LUKE
Chapter 1
Luke | KhmerNT | 1:1 | មានមនុស្សជាច្រើនបានព្យាយាមចងក្រងរឿងរ៉ាវអំពីហេតុការណ៍ទាំងឡាយដែលបានសម្រេចនៅក្នុងចំណោមយើង | |
Luke | KhmerNT | 1:2 | គឺទៅតាមអស់អ្នកជាសាក្សីផ្ទាល់ភ្នែកតាំងពីដំបូង និងបានត្រលប់ជាអ្នកបម្រើព្រះបន្ទូលដែលបានប្រគល់ឲ្យយើង | |
Luke | KhmerNT | 1:3 | ដូច្នេះលោកថេវភីលជាទីគោរពដ៏ខ្ពង់ខ្ពស់អើយ! កាលដែលខ្ញុំសាកសួរសព្វគ្រប់យ៉ាងហ្មត់ចត់តាំងពីដំបូងមក នោះក៏យល់ឃើញថាជាការប្រសើរសម្រាប់ខ្ញុំដែរ ដែលសរសេរតាមលំដាប់លំដោយជូនដល់លោក | |
Luke | KhmerNT | 1:5 | នៅសម័យស្ដេចហេរ៉ូឌ ជាស្ដេចស្រុកយូដា មានសង្ឃម្នាក់ក្នុងក្រុមសង្ឃអ័ប៊ីយ៉ា ឈ្មោះសាការី មានប្រពន្ធម្នាក់ឈ្មោះអេលីសាបិត ជាពូជពង្សរបស់លោកអើរ៉ុន | |
Luke | KhmerNT | 1:6 | ពួកគេទាំងពីរនាក់សុចរិតនៅចំពោះព្រះជាម្ចាស់ ដោយដើរតាមបញ្ញត្ដិ និងច្បាប់ទាំងឡាយរបស់ព្រះអម្ចាស់ឥតបន្ទោសបានឡើយ | |
Luke | KhmerNT | 1:7 | ប៉ុន្ដែពួកគេគ្មានកូនសោះ ព្រោះអេលីសាបិតជាស្ដ្រីអារ ហើយអ្នកទាំងពីរក៏មានវ័យចាស់ជរាដែរ។ | |
Luke | KhmerNT | 1:8 | ថ្ងៃមួយជាវេនក្រុមរបស់គាត់ ហើយគាត់ត្រូវបំពេញតួនាទីជាសង្ឃនៅចំពោះព្រះជាម្ចាស់ | |
Luke | KhmerNT | 1:9 | ព្រោះគាត់ត្រូវបានគេចាប់ឆ្នោតជ្រើសរើសទៅតាមទំនៀមទម្លាប់សង្ឃដើម្បីចូលដុតគ្រឿងក្រអូបក្នុងព្រះវិហាររបស់ព្រះអម្ចាស់។ | |
Luke | KhmerNT | 1:10 | នៅពេលកំពុងថ្វាយគ្រឿងក្រអូប និងប្រជាជនច្រើនកុះករបានអធិស្ឋានទាំងអស់គ្នានៅខាងក្រៅ | |
Luke | KhmerNT | 1:11 | នោះមានទេវតារបស់ព្រះអម្ចាស់មួយរូបបានលេចមកឲ្យគាត់ឃើញ ដោយឈរនៅខាងស្ដាំកន្លែងថ្វាយតង្វាយគ្រឿងក្រអូប។ | |
Luke | KhmerNT | 1:13 | ប៉ុន្ដែទេវតានោះបាននិយាយទៅគាត់ថា៖ «សាការីអើយ! កុំខ្លាចអីដ្បិតព្រះជាម្ចាស់បានស្ដាប់ឮសេចក្ដីអធិស្ឋានទូលសូមរបស់អ្នកហើយ រីឯអេលីសាបិតជាប្រពន្ធរបស់អ្នកនឹងបង្កើតកូនប្រុសម្នាក់ឲ្យអ្នក ហើយអ្នកនឹងដាក់ឈ្មោះកូននោះថាយ៉ូហាន។ | |
Luke | KhmerNT | 1:14 | កូននោះនឹងក្លាយជាអំណរ និងជាសេចក្ដីរីករាយដល់អ្នក ឯមនុស្សជាច្រើននឹងត្រេកអរចំពោះកំណើតរបស់កូននោះ | |
Luke | KhmerNT | 1:15 | ដ្បិតកូននោះនឹងត្រលប់ជាមនុស្សដ៏អស្ចារ្យនៅចំពោះព្រះអម្ចាស់ កូននោះនឹងមិនផឹកស្រាទំពាំងបាយជូរ និងគ្រឿងស្រវឹងឡើយ ហើយបានពេញដោយព្រះវិញ្ញាណបរិសុទ្ធតាំងពីនៅក្នុងផ្ទៃម្ដាយមក។ | |
Luke | KhmerNT | 1:16 | កូននោះនឹងនាំកូនចៅអ៊ីស្រាអែលជាច្រើនឲ្យត្រលប់មកឯព្រះអម្ចាស់ជាព្រះរបស់ពួកគេវិញ | |
Luke | KhmerNT | 1:17 | ដ្បិតកូននោះនឹងទៅមុខមុនព្រះអង្គដោយវិញ្ញាណ និងអំណាចរបស់លោកអេលីយ៉ា ដើម្បីបង្វែរចិត្ដឪពុកមកឯកូន និងពួកមនុស្សមិនស្ដាប់បង្គាប់មកឯប្រាជ្ញារបស់មនុស្សសុចរិតដើម្បីរៀបចំប្រជារាស្ដ្រមួយជាស្រេចសម្រាប់ព្រះអម្ចាស់»។ | |
Luke | KhmerNT | 1:18 | លោកសាការីសួរទៅទេវតាថា៖ «តើឲ្យខ្ញុំដឹងអំពីសេចក្ដីនេះយ៉ាងដូចម្ដេចបាន? ព្រោះខ្ញុំជាមនុស្សចាស់ ឯប្រពន្ធរបស់ខ្ញុំក៏មានវ័យចាស់ជរាដែរ» | |
Luke | KhmerNT | 1:19 | ទេវតាឆ្លើយទៅគាត់ថា៖ «ខ្ញុំឈ្មោះកាព្រីយ៉ែល ជាអ្នកឈរនៅក្នុងព្រះវត្ដមានព្រះជាម្ចាស់ ហើយព្រះអង្គបានចាត់ខ្ញុំឲ្យមកប្រកាសសេចក្ដីទាំងនេះប្រាប់អ្នក។ | |
Luke | KhmerNT | 1:20 | មើល៍ អ្នកនឹងគ ហើយមិនអាចនិយាយបានទេរហូតដល់ថ្ងៃដែលសេចក្ដីទាំងនេះកើតឡើង ព្រោះអ្នកមិនជឿពាក្យសំដីរបស់ខ្ញុំដែលនឹងសម្រេចតាមពេលកំណត់»។ | |
Luke | KhmerNT | 1:21 | រីឯប្រជាជនដែលកំពុងទន្ទឹងមើលលោកសាការី ពួកគេឆ្ងល់ចំពោះការដែលគាត់យឺតយូរនៅក្នុងព្រះវិហារ | |
Luke | KhmerNT | 1:22 | ហើយកាលគាត់ចេញមក គាត់មិនអាចនិយាយទៅពួកគេបានសោះ ដូច្នេះពួកគេដឹងច្បាស់ថា គាត់បានឃើញការជាក់ស្ដែងមួយនៅក្នុងព្រះវិហារ ហើយគាត់ធ្វើបានតែសញ្ញាទៅពួកគេប៉ុណ្ណោះ ប៉ុន្ដែគាត់នៅតែគដដែល។ | |
Luke | KhmerNT | 1:23 | លុះក្រោយពេលបានបំពេញកិច្ចការទាំងប៉ុន្មានថ្ងៃរបស់គាត់ចប់សព្វគ្រប់ហើយ គាត់ក៏ត្រលប់ទៅផ្ទះវិញ | |
Luke | KhmerNT | 1:24 | ហើយប៉ុន្មានថ្ងៃក្រោយមក អេលីសាបិតជាប្រពន្ធរបស់គាត់ក៏មានផ្ទៃពោះ និងបានលាក់ខ្លួនអស់ប្រាំខែដោយនិយាយថា៖ | |
Luke | KhmerNT | 1:25 | «ព្រះអម្ចាស់បានធ្វើចំពោះខ្ញុំយ៉ាងដូច្នេះក្នុងគ្រាដែលព្រះអង្គបានទតដោយសន្ដោសដកយកសេចក្តីអាម៉ាស់របស់ខ្ញុំចេញពីក្នុងចំណោមមនុស្ស»។ | |
Luke | KhmerNT | 1:26 | ដល់ខែទីប្រាំមួយ ព្រះជាម្ចាស់បានចាត់ទេវតាកាពី្រយ៉ែលឲ្យទៅក្រុងមួយក្នុងស្រុកកាលីឡេដែលមានឈ្មោះថា ណាសារ៉ែត | |
Luke | KhmerNT | 1:27 | គឺទៅឯស្ដ្រីព្រហ្មចារីម្នាក់ ដែលបានភ្ជាប់ពាក្យនឹងបុរសម្នាក់ឈ្មោះយ៉ូសែប ជាពូជពង្សស្ដេចដាវីឌ ហើយស្ដ្រីព្រហ្មចារីនោះឈ្មោះម៉ារា។ | |
Luke | KhmerNT | 1:28 | កាលបានចូលមកជិតនាងហើយ ទេវតាក៏និយាយថា៖ «ចូរអរសប្បាយឡើង ឱនាងដ៏ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ ព្រះអង្គគង់ជាមួយនាងហើយ»។ | |
Luke | KhmerNT | 1:29 | នាងរារែកយ៉ាងខ្លាំងចំពោះពាក្យសំដីនេះ និងបានរិះគិតអំពីពាក្យជម្រាបសួរនេះថា តើមានន័យដូចម្ដេច។ | |
Luke | KhmerNT | 1:30 | ប៉ុន្ដែទេវតានិយាយទៅនាងថា៖ «ម៉ារាអើយ! កុំខ្លាចអី ដ្បិតព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងនាងណាស់ | |
Luke | KhmerNT | 1:31 | មើល៍ នាងនឹងមានគភ៌ រួចសម្រាលបានកូនប្រុសម្នាក់ ហើយនាងនឹងដាក់ឈ្មោះកូននោះថាយេស៊ូ | |
Luke | KhmerNT | 1:32 | កូននោះនឹងត្រលប់ជាអ្នកដ៏អស្ចារ្យ ហើយគេនឹងហៅកូននោះថា ព្រះរាជបុត្រានៃព្រះដ៏ខ្ពស់បំផុត ឯព្រះអម្ចាស់ដ៏ជាព្រះនឹងប្រទានបល្ល័ង្ករបស់ស្ដេចដាវីឌដែលជាដូនតាឲ្យទៅព្រះអង្គ | |
Luke | KhmerNT | 1:33 | រួចព្រះអង្គនឹងគ្រប់គ្រងលើពូជពង្សរបស់លោកយ៉ាកុបអស់កល្បជានិច្ច ហើយនគររបស់ព្រះអង្គគ្មានទីបញ្ចប់ឡើយ»។ | |
Luke | KhmerNT | 1:34 | ប៉ុន្ដែនាងម៉ារាសួរទៅទេវតាថា៖ «តើការនេះនឹងបានសម្រេចយ៉ាងដូចម្ដេច បើខ្ញុំមិនទាន់ស្គាល់ប្រុសណាផង?» | |
Luke | KhmerNT | 1:35 | ទេវតាឆ្លើយតបទៅនាងថា៖ «ព្រះវិញ្ញាណបរិសុទ្ធនឹងយាងមកសណ្ឋិតលើនាង ហើយអំណាចនៃព្រះដ៏ខ្ពស់បំផុតនឹងគ្របបាំងនាងដោយស្រមោល។ ដូច្នេះគេនឹងហៅបុត្រតូចដ៏បរិសុទ្ធដែលនឹងកើតមកនោះថា ព្រះរាជបុត្រារបស់ព្រះជាម្ចាស់ | |
Luke | KhmerNT | 1:36 | ហើយមើល៍! នាងអេលីសាបិតសាច់ញាតិរបស់នាងក៏មានគភ៌ជាកូនប្រុសម្នាក់ដែរ ក្នុងវ័យចាស់ជរា និងក្នុងកាលដែលគេហៅថាស្ត្រីអារ នាងមានផ្ទៃពោះប្រាំមួយខែហើយ | |
Luke | KhmerNT | 1:38 | នាងម៉ារាក៏និយាយទៅទេវតាថា៖ «មើល៍ នាងខ្ញុំជាបាវបម្រើរបស់ព្រះអម្ចាស់ សូមឲ្យសម្រេចដល់ខ្ញុំតាមពាក្យសំដីរបស់លោកចុះ!» រួចទេវតាក៏ចាកចេញពីនាងទៅ។ | |
Luke | KhmerNT | 1:39 | នៅគ្រានោះ នាងម៉ារាក៏ក្រោកឡើងធ្វើដំណើរទៅតំបន់ភ្នំដោយប្រញាប់ប្រញាល់សំដៅទៅក្រុងមួយក្នុងស្រុកយូដា | |
Luke | KhmerNT | 1:41 | ពេលនាងអេលីសាបិតបានឮពាក្យជម្រាបសួររបស់នាងម៉ារា ទារកនៅក្នុងផ្ទៃរបស់នាងក៏បំរះឡើង ឯនាងអេលីសាបិតបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ | |
Luke | KhmerNT | 1:42 | រួចនាងក៏ស្រែកដោយសំឡេងខ្លាំងៗថា៖ «អ្នកមានពរណាស់ក្នុងចំណោមពួកស្ដ្រី ឯកូនក្នុងផ្ទៃរបស់អ្នកគឺជាព្រះពរហើយ | |
Luke | KhmerNT | 1:43 | តើនេះកើតឡើងចំពោះខ្ញុំយ៉ាងដូចម្ដេចហ្ន៎ បានជាមាតារបស់ព្រះអម្ចាស់នៃខ្ញុំមកឯខ្ញុំដូច្នេះ? | |
Luke | KhmerNT | 1:44 | ព្រោះមើល៍ ពេលសំឡេងជម្រាបសួររបស់អ្នកបានឮដល់ត្រចៀកខ្ញុំ ទារកក្នុងផ្ទៃរបស់ខ្ញុំបានបំរះដោយអំណរ | |
Luke | KhmerNT | 1:45 | ស្ដ្រីណាដែលជឿថា សេចក្ដីដែលព្រះអម្ចាស់បានមានបន្ទូលនឹងសម្រេចពិតប្រាកដមែន នោះមានពរហើយ»។ | |
Luke | KhmerNT | 1:47 | ហើយវិញ្ញាណខ្ញុំសប្បាយរីករាយខ្លាំងណាស់នឹងព្រះជាម្ចាស់ជាព្រះអង្គសង្គ្រោះនៃខ្ញុំ | |
Luke | KhmerNT | 1:48 | ដ្បិតព្រះអង្គបានទតសន្ដោសដល់ភាពទន់ទាបនៃបាវបម្រើរបស់ព្រះអង្គ។ មើល៍ ចាប់ពីពេលនេះតទៅ មនុស្សគ្រប់ជំនាន់នឹងរាប់ខ្ញុំថាជាអ្នកមានពរ | |
Luke | KhmerNT | 1:49 | ព្រោះព្រះដ៏មានអំណាចបានធ្វើការអស្ចារ្យដល់ខ្ញុំ ហើយព្រះនាមព្រះអង្គក៏បរិសុទ្ធ | |
Luke | KhmerNT | 1:50 | សេចក្ដីមេត្ដាករុណារបស់ព្រះអង្គមានដល់អស់អ្នកដែលកោតខ្លាចព្រះអង្គរហូតតរៀងទៅ | |
Luke | KhmerNT | 1:51 | ព្រះអង្គបានធ្វើការយ៉ាងអស្ចារ្យដោយព្រះហស្ដរបស់ព្រះអង្គ ហើយកំចាត់កំចាយអំនួតចេញពីក្នុងចិត្ដគំនិតរបស់មនុស្ស | |
Luke | KhmerNT | 1:53 | ហើយបំពេញអស់អ្នកស្រេកឃ្លានដោយសេចក្ដីល្អ និងបញ្ចូនអ្នកមានឲ្យទៅដោយដៃទទេ | |
Luke | KhmerNT | 1:54 | ដោយនឹកចាំពីសេចក្ដីមេត្តាករុណា ព្រះអង្គជួយអ៊ីស្រាអែលជាបាវបម្រើរបស់ព្រះអង្គ | |
Luke | KhmerNT | 1:55 | ដូចដែលព្រះអង្គបានមានបន្ទូលនឹងដូនតារបស់យើង គឺលោកអ័ប្រាហាំ និងពូជពង្សរបស់គាត់រហូតតរៀងមក»។ | |
Luke | KhmerNT | 1:56 | នាងម៉ារាបានស្នាក់នៅជាមួយនាងអេលីសាបិតប្រហែលបីខែ ហើយក៏ត្រលប់ទៅផ្ទះរបស់នាងវិញ។ | |
Luke | KhmerNT | 1:58 | ពេលអ្នកជិតខាង និងសាច់ញាតិរបស់នាងបានឮថា ព្រះអម្ចាស់បានសំដែងសេចក្ដីមេត្ដាករុណាដ៏សម្បើមដល់នាង ពួកគេក៏អរសប្បាយជាមួយនាង។ | |
Luke | KhmerNT | 1:59 | លុះដល់ថ្ងៃទីប្រាំបី ពួកគេបានមកដើម្បីធ្វើពិធីកាត់ស្បែកឲ្យទារកនោះ ហើយចង់ដាក់ឈ្មោះថា សាការី តាមឈ្មោះរបស់ឪពុក | |
Luke | KhmerNT | 1:61 | ពួកគេនិយាយទៅនាងថា៖ «គ្មានអ្នកណាម្នាក់ក្នុងចំណោមសាច់ញាតិអ្នកមានឈ្មោះហ្នឹងទេ» | |
Luke | KhmerNT | 1:63 | គាត់ក៏សុំក្ដារឆ្នួនមួយ ហើយសរសេរថា ឈ្មោះរបស់ទារកនេះគឺ យ៉ូហាន។ គេគ្រប់គ្នាក៏នឹកអស្ចារ្យ។ | |
Luke | KhmerNT | 1:64 | រំពេចនោះមាត់ និងអណ្ដាតរបស់គាត់បានហើបឡើង គាត់ក៏ពោលសរសើរតម្កើងព្រះជាម្ចាស់ | |
Luke | KhmerNT | 1:65 | ហើយអ្នកទាំងឡាយដែលរស់នៅជុំវិញ មានសេចក្ដីរន្ធត់ជាខ្លាំង ពួកគេបាននិយាយគ្នាអំពីហេតុការណ៍ទាំងអស់នេះនៅក្នុងតំបន់ភ្នំនៃស្រុកយូដាទាំងមូល។ | |
Luke | KhmerNT | 1:66 | អស់អ្នកដែលបានឮ ក៏រក្សាទុកក្នុងចិត្ដទាំងនិយាយគ្នាថា៖ «ដូច្នេះ តើទារកនេះនឹងត្រលប់ជាអ្វី? ដ្បិតព្រះហស្ដរបស់ព្រះអម្ចាស់នៅជាមួយវាយ៉ាងប្រាកដ»។ | |
Luke | KhmerNT | 1:68 | «សូមឲ្យព្រះអម្ចាស់ ជាព្រះនៃអ៊ីស្រាអែលប្រកបដោយព្រះពរ ដ្បិតព្រះអង្គបានមកមើល និងធ្វើឲ្យសេចក្ដីប្រោសលោះសម្រាប់ប្រជារាស្ដ្ររបស់ព្រះអង្គបានសម្រេច | |
Luke | KhmerNT | 1:69 | ព្រមទាំងបានលើកស្នែងនៃសេចក្ដីសង្គ្រោះឡើងសម្រាប់យើងនៅក្នុងពូជពង្សរបស់ដាវីឌ ជាបាវបម្រើរបស់ព្រះអង្គ | |
Luke | KhmerNT | 1:70 | ដូចដែលព្រះអង្គបានមានបន្ទូលតាមរយៈមាត់ពួកអ្នកនាំព្រះបន្ទូលដ៏បរិសុទ្ធរបស់ព្រះអង្គតាំងពីដើមរៀងមក | |
Luke | KhmerNT | 1:71 | គឺជាសេចក្ដីសង្គ្រោះឲ្យផុតពីខ្មាំងសត្រូវរបស់យើង និងពីដៃរបស់មនុស្សទាំងអស់ដែលស្អប់យើង | |
Luke | KhmerNT | 1:72 | ដើម្បីប្រោសប្រទានសេចក្ដីមេត្ដាករុណាដល់ដូនតារបស់យើង និងដើម្បីនឹកចាំពីកិច្ចព្រមព្រៀងដ៏បរិសុទ្ធរបស់ព្រះអង្គ | |
Luke | KhmerNT | 1:73 | ជាសម្បថដែលព្រះអង្គបានស្បថនឹងលោកអ័ប្រាហាំជាដូនតារបស់យើង គឺប្រោសប្រទានឲ្យយើង | |
Luke | KhmerNT | 1:74 | ផុតពីដៃខ្មាំងសត្រូវទាំងឡាយរបស់យើង ដើម្បីឲ្យយើងបម្រើព្រះអង្គដោយឥតភ័យខ្លាច | |
Luke | KhmerNT | 1:75 | ដោយសេចក្ដីបរិសុទ្ធ និងសេចក្ដីសុចរិតក្នុងព្រះវត្ដមានរបស់ព្រះអង្គអស់មួយជីវិតរបស់យើង។ | |
Luke | KhmerNT | 1:76 | ឱទារកតូចអើយ! អ្នកនឹងត្រូវគេហៅដែរថា ជាអ្នកនាំព្រះបន្ទូលរបស់ព្រះដ៏ខ្ពស់បំផុត ដ្បិតអ្នកនឹងទៅមុខមុនព្រះអម្ចាស់ ដើម្បីរៀបចំដំណើររបស់ព្រះអង្គ | |
Luke | KhmerNT | 1:77 | និងផ្ដល់ការយល់ដឹងដល់ប្រជាជនរបស់ព្រះអង្គអំពីសេចក្ដីសង្គ្រោះដោយការលើកលែងទោសបាបរបស់ពួកគេ | |
Luke | KhmerNT | 1:78 | ទៅតាមព្រះហឫទ័យមេត្ដាករុណារបស់ព្រះជាម្ចាស់នៃយើងដែលជាការបំភ្លឺពីស្ថានសួគ៌មកប្រោសយើង | |
Luke | KhmerNT | 1:79 | ដើម្បីបំភ្លឺដល់អស់អ្នកដែលនៅក្នុងសេចក្ដីងងឹត និងអស់អ្នកដែលអង្គុយក្រោមស្រមោលនៃសេចក្ដីស្លាប់ ហើយដើម្បីនាំជើងយើងទៅក្នុងផ្លូវនៃសេចក្ដីសុខសាន្ដ»។ | |