Toggle notes
Chapter 1
I Th | KhmerNT | 1:1 | ខ្ញុំប៉ូល ស៊ីលវ៉ាន និងធីម៉ូថេ ជូនចំពោះក្រុមជំនុំនៅក្រុងថែស្សាឡូនីច ដែលនៅក្នុងព្រះជាម្ចាស់ជាព្រះវរបិតា និងព្រះអម្ចាស់យេស៊ូគ្រិស្ដ។ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្ដីសុខសាន្ដ។ | |
I Th | KhmerNT | 1:2 | យើងតែងតែអរព្រះគុណព្រះជាម្ចាស់សម្រាប់អ្នករាល់គ្នា ទាំងនឹកចាំពីអ្នករាល់គ្នានៅក្នុងសេចក្ដីអធិស្ឋានរបស់យើងជានិច្ច។ | |
I Th | KhmerNT | 1:3 | នៅចំពោះព្រះជាម្ចាស់ ជាព្រះវរបិតារបស់យើង យើងនឹកចាំអំពីកិច្ចការដែលអ្នករាល់គ្នាធ្វើដោយជំនឿ អំពីការនឿយហត់ដែលអ្នករាល់គ្នាបានធ្វើដោយសេចក្ដីស្រឡាញ់ និងអំពីការស៊ូទ្រាំរបស់អ្នករាល់គ្នាដោយសេចក្ដីសង្ឃឹមលើព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់របស់យើង។ | |
I Th | KhmerNT | 1:4 | ឱ បងប្អូនដែលព្រះជាម្ចាស់ស្រឡាញ់អើយ! យើងដឹងថា ព្រះអង្គបានជ្រើសរើសអ្នករាល់គ្នា | |
I Th | KhmerNT | 1:5 | ដ្បិតដំណឹងល្អរបស់យើងមិនបានប្រកាសប្រាប់អ្នករាល់គ្នាដោយពាក្យសំដីទេ គឺដោយអំណាច ដោយព្រះវិញ្ញាណបរិសុទ្ធ និងដោយការជឿជាក់យ៉ាងខ្លាំងទៀតផង ដូចអ្នករាល់គ្នាបានដឹងស្រាប់ហើយថា ដើម្បីអ្នករាល់គ្នា យើងបានប្រព្រឹត្តបែបណានៅក្នុងចំណោមអ្នករាល់គ្នា។ | |
I Th | KhmerNT | 1:6 | អ្នករាល់គ្នាបានយកតម្រាប់តាមយើង និងតាមព្រះអម្ចាស់ គឺអ្នករាល់គ្នាទទួលព្រះបន្ទូលដោយអំណរមកពីព្រះវិញ្ញាណបរិសុទ្ធនៅក្នុងពេលដែលមានសេចក្ដីវេទនាជាខ្លាំងផង | |
I Th | KhmerNT | 1:7 | ដូច្នេះ អ្នករាល់គ្នាបានត្រលប់ជាគំរូដល់អ្នកជឿទាំងឡាយនៅស្រុកម៉ាសេដូន និងស្រុកអាខៃ | |
I Th | KhmerNT | 1:8 | ដ្បិតព្រះបន្ទូលរបស់ព្រះអម្ចាស់ ដែលចេញពីអ្នករាល់គ្នានោះ មិនមែនត្រឹមតែបានឮសុសសាយក្នុងស្រុកម៉ាសេដូន និងស្រុកអាខៃប៉ុណ្ណោះទេ គឺជំនឿរបស់អ្នករាល់គ្នាលើព្រះជាម្ចាស់បានលេចឮនៅគ្រប់ទីកន្លែង ដូច្នេះហើយបានជាយើងមិនបាច់និយាយអ្វីទៀតឡើយ | |
I Th | KhmerNT | 1:9 | ដ្បិតពួកគេផ្ទាល់បានរៀបរាប់ពីរបៀបដែលអ្នករាល់គ្នាទទួលយើង និងអំពីរបៀបដែលអ្នករាល់គ្នាបែរចេញពីរូបព្រះមកឯព្រះជាម្ចាស់ ដើម្បីបម្រើព្រះអង្គដែលជាព្រះដ៏មានព្រះជន្មរស់ និងជាព្រះដ៏ពិត | |
Chapter 2
I Th | KhmerNT | 2:1 | បងប្អូនអើយ! អ្នករាល់គ្នាដឹងហើយថា ការដែលយើងមកឯអ្នករាល់គ្នានេះ មិនមែនឥតប្រយោជន៍ទេ | |
I Th | KhmerNT | 2:2 | គឺដូចដែលអ្នករាល់គ្នាបានដឹងស្រាប់ហើយថា ក្រោយពេលដែលយើងរងទុក្ខលំបាក និងត្រូវគេប្រមាថនៅក្រុងភីលីពរួចមក នោះយើងមានសេចក្ដីក្លាហាននៅក្នុងព្រះជាម្ចាស់របស់យើង ដើម្បីប្រកាសប្រាប់អ្នករាល់គ្នាអំពីដំណឹងល្អរបស់ព្រះអង្គ ទោះបីមានការតយុទ្ធយ៉ាងខ្លាំងក៏ដោយ។ | |
I Th | KhmerNT | 2:3 | ដ្បិតសេចក្ដីទូន្មានរបស់យើងមិនមែនមកពីសេចក្ដីបោកប្រាស់ សេចក្ដីស្មោកគ្រោក ឬល្បិចកលឡើយ | |
I Th | KhmerNT | 2:4 | ផ្ទុយទៅវិញ ព្រះជាម្ចាស់សព្វព្រះហឫទ័យផ្ទុកផ្ដាក់ដំណឹងល្អឲ្យយើងប្រកាសយ៉ាងណា យើងក៏ប្រកាសយ៉ាងនោះ គឺមិនមែនដើម្បីផ្គាប់ចិត្ដមនុស្សទេ គឺដើម្បីឲ្យព្រះជាម្ចាស់ដែលពិសោធចិត្ដរបស់យើងសព្វព្រះហឫទ័យវិញ។ | |
I Th | KhmerNT | 2:5 | អ្នករាល់គ្នាដឹងស្រាប់ហើយថា យើងមិនដែលប្រើពាក្យសំដីបញ្ចើចបញ្ចើ ឬមានពុតដោយព្រោះសេចក្ដីលោភលន់ឡើយ ព្រះជាម្ចាស់ជាសាក្សីស្រាប់ | |
I Th | KhmerNT | 2:6 | ហើយយើងក៏មិនបានរកការសរសើរពីមនុស្សដែរ ទោះបីពីអ្នករាល់គ្នា ឬពីអ្នកដទៃក្ដី។ | |
I Th | KhmerNT | 2:7 | យើងអាចអាងសិទ្ធិអំណាចដែលជាសាវករបស់ព្រះគ្រិស្ដក៏បានដែរ ប៉ុន្ដែយើងប្រព្រឹត្ដស្លូតបូតនៅក្នុងចំណោមអ្នករាល់គ្នា ប្រៀបដូចជាម្ដាយថ្នាក់ថ្នមកូនរបស់ខ្លួន។ | |
I Th | KhmerNT | 2:8 | យើងស្រឡាញ់អ្នករាល់គ្នាខ្លាំងណាស់ បានជាយើងមិនត្រឹមតែពេញចិត្ដប្រគល់ដំណឹងល្អរបស់ព្រះជាម្ចាស់ដល់អ្នករាល់គ្នាប៉ុណ្ណោះទេ គឺថែមទាំងជីវិតរបស់យើងទៀតផង ព្រោះអ្នករាល់គ្នាបានត្រលប់ជាអ្នកជាទីស្រឡាញ់របស់យើង។ | |
I Th | KhmerNT | 2:9 | បងប្អូនអើយ! អ្នករាល់គ្នាពិតជានៅចាំអំពីការលំបាក និងការនឿយហត់របស់យើងមិនខាន គឺនៅពេលយើងប្រកាសដំណឹងល្អរបស់ព្រះជាម្ចាស់ប្រាប់អ្នករាល់គ្នា យើងបានធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីកុំឲ្យយើងត្រលប់ជាបន្ទុកដល់អ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាឡើយ។ | |
I Th | KhmerNT | 2:10 | អ្នករាល់គ្នា និងព្រះជាម្ចាស់ជាសាក្សីស្រាប់ អំពីរបៀបដែលយើងប្រព្រឹត្ដចំពោះអ្នករាល់គ្នាដែលជាអ្នកជឿ គឺប្រព្រឹត្ដដោយបរិសុទ្ធ សុចរិត ហើយឥតបន្ទោសបាន។ | |
I Th | KhmerNT | 2:11 | អ្នករាល់គ្នាក៏ដឹងដែរថា យើងបានប្រព្រឹត្តចំពោះអ្នករាល់គ្នាដូចជាឪពុកប្រព្រឹត្តចំពោះកូនរបស់ខ្លួន | |
I Th | KhmerNT | 2:12 | គឺយើងបានទូន្មាន លើកទឹកចិត្ដ ហើយជម្រុញអ្នករាល់គ្នាឲ្យរស់នៅតាមបែបស័ក្ដិសមនឹងព្រះជាម្ចាស់ ដែលព្រះអង្គបានត្រាស់ហៅអ្នករាល់គ្នាមកក្នុងនគរ និងសិរីរុងរឿងរបស់ព្រះអង្គ។ | |
I Th | KhmerNT | 2:13 | យើងអរព្រះគុណព្រះជាម្ចាស់ឥតឈប់ឈរ ដោយព្រោះពេលដែលអ្នករាល់គ្នាបានទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលយើងបានប្រកាស អ្នករាល់គ្នាមិនបានទទួលទុកជាពាក្យរបស់មនុស្សទេ ផ្ទុយទៅវិញទុកជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ពិតប្រាកដមែន ដែលធ្វើការនៅក្នុងអ្នករាល់គ្នាដែលជឿ។ | |
I Th | KhmerNT | 2:14 | បងប្អូនអើយ! អ្នករាល់គ្នាបានយកតម្រាប់តាមក្រុមជំនុំទាំងឡាយរបស់ព្រះជាម្ចាស់នៅក្នុងព្រះគ្រិស្ដយេស៊ូ ដែលនៅស្រុកយូដា ដ្បិតអ្នករាល់គ្នាបានទទួលរងទុក្ខពីជនរួមជាតិរបស់ខ្លួនដូចដែលក្រុមជំនុំទាំងនោះបានទទួលពីជនជាតិយូដាដែរ | |
I Th | KhmerNT | 2:15 | ពួកគេបានសម្លាប់ព្រះអម្ចាស់យេស៊ូ និងពួកអ្នកនាំព្រះបន្ទូល ព្រមទាំងបៀតបៀនយើងទៀតផង។ ពួកគេមិនបានធ្វើឲ្យព្រះជាម្ចាស់សព្វព្រះហឫទ័យទេ ហើយទាស់នឹងមនុស្សទាំងអស់ | |
I Th | KhmerNT | 2:16 | ពួកគេបានរារាំងយើងមិនឲ្យប្រកាសដំណឹងល្អប្រាប់សាសន៍ដទៃទេ ដើម្បីកុំឲ្យសាសន៍ដទៃទទួលបានសេចក្ដីសង្គ្រោះ ពួកគេធ្វើដូច្នេះ បាបរបស់ពួកគេកាន់តែកើនឡើងជានិច្ច ហើយនៅទីបំផុត សេចក្ដីក្រោធរបស់ព្រះជាម្ចាស់បានធ្លាក់មកលើពួកគេ។ | |
I Th | KhmerNT | 2:17 | រីឯយើងវិញ បងប្អូនអើយ! ទោះបីយើងឃ្លាតពីអ្នករាល់គ្នាមួយរយៈមែន ប៉ុន្ដែយើងឃ្លាតតែរូបកាយប៉ុណ្ណោះ មិនបានឃ្លាតចិត្តទេ ដូច្នេះធ្វើឲ្យយើងកាន់តែសង្វាតចង់ជួបមុខអ្នករាល់គ្នាយ៉ាងខ្លាំង | |
I Th | KhmerNT | 2:18 | ហេតុនេះហើយបានជាយើងចង់មកឯអ្នករាល់គ្នាណាស់ ខ្ញុំប៉ូលចង់មកឯអ្នករាល់គ្នាមួយលើកពីរលើកហើយ តែអារក្សសាតាំងបានរារាំងយើង | |
I Th | KhmerNT | 2:19 | ដ្បិតតើអ្នកណាជាសេចក្ដីសង្ឃឹម និងជាអំណរ ឬជាមកុដដែលនាំឲ្យយើងមានមោទនៈភាពនៅចំពោះព្រះអម្ចាស់យេស៊ូ នៅពេលព្រះអង្គយាងមកវិញ? តើមិនមែនអ្នករាល់គ្នាទេឬ? | |
Chapter 3
I Th | KhmerNT | 3:1 | ដោយព្រោះយើងពុំអាចទ្រាំទៀតបាន យើងក៏សម្រេចចិត្ដនៅក្រុងអាថែនតែគ្នាយើង | |
I Th | KhmerNT | 3:2 | ហើយចាត់ធីម៉ូថេជាបងប្អូនរបស់យើង និងជាអ្នករួមការងារបម្រើព្រះជាម្ចាស់ក្នុងដំណឹងល្អរបស់ព្រះគ្រិស្ដឲ្យទៅពង្រឹង និងលើកទឹកចិត្តអ្នករាល់គ្នាខាងឯជំនឿ | |
I Th | KhmerNT | 3:3 | ដើម្បីកុំឲ្យនរណាម្នាក់ត្រូវរង្គីរដោយព្រោះសេចក្តីវេទនាទាំងនេះឡើយ ដ្បិតអ្នករាល់គ្នាដឹងហើយថា ព្រះជាម្ចាស់បានតម្រូវឲ្យយើងជួបប្រទះសេចក្តីវេទនាបែបនេះ។ | |
I Th | KhmerNT | 3:4 | កាលយើងនៅជាមួយអ្នករាល់គ្នានៅឡើយ យើងបានប្រាប់អ្នករាល់គ្នារួចហើយថា យើងនឹងត្រូវរងទុក្ខវេទនា ហើយការនោះក៏កើតឡើងមែន ដូចដែលអ្នករាល់គ្នាដឹងស្រាប់។ | |
I Th | KhmerNT | 3:5 | ដោយខ្ញុំមិនអាចទ្រាំទៀតបាន ខ្ញុំក៏ចាត់ធីម៉ូថេឲ្យមក ដើម្បីឲ្យដឹងពីជំនឿរបស់អ្នករាល់គ្នា ក្រែងលោមេល្បួងមកល្បួងអ្នករាល់គ្នា តាមរបៀបណាមួយ ដែលនាំឲ្យការនឿយហត់របស់យើងត្រលប់ជាឥតប្រយោជន៍។ | |
I Th | KhmerNT | 3:6 | ឥឡូវនេះ ធីម៉ូថេបានត្រលប់ពីអ្នករាល់គ្នា មកឯយើងវិញហើយ ព្រមទាំងនាំដំណឹងល្អប្រាប់យើងអំពីជំនឿ និងសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នា ហើយថាអ្នករាល់គ្នាតែងតែនឹកចាំយ៉ាងល្អអំពីយើងជានិច្ច ដោយចង់ជួបយើងដូចជាយើងចង់ជួបអ្នករាល់គ្នាដែរ។ | |
I Th | KhmerNT | 3:7 | ដូច្នេះ បងប្អូនអើយ! នៅក្នុងពេលយើងមានទុក្ខព្រួយ និងសេចក្ដីវេទនាគ្រប់បែបយ៉ាង នោះយើងបានទទួលសេចក្ដីកម្សាន្ដចិត្ដពីអ្នករាល់គ្នាដោយសារជំនឿរបស់អ្នករាល់គ្នា | |
I Th | KhmerNT | 3:9 | តើយើងអាចអរព្រះគុណព្រះជាម្ចាស់ដូចម្ដេចអំពីអ្នករាល់គ្នា សម្រាប់គ្រប់ទាំងអំណរដែលយើងមានដោយសារអ្នករាល់គ្នានៅចំពោះព្រះជាម្ចាស់របស់យើង? | |
I Th | KhmerNT | 3:10 | យើងទូលអង្វរអស់ពីចិត្តទាំងយប់ទាំងថ្ងៃ សូមឲ្យបានជួបមុខអ្នករាល់គ្នា ដើម្បីជួយបំពេញសេចក្ដីខ្វះខាតខាងឯជំនឿរបស់អ្នករាល់គ្នា។ | |
I Th | KhmerNT | 3:11 | សូមឲ្យព្រះជាម្ចាស់ជាព្រះវរបិតា និងព្រះអម្ចាស់យេស៊ូនៃយើង បើកផ្លូវឲ្យយើងបានមកជួបអ្នករាល់គ្នា។ | |
I Th | KhmerNT | 3:12 | សូមព្រះអម្ចាស់ប្រទានឲ្យអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់ច្រើនឡើង ហើយហូរហៀរដល់គ្នាទៅវិញទៅមក ព្រមទាំងដល់មនុស្សទាំងអស់ដូចដែលយើងបានស្រឡាញ់អ្នករាល់គ្នាដែរ | |
Chapter 4
I Th | KhmerNT | 4:1 | ទីបញ្ចប់នេះ បងប្អូនអើយ! អ្នករាល់គ្នាបានទទួលសេចក្ដីបង្រៀនពីយើងអំពីរបៀបរស់នៅឲ្យព្រះជាម្ចាស់សព្វព្រះហឫទ័យរួចហើយ ហើយអ្នករាល់គ្នាបានរស់នៅដូច្នោះមែន។ ឥឡូវនេះ យើងសូមអង្វរ ហើយដាស់តឿនអ្នករាល់គ្នាក្នុងព្រះអម្ចាស់យេស៊ូថា ចូររស់នៅដូច្នេះឲ្យកាន់តែប្រសើរទៀតចុះ | |
I Th | KhmerNT | 4:2 | ដ្បិតអ្នករាល់គ្នាស្គាល់សេចក្ដីបង្គាប់ដែលយើងបានប្រគល់ឲ្យអ្នករាល់គ្នាតាមរយៈព្រះអម្ចាស់យេស៊ូហើយ។ | |
I Th | KhmerNT | 4:3 | ដ្បិតនេះជាបំណងរបស់ព្រះជាម្ចាស់ គឺឲ្យអ្នករាល់គ្នាបានបរិសុទ្ធ ដើម្បីឲ្យអ្នករាល់គ្នាចៀសវាងអំពើអសីលធម៌ខាងផ្លូវភេទ | |
I Th | KhmerNT | 4:4 | ហើយម្នាក់ៗត្រូវចេះគ្រប់គ្រងរូបកាយរបស់ខ្លួនដោយបរិសុទ្ធ និងសេចក្ដីថ្លៃថ្នូរ | |
I Th | KhmerNT | 4:6 | មិនត្រូវឲ្យនរណាម្នាក់បំពាន ឬបោកប្រាស់បងប្អូនរបស់ខ្លួនក្នុងរឿងនេះឡើយ ព្រោះព្រះអម្ចាស់នឹងសងសឹកចំពោះរឿងទាំងនេះ ដូចដែលយើងបានប្រាប់អ្នករាល់គ្នាពីមុន និងបានបញ្ជាក់រួចហើយ | |
I Th | KhmerNT | 4:7 | ដ្បិតព្រះជាម្ចាស់មិនបានហៅយើងមកក្នុងសេចក្ដីស្មោកគ្រោកទេ គឺមកក្នុងសេចក្ដីបរិសុទ្ធវិញ។ | |
I Th | KhmerNT | 4:8 | ដូច្នេះ អ្នកណាដែលបដិសេធសេចក្ដីនេះ អ្នកនោះមិនមែនបដិសេធមនុស្សទេ គឺបដិសេធព្រះជាម្ចាស់ដែលប្រទានព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះអង្គដល់អ្នករាល់គ្នាវិញ។ | |
I Th | KhmerNT | 4:9 | រីឯសេចក្ដីស្រឡាញ់ជាបងប្អូន ខ្ញុំមិនចាំបាច់សរសេរមកអ្នករាល់គ្នាទេ ព្រោះព្រះជាម្ចាស់បង្រៀនអ្នករាល់គ្នាឲ្យចេះស្រឡាញ់គ្នាទៅវិញទៅមកហើយ | |
I Th | KhmerNT | 4:10 | ដ្បិតអ្នករាល់គ្នាស្រឡាញ់បងប្អូនទាំងអស់នៅស្រុកម៉ាសេដូនទាំងមូលមែន ប៉ុន្ដែបងប្អូនអើយ! យើងសូមលើកទឹកចិត្ដអ្នករាល់គ្នាឲ្យមានសេចក្ដីស្រឡាញ់នោះកាន់តែខ្លាំងឡើងៗ | |
I Th | KhmerNT | 4:11 | ហើយខំយកចិត្តទុកដាក់រស់នៅដោយស្រគត់ស្រគំ ទាំងបំពេញកិច្ចការរបស់ខ្លួន និងធ្វើការដោយដៃរបស់ខ្លួន ដូចដែលយើងបានបង្គាប់អ្នករាល់គ្នាហើយ | |
I Th | KhmerNT | 4:12 | ដើម្បីឲ្យអ្នករាល់គ្នាប្រព្រឹត្តដោយត្រឹមត្រូវចំពោះអ្នកក្រៅ ហើយឥតត្រូវការអ្វីឡើយ។ | |
I Th | KhmerNT | 4:13 | បងប្អូនអើយ! ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាមិនដឹងអំពីពួកអ្នកដែលបានដេកលក់ហើយនោះទេ ក្រែងលោអ្នករាល់គ្នាកើតទុក្ខដូចជាអ្នកឯទៀតដែលគ្មានសង្ឃឹម។ | |
I Th | KhmerNT | 4:14 | ដ្បិតបើយើងជឿថា ព្រះយេស៊ូបានសោយទិវង្គត ហើយមានព្រះជន្មរស់ឡើងវិញមែន នោះត្រូវជឿថា ព្រះជាម្ចាស់នឹងនាំពួកអ្នកដែលដេកលក់នៅក្នុងព្រះយេស៊ូឲ្យទៅជាមួយព្រះអង្គដែរ។ | |
I Th | KhmerNT | 4:15 | ដ្បិតយើងប្រាប់អ្នករាល់គ្នាតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ថា យើងដែលមានជីវិតរស់នៅឡើយ គឺអ្នកដែលនៅរស់រហូតដល់ពេលព្រះអម្ចាស់យាងមក ពិតជាមិនទៅមុនពួកអ្នកដែលបានដេកលក់ឡើយ | |
I Th | KhmerNT | 4:16 | ព្រោះព្រះអម្ចាស់នឹងយាងចុះពីស្ថានសួគ៌មកទាំងមានសម្រែក និងសំឡេងមហាទេវតា ព្រមទាំងត្រែរបស់ព្រះជាម្ចាស់ នោះពួកមនុស្សស្លាប់នៅក្នុងព្រះគ្រិស្ដនឹងរស់ឡើងវិញមុនគេ | |
I Th | KhmerNT | 4:17 | បន្ទាប់មក យើងដែលមានជីវិតរស់នៅឡើយ គឺអ្នកដែលនៅរស់ នឹងត្រូវលើកឡើងទៅក្នុងពពកជាមួយគ្នា ដើម្បីជួបព្រះអម្ចាស់នៅលើអាកាស ដូច្នេះយើងនឹងនៅជាមួយព្រះអម្ចាស់រហូតតទៅ។ | |
Chapter 5
I Th | KhmerNT | 5:1 | បងប្អូនអើយ! ចំពោះពេលវេលា និងពេលកំណត់ ខ្ញុំមិនចាំបាច់សរសរប្រាប់អ្នករាល់គ្នាទេ | |
I Th | KhmerNT | 5:2 | ដ្បិតអ្នករាល់គ្នាដឹងច្បាស់ហើយថា ថ្ងៃរបស់ព្រះអម្ចាស់នឹងមកដូចជាចោរមកនៅពេលយប់។ | |
I Th | KhmerNT | 5:3 | កាលណាគេនិយាយថា មានសន្ដិភាពហើយ មានសន្ដិសុខហើយ ពេលនោះសេចក្ដីវិនាសនឹងកើតឡើងចំពោះគេមួយរំពេច ប្រៀបដូចជាស្ដ្រីមានផ្ទៃពោះឈឺចាប់ហៀបនឹងសម្រាលកូន ហើយគេចមិនរួចឡើយ។ | |
I Th | KhmerNT | 5:4 | រីឯអ្នករាល់គ្នាវិញ បងប្អូនអើយ! អ្នករាល់គ្នាមិនមែននៅក្នុងសេចក្ដីងងឹតដែលឲ្យថ្ងៃនោះមកដល់អ្នករាល់គ្នាដូចជាចោរឡើយ | |
I Th | KhmerNT | 5:5 | ព្រោះអ្នករាល់គ្នាជាកូននៃពន្លឺ និងជាកូននៃថ្ងៃ។ យើងមិនមែនជាពួកនៃសេចក្ដីងងឹត ឬយប់ឡើយ | |
I Th | KhmerNT | 5:6 | ដូច្នេះ យើងមិនត្រូវដេកលក់ដូចជាអ្នកឯទៀតឡើយ គឺយើងត្រូវប្រុងស្មារតី ហើយដឹងខ្លួនជានិច្ច។ | |
I Th | KhmerNT | 5:8 | ប៉ុន្ដែយើងជាពួកនៃថ្ងៃ យើងត្រូវដឹងខ្លួនទាំងពាក់ជំនឿ និងសេចក្ដីស្រឡាញ់ជាអាវក្រោះ ព្រមទាំងយកសេចក្ដីសង្ឃឹមនៃសេចក្ដីសង្រ្គោះជាមួក | |
I Th | KhmerNT | 5:9 | ពីព្រោះព្រះជាម្ចាស់មិនបានតម្រូវយើងទុកសម្រាប់សេចក្ដីក្រោធទេ គឺសម្រាប់ទទួលសេចក្ដីសង្គ្រោះវិញតាមរយៈព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់នៃយើង | |
I Th | KhmerNT | 5:10 | ព្រះអង្គបានសោយទិវង្គតជំនួសយើង ដើម្បីឲ្យយើងមានជីវិតជាមួយព្រះអង្គ ទោះបីយើងដឹងខ្លួន ឬដេកលក់ក៏ដោយ។ | |
I Th | KhmerNT | 5:11 | ដូច្នេះ ចូរកម្សាន្ដចិត្ដគ្នា ហើយស្អាងគ្នាទៅវិញទៅមកដូចដែលអ្នករាល់គ្នាកំពុងធ្វើស្រាប់។ | |
I Th | KhmerNT | 5:12 | ប៉ុន្ដែបងប្អូនអើយ! យើងសូមអង្វរអ្នករាល់គ្នា ចូរគោរពអស់អ្នកដែលធ្វើការនឿយហត់ក្នុងចំណោមអ្នករាល់គ្នា ទាំងដឹកនាំអ្នករាល់គ្នាក្នុងព្រះអម្ចាស់ និងដាស់តឿនអ្នករាល់គ្នា | |
I Th | KhmerNT | 5:13 | រួចចូរឲ្យតម្លៃអ្នកទាំងនោះខ្ពស់បំផុតដោយសេចក្ដីស្រឡាញ់ ព្រោះតែកិច្ចការរបស់ពួកគេ។ ចូររស់នៅដោយសុខសាន្តជាមួយគ្នាចុះ។ | |
I Th | KhmerNT | 5:14 | បងប្អូនអើយ! យើងសូមដាស់តឿនអ្នករាល់គ្នាថា ចូរព្រមានអស់អ្នកដែលគ្មានសណ្ដាប់ធ្នាប់ ចូរលើកទឹកចិត្ដអស់អ្នកដែលបាក់ទឹកចិត្ដ ចូរជួយទ្រទ្រង់អស់អ្នកដែលខ្សោយ និងមានចិត្ដអត់ធ្មត់ចំពោះមនុស្សទាំងអស់។ | |
I Th | KhmerNT | 5:15 | ចូរប្រយ័ត្ន កុំឲ្យនរណាម្នាក់ប្រព្រឹត្ដអំពើអាក្រក់តបស្នងអំពើអាក្រក់ឡើយ ផ្ទុយទៅវិញ ចូរខំធ្វើអំពើល្អដល់គ្នាជានិច្ច និងដល់មនុស្សទាំងអស់។ | |
I Th | KhmerNT | 5:18 | ចូរអរព្រះគុណព្រះជាម្ចាស់ក្នុងគ្រប់ការទាំងអស់ ដ្បិតនេះជាបំណងរបស់ព្រះជាម្ចាស់សម្រាប់អ្នករាល់គ្នាដែលនៅក្នុងព្រះគ្រិស្ដយេស៊ូ។ | |
I Th | KhmerNT | 5:21 | ប៉ុន្ដែចូរពិសោធគ្រប់ការទាំងអស់ ហើយប្រព្រឹត្ដអ្វីដែលល្អយ៉ាងខ្ជាប់ខ្ជួន | |
I Th | KhmerNT | 5:23 | សូមព្រះជាម្ចាស់នៃសេចក្ដីសុខសាន្តញែកអ្នករាល់គ្នាជាបរិសុទ្ធទាំងស្រុង ហើយរក្សាព្រលឹង វិញ្ញាណ និងរូបកាយរបស់អ្នករាល់គ្នាឲ្យឥតបន្ទោសបាន រហូតដល់ព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់នៃយើងយាងមក។ | |
I Th | KhmerNT | 5:24 | ព្រះអង្គដែលបានត្រាស់ហៅអ្នករាល់គ្នា ព្រះអង្គស្មោះត្រង់ ហើយព្រះអង្គនឹងសម្រេចការនោះមិនខាន។ | |
I Th | KhmerNT | 5:27 | ខ្ញុំបង្គាប់អ្នករាល់គ្នានៅក្នុងព្រះអម្ចាស់ថា សូមអានសំបុត្រនេះឲ្យពួកបងប្អូនទាំងអស់ស្ដាប់ផង។ | |