MARK
Chapter 10
Mark | KhmerNT | 10:1 | បន្ទាប់ពីបានចាកចេញពីទីនោះ ព្រះអង្គក៏មកដល់ស្រុកយូដាដែលនៅត្រើយម្ខាងអូរយ័រដាន់ ហើយបណ្ដាជនក៏ជួបជុំគ្នាមកឯព្រះអង្គម្ដងទៀត ព្រះអង្គក៏បង្រៀនពួកគេតាមទម្លាប់ព្រះអង្គ | |
Mark | KhmerNT | 10:2 | ពួកអ្នកខាងគណៈផារីស៊ីចូលមកល្បងលព្រះអង្គ ដោយទូលសួរថា៖ «បើប្ដីលែងប្រពន្ធ តើវិន័យអនុញ្ញាតដែរឬទេ?» | |
Mark | KhmerNT | 10:3 | ព្រះអង្គមានបន្ទូលឆ្លើយទៅពួកគេថា៖ «តើលោកម៉ូសេបង្គាប់អ្នករាល់គ្នាយ៉ាងដូចម្ដេចខ្លះ?» | |
Mark | KhmerNT | 10:4 | ពួកគេនិយាយថា៖ «លោកម៉ូសេអនុញ្ញាតឲ្យបុរសសរសេរសំបុត្រលែងលះ រួចលែងប្រពន្ធ» | |
Mark | KhmerNT | 10:5 | ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «នោះព្រោះតែអ្នករាល់គ្នាមានចិត្ដរឹងរូស បានជាលោកម៉ូសេសរសេរបញ្ញត្ដិនេះសម្រាប់អ្នករាល់គ្នា | |
Mark | KhmerNT | 10:6 | តែព្រះជាម្ចាស់បានបង្កើតពួកគេជាប្រុស ជាស្រី តាំងពីដើមកំណើតពិភពលោកមកម៉្លេះ | |
Mark | KhmerNT | 10:7 | ដោយហេតុនេះ បានជាមនុស្សប្រុសនឹងចាកចេញពីឪពុកម្ដាយ ទៅរួមរស់ជាមួយប្រពន្ធរបស់ខ្លួន | |
Mark | KhmerNT | 10:8 | អ្នកទាំងពីរនឹងត្រលប់ជាសាច់តែមួយ ដូច្នេះ ពួកគេមិនមែនពីរនាក់ទៀតទេ តែជាសាច់តែមួយវិញ | |
Mark | KhmerNT | 10:11 | ព្រះអង្គមានបន្ទូលទៅគេថា៖ «អ្នកណាលែងប្រពន្ធខ្លួន រួចរៀបការនឹងស្ដ្រីម្នាក់ទៀត នោះផិតក្បត់នឹងប្រពន្ធហើយ | |
Mark | KhmerNT | 10:12 | រីឯប្រពន្ធលែងប្ដីខ្លួន រួចរៀបការនឹងបុរសម្នាក់ទៀត នោះនាងផិតក្បត់ហើយ»។ | |
Mark | KhmerNT | 10:13 | មានមនុស្សនាំក្មេងៗមកឯព្រះអង្គ ដើម្បីឲ្យព្រះអង្គពាល់ក្មេងៗទាំងនោះ តែពួកសិស្សបានស្ដីបន្ទោសពួកគេ | |
Mark | KhmerNT | 10:14 | កាលទតឃើញដូច្នេះ ព្រះយេស៊ូទាស់ចិត្ដយ៉ាងខ្លាំង ក៏មានបន្ទូលទៅពួកគេថា៖ «កុំឃាត់ពួកគេអី ចូរឲ្យក្មេងៗទាំងនេះមកឯខ្ញុំចុះ ដ្បិតនគរព្រះជាម្ចាស់ជារបស់មនុស្សដូចជាក្មេងៗទាំងនេះ | |
Mark | KhmerNT | 10:15 | ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នកណាមិនទទួលយកនគរព្រះជាម្ចាស់ដូចជាកូនក្មេង នោះមិនអាចចូលក្នុងនគរព្រះជាម្ចាស់បានឡើយ» | |
Mark | KhmerNT | 10:17 | កាលព្រះអង្គកំពុងទៅតាមផ្លូវ នោះមានមនុស្សម្នាក់រត់មកលុតជង្គង់នៅមុខព្រះអង្គ និងទូលសួរថា៖ «លោកគ្រូល្អអើយ! តើខ្ញុំត្រូវធ្វើដូចម្ដេច ដើម្បីទទួលបានជីវិតអស់កល្បជានិច្ចទុកជាមរតក?» | |
Mark | KhmerNT | 10:18 | ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ហេតុអ្វីអ្នកហៅខ្ញុំថាល្អដូច្នេះ គ្មាននរណាម្នាក់ល្អទេ លើកលែងតែព្រះជាម្ចាស់មួយអង្គគត់ | |
Mark | KhmerNT | 10:19 | អ្នកស្គាល់បញ្ញត្ដិហើយថា កុំសម្លាប់ កុំផិតក្បត់ កុំលួច កុំធ្វើសាក្សីក្លែងក្លាយ កុំគៃបន្លំ និងចូរគោរពឪពុកម្ដាយរបស់អ្នក» | |
Mark | KhmerNT | 10:20 | គាត់ទូលព្រះអង្គថា៖ «លោកគ្រូ ខ្ញុំបានធ្វើតាមបញ្ញត្ដិទាំងនេះតាំងពីខ្ញុំវ័យជំទង់ម៉្លេះ» | |
Mark | KhmerNT | 10:21 | ប៉ុន្ដែព្រះអង្គមើលទៅគាត់ដោយក្ដីស្រឡាញ់ និងមានបន្ទូលទៅគាត់ថា៖ «អ្នកនៅខ្វះសេចក្ដីមួយ ចូរទៅលក់ទ្រព្យសម្បត្ដិដែលអ្នកមានទាំងឡាយឲ្យអ្នកក្រចុះ អ្នកនឹងមានទ្រព្យសម្បត្ដិនៅស្ថានសួគ៌ រួចចូរមកតាមខ្ញុំចុះ» | |
Mark | KhmerNT | 10:22 | ប៉ុន្ដែគាត់ព្រួយចិត្ដដោយសារឮព្រះបន្ទូលនេះ ហើយបានចាកចេញទៅទាំងសោកសៅ ព្រោះគាត់មានទ្រព្យសម្បត្ដិច្រើន | |
Mark | KhmerNT | 10:23 | ពេលព្រះយេស៊ូមើលជុំវិញហើយ ក៏មានបន្ទូលទៅពួកសិស្សព្រះអង្គថា៖ «អ្នកមានពិបាកនឹងចូលទៅក្នុងនគរព្រះជាម្ចាស់ណាស់» | |
Mark | KhmerNT | 10:24 | ពួកសិស្សឆ្ងល់នឹងព្រះបន្ទូលព្រះអង្គ ប៉ុន្ដែព្រះយេស៊ូមានបន្ទូលតបទៀតថា៖ «កូនអើយ! ការចូលក្នុងនគរព្រះជាម្ចាស់ នោះពិបាកណាស់ | |
Mark | KhmerNT | 10:25 | សត្វអូដ្ឋចូលតាមប្រហោងម្ជុល នោះងាយស្រួលជាងអ្នកមានចូលក្នុងនគរព្រះជាម្ចាស់ទៅទៀត» | |
Mark | KhmerNT | 10:26 | ពួកគេកាន់តែឆ្ងល់ថែមទៀត ហើយនិយាយគ្នាថា៖ «បើដូច្នោះ តើនរណាអាចទទួលសេចក្ដីសង្គ្រោះបាន?» | |
Mark | KhmerNT | 10:27 | ប៉ុន្ដែព្រះយេស៊ូទតទៅពួកគេ ហើយមានបន្ទូលថា៖ «មនុស្សមិនអាចធ្វើការនេះបានទេ ប៉ុន្ដែព្រះជាម្ចាស់អាចធ្វើបាន ព្រោះព្រះជាម្ចាស់អាចធ្វើគ្រប់ការទាំងអស់បាន» | |
Mark | KhmerNT | 10:28 | លោកពេត្រុសចាប់ផ្ដើមទូលព្រះអង្គថា៖ «មើល៍ យើងបានលះបង់អ្វីៗទាំងអស់ ហើយដើរតាមលោក» | |
Mark | KhmerNT | 10:29 | ព្រះយេស៊ូមានបន្ទូលថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គ្មានអ្នកណាដែលព្រមលះបង់ផ្ទះសំបែង កូន ឪពុកម្ដាយ បងប្អូនប្រុសស្រី ស្រែចម្ការ ព្រោះយល់ដល់ខ្ញុំ និងដំណឹងល្អ | |
Mark | KhmerNT | 10:30 | មិនទទួលបានមួយជាមួយរយនោះទេ គឺនៅពេលនេះទទួលបានផ្ទះសំបែង បងប្អូនប្រុសស្រី ម្ដាយ កូន និងស្រែចម្ការ ព្រមជាមួយនឹងការបៀតបៀន ហើយនៅលោកខាងមុខនឹងបានទទួលជីវិតអស់កល្បជានិច្ចជាមិនខាន | |
Mark | KhmerNT | 10:31 | ហើយមនុស្សជាច្រើនដែលនៅមុខគេ នឹងត្រលប់ជាក្រោយគេបង្អស់ រីឯអ្នកនៅក្រោយគេបង្អស់ នឹងបាននៅមុខគេវិញ»។ | |
Mark | KhmerNT | 10:32 | កាលពួកគេកំពុងធ្វើដំណើរតាមផ្លូវទៅក្រុងយេរូសាឡិម ព្រះយេស៊ូនាំមុខពួកគេ រីឯអ្នកដែលដើរតាមព្រះអង្គបានតក់ស្លុត និងភ័យខ្លាចជាខ្លាំង រួចពេលប្រមូលសាវកទាំងដប់ពីរមកម្ដងទៀតហើយ ព្រះអង្គក៏ចាប់ផ្ដើមមានបន្ទូលប្រាប់ពួកគេអំពីអ្វីៗដែលនឹងកើតចំពោះព្រះអង្គថា៖ | |
Mark | KhmerNT | 10:33 | «មើល៍ យើងកំពុងឡើងទៅក្រុងយេរូសាឡិម រីឯកូនមនុស្សនឹងត្រូវគេប្រគល់ឲ្យទៅពួកសម្ដេចសង្ឃ និងគ្រូវិន័យ ហើយពួកគេនឹងកាត់ទោសប្រហារជីវិតលោក រួចប្រគល់លោកឲ្យទៅសាសន៍ដទៃ | |
Mark | KhmerNT | 10:34 | ហើយពួកគេនឹងចំអកឲ្យលោក ស្ដោះទឹកមាត់ដាក់លោក វាយនឹងខ្សែតី រួចសម្លាប់លោក ប៉ុន្ដែបីថ្ងៃក្រោយ លោកនឹងរស់ឡើងវិញ»។ | |
Mark | KhmerNT | 10:35 | លោកយ៉ូហាន និងលោកយ៉ាកុប ជាកូនលោកសេបេដេបានមករកព្រះអង្គ និងទូលព្រះអង្គថា៖ «លោកគ្រូ យើងចង់ឲ្យលោកធ្វើតាមសំណូមរបស់យើង» | |
Mark | KhmerNT | 10:37 | ពួកគេឆ្លើយថា៖ «សូមឲ្យយើងបានអង្គុយ ម្នាក់នៅខាងស្ដាំលោក និងម្នាក់ទៀតនៅខាងឆ្វេងលោក នៅក្នុងសិរីរុងរឿងរបស់លោកផង» | |
Mark | KhmerNT | 10:38 | ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «អ្នកមិនដឹងថាអ្នកកំពុងសុំអ្វីទេ តើអ្នកអាចផឹកពីពែងដែលខ្ញុំផឹក និងទទួលពិធីជ្រមុជដែលខ្ញុំទទួលបានដែរឬទេ?» | |
Mark | KhmerNT | 10:39 | ពួកគេទូលព្រះអង្គថា៖ «យើងអាចទទួលបាន» ព្រះអង្គក៏មានបន្ទូលទៅគេទៀតថា៖ «អ្នកនឹងផឹកពីពែងដែលខ្ញុំផឹក ហើយទទួលពិធីជ្រមុជដែលខ្ញុំទទួលបានមែន | |
Mark | KhmerNT | 10:40 | ប៉ុន្ដែដែលអង្គុយនៅខាងស្ដាំ ឬខាងឆ្វេងខ្ញុំ មិនមែនស្រេចលើខ្ញុំទេ គឺសម្រាប់តែអ្នកដែលព្រះជាម្ចាស់បានរៀបចំទុកឲ្យប៉ុណ្ណោះ» | |
Mark | KhmerNT | 10:41 | ពេលសាវកដប់នាក់ទៀតឮដូច្នេះ ក៏ចាប់ផ្ដើមទាស់ចិត្ដនឹងលោកយ៉ូហាន និងលោកយ៉ាកុប | |
Mark | KhmerNT | 10:42 | ព្រះយេស៊ូហៅពួកគេមក រួចមានបន្ទូលថា៖ «អ្នករាល់គ្នាដឹងថា អ្នកដែលគេចាត់ទុកជាអ្នកគ្រប់គ្រងលើសាសន៍ដទៃ គឺត្រួតត្រាលើគេ ហើយពួកអ្នកធំរបស់គេក៏ប្រើសិទ្ធិអំណាចលើគេដែរ | |
Mark | KhmerNT | 10:43 | ប៉ុន្ដែក្នុងចំណោមអ្នករាល់គ្នាវិញ មិនមែនដូច្នោះឡើយ អ្នកណាដែលចង់ធ្វើធំក្នុងចំណោមអ្នករាល់គ្នា អ្នកនោះត្រូវធ្វើជាអ្នកបម្រើអ្នករាល់គ្នាវិញ | |
Mark | KhmerNT | 10:44 | ហើយអ្នកណាចង់ធ្វើជាទីមួយក្នុងចំណោមអ្នករាល់គ្នា អ្នកនោះត្រូវធ្វើជាបាវបម្រើមនុស្សគ្រប់គ្នា | |
Mark | KhmerNT | 10:45 | ដ្បិតសូម្បីតែកូនមនុស្ស ក៏មិនបានមកឲ្យគេបម្រើដែរ ប៉ុន្ដែមកបម្រើគេវិញ ទាំងប្រគល់ជីវិតខ្លួនទុកជាថ្លៃលោះសម្រាប់មនុស្សជាច្រើនផង»។ | |
Mark | KhmerNT | 10:46 | ពួកគេមកដល់ក្រុងយេរីខូរ ហើយពេលព្រះអង្គ និងពួកសិស្សរួមជាមួយមនុស្សច្រើនកុះករកំពុងធ្វើដំណើរចេញពីក្រុងយេរីខូរ នោះមានអ្នកសុំទានម្នាក់ ខ្វាក់ភ្នែក ឈ្មោះបារទីមេ ជាកូនប្រុសលោកទីមេកំពុងតែអង្គុយនៅចិញ្ចើមផ្លូវ | |
Mark | KhmerNT | 10:47 | ហើយពេលឮថា នោះជាព្រះយេស៊ូអ្នកក្រុងណាសារ៉ែត គាត់ចាប់ផ្ដើមស្រែកឡើងថា៖ «ព្រះយេស៊ូជាពូជពង្សដាវីឌអើយ! សូមមេត្ដាខ្ញុំផង!» | |
Mark | KhmerNT | 10:48 | មនុស្សជាច្រើនបានបន្ទោសឲ្យគាត់នៅស្ងៀម ប៉ុន្ដែគាត់ស្រែកកាន់តែខ្លាំងឡើងៗថា៖ «ព្រះយេស៊ូ ជាពូជពង្សដាវីឌអើយ! សូមមេត្ដាខ្ញុំផង!» | |
Mark | KhmerNT | 10:49 | ព្រះយេស៊ូក៏ឈប់ និងមានបន្ទូលថា៖ «ចូរហៅគាត់មក» គេក៏ហៅបុរសខ្វាក់នោះ ទាំងនិយាយទៅគាត់ថា៖ «ចូរអរសប្បាយ ហើយក្រោកឈរឡើង លោកហៅអ្នកហើយ» | |
Mark | KhmerNT | 10:51 | ព្រះយេស៊ូក៏មានបន្ទូលតបទៅគាត់ថា៖ «តើអ្នកចង់ឲ្យខ្ញុំធ្វើអ្វីឲ្យអ្នក?» បុរសខ្វាក់នោះទូលទៅព្រះអង្គថា៖ «លោកគ្រូអើយ! សូមធ្វើឲ្យភ្នែកខ្ញុំមើលឃើញផង» | |