MARK
Chapter 5
Mark | KhmerNT | 5:2 | ហើយនៅពេលដែលព្រះអង្គបានយាងចេញពីទូក មានបុរសម្នាក់ដែលមានវិញ្ញាណអាក្រក់ចូល បានចេញពីផ្នូរខ្មោចមកជួបព្រះអង្គភ្លាម | |
Mark | KhmerNT | 5:3 | អ្នកនោះរស់នៅក្នុងផ្នូរខ្មោច ហើយពុំមានអ្នកណាអាចចងគាត់បានទេ ទោះជាដាក់ច្រវាក់គាត់ក៏ដោយ | |
Mark | KhmerNT | 5:4 | ព្រោះគេតែងដាក់ខ្នោះជើង និងចងគាត់ដោយច្រវាក់ តែគាត់បានកាច់ខ្នោះជើង និងផ្ដាច់ច្រវាក់នោះខ្ទេចខ្ទីអស់ រួចគ្មានអ្នកណាម្នាក់ខ្លាំងអាចបង្ក្រាបគាត់បានទេ។ | |
Mark | KhmerNT | 5:5 | គាត់តែងតែស្រែករាល់ថ្ងៃរាល់យប់នៅតាមផ្នូរខ្មោច និងភ្នំ ហើយបានយកថ្មមកឆូតខ្លួនឯង | |
Mark | KhmerNT | 5:7 | និងទូលដោយសំឡេងស្រែកខ្លាំងៗថា៖ «ឱព្រះយេស៊ូ ជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ដ៏ខ្ពស់បំផុតអើយ! តើព្រះអង្គ និងខ្ញុំមានហេតុអ្វីនឹងគ្នា? ខ្ញុំសុំឲ្យព្រះអង្គស្បថនឹងព្រះជាម្ចាស់ថា មិនធ្វើទារុណកម្មខ្ញុំទេ» | |
Mark | KhmerNT | 5:8 | ដ្បិតព្រះអង្គបានមានបន្ទូលប្រាប់ទៅវាថា៖ «វិញ្ញាណអាក្រក់ ចេញពីមនុស្សនេះទៅ!» | |
Mark | KhmerNT | 5:9 | ព្រះអង្គក៏សួរវាថា៖ «តើឯងឈ្មោះអ្វី?» ហើយវាឆ្លើយទៅព្រះអង្គថា៖ «ឈ្មោះខ្ញុំគឺកងទ័ព ព្រោះយើងមានគ្នាច្រើន» | |
Mark | KhmerNT | 5:12 | ពួកវាបានអង្វរព្រះអង្គដោយទូលថា៖ «សូមបញ្ជូនយើងទៅក្នុងសត្វជ្រូកទាំងនោះ ដើម្បីឲ្យយើងអាចចូលក្នុងពួកវាបាន» | |
Mark | KhmerNT | 5:13 | ព្រះអង្គក៏អនុញ្ញាតឲ្យពួកវា នោះវិញ្ញាណអាក្រក់បានចេញមក និងចូលទៅក្នុងសត្វជ្រូកទាំងនោះ ហើយហ្វូងជ្រូកដែលមានចំនួនប្រហែលជាពីរពាន់ក្បាលនោះ ក៏បោលតាមច្រាំងចំណោតចុះទៅក្នុងបឹង ហើយលង់ទឹកអស់ទៅ | |
Mark | KhmerNT | 5:14 | ឯពួកអ្នកចិញ្ចឹមជ្រូកទាំងនោះបានរត់គេចខ្លួនអស់ ហើយរៀបរាប់ពីការនេះនៅតាមក្រុង និងទីជនបទនានា នោះប្រជាជនក៏នាំគ្នាមកមើលអ្វីដែលបានកើតឡើង | |
Mark | KhmerNT | 5:15 | ពួកគេមកឯព្រះយេស៊ូ ហើយឃើញអ្នកដែលមានវិញ្ញាណអាក្រក់ឈ្មោះកងទ័ពចូលពីមុននោះ បានស្លៀកពាក់ និងអង្គុយទាំងមានស្មារតីឡើងវិញ នោះពួកគេក៏មានសេចក្ដីកោតខ្លាច | |
Mark | KhmerNT | 5:16 | ហើយអ្នកដែលបានឃើញហេតុការណ៍នោះ បានរៀបរាប់ប្រាប់ពួកគេពីអ្វីដែលបានកើតឡើងចំពោះមនុស្ស ដែលមានវិញ្ញាណអាក្រក់ចូលពីមុន និងហ្វូងជ្រូកទាំងនោះ | |
Mark | KhmerNT | 5:18 | នៅពេលព្រះអង្គយាងចុះក្នុងទូក មនុស្សដែលមានវិញ្ញាណអាក្រក់ចូលពីមុននោះបានអង្វរព្រះអង្គសុំនៅជាមួយ | |
Mark | KhmerNT | 5:19 | ព្រះអង្គមិនបានអនុញ្ញាតឲ្យគាត់ទេ ប៉ុន្ដែមានបន្ទូលទៅគាត់ថា៖ «ចូរទៅផ្ទះរបស់អ្នក និងសាច់ញាតិរបស់អ្នក ហើយរៀបរាប់ប្រាប់ពួកគេពីការទាំងអស់ដែលព្រះអម្ចាស់បានធ្វើសម្រាប់អ្នក និងបានមេត្ដាដល់អ្នក»។ | |
Mark | KhmerNT | 5:20 | គាត់ក៏ចាកចេញទៅ និងចាប់ផ្ដើមប្រកាសនៅស្រុកដេកាប៉ូលពីការទាំងអស់ដែលព្រះយេស៊ូបានធ្វើសម្រាប់គាត់ ហើយមនុស្សគ្រប់គ្នាក៏នឹកអស្ចារ្យក្នុងចិត្ដ។ | |
Mark | KhmerNT | 5:21 | ព្រះយេស៊ូបានចុះទូកឆ្លងទៅត្រើយម្ខាងទៀត មានមនុស្សច្រើនកុះករប្រមូលផ្ដុំគ្នាមករកព្រះអង្គ ដែលកំពុងគង់នៅមាត់បឹង | |
Mark | KhmerNT | 5:22 | ហើយមានប្រធានសាលាប្រជុំម្នាក់ ឈ្មោះយៃរ៉ូសមករកព្រះអង្គ កាលបានឃើញព្រះអង្គហើយ គាត់ក៏ក្រាបចុះនៅទៀបព្រះអង្គ | |
Mark | KhmerNT | 5:23 | គាត់អង្វរព្រះអង្គយ៉ាងទទូចថា៖ «កូនស្រីខ្ញុំជិតស្លាប់ហើយ សូមលោកទៅដាក់ដៃលើនាង ដើម្បីឲ្យនាងបានជា និងមានជីវិតវិញផង» | |
Mark | KhmerNT | 5:24 | ព្រះអង្គក៏យាងទៅជាមួយគាត់ ហើយមានមនុស្សច្រើនកុះករដើរតាមព្រះអង្គ ទាំងប្រជ្រៀតព្រះអង្គផង។ | |
Mark | KhmerNT | 5:26 | នាងបានរងទុក្ខយ៉ាងខ្លាំងក្រោមការព្យាបាលពីគ្រូពេទ្យជាច្រើន ហើយបានចំណាយអ្វីៗទាំងអស់ដែលនាងមាន ប៉ុន្ដែមិនបានផលអ្វីឡើយ ផ្ទុយទៅវិញកាន់តែឈឺធ្ងន់ថែមទៀត។ | |
Mark | KhmerNT | 5:27 | នៅពេលបានឮអំពីព្រះយេស៊ូ នាងក៏មកក្នុងចំណោមបណ្ដាជន ហើយពាល់អាវរបស់ព្រះអង្គពីខាងក្រោយ | |
Mark | KhmerNT | 5:28 | ដ្បិតនាងបាននិយាយថា៖ «ប្រសិនបើខ្ញុំបានពាល់តឹ្រមតែអាវរបស់លោក នោះខ្ញុំនឹងជាសះស្បើយមិនខាន» | |
Mark | KhmerNT | 5:29 | ភ្លាមនោះ ឈាមឈប់ធ្លាក់ ហើយនាងបានដឹងនៅក្នុងខ្លួនថា នាងបានជាសះស្បើយពីជំងឺគ្រាំគ្រានោះហើយ។ | |
Mark | KhmerNT | 5:30 | ព្រះយេស៊ូជ្រាបក្នុងអង្គទ្រង់ភ្លាមថា អំណាចបានចេញពីព្រះអង្គទៅ ព្រះអង្គក៏បែរទៅបណ្ដាជន និងមានបន្ទូលថា៖ «តើអ្នកណាបានពាល់អាវខ្ញុំ?» | |
Mark | KhmerNT | 5:31 | ពួកសិស្សទូលព្រះអង្គថា៖ «លោកគ្រូក៏ឃើញមនុស្សជាច្រើនប្រជ្រៀតលោកគ្រូដែរ ម្ដេចក៏សួរថា តើអ្នកណាពាល់ខ្ញុំយ៉ាងដូច្នេះ?» | |
Mark | KhmerNT | 5:33 | ស្ដ្រីនោះបានដឹងពីអ្វីដែលបានកើតឡើងចំពោះនាង ក៏មកទាំងភ័យញ័រ និងក្រាបនៅចំពោះព្រះអង្គ ហើយទូលប្រាប់ការពិតទាំងស្រុង | |
Mark | KhmerNT | 5:34 | ព្រះអង្គក៏មានបន្ទូលទៅនាងថា៖ «កូនស្រីអើយ! ជំនឿរបស់នាងធ្វើឲ្យនាងជាសះស្បើយហើយ ចូរទៅដោយសេចក្ដីសុខសាន្ដ និងជាពីជំងឺរបស់នាងចុះ»។ | |
Mark | KhmerNT | 5:35 | ពេលព្រះអង្គកំពុងតែមានបន្ទូល មានគេមកពីផ្ទះប្រធានសាលាប្រជុំ ប្រាប់ថា៖ «កូនស្រីលោកបានស្លាប់ហើយ តើលោកនៅតែរំខានលោកគ្រូធ្វើអ្វីទៀត?» | |
Mark | KhmerNT | 5:36 | ប៉ុន្ដែព្រះយេស៊ូមិនខ្វល់ពីពាក្យដែលគេនិយាយនោះទេ ក៏មានបន្ទូលទៅប្រធានសាលាប្រជុំថា៖ «កុំខ្លាចអី គ្រាន់តែជឿប៉ុណ្ណោះបានហើយ»។ | |
Mark | KhmerNT | 5:37 | ព្រះអង្គមិនអនុញ្ញាតឲ្យអ្នកណាម្នាក់ដើរតាមព្រះអង្គទេ លើកលែងតែលោកពេត្រុស លោកយ៉ាកុប និងលោកយ៉ូហានជាប្អូនលោកយ៉ាកុប។ | |
Mark | KhmerNT | 5:38 | ពេលពួកគេមកដល់ផ្ទះប្រធានសាលាប្រជុំ ព្រះអង្គឃើញភាពជ្រួលច្របល់ និងការទ្រហោយំយ៉ាងខ្លាំង | |
Mark | KhmerNT | 5:39 | ព្រះអង្គក៏យាងចូល ទាំងមានបន្ទូលទៅគេថា៖ «ហេតុអ្វីក៏អ្នករាល់គ្នាកើតទុក្ខ និងទ្រហោយំដូច្នេះ? ក្មេងនេះមិនទាន់ស្លាប់ទេ នាងកំពុងតែដេកលក់ទេតើ»។ | |
Mark | KhmerNT | 5:40 | ពួកគេក៏សើចចំអកឲ្យព្រះអង្គ ប៉ុន្ដែព្រះអង្គបានបណ្ដេញមនុស្សទាំងអស់ទៅខាងក្រៅ ហើយយកឪពុកម្ដាយរបស់ក្មេងនោះ និងពួកអ្នកដែលនៅជាមួយព្រះអង្គចូលទៅកន្លែងក្មេងនោះនៅ | |
Mark | KhmerNT | 5:41 | ព្រះអង្គក៏ចាប់ដៃក្មេងនោះទាំងមានបន្ទូលថា៖ «តាលីថាគូមី» មានន័យថា «នាងតូចអើយ ខ្ញុំនិយាយទៅកាន់នាង ចូរក្រោកឡើង» | |
Mark | KhmerNT | 5:42 | ស្រាប់តែក្មេងស្រីនោះក្រោកឡើង ហើយដើរភ្លាម ព្រោះនាងមានអាយុដប់ពីរឆ្នាំហើយ ពួកគេក៏មានការអស្ចារ្យក្នុងចិត្ដយ៉ាងខ្លាំងភ្លាមៗនោះដែរ | |