MARK
Chapter 3
Mark | KhmerNT | 3:1 | ព្រះអង្គបានយាងចូលសាលាប្រជុំម្ដងទៀត ហើយនៅទីនោះមានបុរសម្នាក់ស្វិតដៃម្ខាង | |
Mark | KhmerNT | 3:2 | គេតាមមើលព្រះអង្គដើម្បីចោទប្រកាន់ព្រះអង្គ ក្រែងលោព្រះអង្គប្រោសបុរសនេះឲ្យបានជានៅថ្ងៃសប្ប័ទ | |
Mark | KhmerNT | 3:3 | ហើយព្រះអង្គមានបន្ទូលទៅបុរសស្វិតដៃនោះថា៖ «ចូរក្រោកឡើងនៅកណ្ដាលចំណោមនេះ» | |
Mark | KhmerNT | 3:4 | រួចព្រះអង្គមានបន្ទូលទៅគេថា៖ «តើនៅថ្ងៃសប្ប័ទ វិន័យអនុញ្ញាតឲ្យធ្វើការល្អ ឬធ្វើការអាក្រក់? ឲ្យសង្គ្រោះជីវិត ឬសម្លាប់?» ប៉ុន្ដែគេនៅស្ងៀម | |
Mark | KhmerNT | 3:5 | ព្រះអង្គក៏ទតមើលជុំវិញទាំងក្រេវក្រោធ និងសោកសៅចំពោះចិត្ដរឹងរូសរបស់គេ ព្រះអង្គមានបន្ទូលទៅបុរសនោះថា៖ «ចូរលាតដៃអ្នកចុះ!» គាត់ក៏លាតដៃ ហើយដៃគាត់ក៏បានជាដូចដៃម្ខាងទៀត | |
Mark | KhmerNT | 3:6 | អ្នកខាងគណៈផារិស៊ីបានចេញទៅភ្លាម ហើយពិគ្រោះជាមួយអ្នកខាងគណៈហេរ៉ូឌ ដើម្បីរកវិធីសម្លាប់ព្រះអង្គ។ | |
Mark | KhmerNT | 3:7 | ព្រះយេស៊ូបានចាកចេញជាមួយសិស្សរបស់ព្រះអង្គទៅឯបឹង ហើយមានមនុស្សច្រើនកុះករមកពីស្រុកកាលីឡេបានដើរតាមព្រះអង្គ ក៏មានមនុស្សមកពីស្រុកយូដា | |
Mark | KhmerNT | 3:8 | ក្រុងយេរូសាឡិម ស្រុកអេដំ ស្រុកនៅឯនាយអូរយ័រដាន់ ស្រុកនៅជុំវិញក្រុងទីរ៉ុស និងក្រុងស៊ីដូនផងដែរ។ មនុស្សច្រើនកុះករបានមកឯព្រះអង្គ ពេលគេឮពីកិច្ចការទាំងឡាយដែលព្រះអង្គបានធ្វើ | |
Mark | KhmerNT | 3:9 | ព្រះអង្គមានបន្ទូលទៅសិស្សឲ្យរៀបចំទូកមួយសម្រាប់ព្រះអង្គ ក្រែងលោមនុស្សប្រជ្រៀតគ្នាចោមរោមព្រះអង្គ | |
Mark | KhmerNT | 3:10 | ដោយព្រោះតែព្រះអង្គបានប្រោសមនុស្សជាច្រើនឲ្យបានជា នោះអ្នកជំងឺទាំងឡាយក៏នាំគ្នាសំរុកចូលមកពាល់ព្រះអង្គ | |
Mark | KhmerNT | 3:11 | នៅពេលពួកវិញ្ញាណអាក្រក់បានឃើញព្រះអង្គ ពួកវាក្រាបចុះនៅចំពោះព្រះអង្គ ទាំងស្រែកឡើងថា៖ «ព្រះអង្គជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់» | |
Mark | KhmerNT | 3:12 | ប៉ុន្ដែព្រះអង្គបានហាមពួកវាយ៉ាងម៉ឺងម៉ាត់មិនឲ្យនិយាយប្រាប់គេថាព្រះអង្គជាអ្នកណាឡើយ។ | |
Mark | KhmerNT | 3:13 | បន្ទាប់មក ព្រះអង្គបានយាងឡើងទៅលើភ្នំ ហើយបានហៅអស់អ្នកដែលព្រះអង្គពេញចិត្ដ ពួកគេក៏បានមកឯព្រះអង្គ | |
Mark | KhmerNT | 3:14 | រួចព្រះអង្គបានតែងតាំងដប់ពីរនាក់ហៅថាសាវក ដើម្បីឲ្យនៅជាមួយព្រះអង្គ និងដើម្បីឲ្យព្រះអង្គបានចាត់គេចេញទៅប្រកាស | |
Mark | KhmerNT | 3:16 | ព្រះអង្គបានតែងតាំងសាវកទាំងដប់ពីរដូចតទៅ ព្រះអង្គដាក់ឈ្មោះលោកស៊ីម៉ូនថា «ពេត្រុស» | |
Mark | KhmerNT | 3:17 | ហើយលោកយ៉ាកុប និងលោកយ៉ូហានជាប្អូន ត្រូវជាកូនលោកសេបេដេ ព្រះអង្គបានដាក់ឈ្មោះថា «បោនអ៊ើកេ» មានន័យថា «កូនផ្គរលាន់» | |
Mark | KhmerNT | 3:18 | និងលោកអនទ្រេ លោកភីលីព លោកបារថូឡូមេ លោកម៉ាថាយ លោកថូម៉ាស លោកយ៉ាកុបជាកូនអាល់ផាយ លោកថាដេ លោកស៊ីម៉ូនជាអ្នកជាតិនិយម | |
Mark | KhmerNT | 3:20 | ព្រះអង្គយាងចូលទៅក្នុងផ្ទះមួយ ហើយបណ្ដាជនក៏មកជួបជុំគ្នាម្ដងទៀត ដូច្នេះហើយបានជាព្រះអង្គ និងពួកសិស្សមិនអាចបរិភោគបាន | |
Mark | KhmerNT | 3:21 | ហើយនៅពេលដែលបងប្អូនព្រះអង្គបានឮអំពីការនេះ ពួកគេបានមកចាប់ព្រះអង្គ ពីព្រោះគេនិយាយថា៖ «គាត់វង្វេងស្មារតីហើយ»។ | |
Mark | KhmerNT | 3:22 | រីឯគ្រូវិន័យដែលចុះមកពីក្រុងយេរូសាឡិមបាននិយាយថា «អ្នកនេះមានអារក្សបេលសេប៊ូលចូល ហើយអ្នកនេះបណ្ដេញអារក្សដោយសារមេអារក្ស» | |
Mark | KhmerNT | 3:23 | ព្រះអង្គបានហៅគេមក ហើយមានបន្ទូលទៅគេជារឿងប្រៀបប្រដូចថា៖ «តើអារក្សសាតាំងអាចបណ្ដេញអារក្សសាតាំងដូចម្ដេចកើត | |
Mark | KhmerNT | 3:26 | បើអារក្សសាតាំងក្រោកឡើងទាស់ទែងនឹងខ្លួនវា នោះវាមិនអាចនៅស្ថិតស្ថេរបានទេ គឺមុខជាវិនាសជាមិនខាន | |
Mark | KhmerNT | 3:27 | គ្មានអ្នកណាអាចចូលទៅក្នុងផ្ទះមនុស្សខ្លាំង ប្លន់យកទ្រព្យសម្បត្ដិបានទេ លុះត្រាតែគេចងមនុស្សខ្លាំងនោះជាមុនសិន ទើបអាចប្លន់ផ្ទះនោះបាន | |
Mark | KhmerNT | 3:28 | ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គ្រប់ទាំងបាបរបស់មនុស្ស និងពាក្យប្រមាថព្រះជាម្ចាស់ អាចទទួលបានការលើកលែងទោស | |
Mark | KhmerNT | 3:29 | ប៉ុន្ដែអ្នកណាដែលពោលពាក្យប្រមាថព្រះវិញ្ញាណបរិសុទ្ធ មិនអាចទទួលបានការលើកលែងទោសជារៀងរហូត គឺជាប់ទោសជារៀងរហូតវិញ»។ | |
Mark | KhmerNT | 3:30 | ព្រះអង្គមានបន្ទូលដូច្នេះ ដោយព្រោះគេនិយាយថា ព្រះអង្គមានវិញ្ញាណអាក្រក់ចូល។ | |
Mark | KhmerNT | 3:31 | បន្ទាប់មក ម្ដាយ និងបងប្អូនរបស់ព្រះយេស៊ូបានមកឈរនៅខាងក្រៅ ចាត់ឲ្យគេទៅហៅព្រះអង្គ | |
Mark | KhmerNT | 3:32 | បណ្ដាជនដែលអង្គុយនៅជុំវិញព្រះអង្គ គេទូលព្រះអង្គថា៖ «មើល៍ ម្ដាយ និងបងប្អូនលោកកំពុងតែរកលោកនៅខាងក្រៅ» | |
Mark | KhmerNT | 3:34 | ព្រះអង្គបានទតមើលមនុស្ស ដែលអង្គុយនៅជុំវិញព្រះអង្គ រួចមានបន្ទូលថា៖ «អ្នកទាំងនេះហើយជាម្ដាយ និងជាបងប្អូនរបស់ខ្ញុំ | |