EPHESIANS
Chapter 4
Ephe | KhmerNT | 4:1 | ដូច្នេះ ខ្ញុំជាអ្នកទោសក្នុងព្រះអម្ចាស់ សូមដាស់តឿនអ្នករាល់គ្នាឲ្យរស់នៅស័ក្តិសមនឹងការត្រាស់ហៅដែលអ្នករាល់គ្នាបានទទួល | |
Ephe | KhmerNT | 4:2 | ដោយការបន្ទាបខ្លួន និងចិត្ដស្លូតបូតគ្រប់យ៉ាង ដោយសេចក្ដីអត់ធ្មត់ ហើយទ្រាំទ្រគ្នាទៅវិញទៅមកនៅក្នុងសេចក្ដីស្រឡាញ់ | |
Ephe | KhmerNT | 4:4 | មានរូបកាយតែមួយ ព្រះវិញ្ញាណតែមួយ ដូចដែលអ្នករាល់គ្នាបានទទួលការត្រាស់ហៅមកក្នុងសេចក្ដីសង្ឃឹមតែមួយនោះដែរ | |
Ephe | KhmerNT | 4:6 | ព្រះជាម្ចាស់តែមួយ ជាព្រះវរបិតានៃទាំងអស់ ដែលខ្ពស់លើទាំងអស់ ហើយធ្វើការតាមរយៈទាំងអស់ ព្រមទាំងគង់នៅក្នុងទាំងអស់ | |
Ephe | KhmerNT | 4:8 | ហេតុនេះហើយ បានជាមានសេចក្ដីចែងទុកថា នៅពេលព្រះអង្គយាងឡើងទៅស្ថានដ៏ខ្ពស់ ព្រះអង្គបានចាប់ពួកឈ្លើយយកទៅ ហើយព្រះអង្គបានប្រទានអំណោយទានដល់មនុស្ស។ | |
Ephe | KhmerNT | 4:9 | តើពាក្យ យាងឡើងទៅ មានន័យដូចម្ដេច? តើព្រះអង្គមិនបានយាងចុះទៅឯស្ថានដែលទាបជាងផែនដីទេឬអី? | |
Ephe | KhmerNT | 4:10 | ព្រះអង្គដែលបានយាងចុះ ក៏ជាព្រះតែមួយដែរ ដែលបានយាងឡើងទៅខ្ពស់លើអស់ទាំងស្ថានសួគ៌ ដើម្បីឲ្យព្រះអង្គអាចបំពេញគ្រប់ការទាំងអស់បាន។ | |
Ephe | KhmerNT | 4:11 | ព្រះអង្គបានប្រទានឲ្យអ្នកខ្លះធ្វើជាសាវក អ្នកខ្លះជាអ្នកនាំព្រះបន្ទូល អ្នកខ្លះជាអ្នកប្រកាសដំណឹងល្អ អ្នកខ្លះទៀតជាគ្រូគង្វាល និងជាគ្រូបង្រៀន | |
Ephe | KhmerNT | 4:12 | ដើម្បីឲ្យពួកបរិសុទ្ធបានគ្រប់លក្ខណ៍សម្រាប់កិច្ចការបម្រើ និងការស្អាងរូបកាយរបស់ព្រះគ្រិស្ដ | |
Ephe | KhmerNT | 4:13 | រហូតទាល់តែយើងទាំងអស់គ្នាមានភាពតែមួយនៅក្នុងជំនឿ និងការស្គាល់ព្រះរាជបុត្រារបស់ព្រះជាម្ចាស់ ទាំងត្រលប់ជាមនុស្សពេញវ័យ ហើយដល់ខ្នាតកំពស់នៃសេចក្តីពោរពេញរបស់ព្រះគ្រិស្ដ។ | |
Ephe | KhmerNT | 4:14 | ដូច្នេះ យើងមិនត្រូវនៅជាទារកទៀតឡើយ យើងមិនត្រូវឃ្លេងឃ្លោង ហើយរសាត់ចុះឡើងតាមខ្យល់នៃសេចក្ដីបង្រៀនគ្រប់បែបយ៉ាង និងតាមឧបាយកលរបស់មនុស្សដែលមានល្បិចប៉ិនប្រសប់ក្នុងការបោកប្រាស់ | |
Ephe | KhmerNT | 4:15 | ផ្ទុយទៅវិញ ចូរយើងនិយាយសេចក្ដីពិតនៅក្នុងសេចក្ដីស្រឡាញ់ ហើយចូរចម្រើនឡើងក្នុងគ្រប់ការទាំងអស់ឲ្យដល់ព្រះអង្គដែលជាព្រះសិរ គឺជាព្រះគ្រិស្ដ | |
Ephe | KhmerNT | 4:16 | ដែលបានផ្គុំ និងភ្ជាប់រូបកាយទាំងមូលឡើងដោយសារសន្លាក់ទាំងអស់ដែលទ្រទ្រង់ ស្របទៅតាមកម្រិតសមត្ថភាពរៀងៗខ្លួនរបស់ផ្នែកនិមួយៗ ដែលធ្វើឲ្យរូបកាយចម្រើនឡើង ដើម្បីនឹងស្អាងរូបកាយនោះឡើងនៅក្នុងសេចក្ដីស្រឡាញ់។ | |
Ephe | KhmerNT | 4:17 | ដូច្នេះហើយ ខ្ញុំនិយាយសេចក្ដីនេះ ទាំងធ្វើបន្ទាល់នៅក្នុងព្រះអម្ចាស់ថា អ្នករាល់គ្នាកុំរស់នៅដូចជាសាសន៍ដទៃដែលរស់នៅតាមគំនិតឥតប្រយោជន៍របស់ពួកគេទៀតឡើយ | |
Ephe | KhmerNT | 4:18 | គំនិតរបស់ពួកគេត្រូវបានធ្វើឲ្យងងឹតសូន្យសុង ហើយបានដាច់ចេញពីព្រះជន្មរបស់ព្រះជាម្ចាស់ដោយសារភាពល្ងង់ខ្លៅដែលមាននៅក្នុងពួកគេ និងដោយសារចិត្ដរឹងរូសរបស់ពួកគេ។ | |
Ephe | KhmerNT | 4:19 | ពួកគេលែងដឹងខុសត្រូវ ហើយបណ្ដោយខ្លួនទៅតាមការល្មោភកាម ដើម្បីប្រព្រឹត្ដសេចក្ដីស្មោកគ្រោកគ្រប់បែបយ៉ាងដោយមិនចេះស្កប់ស្កល់ឡើយ | |
Ephe | KhmerNT | 4:21 | អ្នករាល់គ្នាពិតជាបានឮអំពីព្រះអង្គ និងបានទទួលការបង្រៀនក្នុងព្រះអង្គ ដែលស្របទៅតាមសេចក្ដីពិតក្នុងព្រះយេស៊ូហើយ | |
Ephe | KhmerNT | 4:22 | គឺឲ្យអ្នករាល់គ្នាដោះមនុស្សចាស់ចោល ជាកិរិយាកាលពីមុន ដែលត្រូវបំផ្លាញដោយចំណង់តណ្ហាបោកបញ្ឆោត | |
Ephe | KhmerNT | 4:24 | ទាំងពាក់មនុស្សថ្មីដែលត្រូវបានបង្កើតឡើងដូចព្រះជាម្ចាស់ ដែលមានសេចក្ដីសុចរិត និងសេចក្ដីបរិសុទ្ធរបស់សេចក្ដីពិត។ | |
Ephe | KhmerNT | 4:25 | ដូច្នេះ កាលបានដោះសេចក្ដីភូតភរចោលហើយ ចូរយើងម្នាក់ៗនិយាយសេចក្ដីពិតទៅកាន់អ្នកជិតខាងរបស់ខ្លួន ដ្បិតយើងជាអវយវៈរបស់គ្នាទៅវិញទៅមក។ | |
Ephe | KhmerNT | 4:26 | ចូរខឹងចុះ ប៉ុន្ដែកុំធ្វើបាបឡើយ ចូរកុំឲ្យកំហឹងរបស់អ្នករាល់គ្នានៅរហូតដល់ថ្ងៃលិច | |
Ephe | KhmerNT | 4:28 | អ្នកដែលលួច ចូរកុំលួចទៀត ប៉ុន្ដែចូរខំធ្វើការយ៉ាងនឿយហត់ចុះ គឺធ្វើកិច្ចការដែលមានប្រយោជន៍ដោយដៃរបស់ខ្លួនវិញ ដើម្បីឲ្យមានអ្វីចែកដល់អ្នកដែលខ្វះខាត។ | |
Ephe | KhmerNT | 4:29 | កុំឲ្យមានពាក្យអាក្រក់ណាចេញពីមាត់អ្នករាល់គ្នាឡើយ ផ្ទុយទៅវិញ ត្រូវនិយាយពាក្យល្អៗសម្រាប់ការស្អាងចិត្ដតាមដែលត្រូវការ ដើម្បីផ្ដល់ព្រះគុណដល់អស់អ្នកដែលស្ដាប់។ | |
Ephe | KhmerNT | 4:30 | កុំធ្វើឲ្យព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះជាម្ចាស់ព្រួយព្រះហឫទ័យឡើយ ដ្បិតអ្នករាល់គ្នាទទួលបានការបោះត្រា ដែលជាព្រះវិញ្ញាណបរិសុទ្ធសម្រាប់ថ្ងៃនៃសេចក្ដីប្រោសលោះ។ | |
Ephe | KhmerNT | 4:31 | ចូរដកយកអស់ទាំងសេចក្ដីជូរចត់ កំហឹង ចិត្ដក្ដៅក្រហាយ ជម្លោះឡូឡា ការជេរប្រមាថ រួមទាំងសេចក្ដីអាក្រក់គ្រប់ប៉ែបយ៉ាងចេញពីអ្នករាល់គ្នាចុះ | |