Toggle notes
Chapter 1
Titu | KhmerNT | 1:1 | ខ្ញុំ ប៉ូល ជាបាវបម្រើរបស់ព្រះជាម្ចាស់ និងជាសាវករបស់ព្រះយេស៊ូគ្រិស្ដសម្រាប់ជំនឿរបស់ពួកអ្នកដែលព្រះជាម្ចាស់បានជ្រើសរើស និងការស្គាល់សេចក្ដីពិតដែលស្របតាមការគោរពកោតខ្លាចព្រះជាម្ចាស់ | |
Titu | KhmerNT | 1:2 | ដោយសង្ឃឹមលើជីវិតអស់កល្បជានិច្ច ដែលព្រះជាម្ចាស់ដ៏ស្មោះត្រង់បានសន្យាតាំងពីមុនអស់កល្បជានិច្ច | |
Titu | KhmerNT | 1:3 | ប៉ុន្ដែនៅពេលកំណត់ ព្រះអង្គបានបង្ហាញឲ្យឃើញព្រះបន្ទូលរបស់ព្រះអង្គតាមរយៈការប្រកាសដំណឹងល្អដែលខ្ញុំបានទទួលការផ្ទុកផ្ដាក់តាមសេចក្ដីបង្គាប់របស់ព្រះជាម្ចាស់ ជាព្រះអង្គសង្គ្រោះរបស់យើង។ | |
Titu | KhmerNT | 1:4 | ជូនចំពោះទីតុសជាកូនពិតប្រាកដស្របតាមជំនឿតែមួយ សូមឲ្យព្រះជាម្ចាស់ដ៏ជាព្រះវរបិតា និងព្រះគ្រិស្ដយេស៊ូជាព្រះអង្គសង្គ្រោះរបស់យើងប្រទានព្រះគុណ និងសេចក្ដីសុខសាន្តដល់អ្នក។ | |
Titu | KhmerNT | 1:5 | ខ្ញុំបានទុកអ្នកឲ្យនៅកោះក្រេតសម្រាប់ការនេះ គឺដើម្បីចាត់ចែងកិច្ចការដែលនៅសល់ឲ្យបានរៀបរយ ព្រមទាំងតែងតាំងឲ្យមានចាស់ទុំនៅគ្រប់ក្រុង ដូចដែលខ្ញុំបានបង្គាប់អ្នក | |
Titu | KhmerNT | 1:6 | អ្នកនោះជាអ្នកដែលឥតបន្ទោសបាន មានប្រពន្ធតែមួយ មានកូនជាអ្នកជឿ ដែលគ្មានអ្នកណាចោទប្រកាន់ថាខិលខូច ឬមិនស្ដាប់បង្គាប់ឡើយ។ | |
Titu | KhmerNT | 1:7 | ក្នុងនាមជាអ្នកមើលការខុសត្រូវរបស់ព្រះជាម្ចាស់ អ្នកមើលការខុសត្រូវនោះត្រូវតែជាអ្នកដែលឥតបន្ទោសបាន មិនធ្វើតាមទំនើងចិត្ដ មិនរហ័សខឹង មិនចំណូលស្រា មិនឆេវឆាវ ឬលោភចង់បានដោយថោកទាបឡើយ | |
Titu | KhmerNT | 1:8 | ផ្ទុយទៅវិញ ត្រូវចេះរាក់ទាក់ ស្រឡាញ់ការល្អ ដឹងខុសត្រូវ សុចរិត បរិសុទ្ធ ចេះទប់ចិត្ត | |
Titu | KhmerNT | 1:9 | ព្រមទាំងកាន់តាមព្រះបន្ទូលដ៏ពិត ស្របតាមសេចក្ដីដែលបានរៀន ដើម្បីអាចលើកទឹកចិត្ដអ្នកដទៃបាន តាមរយៈសេចក្ដីបង្រៀនត្រឹមត្រូវ និងបង្ហាញពួកអ្នកប្រឆាំងឲ្យដឹងកំហុសដែរ។ | |
Titu | KhmerNT | 1:10 | ដ្បិតមនុស្សមិនស្ដាប់បង្គាប់ មនុស្សនិយាយពាក្យឥតប្រយោជន៍ និងមនុស្សបោកបញ្ឆោត ពិតជាមានច្រើនណាស់ ជាពិសេសក្នុងចំណោមពួកកាត់ស្បែកនេះឯង។ | |
Titu | KhmerNT | 1:11 | ដូច្នេះ ត្រូវតែបិទមាត់អ្នកទាំងនោះ ដ្បិតដោយព្រោះតែការចំណេញដ៏ថោកទាប ពួកគេបានបំផ្លាញគ្រួសារទាំងឡាយដោយបង្រៀនសេចក្ដីដែលមិនគួរបង្រៀន។ | |
Titu | KhmerNT | 1:12 | មានម្នាក់ក្នុងចំណោមពួកគេ ជាអ្នកនាំព្រះបន្ទូលរបស់ពួកគេផ្ទាល់បាននិយាយថា អ្នកស្រុកក្រេតសុទ្ធតែជាពួកកុហក ជាសត្វសាហាវដ៏អាក្រក់ ជាពួកល្មោភស៊ី ហើយខ្ជិលច្រអូស។ | |
Titu | KhmerNT | 1:13 | សេចក្ដីបន្ទាល់នេះពិតណាស់ ដូច្នេះចូរស្ដីបន្ទោសពួកគេយ៉ាងតឹងរ៉ឹង ដើម្បីឲ្យពួកគេមានជំនឿត្រឹមត្រូវ | |
Titu | KhmerNT | 1:14 | ហើយកុំចាប់អារម្មណ៍នឹងរឿងព្រេងរបស់ជនជាតិយូដា ឬបញ្ញត្ដិរបស់មនុស្សដែលបែរចេញពីសេចក្ដីពិតនោះឡើយ។ | |
Titu | KhmerNT | 1:15 | ចំពោះពួកអ្នកដែលបរិសុទ្ធ អ្វីៗទាំងអស់ក៏បរិសុទ្ធ រីឯពួកអ្នកដែលស្មោកគ្រោក ហើយមិនជឿ គ្មានអ្វីបរិសុទ្ធឡើយ ផ្ទុយទៅវិញ ទាំងគំនិត និងមនសិការរបស់ពួកគេស្មោកគ្រោកអស់ហើយ។ | |
Chapter 2
Titu | KhmerNT | 2:2 | ត្រូវឲ្យបុរសចាស់ៗចេះទប់ចិត្ដ ហើយដឹងខុសត្រូវ គួរឲ្យគោរព និងរឹងមាំក្នុងជំនឿ សេចក្ដីស្រឡាញ់ និងសេចក្ដីអត់ធ្មត់ផង។ | |
Titu | KhmerNT | 2:3 | រីឯស្ត្រីចាស់ៗក៏ដូច្នោះដែរ ត្រូវមានកិរិយាមារយាទសមជាអ្នកបរិសុទ្ធ មិននិយាយមូលបង្កាច់ ឬញៀនស្រាឡើយ ប៉ុន្តែជាគ្រូបង្រៀនសេចក្ដីត្រឹមត្រូវវិញ | |
Titu | KhmerNT | 2:5 | ឲ្យដឹងខុសត្រូវ បរិសុទ្ធ ធ្វើជាមេផ្ទះដ៏ល្អ ចុះចូលនឹងប្ដីរបស់ខ្លួន ដើម្បីកុំឲ្យអ្នកណាប្រមាថព្រះបន្ទូលរបស់ព្រះជាម្ចាស់បានឡើយ។ | |
Titu | KhmerNT | 2:7 | ក្នុងការអ្វីក៏ដោយ ចូរបង្ហាញខ្លួនអ្នកទុកជាគំរូពីកិច្ចការល្អ ហើយនៅក្នុងការបង្រៀនវិញ ចូរបង្ហាញភាពស្អាតស្អំ សេចក្ដីថ្លៃថ្នូរ | |
Titu | KhmerNT | 2:8 | និងពាក្យសំដីត្រឹមត្រូវ ដែលរកបន្ទោសមិនបាន ដើម្បីឲ្យអ្នកប្រឆាំងអាម៉ាស់មុខដោយគ្មានអ្វីអាក្រក់និយាយអំពីយើង។ | |
Titu | KhmerNT | 2:9 | ចូរឲ្យពួកបាវបម្រើចុះចូលនឹងចៅហ្វាយរបស់ខ្លួនក្នុងគ្រប់ការទាំងអស់ ទាំងផ្គាប់ចិត្តចៅហ្វាយ ហើយឥតប្រកែក | |
Titu | KhmerNT | 2:10 | ឥតលួចបន្លំឡើយ ផ្ទុយទៅវិញ ត្រូវសំដែងភាពស្មោះត្រង់ទាំងស្រុង ដើម្បីតុបតែងសេចក្ដីបង្រៀនរបស់ព្រះជាម្ចាស់ ជាព្រះអង្គសង្គ្រោះរបស់យើងក្នុងគ្រប់ការទាំងអស់ | |
Titu | KhmerNT | 2:11 | ដ្បិតព្រះគុណរបស់ព្រះជាម្ចាស់ដែលនាំសេចក្ដីសង្គ្រោះដល់មនុស្សទាំងអស់បានលេចមកហើយ | |
Titu | KhmerNT | 2:12 | ព្រមទាំងបង្ហាត់បង្រៀនយើងឲ្យលះបង់ការមិនគោរពកោតខ្លាចព្រះជាម្ចាស់ និងសេចក្ដីប៉ងប្រាថ្នាខាងលោកិយចោល ហើយឲ្យយើងរស់នៅក្នុងលោកិយនេះដោយមានចិត្តធ្ងន់ សុចរិត និងដោយគោរពកោតខ្លាចព្រះជាម្ចាស់ | |
Titu | KhmerNT | 2:13 | ទាំងរង់ចាំសេចក្ដីសង្ឃឹមដ៏មានពរ និងការយាងមកប្រកបដោយសិរីរុងរឿងរបស់ព្រះជាម្ចាស់ដ៏ឧត្ដម គឺព្រះយេស៊ូគ្រិស្ដជាព្រះអង្គសង្គ្រោះរបស់យើង | |
Titu | KhmerNT | 2:14 | ដែលព្រះអង្គបានប្រគល់អង្គទ្រង់ជំនួសយើង ដើម្បីលោះយើងឲ្យរួចពីសេចក្ដីទុច្ចរិតគ្រប់បែបយ៉ាង ហើយសម្អាតប្រជារាស្ត្រមួយធ្វើជាប្រជារាស្ដ្រដ៏វិសេសសម្រាប់ព្រះអង្គផ្ទាល់ ដែលខ្នះខ្នែងប្រព្រឹត្ដការល្អ។ | |
Chapter 3
Titu | KhmerNT | 3:1 | ចូររំលឹកពួកគេឲ្យចុះចូលនឹងពួកអ្នកដឹកនាំ ចុះចូលនឹងពួកអាជ្ញាធរ ហើយឲ្យស្ដាប់បង្គាប់ ព្រមទាំងប្រុងប្រៀបខ្លួនជាស្រេចសម្រាប់ការល្អគ្រប់បែបយ៉ាង | |
Titu | KhmerNT | 3:2 | មិនត្រូវនិយាយបង្ខូចអ្នកណាម្នាក់ ឬរករឿងឈ្លោះប្រកែកឡើយ ត្រូវមានចិត្តស្លូតបូត ទាំងបង្ហាញចិត្ដសុភាពគ្រប់បែបយ៉ាងដល់មនុស្សទាំងអស់។ | |
Titu | KhmerNT | 3:3 | ដ្បិតកាលពីដើម យើងក៏ជាមនុស្សល្ងង់ខ្លៅ មិនស្តាប់បង្គាប់ ចាញ់ការបោកបញ្ឆោត ហើយបម្រើសេចក្ដីប៉ងប្រាថ្នា និងសេចក្ដីស្រើបស្រាលផ្សេងៗ ទាំងរស់នៅក្នុងសេចក្ដីអាក្រក់ និងសេចក្ដីឈ្នានីស ជាមនុស្សគួរឲ្យស្អប់ខ្ពើម ព្រមទាំងស្អប់គ្នាទៅវិញទៅមកទៀតផង។ | |
Titu | KhmerNT | 3:4 | ប៉ុន្ដែនៅពេលដែលសេចក្ដីសប្បុរសរបស់ព្រះជាម្ចាស់ ជាព្រះអង្គសង្គ្រោះនៃយើង និងសេចក្ដីស្រឡាញ់របស់ព្រះអង្គចំពោះមនុស្សបានលេចមក | |
Titu | KhmerNT | 3:5 | នោះព្រះអង្គបានសង្គ្រោះយើង មិនមែនដោយព្រោះកិច្ចការដ៏សុចរិតដែលយើងប្រព្រឹត្តទេ គឺដោយព្រោះសេចក្ដីមេត្តាករុណារបស់ព្រះអង្គវិញ តាមរយៈការលាងសម្អាតដែលឲ្យយើងកើតជាថ្មី និងការផ្លាស់ប្រែជាថ្មីដោយសារព្រះវិញ្ញាណបរិសុទ្ធ | |
Titu | KhmerNT | 3:6 | ហើយព្រះអង្គបានចាក់បង្ហូរព្រះវិញ្ញាណបរិសុទ្ធនេះមកលើយើងយ៉ាងបរិបូរ តាមរយៈព្រះយេស៊ូគ្រិស្ដ ជាព្រះអង្គសង្គ្រោះរបស់យើង | |
Titu | KhmerNT | 3:7 | ដើម្បីនៅពេលយើងត្រូវបានរាប់ជាសុចរិតដោយសារព្រះគុណរបស់ព្រះអង្គរួចហើយ នោះយើងនឹងត្រលប់ជាអ្នកស្នងមរតក ស្របតាមសេចក្ដីសង្ឃឹមលើជីវិតអស់កល្បជានិច្ច។ | |
Titu | KhmerNT | 3:8 | ពាក្យនេះគួរឲ្យជឿ ហើយខ្ញុំចង់ឲ្យអ្នកបញ្ជាក់សេចក្ដីនេះឲ្យបានច្បាស់លាស់ ដើម្បីឲ្យពួកអ្នកដែលជឿលើព្រះជាម្ចាស់ខិតខំយកចិត្ដទុកដាក់ចំពោះការប្រព្រឹត្ដិល្អ។ ការទាំងនេះជាការប្រសើរ និងមានប្រយោជន៍ដល់មនុស្ស។ | |
Titu | KhmerNT | 3:9 | ចូរចៀសចេញពីការសួរដេញដោលដ៏ល្ងង់ខ្លៅ និងពីបញ្ជីវង្សត្រកូល ការឈ្លោះប្រកែក និងជម្លោះអំពីគម្ពីរវិន័យ ដ្បិតការទាំងនោះ ជាការឥតប្រយោជន៍ ហើយគ្មានបានការអ្វីទាំងអស់។ | |
Titu | KhmerNT | 3:10 | ចំពោះមនុស្សដែលបង្កើតបក្សពួក ចូរកុំទទួលស្គាល់អ្នកនោះឲ្យសោះ ក្រោយពីបានព្រមានគេម្ដងពីរដងហើយនោះ | |
Titu | KhmerNT | 3:11 | ដោយដឹងថា មនុស្សបែបនេះអាក្រក់អស់ហើយ គេចេះតែធ្វើបាប ព្រមទាំងជាអ្នកដាក់ទោសខ្លួនឯងទៀតផង។ | |
Titu | KhmerNT | 3:12 | នៅពេលខ្ញុំចាត់លោកអើតេម៉ាស ឬលោកទីឃីកុសឲ្យមកឯអ្នក ចូរព្យាយាមមកឯខ្ញុំនៅក្រុងនីកូប៉ូល ដ្បិតខ្ញុំសម្រេចចិត្តថា ស្នាក់នៅទីនោះក្នុងរដូវរងា។ | |
Titu | KhmerNT | 3:13 | ចូរខិតខំជួយលោកសេណាសជាមេធាវី និងលោកអ័ប៉ុឡូសឲ្យបន្តដំណើរទៅមុខទៀត កុំឲ្យពួកគេខ្វះអ្វីឡើយ។ | |
Titu | KhmerNT | 3:14 | ត្រូវឲ្យបងប្អូនយើងខិតខំធ្វើការល្អផង សម្រាប់បំពេញសេចក្ដីត្រូវការចាំបាច់ទាំងឡាយ ដើម្បីកុំឲ្យត្រលប់ជាមនុស្សមិនបង្កើតផលឡើយ។ | |