Site uses cookies to provide basic functionality.

OK
I PETER
Up
1 2 3 4 5
Toggle notes
Chapter 1
I Pe KhmerNT 1:1  ខ្ញុំ​ពេត្រុស​ ជា​សាវក​របស់​ព្រះ​យេស៊ូ​គ្រិស្ដ​ ជូន​ចំពោះ​ពួកអ្នក​ដែល​ព្រះជាម្ចាស់​បាន​ជ្រើសរើស​ ហើយ​ដែល​បាន​បែកខ្ញែក​គ្នា​ទៅ​ស្នាក់​នៅ​បណ្ដោះអាសន្ន​នៅ​ស្រុក​ប៉ុនតុស​ ស្រុក​កាឡាទី​ ស្រុក​កាប៉ាដូគា​ ស្រុក​អាស៊ី​ និង​ស្រុក​ប៉ីធូនា​
I Pe KhmerNT 1:2  ស្របតាម​គោល​បំណង​របស់​ព្រះជាម្ចាស់​ដ៏​ជា​ព្រះវរបិតា​ដែល​បាន​កំណត់​ទុក​ គឺ​ជា​ពួកអ្នក​ដែល​ទទួល​បាន​ការ​ញែក​ជា​បរិសុទ្ធ​របស់​ព្រះវិញ្ញាណ​ ដើម្បី​ឲ្យ​ស្ដាប់​បង្គាប់​ព្រះយេស៊ូ​គ្រិស្ដ​ និង​ទទួល​បាន​ការ​ប្រោះ​ឈាម​របស់​ព្រះ​អង្គ។​ សូម​ឲ្យ​អ្នក​រាល់គ្នា​បាន​ប្រកប​ដោយ​ព្រះគុណ​ និង​សេចក្ដី​សុខសាន្ដ​កាន់​តែ​ច្រើន​ឡើងៗ។​
I Pe KhmerNT 1:3  គួរ​សរសើរ​ព្រះជាម្ចាស់​ ជា​ព្រះវរបិតា​របស់​ព្រះ​យេស៊ូ​គ្រិស្ដ​ ជា​ព្រះអម្ចាស់​របស់​យើង​ដែល​បាន​បង្កើត​យើង​ជា​ថ្មី​ ស្រប​តាម​សេចក្ដី​មេត្តា​ករុណា​ដ៏​លើស​លប់​របស់​ព្រះអង្គ​ ដើម្បី​ឲ្យ​យើង​បាន​ចូលទៅក្នុង​សេចក្ដី​សង្ឃឹម​ដ៏​រស់​តាមរយៈ​ការ​រស់​ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ​របស់​ព្រះយេស៊ូ​គ្រិស្ដ​
I Pe KhmerNT 1:4  និង​ដើម្បី​ឲ្យ​យើង​ទទួល​បាន​កេរ្ដិ៍​មរតកដែល​មិន​ពុករលួយ​ ឥត​សៅហ្មង​ ហើយ​មិន​ស្រពោន​ឡើយ​ ជា​កេរ្ដិ៍​មរតក​ដែល​ព្រះជាម្ចាស់​បម្រុង​ទុក​នៅ​ស្ថានសួគ៌​សម្រាប់​អ្នក​រាល់គ្នា​
I Pe KhmerNT 1:5  គឺ​អ្នក​រាល់គ្នា​ដែល​ព្រះជាម្ចាស់​កំពុង​តែ​ថែ​រក្សា​ដោយ​អំណាច​របស់ព្រះអង្គ​តាមរយៈ​ជំនឿ​ សម្រាប់​សេចក្ដី​សង្គ្រោះ​ ដែល​បាន​រៀបចំ​ជាស្រេច​ដើម្បី​បើក​សំដែង​នៅ​គ្រា​ចុងក្រោយ។​
I Pe KhmerNT 1:6  ហេតុនេះ​ហើយ​បាន​ជា​អ្នក​រាល់គ្នា​មាន​ចិត្ដ​រីករាយ​យ៉ាង​ខ្លាំង​ ទោះ​ជា​ពេល​នេះ​ អ្នក​រាល់គ្នា​ត្រូវ​រងទុក្ខ​លំបាក​មួយ​រយៈ​ពេល​ខ្លី​ដោយ​សារ​សេចក្ដី​ល្បួង​ផ្សេងៗ​ក្ដី
I Pe KhmerNT 1:7  ក៏​ដើម្បី​ឲ្យ​ជំនឿ​របស់​អ្នក​រាល់គ្នា​ដែល​វិសេស​ជាង​មាស​ដែល​តែងតែ​ខូច​ ទោះបី​បាន​សាក​ដោយ​សារ​ភ្លើង​ក៏ដោយ​ ឃើញថា​ស្មោះត្រង់​ និង​បាន​ទទួល​ការ​សរសើរ​ សិរី​រុងរឿង​ និង​កិត្ដិយស​នៅ​ថ្ងៃ​ដែល​ព្រះយេស៊ូ​គ្រិស្ដ​យាង​មក។​
I Pe KhmerNT 1:8  អ្នក​រាល់គ្នា​មិន​បាន​ឃើញ​ព្រះអង្គ​ទេ​ ប៉ុន្ដែ​ស្រឡាញ់​ព្រះអង្គ​ ហើយ​ទោះបី​ពេល​នេះ​ អ្នក​រាល់គ្នា​មិន​ទាន់​បាន​ឃើញ​ព្រះអង្គ​ក៏​ដោយ​ ក៏​អ្នក​រាល់គ្នា​ជឿ​ព្រះអង្គ​ ទាំង​មាន​អំណរ​ដ៏​រក​ថ្លែង​ពុំ​បាន​ និង​អំណរ​ដ៏​រុងរឿង​
I Pe KhmerNT 1:9  ព្រោះ​អ្នក​រាល់គ្នា​ទទួល​បាន​លទ្ឋផល​នៃ​ជំនឿ​របស់​អ្នក​រាល់គ្នា​ ដែល​ជា​សេចក្ដី​សង្គ្រោះ​ដល់​ព្រលឹង​របស់​អ្នក​រាល់គ្នា។​
I Pe KhmerNT 1:10  ចំពោះ​សេចក្ដី​សង្គ្រោះ​នោះ​ ពួកអ្នក​នាំ​ព្រះបន្ទូល​ដែល​បាន​ថ្លែង​អំពី​ព្រះគុណ​សម្រាប់​អ្នក​រាល់គ្នា​បាន​ខំ​ស្វែងរក​ និង​ស្រាវជ្រាវ​
I Pe KhmerNT 1:11  ព្រមទាំង​ស្វែងយល់​ឲ្យ​បាន​ដឹង​អំពី​ពេល​វេលា​ ឬ​កាលៈទេសៈ​បែប​ណា​ដែល​នឹង​កើត​ឡើង​សម្រាប់​សេចក្ដី​បន្ទាល់​ដែល​ព្រះវិញ្ញាណ​របស់​ព្រះគ្រិស្ដ​គង់​នៅក្នុង​ពួកគេ​ប្រាប់​ជា​មុន​យ៉ាង​ច្បាស់​អំពី​ការ​រងទុក្ខ​របស់​ព្រះគ្រិស្ដ​ និង​សិរី​រុងរឿង​ដែល​ត្រូវ​មក​តាម​ក្រោយ។​
I Pe KhmerNT 1:12  ពួកគេ​បាន​ទទួល​ការ​បើកសំដែង​អំពី​សេចក្ដី​ទាំង​នោះ​ មិន​មែន​សម្រាប់​ពួកគេ​ទេ​ គឺ​សម្រាប់​បម្រើ​អ្នក​រាល់គ្នា​វិញ​ ជា​សេចក្ដី​ដែល​ពួកអ្នក​ប្រកាស​ដំណឹង​ល្អ​បាន​ប្រកាស​ប្រាប់​អ្នក​រាល់គ្នា​នៅ​ពេល​ឥឡូវ​នេះ​ដោយ​សារ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល​បាន​ចាត់​មក​ពី​ស្ថានសួគ៌​ ហើយ​ពួក​ទេវតា​ក៏​ប្រាថ្នា​ចង់​ឃើញ​សេចក្ដី​ទាំង​នោះ​ដែរ។​
I Pe KhmerNT 1:13  ដូច្នេះ​ ចូរ​ឲ្យ​អ្នក​រាល់គ្នា​ប្រុងប្រៀប​ចិត្ដ​គំនិត​ជា​ស្រេច​ កុំ​ភ្លេច​ខ្លួន​ឲ្យ​សោះ​ ចូរ​មាន​សង្ឃឹម​ទាំង​ស្រុង​លើ​ព្រះគុណ​ដែល​នឹង​ប្រទាន​មក​អ្នក​រាល់គ្នា​ នៅពេល​ព្រះយេស៊ូ​គ្រិស្ដ​លេច​មក​
I Pe KhmerNT 1:14  ចូរ​ធ្វើ​ដូច​ជា​កូន​ដែលស្ដាប់បង្គាប់​ គឺ​មិន​ត្រូវ​ធ្វើ​តាម​សេចក្ដីប៉ង​ប្រាថ្នា​ដែល​អ្នក​រាល់គ្នា​ធ្លាប់​មាន​កាល​ដែល​នៅ​ល្ងង់​ខ្លៅ​នោះ​ឡើយ​
I Pe KhmerNT 1:15  ប៉ុន្ដែ​ចូរ​ឲ្យ​អ្នក​រាល់គ្នា​បាន​បរិសុទ្ធ​ខាង‍ឯ​ការ​ប្រព្រឹត្ដិទាំង​អស់​ ដូច​ព្រះអង្គ​ដែល​បាន​ត្រាស់​ហៅ​អ្នក​រាល់គ្នា​ ព្រះអង្គ​បរិសុទ្ធ។​
I Pe KhmerNT 1:16  ដ្បិត​មាន​សេចក្ដី​ចែង​ទុកថា៖​ «ចូរ​ឲ្យ​អ្នក​រាល់គ្នា​បាន​បរិសុទ្ធ​ ព្រោះ​យើង​បរិសុទ្ធ»។​
I Pe KhmerNT 1:17  បើ​អ្នក​រាល់គ្នា​ហៅ​ព្រះអង្គ​ដែល​ជំនុំ​ជម្រះ​ម្នាក់ៗ​ទៅ​តាម​ការ​ប្រព្រឹត្ដិ​ឥត​យល់​មុខ​អ្នកណា​ឡើយ​ថា​ព្រះវរបិតា​ នោះ​ចូរ​រស់នៅ​ដោយ​កោតខ្លាច​ព្រះអង្គ​ក្នុង​កាល​ដែល​អ្នក​រាល់គ្នា​ស្នាក់​នៅ​ក្នុង​ជីវិត​នេះ​ចុះ​
I Pe KhmerNT 1:18  ទាំង​ដឹង​ថា​ អ្នក​រាល់គ្នា​បាន​ទទួល​ការ​លោះ​ឲ្យ​រួច​ពី​កិរិយា​ឥត​ប្រយោជន៍​ដែល​បន្ដ​ពី​ដូនតា​របស់​អ្នក​រាល់គ្នា​នោះ​ មិន​មែន​ដោយ​របស់​ដែល​ត្រូវ​ពុករលួយ​ដូច​ជា​មាស​ ឬ​ប្រាក់​ឡើយ​
I Pe KhmerNT 1:19  គឺ​បាន​លោះ​ដោយ​សារ​ឈាម​ដ៏​វិសេស​របស់​ព្រះគ្រិស្ដ​ ដែល​ជា​កូនចៀម​ដ៏​ល្អ​ឥតខ្ចោះ​ ឥត​ស្លាកស្នាម​
I Pe KhmerNT 1:20  ដែល​បាន​ជ្រើសរើស​តាំង​ពី​មុន​កំណើត​ពិភព​លោក​មក​ម៉្លេះ​ ប៉ុន្ដែ​ទើប​តែនឹង​បង្ហាញ​ខ្លួន​ឲ្យ​ឃើញ​នៅ​គ្រា​ចុងក្រោយ​នេះ​សម្រាប់​អ្នក​រាល់គ្នា។​
I Pe KhmerNT 1:21  តាមរយៈ​ព្រះអង្គ​ អ្នក​រាល់គ្នា​ជឿ​លើ​ព្រះជាម្ចាស់​ដែល​បាន​ប្រោស​ព្រះ​អង្គ​ឲ្យ​រស់​ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ​ ព្រមទាំង​ប្រទាន​សិរី​រុង​រឿង​ដល់​ព្រះអង្គ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​មាន​ជំនឿ​ និង​មាន​សេចក្ដី​សង្ឃឹម​លើ​ព្រះជាម្ចាស់។​
I Pe KhmerNT 1:22  អ្នក​រាល់គ្នា​បាន​ជម្រះ​ចិត្ដ​របស់​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ​ដោយ​ស្ដាប់បង្គាប់​តាម​សេចក្ដី​ពិត​ ដើម្បី​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ជា​បងប្អូន​ដែល​ឥត​ពុតត្បុត​ គឺ​ត្រូវ​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក​យ៉ាង​ខ្លាំង​ដោយ​ចិត្ដ​បរិសុទ្ធ​ចុះ​
I Pe KhmerNT 1:23  ដ្បិត​អ្នក​រាល់គ្នា​បាន​កើត​ជា​ថ្មី​ មិន​មែន​ពី​ពូជ​ដែល​ពុករលួយ​ទេ​ ប៉ុន្ដែពី​ពូជ​ដែល​មិន​ពុករលួយ​ គឺ​ដោយ​សារ​ព្រះបន្ទូល​ដ៏​រស់​ និង​ដ៏​នៅ​ស្ថិតស្ថេរ​របស់​ព្រះជាម្ចាស់។​
I Pe KhmerNT 1:24  ដ្បិត​មនុស្ស​ទាំង​អស់​ប្រៀប​ដូចជា​ស្មៅ​ ហើយ​សិរី​រុង​រឿង​របស់​ពួកគេ​ប្រៀប​ដូច​ជា​ផ្កា​ស្មៅ​ដែរ។​ ពេល​ស្មៅ​ក្រៀមស្វិត​ នោះ​ផ្កា​ស្មៅ​ក៏​រុះរោយ​ទៅ
I Pe KhmerNT 1:25  ប៉ុន្ដែ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​នៅ​ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច​ ហើយ​ព្រះបន្ទូល​នេះ​ជា​ដំណឹង​ល្អ​ដែល​បាន​ប្រកាស​មក​អ្នក​រាល់គ្នា។​
Chapter 2
I Pe KhmerNT 2:1  ដូច្នេះ​ ចូរ​អ្នក​រាល់គ្នា​បោះបង់​គ្រប់​ទាំង​ការ​អាក្រក់​ ឧបាយកល​ អំពើ​ពុតត្បុត​ និង​សេចក្ដី​ច្រណែន​ ព្រមទាំង​ការ​និយាយ​ដើម​គ្នា​គ្រប់​បែបយ៉ាងនោះ​ចោល​ទៅ!​
I Pe KhmerNT 2:2  ចូរ​សង្វាត​រក​ទឹកដោះ​សុទ្ធខាង‍​វិញ្ញាណ ​ដូចជា​ទារក​ដែល​ទើប​នឹង​កើត​ ធ្វើ​ដូច្នោះ​ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បាន​ចម្រើន​ឡើង​ដរាប​ដល់​ទទួល​បាន​សេចក្ដី​សង្គ្រោះ
I Pe KhmerNT 2:3  ដ្បិត​អ្នក​រាល់គ្នា​បាន​ភ្លក់​ហើយ​ថា​ ព្រះអម្ចាស់​ល្អ។​
I Pe KhmerNT 2:4  ចូល​មក​ឯ​ព្រះអង្គ​ គឺ​ជា​ថ្ម​ដ៏​រស់​ដែល​ត្រូវ​មនុស្ស​បោះបង់​ចោល​ ប៉ុន្ដែ​ព្រះជាម្ចាស់​បាន​ជ្រើស​រើស​ ព្រោះ​មាន​តម្លៃ។​
I Pe KhmerNT 2:5  អ្នក​រាល់គ្នា​ក៏​ដូច​ជា​ថ្ម​ដ៏​រស់​ដែរ​ កំពុង​តែ​បាន​សង់​ឡើង​ឲ្យ​ទៅ​ជា​ដំណាក់​ខាង​វិញ្ញាណ​ និង​ជា​សង្ឃ​ដ៏​បរិសុទ្ធ​ ដើម្បី​ថ្វាយ​យញ្ញបូជា​ខាង​វិញ្ញាណ​ដែល​គាប់​ព្រះ​ហឫទ័យ​ព្រះជាម្ចាស់​តាមរយៈ​ព្រះយេស៊ូ​គ្រិស្ដ​
I Pe KhmerNT 2:6  ដ្បិត​មាន​សេចក្ដី​ចែង​ទុក​នៅ​ក្នុង​បទ​គម្ពីរ​ថា៖​ «មើល៍​ យើង​បាន​ដាក់​ថ្ម​មួយ​នៅ​ក្រុង​ស៊ីយ៉ូន​ ជា​ថ្ម​នៅ​តាម​ជ្រុង​ដ៏​មាន​តម្លៃ​ដែល​បាន​ជ្រើស​រើស​ ហើយ​អ្នកណា​ជឿ​លើ​ថ្ម​នោះ​ អ្នក​នោះ​នឹង​មិនត្រូវ​ខកចិត្ដ​ឡើយ»។​
I Pe KhmerNT 2:7  ដូច្នេះ​ ថ្ម​នេះ​មាន​តម្លៃ​សម្រាប់​អ្នក​រាល់គ្នា​ដែល​ជា​អ្នក​ជឿ​ ប៉ុន្ដែ​សម្រាប់​អ្នក​មិន​ជឿ​វិញ​ ថ្ម​នេះ​ជា​ថ្ម​ដែល​ជាង​សំណង់​បោះបង់​ចោល​ នោះ​ត្រលប់​ជា​ថ្ម​ដ៏​សំខាន់​នៅ​តាម​ជ្រុង​
I Pe KhmerNT 2:8  ជា​ថ្ម​ដែល​នាំ​ឲ្យ​ជំពប់​ដួល​ ហើយ​ជា​ផ្ទាំង​ថ្ម​ដែល​ធ្វើ​ឲ្យ​រវាត​ចិត្ដ​ ហើយ​គេ​ជំពប់​ដួល​ ពី​ព្រោះ​គេ​មិន​ស្ដាប់​បង្គាប់​តាម​ព្រះបន្ទូល​ ដោយ​ព្រោះ​ពួកគេ​ត្រូវ​បាន​កំណត់​ទុក​សម្រាប់​ការ​នោះ​ឯង។​
I Pe KhmerNT 2:9  រីឯ​អ្នក​រាល់គ្នា​ជា​ពូជ​ដែល​បាន​ជ្រើសរើស​ ជា​សង្ឃហ្លួង​ ជា​ជនជាតិ​បរិសុទ្ធ​ ជា​ប្រជារាស្ដ្រ​ដែល​ជា​កម្មសិទ្ធិ​ផ្ទាល់​របស់​ព្រះជា​ម្ចាស់​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ប្រកាស​អំពី​កិច្ចការ​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ​ ដែល​ព្រះអង្គ​បាន​ហៅ​អ្នក​រាល់គ្នា​ចេញ​ពី​សេចក្ដី​ងងឹត​ចូល​មក​ក្នុង​ពន្លឺ​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ​
I Pe KhmerNT 2:10  កាល​ពីដើម​ អ្នក​រាល់គ្នា​មិន​មែន​ជា​ប្រជា​រាស្ដ្រ​របស់​ព្រះជាម្ចាស់​ទេ​ ប៉ុន្ដែ​ឥឡូវ​នេះ​អ្នក​រាល់គ្នា​ជា​ប្រជា​រាស្ដ្រ​របស់​ព្រះ​ជា​ម្ចាស់​ ហើយ​ពីដើម​អ្នក​រាល់គ្នា​មិន​បាន​ទទួល​សេចក្ដី​មេត្ដា​ករុណា​ទេ​ ប៉ុន្ដែ​ឥឡូវ​នេះ​អ្នក​រាល់គ្នា​បាន​ទទួល​ហើយ។​
I Pe KhmerNT 2:11  បងប្អូន​ជាទី​ស្រឡាញ់​អើយ​ ខ្ញុំ​សូម​ដាស់តឿន​អ្នក​រាល់គ្នា​ដែល​ជា​ជន​បរទេស​ ហើយ​ជា​អ្នក​ស្នាក់នៅ​បណ្ដោះអាសន្ន​ថា​ ចូរ​ចៀស​ចេញ​ពី​សេចក្ដី​ប៉ងប្រាថ្នា​ខាង​សាច់ឈាម​ដែល​ទាស់​នឹង​ព្រលឹង​
I Pe KhmerNT 2:12  ទាំង​មាន​កិរិយា​ល្អ​នៅក្នុង​ចំណោម​សាសន៍​ដទៃ​ចុះ​ ដើម្បី​ឲ្យគេ​សរសើរ​តម្កើង​ព្រះជាម្ចាស់​នៅ​ថ្ងៃ​ប្រោសលោះ​ ដោយ​បាន​ឃើញ​អំពើ​ល្អ​របស់​អ្នក​រាល់គ្នា​ ទោះបី​គេ​ធ្លាប់​និយាយ​មួលបង្កាច់​អ្នក​រាល់គ្នា​ទុក​ដូច​ជា​អ្នក​ប្រព្រឹត្ដ​អាក្រក់​ក៏​ដោយ។​
I Pe KhmerNT 2:13  ដោយ​ព្រោះ​ព្រះអម្ចាស់​ ចូរ​ចុះ​ចូល‍​នឹង​អំណាច​ទាំង​អស់របស់​មនុស្ស​ មិន​ថា​ចំពោះស្ដេច​ដែល​មាន​អំណាច​ឧត្ដម​
I Pe KhmerNT 2:14  ឬ​លោក​អភិបាល​ដែល​ស្ដេច​បាន​ចាត់​ឲ្យ​ដាក់​ទោស​ពួកអ្នក​ប្រព្រឹត្ដ​អាក្រក់​ និង​សរសើរ​ពួកអ្នក​ប្រព្រឹត្ដ​ល្អ​នោះ​ទេ​
I Pe KhmerNT 2:15  ដ្បិត​ការ​បិទ​មាត់​មនុស្ស​ល្ងង់ខ្លៅ​ដោយ​ការ​ប្រព្រឹត្ដិ​ល្អ​ជា​បំណង​របស់​ព្រះជាម្ចាស់។​
I Pe KhmerNT 2:16  ចូរ​ប្រព្រឹត្ដ​ឲ្យ​សម​ជា​មនុស្ស​មាន​សេរីភាព​ ប៉ុន្ដែ​មិន​ត្រូវ​ប្រើ​សេរីភាព​នោះ​បិទបាំង​សេចក្ដី​អាក្រក់​ឡើយ​ ផ្ទុយ​ទៅ​វិញ​ត្រូវ​ប្រព្រឹត្ដ​ឲ្យសម​ជា​បាវបម្រើ​របស់​ព្រះជាម្ចាស់។​
I Pe KhmerNT 2:17  ចូរ​គោរព​មនុស្ស​ទាំង​អស់​ ចូរ​ស្រឡាញ់​គ្នា​ជា​បងប្អូន​ ចូរ​កោតខ្លាច​ព្រះជាម្ចាស់​ ហើយ​គោរព​ស្ដេច​ផង។​
I Pe KhmerNT 2:18  ឱ​បាវ​បម្រើ​រាល់គ្នា​អើយ!​ ចូរ​ចុះចូល​នឹង​ចៅហ្វាយ​របស់​អ្នក​រាល់គ្នា​ដោយ​កោតខ្លាច​គ្រប់​បែប​យ៉ាង​ មិន​មែន​ត្រឹម​តែ​ចៅហ្វាយ​ដែល​ល្អ​ ហើយ​ស្លូត​ប៉ុណ្ណោះ​ទេ​ គឺ​ទាំង​ចៅហ្វាយ​ដែល​កាច​ផង។​
I Pe KhmerNT 2:19  ដ្បិត​បើ​អ្នកណា​ម្នាក់​រងទុក្ខ​ដោយ​អយុត្តិធម៌​ ហើយ​ស៊ូទ្រាំ​ដោយ​ព្រោះ​ស្គាល់​បំណង​របស់​ព្រះជាម្ចាស់​ អ្នក​នោះ​បាន​ជា​ទី​គាប់​ព្រះ​ហឫទ័យ​ដល់​ព្រះអង្គ​ហើយ។​
I Pe KhmerNT 2:20  បើ​អ្នក​រាល់គ្នា​ស៊ូទ្រាំ​ឲ្យ​គេ​វាយ​ ដោយ​ព្រោះ​បាន​ធ្វើ​បាប​ នោះ​តើ​មាន​កិត្ដិយស​អ្វី?​ ប៉ុន្ដែ​បើ​អ្នក​រាល់គ្នា​ស៊ូទ្រាំ​នឹង​ទុក្ខ​លំបាក​ ដោយ​ព្រោះ​បាន​ប្រព្រឹត្ដ​ល្អ នោះ​ទើប​បាន​ជាទី​សព្វ​ព្រះ​ហឫទ័យ​ដល់​ព្រះជាម្ចាស់។​
I Pe KhmerNT 2:21  ដ្បិត​ព្រះអង្គ​បាន​ត្រាស់​ហៅ​អ្នក​រាល់គ្នា​មក​សម្រាប់​ការ​នេះ​ឯង​ ព្រោះ​ព្រះគ្រិស្ដ​ក៏​បាន​រងទុក្ខ​សម្រាប់​អ្នក​រាល់គ្នាដែរ​ ដើម្បី​ទុក​គំរូ​ឲ្យ​អ្នក​រាល់គ្នា​ដើរ​តាម​លំអាន​របស់​ព្រះអង្គ​
I Pe KhmerNT 2:22  ព្រះអង្គ​មិន​ដែល​ប្រព្រឹត្ដ​បាប​ ហើយ​ក៏​មិន​ដែល​ឃើញ​មាន​សេចក្ដី​បោក​ប្រាស់​ចេញ​ពី​ព្រះឱស្ឋ​របស់​ព្រះអង្គ​ដែរ។​
I Pe KhmerNT 2:23  ពេ​លគេ​ប្រមាថ​ព្រះអង្គ​ ព្រះអង្គ​មិន​តបត​ទេ​ ពេល​ព្រះអង្គ​រងទុក្ខ​លំបាក​ ព្រះអង្គ​ក៏​មិន​បាន​គំរាម​កំហែង​គេ​ដែរ​ ផ្ទុយ​ទៅ​វិញ​ព្រះអង្គ​បាន​ថ្វាយ​អង្គ​ទ្រង់​ដល់​ព្រះជាម្ចាស់​ដែល​ជំនុំជម្រះ​ដោយ​សុច្ចរិត។​
I Pe KhmerNT 2:24  ព្រះអង្គ​បាន​ផ្ទុក​បាប​របស់​យើង​ក្នុង​រូបកាយ​របស់​ព្រះអង្គ​នៅ​លើ​ឈើ​ឆ្កាង​ ដើម្បី​ឲ្យយើង​បាន​ស្លាប់​ខាង‍​ឯ​បាប​ ហើយ​រស់​ខាង​ឯ​សេចក្ដី​សុចរិត​វិញ​ អ្នក​រាល់គ្នា​ក៏បាន​ជា​សះស្បើយ​ដោយ​សារ​របួស​របស់​ព្រះអង្គ​
I Pe KhmerNT 2:25  ដ្បិត​កាល​ពីដើម​អ្នក​រាល់គ្នា​ប្រៀប​ដូច​ជា​ចៀម​ដែល​វង្វង​ ប៉ុន្ដែ​ឥឡូវ​នេះ​អ្នក​រាល់គ្នា​បាន​ត្រលប់​មក‍​ឯ​អ្នក​គង្វាល​ និង​អ្នក​មើល​ថែ​ព្រលឹង​របស់​អ្នក​រាល់គ្នា​វិញ​ហើយ។​
Chapter 3
I Pe KhmerNT 3:1  រីឯ​ប្រពន្ធ​រាល់គ្នា​ក៏​ដូច្នោះ​ដែរ​ ត្រូវ​ចុះចូល​នឹង​ប្ដី​របស់​ខ្លួន​ ទោះបី​ប្ដីនោះ​មិន​ស្ដាប់បង្គាប់​ព្រះបន្ទូល​ក៏​ដោយ​ ក៏​គង់​តែ​អាច​ទាក់ទាញ​ចិត្ដ​ប្ដីរបស់​ខ្លួន​បាន​តាមរយៈ​អាកប្ប​កិរិយា​ដែល​គ្មាន​សំដី​របស់​ប្រពន្ធ​
I Pe KhmerNT 3:2  ព្រោះ​គេ​បាន​សង្កេត​ឃើញ​អាកប្បកិរិយា​បរិសុទ្ធ​របស់​អ្នក​រាល់គ្នា​ ដែល​គោរព​កោតខ្លាច​ព្រះជាម្ចាស់។​
I Pe KhmerNT 3:3  ចូរ​កុំ​តុបតែង​ខ្លួន​តែ​សំបក​ក្រៅ​ ដូច​ជា​ក្រងសក់​ ពាក់​មាស​ និង​ស្លៀក​សម្លៀក​បំពាក់​ផ្សេងៗ​នោះ​ឡើយ​
I Pe KhmerNT 3:4  ផ្ទុយ​ទៅ​វិញ​ ចូរ​តុបតែង​មនុស្ស​ខាង​ក្នុង​ចិត្ត​ ដោយ​គ្រឿង​ដែល​មិន​ពុករលួយ​ គឺ​ដោយ​វិញ្ញាណ​ស្លូតបូត​ និង​ស្រគត់ស្រគំ​ ដែល​មាន​តម្លៃ​បំផុត​នៅ​ចំពោះ​ព្រះភក្ដ្រ​ព្រះជាម្ចាស់។​
I Pe KhmerNT 3:5  ដ្បិត​កាល​ពីដើម​ ពួក​ស្ដ្រី​បរិសុទ្ធ​ដែល​សង្ឃឹម​លើ​ព្រះជាម្ចាស់ក៏​បាន​តុប​តែង​ខ្លួន​របៀប​នេះ​ ទាំង​ចុះ​ចូល​នឹង​ប្ដី​របស់​ខ្លួន​ដែរ​
I Pe KhmerNT 3:6  ដូច​ជា​សារ៉ា​បាន​ស្ដាប់បង្គាប់​លោក​អ័ប្រាហាំ​ ព្រមទាំង​ហៅ​គាត់​ថា​ លោកម្ចាស់​ ទៀត​ផង។​ អ្នក​រាល់គ្នា​បាន​ត្រលប់​ជា​កូន​របស់​សារ៉ា​ បើ​អ្នក​រាល់គ្នា​ប្រព្រឹត្ដ​ល្អ​ ដោយ​ឥត​ភ័យខ្លាច​ចំពោះ​ការ​បំភ័យ​ណា​មួយ​នោះ។​
I Pe KhmerNT 3:7  រី‍ឯ​ប្ដី​រាល់គ្នា​ក៏​ដូច្នោះ​ដែរ​ ត្រូវ​រស់នៅ​ជា​មួយ​ប្រពន្ធ​របស់​ខ្លួន​ដោយ​យល់​ថា​មនុស្ស​ស្រី​ជា​ភាជនៈ​ដែល​ខ្សោយ​ជាង​ ហើយ​ចូរ​ផ្ដល់​កិត្ដិយស​ដល់​នាង​ទុក​ជា​អ្នក​រួម​ទទួលម​រតក​ព្រះគុណ​នៃ​ជីវិត​ ដើម្បី​កុំ​ឲ្យ​មាន​អ្វី​មក​បង្អាក់​សេចក្ដី​អធិស្ឋាន​របស់​អ្នក​រាល់គ្នា​ឡើយ។​
I Pe KhmerNT 3:8  នៅ​ទី​បញ្ចប់​នេះ​ ចូរ​ឲ្យ​អ្នក​ទាំង​អស់​គ្នា​មាន​គំនិត​តែ​មួយ​ មាន​ចិត្ដ​អាណិត​អាសូរ​ មាន​ចិត្ដ​ស្រឡាញ់​គ្នា​ដូច​ជា​បងប្អូន​ ចិត្ដ​សន្ដោស​ និង​ចិត្ត​សុភាព​ចុះ‍។​
I Pe KhmerNT 3:9  ចូរ​កុំ​ធ្វើ​ការ​អាក្រក់​តបស្នង​នឹង​ការ​អាក្រក់​ ឬ​ពោល​ពាក្យ​ប្រមាថ​តបស្នង​នឹង​ពាក្យ​ប្រមាថ​ឡើយ​ ផ្ទុយ​ទៅ​វិញ​ចូរ​ឲ្យ​ពរ​គេ​ ព្រោះ​ព្រះជាម្ចាស់​បាន​ត្រាស់​ហៅ​អ្នក​រាល់គ្នា​សម្រាប់​ការ​នេះ​ឯង​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បាន​ទទួល​ព្រះ​ពរ​ទុក​ជា​មរតក​
I Pe KhmerNT 3:10  ដ្បិត​អ្នក​ដែល​ស្រឡាញ់​ជីវិត​ ហើយ​ចង់​ឃើញ​ថ្ងៃ​ល្អ​ អ្នក​នោះ​ត្រូវ​ចេះ​ទប់​អណ្ដាត​ខ្លួន​ កុំ​ឲ្យ​និយាយ​អាក្រក់​ ព្រមទាំង​ទប់​បបូរ​មាត់​ខ្លួន​ កុំ​ឲ្យ​ពោល​ពាក្យ​បោក​ប្រាស់​ឡើយ។​
I Pe KhmerNT 3:11  ចូរ​ឲ្យ​អ្នក​នោះ​ចៀស​វាង​ពី​ការ​អាក្រក់​ ហើយ​ប្រព្រឹត្ដ​ល្អ​វិញ​ ចូរ​ឲ្យ​អ្នក​នោះ​ស្វែងរក​ ព្រមទាំង​ដេញ​តាម​សេចក្ដី​សុខសាន្ដ​ចុះ។​
I Pe KhmerNT 3:12  ដ្បិត​ព្រះនេត្រ​របស់​ព្រះអម្ចាស់​ទត​មើល​មនុស្ស​សុចរិត​ ឯ​ព្រះកាណ៌​របស់​ព្រះអង្គ​ក៏​ស្ដាប់​សេចក្ដី​អធិស្ឋាន​របស់​គេ​ដែរ​ ប៉ុន្ដែ​ព្រះភក្ដ្រ​របស់​ព្រះអង្គ​ប្រឆាំង​នឹង​ពួកអ្នក​ប្រព្រឹត្ដ​អាក្រក់​វិញ។​
I Pe KhmerNT 3:13  បើ​អ្នក​រាល់គ្នា​មាន​ចិត្ដ​ប្ដូរផ្ដាច់​ប្រព្រឹត្ដ​ល្អ​ តើ​អ្នកណា​នឹង​ធ្វើបាប​អ្នក​រាល់គ្នា?​
I Pe KhmerNT 3:14  ប៉ុន្ដែ​បើ​អ្នក​រាល់គ្នា​រងទុក្ខ​ដោយ​ព្រោះ​សេចក្ដី​សុចរិត​មែន​ អ្នក​រាល់គ្នា​មាន​ពរ​ហើយ​ ចូរ​កុំ​ភ័យ​ខ្លាច​ចំពោះ​ការ​បំភ័យ​របស់​គេ​ ឬ​ ជ្រួលច្របល់​ឡើយ​
I Pe KhmerNT 3:15  ផ្ទុយ​ទៅ​វិញ​ ចូរ​ទុក​ព្រះគ្រិស្ដ​ជា​ព្រះអម្ចាស់​នៅ​ក្នុង​ចិត្ដ​របស់​អ្នករាល់​គ្នា​ចុះ​ ហើយ​ចូរ​ប្រុងប្រៀប​ជានិច្ច​ ដើម្បី​ឆ្លើយ​ការពារ​ទៅ​កាន់​អស់អ្នក​ដែល​សុំអ្នកឲ្យ​រាយរាប់​ប្រាប់​ពី​សេចក្ដី​សង្ឃឹម​របស់​អ្នក​រាល់គ្នា​
I Pe KhmerNT 3:16  ប៉ុន្ដែ​ចូរ​ឆ្លើយ​ប្រាប់​គេ​ដោយ​ទន់ភ្លន់​ និង​ដោយ​គោរព​កោតខ្លាច​ ហើយ​ត្រូវ​មាន​មនសិការ​ល្អ ​ដើម្បី​ឲ្យ​ពួកអ្នក​ដែល​និយាយ​មួលបង្កាច់​អ្នក​រាល់គ្នា​ត្រង់​ចំណុច​ណា​មួយ​នោះ​ត្រូវ​អាម៉ាស់​មុខ​ គឺ​ពួកអ្នក​ដែល​និយាយ​បង្ខូច​អំពី​អាកប្ប​កិរិយា​ល្អ​របស់​អ្នក​រាល់គ្នា​នៅ​ក្នុង​ព្រះគ្រិស្ដ​
I Pe KhmerNT 3:17  ដ្បិត​បើ​ជា​បំណង​របស់​ព្រះជាម្ចាស់​មែន​ នោះ​ស៊ូ​រងទុក្ខ​ដោយ​ព្រោះ​ប្រព្រឹត្ដ​ល្អ​ ប្រសើរ​ជាង​ប្រព្រឹត្ដ​អាក្រក់។​
I Pe KhmerNT 3:18  ដ្បិត​ព្រះគ្រិស្ដ​ក៏​បាន​រងទុក្ខ​ម្ដង​ដោយ​ព្រោះ​បាប​ដែរ​ គឺ​ព្រះអង្គ​សុចរិត​បាន​សោយ​ទិវង្គត​ជំនួស​មនុស្ស​ទុច្ចរិត​ ដើម្បី​ឲ្យ​ព្រះអង្គ​នាំ​អ្នក​រាល់គ្នា​ទៅ‍​ឯ​ព្រះជាម្ចាស់​ ព្រះអង្គ​ត្រូវ​គេ​សម្លាប់​ខាង‍​ឯ​សាច់ឈាម​ ប៉ុន្ដែ​ត្រូវ​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ខាង​ឯ​ព្រះវិញ្ញាណ​
I Pe KhmerNT 3:19  ដោយ​សារ​ព្រះវិញ្ញាណ​នោះ​ ព្រះអង្គ​បាន​យាង​ទៅ​ប្រកាស​ព្រះ​បន្ទូល​ប្រាប់​វិញ្ញាណ​ទាំង​ឡាយ​ដែល​ជាប់​ឃុំឃាំង​
I Pe KhmerNT 3:20  គឺ​ជា​ពួកអ្នក​មិន​ស្ដាប់បង្គាប់​កាល​ពីដើម​ នៅ​ពេល​ដែល​ព្រះជាម្ចាស់​បាន​រង់ចាំ​ដោយ​អត់ធ្មត់​នៅ​ជំនាន់​លោក​ណូអេ​ ពេល​ដែល​ទូក​ធំ​កំពុង​សាងសង់​ ហើយ​នៅ​ក្នុង​ទូក​ធំ​មាន​មនុស្ស​បន្ដិច​បន្ដួច​ប៉ុណ្ណោះ​ គឺ​មាន​មនុស្ស​ប្រាំបី​នាក់​ ដែល​បាន​រួច​ជីវិត​ដោយ​សារ​ទឹក។
I Pe KhmerNT 3:21  នេះ​ជា​គំរូ​អំពី​ពិធី​ជ្រមុជ​ដែល​បាន​សង្គ្រោះ​អ្នក​រាល់គ្នា​ឥឡូវ​នេះ​ដែរ​ ដោយសារ​ការ​រស់​ឡើង​វិញ​របស់​ព្រះយេស៊ូ​គ្រិស្ដ​ មិន​មែនជា​ការ​លាង​សំអាត​ភាពស្មោក​គ្រោក​របស់​រូបកាយ​ទេ​ ផ្ទុយ​ទៅ​វិញ​ជា​ការ​ឆ្លើយតប​ចេញ​ពី​មនសិការ​ល្អ​ចំពោះ​ព្រះជាម្ចាស់​
I Pe KhmerNT 3:22  ព្រះយេស៊ូ​នេះ​ហើយ​ដែល​បាន​យាង​ឡើង​ទៅ​ស្ថានសួគ៌​ គង់​នៅ​ខាង​ស្ដាំ​ព្រះជាម្ចាស់​ ហើយ​ឲ្យ​ទេវតា​ សិទ្ធិ​អំណាច​ និង​អំណាច​ទាំងឡាយបាន​ចុះ​ចូល​នឹង​ព្រះអង្គ​ផង​ដែរ។​
Chapter 4
I Pe KhmerNT 4:1  ដូច្នេះ​ ដោយ​ព្រះគ្រិស្ដ​បាន​រងទុក្ខ​ខាង​សាច់ឈាម​រួច​ហើយ​ នោះ​អ្នក​រាល់គ្នា​ក៏​ត្រូវ​ពាក់​គ្រឿង​សឹក​ផ្ទាល់​ទាំងមាន​គំនិត​ដូច្នោះ​ដែរ​ ព្រោះ​អ្នក​ដែល​បាន​រងទុក្ខ​ខាង​សាច់ឈាម​ អ្នក​នោះ​ឈប់​ពាក់ព័ន្ធ​នឹង​បាប​ទៀត​ហើយ​
I Pe KhmerNT 4:2  ដើម្បី​ឲ្យ​អំឡុង​ពេល​រស់នៅ​ខាង​សាច់ឈាម​ដែល​នៅ​សល់​នេះ​ លែង​រស់នៅ​តាម​សេចក្ដី​ប៉ងប្រាថ្នា​របស់​មនុស្ស​ទៀត​ ប៉ុន្ដែ​រស់នៅ​តាម​បំណង​របស់​ព្រះជាម្ចាស់​វិញ។​
I Pe KhmerNT 4:3  រយៈ​ពេល​កន្លង​មក​ដែល​អ្នក​រាល់គ្នា​បាន​ប្រព្រឹត្ដ​តាម​បំណង​របស់​សាសន៍​ដទៃ​ គឺ​បណ្ដោយ​តាម​ការ​ល្មោភ​កាម​ សេចក្ដីប៉ង​ប្រាថ្នា​អាក្រក់​ ប្រមឹក​ ស៊ីផឹក​អ៊ូអែ ​ប្រកួត​គ្នា​ផឹក​ និង​ថ្វាយបង្គំ​រូបព្រះ​ដែល​គួរ​ឲ្យ​ស្អប់​ នោះ​ល្មម​ហើយ។​
I Pe KhmerNT 4:4  ពួកគេ​ងឿងឆ្ងល់​ដែល​អ្នក​រាល់គ្នា​មិន​រត់​តាម​សេចក្ដី​ខិលខូច​ហួស​ហេតុ​ដូច​ពួកគេ​ ដូច្នេះ​ក៏​និយាយ​ប្រមាថ​អ្នក​រាល់គ្នា​
I Pe KhmerNT 4:5  ប៉ុន្ដែ​ពួកគេ​នឹង​ត្រូវ​រាយរាប់​ប្រាប់​ព្រះ​មួយ​អង្គ​ដែល​បាន​ត្រៀម​ជំនុំជម្រះ​ទាំង​មនុស្ស​រស់​ និង​មនុស្ស​ស្លាប់។​
I Pe KhmerNT 4:6  ហេតុនេះ​ហើយ​បាន​ជា​ដំណឹង​ល្អ​ត្រូវ​បាន​ប្រកាស​ប្រាប់​មនុស្ស​ស្លាប់​ដែរ​ ដើម្បី​ឲ្យ​គេ​ជាប់​ជំនុំ​ជម្រះ​ដូច​មនុស្ស​ខាង​ឯ​សាច់ឈាម​ ប៉ុន្ដែ​ឲ្យគេ​មាន​ជីវិត​ខាង​ឯ​វិញ្ញាណ​ដូច​ព្រះជាម្ចាស់​វិញ។​
I Pe KhmerNT 4:7  ឥឡូវ​នេះ​ ទីបញ្ចប់​នៃ​អ្វីៗ​ទាំង​អស់​ជិត​មក​ដល់​ហើយ​ ដូច្នេះ​ ចូរ​មាន​គំនិត​ត្រឹម​ត្រូវ​ ហើយ​កុំ​ភ្លេច​ខ្លួន​នឹង​អធិស្ឋាន​ឡើយ។​
I Pe KhmerNT 4:8  មុន​ដំបូង​បង្អស់​ ចូរ​ឲ្យ​អ្នក​រាល់គ្នា​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក​យ៉ាង​អស់​ពី​ចិត្ដ​ ព្រោះ​សេចក្ដី​ស្រឡាញ់​គ្របបាំង​បាប​ដ៏​ច្រើន​សន្ធឹក។​
I Pe KhmerNT 4:9  ចូរ​ចេះ​រាក់ទាក់​គ្នា​ទៅវិញ​ទៅមក​ដោយ​ឥត​ត្អូញត្អែរ​ឡើយ​
I Pe KhmerNT 4:10  ចូរ​បម្រើ​គ្នា​ទៅ​វិញ​ទៅមក​ទៅ​តាម​អំណោយ​ទាន​ដែល​ម្នាក់ៗ​បាន​ទទួល​ ទុក​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ដ៏​ល្អ​លើ​ព្រះគុណ​ផ្សេងៗ​របស់​ព្រះជាម្ចាស់។​
I Pe KhmerNT 4:11  បើ​អ្នកណា​និយាយ​ ចូរ​និយាយ​ដូច​ជា​កំពុង​និយាយ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ បើ​អ្នកណា​បម្រើ​ ចូរ​បម្រើ​តាម​កម្លាំង​ដែល​ព្រះជាម្ចាស់​ផ្គត់ផ្គង់​ឲ្យ​ ដើម្បី​ឲ្យ​ព្រះជាម្ចាស់​បាន​តម្កើង​ឡើង​ក្នុង​គ្រប់​ការ​ទាំង​អស់​ តាមរយៈ​ព្រះយេស៊ូ​គ្រិស្ដ​ សូម​ឲ្យ​ព្រះអង្គ​មាន​សិរី​រុងរឿង​ និង​ព្រះចេស្ដា​អស់កល្ប​ជានិច្ច​ អាម៉ែន។​
I Pe KhmerNT 4:12  បងប្អូន​ជា​ទី​ស្រឡាញ់​អើយ!​ ចូរ​អ្នក​រាល់គ្នា​កុំ​ប្លែក​ចិត្ដ​នឹង​សេចក្ដី​ល្បួង​ដ៏​ឈឺចាប់​ ដែល​កំពុង​កើត​មាន​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ដើម្បី​ល្បងល​នោះ​ ប្រៀប​ដូច​ជា​រឿង​ចម្លែក​មួយ​កើត​ឡើង​ចំពោះ​អ្នក​រាល់គ្នា​ឡើយ​
I Pe KhmerNT 4:13  ផ្ទុយ​ទៅ​វិញ​ ចូរ​មាន​អំណរ​ ពីព្រោះ​អ្នក​រាល់គ្នា​មាន​ចំណែក​ក្នុង​ការ​រងទុក្ខ​របស់​ព្រះគ្រិស្ដ​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​មាន​អំណរ​ ហើយ​រីករាយ​ជា​ខ្លាំង​ នៅ​ពេល​ព្រះអង្គ​បង្ហាញ​សិរី​រុងរឿង​របស់​ព្រះអង្គ។​
I Pe KhmerNT 4:14  បើ​អ្នក​រាល់គ្នា​ត្រូវ​គេ​ដៀលត្មះ​ ដោយ​ព្រោះ​ព្រះនាម​របស់​ព្រះគ្រិស្ដ​ នោះ​អ្នក​រាល់គ្នា​មាន​ពរ​ហើយ​ ព្រោះ​ព្រះវិញ្ញាណ​ប្រកប​ដោយ​សិរី​រុងរឿង​ ដែល​ជា​ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់​សណ្ឋិត​លើ​អ្នក​រាល់គ្នា។​
I Pe KhmerNT 4:15  ដូច្នេះ កុំ​ឲ្យ​មាន​អ្នកណា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ត្រូវ​រងទុក្ខ​ដោយ​ព្រោះ​តែ​ជា​ឃាតករ​ ជា​ចោរ​ ជា​អ្នកប្រព្រឹត្ដ​អាក្រក់​ ឬ​ជា​អ្នក​ជ្រៀតជ្រែក​បញ្ហា​របស់​អ្នកដទៃ​ឡើយ​
I Pe KhmerNT 4:16  ប៉ុន្ដែ​បើ​ត្រូវ​រងទុក្ខ​ដោយ​ព្រោះ​តែ​ជា​គ្រិស្ដ​បរិស័ទ​ នោះ​ចូរ​កុំ​ខ្មាស់​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ចូរ​សរសើរ​តម្កើង​ព្រះជាម្ចាស់​ដោយ​ព្រោះ​តែ​ឈ្មោះ​នេះ​ចុះ​
I Pe KhmerNT 4:17  ដ្បិត​ពេល​វេលា​ជំនុំជម្រះ​ត្រូវ​ចាប់ផ្ដើម​ពី​ដំណាក់​របស់​ព្រះជាម្ចាស់​ ហើយ​បើ​ការ​ជំនុំជម្រះ​ចាប់ផ្ដើម​ពី​យើង​មុន​គេ​នោះ​ តើ​ទី​បញ្ចប់​របស់​ពួកអ្នក​មិនជឿ​ដំណឹង​ល្អ​របស់​ព្រះជាម្ចាស់​ទៅ​ជា​យ៉ាង​ណា​វិញ?​
I Pe KhmerNT 4:18  បើ​មនុស្ស​សុចរិត​ទទួល​បាន​សេចក្ដី​សង្គ្រោះ​ដោយ​ពិបាក​ទៅ​ហើយ​ តើ​ពួកអ្នក​មិន​គោរព​កោតខ្លាច​ព្រះជាម្ចាស់​ និង​ពួក​មនុស្ស​បាប​នឹង​លេចមក​នៅ​កន្លែង​ណា?​
I Pe KhmerNT 4:19  ដូច្នេះ​ អ្នក​ដែល​រងទុក្ខ​តាម​បំណង​របស់​ព្រះជាម្ចាស់​ ត្រូវ​ប្រគល់​ព្រលឹង​របស់​ខ្លួន​ទុក​នឹង​ព្រះដ៏​ស្មោះត្រង់​ដែល​បង្កើត​អ្វីៗ​ទាំង​អស់​ ទាំង​ប្រព្រឹត្ដ​ការ​ល្អ​ចុះ។​
Chapter 5
I Pe KhmerNT 5:1  ក្នុង​នាម​ជា​ចាស់ទុំ​ដូច​គ្នា​ ហើយ​ជា​សាក្សី​អំពី​ការ​រងទុក្ខ​របស់​ព្រះគ្រិស្ដ​ និង​ជា​អ្នក​មាន​ចំណែក​ក្នុង​សិរី​រុងរឿង​ដែល​នឹង​បង្ហាញ​ឲ្យ​ឃើញ​ ខ្ញុំ​សូម​ដាស់​តឿន​ពួក​ចាស់ទុំ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ថា​
I Pe KhmerNT 5:2  ចូរ​ឃ្វាល​ហ្វូងចៀម​របស់​ព្រះជាម្ចាស់​ដែល​នៅ​ជាមួយ​អ្នក​រាល់គ្នា​ក្នុង​នាម​ជា​អ្នក​មើល​ខុសត្រូវ​ មិន​មែន​ដោយ​បង្ខំ​ ប៉ុន្ដែ​ដោយចិត្ដ​ចង់​ដែល​ស្របតាម​បំណង​របស់​ព្រះជាម្ចាស់​ ហើយ​មិន​មែន​ដោយ​ចង់​បាន​កម្រៃ​ទេ​ ប៉ុន្ដែ​ដោយ​ស្ម័គ្រចិត្ដ​
I Pe KhmerNT 5:3  មិន​មែន​ត្រួតត្រា​លើ​ពួកអ្នក​ដែល​ព្រះ​ជាម្ចាស់​ប្រទាន​ឲ្យ​អ្នក​រាល់គ្នា​មើលថែ​នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​ ត្រូវ​ធ្វើ​ជា​គំរូ​ដល់​ហ្វូងចៀម​
I Pe KhmerNT 5:4  ដ្បិត​នៅ​ពេល​មេ​អ្នកគង្វាល​បង្ហាញ​ខ្លួន​ អ្នក​រាល់គ្នា​នឹង​ទទួល​បាន​មកុដ​នៃ​សិរី​រុងរឿង​ ដែល​មិន​សាបសូន្យ​ឡើយ។​
I Pe KhmerNT 5:5  រីឯ​បុរស​ក្មេង​វិញ​ ក៏​ដូច្នេះ​ដែរ​ ចូរ​ចុះចូល​ជាមួយ​ចាស់ទុំ​ចុះ​ ហើយ​អ្នក​ទាំង​អស់​គ្នា​ត្រូវ​ចេះ​បន្ទាបខ្លួន​ចំពោះ​គ្នា​ទៅវិញ​ទៅមក​ ព្រោះ​ព្រះជាម្ចាស់​ប្រឆាំង​នឹង​មនុស្ស​អួតអាង​ ប៉ុន្ដែ​ផ្ដល់​ព្រះ​គុណ​ដល់​មនុស្ស​បន្ទាបខ្លួន​វិញ។​
I Pe KhmerNT 5:6  ដូច្នេះ​ ចូរ​បន្ទាបខ្លួន​នៅ​ក្រោម​ព្រះហស្ត​ដ៏​ខ្លាំង​ពូកែ​របស់​ព្រះជាម្ចាស់​ ដើម្បី​ឲ្យ​ព្រះអង្គ​លើក​តម្កើង​អ្នក​រាល់គ្នា​នៅ​ពេល​កំណត់​មក​ដល់។​
I Pe KhmerNT 5:7  ចូរ​ប្រគល់​គ្រប់​ទាំង​ការ​ខ្វល់ខ្វាយ​របស់​អ្នក​រាល់គ្នា​ដល់​ព្រះអង្គ​ ដ្បិត​ព្រះអង្គ​យក​ព្រះហឫទ័យ​ទុក​ដាក់​នឹង​អ្នក​រាល់គ្នា។​
I Pe KhmerNT 5:8  ចូរ​កុំ​ភ្លេច​ខ្លួន​ ហើយ​ប្រុង​ស្មារតី​ជានិច្ច​ ដ្បិត​អារក្ស​សាតាំង​ដែល​ជា​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់គ្នា​ កំពុង​តែ​ដើរ​ក្រវែល​អ្នក​រាល់គ្នា​ដូច​ជា​សត្វតោ​ដែល​គ្រហឹម​ ទាំង​រក​អ្នកណា​ម្នាក់​ដើម្បី​ត្របាក់​ស៊ី​ទៀត​ផង។​
I Pe KhmerNT 5:9  ចូរ​ប្រឆាំង​នឹង​វា​ដោយ​ជំនឿ​មាំមួន​ ទាំង​ដឹង​ថា​ បង​ប្អូន​របស់​អ្នក​រាល់គ្នា​ដែល​នៅ​ក្នុង​ពិភពលោក​នេះ​ក៏​ជួប​ការ​រងទុក្ខ​លំបាក​ដូច​គ្នា​ដែរ។​
I Pe KhmerNT 5:10  បន្ទាប់​ពី​អ្នក​រាល់គ្នា​បាន​រងទុក្ខ​មួយ​រយៈ​ពេល​កន្លង​មក‍​ ព្រះជាម្ចាស់​ដ៏​មាន​ព្រះគុណ​គ្រប់​បែប​យ៉ាង​ដែល​បាន​ត្រាស់​ហៅ​អ្នក​រាល់គ្នា​មក​ក្នុ​ងសិរី​រុងរឿង​ដ៏​អស់កល្ប​ជានិច្ច​របស់​ព្រះអង្គ​តាមរយៈ​ព្រះយេស៊ូ​គ្រិស្ដ​ ព្រះអង្គ​នឹង​ប្រោស​អ្នក​រាល់គ្នា​ឲ្យ​គ្រប់លក្ខណ៍​ ឲ្យ​មាំមួន​ ឲ្យ​មាន​កម្លាំង​ និង​ឲ្យ​អ្នក​រាល់គ្នា​រឹងមាំ​ឡើង។​
I Pe KhmerNT 5:11  សូម​ឲ្យ​ព្រះអង្គ​បាន​ប្រកប​ដោយ​ព្រះ​ចេស្ដា​អស់កល្ប​ជានិច្ច​ អាម៉ែន។​
I Pe KhmerNT 5:12  ខ្ញុំ​បាន​សរសេរ​ខ្លីៗ​ផ្ញើ​មក​អ្នក​រាល់គ្នា​តាមរយៈ​លោក​ស៊ីលវ៉ាន​ ដែល​ខ្ញុំ​ចាត់ទុក​ជា​បងប្អូន​ដ៏​ស្មោះត្រង់​ម្នាក់​ គឺ​ដើម្បី​លើក​ទឹកចិត្ដ​អ្នក​រាល់គ្នា​ និង​ធ្វើ​បន្ទាល់​ថា​ នេះ​ជា​ព្រះគុណ​ពិត​ប្រាកដ​របស់​ព្រះជាម្ចាស់​ ដូច្នេះ​ចូរ​ឈរ​មាំមួន​នៅ​ក្នុង​ព្រះគុណ​នេះ​ចុះ។​
I Pe KhmerNT 5:13  ក្រុមជំនុំ​នៅ​ស្រុក​បាប៊ីឡូន​ដែល​ព្រះអង្គ​បាន​ជ្រើសរើស​ជាមួយ​អ្នក​រាល់គ្នា​ ព្រមទាំង​ម៉ាកុស​ជា​កូន​ប្រុស​របស់​ខ្ញុំ​ ក៏​ជម្រាបសួរ​មក​អ្នក​រាល់គ្នា​ដែរ។​
I Pe KhmerNT 5:14  ចូរ​ជម្រាបសួរ​គ្នា​ទៅវិញ​ទៅមក​ ដោយ​ការ​ថើប​កើត​ពី​ចិត្ដ​ស្រឡាញ់​ សូម​ឲ្យ​អ្នក​ទាំង​អស់​គ្នា​ដែល​នៅ​ក្នុង​ព្រះគ្រិស្ដ​បាន​ប្រកប​ដោយ​សេចក្ដី​សុខសាន្ដ។​