LUKE
Chapter 19
Luke | KhmerNT | 19:2 | មើល៍ មានបុរសម្នាក់ឈ្មោះសាខេ គាត់ជាមេអ្នកទារពន្ធដារម្នាក់ ហើយជាអ្នកមាន | |
Luke | KhmerNT | 19:3 | គាត់កំពុងរកមើលថានរណាជាព្រះយេស៊ូ ប៉ុន្ដែគាត់មិនអាចមើលឃើញសោះពីក្នុងចំណោមបណ្ដាជន ព្រោះគាត់មានមាឌតូចល្អិត។ | |
Luke | KhmerNT | 19:4 | គាត់រត់ទៅមុខមុន ហើយឡើងលើដើមល្វាដើម្បីមើលឃើញព្រះអង្គ ព្រោះព្រះអង្គឆ្លងកាត់ជិតដល់ផ្លូវនោះហើយ | |
Luke | KhmerNT | 19:5 | ពេលព្រះអង្គយាងមកដល់កន្លែងនោះហើយ ព្រះយេស៊ូក៏មើលទៅលើ ទាំងមានបន្ទូលទៅគាត់ថា៖ «សាខេអើយ! ចូរប្រញាប់ចុះមក ព្រោះខ្ញុំត្រូវនៅផ្ទះរបស់អ្នកថ្ងៃនេះ»។ | |
Luke | KhmerNT | 19:7 | ពេលមនុស្សទាំងអស់ឃើញ ក៏រអ៊ូរទាំថា៖ «គាត់ចូលទៅស្នាក់នៅជាមួយមនុស្សបាប!» | |
Luke | KhmerNT | 19:8 | លោកសាខេក៏ក្រោកឈរទូលទៅព្រះអម្ចាស់ថា៖ «ព្រះអម្ចាស់អើយ! ខ្ញុំចែកទ្រព្យសម្បត្ដិពាក់កណ្ដាលរបស់ខ្ញុំដល់អ្នកក្រីក្រ ហើយបើខ្ញុំកេងបន្លំអ្វីមួយពីអ្នកណាម្នាក់ ខ្ញុំនឹងសងវិញមួយជាបួនដង»។ | |
Luke | KhmerNT | 19:9 | ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ថ្ងៃនេះ សេចក្ដីសង្គ្រោះបានមកដល់ផ្ទះនេះហើយ ព្រោះគាត់ក៏ជាពូជពង្សរបស់លោកអ័ប្រាហាំដែរ | |
Luke | KhmerNT | 19:11 | កាលពួកគេកំពុងស្ដាប់សេចក្ដីទាំងនេះ ព្រះអង្គមានបន្ទូលបន្ថែមជារឿងប្រៀបប្រដូចមួយទៀត ព្រោះតែព្រះអង្គកំពុងនៅជិតក្រុងយេរូសាឡិម រួចពួកគេស្មានថានគរព្រះជាម្ចាស់នឹងលេចមកភ្លាមៗ | |
Luke | KhmerNT | 19:12 | គឺព្រះអង្គមានបន្ទូលថា៖ «មានបុរសត្រកូលខ្ពង់ខ្ពស់ម្នាក់ត្រូវធ្វើដំណើរទៅស្រុកឆ្ងាយ ដើម្បីទទួលយកនគរមួយសម្រាប់គាត់ រួចត្រូវត្រលប់មកវិញ | |
Luke | KhmerNT | 19:13 | កាលបានហៅបាវបម្រើទាំងដប់នាក់របស់គាត់មកហើយ គាត់ក៏ឲ្យបា្រក់ដល់ពួកគេដប់មីណា និងបានប្រាប់ថា ចូរប្រកបរបររកស៊ីរហូតដល់ខ្ញុំមកវិញ។ | |
Luke | KhmerNT | 19:14 | ប៉ុន្ដែជនជាតិរបស់គាត់ស្អប់គាត់ ក៏ចាត់តំណាងឲ្យទៅតាមក្រោយគាត់ដើម្បីប្រាប់ថា យើងមិនចង់ឲ្យម្នាក់នេះគ្រប់គ្រងលើយើងទេ។ | |
Luke | KhmerNT | 19:15 | កាលទទួលនគរនោះហើយ គាត់ក៏ត្រលប់មកវិញ ហើយប្រាប់ឲ្យគេហៅបាវបម្រើទាំងនោះមក ជាពួកអ្នកដែលគាត់បានឲ្យប្រាក់ ដើម្បីឲ្យគាត់ដឹងថា ពួកគេរកស៊ីចំណេញបានអ្វីខ្លះ។ | |
Luke | KhmerNT | 19:16 | អ្នកទីមួយចូលមកប្រាប់ថា លោកម្ចាស់អើយ! មួយមីណារបស់លោកចំណេញបានដប់មីណា។ | |
Luke | KhmerNT | 19:17 | គាត់ក៏ប្រាប់បាវបម្រើនោះថា ប្រសើរណាស់បាវបម្រើដ៏ល្អអើយ! ដោយព្រោះអ្នកស្មោះត្រង់ក្នុងកិច្ចការតូចតាច ចូរអ្នកមានសិទ្ធិអំណាចគ្រប់គ្រងដប់ក្រុងចុះ។ | |
Luke | KhmerNT | 19:18 | អ្នកទីពីរចូលមកប្រាប់ថា លោកម្ចាស់អើយ! មួយមីណារបស់លោកចំណេញបានប្រាំមីណា។ | |
Luke | KhmerNT | 19:20 | បាវបម្រើម្នាក់ទៀតបានមកប្រាប់ថា លោកម្ចាស់អើយ! មើល៍ មួយមីណារបស់លោក ខ្ញុំបានខ្ចប់ទុកក្នុងកន្សែង | |
Luke | KhmerNT | 19:21 | ដ្បិតខ្ញុំខ្លាចលោកណាស់ ព្រោះលោកជាមនុស្សតឹងរ៉ឹង លោកដកយកអ្វីដែលលោកមិនបានទុក ហើយច្រូតអ្វីដែលលោកមិនបានសាបព្រោះ។ | |
Luke | KhmerNT | 19:22 | គាត់ក៏ប្រាប់បាវបម្រើនោះថា បាវបម្រើដ៏អាក្រក់អើយ! ខ្ញុំនឹងជំនុំជម្រះអ្នកដោយសារសំដីរបស់អ្នក បើអ្នកដឹងថា ខ្ញុំជាមនុស្សម្នាក់តឹងរឹង ដកយកអ្វីដែលមិនបានទុក ហើយច្រូតអ្វីដែលមិនបានសាបព្រោះដែរ | |
Luke | KhmerNT | 19:23 | ហេតុអ្វីបានជាមិនដាក់ប្រាក់របស់ខ្ញុំនៅកន្លែងចងការ ដើម្បីពេលខ្ញុំមកវិញ នោះប្រមូលបានទាំងដើមទាំងការដូច្នេះ? | |
Luke | KhmerNT | 19:24 | រួចគាត់ប្រាប់ពួកអ្នកឈរនៅក្បែរនោះថា ចូរដកយកប្រាក់មួយមីណាពីវាឲ្យទៅម្នាក់ទៀតដែលមានដប់មីណាទៅ។ | |
Luke | KhmerNT | 19:25 | ប៉ុន្ដែអ្នកទាំងនោះប្រាប់គាត់ថា លោកម្ចាស់អើយ! អ្នកនោះមានដប់មីណាហើយ។ | |
Luke | KhmerNT | 19:26 | ខ្ញុំប្រាប់អ្នករាល់គ្នាថា អស់អ្នកដែលមាននឹងបន្ថែមឲ្យ ប៉ុន្ដែអ្នកណាដែលគ្មាននឹងត្រូវដកយកវិញ សូម្បីតែអ្វីដែលអ្នកនោះមានផង | |
Luke | KhmerNT | 19:27 | រីឯពួកសត្រូវរបស់ខ្ញុំ ដែលមិនចង់ឲ្យខ្ញុំគ្រប់គ្រងលើពួកគេ ចូរនាំពួកគេមកទីនេះ ហើយសម្លាប់នៅមុខខ្ញុំទៅ»។ | |
Luke | KhmerNT | 19:28 | កាលព្រះអង្គមានបន្ទូលអំពីសេចក្ដីទាំងនេះហើយ ក៏ធ្វើដំណើរបន្ដទៀតឡើងទៅក្រុងយេរូសាឡិម | |
Luke | KhmerNT | 19:29 | ហើយពេលមកជិតដល់ក្រុងបេតផាសេ និងក្រុងបេថានីក្បែរភ្នំមួយឈ្មោះភ្នំដើមអូលីវ ព្រះអង្គក៏ចាត់សិស្សពីរនាក់ឲ្យទៅ | |
Luke | KhmerNT | 19:30 | ដោយមានបន្ទូលថា៖ «ចូរទៅក្នុងភូមិនៅទល់មុខនោះ ពេលអ្នកចូលទៅដល់ អ្នកនឹងឃើញកូនលាមួយដែលគេចងទុក មិនទាន់មានមនុស្សណាជិះនៅឡើយ ចូរស្រាយ ហើយនាំវាមក។ | |
Luke | KhmerNT | 19:31 | ប្រសិនបើមានអ្នកណាសួរពួកអ្នកថា ហេតុអ្វីពួកអ្នកស្រាយវា? ចូរប្រាប់ថា ព្រះអម្ចាស់ត្រូវការវា»។ | |
Luke | KhmerNT | 19:32 | ពួកអ្នកដែលព្រះអង្គបានចាត់ក៏ចេញដំណើរទៅ ហើយបានឃើញដូចដែលព្រះអង្គបានប្រាប់ពួកគេមែន | |
Luke | KhmerNT | 19:33 | ពេលកំពុងស្រាយកូនលា ម្ចាស់របស់វាសួរពួកគេថា៖ «ហេតុអ្វីពួកអ្នកស្រាយវាដូច្នេះ?» | |
Luke | KhmerNT | 19:35 | ពួកគេក៏បានដឹកកូនលានោះមកឯព្រះយេស៊ូ រួចក៏ក្រាលអាវរបស់ពួកគេលើខ្នងវា និងបានបញ្ជិះព្រះយេស៊ូលើនោះ។ | |
Luke | KhmerNT | 19:37 | កាលព្រះអង្គមកដល់ត្រង់ផ្លូវចុះពីភ្នំដើមអូលីវ ពួកសិស្សច្រើនកុះករចាប់ផ្ដើមអរសប្បាយទាំងអស់គ្នា ព្រមទាំងសរសើរតម្កើងព្រះជាម្ចាស់ដោយសំឡេងឮៗអំពីការអស្ចារ្យទាំងអស់ដែលពួកគេបានឃើញ | |
Luke | KhmerNT | 19:38 | ថា៖ «សូមថ្វាយព្រះពរដល់ស្ដេចមួយអង្គ ដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់ ចូរមានសេចក្ដីសុខសាន្ដនៅស្ថានសួគ៌ និងសិរីរុងរឿងនៅស្ថានដ៏ខ្ពស់បំផុត»។ | |
Luke | KhmerNT | 19:39 | ពួកអ្នកខាងគណៈផារិស៊ីខ្លះបានទូលពីក្នុងចំណោមបណ្ដាជនទៅព្រះអង្គថា៖ «លោកគ្រូអើយ! សូមស្ដីឲ្យពួកសិស្សរបស់លោកផង» | |
Luke | KhmerNT | 19:40 | ប៉ុន្ដែព្រះអង្គមានបន្ទូលឆ្លើយទៅពួកគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាថា ប្រសិនបើអ្នកទាំងនេះនៅស្ងៀមស្ងាត់ នោះថ្មនឹងស្រែកឡើង»។ | |
Luke | KhmerNT | 19:41 | នៅពេលព្រះអង្គយាងមកជិតដល់ក្រុងយេរូសាឡិម ពេលព្រះអង្គមើលឃើញក្រុង ក៏យំស្រណោះក្រុងនោះ | |
Luke | KhmerNT | 19:42 | ថា៖ «បើអ្នក គឺអ្នកហ្នឹងហើយ គួរតែស្គាល់សេចក្ដីដែលធ្វើឲ្យមានសេចក្ដីសុខសាន្ដនៅថ្ងៃនេះ! ប៉ុន្ដែពេលនេះសេចក្ដីនោះបានលាក់កំបាំងពីភ្នែករបស់អ្នកទៅហើយ | |
Luke | KhmerNT | 19:43 | ដ្បិតនឹងមានថ្ងៃធ្លាក់មកលើអ្នក គឺនៅពេលនោះ ពួកសត្រូវរបស់អ្នកសង់របងចម្រឹងព័ទ្ធជុំវិញអ្នក ហើយស្ទាក់អ្នកគ្រប់ទិសទាំងអស់ | |
Luke | KhmerNT | 19:44 | ពួកគេនឹងកម្ទេចអ្នករាបដល់ដី ព្រមជាមួយនឹងកូនចៅរបស់អ្នកដែលនៅក្នុងអ្នកផង ពួកគេក៏មិនទុកឲ្យថ្មមួយដុំត្រួតលើគ្នានៅក្នុងអ្នកដែរ ព្រោះអ្នកពុំបានដឹងពីពេលវេលានៃការយាងមកប្រោសអ្នកសោះ»។ | |
Luke | KhmerNT | 19:45 | ពេលព្រះអង្គយាងចូលទៅក្នុងព្រះវិហារ ក៏ចាប់ផ្ដើមបណ្ដេញពួកអ្នកកំពុងលក់ដូរ | |
Luke | KhmerNT | 19:46 | ដោយមានបន្ទូលទៅពួកគេថា៖ «មានសេចក្ដីបានចែងទុកមកថា ដំណាក់របស់យើងជាដំណាក់នៃការអធិស្ឋាន ប៉ុន្ដែអ្នករាល់គ្នាបានធ្វើឲ្យដំណាក់នេះក្លាយជាសំបុកចោរទៅវិញ» | |
Luke | KhmerNT | 19:47 | រួចព្រះអង្គក៏បង្រៀននៅក្នុងព្រះវិហាររាល់ថ្ងៃ រីឯពួកសម្ដេចសង្ឃ ពួកគ្រូវិន័យ និងពួកមេដឹកនាំប្រជាជនវិញ កំពុងរកមធ្យោបាយសម្លាប់ព្រះអង្គ | |