ROMANS
Chapter 1
Roma | KhmerNT | 1:1 | ខ្ញុំប៉ូលជាបាវបម្រើរបស់ព្រះគ្រិស្ដយេស៊ូ និងជាសាវកម្នាក់ដែលត្រូវបានត្រាស់ហៅ ព្រមទាំងញែកចេញសម្រាប់ដំណឹងល្អរបស់ព្រះជាម្ចាស់ | |
Roma | KhmerNT | 1:2 | ដែលបានសន្យាពីមុនមកតាមរយៈពួកអ្នកនាំព្រះបន្ទូលរបស់ព្រះអង្គនៅក្នុងបទគម្ពីរបរិសុទ្ធ | |
Roma | KhmerNT | 1:3 | អំពីព្រះរាជបុត្រារបស់ព្រះអង្គ ដែលខាងឯសាច់ឈាមបានប្រសូតពីពូជពង្សរបស់ស្ដេចដាវីឌ | |
Roma | KhmerNT | 1:4 | ត្រូវបានតែងតាំងជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ ដោយព្រះចេស្ដារបស់ព្រះវិញ្ញាណនៃសេចក្ដីបរិសុទ្ធ បានរស់ពីការសោយទិវង្គតឡើងវិញ គឺជាព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើង | |
Roma | KhmerNT | 1:5 | ដែលយើងបានទទួលព្រះគុណ និងតួនាទីជាសាវក ដើម្បីឲ្យគ្រប់ជនជាតិបានស្ដាប់បង្គាប់តាមជំនឿ សម្រាប់ព្រះនាមរបស់ព្រះអង្គ។ | |
Roma | KhmerNT | 1:7 | ជូនចំពោះបងប្អូនជាទីស្រឡាញ់ទាំងអស់នៅក្នុងព្រះជាម្ចាស់ ដែលបានត្រាស់ហៅឲ្យធ្វើជាពួកបរិសុទ្ធនៅក្រុងរ៉ូម។ សូមឲ្យព្រះជាម្ចាស់ ជាព្រះវរបិតារបស់យើង និងព្រះអម្ចាស់យេស៊ូគ្រិស្ដ ប្រទានព្រះគុណ និងសេចក្ដីសុខសាន្ដដល់អ្នករាល់គ្នា។ | |
Roma | KhmerNT | 1:8 | ជាបឋម ខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់របស់ខ្ញុំ តាមរយៈព្រះយេស៊ូគ្រិស្ដ សម្រាប់អ្នកទាំងអស់គ្នា ព្រោះមានគេប្រកាសប្រាប់ពីជំនឿរបស់អ្នករាល់គ្នាពាសពេញពិភពលោក | |
Roma | KhmerNT | 1:9 | ហើយព្រះជាម្ចាស់ ដែលខ្ញុំបម្រើដោយវិញ្ញាណរបស់ខ្ញុំក្នុងការប្រកាសដំណឹងល្អអំពីព្រះរាជបុត្រារបស់ព្រះអង្គ ជាសាក្សីរបស់ខ្ញុំថា ខ្ញុំតែងតែនឹកចាំពីអ្នករាល់គ្នា | |
Roma | KhmerNT | 1:10 | ជានិច្ចនៅក្នុងសេចក្ដីអធិស្ឋានរបស់ខ្ញុំ ដោយទូលសូមឲ្យម្ដងនេះ ខ្ញុំអាចមកលេងអ្នករាល់គ្នាបាននៅទីបំផុត ដោយវិធិណាមួយ តាមបំណងរបស់ព្រះជាម្ចាស់។ | |
Roma | KhmerNT | 1:11 | ដ្បិតខ្ញុំទន្ទឹងរង់ចាំជួបអ្នករាល់គ្នា ដើម្បីចែកអំណោយទានខាងវិញ្ញាណខ្លះដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាបានរឹងមាំ | |
Roma | KhmerNT | 1:12 | គឺឲ្យយើងបានលើកទឹកចិត្តគ្នាទៅវិញទៅមក ពេលនៅជាមួយគ្នា តាមរយៈជំនឿរបស់យើងម្នាក់ៗ គឺទាំងជំនឿរបស់អ្នករាល់គ្នា និងរបស់ខ្ញុំ។ | |
Roma | KhmerNT | 1:13 | បងប្អូនអើយ ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ខ្ញុំមានគម្រោងមកលេងបងប្អូនច្រើនដងមកហើយ ដើម្បីឲ្យខ្ញុំបានទទួលផលខ្លះនៅក្នុងចំណោមអ្នករាល់គ្នា ដូចដែលខ្ញុំធ្លាប់បានទទួលនៅក្នុងចំណោមជនជាតិផ្សេងទៀតដែរ ប៉ុន្ដែខ្ញុំត្រូវបានរាំងរារហូតដល់ពេលនេះ។ | |
Roma | KhmerNT | 1:14 | ខ្ញុំជំពាក់ទាំងជនជាតិក្រេក និងជនជាតិដទៃទៀត ទាំងអ្នកប្រាជ្ញ និងអ្នកល្ងង់ខ្លៅ | |
Roma | KhmerNT | 1:15 | ដូច្នេះ ខ្ញុំក៏ចង់ប្រកាសដំណឹងល្អដល់អ្នករាល់គ្នា ដែលនៅក្រុងរ៉ូមខ្លាំងណាស់ដែរ។ | |
Roma | KhmerNT | 1:16 | គឺខ្ញុំមិនខ្មាសនឹងដំណឹងល្អទេ ព្រោះជាព្រះចេស្ដារបស់ព្រះជាម្ចាស់សម្រាប់សេចក្ដីសង្គ្រោះដល់អស់អ្នកដែលជឿ មុនដំបូងជនជាតិយូដា បន្ទាប់មកជនជាតិក្រេក | |
Roma | KhmerNT | 1:17 | ដ្បិតនៅក្នុងដំណឹងល្អ សេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ត្រូវបានបើកសំដែងដោយសារជំនឿ ហើយឲ្យជំនឿនោះចម្រើនច្រើនឡើង ដូចមានចែងទុកថា៖ «មនុស្សសុចរិតនឹងរស់ដោយជំនឿ»។ | |
Roma | KhmerNT | 1:18 | សេចក្ដីក្រោធរបស់ព្រះជាម្ចាស់បានបង្ហាញពីស្ថានសួគ៌មកទាស់នឹងគ្រប់ទាំងការមិនកោតខ្លាចព្រះជាម្ចាស់ និងសេចក្ដីទុច្ចរិតរបស់មនុស្សដែលកំពុងបង្ខាំងសេចក្ដីពិតក្នុងសេចក្ដីទុច្ចរិត | |
Roma | KhmerNT | 1:19 | ព្រោះអ្វីដែលអាចធ្វើឲ្យពួកគេស្គាល់ព្រះជាម្ចាស់បាន គឺបានបង្ហាញនៅក្នុងចំណោមពួកគេហើយ ដ្បិតព្រះជាម្ចាស់បានបង្ហាញឲ្យពួកគេឃើញ។ | |
Roma | KhmerNT | 1:20 | តាំងពីកំណើតពិភពលោកមក លក្ខណៈរបស់ព្រះអង្គដែលមិនអាចមើលឃើញ គឺព្រះចេស្ដាដ៏អស់កល្ប និងនិស្ស័យជាព្រះរបស់ព្រះអង្គ ក៏បានបង្ហាញឲ្យឃើញយ៉ាងច្បាស់តាមរយៈអ្វីៗ ដែលព្រះអង្គបានបង្កើតមកដែរ។ ដូច្នេះ ពួកគេគ្មានសេចក្ដីដោះសាឡើយ។ | |
Roma | KhmerNT | 1:21 | ទោះជាពួកគេស្គាល់ព្រះជាម្ចាស់ក៏ដោយ ក៏មិនតម្កើងព្រះអង្គជាព្រះជាម្ចាស់ ឬអរព្រះគុណព្រះអង្គដែរ ផ្ទុយទៅវិញ គំនិតរបស់ពួកគេត្រលប់ជាគ្មានបានការ ហើយចិត្ដល្ងង់ខ្លៅរបស់ពួកគេក៏ត្រលប់ជាងងឹត | |
Roma | KhmerNT | 1:23 | ព្រោះពួកគេបានដូរសិរីរុងរឿងរបស់ព្រះជាម្ចាស់ដែលមិនចេះស្លាប់ យករូបសំណាករបស់មនុស្សដែលពុករលួយ ព្រមទាំងសត្វស្លាប សត្វជើងបួន និងសត្វលូនវារមកជំនួសវិញ។ | |
Roma | KhmerNT | 1:24 | ដូច្នេះហើយ បានជាព្រះជាម្ចាស់បណ្ដោយពួកគេឲ្យប្រព្រឹត្ដអំពើស្មោកគ្រោកទៅតាមចំណង់តណ្ហារបស់ពួកគេ ដែលប្រមាថរូបកាយរបស់គ្នាទៅវិញទៅមក។ | |
Roma | KhmerNT | 1:25 | ពួកគេបានដូរសេចក្ដីពិតរបស់ព្រះជាម្ចាស់ យកសេចក្ដីភូតភរ ហើយបានថ្វាយបង្គំ និងបម្រើអ្វីៗដែលត្រូវបានបង្កើតឡើង ជាជាងព្រះដែលបានបង្កើត និងជាព្រះដែលប្រកបដោយព្រះពរអស់កល្បជានិច្ច អាម៉ែន។ | |
Roma | KhmerNT | 1:26 | ដោយសារហេតុនេះ ព្រះជាម្ចាស់បណ្ដោយពួកគេឲ្យទៅតាមតណ្ហាថោកទាប សូម្បីតែពួកស្រីៗក៏បានផ្លាស់ប្ដូរការរួមភេទតាមធម្មតាទៅជាខុសធម្មតា | |
Roma | KhmerNT | 1:27 | ឯពួកប្រុសៗក៏ដូច្នោះដែរ ពួកគេបោះបង់ការរួមភេទតាមធម្មតាជាមួយមនុស្សស្រី ហើយបែរជាពុះកញ្ជ្រោលក្នុងការស្រើបស្រាលជាមួយប្រុសដូចគ្នា។ ពួកគេបានប្រព្រឺត្ដយ៉ាងអាក្រក់ គឺប្រុសជាមួយប្រុស ហើយពួកគេបានទទួលការតបស្នងចំពោះពួកគេវិញយ៉ាងស័ក្ដិសមនឹងកំហុសរបស់ខ្លួន។ | |
Roma | KhmerNT | 1:28 | ដោយព្រោះពួកគេមិនព្រមទទួលស្គាល់ព្រះជាម្ចាស់សោះ ព្រះអង្គក៏បណ្ដោយពួកគេឲ្យទៅតាមគំនិតខុសឆ្គង គឺឲ្យប្រព្រឹត្ដមិនគួរគប្បី | |
Roma | KhmerNT | 1:29 | ដូច្នេះ ពួកគេពេញដោយសេចក្ដីទុច្ចរិតគ្រប់បែបយ៉ាង សេចក្ដីអាក្រក់ សេចក្ដីលោភលន់ និងសេចក្ដីកំណាច ហើយពេញដោយសេចក្ដីឈ្នានីស ការកាប់សម្លាប់ ការឈ្លោះប្រកែក ល្បិចកល និងគំនិតព្យាបាទទៀតផង។ ពួកគេជាមនុស្សនិយាយដើមគេ | |
Roma | KhmerNT | 1:30 | មនុស្សនិយាយបង្ខូចគេ មនុស្សស្អប់ព្រះជាម្ចាស់ មនុស្សព្រហើន មនុស្សក្អេងក្អាង មនុស្សអួត មនុស្សបង្កើតការអាក្រក់ មនុស្សមិនស្ដាប់បង្គាប់ឪពុកម្ដាយ | |
Roma | KhmerNT | 1:31 | មនុស្សមិនដឹងខុសត្រូវ មនុស្សមិនស្មោះត្រង់ មនុស្សគ្មានសេចក្ដីស្រឡាញ់ មនុស្សគ្មានសេចក្ដីមេត្ដា។ | |