Toggle notes
Chapter 1
II T | KhmerNT | 1:1 | ខ្ញុំប៉ូល ជាសាវករបស់ព្រះគ្រិស្ដយេស៊ូតាមបំណងរបស់ព្រះជាម្ចាស់ ស្របទៅតាមសេចក្ដីសន្យាឲ្យបានជីវិតនៅក្នុងព្រះគ្រិស្ដយេស៊ូ | |
II T | KhmerNT | 1:2 | ជូនចំពោះធីម៉ូថេជាកូនជាទីស្រឡាញ់។ សូមឲ្យព្រះជាម្ចាស់ជាព្រះវរបិតា និងព្រះគ្រិស្ដយេស៊ូជាព្រះអម្ចាស់របស់យើងប្រទានព្រះគុណ សេចក្ដីមេត្តាករុណា និងសេចក្ដីសុខសាន្តដល់អ្នក។ | |
II T | KhmerNT | 1:3 | ខ្ញុំអរព្រះគុណព្រះជាម្ចាស់ដែលខ្ញុំបម្រើដោយមនសិការបរិសុទ្ធដូចជាពួកបុព្វបុរសរបស់ខ្ញុំដែរ ខ្ញុំតែងតែនឹកចាំពីអ្នកជានិច្ចនៅក្នុងសេចក្ដីអធិស្ឋានរបស់ខ្ញុំទាំងយប់ ទាំងថ្ងៃ | |
II T | KhmerNT | 1:4 | គឺនឹកចាំពីទឹកភ្នែករបស់អ្នក ហើយចង់ជួបអ្នកខ្លាំងណាស់ ដើម្បីឲ្យខ្ញុំពេញដោយអំណរ។ | |
II T | KhmerNT | 1:5 | ខ្ញុំនឹកចាំពីជំនឿដ៏ឥតពុតត្បុតដែលមាននៅក្នុងអ្នក ដែលមុនដំបូងជំនឿនោះស្ថិតនៅក្នុងឡូអ៊ីសជាជីដូនរបស់អ្នក បន្ទាប់មកនៅក្នុងអ៊ើនីសជាម្តាយរបស់អ្នក ហើយខ្ញុំជឿជាក់ថា ជំនឿនោះក៏នៅក្នុងអ្នកដែរ។ | |
II T | KhmerNT | 1:6 | ហេតុនេះហើយខ្ញុំរំឮកអ្នកថា ចូរធ្វើឲ្យអំណោយទានរបស់ព្រះជាម្ចាស់ដែលមាននៅក្នុងអ្នកតាមរយៈការដាក់ដៃរបស់ខ្ញុំឲ្យមានសកម្មភាពឡើងវិញ។ | |
II T | KhmerNT | 1:7 | ដ្បិតព្រះជាម្ចាស់មិនបានប្រទានឲ្យយើងមានវិញ្ញាណដែលភ័យខ្លាចទេ ផ្ទុយទៅវិញ ជាវិញ្ញាណដែលមានកម្លាំង សេចក្ដីស្រឡាញ់ និងគំនិតនឹងធឹង។ | |
II T | KhmerNT | 1:8 | ដូច្នេះ មិនត្រូវខ្មាស់ដោយសារទីបន្ទាល់អំពីព្រះអម្ចាស់របស់យើង ឬដោយសារខ្ញុំជាអ្នកទោសដោយព្រោះព្រះអង្គនោះឡើយ ផ្ទុយទៅវិញ ចូររួមទុក្ខលំបាកជាមួយខ្ញុំសម្រាប់ដំណឹងល្អដោយអំណាចរបស់ព្រះជាម្ចាស់ | |
II T | KhmerNT | 1:9 | ដែលព្រះអង្គបានសង្គ្រោះយើង ហើយបានត្រាស់ហៅយើង ដោយការត្រាស់ហៅដ៏បរិសុទ្ធ មិនមែនដោយការប្រព្រឹត្តិរបស់យើងទេ គឺដោយគោលបំណង និងព្រះគុណរបស់ព្រះអង្គដែលបានប្រទានឲ្យយើងក្នុងព្រះគ្រិស្ដយេស៊ូតាំងពីមុនអស់កល្បជានិច្ចម្ល៉េះ | |
II T | KhmerNT | 1:10 | ហើយឥឡូវនេះ ព្រះគុណនោះបានបង្ហាញឲ្យឃើញតាមរយៈការយាងមករបស់ព្រះគ្រិស្ដយេស៊ូ ជាព្រះអង្គសង្គ្រោះរបស់យើង ដែលបានបំផ្លាញសេចក្ដីស្លាប់ ហើយបានបំភ្លឺអំពីជីវិត និងសេចក្ដីដែលមិនចេះស្លាប់តាមរយៈដំណឹងល្អ | |
II T | KhmerNT | 1:11 | ហើយសម្រាប់ដំណឹងល្អនេះ ព្រះអង្គបានតែងតាំងខ្ញុំជាអ្នកប្រកាស ជាសាវក ហើយជាគ្រូផង | |
II T | KhmerNT | 1:12 | ហេតុនេះហើយ បានជាខ្ញុំរងទុក្ខលំបាកទាំងអស់នេះ ប៉ុន្ដែខ្ញុំមិនខ្មាស់ឡើយ ដ្បិតខ្ញុំស្គាល់ព្រះដែលខ្ញុំជឿ ហើយខ្ញុំជឿជាក់ថា ព្រះអង្គអាចរក្សាអ្វីៗដែលព្រះអង្គផ្ញើទុកនឹងខ្ញុំបានរហូតដល់ថ្ងៃនោះ។ | |
II T | KhmerNT | 1:13 | ចូរកាន់តាមពាក្យត្រឹមត្រូវទាំងឡាយដែលអ្នកបានឮពីខ្ញុំទុកជាគំរូដោយជំនឿ និងសេចក្ដីស្រឡាញ់ដែលមាននៅក្នុងព្រះគ្រិស្ដយេស៊ូចុះ។ | |
II T | KhmerNT | 1:14 | ចំពោះសេចក្ដីល្អដែលបានផ្ញើទុកនឹងអ្នក ចូររក្សាដោយព្រះវិញ្ញាណបរិសុទ្ធដែលគង់នៅក្នុងយើង។ | |
II T | KhmerNT | 1:15 | អ្នកដឹងការនេះហើយថា ពួកអ្នកដែលនៅស្រុកអាស៊ីទាំងអស់បានបែរចេញពីខ្ញុំហើយ ក្នុងចំណោមពួកគេមានលោកភីកេឡុស និងលោកហ៊ើម៉ូនគេន។ | |
II T | KhmerNT | 1:16 | សូមព្រះអម្ចាស់ប្រទានសេចក្ដីមេត្តាករុណាដល់ក្រុមគ្រួសាររបស់លោកអូនេស៊ិភ័រ ដ្បិតគាត់ធ្វើឲ្យខ្ញុំធូរស្រាលជាញឹកញាប់ ហើយក៏មិនខ្មាស់ដោយសារចំណងរបស់ខ្ញុំដែរ | |
II T | KhmerNT | 1:17 | សូម្បីតែនៅពេលគាត់មកក្រុងរ៉ូម គាត់បានព្យាយាមស្វែងរកខ្ញុំរហូតទាល់តែបានជួប។ | |
Chapter 2
II T | KhmerNT | 2:1 | ដូច្នេះ កូនអើយ! ចូរមានកម្លាំងឡើងដោយសារព្រះគុណដែលមាននៅក្នុងព្រះគ្រិស្ដយេស៊ូ | |
II T | KhmerNT | 2:2 | ហើយសេចក្ដីទាំងឡាយដែលអ្នកបានឮពីខ្ញុំនៅចំពោះមុខសាក្សីជាច្រើននោះ ត្រូវប្រគល់ឲ្យមនុស្សស្មោះត្រង់ដែលអាចបង្រៀនអ្នកផ្សេងទៀតបានដែរ។ | |
II T | KhmerNT | 2:4 | មិនដែលមានអ្នកណាធ្វើទាហានហើយនៅតែជាប់ទាក់ទងនឹងកិច្ចការក្នុងជីវិតទេ គឺឲ្យតែពេញចិត្ដមេកំណែនរបស់ខ្លួនប៉ុណ្ណោះ។ | |
II T | KhmerNT | 2:5 | បើមានអ្នកណាម្នាក់ចូលរួមក្នុងការប្រកួត គេមិនទទួលបានមកុដឡើយ លើកលែងតែគេប្រកួតឲ្យត្រូវតាមច្បាប់។ | |
II T | KhmerNT | 2:7 | ចូរពិចារណាសេចក្ដីដែលខ្ញុំនិយាយចុះ ដ្បិតព្រះអម្ចាស់នឹងប្រទានឲ្យអ្នកមានការយល់ដឹងក្នុងការទាំងអស់។ | |
II T | KhmerNT | 2:8 | ចូរនឹកចាំពីព្រះយេស៊ូគ្រិស្ដដែលមានព្រះជន្មរស់ពីការសោយទិវង្គតឡើងវិញ ព្រះអង្គជាពូជពង្សស្តេចដាវីឌ ស្របតាមដំណឹងល្អដែលខ្ញុំប្រកាស | |
II T | KhmerNT | 2:9 | ហើយខ្ញុំបានរងទុក្ខលំបាកដោយព្រោះដំណឹងល្អនេះរហូតដល់ជាប់ចំណងដូចជាមនុស្សមានទោសធ្ងន់ ប៉ុន្ដែព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនបានជាប់ចំណងទេ។ | |
II T | KhmerNT | 2:10 | ហេតុនេះហើយបានជាខ្ញុំស៊ូទ្រាំគ្រប់បែបយ៉ាងសម្រាប់អស់អ្នកដែលព្រះជាម្ចាស់បានជ្រើសរើស ដើម្បីឲ្យពួកគេទទួលបានសេចក្ដីសង្គ្រោះនៅក្នុងព្រះគ្រិស្ដយេស៊ូ ព្រមជាមួយនឹងសិរីរុងរឿងដ៏នៅអស់កល្បជានិច្ចផង។ | |
II T | KhmerNT | 2:11 | ពាក្យនេះគួរឲ្យជឿ បើយើងបានស្លាប់ជាមួយព្រះអង្គ នោះយើងក៏នឹងរស់ជាមួយព្រះអង្គដែរ | |
II T | KhmerNT | 2:12 | បើយើងស៊ូទ្រាំ នោះយើងនឹងសោយរាជ្យជាមួយព្រះអង្គ បើយើងមិនទទួលស្គាល់ព្រះអង្គ ព្រះអង្គក៏មិនទទួលស្គាល់យើងវិញដែរ | |
II T | KhmerNT | 2:13 | ទោះជាយើងមិនស្មោះត្រង់ ក៏ព្រះអង្គនៅតែស្មោះត្រង់ ដ្បិតព្រះអង្គមិនអាចបដិសេធខ្លួនឯងបានទេ។ | |
II T | KhmerNT | 2:14 | ចូររំលឹកពួកគេពីសេចក្ដីទាំងនេះ ហើយដាស់តឿនពួកគេយ៉ាងម៉ឺងម៉ាត់នៅចំពោះព្រះជាម្ចាស់កុំឲ្យឈ្លោះប្រកែកគ្នាអំពីពាក្យ ដ្បិតគ្មានប្រយោជន៍ឡើយ មានតែធ្វើឲ្យពួកអ្នកស្តាប់អន្តរាយប៉ុណ្ណោះ។ | |
II T | KhmerNT | 2:15 | ចូរខិតខំដើម្បីថ្វាយខ្លួនដល់ព្រះជាម្ចាស់ទុកជាអ្នកខ្ជាប់ខ្ជួន គឺជាអ្នកធ្វើការដែលមិនខ្មាស់អៀន ទាំងបង្រៀនព្រះបន្ទូលនៃសេចក្ដីពិតយ៉ាងត្រឹមត្រូវ | |
II T | KhmerNT | 2:16 | រួចត្រូវចៀសចេញពីពាក្យសំដីខាងលោកិយដែលគ្មានខ្លឹមសារ ដ្បិតសំដីទាំងនោះធ្វើឲ្យការមិនកោតខ្លាចព្រះជាម្ចាស់កាន់តែច្រើនឡើងថែមទៀត | |
II T | KhmerNT | 2:17 | ពាក្យសំដីរបស់ពួកគេនឹងស៊ីរូងដូចជាដំបៅមហារីក ហើយក្នុងចំណោមអ្នកទាំងនោះមានលោកហ៊ីមេនាស និងលោកភីលេត | |
II T | KhmerNT | 2:18 | ពួកគេបានវង្វេងចេញពីសេចក្ដីពិតដោយនិយាយថា ការរស់ឡើងវិញបានកើតមានរួចហើយ ហើយពួកគេក៏បង្វែរអ្នកខ្លះចេញពីជំនឿទៀតផង។ | |
II T | KhmerNT | 2:19 | ប៉ុន្ដែទោះជាយ៉ាងណាក្ដី គ្រឹះដ៏រឹងមាំរបស់ព្រះជាម្ចាស់នៅស្ថិតស្ថេរដរាប ដោយមានអក្សរចារឹកដូច្នេះថា ព្រះអម្ចាស់ស្គាល់អស់អ្នកដែលជារបស់ព្រះអង្គ និងចូរឲ្យអស់អ្នកដែលហៅព្រះនាមរបស់ព្រះអម្ចាស់ចាកចេញពីសេចក្ដីទុច្ចរិត។ | |
II T | KhmerNT | 2:20 | នៅក្នុងផ្ទះដ៏ធំមួយ មិនមែនមានសុទ្ធតែប្រដាប់ប្រដាធ្វើអំពីមាស ឬប្រាក់ប៉ុណ្ណោះទេ គឺមានប្រដាប់ប្រដាធ្វើអំពីឈើ និងដីផងដែរ ប្រដាប់ប្រដាខ្លះសម្រាប់សេចក្តីថ្លៃថ្នូរ ហើយខ្លះទៀតសម្រាប់សេចក្តីអាប់ឱន។ | |
II T | KhmerNT | 2:21 | ដូច្នេះ បើអ្នកណាជម្រះខ្លួនពីសេចក្ដីទាំងនេះ អ្នកនោះនឹងត្រលប់ជាប្រដាប់ប្រដាសម្រាប់សេចក្ដីថ្លៃថ្នូរ ដោយបានញែកជាបរិសុទ្ធ ហើយមានប្រយោជន៍ដល់ម្ចាស់ ជាប្រដាប់ប្រដាដែលរៀបចំជាស្រេចសម្រាប់ការល្អគ្រប់យ៉ាង។ | |
II T | KhmerNT | 2:22 | ដូច្នេះ ចូររត់គេចពីសេចក្ដីស្រើបស្រាលរបស់យុវវ័យ ហើយដេញតាមសេចក្ដីសុចរិត ជំនឿ សេចក្ដីស្រឡាញ់ និងសេចក្ដីសុខសាន្តជាមួយពួកអ្នកដែលអំពាវនាវដល់ព្រះអម្ចាស់ដោយចិត្តបរិសុទ្ធចុះ។ | |
II T | KhmerNT | 2:23 | ចូរចៀសវាងការសួរដេញដោលដ៏ល្ងង់ខ្លៅ និងលេលាដោយដឹងថា សេចក្ដីទាំងនោះបង្កឲ្យមានជម្លោះតែប៉ុណ្ណោះ។ | |
II T | KhmerNT | 2:24 | បាវបម្រើរបស់ព្រះអម្ចាស់មិនត្រូវឈ្លោះប្រកែកគ្នាទេ ផ្ទុយទៅវិញ ត្រូវមានចិត្ដសុភាពរាបសារចំពោះមនុស្សទាំងអស់ ប៉ិនប្រសប់ក្នុងការបង្រៀន មានចិត្តអត់ធ្មត់ | |
II T | KhmerNT | 2:25 | និងប្រដៅពួកប្រឆាំងដោយចិត្ដសុភាព ក្រែងលោព្រះជាម្ចាស់បណ្ដាលឲ្យគេប្រែចិត្តស្គាល់សេចក្ដីពិត | |
Chapter 3
II T | KhmerNT | 3:1 | ប៉ុន្ដែចូរដឹងការនេះចុះថា នៅថ្ងៃចុងក្រោយបង្អស់នឹងមានគ្រាលំបាកមកដល់។ | |
II T | KhmerNT | 3:2 | ដ្បិតនៅគ្រានោះ មនុស្សនឹងស្រឡាញ់តែខ្លួនឯង ស្រឡាញ់លុយ អំនួត ក្អេងក្អាង ប្រមាថមើលងាយ មិនស្តាប់បង្គាប់ឪពុកម្តាយ រមិលគុណ មិនបរិសុទ្ធ | |
II T | KhmerNT | 3:3 | គ្មានសេចក្ដីស្រឡាញ់ គ្មានការសម្រុះសម្រួល និយាយមូលបង្កាច់ មិនចេះទប់ចិត្ត សាហាវ ស្អប់ការល្អ | |
II T | KhmerNT | 3:4 | មានចិត្តក្បត់ ឆាប់ច្រឡោត មានចិត្តធំ ស្រឡាញ់ការសប្បាយជាងស្រឡាញ់ព្រះជាម្ចាស់ | |
II T | KhmerNT | 3:5 | មានឫកពាជាអ្នកគោរពកោតខ្លាចព្រះជាម្ចាស់ ប៉ុន្ដែមិនទទួលស្គាល់អំណាចនៃការគោរពបម្រើព្រះជាម្ចាស់ទេ។ ដូច្នេះ ចូរបែរចេញពីមនុស្សទាំងនោះចុះ | |
II T | KhmerNT | 3:6 | ដ្បិតពីចំណោមពួកគេទាំងនោះ មានអ្នកខ្លះបានលបចូលទៅក្នុងផ្ទះនានា ហើយទាក់យកស្រីល្ងង់ខ្លៅដែលមានបាបពោរពេញ ជាស្រីដែលបណ្តោយតាមចំណង់តណ្ហាផ្សេងៗ | |
II T | KhmerNT | 3:8 | គឺដូចដែលយ៉ានេស និងយ៉ាមប្រេសបានប្រឆាំងនឹងលោកម៉ូសេជាយ៉ាងណា អ្នកទាំងនោះក៏ប្រឆាំងនឹងសេចក្ដីពិតជាយ៉ាងនោះដែរ គំនិតរបស់ពួកគេខូចអស់ហើយ រីឯជំនឿរបស់ពួកគេគ្មានប្រយោជន៍ឡើយ។ | |
II T | KhmerNT | 3:9 | ពួកគេទៅមុខទៀតមិនបានឆ្ងាយឡើយ ដ្បិតមនុស្សទាំងអស់នឹងឃើញសេចក្ដីល្ងង់ខ្លៅរបស់ពួកគេយ៉ាងច្បាស់ដូចជាសេចក្ដីល្ងង់ខ្លៅរបស់យ៉ានេស និងយ៉ាមប្រេសដែរ។ | |
II T | KhmerNT | 3:10 | រីឯអ្នកវិញ អ្នកបានស្គាល់អំពីសេចក្ដីបង្រៀនរបស់ខ្ញុំ កិរិយាប្រព្រឹត្ដ គោលបំណង ជំនឿ សេចក្ដីអត់ធ្មត់ សេចក្ដីស្រឡាញ់ ការស៊ូទ្រាំ | |
II T | KhmerNT | 3:11 | ព្រមទាំងការបៀតបៀន និងការរងទុក្ខលំបាកដែលបានកើតឡើងចំពោះខ្ញុំនៅក្រុងឤន់ទីយ៉ូក ក្រុងអ៊ីកូនាម និងក្រុងលីស្រ្តា គឺខ្ញុំបានស៊ូទ្រាំនឹងការបៀតបៀនយ៉ាងខ្លាំង ប៉ុន្ដែព្រះអម្ចាស់បានសង្គ្រោះខ្ញុំពីសេចក្តីទាំងអស់នោះ | |
II T | KhmerNT | 3:12 | ហើយអស់អ្នកដែលចង់រស់នៅដោយគោរពកោតខ្លាចព្រះជាម្ចាស់ក្នុងព្រះគ្រិស្ដយេស៊ូ ក៏នឹងត្រូវគេបៀតបៀនដែរ | |
II T | KhmerNT | 3:13 | រីឯមនុស្សអាក្រក់ និងពួកបោកប្រាសវិញនឹងកាន់តែអាក្រក់ទៅៗ ទាំងបោកបញ្ឆោតគេ ហើយខ្លួនឯងក៏ចាញ់បោកគេដែរ | |
II T | KhmerNT | 3:14 | ប៉ុន្តែអ្នកវិញ ចូរនៅជាប់ក្នុងសេចក្ដីដែលអ្នកបានរៀន និងជឿប្រាកដដោយដឹងថា អ្នកបានរៀនពីអ្នកណា | |
II T | KhmerNT | 3:15 | ហើយអ្នកបានស្គាល់បទគម្ពីរបរិសុទ្ធតាំងពីតូចដែលអាចនាំឲ្យអ្នកមានប្រាជ្ញា ដើម្បីទទួលសេចក្ដីសង្គ្រោះតាមរយៈជំនឿលើព្រះគ្រិស្ដយេស៊ូ | |
II T | KhmerNT | 3:16 | ដ្បិតគ្រប់ទាំងបទគម្ពីរព្រះជាម្ចាស់បានបណ្ដាលឲ្យសរសេរឡើង ហើយមានប្រយោជន៍សម្រាប់ការបង្រៀន ការរំឮកឲ្យដឹងខ្លួន ការកែតម្រង់ និងការអប់រំអំពីសេចក្ដីសុចរិត | |
Chapter 4
II T | KhmerNT | 4:1 | នៅចំពោះព្រះជាម្ចាស់ និងព្រះគ្រិស្ដយេស៊ូដែលនឹងជំនុំជម្រះទាំងមនុស្សរស់ និងមនុស្សស្លាប់ ព្រមទាំងដោយការយាងមករបស់ព្រះអង្គ និងនគររបស់ព្រះអង្គ ខ្ញុំសូមដាស់តឿនអ្នកយ៉ាងម៉ឺងម៉ាត់ថា | |
II T | KhmerNT | 4:2 | ចូរប្រកាសព្រះបន្ទូល ហើយខិតខំប្រកាសមិនថា ត្រូវពេល ឬខុសពេលឡើយ ចូរទូន្មាន ស្តីបន្ទោស លើកទឹកចិត្ត និងបង្រៀនដោយសេចក្តីអត់ធ្មត់គ្រប់បែបយ៉ាង | |
II T | KhmerNT | 4:3 | ដ្បិតនឹងមានគ្រាមួយដែលពួកគេលែងស្ដាប់សេចក្ដីបង្រៀនត្រឹមត្រូវទៀតហើយ ផ្ទុយទៅវិញ ពួកគេនឹងប្រមូលគ្រូជាច្រើនសម្រាប់ខ្លួនឯងទៅតាមសេចក្តីប៉ងប្រាថ្នា ដើម្បីឲ្យនិយាយអ្វីដែលត្រចៀករបស់ពួកគេរមាស់ចង់ស្ដាប់ | |
II T | KhmerNT | 4:5 | រីឯអ្នកវិញ ចូរមានគំនិតនឹងធឹងក្នុងគ្រប់ការទាំងអស់ ចូរស៊ូទ្រាំនឹងទុក្ខលំបាក ចូរធ្វើកិច្ចការរបស់អ្នកប្រកាសដំណឹងល្អ និងបំពេញមុខងារបម្រើរបស់អ្នកឲ្យសព្វគ្រប់ចុះ។ | |
II T | KhmerNT | 4:6 | ដ្បិតខ្ញុំត្រូវបានច្រូចជាតង្វាយច្រូច ជាស្រេចហើយ រីឯពេលវេលាដែលខ្ញុំត្រូវចាកចេញក៏បានមកដល់ដែរ | |
II T | KhmerNT | 4:7 | ខ្ញុំបានតយុទ្ធយ៉ាងល្អ ខ្ញុំបានបញ្ចប់ការប្រណាំងរបស់ខ្ញុំ ហើយខ្ញុំក៏បានរក្សាជំនឿដែរ។ | |
II T | KhmerNT | 4:8 | ពីពេលនេះតទៅ មានមកុដនៃសេចក្ដីសុចរិតបម្រុងទុកឲ្យខ្ញុំ ដែលព្រះអម្ចាស់ជាចៅក្រមដ៏សុចរិតនឹងប្រទានឲ្យខ្ញុំនៅថ្ងៃនោះ មិនមែនឲ្យតែខ្ញុំប៉ុណ្ណោះទេ គឺឲ្យអស់អ្នកដែលពេញចិត្តនឹងការយាងមករបស់ព្រះអង្គដែរ។ | |
II T | KhmerNT | 4:10 | ដ្បិតលោកដេម៉ាសបានបោះបង់ខ្ញុំចោលហើយ គាត់បានទៅឯក្រុងថែស្សាឡូនិចដោយព្រោះគាត់ស្រឡាញ់លោកិយនេះ។ លោកក្រេសេនទៅស្រុកកាឡាទី ទីតុសទៅស្រុកដាល់ម៉ាទា | |
II T | KhmerNT | 4:11 | មានតែលោកលូកាប៉ុណ្ណោះដែលនៅជាមួយខ្ញុំ សូមនាំម៉ាកុសមកជាមួយផង ដ្បិតគាត់មានប្រយោជន៍សម្រាប់ខ្ញុំនៅក្នុងមុខងារបម្រើ | |
II T | KhmerNT | 4:13 | ពេលអ្នកមក សូមយកអាវធំដែលខ្ញុំទុកនឹងលោកការពូសនៅក្រុងទ្រអាសមកជាមួយផង ព្រមទាំងសៀវភៅទាំងឡាយដែរ ជាពិសេសសៀវភៅធ្វើពីស្បែក។ | |
II T | KhmerNT | 4:14 | លោកអ័លេក្សានត្រុសជាជាងស្ពាន់បានប្រព្រឹត្តអាក្រក់ច្រើនណាស់មកលើខ្ញុំ ព្រះអម្ចាស់នឹងសងដល់គាត់តាមអំពើដែលគាត់បានប្រព្រឹត្តមិនខាន | |
II T | KhmerNT | 4:15 | ចូរអ្នកប្រយ័ត្ននឹងគាត់ដែរចុះ ដ្បិតគាត់ប្រឆាំងយ៉ាងខ្លាំងនឹងសេចក្តីដែលយើងប្រកាស។ | |
II T | KhmerNT | 4:16 | ពេលដែលខ្ញុំឆ្លើយការពារខ្លួនលើកដំបូង គ្មានអ្នកណាគាំទ្រខ្ញុំទេ គឺពួកគេបានបោះបង់ខ្ញុំចោលទាំងអស់គ្នា សូមកុំឲ្យពួកគេជាប់ទោសដោយសារការនោះឡើយ។ | |
II T | KhmerNT | 4:17 | ប៉ុន្ដែព្រះអម្ចាស់បានគង់ជាមួយខ្ញុំ ហើយបានចម្រើនកម្លាំងដល់ខ្ញុំ ដើម្បីឲ្យដំណឹងល្អបានប្រកាសសព្វគ្រប់ និងដើម្បីឲ្យសាសន៍ដទៃទាំងអស់បានឮតាមរយៈខ្ញុំ ហើយព្រះអង្គបានសង្គ្រោះខ្ញុំឲ្យរួចពីមាត់តោ។ | |
II T | KhmerNT | 4:18 | ព្រះអម្ចាស់នឹងសង្គ្រោះខ្ញុំឲ្យរួចពីការអាក្រក់គ្រប់យ៉ាង ហើយព្រះអង្គនឹងនាំខ្ញុំចូលទៅក្នុងនគរស្ថានសួគ៌របស់ព្រះអង្គដោយសុវត្ថិភាព សូមឲ្យព្រះអង្គបានប្រកបដោយសិរីរុងរឿងអស់កល្បជានិច្ច អាម៉ែន។ | |
II T | KhmerNT | 4:19 | សូមជម្រាបសួរដល់នាងព្រីសីល និងលោកអ័គីឡា ព្រមទាំងក្រុមគ្រួសារលោកអូនេស៊ិភ័រផងដែរ។ | |
II T | KhmerNT | 4:20 | លោកអេរ៉ាស្ទុសស្នាក់នៅក្រុងកូរិនថូស រីឯលោកទ្រភីម ខ្ញុំបានទុកឲ្យនៅក្រុងមីលេត ព្រោះគាត់ឈឺ។ | |
II T | KhmerNT | 4:21 | ចូរអ្នកព្យាយាមមកឲ្យបានមុនរដូវរងារ។ លោកអ៊ើប៊ូឡុស លោកពូដេន លោកលីណុស និងនាងក្លូឌា ព្រមទាំងបងប្អូនទាំងអស់ក៏ជម្រាបសួរមកអ្នកដែរ។ | |