LUKE
Chapter 6
Luke | KhmerNT | 6:1 | នៅថ្ងៃសប្ប័ទមួយ កាលព្រះអង្គយាងកាត់វាលស្រែ សិស្សរបស់ព្រះអង្គបានបូតកួរស្រូវមកញីនៅក្នុងដៃ ហើយបរិភោគទៅ | |
Luke | KhmerNT | 6:2 | ពួកអ្នកខាងគណៈផារិស៊ីខ្លះបានសួរថា៖ «តើហេតុដូចម្ដេចបានជាអ្នករាល់គ្នាធ្វើអ្វី ដែលវិន័យហាមនៅថ្ងៃសប្ប័ទដូច្នេះ?» | |
Luke | KhmerNT | 6:3 | ប៉ុន្ដែព្រះយេស៊ូមានបន្ទូលឆ្លើយទៅពួកគេថា៖ «តើអ្នករាល់គ្នាមិនដែលបានអានអំពីអ្វីដែលស្ដេចដាវីឌបានធ្វើនៅពេលដែលស្ដេច និងគូកនកំពុងឃ្លានទេឬ? | |
Luke | KhmerNT | 6:4 | គឺស្ដេចបានចូលក្នុងដំណាក់ព្រះជាម្ចាស់ ហើយបានយកនំប៉័ងតាំងថ្វាយមកបរិភោគ ដែលវិន័យមិនអនុញ្ញាតឲ្យបរិភោគ លើកលែងតែសង្ឃប៉ុណ្ណោះ ស្ដេចបានឲ្យនំប៉័ងនោះដល់គូកនថែមទៀតផង» | |
Luke | KhmerNT | 6:6 | នៅថ្ងៃសប្ប័ទមួយទៀត ព្រះអង្គបានចូលទៅក្នុងសាលាប្រជុំ និងបានបង្រៀន ហើយនៅទីនោះ មានបុរសម្នាក់ស្វិតដៃខាងស្ដាំ។ | |
Luke | KhmerNT | 6:7 | ពួកគ្រូវិន័យ និងពួកអ្នកខាងគណៈផារិស៊ីបានតាមមើលព្រះអង្គ ក្រែងលោព្រះអង្គប្រោសគាត់ឲ្យបានជានៅថ្ងៃសប្ប័ទដើម្បីរកលេសចោទប្រកាន់ព្រះអង្គ | |
Luke | KhmerNT | 6:8 | ប៉ុន្ដែព្រះអង្គបានជ្រាបពីគំនិតរបស់ពួកគេ ក៏មានបន្ទូលទៅបុរសស្វិតដៃនោះថា៖ «ចូរក្រោកឡើង ហើយឈរនៅកណ្ដាលចំណោមនេះ» គាត់ក៏ក្រោកឈរឡើង | |
Luke | KhmerNT | 6:9 | រួចព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ខ្ញុំសួរអ្នករាល់គ្នាមើល៍ តើនៅថ្ងៃសប្ប័ទវិន័យឲ្យធ្វើការល្អ ឬធ្វើការអាក្រក់? ឲ្យសង្គ្រោះជីវិត ឬបំផ្លាញ?» | |
Luke | KhmerNT | 6:10 | កាលព្រះអង្គទតមើលទៅមនុស្សទាំងអស់ដែលនៅជុំវិញហើយ ក៏មានបន្ទូលទៅគាត់ថា៖ «ចូរលាតដៃអ្នកចុះ!» គាត់ក៏ធ្វើតាម ហើយដៃគាត់ក៏បានជាឡើងវិញ។ | |
Luke | KhmerNT | 6:11 | ពួកគេមានកំហឹងពោរពេញ និងបាននិយាយគ្នាអំពីអ្វីដែលពួកគេអាចធ្វើចំពោះព្រះយេស៊ូបាន។ | |
Luke | KhmerNT | 6:12 | នៅគ្រានោះ ព្រះអង្គបានយាងទៅភ្នំដើម្បីអធិស្ឋាន ហើយព្រះអង្គបានចំណាយពេលពេញមួយយប់អធិស្ឋានទៅព្រះជាម្ចាស់ | |
Luke | KhmerNT | 6:13 | លុះព្រឹកឡើង ព្រះអង្គបានហៅសិស្សរបស់ព្រះអង្គមក ហើយក៏រើសដប់ពីរនាក់ចេញពីពួកគេ ព្រះអង្គហៅអ្នកទាំងនេះថាជាសាវក | |
Luke | KhmerNT | 6:14 | គឺមានលោកស៊ីម៉ូនដែលព្រះអង្គហៅថាពេត្រុស និងប្អូនគាត់ឈ្មោះអនទ្រេ លោកយ៉ាកុប លោកយ៉ូហាន លោកភីលីព លោកបារថូឡូមេ | |
Luke | KhmerNT | 6:15 | លោកម៉ាថាយ លោកថូម៉ាស លោកយ៉ាកុបជាកូនលោកអាល់ផាយ លោកស៊ីម៉ូនដែលហៅថាអ្នកជាតិនិយម | |
Luke | KhmerNT | 6:17 | កាលបានចុះមកវិញជាមួយពួកគេហើយ ព្រះអង្គបានឈរនៅលើទីរាបស្មើ នោះសិស្សរបស់ព្រះអង្គយ៉ាងច្រើន រួមទាំងប្រជាជនច្រើនកុះករដែលមកពីស្រុកយូដាទាំងមូល ក្រុងយេរូសាឡិម ព្រមទាំងតំបន់មាត់សមុទ្រនៃក្រុងទីរ៉ុស និងក្រុងស៊ីដូន | |
Luke | KhmerNT | 6:18 | គឺមកដើម្បីស្ដាប់ព្រះអង្គ និងដើម្បីឲ្យបានជាពីជំងឺផ្សេងៗរបស់ពួកគេ។ ឯអស់អ្នកដែលរងទុក្ខដោយសារវិញ្ញាណអាក្រក់ក៏បានជា | |
Luke | KhmerNT | 6:19 | ហើយបណ្ដាជនទាំងអស់រិះរកពាល់ព្រះអង្គ ព្រោះអំណាចដែលចេញពីព្រះអង្គមក បានប្រោសមនុស្សគ្រប់គ្នាឲ្យជា។ | |
Luke | KhmerNT | 6:20 | ព្រះអង្គងើបមើលទៅសិស្សរបស់ព្រះអង្គ ទាំងមានបន្ទូលថា៖ «មានពរហើយអ្នកដែលមានសេចក្ដីកម្សត់ ដ្បិតនគរព្រះជាម្ចាស់ជារបស់អ្នករាល់គ្នា។ | |
Luke | KhmerNT | 6:21 | មានពរហើយអស់អ្នកដែលឃ្លាននៅពេលនេះ ដ្បិតអ្នករាល់គ្នានឹងបានឆ្អែត។ មានពរហើយ អស់អ្នកដែលយំសោកនៅពេលនេះ ដ្បិតអ្នករាល់គ្នានឹងបានសើចសប្បាយ។ | |
Luke | KhmerNT | 6:22 | អ្នករាល់គ្នាមានពរហើយ នៅពេលមនុស្សស្អប់អ្នករាល់គ្នា លែងរាប់អានអ្នករាល់គ្នា ជេរអ្នករាល់គ្នា និងបង្ខូចឈ្មោះរបស់អ្នករាល់គ្នាឲ្យអាក្រក់ដោយព្រោះកូនមនុស្ស | |
Luke | KhmerNT | 6:23 | ចូរមានអំណរ ហើយលោតកញ្ឆេងនៅថ្ងៃនោះ ដ្បិតមើល៍ អ្នករាល់គ្នាមានរង្វាន់ជាធំនៅស្ថានសួគ៌ ព្រោះដូនតារបស់ពួកគេក៏បានប្រព្រឹត្ដចំពោះអ្នកនាំព្រះបន្ទូលដោយរបៀបនេះដែរ។ | |
Luke | KhmerNT | 6:24 | ប៉ុន្ដែវេទនាដល់អ្នករាល់គ្នាដែលជាអ្នកមាន ដ្បិតអ្នករាល់គ្នាទទួលសេចក្ដីកម្សាន្ដចិត្ដរបស់អ្នករាល់គ្នារួចហើយ។ | |
Luke | KhmerNT | 6:25 | វេទនាដល់អ្នករាល់គ្នាដែលឆ្អែតនៅពេលនេះ ដ្បិតអ្នករាល់គ្នានឹងឃ្លានមិនខាន។ វេទនាហើយ អស់អ្នកដែលសើចសប្បាយនៅពេលនេះ ដ្បិតអ្នករាល់គ្នានឹងកាន់ទុក្ខ ហើយយំសោកមិនខាន។ | |
Luke | KhmerNT | 6:26 | វេទនាហើយ នៅពេលមនុស្សទាំងអស់និយាយល្អពីអ្នករាល់គ្នា ព្រោះដូនតារបស់ពួកគេក៏បានប្រព្រឹត្ដនឹងអ្នកនាំព្រះបន្ទូលក្លែងក្លាយដោយរបៀបនេះដែរ។ | |
Luke | KhmerNT | 6:27 | ប៉ុន្ដែខ្ញុំប្រាប់អ្នករាល់គ្នាដែលកំពុងស្ដាប់ថា ចូរស្រឡាញ់សត្រូវរបស់អ្នករាល់គ្នា ហើយចូរធ្វើល្អដល់អស់អ្នកដែលស្អប់អ្នករាល់គ្នា | |
Luke | KhmerNT | 6:28 | ចូរឲ្យពរដល់អស់អ្នកដែលជេរផ្ដាសាអ្នករាល់គ្នា ហើយចូរអធិស្ឋានឲ្យអស់អ្នកដែលបៀតបៀនអ្នករាល់គ្នាចុះ។ | |
Luke | KhmerNT | 6:29 | ចំពោះអ្នកដែលទះកំផ្លៀងរបស់អ្នកម្ខាង ចូរបែរម្ខាងទៀតឲ្យគេទះដែរចុះ ហើយចំពោះអ្នកដែលដណ្ដើមអាវវែងរបស់អ្នក នោះកុំឃាត់អី ចូរឲ្យអាវខាងក្នុងដែរចុះ។ | |
Luke | KhmerNT | 6:30 | ចូរឲ្យដល់អស់អ្នកដែលសុំពីអ្នកចុះ ហើយអ្នកដែលយកអីវ៉ាន់របស់អ្នក ចូរកុំទារវិញឡើយ | |
Luke | KhmerNT | 6:31 | បើអ្នករាល់គ្នាចង់ឲ្យមនុស្សប្រព្រឹត្ដចំពោះអ្នករាល់គ្នាយ៉ាងណា ចូរប្រព្រឹត្ដចំពោះគេយ៉ាងនោះដែរ។ | |
Luke | KhmerNT | 6:32 | បើអ្នករាល់គ្នាស្រឡាញ់មនុស្សដែលស្រឡាញ់អ្នករាល់គ្នា តើអ្នកមានគុណបំណាច់អ្វី? ព្រោះសូម្បីតែពួកមនុស្សបាប ក៏ស្រឡាញ់មនុស្សដែលស្រឡាញ់ពួកគេដែរ | |
Luke | KhmerNT | 6:33 | ដ្បិតបើអ្នករាល់គ្នាធ្វើល្អចំពោះតែមនុស្សដែលធ្វើល្អនឹងអ្នករាល់គ្នា តើអ្នករាល់គ្នាមានគុណបំណាច់អ្វី? សូម្បីតែពួកមនុស្សបាបក៏ធ្វើដូចគ្នាដែរ | |
Luke | KhmerNT | 6:34 | ហើយបើអ្នករាល់គ្នាសង្ឃឹមថានឹងទទួលបានមកវិញពីអស់អ្នកដែលអ្នករាល់គ្នាឲ្យខ្ជី តើអ្នករាល់គ្នាមានកិត្ដិយសអ្វី? សូម្បីតែពួកមនុស្សបាបក៏ឲ្យគ្នាគេខ្ចី ដើម្បីទទួលបានគ្រប់ចំនួនវិញដែរ។ | |
Luke | KhmerNT | 6:35 | ប៉ុន្ដែចូរស្រឡាញ់សត្រូវរបស់អ្នករាល់គ្នា ចូរធ្វើអំពើល្អ ចូរឲ្យខ្ចីដោយមិនសង្ឃឹមថាបានទទួលមកវិញ នោះរង្វាន់របស់អ្នករាល់គ្នានឹងមានច្រើនអនេក រួចអ្នករាល់គ្នានឹងត្រលប់ជាកូនរបស់ព្រះដ៏ខ្ពស់បំផុត ព្រោះព្រះអង្គក៏សប្បុរសចំពោះមនុស្សអកតញ្ញូ និងមនុស្សអាក្រក់ដែរ។ | |
Luke | KhmerNT | 6:36 | ចូរមានសេចក្ដីមេត្ដាករុណា ដូចដែលព្រះវរបិតារបស់អ្នករាល់គ្នាមានក្ដីមេត្ដាករុណាដែរ។ | |
Luke | KhmerNT | 6:37 | ហើយកុំថ្កោលទោសគេ នោះអ្នករាល់គ្នានឹងមិនទទួលការថ្កោលទោសវិញឡើយ និងកុំផ្ដន្ទាទោសគេឲ្យសោះ នោះអ្នករាល់គ្នាក៏មិនទទួលការផ្ដន្ទាទោសវិញដែរ។ ចូរលើកលែងទោសឲ្យគេ នោះអ្នករាល់គ្នានឹងទទួលបានការលើកលែងទោសវិញ។ | |
Luke | KhmerNT | 6:38 | ចូរឲ្យចុះ នោះនឹងឲ្យដល់អ្នករាល់គ្នាវិញ គេនឹងវាល់បំពេញដាក់ក្នុងថ្នក់របស់អ្នករាល់គ្នាយ៉ាងល្អ ទាំងញាត់រលាក់ឲ្យហូរហៀរ ព្រោះអ្នករាល់គ្នានឹងត្រូវបានវាល់ឲ្យវិញតាមរង្វាល់ដែលអ្នករាល់គ្នាបានវាល់»។ | |
Luke | KhmerNT | 6:39 | ព្រះអង្គក៏មានបន្ទូលទៅគេជារឿងប្រៀបប្រដូចមួយដែរថា៖ «តើមនុស្សខ្វាក់អាចនាំផ្លូវមនុស្សខ្វាក់បានមែនឬ? តើមិនធ្លាក់រណ្ដៅទាំងពីរនាក់ទេឬ? | |
Luke | KhmerNT | 6:40 | សិស្សមិនដែលលើគ្រូទេ ប៉ុន្ដែសិស្សគ្រប់គ្នាដែលបានទទួលការបង្វឹកពេញលេញ នោះនឹងត្រលប់ដូចជាគ្រូរបស់គេ។ | |
Luke | KhmerNT | 6:41 | ហេតុអ្វីក៏អ្នកមើលឃើញកម្ទេចល្អិតក្នុងភ្នែកបងប្អូនរបស់អ្នក ប៉ុន្ដែមិនឃើញសសរនៅក្នុងភ្នែករបស់ខ្លួនឯងយ៉ាងដូច្នេះ? | |
Luke | KhmerNT | 6:42 | ពេលអ្នកមើលមិនឃើញសសរក្នុងភ្នែកខ្លួនឯងផង តើអ្នកអាចប្រាប់បងប្អូនរបស់ខ្លួនយ៉ាងដូចម្ដេចថា បងប្អូនអើយ! ឲ្យខ្ញុំយកកម្ទេចល្អិតចេញពីភ្នែករបស់អ្នក។ ឱមនុស្សមានពុតអើយ! ចូរយកសសរចេញពីក្នុងភ្នែករបស់អ្នកជាមុនសិន នោះអ្នកនឹងមើលឃើញច្បាស់ ដើម្បីយកកម្ទេចល្អិតចេញពីក្នុងភ្នែកបងប្អូនរបស់អ្នកបាន។ | |
Luke | KhmerNT | 6:43 | ដ្បិតគ្មានដើមឈើល្អណាឲ្យផ្លែមិនល្អនោះទេ ហើយក៏គ្មានដើមឈើមិនល្អណាឲ្យផ្លែល្អដែរ | |
Luke | KhmerNT | 6:44 | ព្រោះគេស្គាល់ដើមឈើនីមួយៗដោយសារផ្លែរបស់វា ដ្បិតគេមិនដែលបេះផ្លែល្វាពីដើមបន្លា ឬបេះផ្លែទំពាំងបាយជូរពីគុម្ពបន្លាទេ។ | |
Luke | KhmerNT | 6:45 | មនុស្សល្អបញ្ចេញសេចក្ដីល្អពីកំណប់ដ៏ល្អនៃចិត្ដរបស់គេ ឯមនុស្សអាក្រក់ក៏បញ្ចេញសេចក្ដីអាក្រក់ពីកំណប់ដ៏អាក្រក់នៃចិត្ដរបស់គេដែរ ព្រោះមាត់និយាយតាមសេចក្ដីហូរហៀរនៃចិត្ដ។ | |
Luke | KhmerNT | 6:46 | ហេតុអ្វីអ្នករាល់គ្នាហៅខ្ញុំថា ព្រះអម្ចាស់អើយ! ព្រះអម្ចាស់អើយ! ប៉ុន្ដែមិនធ្វើតាមអ្វីដែលខ្ញុំប្រាប់ដូច្នេះ? | |
Luke | KhmerNT | 6:47 | ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា គ្រប់គ្នាដែលមកឯខ្ញុំ ឮពាក្យខ្ញុំ ហើយប្រព្រឹត្តតាមពាក្យទាំងនោះ អ្នកនោះប្រៀបបាននឹងមនុស្សបែបណា | |
Luke | KhmerNT | 6:48 | គឺប្រៀបបាននឹងមនុស្សម្នាក់កំពុងសង់ផ្ទះ ដែលគាត់បានជីកដីលុងយ៉ាងជ្រៅ ហើយចាក់គ្រឹះនៅលើថ្មដា។ ពេលទឹកជំនន់បានមកដល់ ខ្សែទឹកបានបោកបក់ផ្ទះនោះ ប៉ុន្ដែមិនអាចឲ្យផ្ទះនោះរង្គើបានឡើយ ព្រោះផ្ទះនោះសង់នៅលើគ្រឹះមាំ។ | |