LUKE
Chapter 5
Luke | KhmerNT | 5:1 | កាលបណ្ដាជនបានប្រជ្រៀតគ្នាមកឯព្រះអង្គដើម្បីស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ព្រះអង្គកំពុងឈរនៅក្បែរមាត់បឹងគេនេសារ៉ែត | |
Luke | KhmerNT | 5:2 | ហើយព្រះអង្គបានឃើញទូកពីរនៅក្បែរមាត់បឹង ប៉ុន្ដែពួកអ្នកនេសាទបានចុះពីទូកទាំងនោះទៅលាងអួនអស់ហើយ។ | |
Luke | KhmerNT | 5:3 | ព្រះអង្គបានចុះទៅក្នុងទូកមួយជារបស់លោកស៊ីម៉ូនក្នុងចំណោមទូកទាំងពីរនោះ និងបានសុំឲ្យគាត់អុំទូកចេញពីច្រាំងបន្ដិច។ កាលព្រះអង្គអង្គុយចុះ ក៏បង្រៀនបណ្ដាជនពីក្នុងទូកនោះ។ | |
Luke | KhmerNT | 5:4 | ពេលព្រះអង្គឈប់បង្រៀនហើយ ក៏មានបន្ទូលទៅលោកស៊ីម៉ូនថា៖ «ចូរអុំទូកចេញទៅទឹកជ្រៅ ហើយទម្លាក់អួនរបស់អ្នកនេសាទចុះ»។ | |
Luke | KhmerNT | 5:5 | ប៉ុន្ដែលោកស៊ីម៉ូនបានទូលតបថា៖ «លោកគ្រូអើយ! យើងបានធ្វើការយ៉ាងនឿយហត់ពេញមួយយប់កន្លងមកហើយ យើងចាប់មិនបានអ្វីសោះ ប៉ុន្ដែខ្ញុំនឹងទម្លាក់អួនតាមពាក្យរបស់លោក»។ | |
Luke | KhmerNT | 5:6 | កាលបានធ្វើដូចនោះ ពួកគេក៏ចាប់បានត្រីច្រើនសន្ធឹក ហើយអួនរបស់គេស្ទើរធ្លាយ | |
Luke | KhmerNT | 5:7 | ពួកគេក៏ធ្វើសញ្ញាហៅគូកននៅក្នុងទូកមួយទៀតឲ្យមកជួយ។ ពួកគូកនក៏បានមក និងបានចាប់ត្រីដាក់ពេញទូកទាំងពីរបណ្ដាលឲ្យទូកទាំងពីរស្ទើរលិច។ | |
Luke | KhmerNT | 5:8 | កាលបានឃើញដូច្នោះ លោកស៊ីម៉ូនក៏ក្រាបចុះទាបជង្គង់ព្រះយេស៊ូទូលថា៖ «ព្រះអម្ចាស់អើយ! សូមយាងចេញពីខ្ញុំទៅ ដ្បិតខ្ញុំជាមនុស្សបាប» | |
Luke | KhmerNT | 5:9 | ដ្បិតគាត់ និងពួកអ្នកនៅជាមួយគាត់ទាំងអស់មានសេចក្ដីកោតស្ញែងចំពោះត្រីដែលពួកគេចាប់បាន។ | |
Luke | KhmerNT | 5:10 | ឯលោកយ៉ាកុប និងលោកយ៉ូហាន ជាកូនលោកសេបេដេ និងជាគូកនលោកស៊ីម៉ូន ក៏ធ្វើដូច្នេះដែរ ប៉ុន្ដែព្រះយេស៊ូមានបន្ទូលទៅលោកស៊ីម៉ូនថា៖ «កុំខ្លាចអី! ពីពេលនេះទៅ អ្នកនឹងនេសាទមនុស្សវិញ»។ | |
Luke | KhmerNT | 5:11 | កាលបានទុកទូកចោលនៅច្រាំង និងបានលះបង់អ្វីទាំងអស់ហើយ ពួកគេក៏ដើរតាមព្រះអង្គទៅ។ | |
Luke | KhmerNT | 5:12 | នៅពេលព្រះអង្គគង់នៅក្នុងក្រុងមួយ នោះមានបុរសម្នាក់កើតឃ្លង់ពេញខ្លួន ហើយកាលបានឃើញព្រះយេស៊ូ គាត់ក៏ក្រាបផ្កាប់មុខទូលអង្វរព្រះអង្គថា៖ «លោកម្ចាស់អើយ! លោកអាចធ្វើឲ្យខ្ញុំជាស្អាតបាន ប្រសិនបើលោកចង់ធ្វើ»។ | |
Luke | KhmerNT | 5:13 | ព្រះអង្គក៏លូកព្រះហស្ដទៅពាល់គាត់ ដោយមានបន្ទូលថា៖ «ខ្ញុំចង់! ចូរឲ្យជាស្អាតចុះ» ភ្លាមនោះ គាត់ក៏បានជាពីជំងឺឃ្លង់តែម្ដង។ | |
Luke | KhmerNT | 5:14 | ព្រះអង្គក៏បង្គាប់គាត់ថា៖ «កុំប្រាប់អ្នកណាម្នាក់ឲ្យសោះ ប៉ុន្ដែត្រូវទៅបង្ហាញខ្លួនដល់សង្ឃ ហើយថ្វាយតង្វាយសម្រាប់ការដែលអ្នកបានជាស្អាតដូចលោកម៉ូសេបានបង្គាប់ ដើម្បីជាបន្ទាល់ដល់មនុស្សទាំងឡាយ»។ | |
Luke | KhmerNT | 5:15 | តែដំណឹងអំពីព្រះអង្គកាន់តែឮសុសសាយឡើងៗ ហើយបណ្ដាជនច្រើនកុះករបានមកជុំគ្នាដើម្បីស្ដាប់ និងដើម្បីឲ្យជាពីជំងឺផ្សេងៗរបស់ពួកគេ។ | |
Luke | KhmerNT | 5:17 | នៅថ្ងៃមួយ កាលព្រះអង្គកំពុងបង្រៀនបណ្ដាជន មានពួកអ្នកខាងគណៈផារិស៊ី និងពួកគ្រូវិន័យដែលបានមកពីគ្រប់ក្រុងនៃស្រុកកាលីឡេ និងស្រុកយូដា ព្រមទាំងពីក្រុងយេរូសាឡិមបានអង្គុយនៅទីនោះ ហើយអំណាចព្រះអម្ចាស់បាននៅក្នុងព្រះអង្គដើម្បីប្រោសឲ្យជា | |
Luke | KhmerNT | 5:18 | ហើយមើល៍ មានមនុស្សសែងបុរសម្នាក់ស្លាប់ដៃជើងនៅលើគ្រែស្នែង ពួកគេរិះរកសែងគាត់ចូលទៅ ដើម្បីដាក់នៅពីមុខព្រះអង្គ។ | |
Luke | KhmerNT | 5:19 | ប៉ុន្ដែដោយសារមានមនុស្សច្រើនកកកុញពេក ពួកគេរកមិនឃើញផ្លូវដែលអាចឲ្យពួកគេនាំគាត់ទៅបានសោះ ក៏ឡើងទៅលើរើដំបូលឥដ្ឋ ហើយសម្រូតគាត់ចុះជាមួយគ្រែស្នែងតាមប្រហោងនោះចំកណ្ដាលចំណោមមនុស្សនៅពីមុខព្រះយេស៊ូ។ | |
Luke | KhmerNT | 5:20 | កាលព្រះអង្គទតឃើញជំនឿរបស់ពួកគេ ក៏មានបន្ទូលថា៖ «សម្លាញ់អើយ! បាបរបស់អ្នកបានទទួលការលើកលែងទោសហើយ»។ | |
Luke | KhmerNT | 5:21 | ឯពួកគ្រូវិន័យ និងពួកអ្នកខាងគណៈផារិស៊ីបានចាប់ផ្ដើមគិតថា៖ «តើមនុស្សនេះជានរណា បានជានិយាយប្រមាថព្រះជាម្ចាស់ដូច្នេះ? តើអ្នកណាអាចលើកលែងទោសបាបបានក្រៅពីព្រះជាម្ចាស់ប៉ុណ្ណោះ?» | |
Luke | KhmerNT | 5:22 | តែព្រះយេស៊ូឈ្វេងយល់ពីគំនិតរបស់ពួកគេ ក៏មានបន្ទូលឆ្លើយថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាគិតក្នុងចិត្ដដូច្នេះ? | |
Luke | KhmerNT | 5:23 | ដ្បិតការដែលនិយាយថា បាបរបស់អ្នកបានទទួលការលើកលែងទោសហើយ និងការដែលនិយាយថា ចូរក្រោកឡើង ហើយដើរទៅ តើមួយណាស្រួលជាង? | |
Luke | KhmerNT | 5:24 | តែដើម្បីឲ្យអ្នករាល់គ្នាដឹងថា កូនមនុស្សមានសិទ្ធិអំណាចលើកលែងទោសបាបនៅផែនដីនេះ»។ បន្ទាប់មក ព្រះអង្គមានបន្ទូលទៅកាន់អ្នកស្លាប់ដៃជើងថា៖ «ខ្ញុំនិយាយទៅកាន់អ្នកថា ចូរក្រោកឡើង លើកគ្រែស្នែងរបស់អ្នក ហើយទៅផ្ទះចុះ»។ | |
Luke | KhmerNT | 5:25 | គាត់ក៏ក្រោកឡើងភ្លាមនៅចំពោះមុខពួកគេ លើកគ្រែស្នែងដែលគាត់បានដេក ហើយទៅផ្ទះរបស់គាត់វិញ ទាំងសរសើរតម្កើងព្រះជាម្ចាស់។ | |
Luke | KhmerNT | 5:26 | ពួកគេគ្រប់គ្នាមានសេចក្ដីស្ញប់ស្ញែង ក៏សរសើរតម្កើងព្រះជាម្ចាស់ ហើយបានពេញដោយសេចក្ដីកោតខ្លាច ទាំងនិយាយថា៖ «នៅថ្ងៃនេះ យើងបានឃើញសេចក្ដីអស្ចារ្យ!» | |
Luke | KhmerNT | 5:27 | ក្រោយពីហេតុការណ៍ទាំងនេះ ព្រះអង្គក៏ចេញទៅ ហើយបានឃើញអ្នកទារពន្ធដារម្នាក់ ឈ្មោះលេវី កំពុងអង្គុយនៅកន្លែងប្រមូលពន្ធដារ ក៏មានបន្ទូលទៅគាត់ថា៖ «ចូរមកតាមខ្ញុំ» | |
Luke | KhmerNT | 5:29 | រួចលោកលេវីបានរៀបចំពិធីជប់លៀងដ៏ធំមួយនៅផ្ទះរបស់គាត់សម្រាប់ព្រះអង្គ ហើយមានពួកអ្នកទារពន្ធដារច្រើនកុះករ និងអ្នកដទៃទៀតបានចូលរួមបរិភោគជាមួយពួកគេ។ | |
Luke | KhmerNT | 5:30 | ដូច្នេះពួកអ្នកខាងគណៈផារិស៊ី និងពួកគ្រូវិន័យរបស់គេ ក៏រអ៊ូដាក់ពួកសិស្សរបស់ព្រះអង្គថា៖ «ហេតុដូចម្ដេចបានជាអ្នករាល់គ្នាស៊ីផឹកជាមួយពួកអ្នកទារពន្ធដារ និងពួកមនុស្សបាបដូច្នេះ?» | |
Luke | KhmerNT | 5:31 | តែព្រះយេស៊ូមានបន្ទូលឆ្លើយទៅពួកគេថា៖ «ពួកអ្នកមានសុខភាពល្អមិនត្រូវការគ្រូពេទ្យទេ គឺមានតែពួកអ្នកដែលមានជំងឺប៉ុណ្ណោះ | |
Luke | KhmerNT | 5:32 | ខ្ញុំមិនបានមកដើម្បីហៅមនុស្សសុចរិតទេ គឺមកហៅមនុស្សបាបវិញ ដើម្បីឲ្យគេប្រែចិត្ដ»។ | |
Luke | KhmerNT | 5:33 | ប៉ុន្ដែពួកគេទូលព្រះអង្គថា៖ «ពួកសិស្សរបស់លោកយ៉ូហានបានអធិស្ឋានសូម ទាំងតមអាហារជាញឹកញាប់ ឯពួកសិស្សរបស់អ្នកខាងគណៈផារិស៊ីក៏ដូច្នោះដែរ រីឯពួកសិស្សរបស់លោកវិញបែរជាស៊ីផឹកទៅវិញ» | |
Luke | KhmerNT | 5:34 | ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «តើអ្នករាល់គ្នាអាចឲ្យភ្ញៀវរបស់កូនកំលោះតមអាហារបានដែរឬ នៅពេលកូនកំលោះកំពុងនៅជាមួយពួកគេនោះ? | |
Luke | KhmerNT | 5:35 | ប៉ុន្ដែនឹងមានថ្ងៃមកដល់ពេលកូនកំលោះត្រូវឃ្លាតពីពួកគេទៅ នៅថ្ងៃនោះឯងពួកគេនឹងតមអាហារ»។ | |
Luke | KhmerNT | 5:36 | ព្រះអង្គក៏ប្រាប់រឿងប្រៀបប្រដូចមួយដល់ពួកគេដែរថា៖ «គ្មានអ្នកណាម្នាក់ដែលយកបំណះហែកពីសម្លៀកបំពាក់ថ្មីមកប៉ះលើសម្លៀកបំពាក់ចាស់ទេ បើធ្វើដូច្នេះ ទាំងសម្លៀកបំពាក់ថ្មីក៏រហែក ហើយបំណះពីសម្លៀកបំពាក់ថ្មីក៏មិនត្រូវនឹងចាស់ដែរ។ | |
Luke | KhmerNT | 5:37 | ក៏គ្មានអ្នកណាច្រកស្រាទំពាំងបាយជូរថ្មីទៅក្នុងថង់ស្បែកចាស់ដែរ បើធ្វើដូច្នេះស្រាថ្មីនឹងធ្វើឲ្យថង់ស្បែកចាស់ធ្លាយ ហើយស្រាក៏ហូរចេញមក ឯថង់ស្បែកក៏ខូចខាត។ | |