MARK
Chapter 8
Mark | KhmerNT | 8:1 | នៅគ្រានោះ មានមនុស្សច្រើនកុះករមកម្ដងទៀត ហើយពួកគេគ្មានអ្វីបរិភោគសោះ ព្រះអង្គក៏ហៅពួកសិស្ស និងមានបន្ទូលទៅគេថា៖ | |
Mark | KhmerNT | 8:2 | «ខ្ញុំអាណិតបណ្ដាជនទាំងអស់នេះណាស់ ព្រោះពួកគេបាននៅជាមួយខ្ញុំបីថ្ងៃហើយ ប៉ុន្ដែពួកគេគ្មានអ្វីសម្រាប់បរិភោគទាល់តែសោះ | |
Mark | KhmerNT | 8:3 | ហើយប្រសិនបើខ្ញុំឲ្យគេត្រលប់ទៅផ្ទះវិញទាំងឃ្លាន នោះគេនឹងអស់កម្លាំងដួលនៅតាមផ្លូវ ព្រោះអ្នកខ្លះមកពីទីឆ្ងាយៗ» | |
Mark | KhmerNT | 8:4 | ពួកសិស្សទូលតបទៅព្រះអង្គវិញថា៖ «នៅទីរហោឋានដូច្នេះ តើអ្នកណាអាចរកនំប៉័ងពីកន្លែងណាឲ្យពួកគេបរិភោគបាន?» | |
Mark | KhmerNT | 8:5 | ព្រះអង្គក៏សួរទៅគេថា៖ «តើអ្នករាល់គ្នាមាននំប៉័ងប៉ុន្មានដុំ?» គេទូលថា៖ «មានប្រាំពីរដុំ» | |
Mark | KhmerNT | 8:6 | ព្រះអង្គក៏បង្គាប់បណ្ដាជនឲ្យអង្គុយនៅលើដី ហើយព្រះអង្គក៏យកនំប៉័ងប្រាំពីរដុំនោះមក អរព្រះគុណ រួចកាច់ឲ្យទៅពួកសិស្សរបស់ព្រះអង្គ ដើម្បីឲ្យពួកគេចែកបណ្ដាជន ហើយពួកគេក៏ចែកដល់បណ្ដាជន | |
Mark | KhmerNT | 8:7 | ពួកគេមានត្រីខ្លះ ព្រះអង្គក៏ឲ្យពរ និងប្រាប់ពួកគេឲ្យចែកត្រីទាំងនោះទៀត | |
Mark | KhmerNT | 8:8 | ពួកគេបានបរិភោគឆ្អែតស្កប់ស្កល់ ហើយប្រមូលចំណិតនំប៉័ងនៅសល់បានប្រាំពីរកន្ត្រក | |
Mark | KhmerNT | 8:11 | អ្នកខាងគណៈផារិស៊ីក៏ចេញមក ហើយចាប់ផ្ដើមសួរដេញដោលព្រះអង្គ ដើម្បីស្វែងរកទីសំគាល់ពីស្ថានសួគ៌ល្បងលព្រះអង្គ | |
Mark | KhmerNT | 8:12 | ព្រះអង្គដកដង្ហើមធំ ហើយមានបន្ទូលថា៖ «ហេតុអ្វីមនុស្សជំនាន់នេះស្វែងរកទីសំគាល់? ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នឹងគ្មានទីសំគាល់ណាប្រទានឲ្យមនុស្សនៅជំនាន់នេះទេ» | |
Mark | KhmerNT | 8:14 | ប៉ុន្ដែពួកសិស្សភ្លេចយកនំប៉័ង ហើយនៅលើទូកពួកគេគ្មានអ្វីសោះ ក្រៅពីនំប៉័ងមួយដុំ | |
Mark | KhmerNT | 8:15 | ហើយព្រះអង្គព្រមានពួកគេថា៖ «ចូរប្រយ័ត្ននឹងមេនំប៉័ងរបស់ពួកអ្នកខាងគណៈផារិស៊ី និងមេនំប៉័ងរបស់ពួកអ្នកខាងគណៈហេរ៉ូឌ» | |
Mark | KhmerNT | 8:17 | ពេលព្រះអង្គជ្រាប ក៏មានបន្ទូលទៅគេថា៖ «ហេតុអ្វីអ្នករាល់គ្នាសួរដេញដោលគ្នាពីការដែលអ្នករាល់គ្នាគ្មាននំប៉័ងដូច្នេះ? តើអ្នករាល់គ្នានៅតែមិនទាន់ដឹង មិនទាន់យល់ឬ? តើអ្នករាល់គ្នាមានចិត្ដរឹងរូសឬ? | |
Mark | KhmerNT | 8:18 | តើអ្នករាល់គ្នាមានភ្នែកមើលមិនឃើញ មានត្រចៀកស្ដាប់មិនឮ ឬក៏អ្នករាល់គ្នាចាំមិនបាន? | |
Mark | KhmerNT | 8:19 | នៅពេលដែលខ្ញុំកាច់នំប៉័ងប្រាំដុំឲ្យមនុស្សប្រាំពាន់នាក់ តើអ្នករាល់គ្នាប្រមូលនំបុ័ងនៅសល់បានពេញប៉ុន្មានកន្ដ្រក?» ពួកគេទូលព្រះអង្គថា៖ «ដប់ពីរកន្ដ្រក» | |
Mark | KhmerNT | 8:20 | «ចុះពេលនំបុ័ងប្រាំពីរដុំសម្រាប់មនុស្សបួនពាន់នាក់ តើអ្នករាល់គ្នាប្រមូលនំបុ័ងនៅសល់បានពេញប៉ុន្មានកន្ដ្រក?» ពួកគេទូលព្រះអង្គថា៖ «ប្រាំពីរកន្ដ្រក» | |
Mark | KhmerNT | 8:21 | នោះព្រះអង្គមានបន្ទូលទៅពួកគេថា៖ «តើអ្នករាល់គ្នានៅតែមិនទាន់យល់ទៀតឬ?» | |
Mark | KhmerNT | 8:22 | កាលពួកគេមកដល់ក្រុងបេតសៃដា បណ្ដាជនក៏នាំបុរសខ្វាក់ម្នាក់មករកព្រះអង្គ រួចសុំព្រះអង្គឲ្យព្រះអង្គពាល់គាត់ | |
Mark | KhmerNT | 8:23 | ព្រះអង្គបានដឹកដៃមនុស្សខ្វាក់នោះនាំចេញពីក្រុង ហើយព្រះអង្គក៏ស្ដោះទឹកមាត់ដាក់ភ្នែករបស់គាត់ និងដាក់ដៃលើគាត់ រួចសួរថា៖ «តើអ្នកមើលឃើញអ្វីទេ?» | |
Mark | KhmerNT | 8:24 | គាត់ក៏សម្លឹងមើល រួចទូលថា៖ «ខ្ញុំមើលឃើញមនុស្ស តែខ្ញុំឃើញពួកគេដូចជាដើមឈើកំពុងដើរ» | |
Mark | KhmerNT | 8:25 | បន្ទាប់មក ព្រះអង្គដាក់ដៃលើភ្នែកគាត់ម្ដងទៀត គាត់ខំសម្លឹងមើល ភ្នែកគាត់ក៏បានជាឡើងវិញ ហើយគាត់មើលឃើញអ្វីៗយ៉ាងច្បាស់ | |
Mark | KhmerNT | 8:26 | ព្រះអង្គឲ្យគាត់ទៅផ្ទះវិញ ដោយមានបន្ទូលថា៖ «ចូរអ្នកកុំចូលទៅក្នុងក្រុងអី» | |
Mark | KhmerNT | 8:27 | បន្ទាប់មក ព្រះយេស៊ូ និងសិស្សព្រះអង្គ បានចេញទៅភូមិទាំងឡាយដែលនៅជិតក្រុងសេសារាភីលីព ហើយនៅតាមផ្លូវ ព្រះអង្គមានបន្ទូលសួរពួកសិស្សព្រះអង្គថា៖ «តើមនុស្សទាំងឡាយនិយាយថាខ្ញុំជានរណា?» | |
Mark | KhmerNT | 8:28 | ពួកគេទូលព្រះអង្គថា៖ «គេនិយាយថាលោកជាលោកយ៉ូហាន អ្នកធ្វើពិធីជ្រមុជទឹក អ្នកខ្លះថាលោកជាលោកអេលីយ៉ា ហើយអ្នកខ្លះទៀតថាលោកជាម្នាក់នៅក្នុងចំណោមអ្នកនាំព្រះបន្ទូល» | |
Mark | KhmerNT | 8:29 | ព្រះអង្គក៏មានបន្ទូលសួរទៅពួកសិស្សថា៖ «ចុះអ្នករាល់គ្នាវិញ ថាខ្ញុំជាអ្នកណាដែរ?» ពេត្រុសទូលឆ្លើយថា៖ «លោកជាព្រះគ្រិស្ដ» | |
Mark | KhmerNT | 8:31 | រួចព្រះអង្គក៏ចាប់ផ្ដើមបង្រៀនពួកគេថា៖ «កូនមនុស្សត្រូវតែទទួលរងទុក្ខជាច្រើន ត្រូវពួកចាស់ទុំ ពួកសម្ដេចសង្ឃ និងពួកគ្រូវិន័យជំទាស់ ហើយសម្លាប់ ប៉ុន្ដែបីថ្ងៃក្រោយមកនឹងរស់ឡើងវិញ» | |
Mark | KhmerNT | 8:32 | ព្រះអង្គមានបន្ទូលអំពីការនេះត្រង់ៗ លោកពេត្រុសក៏នាំព្រះអង្គទៅដាច់ដោយឡែកពីគេ រួចក៏ចាប់ផ្ដើមទូលជំទាស់ព្រះអង្គ | |
Mark | KhmerNT | 8:33 | តែព្រះអង្គបែរមកមើលពួកសិស្សព្រះអង្គ និងស្ដីបន្ទោសលោកពេត្រុសដោយមានបន្ទូលថា៖ «អារក្សសាតាំង ចូរថយទៅក្រោយយើង ដ្បិតឯងមិនគិតតាមគំនិតព្រះជាម្ចាស់ទេ តែគិតតាមគំនិតមនុស្សវិញ»។ | |
Mark | KhmerNT | 8:34 | កាលព្រះអង្គហៅពួកបណ្ដាជន និងពួកសិស្សព្រះអង្គឲ្យជួបជុំគ្នាហើយ ក៏មានបន្ទូលទៅគេថា៖ «បើអ្នកណាចង់មកតាមខ្ញុំ អ្នកនោះត្រូវលះបង់ខ្លួនឯង ហើយលីឈើឆ្កាងខ្លួនមកតាមខ្ញុំ | |
Mark | KhmerNT | 8:35 | ដ្បិតអ្នកណាដែលចង់រក្សាជីវិតខ្លួន អ្នកនោះនឹងបាត់ជីវិតទៅ តែអ្នកណាដែលបាត់បង់ជីវិតដោយព្រោះខ្ញុំ និងដំណឹងល្អ អ្នកនោះនឹងបានជីវិតវិញ | |
Mark | KhmerNT | 8:36 | ដ្បិតបើមនុស្សម្នាក់ទទួលបានពិភពលោកទាំងមូល ប៉ុន្ដែបាត់បង់ជីវិតខ្លួន តើមានប្រយោជន៍អ្វី? | |