LUKE
Chapter 16
Luke | KhmerNT | 16:1 | ព្រះយេស៊ូមានបន្ទូលទៅពួកសិស្សរបស់ព្រះអង្គទៀតដែរថា៖ «បុរសអ្នកមានម្នាក់មានមេការម្នាក់ដែលត្រូវបានគេប្ដឹងថា បានបង្ហិនទ្រព្យសម្បត្ដិរបស់គាត់។ | |
Luke | KhmerNT | 16:2 | ដូច្នេះ លោកក៏ហៅមេការនោះមកសួរថា តើរឿងរបស់អ្នកដែលខ្ញុំបានឮនេះយ៉ាងដូចម្ដេចដែរ? ចូរធ្វើបញ្ជីឲ្យខ្ញុំសម្រាប់ការមើលខុសត្រូវរបស់អ្នក ព្រោះអ្នកមិនអាចធ្វើជាមេការបានតទៅទៀតទេ។ | |
Luke | KhmerNT | 16:3 | មេការនោះក៏គិតក្នុងចិត្ដថា តើខ្ញុំត្រូវធ្វើយ៉ាងដូចម្ដេច ព្រោះចៅហ្វាយរបស់ខ្ញុំដកយកតួនាទីមើលការខុសត្រូវពីខ្ញុំវិញហើយ? ខ្ញុំគ្មានកម្លាំងកាប់គាស់ទេ ហើយបើសុំទានក៏ខ្មាសគេដែរ។ | |
Luke | KhmerNT | 16:4 | ខ្ញុំដឹងហើយថា ខ្ញុំគួរធ្វើយ៉ាងដូចម្ដេចនោះ ដើម្បីនៅពេលណាលោកដកខ្ញុំពីតួនាទីមើលការខុសត្រូវ មនុស្សមុខជាស្វាគមន៍ខ្ញុំនៅក្នុងផ្ទះរបស់ពួកគេមិនខាន។ | |
Luke | KhmerNT | 16:5 | គាត់ក៏ហៅពួកកូនបំណុលរបស់ចៅហ្វាយគាត់ម្នាក់ម្ដងៗមក រួចសួរទៅអ្នកទីមួយថា តើអ្នកជំពាក់ចៅហ្វាយរបស់ខ្ញុំប៉ុន្មាន? | |
Luke | KhmerNT | 16:6 | អ្នកនោះប្រាប់ថា ប្រេងមួយរយធុង។ គាត់ក៏ប្រាប់អ្នកនោះថា ចូរយកសំបុត្រជំពាក់របស់អ្នកទៅ រួចអង្គុយចុះសរសេរដាក់ថាហាសិបធុងជាប្រញាប់។ | |
Luke | KhmerNT | 16:7 | គាត់សួរម្នាក់ទៀតថា ចុះអ្នកវិញ តើជំពាក់ប៉ុន្មានដែរ? អ្នកនោះប្រាប់ថា ស្រូវមួយរយហាប។ គាត់ក៏ប្រាប់អ្នកនោះថា ចូរយកសំបុត្រជំពាក់របស់អ្នកទៅ ហើយសរសេរដាក់ថាប៉ែតសិប។ | |
Luke | KhmerNT | 16:8 | ចៅហ្វាយក៏សរសើរមេការដ៏ទុច្ចរិតនោះ ព្រោះគាត់បានប្រព្រឹត្ដយ៉ាងឆ្លាតវៃ។ នៅជំនាន់របស់ពួកគេនេះ ពួកកូនចៅនៃលោកិយឆ្លាតជាងពួកកូនចៅនៃពន្លឺ។ | |
Luke | KhmerNT | 16:9 | ខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរប្រើទ្រព្យសម្បត្ដិលោកិយបង្កើតមិត្ដភក្តិសម្រាប់អ្នករាល់គ្នាចុះ ដើម្បីពេលណាទ្រព្យនោះអស់ទៅ នោះពួកមិត្ដភក្ដិអាចស្វាគមន៍អ្នករាល់គ្នាមកក្នុងលំនៅអស់កល្បជានិច្ច។ | |
Luke | KhmerNT | 16:10 | អ្នកណាដែលស្មោះត្រង់ក្នុងការតូច នោះក៏ស្មោះត្រង់ក្នុងការធំដែរ ហើយអ្នកណាដែលទុច្ចរិតក្នុងការតូច នោះក៏ទុច្ចរិតក្នុងការធំដែរ។ | |
Luke | KhmerNT | 16:11 | ដូច្នេះបើអ្នករាល់គ្នាមិនស្មោះត្រង់ជាមួយនឹងទ្រព្យសម្បត្ដិលោកិយផង តើអ្នកណានឹងទុកចិត្ដអ្នករាល់គ្នាជាមួយទ្រព្យសម្បត្ដិពិតប្រាកដ? | |
Luke | KhmerNT | 16:12 | ហើយប្រសិនបើអ្នករាល់គ្នាមិនស្មោះត្រង់ជាមួយរបស់ទ្រព្យអ្នកដទៃផង តើអ្នកណានឹងឲ្យរបស់ទ្រព្យដែលត្រៀមទុកសម្រាប់អ្នករាល់គ្នាទៅអ្នករាល់គ្នាបាន? | |
Luke | KhmerNT | 16:13 | គ្មានបាវបម្រើណាអាចបម្រើចៅហ្វាយពីរនាក់បានទេ ដ្បិតបាវបម្រើនោះនឹងស្អប់មួយ ស្រឡាញ់មួយ ឬក៏ស្មោះត្រង់នឹងមួយ ហើយមើលងាយមួយទៀត ឯអ្នករាល់គ្នាវិញ មិនអាចបម្រើព្រះជាម្ចាស់ផង បម្រើទ្រព្យសម្បត្ដិផងបានទេ»។ | |
Luke | KhmerNT | 16:14 | កាលពួកអ្នកខាងគណៈផារិស៊ីដែលស្រឡាញ់លុយបានឮសេចក្ដីទាំងអស់នេះ ក៏ចំអកឲ្យព្រះអង្គ | |
Luke | KhmerNT | 16:15 | ប៉ុន្ដែព្រះអង្គមានបន្ទូលទៅគេថា៖ «អ្នករាល់គ្នាជាពួកអ្នកដែលរាប់ខ្លួនឯងថាសុចរិតនៅចំពោះមុខមនុស្ស តែព្រះជាម្ចាស់ជ្រាបពីចិត្ដអ្នករាល់គ្នា ដ្បិតអ្វីដែលជាទីរាប់អានបំផុតនៅក្នុងចំណោមមនុស្ស គឺជាទីស្អប់ខ្ពើមបំផុតនៅមុខព្រះជាម្ចាស់។ | |
Luke | KhmerNT | 16:16 | ដ្បិតគម្ពីរវិន័យ និងអ្នកនាំព្រះបន្ទូលទាំងអស់បានថ្លែងទុកអំពីការនេះរហូតដល់ជំនាន់លោកយ៉ូហាន ប៉ុន្ដែចាប់ពីនោះមក គេប្រកាសអំពីនគរព្រះជាម្ចាស់វិញ ហើយមនុស្សគ្រប់គ្នាកំពុងខំប្រឹងចូលទៅក្នុងនគរនោះ។ | |
Luke | KhmerNT | 16:17 | ផ្ទៃមេឃ និងផែនដីងាយវិនាសទៅជាងការដែលសញ្ញាបន្ដក់ណាមួយនៅក្នុងគម្ពីរវិន័យត្រលប់ជាឥតបានការទៅទៀត។ | |
Luke | KhmerNT | 16:18 | អ្នកណាដែលលែងប្រពន្ធរបស់ខ្លួន ហើយរៀបការនឹងស្ដ្រីម្នាក់ទៀត នោះផិតក្បត់ហើយ ឯបុរសណាដែលរៀបការនឹងស្ត្រីប្ដីលែង នោះក៏ផិតក្បត់ដែរ។ | |
Luke | KhmerNT | 16:19 | មានបុរសម្នាក់ជាអ្នកមាន គាត់ស្លៀកពាក់សំពត់ពណ៌ស្វាយ និងក្រណាត់ទេសឯកប្រណិត ហើយរស់នៅសប្បាយរីករាយយ៉ាងរុងរឿងជារៀងរាល់ថ្ងៃ។ | |
Luke | KhmerNT | 16:20 | មានបុរសក្រីក្រម្នាក់ឈ្មោះឡាសារ គាត់កើតដំបៅពេញខ្លួន គេបានផ្ដេកគាត់នៅមាត់ទ្វាររបស់អ្នកមាននោះ។ | |
Luke | KhmerNT | 16:21 | គាត់ចង់ចំអែតពោះដោយកម្ទេចអាហារ ដែលធ្លាក់ពីលើតុរបស់អ្នកមាននោះ ហើយសូម្បីតែឆ្កែក៏មកលិទ្ធដំបៅរបស់គាត់ដែរ។ | |
Luke | KhmerNT | 16:22 | ក្រោយមកទៀត បុរសក្រីក្រនោះបានស្លាប់ទៅ ហើយពួកទេវតាបាននាំយកគាត់ទៅឯដើមទ្រូងលោកអ័ប្រាហាំ ឯអ្នកមាននោះក៏ស្លាប់ដែរ ហើយគេបានបញ្ចុះគាត់ | |
Luke | KhmerNT | 16:23 | ហើយពេលកំពុងរងទារុណកម្មនៅស្ថាននរក អ្នកមានងើយភ្នែកឡើងឃើញលោកអ័ប្រាហាំពីចម្ងាយ ព្រមទាំងឡាសារនៅដើមទ្រូងលោក | |
Luke | KhmerNT | 16:24 | គាត់ក៏ស្រែកហៅថា លោកឪពុកអ័ប្រាហាំអើយ! សូមមេត្ដាដល់ខ្ញុំផង គឺសូមឲ្យឡាសារជ្រលក់ចុងម្រាមដៃរបស់គាត់ក្នុងទឹក ហើយបន្ដក់លើអណ្ដាតរបស់ខ្ញុំដើម្បីឲ្យខ្ញុំបានត្រជាក់ផង ព្រោះខ្ញុំកំពុងរងទុក្ខវេទនាក្នុងភ្លើងនេះ។ | |
Luke | KhmerNT | 16:25 | លោកអ័ប្រាហាំក៏ប្រាប់គាត់វិញថា កូនអើយ! ចូរចាំថា កូនបានទទួលរបស់ល្អៗរួចហើយកាលកូននៅមានជីវិត ឯឡាសារវិញអភ័ព្វណាស់ ប៉ុន្ដែឥឡូវនេះ គាត់ត្រូវទទួលសេចក្ដីក្សេមក្សាន្ដនៅទីនេះ ឯកូនវិញ ត្រូវរងទុក្ខវេទនា។ | |
Luke | KhmerNT | 16:26 | លើសពីបញ្ហាទាំងអស់នេះទៀត គឺមានជង្ហុកយ៉ាងធំមួយខណ្ឌផ្ដាច់រវាងយើង និងអ្នករាល់គ្នា ដូច្នេះពួកអ្នកដែលចង់ឆ្លងពីទីនេះទៅឯអ្នករាល់គ្នាមិនអាចឆ្លងបានឡើយ ឬពីទីនោះមកឯយើងក៏មិនបានដែរ។ | |
Luke | KhmerNT | 16:27 | អ្នកមានក៏និយាយទៀតថា ដូច្នេះខ្ញុំសូមអង្វរ លោកឪពុកអើយ! សូមលោកចាត់ឡាសារឲ្យទៅឯគ្រួសារឪពុករបស់ខ្ញុំផង | |
Luke | KhmerNT | 16:28 | ដ្បិតខ្ញុំមានបងប្អូនប្រាំនាក់ទៀត ដើម្បីឲ្យគាត់ធ្វើបន្ទាល់ប្រាប់ពួកគេ ក្រែងលោពួកគេមកកន្លែងរងទារុណកម្មនេះដែរ។ | |
Luke | KhmerNT | 16:29 | ប៉ុន្ដែលោកអ័ប្រាហាំប្រាប់ថា ពួកគេមានលោកម៉ូសេ និងពួកអ្នកនាំព្រះបន្ទូលហើយ ចូរឲ្យពួកគេស្ដាប់អ្នកទាំងនោះចុះ។ | |
Luke | KhmerNT | 16:30 | គាត់ក៏តបវិញថា ទេ លោកឪពុកអ័ប្រាហាំអើយ! បើមានអ្នកណាម្នាក់រស់ពីស្លាប់ទៅឯពួកគេ នោះពួកគេមុខជាប្រែចិត្ដមិនខាន។ | |