MARK
Chapter 9
Mark | KhmerNT | 9:1 | ព្រះអង្គមានបន្ទូលទៅគេទៀតថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកខ្លះកំពុងឈរនៅទីនេះនឹងមិនស្លាប់ទេ លុះត្រាបានឃើញនគរព្រះជាម្ចាស់មកប្រកបដោយអំណាច»។ | |
Mark | KhmerNT | 9:2 | ប្រាំមួយថ្ងៃក្រោយមក ព្រះយេស៊ូនាំលោកពេត្រុស លោកយ៉ាកុប និងលោកយ៉ូហានទៅដាច់ដោយឡែកពីគេ ឡើងលើភ្នំមួយខ្ពស់ ហើយព្រះអង្គទៅជាមានរូបរាងប្លែកនៅចំពោះមុខពួកគេ | |
Mark | KhmerNT | 9:3 | ឯអាវរបស់ព្រះអង្គប្រែជាសភ្លឺចាំង គ្មានអ្នកបោកគក់ណានៅផែនដីនេះអាចធ្វើឲ្យសដូច្នោះបានឡើយ | |
Mark | KhmerNT | 9:4 | ហើយលោកអេលីយ៉ា និងលោកម៉ូសេបានលេចមកឲ្យពួកគេឃើញ ពួកគាត់ទាំងពីរកំពុងនិយាយនឹងព្រះយេស៊ូ | |
Mark | KhmerNT | 9:5 | លោកពេត្រុសទូលទៅព្រះអង្គថា៖ «លោកគ្រូ ជាការល្អណាស់ ដែលយើងបាននៅទីនេះ សូមឲ្យយើងធ្វើរោងបីទៅ គឺមួយសម្រាប់លោក មួយសម្រាប់លោកម៉ូសេ និងមួយទៀតសម្រាប់លោកអេលីយ៉ា» | |
Mark | KhmerNT | 9:7 | នោះមានពពកលេចមកគ្របបាំងពួកគាត់ និងមានសំឡេងចេញពីពពកមកថា៖ «នេះជាបុត្រជាទីស្រឡាញ់របស់យើង ចូរស្ដាប់តាមព្រះអង្គចុះ» | |
Mark | KhmerNT | 9:8 | ភ្លាមនោះ ពួកគេមើលជុំវិញខ្លួន ហើយមិនបានឃើញអ្នកណាសោះ ក្រៅពីព្រះយេស៊ូមួយអង្គគត់ ដែលនៅជាមួយពួកគេ | |
Mark | KhmerNT | 9:9 | ហើយពេលពួកគេកំពុងចុះពីភ្នំមកវិញ ព្រះអង្គបង្គាប់ពួកគេ មិនឲ្យនិយាយប្រាប់អ្នកណាម្នាក់អំពីអ្វីដែលពួកគេបានឃើញឡើយ លើកលែងតែនៅពេលកូនមនុស្សរស់ពីស្លាប់ឡើងវិញ។ | |
Mark | KhmerNT | 9:10 | ពួកគេបានរក្សាព្រះបន្ទូលនោះទុកក្នុងចិត្ដ និងសួរដេញដោលគ្នាថា តើការរស់ពីស្លាប់ឡើងវិញមានន័យយ៉ាងដូចម្តេច? | |
Mark | KhmerNT | 9:11 | ហើយពួកគេទូលសួរព្រះអង្គថា៖ «តើហេតុអ្វីបានជាពួកគ្រូវិន័យនិយាយថា លោកអេលីយ៉ាចាំបាច់ត្រូវមកមុនដូច្នេះ?» | |
Mark | KhmerNT | 9:12 | ព្រះអង្គមានបន្ទូលតបទៅគេថា៖ «លោកអេលីយ៉ាមកមុនមែន ដើម្បីស្ដារអ្វីៗទាំងអស់ឡើងវិញ មិនតែប៉ុណ្ណោះ ក៏មានសេចក្ដីចែងទុកអំពីកូនមនុស្សថា លោកត្រូវតែរងទុក្ខលំបាកជាច្រើន និងត្រូវគេជំទាស់ផង | |
Mark | KhmerNT | 9:13 | ប៉ុន្ដែខ្ញុំប្រាប់អ្នករាល់គ្នាថា លោកអេលីយ៉ាបានមករួចហើយ តែពួកគេបានប្រព្រឹត្ដចំពោះគាត់តាមអំពើចិត្ដ ដូចដែលមានចែងទុកអំពីគាត់ស្រាប់»។ | |
Mark | KhmerNT | 9:14 | ពេលមកដល់ពួកសិស្សវិញ នោះក៏ឃើញមនុស្សកុះករ និងពួកគ្រូវិន័យព័ទ្ធជុំវិញពួកសិស្ស កំពុងសួរដេញដោលពួកគេ | |
Mark | KhmerNT | 9:15 | ពេលបណ្ដាជនឃើញព្រះអង្គភ្លាម ក៏អស្ចារ្យក្នុងចិត្ដយ៉ាងខ្លាំង ទាំងរត់ទៅទទួលព្រះអង្គ | |
Mark | KhmerNT | 9:17 | នោះមនុស្សម្នាក់នៅក្នុងចំណោមបណ្ដាជនបានឆ្លើយនឹងព្រះអង្គថា៖ «លោកគ្រូអើយ! ខ្ញុំបាននាំកូនប្រុសខ្ញុំមករកលោក ព្រោះវាមានវិញ្ញាណគចូល | |
Mark | KhmerNT | 9:18 | ហើយនៅពេលណាវាចូលកូនខ្ញុំម្ដងៗ វាផ្ដួលកូនខ្ញុំចុះ ធ្វើឲ្យបែកពពុះមាត់ សង្កៀតធ្មេញ និងរឹងខ្លួនក្រញង់ ឯខ្ញុំបានសុំឲ្យពួកសិស្សលោកបណ្ដេញវាចេញ ប៉ុន្ដែពួកគេមិនអាចធ្វើបាន» | |
Mark | KhmerNT | 9:19 | ព្រះអង្គមានបន្ទូលតបទៅគេថា៖ «ឱ តំណមនុស្សគ្មានជំនឿអើយ! តើឲ្យខ្ញុំនៅជាមួយអ្នករាល់គ្នាដល់ពេលណា? តើឲ្យខ្ញុំទ្រាំនឹងអ្នករាល់គ្នាដល់ពេលណា? ចូរនាំក្មេងនោះមកឯខ្ញុំ!» | |
Mark | KhmerNT | 9:20 | គេក៏នាំក្មេងមកឯព្រះអង្គ ហើយពេលវិញ្ញាណនោះឃើញព្រះអង្គភ្លាម ក៏ធ្វើឲ្យក្មេងនោះប្រកាច់ដួលននៀលលើដី និងបែកពពុះមាត់ផង | |
Mark | KhmerNT | 9:21 | ព្រះអង្គសួរទៅឪពុកក្មេងនោះថា៖ «តើការនេះបានកើតឡើងចំពោះក្មេងនេះតាំងពីពេលណាមក?» គាត់ទូលថា៖ «តាំងពីតូចមកម៉្លេះ | |
Mark | KhmerNT | 9:22 | វិញ្ញាណនោះតែងតែធ្វើឲ្យកូនខ្ញុំដួលទៅក្នុងភ្លើង និងធ្លាក់ទៅក្នុងទឹកដើម្បីសម្លាប់វា តែបើលោកអាចជួយបាន សូមអាណិតមេត្ដាជួយយើងផង» | |
Mark | KhmerNT | 9:23 | ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ប្រសិនបើអាចឬ? គ្រប់ការទាំងអស់នឹងបានសម្រេចសម្រាប់អ្នកជឿ» | |
Mark | KhmerNT | 9:24 | ភ្លាមនោះ ឪពុកក្មេងបាននិយាយទាំងទ្រហោយំថា៖ «ខ្ញុំជឿហើយ សូមជួយភាពគ្មានជំនឿរបស់ខ្ញុំផង» | |
Mark | KhmerNT | 9:25 | ដោយឃើញបណ្ដាជនកំពុងតែរត់មកជួបជុំគ្នា ព្រះយេស៊ូមានបន្ទូលបន្ទោសវិញ្ញាណអាក្រក់ថា៖ «វិញ្ញាណថ្លង់គ យើងបង្គាប់ឯង ចេញពីក្មេងនេះទៅ ហើយកុំចូលក្មេងនេះទៀត» | |
Mark | KhmerNT | 9:26 | វាក៏ស្រែកឡើង ហើយធ្វើឲ្យក្មេងនោះប្រកាច់យ៉ាងខ្លាំង រួចក៏ចេញទៅ ឯក្មេងនោះដូចជាមនុស្សស្លាប់ ដូច្នេះបានជាមនុស្សជាច្រើននិយាយថា ក្មេងនោះស្លាប់ហើយ | |
Mark | KhmerNT | 9:28 | ព្រះអង្គក៏យាងចូលទៅក្នុងផ្ទះមួយ ហើយពួកសិស្សព្រះអង្គបានសួរព្រះអង្គដោយឡែកថា៖ «ហេតុអ្វីពួកយើងមិនអាចបណ្ដេញវិញ្ញាណនោះឲ្យចេញបាន?» | |
Mark | KhmerNT | 9:29 | ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «គ្មានអ្វីអាចបណ្ដេញវិញ្ញាណប្រភេទនេះបានទេ លើកលែងតែតាមរយៈការអធិស្ឋាន»។ | |
Mark | KhmerNT | 9:30 | ពួកគេធ្វើដំណើរចាកចេញពីទីនោះឆ្លងកាត់ស្រុកកាលីឡេ ប៉ុន្ដែព្រះអង្គមិនចង់ឲ្យអ្នកណាម្នាក់ដឹងទេ | |
Mark | KhmerNT | 9:31 | ដ្បិតព្រះអង្គបានបង្រៀនសិស្សព្រះអង្គ ដោយមានបន្ទូលទៅគេថា៖ «កូនមនុស្សត្រូវបានបញ្ជូនទៅក្នុងដៃមនុស្ស ហើយពួកគេនឹងសម្លាប់លោក លុះគេបានសម្លាប់ហើយ បីថ្ងៃក្រោយ លោកនឹងរស់ឡើងវិញ» | |
Mark | KhmerNT | 9:33 | ពួកគេក៏មកដល់ក្រុងកាពើណិម ហើយនៅពេលចូលទៅក្នុងផ្ទះ ព្រះអង្គបានសួរពួកគេថា៖ «តើអ្នករាល់គ្នាសួរដេញដោលគ្នានៅតាមផ្លូវអំពីអ្វី?» | |
Mark | KhmerNT | 9:34 | ប៉ុន្ដែពួកគេនៅស្ងៀម ព្រោះពួកគេសួរដេញដោលគ្នាទៅវិញទៅមកនៅតាមផ្លូវ ថាតើអ្នកណាធំជាងគេ | |
Mark | KhmerNT | 9:35 | ព្រះអង្គក៏អង្គុយចុះ ហើយហៅសាវកទាំងដប់ពីរមក និងមានបន្ទូលទៅគេថា៖ «ប្រសិនបើអ្នកណាចង់ធ្វើជាទីមួយ អ្នកនោះត្រូវជាអ្នកនៅចុងក្រោយគេបង្អស់ ហើយជាអ្នកបម្រើគេគ្រប់គ្នា» | |
Mark | KhmerNT | 9:36 | ព្រះអង្គក៏យកក្មេងតូចម្នាក់មកដាក់នៅកណ្ដាលពួកគេ រួចលើកពក្មេងនោះ និងមានបន្ទូលទៅគេថា៖ | |
Mark | KhmerNT | 9:37 | «អ្នកណាដែលទទួលក្មេងតូចម្នាក់ដូចក្មេងនេះក្នុងឈ្មោះខ្ញុំ នោះគឺទទួលខ្ញុំ ហើយអ្នកណាទទួលខ្ញុំ នោះមិនមែនទទួលតែខ្ញុំទេ គឺទទួលព្រះអង្គដែលបានចាត់ខ្ញុំឲ្យមកដែរ»។ | |
Mark | KhmerNT | 9:38 | លោកយ៉ូហានទូលឆ្លើយទៅព្រះអង្គថា៖ «លោកគ្រូ យើងបានឃើញមនុស្សម្នាក់កំពុងបណ្ដេញអារក្សក្នុងនាមរបស់លោក ហើយយើងបានឃាត់គាត់ ព្រោះគាត់មិនមកតាមយើង» | |
Mark | KhmerNT | 9:39 | តែព្រះយេស៊ូមានបន្ទូលថា៖ «កុំឃាត់គាត់អី ដ្បិតគ្មានអ្នកណាម្នាក់អាចធ្វើកិច្ចការដ៏មានអំណាចក្នុងនាមខ្ញុំ ហើយនិយាយអាក្រក់ពីខ្ញុំភ្លាមៗបានឡើយ | |
Mark | KhmerNT | 9:41 | បើអ្នកណាយកទឹកមួយកែវឲ្យអ្នកផឹកក្នុងនាមខ្ញុំ និងព្រោះតែអ្នកជារបស់ព្រះគ្រិស្ដ ខ្ញុំប្រាប់អ្នកជាប្រាកដថា អ្នកនោះនឹងមិនបាត់រង្វាន់ឡើយ | |
Mark | KhmerNT | 9:42 | ប៉ុន្ដែបើអ្នកណាធ្វើឲ្យអ្នកតូចតាចម្នាក់ក្នុងចំណោមអ្នកជឿខ្ញុំទាំងនេះជំពប់ដួល ស៊ូឲ្យអ្នកនោះចងកនឹងត្បាល់ថ្មដែលកិនដោយសត្វលា ហើយឲ្យគេទម្លាក់ក្នុងសមុទ្រ នោះប្រសើរជាង | |
Mark | KhmerNT | 9:43 | ហើយបើដៃអ្នកបណ្ដាលឲ្យអ្នកប្រព្រឹត្តបាប ចូរកាត់វាចោលទៅ ស៊ូឲ្យអ្នកចូលទៅក្នុងជីវិតទាំងពិការប្រសើរជាងមានដៃទាំងពីរ តែត្រូវធ្លាក់ទៅក្នុងស្ថាននរកដែលមានភ្លើងមិនចេះរលត់ | |
Mark | KhmerNT | 9:45 | ហើយបើជើងអ្នកបណ្ដាលឲ្យអ្នកប្រព្រឹត្ដបាប ចូរកាត់វាចោលទៅ ស៊ូឲ្យអ្នកចូលទៅក្នុងជីវិតទាំងពិការ ប្រសើរជាងមានជើងទាំងពីរ តែត្រូវបោះចូលទៅក្នុងស្ថាននរក។ | |
Mark | KhmerNT | 9:47 | បើភ្នែកខាងណាមួយរបស់អ្នកបណ្ដាលឲ្យអ្នកប្រព្រឹត្ដបាប ចូរខ្វេះវាចោលទៅ ស៊ូឲ្យអ្នកចូលទៅក្នុងនគរព្រះជាម្ចាស់មានភ្នែកតែម្ខាង ប្រសើរជាងមានភ្នែកមួយគូ ប៉ុន្ដែត្រូវបោះចូលទៅក្នុងស្ថាននរក | |