MARK
Chapter 14
Mark | KhmerNT | 14:1 | ឥឡូវនេះ នៅពីរថ្ងៃទៀតដល់ថ្ងៃបុណ្យរំលង និងបុណ្យនំបុ័ងឥតមេ ពួកសម្ដេចសង្ឃ និងពួកគ្រូវិន័យបានរិះរកឧបាយកល ដើម្បីចាប់ព្រះអង្គសម្លាប់ | |
Mark | KhmerNT | 14:2 | ពួកគេនិយាយថា៖ «កុំធ្វើក្នុងពេលបុណ្យអី ក្រែងលោកើតមានចលាចលពីពួកបណ្ដាជន» | |
Mark | KhmerNT | 14:3 | ពេលព្រះអង្គកំពុងអង្គុយនៅតុអាហារក្នុងផ្ទះលោកស៊ីម៉ូន ជាមនុស្សឃ្លង់នៅក្រុងបេថានី នោះមានស្ដ្រីម្នាក់បានមក ទាំងកាន់ដបដាក់ប្រេងក្រអូបទេពិ្វរូសុទ្ធ ដែលមានតម្លៃបំផុតផង ហើយនាងបានបំបែកដបនោះ ចាក់ប្រេងលើព្រះសិររបស់ព្រះអង្គ | |
Mark | KhmerNT | 14:4 | ប៉ុន្ដែមានអ្នកខ្លះច្រណែនគ្នា ក៏និយាយថា៖ «តើហេតុអ្វីបានជាបង្ហិនប្រេងក្រអូបដូច្នេះ? | |
Mark | KhmerNT | 14:5 | ព្រោះប្រេងនេះអាចលក់បានប្រាក់លើសពីបីរយឌេណារី ហើយអាចចែកទានឲ្យអ្នកក្របាន» ពួកគេក៏បន្ទោសនាង។ | |
Mark | KhmerNT | 14:6 | តែព្រះយេស៊ូមានបន្ទូលថា៖ «បណ្ដោយតាមនាងទៅ ហេតុអ្វីក៏អ្នករាល់គ្នាបង្ករឿងឲ្យនាងពិបាកដូច្នេះ? នាងបានធ្វើកិច្ចការដ៏ប្រសើរសម្រាប់ខ្ញុំ | |
Mark | KhmerNT | 14:7 | ដ្បិតអ្នកក្រតែងនៅជាមួយអ្នករាល់គ្នាជានិច្ច អ្នករាល់គ្នាចង់ធ្វើល្អចំពោះពួកគេពេលណាក៏អាចធ្វើបាន ប៉ុន្ដែខ្ញុំវិញ មិននៅជាមួយអ្នករាល់គ្នារហូតទេ | |
Mark | KhmerNT | 14:8 | នាងបានធ្វើអ្វីដែលនាងអាចធ្វើបានរួចហើយ គឺនាងបានលាបប្រេងលើខ្លួនខ្ញុំ ដើម្បីរៀបចំបញ្ចុះសពខ្ញុំជាមុន | |
Mark | KhmerNT | 14:9 | ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នៅក្នុងពិភពលោកទាំងមូល ទីណាដែលគេប្រកាសដំណឹងល្អ គេក៏និយាយពីអ្វីដែលស្ដ្រីម្នាក់នេះបានធ្វើដែរ ដើម្បីជាការរំលឹកដល់នាង»។ | |
Mark | KhmerNT | 14:10 | យូដាសអ៊ីស្ការីយ៉ុត ជាសាវកម្នាក់នៅក្នុងចំណោមសាវកទាំងដប់ពីរ បានទៅជួបពួកសម្ដេចសង្ឃ ដើម្បីប្រគល់ព្រះអង្គទៅឲ្យពួកគេ | |
Mark | KhmerNT | 14:11 | ពេលពួកគេឮ ក៏ត្រេកអរណាស់ និងបានសន្យាឲ្យលុយដល់គាត់ រួចគាត់ក៏រកមធ្យោបាយ ដើម្បីប្រគល់ព្រះអង្គទៅឲ្យគេតាមពេលវេលាសមស្រប។ | |
Mark | KhmerNT | 14:12 | នៅថ្ងៃទីមួយនៅថ្ងៃបុណ្យនំបុ័ងឥតមេ ពេលគេសម្លាប់កូនចៀមធ្វើបុណ្យរំលង ពួកសិស្សសួរព្រះអង្គថា៖ «តើលោកចង់ឲ្យយើងរៀបចំឲ្យលោកបរិភោគក្នុងពិធីបុណ្យរំលងនៅកន្លែងណា?» | |
Mark | KhmerNT | 14:13 | ព្រះអង្គក៏ចាត់សិស្សរបស់ព្រះអង្គពីរនាក់ទៅ ដោយមានបន្ទូលថា៖ «ចូរទៅក្នុងក្រុងនោះ អ្នកនឹងជួបបុរសម្នាក់លីក្អមទឹក ហើយទៅតាមអ្នកនោះចុះ | |
Mark | KhmerNT | 14:14 | ពេលគាត់ចូលក្នុងផ្ទះមួយណា ចូរប្រាប់ម្ចាស់ផ្ទះនោះថា លោកគ្រូសួរថា តើបន្ទប់ដែលខ្ញុំត្រូវបរិភោគអាហារជាមួយសិស្សរបស់ខ្ញុំក្នុងថ្ងៃបុណ្យរំលងនៅឯណា? | |
Mark | KhmerNT | 14:15 | គាត់នឹងបង្ហាញដល់អ្នករាល់គ្នានូវបន្ទប់ដ៏ធំមួយនៅជាន់លើដែលរៀបជាស្រេច ចូររៀបចំសម្រាប់ពួកយើងនៅទីនោះចុះ»។ | |
Mark | KhmerNT | 14:16 | សិស្សទាំងពីរនាក់នោះក៏ចេញទៅ ហើយពេលចូលដល់ក្នុងក្រុង ពួកគេឃើញដូចដែលព្រះអង្គបានមានបន្ទូលប្រាប់ ដូច្នេះ ពួកគេក៏រៀបចំពិធីបុណ្យរំលង | |
Mark | KhmerNT | 14:18 | ពេលពួកគេកំពុងអង្គុយបរិភោគ ព្រះយេស៊ូមានបន្ទូលថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នៅក្នុងចំណោមអ្នករាល់គ្នា មានម្នាក់នឹងក្បត់ខ្ញុំ អ្នកនោះកំពុងបរិភោគជាមួយខ្ញុំដែរ» | |
Mark | KhmerNT | 14:19 | ពួកគេចាប់ផ្ដើមកើតទុក្ខ ហើយសួរព្រះអង្គម្ដងម្នាក់ៗថា៖ «មិនមែនខ្ញុំទេ មែនទេ?» | |
Mark | KhmerNT | 14:20 | ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «គឺម្នាក់ក្នុងចំណោមអ្នកទាំងដប់ពីរ អ្នកនោះកំពុងជ្រលក់ក្នុងចានជាមួយខ្ញុំដែរ | |
Mark | KhmerNT | 14:21 | ដ្បិតកូនមនុស្សត្រូវទៅដូចមានចែងអំពីលោកមែន ប៉ុន្ដែវេទនាដល់អ្នកដែលបានក្បត់កូនមនុស្ស ហើយជាការប្រសើរជាង ប្រសិនបើអ្នកនោះមិនបានកើតមកទេ» | |
Mark | KhmerNT | 14:22 | កាលពួកគេកំពុងបរិភោគ នោះព្រះអង្គយកនំប៉័ងមកឲ្យពរ ហើយកាច់ចែកឲ្យពួកគេ ទាំងមានបន្ទូលថា៖ «ចូរទទួលចុះ នេះជារូបកាយរបស់ខ្ញុំ» | |
Mark | KhmerNT | 14:23 | បន្ទាប់មក ព្រះអង្គយកពែងមកអរព្រះគុណ ហើយឲ្យពែងនោះដល់ពួកគេ គេគ្រប់គ្នាក៏ផឹកពីពែងនោះ | |
Mark | KhmerNT | 14:24 | រួចព្រះអង្គមានបន្ទូលទៅពួកគេថា៖ «នេះជាឈាមរបស់ខ្ញុំ គឺជាឈាមនៃកិច្ចព្រមព្រៀងដែលបានបង្ហូរសម្រាប់មនុស្សជាច្រើន | |
Mark | KhmerNT | 14:25 | ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ខ្ញុំនឹងមិនផឹកពីផលទំពាំងបាយជូរទៀតទេ រហូតដល់ថ្ងៃដែលខ្ញុំនឹងផឹកជាថ្មីនៅក្នុងនគរព្រះជាម្ចាស់» | |
Mark | KhmerNT | 14:27 | ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «នៅយប់នេះ គ្រប់គ្នានឹងជំពប់ដួល ព្រោះមានសេចក្ដីចែងទុកមកថា យើងនឹងវាយអ្នកគង្វាល ហើយចៀមនឹងខ្ចាត់ខ្ចាយទៅ | |
Mark | KhmerNT | 14:28 | ប៉ុន្ដែបន្ទាប់ពីខ្ញុំរស់ឡើងវិញ ខ្ញុំនឹងទៅស្រុកកាលីឡេមុនអ្នករាល់គ្នា» | |
Mark | KhmerNT | 14:29 | ពេលនោះ លោកពេត្រុសទូលព្រះអង្គថា៖ «ទោះមនុស្សគ្រប់គ្នាជំពប់ដួលក៏ដោយ ក៏ខ្ញុំមិនជំពប់ដួលឡើយ» | |
Mark | KhmerNT | 14:30 | ព្រះយេស៊ូក៏មានបន្ទូលទៅគាត់ថា៖ «ខ្ញុំប្រាប់អ្នកជាប្រាកដនៅថ្ងៃនេះថា គឺនៅយប់នេះ មុនមាន់រងាវពីរដង អ្នកនឹងបដិសេធបីដងថាមិនស្គាល់ខ្ញុំ» | |
Mark | KhmerNT | 14:31 | ប៉ុន្ដែគាត់ប្រកែកយ៉ាងដាច់ខាតថា៖ «ទោះបើខ្ញុំត្រូវស្លាប់ជាមួយនឹងលោកក៏ដោយ ក៏ខ្ញុំនឹងមិនបដិសេធជាដាច់ខាតថាខ្ញុំមិនស្គាល់លោកនោះដែរ» រីឯពួកគេទាំងអស់ក៏និយាយដូចលោកពេត្រុសដែរ។ | |
Mark | KhmerNT | 14:32 | បន្ទាប់មក ពួកគេក៏មកដល់កន្លែងមួយដែលឈ្មោះថា សួនគែតសេម៉ានី ព្រះអង្គមានបន្ទូលទៅពួកសិស្សព្រះអង្គថា៖ «ចូរអង្គុយនៅទីនេះចុះ ពេលខ្ញុំកំពុងអធិស្ឋាន» | |
Mark | KhmerNT | 14:33 | ព្រះអង្គក៏យកលោកពេត្រុស លោកយ៉ាកុប និងលោកយ៉ូហានទៅជាមួយ ហើយព្រះអង្គចាប់ផ្ដើមតានតឹង និងពិបាកចិត្ដយ៉ាងខ្លាំង | |
Mark | KhmerNT | 14:34 | ព្រះអង្គក៏មានបន្ទូលទៅពួកគេថា៖ «ខ្ញុំព្រួយចិត្ដស្ទើរស្លាប់ទៅហើយ ចូរនៅទីនេះ ហើយប្រុងស្មារតី» | |
Mark | KhmerNT | 14:35 | កាលព្រះអង្គយាងទៅមុខបានបន្ដិច ក៏ទម្លាក់ខ្លួនក្រាបលើដី ហើយអធិស្ឋានថា ប្រសិនបើអាច សូមឲ្យពេលវេលានោះរំលងផុតពីព្រះអង្គទៅ | |
Mark | KhmerNT | 14:36 | គឺព្រះអង្គមានបន្ទូលថា៖ «អ័ប្បា ព្រះវរបិតាអើយ! ព្រះអង្គអាចធ្វើគ្រប់ការទាំងអស់បាន សូមដកពែងនេះចេញពីខ្ញុំ ប៉ុន្ដែកុំតាមបំណងរបស់ខ្ញុំឡើយ គឺតាមបំណងរបស់ព្រះអង្គវិញ» | |
Mark | KhmerNT | 14:37 | រួចព្រះអង្គត្រលប់មកវិញ ក៏ឃើញពួកគេដេកលក់អស់ ព្រះអង្គមានបន្ទូលទៅលោកពេត្រុសថា៖ «ស៊ីម៉ូនអើយ! តើអ្នកដេកលក់ដែរឬ? តើអ្នកទ្រាំមិនដេកតែមួយម៉ោង មិនបានទេឬ? | |
Mark | KhmerNT | 14:38 | ចូរប្រុងស្មារតីឡើង ហើយអធិស្ឋានចុះ ដើម្បីកុំឲ្យធ្លាក់ក្នុងសេចក្ដីល្បួង ដ្បិតវិញ្ញាណប្រុងប្រៀបជាស្រេចមែន ប៉ុន្ដែរូបកាយខ្សោយទេ» | |
Mark | KhmerNT | 14:39 | ព្រះអង្គក៏ចេញទៅម្ដងទៀត និងបានអធិស្ឋានតាមពាក្យដដែលដូចព្រះអង្គមានបន្ទូលពីមុន | |
Mark | KhmerNT | 14:40 | ពេលព្រះអង្គយាងមកវិញ ក៏ឃើញពួកគេដេកលក់ទៀត ព្រោះពួកគេងងុយបើកភ្នែកមិនរួច ហើយគេមិនដឹងថា គួរឆ្លើយនឹងព្រះអង្គយ៉ាងដូចម្ដេចឡើយ | |
Mark | KhmerNT | 14:41 | កាលព្រះអង្គយាងមកជាលើកទីបី ក៏មានបន្ទូលទៅពួកគេថា៖ «តើអ្នករាល់គ្នានៅដេក និងសម្រាកដល់ពេលណាទៀត? ល្មមហើយ មើល៍ ពេលកំណត់មកដល់ហើយ កូនមនុស្សនឹងត្រូវគេប្រគល់ទៅក្នុងដៃពួកមនុស្សបាប | |
Mark | KhmerNT | 14:43 | កាលព្រះអង្គកំពុងមានបន្ទូលនៅឡើយ នោះយូដាសជាសាវកម្នាក់ នៅក្នុងចំណោមសាវកទាំងដប់ពីរក៏មកដល់ភ្លាម ហើយមានមនុស្សមួយក្រុមប្រដាប់ដោយដាវ និងដំបងមកជាមួយគាត់ដែរ អ្នកទាំងនោះមកពីខាងពួកសម្ដេចសង្ឃ ពួកគ្រូវិន័យ និងពួកចាស់ទុំ | |
Mark | KhmerNT | 14:44 | អ្នកក្បត់ព្រះអង្គម្នាក់នោះបានឲ្យសញ្ញាទៅពួកគេ ដោយនិយាយថា៖ «ខ្ញុំថើបអ្នកណា គឺអ្នកនោះហើយ ចូរចាប់គាត់ ហើយនាំគាត់ទៅដោយប្រយ័ត្នប្រយែងចុះ» | |
Mark | KhmerNT | 14:45 | គាត់ចូលមកភ្លាម ក៏ចូលទៅជិតព្រះអង្គទាំងទូលថា៖ «លោកគ្រូ» រួចក៏ថើបព្រះអង្គ | |
Mark | KhmerNT | 14:47 | តែមនុស្សម្នាក់ឈរនៅជិតនោះ បានហូតដាវ កាត់ដាច់ត្រចៀកបាវបម្រើម្នាក់របស់សម្ដេចសង្ឃ | |
Mark | KhmerNT | 14:48 | ព្រះយេស៊ូក៏មានបន្ទូលទៅពួកគេថា៖ «តើអ្នករាល់គ្នាមកតទល់នឹងចោរឬអី បានជាមកចាប់ខ្ញុំទាំងមានដាវ និងដំបងដូច្នេះ? | |
Mark | KhmerNT | 14:49 | ខ្ញុំនៅជាមួយអ្នករាល់គ្នារាល់ថ្ងៃ ទាំងបង្រៀននៅក្នុងព្រះវិហារផង អ្នករាល់គ្នាមិនចាប់ខ្ញុំទេ ប៉ុន្ដែការនេះកើតឡើង ដើម្បីឲ្យបានសម្រេចតាមបទគម្ពីរ» | |
Mark | KhmerNT | 14:51 | មានកំលោះម្នាក់ដែលបានទៅតាមព្រះអង្គ គាត់ស្លៀកតែក្រណាត់ទេសឯកជាប់នឹងខ្លួនទទេរបស់គាត់ ពួកគេក៏ចាប់គាត់ | |
Mark | KhmerNT | 14:53 | រួចពួកគេក៏នាំព្រះយេស៊ូទៅឯសម្ដេចសង្ឃ ឯពួកសម្ដេចសង្ឃ ពួកចាស់ទុំ និងពួកគ្រូវិន័យទាំងអស់បានមកជួបជុំគ្នា។ | |
Mark | KhmerNT | 14:54 | ឯលោកពេត្រុសវិញ បានដើរតាមព្រះអង្គពីចម្ងាយ រហូតដល់ក្នុងសាលាសម្ដេចសង្ឃ ហើយអង្គុយអាំងភ្លើងជាមួយពួកកងរក្សាព្រះវិហារ។ | |
Mark | KhmerNT | 14:55 | ពួកសម្ដេចសង្ឃ និងក្រុមប្រឹក្សាជាន់កំពូលទាំងមូលបានរកសាក្សីប្រឆាំងនឹងព្រះយេស៊ូ ដើម្បីសម្លាប់ព្រះអង្គ ប៉ុន្ដែពួកគេរកមិនបានសោះ | |
Mark | KhmerNT | 14:56 | ព្រោះមនុស្សច្រើននាក់បានធ្វើបន្ទាល់ក្លែងក្លាយប្រឆាំងព្រះអង្គ ប៉ុន្ដែបន្ទាល់ទាំងនោះមិនស្របគ្នាទេ | |
Mark | KhmerNT | 14:58 | «យើងបានឮគាត់និយាយថា ខ្ញុំនឹងបំផ្លាញព្រះវិហារដែលធ្វើដោយដៃមនុស្សនេះចោល ហើយបីថ្ងៃក្រោយ ខ្ញុំនឹងសង់មួយទៀតដែលមិនធ្វើពីដៃមនុស្សទេ» | |
Mark | KhmerNT | 14:60 | សម្ដេចសង្ឃក៏ក្រោកឈរឡើងនៅកណ្ដាលពួកគេ សួរព្រះយេស៊ូថា៖ «តើអ្នកគ្មានចម្លើយចំពោះអ្វីដែលអ្នកទាំងនេះបានចោទប្រកាន់អ្នកទេឬ?» | |
Mark | KhmerNT | 14:61 | តែព្រះអង្គនៅស្ងៀម មិនឆ្លើយអ្វីឡើយ សម្ដេចសង្ឃក៏សួរព្រះអង្គទៀតថា៖ «តើអ្នកជាព្រះគ្រិស្ដ ដែលជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ដ៏មានពរមែនឬ?» | |
Mark | KhmerNT | 14:62 | ព្រះយេស៊ូឆ្លើយថា៖ «គឺខ្ញុំហើយ អ្នករាល់គ្នានឹងឃើញកូនមនុស្សអង្គុយនៅខាងស្ដាំព្រះជាម្ចាស់ដ៏មានអំណាច ហើយមកជាមួយពពកលើមេឃ» | |
Mark | KhmerNT | 14:63 | សម្ដេចសង្ឃក៏ហែកអាវរបស់ខ្លួន រួចនិយាយថា «តើយើងនៅត្រូវការសាក្សីធ្វើអ្វីទៀត? | |
Mark | KhmerNT | 14:64 | អ្នករាល់គ្នាបានស្ដាប់ឮពាក្យប្រមាថដល់ព្រះជាម្ចាស់ហើយ តើអ្នករាល់គ្នាគិតយ៉ាងដូចម្ដេចដែរ?» ពេលនោះ ពួកគេទាំងអស់គ្នាបានកាត់ទោសព្រះអង្គថាសមតែស្លាប់ | |
Mark | KhmerNT | 14:65 | អ្នកខ្លះចាប់ផ្ដើមស្ដោះទឹកមាត់ដាក់ព្រះអង្គ បិទមុខព្រះអង្គ ហើយដាល់ព្រះអង្គ រួចនិយាយថា៖ «ទាយទៅមើល៍!» ពួកកងរក្សាព្រះវិហារក៏យកព្រះអង្គមកទះកំផ្លៀង | |
Mark | KhmerNT | 14:66 | ពេលនោះលោកពេត្រុសកំពុងតែនៅទីលានខាងក្រោម ហើយមានស្ដ្រីម្នាក់ ជាបាវបម្រើរបស់សម្ដេចសង្ឃមកដល់។ | |
Mark | KhmerNT | 14:67 | កាលឃើញលោកពេត្រុសកំពុងអាំងភ្លើង នាងបានសម្លឹងមើលគាត់ ហើយនិយាយថា៖ «អ្នកក៏នៅជាមួយយេស៊ូអ្នកក្រុងណាសារ៉ែតដែរ» | |
Mark | KhmerNT | 14:68 | ប៉ុន្ដែគាត់បដិសេធថា៖ «ខ្ញុំមិនដឹង និងមិនយល់អំពីអ្វីដែលអ្នកកំពុងនិយាយនោះទេ» រួចគាត់ចេញទៅខាងក្រៅ នៅមុខសាលា មាន់ក៏រងាវឡើង | |
Mark | KhmerNT | 14:69 | ហើយស្រីបម្រើម្នាក់ដែលបានឃើញគាត់ ក៏ចាប់ផ្ដើមប្រាប់អ្នកដែលឈរនៅក្បែរនោះម្ដងទៀតថា៖ «អ្នកនេះក៏នៅក្នុងចំណោមពួកអ្នកទាំងនោះដែរ» | |
Mark | KhmerNT | 14:70 | ប៉ុន្ដែគាត់បដិសេធម្ដងទៀត រួចមួយសន្ទុះក្រោយមកអ្នកដែលឈរក្បែរនោះ ក៏និយាយទៅលោកពេត្រុសម្ដងទៀតថា៖ «អ្នកជាម្នាក់ក្នុងចំណោមពួកគេប្រាកដណាស់ ព្រោះអ្នកជាអ្នកស្រុកកាលីឡេ» | |
Mark | KhmerNT | 14:71 | គាត់ក៏ចាប់ផ្ដើមប្រមាថ ព្រមទាំងស្បថថា៖ «ខ្ញុំមិនស្គាល់មនុស្សដែលពួកអ្នកកំពុងនិយាយនេះទេ» | |