ROMANS
Chapter 2
Roma | KhmerNT | 2:1 | ដូច្នេះហើយ ឱអ្នកគ្រប់គ្នាដែលថ្កោលទោសគេអើយ! អ្នកគ្មានសេចក្ដីដោះសាសម្រាប់ខ្លួនទេ ដ្បិតពេលអ្នកថ្កោលទោសគេ អ្នកក៏កំពុងកាត់ទោសខ្លួនឯងដែរ ព្រោះអ្នកផ្ទាល់ដែលកំពុងថ្កោលទោសគេ ក៏ប្រព្រឹត្តដូចគ្នាដែរ | |
Roma | KhmerNT | 2:2 | ហើយយើងដឹងថា ព្រះជាម្ចាស់នឹងជំនុំជម្រះអស់អ្នកដែលប្រព្រឹត្ដបែបនេះទៅតាមសេចក្ដីពិត។ | |
Roma | KhmerNT | 2:3 | ឱមនុស្សដែលថ្កោលទោសពួកអ្នកដែលបានប្រព្រឹត្តដូច្នេះ ហើយខ្លួនឯងក៏ប្រព្រឹត្តដូចគ្នាអើយ! តើអ្នកស្មានថានឹងរួចខ្លួនផុតពីការជំនុំជម្រះរបស់ព្រះជាម្ចាស់ឬ? | |
Roma | KhmerNT | 2:4 | ឬមួយអ្នកកំពុងមើលងាយសេចក្ដីសប្បុរស សេចក្ដីអត់អោន និងសេចក្ដីអត់ធ្មត់ដ៏បរិបូររបស់ព្រះអង្គ ទាំងមិនដឹងថា សេចក្ដីសប្បុរសរបស់ព្រះជាម្ចាស់នាំអ្នកឲ្យប្រែចិត្តទេឬ? | |
Roma | KhmerNT | 2:5 | ដោយសារអ្នកមានចិត្ដរឹងរូស មិនប្រែចិត្ត នោះអ្នកកំពុងសន្សំសេចក្ដីក្រោធទុកសម្រាប់ខ្លួននៅថ្ងៃដែលព្រះជាម្ចាស់បង្ហាញសេចក្ដីក្រោធ និងការជំនុំជម្រះដ៏សុចរិត | |
Roma | KhmerNT | 2:7 | រីឯអ្នកដែលប្រព្រឹត្ដល្អដោយមានការស៊ូទ្រាំ ទាំងស្វែងរកសេចក្ដីរុងរឿង កិត្តិយស និងភាពមិនពុករលួយ នោះនឹងបានជីវិតអស់កល្បជានិច្ច | |
Roma | KhmerNT | 2:8 | រីឯអស់អ្នកដែលមានចិត្ដអាត្មានិយម មិនស្ដាប់តាមសេចក្ដីពិត តែបែរជាស្ដាប់តាមសេចក្ដីទុច្ចរិត នោះនឹងបានសេចក្ដីក្រោធ និងការដាក់ទោសវិញ។ | |
Roma | KhmerNT | 2:9 | គ្រប់ព្រលឹងមនុស្សដែលប្រព្រឹត្តអាក្រក់ នឹងមានសេចក្ដីវេទនា និងសេចក្ដីទុក្ខព្រួយ មុនដំបូងជនជាតិយូដា បន្ទាប់មកជនជាតិក្រេក | |
Roma | KhmerNT | 2:10 | ប៉ុន្ដែអស់អ្នកដែលប្រព្រឹត្ដល្អ នោះនឹងបានសេចក្ដីរុងរឿង កិត្តិយស និងសេចក្ដីសុខសាន្ដ មុនដំបូងជនជាតិយូដា បន្ទាប់មកជនជាតិក្រេក។ | |
Roma | KhmerNT | 2:12 | ចំពោះអស់អ្នកដែលគ្មានគម្ពីរវិន័យធ្វើបាប នោះនឹងត្រូវវិនាសដោយគ្មានគម្ពីរវិន័យដែរ រីឯអស់អ្នកដែលនៅក្រោមគម្ពីរវិន័យធ្វើបាប នោះនឹងត្រូវជំនុំជម្រះតាមគម្ពីរវិន័យដែរ | |
Roma | KhmerNT | 2:13 | ដ្បិតអ្នកដែលព្រះជាម្ចាស់រាប់ជាសុចរិត មិនមែនជាអ្នកឮគម្ពីរវិន័យទេ តែជាអ្នកធ្វើតាមគម្ពីរវិន័យវិញ។ | |
Roma | KhmerNT | 2:14 | នៅពេលសាសន៍ដទៃដែលគ្មានគម្ពីរវិន័យបានធ្វើតាមសេចក្ដីនៅក្នុងក្រឹត្យវិន័យដោយឯកឯង នោះគេជាក្រឹត្យវិន័យសម្រាប់ខ្លួនគេហើយ ទោះបីគ្មានគម្ពីរវិន័យក៏ដោយ | |
Roma | KhmerNT | 2:15 | ព្រោះគេបានបង្ហាញពីកិច្ចការរបស់គម្ពីរវិន័យ ដែលបានកត់ទុកនៅក្នុងចិត្ដរបស់គេ ហើយមនសិការរបស់គេក៏ធ្វើបន្ទាល់នៅក្នុងចិត្ដ ទាំងមានការចោទប្រកាន់ ឬដោះសានៅក្នុងគំនិតរបស់គេ | |
Roma | KhmerNT | 2:16 | នៅថ្ងៃមួយ ព្រះជាម្ចាស់នឹងជំនុំជម្រះសេចក្ដីលាក់កំបាំងទាំងឡាយរបស់មនុស្ស តាមរយៈព្រះគ្រិស្ដយេស៊ូ ដែលស្របតាមដំណឹងល្អរបស់ខ្ញុំ។ | |
Roma | KhmerNT | 2:19 | ហើយជឿជាក់ថាខ្លួនជាអ្នកនាំផ្លូវមនុស្សខ្វាក់ ជាពន្លឺសម្រាប់អ្នកនៅក្នុងសេចក្ដីងងឹត | |
Roma | KhmerNT | 2:20 | ជាអ្នកទូន្មានមនុស្សល្ងង់ ហើយជាគ្រូរបស់ក្មេងៗ ដោយព្រោះអ្នកមានចំណេះដឹងគ្រប់វិស័យ និងសេចក្ដីពិតនៅក្នុងគម្ពីរវិន័យ។ | |
Roma | KhmerNT | 2:21 | អ្នកបង្រៀនអ្នកដទៃបាន ហេតុអ្វីក៏មិនបង្រៀនខ្លួនឯងផង? អ្នកប្រកាសប្រាប់គេមិនឲ្យលួច ហេតុអ្វីក៏អ្នកលួច? | |
Roma | KhmerNT | 2:22 | អ្នកប្រាប់គេមិនឲ្យផិតក្បត់ ហេតុអ្វីក៏អ្នកផិតក្បត់? អ្នកស្អប់ខ្ពើមរូបព្រះ ហេតុអ្វីក៏អ្នកប្លន់ព្រះវិហារ? | |
Roma | KhmerNT | 2:23 | អ្នកអួតអំពីគម្ពីរវិន័យ ហេតុអ្វីក៏អ្នកបង្អាប់ព្រះជាម្ចាស់ដោយល្មើសនឹងគម្ពីរវិន័យ? | |
Roma | KhmerNT | 2:24 | ដូចមានសេចក្ដីចែងទុកស្រាប់គឺ «ព្រះនាមរបស់ព្រះជាម្ចាស់ត្រូវបានប្រមាថនៅក្នុងចំណោមជនជាតិនានា ដោយព្រោះអ្នករាល់គ្នា»។ | |
Roma | KhmerNT | 2:25 | ការកាត់ស្បែកពិតជាមានប្រយោជន៍ បើអ្នកធ្វើតាមគម្ពីរវិន័យ ប៉ុន្ដែបើអ្នកល្មើសគម្ពីរវិន័យវិញ ការកាត់ស្បែករបស់អ្នកក្លាយដូចជាមិនកាត់ស្បែក | |
Roma | KhmerNT | 2:26 | ផ្ទុយទៅវិញ បើមនុស្សមិនកាត់ស្បែកកាន់តាមបញ្ញត្ដិរបស់គម្ពីរវិន័យ តើការមិនកាត់ស្បែករបស់គេមិនចាត់ទុកជាការកាត់ស្បែកទេឬ? | |
Roma | KhmerNT | 2:27 | ឯអ្នកមិនកាត់ស្បែកខាងរូបកាយ ហើយធ្វើតាមគម្ពីរវិន័យ គេនឹងជំនុំជម្រះអ្នកដែលមានគម្ពីរវិន័យសរសេរទុក និងការកាត់ស្បែក ហើយនៅតែល្មើសនឹងគម្ពីរវិន័យ។ | |
Roma | KhmerNT | 2:28 | ជនជាតិយូដាមិនសំដៅលើអាការៈខាងក្រៅទេ ហើយការកាត់ស្បែក ក៏មិនសំដៅលើសាច់ឈាមខាងក្រៅដែរ | |