Toggle notes
Chapter 1
Colo | KhmerNT | 1:1 | ខ្ញុំប៉ូលជាសាវករបស់ព្រះយេស៊ូគ្រិស្ដតាមបំណងរបស់ព្រះជាម្ចាស់ និងធីម៉ូថេជាបងប្អូន | |
Colo | KhmerNT | 1:2 | ជូនចំពោះពួកបរិសុទ្ធ និងពួកបងប្អូនស្មោះត្រង់ទាំងឡាយនៅក្នុងព្រះគ្រិស្ដដែលនៅក្រុងកូល៉ុស សូមឲ្យព្រះជាម្ចាស់ជាព្រះវរបិតារបស់យើងប្រទានព្រះគុណ និងសេចក្ដីសុខសាន្ដដល់អ្នករាល់គ្នា។ | |
Colo | KhmerNT | 1:3 | ពេលយើងអធិស្ឋានសម្រាប់អ្នករាល់គ្នា យើងតែងតែអរព្រះគុណព្រះជាម្ចាស់ ជាព្រះវរបិតារបស់ព្រះយេស៊ូគ្រិស្ដដែលជាព្រះអម្ចាស់នៃយើងជានិច្ច | |
Colo | KhmerNT | 1:4 | ព្រោះយើងបានឮអំពីជំនឿរបស់អ្នករាល់គ្នាលើព្រះគ្រិស្ដយេស៊ូ និងអំពីសេចក្ដីស្រឡាញ់ដែលអ្នករាល់គ្នាមានចំពោះពួកបរិសុទ្ធទាំងអស់ | |
Colo | KhmerNT | 1:5 | គឺជាសេចក្ដីស្រឡាញ់មកពីសេចក្ដីសង្ឃឹមដែលបានបម្រុងទុកសម្រាប់អ្នករាល់គ្នានៅស្ថានសួគ៌ ជាសេចក្ដីសង្ឃឹមដែលអ្នករាល់គ្នាបានឮរួចមកហើយនៅក្នុងព្រះបន្ទូលនៃសេចក្ដីពិតដែលជាដំណឹងល្អ | |
Colo | KhmerNT | 1:6 | ដែលបានមកដល់អ្នករាល់គ្នា ហើយដំណឹងល្អនេះបង្កើតផលផ្លែ និងចម្រើនឡើងនៅក្នុងពិភពលោកទាំងមូល ដូចជានៅក្នុងចំណោមអ្នករាល់គ្នាដែរ តាំងពីថ្ងៃដែលអ្នករាល់គ្នាបានឮ និងបានយល់ព្រះគុណរបស់ព្រះជាម្ចាស់ទៅតាមសេចក្ដីពិត | |
Colo | KhmerNT | 1:7 | ដូចដែលអ្នករាល់គ្នាបានរៀនពីលោកអេប៉ាប្រាស ជាបាវបម្រើរួមការងារដ៏ជាទីស្រឡាញ់របស់យើងស្រាប់ហើយ គាត់ជាអ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះគ្រិស្ដសម្រាប់អ្នករាល់គ្នា | |
Colo | KhmerNT | 1:8 | ហើយគាត់ក៏បានប្រាប់យើងឲ្យដឹងដែរអំពីសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នានៅក្នុងព្រះវិញ្ញាណ។ | |
Colo | KhmerNT | 1:9 | ហេតុនេះហើយ បានជាចាប់តាំងពីថ្ងៃដែលយើងបានឮអំពីអ្នករាល់គ្នា យើងបានអធិស្ឋានសម្រាប់អ្នករាល់គ្នាឥតឈប់ឈរឡើយ ទាំងទូលសូមឲ្យអ្នករាល់គ្នាបានពេញដោយការយល់ដឹងអំពីបំណងរបស់ព្រះអង្គតាមរយៈប្រាជ្ញា និងចំណេះដឹងទាំងឡាយខាងវិញ្ញាណ | |
Colo | KhmerNT | 1:10 | ដើម្បីឲ្យអ្នករាល់គ្នារស់នៅស័ក្ដិសមនឹងព្រះអម្ចាស់ ទាំងឲ្យព្រះអង្គសព្វព្រះហឫទ័យនៅក្នុងការទាំងអស់ និងដើម្បីឲ្យអ្នករាល់គ្នាបង្កើតផលផ្លែនៅក្នុងគ្រប់ការល្អ ព្រមទាំងចម្រើនឡើងនៅក្នុងការយល់ដឹងអំពីព្រះជាម្ចាស់ | |
Colo | KhmerNT | 1:11 | ហើយឲ្យមានកម្លាំងប្រកបដោយអំណាចគ្រប់បែបយ៉ាងស្របតាមព្រះចេស្ដាដ៏រុងរឿងរបស់ព្រះអង្គ ដើម្បីឲ្យអ្នករាល់គ្នាមានការស៊ូទ្រាំ និងការអត់ធ្មត់គ្រប់បែបយ៉ាង | |
Colo | KhmerNT | 1:12 | រួចអរព្រះគុណដល់ព្រះវរបិតាដោយអំណរ ដ្បិតព្រះអង្គបានធ្វើឲ្យអ្នករាល់គ្នាស័ក្ដិសមនឹងមានចំណែកក្នុងមរតករបស់ពួកបរិសុទ្ធដែលនៅក្នុងពន្លឺ។ | |
Colo | KhmerNT | 1:13 | ព្រះអង្គបានសង្គ្រោះយើងពីសិទ្ធិអំណាចនៃសេចក្ដីងងឹត រួចនាំយើងមកក្នុងនគរនៃព្រះរាជបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ | |
Colo | KhmerNT | 1:15 | ព្រះរាជបុត្រានោះជារូបអង្គរបស់ព្រះជាម្ចាស់ ដែលមនុស្សមិនអាចមើលឃើញ និងជាកូនច្បងក្នុងចំណោមអ្វីៗទាំងអស់ដែលព្រះជាម្ចាស់បានបង្កើតមក | |
Colo | KhmerNT | 1:16 | ដ្បិតអ្វីៗទាំងអស់ដែលនៅស្ថានសួគ៌ និងនៅផែនដីបានកើតមកដោយសារព្រះអង្គ ទាំងអ្វីៗដែលមនុស្សអាចមើលឃើញ និងមិនអាចមើលឃើញ មិនថា រាជ្យបល្ល័ង្ក អំណាចគ្រប់គ្រង ការគ្រប់គ្រង ឬសិទ្ធិអំណាច គឺអ្វីៗទាំងអស់កើតមកដោយសារព្រះអង្គ ហើយសម្រាប់ព្រះអង្គ។ | |
Colo | KhmerNT | 1:17 | មុនមានអ្វីៗទាំងអស់ មានព្រះអង្គរួចហើយ រីឯអ្វីៗទាំងអស់នៅស្ថិតស្ថេរដោយសារព្រះអង្គ។ | |
Colo | KhmerNT | 1:18 | ព្រះអង្គជាព្រះសិររបស់រូបកាយដែលជាក្រុមជំនុំ ហើយព្រះអង្គជាដើមដំបូង ជាកូនច្បងដែលបានរស់ពីស្លាប់ឡើងវិញ ដើម្បីឲ្យព្រះអង្គត្រលប់ជាមេលើអ្វីៗទាំងអស់ | |
Colo | KhmerNT | 1:19 | ដ្បិតព្រះជាម្ចាស់សព្វព្រះហឫទ័យឲ្យគ្រប់ទាំងសេចក្ដីពោរពេញរបស់ព្រះអង្គស្ថិតនៅក្នុងព្រះរាជបុត្រា | |
Colo | KhmerNT | 1:20 | ហើយឲ្យអ្វីៗទាំងអស់ផ្សះផ្សានឹងព្រះអង្គតាមរយៈព្រះរាជបុត្រានោះ គឺតាមរយៈឈាមរបស់ព្រះរាជបុត្រាដែលបានបង្ហូរនៅលើឈើឆ្កាង ព្រះអង្គបានបង្កើតសន្ដិភាពជាមួយអ្វីៗទាំងអស់ មិនថានៅស្ថានសួគ៌ ឬនៅផែនដីទេ។ | |
Colo | KhmerNT | 1:21 | ដូច្នេះកាលពីដើមអ្នករាល់គ្នាបានដាច់ចេញពីព្រះជាម្ចាស់ ហើយបានតាំងចិត្ដធ្វើជាសត្រូវដោយប្រព្រឹត្ដអំពើអាក្រក់ | |
Colo | KhmerNT | 1:22 | ប៉ុន្ដែឥឡូវនេះព្រះអង្គបានឲ្យអ្នករាល់គ្នាផ្សះផ្សានឹងព្រះអង្គតាមរយៈការសោយទិវង្គតនៃរូបកាយខាងសាច់ឈាមរបស់ព្រះគ្រិស្ដ ដើម្បីឲ្យអ្នករាល់គ្នាបានបរិសុទ្ធ គ្មានកំហុស ហើយឥតបន្ទោសបាននៅចំពោះព្រះជាម្ចាស់ | |
Colo | KhmerNT | 1:23 | បើអ្នករាល់គ្នាពិតជាស្ថិតនៅក្នុងជំនឿដែលបានចាក់គ្រឹះ ហើយមាំមួន ទាំងមិនងាកចេញពីសេចក្ដីសង្ឃឹមរបស់ដំណឹងល្អដែលអ្នករាល់គ្នាបានឮនោះ។ ដំណឹងល្អនោះត្រូវបានប្រកាសប្រាប់ដល់មនុស្សទាំងអស់ដែលត្រូវបានបង្កើតមកនៅក្រោមមេឃ ហើយប៉ូលខ្ញុំនេះបានត្រលប់ជាអ្នកបម្រើដំណឹងល្អនោះ។ | |
Colo | KhmerNT | 1:24 | ឥឡូវនេះ ខ្ញុំមានអំណរនឹងការរងទុក្ខលំបាករបស់ខ្ញុំដោយព្រោះអ្នករាល់គ្នា ដ្បិតខ្ញុំកំពុងបំពេញក្នុងរូបសាច់របស់ខ្ញុំនូវភាពខ្វះខាតនៃការរងទុក្ខលំបាករបស់ព្រះគ្រិស្ដសម្រាប់រូបកាយរបស់ព្រះអង្គដែលជាក្រុមជំនុំ | |
Colo | KhmerNT | 1:25 | ហើយខ្ញុំក៏ត្រលប់ជាអ្នកបម្រើក្រុមជំនុំស្របតាមតួនាទីមើលការខុសត្រូវដែលព្រះជាម្ចាស់ប្រទានឲ្យខ្ញុំសម្រាប់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាស្គាល់ព្រះបន្ទូលរបស់ព្រះអង្គសព្វគ្រប់ | |
Colo | KhmerNT | 1:26 | គឺជាសេចក្ដីអាថ៌កំបាំងដែលបានលាក់ទុកតាំងពីអស់កល្បតរៀងមក ប៉ុន្ដែ ឥឡូវនេះ បានបង្ហាញឲ្យពួកបរិសុទ្ធរបស់ព្រះអង្គស្គាល់ | |
Colo | KhmerNT | 1:27 | ដោយព្រះជាម្ចាស់សព្វព្រះហឫទ័យបង្ហាញឲ្យពួកគេស្គាល់សិរីរុងរឿងដ៏បរិបូរនៃសេចក្ដីអាថ៌កំបាំងនេះនៅក្នុងចំណោមសាសន៍ដទៃ គឺព្រះគ្រិស្ដគង់នៅក្នុងអ្នករាល់គ្នាជាសេចក្ដីសង្ឃឹមសម្រាប់សិរីរុងរឿង។ | |
Colo | KhmerNT | 1:28 | យើងប្រកាសអំពីព្រះអង្គ ហើយដាស់តឿន និងបង្រៀនមនុស្សគ្រប់គ្នាដោយប្រាជ្ញាសព្វបែបយ៉ាង ដើម្បីនាំមនុស្សគ្រប់គ្នាឲ្យពេញវ័យនៅក្នុងព្រះគ្រិស្ដ | |
Chapter 2
Colo | KhmerNT | 2:1 | ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ខ្ញុំតយុទ្ធខ្លាំងយ៉ាងណាដើម្បីអ្នករាល់គ្នា ដើម្បីពួកអ្នកក្រុងឡៅឌីសេ និងដើម្បីពួកមនុស្សទាំងឡាយដែលមិនទាន់បានជួបមុខខ្ញុំនៅឡើយ | |
Colo | KhmerNT | 2:2 | គឺឲ្យពួកគេទទួលបានការកម្សាន្ដចិត្ដ រួបរួមគ្នានៅក្នុងសេចក្ដីស្រឡាញ់ ហើយមានការយល់ដឹងយ៉ាងជឿជាក់ និងយ៉ាងបរិបូរ ដើម្បីឲ្យពួកគេស្គាល់អាថ៌កំបាំងរបស់ព្រះជាម្ចាស់ដែលជាព្រះគ្រិស្ដ | |
Colo | KhmerNT | 2:4 | ខ្ញុំនិយាយដូច្នេះ ដើម្បីកុំឲ្យអ្នកណាម្នាក់បញ្ឆោតអ្នករាល់គ្នាដោយពាក្យលួងលោមបានឡើយ។ | |
Colo | KhmerNT | 2:5 | ដ្បិតទោះបីខ្ញុំមិននៅជាមួយអ្នករាល់គ្នាខាងសាច់ឈាមក្ដី ក៏ខ្ញុំនៅជាមួយអ្នករាល់គ្នាខាងវិញ្ញាណដែរ ហើយខ្ញុំមានអំណរដែលឃើញអ្នករាល់គ្នាមានសណ្ដាប់ធ្នាប់ ទាំងមានជំនឿខ្ជាប់ខ្ជួននៅក្នុងព្រះគ្រិស្ដ។ | |
Colo | KhmerNT | 2:6 | ដូច្នេះ អ្នករាល់គ្នាទទួលព្រះអម្ចាស់យេស៊ូគ្រិស្ដជាយ៉ាងណា ចូររស់នៅក្នុងព្រះអង្គជាយ៉ាងនោះចុះ | |
Colo | KhmerNT | 2:7 | ហើយចាក់ឫស និងស្អាងឡើងនៅក្នុងព្រះអង្គ ព្រមទាំងមានជំនឿមាំមួនដូចដែលអ្នករាល់គ្នាបានទទួលការបង្រៀនរួចមកហើយ ទាំងអរព្រះគុណឲ្យច្រើនឡើង។ | |
Colo | KhmerNT | 2:8 | ចូរប្រយ័ត្ន ក្រែងលោមានអ្នកណាម្នាក់ចាប់អ្នករាល់គ្នាជាឈ្លើយដោយប្រើទស្សនវិជ្ជា និងពាក្យបញ្ឆោតឥតប្រយោជន៍ដែលស្របតាមទំនៀមទម្លាប់របស់មនុស្ស និងគោលការណ៍បឋមរបស់លោកិយនេះ ដែលមិនស្របតាមព្រះគ្រិស្ដ | |
Colo | KhmerNT | 2:9 | ដ្បិតគ្រប់ទាំងសេចក្ដីពោរពេញនៃលក្ខណៈរបស់ព្រះជាម្ចាស់ស្ថិតជារូបរាងនៅក្នុងព្រះគ្រិស្ដ | |
Colo | KhmerNT | 2:10 | ហើយអ្នករាល់គ្នាក៏បានពេញនៅក្នុងព្រះអង្គដែរ ដ្បិតព្រះអង្គជាព្រះសិរលើការគ្រប់គ្រង និងសិទ្ធិអំណាចទាំងអស់ | |
Colo | KhmerNT | 2:11 | ហើយនៅក្នុងព្រះអង្គ អ្នករាល់គ្នាក៏បានទទួលការកាត់ស្បែកដែរ គឺមិនមែនជាការកាត់ស្បែកដោយដៃមនុស្សទេ ប៉ុន្ដែជាការកាត់ស្បែកខាងឯព្រះគ្រិស្ដ ដែលជាការដោះរូបកាយខាងសាច់ឈាមចេញ។ | |
Colo | KhmerNT | 2:12 | អ្នករាល់គ្នាត្រូវបានបញ្ចុះជាមួយព្រះគ្រិស្ដតាមរយៈពិធីជ្រមុជទឹក ហើយក៏បានរស់ឡើងវិញជាមួយព្រះអង្គដែរតាមរយៈជំនឿលើអានុភាពរបស់ព្រះជាម្ចាស់ដែលបានប្រោសព្រះគ្រិស្ដឲ្យរស់ឡើងវិញ | |
Colo | KhmerNT | 2:13 | នៅពេលអ្នករាល់គ្នាស្លាប់នៅក្នុងបាប និងការមិនកាត់ស្បែកខាងសាច់ឈាម ព្រះអង្គបានប្រោសអ្នករាល់គ្នាឲ្យមានជីវិតរួមជាមួយព្រះអង្គ ទាំងលើកលែងទោសបាបទាំងអស់របស់យើងផង | |
Colo | KhmerNT | 2:14 | ហើយព្រះអង្គបានលុបចោលកំណត់ត្រាដែលទាស់នឹងយើង គឺបញ្ញត្ដិទាំងឡាយដែលប្រឆាំងយើង ហើយព្រះអង្គបានដកបញ្ញត្ដិទាំងនោះចេញ ដោយដំភ្ជាប់ទៅនឹងឈើឆ្កាង។ | |
Colo | KhmerNT | 2:15 | ព្រះអង្គបានបំផ្លាញអំណាចនៃការគ្រប់គ្រង និងសិទ្ធិអំណាចទាំងឡាយដោយបំបាក់មុខពួកវានៅទីសាធារណៈ ហើយបានយកឈ្នះពួកវាដោយឈើឆ្កាង។ | |
Colo | KhmerNT | 2:16 | ដូច្នេះ កុំឲ្យអ្នកណាម្នាក់ថ្កោលទោសអ្នករាល់គ្នាអំពីការបរិភោគ ការផឹក ឬអំពីពិធីបុណ្យ បុណ្យចូលខែ និងថ្ងៃសប្ប័ទឡើយ | |
Colo | KhmerNT | 2:17 | ដ្បិតការទាំងនេះគ្រាន់តែជាស្រមោលនៃអ្វីៗដែលត្រូវមកប៉ុណ្ណោះ រីឯរូបពិតមាននៅក្នុងព្រះគ្រិស្ដ។ | |
Colo | KhmerNT | 2:18 | ចូរកុំឲ្យអ្នកណាដែលចូលចិត្ដធ្វើពុតបន្ទាបខ្លួន និងថ្វាយបង្គំទេវតាមកបញ្ឆោតអ្នករាល់គ្នាឲ្យបាត់រង្វាន់ឡើយ ពួកគេជាមនុស្សនិយាយស៊កសៀតអំពីអ្វីដែលពួកគេឃើញ ហើយអួតឥតប្រយោជន៍ដោយគំនិតខាងសាច់ឈាមរបស់ពួកគេ | |
Colo | KhmerNT | 2:19 | ពួកគេមិននៅជាប់នឹងព្រះគ្រិស្ដដែលជាក្បាលទេ គឺដោយសារក្បាលហើយ ទើបរូបកាយទាំងមូលត្រូវបានផ្គត់ផ្គង់ ហើយភ្ជាប់គ្នាដោយសារសន្លាក់ និងសរសៃទាំងឡាយ ទាំងចម្រើនឡើងតាមសេចក្ដីចម្រើនរបស់ព្រះជាម្ចាស់។ | |
Colo | KhmerNT | 2:20 | បើអ្នករាល់គ្នាបានស្លាប់ជាមួយព្រះគ្រិស្ដ ហើយរួចផុតពីគោលការណ៍បឋមរបស់លោកិយនេះមែន ហេតុអ្វីបានជាអ្នករាល់គ្នាហាក់ដូចជារស់នៅក្នុងលោកិយដោយចុះចូលនឹងបញ្ញត្ដិទាំងឡាយ ដូចជា | |
Colo | KhmerNT | 2:22 | បញ្ញត្ដិទាំងនេះសុទ្ធតែជាបទបញ្ជា និងសេចក្ដីបង្រៀនរបស់មនុស្សដែលសាបសូន្យទៅតាមការប្រើប្រាស់។ | |
Chapter 3
Colo | KhmerNT | 3:1 | ដូច្នេះ បើសិនជាអ្នករាល់គ្នាបានរស់ឡើងវិញរួមជាមួយព្រះគ្រិស្ដមែន ចូរស្វែងរកអ្វីៗដែលនៅស្ថានលើ ជាស្ថានដែលព្រះគ្រិស្ដគង់ខាងស្ដាំនៃព្រះជាម្ចាស់នោះវិញ។ | |
Colo | KhmerNT | 3:3 | ដ្បិតអ្នករាល់គ្នាបានស្លាប់ហើយ រីឯជីវិតរបស់អ្នករាល់គ្នាក៏បានលាក់ទុកជាមួយព្រះគ្រិស្ដនៅក្នុងព្រះជាម្ចាស់ដែរ។ | |
Colo | KhmerNT | 3:4 | ពេលព្រះគ្រិស្ដដែលជាជីវិតរបស់អ្នករាល់គ្នាបង្ហាញខ្លួន នោះអ្នករាល់គ្នាក៏នឹងបង្ហាញខ្លួនជាមួយព្រះអង្គនៅក្នុងសិរីរុងរឿងដែរ។ | |
Colo | KhmerNT | 3:5 | ដូច្នេះ ចូរសម្លាប់អ្វីៗខាងលោកិយចោលទៅ គឺអំពើអសីលធម៌ខាងផ្លូវភេទ សេចក្ដីស្មោកគ្រោក តណ្ហាថោកទាប សេចក្ដីប៉ងប្រាថ្នាអាក្រក់ និងសេចក្ដីលោភលន់ ដែលជាការថ្វាយបង្គំរូបព្រះ | |
Colo | KhmerNT | 3:6 | ដ្បិតដោយព្រោះតែអំពើទាំងនោះហើយ បានជាសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ធ្លាក់លើពួកកូនដែលមិនស្ដាប់បង្គាប់ | |
Colo | KhmerNT | 3:7 | ហើយកាលពីមុន ពេលអ្នករាល់គ្នារស់នៅក្នុងចំណោមអ្នកទាំងនោះ ក៏បានប្រព្រឹត្ដអំពើទាំងនោះដែរ | |
Colo | KhmerNT | 3:8 | ប៉ុន្ដែឥឡូវនេះ ចូរអ្នករាល់គ្នាលះបង់អំពើទាំងអស់នោះចោលទៅ គឺចិត្ដក្ដៅក្រហាយ កំហឹង សេចក្ដីអាក្រក់ ការជេរប្រមាថ និងពាក្យមិនសមរម្យចេញពីមាត់របស់អ្នករាល់គ្នា | |
Colo | KhmerNT | 3:9 | កុំកុហកគ្នាឡើយ ដ្បិតអ្នករាល់គ្នាបានដោះមនុស្សចាស់ជាមួយនឹងការប្រព្រឹត្ដិរបស់វាចោលហើយ | |
Colo | KhmerNT | 3:10 | រួចអ្នករាល់គ្នាក៏បានពាក់មនុស្សថ្មីដែលកំពុងផ្លាស់ប្រែជាថ្មីខាងឯការយល់ដឹង ដើម្បីឲ្យត្រូវនឹងរូបអង្គរបស់ព្រះដែលបានបង្កើតមនុស្សថ្មីនោះ | |
Colo | KhmerNT | 3:11 | នៅសណ្ឋាននោះលែងមានជនជាតិក្រេក ឬជនជាតិយូដា ពួកកាត់ស្បែក ឬពួកមិនកាត់ស្បែក ពួកមនុស្សព្រៃ ឬពួកជនជាតិភាគតិច បាវបម្រើ ឬអ្នកមានសេរីភាពទៀតហើយ ព្រោះព្រះគ្រិស្ដជាទាំងអស់ ហើយគង់នៅក្នុងអ្វីៗទាំងអស់។ | |
Colo | KhmerNT | 3:12 | ដូច្នេះ ដោយព្រោះព្រះជាម្ចាស់បានរើសតាំងអ្នករាល់គ្នាជាពួកបរិសុទ្ធ និងជាទីស្រឡាញ់របស់ព្រះអង្គ ចូរពាក់ចិត្ដអាណិតអាសូរ ចិត្ដសប្បុរស ចិត្ដសុភាព ចិត្ដស្លូតបូត និងចិត្ដអត់ធ្មត់ចុះ | |
Colo | KhmerNT | 3:13 | ចូរទ្រាំទ្រគ្នា ទោះបីមានរឿងអ្វីមួយទាស់នឹងអ្នកណាក៏ដោយ ត្រូវលើកលែងទោសឲ្យគ្នាទៅវិញទៅមក ដ្បិតព្រះអម្ចាស់បានលើកលែងទោសឲ្យអ្នករាល់គ្នាជាយ៉ាងណា អ្នករាល់គ្នាក៏ត្រូវធ្វើដូច្នោះដែរ | |
Colo | KhmerNT | 3:14 | លើសពីសេចក្ដីទាំងអស់នេះ ចូរពាក់សេចក្ដីស្រឡាញ់ដែលនាំឲ្យមានការរួបរួមគ្នាយ៉ាងគ្រប់លក្ខណ៍ចុះ។ | |
Colo | KhmerNT | 3:15 | ចូរឲ្យសេចក្ដីសុខសាន្ដរបស់ព្រះគ្រិស្ដគ្រប់គ្រងនៅក្នុងចិត្ដរបស់អ្នករាល់គ្នា ដ្បិតព្រះជាម្ចាស់បានត្រាស់ហៅអ្នករាល់គ្នាឲ្យចូលមកក្នុងរូបកាយតែមួយ ដើម្បីសេចក្ដីនោះឯង ហើយចូរអរព្រះគុណផង។ | |
Colo | KhmerNT | 3:16 | ចូរឲ្យព្រះបន្ទូលរបស់ព្រះគ្រិស្ដស្ថិតនៅក្នុងអ្នករាល់គ្នាជាបរិបូរ ហើយបង្រៀន និងទូន្មានគ្នាដោយប្រាជ្ញាគ្រប់បែបយ៉ាង ទាំងច្រៀងទំនុកតម្កើង ទំនុកបរិសុទ្ធ ព្រមទាំងចម្រៀងខាងវិញ្ញាណថ្វាយព្រះជាម្ចាស់ ដោយអរព្រះគុណព្រះអង្គនៅក្នុងចិត្ដចុះ។ | |
Colo | KhmerNT | 3:17 | ការអ្វីក៏ដោយដែលអ្នករាល់គ្នាធ្វើ មិនថាពាក្យសំដី ឬការប្រព្រឹត្ដិក្ដី ចូរធ្វើការទាំងអស់នៅក្នុងព្រះនាមព្រះអម្ចាស់យេស៊ូចុះ ទាំងអរព្រះគុណព្រះជាម្ចាស់ ជាព្រះវរបិតាតាមរយៈព្រះអង្គ។ | |
Colo | KhmerNT | 3:18 | ប្រពន្ធរាល់គ្នាអើយ! ចូរចុះចូលនឹងប្ដីរបស់ខ្លួនចុះ ដោយព្រោះជាការសមរម្យនៅក្នុងព្រះអម្ចាស់។ | |
Colo | KhmerNT | 3:20 | ក្មេងរាល់គ្នាអើយ! ចូរស្ដាប់បង្គាប់ឪពុកម្ដាយនៅក្នុងការទាំងអស់ ដ្បិតនេះជាការដែលព្រះអម្ចាស់សព្វព្រះហឫទ័យ។ | |
Colo | KhmerNT | 3:21 | ឪពុករាល់គ្នាអើយ! ចូរកុំរករឿងធ្វើឲ្យកូនរបស់ខ្លួនខឹងឡើយ ក្រែងលោវាខូចចិត្ត។ | |
Colo | KhmerNT | 3:22 | បាវបម្រើរាល់គ្នាអើយ! ចូរស្ដាប់បង្គាប់ចៅហ្វាយខាងសាច់ឈាមនៅក្នុងការទាំងអស់ចុះ មិនមែនបម្រើតែក្នុងការដែលគេមើលឃើញ ដូចជាចង់ផ្គាប់ចិត្ដមនុស្សឡើយ គឺត្រូវធ្វើដោយចិត្ដស្មោះត្រង់ទាំងកោតខ្លាចព្រះអម្ចាស់ | |
Colo | KhmerNT | 3:23 | ហើយការអ្វីក៏ដោយដែលអ្នករាល់គ្នាធ្វើ ចូរធ្វើឲ្យអស់ពីចិត្ដចុះ ដូចជាបម្រើព្រះអម្ចាស់ មិនមែនដូចជាបម្រើមនុស្សទេ | |
Colo | KhmerNT | 3:24 | ដោយដឹងថា អ្នករាល់គ្នានឹងទទួលបានមរតកជារង្វាន់ពីព្រះអម្ចាស់ ដ្បិតអ្នករាល់គ្នាបម្រើព្រះគ្រិស្ដជាព្រះអម្ចាស់។ | |
Chapter 4
Colo | KhmerNT | 4:1 | ចៅហ្វាយរាល់គ្នាអើយ! ចូរផ្ដល់យុត្ដិធម៌ និងភាពត្រឹមត្រូវដល់បាវបម្រើរបស់អ្នកចុះ ដោយដឹងថា អ្នករាល់គ្នាក៏មានចៅហ្វាយនៅស្ថានសួគ៌ដែរ។ | |
Colo | KhmerNT | 4:2 | ចូរអធិស្ឋានឲ្យបានខ្ជាប់ខ្ជួន ទាំងប្រុងស្មារតីក្នុងសេចក្ដីអធិស្ឋានដោយការអរព្រះគុណ | |
Colo | KhmerNT | 4:3 | ហើយអធិស្ឋានឲ្យយើងផង គឺសូមឲ្យព្រះជាម្ចាស់បើកទ្វារឲ្យយើងសម្រាប់ព្រះបន្ទូល ដើម្បីឲ្យយើងបានប្រកាសអំពីអាថ៌កំបាំងរបស់ព្រះគ្រិស្ដ ដែលខ្ញុំបានជាប់ចំណងដោយសារការនេះឯង | |
Colo | KhmerNT | 4:6 | ចូរឲ្យអ្នករាល់គ្នាមានពាក្យសំដីល្អៗជានិច្ច ទាំងមានជាតិប្រៃផង ដើម្បីឲ្យអ្នករាល់គ្នាដឹងថា ត្រូវឆ្លើយនឹងមនុស្សម្នាក់ៗយ៉ាងណា។ | |
Colo | KhmerNT | 4:7 | លោកទីឃីកុសជាបងប្អូនដ៏ជាទីស្រឡាញ់ ជាអ្នកជំនួយដ៏ស្មោះត្រង់ ហើយជាបាវបម្រើរួមការងារក្នុងព្រះអម្ចាស់ គាត់នឹងប្រាប់អ្នករាល់គ្នាឲ្យដឹងគ្រប់ការទាំងអស់អំពីខ្ញុំ | |
Colo | KhmerNT | 4:8 | ខ្ញុំបានចាត់គាត់ឲ្យមកឯអ្នករាល់គ្នាសម្រាប់ការនេះឯង គឺដើម្បីឲ្យអ្នករាល់គ្នាបានដឹងអំពីយើង និងដើម្បីកម្សាន្ដចិត្ដអ្នករាល់គ្នា។ | |
Colo | KhmerNT | 4:9 | ខ្ញុំចាត់គាត់ឲ្យមកជាមួយលោកអូនេស៊ីម ជាបងប្អូនដ៏ជាទីស្រឡាញ់ និងជាមនុស្សស្មោះត្រង់ដែលជាម្នាក់ក្នុងចំណោមអ្នករាល់គ្នាដែរ អ្នកទាំងពីរនឹងប្រាប់អ្នករាល់គ្នាឲ្យដឹងគ្រប់ការទាំងអស់ដែលនៅទីនេះ។ | |
Colo | KhmerNT | 4:10 | លោកអើរីស្ដាកជាអ្នកជាប់ឃុំឃាំងជាមួយខ្ញុំ និងម៉ាកុសជាបងប្អូនជីដូនមួយរបស់លោកបារណាបាសក៏ជម្រាបសួរមកអ្នករាល់គ្នាដែរ។ ចំពោះម៉ាកុសវិញ អ្នករាល់គ្នាបានទទួលបង្គាប់រួចហើយ គឺពេលណាគាត់មកដល់ ចូរអ្នករាល់គ្នាទទួលគាត់ចុះ។ | |
Colo | KhmerNT | 4:11 | រីឯលោកយេស៊ូដែលហៅថាយូស្ទុស ក៏ជម្រាបសួរមកអ្នករាល់គ្នាដែរ។ ក្នុងចំណោមពួកអ្នកកាត់ស្បែក មានតែអ្នកទាំងនេះទេដែលជាអ្នករួមការងារសម្រាប់នគរព្រះជាម្ចាស់ ហើយបានលើកទឹកចិត្ដខ្ញុំទៀតផង។ | |
Colo | KhmerNT | 4:12 | លោកអេប៉ាប្រាសជាបាវបម្រើរបស់ព្រះគ្រិស្ដយេស៊ូ និងជាម្នាក់ក្នុងចំណោមអ្នករាល់គ្នា ក៏ជម្រាបសួរមកអ្នករាល់គ្នាដែរ គាត់ខំប្រឹងអធិស្ឋានឲ្យអ្នករាល់គ្នាជានិច្ច ដើម្បីឲ្យអ្នករាល់គ្នាបានឈរមាំមួន ពេញវ័យ និងយល់ច្បាស់ពីបំណងរបស់ព្រះជាម្ចាស់គ្រប់បែបយ៉ាង។ | |
Colo | KhmerNT | 4:13 | ខ្ញុំធ្វើបន្ទាល់អំពីគាត់ថា គាត់មានការប្រឹងប្រែងណាស់ដើម្បីអ្នករាល់គ្នា និងពួកអ្នកនៅក្រុងឡៅឌីសេ ព្រមទាំងពួកអ្នកនៅក្រុងហេរ៉ាប៉ូល។ | |
Colo | KhmerNT | 4:14 | លោកលូកាជាគ្រូពេទ្យជាទីស្រឡាញ់ និងលោកដេម៉ាសក៏ជម្រាបសួរមកអ្នករាល់គ្នាដែរ។ | |
Colo | KhmerNT | 4:15 | សូមជម្រាបសួរដល់បងប្អូននៅក្រុងឡៅឌីសេ និងនាងនីមផាស ព្រមទាំងក្រុមជំនុំដែលជួបជុំគ្នានៅផ្ទះនាងដែរ។ | |
Colo | KhmerNT | 4:16 | ពេលណាអ្នករាល់គ្នាបានអានសំបុត្រនេះរួចហើយ ចូរឲ្យក្រុមជំនុំនៅក្រុងឡៅឌីសេអានផង ហើយអ្នករាល់គ្នាក៏ត្រូវអានសំបុត្រពីក្រុងឡៅឌីសេដែរ។ | |
Colo | KhmerNT | 4:17 | សូមប្រាប់លោកអើឃីពថា៖ «ចូរយកចិត្ដទុកដាក់ចំពោះមុខងារបម្រើដែលអ្នកបានទទួលក្នុងព្រះអម្ចាស់ចុះ ដើម្បីបំពេញមុខងារបម្រើនោះឲ្យបានសម្រេច»។ | |