MARK
Chapter 1
Mark | KhmerNT | 1:1 | ដំណឹងល្អអំពីព្រះយេស៊ូគ្រិស្ដ ជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ ចាប់ផ្ដើមដូចតទៅ៖ | |
Mark | KhmerNT | 1:2 | ដូចដែលលោកអេសាយ ជាអ្នកនាំព្រះបន្ទូល បានសរសេរទុកថា៖ «មើល៍! យើងចាត់ទូតយើងឲ្យទៅមុនអ្នក ដើម្បីរៀបចំផ្លូវឲ្យអ្នក | |
Mark | KhmerNT | 1:3 | មានសំឡេងស្រែកនៅទីរហោឋានថា ចូររៀបចំដំណើររបស់ព្រះអម្ចាស់ ចូរតម្រង់ផ្លូវរបស់ព្រះអង្គ។» | |
Mark | KhmerNT | 1:4 | នៅទីរហោឋាន លោកយ៉ូហានកំពុងធ្វើពិធីជ្រមុជទឹក និងប្រកាសពីពិធីជ្រមុជនៃការប្រែចិត្ដសម្រាប់ការលើកលែងទោសបាប។ | |
Mark | KhmerNT | 1:5 | មនុស្សមកពីគ្រប់ទីកន្លែងក្នុងស្រុកយូដា និងក្រុងយេរូសាឡិមបានមកឯលោកយ៉ូហាន ដើម្បីទទួលសារភាពបាបរបស់ខ្លួន ព្រមទាំងទទួលពិធីជ្រមុជទឹកពីគាត់ក្នុងអូរយ័រដាន់។ | |
Mark | KhmerNT | 1:6 | លោកយ៉ូហានស្លៀកសម្លៀកបំពាក់ធ្វើពីរោមអូដ្ឋ ពាក់ខ្សែក្រវាត់ដែលធ្វើពីស្បែកនៅនឹងចង្កេះ ហើយគាត់បរិភោគកណ្ដូប និងទឹកឃ្មុំព្រៃ។ | |
Mark | KhmerNT | 1:7 | លោកប្រកាសថា៖ «ព្រះអង្គយាងមកក្រោយខ្ញុំ មានអំណាចខ្លាំងជាងខ្ញុំ ហើយខ្ញុំមិនស័ក្ដសមនឹងឱនស្រាយខ្សែស្បែកជើងរបស់ព្រះអង្គផង | |
Mark | KhmerNT | 1:8 | ខ្ញុំធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាដោយទឹក ប៉ុន្ដែព្រះអង្គវិញនឹងធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាដោយព្រះវិញ្ញាណបរិសុទ្ធ»។ | |
Mark | KhmerNT | 1:9 | នៅគ្រានោះ ព្រះយេស៊ូបានយាងមកពីក្រុងណាសារ៉ែត ស្រុកកាលីឡេ និងបានទទួលពិធីជ្រមុជទឹកពីលោកយ៉ូហាននៅក្នុងអូរយ័រដាន់ | |
Mark | KhmerNT | 1:10 | ពេលងើបចេញពីទឹកភ្លាម ព្រះអង្គទតឃើញស្ថានសួគ៌បើកចំហ ហើយព្រះវិញ្ញាណបានយាងមកសណ្ឋិតលើព្រះអង្គ ដូចជាសត្វព្រាប | |
Mark | KhmerNT | 1:11 | ហើយមានសំឡេងបន្លឺចេញពីស្ថានសួគ៌មកថា៖ «អ្នកជាបុត្រជាទីស្រឡាញ់របស់យើង យើងពេញចិត្ដនឹងអ្នកណាស់»។ | |
Mark | KhmerNT | 1:13 | ព្រះអង្គនៅទីរហោឋានសែសិបថ្ងៃ ត្រូវអារក្សសាតាំងល្បួង ហើយព្រះអង្គនៅជាមួយសត្វព្រៃ និងមានទេវតាចាំបម្រើព្រះអង្គផង។ | |
Mark | KhmerNT | 1:14 | បន្ទាប់ពីគេចាប់លោកយ៉ូហានឃុំឃាំង ព្រះយេស៊ូក៏យាងចូលស្រុកកាលីឡេ ប្រកាសដំណឹងល្អអំពីនគរព្រះជាម្ចាស់ | |
Mark | KhmerNT | 1:15 | ព្រះអង្គមានបន្ទូលថា៖ «ពេលកំណត់បានមកដល់ហើយ នគរព្រះជាម្ចាស់មកជិតបង្កើយ ចូរប្រែចិត្ដ ហើយជឿដំណឹងល្អចុះ»។ | |
Mark | KhmerNT | 1:16 | ពេលព្រះយេស៊ូយាងតាមមាត់បឹងកាលីឡេ ព្រះអង្គបានទតឃើញលោកស៊ីម៉ូន និងលោកអនទ្រេជាប្អូន ពួកគេជាអ្នកនេសាទ កំពុងបង់សំណាញ់ក្នុងបឹង | |
Mark | KhmerNT | 1:17 | ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ចូរមកតាមខ្ញុំ ខ្ញុំនឹងឲ្យអ្នកធ្វើជាអ្នកនេសាទមនុស្សវិញ»។ | |
Mark | KhmerNT | 1:19 | កាលយាងហួសទីនោះបន្ដិច ព្រះអង្គបានទតឃើញលោកយ៉ាកុប និងលោកយ៉ូហានជាប្អូន កំពុងជួសជុលសំណាញ់នៅក្នុងទូក អ្នកទាំងពីរជាកូនរបស់លោកសេបេដេ។ | |
Mark | KhmerNT | 1:20 | ភ្លាមនោះ ព្រះអង្គត្រាស់ហៅអ្នកទាំងពីរ ពួកគេក៏ទុកឪពុកឲ្យនៅក្នុងទូកជាមួយពួកកូនឈ្នួល រួចដើរតាមព្រះអង្គទៅ។ | |
Mark | KhmerNT | 1:21 | ពួកគេចូលក្នុងក្រុងកាពើណិម ហើយនៅថ្ងៃសប្ប័ទ ព្រះយេស៊ូក៏យាងចូលក្នុងសាលាប្រជុំភ្លាម ហើយបានបង្រៀន។ | |
Mark | KhmerNT | 1:22 | អ្នកដែលស្ដាប់នឹកអស្ចារ្យក្នុងចិត្ដចំពោះសេចក្ដីបង្រៀនរបស់ព្រះអង្គ ដ្បិតពេលព្រះអង្គបង្រៀនពួកគេ ព្រះអង្គមានសិទ្ធិអំណាច មិនដូចជាពួកគ្រូវិន័យឡើយ | |
Mark | KhmerNT | 1:24 | ស្រែកឡើងថា៖ «ព្រះយេស៊ូជាអ្នកក្រុងណាសារ៉ែតអើយ! តើយើងនិងព្រះអង្គមានរឿងហេតុអ្វីនឹងគ្នា? តើព្រះអង្គមកបំផ្លាញយើងឬ? ខ្ញុំស្គាល់ហើយ ព្រះអង្គជាអង្គបរិសុទ្ធនៃព្រះជាម្ចាស់» | |
Mark | KhmerNT | 1:26 | វិញ្ញាណអាក្រក់បានធ្វើឲ្យបុរសនោះដួលប្រកាច់ប្រកិន និងស្រែកយ៉ាងខ្លាំង រួចក៏ចេញពីគាត់ទៅ | |
Mark | KhmerNT | 1:27 | មនុស្សទាំងអស់ភ្ញាក់ផ្អើល និងសួរគ្នាទៅវិញទៅមកថា៖ «ស្អីហ្នឹង? សេចក្ដីបង្រៀនថ្មីនេះមានសិទ្ធិអំណាចម៉្លេះ លោកបញ្ជាពួកវិញ្ញាណអាក្រក់ វាក៏ស្ដាប់បង្គាប់លោក» | |
Mark | KhmerNT | 1:28 | ភ្លាមនោះ កេរ្តិ៍ឈ្មោះរបស់ព្រះអង្គក៏ល្បីខ្ចរខ្ចាយគ្រប់ទីកន្លែងពាសពេញស្រុកកាលីឡេ។ | |
Mark | KhmerNT | 1:29 | កាលព្រះអង្គ និងពួកសិស្សចេញពីសាលាប្រជុំភ្លាម ក៏នាំគ្នាចូលទៅក្នុងផ្ទះរបស់លោកស៊ីម៉ូន និងលោកអនទ្រេជាមួយលោកយ៉ាកុប និងលោកយ៉ូហានផងដែរ។ | |
Mark | KhmerNT | 1:30 | កាលម្ដាយក្មេកលោកស៊ីម៉ូនកំពុងតែដេកគ្រុន គេក៏ទូលព្រះអង្គភ្លាមថា គាត់ឈឺ | |
Mark | KhmerNT | 1:31 | ព្រះអង្គចូលទៅជិត រួចក៏ចាប់ដៃលើកគាត់ឡើង គាត់ក៏បានជាពីគ្រុន ហើយបម្រើពួកគេ។ | |
Mark | KhmerNT | 1:32 | នៅល្ងាចនោះ បន្ទាប់ពីថ្ងៃលិច គេនាំអស់អ្នកជម្ងឺ និងអ្នកដែលមានអារក្សចូលទាំងឡាយមករកព្រះអង្គ | |
Mark | KhmerNT | 1:34 | ព្រះអង្គបានប្រោសមនុស្សជាច្រើន ដែលមានជំងឺរោគាផ្សេងៗឲ្យជាសះស្បើយ និងបានបណ្ដេញអារក្សជាច្រើនចេញពីមនុស្ស ហើយព្រះអង្គមិនអនុញ្ញាតឲ្យអារក្សទាំងនោះនិយាយអ្វីឡើយ ព្រោះពួកវាស្គាល់ព្រះអង្គ។ | |
Mark | KhmerNT | 1:35 | ពឹ្រកឡើង កាលងងឹតនៅឡើយ ព្រះអង្គក្រោកឡើង ហើយចេញទៅកន្លែងស្ងាត់ រួចក៏អធិស្ឋាននៅទីនោះ | |
Mark | KhmerNT | 1:38 | ព្រះអង្គមានបន្ទូលទៅគេថា៖ «ចូរយើងនាំគ្នាទៅក្រុងផ្សេងៗដែលនៅជិតនេះ ដើម្បីឲ្យខ្ញុំប្រកាសនៅទីនោះដែរ ដ្បិតខ្ញុំមកដើម្បីធ្វើការនេះឯង»។ | |
Mark | KhmerNT | 1:39 | ព្រះអង្គបានយាងទៅគ្រប់ទីកន្លែងក្នុងស្រុកកាលីឡេ ហើយប្រកាសនៅក្នុងសាលាប្រជុំរបស់គេ ព្រមទាំងបណ្ដេញអារក្សចេញពីមនុស្សផង។ | |
Mark | KhmerNT | 1:40 | មានមនុស្សឃ្លង់ម្នាក់បានមករកព្រះអង្គ ហើយលុតជង្គង់អង្វរថា៖ «លោកអាចធ្វើឲ្យខ្ញុំជាស្អាតបាន ប្រសិនបើលោកចង់» | |
Mark | KhmerNT | 1:41 | ព្រះអង្គអាណិតគាត់យ៉ាងខ្លាំង ទាំងលូកព្រះហស្ដទៅពាល់គាត់ដោយមានបន្ទូលថា៖ «ខ្ញុំចង់ ចូរឲ្យជាស្អាតចុះ» | |
Mark | KhmerNT | 1:44 | «ចូរប្រយ័ត្ន កុំនិយាយរឿងនេះប្រាប់អ្នកណាឲ្យសោះ ប៉ុន្ដែត្រូវទៅបង្ហាញខ្លួនដល់សង្ឃ ហើយចូរថ្វាយតង្វាយសម្រាប់ការដែលអ្នកបានជាស្អាត ដូចលោកម៉ូសេបានបង្គាប់ ដើម្បីជាបន្ទាល់ដល់មនុស្សទាំងឡាយ»។ | |