Toggle notes
Chapter 1
I Ti | KhmerNT | 1:1 | ខ្ញុំប៉ូលជាសាវករបស់ព្រះគ្រិស្ដយេស៊ូស្របតាមសេចក្ដីបង្គាប់របស់ព្រះជាម្ចាស់ដែលជាព្រះអង្គសង្គ្រោះរបស់យើង និងព្រះគ្រិស្ដយេស៊ូដែលជាក្ដីសង្ឃឹមរបស់យើង | |
I Ti | KhmerNT | 1:2 | ជូនចំពោះធីម៉ូថេ ជាកូនពិតប្រាកដរបស់ខ្ញុំខាងឯជំនឿ។ សូមឲ្យព្រះជាម្ចាស់ជាព្រះវរបិតា និងព្រះគ្រិស្ដយេស៊ូជាព្រះអម្ចាស់របស់យើងប្រទានព្រះគុណ សេចក្ដីមេត្ដាករុណា និងសេចក្ដីសុខសាន្ដដល់អ្នក។ | |
I Ti | KhmerNT | 1:3 | ពេលខ្ញុំរៀបទៅស្រុកម៉ាសេដូន ខ្ញុំបានលើកទឹកចិត្ដអ្នកឲ្យស្នាក់នៅក្នុងក្រុងអេភេសូរ ដើម្បីឲ្យអ្នកបង្គាប់អ្នកខ្លះកុំឲ្យបង្រៀនសេចក្ដីផ្សេង | |
I Ti | KhmerNT | 1:4 | ឬចាប់អារម្មណ៍នឹងរឿងព្រេង និងបញ្ជីវង្សត្រកូលដែលមិនចេះចប់មិនចេះហើយនោះឡើយ ព្រោះរឿងទាំងនោះធ្វើឲ្យមានការជជែកដេញដោលគ្នាជាជាងការបម្រើព្រះជាម្ចាស់ដោយជំនឿ។ | |
I Ti | KhmerNT | 1:5 | គោលបំណងរបស់សេចក្ដីបង្គាប់នេះ គឺឲ្យមានសេចក្ដីស្រឡាញ់ដែលកើតចេញពីចិត្ដបរិសុទ្ធ ពីមនសិការល្អ និងពីជំនឿដ៏ឥតពុតត្បុត | |
I Ti | KhmerNT | 1:6 | ដ្បិតអ្នកខ្លះបានវង្វេងចេញពីសេចក្ដីទាំងនេះ ហើយបែរទៅរកការនិយាយឥតប្រយោជន៍វិញ | |
I Ti | KhmerNT | 1:7 | ពួកគេចង់ធ្វើជាគ្រូគម្ពីរវិន័យ ប៉ុន្ដែពួកគេមិនយល់សេចក្ដីដែលពួកគេនិយាយ ឬសេចក្ដីដែលពួកគេអះអាងផង។ | |
I Ti | KhmerNT | 1:9 | យើងក៏ដឹងការនេះដែរថា ក្រឹត្យវិន័យមិនមែនបង្កើតមកសម្រាប់មនុស្សសុចរិតទេ គឺសម្រាប់មនុស្សល្មើសច្បាប់ មនុស្សមិនស្ដាប់បង្គាប់ មនុស្សមិនគោរពកោតខ្លាចព្រះជាម្ចាស់ មនុស្សបាប មនុស្សមិនបរិសុទ្ធ មនុស្សប្រមាថព្រះជាម្ចាស់ មនុស្សសម្លាប់ឪពុកម្ដាយ មនុស្សសម្លាប់គេ | |
I Ti | KhmerNT | 1:10 | មនុស្សប្រព្រឹត្ដអំពើអសីលធម៌ខាងផ្លូវភេទ មនុស្សរួមភេទជាមួយភេទដូចគ្នា ពួកជួញដូរមនុស្ស ពួកកុហក ពួកស្បថបំពាន និងការអ្វីផ្សេងទៀតដែលប្រឆាំងនឹងសេចក្ដីបង្រៀនត្រឹមត្រូវ | |
I Ti | KhmerNT | 1:11 | ដែលស្របទៅតាមដំណឹងល្អដ៏រុងរឿងរបស់ព្រះជាម្ចាស់ដ៏មានពរ គឺជាដំណឹងល្អដែលបានផ្ទុកផ្ដាក់ដល់ខ្ញុំ។ | |
I Ti | KhmerNT | 1:12 | ខ្ញុំសូមអរព្រះគុណព្រះគ្រិស្ដយេស៊ូជាព្រះអម្ចាស់របស់យើង ដែលបានចម្រើនកម្លាំងដល់ខ្ញុំ ដ្បិតព្រះអង្គបានរាប់ខ្ញុំជាមនុស្សស្មោះត្រង់ ហើយបានតែងតាំងខ្ញុំឲ្យបម្រើព្រះអង្គ | |
I Ti | KhmerNT | 1:13 | ទោះបីកាលពីដើម ខ្ញុំជាអ្នកប្រមាថព្រះជាម្ចាស់ ជាអ្នកបៀតបៀន ហើយជាមនុស្សព្រហើនក៏ដោយ ក៏ព្រះអង្គបានអាណិតមេត្ដាដល់ខ្ញុំដែរ ព្រោះខ្ញុំបានប្រព្រឹត្ដដោយមិនយល់ និងដោយគ្មានជំនឿ។ | |
I Ti | KhmerNT | 1:14 | ព្រះអម្ចាស់របស់យើងបានប្រទានព្រះគុណដល់ខ្ញុំយ៉ាងច្រើនហួសប្រមាណ ព្រមជាមួយនឹងជំនឿ និងសេចក្ដីស្រឡាញ់នៅក្នុងព្រះគ្រិស្ដយេស៊ូផង។ | |
I Ti | KhmerNT | 1:15 | ពាក្យនេះគួរឲ្យជឿ ហើយសមនឹងទទួលយកទាំងស្រុង គឺថា ព្រះគ្រិស្ដយេស៊ូបានយាងមកក្នុងពិភពលោកនេះ ដើម្បីសង្គ្រោះមនុស្សបាប ហើយក្នុងចំណោមនោះ ខ្ញុំជាមនុស្សបាបបំផុត | |
I Ti | KhmerNT | 1:16 | ប៉ុន្ដែព្រះអង្គអាណិតមេត្ដាដល់ខ្ញុំដូច្នេះ គឺដើម្បីឲ្យព្រះគ្រិស្ដយេស៊ូបង្ហាញសេចក្ដីអត់ធ្មត់ដ៏ពេញលេញរបស់ព្រះអង្គដល់ខ្ញុំ ដែលជាមនុស្សបាបបំផុត និងទុកជាគំរូដល់អស់អ្នកដែលនឹងជឿលើព្រះអង្គដើម្បីឲ្យបានជីវិតអស់កល្បជានិច្ច។ | |
I Ti | KhmerNT | 1:17 | សូមឲ្យព្រះមហាក្សត្រដែលគង់នៅអស់កល្បជានិច្ច ជាព្រះជាម្ចាស់តែមួយដែលមានព្រះជន្មមិនចេះសាបសូន្យ ដែលមនុស្សមិនអាចមើលឃើញ បានប្រកបដោយព្រះកិត្ដិយស និងសិរីរុងរឿងអស់កល្បជានិច្ច អាម៉ែន។ | |
I Ti | KhmerNT | 1:18 | ធីម៉ូថេកូនអើយ! ខ្ញុំប្រគល់សេចក្ដីបង្គាប់នេះដល់អ្នកស្របតាមព្រះបន្ទូលដែលបានថ្លែងទុកអំពីអ្នក ដើម្បីឲ្យអ្នកតយុទ្ធបានយ៉ាងល្អដោយសារសេចក្ដីទាំងនេះ | |
I Ti | KhmerNT | 1:19 | និងដើម្បីឲ្យអ្នករក្សាជំនឿ និងមនសិការល្អ ដ្បិតអ្នកខ្លះបានបោះបង់ចោលសេចក្ដីទាំងនេះដែលបណ្ដាលឲ្យជំនឿរបស់ពួកគេលិចលង់។ | |
Chapter 2
I Ti | KhmerNT | 2:1 | ដូច្នេះ ខ្ញុំសូមដាស់តឿនជាដំបូងថា ចូរទូលសុំ អធិស្ឋាន ហើយទូលអង្វរ ព្រមទាំងអរព្រះគុណសម្រាប់មនុស្សទាំងអស់ | |
I Ti | KhmerNT | 2:2 | គឺទាំងសម្រាប់ស្ដេច និងអ្នកកាន់អំណាចគ្រប់គ្នាផង ដើម្បីឲ្យយើងរស់នៅបានសុខសាន្ដ ហើយស្ងប់ស្ងាត់ ដោយគោរពកោតខ្លាចព្រះជាម្ចាស់ និងដោយថ្លៃថ្នូរគ្រប់យ៉ាង | |
I Ti | KhmerNT | 2:3 | ដ្បិតនេះជាការល្អ ហើយសព្វព្រះហឫទ័យព្រះជាម្ចាស់ ជាព្រះអង្គសង្គ្រោះរបស់យើង | |
I Ti | KhmerNT | 2:4 | ដែលព្រះអង្គចង់ឲ្យមនុស្សទាំងអស់ទទួលបានសេចក្ដីសង្គ្រោះ និងស្គាល់សេចក្ដីពិត | |
I Ti | KhmerNT | 2:5 | ដ្បិតមានព្រះជាម្ចាស់តែមួយ ហើយមានអ្នកសម្រុះសម្រួលតែមួយរវាងព្រះជាម្ចាស់ និងមនុស្ស គឺព្រះគ្រិស្ដយេស៊ូដែលជាមនុស្ស | |
I Ti | KhmerNT | 2:6 | ព្រះអង្គបានប្រគល់អង្គទ្រង់ទុកជាថ្លៃលោះសម្រាប់មនុស្សទាំងអស់ គឺជាសេចក្ដីបន្ទាល់ដែលប្រទានមកនៅពេលកំណត់។ | |
I Ti | KhmerNT | 2:7 | ព្រះអង្គបានតែងតាំងខ្ញុំជាអ្នកប្រកាស និងជាសាវកសម្រាប់សេចក្ដីបន្ទាល់នោះ គឺជាគ្រូបង្រៀនសាសន៍ដទៃអំពីជំនឿ និងសេចក្ដីពិត។ ខ្ញុំនិយាយពិតឥតកុហកទេ។ | |
I Ti | KhmerNT | 2:8 | ដូច្នេះខ្ញុំចង់ឲ្យប្រុសៗអធិស្ឋាន ទាំងលើកដៃបរិសុទ្ធឡើងនៅគ្រប់ទីកន្លែង ដោយគ្មានកំហឹង ឬប្រកែកគ្នាឡើយ | |
I Ti | KhmerNT | 2:9 | រីឯស្រីៗវិញ ក៏ដូច្នោះដែរ ត្រូវតុបតែងខ្លួនដោយសម្លៀកបំពាក់សមរម្យ សុភាពរាបសា មិនឆើតឆាយ ហើយមិនមែនដោយក្រងសក់ ពាក់មាស ពាក់គជ់ ឬសម្លៀកបំពាក់ថ្លៃៗឡើយ | |
I Ti | KhmerNT | 2:10 | ផ្ទុយទៅវិញ ត្រូវតុបតែងខ្លួនដោយអំពើល្អឲ្យសមជាស្រ្ដីដែលប្រកាសខ្លួនថាជាអ្នកកោតខ្លាចព្រះជាម្ចាស់។ | |
I Ti | KhmerNT | 2:12 | ខ្ញុំមិនអនុញ្ញាតឲ្យស្រ្ដីណាបង្រៀន ឬមានសិទ្ធិអំណាចលើបុរសឡើយ គឺឲ្យនាងនៅស្ងៀមស្ងាត់វិញ | |
I Ti | KhmerNT | 2:14 | ហើយមិនមែនលោកអ័ដាមទេដែលចាញ់បញ្ឆោត គឺស្រ្ដីទេដែលចាញ់បញ្ឆោតនោះ ហើយបានប្រព្រឹត្ដល្មើស | |
Chapter 3
I Ti | KhmerNT | 3:1 | ពាក្យនេះគួរឲ្យជឿ គឺថា បើអ្នកណាចង់ធ្វើជាអ្នកមើលការខុសត្រូវ អ្នកនោះចង់ធ្វើការល្អហើយ។ | |
I Ti | KhmerNT | 3:2 | ដូច្នេះអ្នកមើលការខុសត្រូវ ត្រូវតែជាអ្នកដែលឥតបន្ទោសបាន គឺមានប្រពន្ធតែម្នាក់ ចេះទប់ចិត្ដ ដឹងខុសត្រូវ មានកិរិយាមាយាទល្អ ចេះរាក់ទាក់ ប៉ិនប្រសប់ក្នុងការបង្រៀន | |
I Ti | KhmerNT | 3:3 | មិនចំណូលស្រា មិនឆេវឆាវ ប៉ុន្ដែមានចិត្ដស្លូតបូត មិនរករឿងឈ្លោះប្រកែក មិនស្រឡាញ់លុយ | |
I Ti | KhmerNT | 3:4 | ចេះគ្រប់គ្រងគ្រួសាររបស់ខ្លួនបានល្អ ទាំងឲ្យកូនៗចុះចូលដោយការគោរពទាំងស្រុង | |
I Ti | KhmerNT | 3:5 | (បើអ្នកណាម្នាក់មិនចេះគ្រប់គ្រងគ្រួសាររបស់ខ្លួនផង តើឲ្យគាត់មើលថែក្រុមជំនុំរបស់ព្រះជាម្ចាស់បានយ៉ាងដូចម្ដេច?) | |
I Ti | KhmerNT | 3:6 | ហើយអ្នកមើលខុសត្រូវនោះ មិនមែនជាអ្នកដែលទើបនឹងជឿឡើយ ក្រែងលោអ្នកនោះកើតមានចិត្ដធំ ហើយជាប់ទោសដូចអារក្សសាតាំងដែរ | |
I Ti | KhmerNT | 3:7 | អ្នកនោះក៏ត្រូវមានកេរ្ដិ៍ឈ្មោះល្អពីអ្នកដទៃដែរ ក្រែងលោគាត់ត្រូវគេដៀលត្មះ ហើយធ្លាក់ទៅក្នុងអន្ទាក់របស់អារក្សសាតាំង។ | |
I Ti | KhmerNT | 3:8 | រីឯអ្នកជំនួយវិញ ក៏ដូច្នោះដែរ ត្រូវតែជាអ្នកដែលគួរគោរព មិននិយាយសំដីពីរ មិនចំណូលស្រាពេក ឬលោភលន់ចង់បានដោយថោកទាបឡើយ | |
I Ti | KhmerNT | 3:10 | ត្រូវពិសោធអ្នកទាំងនោះជាមុនសិន កាលបើឃើញថាជាអ្នកដែលឥតបន្ទោសបាន សឹមឲ្យអ្នកទាំងនោះធ្វើជាអ្នកជំនួយចុះ។ | |
I Ti | KhmerNT | 3:11 | រីឯស្រីៗវិញ ក៏ដូច្នោះដែរ ត្រូវតែជាអ្នកដែលគួរគោរព មិននិយាយមួលបង្កាច់ ផ្ទុយទៅវិញ ចេះទប់ចិត្ដ ហើយស្មោះត្រង់ក្នុងគ្រប់ការទាំងអស់។ | |
I Ti | KhmerNT | 3:12 | អ្នកជំនួយត្រូវតែជាអ្នកមានប្រពន្ធតែម្នាក់ ហើយគ្រប់គ្រងកូនៗ និងគ្រួសាររបស់ខ្លួនបានល្អ | |
I Ti | KhmerNT | 3:13 | ដ្បិតអ្នកដែលបំពេញមុខងារជាអ្នកជំនួយបានល្អនោះ នឹងទទួលបានចំណាត់ថ្នាក់ល្អសម្រាប់ខ្លួន ព្រមទាំងមានសេចក្ដីក្លាហានយ៉ាងខ្លាំងនៅក្នុងជំនឿលើព្រះគ្រិស្ដយេស៊ូ។ | |
I Ti | KhmerNT | 3:14 | ខ្ញុំសរសេរសេចក្ដីទាំងនេះមកអ្នក ទាំងសង្ឃឹមថានឹងបានមកជួបអ្នកនៅពេលឆាប់ៗនេះ | |
I Ti | KhmerNT | 3:15 | ប៉ុន្ដែបើខ្ញុំក្រមកក៏អ្នកនឹងដឹងអំពីរបៀបដែលត្រូវប្រព្រឹត្ដក្នុងដំណាក់របស់ព្រះជាម្ចាស់ដែលជាក្រុមជំនុំរបស់ព្រះដ៏មានព្រះជន្មរស់ ជាសសរទ្រូង និងជាគ្រឹះនៃសេចក្ដីពិត។ | |
I Ti | KhmerNT | 3:16 | ពិតណាស់ អាថ៌កំបាំងនៃការគោរពកោតខ្លាចព្រះជាម្ចាស់អស្ចារ្យណាស់ គឺព្រះអង្គបានបង្ហាញខ្លួនឲ្យគេឃើញនៅក្នុងសាច់ឈាម ព្រះអង្គត្រូវបានរាប់ជាសុចរិតដោយព្រះវិញ្ញាណ ពួកទេវតាបានឃើញព្រះអង្គ មានគេប្រកាសអំពីព្រះអង្គនៅក្នុងចំណោមសាសន៍ដទៃ មនុស្សនៅក្នុងពិភពលោកជឿលើព្រះអង្គ ហើយព្រះអង្គត្រូវបានលើកឡើងទៅក្នុងសិរីរុងរឿង។ | |
Chapter 4
I Ti | KhmerNT | 4:1 | ប៉ុន្ដែព្រះវិញ្ញាណមានបន្ទូលយ៉ាងច្បាស់ថា នៅគ្រាចុងក្រោយនឹងមានអ្នកខ្លះបោះបង់ជំនឿ ហើយចាប់អារម្មណ៍នឹងវិញ្ញាណបោកបញ្ឆោត និងសេចក្ដីបង្រៀនរបស់ពួកអារក្ស | |
I Ti | KhmerNT | 4:3 | ពួកគេហាមឃាត់មិនឲ្យរៀបការ ហើយឲ្យតមអាហារដែលព្រះជាម្ចាស់បានបង្កើតមកសម្រាប់ពួកអ្នកជឿ និងពួកអ្នកដែលស្គាល់សេចក្ដីពិតបានបរិភោគ ទាំងអរព្រះគុណ | |
I Ti | KhmerNT | 4:4 | ដ្បិតអ្វីៗដែលព្រះជាម្ចាស់បានបង្កើតមកសុទ្ធតែល្អ ដូច្នេះមិនត្រូវចោលអ្វីឡើយ នៅពេលទទួលដោយអរព្រះគុណហើយ | |
I Ti | KhmerNT | 4:5 | ព្រោះអាហារទាំងនោះបានញែកជាបរិសុទ្ធតាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងពាក្យទូលអង្វរ។ | |
I Ti | KhmerNT | 4:6 | បើអ្នកបង្ហាញសេចក្ដីទាំងនេះដល់ពួកបងប្អូនឲ្យស្គាល់ នោះអ្នកនឹងត្រលប់ជាអ្នកបម្រើដ៏ល្អរបស់ព្រះគ្រិស្ដយេស៊ូ ហើយជាអ្នកដែលត្រូវបានចិញ្ចឹមដោយព្រះបន្ទូលនៃជំនឿ និងសេចក្ដីបង្រៀនដ៏ប្រសើរដែលអ្នកបានកាន់តាម។ | |
I Ti | KhmerNT | 4:7 | ចូរបដិសេធរឿងព្រេងខាងលោកិយរបស់ស្រីចាស់ៗ ផ្ទុយទៅវិញ ចូរបង្វឹកខ្លួនខាងឯការគោរពកោតខ្លាចព្រះជាម្ចាស់ចុះ | |
I Ti | KhmerNT | 4:8 | ព្រោះការបង្វឹកខ្លួនប្រាណមានប្រយោជន៍បន្ដិចបន្ដួចទេ ប៉ុន្ដែការបង្វឹកខាងឯការគោរពកោតខ្លាចព្រះជាម្ចាស់មានប្រយោជន៍សព្វបែបយ៉ាង ដ្បិតមានទាំងសេចក្ដីសន្យាសម្រាប់ជីវិតបច្ចុប្បន្ន និងជីវិតអនាគតផង។ | |
I Ti | KhmerNT | 4:10 | ដោយហេតុនេះហើយបានជាយើងធ្វើការនឿយហត់ ទាំងតយុទ្ធ ព្រោះយើងសង្ឃឹមលើព្រះជាម្ចាស់ដ៏មានព្រះជន្មរស់ ដែលជាព្រះអង្គសង្គ្រោះរបស់មនុស្សទាំងអស់ ជាពិសេសរបស់ពួកអ្នកជឿ។ | |
I Ti | KhmerNT | 4:12 | កុំឲ្យអ្នកណាមើលងាយអ្នក ដោយព្រោះអ្នកនៅក្មេងឡើយ ផ្ទុយទៅវិញ ចូរធ្វើជាគំរូដល់ពួកអ្នកជឿខាងឯពាក្យសំដី ការប្រព្រឹត្ដិ សេចក្ដីស្រឡាញ់ ជំនឿ និងសេចក្ដីបរិសុទ្ធ។ | |
I Ti | KhmerNT | 4:13 | ចូរយកចិត្ដទុកដាក់នឹងការអានគម្ពីរ ការលើកទឹកចិត្ដ និងសេចក្ដីបង្រៀនទម្រាំខ្ញុំមកដល់។ | |
I Ti | KhmerNT | 4:14 | កុំធ្វេសប្រហែសនឹងអំណោយទានដែលស្ថិតនៅក្នុងអ្នកឡើយ ជាអំណោយទានដែលបានប្រទានមកអ្នកតាមរយៈការថ្លែងព្រះបន្ទូលដោយមានក្រុមចាស់ទុំបានដាក់ដៃលើអ្នកទៀតផង | |
I Ti | KhmerNT | 4:15 | ចូររិះគិតអំពីសេចក្ដីទាំងនេះ ហើយប្រព្រឹត្ដដោយឧស្សាហ៍ចុះ ដើម្បីឲ្យគ្រប់គ្នាបានឃើញការរីកចម្រើនរបស់អ្នក។ | |
Chapter 5
I Ti | KhmerNT | 5:1 | មិនត្រូវស្ដីបន្ទោសប្រុសចាស់ៗឡើយ ផ្ទុយទៅវិញ ដាស់តឿនគាត់ដូចជាឪពុក ហើយប្រុសក្មេងៗដូចជាបងប្អូនប្រុស | |
I Ti | KhmerNT | 5:2 | ស្រីចាស់ៗដូចជាម្ដាយ ហើយស្រីក្មេងៗដូចជាបងប្អូនស្រី ដោយសេចក្ដីបរិសុទ្ធទាំងស្រុង។ | |
I Ti | KhmerNT | 5:4 | ប៉ុន្ដែបើស្រ្ដីមេម៉ាយណាមានកូនមានចៅ ចូរឲ្យកូនចៅទាំងនោះរៀនបង្ហាញភាពកតញ្ញូដល់ក្រុមគ្រួសាររបស់ខ្លួនជាមុនសិន ព្រមទាំងសងគុណដល់ឪពុកម្ដាយ ដ្បិតធ្វើដូច្នេះ ទើបសព្វព្រះហឫទ័យព្រះជាម្ចាស់។ | |
I Ti | KhmerNT | 5:5 | រីឯស្រ្ដីមេម៉ាយពិតប្រាកដ ហើយរស់នៅឯកោ ស្រ្ដីនោះនឹងសង្ឃឹមលើព្រះជាម្ចាស់ ទាំងព្យាយាមទូលអង្វរ ហើយអធិស្ឋានទាំងយប់ ទាំងថ្ងៃ | |
I Ti | KhmerNT | 5:6 | ប៉ុន្ដែស្រ្ដីមេម៉ាយណាដែលរស់នៅក្នុងសេចក្ដីស្រើបស្រាល ទោះបីនៅរស់ក៏ដោយ ក៏ឈ្មោះថាស្លាប់ហើយដែរ។ | |
I Ti | KhmerNT | 5:8 | ប៉ុន្ដែបើអ្នកណាមិនផ្គត់ផ្គង់សាច់ញាតិរបស់ខ្លួន ជាពិសេសក្រុមគ្រួសាររបស់ខ្លួន នោះឈ្មោះថាបានបោះបង់ចោលជំនឿ ហើយអាក្រក់ជាងអ្នកមិនជឿទៅទៀត។ | |
I Ti | KhmerNT | 5:9 | ស្រ្ដីមេម៉ាយដែលត្រូវរាប់ចូលក្នុងបញ្ជី ត្រូវមានអាយុចាប់ពីហុកសិបឆ្នាំឡើងទៅ និងធ្លាប់មានប្ដីតែមួយប៉ុណ្ណោះ | |
I Ti | KhmerNT | 5:10 | ហើយគាត់មានកេរ្តិ៍ឈ្មោះល្អដោយព្រោះអំពើល្អទាំងឡាយ គឺបានចិញ្ចឹមកូន បានទទួលអ្នកដទៃដោយរាក់ទាក់ បានលាងជើងឲ្យពួកបរិសុទ្ធ បានជួយអ្នករងទុក្ខលំបាក និងបានខំប្រព្រឹត្ដល្អគ្រប់បែបយ៉ាង។ | |
I Ti | KhmerNT | 5:11 | រីឯស្រ្ដីមេម៉ាយក្មេងៗវិញ មិនត្រូវចុះក្នុងបញ្ជីឡើយ ដ្បិតនៅពេលពួកនាងឃ្លាតចេញពីព្រះគ្រិស្ដដោយមានចិត្ដស្រើបស្រាល ពួកនាងចង់រៀបការទៀត | |
I Ti | KhmerNT | 5:12 | ហើយបណ្ដាលឲ្យខ្លួនមានទោស ដោយព្រោះបំពានសេចក្ដីដែលខ្លួនបានសច្ចាពីមុន។ | |
I Ti | KhmerNT | 5:13 | ម្យ៉ាងទៀត ពួកនាងចេះតែដើរចុះឡើងពីផ្ទះមួយទៅផ្ទះមួយ មិនធ្វើការអ្វីទេ ហើយមិនគ្រាន់តែមិនធ្វើការប៉ុណ្ណោះទេ ថែមទាំងនិយាយបេះបួយ និងជ្រៀតជ្រែកកិច្ចការអ្នកដទៃ ព្រមទាំងនិយាយពីការផ្សេងៗដែលមិនគួរនិយាយទៀតផង។ | |
I Ti | KhmerNT | 5:14 | ដូច្នេះ ខ្ញុំចង់ឲ្យស្រ្ដីមេម៉ាយក្មេងៗរៀបការ បង្កើតកូន និងគ្រប់គ្រងផ្ទះសំបែងទៅ ដើម្បីកុំឲ្យអ្នកប្រឆាំងមានឱកាសនិយាយបង្ខូចបានឡើយ។ | |
I Ti | KhmerNT | 5:16 | បើមានស្រ្ដីអ្នកជឿម្នាក់មានសាច់ញាតិជាស្រ្ដីមេម៉ាយ ចូរឲ្យស្រ្ដីនោះជួយស្រ្ដីមេម៉ាយនោះចុះ មិនត្រូវដាក់បន្ទុកលើក្រុមជំនុំទេ ដើម្បីឲ្យក្រុមជំនុំជួយពួកស្រ្ដីមេម៉ាយពិតប្រាកដ។ | |
I Ti | KhmerNT | 5:17 | ចាស់ទុំទាំងឡាយណាដែលដឹកនាំបានល្អ នោះត្រូវរាប់ជាស័ក្ដិសមនឹងទទួលកិត្ដិយសទ្វេដង ជាពិសេសពួកចាស់ទុំដែលធ្វើការនឿយហត់ក្នុងការប្រកាសព្រះបន្ទូល និងការបង្រៀន។ | |
I Ti | KhmerNT | 5:18 | ដ្បិតបទគម្ពីរចែងទុកថា មិនត្រូវឃ្លុំមាត់គោ ពេលបញ្ជាន់ស្រូវឡើយ ហើយចែងទុកទៀតថា អ្នកធ្វើការស័ក្ដិសមនឹងទទួលបានឈ្នួលរបស់ខ្លួន។ | |
I Ti | KhmerNT | 5:19 | មិនត្រូវទទួលយកពាក្យចោទប្រកាន់ទាស់នឹងចាស់ទុំណាម្នាក់ឡើយ លើកលែងតែមានសាក្សីពីរ ឬបីនាក់។ | |
I Ti | KhmerNT | 5:20 | រីឯអ្នកដែលប្រព្រឹត្ដបាប ចូរស្ដីបន្ទោសអ្នកនោះនៅចំពោះមុខមនុស្សទាំងអស់ ដើម្បីឲ្យអ្នកផ្សេងទៀតខ្លាចដែរ។ | |
I Ti | KhmerNT | 5:21 | នៅចំពោះព្រះជាម្ចាស់ និងព្រះគ្រិស្ដយេស៊ូ ព្រមទាំងពួកទេវតាដែលព្រះអង្គបានជ្រើសរើស ខ្ញុំសូមដាស់តឿនយ៉ាងម៉ឹងម៉ាត់ថា អ្នកត្រូវកាន់តាមសេចក្ដីទាំងនេះដោយមិនរើសមុខអ្នកណា ឬធ្វើអ្វីដោយលំអៀងឡើយ។ | |
I Ti | KhmerNT | 5:22 | កុំប្រញាប់ដាក់ដៃលើអ្នកណាម្នាក់ ហើយមិនត្រូវរួមចំណែកក្នុងបាបរបស់អ្នកដទៃឡើយ ផ្ទុយទៅវិញ ចូររក្សាខ្លួនឲ្យបរិសុទ្ធ។ | |
I Ti | KhmerNT | 5:23 | កុំផឹកតែទឹកឡើយ ចូរផឹកស្រាទំពាំងបាយជូរបន្ដិចបន្ដួចផង ដោយព្រោះក្រពះ និងជំងឺដែលអ្នកមានជារឿយៗ។ | |
I Ti | KhmerNT | 5:24 | បាបរបស់មនុស្សខ្លះបង្ហាញឲ្យឃើញច្បាស់នៅមុនការជំនុំជម្រះ ប៉ុន្ដែបាបរបស់មនុស្សខ្លះនឹងបង្ហាញឲ្យឃើញតាមក្រោយ | |
Chapter 6
I Ti | KhmerNT | 6:1 | ចូរឲ្យអស់អ្នកដែលនៅក្រោមនឹមជាបាវបម្រើចាត់ទុកចៅហ្វាយខ្លួនថាជាអ្នកដែលស័ក្ដិសមទទួលកិត្ដិយសគ្រប់បែបយ៉ាង ដើម្បីកុំឲ្យគេប្រមាថព្រះនាម និងសេចក្ដីបង្រៀនរបស់ព្រះជាម្ចាស់ឡើយ។ | |
I Ti | KhmerNT | 6:2 | អ្នកណាដែលមានចៅហ្វាយជាអ្នកជឿ អ្នកនោះមិនត្រូវបង្ហាញការមិនគោរពចៅហ្វាយនោះដោយព្រោះតែជាបងប្អូននឹងគ្នាឡើយ ផ្ទុយទៅវិញ ត្រូវបម្រើចៅហ្វាយនោះឲ្យកាន់តែប្រសើរ ដោយព្រោះអ្នកដែលទទួលផលប្រយោជន៍ពីការបម្រើដ៏ល្អនោះជាអ្នកជឿ ហើយជាអ្នកជាទីស្រឡាញ់ទៀតផង។ ចូរបង្រៀន និងដាស់តឿនគេអំពីសេចក្ដីទាំងនេះចុះ។ | |
I Ti | KhmerNT | 6:3 | បើអ្នកណាបង្រៀនសេចក្ដីណាផ្សេងទៀត ហើយមិនយល់ស្របនឹងព្រះបន្ទូលដ៏ត្រឹមត្រូវរបស់ព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើង និងសេចក្ដីបង្រៀនអំពីការគោរពកោតខ្លាចព្រះជាម្ចាស់ | |
I Ti | KhmerNT | 6:4 | អ្នកនោះកើតមានចិត្ដធំហើយ គេមិនយល់អ្វីទាំងអស់ គឺវក់តែនឹងការសួរដេញដោលគ្នា ហើយប្រកែកគ្នាអំពីពាក្យដែលនាំឲ្យមានការឈ្នានីស ការបាក់បែក ការជេរប្រមាថ ការសង្ស័យដ៏អាក្រក់ | |
I Ti | KhmerNT | 6:5 | និងការឈ្លោះប្រកែកមិនចេះចប់មិនចេះហើយរបស់មនុស្សដែលមានគំនិតស្អុយរលួយ ហើយគ្មានសេចក្ដីពិតក្នុងខ្លួន ព្រោះពួកគេស្មានថា ការគោរពកោតខ្លាចព្រះជាម្ចាស់ជាមធ្យោបាយនាំឲ្យបានកម្រៃ | |
I Ti | KhmerNT | 6:6 | ប៉ុន្ដែការគោរពកោតខ្លាចព្រះជាម្ចាស់ដោយចិត្ដស្កប់ស្កល់ នោះជាកម្រៃមួយធំបំផុត។ | |
I Ti | KhmerNT | 6:7 | ដ្បិតយើងមិនបានយកអ្វីចូលមកក្នុងពិភពលោកនេះទេ ហើយក៏មិនអាចយកអ្វីចេញពីពិភពលោកនេះបានដែរ | |
I Ti | KhmerNT | 6:9 | រីឯពួកអ្នកដែលចង់ធ្វើជាអ្នកមាន គេធ្លាក់ចូលក្នុងសេចក្ដីល្បួង និងអន្ទាក់ ព្រមទាំងសេចក្ដីប៉ងប្រាថ្នាដ៏ល្ងង់ខ្លៅជាច្រើនដែលធ្វើឲ្យឈឺចាប់ សេចក្ដីទាំងនេះពន្លិចមនុស្សទៅក្នុងសេចក្ដីវិនាស និងសេចក្ដីអន្តរាយ។ | |
I Ti | KhmerNT | 6:10 | ដ្បិតការស្រឡាញ់លុយជាឫសនៃអំពើអាក្រក់គ្រប់បែបយ៉ាង ហើយអ្នកខ្លះដោយលោភចង់បានលុយ ក៏ត្រូវវង្វេងចេញពីជំនឿ ហើយបានចាក់ទម្លុះខ្លួនដោយសេចក្ដីទុក្ខព្រួយជាច្រើនផង។ | |
I Ti | KhmerNT | 6:11 | រីឯអ្នកវិញ ឱអ្នកសំណប់របស់ព្រះជាម្ចាស់អើយ! ចូរគេចចេញពីសេចក្ដីទាំងនេះ ហើយដេញតាមសេចក្ដីសុចរិត ការគោរពកោតខ្លាចព្រះជាម្ចាស់ ជំនឿ សេចក្ដីស្រឡាញ់ សេចក្ដីអត់ធ្មត់ និងសេចក្ដីស្លូតបូតចុះ។ | |
I Ti | KhmerNT | 6:12 | ចូរតយុទ្ធខាងជំនឿឲ្យបានល្អ ចូរឈោងចាប់ជីវិតអស់កល្បជានិច្ចដែលព្រះជាម្ចាស់បានត្រាស់ហៅអ្នកឲ្យមកទទួលចុះ ហើយអ្នកក៏បានប្រកាសយ៉ាងល្អនៅចំពោះមុខសាក្សីជាច្រើនដែរ។ | |
I Ti | KhmerNT | 6:13 | នៅចំពោះព្រះជាម្ចាស់ដែលបានប្រទានជីវិតដល់អ្វីៗទាំងអស់ និងនៅចំពោះព្រះគ្រិស្ដយេស៊ូដែលបានធ្វើបន្ទាល់ដោយសេចក្ដីប្រកាសដ៏ល្អនៅចំពោះមុខលោកប៉ុនទាសពីឡាត់ ខ្ញុំបង្គាប់អ្នកថា | |
I Ti | KhmerNT | 6:14 | ចូរកាន់តាមបញ្ញត្ដិឲ្យបានល្អឥតខ្ចោះ ឥតបន្ទោសបានរហូតដល់ពេលព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់របស់យើងយាងមក | |
I Ti | KhmerNT | 6:15 | ដែលព្រះជាម្ចាស់នឹងបង្ហាញឲ្យឃើញនៅពេលកំណត់។ ព្រះជាម្ចាស់ជាព្រះដ៏មានពរ ហើយជាព្រះតែមួយគត់មានសិទ្ធិអំណាចធំ ជាស្ដេចលើអស់ទាំងស្ដេច ជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ | |
I Ti | KhmerNT | 6:16 | ជាព្រះតែមួយគត់ដែលមិនសោយទិវង្គត ព្រះអង្គគង់នៅក្នុងពន្លឺ ដែលមិនអាចចូលទៅជិតបានឡើយ ហើយជាព្រះដែលគ្មានមនុស្សណាម្នាក់បានឃើញ ឬអាចមើលឃើញបានដែរ សូមឲ្យព្រះអង្គបានប្រកបដោយព្រះកិត្ដិយស និងព្រះចេស្ដាអស់កល្បជានិច្ច អាម៉ែន។ | |
I Ti | KhmerNT | 6:17 | ចូរបង្គាប់ពួកអ្នកមាននៅក្នុងពិភពលោកនេះ កុំឲ្យមានឫកខ្ពស់ ឬទុកចិត្ដទ្រព្យសម្បត្ដិដែលមិនទៀងទាត់ឡើយ ផ្ទុយទៅវិញ ត្រូវទុកចិត្ដព្រះជាម្ចាស់ដែលប្រទានអ្វីៗទាំងអស់យ៉ាងបរិបូរដល់យើងដើម្បីឲ្យយើងមានអំណរ | |
I Ti | KhmerNT | 6:18 | ចូរឲ្យពួកគេប្រព្រឹត្ដល្អ ធ្វើជាអ្នកមានខាងការល្អ មានចិត្ដសប្បុរស ហើយមានចិត្ដចែករំលែកផង | |
I Ti | KhmerNT | 6:19 | ឲ្យពួកគេសន្សំទ្រព្យដែលជាគ្រឹះដ៏ល្អទុកសម្រាប់ខ្លួននាពេលអនាគត ដើម្បីឈោងចាប់ជីវិតដ៏ពិតប្រាកដ។ | |
I Ti | KhmerNT | 6:20 | ឱ ធីម៉ូថេអើយ! ចូររក្សាសេចក្ដីដែលបានផ្ញើទុកនឹងអ្នកចុះ ចូរចៀសចេញពីពាក្យសំដីខាងលោកិយដែលគ្មានខ្លឹមសារ ព្រមទាំងពាក្យសំដីជំទាស់ដែលគេច្រឡំថាជាចំណេះដឹង | |