសួរដល់លោកហេរ៉ូឌានជាសាច់ញាតិរបស់ខ្ញុំ និងសូមជម្រាបសួរដល់ក្រុមគ្រួសាររបស់លោកណើគីស នៅក្នុងព្រះអម្ចាស់។ | |
Roma | KhmerNT | 16:12 | សូមជម្រាបសួរដល់នាងទ្រីភែន និងនាងទ្រីផូសដែលធ្វើការនឿយហត់នៅក្នុងព្រះអម្ចាស់ និងសូមជម្រាបសួរដល់នាងពើស៊ីសជាទីស្រឡាញ់ដែលបានធ្ចើការនឿយហត់យ៉ាងច្រើននៅក្នុងព្រះអម្ចាស់។ | |
Roma | KhmerNT | 16:13 | សូមជម្រាបសួរដល់លោករូភូស ដែលព្រះអម្ចាស់បានជ្រើសរើស និងម្ដាយរបស់គាត់ ដែលជាម្ដាយរបស់ខ្ញុំដែរ។ | |
Roma | KhmerNT | 16:14 | សូមជម្រាបសួរដល់លោកអ័ស៊ីងគ្រីត លោកភ្លេកូន លោកហើម៉ាស លោកប៉ាត្រូបាស លោកហើមេស និងបងប្អូនទាំងឡាយដែលនៅជាមួយពួកគេដែរ។ | |
Roma | KhmerNT | 16:15 | សូមជម្រាបសួរដល់លោកភីឡូឡូក និងនាងយូលី លោកនេរើស និងប្អូនស្រីរបស់គាត់ព្រមទាំងលោកអូលីមប៉ាស និងពួកបរិសុទ្ធទាំងអស់ដែលនៅជាមួយពួកគេ។ | |
Roma | KhmerNT | 16:16 | ចូរជម្រាបសួរគ្នាទៅវិញទៅមកដោយការថើបបរិសុទ្ធ ហើយក្រុមជំនុំទាំងអស់របស់ព្រះគ្រិស្ដក៏ជម្រាបសួរមកអ្នករាល់គ្នាដែរ។ | |
Roma | KhmerNT | 16:17 | បងប្អូនអើយ! ខ្ញុំសូមដាស់តឿនអ្នករាល់គ្នាឲ្យប្រយ័ត្នចំពោះពួកអ្នកដែលបង្កឲ្យមានការបែកបាក់ និងការជំពប់ដួលដែលផ្ទុយពីការបង្រៀនដែលអ្នករាល់គ្នាបានទទួល គឺចូរនៅឲ្យឆ្ងាយពីពួកគេ | |
Roma | KhmerNT | 16:18 | ដ្បិតពួកមនុស្សបែបនេះមិនបម្រើព្រះគ្រិស្ដជាព្រះអម្ចាស់របស់យើងទេ គឺពួកគេបម្រើក្រពះរបស់ពួកគេប៉ុណ្ណោះ ហើយបញ្ឆោតមនុស្សស្លូតត្រង់ដោយពាក្យសំដីផ្អែមល្ហែម និងពាក្យបញ្ជោរ។ | |
Roma | KhmerNT | 16:19 | ដោយសារមនុស្សទាំងអស់បានដឹងអំពីការស្ដាប់បង្គាប់របស់អ្នករាល់គ្នា ដូច្នេះហើយបានជាខ្ញុំត្រេកអរណាស់ចំពោះអ្នករាល់គ្នា តែខ្ញុំចង់ឲ្យអ្នករាល់គ្នាមានប្រាជ្ញាខាងការល្អ ហើយមិនពាក់ព័ន្ធខាងការអាក្រក់។ | |
Roma | KhmerNT | 16:20 | ព្រះជាម្ចាស់នៃសេចក្ដីសុខសាន្ដនឹងកម្ទេចអារក្សសាតាំងឲ្យនៅក្រោមជើងរបស់អ្នករាល់គ្នាក្នុងពេលឆាប់ៗនេះ។ ដូច្នេះ សូមឲ្យអ្នករាល់គ្នាប្រកបដោយព្រះគុណរបស់ព្រះយេស៊ូ ជាព្រះអម្ចាស់របស់យើង។ | |
Roma | KhmerNT | 16:21 | លោកធីម៉ូថេជាអ្នករួមការងារជាមួយខ្ញុំ និងលោកលូគាស លោកយ៉ាសុន លោកសូសិប៉ាត្រុស ជាសាច់ញាតិរបស់ខ្ញុំក៏ជម្រាបសួរមកអ្នករាល់គ្នាដែរ។ | |
Roma | KhmerNT | 16:22 | ខ្ញុំឈ្មោះទើទាសជាអ្នកសរសេរសំបុត្ររបស់លោកប៉ូលនេះ ក៏សូមជម្រាបសួរដល់អ្នករាល់គ្នានៅក្នុងព្រះអម្ចាស់ដែរ។ | |
Roma | KhmerNT | 16:23 | លោកកៃយ៉ូសជាម្ចាស់ផ្ទះដែលទទួលខ្ញុំ ព្រមទាំងក្រុមជំនុំទាំងអស់បានជម្រាបសួរមកអ្នករាល់គ្នា ឯលោកអេរ៉ាស្ទុស ជាអ្នកគ្រប់គ្រងឃ្លាំងប្រាក់របស់ក្រុង និងលោកក្លើតុសជាបងប្អូនក៏ជម្រាបសួរមកអ្នករាល់គ្នាដែរ។ | |
Roma | KhmerNT | 16:24 | [សូមឲ្យបងប្អូនបានប្រកបដោយព្រះគុណរបស់ព្រះយេស៊ូ ជាព្រះអម្ចាស់របស់យើង អាម៉ែន។] | |
Roma | KhmerNT | 16:25 | ព្រះជាម្ចាស់មានសមត្ថភាពធ្វើឲ្យអ្នករាល់គ្នារឹងមាំតាមរយៈដំណឹងល្អរបស់ខ្ញុំ គឺជាសេចក្ដីប្រកាសអំពីព្រះយេស៊ូគ្រិស្ដ ស្របតាមការបើកសំដែងអំពីអាថ៌កំបាំងដែលបានលាក់ទុកជាយូរមកហើយ | |
Roma | KhmerNT | 16:26 | ប៉ុន្ដែឥឡូវនេះ បានបើកសំដែងឲ្យជនជាតិទាំងអស់បានដឹងតាមរយៈបទគម្ពីររបស់អ្នកនាំព្រះបន្ទូល ស្របតាមសេចក្ដីបង្គាប់របស់ព្រះជាម្ចាស់ដ៏អស់កល្បជានិច្ច ដើម្បីឲ្យគេស្ដាប់បង្គាប់ដោយជំនឿ | |