Site uses cookies to provide basic functionality.

OK
MARK
1 2 3 4 5 6 7 8 9 10 11 12 13 14 15 16
Prev Up Next Toggle notes
Chapter 16
Mark KhmerNT 16:1  កាល​ថ្ងៃ​សប្ប័ទ​កន្លង​ផុត​ទៅ​ នាង​ម៉ារា​ជា​អ្នក​ក្រុង​ម៉ាក់ដាឡា​ និង​នាង​ម៉ារា​ជា​ម្ដាយ​របស់​លោក​យ៉ាកុប​ និង​នាង​សាឡូមេ​បាន​ទិញ​គ្រឿង​ក្រអូប​ ដើម្បី​យក​ទៅ​លាប​លើ​សព​ព្រះអង្គ​
Mark KhmerNT 16:2  នៅ​ព្រឹក​ព្រលឹម​ក្នុង​ថ្ងៃ​ទី​មួយ​នៃ​សប្ដាហ៍​ ពេល​ថ្ងៃ​រះ​ ពួក​នាង​បាន​ទៅ​ផ្នូរ​
Mark KhmerNT 16:3  ហើយ​ពួក​នាង​បាន​និយាយ​គ្នា​ថា៖​ «តើ​អ្នក​ណា​នឹង​ប្រមៀល​ថ្ម​ពី​មាត់​ច្រក​ចូល​ក្នុង​ផ្នូរ​ឲ្យ​យើង?»​
Mark KhmerNT 16:4  ប៉ុន្ដែ​ពេល​សម្លឹង​មើល​ទៅ​ ពួក​នាង​ឃើញ​ថា​ ថ្ម​ដ៏​ធំនោះ​ត្រូវ​គេ​ប្រមៀល​ចេញ​ទៅ​ហើយ​
Mark KhmerNT 16:5  ពេល​ចូល​ទៅ​ក្នុង​ផ្នូរ​ ពួក​នាង​ឃើញ​អ្នក​កំលោះ​ម្នាក់​អង្គុយ​នៅ​ខាង​ស្ដាំ​ ពាក់​អាវ​វែង​ពណ៌​ស​ ពួក​នាង​ក៏​ភ័យ​ស្រឡាំង​កាំង​
Mark KhmerNT 16:6  ប៉ុន្ដែ​អ្នក​នោះ​ប្រាប់​ពួក​នាង​ថា៖​ «កុំ​ភ័យ​អី!​ អ្នក​រាល់គ្នា​កំពុង​រក​ព្រះយេស៊ូ​ជា​អ្នក​ក្រុង​ណាសារ៉ែត​ដែល​ត្រូវ​គេ​ឆ្កាង​នោះ​ តែ​ព្រះអង្គ​បាន​រស់​ឡើង​វិញ​ហើយ​ មិន​នៅ​ទី​នេះ​ទៀត​ទេ​ ចូរ​មើល​កន្លែង​ដែល​គេ​ដាក់​សព​ព្រះអង្គ​ចុះ​
Mark KhmerNT 16:7  រួច​ចូរ​ទៅ​ប្រាប់​ពួក​សិស្ស​ និង​លោក​ពេត្រុស​ថា​ ព្រះអង្គ​កំពុង​ទៅ​ស្រុក​កាលីឡេ​មុន​អ្នក​រាល់គ្នា​ហើយ​ អ្នក​រាល់គ្នា​នឹង​ជួប​ព្រះអង្គ​នៅ​ទី​នោះ​ ដូច​ដែល​ព្រះអង្គ​បាន​ប្រាប់»​
Mark KhmerNT 16:8  ពួក​នាង​បាន​រត់​ចេញ​ពី​ផ្នូរ​ទាំង​ភ័យ​ញាប់​ញ័រ​ ហើយ​មិន​បាន​ប្រាប់​អ្វី​ដល់​អ្នក​ណា​ម្នាក់​ទេ​ ព្រោះ​ពួក​នាង​ខ្លាច។​
Mark KhmerNT 16:9  កាល​ព្រះអង្គ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ គឺ​នៅ​ព្រឹក​ព្រលឹម​ក្នុង​ថ្ងៃ​ទី​មួយ​នៃ​សប្ដាហ៍​ ព្រះអង្គ​បាន​លេច​មក​ឲ្យ​នាង​ម៉ារា​ជា​អ្នក​ក្រុង​ម៉ាក់ដាឡា​ឃើញ​មុន​គេ​ គឺ​ស្ដ្រី​ម្នាក់​នេះ​ហើយ​ ដែល​ព្រះអង្គ​បាន​បណ្ដេញ​អារក្ស​ចំនួន​ប្រាំ​ពីរ​ចេញ​ពី​នាង​
Mark KhmerNT 16:10  នាង​បាន​ចេញ​ទៅ​ប្រាប់​ពួក​អ្នក​នៅ​ជាមួយ​ព្រះអង្គ​ដែល​កំពុង​កាន់​ទុក្ខ​ និង​យំ​សោក​
Mark KhmerNT 16:11  តែ​កាល​ពួកគេ​ឮ​ថា​ ព្រះអង្គ​មាន​ព្រះជន្ម​រស់​ ហើយ​នាង​បាន​ជួប​ព្រះអង្គនោះ​ ពួកគេ​មិន​ជឿ​ទេ​
Mark KhmerNT 16:12  ក្រោយ​ហេតុ​ការណ៍​ទាំង​នេះ​ ព្រះអង្គ​បាន​លេច​មក​ជា​រូបរាង​ផ្សេង​ទៀត​ឲ្យ​មនុស្ស​ពីរ​នាក់​នៅ​ក្នុង​ចំណោម​ពួកគេ​ឃើញ​ ពេល​កំពុង​ដើរ​ទៅ​ស្រុក​ចម្ការ​
Mark KhmerNT 16:13  អ្នក​ទាំង​ពីរ​នោះ​បាន​ទៅ​ប្រកាស​ប្រាប់​អ្នក​ឯ​ទៀត​ ប៉ុន្ដែ​ពួកគេ​ក៏​មិន​ជឿ​ដែរ​
Mark KhmerNT 16:14  ក្រោយ​មក​ ពេល​ពួក​គេ​កំពុង​អង្គុយ​នៅ​តុអាហារ​ ព្រះអង្គ​ក៏​លេច​មក​ឲ្យ​សាវក​ទាំង​ដប់​មួយ​ឃើញ​ ហើយ​ក៏​បន្ទោស​ដល់​ភាព​គ្មាន​ជំនឿ​ និង​ចិត្ដ​រឹង​រូស​របស់​ពួកគេ​ ព្រោះ​ពួកគេ​មិន​បាន​ជឿ​តាម​អ្នក​ដែល​បាន​ជួប​ព្រះអង្គ​ កាល​ព្រះអង្គ​រស់​ឡើង​វិញ​
Mark KhmerNT 16:15  ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចូរ​ចេញ​ទៅក្នុង​ពិភព​លោក​ទាំង​មូល​ ហើយ​ប្រកាស​ដំណឹង​ល្អ​ប្រាប់​មនុស្ស​លោក​ទាំង​អស់​
Mark KhmerNT 16:16  អ្នក​ណា​ជឿ​ ហើយ​ទទួល​ពិធី​ជ្រមុជ​ទឹក​នោះ​នឹង​បាន​សង្គ្រោះ​ ប៉ុន្ដែ​អ្នក​ណា​មិន​ជឿ​ នោះ​នឹង​ជាប់​ទោស​មិន​ខាន​
Mark KhmerNT 16:17  អ្នក​ជឿ​នឹង​មាន​ទីសំគាល់​ដូច​នេះ ពួកគេ​នឹង​បណ្ដេញ​អារក្ស​នៅ​ក្នុង​ឈ្មោះខ្ញុំ​ ហើយ​ពួកគេ​នឹង​និយាយ​ភាសា​ថ្មី​
Mark KhmerNT 16:18  ពួកគេ​នឹង​ចាប់​ពស់​ដោយ​ដៃ​ ហើយ​បើ​ពួកគេ​ផឹក​អ្វី​ពុល​នោះ​ ក៏​គ្មាន​គ្រោះ​ថ្នាក់​ដែរ​ ពួកគេ​ដាក់​ដៃ​លើ​មនុស្ស​ឈឺ​ មនុស្ស​ឈឺ​នឹង​បាន​ជា​សះស្បើយ»​
Mark KhmerNT 16:19  ក្រោយ​ពី​ព្រះអម្ចាស់​យេស៊ូ​មាន​បន្ទូល​ទៅ​គេ​រួច​ហើយ​ ព្រះជាម្ចាស់​ក៏​យក​ព្រះអង្គ​ឡើង​ទៅ​ស្ថាន​សួគ៌​ ហើយ​អង្គុយ​នៅ​ខាង​ស្ដាំ​ព្រះជាម្ចាស់​
Mark KhmerNT 16:20  រីឯ​ពួកគេ​ក៏​ចេញ​ទៅ​ប្រកាស​ដំណឹង​ល្អ​គ្រប់​ទី​កន្លែង​ ហើយ​ព្រះអម្ចាស់​ក៏ជួយ​ពួកគេ​ និង​បញ្ជាក់​ពី​ព្រះបន្ទូល​តាមរយៈ​ទី​សំគាល់​នា​នា​ដែល​បាន​កើត​ឡើង។​