Site uses cookies to provide basic functionality.

OK
LUKE
Prev Up Next Toggle notes
Chapter 7
Luke KhmerNT 7:1  ពេល​ព្រះអង្គ​មាន​បន្ទូល​ទៅ​បណ្ដាជន​ដែល​កំពុង​ស្ដាប់​ចប់​សព្វ​គ្រប់​ហើយ​ ព្រះអង្គ​ក៏​យាង​ចូល​ទៅ​ក្នុង​ក្រុង​កាពើណិម។​
Luke KhmerNT 7:2  ពេល​នោះ​ មាន​បាវបម្រើ​ជា​ទី​សំណព្វ​ចិត្ដ​របស់​នាយ​ទាហាន​ម្នាក់​បាន​ឈឺ​ជិត​ស្លាប់​
Luke KhmerNT 7:3  កាល​បាន​ឮ​អំពី​ព្រះយេស៊ូ​ នាយ​ទាហាន​នោះ​ក៏​ចាត់​ពួក​ចាស់ទុំ​នៃ​ជនជាតិ​យូដា​មក​អង្វរ​ព្រះអង្គ​ដើម្បី​ឲ្យ​ព្រះអង្គ​យាង​មក​ប្រោស​បាវ​បម្រើ​របស់​គាត់​ឲ្យ​ជា។​
Luke KhmerNT 7:4  អ្នក​ទាំង​នោះ​ក៏​មក​ឯ​ព្រះយេស៊ូ​ ហើយ​បាន​អង្វរ​ព្រះអង្គ​យ៉ាង​ទទូច​ថា៖​ «គាត់​ស័ក្ដិសម​ទទួល​ការ​ប្រោស​ប្រណី​ពី​លោក​ណាស់​
Luke KhmerNT 7:5  ដ្បិត​គាត់​ស្រឡាញ់​ជនជាតិ​របស់​យើង​ ព្រមទាំង​សង់​សាលា​ប្រជុំ​ឲ្យ​យើង​ផង»។​
Luke KhmerNT 7:6  ដូច្នេះ​ព្រះយេស៊ូ​ក៏​យាង​ទៅ​ជាមួយ​ពួកគេ​ ប៉ុន្ដែ​ពេល​ព្រះអង្គ​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្ទះ​នោះ​ នាយ​ទាហាន​ក៏​ចាត់​ពួក​មិត្ដ​សម្លាញ់​ឲ្យ​មក​ទូល​ព្រះអង្គ​ថា៖​ «លោក​ម្ចាស់​អើយ!​ កុំ​ឲ្យ​រំខាន​លោក​ ព្រោះ​ខ្ញុំ​មិន​ស័ក្ដិសម​ឲ្យ​លោក​មក​ក្នុង​ផ្ទះ​របស់​ខ្ញុំ​ទេ​
Luke KhmerNT 7:7  ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​គិត​ថា​ ខ្លួន​ខ្ញុំ​មិន​ស័ក្តិសម​មក​ជួប​លោក​ ប៉ុន្ដែ​សូម​លោក​និយាយ​តែ​មួយ​ម៉ាត់​ចុះ​ នោះ​បាវបម្រើ​របស់​ខ្ញុំ​នឹង​ជាសះ​ស្បើយ​មិន​ខាន​
Luke KhmerNT 7:8  ដ្បិត​ខ្ញុំ​ជា​មនុស្ស​ម្នាក់​ ដែល​ស្ថិត​នៅ​ក្រោម​សិទ្ធិ​អំណាច​ដែរ​ ខ្ញុំ​មាន​ទាហាន​ជាច្រើន​នៅ​ក្រោម​បញ្ជា​ខ្ញុំ បើ​ខ្ញុំ​ប្រាប់​ម្នាក់​នេះ​ឲ្យ​ទៅ​ គេ​នឹង​ទៅ​ ប្រាប់​ម្នាក់​ទៀត​ឲ្យ​មក គេ​នឹង​មក​ ហើយ​ប្រាប់​បាវបម្រើ​របស់​ខ្ញុំ​ឲ្យ​ធ្វើការ​នេះ​ គេ​ក៏​ធ្វើ»​
Luke KhmerNT 7:9  កាល​បាន​ឮ​សេចក្ដី​ទាំង​នេះ​ ព្រះយេស៊ូ​ស្ងើច​សរសើរ​គាត់​ រួច​បែរ​មក​មាន​បន្ទូល​នឹង​បណ្ដាជន​ដែល​កំពុង​ដើរ​តាម​ព្រះអង្គ​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ នៅ​អ៊ីស្រាអែល​ ខ្ញុំ​មិន​ដែល​ឃើញ​ជំនឿ​ខ្លាំង​បែបនេះ​ទេ»។​
Luke KhmerNT 7:10  ពួក​អ្នក​ដែល​ត្រូវ​បាន​ចាត់​ឲ្យ​មក​ ក៏​ត្រលប់​ទៅ​ផ្ទះ​វិញ​ ហើយ​បាន​ឃើញ​បាវបម្រើ​នោះ​មាន​សុខភាព​ល្អ។​
Luke KhmerNT 7:11  នៅ​ថ្ងៃ​បន្ទាប់​នោះ​ ព្រះអង្គ​បាន​យាង​ទៅ​ក្រុង​មួយ​ឈ្មោះ​ណាអ៊ីន​ ហើយ​មាន​សិស្ស​របស់​ព្រះអង្គ​ និង​បណ្ដាជន​ច្រើន​កុះករ​បាន​រួម​ដំណើរ​ជាមួយ​ព្រះអង្គ។​
Luke KhmerNT 7:12  ពេល​ព្រះអង្គ​មក​ជិត​ដល់​ទ្វារ​ក្រុង​ មាន​គេ​សែង​សព​មនុស្ស​ម្នាក់​ចេញ​មក​ ដែល​ជា​កូន​ប្រុស​ទោល​ស្ដ្រី​មេម៉ាយ​ម្នាក់​ និង​មាន​អ្នក​ក្រុង​នោះ​ច្រើន​កុះករ​បាន​នៅ​ជាមួយ​ស្ដ្រី​នោះ។​
Luke KhmerNT 7:13  កាល​បាន​ឃើញ​ស្ដ្រី​នោះ​ ព្រះអម្ចាស់​មាន​សេចក្ដី​អាណិត​អាសូរ​ដល់​នាង​ ក៏​មាន​បន្ទូល​ទៅ​នាង​ថា៖​ «ឈប់​យំ​សោក​ទៀត​ទៅ»​
Luke KhmerNT 7:14  រួច​ព្រះអង្គ​ក៏​ចូល​មក​ពាល់​ក្ដារ​មឈូស​ ឯ​ពួក​អ្នក​កំពុង​សែង​បាន​ឈរ​នៅ​ទ្រឹង​ ហើយ​ព្រះអង្គ​មាន​បន្ទូល​ថា៖​ «អ្នក​កំលោះ​អើយ!​ ខ្ញុំ​ប្រាប់​អ្នក​ ចូរ​ក្រោក​ឡើង»។​
Luke KhmerNT 7:15  បុរស​នោះ​ក៏​ក្រោក​អង្គុយ​ ហើយ​ចាប់​ផ្ដើម​និយាយ​ រួច​ព្រះអង្គ​បាន​ប្រគល់​អ្នក​កំលោះ​នោះ​ឲ្យ​ម្ដាយ​របស់​គាត់​វិញ​
Luke KhmerNT 7:16  ហើយ​មនុស្ស​គ្រប់គ្នា​ក៏​មាន​សេចក្ដី​កោតខ្លាច​ ទាំង​សរសើរ​តម្កើង​ព្រះជាម្ចាស់​ថា៖​ «មាន​អ្នក​នាំ​ព្រះបន្ទូល​ដ៏​ធំ​ម្នាក់​បាន​លេច​ឡើង​ក្នុង​ចំណោម​យើង​ហើយ»​ ហើយ​ពួកគេ​និយាយ​ទៀត​ថា៖​ «ព្រះជាម្ចាស់​បាន​មក​មើល​ប្រជា​រាស្ដ្រ​របស់​ព្រះអង្គ​ហើយ»។​
Luke KhmerNT 7:17  ដំណឹង​អំពី​ព្រះអង្គ​នេះ​បាន​ឮ​សុស​សាយ​នៅ​ក្នុង​ស្រុក​យូដា​ទាំងមូល​ និង​តំបន់​ទាំង​អស់​នៅ​ជុំវិញ​នោះ។​
Luke KhmerNT 7:18  ហើយ​ពួក​សិស្ស​របស់​លោក​យ៉ូហាន​បាន​ប្រាប់​លោក​យ៉ូហាន​អំពី​ការ​ទាំង​អស់​នេះ គាត់​ក៏​ហៅ​សិស្ស​ពីរ​នាក់​ក្នុង​ចំណោម​ពួក​សិស្ស​របស់​គាត់​មក​
Luke KhmerNT 7:19  រួច​បាន​ចាត់​ពួកគេ​ឲ្យ​ទៅ​ទូល​សួរ​ព្រះយេស៊ូ​ថា៖​ «តើ​លោក​ជា​ព្រះ​អង្គ​ដែល​ត្រូវ​យាង​មក​ ឬ​ក៏​យើង​ត្រូវ​ទន្ទឹង​ចាំ​ព្រះ​មួយ​អង្គ​ទៀត?»​
Luke KhmerNT 7:20  កាល​ពួកគេ​មក​ដល់​ ក៏​ទូល​សួរ​ព្រះអង្គ​ថា៖​ «លោក​យ៉ូហាន​ អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​បាន​ចាត់​យើង​ឲ្យ​មក​សួរ​លោក​ថា​ តើ​លោក​ជា​ព្រះ​មួយ​អង្គ​ដែល​ត្រូវ​យាង​មក​ ឬ​យើង​ត្រូវ​រង់ចាំ​មួយ​អង្គ​ទៀត?»​
Luke KhmerNT 7:21  នៅ​ពេល​នោះ​ព្រះអង្គ​បាន​ប្រោស​មនុស្ស​ជាច្រើន​ឲ្យ​បាន​ជា​ពី​ជំងឺ​រោគា​ផ្សេងៗ​ និង​ពី​វិញ្ញាណ​អាក្រក់​ទាំងឡាយ​ ហើយ​បាន​ប្រោស​មនុស្ស​ខ្វាក់​ជាច្រើន​ឲ្យ​មើល​ឃើញ។​
Luke KhmerNT 7:22  ព្រះអង្គ​មាន​បន្ទូល​ឆ្លើយ​ទៅ​អ្នក​ទាំង​ពីរ​នោះ​ថា៖​ «ចូរ​ទៅ​ប្រាប់​លោក​យ៉ូហាន​ពី​អ្វី​ដែល​អ្នក​រាល់គ្នា​បាន​ឃើញ​ និង​បាន​ឮ​ចុះ​ គឺ​មនុស្ស​ខ្វាក់​បាន​ភ្លឺ​ មនុស្ស​ខ្វិន​បាន​ដើរ​រួច​ មនុស្ស​ឃ្លង់​បាន​ជា​ស្អាត​ មនុស្ស​ថ្លង់​បាន​ស្ដាប់​ឮ​ មនុស្ស​ស្លាប់​បាន​រស់​វិញ​ ហើយ​អ្នក​ក្រ​បាន​ឮ​ដំណឹង​ល្អ​
Luke KhmerNT 7:23  អ្នក​ដែល​មិន​រវាត​ចិត្ត​ពី​ខ្ញុំ​ មាន​ពរ​ហើយ»។​
Luke KhmerNT 7:24  ពេល​អ្នក​នាំ​សារ​ឲ្យ​លោក​យ៉ូហាន​ចាក​ចេញ​ទៅ​ ព្រះអង្គ​ក៏​ចាប់ផ្ដើម​មាន​បន្ទូល​ទៅ​បណ្ដាជន​អំពី​លោក​យ៉ូហាន​ថា៖​ «តើ​អ្នក​រាល់គ្នា​ចេញ​ទៅ​មើល​អ្វី​នៅ​ទីរហោឋាន?​ មើល​ដើម​ត្រែង​ដែល​ត្រូវ​ខ្យល់​បក់​ឬ?​
Luke KhmerNT 7:25  តើ​អ្នក​រាល់គ្នា​ចេញ​ទៅ​មើល​អ្វី​? មើល​បុរស​ម្នាក់​ដែល​ស្លៀក​សម្លៀក​បំពាក់​ស្អាត​ប្រណិត​ឬ?​ នែ៎!​ អ្នក​ស្លៀក​ពាក់​រុងរឿង​ ហើយ​រស់នៅ​ក្នុង​ភាព​ហ៊ឺហា​ គឺ​នៅ​ឯ​ដំណាក់​ស្ដេច​ឯណោះ។​
Luke KhmerNT 7:26  ដូច្នេះ​តើ​អ្នក​រាល់គ្នា​ចេញ​ទៅ​មើល​អ្វី?​ អ្នក​នាំ​ព្រះបន្ទូល​ឬ?​ មែន​ហើយ​ ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ អ្នក​នោះ​វិសេស​ជាង​អ្នក​នាំ​ព្រះបន្ទូល​ទៅ​ទៀត​
Luke KhmerNT 7:27  ដ្បិត​អ្នក​នេះ​ហើយ​ដែល​មាន​សេចក្ដី​ចែងទុក​អំពី​គាត់​ថា​ មើល៍​ យើង​ចាត់​ទូត​យើង​ឲ្យ​ទៅ​មុន​អ្នក​ ដែល​ជា​អ្នក​រៀបចំ​ដំណើរ​របស់​អ្នក​ជាមុន។​
Luke KhmerNT 7:28  ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ ក្នុង​ចំណោម​មនុស្ស​ដែល​កើត​ពី​ស្ដ្រី​មក​ គ្មាន​អ្នកណា​វិសេស​ជាង​លោក​យ៉ូហាន​ទេ​ ប៉ុន្ដែ​អ្នក​តូច​ជាង​គេ​នៅ​ក្នុង​នគរ​ព្រះជាម្ចាស់​វិសេស​ជាង​គាត់​ទៅ​ទៀត»។​
Luke KhmerNT 7:29  ពេល​ប្រជាជន​ទាំង​អស់​ រួម​ទាំង​ពួក​អ្នក​ទារ​ពន្ធដារ​បាន​ស្ដាប់​ឮ​ហើយ​ ក៏​ទទួល​ស្គាល់​សេចក្ដី​សុចរិត​របស់​ព្រះជាម្ចាស់​ ព្រោះ​ពួកគេ​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​របស់​លោក​យ៉ូហាន​
Luke KhmerNT 7:30  ប៉ុន្ដែ​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ និង​ពួក​អ្នក​ជំនាញ​ច្បាប់​បាន​ច្រាន​ចោល​បំណង​របស់​ព្រះជាម្ចាស់​សម្រាប់​ពួកគេ​ ព្រោះ​ពួកគេ​មិន​ទទួល​ពិធី​ជ្រមុជ​ទឹក​តាមរយៈ​លោក​យ៉ូហាន​ទេ។​
Luke KhmerNT 7:31  «ដូច្នេះ​តើ​ឲ្យ​ខ្ញុំ​ប្រៀប​ប្រដូច​មនុស្ស​ជំនាន់​នេះ​ទៅ​នឹង​អ្វី​ ហើយ​ពួកគេ​ប្រៀប​បាន​នឹង​មនុស្ស​បែប​ណា?​
Luke KhmerNT 7:32  ពួកគេ​ប្រៀប​បាន​ដូចជា​ក្មេងៗ​ដែល​អង្គុយ​នៅ​ផ្សារ​ស្រែក​ទៅ​ពួក​គ្នា​វា​ថា​ យើង​ផ្លុំ​ខ្លុយ​ឲ្យ​ពួកឯង​ តែ​ពួកឯង​មិន​រាំ​ទេ​ ហើយ​យើង​ស្មូត្រ​ តែ​ពួកឯង​មិន​យំ​សោក​សោះ​
Luke KhmerNT 7:33  ដ្បិត​លោក​យ៉ូហាន​អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​បាន​មក​ ទាំង​មិន​បរិភោគ​អាហារ​ មិន​ផឹក​ស្រា​ទំពាំង​បាយ​ជូរ​ តែ​អ្នក​រាល់គ្នា​និយាយ​ថា​ គាត់​មាន​អារក្ស​ចូល​
Luke KhmerNT 7:34  ឯ​កូន​មនុស្ស​បាន​មក​ទាំង​បរិភោគ​ និង​ផឹក​ តែ​អ្នក​រាល់គ្នា​និយាយ​ថា​ មើល៍​ បុរស​ម្នាក់​នេះ​ជា​មនុស្ស​ល្មោភ​ស៊ី​ ល្មោភ​ផឹក​ ជា​មិត្ត​របស់​ពួក​អ្នក​ទារ​ពន្ធដារ​ និង​មនុស្ស​បាប​
Luke KhmerNT 7:35  ប៉ុន្ដែ​ប្រាជ្ញា​ត្រូវ​បាន​បញ្ជាក់​ថា​ត្រឹមត្រូវ​ដោយសារ​ផល​ផ្លែ​វា​ទាំង​អស់»។​
Luke KhmerNT 7:36  មាន​អ្នក​ខាង​គណៈ​ផារិស៊ី​ម្នាក់​អញ្ជើញ​ព្រះយេស៊ូ​ឲ្យ​មក​បរិភោគ​ជាមួយ​ ពេល​យាង​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​អ្នក​ខាង​គណៈ​ផារិស៊ី​នោះ​ហើយ​ ព្រះអង្គ​ក៏​អង្គុយ​នៅ​តុ​អាហារ។​
Luke KhmerNT 7:37  ហើយ​មើល៍​ នៅ​ក្រុង​នោះ​មាន​ស្ដ្រី​ម្នាក់​ជា​មនុស្ស​បាប​ ហើយ​កាល​បាន​ដឹង​ថា​ ព្រះយេស៊ូ​កំពុង​អង្គុយ​នៅ​តុ​អាហារ​ក្នុង​ផ្ទះ​របស់​អ្នក​ខាង​គណៈ​ផារិស៊ី​ នាង​ក៏​យក​ប្រេង​ក្រអូប​មួយ​ដប​មក​
Luke KhmerNT 7:38  និង​បាន​ឈរ​ពី​ខាង​ក្រោយ​ទាំង​យំ​នៅ​ទៀប​បាទា​ព្រះអង្គ​ នាង​ចាប់ផ្ដើម​សម្រក់​ទឹក​ភ្នែក​លើ​បាទា​ព្រះអង្គ​ និង​យក​សក់​របស់​នាង​ជូត​ ហើយ​ក៏​ថើប​បាទា​ព្រះអង្គ​ ទាំង​លាប​ប្រេង​ក្រអូប​ឲ្យ​ផង។​
Luke KhmerNT 7:39  កាល​អ្នក​ខាង​គណៈ​ផារិស៊ី​ដែល​បាន​អញ្ជើញ​ព្រះអង្គ​ឃើញ​ដូច្នេះ​ ក៏​គិត​ក្នុង​ចិត្ដ​ថា៖​ «បើ​លោក​នេះ​ជា​អ្នក​នាំ​ព្រះបន្ទូល​មែន​លោក​មុខ​ជា​ដឹង​ថា​ ស្ដ្រី​ដែល​កំពុង​ពាល់​លោក​ជា​នរណា​ និង​ជា​ស្ដ្រី​បែបណា​ហើយ​ ព្រោះ​នាង​ជា​មនុស្ស​បាប»។​
Luke KhmerNT 7:40  ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​គាត់​ថា៖​ «ស៊ីម៉ូន​អើយ!​ ខ្ញុំ​មាន​រឿង​មួយ​ប្រាប់​អ្នក»។​ គាត់​ទូល​ថា៖​ «សូម​លោក​គ្រូ​និយាយ​មក​ចុះ»។​
Luke KhmerNT 7:41  «មាន​កូន​បំណុល​ពីរ​នាក់​ជំពាក់​អ្នក​ចង​ការ​ប្រាក់​ម្នាក់​ គឺ​ម្នាក់​ជំពាក់​ប្រាំ​រយ​ឌេណារី​ ហើយ​ម្នាក់​ទៀត​ហាសិប​ឌេណារី​
Luke KhmerNT 7:42  ពេល​ពួកគេ​គ្មាន​អ្វី​សង​ អ្នក​ចងការ​ក៏​លើក​លែង​ឲ្យ​ទាំង​ពីរ​នាក់។​ ដូច្នេះ​តើ​ក្នុង​ចំណោម​ពីរ​នាក់​នេះ​ អ្នកណា​ស្រឡាញ់​គាត់​ច្រើន​ជាង?»​
Luke KhmerNT 7:43  លោក​ស៊ីម៉ូន​ក៏​ទូល​តប​ថា៖​ «ខ្ញុំ​គិត​ថា​ គឺ​អ្នក​ដែល​គាត់​បាន​លើកលែង​ច្រើន!»​ ព្រះអង្គ​មាន​បន្ទូល​ថា៖​ «អ្នក​វិនិច្ឆ័យ​ត្រូវ​ណាស់»​
Luke KhmerNT 7:44  ពេល​បែរ​ទៅ​រក​ស្ដ្រី​នោះ​ ព្រះអង្គ​មាន​បន្ទូល​ទៅ​លោក​ស៊ីម៉ូន​ថា៖​ «តើ​អ្នក​ឃើញ​ស្ដ្រី​នេះ​ទេ!​ ពេល​ខ្ញុំ​ចូល​មក​ក្នុង​ផ្ទះ​របស់​អ្នក អ្នក​មិន​បាន​ឲ្យ​ទឹក​ខ្ញុំ​លាង​ជើង​ទេ​ ផ្ទុយ​ទៅ​វិញ​ នាង​បាន​សម្រក់​ទឹក​ភ្នែក​លាង​ជើង​ឲ្យ​ខ្ញុំ​ និង​បាន​យក​សក់​របស់​នាង​ជូត​ជើង​ខ្ញុំ។​
Luke KhmerNT 7:45  អ្នក​មិន​បាន​ថើប​ខ្ញុំ​ទេ​ ប៉ុន្ដែ​នាង​វិញ​បាន​ថើប​ជើង​របស់​ខ្ញុំ​រហូត​តាំងពី​ពេល​ខ្ញុំ​ចូល​មក​
Luke KhmerNT 7:46  អ្នក​មិន​បាន​លាប​ប្រេង​លើ​ក្បាល​ខ្ញុំ​ទេ​ ប៉ុន្ដែ​នាង​វិញ​បាន​លាប​ប្រេង​ក្រអូប​លើ​ជើង​របស់​ខ្ញុំ។​
Luke KhmerNT 7:47  ហេតុ​នេះ​ខ្ញុំ​ប្រាប់​អ្នក​ថា​ នាង​មាន​សេចក្ដី​ស្រឡាញ់​ច្រើន​ ព្រោះ​នាង​បាន​ទទួល​ការ​លើក​លែង​ទោស​បាប​ជា​ច្រើន​របស់​នាង​ហើយ​ ប៉ុន្ដែ​ចំពោះ​អ្នកណា​ដែល​មាន​សេចក្ដី​ស្រឡាញ់​តិច​នោះ​ ព្រោះ​បាន​ទទួល​ការ​លើកលែង​ទោស​តិច​ដែរ»។​
Luke KhmerNT 7:48  រួច​ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​នាង​ថា៖​ «បាប​របស់​អ្នក​បាន​ទទួល​ការ​លើកលែង​ទោស​ហើយ»។​
Luke KhmerNT 7:49  ឯ​ពួក​អ្នក​កំពុង​អង្គុយ​នៅ​តុ​អាហារ​ជាមួយ​ព្រះអង្គ​ ក៏​ចាប់ផ្ដើម​គិត​ក្នុង​ចិត្ដ​ថា៖​ «តើ​អ្នក​នេះ​ជា​នរណា​ដែល​អាច​លើកលែង​ទោស​បាន​ សូម្បីតែ​បាប​ក៏​ដោយ?»​
Luke KhmerNT 7:50  ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​ស្ដ្រី​នោះ​ថា៖​ «ជំនឿ​របស់​អ្នក​បាន​សង្គ្រោះ​អ្នក​ហើយ​ ចូរ​ទៅ​ដោយ​សុខសាន្ត​ចុះ»។​