LUKE
Chapter 22
Luke | KhmerNT | 22:2 | ពួកសម្ដេចសង្ឃ និងពួកគ្រូវិន័យបានរិះរកមធ្យោបាយសម្លាប់ព្រះអង្គ ប៉ុន្ដែពួកគេខ្លាចប្រជាជន។ | |
Luke | KhmerNT | 22:3 | អារក្សសាតាំងបានចូលយូដាសដែលហៅថា អ៊ីស្ការីយ៉ុត ជាសាវកម្នាក់ក្នុងចំណោមសាវកទាំងដប់ពីរ | |
Luke | KhmerNT | 22:4 | គាត់បានចេញទៅពិគ្រោះជាមួយពួកសម្ដេចសង្ឃ និងពួកប្រធានឆ្មាំព្រះវិហារពីមធ្យោបាយដែលគាត់អាចប្រគល់ព្រះអង្គទៅឲ្យពួកគេ។ | |
Luke | KhmerNT | 22:6 | ឯយូដាសក៏យល់ព្រម រួចរកឱកាសប្រគល់ព្រះអង្គនៅពេលគ្មានបណ្ដាជននៅជាមួយពួកគេ។ | |
Luke | KhmerNT | 22:7 | ពេលដល់ថ្ងៃបុណ្យនំបុ័ងឥតមេ ជាថ្ងៃដែលគេត្រូវថ្វាយយញ្ញបូជាជាកូនចៀមសម្រាប់ពិធីបុណ្យរំលង | |
Luke | KhmerNT | 22:8 | ព្រះអង្គបានចាត់លោកពេត្រុស និងលោកយ៉ូហានឲ្យទៅ ដោយមានបន្ទូលថា៖ «ចូរទៅរៀបចំបុណ្យរំលងដើម្បីឲ្យពួកយើងបានបរិភោគ» | |
Luke | KhmerNT | 22:10 | ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «មើល៍ ពេលពួកអ្នកចូលទៅក្នុងក្រុង ពួកអ្នកនឹងជួបបុរសម្នាក់លីក្អមទឹក ចូរដើរតាមអ្នកនោះទៅក្នុងផ្ទះដែលអ្នកនោះចូល | |
Luke | KhmerNT | 22:11 | ហើយប្រាប់ម្ចាស់ផ្ទះនោះថា លោកគ្រូសួរមកអ្នកថា តើបន្ទប់ដែលខ្ញុំត្រូវបរិភោគអាហារជាមួយនឹងសិស្សរបស់ខ្ញុំក្នុងថ្ងៃបុណ្យរំលងនៅឯណា? | |
Luke | KhmerNT | 22:12 | គាត់នឹងបង្ហាញឲ្យអ្នករាល់គ្នាឃើញបន្ទប់ដ៏ធំមួយនៅជាន់លើដែលរៀបជាស្រេច ចូររៀបចំនៅទីនោះចុះ»។ | |
Luke | KhmerNT | 22:13 | អ្នកទាំងពីរក៏ចាកចេញទៅ ហើយឃើញដូចដែលព្រះអង្គបានមានបន្ទូលប្រាប់ ដូច្នេះពួកគេក៏រៀបចំពិធីបុណ្យរំលង។ | |
Luke | KhmerNT | 22:15 | ព្រះអង្គបានមានបន្ទូលទៅពួកគេថា៖ «នៅថ្ងៃបុណ្យរំលងនេះ ខ្ញុំចង់បរិភោគជាមួយអ្នករាល់គ្នាឲ្យអស់ចិត្ដ មុនពេលខ្ញុំរងទុក្ខវេទនា | |
Luke | KhmerNT | 22:16 | ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំនឹងមិនបរិភោគអាហារនៃថ្ងៃបុណ្យរំលងនេះទៀតទេ រហូតដល់ពិធីនេះបានសម្រេចនៅនគរព្រះជាម្ចាស់» | |
Luke | KhmerNT | 22:17 | រួចព្រះអង្គយកពែងមក ទាំងអរព្រះគុណព្រះជាម្ចាស់ ហើយមានបន្ទូលថា៖ «ចូរទទួលយកពែងនេះ ហើយចែកគ្នាផឹកចុះ | |
Luke | KhmerNT | 22:18 | ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ចាប់ពីពេលនេះតទៅ ខ្ញុំមិនផឹកផលពីទំពាំងបាយជូរទៀតទេ រហូតដល់នគរព្រះជាម្ចាស់មកដល់»។ | |
Luke | KhmerNT | 22:19 | បន្ទាប់មកព្រះអង្គយកនំប៉័ងមក ទាំងអរព្រះគុណព្រះជាម្ចាស់ ហើយកាច់ចែកឲ្យពួកសិស្ស ទាំងមានបន្ទូលថា៖ «នេះជារូបកាយរបស់ខ្ញុំដែលបានឲ្យមកអ្នករាល់គ្នា ចូរធ្វើបែបនេះចុះដើម្បីរំឭកដល់ខ្ញុំ»។ | |
Luke | KhmerNT | 22:20 | ក្រោយពីបរិភោគរួច ព្រះអង្គក៏មានបន្ទូលអំពីពែងបែបដូច្នោះដែរថា៖ «ពែងនេះជាកិច្ចព្រមព្រៀងថ្មីដោយនូវឈាមខ្ញុំ ដែលបានបង្ហូរសម្រាប់អ្នករាល់គ្នា | |
Luke | KhmerNT | 22:22 | ដ្បិតកូនមនុស្សត្រូវទៅដូចជាសេចក្ដីដែលបានចែងទុកមកមែន ប៉ុន្ដែវេទនាដល់មនុស្សម្នាក់នោះដែលបានក្បត់កូនមនុស្ស»។ | |
Luke | KhmerNT | 22:24 | ពេលនោះក៏កើតមានការឈ្លោះប្រកែកគ្នាអំពីអ្នកដែលទំនងជាអ្នកធំជាងគេក្នុងចំណោមពួកគេ។ | |
Luke | KhmerNT | 22:25 | ប៉ុន្ដែព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ពួកស្ដេចនៃជនជាតិនានាគ្រប់គ្រងលើប្រជាជន ហើយពួកអ្នកមានសិទ្ធិអំណាចលើប្រជាជន គេហៅថា ពួកអ្នកមានគុណ | |
Luke | KhmerNT | 22:26 | ប៉ុន្ដែអ្នករាល់គ្នាវិញ មិនមែនដូច្នោះទេ អ្នកធំជាងគេក្នុងចំណោមអ្នករាល់គ្នា ចូរឲ្យអ្នកនោះធ្វើដូចជាអ្នកតូចជាងគេ ឯអ្នកដឹកនាំដូចជាអ្នកបម្រើ | |
Luke | KhmerNT | 22:27 | ដ្បិតអ្នកធំជាងជាអ្នកណា តើជាអ្នកដែលកំពុងអង្គុយនៅតុអាហារ ឬជាអ្នកដែលកំពុងបម្រើគេ? តើមិនមែនជាអ្នកកំពុងអង្គុយនៅតុអាហារទេឬ? ខ្ញុំប្រៀបដូចជាអ្នកដែលកំពុងបម្រើនៅក្នុងចំណោមអ្នករាល់គ្នា | |
Luke | KhmerNT | 22:28 | ហើយអ្នករាល់គ្នាជាពួកអ្នកដែលបាននៅជាមួយខ្ញុំ នៅពេលខ្ញុំជួបសេចក្ដីល្បួង | |
Luke | KhmerNT | 22:29 | ដូច្នេះព្រះវរបិតារបស់ខ្ញុំឲ្យនគរមួយដល់ខ្ញុំជាយ៉ាងណា ខ្ញុំនឹងឲ្យដល់អ្នករាល់គ្នាជាយ៉ាងនោះដែរ | |
Luke | KhmerNT | 22:30 | ដើម្បីឲ្យអ្នករាល់គ្នាបានបរិភោគនៅតុជាមួយខ្ញុំក្នុងនគររបស់ខ្ញុំ ហើយអ្នករាល់គ្នានឹងអង្គុយលើបល្ល័ង្កជំនុំជម្រះកុលសម្ព័ន្ធអ៊ីស្រាអែលទាំងដប់ពីរ។ | |
Luke | KhmerNT | 22:31 | ស៊ីម៉ូន ស៊ីម៉ូនអើយ! មើល៍អារក្សសាតាំងបានសុំអ្នកហើយ ដើម្បីរែងអ្នកដូចជាស្រូវដូច្នោះដែរ | |
Luke | KhmerNT | 22:32 | ប៉ុន្ដែខ្ញុំបានអធិស្ឋានឲ្យអ្នក ដើម្បីកុំឲ្យជំនឿរបស់អ្នកធ្លាក់ចុះឡើយ ហើយនៅពេលអ្នកប្រែចិត្ដ ចូរពង្រឹងបងប្អូនរបស់អ្នកផង»។ | |
Luke | KhmerNT | 22:33 | ប៉ុន្ដែលោកពេត្រុសបានទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! ខ្ញុំបានត្រៀមនៅជាមួយព្រះអង្គហើយ ទោះបីត្រូវជាប់គុក ឬស្លាប់ក៏ដោយ»។ | |
Luke | KhmerNT | 22:34 | ព្រះអង្គក៏មានបន្ទូលថា៖ «ពេត្រុសអើយ! ខ្ញុំប្រាប់អ្នកថា នៅថ្ងៃនេះមុនមាន់រងាវ អ្នកនឹងបដិសេធបីដងថាមិនស្គាល់ខ្ញុំ»។ | |
Luke | KhmerNT | 22:35 | រួចព្រះអង្គមានបន្ទូលទៅពួកគេថា៖ «កាលខ្ញុំបានចាត់អ្នករាល់គ្នាឲ្យទៅដោយគ្មានថង់ប្រាក់ ថង់យាម និងស្បែកជើង តើអ្នករាល់គ្នាបានខ្វះខាតអ្វីទេ?» ពួកគេទូលថា៖ «គ្មានទេ»។ | |
Luke | KhmerNT | 22:36 | ព្រះអង្គមានបន្ទូលទៅពួកគេទៀតថា៖ «ប៉ុន្ដែឥទ្បូវនេះ អ្នកណាមានថង់ប្រាក់ ចូរយកទៅ ហើយអ្នកណាមានថង់យាមក៏យកទៅដូចគ្នា ឯអ្នកណាដែលគ្មានវិញ ចូរលក់អាវរបស់ខ្លួនទិញដាវមួយចុះ | |
Luke | KhmerNT | 22:37 | ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា សេចក្ដីដែលបានចែងទុកអំពីខ្ញុំនេះត្រូវតែសម្រេច ដែលថា គេបានរាប់លោកបញ្ចូលជាមួយពួកល្មើសច្បាប់។ សេចក្ដីដែលទាក់ទងនឹងខ្ញុំឈានដល់ការសម្រេចហើយ»។ | |
Luke | KhmerNT | 22:38 | ពួកគេក៏ទូលថា៖ «ព្រះអម្ចាស់អើយ! មើល៍ នៅទីនេះមានដាវពីរ» ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «គ្រប់ហើយ»។ | |
Luke | KhmerNT | 22:39 | កាលព្រះអង្គចេញទៅ ក៏យាងទៅភ្នំដើមអូលីវតាមទម្លាប់ ឯពួកសិស្សក៏បានទៅតាមព្រះអង្គដែរ។ | |
Luke | KhmerNT | 22:40 | ពេលមកដល់កន្លែងហើយ ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ចូរអធិស្ឋាន ដើម្បីកុំឲ្យធ្លាក់ក្នុងសេចក្ដីល្បួង» | |
Luke | KhmerNT | 22:41 | រួចព្រះអង្គក៏ចេញពីពួកគេចម្ងាយប្រហែលមួយចោលដុំថ្ម ហើយព្រះអង្គបានលុតជង្គង់ អធិស្ឋានថា៖ | |
Luke | KhmerNT | 22:42 | «ឱព្រះវរបិតាអើយ! ប្រសិនបើព្រះអង្គសព្វព្រះហឫទ័យ សូមដកពែងនេះចេញពីខ្ញុំទៅ ប៉ុន្ដែកុំតាមបំណងរបស់ខ្ញុំទ្បើយ គឺតាមព្រះអង្គវិញ» | |
Luke | KhmerNT | 22:43 | នោះមានទេវតាពីស្ថានសួគ៌បានលេចមកឯព្រះអង្គ ដើម្បីចម្រើនកម្លាំងឲ្យព្រះអង្គ | |
Luke | KhmerNT | 22:44 | ហើយកាលព្រះអង្គខ្វល់ខ្វាយជាពន់ពេក ក៏ខំប្រឹងអធិស្ឋានខ្លាំងឡើងថែមទៀត ញើសរបស់ព្រះអង្គត្រលប់ដូចជាតំណក់ឈាមកំពុងស្រក់មកលើដី។ | |
Luke | KhmerNT | 22:45 | កាលព្រះអង្គក្រោកពីអធិស្ឋាន ក៏យាងទៅឯពួកសិស្សវិញ ហើយឃើញពួកគេកំពុងដេកលក់ ដោយព្រោះសេចក្ដីសោកសៅ | |
Luke | KhmerNT | 22:46 | ព្រះអង្គក៏មានបន្ទូលទៅពួកគេថា៖ «ហេតុអ្វីក៏អ្នករាល់គ្នាដេកលក់ដូច្នេះ? ចូរក្រោកអធិស្ឋាន ដើម្បីកុំឲ្យធ្លាក់ក្នុងសេចក្ដីល្បួង»។ | |
Luke | KhmerNT | 22:47 | កាលព្រះអង្គកំពុងមានបន្ទូលនៅឡើយ នោះក៏មានបណ្ដាជនមកឯព្រះអង្គ ហើយយូដាសជាសាវកម្នាក់ក្នុងចំណោមសាវកទាំងដប់ពីរកំពុងនាំមុខគេ។ គាត់បានចូលមកជិតព្រះយេស៊ូដើម្បីថើបព្រះអង្គ។ | |
Luke | KhmerNT | 22:48 | ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «យូដាស តើអ្នកក្បត់កូនមនុស្សដោយការថើបឬ?» | |
Luke | KhmerNT | 22:49 | ពេលពួកអ្នកនៅជុំវិញឃើញហេតុការណ៍ហៀបនឹងកើតទ្បើង ក៏ទូលសួរព្រះអង្គថា៖ «ព្រះអម្ចាស់! តើឲ្យយើងប្រយុទ្ធដោយដាវដែរឬទេ?» | |
Luke | KhmerNT | 22:50 | ស្រាប់តែមានមនុស្សម្នាក់ក្នុងចំណោមពួកគេបានកាប់បាវបម្រើរបស់សម្ដេចសង្ឃម្នាក់ដាច់ត្រចៀកខាងស្ដាំ។ | |
Luke | KhmerNT | 22:51 | ព្រះយេស៊ូក៏មានបន្ទូលថា៖ «ឈប់! ប៉ុណ្ណឹងបានហើយ» រួចព្រះអង្គក៏ពាល់ត្រចៀកនោះ ហើយបានប្រោសគាត់ឲ្យជាវិញ។ | |
Luke | KhmerNT | 22:52 | ព្រះយេស៊ូមានបន្ទូលទៅពួកអ្នកដែលបានមកទាស់នឹងព្រះអង្គ ពួកសម្ដេចសង្ឃ ពួកប្រធានឆ្មាំព្រះវិហារ និងពួកចាស់ទុំថា៖ «តើអ្នករាល់គ្នាមកតទល់នឹងចោរឬអី បានជាមានទាំងដាវ និងដំបងដូច្នេះ? | |
Luke | KhmerNT | 22:53 | ខ្ញុំនៅជាមួយអ្នករាល់គ្នារាល់ថ្ងៃក្នុងព្រះវិហារ អ្នករាល់គ្នាមិនបានលូកដៃចាប់ខ្ញុំទេ ប៉ុន្ដែឥឡូវនេះជាពេលវេលារបស់អ្នករាល់គ្នា និងជាសិទ្ធិអំណាចនៃសេចក្ដីងងឹត»។ | |
Luke | KhmerNT | 22:54 | ពួកគេក៏ចាប់ព្រះអង្គបណ្ដើរទៅផ្ទះរបស់សម្ដេចសង្ឃម្នាក់ ហើយលោកពេត្រុសបានដើរតាមពីចម្ងាយ។ | |
Luke | KhmerNT | 22:55 | ពេលពួកគេបង្កាត់ភ្លើងនៅកណ្ដាលទីធ្លាហើយ ក៏អង្គុយចុះជុំគ្នា ឯលោកពេត្រុសក៏នៅក្នុងចំណោមពួកគេដែរ។ | |
Luke | KhmerNT | 22:56 | កាលស្រីបម្រើម្នាក់បានឃើញគាត់កំពុងអង្គុយនៅជិតភ្លើង ក៏សម្លឹងមើលគាត់ទាំងនិយាយថា៖ «អ្នកនេះក៏នៅជាមួយម្នាក់នោះដែរ» | |
Luke | KhmerNT | 22:58 | បន្ដិចក្រោយមក កាលម្នាក់ទៀតឃើញគាត់ ក៏និយាយថា៖ «អ្នកក៏នៅក្នុងចំណោមពួកគេដែរ» តែលោកពេត្រុសនិយាយថា៖ «នែលោក! មិនមែនខ្ញុំទេ!» | |
Luke | KhmerNT | 22:59 | ប្រហែលមួយម៉ោងក្រោយមក មានម្នាក់ទៀតនិយាយអះអាងថា៖ «អ្នកនេះនៅជាមួយម្នាក់នោះប្រាកដណាស់ ព្រោះគាត់ជាអ្នកស្រុកកាលីឡេដែរ» | |
Luke | KhmerNT | 22:60 | ប៉ុន្ដែលោកពេត្រុសនិយាយថា៖ «នែអ្នក! ខ្ញុំមិនដឹងថា អ្នកកំពុងនិយាយអ្វីទេ»។ ពេលគាត់កំពុងនិយាយនៅទ្បើយ មាន់ក៏រងាវទ្បើងភ្លាម | |
Luke | KhmerNT | 22:61 | ព្រះអម្ទាស់បានងាកមកមើលលោកពេត្រុស គាត់ក៏នឹកឃើញពីព្រះបន្ទូលរបស់ព្រះអម្ចាស់ ដែលបានប្រាប់គាត់ថា ថ្ងៃនេះមុនមាន់រងាវ អ្នកនឹងបដិសេធខ្ញុំបីដង។ | |
Luke | KhmerNT | 22:66 | លុះពឹ្រកឡើង ពួកចាស់ទុំរបស់ប្រជាជនបានជួបជុំគ្នា មានទាំងពួកសម្ដេចសង្ឃ និងពួកគ្រូវិន័យ ហើយពួកគេបានបណ្ដើរព្រះអង្គទៅក្រុមប្រឹក្សាកំពូលរបស់ពួកគេ រួចក៏សួរថា៖ | |
Luke | KhmerNT | 22:67 | «ប្រាប់យើងមើល៍ បើអ្នកជាព្រះគ្រិស្ដមែន» ប៉ុន្ដែព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ទោះបីខ្ញុំប្រាប់ពួកលោក ក៏ពួកលោកមិនជឿ | |
Luke | KhmerNT | 22:69 | ប៉ុន្ដែពីពេលនេះទៅ កូនមនុស្សនឹងអង្គុយនៅកន្លែងមានអំណាច គឺខាងស្ដាំនៃព្រះជាម្ចាស់» | |
Luke | KhmerNT | 22:70 | ពួកគេទាំងអស់គ្នាក៏សួរថា៖ «បើដូច្នេះ អ្នកជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ឬ?» ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ពួកលោកនិយាយត្រូវ គឺខ្ញុំនេះហើយ» | |