MARK
Chapter 2
Mark | KhmerNT | 2:1 | ប៉ុន្មានថ្ងៃក្រោយមក ព្រះអង្គបានយាងចូលក្នុងក្រុងកាពើណិមម្ដងទៀត ហើយគេឮថាព្រះអង្គគង់នៅផ្ទះមួយ | |
Mark | KhmerNT | 2:2 | មនុស្សជាច្រើនបានមកផ្ដុំគ្នា ធ្វើឲ្យគ្មានកន្លែងនៅសល់សោះ សូម្បីតែនៅមាត់ទ្វារ រីឯព្រះអង្គក៏ប្រកាសព្រះបន្ទូលទៅកាន់គេ | |
Mark | KhmerNT | 2:4 | តែដោយសារមានមនុស្សច្រើនកកកុញពេក គេមិនអាចនាំមនុស្សស្លាប់ដៃជើងនោះចូលទៅខាងក្នុងបានទេ គេក៏រើដំបូលចំកន្លែងដែលព្រះអង្គនៅ លុះបានរើហើយ ក៏សំរូតមនុស្សស្លាប់ដៃជើងដែលកំពុងដេកលើកន្ទេលនោះចុះ | |
Mark | KhmerNT | 2:5 | ព្រះអង្គបានឃើញជំនឿអ្នកទាំងនោះ ក៏មានបន្ទូលទៅអ្នកស្លាប់ដៃជើងនោះថា៖ «កូនអើយ! បាបរបស់អ្នកបានទទួលការលើកលែងទោសហើយ» | |
Mark | KhmerNT | 2:7 | «ហេតុដូចម្ដេចបានជាមនុស្សនេះនិយាយប្រមាថព្រះជាម្ចាស់ដូច្នេះ? តើអ្នកណាលើកលែងទោសបាបបាន ក្រៅពីព្រះជាម្ចាស់តែមួយគត់?» | |
Mark | KhmerNT | 2:8 | ព្រះអង្គឈ្វេងយល់ក្នុងវិញ្ញាណភ្លាមពីគំនិតគេ ព្រះអង្គក៏មានបន្ទូលទៅកាន់គេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាគិតក្នុងចិត្ដដូច្នេះ? | |
Mark | KhmerNT | 2:9 | តើការដែលនិយាយទៅកាន់អ្នកស្លាប់ដៃជើងថា បាបរបស់អ្នកបានទទួលការលើកលែងទោសហើយ និងការដែលនិយាយថា ចូរក្រោកឡើង យកកន្ទេលរបស់អ្នក ដើរទៅ មួយណាស្រួលជាង? | |
Mark | KhmerNT | 2:10 | ប៉ុន្ដែ ដើម្បីឲ្យអ្នករាល់គ្នាដឹងថា កូនមនុស្សមានសិទ្ធិអំណាចលើកលែងទោសបាបនៅលើផែនដីនេះ» ព្រះអង្គមានបន្ទូលទៅកាន់អ្នកស្លាប់ដៃជើងថា៖ | |
Mark | KhmerNT | 2:12 | គាត់ក៏ក្រោកឡើងភ្លាម ហើយយកកន្ទេលចេញទៅនៅមុខមនុស្សទាំងអស់ ដូច្នេះ គ្រប់គ្នាក៏នឹកអស្ចារ្យក្នុងចិត្ដ ហើយសរសើរតម្កើងព្រះជាម្ចាស់ ដោយនិយាយថា៖ «យើងមិនដែលឃើញអ្វីដូចនេះទាល់តែសោះពីមុនមក»។ | |
Mark | KhmerNT | 2:13 | ព្រះអង្គចេញទៅតាមមាត់បឹងម្ដងទៀត មនុស្សច្រើនកុះករមកតាមព្រះអង្គ ហើយព្រះអង្គបានបង្រៀនពួកគេ។ | |
Mark | KhmerNT | 2:14 | ពេលកំពុងយាងកាត់តាមទីនោះ ព្រះអង្គបានឃើញលោកលេវី ជាកូនលោកអាល់ផាយ កំពុងអង្គុយនៅកន្លែងប្រមូលពន្ធដារ ហើយមានបន្ទូលទៅគាត់ថា៖ «ចូរមកតាមខ្ញុំ» គាត់បានក្រោកឈរឡើង រួចដើរតាមព្រះអង្គទៅ។ | |
Mark | KhmerNT | 2:15 | បន្ទាប់មក ព្រះអង្គបានចូលរួមបរិភោគអាហារនៅផ្ទះលោកលេវី ហើយមានពួកអ្នកទារពន្ធដារ និងពួកមនុស្សបាបជាច្រើនបានចូលរួមបរិភោគជាមួយព្រះយេស៊ូ និងពួកសិស្សដែរ ព្រោះមានមនុស្សជាច្រើនកំពុងដើរតាមព្រះអង្គ | |
Mark | KhmerNT | 2:16 | គ្រូវិន័យខាងគណៈផារិស៊ី ពេលឃើញព្រះអង្គបរិភោគអាហារជាមួយពួកអ្នកទារពន្ធដារ និងពួកមនុស្សបាបដូច្នេះ ក៏សួរពួកសិស្សព្រះអង្គថា៖ «ហេតុអ្វីបានជាគាត់បរិភោគជាមួយអ្នកទារពន្ធដារ និងមនុស្សបាបដូច្នេះ?» | |
Mark | KhmerNT | 2:17 | នៅពេលព្រះយេស៊ូឮដូច្នេះ ក៏មានបន្ទូលទៅគេថា៖ «មនុស្សមានសុខភាពល្អមិនត្រូវការគ្រូពេទ្យទេ មានតែអ្នកជំងឺប៉ុណ្ណោះដែលត្រូវការ។ ខ្ញុំមិនបានមកដើម្បីហៅមនុស្សសុចរិតទេ ប៉ុន្ដែហៅមនុស្សបាបវិញ»។ | |
Mark | KhmerNT | 2:18 | ពួកសិស្សរបស់លោកយ៉ូហាន និងពួកអ្នកខាងគណៈផារិស៊ីកំពុងតមអាហារ។ ពួកគេបានមកសួរព្រះអង្គថា៖ «ហេតុអ្វីបានជាពួកសិស្សរបស់លោកយ៉ូហាន និងពួកអ្នកខាងគណៈផារិស៊ីតមអាហារ តែពួកសិស្សរបស់លោកមិនតមដូច្នេះ?» | |
Mark | KhmerNT | 2:19 | ព្រះយេស៊ូមានបន្ទូលទៅគេថា៖ «តើភ្ញៀវអាចតមអាហារបានឬទេ នៅពេលកូនកំលោះនៅជាមួយគេនៅឡើយ? ដរាបណាកូនកំលោះនៅជាមួយគេនៅឡើយ គេមិនអាចតមអាហារបានទេ | |
Mark | KhmerNT | 2:20 | ប៉ុន្ដែនឹងមានថ្ងៃមកដល់ ពេលកូនកំលោះត្រូវឃ្លាតទៅ គេនឹងតមអាហារនៅថ្ងៃនោះ។ | |
Mark | KhmerNT | 2:21 | គ្មាននរណាយកក្រណាត់ថ្មីមកប៉ះនឹងក្រណាត់ចាស់ទេ បើធ្វើដូច្នោះ បំណះក្រណាត់ថ្មីនឹងទាញក្រណាត់ចាស់ឲ្យរហែកលើសមុនទៅទៀត | |
Mark | KhmerNT | 2:22 | ក៏គ្មាននរណាច្រកស្រាទំពាំងបាយជូរថ្មីទៅក្នុងថង់ស្បែកចាស់ដែរ បើធ្វើដូច្នេះ ស្រានឹងធ្វើឲ្យថង់ស្បែកចាស់ធ្លាយ ហើយស្រាក៏ហូរចេញមក ឯថង់ស្បែកក៏ខូចខាតដែរ ផ្ទុយទៅវិញ ត្រូវច្រកស្រាថ្មីទៅក្នុងថង់ស្បែកថ្មី»។ | |
Mark | KhmerNT | 2:23 | នៅថ្ងៃសប្ប័ទមួយ កាលព្រះអង្គយាងកាត់វាលស្រែ ហើយនៅតាមផ្លូវ ពួកសិស្សបានចាប់ផ្ដើមបូតកួរស្រូវ | |
Mark | KhmerNT | 2:24 | ហើយអ្នកខាងគណៈផារិស៊ីបានទូលព្រះអង្គថា៖ «មើល៍ ហេតុដូចម្ដេចបានជាគេធ្វើអ្វីដែលវិន័យហាមនៅថ្ងៃសប្ប័ទដូច្នេះ?» | |
Mark | KhmerNT | 2:25 | ព្រះអង្គក៏មានបន្ទូលទៅពួកគេថា៖ «តើអ្នករាល់គ្នាមិនដែលបានអានអំពីអ្វីដែលស្ដេចដាវីឌ និងគូកនរបស់ស្ដេចបានធ្វើ នៅពេលពួកគេមានសេចក្ដីត្រូវការ ហើយឃ្លានទេឬ? | |
Mark | KhmerNT | 2:26 | នៅសម័យសម្ដេចសង្ឃអ័បៀថើរ ស្ដេចដាវីឌបានចូលទៅក្នុងដំណាក់ព្រះជាម្ចាស់ និងបានបរិភោគនំប៉័ងតាំងថ្វាយព្រះជាម្ចាស់ ដែលវិន័យបានហាមមិនឲ្យបរិភោគ លើកលែងតែសង្ឃ ហើយគាត់បានឲ្យនំបុ័ងនោះដល់គូកនថែមទៀតផង» | |
Mark | KhmerNT | 2:27 | រួចព្រះអង្គមានបន្ទូលទៅគេថា៖ «ថ្ងៃសប្ប័ទតាំងឡើងសម្រាប់មនុស្ស ប៉ុន្ដែមិនមែនមនុស្សសម្រាប់ថ្ងៃសប្ប័ទទេ | |