Site uses cookies to provide basic functionality.

OK
ROMANS
1 2 3 4 5 6 7 8 9 10 11 12 13 14 15 16
Prev Up Next Toggle notes
Chapter 8
Roma KhmerNT 8:1  ដូច្នេះ​ ឥឡូវ​នេះ​ អស់​អ្នក​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​គ្មាន​ទោស​ទៀត​ឡើយ​
Roma KhmerNT 8:2  ដ្បិត​គោលការណ៍​របស់​ព្រះវិញ្ញាណ​នៃ​ជីវិត​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​បាន​ដោះ​ខ្ញុំ​ឲ្យ​រួច​ពី​គោលការណ៍​របស់​បាប​ និង​គោលការណ៍​របស់​សេចក្ដី​ស្លាប់​
Roma KhmerNT 8:3  ព្រោះ​អ្វី​ដែល​គម្ពីរ​វិន័យ​មិន​អាច​ធ្វើ​បាន​ដោយសារ​ភាព​ទន់ខ្សោយ​ខាង​សាច់ឈាម​ នោះ​ព្រះជាម្ចាស់​បាន​ធ្វើ​រួច​ហើយ​ គឺ​បាន​ចាត់​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ​ឲ្យ​មក​ដោយ​មាន​លក្ខណៈ​ដូចជា​សាច់ឈាម​ដែល​មាន​បាប​ ហើយ​ព្រះអង្គ​បាន​ដាក់​ទោស​បាប​ដែល​មាន​នៅ​ក្នុង​សាច់ឈាម​នោះ​
Roma KhmerNT 8:4  ដើម្បី​ឲ្យ​បញ្ញត្ដិ​របស់​ក្រឹត្យវិន័យ​បាន​សម្រេច​នៅ​ក្នុង​យើង​ ដែល​មិន​បាន​រស់នៅ​តាម​សាច់ឈាម​ ហើយ​រស់នៅ​តាម​ព្រះវិញ្ញាណ។​
Roma KhmerNT 8:5  ដ្បិត​អ្នកណា​រស់នៅ​តាម​សាច់ឈាម​ អ្នក​នោះ​គិត​តែ​អំពីខាង​សាច់ឈាម​ទេ​ ឯ​អ្នកណា​រស់នៅ​តាម​ព្រះ​វិញ្ញាណ​ អ្នក​នោះ​ក៏​គិត​តែ​អំពី​ខាង​ព្រះវិញ្ញាណ​ដែរ​
Roma KhmerNT 8:6  ព្រោះ​គំនិត​ខាង​សាច់ឈាម​នាំ​ទៅ​រក​សេចក្ដី​ស្លាប់​ ឯ​គំនិត​ខាង​ព្រះវិញ្ញាណ​នាំ​ទៅ​រក​ជីវិត​ និង​សេចក្ដី​សុខសាន្ត។​
Roma KhmerNT 8:7  ដ្បិត​គំនិត​ខាង​សាច់ឈាម​ប្រឆាំង​នឹង​ព្រះជាម្ចាស់​ ព្រោះ​មិន​ចុះចូល​ជាមួយ​ក្រឹត្យវិន័យ​របស់​ព្រះជាម្ចាស់​ គឺ​មិន​អាច​ចុះចូល​បាន​ផង។​
Roma KhmerNT 8:8  ឯ​អស់​អ្នក​នៅ​ខាង​សាច់ឈាម​ក៏​មិន​អាច​ឲ្យ​គាប់​ព្រះ​ហឫទ័យ​ព្រះជាម្ចាស់​បាន​ដែរ។​
Roma KhmerNT 8:9  អ្នក​រាល់គ្នា​មិន​នៅ​ខាង​សាច់ឈាម​ទេ​ គឺ​នៅ​ខាង​ព្រះវិញ្ញាណ​វិញ​ ពីព្រោះ​ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់​គង់​នៅ​ក្នុង​អ្នក​រាល់គ្នា​ ផ្ទុយ​ទៅ​វិញ​អ្នកណា​គ្មាន​ព្រះវិញ្ញាណ​របស់​ព្រះគ្រិស្ដ​ អ្នក​នោះ​មិន​មែន​ជា​របស់​ព្រះគ្រិស្ត​ទេ​
Roma KhmerNT 8:10  ហើយ​បើ​ព្រះគ្រិស្ដ​គង់​នៅ​ក្នុង​អ្នក​រាល់គ្នា​ ទោះជា​រូបកាយ​របស់​អ្នក​រាល់គ្នា​ស្លាប់​ដោយសារ​បាប​ក៏ដោយ​ ក៏​វិញ្ញាណ​នៅ​មាន​ជីវិត​ដោយសារ​សេចក្ដី​សុចរិត​ដែរ​
Roma KhmerNT 8:11  ហើយ​បើ​ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់​ដែល​បាន​ប្រោស​ព្រះយេស៊ូ​ឲ្យ​រស់​ឡើង​វិញ​គង់​នៅ​ក្នុង​អ្នក​រាល់គ្នា​ នោះ​ព្រះជាម្ចាស់​ដែល​បាន​ប្រោស​ព្រះគ្រិស្ដ​ឲ្យ​រស់​ឡើង​វិញ​ ​នឹង​ប្រោស​រូបកាយ​ដែល​តែងតែ​ស្លាប់​របស់​អ្នក​រាល់គ្នា​ឲ្យ​រស់​ឡើង​វិញ​មិន​ខាន​ដែរ​ តាមរយៈ​ព្រះវិញ្ញាណ​របស់​ព្រះអង្គ​ដែល​គង់​នៅ​ក្នុង​អ្នក​រាល់គ្នា។​
Roma KhmerNT 8:12  ដូច្នេះ​ បងប្អូន​អើយ!​ យើង​ជំពាក់​ ប៉ុន្ដែ​មិន​មែន​ជំពាក់​ចំពោះ​សាច់ឈាម​ ដើម្បី​រស់នៅ​តាម​សាច់ឈាម​នោះ​ទេ​
Roma KhmerNT 8:13  ព្រោះ​បើ​អ្នក​រាល់គ្នា​រស់នៅ​តាម​សាច់ឈាម​ នោះ​អ្នក​រាល់គ្នា​នឹង​ត្រូវ​ស្លាប់​ ផ្ទុយ​ទៅ​វិញ​ បើ​អ្នក​រាល់គ្នា​សម្លាប់​អំពើ​របស់​រូបកាយ​ដោយ​ព្រះវិញ្ញាណ​ នោះ​អ្នក​រាល់គ្នា​នឹង​មាន​ជីវិត។​
Roma KhmerNT 8:14  ដ្បិត​អស់​អ្នក​ដែល​ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់​ដឹកនាំ​ អ្នក​ទាំង​នោះ​ជា​កូន​របស់​ព្រះជាម្ចាស់‍។​
Roma KhmerNT 8:15  អ្នក​រាល់គ្នា​ក៏​មិន​បាន​ទទួល​វិញ្ញាណ​ដែល​ធ្វើ​ឲ្យ​អ្នក​រាល់គ្នា​ត្រលប់​ជា​បាវបម្រើ​ ដែល​នាំឲ្យ​មាន​ការ​ភ័យខ្លាច​ទៀត​ទេ​ គឺ​អ្នក​រាល់គ្នា​បាន​ទទួល​វិញ្ញាណ​ដែល​ធ្វើ​ឲ្យ​អ្នក​រាល់គ្នា​ត្រលប់​ជា​កូន​ចិញ្ចឹម​របស់​ព្រះជាម្ចាស់​ រួច​ដោយសារ​វិញ្ញាណ​នេះ​ហើយ​បាន​ជា​យើង​ស្រែក​ថា​ អ័ប្បា​ ព្រះ​វរ​បិតា​អើយ!​
Roma KhmerNT 8:16  ឯ​ព្រះវិញ្ញាណ​ផ្ទាល់ក៏​បាន​ធ្វើ​បន្ទាល់​ជាមួយ​វិញ្ញាណ​របស់​យើង​ដែរ​ថា​ យើង​ជា​កូន​របស់​ព្រះជាម្ចាស់។​
Roma KhmerNT 8:17  បើ​យើង​ជា​កូន​ យើង​ជា​អ្នក​ស្នង​មរតក​ គឺ​ជា​អ្នក​ស្នង​មរតក​របស់​ព្រះជាម្ចាស់​ ហើយ​ជា​អ្នក​ស្នង​មរតក​រួម​ជាមួយ​ព្រះគ្រិស្ដ​ដែរ។​ ​បើ​យើង​រងទុក្ខ​វេទនា​ជាមួយ​ព្រះគ្រិស្ដ​ ក៏​យើង​ទទួល​សិរី​រុងរឿង​រួម​ជាមួយ​ព្រះអង្គ​ដែរ។​
Roma KhmerNT 8:18  ខ្ញុំ​យល់​ឃើញ​ថា​ ទុក្ខ​លំបាក​ពេល​បច្ចុប្បន្ន​នេះ​ជា​សេចក្ដី​ដែល​មិន​ស័ក្ដិសម​យក​ទៅ​ប្រៀបផ្ទឹម​ជាមួយ​សិរី​រុងរឿង​នៅ​ពេល​ខាង​មុខ​ ដែល​ព្រះជាម្ចាស់​នឹង​បើក​សម្ដែង​ឲ្យ​យើង​ឃើញ​នោះ​ទេ​
Roma KhmerNT 8:19  ដ្បិត​អ្វីៗ​ដែល​ព្រះជាម្ចាស់​បាន​បង្កើត​មក​កំពុង​ទន្ទឹង​រង់ចាំ​ការ​បង្ហាញ​ខ្លួន​នៃ​កូន​របស់​ព្រះជាម្ចាស់​ដោយ​អន្ទះសា​
Roma KhmerNT 8:20  ព្រោះ​អ្វីៗ​ដែល​ព្រះជាម្ចាស់​បាន​បង្កើត​មក​ បាន​ប្រគល់ទៅ​ក្នុង​ភាព​ឥត​ប្រយោជន៍​ តែ​មិន​មែន​ដោយ​ស្ម័គ្រចិត្ដ​ទេ​ គឺ​ព្រះជាម្ចាស់​បាន​តម្រូវ​ដូច្នេះ​ ដោយ​សង្ឃឹម​ថា​
Roma KhmerNT 8:21  អ្វីៗ​ដែល​ព្រះជាម្ចាស់​បាន​បង្កើត​មក​នឹង​បាន​ដោះ​ឲ្យ​រួច​ពី​ភាព​ជា​បាវបម្រើ​របស់​សេចក្ដី​ពុករលួយ​ទៅឯ​សេរីភាព​នៃ​សេចក្ដី​រុងរឿង​របស់កូន​ព្រះជាម្ចាស់​
Roma KhmerNT 8:22  ដ្បិត​យើង​ដឹង​ថា​ អ្វីៗ​ទាំង​អស់​ដែល​ព្រះជាម្ចាស់​បាន​បង្កើត​មក​ក៏​ស្រែក​ថ្ងូរ​ ទាំង​ឈឺចាប់​ជាមួយ​គ្នា​រហូត​ដល់​ពេល​នេះ​
Roma KhmerNT 8:23  ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ​ យើង​ផ្ទាល់​ដែល​មាន​ផល​ដំបូង​របស់​ព្រះវិញ្ញាណ​ ក៏​ស្រែក​ថ្ងូរ​នៅ​ក្នុង​ចិត្ដ​ ទាំង​ទន្ទឹង​រង់ចាំ​ការ​ទទួល​ធ្វើ​ជា​កូន​ចិញ្ចឹម​ គឹ​ជា​សេចក្ដី​ប្រោសលោះ​ដល់​រូបកាយ​របស់​យើង​ដែរ​
Roma KhmerNT 8:24  ដ្បិត​យើង​សង្ឃឹម​ថា​បាន​សង្គ្រោះ​ ប៉ុន្ដែ​សេចក្ដី​សង្ឃឹម​នេះ​មិន​មែន​ជា​សេចក្ដី​សង្ឃឹម​ដែល​អាច​មើល​ឃើញ​ទេ​ តើ​មាន​អ្នកណា​សង្ឃឹម​ចង់​បាន​អ្វី​ដែល​ខ្លួន​កំពុង​មើល​ឃើញ​នោះ?​
Roma KhmerNT 8:25  ប៉ុន្ដែ​បើ​យើង​សង្ឃឹម​លើ​អ្វី​ដែល​មិន​អាច​មើល​ឃើញ​ នោះ​យើង​មុខជា​ទន្ទឹង​រង់ចាំ​ដោយ​អំណត់។​
Roma KhmerNT 8:26  ព្រះវិញ្ញាណ​ក៏​ជួយ​ដល់​ភាព​ទន់ខ្សោយ​របស់​យើង​ដូច្នោះ​ដែរ​ ដ្បិត​យើង​មិន​ដឹង​ថា​គួរ​អធិស្ឋាន​យ៉ាង​ដូចម្ដេច​ទេ​ ប៉ុន្ដែ​ព្រះវិញ្ញាណ​ផ្ទាល់​បាន​ទូលអង្វរ​ជំនួស​យើង​ដោយ​សំឡេង​ថ្ងូរ​ដែល​រក​ថ្លែង​មិន​បាន​
Roma KhmerNT 8:27  ឯ​ព្រះអង្គ​ដែល​ឈ្វេងយល់​ចិត្ត​របស់​មនុស្ស​ ព្រះអង្គ​ដឹង​ពី‍​គំនិត​របស់​ព្រះវិញ្ញាណ​ ព្រោះ​ព្រះវិញ្ញាណ​ទូលអង្វរ​ជំនួស​ពួក​បរិសុទ្ធ​ត្រូវ​នឹង​បំណង​របស់​ព្រះជាម្ចាស់។​
Roma KhmerNT 8:28  យើង​ដឹង​ថា​ ​គ្រប់​ការ​ទាំង​អស់​ផ្សំ​គ្នា​ឡើង​សម្រាប់​ជា​សេចក្ដី​ល្អ​ដល់​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះជាម្ចាស់​ គឺ​ដល់​អស់​អ្នក​ដែល​ព្រះអង្គ​បាន​ត្រាស់ហៅ​ស្រប​តាម​បំណង​របស់​ព្រះអង្គ​
Roma KhmerNT 8:29  ដ្បិត​អស់​អ្នក​ដែល​ព្រះអង្គ​បាន​ស្គាល់​ជាមុន​ ព្រះអង្គ​បាន​តម្រូវ​ពួកគេ​ទុក​ជាស្រេច​ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ​ ដើម្បី​ឲ្យ​ព្រះរាជ​បុត្រា​ត្រលប់​ជា​កូន​ច្បង​នៅ​ក្នុង​ចំណោម​បងប្អូន​ជាច្រើន​
Roma KhmerNT 8:30  ហើយ​អស់​អ្នក​ដែល​ព្រះអង្គ​បាន​តម្រូវ​ទុក​ជាស្រេច​ទាំង​នេះ​ ព្រះអង្គ​ក៏​បាន​ត្រាស់ហៅ​ ហើយ​អស់​អ្នក​ដែល​ព្រះអង្គ​បាន​ត្រាស់ហៅ​ ព្រះអង្គ​ក៏​រាប់​ជា​សុចរិត​ ហើយ​អស់​អ្នក​ដែល​ព្រះអង្គ​បាន​រាប់​ជា​សុចរិត​ ព្រះអង្គ​ក៏​លើក​តម្កើង​ឡើង។​
Roma KhmerNT 8:31  ដូច្នេះ​ តើ​យើង​និយាយ​យ៉ាង​ដូចម្ដេច​ចំពោះ​សេចក្ដី​ទាំង​នេះ?​ បើ​ព្រះជាម្ចាស់​នៅ​ខាង​យើង​ តើ​អ្នកណា​ទាស់​ជាមួយ​យើង​បាន?​
Roma KhmerNT 8:32  ព្រះអង្គ​ដែល​មិន​បាន​សំចៃ​ទុក​សូម្បី​តែ​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ​ ដែល​ព្រះអង្គ​បាន​បញ្ជូន​មក​សម្រាប់​យើង​ទាំង​អស់​គ្នា​ តើ​ព្រះអង្គ​នឹង​មិន​ប្រោស​ប្រទាន​អ្វីៗ​ទាំង​អស់​ដល់​យើង​ជាមួយ​ព្រះរាជ​បុត្រា​ដែរ​ទេ​ឬ?​
Roma KhmerNT 8:33  តើ​អ្នកណា​នឹង​ចោទ​ប្រកាន់​ពួកអ្នក​ដែល​ព្រះជាម្ចាស់​ជ្រើសរើស​បាន?​ ដ្បិត​ព្រះជាម្ចាស់​គឺ​ជា​អ្នក​ដែល​រាប់​ពួកគេ​ជា​សុចរិត។​
Roma KhmerNT 8:34  តើ​អ្នកណា​ជា​អ្នក​ដាក់​ទោស​គេ?​ ដ្បិត​ព្រះគ្រិស្ដ​យេស៊ូ​បាន​សោយ​ទិវង្គត​ ហើយ​លើស​ពី​នេះ​បាន​រស់​ឡើង​វិញ​ទៀត​ ព្រមទាំង​គង់​នៅ​ខាង​ស្ដាំ​ព្រះហស្ដ‍​របស់​ព្រះជាម្ចាស់​ដែរ​ ព្រះអង្គ​ជា​អ្នក​ទូលអង្វរ​ជំនួស​យើង​ទៀត​ផង​។
Roma KhmerNT 8:35  តើ​អ្នកណា​នឹង​ពង្រាត់​យើង​ចេញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះគ្រិស្ដ​បាន?​ តើ​ជា​សេចក្ដី​វេទនា​ សេចក្ដី​លំបាក​ ការ​បៀតបៀន​ សេចក្ដី​អត់ឃ្លាន​ សេចក្ដី​អាក្រាត​ សេចក្ដី​អន្តរាយ​ ឬ​ក៏​ដាវ?​
Roma KhmerNT 8:36  ដូច​មាន​សេចក្ដី​ចែង​ទុក​ថា៖​ «ដោយ​ព្រោះ​ព្រះអង្គ​ យើង​បាន​ប្រឈម​មុខ​ចំពោះ​សេចក្ដី​ស្លាប់​វាល់ព្រឹក​វាល់ល្ងាច​ ដូចជា​ចៀម​ដែលត្រូវ​យក​ទៅ​សម្លាប់»។​
Roma KhmerNT 8:37  ប៉ុន្ដែ​ទោះបី​នៅ​ក្នុង​សេចក្ដី​ទាំង​នេះ​ក៏ដោយ​ ក៏​យើង​មាន​ជ័យជម្នះ​លើស​ពី​អ្នក​មាន​ជ័យជម្នះ​ទៅ​ទៀត​តាមរយៈ​ព្រះអង្គ​ដែល​ស្រឡាញ់​យើង។​
Roma KhmerNT 8:38  ដ្បិត​ខ្ញុំ​ជឿ​ជាក់​ថា​ ទោះជា​សេចក្ដី​ស្លាប់​ក្ដី​ ជីវិត​ក្ដី​ ពួក​ទេវតា​ក្ដី​ ពួកអ្នក​គ្រប់គ្រង​ក្ដី​ អ្វីៗ​នៅ​ពេល​បច្ចុប្បន្ន​នេះ​ក្ដី​ អ្វីៗ​នៅពេល​អនាគត​ក្ដី​ អំណាច​នា​នា​ក្ដី​
Roma KhmerNT 8:39  កម្ពស់​ក្ដី​ ជម្រៅក្ដី​ ឬ​អ្វី​ណា​មួយ​ផ្សេង​ទៀត​ដែល​ព្រះជាម្ចាស់​បាន​បង្កើត​មកក្ដី​ ក៏​មិន​អាច​បំបែក​យើង​ចេញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះជាម្ចាស់​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​ ជា​ព្រះអម្ចាស់​របស់​យើង​បាន​ដែរ។​