ROMANS
Chapter 3
Roma | KhmerNT | 3:1 | ដូច្នេះ តើជនជាតិយូដាមានអ្វីប្រសើរលើសគេ ហើយការកាត់ស្បែកមានប្រយោជន៍អ្វីដែរ? | |
Roma | KhmerNT | 3:2 | ប្រសើរច្រើនក្នុងគ្រប់ជំពូក គឺមុនដំបូងព្រះជាម្ចាស់បានផ្ទុកផ្ដាក់ព្រះបន្ទូលដល់ពួកគេ។ | |
Roma | KhmerNT | 3:3 | ចុះបើមានអ្នកខ្លះក្នុងចំណោមពួកគេមិនជឿ តើយ៉ាងដូចម្ដេចដែរ? តើភាពគ្មានជំនឿរបស់ពួកគេនឹងបំផ្លាញភាពស្មោះត្រង់របស់ព្រះជាម្ចាស់ឬ? | |
Roma | KhmerNT | 3:4 | មិនមែនដូច្នោះទេ! ព្រះជាម្ចាស់នៅតែពិតត្រង់ ទោះបីជាមនុស្សគ្រប់គ្នាជាអ្នកកុហកក្ដី ដូចមានសេចក្ដីចែងទុកថា៖ «ដើម្បីឲ្យព្រះអង្គបានរាប់ជាសុចរិតនៅក្នុងព្រះបន្ទូលរបស់ព្រះអង្គ ហើយមានជ័យជំនះនៅពេលគេជំនុំជម្រះព្រះអង្គ»។ | |
Roma | KhmerNT | 3:5 | បើសេចក្ដីទុច្ចរិតរបស់យើងបង្ហាញឲ្យឃើញសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ តើយើងនឹងនិយាយយ៉ាងដូចម្ដេច? តើព្រះជាម្ចាស់ទុច្ចរិតដែរឬ នៅពេលព្រះអង្គដាក់ទោសយើង (គឺខ្ញុំនិយាយតាមបែបមនុស្សទេ)? | |
Roma | KhmerNT | 3:6 | មិនមែនដូច្នោះទេ! បើព្រះជាម្ចាស់ទុច្ចរិតមែន តើព្រះអង្គនឹងជំនុំជម្រះពិភពលោកយ៉ាងដូចម្ដេច? | |
Roma | KhmerNT | 3:7 | ម្យ៉ាងទៀត បើសេចក្ដីកុហករបស់ខ្ញុំធ្វើឲ្យសេចក្ដីពិតរបស់ព្រះជាម្ចាស់ចម្រើនឡើង ដើម្បីតម្កើងសិរីរុងរឿងរបស់ព្រះអង្គវិញ តើហេតុអ្វីខ្ញុំនៅតែជាប់ជំនុំជម្រះទុកជាមនុស្សបាបដូច្នេះ? | |
Roma | KhmerNT | 3:8 | ហើយហេតុអ្វីយើងមិននិយាយថា ចូរយើងធ្វើការអាក្រក់ដើម្បីឲ្យការល្អកើតចេញមក? ដូចជាមនុស្សមួយចំនួនបាននិយាយបង្ខូចយើងថាយើងនិយាយដូច្នេះ។ អ្នកទាំងនោះដែលនិយាយដូច្នេះសមតែទទួលការជំនុំជម្រះ! | |
Roma | KhmerNT | 3:9 | បើដូច្នេះ តើយើងល្អជាងគេឬ? មិនមែនដូច្នោះទេ ដ្បិតយើងបានបញ្ជាក់ពីមុនហើយថា ទោះជាជនជាតិយូដាក្ដី ជនជាតិក្រេកក្ដី សុទ្ធតែស្ថិតនៅក្រោមបាបទាំងអស់គ្នា | |
Roma | KhmerNT | 3:10 | ដូចមានសេចក្ដីចែងទុកថា៖ «គ្មានមនុស្សណាសុចរិតឡើយ សូម្បីតែម្នាក់ក៏គ្មានដែរ | |
Roma | KhmerNT | 3:12 | មនុស្សគ្រប់គ្នាបានវង្វេង ហើយត្រលប់ជាឥតបានការទាំងអស់គ្នា គ្មានអ្នកណាម្នាក់ធ្វើល្អឡើយ សូម្បីតែម្នាក់ក៏គ្មានដែរ | |
Roma | KhmerNT | 3:13 | បំពង់កគេជាផ្នូរចំហ គេប្រើអណ្ដាតបោកបញ្ឆោត ហើយបបូរមាត់របស់គេបង្កប់ដោយពិសពស់វែក | |
Roma | KhmerNT | 3:19 | យើងដឹងថាសេចក្ដីទាំងឡាយដែលចែងទុកក្នុងគម្ពីរវិន័យសម្រាប់តែអស់អ្នកនៅក្រោមគម្ពីវិន័យ ដើម្បីបិទមាត់មនុស្សទាំងអស់ ហើយឲ្យពិភពលោកទាំងមូលស្ថិតនៅក្រោមការជំនុំជម្រះរបស់ព្រះជាម្ចាស់ | |
Roma | KhmerNT | 3:20 | ដូច្នេះ គ្មានមនុស្សណាអាចរាប់ជាសុចរិតនៅចំពោះព្រះជាម្ចាស់បាន ដោយសារការប្រព្រឹត្ដិតាមគម្ពីរវិន័យឡើយ ដ្បិតដោយសារគម្ពីរវិន័យយើងស្គាល់បាបកាន់តែច្បាស់។ | |
Roma | KhmerNT | 3:21 | ប៉ុន្ដែឥឡូវនេះ ក្រៅពីគម្ពីរវិន័យ សេចក្ដីសុចរិតរបស់ព្រះជាម្ចាស់បានសំដែងឲ្យឃើញហើយ ដោយមានគម្ពីរវិន័យ និងពួកអ្នកនាំព្រះបន្ទូលធ្វើបន្ទាល់ទៀតផង | |
Roma | KhmerNT | 3:22 | គឺជាសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ដែលមានដោយសារជំនឿលើព្រះយេស៊ូគ្រិស្ដ ហើយសម្រាប់អស់អ្នកដែលជឿ ដោយមិនខុសប្លែកគ្នាឡើយ។ | |
Roma | KhmerNT | 3:24 | ប៉ុន្ដែត្រូវបានរាប់ជាសុចរិតដោយឥតគិតថ្លៃឡើយ ដោយសារព្រះគុណរបស់ព្រះអង្គ តាមរយៈការប្រោសលោះ ដែលនៅក្នុងព្រះយេស៊ូគ្រិស្ដ | |
Roma | KhmerNT | 3:25 | គឺព្រះជាម្ចាស់បានប្រគល់ព្រះយេស៊ូទុកជាយញ្ញបូជាប្រោសលោះដោយសារឈាមរបស់ព្រះអង្គតាមរយៈជំនឿ ដើម្បីបង្ហាញពីសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់មិនបានដាក់ទោសបាបដែលមនុស្សបានប្រព្រឹត្ដកាលពីមុនទេ | |
Roma | KhmerNT | 3:26 | ដោយសារសេចក្ដីអត់ធ្មត់របស់ព្រះអង្គ ដើម្បីបង្ហាញសេចក្ដីសុចរិតរបស់ព្រះអង្គនៅគ្រានេះ ដូច្នេះ ព្រះអង្គផ្ទាល់សុចរិត ព្រមទាំងរាប់អស់អ្នកដែលជឿលើព្រះយេស៊ូជាសុចរិតដែរ។ | |
Roma | KhmerNT | 3:27 | ដូច្នេះហើយ តើយើងមានអ្វីអួតអាង? គ្មានទេ! ចុះសំអាងលើគោលការណ៍អ្វី? គោលការណ៍នៃការប្រព្រឹត្ដិឬ? ទេ មិនមែនទេ គឺសំអាងលើក្រឹត្យក្រមនៃជំនឿវិញ! | |
Roma | KhmerNT | 3:28 | ដ្បិតយើងយល់ឃើញថា មនុស្សម្នាក់ត្រូវបានរាប់ជាសុចរិតដោយសារជំនឿ មិនមែនដោយសារការប្រព្រឹត្ដិតាមគម្ពីរវិន័យទេ។ | |
Roma | KhmerNT | 3:29 | តើព្រះជាម្ចាស់ជាព្រះរបស់ជនជាតិយូដាប៉ុណ្ណោះឬ? តើមិនមែនជាព្រះរបស់សាសន៍ដទៃដែរទេឬ? មែនហើយ ព្រះអង្គជាព្រះរបស់សាសន៍ដទៃដែរ | |
Roma | KhmerNT | 3:30 | ព្រោះមានព្រះជាម្ចាស់តែមួយអង្គទេ ព្រះអង្គនឹងរាប់អ្នកកាត់ស្បែក និងអ្នកមិនកាត់ស្បែកជាសុចរិតដោយសារជំនឿ។ | |