Toggle notes
Chapter 1
Hebr | KhmerNT | 1:1 | កាលពីដើម ព្រះជាម្ចាស់មានបន្ទូលមកកាន់ដូនតារបស់យើងតាមរយៈពួកអ្នកនាំព្រះបន្ទូល ជាច្រើនលើកច្រើនសាដោយប្រើរបៀបផ្សេងៗជាច្រើន | |
Hebr | KhmerNT | 1:2 | ប៉ុន្ដែនៅគ្រាចុងក្រោយនេះ ព្រះជាម្ចាស់មានបន្ទូលមកកាន់យើងតាមរយៈព្រះរាជបុត្រាដែលព្រះអង្គបានតែងតាំងជាអ្នកស្នងមរតកលើរបស់សព្វសារពើ ហើយព្រះអង្គក៏បានបង្កើតពិភពលោកតាមរយៈព្រះរាជបុត្រាដែរ។ | |
Hebr | KhmerNT | 1:3 | ព្រះរាជបុត្រាជារស្មីនៃសិរីរុងរឿងរបស់ព្រះជាម្ចាស់ និងមានលក្ខណៈរបស់ព្រះជាម្ចាស់ ទាំងទ្រទ្រង់របស់សព្វសារពើដោយព្រះបន្ទូលដ៏មានអំណាចរបស់ព្រះអង្គ។ បន្ទាប់ពីព្រះអង្គបានសំអាតមនុស្សឲ្យបានបរិសុទ្ធពីបាបហើយ ព្រះអង្គគង់នៅខាងស្តាំព្រះដ៏ឧត្ដុង្គឧត្ដមនៅស្ថានដ៏ខ្ពស់។ | |
Hebr | KhmerNT | 1:4 | ព្រះរាជបុត្រាបានទទួលនាមមួយដ៏ប្រសើរលើសជាងអស់ទាំងនាមរបស់ពួកទេវតាដែលទុកជាមរតកជាយ៉ាងណា ព្រះអង្គក៏ត្រលប់ជាវិសេសលើសជាងពួកទេវតាជាយ៉ាងនោះដែរ។ | |
Hebr | KhmerNT | 1:5 | ដ្បិតតើព្រះជាម្ចាស់ធ្លាប់មានបន្ទូលទៅកាន់ទេវតាណាដែរឬទេ ថា៖ «ព្រះអង្គជាបុត្ររបស់យើង យើងបានបង្កើតព្រះអង្គនៅថ្ងៃនេះ» ឬ «យើងនឹងធ្វើជាបិតារបស់គេ ហើយគេនឹងធ្វើជាបុត្ររបស់យើង»? | |
Hebr | KhmerNT | 1:6 | ម្យ៉ាងទៀត ពេលព្រះអង្គបានចាត់បុត្រច្បងឲ្យមកក្នុងពិភពលោកនេះ ព្រះអង្គមានបន្ទូលថា៖ «ចូរឲ្យទេវតាទាំងអស់របស់ព្រះជាម្ចាស់ថ្វាយបង្គំព្រះរាជបុត្រ»។ | |
Hebr | KhmerNT | 1:7 | ដោយឡែក ព្រះជាម្ចាស់មានបន្ទូលអំពីពួកទេវតាថា៖ «ព្រះអង្គយកពួកទេវតារបស់ព្រះអង្គធ្វើជាខ្យល់ ហើយយកពួកអ្នកបម្រើរបស់ព្រះអង្គធ្វើជាអណ្ដាតភ្លើង» | |
Hebr | KhmerNT | 1:8 | ប៉ុន្ដែព្រះអង្គមានបន្ទូលអំពីព្រះរាជបុត្រាថា៖ «ឱព្រះជាម្ចាស់អើយ! បល្ល័ង្ករបស់ព្រះអង្គនៅស្ថិតស្ថេរអស់កល្បជានិច្ច ហើយដំបងរាជ្យនៃនគររបស់ព្រះអង្គជាដំបងរាជ្យនៃសេចក្ដីសុចរិត។ | |
Hebr | KhmerNT | 1:9 | ព្រះអង្គស្រឡាញ់សេចក្ដីសុចរិត ហើយស្អប់សេចក្ដីទុច្ចរិត ហេតុនេះហើយបានជាព្រះជាម្ចាស់ជាព្រះរបស់ព្រះអង្គបានចាក់ប្រេងតាំងជាប្រេងនៃសេចក្ដីអំណរលើព្រះអង្គ លើសជាងគូកនរបស់ព្រះអង្គទៅទៀត» | |
Hebr | KhmerNT | 1:10 | ហើយថា៖ «ឱព្រះអម្ចាស់អើយ! កាលដើមដំបូង ព្រះអង្គបានបង្កើតផែនដី ហើយផ្ទៃមេឃក៏ជាស្នាព្រះហស្ដរបស់ព្រះអង្គដែរ | |
Hebr | KhmerNT | 1:11 | របស់ទាំងនោះនឹងសាបសូន្យទៅ ប៉ុន្ដែព្រះអង្គនៅស្ថិតស្ថេរជានិច្ច។ របស់ទាំងអស់នឹងចាស់ទៅដូចជាសម្លៀកបំពាក់ | |
Hebr | KhmerNT | 1:12 | ហើយព្រះអង្គនឹងឆ្មូលរបស់ទាំងនោះដូចជាឆ្មូលសម្លៀកបំពាក់ របស់ទាំងនោះនឹងប្រែប្រួលទៅដូចជាសម្លៀកបំពាក់ដែរ ប៉ុន្ដែព្រះអង្គនៅដដែល ព្រះជន្មរបស់ព្រះអង្គមិនផុតឡើយ»។ | |
Hebr | KhmerNT | 1:13 | តើព្រះអង្គធ្លាប់មានបន្ទូលទៅកាន់ទេវតាណាដែរឬទេ ថា៖ «ចូរអង្គុយនៅខាងស្ដាំយើង រហូតដល់យើងដាក់ខ្មាំងសត្រូវរបស់អ្នកជាកំណល់ជើងរបស់អ្នក»? | |
Chapter 2
Hebr | KhmerNT | 2:1 | ហេតុនេះហើយបានជាយើងត្រូវយកចិត្ដទុកដាក់ឲ្យកាន់តែខ្លាំងថែមទៀតចំពោះសេចក្ដីដែលយើងបានឮ ក្រែងលោយើងត្រូវរសាត់ចេញ។ | |
Hebr | KhmerNT | 2:2 | ដ្បិតបើព្រះបន្ទូលដែលបានប្រកាសតាមរយៈពួកទេវតាអាចយកជាការបាន ហើយគ្រប់ទាំងការល្មើស និងការមិនស្ដាប់បង្គាប់បានទទួលទោសយ៉ាងយុត្តិធម៌ទៅហើយ | |
Hebr | KhmerNT | 2:3 | តើឲ្យយើងរួចខ្លួនបានយ៉ាងដូចម្តេច នៅពេលដែលយើងធ្វេសប្រហែសនឹងសេចក្ដីសង្គ្រោះដ៏ធំនេះ? ដ្បិតព្រះអម្ចាស់បានប្រកាសជាលើកដំបូងអំពីសេចក្ដីសង្គ្រោះនេះ ហើយអស់អ្នកដែលបានឮក៏បានបញ្ជាក់ប្រាប់យើងដែរ | |
Hebr | KhmerNT | 2:4 | ដោយមានព្រះជាម្ចាស់ធ្វើបន្ទាល់ជាមួយផង តាមរយៈទីសំគាល់ ការអស្ចារ្យ និងកិច្ចការដ៏មានអំណាចជាច្រើន ព្រមទាំងតាមរយៈអំណោយទានរបស់ព្រះវិញ្ញាណបរិសុទ្ធស្របតាមបំណងរបស់ព្រះអង្គផង។ | |
Hebr | KhmerNT | 2:5 | ព្រះជាម្ចាស់មិនបានដាក់លោកខាងមុខដែលយើងកំពុងនិយាយនេះឲ្យនៅក្រោមការត្រួតត្រារបស់ពួកទេវតាឡើយ | |
Hebr | KhmerNT | 2:6 | ប៉ុន្ដែមានម្នាក់បានធ្វើបន្ទាល់នៅកន្លែងមួយថា៖ «តើមនុស្សជាអ្វី បានជាព្រះអង្គនឹកចាំពីគេ តើកូនមនុស្សជាអ្វី បានជាព្រះអង្គយកព្រះហឫទ័យទុកដាក់ចំពោះគេ? | |
Hebr | KhmerNT | 2:7 | ព្រះអង្គបានធ្វើឲ្យគេទាបជាងពួកទេវតាតែបន្តិចប៉ុណ្ណោះ ព្រះអង្គបានប្រទានសិរីរុងរឿង និងកិត្តិយសដល់គេទុកជាមកុដ | |
Hebr | KhmerNT | 2:8 | ព្រះអង្គបានបង្រ្កាបអ្វីៗទាំងអស់ឲ្យនៅក្រោមជើងរបស់គេ»។ នៅពេលព្រះជាម្ចាស់បានបង្រ្កាបអ្វីៗទាំងអស់ឲ្យចុះចូលនឹងគេ ព្រះអង្គមិនបានទុកឲ្យអ្វីមួយមិនចុះចូលនឹងគេឡើយ ប៉ុន្ដែឥឡូវនេះ យើងមិនទាន់ឃើញរបស់ទាំងអស់ចុះចូលនឹងគេនៅឡើយទេ។ | |
Hebr | KhmerNT | 2:9 | ប៉ុន្ដែយើងឃើញព្រះយេស៊ូដែលព្រះជាម្ចាស់បានធ្វើឲ្យទាបជាងពួកទេវតាតែបន្ដិចប៉ុណ្ណោះ បានទទួលសិរីរុងរឿង និងកិត្តិយសទុកជាមកុដ ព្រោះព្រះអង្គបានរងទុក្ខក្នុងការសោយទិវង្គត ដើម្បីភ្លក់សេចក្ដីស្លាប់ជំនួសមនុស្សទាំងអស់តាមរយៈព្រះគុណរបស់ព្រះជាម្ចាស់ | |
Hebr | KhmerNT | 2:10 | ហើយដើម្បីនាំកូនជាច្រើនមកទទួលសិរីរុងរឿង នោះស័ក្ដិសមឲ្យព្រះជាម្ចាស់ដែលអ្វីៗទាំងអស់បានកើតតាមរយៈព្រះអង្គ និងសម្រាប់ព្រះអង្គ ធ្វើឲ្យម្ចាស់នៃសេចក្ដីសង្រ្គោះរបស់ពួកគេបានគ្រប់លក្ខណ៍តាមរយៈការរងទុក្ខលំបាក។ | |
Hebr | KhmerNT | 2:11 | ព្រះអង្គដែលញែកមនុស្សជាបរិសុទ្ធ និងអស់អ្នកដែលព្រះអង្គបានញែកជាបរិសុទ្ធមានព្រះវរបិតាតែមួយទេ ហេតុនេះហើយបានជាព្រះអង្គមិនខ្មាសនឹងហៅពួកគេថាបងប្អូនឡើយ | |
Hebr | KhmerNT | 2:12 | គឺព្រះអង្គមានបន្ទូលថា៖ «ខ្ញុំនឹងប្រកាសពីព្រះនាមរបស់ព្រះអង្គដល់បងប្អូនរបស់ខ្ញុំ ហើយខ្ញុំនឹងច្រៀងសរសើរព្រះអង្គនៅកណ្ដាលចំណោមក្រុមជំនុំ»។ | |
Hebr | KhmerNT | 2:13 | ព្រះអង្គមានបន្ទូលទៀតថា៖ «ខ្ញុំនឹងទុកចិត្តលើព្រះអង្គ» ហើយមានបន្ទូលទៀតថា៖ «មើល៍ ខ្ញុំ និងកូនៗដែលព្រះជាម្ចាស់ប្រទានមកខ្ញុំ»។ | |
Hebr | KhmerNT | 2:14 | ដូច្នេះ ដោយព្រោះកូនៗមានចំណែកនៅក្នុងសាច់ និងឈាម នោះព្រះអង្គក៏ទទួលចំណែកដូច្នោះដែរ ដើម្បីបំផ្លាញអារក្សសាតាំងជាអ្នកដែលមានអំណាចលើសេចក្ដីស្លាប់តាមរយៈការសោយទិវង្គតរបស់ព្រះអង្គ | |
Hebr | KhmerNT | 2:15 | និងដើម្បីរំដោះអស់អ្នកដែលជាប់ជាទាសករអស់មួយជីវិត ដោយព្រោះខ្លាចសេចក្ដីស្លាប់។ | |
Hebr | KhmerNT | 2:16 | ព្រះអង្គពិតជាមិនបានផ្ដល់ជំនួយដល់ទេវតាទេ គឺព្រះអង្គបានផ្ដល់ជំនួយដល់ពូជពង្សរបស់លោកអ័ប្រាហាំ | |
Hebr | KhmerNT | 2:17 | ហេតុនេះហើយបានជាព្រះអង្គត្រូវមានលក្ខណៈដូចជាបងប្អូនរបស់ព្រះអង្គគ្រប់យ៉ាង ដើម្បីត្រលប់ជាសម្ដេចសង្ឃដ៏មានចិត្តមេត្តាករុណា និងស្មោះត្រង់ក្នុងកិច្ចការដែលទាក់ទងនឹងព្រះជាម្ចាស់ ហើយថ្វាយតង្វាយលោះបាបរបស់ប្រជាជន | |
Chapter 3
Hebr | KhmerNT | 3:1 | ដូច្នេះ ឱបងប្អូនដ៏បរិសុទ្ធដែលមានចំណែកក្នុងការត្រាស់ហៅពីស្ថានសួគ៌របស់ព្រះជាម្ចាស់អើយ! ចូរពិចារណាអំពីព្រះយេស៊ូជាសាវក និងជាសម្ដេចសង្ឃដែលយើងបានប្រកាសថាយើងជឿនោះចុះ | |
Hebr | KhmerNT | 3:2 | ព្រះអង្គស្មោះត្រង់ចំពោះព្រះជាម្ចាស់ដែលបានតែងតាំងព្រះអង្គ គឺដូចជាលោកម៉ូសេស្មោះត្រង់នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ទាំងមូលដែរ។ | |
Hebr | KhmerNT | 3:3 | អ្នកសង់ផ្ទះមានកិត្តិយសប្រសើរជាងផ្ទះជាយ៉ាងណា ព្រះយេស៊ូក៏ត្រូវរាប់ជាស័ក្ដិសមនឹងទទួលសិរីរុងរឿងប្រសើរជាងលោកម៉ូសេជាយ៉ាងនោះដែរ | |
Hebr | KhmerNT | 3:4 | ដ្បិតផ្ទះទាំងឡាយសុទ្ធតែមានអ្នកសង់ឡើង ប៉ុន្ដែព្រះជាម្ចាស់ទេតើដែលបានបង្កើតរបស់សព្វសារពើ។ | |
Hebr | KhmerNT | 3:5 | ដោយឡែក លោកម៉ូសេបានស្មោះត្រង់ក្នុងនាមជាអ្នកបម្រើនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ទាំងមូល ដើម្បីជាបន្ទាល់អំពីសេចក្ដីដែលនឹងត្រូវប្រកាស | |
Hebr | KhmerNT | 3:6 | ប៉ុន្ដែព្រះគ្រិស្ដវិញ ស្មោះត្រង់ក្នុងនាមជាព្រះរាជបុត្រាដែលគ្រប់គ្រងលើដំណាក់របស់ព្រះជាម្ចាស់ ហើយយើងជាដំណាក់របស់ព្រះអង្គ ប្រសិនបើយើងរក្សាការជឿជាក់ និងមោទនភាពរបស់យើងចំពោះសេចក្ដីសង្ឃឹមយ៉ាងខ្ជាប់ខ្ជួននោះ។ | |
Hebr | KhmerNT | 3:7 | ដូច្នេះ ដូចដែលព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលថា៖ «នៅថ្ងៃនេះ បើអ្នករាល់គ្នាឮសំឡេងរបស់ព្រះអង្គ | |
Hebr | KhmerNT | 3:8 | ចូរកុំមានចិត្ដរឹងរូសដូចជានៅថ្ងៃដែលគេល្បងលព្រះជាម្ចាស់ ហើយបណ្ដាលឲ្យព្រះអង្គក្រោធនៅទីរហោឋាននោះឡើយ | |
Hebr | KhmerNT | 3:9 | ជាកន្លែងដែលដូនតារបស់អ្នករាល់គ្នាបានល្បងលយើង ទាំងសាកមើលយើង ហើយក៏ឃើញកិច្ចការដែលយើងបានធ្វើ | |
Hebr | KhmerNT | 3:10 | អស់រយៈពេលសែសិបឆ្នាំ។ ហេតុនេះហើយបានជាយើងក្រោធចំពោះមនុស្សជំនាន់នេះ ហើយបាននិយាយថា ចិត្តរបស់ពួកគេវង្វេងជានិច្ច ពួកគេមិនស្គាល់ផ្លូវរបស់យើងឡើយ | |
Hebr | KhmerNT | 3:11 | បានជាយើងស្បថដោយកំហឹងរបស់យើងថា ពួកគេនឹងមិនបានចូលក្នុងការសម្រាករបស់យើងឡើយ»។ | |
Hebr | KhmerNT | 3:12 | បងប្អូនអើយ! ចូរប្រយ័ត្ន កុំឲ្យមានអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាមានចិត្តអាក្រក់ និងចិត្តមិនជឿដែលនាំឲ្យបែកចេញពីព្រះជាម្ចាស់ដ៏មានព្រះជន្មរស់នោះឡើយ | |
Hebr | KhmerNT | 3:13 | ផ្ទុយទៅវិញ ចូរដាស់តឿនគ្នាទៅវិញទៅមករៀងរាល់ថ្ងៃក្នុងកាលដែលហៅថាថ្ងៃនេះនៅឡើយ ដើម្បីកុំឲ្យអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាមានចិត្ដរឹងរូសដោយព្រោះការបោកបញ្ឆោតរបស់បាបឡើយ | |
Hebr | KhmerNT | 3:14 | ដ្បិតបើយើងរក្សាការជឿជាក់ដែលយើងមានពីដំបូងយ៉ាងខ្ជាប់ខ្ជួនរហូតដល់ទីបញ្ចប់ នោះយើងនឹងត្រលប់ជាអ្នកមានចំណែករួមជាមួយព្រះគ្រិស្ដ | |
Hebr | KhmerNT | 3:15 | ដូចដែលមានចែងថា៖ «នៅថ្ងៃនេះ បើអ្នករាល់គ្នាឮសំឡេងរបស់ព្រះអង្គ ចូរកុំមានចិត្តរឹងរូសដូចជានៅគ្រាដែលបណ្ដាលឲ្យព្រះអង្គក្រោធនោះឡើយ»។ | |
Hebr | KhmerNT | 3:16 | តើពួកអ្នកដែលបានឮ ហើយធ្វើឲ្យព្រះអង្គក្រោធនោះជាអ្នកណា? តើមិនមែនជាអស់អ្នកដែលលោកម៉ូសេបាននាំចេញពីស្រុកអេស៊ីព្ទទេឬ? | |
Hebr | KhmerNT | 3:17 | តើព្រះអង្គក្រោធចំពោះអ្នកណាអស់រយៈពេលសែសិបឆ្នាំ? តើមិនមែនចំពោះអស់អ្នកដែលបានប្រព្រឹត្តបាប ហើយសាកសពរបស់គេត្រូវចោលនៅទីរហោឋានទេឬ? | |
Hebr | KhmerNT | 3:18 | តើព្រះអង្គបានស្បថនឹងអ្នកណាថា ពួកគេនឹងមិនបានចូលទៅក្នុងការសម្រាករបស់ព្រះអង្គ? តើមិនមែននឹងអស់អ្នកដែលមិនបានស្ដាប់បង្គាប់ទេឬ? | |
Chapter 4
Hebr | KhmerNT | 4:1 | ដូច្នេះ កាលដែលសេចក្ដីសន្យាអំពីការចូលក្នុងការសម្រាករបស់ព្រះអង្គនៅមាននៅឡើយ ចូរយើងខ្លាចចុះ ដើម្បីកុំឲ្យមានអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាមិនបានចូលនោះឡើយ | |
Hebr | KhmerNT | 4:2 | ដ្បិតដំណឹងល្អដែលយើងបានឮនោះ ក៏ជាដំណឹងល្អដែលពួកគេបានឮដែរ ប៉ុន្ដែព្រះបន្ទូលដែលពួកគេឮ គ្មានប្រយោជន៍សម្រាប់ពួកគេទេ ព្រោះព្រះបន្ទូលដែលពួកគេបានឮនោះ មិនបានជ្រួតជ្រាបទៅក្នុងពួកគេដោយជំនឿទេ។ | |
Hebr | KhmerNT | 4:3 | រីឯយើងដែលជាអ្នកជឿនឹងបានចូលក្នុងការសម្រាកនោះ ដូចដែលព្រះជាម្ចាស់មានបន្ទូលថា៖ «យើងស្បថដោយកំហឹងរបស់យើងថា ពួកគេនឹងមិនបានចូលទៅក្នុងការសម្រាករបស់យើងឡើយ»។ ទោះជាយ៉ាងណា កិច្ចការទាំងឡាយបានសម្រេចតាំងពីដើមកំណើតពិភពលោកមកហើយ។ | |
Hebr | KhmerNT | 4:4 | ដ្បិតមានកន្លែងមួយដែលព្រះអង្គបានមានបន្ទូលអំពីថ្ងៃទីប្រាំពីរដូច្នេះថា៖ «ព្រះជាម្ចាស់បានសម្រាកពីកិច្ចការទាំងឡាយរបស់ព្រះអង្គនៅថ្ងៃទីប្រាំពីរ» | |
Hebr | KhmerNT | 4:5 | ហើយមានបន្ទូលនៅកន្លែងនេះទៀតថា៖ «ពួកគេនឹងមិនបានចូលទៅក្នុងការសម្រាករបស់យើងឡើយ»។ | |
Hebr | KhmerNT | 4:6 | ដូច្នេះហើយ នៅតែឲ្យអ្នកខ្លះចូលទៅក្នុងការសម្រាកនោះបាន ប៉ុន្ដែពួកអ្នកដែលឮដំណឹងល្អកាលពីមុនមិនបានចូលដោយព្រោះការមិនស្ដាប់បង្គាប់ | |
Hebr | KhmerNT | 4:7 | នោះព្រះអង្គក៏កំណត់ថ្ងៃមួយទៀតទុក គឺថ្ងៃនេះ ដោយបានមានបន្ទូលតាមរយៈស្ដេចដាវីឌជាយូរក្រោយមកទៀត ដូចដែលបានមានបន្ទូលកាលពីមុនថា៖ «នៅថ្ងៃនេះ បើអ្នករាល់គ្នាឮសំឡេងរបស់ព្រះអង្គ ចូរកុំមានចិត្តរឹងរូស»។ | |
Hebr | KhmerNT | 4:8 | ដ្បិតបើលោកយ៉ូស្វេឲ្យពួកគេបានសម្រាកមែន នោះព្រះអង្គមិនមានបន្ទូលអំពីថ្ងៃផ្សេងទៀតនៅពេលក្រោយឡើយ | |
Hebr | KhmerNT | 4:10 | ដ្បិតអ្នកណាដែលបានចូលទៅក្នុងការសម្រាករបស់ព្រះអង្គ អ្នកនោះក៏បានសម្រាកពីកិច្ចការទាំងឡាយរបស់ខ្លួន ដូចដែលព្រះជាម្ចាស់បានសម្រាកពីកិច្ចការរបស់ព្រះអង្គដែរ។ | |
Hebr | KhmerNT | 4:11 | ដូច្នេះ ចូរយើងខិតខំព្យាយាមឲ្យបានចូលទៅក្នុងការសម្រាកនោះ ដើម្បីកុំឲ្យមានអ្នកណាម្នាក់ដួលចុះ តាមគំរូមិនស្ដាប់បង្គាប់ដដែលនោះឡើយ។ | |
Hebr | KhmerNT | 4:12 | ដ្បិតព្រះបន្ទូលរបស់ព្រះជាម្ចាស់មានជីវិត មានអំណាច ហើយមុតជាងដាវមុខពីរដែលចាក់ទម្លុះរហូតដល់កាត់ព្រលឹង និងវិញ្ញាណ ព្រមទាំងសន្លាក់ឆ្អឹង និងខួរឆ្អឹងឲ្យដាច់ចេញពីគ្នា រួចវិនិច្ឆ័យទាំងគំនិត និងបំណងចិត្តទៀតផង។ | |
Hebr | KhmerNT | 4:13 | អ្វីៗដែលព្រះជាម្ចាស់បានបង្កើតមក គ្មានអ្វីអាចលាក់បាំងពីព្រះភក្ដ្រព្រះអង្គបានឡើយ ដ្បិតអ្វីៗទាំងអស់សុទ្ធតែនៅទទេឥតបិតបាំងសោះឡើយនៅចំពោះព្រះនេត្ររបស់ព្រះអង្គ ដែលយើងត្រូវរាយរាប់ប្រាប់។ | |
Hebr | KhmerNT | 4:14 | ដូច្នេះ ដោយព្រោះយើងមានសម្ដេចសង្ឃដ៏ធំបំផុតដែលបានយាងកាត់ស្ថានសួគ៌ គឺព្រះយេស៊ូជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ ចូរយើងកាន់តាមជំនឿដែលយើងបានប្រកាសនោះឲ្យបានខ្ជាប់ខ្ជួនចុះ | |
Hebr | KhmerNT | 4:15 | ព្រោះសម្ដេចសង្ឃដែលយើងមាននោះ មិនមែនមិនចេះអាណិតអាសូរដល់ភាពទន់ខ្សោយរបស់យើងទេ ដ្បិតព្រះអង្គក៏ធ្លាប់ត្រូវល្បួងគ្រប់បែបយ៉ាងដូចយើងដែរ ប៉ុន្ដែព្រះអង្គគ្មានបាបឡើយ។ | |
Chapter 5
Hebr | KhmerNT | 5:1 | សម្ដេចសង្ឃគ្រប់រូបត្រូវបានជ្រើសរើសពីក្នុងចំណោមមនុស្ស ហើយតែងតាំងឲ្យធ្វើជាតំណាងមនុស្សនៅក្នុងកិច្ចការទាក់ទងនឹងព្រះជាម្ចាស់ ដើម្បីថ្វាយតង្វាយ និងយញ្ញបូជាសម្រាប់បាប | |
Hebr | KhmerNT | 5:2 | ហើយសម្ដេចសង្ឃអាចអត់ឱនដល់មនុស្សល្ងង់ខ្លៅ និងវង្វេងបាន ព្រោះគាត់ផ្ទាល់ក៏មានភាពទន់ខ្សោយដែរ | |
Hebr | KhmerNT | 5:3 | ហេតុនេះហើយបានជាគាត់ត្រូវថ្វាយតង្វាយសម្រាប់បាបរបស់គាត់ ដូចដែលថ្វាយតង្វាយសម្រាប់បាបរបស់ប្រជាជនដែរ | |
Hebr | KhmerNT | 5:4 | គ្មានអ្នកណាម្នាក់អាចទទួលបានកិត្តិយសនេះដោយខ្លួនឯងទេ មានតែអស់អ្នកដែលព្រះជាម្ចាស់បានត្រាស់ហៅដូចលោកអើរ៉ុនប៉ុណ្ណោះ។ | |
Hebr | KhmerNT | 5:5 | រីឯព្រះគ្រិស្ដក៏ដូច្នោះដែរ ព្រះអង្គមិនបានលើកតម្កើងអង្គទ្រង់ធ្វើជាសម្ដេចសង្ឃឡើយ គឺព្រះជាម្ចាស់ទេដែលមានបន្ទូលទៅព្រះអង្គថា៖ «ព្រះអង្គជាបុត្ររបស់យើង យើងបានបង្កើតព្រះអង្គនៅថ្ងៃនេះ»។ | |
Hebr | KhmerNT | 5:6 | ដូចនៅក្នុងបទគម្ពីរមួយទៀត ព្រះជាម្ចាស់មានបន្ទូលដែរថា៖ «ព្រះអង្គជាសង្ឃដូចលោកម៉ិលគីស្សាដែកអស់កល្បជានិច្ច»។ | |
Hebr | KhmerNT | 5:7 | កាលព្រះយេស៊ូគង់នៅក្នុងសាច់ឈាមនៅឡើយ ព្រះអង្គបានថ្វាយការអធិស្ឋាន និងការទូលអង្វរដោយសំឡេងខ្លាំងៗ ទាំងទឹកភ្នែកដល់ព្រះជាម្ចាស់ ដែលអាចសង្រ្គោះព្រះអង្គឲ្យរួចពីសេចក្ដីស្លាប់បាន ហើយដោយព្រោះការគោរពកោតខ្លាចរបស់ព្រះអង្គ នោះព្រះជាម្ចាស់ក៏ឆ្លើយតបនឹងព្រះអង្គ។ | |
Hebr | KhmerNT | 5:8 | ទោះបីព្រះយេស៊ូជាព្រះរាជបុត្រាក៏ដោយ ក៏ព្រះអង្គរៀនស្ដាប់បង្គាប់តាមរយៈអ្វីដែលព្រះអង្គបានរងទុក្ខវេទនាដែរ។ | |
Hebr | KhmerNT | 5:9 | បន្ទាប់ពីព្រះអង្គគ្រប់លក្ខណ៍ហើយ ព្រះអង្គក៏ត្រលប់ជាប្រភពនៃសេចក្ដីសង្គ្រោះអស់កល្បជានិច្ចសម្រាប់អស់អ្នកដែលស្ដាប់បង្គាប់ព្រះអង្គ | |
Hebr | KhmerNT | 5:10 | ហើយព្រះជាម្ចាស់បានប្រកាសតែងតាំងព្រះអង្គជាសម្ដេចសង្ឃដូចលោកម៉ិលគីស្សាដែក។ | |
Hebr | KhmerNT | 5:11 | យើងមានសេចក្ដីច្រើនដែលត្រូវនិយាយអំពីការនេះ ប៉ុន្ដែពិបាកពន្យល់ណាស់ ព្រោះអ្នករាល់គ្នាត្រលប់ជាខ្ជិលស្ដាប់។ | |
Hebr | KhmerNT | 5:12 | ដ្បិតមកដល់ពេលនេះ អ្នករាល់គ្នាគួរតែធ្វើជាគ្រូហើយ ក៏ប៉ុន្ដែអ្នករាល់គ្នាបែរជាត្រូវការឲ្យគេបង្រៀនអំពីគោលការណ៍បឋមនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ម្ដងទៀត គឺអ្នករាល់គ្នាត្រលប់ជាអ្នកដែលត្រូវការទឹកដោះទៅវិញ មិនមែនអាហាររឹងទេ | |
Hebr | KhmerNT | 5:13 | ដ្បិតអ្នកណាដែលត្រូវការទឹកដោះ អ្នកនោះល្ងង់ខាងឯព្រះបន្ទូលនៃសេចក្ដីសុចរិត ពីព្រោះអ្នកនោះនៅជាទារកនៅឡើយ | |
Chapter 6
Hebr | KhmerNT | 6:1 | ដូច្នេះ ចូរយើងចេញពីសេចក្ដីបង្រៀនបឋមអំពីព្រះគ្រិស្ដ ហើយឆ្ពោះទៅកាន់ភាពគ្រប់លក្ខណ៍ កុំឲ្យយើងចាក់គ្រឹះម្ដងទៀតឡើយ ដូចជាខាងឯការប្រែចិត្ដចេញពីកិច្ចការរបស់សេចក្ដីស្លាប់ ជំនឿលើព្រះជាម្ចាស់ | |
Hebr | KhmerNT | 6:2 | សេចក្ដីបង្រៀនអំពីពិធីជ្រមុជទឹក ពិធីដាក់ដៃ ការរស់ពីស្លាប់ឡើងវិញ និងការជំនុំជម្រះដ៏អស់កល្បជានិច្ច។ | |
Hebr | KhmerNT | 6:4 | ដ្បិតអស់អ្នកដែលបានទទួលពន្លឺម្ដងហើយ ព្រមទាំងបានភ្លក់អំណោយទានពីស្ថានសួគ៌ បានត្រលប់ជាដៃគូនឹងព្រះវិញ្ញាណបរិសុទ្ធ | |
Hebr | KhmerNT | 6:6 | ប៉ុន្ដែបានធ្លាក់ចុះវិញ អ្នកទាំងនោះមិនអាចប្រែចិត្តជាថ្មីម្ដងទៀតបានឡើយ ព្រោះពួកគេបានឆ្កាងព្រះរាជបុត្រារបស់ព្រះជាម្ចាស់សាជាថ្មី ទាំងធ្វើឲ្យព្រះអង្គអាម៉ាស់ជាសាធារណៈទៀតផង។ | |
Hebr | KhmerNT | 6:7 | ដ្បិតដីណាស្រូបទឹកភ្លៀងដែលធ្លាក់មកជាញឹកញាប់ ហើយបង្កើតដំណាំដ៏មានប្រយោជន៍ដល់អស់អ្នកភ្ជួររាស់ ដីនោះក៏ទទួលបានព្រះពរមកពីព្រះជាម្ចាស់ដែរ | |
Hebr | KhmerNT | 6:8 | ប៉ុន្ដែបើដីនោះដុះសុទ្ធតែបន្លា និងកន្ត្រើយវិញ ដីនោះគ្មានតម្លៃសោះឡើយ បន្ដិចទៀតនឹងត្រូវបណ្តាសារ ហើយនៅទីបញ្ចប់នឹងត្រូវគេដុតចោលតែម្ដង។ | |
Hebr | KhmerNT | 6:9 | បងប្អូនជាទីស្រឡាញ់អើយ! ទោះបីយើងនិយាយបែបនេះក៏ដោយ ក៏យើងជឿជាក់ថាមានសេចក្ដីដ៏ប្រសើរជាង ដែលទាក់ទងនឹងសេចក្ដីសង្គ្រោះសម្រាប់អ្នករាល់គ្នា | |
Hebr | KhmerNT | 6:10 | ដ្បិតព្រះជាម្ចាស់មិនមែនអយុត្តិធម៌ទេ ព្រះអង្គមិនភ្លេចកិច្ចការរបស់អ្នករាល់គ្នា ឬសេចក្ដីស្រឡាញ់ដែលអ្នករាល់គ្នាបានបង្ហាញចំពោះព្រះនាមរបស់ព្រះអង្គឡើយ គឺការដែលអ្នករាល់គ្នាបានបម្រើពួកបរិសុទ្ធ ហើយនៅតែបម្រើតទៅទៀតនោះ។ | |
Hebr | KhmerNT | 6:11 | យើងចង់ឲ្យអ្នករាល់គ្នាបង្ហាញសេចក្តីឧស្សាហ៍ដដែល ដើម្បីឲ្យបានជឿជាក់ទាំងស្រុងលើសេចក្ដីសង្ឃឹមរហូតដល់ទីបញ្ចប់ | |
Hebr | KhmerNT | 6:12 | ដើម្បីកុំឲ្យអ្នករាល់គ្នាត្រលប់ជាខ្ជិលច្រអូសឡើយ ផ្ទុយទៅវិញ ជាអ្នកយកតម្រាប់តាមអស់អ្នកដែលទទួលបានសេចក្ដីសន្យាទុកជាមរតកដោយសារជំនឿ និងសេចក្តីអត់ធ្មត់។ | |
Hebr | KhmerNT | 6:13 | នៅពេលព្រះជាម្ចាស់សន្យាជាមួយលោកអ័ប្រាហាំ ព្រះអង្គបានស្បថនឹងអង្គទ្រង់ ព្រោះគ្មានអ្នកណាធំជាងព្រះអង្គដែលព្រះអង្គត្រូវស្បថនឹងគេឡើយ | |
Hebr | KhmerNT | 6:14 | ព្រះអង្គមានបន្ទូលថា៖ «យើងប្រាកដជានឹងប្រទានពរជាច្រើនដល់អ្នក ហើយយើងប្រាកដជានឹងធ្វើឲ្យពូជរបស់អ្នកកើនចំនួនច្រើនឡើង»។ | |
Hebr | KhmerNT | 6:15 | ដូច្នេះ ក្រោយពីលោកអ័ប្រាហាំបានអត់ធ្មត់យ៉ាងយូរ គាត់ក៏បានទទួលតាមសេចក្ដីសន្យា | |
Hebr | KhmerNT | 6:16 | ដ្បិតមនុស្សតែងតែស្បថនឹងអ្នកដែលធំជាងខ្លួន ហើយគេចាត់ទុកសម្បថនោះថាបានការ ដើម្បីបញ្ចប់ទំនាស់គ្រប់បែបយ៉ាង។ | |
Hebr | KhmerNT | 6:17 | ដូច្នេះ ព្រះជាម្ចាស់ចង់បង្ហាញអស់អ្នកស្នងមរតកតាមសេចក្ដីសន្យាឲ្យឃើញកាន់តែច្បាស់ពីបំណងដែលមិនចេះប្រែប្រួលរបស់ព្រះអង្គ ហេតុនេះហើយបានជាព្រះអង្គធានាដោយព្រះបន្ទូលសម្បថ | |
Hebr | KhmerNT | 6:18 | ហើយដោយសារសេចក្ដីពីរយ៉ាងដ៏មិនចេះប្រែប្រួលដែលព្រះជាម្ចាស់មិនអាចកុហកបាននេះ នោះយើងដែលបានរត់មកជ្រកកោន ដើម្បីឈោងចាប់យកសេចក្ដីសង្ឃឹមដែលបានដាក់នៅចំពោះមុខ អាចទទួលបានការកម្សាន្តចិត្តយ៉ាងខ្លាំង។ | |
Hebr | KhmerNT | 6:19 | យើងមានសេចក្ដីសង្ឃឹមនេះ ប្រៀបដូចជាយុថ្កាដ៏ជាប់មាំមួនរបស់ព្រលឹង។ សេចក្ដីសង្ឃឹមនេះបានចូលទៅខាងក្នុងវាំងនន | |
Chapter 7
Hebr | KhmerNT | 7:1 | ដ្បិតលោកម៉ិលគីស្សាដែកនេះជាស្ដេចក្រុងសាឡិម និងជាសង្ឃរបស់ព្រះជាម្ចាស់ដ៏ខ្ពស់បំផុត គាត់បានជួបលោកអ័ប្រាហាំដែលបានវិលត្រលប់មកពីវាយកម្ទេចស្ដេចនានា ហើយគាត់បានឲ្យពរដល់លោកអ័ប្រាហាំ | |
Hebr | KhmerNT | 7:2 | រីឯលោកអ័ប្រាហាំក៏យកមួយភាគដប់ពីអ្វីៗទាំងអស់មកជូនលោកម៉ិលគីស្សាដែកដែរ។ មុនដំបូងគេហៅនាមស្ដេចអង្គនេះថា ស្ដេចនៃសេចក្ដីសុចរិត ហើយក្រោយមកគេក៏ហៅថា ស្ដេចក្រុងសាឡិមដែរ ដែលមានន័យថា ស្ដេចនៃសេចក្ដីសុខសាន្ត។ | |
Hebr | KhmerNT | 7:3 | គាត់គ្មានឪពុកម្ដាយ គ្មានពង្សាវតារ គ្មានថ្ងៃកើត ឬថ្ងៃស្លាប់ឡើយ គឺគាត់មានលក្ខណៈដូចព្រះរាជបុត្រារបស់ព្រះជាម្ចាស់ ហើយ នៅជាសង្ឃរៀងរហូតទៅ។ | |
Hebr | KhmerNT | 7:4 | ពិចារណាមើលចុះ លោកម៉ិលគីស្សាដែកនេះមានឋានៈធំប៉ុណ្ណា បានជាសូម្បីតែលោកអ័ប្រាហាំជាបុព្វបុរសរបស់យើង ក៏យកមួយភាគដប់ពីជ័យភណ្ឌមកជូនគាត់ដូច្នេះ។ | |
Hebr | KhmerNT | 7:5 | រីឯពួកកូនចៅរបស់លោកលេវីដែលបានទទួលមុខងារជាសង្ឃ ពួកគេក៏បានទទួលសេចក្ដីបង្គាប់ស្របតាមគម្ពីរវិន័យឲ្យយកមួយភាគដប់ពីប្រជាជនដែរ គឺពីបងប្អូនរបស់ពួកគេ ទោះបីអ្នកទាំងនោះកើតពីពូជពង្សរបស់លោកអ័ប្រាហាំក៏ដោយ។ | |
Hebr | KhmerNT | 7:6 | លោកម៉ិលគីស្សាដែកមិនជាប់សាច់ឈាមជាមួយពួកគេទេ ប៉ុន្ដែគាត់បានទទួលយកមួយភាគដប់ពីលោកអ័ប្រាហាំ ហើយបានឲ្យពរលោកអ័ប្រាហាំដែលជាអ្នកទទួលបានសេចក្ដីសន្យា។ | |
Hebr | KhmerNT | 7:8 | ហើយក្នុងករណីនេះមនុស្សដែលតែងតែស្លាប់ទទួលយកតង្វាយមួយភាគដប់ ប៉ុន្ដែក្នុងករណីមួយទៀត គឺអ្នកដែលមានសេចក្ដីបន្ទាល់ថាគាត់មានជីវិតរស់ ជាអ្នកទទួលវិញ។ | |
Hebr | KhmerNT | 7:9 | អាចនិយាយបានម្យ៉ាងទៀតថា សូម្បីតែលោកលេវីដែលទទួលយកតង្វាយមួយភាគដប់ ក៏បានថ្វាយមួយភាគដប់តាមរយៈលោកអ័ប្រាហាំដែរ | |
Hebr | KhmerNT | 7:10 | ដ្បិតកាលលោកម៉ិលគីស្សាដែកជួបលោកអ័ប្រាហាំ នោះលោកលេវីនៅក្នុងខ្លួនដូនតារបស់គាត់នៅឡើយទេ។ | |
Hebr | KhmerNT | 7:11 | ដូច្នេះ បើមុខងារជាសង្ឃរបស់ពួកលេវីនាំឲ្យគ្រប់លក្ខណ៍ (ដ្បិតក្រោមមុខងារនេះ ប្រជាជនទទួលបានគម្ពីរវិន័យ) តើហេតុអ្វីបានជានៅតែត្រូវការឲ្យមានការតែងតាំងសង្ឃផ្សេងទៀតដូចលោកម៉ិលគីស្សាដែក មិនមែនដូចលោកអើរ៉ុនដូច្នេះ? | |
Hebr | KhmerNT | 7:12 | ដ្បិតពេលណាមុខងារជាសង្ឃប្រែប្រួល នោះក្រឹត្យវិន័យត្រូវតែប្រែប្រួលដែរ។ | |
Hebr | KhmerNT | 7:13 | ដ្បិតព្រះមួយអង្គដែលសេចក្ដីទាំងឡាយបានប្រាប់មកនោះ ព្រះអង្គមកពីកុលសម្ព័ន្ធមួយ ដែលគ្មានអ្នកណាម្នាក់ពីកុលសម្ព័ន្ធនោះធ្លាប់បម្រើនៅកន្លែងថ្វាយតង្វាយឡើយ។ | |
Hebr | KhmerNT | 7:14 | ដ្បិតជាក់ស្ដែងណាស់ ព្រះអម្ចាស់របស់យើងមកពីកុលសម្ព័ន្ធយូដា ប៉ុន្ដែចំពោះកុលសម្ព័ន្ធនេះ លោកម៉ូសេមិនបាននិយាយអ្វីទាក់ទងនឹងសង្ឃទេ។ | |
Hebr | KhmerNT | 7:16 | គឺមិនមែនជាសង្ឃស្របទៅតាមក្រឹត្យវិន័យដែលជាបញ្ញត្ដិខាងសាច់ឈាមទេ ប៉ុន្ដែស្របទៅតាមអំណាចនៃជីវិតដ៏មិនសាបសូន្យវិញ | |
Hebr | KhmerNT | 7:17 | ដ្បិតមានសេចក្ដីបន្ទាល់ថា៖ «ព្រះអង្គជាសង្ឃដូចលោកម៉ិលគីស្សាដែកអស់កល្បជានិច្ច»។ | |
Hebr | KhmerNT | 7:18 | រីឯបញ្ញត្ដិពីមុនត្រលប់ជាមិនបានការ ព្រោះបញ្ញត្ដិទាំងនោះខ្សោយ ហើយគ្មានប្រយោជន៍ | |
Hebr | KhmerNT | 7:19 | (ដ្បិតគម្ពីរវិន័យមិននាំឲ្យគ្រប់លក្ខណ៍ឡើយ) ដូច្នេះសេចក្ដីសង្ឃឹមមួយដែលប្រសើរជាងត្រូវបាននាំចូលមក ហើយយើងអាចចូលទៅជិតព្រះជាម្ចាស់បានតាមរយៈសេចក្ដីសង្ឃឹមនោះ។ | |
Hebr | KhmerNT | 7:20 | អ្នកទាំងឡាយដែលធ្វើជាសង្ឃ មិនមានសម្បថទេ ប៉ុន្ដែព្រះអង្គវិញ ពិតជាមានសម្បថ | |
Hebr | KhmerNT | 7:21 | តាមរយៈព្រះមួយអង្គដែលបានមានបន្ទូលអំពីព្រះអង្គផ្ទាល់ថា៖ «ព្រះអម្ចាស់បានស្បថ ហើយព្រះអង្គមិនប្រែព្រះហឫទ័យឡើយ ព្រះអង្គជាសង្ឃអស់កល្បជានិច្ច»។ | |
Hebr | KhmerNT | 7:23 | ម្យ៉ាងទៀត មានមនុស្សជាច្រើនបានធ្វើជាសង្ឃ ព្រោះសេចក្ដីស្លាប់បានរារាំងពួកគេមិនឲ្យបន្តមុខងារនោះបានទៀត | |
Hebr | KhmerNT | 7:24 | ប៉ុន្ដែដោយព្រោះព្រះយេស៊ូគង់នៅអស់កល្បជានិច្ច នោះមុខងារជាសង្ឃរបស់ព្រះអង្គមិនផ្ទេរឲ្យអ្នកណាឡើយ | |
Hebr | KhmerNT | 7:25 | ហេតុនេះហើយបានជាព្រះអង្គអាចសង្គ្រោះអស់អ្នកដែលចូលទៅជិតព្រះជាម្ចាស់តាមរយៈព្រះអង្គបានជាដរាប ព្រោះព្រះអង្គមានព្រះជន្មរស់ជានិច្ច ដើម្បីជួយទូលអង្វរជំនួសពួកគេ។ | |
Hebr | KhmerNT | 7:26 | សម្ដេចសង្ឃបែបនេះហើយដែលយើងត្រូវការ គឺបរិសុទ្ធ ស្លូតត្រង់ ឥតសៅហ្មង ហើយត្រូវបានញែកចេញពីមនុស្សបាប និងត្រលប់ជាខ្ពង់ខ្ពស់ជាងស្ថានសួគ៌ទៅទៀត | |
Hebr | KhmerNT | 7:27 | ព្រះអង្គមិនចាំបាច់ថ្វាយយញ្ញបូជារៀងរាល់ថ្ងៃដូចជាសម្ដេចសង្ឃផ្សេងៗ ដែលថ្វាយតង្វាយសម្រាប់បាបរបស់ខ្លួនជាមុន រួចបានថ្វាយតង្វាយសម្រាប់បាបរបស់ប្រជាជននោះឡើយ ព្រោះព្រះអង្គបានធ្វើការនេះតែម្ដងជាការសម្រេច នៅពេលដែលព្រះអង្គបានថ្វាយអង្គទ្រង់។ | |
Chapter 8
Hebr | KhmerNT | 8:1 | រីឯចំណុចដ៏សំខាន់ក្នុងសេចក្ដីដែលបានរៀបរាប់មកនេះ គឺយើងមានសម្ដេចសង្ឃដែលគង់នៅខាងស្ដាំបល្ល័ង្កនៃព្រះដ៏ឧត្ដុង្គឧត្ដមនៅស្ថានសួគ៌ | |
Hebr | KhmerNT | 8:2 | ជាអ្នកបម្រើការនៅក្នុងទីបរិសុទ្ធ និងនៅក្នុងរោងដ៏ពិតដែលព្រះអម្ចាស់ជាអ្នកសង់ មិនមែនមនុស្សទេ។ | |
Hebr | KhmerNT | 8:3 | ដ្បិតសម្ដេចសង្ឃគ្រប់រូបត្រូវបានតែងតាំងឲ្យថ្វាយទាំងតង្វាយ និងយញ្ញបូជា ដូច្នេះសម្ដេចសង្ឃម្នាក់នេះក៏ត្រូវមានអ្វីថ្វាយដែរ។ | |
Hebr | KhmerNT | 8:4 | បើព្រះអង្គគង់នៅផែនដី នោះព្រះអង្គមិនមែនជាសង្ឃទេ ព្រោះមានពួកសង្ឃដែលថ្វាយតង្វាយតាមគម្ពីរវិន័យរួចទៅហើយ | |
Hebr | KhmerNT | 8:5 | គឺពួកគេបម្រើទៅតាមគំរូ និងលំនាំនៅស្ថានសួគ៌ ស្របតាមព្រះបន្ទូលដែលលោកម៉ូសេបានទទួលនៅពេលគាត់កំពុងរៀបនឹងសង់រោង គឺព្រះជាម្ចាស់មានបន្ទូលថា៖ «ចូរប្រយ័ត្ន អ្នកត្រូវធ្វើសព្វគ្រប់ទៅតាមគំរូដែលយើងបានបង្ហាញដល់អ្នកនៅលើភ្នំ» | |
Hebr | KhmerNT | 8:6 | ប៉ុន្ដែឥឡូវនេះព្រះអង្គបានទទួលកិច្ចការប្រសើរជាងនោះ ដូច្នេះព្រះអង្គក៏ជាអ្នកសម្រុះសម្រួលកិច្ចព្រមព្រៀងដ៏ប្រសើរជាងដែរ គឺជាកិច្ចព្រមព្រៀងដែលបានតាំងនៅលើសេចក្ដីសន្យាដ៏ប្រសើរជាង។ | |
Hebr | KhmerNT | 8:7 | ដ្បិតបើកិច្ចព្រមព្រៀងមុនគ្មានកំហុសមែន នោះមិនត្រូវការកិច្ចព្រមព្រៀងថ្មីមកជំនួសទេ។ | |
Hebr | KhmerNT | 8:8 | ដោយព្រោះព្រះជាម្ចាស់ឃើញប្រជារាស្ដ្ររបស់ព្រះអង្គមានកំហុស ព្រះអង្គក៏មានបន្ទូលថា៖ «មើល៍ ព្រះអម្ចាស់បានមានបន្ទូលថា នឹងមានថ្ងៃមួយមកដល់ ដែលយើងនឹងតាំងកិច្ចព្រមព្រៀងថ្មីជាមួយពូជពង្សរបស់អ៊ីស្រាអែល និងពូជពង្សរបស់យូដា | |
Hebr | KhmerNT | 8:9 | មិនមែនជាកិច្ចព្រមព្រៀងដែលយើងបានតាំងជាមួយពួកដូនតារបស់ពួកគេនៅថ្ងៃដែលយើងបានដឹកដៃដូនតាទាំងនោះ នាំចេញពីទឹកដីអេស៊ីព្ទទេ ព្រោះពួកគេមិនបានកាន់តាមកិច្ចព្រមព្រៀងរបស់យើង ហើយយើងក៏មិនយកចិត្ដទុកដាក់ចំពោះពួកគេដែរ។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ | |
Hebr | KhmerNT | 8:10 | ព្រះអម្ចាស់មានបន្ទូលថា ប៉ុន្ដែនេះជាកិច្ចព្រមព្រៀងដែលយើងនឹងតាំងជាមួយពូជពង្សអ៊ីស្រាអែលនៅក្រោយថ្ងៃទាំងនោះ គឺយើងនឹងដាក់ក្រឹត្យវិន័យរបស់យើងក្នុងចិត្ដរបស់ពួកគេ ទាំងចារឹកក្នុងគំនិតរបស់ពួកគេផង ហើយយើងនឹងធ្វើជាព្រះរបស់ពួកគេ ហើយពួកគេនឹងធ្វើជាប្រជារាស្ដ្ររបស់យើង។ | |
Hebr | KhmerNT | 8:11 | ពេលនោះមិនចាំបាច់ឲ្យពួកគេម្នាក់ៗបង្រៀនជនរួមជាតិ និងបងប្អូនរបស់ខ្លួនទៀតឡើយថា ចូរស្គាល់ព្រះអម្ចាស់ ព្រោះពួកគេទាំងអស់គ្នា ទាំងតូច ទាំងធំនឹងស្គាល់យើង | |
Hebr | KhmerNT | 8:12 | ដ្បិតយើងនឹងមេត្តាចំពោះសេចក្ដីទុច្ចរិតរបស់ពួកគេ ហើយយើងមិននឹកចាំពីបាបរបស់ពួកគេទៀតឡើយ»។ | |
Chapter 9
Hebr | KhmerNT | 9:1 | នៅក្នុងកិច្ចព្រមព្រៀងមុន មានក្បួនតម្រាសម្រាប់ការបម្រើ ហើយក៏មានទីបរិសុទ្ធនៅលោកិយ៍នេះដែរ។ | |
Hebr | KhmerNT | 9:2 | ដ្បិតពួកគេសង់រោង ហើយនៅផ្នែកខាងមុខដែលគេហៅថា ទីបរិសុទ្ធនោះ មានជើងចង្កៀង តុ និងនំប៉័ងតាំងថ្វាយ។ | |
Hebr | KhmerNT | 9:4 | នៅទីនោះមានឧបករណ៍សម្រាប់ដុតគ្រឿងក្រអូបធ្វើអំពីមាស និងហិបនៃកិច្ចព្រមព្រៀងដែលស្រោបមាសជុំវិញទាំងអស់ ហើយនៅក្នុងហិបនោះមានពានមាសមួយដាក់នំម៉ាណា ព្រមទាំងដំបងរបស់លោកអើរ៉ុនដែលមានស្លឹកដុះចេញមក និងបន្ទះថ្មនៃកិច្ចព្រមព្រៀង | |
Hebr | KhmerNT | 9:5 | ហើយពីលើហិបនោះ មានរូបចេរ៉ូប៊ីនដ៏មានសិរីរុងរឿងបាំងពីលើទីសណ្ដោសប្រោស ប៉ុន្ដែនៅពេលនេះ យើងមិនអាចនិយាយអំពីរឿងទាំងនេះឲ្យបានល្អិតល្អន់ទេ។ | |
Hebr | KhmerNT | 9:6 | ពេលរបស់ទាំងនេះបានរៀបចំរួចរាល់ហើយ ពួកសង្ឃក៏ចូលទៅក្នុងរោងផ្នែកខាងមុខ ដើម្បីធ្វើការបម្រើ | |
Hebr | KhmerNT | 9:7 | ប៉ុន្ដែនៅផ្នែកទីពីរ មានតែសម្ដេចសង្ឃប៉ុណ្ណោះដែលអាចចូលបានក្នុងមួយឆ្នាំម្ដង ដោយមានឈាមដែលគាត់ត្រូវថ្វាយសម្រាប់ខ្លួនឯង និងសម្រាប់បាបរបស់ប្រជាជន។ | |
Hebr | KhmerNT | 9:8 | ព្រះវិញ្ញាណបរិសុទ្ធបានបង្ហាញឲ្យឃើញអំពីការនេះថា ដរាបណាផ្នែកខាងមុខនៃរោងនៅមាននៅឡើយ នោះផ្លូវចូលទៅក្នុងទីបរិសុទ្ធបំផុតក៏ពុំទាន់បើកចំហដែរ។ | |
Hebr | KhmerNT | 9:9 | នេះគឺជាការប្រៀបប្រដូចអំពីបច្ចុប្បន្នកាល ដែលការថ្វាយតង្វាយ និងយញ្ញបូជាពុំអាចធ្វើឲ្យមនសិការរបស់អ្នកបម្រើគ្រប់លក្ខណ៍បានឡើយ។ | |
Hebr | KhmerNT | 9:10 | ទាំងនោះគ្រាន់តែជាក្បួនតម្រាខាងសាច់ឈាមអំពីម្ហូបអាហារ ភេសជ្ជៈ និងការលាងសំអាតផ្សេងៗប៉ុណ្ណោះដែលបានប្រើរហូតដល់ពេលដែលមានការកែប្រែឡើងវិញ។ | |
Hebr | KhmerNT | 9:11 | កាលព្រះគ្រិស្ដបានយាងមកធ្វើជាសម្ដេចសង្ឃខាងឯសេចក្ដីល្អដែលត្រូវមក ព្រះអង្គបានយាងកាត់រោងដ៏វិសេសជាង ហើយគ្រប់លក្ខណ៍ជាង ដែលមិនមែនធ្វើឡើងដោយដៃមនុស្សទេ ហើយក៏មិនមែនជារបស់ពិភពលោកនេះដែរ។ | |
Hebr | KhmerNT | 9:12 | ព្រះអង្គមិនបានយកឈាមពពែឈ្មោល ឬឈាមកូនគោទេ តែបានយកឈាមរបស់ព្រះអង្គផ្ទាល់ចូលក្នុងទីបរិសុទ្ធបំផុតតែម្ដងជាការស្រេច ទាំងទទួលបានសេចក្ដីប្រោសលោះដ៏អស់កល្បជានិច្ច។ | |
Hebr | KhmerNT | 9:13 | ដ្បិតបើឈាមគោឈ្មោល ឈាមពពែឈ្មោល និងផេះគោក្រមុំ ដែលគេប្រោះលើពួកអ្នកស្មោកគ្រោកធ្វើឲ្យអ្នកទាំងនោះបរិសុទ្ធ ហើយធ្វើឲ្យសាច់ឈាមជ្រះស្អាតទៅហើយ | |
Hebr | KhmerNT | 9:14 | នោះឈាមរបស់ព្រះគ្រិស្ដដែលបានថ្វាយអង្គទ្រង់ទុកជាតង្វាយដ៏ឥតសៅហ្មងដល់ព្រះជាម្ចាស់តាមរយៈព្រះវិញ្ញាណដ៏អស់កល្បជានិច្ចវិញ កាន់តែធ្វើឲ្យមនសិការរបស់យើងស្អាតពីកិច្ចការខាងឯសេចក្ដីស្លាប់ទៅទៀត ដើម្បីឲ្យបម្រើព្រះជាម្ចាស់ដ៏មានព្រះជន្មរស់ | |
Hebr | KhmerNT | 9:15 | ហេតុនេះហើយបានជាព្រះអង្គជាអ្នកសម្រុះសម្រួលកិច្ចព្រមព្រៀងថ្មី ដើម្បីឲ្យអស់អ្នកដែលព្រះជាម្ចាស់ត្រាស់ហៅទទួលបានមរតកដ៏អស់កល្បជានិច្ចដែលបានសន្យា ដោយព្រះអង្គសោយទិវង្គត ដើម្បីលោះគេឲ្យរួចពីការល្មើសទាំងឡាយដែលបានប្រព្រឹត្តកាលនៅក្រោមកិច្ចព្រមព្រៀងមុន។ | |
Hebr | KhmerNT | 9:16 | ដ្បិតទីណាមានបណ្ដាំមរតក ទីនោះត្រូវតែមានសេចក្ដីបញ្ជាក់ថា អ្នកដែលសរសេរបណ្ដាំបានស្លាប់ហើយ | |
Hebr | KhmerNT | 9:17 | ដ្បិតបណ្ដាំមរតកអាចយកជាការបាន លុះត្រាតែអ្នកសរសេរបានស្លាប់ហើយ ប៉ុន្ដែពេលអ្នកសរសេរនៅរស់នៅឡើយ បណ្ដាំនោះមិនអាចយកជាការបានទេ | |
Hebr | KhmerNT | 9:19 | ដ្បិតពេលលោកម៉ូសេបានប្រកាសប្រាប់ប្រជាជនទាំងអស់អំពីបញ្ញត្ដិទាំងឡាយស្របតាមគម្ពីរវិន័យរួចហើយ គាត់ក៏យករោមចៀមពណ៌ក្រហមទុំ និងស្លឹកហ៊ីសុបមកជ្រលក់នៅក្នុងឈាមកូនគោ ឈាមពពែ និងទឹក ហើយប្រោះលើគម្ពីរ និងប្រជាជនទាំងអស់ | |
Hebr | KhmerNT | 9:20 | ទាំងនិយាយថា នេះជាឈាមនៃកិច្ចព្រមព្រៀងដែលព្រះជាម្ចាស់បានបង្គាប់មកអ្នករាល់គ្នា។ | |
Hebr | KhmerNT | 9:21 | បន្ទាប់មក គាត់ក៏ប្រោះឈាមបែបដូច្នោះដែរ ទៅលើរោង និងទៅលើឧបករណ៍ទាំងអស់សម្រាប់ការបម្រើ។ | |
Hebr | KhmerNT | 9:22 | ស្របតាមគម្ពីរវិន័យ អ្វីៗស្ទើរតែទាំងអស់បានស្អាតដោយសារឈាម ហើយបើគ្មានការបង្ហូរឈាមទេ នោះក៏គ្មានការលើកលែងទោសដែរ។ | |
Hebr | KhmerNT | 9:23 | ដូច្នេះ ចាំបាច់ត្រូវឲ្យគំរូនៃអ្វីៗ ដែលនៅស្ថានសួគ៌មានការសំអាតដោយពិធីទាំងនេះ ប៉ុន្ដែអ្វីៗដែលនៅស្ថានសួគ៌នោះត្រូវសំអាតដោយយញ្ញបូជាដ៏ប្រសើរជាងនេះ | |
Hebr | KhmerNT | 9:24 | ដ្បិតព្រះគ្រិស្ដមិនបានយាងចូលក្នុងទីបរិសុទ្ធដែលធ្វើឡើងដោយដៃមនុស្ស ដែលគ្រាន់តែជារូបតំណាងនៃរបស់ពិតប៉ុណ្ណោះទេ គឺព្រះអង្គបានយាងចូលក្នុងស្ថានសួគ៌តែម្ដង ដើម្បីនឹងបង្ហាញអង្គទ្រង់ជំនួសយើងនៅចំពោះព្រះភក្ដ្ររបស់ព្រះជាម្ចាស់នៅពេលឥឡូវនេះ។ | |
Hebr | KhmerNT | 9:25 | ព្រះអង្គមិនបានថ្វាយអង្គទ្រង់ជាច្រើនលើក ដូចជាសម្ដេចសង្ឃដែលចូលក្នុងទីបរិសុទ្ធបំផុតជារៀងរាល់ឆ្នាំដោយយកឈាមដែលមិនមែនជារបស់ខ្លួនឯងនោះឡើយ | |
Hebr | KhmerNT | 9:26 | ដ្បិតបើដូច្នេះមែន នោះព្រះអង្គមុខជាត្រូវរងទុក្ខជាច្រើនលើកតាំងពីកំណើតពិភពលោកមកម៉្លេះ ប៉ុន្ដែនៅគ្រាចុងក្រោយនេះ ព្រះអង្គបានបង្ហាញខ្លួនតែមួយដងគត់ ដើម្បីលុបបំបាត់បាប ដោយថ្វាយអង្គទ្រង់ទុកជាយញ្ញបូជា។ | |
Hebr | KhmerNT | 9:27 | មនុស្សត្រូវកំណត់ឲ្យស្លាប់មួយដង ហើយបន្ទាប់មកត្រូវជាប់ជំនុំជម្រះជាយ៉ាងណា | |
Chapter 10
Hebr | KhmerNT | 10:1 | ដ្បិតគម្ពីរវិន័យមានតែស្រមោលនៃសេចក្ដីល្អដែលត្រូវមកប៉ុណ្ណោះ មិនមែនជារូបពិតនៃសេចក្ដីនោះទេ ដូច្នេះគម្ពីរវិន័យមិនអាចធ្វើឲ្យពួកអ្នកដែលចូលមកដោយថ្វាយយញ្ញបូជាដដែលៗរៀងរាល់ឆ្នាំឥតឈប់ឈរនោះ បានគ្រប់លក្ខណ៍ឡើយ | |
Hebr | KhmerNT | 10:2 | ហើយប្រសិនបើអាចមែន នោះពួកអ្នកបម្រើមុខជាឈប់ថ្វាយយញ្ញបូជាទៀតហើយ ព្រោះកាលណាពួកគេបានស្អាតម្ដងហើយ ពួកគេមុខជាលែងមានអារម្មណ៍ថាខ្លួនមានបាបទៀតហើយ | |
Hebr | KhmerNT | 10:3 | ផ្ទុយទៅវិញ ការថ្វាយយញ្ញបូជានោះរំលឹកពួកគេឲ្យនឹកឃើញពីបាបជារៀងរាល់ឆ្នាំ | |
Hebr | KhmerNT | 10:5 | ហេតុនេះហើយ នៅពេលព្រះគ្រិស្ដយាងមកក្នុងពិភពលោកនេះ ព្រះអង្គមានបន្ទូលថា៖ «ព្រះអង្គមិនចង់បានយញ្ញបូជា និងតង្វាយឡើយ ប៉ុន្ដែព្រះអង្គបានរៀបចំរូបកាយមួយសម្រាប់ខ្ញុំ | |
Hebr | KhmerNT | 10:7 | ដូច្នេះហើយបានជាខ្ញុំទូលថា ឱព្រះជាម្ចាស់អើយ! មើល៍ ខ្ញុំបានមកដើម្បីធ្វើតាមបំណងរបស់ព្រះអង្គ ស្របតាមសេចក្ដីដែលបានចែងទុកនៅក្នុងកណ្ឌគម្ពីរមួយអំពីខ្ញុំស្រាប់»។ | |
Hebr | KhmerNT | 10:8 | នៅខាងលើ ព្រះអង្គមានបន្ទូលថា ព្រះអង្គមិនចង់បានយញ្ញបូជា តង្វាយ តង្វាយដុត និងតង្វាយលោះបាប ហើយក៏មិនសព្វព្រះហឫទ័យនឹងតង្វាយដែលគេថ្វាយតាមគម្ពីរវិន័យឡើយ | |
Hebr | KhmerNT | 10:9 | បន្ទាប់មក ព្រះអង្គក៏មានបន្ទូលថា មើល៍ ខ្ញុំបានមកដើម្បីធ្វើតាមបំណងរបស់ព្រះអង្គ។ ដូច្នេះហើយព្រះអង្គលុបរបៀបមុនចោល ដើម្បីតាំងរបៀបថ្មី។ | |
Hebr | KhmerNT | 10:10 | ដោយសារបំណងរបស់ព្រះអង្គនេះហើយ បានជាយើងត្រូវបានញែកជាបរិសុទ្ធតាមរយៈរូបកាយរបស់ព្រះយេស៊ូគ្រិស្ដ ដែលព្រះអង្គថ្វាយតែមួយដងជាការស្រេច។ | |
Hebr | KhmerNT | 10:11 | សង្ឃគ្រប់ៗរូបតែងតែឈរបំពេញមុខងាររបស់ខ្លួនរៀងរាល់ថ្ងៃ ហើយថ្វាយយញ្ញបូជាដដែលៗម្ដងហើយម្ដងទៀតដែលមិនអាចដកយកបាបចេញបានឡើយ | |
Hebr | KhmerNT | 10:12 | រីឯព្រះគ្រិស្ដវិញ បន្ទាប់ពីបានថ្វាយយញ្ញបូជាតែមួយដែលនៅអស់កល្បសម្រាប់បាបរួចមក ព្រះអង្គក៏គង់នៅខាងស្តាំព្រះជាម្ចាស់ | |
Hebr | KhmerNT | 10:13 | ទាំងរង់ចាំតាំងពីពេលនោះមក រហូតដល់ព្រះជាម្ចាស់ដាក់ខ្មាំងសត្រូវរបស់ព្រះអង្គជាកំណល់បាទារបស់ព្រះអង្គ។ | |
Hebr | KhmerNT | 10:14 | ដ្បិតដោយសារតង្វាយតែមួយនេះ ព្រះអង្គធ្វើឲ្យពួកអ្នកដែលត្រូវបានញែកជាបរិសុទ្ធបានគ្រប់លក្ខណ៍អស់កល្បជានិច្ច។ | |
Hebr | KhmerNT | 10:15 | រីឯព្រះវិញ្ញាណបរិសុទ្ធធ្វើបន្ទាល់ប្រាប់យើងអំពីការនេះដែរ គឺក្រោយពីព្រះអង្គមានបន្ទូលថា៖ | |
Hebr | KhmerNT | 10:16 | «ព្រះអម្ចាស់មានបន្ទូលថា នេះជាកិច្ចព្រមព្រៀងដែលយើងនឹងតាំងជាមួយពួកគេ នៅក្រោយថ្ងៃទាំងនោះ គឺយើងនឹងដាក់ក្រឹត្យវិន័យរបស់យើងក្នុងចិត្ដរបស់ពួកគេ ទាំងចារឹកក្នុងគំនិតរបស់ពួកគេផង» | |
Hebr | KhmerNT | 10:17 | ព្រះអង្គក៏មានបន្ទូលទៀតថា៖ «យើងមិននឹកចាំពីបាប និងសេចក្ដីទុច្ចរិតរបស់ពួកគេទៀតឡើយ»។ | |
Hebr | KhmerNT | 10:18 | ទីណាមានការលើកលែងទោសឲ្យរួចពីសេចក្ដីទាំងនេះ ទីនោះគ្មានតង្វាយសម្រាប់បាបទៀតឡើយ។ | |
Hebr | KhmerNT | 10:19 | ហេតុនេះបងប្អូនអើយ! យើងមានសេចក្ដីក្លាហានចូលក្នុងទីបរិសុទ្ធបំផុត ដោយសារឈាមរបស់ព្រះយេស៊ូ | |
Hebr | KhmerNT | 10:20 | និងដោយសារផ្លូវថ្មី ជាផ្លូវដ៏រស់ ដែលព្រះអង្គបានរៀបចំឲ្យយើងឆ្លងកាត់វាំងននដែលជារូបសាច់របស់ព្រះអង្គ | |
Hebr | KhmerNT | 10:21 | ហើយដោយសារយើងមានសង្ឃមួយអង្គដ៏ធំដែលគ្រប់គ្រងលើដំណាក់របស់ព្រះជាម្ចាស់ | |
Hebr | KhmerNT | 10:22 | នោះចូរឲ្យយើងចូលទៅជិតព្រះជាម្ចាស់ដោយចិត្ដស្មោះត្រង់ និងជំនឿជឿជាក់ ទាំងមានចិត្ដដែលបានប្រោះសំអាតពីមនសិការអាក្រក់ និងរូបកាយដែលបានលាងសំអាតដោយទឹកដ៏ស្អាតផង។ | |
Hebr | KhmerNT | 10:23 | ចូរឲ្យយើងកាន់សេចក្ដីសង្ឃឹមដែលយើងប្រកាសនោះយ៉ាងខ្ជាប់ខ្ជួនឥតរង្គើឡើយ ដ្បិតព្រះជាម្ចាស់ដែលបានសន្យា ព្រះអង្គស្មោះត្រង់ | |
Hebr | KhmerNT | 10:24 | ហើយចូរឲ្យយើងយកចិត្ដទុកដាក់ចំពោះគ្នាទៅវិញទៅមក ដើម្បីជួយលើកទឹកចិត្ដឲ្យមានសេចក្ដីស្រឡាញ់ និងការប្រព្រឹត្ដិល្អ។ | |
Hebr | KhmerNT | 10:25 | កុំឲ្យយើងបោះបង់ចោលការជួបជុំគ្នាដូចជាអ្នកខ្លះមានទម្លាប់នោះឡើយ ផ្ទុយទៅវិញ ចូរឲ្យយើងលើកទឹកចិត្តគ្នាកាន់តែខ្លាំងឡើងថែមទៀត ដោយឃើញថាថ្ងៃរបស់ព្រះអម្ចាស់មកជិតដល់ហើយ | |
Hebr | KhmerNT | 10:26 | ដ្បិតបន្ទាប់ពីយើងបានទទួលចំណេះដឹងខាងឯសេចក្ដីពិតហើយ ប៉ុន្ដែនៅតែប្រព្រឹត្ដបាបដោយចេតនាទៀត នោះគ្មានយញ្ញបូជាណាសម្រាប់បាបទៀតទេ | |
Hebr | KhmerNT | 10:27 | មានតែរង់ចាំដោយភ័យរន្ធត់ចំពោះការជំនុំជម្រះ និងភ្លើងដ៏សន្ធោសន្ធៅដែលត្រៀមនឹងឆេះបំផ្លាញពួកអ្នកប្រឆាំងប៉ុណ្ណោះ។ | |
Hebr | KhmerNT | 10:28 | អ្នកដែលបដិសេធគម្ពីវិន័យរបស់លោកម៉ូសេដោយមានបន្ទាល់របស់សាក្សីពីរ ឬបីនាក់ អ្នកនោះត្រូវស្លាប់ដោយឥតប្រណីឡើយ | |
Hebr | KhmerNT | 10:29 | ចុះទម្រាំអ្នកដែលជាន់ឈ្លីព្រះរាជបុត្រារបស់ព្រះជាម្ចាស់ ហើយចាត់ទុកឈាមនៃកិច្ចព្រមព្រៀងដែលបានញែកខ្លួនគេជាបរិសុទ្ធជារបស់មិនស្អាត ព្រមទាំងមើលងាយព្រះវិញ្ញាណនៃព្រះគុណវិញ តើអ្នករាល់គ្នាគិតថា គេសមនឹងទទួលទោសធ្ងន់ធ្ងរយ៉ាងណាទៅ? | |
Hebr | KhmerNT | 10:30 | ដ្បិតយើងស្គាល់ព្រះអង្គដែលបានមានបន្ទូលថា៖ «ការសងសឹកស្រេចលើយើង យើងនឹងតបស្នងពួកគេវិញ»។ ព្រះអង្គមានបន្ទូលទៀតថា៖ «ព្រះអម្ចាស់នឹងជំនុំជម្រះរាស្ដ្ររបស់ព្រះអង្គ»។ | |
Hebr | KhmerNT | 10:31 | ការធ្លាក់ក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មរស់ ជាការគួរឲ្យភ័យខ្លាចណាស់។ | |
Hebr | KhmerNT | 10:32 | ដូច្នេះ ចូរនឹកចាំពីគ្រាមុន គឺក្រោយពីអ្នករាល់គ្នាបានទទួលពន្លឺ ពេលនោះអ្នករាល់គ្នាបានស៊ូទ្រាំនឹងការតយុទ្ធយ៉ាងខ្លាំងនៅក្នុងការរងទុក្ខលំបាក | |
Hebr | KhmerNT | 10:33 | ពេលខ្លះអ្នករាល់គ្នាត្រូវគេប្រមាថមើលងាយ ព្រមទាំងត្រូវគេធ្វើបាបនៅទីប្រជុំជន ហើយពេលខ្លះទៀត អ្នករាល់គ្នាបានរួមចំណែកជាមួយអស់អ្នកដែលរងអំពើដូច្នោះដែរ | |
Hebr | KhmerNT | 10:34 | ព្រោះអ្នករាល់គ្នាមានចិត្ដអាណិតអាសូរអស់អ្នកដែលជាប់ឃុំឃាំង ហើយសុខចិត្ដឲ្យគេរឹបអូសទ្រព្យសម្បត្ដិរបស់ខ្លួនដោយអំណរ ដោយដឹងថាខ្លួនមានទ្រព្យសម្បត្ដិដ៏ប្រសើរជាងនោះ ហើយនៅស្ថិតស្ថេររហូត។ | |
Hebr | KhmerNT | 10:36 | ដ្បិតអ្នករាល់គ្នាត្រូវមានការអត់ធ្មត់ ដើម្បីក្រោយពីធ្វើតាមបំណងរបស់ព្រះជាម្ចាស់រួចហើយ អ្នករាល់គ្នានឹងទទួលបានអ្វីៗតាមសេចក្ដីសន្យា | |
Hebr | KhmerNT | 10:37 | ព្រោះនៅតែបន្ដិចទៀតប៉ុណ្ណោះ ព្រះអង្គដែលត្រូវយាងមកនឹងយាងមកដល់ ព្រះអង្គមិនបង្អែបង្អង់ឡើយ | |
Hebr | KhmerNT | 10:38 | ប៉ុន្ដែមនុស្សសុចរិតរបស់យើងនឹងរស់នៅដោយសារជំនឿ ហើយបើគេដកខ្លួនថយ នោះយើងមិនពេញចិត្ដនឹងគេឡើយ។ | |
Chapter 11
Hebr | KhmerNT | 11:1 | រីឯជំនឿ គឺជាការជឿជាក់លើអ្វីដែលបានសង្ឃឹម និងជាការប្រាកដអំពីអ្វីដែលមើលមិនឃើញ។ | |
Hebr | KhmerNT | 11:3 | ដោយសារជំនឿ យើងយល់ថា ពិភពលោកនេះកើតមកដោយសារព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដូច្នេះអ្វីៗទាំងឡាយដែលមើលឃើញ កើតមកពីអ្វីៗដែលមើលមិនឃើញ។ | |
Hebr | KhmerNT | 11:4 | ដោយសារជំនឿ លោកអេបិលបានថ្វាយយញ្ញបូជាដល់ព្រះជាម្ចាស់ ដែលប្រសើរជាងយញ្ញបូជារបស់លោកកាអ៊ីន ហើយដោយសារជំនឿ គាត់បានទទួលការសរសើរថាជាមនុស្សសុចរិត ដ្បិតព្រះជាម្ចាស់បានសរសើរតង្វាយរបស់គាត់ ហើយដោយសារជំនឿ ទោះបីគាត់ស្លាប់ហើយក៏ដោយ ក៏គាត់នៅតែនិយាយ។ | |
Hebr | KhmerNT | 11:5 | ដោយសារជំនឿ លោកហេណុកត្រូវបានលើកឡើងទៅស្ថានសួគ៌ មិនឲ្យជួបសេចក្ដីស្លាប់ឡើយ គាត់បានបាត់ខ្លួន ពីព្រោះព្រះជាម្ចាស់លើកគាត់ឡើង ប៉ុន្ដែមុនពេលព្រះជាម្ចាស់លើកគាត់ឡើង គាត់បានទទួលការសរសើរថា ព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងគាត់ណាស់ | |
Hebr | KhmerNT | 11:6 | ប៉ុន្ដែបើគ្មានជំនឿទេ នោះមិនអាចគាប់ព្រះហឫទ័យព្រះជាម្ចាស់បានឡើយ ព្រោះអ្នកណាដែលចូលមកជិតព្រះជាម្ចាស់ អ្នកនោះត្រូវតែជឿថាពិតជាមានព្រះជាម្ចាស់ ហើយព្រះអង្គប្រទានរង្វាន់ដល់អស់អ្នកដែលស្វែងរកព្រះអង្គ។ | |
Hebr | KhmerNT | 11:7 | ដោយសារជំនឿ ពេលលោកណូអេបានទទួលការព្រមានពីព្រះជាម្ចាស់អំពីហេតុការណ៍ដែលមិនទាន់ឃើញនៅឡើយ គាត់ក៏សង់ទូកធំមួយសម្រាប់សង្គ្រោះក្រុមគ្រួសាររបស់គាត់ដោយចិត្ដកោតខ្លាច ហើយដោយសារជំនឿនេះឯង គាត់បានដាក់ទោសពិភពលោក និងបានត្រលប់ជាអ្នកស្នងមរតកលើសេចក្ដីសុចរិតស្របតាមជំនឿ។ | |
Hebr | KhmerNT | 11:8 | ដោយសារជំនឿ លោកអ័ប្រាហាំបានស្ដាប់បង្គាប់ ពេលព្រះជាម្ចាស់ត្រាស់ហៅគាត់ឲ្យចេញដំណើរទៅកន្លែងមួយ ដែលគាត់ត្រូវទទួលទុកជាមរតក ហើយគាត់បានចេញទៅដោយមិនដឹងថាទៅកន្លែងណាផង។ | |
Hebr | KhmerNT | 11:9 | ដោយសារជំនឿ លោកអ័ប្រាហាំបានស្នាក់នៅដូចជាជនបរទេសក្នុងទឹកដីដែលព្រះជាម្ចាស់បានសន្យា គឺរស់នៅក្នុងរោងជាមួយលោកអ៊ីសាក និងលោកយ៉ាកុបជាអ្នករួមស្នងមរតកលើសេចក្ដីសន្យាតែមួយ | |
Hebr | KhmerNT | 11:10 | ដ្បិតគាត់រង់ចាំទីក្រុងមួយដែលមានគ្រឹះ ជាទីក្រុងដែលព្រះជាម្ចាស់ជាអ្នកគូរប្លង់ ហើយជាអ្នកសាងសង់។ | |
Hebr | KhmerNT | 11:11 | ដោយសារជំនឿ សារ៉ាដែលជាស្ដ្រីអាក៏បានទទួលអំណាចឲ្យមានគភ៌ដែរ ទោះបីគាត់ហួសវ័យក៏ដោយ ព្រោះគាត់បានរាប់ព្រះអង្គដែលបានសន្យានោះថាស្មោះត្រង់ | |
Hebr | KhmerNT | 11:12 | ដូច្នេះ មានមនុស្សច្រើនឥតគណនាដូចផ្កាយនៅលើមេឃ និងដូចខ្សាច់នៅឆ្នេរសមុទ្រដែលរាប់មិនអស់ បានកើតពីមនុស្សតែម្នាក់ដែលដូចជាស្លាប់ហើយ។ | |
Hebr | KhmerNT | 11:13 | អ្នកទាំងអស់នោះបានស្លាប់ទាំងមានជំនឿ ដោយមិនបានទទួលអ្វីៗតាមសេចក្ដីសន្យាផង ប៉ុន្ដែពួកគេបានឃើញ និងបានអបអរចំពោះអ្វីៗទាំងនោះពីចម្ងាយ ទាំងប្រកាសថាខ្លួនជាជនបរទេស ហើយជាអ្នកស្នាក់នៅបណ្ដោះអាសន្នលើផែនដីនេះ។ | |
Hebr | KhmerNT | 11:16 | ប៉ុន្ដែតាមពិត ពួកគេចង់បានស្រុកមួយដ៏ប្រសើរជាងនោះ គឺជាស្រុកដែលនៅស្ថានសួគ៌។ ហេតុនេះហើយបានជាព្រះជាម្ចាស់មិនខ្មាសនឹងឲ្យពួកគេហៅថាព្រះរបស់ពួកគេឡើយ ដ្បិតព្រះអង្គបានរៀបចំក្រុងមួយសម្រាប់ពួកគេ។ | |
Hebr | KhmerNT | 11:17 | ដោយសារជំនឿ នៅពេលព្រះជាម្ចាស់ល្បងលលោកអ័ប្រាហាំ គាត់បានថ្វាយអ៊ីសាកជាយញ្ញបូជា គឺគាត់ជាអ្នកដែលបានទទួលសេចក្ដីសន្យាទាំងអស់ បានថ្វាយកូនប្រុសតែមួយរបស់គាត់ | |
Hebr | KhmerNT | 11:18 | ទោះបីមានសេចក្ដីថ្លែងទុកអំពីកូននោះក៏ដោយថា៖ «ពូជពង្សរបស់អ្នកនឹងត្រូវរាប់តាមរយៈអ៊ីសាក»។ | |
Hebr | KhmerNT | 11:19 | គាត់គិតថា ព្រះជាម្ចាស់អាចប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញបាន ហើយគាត់ក៏បានទទួលអ៊ីសាកមកវិញមែន ទុកជារឿងប្រៀបប្រដូចមួយ។ | |
Hebr | KhmerNT | 11:20 | ដោយសារជំនឿ លោកអ៊ីសាកបានឲ្យពរលោកយ៉ាកុប និងលោកអេសាវអំពីអ្វីដែលនឹងកើតឡើង។ | |
Hebr | KhmerNT | 11:21 | ដោយសារជំនឿ នៅពេលលោកយ៉ាកុបរៀបនឹងស្លាប់ គាត់បានឲ្យពរដល់កូនទាំងពីររបស់លោកយ៉ូសែប ហើយបានថ្វាយបង្គំព្រះជាម្ចាស់ដោយច្រត់លើចុងឈើច្រត់។ | |
Hebr | KhmerNT | 11:22 | ដោយសារជំនឿ នៅពេលលោកយ៉ូសែបរៀបនឹងស្លាប់ គាត់បាននិយាយអំពីការចាកចេញរបស់ជនជាតិអ៊ីស្រាអែល ហើយបានបង្គាប់គេអំពីឆ្អឹងរបស់គាត់។ | |
Hebr | KhmerNT | 11:23 | ដោយសារជំនឿ នៅពេលលោកម៉ូសេកើតមក ឪពុកម្ដាយរបស់គាត់បានលាក់គាត់ទុកបីខែ ព្រោះឃើញទារកនោះស្អាត ហើយពួកគេមិនខ្លាចរាជក្រឹត្យរបស់ស្ដេចឡើយ។ | |
Hebr | KhmerNT | 11:24 | ដោយសារជំនឿ នៅពេលលោកម៉ូសេពេញវ័យ គាត់មិនព្រមឲ្យគេហៅថា ជាកូនរបស់បុត្រីស្ដេចស្រុកអេស៊ីព្ទទេ | |
Hebr | KhmerNT | 11:25 | គាត់ជ្រើសរើសយកការរងទុក្ខលំបាកជាមួយប្រជារាស្ដ្ររបស់ព្រះជាម្ចាស់ជាជាងការសប្បាយតែមួយភ្លែតក្នុងបាប។ | |
Hebr | KhmerNT | 11:26 | គាត់បានរាប់សេចក្ដីត្មះតិះដៀលដោយព្រោះព្រះគ្រិស្ដថាជាទ្រព្យសម្បត្ដិដ៏ប្រសើរជាងទ្រព្យសម្បត្តិទាំងឡាយនៅស្រុកអេស៊ីព្ទ ដ្បិតគាត់បានសម្លឹងទៅឯរង្វាន់។ | |
Hebr | KhmerNT | 11:27 | ដោយសារជំនឿ គាត់បានចាកចេញពីស្រុកអេស៊ីព្ទដោយមិនខ្លាចស្ដេចខឹងឡើយ ដ្បិតគាត់បានកាន់ចិត្តមាំមួនប្រៀបដូចជាបានឃើញព្រះជាម្ចាស់ដែលមនុស្សមិនអាចមើលឃើញ។ | |
Hebr | KhmerNT | 11:28 | ដោយសារជំនឿ គាត់បានធ្វើពិធីបុណ្យរំលង និងបានប្រោះឈាម ដើម្បីកុំឲ្យមេបំផ្លាញកូនច្បងមកប៉ះពាល់ពួកគេឡើយ។ | |
Hebr | KhmerNT | 11:29 | ដោយសារជំនឿ ពួកគេបានដើរឆ្លងសមុទ្រក្រហមប្រៀបដូចជាដើរលើដីគោក ប៉ុន្ដែពេលពួកអេស៊ីព្ទសាកល្បង បែរជាត្រូវទឹកសមុទ្រលេបត្របាក់។ | |
Hebr | KhmerNT | 11:30 | ដោយសារជំនឿ កំផែងក្រុងយេរីខូរបានដួលរលំបន្ទាប់ពីពួកអ៊ីស្រាអែលបានដើរព័ទ្ធជុំវិញប្រាំពីរថ្ងៃ។ | |
Hebr | KhmerNT | 11:31 | ដោយសារជំនឿ នាងរ៉ាហាបជាស្ដ្រីពេស្យាមិនបានវិនាសជាមួយពួកអ្នកដែលមិនស្ដាប់បង្គាប់ទេ ព្រោះនាងបានទទួលពួកអ្នកស៊ើបការណ៍ដោយមេត្រីភាព។ | |
Hebr | KhmerNT | 11:32 | តើឲ្យខ្ញុំនិយាយអ្វីទៀត? ដ្បិតខ្ញុំគ្មានពេលរៀបរាប់អំពីលោកគេឌាន លោកបារ៉ាក លោកសាំសុន លោកយែបថា ស្ដេចដាវីឌ លោកសាំយ៉ូអែល និងពួកអ្នកនាំព្រះបន្ទូលទាំងឡាយនោះទេ | |
Hebr | KhmerNT | 11:33 | ដ្បិតដោយសារជំនឿ អ្នកទាំងនោះបានយកឈ្នះលើនគរទាំងឡាយ ពួកគេបានប្រព្រឹត្ដអំពើសុចរិត បានទទួលតាមសេចក្ដីសន្យា បានបិទមាត់តោ | |
Hebr | KhmerNT | 11:34 | បានពន្លត់អំណាចភ្លើង បានគេចផុតពីមុខដាវ បានមានកម្លាំងឡើងវិញក្នុងកាលដែលទន់ខ្សោយ ហើយបានត្រលប់ជាអ្នកពូកែច្បាំង ទាំងធ្វើឲ្យកងទ័ពរបស់ជនជាតិដទៃបាក់ទ័ពទៀតផង។ | |
Hebr | KhmerNT | 11:35 | រីឯពួកស្រីៗវិញ បានទទួលយកមនុស្សស្លាប់របស់ខ្លួនដែលបានរស់ឡើងវិញ ហើយអ្នកខ្លះទៀតបានរងទារុណកម្ម ដោយមិនព្រមឲ្យគេដោះលែងឡើយ ដើម្បីទទួលបានការរស់ឡើងវិញដ៏ប្រសើរជាង | |
Hebr | KhmerNT | 11:36 | ហើយអ្នកខ្លះទៀតធ្លាប់ត្រូវគេចំអក ត្រូវគេវាយនឹងរំពាត់ ថែមទាំងត្រូវជាប់គុកជាប់ច្រវាក់ | |
Hebr | KhmerNT | 11:37 | ត្រូវគេគប់នឹងដុំថ្ម ត្រូវគេអារផ្ដាច់ជាកំណាត់ ត្រូវគេសម្លាប់ដោយមុខដាវ ត្រូវដើរពនេចរដោយស្លៀកពាក់ស្បែកចៀម និងស្បែកពពែ មានសេចក្ដីខ្វះខាត ត្រូវរងទុក្ខវេទនា ព្រមទាំងត្រូវគេធ្វើបាប | |
Hebr | KhmerNT | 11:38 | ហើយពិភពលោកនេះមិនស័ក្តិសមនឹងពួកគេទេ។ ពួកគេរសាត់អណ្ដែតតាមទីរហោឋាន តាមភ្នំ តាមរអាង និងតាមរូងដី។ | |
Hebr | KhmerNT | 11:39 | អ្នកទាំងអស់នោះទទួលបានការសរសើរដោយសារជំនឿមែន ប៉ុន្តែពួកគេមិនបានទទួលអ្វីៗតាមសេចក្ដីសន្យាឡើយ | |
Chapter 12
Hebr | KhmerNT | 12:1 | ដូច្នេះ ដោយសារមានសាក្សីច្រើនដូចពពកនៅជុំវិញយើងទៅហើយ ចូរយើងបោះបង់បន្ទុកទាំងឡាយ និងបាបដែលងាយនឹងរឹតរួបយើងនោះចោល ហើយត្រូវរត់ក្នុងទីប្រណាំងដែលបានរៀបនៅចំពោះមុខយើងដោយសេចក្ដីអត់ធ្មត់ | |
Hebr | KhmerNT | 12:2 | ទាំងសម្លឹងមើលទៅឯព្រះយេស៊ូដែលជាអ្នកផ្ដើម និងជាអ្នកបញ្ចប់ជំនឿរបស់យើង។ ដោយព្រោះតែអំណរដែលបានដាក់នៅចំពោះមុខព្រះអង្គ ព្រះអង្គបានស៊ូទ្រាំនៅលើឈើឆ្កាងដោយមិនខ្វល់នឹងសេចក្ដីអាម៉ាស់ ហើយក៏បានគង់នៅខាងស្ដាំបល្ល័ង្ករបស់ព្រះជាម្ចាស់។ | |
Hebr | KhmerNT | 12:3 | ដូច្នេះ ចូរពិចារណាអំពីព្រះអង្គដែលបានស៊ូទ្រាំនឹងការប្រឆាំងរបស់មនុស្សបាបទាស់នឹងព្រះអង្គចុះ ដើម្បីកុំឲ្យអ្នករាល់គ្នានឿយណាយ និងបាក់ទឹកចិត្តឡើយ។ | |
Hebr | KhmerNT | 12:4 | អ្នករាល់គ្នាមិនទាន់តស៊ូក្នុងការតយុទ្ធនឹងបាបរហូតដល់បង្ហូរឈាមនៅឡើយទេ | |
Hebr | KhmerNT | 12:5 | ប៉ុន្ដែអ្នករាល់គ្នាភ្លេចការលើកទឹកចិត្ដ ដែលព្រះអង្គបានមានបន្ទូលមកអ្នករាល់គ្នា ទុកដូចជាកូនថា៖ «កូនអើយ! កុំមើលងាយការវាយប្រដៅរបស់ព្រះអម្ចាស់ឡើយ ហើយកុំបាក់ទឹកចិត្ដនៅពេលដែលព្រះអង្គកែតម្រង់ដែរ | |
Hebr | KhmerNT | 12:6 | ដ្បិតព្រះអម្ចាស់វាយប្រដៅអស់អ្នកដែលព្រះអង្គស្រឡាញ់ ហើយវាយកូនទាំងអស់ដែលព្រះអង្គទទួល»។ | |
Hebr | KhmerNT | 12:7 | ចូរអ្នករាល់គ្នាស៊ូទ្រាំនឹងការនោះ ទុកជាការវាយប្រដៅចុះ ព្រោះព្រះជាម្ចាស់ប្រព្រឹត្ដចំពោះអ្នករាល់គ្នាដូចជាកូន តើមានកូនឯណាដែលឪពុកមិនវាយប្រដៅនោះ? | |
Hebr | KhmerNT | 12:8 | ប៉ុន្ដែបើអ្នករាល់គ្នាមិនបានទទួលការវាយប្រដៅដែលកូនគ្រប់ៗគ្នាត្រូវទទួលទេនោះ អ្នករាល់គ្នាជាកូនក្លែងក្លាយ មិនមែនជាកូនពិតប្រាកដទេ។ | |
Hebr | KhmerNT | 12:9 | ម្យ៉ាងទៀត យើងមានឪពុកខាងសាច់ឈាមដែលជាអ្នកវាយប្រដៅយើង ហើយយើងនៅតែគោរពគាត់ទៀតផង ដូច្នេះ តើយើងមិនគួរចុះចូលនឹងឪពុកខាងវិញ្ញាណឲ្យកាន់តែខ្លាំងទៀតទេឬ ដើម្បីឲ្យយើងមានជីវិត? | |
Hebr | KhmerNT | 12:10 | ដ្បិតឪពុកខាងសាច់ឈាមវាយប្រដៅយើងតែមួយរយៈពេលខ្លីប៉ុណ្ណោះ តាមដែលគាត់យល់ឃើញថាល្អ រីឯឪពុកខាងវិញ្ញាណវិញ ព្រះអង្គវាយប្រដៅយើងសម្រាប់ជាប្រយោជន៍ដល់យើង គឺដើម្បីឲ្យយើងទទួលបានសេចក្ដីបរិសុទ្ធរបស់ព្រះអង្គ។ | |
Hebr | KhmerNT | 12:11 | ពេលមានការវាយប្រដៅ ពេលនោះ មើលទៅដូចជាព្រួយណាស់ មិនសប្បាយទេ ប៉ុន្ដែក្រោយមកទើបបង្កើតផលជាសេចក្ដីសុខសាន្ត និងសេចក្ដីសុចរិតដល់អស់អ្នកដែលបានទទួលការហ្វឹកហ្វឺនតាមរបៀបនោះ។ | |
Hebr | KhmerNT | 12:13 | ហើយចូរតម្រង់ផ្លូវឲ្យត្រង់សម្រាប់ជើងរបស់អ្នករាល់គ្នា ដើម្បីកុំឲ្យអ្នកដែលពិការជើងត្រូវបែរចេញឡើយ ប៉ុន្តែឲ្យបានជាវិញ។ | |
Hebr | KhmerNT | 12:14 | ចូរដេញតាមសេចក្ដីសុខសាន្ដ និងសេចក្ដីបរិសុទ្ធជាមួយមនុស្សទាំងអស់ចុះ ដ្បិតបើគ្មានសេចក្ដីបរិសុទ្ធទេ នោះគ្មានអ្នកណានឹងឃើញព្រះអម្ចាស់ឡើយ។ | |
Hebr | KhmerNT | 12:15 | ចូរប្រយ័ត្ន កុំឲ្យមានអ្នកណាម្នាក់មិនបានទទួលព្រះគុណរបស់ព្រះជាម្ចាស់ឡើយ ហើយកុំឲ្យឫសនៃភាពជូរចត់ពន្លកឡើង ដែលនាំឲ្យមានចលាចល ធ្វើឲ្យមនុស្សជាច្រើនមិនបរិសុទ្ធដោយសារសេចក្ដីទាំងនោះ | |
Hebr | KhmerNT | 12:16 | ចូរប្រយ័ត្ន កុំឲ្យមានអ្នកប្រព្រឹត្ដអំពើអសីលធម៌ខាងផ្លូវភេទ ឬអ្នកមិនកោតខ្លាចព្រះជាម្ចាស់ដូចជាអេសាវ ដែលបានលក់សិទ្ធិកូនច្បងរបស់ខ្លួន ដោយព្រោះអាហារមួយពេលនោះឡើយ | |
Hebr | KhmerNT | 12:17 | ដ្បិតអ្នករាល់គ្នាដឹងថា ក្រោយមក នៅពេលគាត់ចង់បានពរទុកជាមរតក នោះគាត់ក៏ត្រូវបានបដិសេធវិញ ទោះបីគាត់ខំស្វែងរកទាំងស្រក់ទឹកភ្នែកក៏ដោយ ក៏រកឱកាសប្រែចិត្តមិនបានឡើយ។ | |
Hebr | KhmerNT | 12:18 | អ្នករាល់គ្នាមិនបានចូលមកឯភ្នំដែលអាចប៉ះបាន មានភ្លើងឆេះ មានពពកខ្មួលខ្មាញ់ មានផ្សែងងងឹត មានខ្យល់ព្យុះ | |
Hebr | KhmerNT | 12:19 | មានស្នូរត្រែ និងសំឡេងព្រះបន្ទូល ដែលពួកអ្នកឮបានអង្វរសុំកុំឲ្យព្រះអង្គមានបន្ទូលមកពួកគេទៀត | |
Hebr | KhmerNT | 12:20 | ដ្បិតពួកគេមិនអាចស៊ូទ្រាំនឹងសេចក្ដីដែលបានបង្គាប់មកថា សូម្បីតែសត្វដែលប៉ះពាល់ភ្នំ ក៏ត្រូវគប់នឹងដុំថ្មដែរ។ | |
Hebr | KhmerNT | 12:21 | ទិដ្ឋភាពនោះគួរឲ្យភ័យខ្លាចណាស់ បានជាលោកម៉ូសេនិយាយថា ខ្ញុំញ័ររន្ធត់ណាស់។ | |
Hebr | KhmerNT | 12:22 | តែអ្នករាល់គ្នាបានចូលមកឯភ្នំស៊ីយ៉ូន ជាទីក្រុងរបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មរស់ ជាក្រុងយេរូសាឡិមនៅស្ថានសួគ៌ ហើយមានទេវតាជាច្រើនអនេក | |
Hebr | KhmerNT | 12:23 | មានក្រុមជំនុំរបស់ពួកកូនច្បងដែលមានឈ្មោះកត់ទុកនៅស្ថានសួគ៌ជួបជុំគ្នា មានព្រះជាម្ចាស់ដែលជាចៅក្រមរបស់មនុស្សទាំងអស់ មានវិញ្ញាណរបស់ពួកអ្នកសុចរិតដែលបានគ្រប់លក្ខណ៍ហើយ | |
Hebr | KhmerNT | 12:24 | មានព្រះយេស៊ូដែលជាអ្នកសម្រុះសម្រួលកិច្ចព្រមព្រៀងថ្មី ហើយមានឈាមដែលបានប្រោះ គឺជាឈាមដែលបានប្រកាសអំពីសេចក្ដីប្រសើរជាងឈាមរបស់លោកអេបិល។ | |
Hebr | KhmerNT | 12:25 | ចូរប្រយ័ត្ន កុំឲ្យអ្នករាល់គ្នាបដិសេធមិនព្រមស្ដាប់តាមព្រះអង្គដែលមានបន្ទូលឡើយ ដ្បិតនៅពេលពួកអ្នកដែលបដិសេធមិនព្រមស្ដាប់តាមមនុស្សដែលផ្ដល់ពាក្យទូន្មានមកពីព្រះជាម្ចាស់នៅលើផែនដីនេះ មិនអាចគេចផុតពីទោសយ៉ាងហ្នឹងទៅហើយ នោះយើងដែលបែរចេញពីព្រះជាម្ចាស់ដែលមានបន្ទូលពីស្ថានសួគ៌ រឹតតែមិនអាចគេចផុតបានទៅទៀត។ | |
Hebr | KhmerNT | 12:26 | សំឡេងរបស់ព្រះអង្គនៅពេលនោះបានធ្វើឲ្យផែនដីកក្រើក ប៉ុន្ដែឥឡូវនេះ ព្រះអង្គបានសន្យាថា៖ «យើងនឹងធ្វើឲ្យកក្រើកម្ដងទៀត គឺមិនត្រឹមតែផែនដីប៉ុណ្ណោះទេ ផ្ទៃមេឃក៏កក្រើកដែរ»។ | |
Hebr | KhmerNT | 12:27 | ពាក្យថា ម្ដងទៀត បានបញ្ជាក់ថា អ្វីៗដែលកក្រើកនឹងត្រូវរើចេញ គឺជាអ្វីៗដែលត្រូវបានបង្កើតមក ដើម្បីឲ្យអ្វីៗដែលមិនកក្រើកនឹងនៅស្ថិតស្ថេរ។ | |
Hebr | KhmerNT | 12:28 | ដូច្នេះ ដោយព្រោះយើងបានទទួលនគរមួយដែលមិនកក្រើក នោះយើងត្រូវដឹងគុណ ទាំងបម្រើព្រះជាម្ចាស់ឲ្យសព្វព្រះហឫទ័យព្រះអង្គ ដោយចិត្ដគោរពកោតខ្លាច | |
Chapter 13
Hebr | KhmerNT | 13:2 | កុំភ្លេចទទួលភ្ញៀវដោយរាក់ទាក់ ដ្បិតដោយសារការនេះ មានអ្នកខ្លះបានទទួលពួកទេវតាឲ្យស្នាក់នៅទាំងមិនដឹងខ្លួនផង។ | |
Hebr | KhmerNT | 13:3 | ចូរនឹកចាំពីអស់អ្នកដែលជាប់ឃុំឃាំងទុកដូចជាជាប់ឃុំឃាំងជាមួយគេដែរ ហើយចូរនឹកចាំពីអស់អ្នកដែលត្រូវគេធ្វើបាប ទុកដូចជានៅក្នុងរូបកាយនោះដែរ។ | |
Hebr | KhmerNT | 13:4 | ចូរឲ្យមនុស្សគ្រប់គ្នាគោរពការរៀបការ ហើយការរួមដំណេកក៏ត្រូវបរិសុទ្ធដែរ ដ្បិតព្រះជាម្ចាស់នឹងជំនុំជម្រះពួកអ្នកប្រព្រឹត្ដអំពើអសីលធម៌ខាងផ្លូវភេទ និងពួកផិតក្បត់។ | |
Hebr | KhmerNT | 13:5 | ចូរកុំរស់នៅដោយការស្រឡាញ់លុយឡើយ ចូរស្កប់ចិត្តនឹងអ្វីដែលមាននៅពេលនេះចុះ ដ្បិតព្រះអង្គមានបន្ទូលថា៖ «យើងមិនចាកចេញពីអ្នក ហើយក៏មិនបោះបង់អ្នកចោលជាដាច់ខាត»។ | |
Hebr | KhmerNT | 13:6 | ហេតុនេះហើយបានជាយើងនិយាយ ដោយចិត្ដក្លាហានថា៖ «ព្រះអម្ចាស់ជាអ្នកជួយខ្ញុំ ខ្ញុំមិនខ្លាចអ្វីឡើយ តើមនុស្សធ្វើអ្វីខ្ញុំបាន?» | |
Hebr | KhmerNT | 13:7 | ចូរនឹកចាំពីពួកអ្នកដឹកនាំរបស់អ្នករាល់គ្នាដែលបាននិយាយប្រាប់អ្នករាល់គ្នាអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ចូរសង្កេតមើលលទ្ធផលនៃការប្រព្រឹត្ដិរបស់ពួកគេ ហើយត្រាប់តាមជំនឿរបស់ពួកគេចុះ។ | |
Hebr | KhmerNT | 13:9 | កុំបណ្ដោយតាមសេចក្ដីបង្រៀនផ្សេងៗ និងប្លែកៗឡើយ។ ដ្បិតជាការប្រសើរ ដែលតាំងចិត្ដឲ្យខ្ជាប់ខ្ជួនដោយព្រះគុណ មិនមែនដោយអាហារទេ ព្រោះអ្នកដែលប្រព្រឹត្ដបែបនេះ គ្មានប្រយោជន៍អ្វីឡើយ។ | |
Hebr | KhmerNT | 13:10 | យើងមានកន្លែងថ្វាយតង្វាយមួយដែលពួកអ្នកបម្រើនៅក្នុងរោងគ្មានសិទ្ធិបរិភោគអ្វីៗពីកន្លែងថ្វាយតង្វាយនោះឡើយ | |
Hebr | KhmerNT | 13:11 | ដ្បិតសម្ដេចសង្ឃយកឈាមរបស់សត្វទាំងឡាយមកក្នុងទីបរិសុទ្ធទុកជាតង្វាយលោះបាប ប៉ុន្ដែសាកសពរបស់ពួកវាវិញ ត្រូវដុតចោលនៅក្រៅជំរំ | |
Hebr | KhmerNT | 13:12 | ហេតុនេះហើយបានជាព្រះយេស៊ូត្រូវរងទុក្ខនៅក្រៅទ្វារក្រុងដែរ ដើម្បីញែកប្រជារាស្ដ្រជាបរិសុទ្ធដោយឈាមរបស់ព្រះអង្គ | |
Hebr | KhmerNT | 13:13 | ដូច្នេះ ចូរឲ្យយើងចេញទៅឯព្រះអង្គនៅក្រៅជំរំ ទាំងផ្ទុកសេចក្ដីត្មះតិះដៀលរបស់ព្រះអង្គចុះ | |
Hebr | KhmerNT | 13:14 | ដ្បិតនៅផែនដីនេះ យើងគ្មានក្រុងដែលនៅស្ថិតស្ថេរទេ គឺយើងកំពុងស្វែងរកក្រុងដែលនឹងមកដល់។ | |
Hebr | KhmerNT | 13:15 | ដូច្នេះ តាមរយៈព្រះអង្គ ចូរឲ្យយើងថ្វាយការសរសើរជាយញ្ញបូជាដល់ព្រះជាម្ចាស់ជានិច្ច គឺជាផលពីបបូរមាត់ដែលប្រកាសអំពីព្រះនាមរបស់ព្រះអង្គ។ | |
Hebr | KhmerNT | 13:16 | កុំភ្លេចប្រព្រឹត្ដល្អ និងបរិច្ចាកជួយគ្នាឡើយ ដ្បិតព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងយញ្ញបូជាបែបនេះណាស់។ | |
Hebr | KhmerNT | 13:17 | ចូរស្ដាប់បង្គាប់ពួកអ្នកដឹកនាំរបស់អ្នករាល់គ្នា ហើយចុះចូលនឹងអ្នកទាំងនោះចុះ ដ្បិតពួកគេមើលថែព្រលឹងរបស់អ្នករាល់គ្នា ក្នុងនាមជាអ្នកដែលត្រូវរាយរាប់ប្រាប់ព្រះជាម្ចាស់។ ចូរអ្នករាល់គ្នាស្ដាប់បង្គាប់ពួកគេ ដើម្បីឲ្យពួកគេបំពេញមុខងារនេះដោយអំណរ មិនមែនដោយថ្ងូរឡើយ បើមិនដូច្នោះទេ គ្មានប្រយោជន៍សម្រាប់អ្នករាល់គ្នាឡើយ។ | |
Hebr | KhmerNT | 13:18 | សូមអធិស្ឋានសម្រាប់យើងផង ដ្បិតយើងជឿជាក់ថា យើងមានមនសិការល្អ ហើយចង់ប្រព្រឹត្តត្រឹមត្រូវក្នុងគ្រប់ការទាំងអស់។ | |
Hebr | KhmerNT | 13:19 | ជាពិសេស ខ្ញុំអង្វរអ្នករាល់គ្នាឲ្យធ្វើការនេះ ដើម្បីឲ្យខ្ញុំបានវិលត្រលប់មកឯអ្នករាល់គ្នាកាន់តែឆាប់។ | |
Hebr | KhmerNT | 13:20 | សូមឲ្យព្រះជាម្ចាស់នៃសេចក្ដីសុខសាន្ដដែលបានប្រោសព្រះយេស៊ូជាព្រះអម្ចាស់របស់យើង និងជាអ្នកគង្វាលចៀមដ៏ឧត្ដម ឲ្យរស់ពីការសោយទិវង្គតឡើងវិញនោះ | |
Hebr | KhmerNT | 13:21 | ប្រោសអ្នករាល់គ្នាឲ្យបានគ្រប់លក្ខណ៍ក្នុងការល្អគ្រប់យ៉ាងដោយសារឈាមនៃកិច្ចព្រមព្រៀងដ៏អស់កល្បជានិច្ច ដើម្បីឲ្យអ្នករាល់គ្នាធ្វើតាមបំណងរបស់ព្រះអង្គ ដោយព្រះអង្គធ្វើការដែលសព្វព្រះហឫទ័យព្រះអង្គនៅក្នុងយើងតាមរយៈព្រះយេស៊ូគ្រិស្ដ។ សូមឲ្យព្រះអង្គបានប្រកបដោយសិរីរុងរឿងអស់កល្បជានិច្ច! អាម៉ែន! | |
Hebr | KhmerNT | 13:22 | ប៉ុន្ដែបងប្អូនអើយ! ខ្ញុំសូមអង្វរអ្នករាល់គ្នាឲ្យស៊ូទ្រាំស្ដាប់ពាក្យដាស់តឿននេះចុះ ដ្បិតខ្ញុំបានសរសេរមកអ្នករាល់គ្នាដោយសង្ខេបប៉ុណ្ណោះ។ | |
Hebr | KhmerNT | 13:23 | សូមជ្រាបថា គេបានដោះលែងធីម៉ូថេជាបងប្អូនរបស់យើងហើយ បើគាត់មកដល់ឆាប់ៗនេះ ខ្ញុំនឹងមកជួបអ្នករាល់គ្នាជាមួយនឹងគាត់ដែរ។ | |
Hebr | KhmerNT | 13:24 | សូមជម្រាបសួរដល់ពួកអ្នកដឹកនាំរបស់អ្នករាល់គ្នា ព្រមទាំងពួកបរិសុទ្ធទាំងអស់ផង។ ពួកអ្នកដែលមកពីស្រុកអ៊ីតាលីក៏ជម្រាបសួរមកអ្នករាល់គ្នាដែរ។ | |