LUKE
Chapter 2
Luke | KhmerNT | 2:1 | នៅគ្រានោះ ព្រះចៅអធិរាជអូគូស្ទបានចេញព្រះរាជក្រឹត្យមួយច្បាប់ គឺឲ្យធ្វើជំរឿនប្រជាជនទូទាំងអាណាចក្រ។ | |
Luke | KhmerNT | 2:2 | ការធ្វើជំរឿនប្រជាជនលើកទីមួយនេះបានធ្វើទ្បើងនៅអំឡុងពេលដែលលោកគីរេនាសគ្រប់គ្រងស្រុកស៊ីរី។ | |
Luke | KhmerNT | 2:3 | មនុស្សគ្រប់គ្នាបានធ្វើដំណើរទៅស្រុកកំណើតរបស់គេរៀងៗខ្លួនដើម្បីចុះឈ្មោះ | |
Luke | KhmerNT | 2:4 | ឯលោកយ៉ូសែបវិញ ក៏ចេញពីក្រុងណាសារ៉ែតក្នុងស្រុកកាលីឡេឆ្ពោះទៅភូមិមួយជាក្រុងរបស់ស្ដេចដាវីឌក្នុងស្រុកយូដា ឈ្មោះបេថ្លេហិម ព្រោះគាត់ជាសាច់ឈាម និងជាពូជពង្សរបស់ស្ដេចដាវីឌ | |
Luke | KhmerNT | 2:7 | ហើយនាងសម្រាលបានកូនប្រុសម្នាក់ ជាកូនច្បង រួចបានរុំនឹងសំពត់ដាក់ផ្ដេកក្នុងស្នូក ព្រោះក្នុងផ្ទះសំណាក់គ្មានកន្លែងសម្រាប់ពួកគេទេ។ | |
Luke | KhmerNT | 2:8 | នៅក្នុងតំបន់ជាមួយគ្នានោះ មានពួកអ្នកគង្វាលចៀមកំពុងយាមចៀមរបស់ពួកគេនៅកណ្ដាលវាលទាំងយប់។ | |
Luke | KhmerNT | 2:9 | មានទេវតាមួយរូបរបស់ព្រះអម្ចាស់បានមកឈរចំពោះមុខពួកគេ ហើយសិរីរុងរឿងរបស់ព្រះអម្ចាស់បានចាំងចែងជុំវិញពួកគេ ដូច្នេះពួកគេក៏ភ័យខ្លាចជាខ្លាំង | |
Luke | KhmerNT | 2:10 | ប៉ុន្ដែទេវតានោះបាននិយាយទៅពួកគេថា៖ «កុំខ្លាចអី! ដ្បិតមើល៍ ខ្ញុំប្រកាសដំណឹងល្អប្រាប់អ្នករាល់គ្នា ជាសេចក្ដីអំណរដ៏អស្ចារ្យដែលនឹងមានដល់ប្រជាជនទាំងអស់ | |
Luke | KhmerNT | 2:11 | ដ្បិតថ្ងៃនេះ ព្រះអង្គសង្គ្រោះមួយអង្គដែលជាព្រះគ្រិស្ដដ៏ជាព្រះអម្ចាស់បានប្រសូតមកឯអ្នករាល់គ្នានៅក្នុងក្រុងរបស់ស្ដេចដាវីឌ | |
Luke | KhmerNT | 2:12 | ហើយនេះជាទីសំគាល់សម្រាប់អ្នករាល់គ្នា គឺអ្នករាល់គ្នានឹងឃើញបុត្រតូចដែលគេរុំនឹងសំពត់ដាក់ផ្ដេកនៅក្នុងស្នូក»។ | |
Luke | KhmerNT | 2:13 | រំពេចនោះមានពលទេវតានៃស្ថានសួគ៌ច្រើនកុះករសរសើរតម្កើងព្រះជាម្ចាស់ជាមួយទេវតានោះថា៖ | |
Luke | KhmerNT | 2:14 | «សូមឲ្យព្រះជាម្ចាស់នៅស្ថានដ៏ខ្ពស់បំផុតប្រកបដោយសិរីរុងរឿង ហើយក្ដីសុខសាន្ដមានដល់អស់អ្នកនៅលើផែនដីដែលព្រះអង្គគាប់ព្រះហឫទ័យ»។ | |
Luke | KhmerNT | 2:15 | កាលពួកទេវតាបានចាកចេញពីពួកគេទៅឯស្ថានសួគ៌វិញ ពួកអ្នកគង្វាលចៀមក៏និយាយគ្នាថា៖ «តោះយើងទៅភូមិបេថ្លេហិម ហើយមើលហេតុការណ៍ដែលបានកើតឡើងនេះ ដែលព្រះអម្ចាស់បានប្រាប់យើងឲ្យដឹង»។ | |
Luke | KhmerNT | 2:16 | ពួកគេក៏ធ្វើដំណើរទៅជាប្រញាប់ ហើយឃើញនាងម៉ារា លោកយ៉ូសែប ព្រមទាំងបុត្រតូចដែលគេកំពុងដាក់ផ្ដេកក្នុងស្នូក។ | |
Luke | KhmerNT | 2:17 | កាលបានឃើញហើយ ពួកគេក៏រៀបរាប់ពីពាក្យដែលទេវតាបានប្រាប់ពួកគេឲ្យដឹងអំពីបុត្រតូចនេះ | |
Luke | KhmerNT | 2:18 | ឯមនុស្សទាំងអស់ដែលបានស្ដាប់ឮ ក៏នឹកអស្ចារ្យពីសេចក្ដីដែលពួកអ្នកគង្វាលចៀមបានប្រាប់ពួកគេ | |
Luke | KhmerNT | 2:19 | ប៉ុន្ដែនាងម៉ារាបានរក្សាសេចក្ដីទាំងអស់នេះទុក ហើយពិចារណានៅក្នុងចិត្ដ។ | |
Luke | KhmerNT | 2:20 | ពួកអ្នកគង្វាលចៀមបានវិលទៅវិញ ទាំងថ្វាយសិរីរុងរឿង និងសរសើរតម្កើងព្រះជាម្ចាស់ចំពោះការទាំងអស់ដែលពួកគេបានឮ និងបានឃើញដូចដែលទេវតាបានប្រាប់ពួកគេ។ | |
Luke | KhmerNT | 2:21 | លុះគ្រប់ប្រាំបីថ្ងៃសម្រាប់ធ្វើពិធីកាត់ស្បែកបុត្រតូច គេបានដាក់ឈ្មោះបុត្រតូចនោះថា យេស៊ូ ជាឈ្មោះដែលទេវតាបានដាក់ឲ្យមុនពេលមានកំណើតក្នុងផ្ទៃ។ | |
Luke | KhmerNT | 2:22 | ដល់ពេលត្រូវធ្វើពិធីជម្រះកាយទៅតាមក្រឹត្យវិន័យរបស់លោកម៉ូសេ ពួកគេក៏នាំយកបុត្រតូចទៅក្រុងយេរូសាឡិមដើម្បីថ្វាយដល់ព្រះជាម្ចាស់ | |
Luke | KhmerNT | 2:23 | គឺដូចដែលមានសេចក្ដីចែងទុកក្នុងគម្ពីរវិន័យរបស់ព្រះអម្ចាស់ថា គ្រប់កូនប្រុសដែលកើតពីផ្ទៃមុនដំបូងនឹងត្រូវរាប់ជាបរិសុទ្ធសម្រាប់ព្រះអម្ចាស់ | |
Luke | KhmerNT | 2:24 | ហើយតាមសេចក្ដីដែលបានចែងទុកក្នុងគម្ពីរវិន័យរបស់ព្រះអម្ចាស់ គឺត្រូវថ្វាយលលកមួយគូ ឬព្រាបជំទើរពីរជាយញ្ញបូជា។ | |
Luke | KhmerNT | 2:25 | មើល៍ នៅក្រុងយេរូសាឡិមមានបុរសម្នាក់ឈ្មោះស៊ីម្មាន ជាមនុស្សសុចរិត ហើយជាអ្នកគោរពកោតខ្លាចព្រះជាម្ចាស់ គាត់កំពុងរង់ចាំការសម្រាលទុក្ខសម្រាប់អ៊ីស្រាអែល ហើយព្រះវិញ្ញាណបរិសុទ្ធបានសណ្ឋិតលើគាត់។ | |
Luke | KhmerNT | 2:26 | ព្រះវិញ្ញាណបរិសុទ្ធបានបើកសំដែងឲ្យគាត់ដឹងថា គាត់នឹងមិនជួបសេចក្ដីស្លាប់ឡើយ មុនពេលបានឃើញព្រះគ្រិស្ដរបស់ព្រះអម្ចាស់។ | |
Luke | KhmerNT | 2:27 | ព្រះវិញ្ញាណបាននាំគាត់ចូលមកក្នុងព្រះវិហារ ពេលដែលឪពុកម្ដាយបាននាំបុត្រតូចយេស៊ូចូលមកក្នុង ដើម្បីធ្វើតាមទំនៀមទម្លាប់ក្នុងគម្ពីរវិន័យសម្រាប់បុត្រតូច។ | |
Luke | KhmerNT | 2:28 | លោកស៊ីម្មានបានទទួលយកបុត្រតូចនោះមកបីនៅក្នុងដៃ ហើយគាត់បានថ្វាយព្រះពរព្រះជាម្ចាស់ដោយនិយាយថា៖ | |
Luke | KhmerNT | 2:29 | «ឱព្រះអម្ចាស់អើយ! សូមដកយកបាវបម្រើរបស់ព្រះអង្គទៅក្នុងសេចក្ដីសុខសាន្ដនៅពេលឥឡូវនេះ តាមព្រះបន្ទូលរបស់ព្រះអង្គចុះ។ | |
Luke | KhmerNT | 2:32 | គឺជាពន្លឺសម្រាប់បំភ្លឺសាសន៍ដទៃ និងសិរីរុងរឿងដល់អ៊ីស្រាអែល ដែលជាប្រជារាស្ដ្ររបស់ព្រះអង្គ»។ | |
Luke | KhmerNT | 2:33 | ឪពុកម្ដាយរបស់បុត្រតូចនឹកអស្ចារ្យពីសេចក្ដីទាំងឡាយដែលបានពោលអំពីព្រះអង្គ។ | |
Luke | KhmerNT | 2:34 | លោកស៊ីម្មានបានឲ្យពរពួកគេ និងបាននិយាយទៅនាងម៉ារា ជាម្ដាយថា៖ «មើល៍ កូននេះត្រូវបានកំណត់សម្រាប់ការជំពប់ដួល និងការងើបឡើងរបស់មនុស្សជាច្រើននៅអ៊ីស្រាអែល ហើយជាទីសំគាល់ដែលត្រូវគេប្រឆាំង | |
Luke | KhmerNT | 2:35 | ឯអ្នកវិញ នឹងមានដាវមួយចាក់ទម្លុះព្រលឹងរបស់អ្នក ដើម្បីឲ្យចិត្ដគំនិតរបស់មនុស្សជាច្រើនបានសំដែងចេញពីខាងក្នុងមក»។ | |
Luke | KhmerNT | 2:36 | មានអ្នកនាំព្រះបន្ទូលស្រីម្នាក់ឈ្មោះអាណ ជាកូនស្រីរបស់លោកផាញូអែលមកពីកុលសម្ព័ន្ធអេស៊ើរ។ ស្ដ្រីម្នាក់នេះមានវ័យចាស់ជរាទៅហើយ ក្រោយពីវ័យក្រមុំរបស់គាត់ គាត់បានរស់នៅជាមួយប្ដីបានប្រាំពីរឆ្នាំ | |
Luke | KhmerNT | 2:37 | រួចគាត់ក៏នៅមេម៉ាយរហូតដល់អាយុប៉ែតសិបបួនឆ្នាំ គាត់មិនដែលចាកចេញពីព្រះវិហារឡើយ ហើយគាត់បម្រើព្រះជាម្ចាស់ទាំងយប់ទាំងថ្ងៃ ទាំងតមអាហារ និងអធិស្ឋានផង។ | |
Luke | KhmerNT | 2:38 | នៅវេលានោះ គាត់បានមកក្បែរ ហើយអរព្រះគុណព្រះជាម្ចាស់ និងបានប្រកាសប្រាប់អំពីព្រះអង្គដល់អស់អ្នកដែលកំពុងទន្ទឹងរង់ចាំសេចក្តីប្រោសលោះរបស់ក្រុងយេរូសាឡិម។ | |
Luke | KhmerNT | 2:39 | កាលធ្វើតាមគម្ពីរវិន័យរបស់ព្រះអម្ចាស់សព្វគ្រប់ហើយ ពួកគេក៏វិលត្រលប់ទៅស្រុកកាលីឡេវិញ គឺឆ្ពោះទៅក្រុងណាសារ៉ែតជាក្រុងរបស់ពួកគេ។ | |
Luke | KhmerNT | 2:40 | កុមារយេស៊ូបានចម្រើនវ័យឡើង ទាំងមានកម្លាំងមាំមួនពោរពេញដោយប្រាជ្ញាឈ្លាសវៃ ហើយព្រះគុណរបស់ព្រះជាម្ចាស់បានសណ្ឋិតលើកុមារនោះ។ | |
Luke | KhmerNT | 2:41 | ជារៀងរាល់ឆ្នាំ ឪពុកម្ដាយរបស់កុមារយេស៊ូបានធ្វើដំណើរទៅក្រុងយេរូសាឡិមដើម្បីធ្វើពិធីបុណ្យរំលង។ | |
Luke | KhmerNT | 2:42 | លុះព្រះយេស៊ូមានអាយុដប់ពីរឆ្នាំ ពួកគេក៏ឡើងទៅតាមទំនៀមទម្លាប់នៃពិធីបុណ្យ។ | |
Luke | KhmerNT | 2:43 | កាលថ្ងៃបុណ្យបានចប់សព្វគ្រប់ហើយ ពួកគេក៏វិលត្រលប់ទៅវិញ ឯកុមារយេស៊ូនៅក្នុងក្រុងយេរូសាឡិមនៅឡើយ ប៉ុន្ដែឪពុកម្ដាយមិនបានដឹងទេ | |
Luke | KhmerNT | 2:44 | ព្រោះស្មានថា ព្រះអង្គកំពុងនៅក្នុងក្បួនធ្វើដំណើរ។ កាលពួកគេធ្វើដំណើរបានមួយថ្ងៃ ពួកគេក៏តាមរកព្រះអង្គក្នុងចំណោមសាច់ញាតិ និងពួកអ្នកស្គាល់គ្នា | |
Luke | KhmerNT | 2:45 | ប៉ុន្ដែពេលរកមិនឃើញ ពួកគេក៏ត្រលប់ទៅក្រុងយេរូសាឡិមវិញដើម្បីតាមរកព្រះអង្គ។ | |
Luke | KhmerNT | 2:46 | បីថ្ងៃក្រោយមក ពួកគេបានរកឃើញព្រះអង្គនៅក្នុងព្រះវិហារកំពុងអង្គុយស្ដាប់ និងសួរសំណួរនៅកណ្ដាលចំណោមពួកគ្រូ។ | |
Luke | KhmerNT | 2:47 | អស់អ្នកដែលបានស្ដាប់ព្រះអង្គបាននឹកអស្ចារ្យពីតម្រិះប្រាជ្ញា និងចម្លើយរបស់ព្រះអង្គ។ | |
Luke | KhmerNT | 2:48 | កាលឪពុកម្ដាយបានជួបព្រះអង្គហើយ ក៏ភាំងស្មារតី រួចម្ដាយសួរថា៖ «កូនអើយ! ហេតុអ្វីបានជាកូនធ្វើយ៉ាងដូច្នេះចំពោះឪពុកម្ដាយ មើល៍ ម្ដាយ និងឪពុករបស់កូនបានតាមរកកូនទាំងព្រួយចិត្ដ»។ | |
Luke | KhmerNT | 2:49 | ប៉ុន្ដែព្រះយេស៊ូក៏មានបន្ទូលទៅឪពុកម្ដាយថា៖ «ហេតុអ្វីបានជាពុកម៉ែតាមរកខ្ញុំដូច្នេះ តើពុកម៉ែមិនដឹងទេឬថា ខ្ញុំត្រូវនៅជាប់ក្នុងកិច្ចការនៃព្រះវរបិតារបស់ខ្ញុំ?»។ | |
Luke | KhmerNT | 2:51 | បន្ទាប់មក ព្រះអង្គក៏ចុះទៅឯក្រុងណាសារ៉ែតជាមួយឪពុកម្ដាយវិញ ហើយព្រះអង្គបានស្ដាប់បង្គាប់ពួកគេ ឯម៉ារាបានរក្សាហេតុការណ៍ទាំងអស់ទុកក្នុងចិត្ដ។ | |