LUKE
Chapter 24
Luke | KhmerNT | 24:1 | នៅព្រឹកព្រលឹមនាថ្ងៃទីមួយនៃសប្ដាហ៍ ពួកគេក៏នាំយកគ្រឿងក្រអូបដែលពួកគេបានរៀបចំមកឯផ្នូរ | |
Luke | KhmerNT | 24:4 | ហើយកាលពួកគេកំពុងនឹកឆ្ងល់ពីហេតុការណ៍នេះ មើល៍មានបុរសពីរនាក់ស្លៀកពាក់ភ្លឺចែងចាំងបានឈរក្បែរពួកគេ។ | |
Luke | KhmerNT | 24:5 | ពួកគេក៏ប្រែជាភ័យខ្លាច ហើយក្រាបមុខដល់ដី ឯបុរសពីរនាក់នោះប្រាប់មកពួកគេថា៖ «ហេតុអ្វីអ្នករាល់គ្នារកមនុស្សរស់នៅក្នុងចំណោមមនុស្សស្លាប់ដូច្នេះ? | |
Luke | KhmerNT | 24:6 | ដ្បិតព្រះអង្គបានរស់ឡើងវិញហើយ មិននៅទីនេះទេ! ចូរចាំព្រះអង្គមានបន្ទូលប្រាប់អ្នករាល់គ្នាយ៉ាងដូចម្ដេច កាលនៅស្រុកកាលីឡេ | |
Luke | KhmerNT | 24:7 | គឺមានបន្ទូលថា កូនមនុស្សនឹងត្រូវគេប្រគល់ទៅក្នុងដៃរបស់ពួកមនុស្សបាប រួចត្រូវគេឆ្កាង ប៉ុន្ដែនៅថ្ងៃទីបីនឹងរស់ឡើងវិញ»។ | |
Luke | KhmerNT | 24:9 | ហើយពេលត្រលប់ពីផ្នូរមកវិញ ពួកគេបានប្រាប់ហេតុការណ៍ទាំងអស់នេះដល់សាវកទាំងដប់មួយ ព្រមទាំងអ្នកផ្សេងៗទៀត។ | |
Luke | KhmerNT | 24:10 | ពួកស្ដ្រីដែលបានប្រាប់ហេតុការណ៍ទាំងនោះដល់ពួកសាវក មាននាងម៉ារាអ្នកក្រុងម៉ាក់ដាឡា នាងយ៉ូអាណាន់ និងនាងម៉ារាជាម្ដាយរបស់លោកយ៉ាកុប ព្រមទាំងស្ដ្រីផ្សេងទៀតដែលនៅជាមួយពួកគេ។ | |
Luke | KhmerNT | 24:11 | ប៉ុន្ដែអ្នកទាំងនោះមិនជឿពួកនាងទេ ដ្បិតពាក្យសំដីរបស់ពួកនាងដូចជាផ្ដេសផ្ដាសសម្រាប់ពួកគេ។ | |
Luke | KhmerNT | 24:12 | លោកពេត្រុសបានក្រោកឡើងរត់ទៅឯផ្នូរ និងបានអោនមើល ក៏ឃើញតែក្រណាត់ទេសឯកប៉ុណ្ណោះ រួចគាត់ក៏ចាកចេញមកវិញដោយងឿងឆ្ងល់អំពីអ្វីដែលកើតឡើង។ | |
Luke | KhmerNT | 24:13 | ហើយមើល៍ នៅថ្ងៃដដែលនោះ មានពីរនាក់ក្នុងចំណោមពួកសិស្សកំពុងធ្វើដំណើរទៅភូមិមួយឈ្មោះភូមិអេម៉ោស ដែលមានចម្ងាយប្រហែលដប់មួយគីឡូម៉ែត្រពីក្រុងយេរូសាឡិម | |
Luke | KhmerNT | 24:15 | ហើយពេលពួកគេកំពុងជជែកគ្នា ព្រះយេស៊ូក៏យាងមកជិតធ្វើដំណើរជាមួយពួកគេដែរ | |
Luke | KhmerNT | 24:17 | ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «តើពួកអ្នកកំពុងដើរបណ្ដើរ និយាយគ្នាបណ្ដើរអំពីរឿងអ្វី?» ពួកគេក៏ឈរទាំងទឹកមុខស្រងូតស្រងាត់ | |
Luke | KhmerNT | 24:18 | ម្នាក់ឈ្មោះក្លេប៉ាសទូលតបទៅព្រះអង្គថា៖ «តើមានតែអ្នកម្នាក់ប៉ុណ្ណោះឬ ដែលនៅក្រុងយេរូសាឡិម ហើយមិនដឹងហេតុការណ៍ដែលបានកើតឡើងនៅក្នុងក្រុងប៉ុន្មានថ្ងៃនេះ?» | |
Luke | KhmerNT | 24:19 | ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «តើរឿងអ្វីទៅ?» ពួកគេទូលតបថា៖ «គឺអំពីលោកយេស៊ូ ជាអ្នកក្រុងណាសារ៉ែត លោកជាអ្នកនាំព្រះបន្ទូលម្នាក់ដ៏មានអំណាចទាំងនៅក្នុងពាក្យសំដី និងការប្រព្រឹត្ដិនៅចំពោះព្រះជាម្ចាស់ និងប្រជាជនទាំងអស់ | |
Luke | KhmerNT | 24:20 | ប៉ុន្ដែយ៉ាងដូចម្ដេចបានជាទាំងពួកសម្ដេចសង្ឃ និងពួកអាជ្ញាធររបស់យើងកាត់ទោសប្រហារជីវិតលោក គឺពួកគេបានឆ្កាងលោក | |
Luke | KhmerNT | 24:21 | ហើយយើងសង្ឃឹមថា លោកជាព្រះមួយអង្គដែលនឹងសង្គ្រោះអ៊ីស្រាអែល ប៉ុន្ដែលើសពីនេះទៅទៀត នេះជាថ្ងៃទីបីហើយ តាំងពីហេតុការណ៍ទាំងនេះបានកើតឡើង។ | |
Luke | KhmerNT | 24:22 | មានពួកស្ដ្រីខ្លះនៅក្នុងចំណោមយើងបានធ្វើឲ្យយើងឆ្ងល់ដែរ គឺកាលពួកគេបានទៅឯផ្នូរពីព្រលឹម | |
Luke | KhmerNT | 24:23 | មិនបានឃើញសពលោកទេ ពួកគេបានមកប្រាប់ទៀតថា បានឃើញពួកទេវតាលេចមកប្រាប់ថា លោកនៅរស់ទេ។ | |
Luke | KhmerNT | 24:24 | មានអ្នកខ្លះនៅក្នុងចំណោមពួកអ្នកនៅជាមួយយើងបានចេញដំណើរទៅឯផ្នូរ ហើយក៏ឃើញដូចជាស្ដ្រីទាំងនោះនិយាយមែន គឺពួកគេមិនបានឃើញលោកទេ»។ | |
Luke | KhmerNT | 24:25 | ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ឱពួកមនុស្សល្ងីល្ងើ និងមានចិត្តមិនងាយជឿអស់ទាំងសេចក្ដីដែលពួកអ្នកនាំព្រះបន្ទូលបានថ្លែងទុកអើយ! | |
Luke | KhmerNT | 24:26 | តើព្រះគ្រិស្ដមិនត្រូវរងទុក្ខវេទនាទាំងនោះទេឬ ដើម្បីចូលទៅក្នុងសិរីរុងរឿងរបស់ព្រះអង្គ?» | |
Luke | KhmerNT | 24:27 | រួចព្រះអង្គក៏ពន្យល់ប្រាប់ពួកគេគ្រប់សេចក្ដីដែលបានចែងអំពីព្រះអង្គនៅក្នុងបទគម្ពីរទាំងអស់ ចាប់ផ្ដើមពីគម្ពីរម៉ូសេរហូតដល់គម្ពីររបស់ពួកអ្នកនាំព្រះបន្ទូល។ | |
Luke | KhmerNT | 24:29 | ប៉ុន្ដែពួកគេបានទទូចសុំព្រះអង្គយ៉ាងខ្លាំងថា៖ «សូមស្នាក់នៅជាមួយយើងសិន ព្រោះល្ងាចណាស់ហើយ» ព្រះអង្គក៏យាងចូលទៅស្នាក់នៅជាមួយពួកគេ។ | |
Luke | KhmerNT | 24:30 | កាលព្រះអង្គអង្គុយនៅតុអាហារជាមួយនឹងពួកគេ ព្រះអង្គបានយកនំប៉័ងមកប្រទានពរ រួចកាច់ឲ្យទៅពួកគេ | |
Luke | KhmerNT | 24:31 | ពេលនោះភ្នែករបស់ពួកគេត្រូវបានបើកឡើង ហើយពួកគេក៏ស្គាល់ព្រះអង្គ ប៉ុន្ដែព្រះអង្គក៏បាត់ពីមុខពួកគេទៅ។ | |
Luke | KhmerNT | 24:32 | ពួកគេបាននិយាយគ្នាថា៖ «តើចិត្ដរបស់យើងមិនបានឆេះឆួលទេឬ កាលដែលព្រះអង្គបានមានបន្ទូលមកកាន់យើងនៅតាមផ្លូវ គឺនៅពេលព្រះអង្គបកស្រាយបទគម្ពីរប្រាប់យើង?» | |
Luke | KhmerNT | 24:33 | ពេលនោះពួកគេក្រោកឡើងត្រលប់ទៅក្រុងយេរូសាឡិមវិញ ហើយពួកគេបានឃើញសាវកទាំងដប់មួយ និងពួកអ្នកដែលនៅជាមួយពួកគេកំពុងជួបជុំគ្នា | |
Luke | KhmerNT | 24:34 | និយាយថា៖ «ព្រះអម្ចាស់បានរស់ឡើងវិញពិតមែន គឺព្រះអង្គបានលេចមកឲ្យលោកស៊ីម៉ូនឃើញ»។ | |
Luke | KhmerNT | 24:35 | ពួកគេក៏ពន្យល់ប្រាប់ពីហេតុការណ៍នៅតាមផ្លូវ និងពីរបៀបដែលពួកគេស្គាល់ព្រះអង្គនៅពេលកាច់នំប៉័ង។ | |
Luke | KhmerNT | 24:36 | ពេលពួកគេកំពុងប្រាប់អំពីហេតុការណ៍ទាំងនេះ ព្រះអង្គក៏ឈរនៅកណ្ដាលចំណោមពួកគេ និងមានបន្ទូលទៅពួកគេថា៖ «សូមអ្នករាល់គ្នាប្រកបដោយសេចក្ដីសុខសាន្ដ» | |
Luke | KhmerNT | 24:38 | ព្រះអង្គក៏មានបន្ទូលទៅពួកគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាច្របូកច្របល់ដូច្នេះ? ហេតុអ្វីបានជាអ្នករាល់គ្នាមានចិត្តសង្ស័យដូច្នេះ? | |
Luke | KhmerNT | 24:39 | ចូរមើលដៃ និងជើងរបស់ខ្ញុំចុះ ថាជាខ្ញុំ ហើយចូរមើល និងពាល់ខ្ញុំចុះ ព្រោះខ្មោចគ្មានសាច់គ្មានឆ្អឹងដូចជាអ្នករាល់គ្នាឃើញខ្ញុំនេះទេ»។ | |
Luke | KhmerNT | 24:40 | កាលព្រះអង្គមានបន្ទូលដូច្នេះហើយ ក៏បង្ហាញព្រះហស្ត និងបាទាឲ្យពួកគេឃើញ។ | |
Luke | KhmerNT | 24:41 | ប៉ុន្ដែដោយសេចក្ដីអំណរ និងការងឿងឆ្ងល់ ពួកគេនៅតែមិនទាន់ជឿ ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «តើអ្នករាល់គ្នាមានអាហារនៅទីនេះដែរឬទេ?» | |
Luke | KhmerNT | 24:44 | រួចក៏មានបន្ទូលទៅពួកគេថា៖ «ទាំងនេះជាពាក្យសំដីរបស់ខ្ញុំ ដែលខ្ញុំបានប្រាប់អ្នករាល់គ្នា កាលខ្ញុំនៅជាមួយអ្នករាល់គ្នានៅឡើយ គឺបានប្រាប់ថា សេចក្ដីទាំងអស់ដែលបានចែងទុកអំពីខ្ញុំនៅក្នុងគម្ពីរវិន័យរបស់លោកម៉ូសេ គម្ពីររបស់ពួកអ្នកនាំព្រះបន្ទូល និងទំនុកតម្កើងត្រូវតែសម្រេច»។ | |
Luke | KhmerNT | 24:46 | ដោយមានបន្ទូលទៅពួកគេថា៖ «គឺមានសេចក្ដីចែងទុកដូច្នេះថា ព្រះគ្រិស្ដត្រូវរងទុក្ខវេទនា ហើយរស់ឡើងវិញនៅថ្ងៃទីបី | |
Luke | KhmerNT | 24:47 | ហើយគេនឹងប្រកាសក្នុងព្រះនាមរបស់ព្រះអង្គអំពីការប្រែចិត្ដសម្រាប់ការលើកលែងទោសបាបដល់ជនជាតិទាំងអស់ចាប់ផ្ដើមពីក្រុងយេរូសាឡិមទៅ | |
Luke | KhmerNT | 24:49 | មើល៍ ខ្ញុំបានប្រគល់សេចក្ដីសន្យារបស់ព្រះវរបិតាខ្ញុំដល់អ្នករាល់គ្នាហើយ ប៉ុន្ដែចូរអ្នករាល់គ្នានៅក្នុងក្រុងរហូតដល់អ្នករាល់គ្នាបានគ្របដណ្ដប់ដោយអំណាចពីស្ថានលើ»។ | |
Luke | KhmerNT | 24:50 | ព្រះអង្គក៏នាំពួកគេចេញទៅក្រៅរហូតដល់ក្រុងបេថានី ហើយព្រះអង្គក៏លើកព្រះហស្ដប្រទានពរដល់ពួកគេ។ | |
Luke | KhmerNT | 24:51 | កាលព្រះអង្គកំពុងប្រទានពរឲ្យពួកគេ ព្រះអង្គក៏ចាកចេញពីពួកគេទៅ គឺត្រូវបានលើកយកទៅឯស្ថានសួគ៌វិញ។ | |
Luke | KhmerNT | 24:52 | ពួកគេក៏ថ្វាយបង្គំព្រះអង្គ ហើយត្រលប់ទៅក្រុងយេរូសាឡិមវិញដោយអំណរជាខ្លាំង | |