Site uses cookies to provide basic functionality.

OK
LUKE
Prev Up Next Toggle notes
Chapter 3
Luke KhmerNT 3:1  នៅ​ឆ្នាំ​ទី​ដប់​ប្រាំ​នៃ​រាជ្យ​ព្រះចៅ​អធិរាជ​ទីប៊ើរ​ កាល​លោក​ប៉ុនទាសពីឡាត់​គ្រប់គ្រង​ស្រុក​យូដា​ ហេរ៉ូឌ​ជា​ស្ដេច​ត្រាញ់​នៃ​ស្រុក​កាលីឡេ​ ឯ​ភីលីព​ត្រូវ​ជា​ប្អូន​ ជា​ស្ដេច​ត្រាញ់​នៃ​ស្រុក​អ៊ីទូរេ​ និង​ស្រុក​ត្រាខូនីត​ រីឯ​​លីសានាស​ ជា​ស្ដេច​ត្រាញ់​នៃ​ស្រុក​អាប៊ីលេន។​
Luke KhmerNT 3:2  នៅ​គ្រា​ដែល​លោក​អាណាស​ និង​លោក​កៃផា​ជា​សម្ដេច​សង្ឃ​ ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​បាន​សំដែង​មក​ដល់​លោក​យ៉ូហាន​ ជា​កូន​លោក​សាការី​នៅ​ទីរហោឋាន​
Luke KhmerNT 3:3  គាត់​ក៏​ទៅ​ឯ​ស្រុក​ទាំង​អស់​ដែល​នៅ​ជុំ​វិញ​អូរ​យ័រដាន់​ ទាំង​ប្រកាស​ប្រាប់​អំពី​ពិធី​ជ្រមុជ​ដែល​ជា​ភស្ដុតាង​បង្អាញ​ពី​ការ​ប្រែ​ចិត្ដ​ ដើម្បី​ទទួល​បាន​ការ​លើកលែង​ទោស​បាប​
Luke KhmerNT 3:4  ដូច​ដែល​បាន​ចែង​ទុក​ក្នុង​បទ​គម្ពីរ​របស់​លោក​អេសាយ​ ជា​អ្នក​នាំ​ព្រះបន្ទូល​ថា​ មាន​សំឡេង​មនុស្ស​ម្នាក់​កំពុង​ស្រែក​នៅ​ទីរហោឋាន​ថា​ ចូរ​រៀប​ចំ​ដំណើរ​របស់​ព្រះអម្ចាស់​ ចូរ​តម្រង់​ផ្លូវ​របស់​ព្រះអង្គ​
Luke KhmerNT 3:5  គ្រប់ទាំង​ជ្រលងភ្នំ​នឹង​ត្រូវ​លុប​បំពេញ​ ហើយ​គ្រប់​ទាំង​ភ្នំ​ និង​ទីទួល​ត្រូវ​ពង្រាប​ឲ្យ​ស្មើ​ ឯ​កន្លែង​ក្ងិចក្ងក់​ត្រូវ​តម្រង់​ ហើយ​ផ្លូវ​រដិប​រដុប​ត្រូវ​ធ្វើ​ឲ្យ​រាប​ស្មើ​
Luke KhmerNT 3:6  នោះ​មនុស្ស​ទាំង​អស់​នឹង​ឃើញ​សេចក្ដី​សង្គ្រោះ​របស់​ព្រះជាម្ចាស់។​
Luke KhmerNT 3:7  ដូច្នោះ​ហើយ​ លោក​យ៉ូហាន​ក៏​និយាយ​ទៅ​បណ្ដាជន​ដែល​កំពុង​ចេញ​មក​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​គាត់​ថា៖​ «នែ​ពូជ​ពស់​វែក​អើយ!​ តើ​នរណា​ព្រមាន​ឲ្យ​អ្នក​រាល់គ្នា​រត់​គេចពី​សេចក្ដី​ក្រោធ​ដែល​នឹង​មក​ដល់​ដូច្នេះ?​
Luke KhmerNT 3:8  ហេតុ​នេះ​ ចូរ​បង្កើត​ផល​ផ្លែ​ឲ្យ​ស័ក្ដសម​នឹង​ការ​ប្រែ​ចិត្ដ​ចុះ​ ហើយ​កុំ​គិត​ក្នុង​ចិត្ដ​ឲ្យ​សោះ​ថា​ យើង​មាន​លោក​អ័ប្រាហាំ​ជា​ឪពុក​របស់​យើង​ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ ព្រះជាម្ចាស់​ក៏​អាច​បង្កើត​កូន​លោក​អ័ប្រាហាំ​ពី​ថ្ម​ទាំងអស់​នេះ​បាន​ដែរ។​
Luke KhmerNT 3:9  ឯ​ពូថៅ​នៅ​នឹង​គល់​ឈើ​រួច​ជា​ស្រេច​ ដូច្នេះ​រាល់​ដើម​ឈើ​ណា​មិន​បង្កើត​ផ្លែ​ល្អ​នឹង​ត្រូវ​កាប់​បោះ​ទៅក្នុង​ភ្លើង​។»​
Luke KhmerNT 3:10  នោះ​បណ្ដាជន​ក៏​សួរ​ទៅ​គាត់​ថា៖​ «ដូច្នេះ​តើ​យើង​គួរ​ធ្វើ​យ៉ាង​ដូច​ម្ដេច?»​
Luke KhmerNT 3:11  គាត់​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «អ្នកណា​មាន​អាវ​ពីរ​ ចូរ​ឲ្យ​អ្នក​នោះ​ចែក​ដល់​អ្នក​ដែល​គ្មាន​ចុះ​ ឯ​អ្នកណា​មាន​អាហារ​ ចូរ​ឲ្យ​អ្នក​នោះ​ធ្វើ​ដូច្នេះ​ដែរ​ចុះ»។​
Luke KhmerNT 3:12  ពេល​នោះ​ពួក​អ្នក​ទារ​ពន្ធដារ​បាន​មក​ទទួល​ពិធី​ជ្រមុជទឹក​ដែរ​ ហើយ​ពួកគេ​បាន​សួរ​ទៅ​គាត់​ថា៖​ «លោក​គ្រូ!​ តើ​យើង​គួរ​ធ្វើ​យ៉ាង​ដូច​ម្ដេច?»​
Luke KhmerNT 3:13  គាត់​ប្រាប់​ពួកគេ​ថា៖​ «មិន​ត្រូវ​ទារ​ពន្ធ​លើស​ចំនួន​ដែល​បាន​កំណត់​ឲ្យ​អ្នក​រាល់គ្នា​ឡើយ»។​
Luke KhmerNT 3:14  ឯ​ពួក​ទាហាន​សួរ​ទៅ​គាត់​ដែរ​ថា៖​ «ចុះ​យើង​វិញ​ តើ​គួរ​ធ្វើ​យ៉ាង​ដូចម្ដេច?»​ គាត់​ប្រាប់​ពួកគេ​ថា៖​ «កុំ​យក​អ្វី​ពី​អ្នកណា​ដោយកំហែង​ ឬ​និយាយ​បង្កាច់​ឡើយ​ ប៉ុន្ដែ​ចូរ​ពេញ​ចិត្ដ​នឹង​ប្រាក់​ឈ្នួល​របស់​អ្នក​រាល់គ្នា​ចុះ»។​
Luke KhmerNT 3:15  កាល​ប្រជាជន​កំពុង​ទន្ទឹង​រង់ចាំ​ ពួកគេ​គ្រប់គ្នា​ក៏​នឹក​ឆ្ងល់​ក្នុង​ចិត្ដ​អំពី​លោក​យ៉ូហាន​ថា​ ប្រហែល​គាត់​ជា​ព្រះគ្រិស្ដ​ទេ​ដឹង។​
Luke KhmerNT 3:16  លោក​យ៉ូហាន​ក៏​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់គ្នា​ដោយ​ទឹក​ ប៉ុន្ដែ​នឹង​មាន​ព្រះ​មួយ​អង្គ​យាង​មក​ដែល​មាន​អំណាច​ខ្លាំង​ជាង​ខ្ញុំ​ ហើយ​ខ្ញុំ​មិន​ស័ក្ដិសម​នឹង​ស្រាយ​ខ្សែ​ស្បែក​ជើង​ឲ្យ​ព្រះអង្គ​ផង​ ព្រះអង្គ​នឹង​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់គ្នា​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ ហើយ​នឹង​ភ្លើង​វិញ។​
Luke KhmerNT 3:17  ព្រះអង្គ​កាន់​ចង្អេរ​ក្នុង​ព្រះហស្ដ​សំអាត​ទីលាន​បោក​ស្រូវ​របស់​ព្រះអង្គ​ ដើម្បី​ប្រមូល​ស្រូវ​ដាក់​ក្នុង​ជង្រុក​របស់​ព្រះអង្គ​ តែ​ព្រះអង្គ​នឹង​ដុត​អង្កាម​ចោល​ដោយ​ភ្លើង​ដែល​មិន​ចេះ​រលត់»។​
Luke KhmerNT 3:18  គាត់​បាន​ប្រកាស​ដំណឹង​ល្អ​ និង​បាន​ទូន្មាន​ជាច្រើន​ទៀត​ដល់​ប្រជាជន​យ៉ាង​ដូច្នេះ។​
Luke KhmerNT 3:19  កាល​ស្ដេច​ត្រាញ់​ហេរ៉ូឌ​ត្រូវ​លោក​យ៉ូហាន​ស្ដី​បន្ទោស​ពី​រឿង​នាង​ហេរ៉ូឌាស​ដែល​ត្រូវ​ជា​ប្រពន្ធ​ប្អូន​របស់​ខ្លួន​ ព្រមទាំង​ការ​អាក្រក់​ទាំងប៉ុន្មាន​ដែល​ស្ដេច​បាន​ធ្វើ​
Luke KhmerNT 3:20  នោះ​ធ្វើ​ឲ្យ​ស្ដេច​ប្រព្រឹត្ដ​កាន់​តែ​អាក្រក់​ថែម​ទៀត​ គឺ​ចាប់​លោក​យ៉ូហាន​ដាក់​គុក។​
Luke KhmerNT 3:21  កាល​ប្រជាជន​ទាំងអស់​គ្នា​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ ព្រះយេស៊ូ​ក៏​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ដែរ ហើយ​ពេល​កំពុង​អធិស្ឋាន​ មេឃ​ក៏​បើក​ចំហ​
Luke KhmerNT 3:22  ហើយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ក៏​យាង​ចុះ​មក​មាន​រូប​រាង​ដូចជា​សត្វ​ព្រាប​ សណ្ឋិត​លើ​ព្រះអង្គ​ ហើយ​មាន​សំឡេង​បន្លឺ​ចេញ​ពី​ស្ថានសួគ៌​មក​ថា៖​ «អ្នក​ជា​បុត្រ​ជា​ទី​ស្រឡាញ់​របស់​យើង​ យើង​ពេញ​ចិត្ដ​នឹង​អ្នក​ណាស់»។​
Luke KhmerNT 3:23  កាល​ព្រះយេស៊ូ​ចាប់​ផ្ដើម​ការងារ​ព្រះអង្គ​ ព្រះអង្គ​មាន​អាយុ​ប្រហែល​សាម​សិប​ឆ្នាំ​ ហើយ​តាម​សេចក្ដី​សន្និដ្ឋាន​ពី​ប្រជា​ជន​ ព្រះអង្គ​ជា​កូន​លោក​យ៉ូសែប​ លោក​យ៉ូសែប​ជា​កូន​លោក​ហេលី​
Luke KhmerNT 3:24  លោក​ហេលី​ជាកូន​លោក​ម៉ាថាត់​ លោក​ម៉ាថាត់​ជា​កូន​លោក​លេវី​ លោក​លេវី​ជា​កូន​លោក​ម៉ិលគី​ លោក​ម៉ិលគី​ជា​កូន​លោក​យ៉ាណាយ​ លោក​យ៉ាណាយ​ជា​កូន​លោក​យ៉ូសែប​
Luke KhmerNT 3:25  លោក​យ៉ូសែប​ជា​កូន​លោក​ម៉ាត់ធាស​ លោក​ម៉ាត់ធាស​ជា​កូន​លោក​អេម៉ុស​ លោក​អេម៉ុស​ជា​កូន​លោក​ណាអ៊ូម​ លោក​ណាអ៊ូម​ជាកូន​លោក​អែសលី​ លោក​អែសលី​ជា​កូន​លោក​ណាកៃ​
Luke KhmerNT 3:26  លោក​ណាកៃ​ជាកូន​លោក​ម៉ាអាត​ លោក​ម៉ាអាត​ជា​កូន​លោក​ម៉ាតាធាស​ លោក​ម៉ាតាធាស​ជា​កូន​លោក​សេម៉ី​ លោក​សេម៉ី​ជា​កូន​លោក​យ៉ូសិក​ លោក​យ៉ូសិក​ជា​កូន​លោក​យូដា​
Luke KhmerNT 3:27  លោក​យូដា​ជា​កូន​លោក​យ៉ូអាណាន់​ លោក​យ៉ូអាណាន់​ជា​កូន​លោក​រេសា​ លោក​រេសា​ជា​កូន​លោក​សូរ៉ូបាបិល​ លោក​សូរ៉ូបាបិល​ជាកូន​លោក​សាលធាល​ លោក​សាលធាល​ជា​កូន​លោក​នេរី​
Luke KhmerNT 3:28  លោក​នេរី​ជា​កូន​លោក​ម៉ិលគី​ លោក​ម៉ិលគី​ជា​កូន​លោក​អ័តឌី​ លោក​អ័តឌី​ជា​កូន​លោក​កូសាម​ លោក​កូសាម​ជា​កូន​លោក​អែលម៉ូដាម​ លោក​អែលម៉ូដាម​ជា​កូន​លោក​អ៊ើ​
Luke KhmerNT 3:29  លោក​អ៊ើ​ជា​កូន​លោក​យ៉ូសេ​ លោក​យ៉ូសេ​ជា​កូន​លោក​អេលាស៊ើរ​ លោក​អេលាស៊ើរ​ជា​កូន​លោក​យ៉ូរិម​ លោក​យ៉ូរិម​ជា​កូន​លោក​ម៉ាត់ថាត់​ លោក​ម៉ាត់ថាត់​ជា​កូន​លោក​លេវី​
Luke KhmerNT 3:30  លោក​លេវី​ជា​កូន​លោក​ស៊ីម្មាន​ លោក​ស៊ីម្មាន​ជា​កូន​លោក​យូដា​ លោក​យូដា​ជា​កូន​លោក​យ៉ូសែប​ លោក​យ៉ូសែប​ជា​កូន​លោក​យ៉ូណាម​ លោក​យ៉ូណាម​ជា​កូន​លោក​អេលាគីម​
Luke KhmerNT 3:31  លោក​អេលាគីម​ជា​កូន​លោក​ម៉េលាស​ លោក​ម៉េលាស​ជា​កូន​លោក​ម៉ៃណាន​ លោក​ម៉ៃណាន​ជា​កូន​លោក​ម៉ាតាថា​ លោក​ម៉ាតា​ថា​ជា​កូន​លោក​ណាថាន់​ លោក​ណាថាន់​ជា​កូន​ស្ដេច​ដាវីឌ​
Luke KhmerNT 3:32  ស្ដេច​ដាវីឌ​ជា​កូន​លោក​អ៊ីសាយ​ លោក​អ៊ីសាយ​ជា​កូន​លោក​អូបិឌ​ លោក​អូបិឌ​ជា​កូន​លោក​បូអូស​ លោក​បូអូស​ជា​កូន​លោក​សាលម៉ូន​ លោក​សាលម៉ូន​ជា​កូន​លោក​ណាសូន​
Luke KhmerNT 3:33  លោក​ណាសូន​ជា​កូន​លោក​អមីណាដាប់​ លោក​អមីណាដាប់​ជា​កូន​លោក​អាដមីន​ លោក​អាដមីន​ជា​កូន​លោក​អ័រនី​ លោក​អ័រនី​ជាកូន​លោក​អើរ៉ាម​ លោក​អើរ៉ាម​ជា​កូន​លោក​ពេរេស​ លោក​ពេរេស​ជា​កូន​លោក​យូដា​
Luke KhmerNT 3:34  លោក​យូដា​ជា​កូន​លោក​យ៉ាកុប​ លោក​យ៉ាកុប​ជា​កូន​លោក​អ៊ីសាក​ លោក​អ៊ីសាក​ជា​កូន​លោក​អ័ប្រាហាំ​ លោក​អ័ប្រាហាំ​ជា​កូន​លោក​ថេរ៉ា​ លោក​ថេរ៉ា​ជា​កូន​លោក​ណាឃរ​
Luke KhmerNT 3:35  លោក​ណាឃរ​ជា​កូន​លោក​សេរូក​ លោក​សេរូក​ជា​កូន​លោក​រេហ៊ូ​ លោក​រេហ៊ូ​ជា​កូន​លោក​ផាលេក​ លោក​ផាលេក​ជា​កូន​លោក​ហេប៊ើរ​ លោក​ហេប៊ើរ​ជា​កូន​លោក​សេឡា​
Luke KhmerNT 3:36  លោក​សេទ្បា​ជា​កូន​លោក​កៃណាន​ លោក​កៃណាន​ជា​កូន​លោក​អើប៉ាក់សាឌ​ លោក​អើប៉ាក់សាឌ​ជា​កូន​លោក​សិម​ លោក​សិម​ជាកូន​លោក​ណូអេ​ លោក​ណូអេ​ជា​កូន​លោក​ឡាមេក​
Luke KhmerNT 3:37  លោក​ទ្បាមេក​ជា​កូន​លោក​មធូសាទ្បា​ លោក​មធូសាទ្បា​ជា​កូន​លោក​ហេណុក​ លោក​ហេណុក​ជា​កូន​លោក​យ៉ារេឌ​ លោក​យ៉ារេឌ​ជា​កូន​លោក​ម៉ាលេលាល​ លោក​ម៉ាលេលាល​ជា​កូន​​លោក​កៃណាន​
Luke KhmerNT 3:38  លោក​កៃណាន​ជា​កូន​លោក​អេណុស​ លោក​អេណុស​ជា​កូន​លោក​សេត​ លោក​សេត​ជា​កូន​លោក​អ័ដាម​ ហើយ​លោក​អ័ដាម​ជា​កូន​ព្រះជាម្ចាស់។​