MARK
Chapter 4
Mark | KhmerNT | 4:1 | ព្រះអង្គបានចាប់ផ្ដើមបង្រៀនម្ដងទៀតនៅមាត់បឹង ហើយបណ្ដាជនបានមកជួបជុំគ្នាយ៉ាងច្រើនកុះករនៅជុំវិញព្រះអង្គ ដូច្នេះ ព្រះអង្គយាងចុះទៅអង្គុយលើទូកក្នុងបឹង រីឯបណ្ដាជនទាំងអស់ក៏នៅលើគោកតាមមាត់បឹង | |
Mark | KhmerNT | 4:2 | ព្រះអង្គបានបង្រៀនពួកគេអំពីសេចក្ដីជាច្រើនជារឿងប្រៀបប្រដូច ហើយនៅក្នុងសេចក្ដីបង្រៀននោះ ព្រះអង្គមានបន្ទូលទៅគេថា៖ | |
Mark | KhmerNT | 4:4 | ពេលកំពុងព្រោះ គ្រាប់ពូជខ្លះបានធ្លាក់ទៅលើផ្លូវ ហើយសត្វស្លាបបានមកចឹកស៊ីអស់ | |
Mark | KhmerNT | 4:5 | គ្រាប់ពូជខ្លះទៀតក៏ធ្លាក់ទៅលើកន្លែងមានថ្មពុំសូវមានដី ហើយក៏ដុះឡើងភ្លាម ពីព្រោះដីមិនជ្រៅ | |
Mark | KhmerNT | 4:7 | គ្រាប់ពូជខ្លះទៀតក៏ធ្លាក់ទៅលើដីមានបន្លា ហើយបន្លាក៏ដុះឡើងរឹបរួតគ្រាប់ពូជនោះ មិនឲ្យបង្កើតផលបាន | |
Mark | KhmerNT | 4:8 | ឯគ្រាប់ពូជខ្លះទៀត ធ្លាក់ទៅលើដីល្អ ហើយដុះឡើងបង្កើតផលជាច្រើន មួយគ្រាប់ឲ្យផលសាមសិប មួយគ្រាប់ឲ្យផលហុកសិប និងមួយគ្រាប់ឲ្យផលមួយរយ»។ | |
Mark | KhmerNT | 4:10 | នៅពេលព្រះអង្គគង់នៅតែឯង សាវកទាំងដប់ពីរ និងអ្នកផ្សេងទៀតដែលនៅជុំវិញព្រះអង្គ បានទូលសួរព្រះអង្គពីរឿងប្រៀបប្រដូចទាំងនោះ | |
Mark | KhmerNT | 4:11 | ព្រះអង្គក៏មានបន្ទូលទៅគេថា៖ «អាថ៌កំបាំងនៃនគរព្រះជាម្ចាស់បានប្រទានមកអ្នករាល់គ្នា ប៉ុន្ដែសម្រាប់អ្នកក្រៅ សេចក្ដីទាំងនោះបានមកដល់គេតាមរយៈរឿងប្រៀបប្រដូចវិញ | |
Mark | KhmerNT | 4:12 | ដើម្បីឲ្យពួកគេមើល តែមិនឃើញ ឲ្យស្ដាប់ តែមិនយល់ ក្រែងលោគេប្រែចិត្ដ ហើយទទួលបានការលើកលែងទោស» | |
Mark | KhmerNT | 4:13 | ហើយព្រះអង្គមានបន្ទូលទៅពួកគេទៀតថា៖ «តើអ្នករាល់គ្នាមិនយល់រឿងប្រៀបប្រដូចនេះទេឬ? បើដូច្នេះ តើធ្វើដូចម្ដេចឲ្យអ្នករាល់គ្នាយល់រឿងប្រៀបប្រដូចទាំងអស់បាន? | |
Mark | KhmerNT | 4:15 | អ្នកខ្លះប្រៀបបាននឹងគ្រាប់ពូជដែលនៅតាមផ្លូវ ជាកន្លែងដែលគ្រាប់ពូជព្រោះចុះទៅ ពេលគេឮព្រះបន្ទូលភ្លាម អារក្សសាតាំងក៏មក ហើយឆក់យកព្រះបន្ទូលដែលបានព្រោះនៅក្នុងគេនោះទៅ | |
Mark | KhmerNT | 4:16 | អ្នកខ្លះប្រៀបបាននឹងគ្រាប់ពូជដែលព្រោះចុះទៅលើកន្លែងមានថ្ម ពេលគេឮព្រះបន្ទូលក៏ទទួលយកភ្លាមដោយអំណរ | |
Mark | KhmerNT | 4:17 | ប៉ុន្ដែដោយព្រោះគេមិនចាក់ឫស គេធន់បានតែមួយរយៈពេលខ្លីប៉ុណ្ណោះ កាលណាមានទុក្ខលំបាក ឬការបៀតបៀនកើតឡើងដោយព្រោះព្រះបន្ទូល គេក៏រវាតចិត្ដភ្លាម | |
Mark | KhmerNT | 4:18 | ឯអ្នកដទៃទៀតប្រៀបបាននឹងគ្រាប់ពូជ ដែលបានព្រោះចុះទៅលើគុម្ពបន្លា គេឮព្រះបន្ទូល | |
Mark | KhmerNT | 4:19 | ប៉ុន្ដែពេលសេចក្ដីខ្វល់ខ្វាយនៃជីវិត សេចក្ដីបោកបញ្ចោតនៃទ្រព្យសម្បត្ដិ និងសេចក្ដីប៉ងប្រាថ្នាផ្សេងៗចូលមក នោះក៏រួបរឹតព្រះបន្ទូលមិនឲ្យបង្កើតផលផ្លែ | |
Mark | KhmerNT | 4:20 | ហើយអ្នកខ្លះទៀតប្រៀបបាននឹងគ្រាប់ពូជ ដែលបានព្រោះចុះទៅលើដីល្អ គេឮព្រះបន្ទូលក៏ទទួលយក ហើយបង្កើតផលផ្លែ មួយជាសាមសិប មួយជាហុកសិប និងមួយជាមួយរយ»។ | |
Mark | KhmerNT | 4:21 | បន្ទាប់មក ព្រះអង្គមានបន្ទូលទៅគេថា៖ «តើគេយកចង្កៀងទៅដាក់នៅក្រោមថាំង ឬនៅក្រោមគ្រែឬ? តើគេមិនដាក់វានៅលើជើងចង្កៀងទេឬអី? | |
Mark | KhmerNT | 4:22 | ដ្បិតគ្មានការលាក់កំបាំងអ្វីដែលមិនបានបើកសំដែងឲ្យឃើញនោះឡើយ ហើយក៏គ្មានអាថ៌កំបាំងអ្វីដែលមិនបានលាតត្រដាងចេញមកនោះដែរ | |
Mark | KhmerNT | 4:24 | ព្រះអង្គក៏មានបន្ទូលទៅគេទៀតថា៖ «ចូរពិចារណាពីសេចក្ដីដែលអ្នករាល់គ្នាស្ដាប់ចុះ។ រង្វាល់ដែលអ្នករាល់គ្នាវាល់ឲ្យគេ អ្នករាល់គ្នានឹងទទួលតាមរង្វាល់ដែលអ្នករាល់គ្នាបានវាល់ឲ្យគេ ទាំងបន្ថែមឲ្យអ្នករាល់គ្នាទៀតផង | |
Mark | KhmerNT | 4:25 | ដ្បិតអ្នកណាដែលមាន នឹងបន្ថែមឲ្យ ប៉ុន្ដែអ្នកណាដែលគ្មាននឹងត្រូវដកយកវិញ សូម្បីតែអ្វីដែលអ្នកនោះមានផង»។ | |
Mark | KhmerNT | 4:26 | ព្រះអង្គមានបន្ទូលទៅគេថា៖ «នគរព្រះជាម្ចាស់ប្រៀបបាននឹងមនុស្សម្នាក់ ព្រោះគ្រាប់ពូជទៅលើដី | |
Mark | KhmerNT | 4:27 | ហើយគាត់ដេកនៅពេលយប់ ក្រោកឡើងនៅពេលថ្ងៃ គាត់មិនបានដឹងថា គ្រាប់ពូជនោះចេញពន្លកដុះឡើងតាមរបៀបណាទេ។ | |
Mark | KhmerNT | 4:28 | ដីបង្កើតផលដោយខ្លួនឯង មុនដំបូងជាពន្លក បន្ទាប់មក ចេញជាកួរ ហើយក្រោយមកទៀតចេញជាគ្រាប់ស្រូវពេញលេញ | |
Mark | KhmerNT | 4:29 | ប៉ុន្ដែនៅពេលស្រូវទុំ គាត់ក៏យកកណ្ដៀវមកច្រូតភ្លាម ព្រោះដល់រដូវច្រូតកាត់ហើយ»។ | |
Mark | KhmerNT | 4:30 | ព្រះអង្គមានបន្ទូលថា៖ «តើយើងប្រៀបធៀបនគរព្រះជាម្ចាស់ទៅនឹងអ្វី ឬតើយើងនឹងប្រើរឿងអ្វី ដើម្បីពន្យល់ពីនគរព្រះជាម្ចាស់? | |
Mark | KhmerNT | 4:31 | នគរព្រះជាម្ចាស់ប្រៀបដូចជាគ្រាប់មូតា ជាគ្រាប់តូចល្អិតជាងគ្រាប់ពូជណាៗទាំងអស់នៅលើផែនដី | |
Mark | KhmerNT | 4:32 | ប៉ុន្ដែនៅពេលដែលគេព្រោះគ្រាប់ពូជនោះទៅ វាក៏ដុះឡើងធំជាងរុក្ខជាតិទាំងអស់ និងមានមែកធំៗ ហើយសត្វស្លាបហើរលើអាកាសអាចធ្វើសំបុកក្រោមម្លប់របស់វាបាន»។ | |
Mark | KhmerNT | 4:33 | ព្រះអង្គបានប្រកាសព្រះបន្ទូលដល់ពួកគេជារឿងប្រៀបប្រដូចស្រដៀងគ្នាជាច្រើនដែលពួកគេអាចស្ដាប់បាន។ | |
Mark | KhmerNT | 4:34 | ព្រះអង្គមិនបានមានបន្ទូលទៅពួកគេ ក្រៅពីរឿងប្រៀបប្រដូចឡើយ តែពេលនៅតែឯងជាមួយនឹងពួកសិស្ស ព្រះអង្គបានពន្យល់ប្រាប់សព្វគ្រប់។ | |
Mark | KhmerNT | 4:35 | នៅល្ងាចថ្ងៃនោះ ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ចូរយើងឆ្លងទៅឯត្រើយម្ខាង»។ | |
Mark | KhmerNT | 4:36 | ពួកគេក៏ចាកចេញពីបណ្ដាជន ឯព្រះយេស៊ូនៅតែគង់នៅលើទូកនោះ និងមានទូកផ្សេងទៀតបានទៅជាមួយព្រះអង្គដែរ។ | |
Mark | KhmerNT | 4:37 | មានខ្យល់ព្យុះធំមួយកើតឡើង ហើយរលកបានបោកបក់ទៅលើទូក ធ្វើឲ្យទឹកចូលស្ទើរពេញទូក | |
Mark | KhmerNT | 4:38 | តែព្រះអង្គគង់នៅកន្សៃទូក ផ្ទំលក់លើខ្នើយ ហើយពួកគេក៏ដាស់ព្រះអង្គ និងទូលទៅព្រះអង្គថា៖ «លោកគ្រូ! យើងវិនាសហើយ! តើលោកមិនខ្វល់ខ្វាយទេឬ?» | |
Mark | KhmerNT | 4:39 | ព្រះអង្គបានភ្ញាក់ឡើង ហើយបន្ទោសខ្យល់ និងមានបន្ទូលទៅកាន់រលកថា៖ «ចូរស្ងប់ ហើយស្ងៀមទៅ!» នោះខ្យល់ក៏ស្ងប់ ហើយក៏មានភាពស្ងាត់ឈឹង | |
Mark | KhmerNT | 4:40 | ព្រះអង្គមានបន្ទូលទៅគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាភ័យខ្លាចដូច្នេះ? តើអ្នករាល់គ្នានៅតែគ្មានជំនឿឬ?» | |