MARK
Chapter 7
Mark | KhmerNT | 7:1 | មានពួកអ្នកខាងគណៈផារិស៊ី និងពួកគ្រូវិន័យមួយចំនួនមកពីក្រុងយេរូសាឡិម បាននាំគ្នាមករកព្រះអង្គ | |
Mark | KhmerNT | 7:2 | និងបានឃើញសិស្សព្រះអង្គមួយចំនួនកំពុងបរិភោគអាហារទាំងដៃមិនស្អាត គឺមិនបានលាងដៃ | |
Mark | KhmerNT | 7:3 | ដ្បិតពួកអ្នកខាងគណៈផារិស៊ី និងជនជាតិយូដាកាន់តាមទំនៀមទម្លាប់ចាស់បុរាណ គឺគេមិនបរិភោគទេ លុះត្រាតែបានលាងសំអាតដៃឲ្យស្អាតជាមុនសិន | |
Mark | KhmerNT | 7:4 | ហើយពេលមកពីផ្សារវិញ គេមិនបរិភោគឡើយ លុះត្រាតែបានសំអាតខ្លួនសិន ហើយគេកាន់តាមទំនៀមទម្លាប់ជាច្រើនទៀត ដូចជា លាងពែង លាងប៉ាន់ លាងឆ្នាំង និងលាងតុអាហារជាដើម។ | |
Mark | KhmerNT | 7:5 | ពួកអ្នកខាងគណៈផារិស៊ី និងពួកគ្រូវិន័យទូលសួរព្រះអង្គថា៖ «ហេតុអ្វីក៏ពួកសិស្សរបស់លោកមិនកាន់តាមទំនៀមទម្លាប់ពីបុរាណដូច្នេះ គឺបរិភោគអាហារទាំងដៃមិនស្អាត?» | |
Mark | KhmerNT | 7:6 | ព្រះអង្គមានបន្ទូលទៅគេថា៖ «លោកអេសាយបានថ្លែងព្រះបន្ទូលអំពីអ្នករាល់គ្នាថាជាមនុស្សមានពុតនោះ គឺត្រឹមត្រូវណាស់ ដូចមានចែងទុកមកថា៖ ប្រជាជននេះគោរពយើងតែបបូរមាត់ទេ ប៉ុន្ដែចិត្ដរបស់ពួកគេនៅឆ្ងាយពីយើងណាស់ | |
Mark | KhmerNT | 7:7 | ពួកគេថ្វាយបង្គំយើងជាឥតប្រយោជន៍ ទាំងបង្រៀនសេចក្ដីដែលជាច្បាប់របស់មនុស្សទៀតផង។ | |
Mark | KhmerNT | 7:8 | អ្នករាល់គ្នាបោះបង់បញ្ញត្ដិរបស់ព្រះជាម្ចាស់ចោល រួចប្រកាន់យកទំនៀមទម្លាប់មនុស្សវិញ»។ | |
Mark | KhmerNT | 7:9 | ព្រះអង្គមានបន្ទូលទៀតថា៖ «អ្នករាល់គ្នាពិតជាបោះបង់បញ្ញត្ដិរបស់ព្រះជាម្ចាស់ចោលមែន ដើម្បីឲ្យទំនៀមទម្លាប់អ្នករាល់គ្នាអាចនៅគង់វង្ស | |
Mark | KhmerNT | 7:10 | ដ្បិតលោកម៉ូសេបានបង្គាប់ថា ចូរគោរពឪពុកម្ដាយរបស់អ្នក អ្នកណាជេរប្រមាថឪពុក ឬម្ដាយ អ្នកនោះត្រូវស្លាប់ | |
Mark | KhmerNT | 7:11 | ប៉ុន្ដែអ្នករាល់គ្នានិយាយថា ប្រសិនបើមនុស្សម្នាក់និយាយទៅឪពុកម្ដាយថា អ្វីៗដែលខ្ញុំត្រូវជូនលោកឪពុកអ្នកម្ដាយនោះ គឺជាគ័របាន់ (មានន័យថាតង្វាយថ្វាយព្រះជាម្ចាស់) | |
Mark | KhmerNT | 7:13 | អ្នករាល់គ្នាបំបាត់តម្លៃព្រះបន្ទូលព្រះជាម្ចាស់ដោយសារតែទំនៀមទម្លាប់ដែលអ្នករាល់គ្នាបានទទួល និងការស្រដៀងគ្នាជាច្រើនដែលអ្នករាល់គ្នាធ្វើ» | |
Mark | KhmerNT | 7:14 | ព្រះអង្គហៅបណ្ដាជនមកម្ដងទៀត ហើយមានបន្ទូលទៅគេថា៖ «ចូរអ្នករាល់គ្នាស្ដាប់ខ្ញុំឲ្យយល់ចុះ | |
Mark | KhmerNT | 7:15 | គ្មានអ្វីនៅខាងក្រៅដែលចូលក្នុងមនុស្ស អាចធ្វើឲ្យមនុស្សមិនបរិសុទ្ធនោះទេ ប៉ុន្ដែអ្វីដែលចេញមកពីខាងក្នុងមនុស្សវិញទេតើ ដែលធ្វើឲ្យមនុស្សមិនបរិសុទ្ធ | |
Mark | KhmerNT | 7:17 | បន្ទាប់មក ពេលព្រះអង្គចេញពីបណ្ដាជន ក៏ចូលទៅក្នុងផ្ទះមួយ ពួកសិស្សព្រះអង្គទូលសួរព្រះអង្គអំពីរឿងប្រៀបប្រដូចនោះ | |
Mark | KhmerNT | 7:18 | ព្រះអង្គក៏មានបន្ទូលទៅគេថា៖ «តើអ្នករាល់គ្នាមិនយល់ដែរឬ? តើអ្នករាល់គ្នាមិនយល់ទេឬថា អ្វីនៅខាងក្រៅ ដែលចូលក្នុងមនុស្សមិនអាចធ្វើឲ្យមនុស្សមិនបរិសុទ្ធបានទេនោះ? | |
Mark | KhmerNT | 7:19 | ព្រោះវាមិនមែនចូលទៅក្នុងចិត្ដគេទេ តែចូលទៅក្នុងពោះគេវិញ ហើយចេញទៅក្នុងបង្គន់» ដូច្នេះអាហារទាំងអស់សុទ្ធតែស្អាតទេ | |
Mark | KhmerNT | 7:20 | ព្រះអង្គក៏មានបន្ទូលទៀតថា៖ «គឺអ្វីដែលចេញមកពីខាងក្នុងមនុស្សនោះហើយ ដែលធ្វើឲ្យមនុស្សមិនបរិសុទ្ធ | |
Mark | KhmerNT | 7:21 | ដ្បិតពីខាងក្នុងចិត្ដរបស់មនុស្សមានគំនិតអាក្រក់ចេញមក មានអំពើអសីលធម៌ខាងផ្លូវភេទ លួចប្លន់ សម្លាប់មនុស្ស | |
Mark | KhmerNT | 7:22 | ផិតក្បត់ លោភលន់ ចិត្ដអាក្រក់ បោកប្រាស់ ល្មោភកាម ច្រណែនឈ្នានីស ជេរប្រមាថ អំនួត ឆ្កួតលេលា | |
Mark | KhmerNT | 7:23 | គឺសេចក្ដីអាក្រក់ដែលចេញមកពីខាងក្នុងទាំងអស់នេះហើយ ដែលធ្វើឲ្យមនុស្សមិនបរិសុទ្ធ»។ | |
Mark | KhmerNT | 7:24 | រួចព្រះអង្គក៏ក្រោកឡើងធ្វើដំណើរចេញពីទីនោះ ឆ្ពោះទៅកាន់ក្រុងទីរ៉ុស និងបានចូលទៅក្នុងផ្ទះមួយ ព្រះអង្គមិនចង់ឲ្យអ្នកណាម្នាក់ដឹងសោះ ប៉ុន្ដែព្រះអង្គមិនអាចគេចរួចបានទេ | |
Mark | KhmerNT | 7:25 | ដ្បិតភ្លាមនោះ មានស្ដ្រីម្នាក់ ដែលមានកូនស្រីត្រូវវិញ្ញាណអាក្រក់ចូល បានឮអំពីព្រះអង្គ ក៏មកក្រាបនៅទៀបព្រះអង្គ | |
Mark | KhmerNT | 7:26 | រីឯស្ដ្រីនោះជាជនជាតិក្រេកកាត់ស៊ីរ៉ូភេនីស នាងបានទូលអង្វរព្រះអង្គឲ្យបណ្ដេញវិញ្ញាណអាក្រក់ចេញពីកូនស្រីនាង | |
Mark | KhmerNT | 7:27 | តែព្រះអង្គមានបន្ទូលទៅនាងថា៖ «ត្រូវឲ្យកូនបរិភោគអាហារឆ្អែតសិន ដ្បិតមិនគួរយកអាហាររបស់កូនបោះឲ្យឆ្កែទេ» | |
Mark | KhmerNT | 7:28 | តែនាងទូលតបទៅព្រះអង្គថា៖ «លោកម្ចាស់ សូម្បីតែឆ្កែនៅក្រោមតុ ក៏ស៊ីកម្ទេចអាហារដែលជ្រុះពីកូននោះដែរ» | |
Mark | KhmerNT | 7:29 | ព្រះអង្គមានបន្ទូលទៅនាងថា៖ «ដោយសារពាក្យនេះ វិញ្ញាណអាក្រក់បានចេញពីកូនស្រីនាងហើយ» | |
Mark | KhmerNT | 7:31 | ព្រះអង្គបានយាងចេញពីក្រុងទីរ៉ុសម្ដងទៀត ឆ្លងកាត់ក្រុងស៊ីដូន ឆ្ពោះទៅបឹងកាលីឡេដែលនៅកណ្ដាលស្រុកដេកាប៉ូល | |
Mark | KhmerNT | 7:32 | គេនាំមនុស្សម្នាក់ថ្លង់ និងពិបាកក្នុងការនិយាយមកឯព្រះអង្គ ហើយគេសុំព្រះអង្គឲ្យដាក់ដៃលើគាត់ | |
Mark | KhmerNT | 7:33 | ព្រះអង្គនាំគាត់ទៅដាច់ឡែកពីបណ្ដាជន រួចដាក់ម្រាមដៃក្នុងត្រចៀកគាត់ ស្ដោះទឹកមាត់ ហើយពាល់អណ្ដាតគាត់ | |
Mark | KhmerNT | 7:34 | ព្រះអង្គសម្លឹងទៅលើមេឃ ទាំងដកដង្ហើមធំ និងមានបន្ទូលទៅគាត់ថា៖ «អិបផាថា» មានន័យថា «ចូរបើកឡើង» | |
Mark | KhmerNT | 7:35 | ស្រាប់តែត្រចៀកគាត់បើកឡើង រីឯអណ្ដាតគាត់គ្រលាស់បាន ហើយគាត់ក៏និយាយច្បាស់វិញ | |
Mark | KhmerNT | 7:36 | ព្រះអង្គបានបង្គាប់គេមិនឲ្យប្រាប់អ្នកណាទេ តែព្រះអង្គបង្គាប់គេយ៉ាងណា គេប្រកាសកាន់តែច្រើនយ៉ាងនោះដែរ។ | |