Toggle notes
Chapter 1
II T | KhmerNT | 1:1 | ខ្ញុំប៉ូល ស៊ីលវ៉ាន និងធីម៉ូថេ ជូនចំពោះក្រុមជំនុំនៅក្រុងថែស្សាឡូនីច ដែលនៅក្នុងព្រះជាម្ចាស់ ជាព្រះវរបិតារបស់យើង និងព្រះអម្ចាស់យេស៊ូគ្រិស្ដ។ | |
II T | KhmerNT | 1:2 | សូមព្រះជាម្ចាស់ ជាព្រះវរបិតារបស់យើង និងព្រះអម្ចាស់យេស៊ូគ្រិស្ដប្រទានព្រះគុណ និងសេចក្ដីសុខសាន្តដល់អ្នករាល់គ្នា។ | |
II T | KhmerNT | 1:3 | បងប្អូនអើយ! យើងត្រូវអរព្រះគុណព្រះជាម្ចាស់ជានិច្ចអំពីអ្នករាល់គ្នា ដ្បិតជាការស័ក្តសមណាស់ ពីព្រោះជំនឿរបស់អ្នករាល់គ្នាចម្រើនឡើងយ៉ាងខ្លាំង ហើយសេចក្ដីស្រឡាញ់ដែលអ្នករាល់គ្នាមានចំពោះគ្នាទៅវិញទៅមក ក៏ចម្រើនឡើងដែរ។ | |
II T | KhmerNT | 1:4 | ដូច្នេះហើយបានជាយើងអួតអំពីអ្នករាល់គ្នានៅតាមក្រុមជំនុំទាំងឡាយរបស់ព្រះជាម្ចាស់ ដោយព្រោះជំនឿ និងការស៊ូទ្រាំ ដែលអ្នករាល់គ្នាមាននៅក្នុងការបៀតបៀន និងសេចក្ដីវេទនាគ្រប់បែបយ៉ាង។ | |
II T | KhmerNT | 1:5 | នោះជាភស្ដុតាងអំពីការជំនុំជម្រះដ៏សុចរិតរបស់ព្រះជាម្ចាស់ ដើម្បីឲ្យអ្នករាល់គ្នាបានរាប់ជាស័ក្តិសមនឹងនគររបស់ព្រះជាម្ចាស់ ដ្បិតអ្នករាល់គ្នារងទុក្ខដោយព្រោះនគរនោះឯង។ | |
II T | KhmerNT | 1:6 | ដ្បិតនេះជាសេចក្ដីសុចរិតនៅចំពោះព្រះជាម្ចាស់ គឺព្រះអង្គនឹងសងសេចក្ដីវេទនាដល់ពួកអ្នកដែលធ្វើទុក្ខអ្នករាល់គ្នាវិញ | |
II T | KhmerNT | 1:7 | ហើយឲ្យអ្នករាល់គ្នាដែលត្រូវគេធ្វើទុក្ខបានសម្រាកជាមួយយើង នៅពេលដែលព្រះអម្ចាស់យេស៊ូលេចមកពីស្ថានសួគ៌ជាមួយពួកទេវតាដ៏មានអំណាចរបស់ព្រះអង្គ | |
II T | KhmerNT | 1:8 | នៅក្នុងអណ្ដាតភ្លើង ដើម្បីសងសឹកអស់អ្នកមិនស្គាល់ព្រះជាម្ចាស់ និងអស់អ្នកមិនស្ដាប់តាមដំណឹងល្អរបស់ព្រះយេស៊ូជាព្រះអម្ចាស់របស់យើង។ | |
II T | KhmerNT | 1:9 | ពួកគេនឹងទទួលទោសជាសេចក្ដីវិនាសដ៏អស់កល្បជានិច្ច គឺឃ្លាតឆ្ងាយពីព្រះភក្ដ្រព្រះអម្ចាស់ និងពីអំណាចដ៏មានសិរីរុងរឿងរបស់ព្រះអង្គ | |
II T | KhmerNT | 1:10 | នៅពេលដែលព្រះអង្គយាងមក ដើម្បីទទួលការលើកតម្កើងនៅក្នុងចំណោមពួកបរិសុទ្ធ និងដើម្បីទទួលការស្ងើចសរសើរនៅក្នុងចំណោមពួកអ្នកជឿទាំងអស់នៅថ្ងៃនោះ ព្រោះអ្នករាល់គ្នាបានជឿសេចក្ដីបន្ទាល់របស់យើងហើយ។ | |
II T | KhmerNT | 1:11 | ហេតុនេះហើយបានជាយើងអធិស្ឋានឲ្យអ្នករាល់គ្នាជានិច្ច សូមឲ្យព្រះជាម្ចាស់របស់យើងរាប់អ្នករាល់គ្នាជាស័ក្តិសមនឹងការត្រាស់ហៅរបស់ព្រះអង្គ ហើយឲ្យព្រះអង្គសម្រេចគ្រប់ទាំងបំណងល្អ និងកិច្ចការដែលធ្វើដោយជំនឿ ដោយអំណាចរបស់ព្រះអង្គ | |
Chapter 2
II T | KhmerNT | 2:1 | បងប្អូនអើយ! ចំពោះការយាងមករបស់ព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើង និងការដែលយើងត្រូវជួបជុំគ្នានៅចំពោះមុខរបស់ព្រះអង្គនោះ យើងអង្វរអ្នករាល់គ្នាថា | |
II T | KhmerNT | 2:2 | កុំប្រញាប់ជ្រួលច្របល់ ឬស្លន់ស្លោឡើយ ទោះបីដោយសារវិញ្ញាណណា ពាក្យសំដីណា ឬសំបុត្រណាដែលទំនងជាមកពីយើងក្ដីដែលថា ថ្ងៃរបស់ព្រះអម្ចាស់បានមកដល់ហើយ។ | |
II T | KhmerNT | 2:3 | កុំឲ្យអ្នកណាម្នាក់បញ្ឆោតអ្នករាល់គ្នាបានដោយរបៀបណាមួយឡើយ ដ្បិតថ្ងៃនោះនឹងមិនមកដល់ឡើយ លុះត្រាតែការបះបោរ និងអាប្រឆាំងច្បាប់ គឺកូននៃសេចក្ដីវិនាសលេចមកជាមុនសិន | |
II T | KhmerNT | 2:4 | វាគឺជាអ្នកប្រឆាំង ហើយលើកតម្កើងខ្លួនខ្ពស់ជាងអ្វីៗដែលគេហៅថាព្រះ ឬអ្វីៗដែលគេថ្វាយបង្គំផង ដូច្នេះហើយបានជាវាអង្គុយក្នុងព្រះវិហាររបស់ព្រះជាម្ចាស់ ហើយតាំងខ្លួនជាព្រះទៀតផង។ | |
II T | KhmerNT | 2:5 | តើអ្នករាល់គ្នាមិនចាំថា កាលខ្ញុំនៅជាមួយអ្នករាល់គ្នា ខ្ញុំបានប្រាប់អ្នករាល់គ្នាអំពីសេចក្ដីទាំងនេះហើយទេឬ? | |
II T | KhmerNT | 2:6 | ហើយឥឡូវនេះ អ្នករាល់គ្នាស្គាល់អ្វីដែលឃាត់វាហើយ ដើម្បីឲ្យវាលេចមកតាមពេលកំណត់របស់វា។ | |
II T | KhmerNT | 2:7 | ដ្បិតអាថ៌កំបាំងរបស់ការប្រឆាំងច្បាប់កំពុងធ្វើសកម្មភាពស្រាប់ហើយ គ្រាន់តែឥឡូវនេះមានអ្នកកំពុងឃាត់វា លុះត្រាតែអ្នកនោះត្រូវដកចេញ | |
II T | KhmerNT | 2:8 | ទើបអាប្រឆាំងច្បាប់នោះលេចមក ហើយព្រះអម្ចាស់យេស៊ូនឹងសម្លាប់វាដោយខ្យល់ពីព្រះឱស្ឋរបស់ព្រះអង្គ ទាំងធ្វើឲ្យវាវិនាសដោយរស្មីនៃការយាងមករបស់ព្រះអង្គ | |
II T | KhmerNT | 2:9 | អាប្រឆាំងច្បាប់នោះនឹងមកដោយសារអំណាចរបស់អារក្សសាតាំង ទាំងមានឫទ្ធិ ទីសំគាល់ និងការអស្ចារ្យក្លែងក្លាយគ្រប់បែបយ៉ាង | |
II T | KhmerNT | 2:10 | ព្រមទាំងការឆបោកដ៏ទុច្ចរិតគ្រប់យ៉ាងចំពោះអស់អ្នកដែលត្រូវវិនាស ព្រោះពួកគេមិនព្រមស្រឡាញ់សេចក្ដីពិត ដើម្បីឲ្យបានសង្គ្រោះឡើយ។ | |
II T | KhmerNT | 2:11 | ហេតុនេះហើយបានជាព្រះជាម្ចាស់ចាត់ឲ្យសេចក្ដីបោកប្រាស់ដ៏មានអំណាចមក ដើម្បីឲ្យពួកគេជឿលើសេចក្ដីភូតភរ | |
II T | KhmerNT | 2:12 | និងដើម្បីឲ្យអស់អ្នកដែលមិនជឿលើសេចក្ដីពិត ប៉ុន្តែពេញចិត្តនឹងសេចក្ដីទុច្ចរិតត្រូវទទួលទោស។ | |
II T | KhmerNT | 2:13 | ឱ បងប្អូនដែលព្រះអម្ចាស់ស្រឡាញ់អើយ! យើងត្រូវអរព្រះគុណព្រះជាម្ចាស់សម្រាប់អ្នករាល់គ្នាជានិច្ច ព្រោះព្រះជាម្ចាស់បានជ្រើសរើសអ្នករាល់គ្នាទុកជាផលដំបូងសម្រាប់សេចក្ដីសង្គ្រោះដោយសារព្រះវិញ្ញាណញែកអ្នករាល់គ្នាជាបរិសុទ្ធ ហើយដោយសារអ្នករាល់គ្នាមានជំនឿលើសេចក្ដីពិត។ | |
II T | KhmerNT | 2:14 | ព្រះអង្គបានត្រាស់ហៅអ្នករាល់គ្នាសម្រាប់សេចក្ដីសង្គ្រោះនេះតាមរយៈដំណឹងល្អរបស់យើង ដើម្បីឲ្យអ្នករាល់គ្នាទទួលបានសិរីរុងរឿងរបស់ព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើង។ | |
II T | KhmerNT | 2:15 | ដូច្នេះ បងប្អូនអើយ! ចូរឈរឲ្យមាំមួន ហើយកាន់តាមសេចក្ដីដែលយើងបានបង្រៀនអ្នករាល់គ្នាចុះ ទោះបីដោយពាក្យសំដី ឬសំបុត្រក្ដី។ | |
II T | KhmerNT | 2:16 | សូមឲ្យព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់របស់យើង និងព្រះជាម្ចាស់ជាព្រះវរបិតា ដែលព្រះអង្គស្រឡាញ់យើង ព្រមទាំងប្រទានសេចក្ដីកម្សាន្ដចិត្ដដ៏អស់កល្បជានិច្ច និងសេចក្ដីសង្ឃឹមដ៏ប្រសើរតាមរយៈព្រះគុណ | |
Chapter 3
II T | KhmerNT | 3:1 | នៅទីបញ្ចប់នេះ បងប្អូនអើយ! សូមអធិស្ឋានឲ្យយើងផង ដើម្បីឲ្យព្រះបន្ទូលរបស់ព្រះអម្ចាស់បានប្រកាសចេញទៅយ៉ាងឆាប់រហ័ស និងទទួលបានការសរសើរដូចជានៅក្នុងចំណោមអ្នករាល់គ្នាដែរ | |
II T | KhmerNT | 3:2 | ហើយឲ្យយើងបានរួចផុតពីមនុស្សពាល និងពីមនុស្សអាក្រក់ ដ្បិតមិនមែនគ្រប់គ្នាសុទ្ធតែមានជំនឿទេ | |
II T | KhmerNT | 3:3 | ប៉ុន្ដែព្រះអម្ចាស់ស្មោះត្រង់ ព្រះអង្គនឹងពង្រឹងអ្នករាល់គ្នាឲ្យមាំមួនឡើង ហើយការពារអ្នករាល់គ្នាពីអារក្សសាតាំងផង។ | |
II T | KhmerNT | 3:4 | យើងក៏ជឿជាក់នៅក្នុងព្រះអម្ចាស់អំពីអ្នករាល់គ្នាដែរថា អ្នករាល់គ្នាកំពុងប្រព្រឹត្ដ ហើយនឹងប្រព្រឹត្ដតទៀតតាមសេចក្ដីដែលយើងបានបង្គាប់មកអ្នករាល់គ្នា។ | |
II T | KhmerNT | 3:5 | សូមព្រះអម្ចាស់នាំចិត្តអ្នករាល់គ្នាទៅក្នុងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ និងការស៊ូទ្រាំរបស់ព្រះគ្រិស្ដចុះ។ | |
II T | KhmerNT | 3:6 | ឥឡូវនេះ បងប្អូនអើយ! យើងបង្គាប់អ្នករាល់គ្នាក្នុងព្រះនាមព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើងថា ចូរចៀសឲ្យផុតពីបងប្អូនណាដែលរស់នៅគ្មានសណ្ដាប់ធ្នាប់ ហើយមិនស្របតាមសេចក្ដីដែលអ្នករាល់គ្នាបានរៀនពីយើង | |
II T | KhmerNT | 3:7 | ដ្បិតអ្នករាល់គ្នាដឹងហើយថា ត្រូវយកតម្រាប់តាមយើងរបៀបណា ព្រោះយើងមិនបានរស់នៅដោយគ្មានសណ្ដាប់ធ្នាប់ក្នុងចំណោមអ្នករាល់គ្នាទេ | |
II T | KhmerNT | 3:8 | យើងក៏មិនបានបរិភោគអាហាររបស់អ្នកណាម្នាក់ដោយទទេដែរ គឺយើងធ្វើការនឿយហត់ ហើយលំបាកទាំងយប់ទាំងថ្ងៃ ដើម្បីកុំឲ្យយើងទៅជាបន្ទុកដល់អ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាឡើយ | |
II T | KhmerNT | 3:9 | នេះមិនមែនមានន័យថា យើងគ្មានសិទ្ធិនោះទេ គឺយើងធ្វើជាគំរូ ដើម្បីឲ្យអ្នករាល់គ្នាយកតម្រាប់តាមយើងវិញ | |
II T | KhmerNT | 3:10 | ដ្បិតកាលយើងនៅជាមួយអ្នករាល់គ្នា យើងបានបង្គាប់អ្នករាល់គ្នាអំពីការនេះដែរថា បើអ្នកណាមិនចង់ធ្វើការ មិនត្រូវឲ្យអ្នកនោះបរិភោគទេ | |
II T | KhmerNT | 3:11 | ព្រោះយើងឮថា មានអ្នកខ្លះក្នុងចំណោមអ្នករាល់គ្នារស់នៅគ្មានសណ្ដាប់ធ្នាប់ ហើយមិនធ្វើការអ្វីសោះ ប៉ុន្ដែចូលចិត្ដជ្រៀតជ្រែកកិច្ចការអ្នកដទៃ។ | |
II T | KhmerNT | 3:12 | ដូច្នេះយើងបង្គាប់ និងដាស់តឿនដល់មនុស្សបែបនោះក្នុងព្រះអម្ចាស់យេស៊ូគ្រិស្ដថា សូមឲ្យពួកគេធ្វើការដោយស្ងៀមស្ងាត់ ហើយបរិភោគអាហាររបស់ខ្លួនចុះ។ | |
II T | KhmerNT | 3:14 | បើអ្នកណាមិនស្តាប់តាមពាក្យសំដីរបស់យើងក្នុងសំបុត្រនេះទេ ចូរសំគាល់អ្នកនោះចុះ ហើយកុំឲ្យមានទំនាក់ទំនងជាមួយគេឡើយ ដើម្បីឲ្យគេខ្មាស | |
II T | KhmerNT | 3:15 | ប៉ុន្ដែមិនត្រូវរាប់គេជាសត្រូវឡើយ ផ្ទុយទៅវិញ ត្រូវដាស់តឿនគេដូចជាបងប្អូនវិញ។ | |
II T | KhmerNT | 3:16 | សូមព្រះអម្ចាស់នៃសេចក្ដីសុខសាន្តប្រទានសេចក្ដីសុខសាន្តដល់អ្នករាល់គ្នាគ្រប់ពេលវេលាជានិច្ច។ សូមព្រះអម្ចាស់គង់ជាមួយអ្នករាល់គ្នា។ | |
II T | KhmerNT | 3:17 | ខ្ញុំប៉ូលសរសេរពាក្យជម្រាបសួរនេះដោយផ្ទាល់ដៃ ហើយជាសំគាល់នៅក្នុងគ្រប់សំបុត្ររបស់ខ្ញុំ ខ្ញុំសរសេរដូច្នេះថា | |