Toggle notes
Chapter 1
Gala | KhmerNT | 1:1 | ខ្ញុំប៉ូល ជាសាវកដែលមិនមែនមកពីមនុស្ស ឬតាមរយៈមនុស្សឡើយ គឺតាមរយៈព្រះយេស៊ូគ្រិស្ត និងព្រះជាម្ចាស់ជាព្រះវរបិតា ដែលបានប្រោសព្រះយេស៊ូឲ្យមានព្រះជន្មរស់ឡើងវិញ | |
Gala | KhmerNT | 1:2 | ព្រមទាំងបងប្អូនទាំងអស់ដែលនៅជាមួយខ្ញុំ ជូនចំពោះក្រុមជំនុំទាំងឡាយនៅស្រុកកាឡាទី។ | |
Gala | KhmerNT | 1:3 | សូមឲ្យព្រះជាម្ចាស់ជាព្រះវរបិតារបស់យើង និងព្រះអម្ចាស់យេស៊ូគ្រិស្តប្រទានព្រះគុណ និងសេចក្ដីសុខសាន្តដល់អ្នករាល់គ្នា | |
Gala | KhmerNT | 1:4 | គឺព្រះយេស៊ូគ្រិស្ដបានប្រគល់អង្គទ្រង់សម្រាប់បាបរបស់យើង ដើម្បីសង្គ្រោះយើងឲ្យរួចពីលោកិយដ៏អាក្រក់នាបច្ចុប្បន្ន ស្របតាមបំណងរបស់ព្រះជាម្ចាស់ដែលជាព្រះវរបិតារបស់យើង | |
Gala | KhmerNT | 1:6 | ខ្ញុំឆ្ងល់ណាស់ ដែលអ្នករាល់គ្នាបែរចេញយ៉ាងឆាប់រហ័សពីព្រះអង្គដែលបានត្រាស់ហៅអ្នករាល់គ្នាមកក្នុងព្រះគុណរបស់ព្រះគ្រិស្ដដូច្នេះ ហើយទៅឯដំណឹងល្អផ្សេងទៀត | |
Gala | KhmerNT | 1:7 | ដែលមិនមែនជាដំណឹងល្អមួយទៀតនោះទេ គឺគ្រាន់តែមានមនុស្សមួយចំនួនបានធ្វើឲ្យអ្នករាល់គ្នាជ្រួលច្របល់ ហើយចង់បង្ខូចដំណឹងល្អរបស់ព្រះគ្រិស្ដប៉ុណ្ណោះ។ | |
Gala | KhmerNT | 1:8 | ប៉ុន្ដែទោះបីយើងក៏ដោយ ឬទេវតាមកពីស្ថានសួគ៌ក៏ដោយ ឲ្យតែប្រកាសដំណឹងល្អប្រាប់អ្នករាល់គ្នាខុសពីដំណឹងល្អដែលយើងបានប្រកាសប្រាប់អ្នករាល់គ្នា ចូរឲ្យអ្នកនោះត្រូវបណ្តាសាចុះ។ | |
Gala | KhmerNT | 1:9 | ដូចដែលយើងបានប្រាប់រួចមកហើយ តែឥឡូវនេះ ខ្ញុំសូមប្រាប់ម្តងទៀតថា បើអ្នកណាប្រកាសដំណឹងល្អខុសពីដំណឹងល្អដែលអ្នករាល់គ្នាបានទទួល ចូរឲ្យអ្នកនោះត្រូវបណ្តាសាចុះ។ | |
Gala | KhmerNT | 1:10 | ដ្បិតឥឡូវនេះ តើខ្ញុំកំពុងបំពេញចិត្ដមនុស្ស ឬព្រះជាម្ចាស់? តើខ្ញុំខិតខំផ្គាប់ចិត្ដមនុស្សឬ? បើខ្ញុំនៅតែផ្គាប់ចិត្តមនុស្ស នោះខ្ញុំមិនមែនជាបាវបម្រើរបស់ព្រះគ្រិស្ដទេ។ | |
Gala | KhmerNT | 1:11 | បងប្អូនអើយ! ខ្ញុំសូមប្រាប់អ្នករាល់គ្នាឲ្យដឹងថា ដំណឹងល្អដែលខ្ញុំបានប្រកាសប្រាប់នេះមិនមែនស្របតាមមនុស្សទេ | |
Gala | KhmerNT | 1:12 | ដ្បិតខ្ញុំមិនបានទទួលដំណឹងល្អពីមនុស្សណាម្នាក់ ហើយគ្មានអ្នកណាម្នាក់បង្រៀនខ្ញុំដែរ ផ្ទុយទៅវិញ គឺតាមរយៈការបើកសំដែងពីព្រះយេស៊ូគ្រិស្ដ។ | |
Gala | KhmerNT | 1:13 | អ្នករាល់គ្នាបានឮអំពីកិរិយារបស់ខ្ញុំ កាលនៅក្នុងសាសនាយូដារួចមកហើយ គឺខ្ញុំបានបៀតបៀនក្រុមជំនុំរបស់ព្រះជាម្ចាស់យ៉ាងខ្លាំងបំផុត ទាំងបំផ្លាញក្រុមជំនុំទៀតផង។ | |
Gala | KhmerNT | 1:14 | ខ្ញុំបានចម្រើនឡើងខាងឯសាសនាយូដាលើសជាងពួកអ្នកដែលមានអាយុស្រករខ្ញុំជាច្រើននៅក្នុងចំណោមជនរួមជាតិរបស់ខ្ញុំ ហើយកាន់តែប្ដូរផ្ដាច់ខ្លាំងបំផុតចំពោះទំនៀមទម្លាប់ដូនតារបស់ខ្ញុំ។ | |
Gala | KhmerNT | 1:15 | ប៉ុន្ដែពេលព្រះជាម្ចាស់ដែលបានញែកខ្ញុំទុកតាំងពីក្នុងផ្ទៃម្តាយ បានត្រាស់ហៅខ្ញុំតាមរយៈព្រះគុណរបស់ព្រះអង្គ និងបានសព្វព្រះហឫទ័យ | |
Gala | KhmerNT | 1:16 | បើកសំដែងឲ្យខ្ញុំបានឃើញព្រះរាជបុត្រារបស់ព្រះអង្គ ដើម្បីឲ្យខ្ញុំប្រកាសដំណឹងល្អអំពីព្រះរាជបុត្រានោះនៅក្នុងចំណោមសាសន៍ដទៃ ហើយភ្លាមនោះ ខ្ញុំមិនបានប្រឹក្សាជាមួយមនុស្សណាឡើយ | |
Gala | KhmerNT | 1:17 | ហើយក៏មិនបានឡើងទៅឯពួកអ្នកដែលជាសាវកមុនខ្ញុំនៅក្រុងយេរូសាឡិមដែរ គឺខ្ញុំបានចេញទៅស្រុកអារ៉ាប់ ហើយត្រលប់មកឯក្រុងដាម៉ាស់វិញ។ | |
Gala | KhmerNT | 1:18 | បីឆ្នាំក្រោយមក ខ្ញុំបានឡើងទៅក្រុងយេរូសាឡិម ដើម្បីស្គាល់លោកកេផាស ហើយបានស្នាក់នៅជាមួយគាត់ដប់ប្រាំថ្ងៃ | |
Gala | KhmerNT | 1:19 | ប៉ុន្ដែខ្ញុំមិនបានជួបពួកសាវកឯទៀតទេ លើកលែងតែលោកយ៉ាកុបជាប្អូនរបស់ព្រះអម្ចាស់ប៉ុណ្ណោះ។ | |
Gala | KhmerNT | 1:20 | សេចក្ដីដែលខ្ញុំសរសេរមកអ្នករាល់គ្នានេះ មើល៍ នៅចំពោះព្រះជាម្ចាស់ ខ្ញុំមិនកុហកទេ។ | |
Gala | KhmerNT | 1:22 | តែក្រុមជំនុំនៅក្នុងព្រះគ្រិស្ដដែលនៅស្រុកយូដាមិនបានស្គាល់មុខខ្ញុំឡើយ | |
Gala | KhmerNT | 1:23 | គេគ្រាន់តែឮថា ម្នាក់ដែលបានបៀតបៀនយើងពីមុន ឥឡូវនេះ កំពុងប្រកាសអំពីជំនឿដែលគាត់បំផ្លាញពីមុននោះវិញ | |
Chapter 2
Gala | KhmerNT | 2:1 | លុះដប់បួនឆ្នាំក្រោយមក ខ្ញុំបានឡើងទៅឯក្រុងយេរូសាឡិមម្តងទៀត ជាមួយលោកបាណាបាស ទាំងនាំលោកទីតុសទៅជាមួយដែរ | |
Gala | KhmerNT | 2:2 | គឺខ្ញុំបានឡើងទៅទីនោះតាមការបើកសំដែង ហើយខ្ញុំបានប្រាប់ពួកគេអំពីដំណឹងល្អដែលខ្ញុំប្រកាសនៅក្នុងចំណោមសាសន៍ដទៃ រីឯពួកអ្នកដែលទំនងជាអ្នកមុខអ្នកការវិញ ខ្ញុំបានប្រាប់ដាច់ដោយឡែក ក្រែងលោការដែលខ្ញុំបានរត់ និងកំពុងរត់ត្រលប់ជាឥតប្រយោជន៍ | |
Gala | KhmerNT | 2:3 | រីឯលោកទីតុសដែលនៅជាមួយខ្ញុំ ទោះបីគាត់ជាជនជាតិក្រេកក្ដី ក៏មិនត្រូវបានបង្ខំឲ្យកាត់ស្បែកដែរ | |
Gala | KhmerNT | 2:4 | ថ្វីដ្បិតតែមានពួកបងប្អូនក្លែងក្លាយបានជ្រៀតចូលមក គឺជាពួកអ្នកដែលបានលបចូលមកក្នុងចំណោមយើង ដើម្បីអង្កេតមើលសេរីភាពរបស់យើងនៅក្នុងព្រះគ្រិស្ដយេស៊ូ ក្នុងបំណងធ្វើឲ្យយើងត្រលប់ជាទាសករ | |
Gala | KhmerNT | 2:5 | ប៉ុន្ដែយើងមិនព្រមចុះចូលនឹងពួកគេទេ សូម្បីតែបន្ដិច ដើម្បីឲ្យសេចក្ដីពិតនៃដំណឹងល្អបាននៅស្ថិតស្ថេរជាមួយអ្នករាល់គ្នា។ | |
Gala | KhmerNT | 2:6 | រីឯពួកអ្នកដែលទំនងជាពួកអ្នកមុខអ្នកការវិញ ទោះបីគេធ្លាប់ជាអ្វីក៏ដោយ ក៏មិនអំពល់អ្វីដល់ខ្ញុំដែរ ព្រោះព្រះជាម្ចាស់មិនរើសមុខមនុស្សណាឡើយ ហើយពួកអ្នកដែលទំនងជាអ្នកមុខអ្នកការក៏មិនបានបន្ថែមអ្វីឲ្យខ្ញុំដែរ | |
Gala | KhmerNT | 2:7 | ផ្ទុយទៅវិញ ពួកគេបានដឹងថា ដំណឹងល្អសម្រាប់ពួកមិនកាត់ស្បែកត្រូវបានផ្ទុកផ្ដាក់ដល់ខ្ញុំ ដូចដែលដំណឹងល្អសម្រាប់ពួកកាត់ស្បែកត្រូវបានផ្ទុកផ្ដាក់ដល់លោកពេត្រុសដែរ | |
Gala | KhmerNT | 2:8 | ដ្បិតព្រះអង្គដែលធ្វើការតាមរយៈលោកពេត្រុសនៅក្នុងតួនាទីជាសាវកសម្រាប់ពួកកាត់ស្បែក ក៏បានធ្វើការតាមរយៈខ្ញុំសម្រាប់ពួកសាសន៍ដទៃដែរ | |
Gala | KhmerNT | 2:9 | ហើយពេលបានទទួលស្គាល់ព្រះគុណដែលព្រះអង្គបានប្រទានដល់ខ្ញុំរួចហើយ លោកយ៉ាកុប លោកកេផាស និងលោកយ៉ូហាន ដែលត្រូវបានចាត់ទុកថាជាសសរទ្រូងបានលូកដៃស្ដាំនៃការប្រកបគ្នាទទួលខ្ញុំ និងលោកបារណាបាស ដើម្បីឲ្យយើងទៅឯពួកសាសន៍ដទៃ រីឯពួកគេទៅឯពួកអ្នកកាត់ស្បែកវិញ។ | |
Gala | KhmerNT | 2:10 | ពួកគេគ្រាន់តែសុំឲ្យយើងនឹកចាំពីអ្នកក្រ នោះហើយជាកិច្ចការដែលខ្ញុំព្យាយាមធ្វើដែរ។ | |
Gala | KhmerNT | 2:11 | ប៉ុន្ដែកាលលោកកេផាសបានមកដល់ក្រុងអាន់ទីយ៉ូក ខ្ញុំបន្ទោសគាត់នៅចំពោះមុខ ព្រោះគាត់សមនឹងបន្ទោស | |
Gala | KhmerNT | 2:12 | ដ្បិតមុនពេលពួកអ្នកខ្លះដែលមកពីលោកយ៉ាកុបបានមកដល់ គាត់បានបរិភោគជាមួយពួកសាសន៍ដទៃ ប៉ុន្ដែពេលអ្នកទាំងនោះមកដល់ គាត់បែរជាដកខ្លួនចេញដាច់ដោយឡែក ព្រោះខ្លាចពួកអ្នកកាត់ស្បែកទាំងនោះ | |
Gala | KhmerNT | 2:13 | រីឯជនជាតិយូដាផ្សេងទៀតក៏បានធ្វើពុតជាមួយគាត់ដែរ សូម្បីតែលោកបារណាបាសក៏ត្រូវអូសទាញដោយពុតត្បុតរបស់ពួកគេដែរ។ | |
Gala | KhmerNT | 2:14 | ដូច្នេះ ពេលខ្ញុំឃើញថា ពួកគេដើរមិនត្រឹមត្រូវតាមសេចក្ដីពិតនៃដំណឹងល្អ ខ្ញុំក៏សួរលោកកេផាសនៅចំពោះមុខពួកគេទាំងអស់គ្នាថា បើលោកដែលជាជនជាតិយូដាមិនរស់នៅដូចជនជាតិយូដាផង បែរជារស់នៅដូចសាសន៍ដទៃ តើលោកបង្ខំសាសន៍ដទៃឲ្យរស់នៅដូចជនជាតិយូដាយ៉ាងដូចម្ដេចបាន? | |
Gala | KhmerNT | 2:15 | យើងជាជនជាតិយូដាពីកំណើត យើងមិនមែនជាមនុស្សបាបនៅក្នុងចំណោមសាសន៍ដទៃទេ | |
Gala | KhmerNT | 2:16 | យើងដឹងថា មនុស្សមិនត្រូវបានរាប់ជាសុចរិតដោយសារការប្រព្រឹត្តិតាមគម្ពីរវិន័យទេ គឺបានរាប់ជាសុចរិតដោយសារជំនឿលើព្រះគ្រិស្ដយេស៊ូវិញ ហេតុនេះបានជាយើងជឿលើព្រះគ្រិស្ដយេស៊ូ ដើម្បីឲ្យបានរាប់ជាសុចរិតដោយសារជំនឿលើព្រះគ្រិស្ដ មិនមែនដោយសារការប្រព្រឹត្តិតាមគម្ពីរវិន័យទេ ព្រោះគ្មានមនុស្សណាម្នាក់ត្រូវបានរាប់ជាសុចរិតដោយសារការប្រព្រឹត្តិតាមគម្ពីរវិន័យឡើយ | |
Gala | KhmerNT | 2:17 | ប៉ុន្ដែបើពេលយើងកំពុងខិតខំឲ្យបានរាប់ជាសុចរិតក្នុងព្រះគ្រិស្ដ ហើយឃើញថាខ្លួនយើងក៏ជាមនុស្សបាបដែរនោះ តើព្រះគ្រិស្តជាអ្នកបម្រើបាបឬ? ទេ មិនមែនទេ។ | |
Gala | KhmerNT | 2:18 | បើខ្ញុំសង់អ្វីដែលខ្ញុំបានបំផ្លាញចោលឡើងវិញ នោះបង្ហាញឲ្យឃើញថា ខ្លួនខ្ញុំជាអ្នកល្មើសក្រឹត្យវិន័យហើយ | |
Gala | KhmerNT | 2:19 | ដ្បិតខ្ញុំបានស្លាប់ខាងឯគម្ពីរវិន័យដោយសារគម្ពីរវិន័យ ដើម្បីឲ្យខ្ញុំបានរស់ខាងឯព្រះជាម្ចាស់វិញ។ ខ្ញុំបានជាប់ឆ្កាងជាមួយព្រះគ្រិស្ដហើយ | |
Gala | KhmerNT | 2:20 | ដូច្នេះ មិនមែនខ្ញុំទេដែលរស់នៅ គឺព្រះគ្រិស្ដវិញ ដែលរស់នៅក្នុងខ្ញុំ រីឯជីវិតដែលខ្ញុំរស់នៅក្នុងសាច់ឈាមនាពេលឥឡូវនេះ ខ្ញុំរស់ដោយសារជំនឿលើព្រះរាជបុត្រារបស់ព្រះជាម្ចាស់ដែលបានស្រឡាញ់ខ្ញុំ និងបានប្រគល់អង្គទ្រង់សម្រាប់ខ្ញុំ | |
Chapter 3
Gala | KhmerNT | 3:1 | ឱពួកអ្នកស្រុកកាឡាទីដ៏ល្ងង់អើយ! តើអ្នកណាដាក់អំពើលើអ្នករាល់គ្នាឬ? នៅចំពោះភ្នែកអ្នករាល់គ្នា អ្នករាល់គ្នាបានទទួលការពិពណ៌នាយ៉ាងច្បាស់អំពីព្រះយេស៊ូគ្រិស្ដដែលត្រូវគេឆ្កាងនោះហើយ | |
Gala | KhmerNT | 3:2 | ខ្ញុំគ្រាន់តែចង់ដឹងសេចក្ដីនេះពីអ្នករាល់គ្នាប៉ុណ្ណោះ តើអ្នករាល់គ្នាទទួលព្រះវិញ្ញាណដោយសារការប្រព្រឹត្តិតាមគម្ពីរវិន័យ ឬដោយសារការស្ដាប់ទាំងមានជំនឿ? | |
Gala | KhmerNT | 3:3 | ម្ដេចអ្នករាល់គ្នាល្ងង់ម្ល៉េះ? អ្នករាល់គ្នាបានចាប់ផ្ដើមដោយវិញ្ញាណ តើឥឡូវនេះបញ្ចប់ដោយសាច់ឈាមឬ? | |
Gala | KhmerNT | 3:4 | តើអ្នករាល់គ្នារងទុក្ខច្រើនដល់ម្ល៉េះដោយឥតប្រយោជន៍ឬ? ប្រហែលជាឥតប្រយោជន៍មែនទេដឹង។ | |
Gala | KhmerNT | 3:5 | ដូច្នេះ ដែលព្រះអង្គប្រទានព្រះវិញ្ញាណដល់អ្នករាល់គ្នា ព្រមទាំងធ្វើកិច្ចការដ៏មានអំណាចក្នុងចំណោមអ្នករាល់គ្នា តើដោយសារការប្រព្រឹត្តិតាមគម្ពីរវិន័យ ឬដោយសារការស្ដាប់ទាំងមានជំនឿ? | |
Gala | KhmerNT | 3:6 | ដូចដែលលោកអ័ប្រាហាំជឿព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ក៏រាប់គាត់ជាសុចរិតដោយសារជំនឿនោះ | |
Gala | KhmerNT | 3:8 | ហើយបទគម្ពីរបានដឹងជាមុនថា ព្រះជាម្ចាស់នឹងរាប់ជនជាតិទាំងឡាយជាសុចរិតដោយសារជំនឿ ដូច្នេះហើយបានជាដំណឹងល្អត្រូវប្រកាសប្រាប់លោកអ័ប្រាហាំជាមុនថា៖ «ជនជាតិទាំងអស់នឹងទទួលពរតាមរយៈអ្នក»។ | |
Gala | KhmerNT | 3:9 | ដូច្នេះ ពួកអ្នកដែលមានជំនឿក៏ទទួលព្រះពរជាមួយលោកអ័ប្រាហាំដែលជាអ្នកមានជំនឿដែរ។ | |
Gala | KhmerNT | 3:10 | រីឯអស់អ្នកដែលពឹងផ្អែកលើការប្រព្រឹត្តិតាមគម្ពីរវិន័យ នោះត្រូវបណ្តាសាហើយ ដ្បិតមានសេចក្ដីចែងទុកថា៖ «ត្រូវបណ្តាសាហើយ អស់អ្នកដែលមិនកាន់តាមសេចក្ដីទាំងអស់ដែលបានចែងទុកនៅក្នុងគម្ពីរវិន័យឲ្យប្រព្រឹត្ដតាម»។ | |
Gala | KhmerNT | 3:11 | ដូច្នេះ ច្បាស់ជាគ្មានអ្នកណាម្នាក់ត្រូវបានរាប់ជាសុចរិតនៅចំពោះព្រះជាម្ចាស់ដោយសារគម្ពីរវិន័យឡើយ ព្រោះមនុស្សសុចរិតនឹងរស់ដោយជំនឿ | |
Gala | KhmerNT | 3:12 | រីឯគម្ពីរវិន័យមិនពឹងផ្អែកលើជំនឿទេ ផ្ទុយទៅវិញ អ្នកណាដែលប្រព្រឹត្តតាមសេចក្ដីទាំងនេះ អ្នកនោះនឹងរស់ដោយសារសេចក្ដីទាំងនេះឯង។ | |
Gala | KhmerNT | 3:13 | មានសេចក្ដីចែងទុកថា៖ «ត្រូវបណ្តាសាហើយ អ្នកណាដែលជាប់ព្យួរនៅលើឈើ» ដូច្នេះហើយ បានជាព្រះគ្រិស្ដបានលោះឲ្យយើងរួចពីបណ្តាសារបស់គម្ពីរវិន័យ ដោយព្រះអង្គត្រូវបណ្តាសាជំនួសយើង | |
Gala | KhmerNT | 3:14 | ដើម្បីឲ្យពររបស់លោកអ័ប្រាហាំមានដល់ពួកសាសន៍ដទៃដោយសារព្រះគ្រិស្ដយេស៊ូ និងដើម្បីឲ្យយើងបានទទួលព្រះវិញ្ញាណ ដែលជាសេចក្ដីសន្យាតាមរយៈជំនឿ។ | |
Gala | KhmerNT | 3:15 | បងប្អូនអើយ! ខ្ញុំសូមនិយាយតាមបែបមនុស្សថា សូម្បីតែកិច្ចព្រមព្រៀងរបស់មនុស្ស បើគេព្រមព្រៀងគ្នាហើយ គ្មានអ្នកណាម្នាក់អាចលុបចោល ឬបន្ថែមបានឡើយ។ | |
Gala | KhmerNT | 3:16 | រីឯសេចក្ដីសន្យាទាំងឡាយនោះត្រូវបានសន្យាដល់លោកអ័ប្រាហាំ និងពូជពង្សរបស់គាត់ប៉ុណ្ណោះ ព្រះអង្គមិនបានមានបន្ទូលថា «ដល់ពូជពង្សទាំងឡាយ» ដែលសំដៅលើចំនួនច្រើននោះទេ ផ្ទុយទៅវិញ មានបន្ទូលថា «ដល់ពូជពង្សរបស់អ្នក» ដែលសំដៅលើចំនួនតែមួយ គឺជាព្រះគ្រិស្ដ | |
Gala | KhmerNT | 3:17 | ខ្ញុំចង់និយាយដូច្នេះ គម្ពីរវិន័យដែលមាននៅបួនរយសាមសិបឆ្នាំក្រោយមិនអាចលុបកិច្ចព្រមព្រៀងដែលព្រះជាម្ចាស់បានធ្វើកាលពីមុនបានឡើយ ហើយក៏មិនអាចធ្វើឲ្យសេចក្ដីសន្យាត្រលប់ជាឥតប្រយោជន៍បានដែរ | |
Gala | KhmerNT | 3:18 | ព្រោះបើមរតកពឹងផ្អែកលើក្រឹត្យវិន័យ នោះលែងពឹងផ្អែកលើសេចក្ដីសន្យាទៀតហើយ ប៉ុន្ដែព្រះជាម្ចាស់បានប្រទានដល់លោកអ័ប្រាហាំតាមរយៈសេចក្ដីសន្យា។ | |
Gala | KhmerNT | 3:19 | ដូច្នេះ ហេតុអ្វីបានជាមានគម្ពីរវិន័យ? គម្ពីរវិន័យត្រូវបានបន្ថែមមកដោយព្រោះការល្មើស រហូតទាល់តែពូជពង្យដែលបានសន្យានោះមកដល់ ហើយគម្ពីរវិន័យត្រូវបានបង្គាប់មកតាមរយៈពួកទេវតាដោយដៃរបស់អ្នកសម្រុះសម្រួលម្នាក់។ | |
Gala | KhmerNT | 3:20 | អ្នកសម្រុះសម្រួលមិនមែនសម្រាប់ភាគីតែម្ខាងឡើយ ប៉ុន្តែព្រះជាម្ចាស់គឺមួយអង្គប៉ុណ្ណោះ។ | |
Gala | KhmerNT | 3:21 | ដូច្នេះ តើគម្ពីរវិន័យទាស់នឹងសេចក្ដីសន្យារបស់ព្រះជាម្ចាស់ឬ? ទេ មិនមែនទេ! ដ្បិតបើក្រឹត្យវិន័យដែលបានប្រទានមកអាចផ្ដល់ជីវិតបាន នោះសេចក្ដីសុចរិតនឹងមកតាមរយៈក្រឹត្យវិន័យយ៉ាងពិតប្រាកដ | |
Gala | KhmerNT | 3:22 | តែបទគម្ពីរបានបង្ខាំងអ្វីៗទាំងអស់ឲ្យនៅក្រោមបាប ដើម្បីឲ្យសេចក្ដីសន្យាតាមរយៈជំនឿលើព្រះយេស៊ូគ្រិស្ដបានប្រទានមកដល់ពួកអ្នកដែលជឿ | |
Gala | KhmerNT | 3:23 | ប៉ុន្តែមុនពេលជំនឿមកដល់ យើងត្រូវបានឃុំទុកនៅក្រោមក្រឹត្យវិន័យ គឺត្រូវបានបង្ខាំងរហូតដល់ជំនឿដែលនឹងមកត្រូវបើកសំដែង។ | |
Gala | KhmerNT | 3:24 | ដូច្នេះ គម្ពីរវិន័យជាអ្នកមើលថែយើងដែលនាំយើងទៅឯព្រះគ្រិស្ដ ដើម្បីឲ្យយើងត្រូវបានរាប់ជាសុចរិតដោយសារជំនឿ | |
Gala | KhmerNT | 3:26 | ព្រោះអ្នកទាំងអស់គ្នាជាកូនរបស់ព្រះជាម្ចាស់ដោយសារជំនឿលើព្រះគ្រិស្ដយេស៊ូ | |
Gala | KhmerNT | 3:27 | ដ្បិតអស់អ្នកដែលទទួលពិធីជ្រមុជទឹកនៅក្នុងព្រះគ្រិស្ដ នោះបានប្រដាប់ខ្លួនដោយព្រះគ្រិស្ដហើយ។ | |
Gala | KhmerNT | 3:28 | ដូច្នេះ ដោយព្រោះអ្នកទាំងអស់គ្នាបានត្រលប់ជាតែមួយនៅក្នុងព្រះគ្រិស្ដយេស៊ូ នោះគ្មានជនជាតិយូដា គ្មានជនជាតិក្រេក គ្មានបាវបម្រើ គ្មានអ្នកមានសេរីភាព ហើយក៏គ្មានប្រុស គ្មានស្រីទៀតដែរ | |
Chapter 4
Gala | KhmerNT | 4:1 | ខ្ញុំចង់និយាយដូច្នេះ កាលណាអ្នកស្នងមរតកនៅក្មេងនៅឡើយ នោះមិនខុសពីបាវបម្រើទេ ទោះបីគាត់ជាម្ចាស់លើអ្វីៗទាំងអស់ក៏ដោយ | |
Gala | KhmerNT | 4:2 | ប៉ុន្ដែគាត់ត្រូវស្ថិតនៅក្រោមមេការ និងអ្នកមើលការខុសត្រូវរហូតដល់ពេលដែលឪពុកបានកំណត់ទុក | |
Gala | KhmerNT | 4:3 | រីឯយើងវិញក៏ដូច្នេះដែរ ពេលយើងនៅជាទារកនៅឡើយ យើងបានជាប់នៅក្រោមគោលការណ៍បឋមរបស់លោកិយនេះ | |
Gala | KhmerNT | 4:4 | លុះដល់ពេលកំណត់ហើយ ព្រះជាម្ចាស់ក៏ចាត់ព្រះរាជបុត្រារបស់ព្រះអង្គឲ្យមកប្រសូតពីស្រ្តីម្នាក់ គឺឲ្យប្រសូតនៅក្រោមគម្ពីរវិន័យ | |
Gala | KhmerNT | 4:5 | ដើម្បីលោះអស់អ្នកដែលស្ថិតនៅក្រោមគម្ពីរវិន័យឲ្យរួច និងដើម្បីឲ្យយើងបានទទួលឋានៈជាកូន | |
Gala | KhmerNT | 4:6 | ហើយដោយព្រោះអ្នករាល់គ្នាជាកូន នោះព្រះជាម្ចាស់បញ្ជូនវិញ្ញាណនៃព្រះរាជបុត្រារបស់ព្រះអង្គឲ្យមកគង់នៅក្នុងចិត្តយើង គឺវិញ្ញាណនេះហើយដែលបន្លឺសំឡេងថា អ័ប្បា! ព្រះវរបិតាអើយ! | |
Gala | KhmerNT | 4:7 | ដូច្នេះ អ្នករាល់គ្នាមិនមែនជាបាវបម្រើទៀតទេ ប៉ុន្តែជាកូនវិញ ហើយបើអ្នករាល់គ្នាជាកូន អ្នករាល់គ្នាក៏ជាអ្នកស្នងមរតកដោយសារព្រះជាម្ចាស់ដែរ។ | |
Gala | KhmerNT | 4:8 | កាលអ្នករាល់គ្នាមិនទាន់ស្គាល់ព្រះជាម្ចាស់នៅឡើយ អ្នករាល់គ្នាបានបម្រើព្រះទាំងឡាយដែលមិនមែនជាព្រះដ៏ពិត | |
Gala | KhmerNT | 4:9 | ប៉ុន្ដែឥឡូវនេះអ្នករាល់គ្នាស្គាល់ព្រះជាម្ចាស់ហើយ តែស៊ូនិយាយថាព្រះជាម្ចាស់បានស្គាល់អ្នករាល់គ្នាវិញ ហេតុអ្វីបានជាអ្នករាល់គ្នាត្រលប់ទៅឯគោលការណ៍បឋមដ៏ទន់ខ្សោយ និងគ្មានតម្លៃម្តងទៀតដូច្នេះ? តើអ្នករាល់គ្នាចង់បម្រើអ្វីៗទាំងនោះសាថ្មីទៀតឬ? | |
Gala | KhmerNT | 4:11 | ចំពោះអ្នករាល់គ្នា ខ្ញុំខ្លាចតែខ្ញុំធ្វើការនឿយហត់សម្រាប់អ្នករាល់គ្នាឥតប្រយោជន៍។ | |
Gala | KhmerNT | 4:12 | បងប្អូនអើយ! ខ្ញុំសូមឲ្យអ្នករាល់គ្នាត្រលប់ដូចជាខ្ញុំ ដ្បិតខ្ញុំក៏បានត្រលប់ដូចជាអ្នករាល់គ្នាដែរ។ អ្នករាល់គ្នាមិនបានធ្វើខុសនឹងខ្ញុំទេ | |
Gala | KhmerNT | 4:13 | អ្នករាល់គ្នាដឹងថា កាលពីមុនខ្ញុំបានប្រកាសដំណឹងល្អប្រាប់អ្នករាល់គ្នាដោយភាពកម្សោយខាងឯសាច់ឈាមរបស់ខ្ញុំ | |
Gala | KhmerNT | 4:14 | ហើយទោះបីមានសេចក្ដីល្បួងចំពោះអ្នករាល់គ្នាដោយសារសាច់ឈាមរបស់ខ្ញុំក៏ដោយ ក៏អ្នករាល់គ្នាមិនបានមើលងាយ ឬស្អប់ខ្ពើមខ្ញុំដែរ ផ្ទុយទៅវិញ អ្នករាល់គ្នាបានទទួលខ្ញុំដូចជាទេវតារបស់ព្រះជាម្ចាស់ ឬដូចជាព្រះគ្រិស្ដយេស៊ូ។ | |
Gala | KhmerNT | 4:15 | ដូច្នេះ តើអំណរដែលអ្នករាល់គ្នាមានពីមុននោះ នៅឯណា? ដ្បិតខ្ញុំធ្វើបន្ទាល់អំពីអ្នករាល់គ្នាថា បើអាចធ្វើបាន អ្នករាល់គ្នានឹងខ្វេះភ្នែកឲ្យខ្ញុំហើយ។ | |
Gala | KhmerNT | 4:16 | ដូច្នេះ តើខ្ញុំត្រលប់ជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា ដោយព្រោះខ្ញុំនិយាយសេចក្ដីពិតឬ? | |
Gala | KhmerNT | 4:17 | ពួកគេសង្វាតចង់បានអ្នករាល់គ្នា មិនមែនដោយបំណងល្អទេ ផ្ទុយទៅវិញ ពួកគេចង់បំបែកអ្នករាល់គ្នាចេញពីយើង ដើម្បីឲ្យអ្នករាល់គ្នាសង្វាតចង់បានពួកគេវិញ។ | |
Gala | KhmerNT | 4:18 | ល្អហើយ ដែលសង្វាតចង់បានការល្អជានិច្ច មិនមែនតែនៅពេលដែលខ្ញុំនៅជាមួយអ្នករាល់គ្នាប៉ុណ្ណោះទេ។ | |
Gala | KhmerNT | 4:19 | កូនរាល់គ្នាអើយ! ដើម្បីអ្នករាល់គ្នា ខ្ញុំឈឺចាប់ម្តងទៀតដូចគេសម្រាលកូន ទម្រាំព្រះគ្រិស្ដមានរូបរាងនៅក្នុងអ្នករាល់គ្នា។ | |
Gala | KhmerNT | 4:20 | ខ្ញុំចង់នៅជាមួយអ្នករាល់គ្នានាពេលឥឡូវនេះ និងផ្លាស់ប្ដូរសំដីរបស់ខ្ញុំ ព្រោះខ្ញុំទ័លគំនិតអំពីអ្នករាល់គ្នាហើយ។ | |
Gala | KhmerNT | 4:21 | ឱ ពួកអ្នកចង់នៅក្រោមក្រឹត្យវិន័យអើយ! សូមប្រាប់ខ្ញុំមើល៍ តើអ្នករាល់គ្នាមិនឮសេចក្តីដែលក្រឹត្យវិន័យចែងទេឬ? | |
Gala | KhmerNT | 4:22 | ដ្បិតមានសេចក្ដីចែងទុកថា លោកអ័ប្រាហាំមានកូនប្រុសពីរនាក់ គឺម្នាក់កើតពីស្ត្រីជាអ្នកបម្រើ ហើយម្នាក់ទៀតកើតពីស្ត្រីជាអ្នកមានសេរីភាព | |
Gala | KhmerNT | 4:23 | ប៉ុន្ដែកូនដែលកើតពីស្ត្រីជាអ្នកបម្រើបានកើតតាមសាច់ឈាម រីឯកូនដែលកើតពីស្ត្រីជាអ្នកមានសេរីភាពបានកើតតាមសេចក្ដីសន្យា។ | |
Gala | KhmerNT | 4:24 | នេះជាការប្រៀបធៀប គឺស្រ្តីទាំងពីរនាក់នេះជាកិច្ចព្រមព្រៀងពីរ មួយមកពីភ្នំស៊ីណាយដែលបានបង្កើតកូនសម្រាប់ភាពជាបាវបម្រើ នោះជានាងហាការ។ | |
Gala | KhmerNT | 4:25 | នាងហាការជាភ្នំស៊ីណាយនៅស្រុកអារ៉ាប់ ក៏ដូចជាក្រុងយេរូសាឡិមនាសព្វថ្ងៃនេះដែរ ព្រោះនាងត្រូវនៅជាបាវបម្រើជាមួយកូនចៅរបស់នាង | |
Gala | KhmerNT | 4:26 | តែក្រុងយេរូសាឡិមដែលនៅស្ថានលើវិញ គឺជាស្ត្រីជាអ្នកមានសេរីភាព ដែលជាម្តាយរបស់យើង។ | |
Gala | KhmerNT | 4:27 | ដ្បិតមានសេចក្ដីចែងទុកថា ឱស្រ្តីអារដែលមិនបង្កើតកូនអើយ! ចូរអរសប្បាយឡើង ឱស្ដ្រីដែលមិនស្គាល់ការឈឺចាប់នៅពេលសម្រាលកូនអើយ! ចូរបន្លឺសំឡេង ហើយស្រែកចុះ ព្រោះកូនរបស់ស្ត្រីឯកោមានច្រើនជាងកូនរបស់ស្ត្រីដែលមានប្តីទៅទៀត។ | |
Gala | KhmerNT | 4:29 | ប៉ុន្តែពេលនោះកូនដែលកើតតាមសាច់ឈាមបានបៀតបៀនកូនដែលកើតតាមព្រះវិញ្ញាណជាយ៉ាងណា ឥឡូវនេះក៏យ៉ាងនោះដែរ | |
Gala | KhmerNT | 4:30 | តើបទគម្ពីរចែងយ៉ាងដូចម្តេច គឺចែងថា៖ «ចូរដេញស្ត្រីជាអ្នកបម្រើ និងកូនប្រុសរបស់នាងចេញទៅ ដ្បិតកូនប្រុសរបស់ស្ត្រីជាអ្នកបម្រើមិនត្រូវទទួលមរតកជាមួយកូនប្រុសរបស់ស្ត្រីជាអ្នកមានសេរីភាពឡើយ» | |
Chapter 5
Gala | KhmerNT | 5:1 | ព្រះគ្រិស្ដបានដោះយើងឲ្យរួច ដើម្បីឲ្យយើងមានសេរីភាព ដូច្នេះ ចូរអ្នករាល់គ្នាឈរឲ្យមាំមួនចុះ ហើយកុំឲ្យជាប់នឹមនៃភាពជាបាវបម្រើទៀតឡើយ។ | |
Gala | KhmerNT | 5:2 | មើល៍ ខ្ញុំប៉ូលសូមប្រាប់អ្នករាល់គ្នាថា បើអ្នករាល់គ្នាកាត់ស្បែក នោះព្រះគ្រិស្ដគ្មានប្រយោជន៍សម្រាប់អ្នករាល់គ្នាទេ | |
Gala | KhmerNT | 5:3 | ខ្ញុំសូមធ្វើបន្ទាល់ម្តងទៀតដល់អ្នកទាំងអស់ដែលទទួលពិធីកាត់ស្បែកថា អ្នកនោះមានកាតព្វកិច្ចប្រព្រឹត្ដតាមគម្ពីរវិន័យគ្រប់ជំពូក។ | |
Gala | KhmerNT | 5:4 | អ្នករាល់គ្នាដែលចង់ឲ្យបានរាប់ជាសុចរិតដោយសារក្រឹត្យវិន័យ នោះត្រូវបែកចេញពីព្រះគ្រិស្ដ និងបានបាត់បង់ព្រះគុណហើយ។ | |
Gala | KhmerNT | 5:5 | ដ្បិតយើងទន្ទឹងរង់ចាំសេចក្ដីសង្ឃឹមនៃសេចក្ដីសុចរិតតាមរយៈព្រះវិញ្ញាណ និងដោយសារជំនឿ | |
Gala | KhmerNT | 5:6 | ព្រោះក្នុងព្រះគ្រិស្ដយេស៊ូ ការកាត់ស្បែក ឬមិនកាត់ស្បែកគ្មានអ្វីសំខាន់ឡើយ ប៉ុន្តែអ្វីដែលសំខាន់ គឺជាជំនឿដែលប្រពឹ្រត្ដដោយសេចក្ដីស្រឡាញ់។ | |
Gala | KhmerNT | 5:7 | អ្នករាល់គ្នារត់បានល្អហើយ តើអ្នកណារារាំងអ្នករាល់គ្នាមិនឲ្យស្តាប់បង្គាប់សេចក្ដីពិត? | |
Gala | KhmerNT | 5:8 | ការបញ្ចុះបញ្ចូលបែបនេះ មិនមែនមកពីព្រះមួយអង្គដែលបានត្រាស់ហៅអ្នករាល់គ្នាទេ។ | |
Gala | KhmerNT | 5:10 | នៅក្នុងព្រះអម្ចាស់ ខ្ញុំជឿជាក់ថា អ្នករាល់គ្នានឹងគ្មានគំនិតណាផ្សេងទៀតឡើយ ប៉ុន្ដែអ្នកដែលធ្វើឲ្យអ្នករាល់គ្នាជ្រួលច្របល់ ទោះបីអ្នកនោះជានរណាក៏ដោយ គេនឹងទទួលទោស។ | |
Gala | KhmerNT | 5:11 | បងប្អូនអើយ! បើខ្ញុំនៅតែប្រកាសអំពីការកាត់ស្បែក តើហេតុអ្វីបានជាខ្ញុំនៅតែត្រូវគេបៀតបៀនដូច្នេះ? បើខ្ញុំប្រកាសដូច្នោះមែន នោះឈើឆ្កាងលែងធ្វើឲ្យមានការជំពប់ដួលទៀតហើយ។ | |
Gala | KhmerNT | 5:13 | បងប្អូនអើយ! ដ្បិតអ្នករាល់គ្នាត្រូវបានត្រាស់ហៅឲ្យមានសេរីភាព ប៉ុន្ដែកុំប្រើសេរីភាពនោះទុកជាឱកាសដល់សាច់ឈាមឡើយ ផ្ទុយទៅវិញ ចូរបម្រើគ្នាទៅវិញទៅមកដោយសេចក្ដីស្រឡាញ់ចុះ | |
Gala | KhmerNT | 5:14 | ដ្បិតគម្ពីរវិន័យទាំងមូលបានសម្រេចនៅក្នុងមួយឃ្លានេះថា៖ «ចូរស្រឡាញ់អ្នកជិតខាងរបស់អ្នកឲ្យដូចខ្លួនឯង» | |
Gala | KhmerNT | 5:15 | ប៉ុន្ដែបើអ្នករាល់គ្នាប្រខាំគ្នា ហើយបំផ្លាញគ្នាដូច្នេះ ចូរប្រយ័ត្ន ក្រែងលោអ្នករាល់គ្នាត្រូវវិនាសដោយសារគ្នាឯង។ | |
Gala | KhmerNT | 5:16 | ដូច្នេះ ខ្ញុំសូមប្រាប់ថា ចូរដើរតាមព្រះវិញ្ញាណចុះ នោះអ្នកមិនធ្វើតាមចំណង់តណ្ហាខាងសាច់ឈាមឡើយ | |
Gala | KhmerNT | 5:17 | ដ្បិតសាច់ឈាមប៉ងប្រាថ្នាទាស់នឹងព្រះវិញ្ញាណ រីឯព្រះវិញ្ញាណក៏ទាស់នឹងសាច់ឈាមដែរ ព្រោះទាំងពីរនេះប្រឆាំងគ្នា ដូច្នេះ អ្នករាល់គ្នាមិនធ្វើអ្វីដែលអ្នករាល់គ្នាចង់ទេ | |
Gala | KhmerNT | 5:18 | ប៉ុន្ដែបើព្រះវិញ្ញាណដឹកនាំអ្នករាល់គ្នា នោះអ្នករាល់គ្នាមិននៅក្រោមគម្ពីរវិន័យទេ។ | |
Gala | KhmerNT | 5:19 | រីឯកិច្ចការរបស់សាច់ឈាមវិញ ច្បាស់ណាស់គឺ អំពើអសីលធម៌ខាងផ្លូវភេទ សេចក្តីស្មោកគ្រោក ល្មោភកាម | |
Gala | KhmerNT | 5:20 | ការថ្វាយបង្គំរូបព្រះ មន្តអាគម សេចក្តីសំអប់ ការឈ្លោះប្រកែក សេចក្ដីច្រណែន កំហឹង ការប្រជែង ការបែកបាក់ បក្សពួកនិយម | |
Gala | KhmerNT | 5:21 | សេចក្ដីឈ្នានីស ការប្រមឹក ស៊ីផឹកអ៊ូអែ និងអ្វីៗផ្សេងទៀតដែលស្រដៀងនឹងសេចក្ដីទាំងនេះ ដូចដែលខ្ញុំធ្លាប់ប្រាប់រួចមកហើយ ខ្ញុំសូមប្រាប់អ្នករាល់គ្នាជាមុនថា អស់អ្នកដែលប្រព្រឹត្តយ៉ាងនោះ នឹងមិនបានទទួលនគរព្រះជាម្ចាស់ទុកជាមរតកឡើយ។ | |
Gala | KhmerNT | 5:22 | រីឯផលផ្លែរបស់ព្រះវិញ្ញាណវិញ គឺសេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ដ សេចក្ដីអត់ធ្មត់ សេចក្ដីសប្បុរស សេចក្តីល្អ ភាពស្មោះត្រង់ | |
Gala | KhmerNT | 5:23 | ចិត្តស្លូតបូត និងការគ្រប់គ្រងចិត្ដ ហើយគ្មានក្រឹត្យវិន័យណាទាស់សេចក្ដីទាំងនេះឡើយ។ | |
Gala | KhmerNT | 5:24 | អស់អ្នកដែលជារបស់ព្រះគ្រិស្ដយេស៊ូ ពួកគេបានឆ្កាងសាច់ឈាមជាមួយសេចក្តីប៉ងប្រាថ្នា ព្រមទាំងចំណង់តណ្ហាទាំងឡាយរួចហើយ | |
Chapter 6
Gala | KhmerNT | 6:1 | បងប្អូនអើយ! បើអ្នកណាម្នាក់ធ្វើបាប ចូរឲ្យអ្នករាល់គ្នាដែលដើរតាមព្រះវិញ្ញាណកែតម្រង់អ្នកនោះដោយចិត្តស្លូតបូត ហើយត្រូវប្រយ័ត្នខ្លួន ក្រែងលោអ្នកក៏ត្រូវល្បួងដែរ | |
Gala | KhmerNT | 6:2 | ចូរជួយរំលែកបន្ទុកគ្នាទៅវិញទៅមក ធ្វើដូច្នេះ ទើបអ្នករាល់គ្នាសម្រេចតាមក្រឹត្យវិន័យរបស់ព្រះគ្រិស្ដ | |
Gala | KhmerNT | 6:3 | ដ្បិតបើអ្នកណាគិតថាខ្លួនជាអ្វីមួយ ប៉ុន្ដែមិនមែនជាអ្វីសោះ អ្នកនោះបញ្ឆោតខ្លួនឯងហើយ។ | |
Gala | KhmerNT | 6:4 | ផ្ទុយទៅវិញ ចូរឲ្យម្នាក់ៗពិសោធការប្រព្រឹត្តិរបស់ខ្លួនចុះ ពេលនោះគេនឹងមានអំនួតចំពោះតែខ្លួនឯងប៉ុណ្ណោះ មិនមែនចំពោះអ្នកដទៃទេ | |
Gala | KhmerNT | 6:7 | កុំឲ្យចាញ់បញ្ឆោតឡើយ គ្មានអ្នកណាចំអកឲ្យព្រះជាម្ចាស់បានទេ ដ្បិតអ្នកណាព្រោះអ្វី អ្នកនោះនឹងច្រូតបានផលនោះឯង។ | |
Gala | KhmerNT | 6:8 | ដ្បិតអ្នកដែលព្រោះខាងសាច់ឈាមរបស់ខ្លួន អ្នកនោះនឹងច្រូតបានសេចក្ដីពុករលួយពីសាច់ឈាម រីឯអ្នកដែលព្រោះខាងព្រះវិញ្ញាណ អ្នកនោះនឹងច្រូតបានជីវិតអស់កល្បជានិច្ចពីព្រះវិញ្ញាណ | |
Gala | KhmerNT | 6:9 | ចូរយើងកុំនឿយណាយនឹងប្រព្រឹត្តល្អឡើយ ព្រោះបើយើងមិនល្វើយទេ ដល់វេលាកំណត់ យើងនឹងច្រូតបានផល។ | |
Gala | KhmerNT | 6:10 | ហេតុនេះ កាលណាយើងមានឱកាស យើងត្រូវប្រព្រឹត្ដល្អចំពោះមនុស្សទាំងអស់ ជាពិសេសចំពោះបងប្អូនរួមជំនឿ។ | |
Gala | KhmerNT | 6:12 | អ្នកដែលចង់សម្ញែងខ្លួនខាងសាច់ឈាម អ្នកទាំងនោះបានបង្ខំឲ្យអ្នករាល់គ្នាកាត់ស្បែក ដើម្បីកុំឲ្យពួកគេត្រូវបៀតបៀនដោយឈើឆ្កាងរបស់ព្រះគ្រិស្ដប៉ុណ្ណោះ | |
Gala | KhmerNT | 6:13 | ដ្បិតពួកអ្នកកាត់ស្បែក ខ្លួនគេផ្ទាល់មិនកាន់តាមគម្ពីរវិន័យ ប៉ុន្តែពួកគេចង់ឲ្យអ្នករាល់គ្នាកាត់ស្បែក ដើម្បីឲ្យពួកគេបានអួតខ្លួនដោយសារសាច់ឈាមរបស់អ្នករាល់គ្នា។ | |
Gala | KhmerNT | 6:14 | រីឯខ្ញុំវិញ សូមកុំឲ្យខ្ញុំអួតអំពីអ្វីឡើយ ក្រៅពីឈើឆ្កាងរបស់ព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើង ហើយដោយសារឈើឆ្កាង សម្រាប់ខ្ញុំ លោកិយត្រូវបានឆ្កាងហើយ រួចសម្រាប់លោកិយ ខ្ញុំក៏ដូច្នោះដែរ | |
Gala | KhmerNT | 6:15 | ដ្បិតការកាត់ស្បែក ឬមិនកាត់ស្បែកមិនមែនជាអ្វីឡើយ សំខាន់គឺការកើតជាថ្មី។ | |
Gala | KhmerNT | 6:16 | សូមឲ្យសេចក្ដីសុខសាន្ត និងសេចក្ដីមេត្តាករុណាមានដល់អស់អ្នកដែលរស់នៅតាមគោលការណ៍នេះ ព្រមទាំងជនជាតិអ៊ីស្រាអែលរបស់ព្រះជាម្ចាស់។ | |
Gala | KhmerNT | 6:17 | ចាប់ពីពេលនេះតទៅ កុំឲ្យអ្នកណាម្នាក់បង្កបញ្ហាឲ្យខ្ញុំទៀត ដ្បិតខ្ញុំមានស្លាកស្នាមរបស់ព្រះយេស៊ូលើរូបកាយរបស់ខ្ញុំស្រាប់ហើយ។ | |