Site uses cookies to provide basic functionality.

OK
JAMES
Up
1 2 3 4 5
Toggle notes
Chapter 1
Jame KhmerNT 1:1  ខ្ញុំ​យ៉ាកុប​ ជា​បាវបម្រើ​របស់​ព្រះជាម្ចាស់​ និង​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ​ ជូន​ចំពោះ​កុលសម្ព័ន្ធ​ទាំង​ដប់ពីរ​ដែល​បែក​ខ្ញែក​គ្នា។​
Jame KhmerNT 1:2  បងប្អូន​របស់​ខ្ញុំ​អើយ!​ កាល​ណា​អ្នក​រាល់គ្នា​ជួប​សេចក្ដី​ល្បួង​ផ្សេងៗ​ នោះ​ត្រូវ​ចាត់​ទុក​ថា​ជា​អំណរ​ដ៏​ក្រៃលែង​
Jame KhmerNT 1:3  ទាំង​ដឹង​ថា​ ការ​ល្បងល​ជំនឿ​របស់​អ្នក​រាល់គ្នា​បង្កើត​សេចក្ដី​អត់ធ្មត់​
Jame KhmerNT 1:4  ហើយ​ចូរ​ទុក​ឲ្យ​សេចក្ដី​អត់ធ្មត់​នោះ​បង្កើត​ផល​គ្រប់​លក្ខណ៍​ចុះ ដើម្បី​ឲ្យអ្នក​រាល់គ្នា​បាន​ពេញវ័យ​ ហើយ​គ្រប់​លក្ខណ៍​ឥត​ខ្វះ​អ្វី​ឡើយ​
Jame KhmerNT 1:5  ប៉ុន្ដែ​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា បើ​មាន​អ្នកណា​ម្នាក់​ខ្វះ​ប្រាជ្ញា​ ចូរ​ឲ្យ​អ្នក​នោះ​ទូល​សុំ​ព្រះជាម្ចាស់​ដែលប្រទាន​ឲ្យ​មនុស្ស​ទាំង​អស់​ដោយ​សប្បុរស​ និង​មិន​បន្ទោស​ចុះ​ នោះ​ព្រះអង្គ​នឹង​ប្រទាន​ឲ្យមិន​ខាន​
Jame KhmerNT 1:6  ប៉ុន្ដែ​អ្នក​នោះ​ត្រូវ​ទូល​សុំ​ដោយ​ជំនឿ​ឥត​សង្ស័យ​អ្វី​ឡើយ​ ដ្បិត​អ្នកណា​ដែល​សង្ស័យ​ អ្នក​នោះ​ប្រៀប​ដូចជា​រលក​សមុទ្រ​ដែល​ត្រូវ​ខ្យល់​បោក​បក់​កម្រើក​ចុះ​ឡើង។
Jame KhmerNT 1:7  ​ចូរ​កុំ​ឲ្យ​អ្នក​នោះ​នឹក​ស្មាន​ថា​ខ្លួន​នឹង​បាន​អ្វី​ពី​ព្រះអម្ចាស់​ឲ្យ​សោះ​
Jame KhmerNT 1:8  ព្រោះ​គេ​ជា​មនុស្ស​មាន​ចិត្ដ​ពីរ​ មិន​នឹងន​ក្នុង​ការ​ប្រព្រឹត្ដិ​ទាំង​ស្រុង​របស់ខ្លួនទេ។
Jame KhmerNT 1:9  ​ចូរ​បងប្អូន​ដែល​ក្រីក្រ​មាន​មោទនៈភាព​ឡើង​ ដោយ​ព្រោះ​បាន​ថ្កើង​ឡើង​
Jame KhmerNT 1:10  ហើយ​អ្នកមាន​ក៏​មាន​មោទនៈភាព​ដែរ​ ដោយ​ព្រោះ​បាន​បន្ទាបចុះ​ ព្រោះ​គេ​នឹង​វិនាស​ទៅ​ដូច​ជា​ផ្កា​ស្មៅ។​
Jame KhmerNT 1:11  ពេល​ថ្ងៃរះ​ឡើង​ពេញ​កំដៅ​ ស្មៅ​ក៏​ក្រៀម​ស្វិត​ ហើយ​ផ្កា​ស្មៅ​ក៏​រុះរោយ​ រីឯ​សម្រស់​របស់​វា​ក៏​បាត់បង់​ដែរ​ ដូច្នេះ​អ្នកមាន​នឹង​វិនាស​ទៅជា​យ៉ាង​នោះ​ដែរ‍​នៅ​ក្នុង​ដំណើរ​ជីវិត​របស់​ខ្លួន។​
Jame KhmerNT 1:12  មាន​ពរ​ហើយ​អ្នកណា​ដែល​ស៊ូទ្រាំ​នឹង​សេចក្ដី​ល្បួង​ ព្រោះ​ក្រោយ​ពី​បាន​ឃើញ​ថា​ខ្ជាប់ខ្ជួន​ អ្នក​នោះ​នឹង​ទទួល​បាន​មកុដ​នៃ​ជីវិត​ដែល​ព្រះអង្គ​បាន​សន្យា​សម្រាប់​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះអង្គ។​
Jame KhmerNT 1:13  កាល​ណា​ជួប​សេចក្ដី​ល្បួង​ កុំ​ឲ្យ​អ្នកណា​ម្នាក់​និយាយ​ថា​ព្រះជាម្ចាស់​ល្បួង​ខ្ញុំ​ឡើយ​ ដ្បិត​ការ​អាក្រក់​មិន​អាច​ល្បួង​ព្រះជាម្ចាស់​បាន​ទេ​ ហើយ​ព្រះអង្គ​ក៏​មិន​ល្បួង​អ្នកណា​ដែរ​
Jame KhmerNT 1:14  ព្រោះ​ការ​ដែល​ម្នាក់ៗ​ជួប​សេចក្ដី​ល្បួង​ គឺ​ដោយ​សារ​ត្រូវ​សេចក្ដី​ប៉ងប្រាថ្នា​របស់​ខ្លួន​ទាក់​ទាញ និង​លួងលោម​ប៉ុណ្ណោះ។​
Jame KhmerNT 1:15  ​ពេល​សេចក្ដី​ប៉ងប្រាថ្នា​ចាប់​កំណើត​ នោះ​សម្រាល​បាន​បាប​ ហើយ​ពេល​បាប​ពេញ​វ័យ​ឡើង​ នោះក៏​បង្កើត​បាន​សេចក្ដី​ស្លាប់។​
Jame KhmerNT 1:16  បងប្អូន​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ!​ ចូរ​កុំ​ឲ្យ​ចាញ់​បញ្ឆោត​ឡើយ​
Jame KhmerNT 1:17  ដ្បិត​គ្រប់​ទាំង​របស់​ល្អ​ និង​គ្រប់​ទាំង​អំណោយទានដ៏​គ្រប់​លក្ខណ៍​សុទ្ធ​តែ​មក​ពី​ស្ថានលើ​ គឺ​មក​ពី​ព្រះវរបិតា​នៃ​ពន្លឺ​ ដែល​ព្រះអង្គ​មិន​ប្រែប្រួល​ សូម្បី​តែ​ស្រមោល​នៃ​ការ​ផ្លាស់ប្រែ​ក៏​គ្មាន​ដែរ។​
Jame KhmerNT 1:18  ព្រះអង្គ​បាន​បង្កើត​យើង​ទៅ​តាម​បំណង​របស់​ព្រះអង្គ​ដោយសារ​ព្រះ​បន្ទូល​នៃ​សេចក្ដី​ពិត​ ដើម្បី​ឲ្យ​យើង​ត្រលប់​ជា​ផល​ដំបូង​មួយ​នៅក្នុង​ចំណោម​អ្វីៗ​ដែល​ព្រះអង្គ​បាន​បង្កើត​មក។​
Jame KhmerNT 1:19  បងប្អូន​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ!​ ចូរ​អ្នក​រាល់គ្នា​ដឹង​សេចក្ដី​នេះ​ចុះ​ថា​ ចូរ​ឲ្យ​គ្រប់​គ្នា​ឆាប់​នឹង​ស្ដាប់​ យឺតនឹង​និយាយ​ ហើយ​កុំ​រហ័ស​ខឹង​ឡើយ​
Jame KhmerNT 1:20  ​ដ្បិត​កំហឹង​របស់​មនុស្ស​មិន​អាច​សម្រេច​បាន​សេចក្ដី​សុចរិត​របស់​ព្រះជាម្ចាស់​ទេ​។
Jame KhmerNT 1:21  ​ដូច្នេះ ចូរ​បោះ​បង់​សេចក្ដីស្មោក​គ្រោក​គ្រប់​បែបយ៉ាង និង​សេចក្ដីអាក្រក់​ទាំង​ឡាយ​ចោល ហើយ​ទទួល​យក​ព្រះបន្ទូល​ដែល​បាន​ដាំ​នៅ​ក្នុង​ចិត្ដរបស់​អ្នក​រាល់គ្នា ដោយ​ចិត្ដ​ស្លូត​បូត ដ្បិត​ព្រះបន្ទូល​អាច​ជួយ​សង្គ្រោះព្រលឹង​របស់​អ្នក​រាល់គ្នា​បាន។
Jame KhmerNT 1:22  ​ចូរ​ធ្វើ​ជា​អ្នក​ប្រព្រឹត្ដ​តាម​ព្រះ​បន្ទូល​ កុំ​ឲ្យ​គ្រាន់​តែ​ស្ដាប់​ ដោយ​បញ្ឆោត​ខ្លួន​ឯង​នោះ​ឡើយ​
Jame KhmerNT 1:23  ដ្បិត​បើ​អ្នកណា​ស្ដាប់​ព្រះ​បន្ទូល​ហើយ​ ប៉ុន្ដែមិន​ប្រព្រឹត្ត​តាម​ អ្នក​នោះ​ប្រៀប​ដូច​ជា​មនុស្ស​ម្នាក់​ដែល​ឆ្លុះ​កញ្ចក់​មើល​មុខ​ខ្លួន​ឯង​
Jame KhmerNT 1:24  ពេល​មើល​រួច​ហើយ​ ក៏​ចេញ​ទៅ​ ភ្លាម​នោះ​ ក៏​ភ្លេច​ថា​ខ្លួន​មានមុខ​យ៉ាង​ណា​
Jame KhmerNT 1:25  ប៉ុន្ដែ​អ្នកណា​ដែល​ពិនិត្យ​មើល​ក្រឹត្យ​វិន័យ​ដ៏​គ្រប់​លក្ខណ៍​ ជា​ក្រឹត្យ​វិន័យ​នៃ​សេរី​ភាព​ ហើយ​នៅ​ខ្ជាប់ខ្ជួន​ ទាំង​មិន​ភ្លេច​សេចក្ដី​ដែល​ខ្លួន​បាន‍​ឮ​ ផ្ទុយ​ទៅ​វិញ​ ប្រព្រឹត្ដ​តាម​ អ្នក​នោះ​នឹង​មាន​ពរ​នៅ​ក្នុង​កិច្ចការ​ដែល​ខ្លួន​ធ្វើ។​
Jame KhmerNT 1:26  បើ​អ្នកណា​គិត​ថា​ ខ្លួន​ជា​អ្នក​កាន់​សាសនា​ តែ​មិន​ចេះ​ទប់​អណ្ដាត​របស់​ខ្លួន​ អ្នក​នោះ​បញ្ឆោត​ចិត្ត​ខ្លួន​ឯង​ហើយ​ រីឯ​សាសនា​ដែល​អ្នកនោះ​កាន់​ក៏​គ្មាន​ប្រយោជន៍​ដែរ។​
Jame KhmerNT 1:27  រីឯ​សាសនា​បរិសុទ្ធ​ ហើយ​ឥត​សៅហ្មង​នៅ​ចំពោះ​ព្រះជាម្ចាស់​ដ៏​ជា​ព្រះវរបិតា​នោះ​ គឺ​ថា​ត្រូវ​សួរ​សុខទុក្ខ​ក្មេង​កំព្រា​ និង​ស្ដ្រី​មេម៉ាយ​ដែល​មាន​សេចក្ដី​វេទនា​ ហើយ​រក្សា​ខ្លួន​មិន​ឲ្យ​សៅហ្មង​ដោយសារ​លោកិយ​នេះ​ឡើយ។
Chapter 2
Jame KhmerNT 2:1  បងប្អូន​របស់​ខ្ញុំ​អើយ!​ ត្រូវ​មាន​ជំនឿ​លើ​ព្រះយេស៊ូ​គ្រិស្ដ​ ជា​ព្រះអម្ចាស់​របស់​យើង​ដែល​ប្រកប​ដោយ​សិរី​រុងរឿង​ ដោយ​មិន​មាន​សេចក្ដី​លំអៀង​ឡើយ​
Jame KhmerNT 2:2  ដ្បិត​បើ​មាន​មនុស្ស​ម្នាក់​ចូល​ក្នុង​សាលា​ប្រជុំ​របស់​អ្នក​រាល់គ្នា​ ទាំង​ពាក់​ចិញ្ចៀន​មាស​ និង​សម្លៀក​បំពាក់​ភ្លឺផ្លេក​ ហើយ​មាន​អ្នកក្រ​ម្នាក់​ស្លៀក​ពាក់​កខ្វក់​ចូល​មក​ដែរ​
Jame KhmerNT 2:3  រួច​អ្នក​រាល់គ្នា​ក៏​មើល​ទៅ​អ្នក​ដែល​ស្លៀក​ពាក់​ភ្លឺផ្លេក​នោះ​ ទាំង​និយាយ​ថា​ សូម​អញ្ជើញ​អង្គុយ​នៅ​កន្លែង​កិត្ដិយស​នេះ​ចុះ​ ហើយ​និយាយ​ទៅ​កាន់​អ្នក​ក្រ​ថា​ ចូរ​ឈរ​នៅ​ទីនោះ​ ឬ​និយាយ​ថា​ ចូរ​អង្គុយ​នៅ​ក្បែរ​កំណល់​ជើង​របស់​ខ្ញុំ​នេះ​ចុះ​
Jame KhmerNT 2:4  តើ​នោះ​មិន​បាន​សេចក្ដី​ថា​ អ្នក​រាល់គ្នា​រាប់អាន​មនុស្ស​ដោយ​រើសមុខ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ ហើយ​ត្រលប់​ជា​អ្នក​វិនិច្ឆ័យ​គេ​ដោយ​គំនិត​អាក្រក់​របស់​ខ្លួន​ទេ​ឬ‍?​
Jame KhmerNT 2:5  ចូរ​ស្ដាប់​ចុះ​ បងប្អូន​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ!​ តើ​ព្រះជាម្ចាស់​មិន​បាន​ជ្រើសរើស​អ្នកក្រ​នៅ​ក្នុង​ពិភព​លោក​នេះ​ ឲ្យ​ធ្វើ​ជា​អ្នកមាន​ខាង‍​ឯ​ជំនឿ​ និង​ជា​អ្នក​ទទួល​បាន​នគរ​ដែល​ព្រះអង្គ​បាន​សន្យា​សម្រាប់​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ​អង្គ​ទុក​ជា​មរតក​ទេ​ឬ‍?​
Jame KhmerNT 2:6  ប៉ុន្ដែ​អ្នក​រាល់គ្នា​បែរ​ជា​ធ្វើ​ឲ្យ​អ្នកក្រ​អាម៉ាស់​ទៅ​វិញ​ តើ​មិន​មែន​ពួកអ្នកមាន​ទេ​ឬ​ដែល​សង្កត់​សង្កិន​ ហើយ​អូស​អ្នក​រាល់គ្នា​ទៅ​តុលាការ?​
Jame KhmerNT 2:7  តើ​មិន​មែន​ពួកអ្នកមាន​ទេ​ឬ​ដែល​ប្រមាថ​នាម​ដ៏​ល្អ​ ដែល​គេ​ហៅ​អ្នក​រាល់គ្នា​តាម​នាម​នោះ?​
Jame KhmerNT 2:8  បើ​អ្នក​រាល់គ្នា​ធ្វើ​តាម​ក្រឹត្យ​វិន័យ​ដ៏​ប្រសើរ​ ស្របតាម​បទគម្ពីរ​ដែល​បាន​ចែង​ថា​ ចូរ​ស្រឡាញ់​អ្នក​ជិតខាង​របស់​ខ្លួន​ឲ្យ​ដូច​ខ្លួនឯង​ នោះ​អ្នក​រាល់គ្នា​ប្រព្រឹត្ដ​បាន​ល្អ​ហើយ​
Jame KhmerNT 2:9  ប៉ុន្ដែ​បើ​អ្នក​រាល់គ្នា​មាន​សេចក្ដី​លំអៀង​ នោះ​អ្នក​រាល់គ្នា​ប្រព្រឹត្ដ​បាប​ ហើយ​ក្រឹត្យវិន័យ​ក៏​បង្ហាញ​ថា​អ្នក​រាល់គ្នា​ជា​អ្នក​ល្មើស​ក្រឹត្យវិន័យ​ដែរ។​
Jame KhmerNT 2:10  ដ្បិត​អ្នកណា​ដែល​កាន់តាម​ក្រឹត្យវិន័យ​ទាំង​អស់​ ប៉ុន្ដែ​បាន​ធ្វើ​ខុស​ត្រង់​ចំណុច​ណា​មួយ​ នោះ​ត្រលប់​ជា​មាន​ទោស​នៅ​ចំពោះ​ក្រឹត្យវិន័យ​ទាំង​អស់​ហើយ​
Jame KhmerNT 2:11  ដ្បិត​ព្រះជាម្ចាស់​ដែល​មាន​បន្ទូល​ថា​ កុំ​ប្រព្រឹត្ដ​អំពើ​ផិតក្បត់​ ព្រះអង្គ​ក៏​បាន​មាន​បន្ទូល​ដែរ​ថា​ កុំ​សម្លាប់​មនុស្ស។​ ដូច្នេះ​ ទោះបី​អ្នក​មិន​បាន​ប្រព្រឹត្ដ​អំពើ​ផិតក្បត់​ក៏​ដោយ​ ប៉ុន្ដែ​បាន​សម្លាប់​មនុស្ស​ នោះ​អ្នក​បាន​ត្រលប់​ជា​អ្នក​ល្មើស​នឹង​ក្រឹត្យវិន័យ​ហើយ។​
Jame KhmerNT 2:12  ដូច្នេះ ចូរ​អ្នក​រាល់គ្នា​និយាយ​ ព្រមទាំង​ប្រព្រឹត្ដ​ឲ្យ​ស័ក្តិសម​ជា​ពួកអ្នក​ដែល​ក្រឹត្យវិន័យ​នៃ​សេរីភាព​រៀប​នឹង​ជំនុំជម្រះ​ចុះ​
Jame KhmerNT 2:13  ដ្បិត​ការ​ជំនុំជម្រះ​គ្មាន​សេចក្ដី​មេត្ដា​ករុណា​ទេ​ ចំពោះ​អស់​អ្នក​ដែល​គ្មាន​សេចក្ដី​មេត្ដា​ករុណា​ ប៉ុន្ដែសេចក្ដី​មេត្ដា​ករុណា​នឹង​ឈ្នះ​ការ​ជំនុំជម្រះ។​
Jame KhmerNT 2:14  ឱ​ បងប្អូន​របស់​ខ្ញុំ​អើយ!​ បើ​មាន​អ្នកណា​និយាយ​ថា​ខ្លួន​មាន​ជំនឿ​ ប៉ុន្ដែ​គ្មាន​ការ​ប្រព្រឹត្តិ​ តើ​មាន​ប្រយោជន៍​អ្វី‍?​ តើ​ជំនឿ​បែប​នេះ​អាច​សង្គ្រោះ​អ្នក​នោះ​បាន​ដែរ‍​ឬ​ទេ‍?​
Jame KhmerNT 2:15  បើ​មាន​បងប្អូន​ប្រុស​ ឬ​ស្រី​ណា​ម្នាក់​រស់នៅ​ដោយ​ខ្វះ​សម្លៀក​បំពាក់​ និង​ខ្វះ​អាហារ​បរិភោគ​ប្រចាំ​ថ្ងៃ​
Jame KhmerNT 2:16  ហើយ​មាន​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់គ្នា​និយាយ​ទៅ​បងប្អូន​នោះ​ថា​ សូម​អញ្ជើញ​ទៅ​ឲ្យ​បាន​សេចក្ដី​សុខ​ សូម​ឲ្យ​បាន​កក់ក្ដៅ​ និង​ឆ្អែត​ចុះ ប៉ុន្ដែ​មិន​បាន​ឲ្យ​អ្វីៗ​ដែល​បងប្អូន​នោះ​ត្រូវ​ការ​សម្រាប់​រូបកាយ​ទេ​ តើ​នោះ​មាន​ប្រយោជន៍​អ្វី?​
Jame KhmerNT 2:17  រីឯ​ជំនឿ​ក៏​ដូច្នោះ​ដែរ​ បើ​គ្មាន​ការ​ប្រព្រឹត្ដិ​ទេ​ នោះ​ស្លាប់​ហើយ​
Jame KhmerNT 2:18  ប៉ុន្ដែ​អ្នក​ខ្លះ​នឹង​និយាយ​ថា អ្នក​មាន​ជំនឿ​ រីឯ​ខ្ញុំ​មាន​ការ​ប្រព្រឹត្ដិ។​ ដូច្នេះ​ ចូរ​បង្ហាញ​ខ្ញុំ​អំពី​ជំនឿ​របស់​អ្នក​ដែល​គ្មាន​ការ​ប្រព្រឹត្ដិ​ ហើយ​ខ្ញុំ​នឹង​បង្ហាញ​អ្នក​អំពី​ជំនឿ​របស់​ខ្ញុំ​តាមរយៈ​ការ​ប្រព្រឹត្ដិ​វិញ‍​។​
Jame KhmerNT 2:19  អ្នក​ជឿ​ថា​មាន​ព្រះជាម្ចាស់​តែ​មួយ​ នោះ​ត្រឹមត្រូវ​ហើយ​ សូម្បី​តែ​អារក្ស​ក៏​ជឿ​ដូច្នេះ​ដែរ​ ហើយ​វា​ភ័យខ្លាច​ទៀត​ផង។​
Jame KhmerNT 2:20  ឱ​ មនុស្ស​ឥត​ប្រាជ្ញា​អើយ!​ តើ​អ្នក​ចង់​ដឹង​ដែរ‍ឬ​ទេ​ថា​ ជំនឿ​ដែល​គ្មាន​ការ​ប្រព្រឹត្ដិ​ គឺ​គ្មាន​ប្រយោជន៍​អ្វី​ឡើយ។​
Jame KhmerNT 2:21  តើ​លោក​អ័ប្រាហាំ​ដែល​ជា​ដូនតា​របស់​យើង​ មិន​ត្រូវ​បាន​រាប់​ជា​សុចរិត​ដោយសារ​ការ​ប្រព្រឹត្ដិ​ នៅ​ពេល​គាត់​ថ្វាយ​អ៊ីសាក​ ជា​កូន​ប្រុស​របស់​គាត់​នៅ​លើ​កន្លែង​ថ្វាយ​តង្វាយ​ទេ​ឬ?​
Jame KhmerNT 2:22  អ្នក​ឃើញ​ថា​ ជំនឿ​គួបផ្សំ​ជាមួយ​ការ​ប្រព្រឹត្ដិ​របស់​គាត់​ ហើយ​ដោយសារ​ការ​ប្រព្រឹត្ដិ​របស់​គាត់​បាន​ធ្វើ​ឲ្យ​ជំនឿ​គ្រប់​លក្ខណ៍​
Jame KhmerNT 2:23  និង​បាន​សម្រេច​តាម​បទ​គម្ពីរ​ដែល​ចែង​ថា​ លោក​អ័ប្រាហាំ​បាន​ជឿ​ព្រះជាម្ចាស់​ ហើយ​គាត់​ត្រូវ​បាន​រាប់​ជា​សុចរិត​ដោយសារ​ជំនឿ​នោះ​ឯង​ ព្រមទាំង​ត្រូវ​បាន​ហៅ​ថា​ជា​សម្លាញ់​របស់​ព្រះជាម្ចាស់។​
Jame KhmerNT 2:24  ដូច្នេះ​ អ្នក​រាល់គ្នា​ឃើញ​ហើយ​ថា​ មនុស្ស​ត្រូវ​បាន​រាប់​ជា​សុចរិត​ មិន​មែន​ដោយ​សារ​ជំនឿ​ប៉ុណ្ណោះ​ទេ​ គឺ​ដោយ​សារ​ការ​ប្រព្រឹត្ដិ​ដែរ‍។​
Jame KhmerNT 2:25  រីឯ​នាង​រ៉ាហាប​ ជា​ស្ដ្រី​ពេស្យា​ ក៏​ដូច្នោះ​ដែរ​ តើ​នាង​មិន​ត្រូវ​បាន​រាប់​ជា​សុចរិត​ ដោយសារ​ការ​ដែល​នាង​បាន​ប្រព្រឹត្ត​ទេ​ឬ​ គឺ​ក្នុង​កាល​ដែល​នាង​បាន​ទទួល​ពួកអ្នក​នាំសារ​ ហើយ​បាន​ឲ្យ​ពួកគេ​ចេញ​តាម​ផ្លូវ​មួយ​ទៀត។​
Jame KhmerNT 2:26  ដូច្នេះ​ រូបកាយ​គ្មាន​វិញ្ញាណ​ស្លាប់​ជា​យ៉ាង​ណា​ នោះ​ជំនឿ​ដែល​គ្មាន​ការ​ប្រព្រឹត្ដិ​ក៏​ស្លាប់​ជា​យ៉ាង​នោះ​ដែរ។​
Chapter 3
Jame KhmerNT 3:1  បងប្អូន​របស់ខ្ញុំ​អើយ!​ កុំ​ធ្វើ​គ្រូ​ច្រើន​គ្នា​ពេក​ ព្រោះ​អ្នក​រាល់គ្នា​ដឹង​ហើយ​ថា​ យើង​ត្រូវ​ទទួល​ទោស​ធ្ងន់ធ្ងរ​ជាងគេ​
Jame KhmerNT 3:2  ដ្បិត​យើង​ទាំង​អស់​គ្នា​តែងតែ​ធ្វើ​ខុស​ជា​ច្រើន​ បើ​អ្នកណា​ម្នាក់​មិន​ធ្វើ​ខុស​ដោយ​សារ​ពាក្យ​សំដី​ទេ​ អ្នក​នោះ​ជា​មនុស្ស​គ្រប់​លក្ខណ៍​ហើយ​ ក៏​អាច​គ្រប់គ្រង​រូបកាយ​ទាំង​មូល​បាន​ដែរ​។
Jame KhmerNT 3:3  បើ​យើង​ដាក់​បង្ហៀរ​នៅ​នឹង​មាត់​សេះ​ នោះ​ធ្វើ​ឲ្យ​វា​ស្ដាប់បង្គាប់​យើង​ ហើយ​អាច​ញាក់​រូបកាយ​ទាំង​មូល​របស់​វា​បាន​ទៀត​ផង។
Jame KhmerNT 3:4  ​ចូរ​មើល​នាវា​ដែរ​ចុះ​ ទោះបី​សំពៅ​ធំ​សម្បើម​ ហើយ​មាន​ខ្យល់​បក់​ខ្លាំង​យ៉ាង​ណា​ក្ដី​ ក៏​អ្នក​បើក​បរ​អាច​បត់បែន​ទៅ​មក​បាន​តាម​ចិត្ត​ដោយ​សារ​ចង្កូត​តូច​មួយ​ប៉ុណ្ណោះ។​
Jame KhmerNT 3:5  រីឯ​អណ្ដាត​ក៏​ដូច្នោះ​ដែរ​ វា​ជា​អវយវៈ​មួយ​តូច​មែន​ ប៉ុន្ដែ​ពូកែ​អួតអាង​សម្បើម​ណាស់។​ សូម​មើល​ ភ្លើង​តែ​បន្ដិច​អាច​ឆេះ​ព្រៃ​ដ៏​ធំ​បាន
Jame KhmerNT 3:6  ​រីឯ​អណ្តាត​ក៏​ជា​ភ្លើង​ម្យ៉ាង​ដែរ​ វា​ជា​ពិភព​នៃ​សេចក្ដី​ទុច្ចរិត​ ហើយ​អណ្ដាត​ត្រូវ​បាន​ដាក់​ក្នុង​ចំណោម​អវយវៈ​របស់​យើង​ ដែល​អាច​ធ្វើ​ឲ្យ​រូបកាយ​ទាំង​មូល​ស្មោកគ្រោក​ ហើយ​បញ្ឆេះ​អស់​ទាំង​ដំណើរ​ជីវិត​ គឺ​បញ្ឆេះ​ដោយ​ភ្លើង​មក​ពី​នរក
Jame KhmerNT 3:7  ​ដ្បិត​គ្រប់​ទាំង​ពូជ​សត្វ​ព្រៃ​ សត្វ​ស្លាប​ សត្វ​លូនវារ​ និង​សត្វ​ក្នុង​សមុទ្រ​ នោះ​អាច​ផ្សាំង​បាន​ ហើយ​ក៏​មាន​មនុស្ស​ដែល​បាន​ផ្សាំង​ពួកវា​រួច​ហើយ​
Jame KhmerNT 3:8  ប៉ុន្ដែ​គ្មាន​អ្នកណា​ម្នាក់​អាច​ផ្សាំង​អណ្ដាត​បាន​ទេ​ វា​ជា​អវយវៈ​អាក្រក់​ដែល​មិន​អាច​គ្រប់គ្រង​បាន​ ហើយ​ពេញ​ដោយ​ពិស​ដែល​អាច​ឲ្យ​ស្លាប់​បាន។
Jame KhmerNT 3:9  ​យើង​សរសើរ​តម្កើង​ព្រះអម្ចាស់​ដែល​ជា​ព្រះវរបិតា​ដោយ​អណ្ដាត​នេះ​ ហើយ​យើង​ដាក់​បណ្ដាសា​មនុស្ស​ដែល​ព្រះអង្គ​បាន​បង្កើត​មក​ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះអង្គ​ដោយ​អណ្ដាត​តែ​មួយ​នេះ​ដែរ។​
Jame KhmerNT 3:10  ដូច្នេះ​ មាន​ទាំង​ពាក្យ​សរសើរ​ និង​ពាក្យ​បណ្ដាសា​បាន​ចេញ​ពី​មាត់​តែ​មួយ។​ បងប្អូន​របស់​ខ្ញុំ​អើយ!​ មិន​ត្រូវ​ឲ្យ​មាន​ដូច្នេះ​ឡើយ។​
Jame KhmerNT 3:11  ជា​ការ​ពិត​ណាស់​ មិន​ដែល​មាន​ប្រភព​ទឹក​ណា​បញ្ចេញ​ទឹក​សាប​ និង​ទឹក​ប្រៃ​ពី​រន្ធទឹក​តែ​មួយ​ទេ​
Jame KhmerNT 3:12  បងប្អូន​របស់​ខ្ញុំ​អើយ!​ ដើម​ល្វា​មិន​អាច​មាន​ផ្លែ​អូលីវ​ទេ​ ហើយ​ដើម​ទំពាំង​បាយជូរ​ក៏​មិន​អាច​មាន​ផ្លែល្វា​ដែរ‍​ ដូច្នេះ​ រន្ធ​ទឹកប្រៃ​ក៏​មិន​អាច​បញ្ចេញ​ទឹកសាប​បានដែរ។
Jame KhmerNT 3:13  ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ បើ​មាន​អ្នកណា​ម្នាក់​មាន​ប្រាជ្ញា​ និង​ចំណេះ​ដឹង​ ចូរ​ឲ្យ​អ្នក​នោះ​បង្ហាញ​ការ​ប្រព្រឹត្ដិ​របស់​ខ្លួន​តាមរយៈ​កិរិយា​ល្អ​ដោយ​ចិត្ដ​ស្លូតបូត​ប្រកប​ដោយ​ប្រាជ្ញា​ចុះ​
Jame KhmerNT 3:14  ប៉ុន្ដែ​បើ​អ្នក​រាល់គ្នា​មាន​សេចក្ដី​ច្រណែន​ដ៏​ល្វីង​ជូរចត់​ ហើយ​មាន​ចិត្ដ​អាត្មា​និយម​ នោះ​ចូរ​កុំ​អួត​ខ្លួន​ ហើយ​កុហក​ទាស់​នឹង​សេចក្ដី​ពិត​ឡើយ។
Jame KhmerNT 3:15  ​ប្រាជ្ញា​បែបនេះ​មិន​មែន​មក​ពី​ស្ថានលើ​ទេ​ ផ្ទុយ​ទៅ​វិញ​ ជា​ប្រាជ្ញា​របស់​លោកិយ​ ជា​ប្រាជ្ញា​របស់​មនុស្ស​ និង​ជា​ប្រាជ្ញា​របស់​អារក្ស​សាតាំង​
Jame KhmerNT 3:16  ដ្បិត​កន្លែង​ណា​មាន​សេចក្ដី​ច្រណែន​ និង​ភាព​អាត្មា​និយម​ កន្លែង​នោះ​មាន​ភាព​វឹកវរ​ និង​អំពើ​អាក្រក់​គ្រប់​បែបយ៉ាង។
Jame KhmerNT 3:17  ​ប៉ុន្ដែ​ប្រាជ្ញា​ដែល​មក​ពី​ស្ថានលើ​ មុន​ដំបូង​បរិសុទ្ធ​ បន្ទាប់​មក​ ផ្ដល់​សេចក្ដី​សុខសាន្ត​ ស្លូតបូត​ អធ្យាស្រ័យ​ ពេញ​ដោយ​សេចក្ដី​មេត្តា​ករុណា​ និង​ផល​ល្អ​គ្រប់​បែប​យ៉ាង​ មិន​លំអៀង​ ហើយ​ឥត​ពុតត្បុត​ឡើយ។​
Jame KhmerNT 3:18  រីឯ​ពួកអ្នក​ដែល​បង្កើត​សេចក្ដី​សុខសាន្ដ​សាប​ព្រោះ​ផល​នៃ​សេចក្ដី​សុចរិត​ដោយ​សេចក្ដី​សុខសាន្ដ។​
Chapter 4
Jame KhmerNT 4:1  តើ​ការ​ទាស់ទែង​ និង​ជម្លោះ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​កើត​មក​ពី​ណា‍?​ តើ​មិន​មែន​មក​ពី​ចិត្ដ​ស្រើបស្រាល​ ដែល​ច្បាំង​ក្នុង​អវយវៈ​របស់​អ្នក​រាល់គ្នា​ទេ​ឬ?​
Jame KhmerNT 4:2  អ្នក​រាល់គ្នា​លោភ​ចង់​បាន​ ប៉ុន្ដែ​មិន​បាន​អ្វីឡើយ។​ អ្នក​រាល់គ្នា​សម្លាប់​គេ​ ហើយ​ច្រណែន​គេ​ ប៉ុន្ដែ​មិន​អាច​ទទួល​បាន​អ្វី​ឡើយ។​ អ្នក​រាល់គ្នា​ឈ្លោះ​ ហើយ​ទាស់ទែង​គ្នា។​ អ្នក​រាល់គ្នា​មិន​បាន​អ្វី​សោះ​ ព្រោះ​អ្នក​រាល់គ្នា​មិន​បាន​សុំ។​
Jame KhmerNT 4:3  អ្នក​រាល់គ្នា​សុំ​ដែរ​ ប៉ុន្ដែ​មិន​បាន​ទទួល​អ្វី​ឡើយ​ ពី​ព្រោះ​អ្នក​រាល់គ្នា​សុំ​ដោយ​បំណង​អាក្រក់​ គឺ​អ្នក​រាល់គ្នា​ចង់​បាន​ សម្រាប់​តែ​ចាយ​បំពេញ​ចិត្ដ​ស្រើបស្រាល​របស់​ខ្លួន​ប៉ុណ្ណោះ។‍​
Jame KhmerNT 4:4  ឱ​ ពួក​ផិតក្បត់​អើយ!​ តើ​មិន​ដឹង​ទេ‍​ឬ​ថា​ ការ​ស្រឡាញ់​លោកិយ​ជា​សត្រូវ​ព្រះជាម្ចាស់?​ ដូច្នេះ​ អ្នកណា​ចង់​ធ្វើ​មិត្ត​របស់​លោកិយ​ អ្នក​នោះ​តាំង​ខ្លួន​ជា​សត្រូវ​នឹង​ព្រះជាម្ចាស់​ហើយ។​
Jame KhmerNT 4:5  តើ​អ្នក​រាល់គ្នា​ស្មាន​ថា​បទ​គម្ពីរ​គ្មាន​ប្រយោជន៍‍​ឬ ដែល​បាន​ចែង​ទុក​ថា​ ព្រះវិញ្ញាណ​ដែល​ព្រះជាម្ចាស់​ឲ្យ​សណ្ឋិត​នៅ​ក្នុង​យើង​នោះ​ ព្រះអង្គ​ស្រឡាញ់​ដោយ​ចិត្ដ​ប្រចណ្ឌ​
Jame KhmerNT 4:6  ប៉ុន្ដែ​ព្រះអង្គ​ផ្ដល់​ព្រះគុណ​កាន់​តែ​ខ្លាំង​ឡើង‍ៗ​ ហេតុ​នេះ​ហើយ​ បាន​ជា​មាន​សេចក្ដី​ចែង​ទុក​ថា៖​ «ព្រះអង្គ​ប្រឆាំង​នឹង​មនុស្ស​អួតអាង​ ប៉ុន្ដែ​ផ្ដល់ព្រះគុណ​ដល់​មនុស្ស​បន្ទាបខ្លួន​វិញ​»។​
Jame KhmerNT 4:7  ដូច្នេះ​ ត្រូវ​ចុះចូល​ជាមួយ​ព្រះជាម្ចាស់​ ហើយ​ប្រឆាំង​នឹង​អារក្ស​ នោះ​វា​នឹង​រត់​ចេញ​ពី​អ្នក​រាល់គ្នា‍។
Jame KhmerNT 4:8  ​ចូរ​ចូល​ទៅ​ជិត​ព្រះជាម្ចាស់​ នោះ​ព្រះអង្គ​នឹង​ចូល​មក​ជិត​អ្នក​រាល់គ្នា​វិញ​ ឱ​មនុស្ស​បាប​អើយ!​ ចូរ​លាង​ដៃ​ឲ្យបាន​ស្អាត​ចុះ​ ឱ​មនុស្ស​មាន​ចិត្ត​ពីរ​អើយ!​ ចូរ​ជម្រះ​ចិត្ត​ឲ្យ​បាន​បរិសុទ្ធ​ចុះ។​
Jame KhmerNT 4:9  ចូរ​មាន​ទុក្ខវេទ​នា​ ហើយ​កាន់​ទុក្ខ​ ព្រមទាំង​យំសោក​ ចូរ​ឲ្យ​សំណើច​របស់​អ្នក​រាល់គ្នា​ត្រលប់​ជា​ទុក្ខព្រួយ​ចុះ​ ហើយ​ឲ្យ​អំណរ​របស់​អ្នក​រាល់គ្នា​ត្រលប់​ជា​ភាព​សោកសង្រេង​វិញ។​
Jame KhmerNT 4:10  ចូរ​បន្ទាប​ខ្លួន​នៅ​ចំពោះ​ព្រះអម្ចាស់​ នោះ​ព្រះអង្គ​នឹង​លើក​តម្កើង​អ្នក​រាល់គ្នា​ឡើង។
Jame KhmerNT 4:11  ​បងប្អូន​អើយ!​ មិន​ត្រូវ​និយាយ​មួល​បង្កាច់​គ្នា​ឡើយ​ អ្នកណា​ដែល​និយាយ​មួល​បង្កាច់​ ឬ​ថ្កោល​ទោស​បងប្អូន​របស់​ខ្លួន​ អ្នក​នោះ​និយាយ​មួល​បង្កាច់​ និង​ថ្កោល​ទោស​ក្រឹត្យវិន័យ​ហើយ។​ បើ​អ្នក​ថ្កោល​ទោស​ក្រឹត្យ​វិន័យ​ នោះ​អ្នក​មិន​មែន​ជា​អ្នក​ប្រព្រឹត្ត​តាម​ក្រឹត្យ​វិន័យ​ទេ​ គឺជា​អ្នក​ថ្កោលទោស​វិញ។​
Jame KhmerNT 4:12  មាន​តែ​ព្រះ​មួយ​អង្គ​ប៉ុណ្ណោះ​ ដែល​ជា​អ្នក​ផ្ដល់​ក្រឹត្យ​វិន័យ​ ហើយ​ជា​ចៅក្រម​ដែល​អាច​សង្គ្រោះ​ និង​បំផ្លាញ​បាន‍។​ រីឯ​អ្នក​វិញ​ តើ​អ្នក​ជា​អ្នកណា​ បាន​ជា​ហ៊ាន​ថ្កោល​ទោស​អ្នក​ជិត​ខាង​របស់​ខ្លួន​ដូច្នេះ?​
Jame KhmerNT 4:13  ចូរមក៍​ ឱ​ពួកអ្នក​ដែល​និយាយ​ថា​ ថ្ងៃ​នេះ​ ឬ​ថ្ងៃស្អែក​ យើង​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​មួយ​ ហើយ​ស្នាក់​នៅ​ទី​នោះ​មួយ​ឆ្នាំ​ រួច​រកស៊ី​ឲ្យ​បាន​ចំណេញ‍​អើយ!​
Jame KhmerNT 4:14  អ្នក​រាល់គ្នា​មិន​ដឹង​ថា​ ថ្ងៃស្អែក​មាន​អ្វី​កើត​ឡើង​ទេ​ ហើយ​ក៏​មិន​ដឹង​ថា​ជីវិត​របស់​អ្នក​រាល់គ្នា​នឹង​ទៅ​ជា​យ៉ាង​ណា​ដែរ‍!​ ដ្បិត​អ្នក​រាល់គ្នា​គ្រាន់​តែ​ជា​ចំហាយ​ទឹក​ដែល​មាន​តែ​មួយ​ភ្លែត​ ហើយ​ហួត​អស់​ទៅ​វិញ​ប៉ុណ្ណោះ។
Jame KhmerNT 4:15  ​ផ្ទុយ​ទៅ​វិញ​ អ្នក​រាល់គ្នា​គួរ​តែ​និយាយ​ថា​ បើ​ព្រះអម្ចាស់​សព្វ​ព្រះហឫទ័យ​ យើង​នឹង​មាន​ជីវិត​រស់​ ហើយ​យើង​នឹង​ធ្វើ​ការ​នេះ​ ឬ​ការ​នោះ​
Jame KhmerNT 4:16  ប៉ុន្ដែ​ឥឡូវ​នេះ​ អ្នក​រាល់គ្នា​អួតអាង​អំពី​អំនួត​របស់​ខ្លួន​វិញ​ ដែល​ការ​អួតអាង​បែប​នេះ​សុទ្ធតែ​អាក្រក់​ទាំងអស់។
Jame KhmerNT 4:17  ​ដូច្នេះ​ អ្នកណា​ដែល​ដឹង​អំពើ​ល្អ​ដែល​គួរ​ធ្វើ​ ប៉ុន្ដែ​មិន​ព្រម​ធ្វើ​ អ្នក​នោះ​មាន​បាប​ហើយ។​
Chapter 5
Jame KhmerNT 5:1  ចូរ​មក៍​ ឱពួកអ្នកមាន​អើយ!​ ចូរ​ស្រែក​ទ្រហោយំ​ចំពោះ​សេចក្ដី​វេទនា​ដែល​នឹង​ធ្លាក់​មក​លើ​អ្នក​រាល់គ្នា​ចុះ​
Jame KhmerNT 5:2  ទ្រព្យ​សម្បត្ដិរ​បស់​អ្នក​រាល់គ្នា​បាន​ពុកផុយ​ ហើយ​សម្លៀក​បំពាក់​របស់​អ្នក​រាល់គ្នា​ក៏​ត្រូវ​ខ្មូត​ស៊ី​អស់​ដែរ។​
Jame KhmerNT 5:3  មាស​ប្រាក់​របស់​អ្នក​រាល់គ្នា​ដុះ​ស្និម​ ហើយ​ស្និម​នេះ​ជា​ទីបន្ទាល់​ទាស់​នឹង​អ្នក​រាល់គ្នា​ ហើយ​ស៊ី​សាច់​អ្នក​រាល់គ្នា​ដូច​ជា​ភ្លើង​ អ្នក​រាល់គ្នា​បានសន្សំ​ទ្រព្យ​សម្បត្តិ​ទុកនៅ​គ្រា​ចុងក្រោយ​នេះ។​
Jame KhmerNT 5:4  មើល៍​ ប្រាក់​ឈ្នួល​ដែល​អ្នក​រាល់គ្នា​បាន​លួច​បន្លំ​កម្មករ​ដែល​បាន​ច្រូតកាត់​នៅ​ក្នុង​ស្រែ​របស់​អ្នក​រាល់គ្នា​ បាន​ស្រែក​ឡើង​ ហើយ​សម្រែក​របស់​ពួកអ្នក​ច្រូត​បាន‍ឮ​ដល់​ព្រះកាណ៌​របស់​ព្រះអម្ចាស់​នៃ​ពួក​ពល​បរិវា​ហើយ។​
Jame KhmerNT 5:5  អ្នក​រាល់គ្នា​បាន​រស់នៅ​លើ​ផែនដី​នេះ​យ៉ាង​ថ្កុំថ្កើង​រុងរឿង​ តាម​បំណង​ស្រើបស្រាល​ ហើយ​អ្នក​រាល់គ្នា​បាន​ចម្អែត​ចិត្ដ​របស់​ខ្លួន​ដូច​ជា​នៅ​ថ្ងៃ​សម្លាប់​សត្វ។​
Jame KhmerNT 5:6  អ្នក​រាល់គ្នា​បាន​កាត់ទោស​ ហើយ​សម្លាប់​មនុស្ស​សុចរិត​ ប៉ុន្ដែ​ពួកគេ​មិន​បាន​ប្រឆាំង​នឹង​អ្នក​រាល់គ្នា​ទេ។
Jame KhmerNT 5:7  ដូច្នេះ​ បងប្អូន​អើយ!​ ចូរ​អត់ធ្មត់​រហូត​ដល់​ថ្ងៃ​ដែល​ព្រះអម្ចាស់​យាង​មក​ចុះ​ មើល៍​ កសិករ​ទន្ទឹង​រង់ចាំ​ផលផ្លែ​ដ៏​មាន​តម្លៃ​ដែល​កើត​ចេញ​ពី​ដី​ ដោយ​អត់ធ្មត់​ដែរ​ គឺ​តាំង​ពី​ភ្លៀង​ដើម​រដូវ​រហូត​ដល់​ចុង​រដូវ‍។​
Jame KhmerNT 5:8  រីឯ​អ្នក​រាល់គ្នា​ក៏​ដូច្នោះ​ដែរ​ ចូរ​អត់ធ្មត់​ ហើយ​ពង្រឹង​ចិត្ត​របស់​អ្នក​ឲ្យ​មាំមួន​ឡើង​ ដ្បិត​ព្រះអម្ចាស់​ជិត​យាង​មក​ហើយ។​
Jame KhmerNT 5:9  បងប្អូន​អើយ!​ ចូរ​កុំ​រអ៊ូរទាំ​ទាស់​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ​ ក្រែងលោ​ត្រូវ​ជាប់​ជំនុំជម្រះ​ មើល៍​ ចៅ​ក្រម​ឈរ​នៅ​មាត់​ទ្វារ​ស្រាប់​ហើយ។​
Jame KhmerNT 5:10  បងប្អូន​អើយ!​ ចូរ​យក​ពួកអ្នក​នាំ​ព្រះបន្ទូល​ដែល​បាន​ថ្លែង​ព្រះបន្ទូល​នៅ​ក្នុង​ព្រះនាម​របស់​ព្រះអម្ចាស់​ទុក​ជា​គំរូ​អំពី​សេចក្ដី​អត់ធ្មត់​ និង​ការ​រងទុក្ខ​លំបាក​ចុះ។​
Jame KhmerNT 5:11  មើល៍​ យើង​រាប់​ពួកអ្នក​ដែល​បាន​ស៊ូទ្រាំ​ថា​ ជា​អ្នក​មាន​ពរ។​ អ្នក​រាល់គ្នា​បាន​ឮ​អំពី​ការ​ស៊ូទ្រាំ​របស់​លោក​យ៉ូប​ ហើយ​ឃើញ​លទ្ធផល​ចុងក្រោយ​របស់​គាត់​ដែល​មក​ពី​ព្រះអម្ចាស់​ដែរ​ ដ្បិត​ព្រះអម្ចាស់​ពេញ​ដោយ​ព្រះហឫ​ទ័យ​អាណិត​អាសូរ​ និង​មេត្តា​ករុណា។​
Jame KhmerNT 5:12  លើស​ពី​នេះ​ទៅ​ទៀត​ បងប្អូន​របស់​ខ្ញុំ​អើយ!​ កុំ​ស្បថ​ឲ្យ​សោះ​ មិនថាស្បថ​នឹង​ស្ថានសួគ៌​ ឬ​ផែនដី​ ឬ​សម្បថ​ណា​ផ្សេង​ទៀត​ក្ដី​ ផ្ទុយ​ទៅ​វិញ​ ចូរ​ឲ្យ​ពាក្យ​របស់​អ្នក​រាល់គ្នា​ បាទ​ គឺ​បាទ​ ហើយ​ទេ​ គឺ​ទេ​ចុះ​ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់គ្នា​ជាប់​ជំនុំជម្រះ​ឡើយ។​
Jame KhmerNT 5:13  នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ មាន​អ្នកណា​រងទុក្ខ​លំបាក​ដែរ​ឬ​ ចូរ​ឲ្យ​អ្នក​នោះ​អធិស្ឋាន​ចុះ​ មាន​អ្នកណា​អរ​សប្បាយ​ដែរ​ឬ​ ចូរ​ឲ្យ​អ្នក​នោះ​ច្រៀង​សរសើរ​ចុះ​
Jame KhmerNT 5:14  នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ មាន​អ្នកណា​ឈឺ​ដែរ​ឬ​ ចូរ​ឲ្យ​អ្នក​នោះ​ហៅ​ពួក​ចាស់ទុំ​របស់​ក្រុមជំនុំ​មក​អធិស្ឋាន​ទាំង​លាបប្រេង​នៅ​ក្នុង​ព្រះនាម​របស់​ព្រះអម្ចាស់​ចុះ​
Jame KhmerNT 5:15  ការ​អធិស្ឋាន​ដោយ​ជំនឿ​នឹង​សង្គ្រោះ​អ្នក​ឈឺ​ ហើយ​ព្រះអម្ចាស់​នឹង​ប្រោស​គាត់​ឲ្យ​បាន​ជា​ បើ​គាត់​បាន​ប្រព្រឹត្ដ​បាប​ គាត់​នឹង​បាន​ទទួល​ការ​លើកលែង​ទោស។​
Jame KhmerNT 5:16  ដូច្នេះ​ ចូរ​អ្នក​រាល់គ្នា​សារភាព​បាប​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ ហើយ​អធិស្ឋាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ ដើម្បី​ឲ្យ​បាន​ជា​សះស្បើយ​ចុះ​ ដ្បិត​សេចក្ដី​ទូល​អង្វរ​របស់​មនុស្ស​សុចរិត​ពូកែ​ និង​មាន​ប្រសិទ្ធភាព​ខ្លាំង​ណាស់។​
Jame KhmerNT 5:17  លោក​អេលីយ៉ា​ជា​មនុស្ស​ដែល​មាន​លក្ខណៈ​ដូច​យើង​ គាត់​បាន​អធិស្ឋាន​ សុំ​កុំ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ នោះ​ក៏​គ្មាន​ភ្លៀង​ធ្លាក់​លើ​ផែនដី​អស់​បី​ឆ្នាំ​ប្រាំ​មួយ​ខែ។​
Jame KhmerNT 5:18  បន្ទាប់​មក​ គាត់​បាន​អធិស្ឋាន​ម្ដង​ទៀត​ នោះ​មេឃ​ក៏​បង្អុរ​ភ្លៀង​ ហើយ​ដី​ក៏​បាន​បង្កើត​ផល​ផ្លែ។​
Jame KhmerNT 5:19  បងប្អូន​របស់​ខ្ញុំ​អើយ!​ បើ​មាន​អ្នកណា​ម្នាក់​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​វង្វេង​ចេញ​ពី​សេចក្ដី​ពិត​ ហើយ​មាន​អ្នកណា​ម្នាក់​បាន​នាំ​គាត់​មក​វិញ​
Jame KhmerNT 5:20  ចូរ​ឲ្យ​អ្នក​នោះ​ដឹង​ថា​ អ្នក​ដែល​នាំ​មនុស្ស​បាប​ចេញ​ពី​ផ្លូវ​ដែល​គេ​បាន​វង្វេង​ គឺ​បាន​សង្គ្រោះ​ព្រលឹង​របស់​គេ​ឲ្យ​រួច​ពី​សេចក្ដី​ស្លាប់​ ព្រមទាំង​គ្របបាំង​បាប​ដ៏​ច្រើនលើស​លុប​ទៀត​ផង។​