MARK
Chapter 15
Mark | KhmerNT | 15:1 | លុះព្រលឹមឡើងភ្លាម កាលពួកសម្ដេចសង្ឃ ពួកចាស់ទុំ ពួកគ្រូវិន័យបានពិគ្រោះគ្នាជាមួយនឹងក្រុមប្រឹក្សាកំពូលទាំងមូលរួចហើយ ក៏ចងព្រះយេស៊ូនាំទៅប្រគល់ឲ្យលោកពីឡាត់ | |
Mark | KhmerNT | 15:2 | លោកពីឡាត់សួរព្រះអង្គថា៖ «តើអ្នកជាស្ដេចរបស់ជនជាតិយូដាឬ?» ព្រះអង្គឆ្លើយថា៖ «លោកនិយាយត្រូវហើយ!» | |
Mark | KhmerNT | 15:4 | លោកពីឡាត់សួរព្រះអង្គម្ដងទៀតថា៖ «តើអ្នកគ្មានអ្វីត្រូវឆ្លើយទេឬ? មើលគេចោទប្រកាន់អ្នកច្រើនណាស់» | |
Mark | KhmerNT | 15:7 | មានមនុស្សម្នាក់ឈ្មោះបារ៉ាបាសដែលគេចាប់ចងជាមួយនឹងក្រុមបះបោរ គាត់ជាអ្នកសម្លាប់មនុស្សក្នុងការបះបោរនោះ | |
Mark | KhmerNT | 15:8 | ដូច្នេះ បណ្ដាជនក៏ចាប់ផ្ដើមទៅសុំលោកពីឡាត់ឲ្យដោះលែងអ្នកទោស ដូចដែលគាត់ធ្លាប់ធ្វើសម្រាប់ពួកគេ | |
Mark | KhmerNT | 15:9 | ប៉ុន្ដែលោកពីឡាត់ឆ្លើយទៅគេថា៖ «តើអ្នករាល់គ្នាចង់ឲ្យខ្ញុំដោះលែងស្ដេចរបស់ជនជាតិយូដាដល់អ្នករាល់គ្នាវិញទេ?» | |
Mark | KhmerNT | 15:10 | ព្រោះគាត់ដឹងថា ពួកសម្ដេចសង្ឃប្រគល់ព្រះអង្គឲ្យគាត់ ដោយព្រោះសេចក្ដីឈ្នានីស | |
Mark | KhmerNT | 15:11 | ប៉ុន្ដែពួកសម្ដេចសង្ឃបានញុះញង់បណ្ដាជនឲ្យសុំគាត់ដោះលែងបារ៉ាបាសឲ្យពួកគេវិញ | |
Mark | KhmerNT | 15:12 | លោកពីឡាត់ឆ្លើយនឹងពួកគេម្ដងទៀតថា៖ «តើអ្នករាល់គ្នាឲ្យខ្ញុំធ្វើយ៉ាងដូចម្ដេចជាមួយនឹងអ្នកដែលអ្នករាល់គ្នាហៅថា ស្ដេចរបស់ជនជាតិយូដានេះ?» | |
Mark | KhmerNT | 15:14 | ប៉ុន្ដែលោកពីឡាត់បាននិយាយទៅពួកគេថា៖ «ហេតុអ្វី? តើគាត់បានធ្វើអំពើអ្វីអាក្រក់ឬ?» ប៉ុន្ដែពួកគេស្រែកកាន់តែខ្លាំងឡើងៗ «ឆ្កាងវាទៅ!» | |
Mark | KhmerNT | 15:15 | ដូច្នេះលោកពីឡាត់ចង់ផ្គាប់ចិត្តបណ្ដាជន ក៏ដោះលែងបារ៉ាបាសឲ្យពួកគេ ឯព្រះយេស៊ូវិញ លោកឲ្យគេវាយនឹងខ្សែតី ហើយប្រគល់ព្រះអង្គឲ្យគេឆ្កាង។ | |
Mark | KhmerNT | 15:16 | ពួកទាហានក៏យកព្រះអង្គចូលទៅក្នុងទីធ្លាបន្ទាយ និងបានហៅពួកទាហានទាំងអស់មកជួបជុំគ្នា | |
Mark | KhmerNT | 15:17 | ពួកគេបានបំពាក់សំពត់ព៌ណស្វាយឲ្យព្រះអង្គ និងយកមកុដបន្លាដែលគេក្រង មកបំពាក់ឲ្យព្រះអង្គ | |
Mark | KhmerNT | 15:18 | រួចពួកគេចាប់ផ្ដើមគំនាប់ព្រះអង្គ ដោយចំអកថា៖ «សូមថ្វាយបង្គំស្ដេចរបស់ជនជាតិយូដា!» | |
Mark | KhmerNT | 15:19 | ហើយពួកគេក៏វាយព្រះសិរព្រះអង្គនឹងដំបង ហើយស្ដោះទឹកមាត់ដាក់ព្រះអង្គ រួចលុតជង្គង់ថ្វាយបង្គំព្រះអង្គទៀត។ | |
Mark | KhmerNT | 15:20 | កាលពួកគេចំអកឲ្យព្រះអង្គរួចហើយ ក៏ដោះសំពត់ពណ៌ស្វាយពីព្រះអង្គ និងបានបំពាក់អាវរបស់ព្រះអង្គឲ្យព្រះអង្គវិញ រួចក៏នាំព្រះអង្គចេញ ដើម្បីយកទៅឆ្កាង។ | |
Mark | KhmerNT | 15:21 | មានបុរសម្នាក់ឈ្មោះស៊ីម៉ូនអ្នកក្រុងគីរេនជាឪពុករបស់អ័លេក្សានត្រុស និងរូភូស ដែលបានមកពីចម្ការតាមផ្លូវនោះ ពួកគេបង្ខំគាត់ឲ្យលីឈើឆ្កាងរបស់ព្រះអង្គ។ | |
Mark | KhmerNT | 15:22 | ពួកគេនាំព្រះអង្គទៅកន្លែងមួយឈ្មោះ គាល់កូថា (ដែលប្រែថា តំបន់លលាដ៍ក្បាល) | |
Mark | KhmerNT | 15:23 | ពួកគេឲ្យព្រះអង្គផឹកស្រាទំពាំងបាយជូរលាយជាមួយថ្នាំម្យ៉ាង ប៉ុន្ដែព្រះអង្គមិនបានផឹកទេ | |
Mark | KhmerNT | 15:24 | ពួកគេក៏ឆ្កាងព្រះអង្គ ហើយយកអាវមកចាប់ឆ្នោតចែកគ្នា ដើម្បីឲ្យដឹងថាអ្នកណាត្រូវបានអាវនោះ | |
Mark | KhmerNT | 15:27 | ពួកគេបានឆ្កាងចោរពីរនាក់ជាមួយព្រះអង្គ ម្នាក់នៅខាងស្ដាំ និងម្នាក់ទៀតនៅខាងឆ្វេង | |
Mark | KhmerNT | 15:28 | [នេះស្របតាមបទគម្ពីរចែងថា៖ «ពួកគេចាត់ទុកព្រះអង្គជាអ្នកល្មើសច្បាប់»] | |
Mark | KhmerNT | 15:29 | ពួកអ្នកដែលដើរកាត់ទីនោះបានប្រមាថព្រះអង្គ ហើយគ្រវីក្បាលទាំងនិយាយថា៖ «ឱអ្នកបំផ្លាញព្រះវិហារ ហើយសង់ឡើងវិញតែបីថ្ងៃអើយ! | |
Mark | KhmerNT | 15:31 | ពួកសម្ដេចសង្ឃជាមួយពួកគ្រូវិន័យក៏ចំអកឲ្យព្រះអង្គជាមួយគ្នាបែបដូច្នោះដែរថា៖ «វាសង្គ្រោះគេបាន ប៉ុន្ដែសង្គ្រោះខ្លួនឯងមិនបានទេ | |
Mark | KhmerNT | 15:32 | ចូរឲ្យព្រះគ្រិស្ដជាស្ដេចអ៊ីស្រាអែលចុះពីលើឈើឆ្កាងឥឡូវនេះមក ដើម្បីឲ្យយើងឃើញ និងជឿផង» ឯពួកអ្នកដែលជាប់ឆ្កាងជាមួយព្រះអង្គក៏ប្រមាថព្រះអង្គដែរ។ | |
Mark | KhmerNT | 15:33 | លុះដល់ម៉ោងដប់ពីរថ្ងៃត្រង់ ភាពងងឹតបានគ្របដណ្ដប់លើតំបន់នោះទាំងមូលរហូតដល់ម៉ោងបីរសៀល | |
Mark | KhmerNT | 15:34 | នៅម៉ោងបីរសៀលនោះ ព្រះយេស៊ូបានស្រែកដោយសំឡេងខ្លាំងៗថា៖ «អេឡយៗ ឡាម៉ាសាបាច់ថានី» ដែលប្រែថា៖ «ឱ ព្រះជាម្ចាស់នៃខ្ញុំអើយ! ព្រះជាម្ចាស់នៃខ្ញុំអើយ! ហេតុអ្វីព្រះអង្គបោះបង់ខ្ញុំដូច្នេះ?» | |
Mark | KhmerNT | 15:35 | អ្នកខ្លះដែលឈរនៅក្បែរនោះបានស្ដាប់ឮ ក៏និយាយថា៖ «មើល៍ គាត់ស្រែករកលោកអេលីយ៉ាហើយ» | |
Mark | KhmerNT | 15:36 | មានបុរសម្នាក់បានរត់ទៅយកសារាយស្ងួត ជ្រលក់ទឹកខ្មេះដាក់នឹងដើមត្រែង រួចហុចទៅឲ្យព្រះអង្គផឹកដោយនិយាយថា៖ «ចូរយើងកុំធ្វើអីគាត់ ចាំមើលថាតើលោកអេលីយ៉ាមកដោះគាត់ចុះដែរឬអត់» | |
Mark | KhmerNT | 15:39 | កាលនាយទាហានម្នាក់ដែលឈរនៅជិតទល់មុខនឹងព្រះអង្គ បានឃើញព្រះអង្គបានផុតដង្ហើមយ៉ាងដូច្នេះ ក៏និយាយថា៖ «បុរសនេះជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់មែន» | |
Mark | KhmerNT | 15:40 | មានស្ដ្រីខ្លះបានសម្លឹងមើលពីចម្ងាយ ក្នុងចំណោមនោះមានទាំងនាងម៉ារាជាអ្នកក្រុងម៉ាក់ដាឡា និងនាងម៉ារាជាម្ដាយរបស់យ៉ាកុបតូច និងយ៉ូសេ ព្រមទាំងនាងសាឡូមេដែរ | |
Mark | KhmerNT | 15:41 | ស្ដ្រីទាំងនោះជាអ្នកតាមបម្រើព្រះអង្គ កាលព្រះអង្គនៅក្នុងស្រុកកាលីឡេ ហើយស្ដ្រីច្រើននាក់ផ្សេងទៀត ជាអ្នកបានឡើងមកក្រុងយេរូសាឡិមជាមួយព្រះអង្គ។ | |
Mark | KhmerNT | 15:42 | ថ្ងៃនោះជាថ្ងៃរៀបចំសម្រាប់ថ្ងៃសប្ប័ទ គឺមុនថ្ងៃសប្ប័ទមួយថ្ងៃ ហើយនៅល្ងាចនោះ | |
Mark | KhmerNT | 15:43 | លោកយ៉ូសែបនៅក្រុងអើរីម៉ាថេ ជាសមាជិកឆ្នើមក្នុងក្រុមប្រឹក្សាជាន់ខ្ពស់ និងជាអ្នកដែលរង់ចាំនគរព្រះជាម្ចាស់ បានទៅជួបលោកពីឡាត់យ៉ាងក្លាហាន ហើយសុំយកសពព្រះយេស៊ូ | |
Mark | KhmerNT | 15:44 | ពេលដឹងថាព្រះអង្គសោយទិវង្គត លោកពីឡាត់ឆ្ងល់ណាស់ ក៏ហៅនាយទាហានម្នាក់មកសួរ ដើម្បីឲ្យដឹងថាតើព្រះអង្គសោយទិវង្គតមែនឬមិនមែន | |
Mark | KhmerNT | 15:46 | លោកយ៉ូសែបក៏ទិញសំពត់ទេសឯក ហើយដាក់សពចុះ រុំនឹងសំពត់ទេសឯកនោះ បញ្ចុះក្នុងផ្នូរដែលដាប់នៅក្នុងថ្ម ហើយគាត់បានប្រមៀលថ្មបិទច្រកចូលក្នុងផ្នូរ | |