MARK
Chapter 13
Mark | KhmerNT | 13:1 | ពេលព្រះអង្គយាងចេញពីព្រះវិហារមក សិស្សព្រះអង្គម្នាក់បានទូលទៅព្រះអង្គថា៖ «លោកគ្រូ មើលហ្ន៎ ថ្ម និងអគារនោះធំអស្ចារ្យណាស់!» | |
Mark | KhmerNT | 13:2 | ព្រះយេស៊ូមានបន្ទូលទៅសិស្សនោះថា៖ «តើអ្នកឃើញអគារធំៗទាំងនោះដែរឬទេ? ថ្មដែលត្រួតលើគ្នានៅទីនោះទាំងអស់នឹងត្រូវរើចោលគ្មានសល់ឡើយ» | |
Mark | KhmerNT | 13:3 | កាលព្រះអង្គអង្គុយនៅលើភ្នំដើមអូលីវទល់មុខព្រះវិហារ លោកពេត្រុស លោកយ៉ាកុប លោកយ៉ូហាន និងលោកអនទ្រេបានសួរព្រះអង្គដោយឡែកថា៖ | |
Mark | KhmerNT | 13:4 | «សូមប្រាប់យើងខ្ញុំផង តើការទាំងនេះនឹងកើតឡើងនៅពេលណា ហើយមានទីសំគាល់អ្វីខ្លះនៅពេលដែលការទាំងនេះបម្រុងនឹងបានសម្រេច?» | |
Mark | KhmerNT | 13:5 | ព្រះយេស៊ូចាប់ផ្ដើមមានបន្ទូលទៅពួកគេថា៖ «ចូរប្រយ័ត្ន កុំឲ្យអ្នកណាបោកបញ្ឆោតអ្នករាល់គ្នាឡើយ | |
Mark | KhmerNT | 13:6 | ដ្បិតមនុស្សជាច្រើននឹងមកក្នុងឈ្មោះខ្ញុំ ហើយនិយាយថា ខ្ញុំនេះហើយ ពួកគេនឹងបោកបញ្ឆោតមនុស្សជាច្រើន | |
Mark | KhmerNT | 13:7 | នៅពេលអ្នករាល់គ្នាឮពីសង្គ្រាម និងដំណឹងអំពីសង្គ្រាម នោះកុំជ្រួលច្របល់អី ការទាំងអស់នេះត្រូវតែកើតឡើង ប៉ុន្ដែមិនទាន់ដល់ទីបញ្ចប់ទេ | |
Mark | KhmerNT | 13:8 | ព្រោះជនជាតិមួយនឹងក្រោកឡើងទាស់នឹងជនជាតិមួយ ហើយប្រទេសមួយទាស់នឹងប្រទេសមួយ ព្រមទាំងមានការរញ្ជួយដីច្រើនកន្លែង និងមានគ្រោះអត់ឃ្លាន ទាំងអស់នេះជាការចាប់ផ្ដើមនៃទុក្ខវេទនាដ៏សម្បើមដូចស្ដ្រីហៀបនឹងសម្រាលកូន | |
Mark | KhmerNT | 13:9 | ប៉ុន្ដែអ្នករាល់គ្នាត្រូវប្រយ័ត្នខ្លួន ពីព្រោះពួកគេនឹងប្រគល់អ្នករាល់គ្នាទៅឲ្យក្រុមប្រឹក្សាកំពូល រួចគេនឹងវាយអ្នករាល់គ្នានៅក្នុងសាលាប្រជុំ អ្នករាល់គ្នានឹងឈរធ្វើជាបន្ទាល់នៅមុខចៅហ្វាយក្រុង និងស្ដេច ដោយព្រោះខ្ញុំ | |
Mark | KhmerNT | 13:11 | ប៉ុន្ដែពេលគេនាំអ្នករាល់គ្នាទៅ នោះចូរកុំព្រួយបារម្ភជាមុនអំពីអ្វីដែលអ្នករាល់គ្នាត្រូវនិយាយឡើយ ដ្បិតនៅពេលនោះ អ្នករាល់គ្នាត្រូវនិយាយសេចក្ដីណាដែលបានប្រទានឲ្យអ្នករាល់គ្នា ហើយមិនមែនអ្នករាល់គ្នាជាអ្នកនិយាយទេ គឺព្រះវិញ្ញាណបរិសុទ្ធវិញ | |
Mark | KhmerNT | 13:12 | បងប្អូននឹងប្រគល់បងប្អូនរបស់ខ្លួនទៅឲ្យគេសម្លាប់ ឪពុកនឹងប្រគល់កូនទៅឲ្យគេសម្លាប់ ហើយកូននឹងបះបោរទាស់នឹងឪពុកម្ដាយ និងសម្លាប់ពួកគេ | |
Mark | KhmerNT | 13:13 | ហើយមនុស្សនឹងស្អប់អ្នករាល់គ្នាដោយព្រោះឈ្មោះខ្ញុំ ប៉ុន្ដែអ្នកណាដែលស៊ូទ្រាំដល់ទីបំផុត នឹងបានទទួលសេចក្ដីសង្គ្រោះ | |
Mark | KhmerNT | 13:14 | នៅពេលអ្នករាល់គ្នាឃើញអំពើបំផ្លិចបំផ្លាញដ៏លាមក កើតឡើងនៅកន្លែងដែលមិនគួរមាន សូមឲ្យអ្នកអានយល់ចុះ គឺពេលនោះ ចូរឲ្យអ្នកស្រុកយូដាភៀសខ្លួនទៅភ្នំចុះ | |
Mark | KhmerNT | 13:15 | ហើយកុំឲ្យអ្នកនៅលើដំបូលផ្ទះចុះមកក្រោម ឬចូលយកអីវ៉ាន់ពីក្នុងផ្ទះគាត់ឡើយ | |
Mark | KhmerNT | 13:17 | ប៉ុន្ដែពួកស្ដ្រីមានផ្ទៃពោះ និងពួកស្ដ្រីកំពុងបំបៅកូន នឹងវេទនានៅគ្រានោះ | |
Mark | KhmerNT | 13:19 | ព្រោះនៅគ្រានោះនឹងមានទុក្ខវេទនាដ៏សម្បើម គឺមិនដែលមានទុក្ខវេទនាបែបនេះឡើយ ចាប់តាំងពីកំណើតពិភពលោក ដែលព្រះជាម្ចាស់បានបង្កើតរហូតដល់ពេលនេះ | |
Mark | KhmerNT | 13:20 | ដរាបណាព្រះអម្ចាស់មិនបង្រួញថ្ងៃទាំងនោះឲ្យខ្លីទេ នោះគ្មានមនុស្សណាម្នាក់បានទទួលសេចក្ដីសង្គ្រោះឡើយ ប៉ុន្ដែព្រះអង្គបង្រួញថ្ងៃទាំងនោះសម្រាប់អស់អ្នកដែលព្រះអង្គបានជ្រើសរើស | |
Mark | KhmerNT | 13:21 | នៅពេលនោះ ប្រសិនបើមាននរណាម្នាក់ប្រាប់អ្នកថា៖ «មើលនែ! ព្រះគ្រិស្ដនៅទីនេះ ព្រះគ្រិស្ដនៅទីនោះ» ចូរកុំជឿឲ្យសោះ | |
Mark | KhmerNT | 13:22 | ព្រោះពួកមនុស្សដែលក្លែងជាព្រះគ្រិស្ដ និងពួកអ្នកនាំព្រះបន្ទូលក្លែងក្លាយជាច្រើននឹងក្រោកឡើង ហើយពួកគេនឹងសំដែងទីសំគាល់ និងការអស្ចារ្យ ដើម្បីបោកបញ្ឆោតអ្នកដែលព្រះអម្ចាស់បានជ្រើសរើស ប្រសិនបើអាចធ្វើបាន | |
Mark | KhmerNT | 13:23 | ដូច្នេះ អ្នករាល់គ្នាត្រូវប្រយ័ត្ន ព្រោះខ្ញុំបានប្រាប់អ្នករាល់គ្នាសព្វគ្រប់ជាមុនរួចហើយ | |
Mark | KhmerNT | 13:24 | ប៉ុន្ដែក្រោយគ្រាទុក្ខវេទនាទាំងនោះ ដួងអាទិត្យនឹងអាប់រស្មី ហើយលោកខែនឹងមិនបញ្ចេញពន្លឺទៀតទេ | |
Mark | KhmerNT | 13:25 | ឯផ្កាយទាំងឡាយនឹងធ្លាក់ចុះពីលើមេឃ ហើយអំណាចនៅស្ថានសួគ៌នឹងរង្គោះរង្គើ | |
Mark | KhmerNT | 13:26 | បន្ទាប់មក ពួកគេនឹងឃើញកូនមនុស្សមកនៅលើពពក ប្រកបដោយអំណាច និងសិរីរុងរឿងដ៏អស្ចារ្យ | |
Mark | KhmerNT | 13:27 | នៅពេលនោះ លោកនឹងចាត់ពួកទេវតាឲ្យប្រមូលអ្នកដែលលោកជ្រើសរើសទាំងបួនទិស គឺពីចុងបំផុតនៃផែនដីរហូតដល់ជើងមេឃ | |
Mark | KhmerNT | 13:28 | ហើយចូររៀនពីរឿងប្រៀបប្រដូចអំពីដើមល្វាចុះ កាលណាមែកវាទន់ ស្លឹកវាលាស់ឡើង នោះអ្នករាល់គ្នាដឹងថារដូវក្ដៅជិតមកដល់ហើយ | |
Mark | KhmerNT | 13:29 | ដូច្នេះ ពេលអ្នករាល់គ្នាឃើញហេតុការណ៍ទាំងនោះកើតឡើង នោះអ្នករាល់គ្នាដឹងថា ពេលវេលាកាន់តែកៀកបំផុតហើយ | |
Mark | KhmerNT | 13:30 | ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មនុស្សជំនាន់នេះនឹងមិនស្លាប់អស់ឡើយ លុះត្រាតែហេតុការណ៍ទាំងអស់នេះកើតឡើងសិន | |
Mark | KhmerNT | 13:31 | ផ្ទៃមេឃ និងផែនដីនឹងរលាយបាត់ទៅ តែពាក្យរបស់ខ្ញុំនឹងមិនរលាយបាត់សោះឡើយ | |
Mark | KhmerNT | 13:32 | ឯពេលវេលា និងថ្ងៃកំណត់ ក្រៅពីព្រះវរបិតា គ្មានអ្នកណាម្នាក់ដឹងឡើយ សូម្បីតែពួកទេវតានៅស្ថានសួគ៌ ឬកូនមនុស្ស។ | |
Mark | KhmerNT | 13:33 | ដូច្នេះ អ្នករាល់គ្នាត្រូវប្រយ័ត្ន ត្រូវប្រុងស្មារតី ព្រោះអ្នករាល់គ្នាមិនដឹងថា ពេលនោះចំពេលណាទេ | |
Mark | KhmerNT | 13:34 | គឺដូចជាបុរសម្នាក់ចេញពីផ្ទះធ្វើដំណើរទៅ ហើយឲ្យសិទ្ធិអំណាចដល់បាវបម្រើរបស់គាត់ម្នាក់ៗធ្វើការរបស់គេរៀងៗខ្លួន ទាំងបង្គាប់អ្នកយាមទ្វារឲ្យប្រុងស្មារតី | |
Mark | KhmerNT | 13:35 | ដូច្នេះ អ្នករាល់គ្នាត្រូវប្រុងស្មារតី ព្រោះអ្នករាល់គ្នាមិនដឹងថា ម្ចាស់ផ្ទះនឹងមកនៅពេលណាទេ ទោះជាពេលល្ងាច ពេលយប់អធ្រាត្រ ពេលមាន់រងាវ ឬពេលព្រឹកព្រលឹមក្ដី | |