Toggle notes
Chapter 1
I Co | KhmerNT | 1:1 | ខ្ញុំប៉ូលជាសាវកម្នាក់របស់ព្រះគ្រិស្ដយេស៊ូដែលត្រូវបានត្រាស់ហៅតាមបំណងរបស់ព្រះជាម្ចាស់ ព្រមទាំងលោកសូស្ថេនជាបងប្អូន។ | |
I Co | KhmerNT | 1:2 | ជូនចំពោះក្រុមជំនុំរបស់ព្រះជាម្ចាស់នៅក្រុងកូរិនថូស គឺជូនចំពោះពួកអ្នកដែលត្រូវបានញែកជាបរិសុទ្ធក្នុងព្រះគ្រិស្ដយេស៊ូដែលត្រូវបានត្រាស់ហៅឲ្យធ្វើជាពួកបរិសុទ្ធជាមួយមនុស្សទាំងអស់នៅគ្រប់ទីកន្លែងដែលអំពាវនាវរកព្រះនាមព្រះអម្ចាស់របស់យើង គឺព្រះយេស៊ូគ្រិស្ដដែលជាព្រះអម្ចាស់របស់ពួកគេ និងរបស់យើង។ | |
I Co | KhmerNT | 1:3 | សូមឲ្យព្រះជាម្ចាស់ជាព្រះវរបិតារបស់យើង និងព្រះអម្ចាស់យេស៊ូគ្រិស្ដប្រទានព្រះគុណ និងសេចក្ដីសុខសាន្ដដល់អ្នករាល់គ្នា។ | |
I Co | KhmerNT | 1:4 | ខ្ញុំតែងតែអរព្រះគុណដល់ព្រះជាម្ចាស់របស់ខ្ញុំជានិច្ចសម្រាប់អ្នករាល់គ្នា ចំពោះព្រះគុណរបស់ព្រះជាម្ចាស់ដែលបានប្រទានដល់អ្នករាល់គ្នាក្នុងព្រះគ្រិស្ដយេស៊ូ | |
I Co | KhmerNT | 1:5 | គឺថា ដោយសារព្រះអង្គ អ្នករាល់គ្នាបានចម្រុងចម្រើនក្នុងគ្រប់ការទាំងអស់ គឺទាំងពាក្យសំដី និងចំណេះដឹងគ្រប់យ៉ាង | |
I Co | KhmerNT | 1:7 | ដូច្នេះហើយអ្នករាល់គ្នាមិនខ្វះខាតអំណោយទានណាមួយឡើយ ពេលដែលកំពុងទន្ទឹងរង់ចាំការលេចមករបស់ព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់របស់យើង។ | |
I Co | KhmerNT | 1:8 | ព្រះអង្គនឹងធ្វើឲ្យអ្នករាល់គ្នារឹងមាំដល់ទីបំផុតដោយឥតបន្ទោសបានទៀតផង នៅក្នុងថ្ងៃរបស់ព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់របស់យើង។ | |
I Co | KhmerNT | 1:9 | ព្រះជាម្ចាស់ស្មោះត្រង់ ព្រះអង្គបានត្រាស់ហៅអ្នករាល់គ្នាឲ្យមានសេចក្ដីប្រកបជាមួយនឹងព្រះរាជបុត្រារបស់ព្រះអង្គ គឺព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់របស់យើង។ | |
I Co | KhmerNT | 1:10 | ឥឡូវនេះ បងប្អូនអើយ! ខ្ញុំសូមដាស់តឿនអ្នករាល់គ្នាក្នុងព្រះនាមព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើងថា សូមអ្នករាល់គ្នានិយាយសេចក្ដីតែមួយទាំងអស់គ្នា ហើយកុំមានការបែកបាក់ក្នុងចំណោមអ្នករាល់គ្នាឡើយ ប៉ុន្ដែអ្នករាល់គ្នាត្រូវសាមគ្គីគ្នាដោយមានចិត្ដតែមួយ និងគំនិតតែមួយ។ | |
I Co | KhmerNT | 1:11 | ពីព្រោះបងប្អូនអើយ! មានពួកអ្នកផ្ទះនាងក្លូអេបានប្រាប់ឲ្យខ្ញុំដឹងអំពីអ្នករាល់គ្នាថា មានការឈ្លោះប្រកែកគ្នាក្នុងចំណោមអ្នករាល់គ្នា | |
I Co | KhmerNT | 1:12 | ខ្ញុំនិយាយដូច្នេះ ព្រោះម្នាក់ៗក្នុងចំណោមអ្នករាល់គ្នានិយាយថា ខ្ញុំជាសិស្សរបស់លោកប៉ូល ខ្ញុំជាសិស្សរបស់លោកអ័ប៉ុឡូស ខ្ញុំជាសិស្សរបស់លោកកេផាស ឬខ្ញុំជាសិស្សរបស់ព្រះគ្រិស្ដ។ | |
I Co | KhmerNT | 1:13 | តើព្រះគ្រិស្ដត្រូវបំបែកជាច្រើនចំណែកឬ? តើប៉ូលបានជាប់ឆ្កាងជំនួសអ្នករាល់គ្នាឬ? ឬមួយក៏អ្នករាល់គ្នាបានទទួលពិធីជ្រមុជទឹកក្នុងឈ្មោះប៉ូល? | |
I Co | KhmerNT | 1:14 | ខ្ញុំអរព្រះគុណព្រះជាម្ចាស់ដែលខ្ញុំមិនបានធ្វើពិធីជ្រមុជទឹកឲ្យអ្នកណាក្នុងចំណោមអ្នករាល់គ្នាទេ លើកលែងតែលោកគ្រីសប៉ុស និងលោកកៃយុសប៉ុណ្ណោះ | |
I Co | KhmerNT | 1:15 | ដូច្នេះគ្មានអ្នកណាម្នាក់អាចនិយាយបានថា អ្នករាល់គ្នាបានទទួលពិធីជ្រមុជទឹកក្នុងឈ្មោះខ្ញុំឡើយ។ | |
I Co | KhmerNT | 1:16 | មែនហើយ ខ្ញុំបានធ្វើពិធីជ្រមុជទឹកឲ្យក្រុមគ្រួសារលោកស្ទេផាណាសដែរ ក្រៅពីនេះ ខ្ញុំមិនដឹងថា ខ្ញុំបានធ្វើពិធីជ្រមុជទឹកឲ្យអ្នកណាផ្សេងទៀតទេ។ | |
I Co | KhmerNT | 1:17 | ដ្បិតព្រះគ្រិស្ដមិនបានចាត់ខ្ញុំឲ្យមកធ្វើពិធីជ្រមុជទឹកទេ គឺឲ្យប្រកាសដំណឹងល្អវិញ ហើយមិនមែនដោយពាក្យសំដីដែលប្រកបដោយប្រាជ្ញាទេ ក្រែងលោឈើឆ្កាងរបស់ព្រះគ្រិស្ដគ្មានប្រយោជន៍។ | |
I Co | KhmerNT | 1:18 | ដ្បិតដំណឹងល្អអំពីឈើឆ្កាងជាសេចក្ដីចម្កួតសម្រាប់ពួកអ្នកដែលកំពុងវិនាស ប៉ុន្ដែជាអំណាចរបស់ព្រះជាម្ចាស់សម្រាប់យើង ដែលកំពុងទទួលការសង្គ្រោះ | |
I Co | KhmerNT | 1:19 | ព្រោះមានសេចក្ដីចែងទុកថា៖ «យើងនឹងបំផ្លាញប្រាជ្ញារបស់អ្នកប្រាជ្ញ ហើយបដិសេធចំណេះរបស់មនុស្សឆ្លាតវៃ» | |
I Co | KhmerNT | 1:20 | តើអ្នកប្រាជ្ញនៅឯណា? តើគ្រូវិន័យនៅឯណា? តើអ្នកដេញដោលសម័យនេះនៅឯណា? តើព្រះជាម្ចាស់មិនបានធ្វើឲ្យប្រាជ្ញារបស់លោកិយនេះត្រលប់ជាល្ងង់ខ្លៅទេឬ? | |
I Co | KhmerNT | 1:21 | ដ្បិតដោយសារប្រាជ្ញារបស់ព្រះជាម្ចាស់ហើយ បានជាមនុស្សលោកមិនបានស្គាល់ព្រះជាម្ចាស់ដោយសារប្រាជ្ញារបស់ខ្លួនទេ គឺព្រះជាម្ចាស់សព្វព្រះហឫទ័យសង្គ្រោះពួកអ្នកដែលជឿតាមរយៈសេចក្ដីប្រកាសដ៏លេលានេះ | |
I Co | KhmerNT | 1:23 | រីឯយើងវិញ យើងប្រកាសអំពីព្រះគ្រិស្ដដែលត្រូវគេឆ្កាង ជាសេចក្ដីដែលនាំឲ្យជំពប់ដួលចំពោះជនជាតិយូដា និងជាសេចក្ដីល្ងង់ខ្លៅចំពោះសាសន៍ដទៃ | |
I Co | KhmerNT | 1:24 | ប៉ុន្ដែព្រះគ្រិស្ដជាអំណាចរបស់ព្រះជាម្ចាស់ និងជាប្រាជ្ញារបស់ព្រះជាម្ចាស់សម្រាប់ពួកអ្នកដែលព្រះអង្គត្រាស់ហៅ ទាំងជនជាតិយូដា និងជនជាតិក្រេក | |
I Co | KhmerNT | 1:25 | ពីព្រោះសេចក្ដីល្ងង់ខ្លៅរបស់ព្រះជាម្ចាស់មានប្រាជ្ញាលើសប្រាជ្ញារបស់មនុស្ស ហើយសេចក្ដីកំសោយរបស់ព្រះជាម្ចាស់ ក៏មានកម្លាំងលើសកម្លាំងរបស់មនុស្សដែរ។ | |
I Co | KhmerNT | 1:26 | បងប្អូនអើយ! សូមគិតអំពីការត្រាស់ហៅរបស់អ្នករាល់គ្នាចុះ គឺមិនសូវមានអ្នកប្រាជ្ញខាងឯសាច់ឈាមច្រើនទេ មិនមានអ្នកមានអំណាចច្រើនទេ ហើយក៏មិនមានអ្នកត្រកូលខ្ពង់ខ្ពស់ច្រើនដែរ | |
I Co | KhmerNT | 1:27 | តែព្រះជាម្ចាស់បានជ្រើសរើសពួកល្ងង់ខ្លៅនៅលោកិយនេះដើម្បីធ្វើឲ្យពួកអ្នកប្រាជ្ញមានសេចក្ដីខ្មាស ព្រះអង្គបានជ្រើសរើសពួកកំសោយនៅលោកិយនេះ ដើម្បីធ្វើឲ្យពួកខ្លាំងពូកែមានសេចក្ដីខ្មាស | |
I Co | KhmerNT | 1:28 | ហើយព្រះជាម្ចាស់បានជ្រើសរើសពួកអ្នកទាបថោកនៅលោកិយនេះ និងពួកអ្នកដែលត្រូវគេមើលងាយ ព្រមទាំងអ្វីៗដែលគ្មានដើម្បីលុបបំបាត់អ្វីៗដែលមាន | |
I Co | KhmerNT | 1:30 | ប៉ុន្ដែដោយសារព្រះអង្គ នោះអ្នករាល់គ្នាក៏នៅក្នុងព្រះគ្រិស្ដយេស៊ូដែលបានត្រលប់ជាប្រាជ្ញា មកពីព្រះជាម្ចាស់សម្រាប់យើង ទាំងខាងសេចក្ដីសុចរិត សេចក្ដីបរិសុទ្ធ និងសេចក្ដីប្រោសលោះ | |
Chapter 2
I Co | KhmerNT | 2:1 | បងប្អូនអើយ! កាលខ្ញុំបានមកឯអ្នករាល់គ្នា នោះខ្ញុំមិនបានមកប្រកាសអំពីសេចក្ដីអាថ៌កំបាំងរបស់ព្រះជាម្ចាស់ ដល់អ្នករាល់គ្នាដោយពាក្យសំដីដ៏ឧត្ដម ឬដោយប្រាជ្ញាឡើយ | |
I Co | KhmerNT | 2:2 | ដ្បិតខ្ញុំបានសម្រេចចិត្តថា នៅក្នុងចំណោមអ្នករាល់គ្នា ខ្ញុំមិនស្គាល់អ្វីឡើយ ក្រៅពីព្រះយេស៊ូគ្រិស្ដដែលត្រូវគេឆ្កាង | |
I Co | KhmerNT | 2:3 | ហើយខ្ញុំបានមកនៅជាមួយអ្នករាល់គ្នា ដោយមានសេចក្ដីកំសោយ ភ័យខ្លាច និងញាប់ញ័រក្រៃលែង | |
I Co | KhmerNT | 2:4 | ឯពាក្យសំដី និងការប្រកាសដំណឹងល្អរបស់ខ្ញុំ មិនមែនជាពាក្យសំដីបញ្ចុះបញ្ចូលចេញពីប្រាជ្ញាទេ គឺជាការបើកសំដែងតាមរយៈអំណាចរបស់ព្រះវិញ្ញាណវិញ | |
I Co | KhmerNT | 2:5 | ដើម្បីឲ្យជំនឿរបស់អ្នករាល់គ្នាមិនពឹងផ្អែកលើប្រាជ្ញារបស់មនុស្សឡើយ គឺពឹងផ្អែកលើអំណាចរបស់ព្រះជាម្ចាស់វិញ | |
I Co | KhmerNT | 2:6 | ប៉ុន្ដែយើងនិយាយដោយប្រាជ្ញានៅក្នុងចំណោមពួកអ្នកដែលពេញវ័យខាងជំនឿ តែមិនមែនជាប្រាជ្ញារបស់លោកិយនេះ ឬរបស់ពួកអ្នកគ្រប់គ្រងនៅលោកិយនេះដែលត្រូវសាបសូន្យឡើយ | |
I Co | KhmerNT | 2:7 | គឺយើងនិយាយអំពីប្រាជ្ញារបស់ព្រះជាម្ចាស់ ជាសេចក្ដីអាថ៌កំបាំងលាក់ទុកដែលព្រះជាម្ចាស់បានតម្រូវទុកជាស្រេច តាំងពីមុនកំណើតពិភពលោកសម្រាប់សិរីរុងរឿងរបស់យើង | |
I Co | KhmerNT | 2:8 | គ្មានអ្នកណាម្នាក់ក្នុងចំណោមពួកអ្នកគ្រប់គ្រងនៃលោកិយនេះបានយល់អំពីប្រាជ្ញានេះទេ ព្រោះបើពួកគេយល់មែន នោះពួកគេមុខជាមិនបានឆ្កាងព្រះអម្ចាស់នៃសិរីរុងរឿងឡើយ | |
I Co | KhmerNT | 2:9 | ប៉ុន្ដែដូចមានសេចក្ដីចែងទុកថា៖ «អ្វីដែលភ្នែកមិនដែលឃើញ ត្រចៀកមិនដែលស្តាប់ឮ ហើយចិត្តរបស់មនុស្សមិនដែលនឹកដល់ នោះជាអ្វីដែលព្រះជាម្ចាស់បានរៀបចំទុកសម្រាប់ពួកអ្នកដែលស្រឡាញ់ព្រះអង្គ» | |
I Co | KhmerNT | 2:10 | ព្រះជាម្ចាស់បានបើកសំដែងឲ្យយើងយល់ពីសេចក្ដីនោះតាមរយៈព្រះវិញ្ញាណ ដ្បិតព្រះវិញ្ញាណឈ្វេងយល់គ្រប់ទាំងអស់ សូម្បីតែជម្រៅព្រះហឫទ័យរបស់ព្រះជាម្ចាស់ | |
I Co | KhmerNT | 2:11 | ដ្បិតមានតែវិញ្ញាណនៅក្នុងខ្លួនមនុស្សប៉ុណ្ណោះ ដែលស្គាល់ចិត្ដរបស់មនុស្ស ដូច្នេះក៏គ្មានអ្នកណាម្នាក់ស្គាល់ព្រះហឫទ័យរបស់ព្រះជាម្ចាស់បានដែរ មានតែព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ | |
I Co | KhmerNT | 2:12 | រីឯយើងវិញ យើងមិនបានទទួលវិញ្ញាណរបស់លោកិយទេ គឺទទួលព្រះវិញ្ញាណមកពីព្រះជាម្ចាស់វិញ ដើម្បីឲ្យយើងស្គាល់អ្វីៗដែលព្រះជាម្ចាស់បានប្រទានដល់យើង | |
I Co | KhmerNT | 2:13 | ហើយយើងក៏និយាយអំពីសេចក្ដីទាំងនោះដែរ គឺមិនមែនដោយពាក្យសំដីដែលបានបង្រៀនដោយប្រាជ្ញារបស់មនុស្សទេ គឺដោយពាក្យសំដីដែលព្រះវិញ្ញាណបានបង្រៀនវិញ ហើយក៏ប្រៀបធៀបសេចក្ដីខាងវិញ្ញាណជាមួយសេចក្ដីខាងវិញ្ញាណ | |
I Co | KhmerNT | 2:14 | ប៉ុន្ដែមនុស្សខាងសាច់ឈាមមិនទទួលសេចក្ដីខាងព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ទេ ពីព្រោះសេចក្ដីទាំងនោះជាសេចក្ដីលេលាសម្រាប់គេ ហើយគេក៏មិនអាចយល់បានដែរ ដ្បិតសេចក្ដីទាំងនោះត្រូវវិនិច្ឆ័យខាងវិញ្ញាណ | |
I Co | KhmerNT | 2:15 | រីឯមនុស្សខាងវិញ្ញាណវិនិច្ឆ័យអំពីសេចក្ដីគ្រប់យ៉ាង ប៉ុន្ដែគាត់មិនត្រូវអ្នកណាម្នាក់វិនិច្ឆ័យឡើយ។ | |
Chapter 3
I Co | KhmerNT | 3:1 | បងប្អូនអើយ! ខ្ញុំមិនអាចនិយាយទៅកាន់អ្នករាល់គ្នាដូចជាមនុស្សខាងវិញ្ញាណបានទេ ប៉ុន្ដែត្រូវនិយាយដូចជាមនុស្សខាងសាច់ឈាមវិញ គឺដូចជានិយាយទៅកាន់ទារកនៅក្នុងព្រះគ្រិស្ដ | |
I Co | KhmerNT | 3:2 | ខ្ញុំបានឲ្យទឹកដោះអ្នករាល់គ្នាផឹក មិនមែនអាហាររឹងទេ ដ្បិតអ្នករាល់គ្នាមិនទាន់អាចបរិភោគបានឡើយ ហើយឥឡូវនេះក៏នៅតែមិនអាចដែរ | |
I Co | KhmerNT | 3:3 | ដ្បិតអ្នករាល់គ្នានៅតែជាមនុស្សខាងសាច់ឈាម ព្រោះមានសេចក្ដីច្រណែន និងការឈ្លោះប្រកែកនៅក្នុងចំណោមអ្នករាល់គ្នា។ តើអ្នករាល់គ្នាមិនមែនជាមនុស្សខាងសាច់ឈាម ហើយរស់នៅតាមបែបមនុស្សទេឬ? | |
I Co | KhmerNT | 3:4 | ដ្បិតពេលម្នាក់និយាយថា ខ្ញុំជាសិស្សរបស់លោកប៉ូល ហើយម្នាក់ទៀតថា ខ្ញុំជាសិស្សរបស់លោកអ័ប៉ុឡូស តើអ្នករាល់គ្នាមិនមែនជាមនុស្សទេឬ? | |
I Co | KhmerNT | 3:5 | ដូច្នេះ តើលោកអ័ប៉ុឡូសជាអ្វី? ហើយលោកប៉ូលជាអ្វី? គឺជាអ្នកបម្រើ ដែលនាំឲ្យអ្នករាល់គ្នាជឿ ហើយម្នាក់ៗធ្វើតាមដែលព្រះអម្ចាស់ប្រទានឲ្យ។ | |
I Co | KhmerNT | 3:7 | ដូច្នេះ អ្នកដាំ និងអ្នកស្រោចទឹកមិនសំខាន់ទេ គឺព្រះជាម្ចាស់ដែលជាអ្នកធ្វើឲ្យដុះឡើងទេទើបសំខាន់ | |
I Co | KhmerNT | 3:8 | ឯអ្នកដាំ និងអ្នកស្រោចទឹកដូចគ្នាទេ គឺម្នាក់ៗនឹងទទួលបានរង្វាន់តាមពលកម្មរបស់ខ្លួន | |
I Co | KhmerNT | 3:9 | ដ្បិតយើងជាអ្នកធ្វើការរួមគ្នា រីឯអ្នករាល់គ្នាជាស្រែរបស់ព្រះជាម្ចាស់ និងជាដំណាក់របស់ព្រះជាម្ចាស់។ | |
I Co | KhmerNT | 3:10 | ស្របតាមព្រះគុណរបស់ព្រះជាម្ចាស់ដែលបានប្រទានឲ្យខ្ញុំ ខ្ញុំបានចាក់គ្រឹះដូចជាជាងដ៏ចំណានម្នាក់ ហើយមានអ្នកផ្សេងទៀតសង់ពីលើនោះ ប៉ុន្ដែម្នាក់ៗត្រូវប្រយ័ត្នអំពីរបៀបដែលខ្លួនសង់លើគ្រឹះនោះ | |
I Co | KhmerNT | 3:11 | ដ្បិតគ្មានអ្នកណាម្នាក់អាចចាក់គ្រឹះផ្សេងទៀតបានទេ ក្រៅពីគ្រឹះដែលបានចាក់រួចហើយ គឺជាព្រះយេស៊ូគ្រិស្ដ។ | |
I Co | KhmerNT | 3:12 | បើអ្នកណាម្នាក់យកមាស ប្រាក់ ត្បូងដ៏មានតម្លៃ ឈើ ចំបើង ឬស្បូវ មកសង់លើគ្រឹះនោះ | |
I Co | KhmerNT | 3:13 | កិច្ចការរបស់គេម្នាក់ៗនឹងបង្ហាញឲ្យឃើញ ដ្បិតនឹងធ្វើឲ្យដឹងច្បាស់នៅថ្ងៃចុងក្រោយ ពីព្រោះកិច្ចការនោះត្រូវបង្ហាញឲ្យឃើញតាមរយៈភ្លើង គឺភ្លើងនឹងពិសោធកិច្ចការរបស់គេម្នាក់ៗឲ្យឃើញជាយ៉ាងណា | |
I Co | KhmerNT | 3:14 | បើកិច្ចការរបស់អ្នកណាម្នាក់ដែលបានសង់លើគ្រឹះ នៅស្ថិតស្ថេរ អ្នកនោះនឹងទទួលបានរង្វាន់ | |
I Co | KhmerNT | 3:15 | បើកិច្ចការរបស់អ្នកណាម្នាក់ត្រូវឆេះអស់ អ្នកនោះនឹងត្រូវខាតបង់វិញ ប៉ុន្ដែខ្លួនគាត់នឹងទទួលបានសេចក្ដីសង្គ្រោះដូចជាទើបឆ្លងកាត់ភ្លើងដូច្នេះដែរ | |
I Co | KhmerNT | 3:16 | តើអ្នករាល់គ្នាមិនដឹងទេឬថា អ្នករាល់គ្នាជាព្រះវិហាររបស់ព្រះជាម្ចាស់ ហើយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់គង់នៅក្នុងអ្នករាល់គ្នា? | |
I Co | KhmerNT | 3:17 | បើអ្នកណាម្នាក់បំផ្លាញព្រះវិហាររបស់ព្រះជាម្ចាស់ ព្រះជាម្ចាស់នឹងបំផ្លាញអ្នកនោះ ដ្បិតព្រះវិហាររបស់ព្រះជាម្ចាស់បរិសុទ្ធ គឺជាអ្នករាល់គ្នានេះហើយ។ | |
I Co | KhmerNT | 3:18 | ចូរកុំបញ្ឆោតខ្លួនឯងឡើយ បើអ្នកណាម្នាក់នៅក្នុងចំណោមអ្នករាល់គ្នាស្មានថា ខ្លួនមានប្រាជ្ញានៅក្នុងលោកិយនេះ ចូរឲ្យអ្នកនោះត្រលប់ជាល្ងង់ខ្លៅចុះ ដើម្បីឲ្យគាត់មានប្រាជ្ញា | |
I Co | KhmerNT | 3:19 | ព្រោះប្រាជ្ញារបស់លោកិយនេះ ជាសេចក្ដីល្ងង់ខ្លៅនៅចំពោះព្រះជាម្ចាស់ ដ្បិតមានសេចក្ដីចែងទុកថា៖ «ព្រះអង្គចាប់ពួកអ្នកប្រាជ្ញដោយសារល្បិចកលរបស់គេ» | |
I Co | KhmerNT | 3:20 | ហើយមានចែងទុកទៀតថា៖ «ព្រះអម្ចាស់ជ្រាបថា គំនិតរបស់ពួកអ្នកប្រាជ្ញគ្មានប្រយោជន៍ឡើយ» | |
I Co | KhmerNT | 3:22 | មិនថា លោកប៉ូល លោកអ័ប៉ុឡូស លោកកេផាស ពិភពលោកនេះ ជីវិត សេចក្ដីស្លាប់ អ្វីៗនាបច្ចុប្បន្ន ឬអ្វីៗនាអនាគត គឺជារបស់អ្នករាល់គ្នាទាំងអស់ | |
Chapter 4
I Co | KhmerNT | 4:1 | ដូច្នេះ ចូរឲ្យមនុស្សរាប់យើងទុកដូចជាអ្នកបម្រើរបស់ព្រះគ្រិស្ដ និងជាអ្នកមើលខុសត្រូវលើសេចក្ដីអាថ៌កំបាំងរបស់ព្រះជាម្ចាស់ | |
I Co | KhmerNT | 4:3 | ប៉ុន្ដែវាជារឿងតូចតាចទេសម្រាប់ខ្ញុំ ដែលត្រូវអ្នករាល់គ្នា ឬអ្នកណាម្នាក់នៅសម័យនេះវិនិច្ឆ័យនោះ ដ្បិតខ្ញុំមិនវិនិច្ឆ័យខ្លួនឯងទេ | |
I Co | KhmerNT | 4:4 | ព្រោះខ្ញុំយល់ឃើញថាខ្ញុំគ្មានខុសអ្វីទេ ប៉ុន្ដែខ្ញុំមិនបានរាប់ជាសុចរិតដោយសារការនេះឡើយ គឺព្រះអម្ចាស់ទេជាអ្នកវិនិច្ឆ័យខ្ញុំ | |
I Co | KhmerNT | 4:5 | ដូច្នេះ កុំវិនិច្ឆ័យអ្វីមួយមុនពេលកំណត់ឡើយ លុះត្រាតែព្រះអម្ចាស់យាងមក ព្រះអង្គនឹងបំភ្លឺអស់ទាំងសេចក្ដីលាក់កំបាំងនៅទីងងឹត ហើយបង្ហាញឲ្យឃើញពីបំណងនៅក្នុងចិត្ដរបស់មនុស្ស បន្ទាប់មក ម្នាក់ៗនឹងបានការសរសើរពីព្រះជាម្ចាស់។ | |
I Co | KhmerNT | 4:6 | បងប្អូនអើយ! ខ្ញុំបានប្រើសេចក្ដីទាំងនេះអំពីខ្ញុំ និងលោកអ័ប៉ុឡូសជាឧទាហរណ៍សម្រាប់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នារៀនតាមយើងពីសេចក្ដីដែលថា កុំឲ្យហួសពីសេចក្ដីដែលបានចែងទុក ដើម្បីកុំឲ្យអ្នករាល់គ្នាអួតអំពីមនុស្សម្នាក់ទាស់នឹងមនុស្សម្នាក់ទៀតឡើយ | |
I Co | KhmerNT | 4:7 | ដ្បិតតើអ្នកណាបានធ្វើឲ្យអ្នកខុសប្លែកពីគេ? តើអ្នកមានអ្វី ដែលអ្នកមិនបានទទួល? ចុះបើអ្នកបានទទួលហើយ ហេតុអ្វីបានជាអួតខ្លួន ដូចជាមិនបានទទួលដូច្នេះ? | |
I Co | KhmerNT | 4:8 | អ្នករាល់គ្នាបានស្កប់ស្កល់ហើយ អ្នករាល់គ្នាបានត្រលប់ជាអ្នកមានហើយ អ្នករាល់គ្នាបានសោយរាជ្យហើយ ដោយគ្មានយើង ហើយខ្ញុំចង់ឲ្យអ្នករាល់គ្នាសោយរាជ្យណាស់ ដើម្បីឲ្យយើងបានសោយរាជ្យជាមួយអ្នករាល់គ្នាដែរ | |
I Co | KhmerNT | 4:9 | ព្រោះខ្ញុំគិតថា ព្រះជាម្ចាស់បានដាក់យើងជាពួកសាវកឲ្យនៅក្រោយគេបង្អស់ ដូចជាអ្នកទោសប្រហារជីវិត ព្រោះយើងបានត្រលប់ជាអ្វីដែលល្អមើលសម្រាប់លោកិយនេះ ទាំងពួកទេវតា និងពួកមនុស្ស | |
I Co | KhmerNT | 4:10 | យើងល្ងង់ខ្លៅដោយយល់ដល់ព្រះគ្រិស្ដ ប៉ុន្ដែអ្នករាល់គ្នាឆ្លាតនៅក្នុងព្រះគ្រិស្ដ យើងខ្សោយ ប៉ុន្ដែអ្នករាល់គ្នាខ្លាំងពូកែ អ្នករាល់គ្នារុងរឿង ប៉ុន្ដែយើងអាប់ឱន | |
I Co | KhmerNT | 4:11 | រហូតដល់ឥឡូវនេះ យើងឃ្លានផង ស្រេកផង ហើយនៅអាក្រាត ទាំងត្រូវគេវាយ និងរសាត់អណ្ដែតទៀត | |
I Co | KhmerNT | 4:12 | យើងធ្វើការចិញ្ចឹមជីវិតដោយដៃរបស់ខ្លួន យើងឲ្យពរគេ ពេលគេជេរ យើងស៊ូទ្រាំ ពេលគេបៀតបៀន | |
I Co | KhmerNT | 4:13 | ពេលគេនិយាយបង្ខូចយើង យើងដាស់តឿនគេ ហើយរហូតដល់ពេលនេះ យើងត្រលប់ដូចជាសំរាមនៃលោកិយនេះ និងជាសំណល់នៃអ្វីៗទាំងអស់ | |
I Co | KhmerNT | 4:14 | ខ្ញុំសរសេរសេចក្ដីទាំងនេះមិនមែនឲ្យអ្នករាល់គ្នាខ្មាសទេ ផ្ទុយទៅវិញ ដើម្បីដាស់តឿនអ្នករាល់គ្នា ដូចជាកូនជាទីស្រឡាញ់របស់ខ្ញុំ | |
I Co | KhmerNT | 4:15 | ដ្បិតថ្វីបើនៅក្នុងព្រះគ្រិស្ដ អ្នករាល់គ្នាមានអ្នកមើលថែមួយម៉ឺននាក់ ប៉ុន្ដែគ្មានឪពុកច្រើនទេ គឺខ្ញុំទេដែលបានបង្កើតអ្នករាល់គ្នាក្នុងព្រះគ្រិស្ដយេស៊ូតាមរយៈដំណឹងល្អ | |
I Co | KhmerNT | 4:17 | ដោយហេតុនេះ ខ្ញុំបានចាត់ធីម៉ូថេជាកូនជាទីស្រឡាញ់ និងជាទីទុកចិត្ដរបស់ខ្ញុំនៅក្នុងព្រះអម្ចាស់ឲ្យមកឯអ្នករាល់គ្នា គាត់នឹងរំឭកអ្នករាល់គ្នាអំពីរបៀបរស់នៅរបស់ខ្ញុំនៅក្នុងព្រះគ្រិស្ដយេស៊ូដែលខ្ញុំបានបង្រៀនដល់ក្រុមជំនុំទាំងអស់នៅគ្រប់ទីកន្លែង។ | |
I Co | KhmerNT | 4:19 | ប៉ុន្ដែបើព្រះអម្ចាស់មានបំណង ខ្ញុំនឹងមកជួបអ្នករាល់គ្នាឆាប់ៗនេះ ហើយខ្ញុំចង់ស្គាល់អំណាចរបស់ពួកអ្នកអួតខ្លួនទាំងនោះ គឺមិនមែនពាក្យសំដីរបស់ពួកគេប៉ុណ្ណោះទេ | |
Chapter 5
I Co | KhmerNT | 5:1 | គេបានដឹងឮនៅគ្រប់ទីកន្លែងថា មានអំពើអសីលធម៌ខាងផ្លូវភេទកើតឡើងនៅក្នុងចំណោមអ្នករាល់គ្នា ហើយសូម្បីតែនៅក្នុងចំណោមសាសន៍ដទៃ ក៏មិនដែលមានអំពើអសីលធម៌បែបនេះដែរ គឺដូច្នេះ មានម្នាក់បានយកប្រពន្ធឪពុករបស់ខ្លួន | |
I Co | KhmerNT | 5:2 | ហើយអ្នករាល់គ្នានៅតែអួតខ្លួនទៀត មិនកើតទុក្ខសោះ ព្រោះមនុស្សដែលធ្វើអំពើបែបនេះ ត្រូវតែដកចេញពីក្នុងចំណោមអ្នករាល់គ្នា | |
I Co | KhmerNT | 5:3 | ទោះបីខ្ញុំមិននៅជាមួយអ្នករាល់គ្នាខាងរូបកាយមែន ប៉ុន្ដែខ្ញុំនៅជាមួយអ្នករាល់គ្នាខាងវិញ្ញាណ ខ្ញុំបានថ្កោលទោសអ្នកដែលបានធ្វើអំពើបែបនេះរួចហើយ គឺដូចជាបាននៅជាមួយអ្នករាល់គ្នាដែរ | |
I Co | KhmerNT | 5:4 | ពេលអ្នករាល់គ្នាជួបជុំគ្នានៅក្នុងនាមព្រះយេស៊ូជាព្រះអម្ចាស់របស់យើង នោះវិញ្ញាណរបស់ខ្ញុំក៏នៅជាមួយអ្នករាល់គ្នា ហើយអំណាចរបស់ព្រះយេស៊ូជាព្រះអម្ចាស់របស់យើងក៏នៅជាមួយដែរ | |
I Co | KhmerNT | 5:5 | ដោយបានប្រគល់មនុស្សបែបនេះទៅឲ្យអារក្សសាតាំងដើម្បីឲ្យវិនាសខាងសាច់ឈាម ប៉ុន្ដែវិញ្ញាណរបស់គាត់ទទួលបានសេចក្ដីសង្គ្រោះនៅថ្ងៃរបស់ព្រះអម្ចាស់វិញ។ | |
I Co | KhmerNT | 5:6 | អំនួតរបស់អ្នករាល់គ្នាមិនល្អទេ អ្នករាល់គ្នាមិនដឹងទេឬថា មេនំប៉័ងបន្តិចបន្ដួចធ្វើឲ្យម្សៅទាំងអស់ដោរឡើង | |
I Co | KhmerNT | 5:7 | ចូរសំអាតមេនំប៉័ងចាស់ ដើម្បីឲ្យអ្នករាល់គ្នាត្រលប់ជាដុំម្សៅថ្មីវិញ ដូចជាអ្នករាល់គ្នាគ្មានមេនុំប៉័ងទេ ព្រោះព្រះគ្រិស្ដជាកូនចៀមនៃថ្ងៃបុណ្យរំលងរបស់យើងត្រូវបានគេសម្លាប់ធ្វើជាយញ្ញបូជារួចហើយ | |
I Co | KhmerNT | 5:8 | ដូច្នេះ ចូរឲ្យយើងធ្វើពិធីបុណ្យនេះដោយនំប៉័ងនៃចិត្ដបរិសុទ្ធ និងសេចក្ដីពិតដែលគ្មានមេនំប៉័ង គឺមិនមែនដោយមេនំប៉័ងចាស់ ឬមេនំប៉័ងនៃសេចក្ដីអាក្រក់ និងសេចក្ដីព្យាបាទឡើយ។ | |
I Co | KhmerNT | 5:9 | នៅក្នុងសំបុត្រ ខ្ញុំបានសរសេរប្រាប់អ្នករាល់គ្នា កុំឲ្យមានទំនាក់ទំនងជាមួយមនុស្សប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ | |
I Co | KhmerNT | 5:10 | គឺមិនមែនសំដៅលើមនុស្សប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទទាំងអស់នៅលោកិយនេះ ឬមនុស្សលោភលន់ មនុស្សបោកប្រាស់ និងអ្នកថ្វាយបង្គំរូបព្រះនោះឡើយ បើដូច្នោះមែន អ្នករាល់គ្នាត្រូវចេញពីលោកិយនេះទៅ! | |
I Co | KhmerNT | 5:11 | ប៉ុន្ដែពេលនេះ ខ្ញុំសរសេរប្រាប់អ្នករាល់គ្នាថា កុំឲ្យមានទំនាក់ទំនងជាមួយអ្នកណាម្នាក់ ដែលគេហៅថាជាបងប្អូន ប៉ុន្ដែជាមនុស្សប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ មនុស្សលោភលន់ អ្នកថ្វាយបង្គំរូបព្រះ អ្នកជេរប្រមាថ មនុស្សប្រមឹក មនុស្សបោកប្រាស់ គឺមិនត្រូវបរិភោគជាមួយមនុស្សបែបនេះឡើយ | |
I Co | KhmerNT | 5:12 | តើខ្ញុំត្រូវវិនិច្ឆ័យពួកអ្នកក្រៅដើម្បីអ្វី ម្ដេចអ្នករាល់គ្នាមិនវិនិច្ឆ័យពួកអ្នកខាងក្នុងដូច្នេះ? | |
Chapter 6
I Co | KhmerNT | 6:1 | បើអ្នកណាម្នាក់នៅក្នុងចំណោមអ្នករាល់គ្នាមានជម្លោះជាមួយអ្នកដទៃ ម្ដេចក៏ហ៊ានឲ្យគេជំនុំជម្រះនៅចំពោះមុខមនុស្សទុច្ចរិត ប៉ុន្ដែមិនហ៊ាននៅចំពោះមុខពួកបរិសុទ្ធដូច្នេះ | |
I Co | KhmerNT | 6:2 | ឬមួយអ្នករាល់គ្នាមិនដឹងថា ពួកបរិសុទ្ធនឹងជំនុំជម្រះលោកិយនេះ ដូច្នេះបើលោកិយនេះត្រូវអ្នករាល់គ្នាជំនុំជម្រះទៅហើយ តើអ្នករាល់គ្នាគ្មានសមត្ថភាពក្នុងការជំនុំជម្រះរឿងកំប៉ិចកំប៉ុកឬ? | |
I Co | KhmerNT | 6:3 | តើអ្នករាល់គ្នាមិនដឹងទេឬថា យើងនឹងជំនុំជម្រះពួកទេវតាដែរ កុំថាឡើយបញ្ហានៃជីវិតនេះ។ | |
I Co | KhmerNT | 6:4 | ចុះបើអ្នករាល់គ្នាមានរឿងក្តីនៅក្នុងជីវិតនេះមែន តើអ្នករាល់គ្នាឲ្យពួកអ្នកដែលក្រុមជំនុំមើលងាយកាត់ក្ដីឲ្យឬ? | |
I Co | KhmerNT | 6:5 | ខ្ញុំនិយាយដូច្នេះ ដើម្បីឲ្យអ្នករាល់គ្នាខ្មាស។ តើនៅក្នុងចំណោមអ្នករាល់គ្នា គ្មានអ្នកណាម្នាក់ឈ្លាសវៃអាចនឹងជំនុំជម្រះឲ្យបងប្អូនឯងបានទេឬ? | |
I Co | KhmerNT | 6:7 | ដូច្នេះកាលអ្នករាល់គ្នាមានរឿងក្ដីនឹងគ្នាឯង នោះអ្នករាល់គ្នាមានកំហុសទាំងស្រុងរួចទៅហើយ។ ហេតុអ្វីមិនឲ្យគេធ្វើខុសលើទៅ ហេតុអ្វីមិនឲ្យគេគៃបន្លំលើទៅ | |
I Co | KhmerNT | 6:8 | ដ្បិតអ្នករាល់គ្នាក៏ធ្វើខុស ហើយក៏គៃបន្លំដែរ គឺធ្វើបែបនេះដល់បងប្អូនឯងទៀតផង។ | |
I Co | KhmerNT | 6:9 | ឬមួយអ្នករាល់គ្នាមិនដឹងថា មនុស្សទុច្ចរិតនឹងមិនទទួលបាននគរព្រះជាម្ចាស់ទុកជាមរតកទេឬ ចូរកុំឲ្យចាញ់បញ្ឆោតឡើយ ទាំងមនុស្សប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ អ្នកថ្វាយបង្គំរូបព្រះ ពួកផិតក្បត់ ពួកមនុស្សរួមភេទជាមួយភេទដូចគ្នា | |
I Co | KhmerNT | 6:10 | ពួកចោរ ពួកមនុស្សលោភ ពួកមនុស្សប្រមឹក ពួកប្រមាថគេ ព្រមទាំងពួកមនុស្សបោកប្រាស់ នឹងមិនទទួលបាននគរព្រះជាម្ចាស់ទុកជាមរតកឡើយ | |
I Co | KhmerNT | 6:11 | ហើយបងប្អូនខ្លះក៏ធ្លាប់ជាមនុស្សបែបនោះដែរ ប៉ុន្ដែត្រូវបានលាងសំអាត និងត្រូវបានញែកជាបរិសុទ្ធ ព្រមទាំងត្រូវបានរាប់ជាសុចរិតដោយសារព្រះនាមព្រះអម្ចាស់យេស៊ូគ្រិស្ដ និងដោយសារព្រះវិញ្ញាណនៃព្រះជាម្ចាស់របស់យើង | |
I Co | KhmerNT | 6:12 | ខ្ញុំមានសិទ្ធិធ្វើអ្វីៗទាំងអស់ ប៉ុន្ដែមិនមែនអ្វីៗទាំងអស់សុទ្ធតែមានប្រយោជន៍ទេ ខ្ញុំមានសិទ្ធិធ្វើអ្វីៗទាំងអស់មែន ប៉ុន្ដែខ្ញុំមិនឲ្យអ្វីមួយគ្រប់គ្រងលើខ្ញុំបានឡើយ។ | |
I Co | KhmerNT | 6:13 | អាហារសម្រាប់ក្រពះ ហើយក្រពះក៏សម្រាប់អាហារដែរ ប៉ុន្ដែព្រះជាម្ចាស់នឹងបំផ្លាញរបស់ទាំងពីរនេះ រីឯរូបកាយវិញមិនមែនសម្រាប់អំពើអសីលធម៌ខាងផ្លូវភេទទេ គឺសម្រាប់ព្រះអម្ចាស់ ហើយព្រះអម្ចាស់ក៏សម្រាប់រូបកាយដែរ។ | |
I Co | KhmerNT | 6:14 | ព្រះជាម្ចាស់ដែលបានប្រោសព្រះអម្ចាស់ឲ្យរស់ឡើងវិញនឹងប្រោសយើងឲ្យរស់ឡើងវិញ ដោយសារអំណាចរបស់ព្រះអង្គដែរ | |
I Co | KhmerNT | 6:15 | តើអ្នករាល់គ្នាមិនដឹងទេឬថា រូបកាយរបស់អ្នករាល់គ្នាជាអវយវៈរបស់ព្រះគ្រិស្ដ? ដូច្នេះ តើគួរឲ្យខ្ញុំយកអវយវៈរបស់ព្រះគ្រិស្ដធ្វើជាអវយវៈរបស់ស្ដ្រីពេស្យាបានឬ? ទេ មិនបានជាដាច់ខាត | |
I Co | KhmerNT | 6:16 | ឬមួយអ្នករាល់គ្នាមិនដឹងថា អ្នកដែលរួមរ័កជាមួយស្រ្តីពេស្យា មានរូបកាយតែមួយជាមួយនាង ដ្បិតមានសេចក្ដីចែងទុកថា៖ «អ្នកទាំងពីរនឹងត្រលប់ជារូបកាយតែមួយ» | |
I Co | KhmerNT | 6:18 | ចូររត់គេចពីអំពើអសីលធម៌ខាងផ្លូវភេទ។ បាបទាំងឡាយដែលមនុស្សប្រព្រឹត្ត គឺនៅក្រៅរូបកាយទេ ប៉ុន្ដែអ្នកដែលប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ ធ្វើបាបទាស់នឹងរូបកាយរបស់ខ្លួនហើយ | |
I Co | KhmerNT | 6:19 | ឬមួយអ្នករាល់គ្នាមិនដឹងថា រូបកាយរបស់អ្នករាល់គ្នាជាព្រះវិហាររបស់ព្រះវិញ្ញាណបរិសុទ្ធដែលនៅក្នុងអ្នករាល់គ្នា គឺជាព្រះវិញ្ញាណដែលអ្នករាល់គ្នាបានទទួលពីព្រះជាម្ចាស់ ដូច្នេះ អ្នករាល់គ្នាមិនមែនជារបស់ខ្លួនឯងទៀតទេ | |
Chapter 7
I Co | KhmerNT | 7:1 | ចំពោះសេចក្ដីដែលអ្នករាល់គ្នាបានសរសេរមកនោះ ជាការប្រសើរដែលមនុស្សប្រុសមិនប៉ះពាល់ស្រី | |
I Co | KhmerNT | 7:2 | ប៉ុន្ដែដើម្បីចៀសវាងអំពើអសីលធម៌ខាងផ្លូវភេទ ចូរឲ្យបុរសម្នាក់ៗមានប្រពន្ធជារបស់ខ្លួនចុះ ហើយស្ដ្រីម្នាក់ៗក៏ត្រូវមានប្តីជារបស់ខ្លួនដែរ | |
I Co | KhmerNT | 7:3 | ប្ដីត្រូវបំពេញកាតព្វកិច្ចជាប្ដីចំពោះប្រពន្ធរបស់ខ្លួន រីឯប្រពន្ធក៏ត្រូវធ្វើដូច្នោះ ចំពោះប្ដីខ្លួនវិញដែរ | |
I Co | KhmerNT | 7:4 | ប្រពន្ធគ្មានសិទ្ធិអំណាចលើរូបកាយរបស់ខ្លួនទៀតឡើយ ប៉ុន្ដែគឺប្ដីវិញ រីឯប្ដីក៏គ្មានសិទ្ធិអំណាចលើរូបកាយរបស់ខ្លួនដែរ ប៉ុន្ដែគឺប្រពន្ធវិញ | |
I Co | KhmerNT | 7:5 | កុំឲ្យបង្អត់គ្នាឡើយ លើកលែងតែមានការយល់ព្រមជាមួយគ្នា ដើម្បីញែកពេលមួយអធិស្ឋាន រួចហើយត្រូវនៅជាមួយគ្នាវិញ ក្រែងលោអារក្សសាតាំងល្បួងអ្នករាល់គ្នាដោយព្រោះតែទប់ចិត្ដមិនបាន | |
I Co | KhmerNT | 7:7 | ខ្ញុំចង់ឲ្យមនុស្សទាំងអស់ដូចជាខ្ញុំដែរ ប៉ុន្ដែម្នាក់ៗមានអំណោយទានមកពីព្រះជាម្ចាស់រៀងៗខ្លួន គឺម្នាក់បែបនេះ ហើយម្នាក់ទៀតបែបនោះ | |
I Co | KhmerNT | 7:8 | ប៉ុន្ដែខ្ញុំសូមប្រាប់ដល់ពួកអ្នកនៅលីវ និងពួកស្រ្ដីមេម៉ាយថា ប្រសិនបើពួកគេនៅដូចជាខ្ញុំបាន នោះប្រសើរសម្រាប់ពួកគេហើយ | |
I Co | KhmerNT | 7:9 | ប៉ុន្ដែប្រសិនបើពួកគេទប់ចិត្ដមិនបានទេ ចូររៀបការចុះ ព្រោះបើរៀបការ នោះប្រសើរជាងទុកឲ្យតណ្ហាដុតរោល | |
I Co | KhmerNT | 7:10 | ប៉ុន្ដែចំពោះពួកអ្នកដែលរៀបការហើយ ខ្ញុំសូមដាស់តឿនតាមបង្គាប់ព្រះអម្ចាស់ មិនមែនខ្ញុំទេ គឺថា ប្រពន្ធមិនត្រូវបែកពីប្ដីឡើយ | |
I Co | KhmerNT | 7:11 | ប៉ុន្ដែបើនាងត្រូវបែកពីប្ដីមែន ចូរឲ្យនាងរស់នៅដោយមិនរៀបការទៀត ឬត្រូវផ្សះផ្សាជាមួយប្ដីវិញ រីឯប្ដីមិនត្រូវបោះបង់ប្រពន្ធឡើយ | |
I Co | KhmerNT | 7:12 | ប៉ុន្ដែសម្រាប់អ្នកផ្សេងទៀត ខ្ញុំសូមប្រាប់ថា សេចក្ដីនេះមិនមែនព្រះអម្ចាស់មានបន្ទូលទេ គឺខ្ញុំ ប្រសិនបើបងប្អូនណាម្នាក់មានប្រពន្ធដែលមិនជឿ ហើយនាងពេញចិត្ដរស់នៅជាមួយគាត់ ចូរកុំបោះបង់នាងឡើយ | |
I Co | KhmerNT | 7:13 | រីឯប្រពន្ធវិញ បើមានប្ដីដែលមិនជឿ ហើយបុរសនោះពេញចិត្ដរស់នៅជាមួយនាង ចូរកុំបោះបង់ប្ដីឡើយ | |
I Co | KhmerNT | 7:14 | ដ្បិតប្ដីដែលមិនជឿត្រូវបានញែកជាបរិសុទ្ធដោយសារប្រពន្ធ រីឯប្រពន្ធដែលមិនជឿក៏ត្រូវបានញែកជាបរិសុទ្ធដោយសារប្ដីដែរ បើមិនដូច្នោះទេ កូនរបស់អ្នករាល់គ្នាមិនបរិសុទ្ធឡើយ ប៉ុន្ដែពេលនេះពួកគេបរិសុទ្ធហើយ | |
I Co | KhmerNT | 7:15 | ផ្ទុយទៅវិញ បើអ្នកមិនជឿចង់បែកដោយខ្លួនឯង ចូរឲ្យគេបែកចុះ នោះបងប្អូនប្រុសស្រីមិនជាប់នៅក្នុងចំណងបែបនេះទៀតឡើយ ប៉ុន្ដែព្រះជាម្ចាស់បានត្រាស់ហៅអ្នករាល់គ្នាមកក្នុងសេចក្ដីសុខសាន្ត។ | |
I Co | KhmerNT | 7:16 | ឱស្រ្ដីជាប្រពន្ធអើយ! តើអ្នកដឹងយ៉ាងដូចម្ដេចថា អ្នកនឹងសង្គ្រោះប្ដីរបស់អ្នកបាន? ឱបុរសជាប្ដីអើយ! តើអ្នកដឹងយ៉ាងដូចម្ដេចថា អ្នកនឹងសង្គ្រោះប្រពន្ធរបស់អ្នកបាន? | |
I Co | KhmerNT | 7:17 | ចូរឲ្យម្នាក់ៗរស់នៅដូចដែលព្រះអម្ចាស់បានចែកឲ្យ និងដូចដែលព្រះអម្ចាស់បានត្រាស់ហៅម្នាក់ៗចុះ ហើយខ្ញុំបង្គាប់បែបនេះនៅគ្រប់ក្រុមជំនុំទាំងអស់។ | |
I Co | KhmerNT | 7:18 | អ្នកណាដែលព្រះជាម្ចាស់ត្រាស់ហៅនៅពេលកាត់ស្បែករួចហើយ ចូរកុំឲ្យអ្នកនោះបំបាត់ស្នាមឡើយ រីឯអ្នកណាដែលព្រះជាម្ចាស់ត្រាស់ហៅនៅពេលមិនទាន់កាត់ស្បែក ចូរកុំឲ្យកាត់ស្បែកឡើយ | |
I Co | KhmerNT | 7:19 | ការកាត់ស្បែក ឬការមិនកាត់ស្បែកមិនសំខាន់អ្វីឡើយ ប៉ុន្ដែការដែលសំខាន់ គឺធ្វើតាមបញ្ញត្ដិរបស់ព្រះជាម្ចាស់ | |
I Co | KhmerNT | 7:20 | ព្រះជាម្ចាស់ត្រាស់ហៅម្នាក់ៗនៅក្នុងសណ្ឋានយ៉ាងណា ចូរឲ្យរស់នៅក្នុងសណ្ឋាននោះទៀតចុះ | |
I Co | KhmerNT | 7:21 | តើព្រះជាម្ចាស់ត្រាស់ហៅអ្នក ពេលអ្នកជាបាវបម្រើឬ? ចូរកុំខ្វល់ឡើយ ប៉ុន្ដែបើអ្នកអាចត្រលប់ជាមានសេរីភាពបាន នោះចូរធ្វើចុះ | |
I Co | KhmerNT | 7:22 | ដ្បិតនៅក្នុងព្រះអម្ចាស់អ្នកដែលបានទទួលការត្រាស់ហៅ នៅពេលជាបាវបម្រើ អ្នកនោះជាអ្នកមានសេរីភាពរបស់ព្រះអម្ចាស់ ដូចគ្នាដែរ អ្នកដែលបានទទួលការត្រាស់ហៅ នៅពេលជាអ្នកមានសេរីភាព អ្នកនោះជាបាវបម្រើរបស់ព្រះគ្រិស្ដ | |
I Co | KhmerNT | 7:23 | ព្រះអង្គបានបង់ថ្លៃលោះអ្នករាល់គ្នារួចហើយ ចូរកុំធ្វើជាបាវបម្រើរបស់មនុស្សទៀតឡើយ | |
I Co | KhmerNT | 7:24 | បងប្អូនអើយ! ព្រះជាម្ចាស់ត្រាស់ហៅបងប្អូនម្នាក់ៗនៅក្នុងសណ្ឋានយ៉ាងណា ចូរឲ្យរស់នៅក្នុងសណ្ឋាននោះទៀតចុះ នៅចំពោះព្រះជាម្ចាស់។ | |
I Co | KhmerNT | 7:25 | រីឯមនុស្សមិនទាន់រៀបការ ខ្ញុំគ្មានសេចក្ដីបង្គាប់មកពីព្រះអម្ចាស់ទេ ប៉ុន្ដែខ្ញុំជូនគំនិតក្នុងនាមជាមនុស្សស្មោះត្រង់ដោយសារព្រះអម្ចាស់មេត្តា | |
I Co | KhmerNT | 7:26 | ខ្ញុំគិតដូច្នេះថា ដែលមនុស្សនៅបែបនេះនោះល្អហើយ ដោយព្រោះការលំបាកនាពេលបច្ចុប្បន្ន។ | |
I Co | KhmerNT | 7:27 | បើអ្នកមានប្រពន្ធហើយ ចូរកុំរកផ្លូវលែងលះ បើអ្នកមិនទាន់មានប្រពន្ធទេ ចូរកុំយកប្រពន្ធ | |
I Co | KhmerNT | 7:28 | ប៉ុន្ដែទោះបីអ្នករៀបការមែនក៏ដោយ អ្នកមិនបានធ្វើបាបទេ ហើយទោះបីស្រីក្រមុំរៀបការ នាងក៏មិនធ្វើបាបដែរ ប៉ុន្ដែមនុស្សបែបនេះនឹងមានសេចក្ដីវេទនាខាងឯសាច់ឈាម ដូច្នេះខ្ញុំចង់ឲ្យអ្នករាល់គ្នាចៀសផុតពីសេចក្ដីវេទនានោះ។ | |
I Co | KhmerNT | 7:29 | បងប្អូនអើយ! ខ្ញុំប្រាប់អំពីសេចក្ដីនេះថា ពេលវេលាកៀកណាស់ហើយ ដូច្នេះអ្នកមានប្រពន្ធគួរនៅដូចជាគ្មានប្រពន្ធ ចាប់ពីពេលនេះតទៅ | |
I Co | KhmerNT | 7:30 | អ្នកយំសោកដូចជាមិនយំសោក អ្នកត្រេកអរដូចជាមិនត្រេកអរ ហើយអ្នកដែលទិញដូចជាមិនមានអ្វីសោះ | |
I Co | KhmerNT | 7:31 | រីឯអ្នកដែលប្រើលោកិយដូចជាមិនបានប្រើសោះ ដ្បិតលោកិយនាពេលបច្ចុប្បន្ននេះនឹងកន្លងផុតទៅ | |
I Co | KhmerNT | 7:32 | ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាខ្វល់ខ្វាយទេ អ្នកដែលគ្មានប្រពន្ធ គេខ្វល់ខ្វាយតែនឹងកិច្ចការរបស់ព្រះអម្ចាស់ គឺធ្វើយ៉ាងណាឲ្យគាប់ព្រះហឫទ័យព្រះអម្ចាស់ប៉ុណ្ណោះ | |
I Co | KhmerNT | 7:33 | រីឯអ្នកដែលមានប្រពន្ធ គេខ្វល់ខ្វាយតែនឹងកិច្ចការនៅលោកិយនេះ គឺធ្វើយ៉ាងណាឲ្យគាប់ចិត្ដប្រពន្ធប៉ុណ្ណោះ | |
I Co | KhmerNT | 7:34 | ហើយគេមានចិត្ដបែងចែក។ រីឯស្រ្ដីដែលគ្មានប្ដី និងស្រីក្រមុំវិញ គេខ្វល់ខ្វាយតែនឹងកិច្ចការរបស់ព្រះអម្ចាស់ ដើម្បីឲ្យនាងបានបរិសុទ្ធទាំងរូបកាយ និងវិញ្ញាណ ប៉ុន្ដែស្រ្ដីដែលមានប្ដី គេខ្វល់ខ្វាយតែនឹងកិច្ចការនៅលោកិយនេះ គឺធ្វើយ៉ាងណាឲ្យគាប់ចិត្ដប្ដីប៉ុណ្ណោះ។ | |
I Co | KhmerNT | 7:35 | ខ្ញុំនិយាយបែបនេះ ដើម្បីជាប្រយោជន៍សម្រាប់អ្នករាល់គ្នាផ្ទាល់ មិនមែនដាក់អន្ទាក់អ្នករាល់គ្នាទេ គឺនិយាយអំពីអ្វីដែលថ្លៃថ្លា និងការបម្រើព្រះអម្ចាស់ដោយគ្មានកង្វល់ | |
I Co | KhmerNT | 7:36 | ប៉ុន្ដែបើអ្នកណាម្នាក់គិតថាខ្លួនប្រព្រឹត្ដមិនសមរម្យចំពោះគូដណ្ដឹងរបស់ខ្លួន ហើយបើនាងហួសវ័យ ចូរឲ្យគាត់ធ្វើតាមបំណងរបស់គាត់ចុះ គឺរៀបការនឹងនាង ដ្បិតគាត់មិនធ្វើបាបទេ។ | |
I Co | KhmerNT | 7:37 | ប៉ុន្ដែអ្នកណាដែលឈរមាំមួននៅក្នុងចិត្ដ គ្មានការបង្ខិតបង្ខំ ប៉ុន្ដែអាចគ្រប់គ្រងលើចំណង់របស់ខ្លួនបាន ព្រមទាំងបានសម្រេចចិត្ដថា នឹងទុកឲ្យគូដណ្ដឹងនៅក្រមុំ គាត់ធ្វើប្រសើរហើយ | |
I Co | KhmerNT | 7:38 | ដូច្នេះ អ្នកដែលរៀបការនឹងគូដណ្ដឹង នោះធ្វើបានប្រសើរហើយ ប៉ុន្ដែអ្នកដែលមិនរៀបការ នោះធ្វើបានកាន់តែប្រសើរជាង។ | |
I Co | KhmerNT | 7:39 | ដរាបណាប្ដីនៅរស់ ប្រពន្ធជាប់ចំណងនឹងប្ដី ប៉ុន្ដែបើប្ដីស្លាប់ នាងមានសេរីភាពរៀបការនឹងអ្នកដែលនាងចង់រៀបការ គឺនៅក្នុងព្រះអម្ចាស់តែប៉ុណ្ណោះ | |
Chapter 8
I Co | KhmerNT | 8:1 | ឥឡូវនេះ ចំពោះសំណែនដល់រូបព្រះ យើងដឹងថា យើងចេះដឹងទាំងអស់គ្នាហើយ។ ការចេះដឹងនាំឲ្យអួតខ្លួន ប៉ុន្ដែសេចក្ដីស្រឡាញ់នាំឲ្យស្អាងចិត្ដ។ | |
I Co | KhmerNT | 8:2 | បើអ្នកណាម្នាក់ស្មានថាខ្លួនចេះអ្វីមួយ អ្នកនោះមិនទាន់ចេះតាមដែលខ្លួនត្រូវចេះទេ | |
I Co | KhmerNT | 8:4 | ដូច្នេះចំពោះការបរិភោគសំណែនដល់រូបព្រះ គឺយើងដឹងហើយថា រូបព្រះនៅក្នុងលោកិយនេះគ្មានបានការអ្វីឡើយ ហើយយើងដឹងទៀតថា ក្រៅពីព្រះជាម្ចាស់ គ្មានព្រះឯណាទៀតឡើយ | |
I Co | KhmerNT | 8:5 | ដ្បិតទោះបីជាមានអ្វីៗដែលគេហៅថាព្រះ ទាំងនៅលើមេឃ ឬនៅលើដី ហើយទោះបីជាមានព្រះច្រើន និងព្រះអម្ចាស់ច្រើនក៏ដោយ | |
I Co | KhmerNT | 8:6 | ក៏យើងមានព្រះជាម្ចាស់តែមួយប៉ុណ្ណោះ គឺជាព្រះវរបិតាដែលបានបង្កើតរបស់សព្វសារពើ ព្រមទាំងយើងដែលសម្រាប់ព្រះអង្គដែរ ហើយយើងមានព្រះអម្ចាស់យេស៊ូគ្រិស្ដតែមួយប៉ុណ្ណោះ ដែលរបស់សព្វសារពើបានកើតមកដោយសារព្រះអង្គ ហើយយើងក៏កើតមកដោយសារព្រះអង្គដែរ | |
I Co | KhmerNT | 8:7 | ប៉ុន្ដែមិនមែនមនុស្សទាំងអស់មានការចេះដឹងបែបនេះទេ ដ្បិតមានអ្នកខ្លះ ដោយសារតែធ្លាប់ថ្វាយបង្គំរូបព្រះរហូតដល់ពេលនេះ បានជាគេបរិភោគសំណែនដល់រូបព្រះ ដូច្នេះហើយមនសិការទន់ខ្សោយរបស់គេត្រលប់ជាស្មោកគ្រោក។ | |
I Co | KhmerNT | 8:8 | ប៉ុន្ដែអាហារមិនធ្វើឲ្យយើងឃ្លាតឆ្ងាយពីព្រះជាម្ចាស់ឡើយ ដ្បិតទោះបីយើងមិនបរិភោគ ក៏មិនអាក្រក់ជាងមុន ហើយបើយើងបរិភោគនោះ ក៏មិនប្រសើរជាងមុនដែរ | |
I Co | KhmerNT | 8:9 | ប៉ុន្ដែចូរប្រយ័ត្នក្រែងលោ សិទ្ធិរបស់អ្នករាល់គ្នានេះត្រលប់ជាធ្វើឲ្យពួកអ្នកទន់ខ្សោយជំពប់ដួលតាមរបៀបណាមួយ | |
I Co | KhmerNT | 8:10 | ដ្បិតបើអ្នកណាឃើញអ្នក ជាមនុស្សដែលមានការចេះដឹងកំពុងអង្គុយបរិភោគនៅក្នុងវិហារដែលមានរូបព្រះ តើមនសិការទន់ខ្សោយរបស់គេមិនលើកទឹកចិត្តគេឲ្យបរិភោគសំណែនដែរទេឬ? | |
I Co | KhmerNT | 8:11 | ដូច្នេះអ្នកទន់ខ្សោយ គឺបងប្អូនដែលព្រះគ្រិស្ដបានសោយទិវង្គតជំនួសនោះ ត្រូវវិនាសដោយសារការចេះដឹងរបស់អ្នកហើយ។ | |
I Co | KhmerNT | 8:12 | ដោយសារអ្នករាល់គ្នាធ្វើបាបទាស់នឹងបងប្អូន ហើយធ្វើឲ្យមនសិការទន់ខ្សោយរបស់ពួកគេរបួស នោះអ្នករាល់គ្នាធ្វើបាបទាស់នឹងព្រះគ្រិស្ដហើយ | |
Chapter 9
I Co | KhmerNT | 9:1 | តើខ្ញុំគ្មានសេរីភាពទេឬ? តើខ្ញុំមិនមែនជាសាវកទេឬ? តើខ្ញុំមិនបានឃើញព្រះយេស៊ូជាព្រះអម្ចាស់របស់យើងទេឬ? តើអ្នករាល់គ្នាមិនមែនជាស្នាដៃរបស់ខ្ញុំនៅក្នុងព្រះអម្ចាស់ទេឬ? | |
I Co | KhmerNT | 9:2 | ទោះបីខ្ញុំមិនមែនជាសាវកសម្រាប់អ្នកដទៃក៏ដោយ ក៏ខ្ញុំជាសាវកសម្រាប់អ្នករាល់គ្នាដែរ ព្រោះអ្នករាល់គ្នាជាត្រាសំគាល់តួនាទីជាសាវករបស់ខ្ញុំនៅក្នុងព្រះអម្ចាស់។ | |
I Co | KhmerNT | 9:5 | តើយើងគ្មានសិទ្ធិនាំប្រពន្ធដែលជាអ្នកជឿទៅជាមួយដូចជាពួកសាវកផ្សេងទៀត ឬដូចជាបងប្អូនរបស់ព្រះអម្ចាស់ និងដូចជាលោកកេផាសទេឬ? | |
I Co | KhmerNT | 9:7 | មិនដែលមានអ្នកណាធ្វើទាហាន ហើយបើកប្រាក់ខែពីខ្លួនឯងទេ ក៏មិនដែលមានអ្នកណាដាំទំពាំងបាយជូរនៅចម្ការ ហើយមិនបានបរិភោគផ្លែវាដែរ រួចក៏មិនដែលមានអ្នកណាឃ្វាលហ្វូងសត្វ ហើយមិនបានផឹកទឹកដោះរបស់វាឡើយ។ | |
I Co | KhmerNT | 9:8 | ខ្ញុំនិយាយសេចក្ដីទាំងនេះមិនមែនតាមបែបមនុស្សទេ ហើយតើគម្ពីរវិន័យមិនបាននិយាយអំពីសេចក្ដីទាំងនេះដែរទេឬ? | |
I Co | KhmerNT | 9:9 | ដ្បិតនៅក្នុងគម្ពីររបស់លោកម៉ូសេបានចែងថា៖ «កុំឃ្លុំមាត់គោ ពេលកំពុងបញ្ជាន់ស្រូវ»។ ព្រះជាម្ចាស់មិនខ្វល់ពីសត្វគោទេ | |
I Co | KhmerNT | 9:10 | ព្រះអង្គមានបន្ទូលដូច្នេះ ដោយព្រោះយើងទាំងអស់គ្នា ដ្បិតមានសេចក្ដីចែងទុកសម្រាប់យើងថា អ្នកភ្ជួររាស់គួរតែភ្ជួររាស់ដោយសង្ឃឹម រីឯអ្នកបញ្ជាន់ស្រូវ គួរតែបញ្ជាន់ដោយសង្ឃឹមថានឹងទទួលបានចំណែក | |
I Co | KhmerNT | 9:11 | បើយើងសាបព្រោះរបស់ខាងវិញ្ញាណដល់អ្នករាល់គ្នា ហើយច្រូតយករបស់ខាងសាច់ឈាមពីអ្នករាល់គ្នាវិញ តើហួសហេតុពេកឬ? | |
I Co | KhmerNT | 9:12 | បើអ្នកដទៃមានសិទ្ធិលើអ្នករាល់គ្នា នោះតើយើងមិនកាន់តែមានសិទ្ធិលើសគេទេឬ ក៏ប៉ុន្ដែយើងមិនបានប្រើសិទ្ធិនោះទេ ផ្ទុយទៅវិញ យើងទ្រាំគ្រប់បែបយ៉ាងដើម្បីកុំឲ្យយើងធ្វើឲ្យមានឧបសគ្គណាមួយដល់ដំណឹងល្អរបស់ព្រះគ្រិស្ដឡើយ។ | |
I Co | KhmerNT | 9:13 | អ្នករាល់គ្នាមិនដឹងទេឬអីថា ពួកអ្នកធ្វើការបម្រើព្រះវិហារ គេបរិភោគអាហារពីព្រះវិហារ រីឯពួកអ្នករង់ចាំបម្រើកន្លែងថ្វាយតង្វាយ គេក៏បានទទួលចំណែកពីកន្លែងថ្វាយតង្វាយដែរ | |
I Co | KhmerNT | 9:14 | ហើយព្រះអម្ចាស់បានបង្គាប់ដែរថា ពួកអ្នកប្រកាសដំណឹងល្អត្រូវរស់នៅដោយសារដំណឹងល្អ។ | |
I Co | KhmerNT | 9:15 | ប៉ុន្ដែខ្ញុំមិនបានប្រើសិទ្ធិទាំងនេះទេ ហើយខ្ញុំក៏មិនបានសរសេរសេចក្ដីទាំងនេះ ដើម្បីឲ្យបានយ៉ាងនោះដល់ខ្ញុំដែរ ដ្បិតខ្ញុំសុខចិត្ដស្លាប់ប្រសើរជាងឲ្យអ្នកណាម្នាក់បង្ខូចកិត្ដិយសរបស់ខ្ញុំ | |
I Co | KhmerNT | 9:16 | ថ្វីបើខ្ញុំប្រកាសដំណឹងល្អ ប៉ុន្ដែខ្ញុំគ្មានអំនួតទេ ព្រោះជាកាតព្វកិច្ចដល់ខ្ញុំ បើខ្ញុំមិនប្រកាសដំណឹងល្អទេ នោះខ្ញុំវេទនាហើយ | |
I Co | KhmerNT | 9:17 | ព្រោះបើខ្ញុំធ្វើការនេះដោយស្ម័គ្រចិត្ត នោះខ្ញុំមានរង្វាន់ ប៉ុន្ដែបើធ្វើដោយមិនស្ម័គ្រចិត្តវិញ នោះនៅតែជាតួនាទីដែលត្រូវបានផ្ទុកផ្ដាក់ដល់ខ្ញុំ | |
I Co | KhmerNT | 9:18 | ចុះរង្វាន់របស់ខ្ញុំនោះជាអ្វី? គឺឲ្យតែខ្ញុំបានប្រកាសដំណឹងល្អដោយឥតគិតថ្លៃ ដើម្បីកុំឲ្យខ្ញុំប្រើសិទ្ធិរបស់ខ្ញុំនៅក្នុងដំណឹងល្អ | |
I Co | KhmerNT | 9:19 | ថ្វីបើខ្ញុំមិនត្រូវបម្រើមនុស្សណាមែន ប៉ុន្ដែខ្ញុំបានធ្វើឲ្យខ្លួនឯងត្រលប់ជាបាវបម្រើដល់មនុស្សទាំងអស់ ដើម្បីឲ្យខ្ញុំអាចនាំសេចក្ដីសង្គ្រោះដល់មនុស្សកាន់តែច្រើន។ | |
I Co | KhmerNT | 9:20 | នៅចំពោះជនជាតិយូដា ខ្ញុំត្រលប់ដូចជាជនជាតិយូដា ដើម្បីឲ្យខ្ញុំអាចនាំសេចក្ដីសង្គ្រោះដល់ជនជាតិយូដា រួចនៅចំពោះពួកអ្នកនៅក្រោមគម្ពីរវិន័យ ខ្ញុំត្រលប់ដូចជាអ្នកនៅក្រោមគម្ពីរវិន័យ ទោះបីខ្ញុំមិននៅក្រោមគម្ពីរវិន័យក៏ដោយ គឺដើម្បីឲ្យខ្ញុំអាចនាំសេចក្ដីសង្គ្រោះដល់ពួកអ្នកនៅក្រោមគម្ពីរវិន័យ | |
I Co | KhmerNT | 9:21 | នៅចំពោះពួកអ្នកគ្មានក្រឹត្យវិន័យ ខ្ញុំត្រលប់ដូចជាអ្នកគ្មានក្រឹត្យវិន័យ ដើម្បីឲ្យខ្ញុំអាចនាំសេចក្ដីសង្គ្រោះដល់ពួកអ្នកគ្មានក្រឹត្យវិន័យ (ខ្ញុំមិនមែនរស់នៅដោយគ្មានក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ទេ ដ្បិតខ្ញុំនៅក្រោមក្រឹត្យវិន័យរបស់ព្រះគ្រិស្ដ) | |
I Co | KhmerNT | 9:22 | ខ្ញុំបានត្រលប់ជាអ្នកទន់ខ្សោយនៅចំពោះពួកអ្នកទន់ខ្សោយ ដើម្បីឲ្យខ្ញុំអាចនាំសេចក្ដីសង្គ្រោះដល់ពួកអ្នកទន់ខ្សោយ។ ខ្ញុំបានត្រលប់ជាគ្រប់បែបយ៉ាងនៅចំពោះមនុស្សទាំងអស់ ដើម្បីឲ្យខ្ញុំអាចសង្គ្រោះមនុស្សខ្លះបានដោយមធ្យោបាយគ្រប់យ៉ាង | |
I Co | KhmerNT | 9:23 | ហើយខ្ញុំធ្វើគ្រប់បែបយ៉ាងសម្រាប់ដំណឹងល្អ ដើម្បីឲ្យខ្ញុំត្រលប់ជាអ្នករួមចំណែកនៅក្នុងដំណឹងល្អ។ | |
I Co | KhmerNT | 9:24 | អ្នករាល់គ្នាមិនដឹងទេឬថា នៅក្នុងទីប្រណាំង អ្នករត់ប្រណាំង គេរត់ទាំងអស់គ្នាមែន ប៉ុន្ដែមានតែម្នាក់ប៉ុណ្ណោះដែលទទួលបានរង្វាន់ ដូច្នេះចូររត់ដើម្បីឲ្យបានរង្វាន់ចុះ។ | |
I Co | KhmerNT | 9:25 | កីឡាករគ្រប់គ្នាដែលប្រកួតបានលត់ដំខ្លួនគ្រប់បែបយ៉ាង ពួកគេធ្វើដូច្នេះដើម្បីឲ្យទទួលបានមកុដដែលនឹងពុករលួយ ប៉ុន្ដែយើងវិញ គឺដើម្បីឲ្យទទួលបានមកុដដែលមិនពុករលួយឡើយ | |
I Co | KhmerNT | 9:26 | ដូច្នេះខ្ញុំក៏រត់យ៉ាងដូច្នោះដែរ មិនមែនដូចជាគ្មានគោលដៅទេ ខ្ញុំក៏ខំប្រដាល់យ៉ាងដូច្នោះដែរ មិនមែនដូចជាដាល់ខ្យល់ទេ។ | |
Chapter 10
I Co | KhmerNT | 10:1 | បងប្អូនអើយ! ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នានៅល្ងង់ខ្លៅទៀតទេ គឺដូនតារបស់យើងនៅក្រោមពពកទាំងអស់គ្នា ហើយឆ្លងកាត់សមុទ្រទាំងអស់គ្នា | |
I Co | KhmerNT | 10:2 | ទាំងបានទទួលពិធីជ្រមុជទឹកទៅក្នុងលោកម៉ូសេនៅក្នុងពពក និងនៅក្នុងសមុទ្រទាំងអស់គ្នា | |
I Co | KhmerNT | 10:4 | ពួកគេទាំងអស់គ្នាបានផឹកទឹកខាងវិញ្ញាណតែមួយ ព្រោះពួកគេបានផឹកទឹកចេញពីថ្មដាខាងវិញ្ញាណ ដែលបានមកតាមពួកគេ ហើយថ្មដានោះជាព្រះគ្រិស្ដ | |
I Co | KhmerNT | 10:5 | ប៉ុន្ដែពួកគេភាគច្រើនបានធ្វើឲ្យព្រះជាម្ចាស់មិនសព្វព្រះហឫទ័យ ដូច្នេះពួកគេបានដួលស្លាប់រាត់រាយនៅទីរហោឋាន។ | |
I Co | KhmerNT | 10:6 | ហេតុការណ៍ទាំងនេះបានកើតឡើងទុកជាគំរូដល់យើង ដើម្បីកុំឲ្យយើងប្រាថ្នាចង់បានសេចក្ដីអាក្រក់ដូចជាពួកគេ | |
I Co | KhmerNT | 10:7 | ឬថ្វាយបង្គំរូបព្រះដូចជាពួកគេឡើយ ដូចមានសេចក្ដីចែងទុកថា៖ «ប្រជាជនបានអង្គុយស៊ីផឹក និងបានក្រោកឡើងលេងសប្បាយ» | |
I Co | KhmerNT | 10:8 | កុំប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ ដូចជាពួកគេខ្លះបានប្រព្រឹត្ដ ហើយមានពីរម៉ឺនបីពាន់នាក់បានដួលស្លាប់ក្នុងរយៈពេលតែមួយថ្ងៃ | |
I Co | KhmerNT | 10:10 | កុំរអ៊ូរទាំដូចជាពួកគេខ្លះបានរអ៊ូរទាំ ហើយត្រូវបានសម្លាប់ដោយមច្ចុរាជនោះឡើយ | |
I Co | KhmerNT | 10:11 | ហេតុការណ៍ទាំងនេះបានកើតឡើងដល់ពួកគេទុកជាគំរូ និងត្រូវបានចែងទុកសម្រាប់ការព្រមានដល់យើងដែលរស់នៅសម័យចុងក្រោយនេះ។ | |
I Co | KhmerNT | 10:13 | គ្មានសេចក្ដីល្បួងណាកើតឡើងចំពោះអ្នករាល់គ្នាទេ ក្រៅពីសេចក្ដីល្បួងទូទៅសម្រាប់មនុស្សលោក រីឯព្រះជាម្ចាស់ស្មោះត្រង់ ព្រះអង្គនឹងមិនបណ្តោយឲ្យអ្នករាល់គ្នាត្រូវល្បួងហួសពីអ្វីដែលអ្នករាល់គ្នាអាចទ្រាំបានឡើយ គឺព្រះអង្គនឹងប្រទានផ្លូវចេញនៅពេលមានសេចក្ដីល្បួង ដើម្បីឲ្យអ្នករាល់គ្នាអាចទ្រាំទ្របាន។ | |
I Co | KhmerNT | 10:14 | ហេតុនេះ បងប្អូនជាទីស្រឡាញ់របស់ខ្ញុំអើយ! ចូរគេចឲ្យផុតពីការថ្វាយបង្គំរូបព្រះ។ | |
I Co | KhmerNT | 10:15 | ខ្ញុំនិយាយដូចជានិយាយទៅកាន់មនុស្សឆ្លាត ចូរអ្នករាល់គ្នាវិនិច្ឆ័យអំពីអ្វីដែលខ្ញុំនិយាយចុះ | |
I Co | KhmerNT | 10:16 | តើពែងនៃព្រះពរដែលយើងអរព្រះគុណ មិនមែនជាការរួមចំណែកក្នុងឈាមរបស់ព្រះគ្រិស្ដទេឬ? តើនំប៉័ងដែលយើងកាច់ មិនមែនជាការរួមចំណែកក្នុងរូបកាយរបស់ព្រះគ្រិស្ដទេឬ? | |
I Co | KhmerNT | 10:17 | ដោយព្រោះនំប៉័ងមានតែមួយ នោះយើងដែលមានគ្នាច្រើនក៏ជារូបកាយតែមួយដែរ ដ្បិតយើងទាំងអស់គ្នាបានទទួលចំណែកពីនំប៉័ងតែមួយ។ | |
I Co | KhmerNT | 10:18 | សូមមើលពីជនជាតិអ៊ីស្រាអែលខាងសាច់ឈាមចុះ ពួកអ្នកដែលបរិភោគតង្វាយយញ្ញបូជា តើមិនមែនជាអ្នករួមចំណែកនៅកន្លែងថ្វាយតង្វាយទេឬ? | |
I Co | KhmerNT | 10:19 | តើខ្ញុំកំពុងនិយាយអំពីអ្វី? តើសំណែនដល់រូបព្រះសំខាន់ឬ តើរូបព្រះសំខាន់ឬ? | |
I Co | KhmerNT | 10:20 | ទេ ខ្ញុំនិយាយអំពីអ្វីដែលពួកគេថ្វាយ គឺពួកគេថ្វាយដល់អារក្ស មិនមែនដល់ព្រះជាម្ចាស់ទេ ហើយខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាត្រលប់ជាគូកនរបស់អារក្សឡើយ | |
I Co | KhmerNT | 10:21 | អ្នករាល់គ្នាមិនអាចផឹកពីពែងរបស់ព្រះអម្ចាស់ផង និងពីពែងរបស់អារក្សផងបានទេ ហើយក៏មិនអាចរួមតុជាមួយព្រះអម្ចាស់ផង និងជាមួយអារក្សផងបានដែរ | |
I Co | KhmerNT | 10:23 | ខ្ញុំមានសិទ្ធិធ្វើអ្វីៗទាំងអស់មែន ប៉ុន្ដែមិនមែនទាំងអស់សុទ្ធតែមានប្រយោជន៍ទេ ហើយខ្ញុំមានសិទ្ធិធ្វើអ្វីៗទាំងអស់មែន ប៉ុន្ដែមិនមែនទាំងអស់សុទ្ធតែស្អាងឡើងទេ | |
I Co | KhmerNT | 10:24 | ដូច្នេះ ចូរកុំឲ្យអ្នកណាម្នាក់ស្វែងរកប្រយោជន៍ផ្ទាល់ខ្លួនឡើយ ប៉ុន្ដែចូរស្វែងរកប្រយោជន៍សម្រាប់អ្នកដទៃវិញ។ | |
I Co | KhmerNT | 10:25 | ចូរបរិភោគអ្វីៗទាំងអស់ដែលគេលក់នៅផ្សារចុះ កុំសួរអ្វីឡើយ ដោយយល់ដល់មនសិការ | |
I Co | KhmerNT | 10:27 | បើមានអ្នកមិនជឿណាម្នាក់អញ្ជើញអ្នករាល់គ្នាឲ្យទៅបរិភោគ ហើយអ្នករាល់គ្នាចង់ទៅដែរ ចូរបរិភោគអ្វីៗទាំងអស់ដែលគេបានដាក់នៅចំពោះមុខអ្នករាល់គ្នាចុះ កុំសួរអ្វីឡើយ ដោយយល់ដល់មនសិការ | |
I Co | KhmerNT | 10:28 | ប៉ុន្ដែបើមានអ្នកណាម្នាក់ប្រាប់អ្នករាល់គ្នាថា នេះជាសំណែនដល់រូបព្រះ ចូរកុំបរិភោគឡើយ ដោយយល់ដល់អ្នកដែលប្រាប់នោះ និងដោយយល់ដល់មនសិការ | |
I Co | KhmerNT | 10:29 | ខ្ញុំមិននិយាយអំពីមនសិការផ្ទាល់ខ្លួនទេ ប៉ុន្ដែអំពីមនសិការរបស់អ្នកដទៃវិញ តើហេតុអ្វីបានជាមនសិការរបស់អ្នកដទៃវិនិច្ឆ័យសេរីភាពរបស់ខ្ញុំដូច្នេះ? | |
I Co | KhmerNT | 10:30 | បើខ្ញុំចូលរួមបរិភោគដោយអរព្រះគុណ ហេតុអ្វីបានជាគេនិយាយបង្ខូចខ្ញុំសម្រាប់អ្វីដែលខ្ញុំបានអរព្រះគុណហើយដូច្នេះ? | |
I Co | KhmerNT | 10:31 | ដូច្នេះ ទោះបីអ្នករាល់គ្នាបរិភោគ ឬផឹក ឬធ្វើអ្វីក៏ដោយ ចូរធ្វើអ្វីទាំងអស់ដើម្បីសិរីរុងរឿងរបស់ព្រះជាម្ចាស់ចុះ | |
I Co | KhmerNT | 10:32 | សូមកុំឲ្យក្រុមជំនុំរបស់ព្រះជាម្ចាស់ជំពប់ដួលឡើយ ទាំងជនជាតិយូដា និងជនជាតិក្រេក | |
Chapter 11
I Co | KhmerNT | 11:2 | ហើយខ្ញុំសូមសរសើរអ្នករាល់គ្នា ដែលអ្នករាល់គ្នានឹកចាំពីខ្ញុំនៅក្នុងគ្រប់ការទាំងអស់ ព្រមទាំងធ្វើតាមសេចក្ដីបង្រៀនដែលខ្ញុំបានប្រគល់ឲ្យអ្នករាល់គ្នាយ៉ាងខ្ជាប់ខ្ជួន | |
I Co | KhmerNT | 11:3 | ប៉ុន្ដែខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ព្រះគ្រិស្ដជាក្បាលរបស់បុរសគ្រប់គ្នា ហើយបុរសជាក្បាលរបស់ស្ដ្រី ឯព្រះជាម្ចាស់វិញ ជាព្រះសិររបស់ព្រះគ្រិស្ដ | |
I Co | KhmerNT | 11:4 | បុរសគ្រប់គ្នាដែលអធិស្ឋាន ឬថ្លែងព្រះបន្ទូលដោយមានពាក់អ្វីនៅលើក្បាល នោះបានបន្ថោកដល់ក្បាលរបស់ខ្លួនហើយ | |
I Co | KhmerNT | 11:5 | ផ្ទុយទៅវិញ ស្រ្ដីគ្រប់គ្នាដែលអធិស្ឋាន ឬថ្លែងព្រះបន្ទូលដោយមិនគ្របបាំងក្បាល នោះបានបន្ថោកក្បាលរបស់ខ្លួនវិញ ដ្បិតដូចដែលកោរសក់ដែរ | |
I Co | KhmerNT | 11:6 | ដូច្នេះបើស្រ្ដីមិនគ្របបាំងក្បាលទេ ចូរឲ្យនាងកោរសក់ទៅ ប៉ុន្ដែបើការកាត់សក់ ឬការកោរសក់ធ្វើឲ្យស្រ្ដីនោះខ្មាស ចូរឲ្យនាងគ្របបាំងក្បាលចុះ | |
I Co | KhmerNT | 11:7 | ហើយបុរសមិនគួរគ្របបាំងក្បាលទេ ព្រោះជារូបអង្គ និងជាសិរីរុងរឿងរបស់ព្រះជាម្ចាស់ រីឯស្រ្ដីវិញជាសិរីរុងរឿងរបស់បុរស | |
I Co | KhmerNT | 11:9 | ហើយព្រះជាម្ចាស់ក៏មិនបានបង្កើតបុរសសម្រាប់ស្ត្រីដែរ គឺស្ត្រីសម្រាប់បុរសវិញ | |
I Co | KhmerNT | 11:11 | ប៉ុន្ដែនៅក្នុងព្រះអម្ចាស់ ស្រ្ដីត្រូវការបុរសជាចាំបាច់ ហើយបុរសក៏ត្រូវការស្ត្រីជាចាំបាច់ដែរ | |
I Co | KhmerNT | 11:12 | ដ្បិតស្រ្ដីមានកំណើតពីបុរសយ៉ាងណា បុរសក៏មានកំណើតពីស្រ្ដីយ៉ាងនោះដែរ ប៉ុន្ដែអ្វីៗទាំងអស់មានកំណើតពីព្រះជាម្ចាស់។ | |
I Co | KhmerNT | 11:13 | ចូរពិចារណាដោយខ្លួនឯងចុះ តើគប្បីឲ្យស្រ្ដីអធិស្ឋានទៅព្រះជាម្ចាស់ ដោយឥតគ្របបាំងក្បាលដែរឬទេ? | |
I Co | KhmerNT | 11:14 | តើធម្មជាតិមិនបានបង្រៀនអ្នករាល់គ្នាទេឬថា បើបុរសទុកសក់វែង នោះជាការអាម៉ាស់ដល់ខ្លួនគាត់ហើយ | |
I Co | KhmerNT | 11:15 | ផ្ទុយទៅវិញ បើស្រ្ដីទុកសក់វែង នោះជាភាពរុងរឿងដល់នាង ព្រោះព្រះជាម្ចាស់បានប្រទានសក់វែងឲ្យនាងជំនួសគ្រឿងគ្របបាំងស្រាប់ | |
I Co | KhmerNT | 11:16 | ប៉ុន្ដែបើមានអ្នកណាម្នាក់គិតប្រកែកតវ៉ា នោះត្រូវដឹងថា យើងគ្មានទម្លាប់បែបនេះទេ ហើយក្រុមជំនុំរបស់ព្រះជាម្ចាស់ក៏គ្មានទម្លាប់បែបនេះដែរ។ | |
I Co | KhmerNT | 11:17 | នៅក្នុងសេចក្ដីទូន្មានបន្ដទៀតនេះ ខ្ញុំមិនសរសើរអ្នករាល់គ្នាទេ ព្រោះអ្នករាល់គ្នាជួបជុំគ្នាមិនមែនដើម្បីឲ្យបានប្រសើរឡើងទេ ប៉ុន្ដែដើម្បីឲ្យបានកាន់តែអាក្រក់ថែមទៀត | |
I Co | KhmerNT | 11:18 | ដ្បិតមុនដំបូង ខ្ញុំបានឮថា ពេលអ្នករាល់គ្នាជួបជុំគ្នានៅក្នុងក្រុមជំនុំ នោះមានការបែកបាក់នៅក្នុងចំណោមអ្នករាល់គ្នា ហើយខ្ញុំក៏ជឿខ្លះៗដែរ | |
I Co | KhmerNT | 11:19 | ដ្បិតត្រូវតែមានបក្សពួកនៅក្នុងចំណោមអ្នករាល់គ្នា ដើម្បីឲ្យពួកអ្នកខ្ជាប់ខ្ជួនបង្ហាញខ្លួនកាន់តែច្បាស់នៅក្នុងចំណោមអ្នករាល់គ្នា | |
I Co | KhmerNT | 11:20 | ដូច្នេះ ពេលអ្នករាល់គ្នាជួបជុំគ្នានៅកន្លែងណាមួយ នោះមិនមែនបរិភោគពិធីលៀងព្រះអម្ចាស់ទេ | |
I Co | KhmerNT | 11:21 | ព្រោះពេលបរិភោគ ម្នាក់ៗយកអាហាររបស់ខ្លួនមុនគេ ដូច្នេះ ក៏មានម្នាក់នៅឃ្លាន ហើយម្នាក់ទៀតស្រវឹងទៅហើយ | |
I Co | KhmerNT | 11:22 | តើអ្នករាល់គ្នាគ្មានផ្ទះទេឬ ម្ដេចមិនស៊ីផឹកនៅផ្ទះទៅ? ឬមួយអ្នករាល់គ្នាមើលងាយក្រុមជំនុំរបស់ព្រះជាម្ចាស់ និងធ្វើឲ្យពួកអ្នកអត់ អាម៉ាស់មុខ? តើឲ្យខ្ញុំនិយាយទៅកាន់អ្នករាល់គ្នាយ៉ាងដូចម្ដេច? តើឲ្យខ្ញុំសរសើរអ្នករាល់គ្នាឬ? ចំពោះការនេះ ខ្ញុំមិនសរសើរទេ។ | |
I Co | KhmerNT | 11:23 | ដ្បិតអ្វីដែលខ្ញុំបានទទួលពីព្រះអម្ចាស់មក ខ្ញុំក៏ប្រគល់ឲ្យអ្នករាល់គ្នាដែរ គឺនៅយប់ដែលព្រះអម្ចាស់យេស៊ូត្រូវគេបញ្ជូននោះ ព្រះអង្គបានយកនំប៉័ងមក | |
I Co | KhmerNT | 11:24 | ហើយពេលអរព្រះគុណរួចហើយ ព្រះអង្គក៏កាច់នំប៉័ងទាំងមានបន្ទូលថា៖ «នេះជារូបកាយរបស់ខ្ញុំសម្រាប់អ្នករាល់គ្នា ចូរធ្វើដូច្នេះទុកជាការរំឭកដល់ខ្ញុំចុះ»។ | |
I Co | KhmerNT | 11:25 | បន្ទាប់ពីបរិភោគរួចហើយ ព្រះអង្គក៏យកពែងមកបែបដូច្នោះដែរ ទាំងមានបន្ទូលថា៖ «នេះជាពែងនៃកិច្ចព្រមព្រៀងថ្មី ដោយឈាមរបស់ខ្ញុំ ចូរធ្វើដូច្នេះទុកជាការរំឭកដល់ខ្ញុំរាល់ពេលដែលអ្នករាល់គ្នាផឹកចុះ»។ | |
I Co | KhmerNT | 11:26 | ដ្បិតរាល់ពេលដែលអ្នករាល់គ្នាបរិភោគនំប៉័ង ហើយផឹកពីពែងនេះ នោះអ្នករាល់គ្នាប្រកាសពីការសោយទិវង្គតរបស់ព្រះអម្ចាស់ រហូតដល់ពេលព្រះអង្គយាងមកវិញ | |
I Co | KhmerNT | 11:27 | ដូច្នេះអ្នកណាដែលបរិភោគនំប៉័ង ឬផឹកពីពែងនៃព្រះអម្ចាស់ដោយមិនសមរម្យ នោះនឹងមានទោសចំពោះរូបកាយ និងឈាមរបស់ព្រះអម្ចាស់ហើយ | |
I Co | KhmerNT | 11:28 | ដូច្នេះ ចូរឲ្យម្នាក់ៗពិសោធខ្លួនឯងចុះ រួចសឹមបរិភោគនំប៉័ង ហើយផឹកពីពែងនេះ | |
I Co | KhmerNT | 11:29 | ដ្បិតអ្នកណាដែលបរិភោគ ហើយផឹកដោយមិនបានយល់ដល់រូបកាយរបស់ព្រះគ្រិស្ដ នោះនាំទោសដល់ខ្លួនតាមរយៈការបរិភោគ និងផឹកនោះហើយ។ | |
I Co | KhmerNT | 11:30 | ហេតុនេះហើយបានជាមានអ្នករាល់គ្នាជាច្រើនខ្សោយ ហើយឈឺ និងមួយចំនួនធំបានស្លាប់ | |
I Co | KhmerNT | 11:32 | ប៉ុន្ដែពេលព្រះអម្ចាស់វិនិច្ឆ័យយើង ព្រះអង្គនឹងពិន័យយើង ដើម្បីកុំឲ្យយើងជាប់ទោសជាមួយលោកិយនេះ។ | |
I Co | KhmerNT | 11:33 | ដូច្នេះ បងប្អូនរបស់ខ្ញុំអើយ! នៅពេលអ្នករាល់គ្នាមកជួបជុំគ្នាបរិភោគ ចូរចាំគ្នាផង | |
Chapter 12
I Co | KhmerNT | 12:1 | បងប្អូនអើយ! ចំពោះសេចក្ដីខាងវិញ្ញាណ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នានៅល្ងង់ខ្លៅទៀតទេ | |
I Co | KhmerNT | 12:2 | អ្នករាល់គ្នាដឹងហើយថា កាលអ្នករាល់គ្នាជាសាសន៍ដទៃនៅឡើយ គេបាននាំអ្នករាល់គ្នាទៅឯរូបព្រះដែលមិនចេះនិយាយ គឺតាមតែគេដឹកនាំ | |
I Co | KhmerNT | 12:3 | ដូច្នេះហើយ ទើបខ្ញុំប្រាប់អ្នករាល់គ្នាឲ្យដឹងថា គ្មានអ្នកណាម្នាក់និយាយដោយនូវព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ថា ព្រះយេស៊ូត្រូវបណ្តាសារ ហើយបើគ្មានព្រះវិញ្ញាណបរិសុទ្ធទេ ក៏គ្មានអ្នកណាម្នាក់អាចនិយាយបានថា ព្រះយេស៊ូជាព្រះអម្ចាស់ដែរ។ | |
I Co | KhmerNT | 12:6 | មានសកម្មភាពផ្សេងៗគ្នាមែន ប៉ុន្ដែគឺជាព្រះជាម្ចាស់តែមួយទេ ដែលធ្វើការសព្វគ្រប់តាមរយៈមនុស្សទាំងអស់ | |
I Co | KhmerNT | 12:7 | ដ្បិតមនុស្សម្នាក់ៗបានទទួលការបើកសំដែងមកពីព្រះវិញ្ញាណសម្រាប់ជាប្រយោជន៍រួម | |
I Co | KhmerNT | 12:8 | គឺម្នាក់ទទួលបានពាក្យសំដីប្រកបដោយប្រាជ្ញាតាមរយៈព្រះវិញ្ញាណ ម្នាក់ទៀតទទួលបានពាក្យសំដីប្រកបដោយចំណេះដឹងតាមរយៈព្រះវិញ្ញាណដដែល | |
I Co | KhmerNT | 12:9 | ម្នាក់ទៀតទទួលបានជំនឿ ហើយម្នាក់ទៀតទទួលបានអំណោយទានប្រោសឲ្យជាតាមរយៈព្រះវិញ្ញាណដដែល | |
I Co | KhmerNT | 12:10 | ម្នាក់ទៀតធ្វើការអស្ចារ្យ ម្នាក់ទៀតថ្លែងព្រះបន្ទូល ម្នាក់ទៀតចេះសំគាល់វិញ្ញាណ ម្នាក់ទៀតនិយាយភាសាចម្លែកអស្ចារ្យ ហើយម្នាក់ទៀតបកប្រែភាសាទាំងនោះ | |
I Co | KhmerNT | 12:11 | ប៉ុន្ដែគឺជាព្រះវិញ្ញាណតែមួយដដែលទេដែលធ្វើការទាំងអស់នេះ ទាំងចែកចាយដល់មនុស្សម្នាក់ៗរៀងៗខ្លួនតាមដែលព្រះអង្គសព្វព្រះហឫទ័យ។ | |
I Co | KhmerNT | 12:12 | ដ្បិតដូចដែលមានរូបកាយតែមួយ ហើយមានអវយវៈច្រើន អវយវៈទាំងឡាយរបស់រូបកាយ ទោះជាច្រើនមែន ប៉ុន្ដែរួមគ្នាមកជារូបកាយតែមួយទេ ហើយព្រះគ្រិស្ដក៏ដូច្នោះដែរ | |
I Co | KhmerNT | 12:13 | ព្រោះយើងទាំងអស់គ្នាបានទទួលពិធីជ្រមុជទឹកទៅក្នុងរូបកាយតែមួយ ដោយសារព្រះវិញ្ញាណតែមួយ មិនថា ជនជាតិយូដា ឬជនជាតិក្រេក មិនថា បាវបម្រើ ឬអ្នកមានសេរីភាពឡើយ គឺព្រះជាម្ចាស់ប្រទានឲ្យយើងទាំងអស់គ្នាផឹកព្រះវិញ្ញាណតែមួយ | |
I Co | KhmerNT | 12:15 | ទោះបីជើងនិយាយថា៖ «ខ្ញុំមិនមែនជារបស់រូបកាយទេ ព្រោះខ្ញុំមិនមែនជាដៃ» ក៏ជើងនៅតែជារបស់រូបកាយ មិនថាមានហេតុផលនេះក៏ដោយ | |
I Co | KhmerNT | 12:16 | ហើយទោះបីត្រចៀកនិយាយថា៖ «ខ្ញុំមិនមែនជារបស់រូបកាយទេ ព្រោះខ្ញុំមិនមែនជាភ្នែក» ក៏ត្រចៀកនៅតែជារបស់រូបកាយ មិនថាមានហេតុផលនេះក៏ដោយ | |
I Co | KhmerNT | 12:17 | បើរូបកាយទាំងមូលជាភ្នែក តើនឹងស្ដាប់ឮនៅត្រង់ណា? បើរូបកាយទាំងមូលជាត្រចៀក តើនឹងស្រង់ក្លិននៅត្រង់ណា? | |
I Co | KhmerNT | 12:18 | ប៉ុន្ដែព្រះជាម្ចាស់បានដាក់អវយវៈនិមួយៗនៅក្នុងរូបកាយតាមព្រះអង្គសព្វព្រះហឫទ័យ | |
I Co | KhmerNT | 12:21 | ហើយភ្នែកមិនអាចនិយាយទៅដៃថា៖ «ខ្ញុំមិនត្រូវការឯង» ឬក្បាលនិយាយទៅជើងថា «ខ្ញុំមិនត្រូវការឯង» បានដែរ។ | |
I Co | KhmerNT | 12:22 | ផ្ទុយទៅវិញ អវយវៈណាដែលមើលទៅដូចជាខ្សោយជាងគេនៅក្នុងរូបកាយ នោះត្រលប់ជាសំខាន់វិញ | |
I Co | KhmerNT | 12:23 | រីឯអវយវៈណាដែលយើងគិតថាអាប់ឱនជាងគេនៅក្នុងរូបកាយ នោះយើងសម្អិតសម្អាងឲ្យកាន់តែថ្លៃថ្នូរ ហើយអវយវៈរបស់យើងណាដែលមើលទៅមិនស្អាត នោះត្រលប់ជាកាន់តែស្អាតឡើង | |
I Co | KhmerNT | 12:24 | ប៉ុន្ដែអវយវៈរបស់យើងដែលស្អាតហើយនោះ មិនត្រូវការសម្អិតសម្អាងឡើយ ដ្បិតព្រះជាម្ចាស់បានផ្គុំរូបកាយឡើង ដោយប្រទានឲ្យមានតម្លៃកាន់តែវិសេសដល់អវយវៈណាដែលមានការខ្វះខាត | |
I Co | KhmerNT | 12:25 | ដើម្បីកុំឲ្យមានការបែកបាក់នៅក្នុងរូបកាយ ផ្ទុយទៅវិញ ឲ្យអវយវៈទាំងឡាយ ខ្វល់ខ្វាយចំពោះគ្នាទៅវិញទៅមក។ | |
I Co | KhmerNT | 12:26 | បើអវយវៈណាមួយឈឺចាប់ នោះអវយវៈទាំងអស់ក៏ឈឺចាប់ដែរ ឬបើអវយវៈណាមួយទទួលបានការសរសើរ នោះអវយវៈទាំងអស់ក៏អរសប្បាយដែរ។ | |
I Co | KhmerNT | 12:28 | នៅក្នុងក្រុមជំនុំ ព្រះជាម្ចាស់បានតាំងឲ្យមានពួកសាវកជាមុន ទីពីរឲ្យមានពួកអ្នកនាំព្រះបន្ទូល ទីបីឲ្យមានពួកគ្រូ បន្ទាប់មកឲ្យមានអ្នកធ្វើការអស្ចារ្យ បន្ទាប់មកទៀត អំណោយទាននៃការប្រោសឲ្យជា អ្នកជំនួយការ អ្នកបម្រើការ និងអ្នកនិយាយភាសាចម្លែកអស្ចារ្យ។ | |
I Co | KhmerNT | 12:29 | តើគ្រប់គ្នាជាសាវកឬ? តើគ្រប់គ្នាជាអ្នកនាំព្រះបន្ទូលឬ? តើគ្រប់គ្នាជាគ្រូឬ? តើគ្រប់គ្នាជាអ្នកធ្វើការអស្ចារ្យឬ? | |
I Co | KhmerNT | 12:30 | តើគ្រប់គ្នាមានអំណោយទាននៃការប្រោសឲ្យជាឬ? តើគ្រប់គ្នានិយាយភាសាចម្លែកអស្ចារ្យឬ? តើគ្រប់គ្នាបកប្រែភាសាចម្លែកអស្ចារ្យឬ? | |
Chapter 13
I Co | KhmerNT | 13:1 | ទោះបីខ្ញុំអាចនិយាយភាសារបស់មនុស្ស និងភាសារបស់ពួកទេវតាក៏ដោយ បើគ្មានសេចក្ដីស្រឡាញ់ទេ ខ្ញុំត្រលប់ដូចជាគងដែលបញ្ចេញសម្លេង ឬជួងដែលឮខ្ទរ។ | |
I Co | KhmerNT | 13:2 | ទោះបីខ្ញុំអាចថ្លែងព្រះបន្ទូល និងស្គាល់អស់ទាំងអាថ៌កំបាំង ព្រមទាំងមានចំណេះដឹងគ្រប់យ៉ាងក៏ដោយ ឬទោះបីខ្ញុំមានជំនឿរហូតដល់រើភ្នំបានក៏ដោយ ប៉ុន្ដែបើគ្មានសេចក្ដីស្រឡាញ់ទេ ខ្ញុំគ្មានបានការឡើយ។ | |
I Co | KhmerNT | 13:3 | ទោះបីខ្ញុំចែកទានទ្រព្យសម្បត្ដិទាំងអស់របស់ខ្ញុំ ហើយសុខចិត្ដឲ្យគេដុតរូបកាយរបស់ខ្ញុំក៏ដោយ បើគ្មានសេចក្ដីស្រឡាញ់ទេ ខ្ញុំគ្មានប្រយោជន៍ឡើយ។ | |
I Co | KhmerNT | 13:4 | សេចក្ដីស្រឡាញ់ អត់ធ្មត់ សេចក្ដីស្រឡាញ់ សប្បុរស និងមិនច្រណែន សេចក្ដីស្រឡាញ់ មិនអួតខ្លួន និងមិនបំផ្លើស | |
I Co | KhmerNT | 13:8 | ទោះបីការថ្លែងព្រះបន្ទូលនឹងត្រូវកន្លងផុតទៅ ភាសាចម្លែកអស្ចារ្យលែងមាន ហើយចំណេះដឹងនឹងត្រូវសាបសូន្យក៏ដោយ ក៏សេចក្ដីស្រឡាញ់មិនសាបសូន្យឡើយ | |
I Co | KhmerNT | 13:11 | កាលខ្ញុំនៅជាកូនក្មេង ខ្ញុំនិយាយដូចជាកូនក្មេង គិតដូចជាកូនក្មេង ហើយយល់ឃើញដូចជាកូនក្មេង ប៉ុន្ដែពេលខ្ញុំត្រលប់ជាពេញវ័យ ខ្ញុំក៏បញ្ឈប់អ្វីៗដែលជាលក្ខណៈកូនក្មេង។ | |
I Co | KhmerNT | 13:12 | ដ្បិតឥឡូវនេះ យើងមើលតាមកញ្ចក់ ឃើញមិនច្បាស់ទេ ប៉ុន្ដែនៅពេលក្រោយ យើងនឹងឃើញមុខផ្ទាល់។ ឥឡូវនេះ ខ្ញុំស្គាល់ព្រះអង្គតែមួយចំណែក ប៉ុន្ដែក្រោយមក ខ្ញុំនឹងស្គាល់ព្រះអង្គច្បាស់ ដូចជាព្រះអង្គស្គាល់ខ្ញុំច្បាស់ដែរ។ | |
Chapter 14
I Co | KhmerNT | 14:1 | ចូរដេញតាមសេចក្ដីស្រឡាញ់ ហើយសង្វាតចង់បានអំណោយទានខាងវិញ្ញាណចុះ ជាពិសេសឲ្យអាចថ្លែងព្រះបន្ទូលបាន | |
I Co | KhmerNT | 14:2 | ដ្បិតអ្នកដែលនិយាយភាសាចម្លែកអស្ចារ្យ មិនមែននិយាយទៅកាន់មនុស្សទេ គឺនិយាយទៅកាន់ព្រះជាម្ចាស់ ព្រោះគ្មានអ្នកណាម្នាក់ស្ដាប់យល់ទេ អ្នកនោះនិយាយពីសេចក្ដីអាថ៌កំបាំងដោយព្រះវិញ្ញាណ | |
I Co | KhmerNT | 14:3 | ប៉ុន្ដែអ្នកដែលថ្លែងព្រះបន្ទូលវិញ អ្នកនោះនិយាយទៅកាន់មនុស្ស សម្រាប់ការស្អាងចិត្ដ ការលើកទឹកចិត្ដ និងការកំសាន្ដចិត្ដ | |
I Co | KhmerNT | 14:4 | អ្នកដែលនិយាយភាសាចម្លែកអស្ចារ្យស្អាងតែខ្លួនឯងទេ រីឯអ្នកដែលថ្លែងព្រះបន្ទូល ស្អាងក្រុមជំនុំវិញ។ | |
I Co | KhmerNT | 14:5 | ខ្ញុំចង់ឲ្យអ្នករាល់គ្នានិយាយភាសាចម្លែកអស្ចារ្យបានទាំងអស់គ្នា ប៉ុន្ដែចង់ឲ្យអ្នករាល់គ្នាអាចថ្លែងព្រះបន្ទូលបានជាជាង ដ្បិតអ្នកដែលថ្លែងព្រះបន្ទូលវិសេសជាងអ្នកដែលនិយាយភាសាចម្លែកអស្ចារ្យ លុះត្រាតែឲ្យអ្នកនោះបកប្រែផង ដើម្បីឲ្យក្រុមជំនុំទទួលបានការស្អាងចិត្ដ | |
I Co | KhmerNT | 14:6 | ឥឡូវនេះ បងប្អូនអើយ! បើខ្ញុំមកឯអ្នករាល់គ្នាដោយនិយាយភាសាចម្លែកអស្ចារ្យ តើខ្ញុំនឹងមានប្រយោជន៍អ្វីសម្រាប់អ្នករាល់គ្នា? លើកលែងតែខ្ញុំនិយាយទៅអ្នករាល់គ្នាដោយការបើកសំដែង ឬដោយចំណេះដឹង ឬដោយការថ្លែងព្រះបន្ទូល ឬដោយសេចក្ដីបង្រៀនណាមួយប៉ុណ្ណោះ។ | |
I Co | KhmerNT | 14:7 | សូម្បីតែឧបករណ៍តន្រ្ដីដែលគ្មានជីវិត មិនថាជាខ្លុយ ឬស៊ុងក្ដី បើពួកវាមិនបញ្ចេញសំឡេងខុសគ្នាទេ តើធ្វើដូចម្ដេចឲ្យដឹងបានថា ឧបករណ៍ដែលគេកំពុងលេង ឬដេញនោះ ជាសំឡេងខ្លុយ ឬស៊ុង? | |
I Co | KhmerNT | 14:8 | ហើយបើត្រែបញ្ចេញសំឡេងមិនច្បាស់ តើអ្នកណានឹងប្រុងប្រៀបខ្លួនក្នុងចម្បាំងបាន? | |
I Co | KhmerNT | 14:9 | អ្នករាល់គ្នាក៏ដូច្នេះដែរ បើភាសាចម្លែកអស្ចារ្យរបស់អ្នករាល់គ្នាគ្មានពាក្យសំដីដែលគេអាចយល់បាន តើធ្វើដូចម្ដេចឲ្យគេយល់សេចក្ដីដែលបាននិយាយនោះ? ដូច្នេះ អ្នករាល់គ្នានឹងនិយាយទៅកាន់ខ្យល់ហើយ។ | |
I Co | KhmerNT | 14:10 | នៅក្នុងពិភពលោកអាចមានភាសាច្រើនមែន ប៉ុន្ដែគ្មានភាសាណាមួយដែលគ្មានអត្ថន័យនោះទេ | |
I Co | KhmerNT | 14:11 | ដូច្នេះហើយបើខ្ញុំមិនយល់អត្ថន័យភាសានោះទេ ខ្ញុំនឹងត្រលប់ជាជនបរទេសសម្រាប់អ្នកដែលកំពុងនិយាយ ហើយអ្នកដែលកំពុងនិយាយក៏ជាជនបរទេសសម្រាប់ខ្ញុំដែរ | |
I Co | KhmerNT | 14:12 | អ្នករាល់គ្នាក៏ដូច្នេះដែរ ដោយព្រោះអ្នករាល់គ្នាជាអ្នកសង្វាតចង់បានអំណោយទានខាងវិញ្ញាណ ចូរសង្វាតចង់បានឲ្យកាន់តែច្រើនចុះ សម្រាប់ការស្អាងចិត្ដដល់ក្រុមជំនុំ | |
I Co | KhmerNT | 14:13 | ហេតុនេះហើយអ្នកដែលនិយាយភាសាចម្លែកអស្ចារ្យ ចូរអធិស្ឋាន ដើម្បីឲ្យអាចបកប្រែបានផង | |
I Co | KhmerNT | 14:14 | ដ្បិតបើខ្ញុំអធិស្ឋានជាភាសាចម្លែកអស្ចារ្យ នោះវិញ្ញាណរបស់ខ្ញុំអធិស្ឋានមែន ប៉ុន្ដែគំនិតរបស់ខ្ញុំគ្មានផលផ្លែឡើយ | |
I Co | KhmerNT | 14:15 | ដូច្នេះតើធ្វើដូចម្ដេច? គឺខ្ញុំនឹងអធិស្ឋាននៅក្នុងវិញ្ញាណ ព្រមទាំងអធិស្ឋាននៅក្នុងគំនិតរបស់ខ្ញុំដែរ ហើយខ្ញុំនឹងច្រៀងសរសើរនៅក្នុងវិញ្ញាណ ព្រមទាំងច្រៀងសរសើរនៅក្នុងគំនិតរបស់ខ្ញុំដែរ | |
I Co | KhmerNT | 14:16 | ផ្ទុយទៅវិញ បើអ្នករាល់គ្នាថ្វាយព្រះពរដោយវិញ្ញាណ តើធ្វើដូចម្ដេចឲ្យអ្នកមិនដែលដឹង ដែលនៅទីនោះនិយាយថា អាម៉ែន ស្របនឹងការអរព្រះគុណរបស់អ្នកបាន ដ្បិតគេមិនដឹងថា អ្នករាល់គ្នានិយាយអ្វីផង! | |
I Co | KhmerNT | 14:17 | រីឯអ្នក អ្នកអរព្រះគុណបានល្អមែន ប៉ុន្ដែអ្នកដទៃមិនបានទទួលការស្អាងចិត្តទេ។ | |
I Co | KhmerNT | 14:18 | ខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់ដែលខ្ញុំនិយាយភាសាចម្លែកអស្ចារ្យច្រើនជាងអ្នកទាំងអស់គ្នាទៅទៀត | |
I Co | KhmerNT | 14:19 | ប៉ុន្ដែនៅក្នុងក្រុមជំនុំ ខ្ញុំចង់និយាយពាក្យប្រាំម៉ាត់នៅក្នុងគំនិតរបស់ខ្ញុំ ដែលអាចទូន្មានអ្នកដទៃ ជាជាងនិយាយភាសាចម្លែកអស្ចារ្យមួយម៉ឺនម៉ាត់។ | |
I Co | KhmerNT | 14:20 | បងប្អូនអើយ! កុំឲ្យនៅក្មេងខ្ចីខាងឯគំនិតឡើយ បើខាងឯសេចក្ដីអាក្រក់ ចូរឲ្យនៅជាទារកចុះ ប៉ុន្ដែខាងឯការយល់ដឹង ចូរឲ្យពេញវ័យឡើង។ | |
I Co | KhmerNT | 14:21 | មានសេចក្ដីចែងទុកក្នុងគម្ពីរវិន័យថា៖ «យើងនឹងនិយាយទៅប្រជាជននេះដោយភាសាផ្សេងៗ ហើយដោយបបូរមាត់របស់អ្នកផ្សេង ប៉ុន្ដែពួកគេមិនស្ដាប់យើងដដែល» គឺព្រះអម្ចាស់មានបន្ទូលដូច្នេះ។ | |
I Co | KhmerNT | 14:22 | ដូច្នេះភាសាចម្លែកអស្ចារ្យជាទីសំគាល់មួយសម្រាប់ពួកអ្នកមិនជឿ មិនមែនសម្រាប់ពួកអ្នកដែលជឿទេ ផ្ទុយទៅវិញ ការថ្លែងព្រះបន្ទូលជាទីសំគាល់មួយសម្រាប់ពួកអ្នកដែលជឿ មិនមែនសម្រាប់ពួកអ្នកមិនជឿឡើយ | |
I Co | KhmerNT | 14:23 | ចុះបើក្រុមជំនុំទាំងមូលមកជួបជុំគ្នា ហើយអ្នកទាំងអស់គ្នានិយាយភាសាចម្លែកអស្ចារ្យ ហើយមានអ្នកមិនដែលដឹង ឬអ្នកមិនជឿចូលមក តើគេមិននិយាយថា អ្នករាល់គ្នាឆ្កួតទេឬ? | |
I Co | KhmerNT | 14:24 | ផ្ទុយទៅវិញ បើអ្នកទាំងអស់គ្នាថ្លែងព្រះបន្ទូល ហើយមានអ្នកមិនជឿ ឬអ្នកមិនដែលដឹងមួយចំនួនចូលមក នោះអ្នកទាំងអស់គ្នានឹងធ្វើឲ្យគេដឹងកំហុស ហើយអ្នកទាំងអស់គ្នាក៏វិនិច្ឆ័យគេដែរ | |
I Co | KhmerNT | 14:25 | នោះអាថ៌កំបាំងក្នុងចិត្តរបស់គេនឹងបង្ហាញចេញមក គេនឹងក្រាបផ្កាប់មុខថ្វាយបង្គំព្រះជាម្ចាស់ ទាំងប្រកាសថា ព្រះជាម្ចាស់គង់នៅក្នុងចំណោមអ្នករាល់គ្នាពិតមែន! | |
I Co | KhmerNT | 14:26 | ដូច្នេះតើធ្វើដូចម្ដេច? បងប្អូនអើយ! នៅពេលអ្នករាល់គ្នាជួបជុំគ្នា គឺម្នាក់មានចម្រៀងសរសើរតម្កើង ម្នាក់មានសេចក្ដីបង្រៀន ម្នាក់មានការបើកសំដែង ម្នាក់មានភាសាចម្លែកអស្ចារ្យ ហើយម្នាក់មានការបកប្រែ ចូរធ្វើការទាំងអស់សម្រាប់ការស្អាងចិត្ដចុះ។ | |
I Co | KhmerNT | 14:27 | បើមានអ្នកណានិយាយភាសាចម្លែកអស្ចារ្យ ត្រូវឲ្យមានពីរនាក់ ឬបីនាក់យ៉ាងច្រើន ហើយត្រូវនិយាយម្នាក់ម្ដងៗ និងចូរឲ្យមានម្នាក់បកប្រែផង | |
I Co | KhmerNT | 14:28 | ប៉ុន្ដែបើគ្មានអ្នកបកប្រែទេ ចូរឲ្យគេនៅស្ងៀមក្នុងក្រុមជំនុំចុះ ហើយឲ្យគេនិយាយទៅកាន់ខ្លួនឯង និងទៅកាន់ព្រះជាម្ចាស់ចុះ | |
I Co | KhmerNT | 14:29 | រីឯអ្នកនាំព្រះបន្ទូលវិញ ចូរឲ្យមានពីរនាក់ ឬបីនាក់និយាយ ហើយចូរឲ្យអ្នកផ្សេងទៀតពិចារណាចុះ | |
I Co | KhmerNT | 14:30 | ប៉ុន្ដែបើម្នាក់ទៀតដែលកំពុងអង្គុយបានទទួលការបើកសំដែងដែរ ចូរឲ្យអ្នកទីមួយនៅស្ងៀមចុះ | |
I Co | KhmerNT | 14:31 | ព្រោះអ្នករាល់គ្នាអាចថ្លែងព្រះបន្ទូលម្នាក់ម្ដងៗទៅមនុស្សគ្រប់គ្នាបាន ដើម្បីឲ្យគ្រប់គ្នាបានរៀន ហើយគ្រប់គ្នាបានទទួលការលើកទឹកចិត្តដែរ | |
I Co | KhmerNT | 14:33 | ដ្បិតព្រះជាម្ចាស់មិនមែនជាព្រះនៃសេចក្ដីវឹកវរទេ គឺជាព្រះនៃសេចក្ដីសុខសាន្ដវិញ។ ដូចនៅក្នុងក្រុមជំនុំទាំងអស់របស់ពួកបរិសុទ្ធដែរ | |
I Co | KhmerNT | 14:34 | ចូរឲ្យពួកស្រ្ដីស្ងាត់ស្ងៀមនៅក្នុងក្រុមជំនុំចុះ ដ្បិតមិនអនុញ្ញាតឲ្យពួកនាងនិយាយឡើយ គឺឲ្យពួកនាងចុះចូលដូចដែលគម្ពីរវិន័យបានចែងទុកចុះ | |
I Co | KhmerNT | 14:35 | ហើយបើពួកនាងចង់រៀនអំពីអ្វីមួយ ចូរឲ្យពួកនាងសួរប្ដីរបស់ខ្លួននៅផ្ទះចុះ ដ្បិតជាការអាម៉ាស់មួយដែលឲ្យស្រ្ដីនិយាយនៅក្នុងក្រុមជំនុំ។ | |
I Co | KhmerNT | 14:36 | តើព្រះបន្ទូលរបស់ព្រះជាម្ចាស់ចេញមកពីអ្នករាល់គ្នាឬ? ឬមានតែអ្នករាល់គ្នាប៉ុណ្ណោះឬ ដែលបានទទួលព្រះបន្ទូល? | |
I Co | KhmerNT | 14:37 | បើមានអ្នកណាស្មានថា ខ្លួនជាអ្នកនាំព្រះបន្ទូល ឬជាមនុស្សពេញដោយព្រះវិញ្ញាណ ចូរឲ្យអ្នកនោះដឹងច្បាស់ថា សេចក្ដីដែលខ្ញុំសរសេរមកអ្នករាល់គ្នានេះជាបញ្ញត្តិរបស់ព្រះអម្ចាស់។ | |
I Co | KhmerNT | 14:38 | ដូច្នេះ បើអ្នកណាមិនទទួលស្គាល់បញ្ញត្ដិនេះទេ អ្នកនោះក៏មិនបានការទទួលស្គាល់វិញដែរ | |
I Co | KhmerNT | 14:39 | ហេតុនេះបងប្អូនអើយ! ចូរសង្វាតចង់បានអំណោយទាននៃការថ្លែងព្រះបន្ទូលចុះ ហើយមិនត្រូវហាមឃាត់ការនិយាយភាសាចម្លែកអស្ចារ្យទេ | |
Chapter 15
I Co | KhmerNT | 15:1 | បងប្អូនអើយ! ឥឡូវនេះ ខ្ញុំសូមប្រាប់អ្នករាល់គ្នាឲ្យដឹងអំពីដំណឹងល្អដែលខ្ញុំបានប្រកាសប្រាប់អ្នករាល់គ្នា ជាដំណឹងល្អដែលអ្នករាល់គ្នាបានទទួល និងបានឈរមាំមួននៅក្នុងនោះ | |
I Co | KhmerNT | 15:2 | អ្នករាល់គ្នានឹងទទួលបានសេចក្ដីសង្គ្រោះដោយសារដំណឹងល្អនោះដែរ បើអ្នករាល់គ្នាធ្វើតាមព្រះបន្ទូលដែលខ្ញុំបានប្រកាសប្រាប់អ្នករាល់គ្នាយ៉ាងខ្ជាប់ខ្ជួន បើមិនដូច្នេះទេ អ្នករាល់គ្នាជឿគ្មានប្រយោជន៍ឡើយ | |
I Co | KhmerNT | 15:3 | ដ្បិតខ្ញុំក៏បានប្រាប់អ្នករាល់គ្នាអំពីសេចក្ដីដែលខ្ញុំបានទទួល ជាសេចក្ដីដំបូងបំផុត គឺព្រះគ្រិស្ដបានសោយទិវង្គតដោយព្រោះបាបរបស់យើង ស្របតាមបទគម្ពីរ | |
I Co | KhmerNT | 15:4 | ហើយព្រះអង្គត្រូវគេបញ្ចុះ រួចនៅថ្ងៃទីបី ព្រះអង្គបានមានព្រះជន្មរស់ឡើងវិញ ស្របតាមបទគម្ពីរ | |
I Co | KhmerNT | 15:6 | ក្រោយមក ព្រះអង្គបានបង្ហាញខ្លួនឲ្យបងប្អូនជាងប្រាំរយនាក់ឃើញក្នុងពេលតែមួយ។ ក្នុងចំណោមពួកគេ ភាគច្រើននៅរស់រហូតដល់សព្វថ្ងៃនេះ ប៉ុន្ដែក៏មានអ្នកខ្លះបានស្លាប់ហើយដែរ | |
I Co | KhmerNT | 15:7 | បន្ទាប់មក ព្រះអង្គបានបង្ហាញខ្លួនឲ្យលោកយ៉ាកុបឃើញ រួចឲ្យពួកសាវកទាំងអស់ឃើញដែរ។ | |
I Co | KhmerNT | 15:8 | ចុងក្រោយបំផុត ព្រះអង្គបានបង្ហាញខ្លួនឲ្យខ្ញុំឃើញដែរ សូម្បីតែខ្ញុំដូចជាកូនកើតមិនគ្រប់ខែ | |
I Co | KhmerNT | 15:9 | ដ្បិតក្នុងចំណោមពួកសាវក ខ្ញុំជាអ្នកតូចជាងគេ ហើយមិនស័ក្ដិសមនឹងឲ្យគេហៅថាជាសាវកផង ព្រោះខ្ញុំបានបៀតបៀនក្រុមជំនុំរបស់ព្រះជាម្ចាស់ | |
I Co | KhmerNT | 15:10 | ប៉ុន្ដែដែលខ្ញុំបានត្រលប់ជាដូចសព្វថ្ងៃនេះ គឺដោយសារព្រះគុណរបស់ព្រះជាម្ចាស់ ហើយព្រះគុណដែលព្រះអង្គបានផ្ដល់មកខ្ញុំ នោះមិនមែនឥតប្រយោជន៍ឡើយ ផ្ទុយទៅវិញ ខ្ញុំបានធ្វើការយ៉ាងច្រើនលើសអ្នកទាំងនោះទៅទៀត ប៉ុន្ដែមិនមែនខ្ញុំទេ គឺជាព្រះគុណរបស់ព្រះជាម្ចាស់ដែលស្ថិតនៅជាមួយខ្ញុំវិញ។ | |
I Co | KhmerNT | 15:11 | ទោះបីខ្ញុំក្ដី ឬអ្នកទាំងនោះក្ដី យើងប្រកាសដំណឹងល្អនោះ ហើយអ្នករាល់គ្នាក៏ជឿលើដំណឹងល្អនោះដែរ។ | |
I Co | KhmerNT | 15:12 | បើមានការប្រកាសថា ព្រះគ្រិស្ដបានមានព្រះជន្មរស់ឡើងវិញ ហេតុអ្វីបានជាអ្នកខ្លះក្នុងចំណោមអ្នករាល់គ្នានិយាយដូច្នេះថា គ្មានការរស់ឡើងវិញសម្រាប់មនុស្សស្លាប់? | |
I Co | KhmerNT | 15:13 | បើគ្មានការរស់ឡើងវិញសម្រាប់មនុស្សស្លាប់ទេ នោះព្រះគ្រិស្ដក៏មិនបានរស់ឡើងវិញដែរ | |
I Co | KhmerNT | 15:14 | ហើយបើព្រះគ្រិស្ដមិនបានរស់ឡើងវិញទេ នោះការប្រកាសដំណឹងល្អរបស់យើងឥតប្រយោជន៍សោះ ហើយជំនឿរបស់អ្នករាល់គ្នាក៏ឥតប្រយោជន៍ដែរ | |
I Co | KhmerNT | 15:15 | លើសពីនេះទៀត បើមនុស្សស្លាប់មិនរស់ឡើងវិញមែន ក៏ឃើញថា យើងជាសាក្សីក្លែងក្លាយអំពីព្រះជាម្ចាស់ដែរ ព្រោះយើងបានធ្វើបន្ទាល់អំពីព្រះជាម្ចាស់ថា ព្រះអង្គបានប្រោសព្រះគ្រិស្ដឲ្យរស់ឡើងវិញ ដែលព្រះអង្គមិនបានប្រោសឲ្យរស់ឡើងវិញផងនោះ | |
I Co | KhmerNT | 15:16 | ដ្បិតបើពួកមនុស្សស្លាប់មិនរស់ឡើងវិញទេ នោះព្រះគ្រិស្ដក៏មិនបានរស់ឡើងវិញដែរ | |
I Co | KhmerNT | 15:17 | ហើយបើព្រះគ្រិស្ដមិនបានរស់ឡើងវិញមែន នោះជំនឿរបស់អ្នករាល់គ្នាក៏គ្មានប្រយោជន៍សោះ ហើយអ្នករាល់គ្នានៅក្នុងបាបរបស់អ្នករាល់គ្នាដដែល | |
I Co | KhmerNT | 15:19 | ប្រសិនបើយើងសង្ឃឹមលើព្រះគ្រិស្ដ តែនៅក្នុងជីវិតនេះ នោះយើងវេទនាជាងមនុស្សទាំងអស់ទៅទៀត | |
I Co | KhmerNT | 15:20 | ប៉ុន្ដែឥឡូវនេះ ព្រះគ្រិស្ដមានព្រះជន្មរស់ពីការសោយទិវង្គតឡើងវិញមែន គឺជាផលដំបូងនៃពួកអ្នកដែលបានស្លាប់ទៅ | |
I Co | KhmerNT | 15:21 | ដ្បិតសេចក្ដីស្លាប់បានចូលមកតាមរយៈមនុស្សម្នាក់ នោះការរស់ឡើងវិញរបស់មនុស្សស្លាប់ក៏បានចូលមកតាមរយៈមនុស្សម្នាក់ដែរ។ | |
I Co | KhmerNT | 15:22 | ដ្បិតមនុស្សទាំងអស់បានស្លាប់ដោយសារលោកអ័ដាមជាយ៉ាងណា នោះមនុស្សទាំងអស់ក៏នឹងត្រូវប្រោសឲ្យមានជីវិតរស់ដោយសារព្រះគ្រិស្ដជាយ៉ាងនោះដែរ។ | |
I Co | KhmerNT | 15:23 | ប៉ុន្ដែម្នាក់ៗតាមលំដាប់រៀងខ្លួន គឺព្រះគ្រិស្ដជាផលដំបូង បន្ទាប់មក គឺពួកអ្នកដែលជារបស់ព្រះគ្រិស្ដ នៅពេលព្រះអង្គយាងមក | |
I Co | KhmerNT | 15:24 | ក្រោយពីព្រះអង្គបំផ្លាញអស់ទាំងការគ្រប់គ្រង សិទ្ធិអំណាច ព្រមទាំងអំណាចទាំងឡាយរួចហើយ ព្រះអង្គថ្វាយនគរដល់ព្រះជាម្ចាស់ដ៏ជាព្រះវរបិតា រួចក៏ដល់ទីបញ្ចប់ | |
I Co | KhmerNT | 15:25 | ព្រោះព្រះអង្គត្រូវសោយរាជ្យរហូតដល់ព្រះអង្គដាក់ខ្មាំងសត្រូវទាំងអស់ឲ្យនៅក្រោមបាទា | |
I Co | KhmerNT | 15:27 | ដ្បិតព្រះអង្គបានដាក់អ្វីៗទាំងអស់ឲ្យនៅក្រោមបាទា ប៉ុន្ដែនៅពេលព្រះអង្គមានបន្ទូលថា បានដាក់អ្វីៗទាំងអស់ឲ្យនៅក្រោម នោះច្បាស់ជាមិនរាប់ទាំងព្រះអង្គផ្ទាល់ដែលបានដាក់អ្វីៗទាំងអស់ឲ្យនៅក្រោមទេ | |
I Co | KhmerNT | 15:28 | លុះដល់ពេលអ្វីៗទាំងអស់ស្ថិតនៅក្រោមព្រះអង្គហើយ ទើបព្រះរាជបុត្រាផ្ទាល់នឹងស្ថិតនៅក្រោមព្រះមួយអង្គដែលបានដាក់អ្វីៗទាំងអស់ឲ្យនៅក្រោមព្រះអង្គដែរ ដើម្បីឲ្យព្រះជាម្ចាស់សោយរាជ្យលើគ្រប់ទាំងអស់នៅក្នុងគ្រប់ការទាំងអស់។ | |
I Co | KhmerNT | 15:29 | បើមនុស្សស្លាប់មិនរស់ឡើងទេ តើពួកអ្នកដែលទទួលពិធីជ្រមុជទឹកក្នុងនាមជាមនុស្សស្លាប់ ធ្វើអ្វី? ហេតុអ្វីបានជាពួកគេទទួលពិធីជ្រមុជទឹកក្នុងនាមជាមនុស្សស្លាប់ដូច្នេះ? | |
I Co | KhmerNT | 15:31 | បងប្អូនអើយ! ដោយសារមោទនៈភាពដែលខ្ញុំមានដោយសារអ្នករាល់គ្នានៅក្នុងព្រះគ្រិស្ដយេស៊ូជាព្រះអម្ចាស់របស់យើង ខ្ញុំសូមស្បថថា ខ្ញុំស្លាប់រាល់ថ្ងៃ។ | |
I Co | KhmerNT | 15:32 | បើខ្ញុំប្រយុទ្ធជាមួយសត្វសាហាវនៅក្រុងអេភេសូរក្នុងនាមជាមនុស្សសាមញ្ញ តើមានប្រយោជន៍អ្វីដល់ខ្ញុំ? បើមនុស្សស្លាប់មិនរស់ឡើងវិញដូច្នេះ ចូរយើងស៊ីផឹកទៅ ព្រោះថ្ងៃស្អែកយើងនឹងស្លាប់។ | |
I Co | KhmerNT | 15:34 | ចូរភ្ញាក់ស្មារតីឡើងដោយរស់នៅយ៉ាងសុចរិតចុះ កុំប្រព្រឹត្ដបាបឡើយ ព្រោះអ្នកខ្លះក្នុងចំណោមអ្នករាល់គ្នាមិនស្គាល់ព្រះជាម្ចាស់ទេ ខ្ញុំនិយាយដូច្នេះដើម្បីឲ្យអ្នករាល់គ្នាខ្មាស។ | |
I Co | KhmerNT | 15:35 | ប៉ុន្ដែមុខជាមានអ្នកខ្លះសួរថា តើមនុស្សស្លាប់រស់ឡើងវិញយ៉ាងដូចម្ដេច? ពេលពួកគេរស់ឡើងវិញ តើមានរូបកាយយ៉ាងដូចម្ដេចដែរ? | |
I Co | KhmerNT | 15:36 | មនុស្សល្ងង់អើយ! អ្វីដែលអ្នកព្រោះទៅ បើមិនងាប់ទេ វាក៏មិនដុះឡើងដែរ | |
I Co | KhmerNT | 15:37 | ហើយអ្វីដែលអ្នកព្រោះទៅនោះ មិនដូចដើមដែលនឹងដុះឡើងទេ គឺអ្នកព្រោះគ្រាប់ធញ្ញជាតិសុទ្ធវិញ ប្រហែលជាគ្រាប់ស្រូវ ឬគ្រាប់អ្វីផ្សេងទៀត | |
I Co | KhmerNT | 15:38 | ប៉ុន្ដែព្រះជាម្ចាស់ប្រទានរូបរាងឲ្យគ្រាប់នោះតាមដែលព្រះអង្គសព្វព្រះហឫទ័យ ព្រមទាំងឲ្យគ្រាប់ពូជនិមួយៗមានរូបរាងរបស់វាផ្ទាល់។ | |
I Co | KhmerNT | 15:39 | សាច់ទាំងអស់មិនដូចគ្នាទេ គឺមានសាច់មនុស្ស សាច់សត្វ សាច់បក្សី និងសាច់ត្រី | |
I Co | KhmerNT | 15:40 | ហើយមានរូបកាយនៅស្ថានសួគ៌ និងរូបកាយនៅផែនដី ប៉ុន្ដែសិរីរុងរឿងរបស់រូបកាយនៅស្ថានសួគ៌ផ្សេងពីសិរីរុងរឿងរបស់រូបកាយនៅផែនដី | |
I Co | KhmerNT | 15:41 | ម្យ៉ាងទៀត ពន្លឺថ្ងៃ ពន្លឺខែ និងពន្លឺផ្កាយក៏ខុសប្លែកពីគ្នាដែរ សូម្បីតែពន្លឺផ្កាយនិមួយៗក៏ខុសប្លែកពីគ្នាដែរ | |
I Co | KhmerNT | 15:42 | ឯការរស់ឡើងវិញរបស់មនុស្សស្លាប់ក៏ដូច្នេះដែរ រូបកាយដែលត្រូវកប់ទៅ ជារូបកាយពុករលួយ ប៉ុន្ដែរូបកាយដែលត្រូវបានប្រោសឲ្យរស់ឡើងវិញ ជារូបកាយមិនពុករលួយឡើយ។ | |
I Co | KhmerNT | 15:43 | រូបកាយដែលត្រូវកប់ទៅជារូបកាយថោកទាប ប៉ុន្ដែរូបកាយដែលត្រូវបានប្រោសឲ្យរស់ឡើងវិញ ជារូបកាយរុងរឿង។ រូបកាយដែលត្រូវកប់ទៅជារូបកាយខ្សោយ ប៉ុន្ដែរូបកាយដែលត្រូវបានប្រោសឲ្យរស់ឡើងវិញ ជារូបកាយមានអំណាច | |
I Co | KhmerNT | 15:44 | រូបកាយដែលត្រូវកប់ទៅជារូបកាយខាងសាច់ឈាម ប៉ុន្ដែរូបកាយដែលត្រូវបានប្រោសឲ្យរស់ឡើងវិញ ជារូបកាយខាងវិញ្ញាណ បើមានរូបកាយខាងសាច់ឈាម នោះក៏មានរូបកាយខាងវិញ្ញាណដែរ។ | |
I Co | KhmerNT | 15:45 | ដូច្នេះក៏មានសេចក្ដីចែងទុកដែរថា៖ «លោកអ័ដាមដែលជាមនុស្សទីមួយបានត្រលប់ជាមានជីវិតរស់» ប៉ុន្ដែលោកអ័ដាមចុងក្រោយជាវិញ្ញាណដែលផ្ដល់ជីវិត | |
I Co | KhmerNT | 15:46 | ដ្បិតមិនមានរូបកាយខាងវិញ្ញាណមុនទេ គឺមានរូបកាយខាងសាច់ឈាមមុន រួចទើបមានរូបកាយខាងវិញ្ញាណជាក្រោយ។ | |
I Co | KhmerNT | 15:48 | មនុស្សម្នាក់មកពីធូលីដីជាយ៉ាងណា នោះមនុស្សទាំងឡាយដែលមកពីធូលីដីក៏ជាយ៉ាងនោះដែរ ហើយមនុស្សម្នាក់មកពីស្ថានសួគ៌ជាយ៉ាងណា នោះមនុស្សទាំងឡាយដែលមកពីស្ថានសួគ៌ក៏ជាយ៉ាងនោះដែរ។ | |
I Co | KhmerNT | 15:49 | យើងមានរូបរាងដូចជាមនុស្សដែលមកពីធូលីដីជាយ៉ាងណា នោះយើងនឹងមានរូបរាងដូចជាមនុស្សដែលមកពីស្ថានសួគ៌ជាយ៉ាងនោះដែរ។ | |
I Co | KhmerNT | 15:50 | បងប្អូនអើយ! ខ្ញុំប្រាប់អំពីសេចក្ដីនេះថា សាច់ឈាមមិនអាចទទួលនគរព្រះជាម្ចាស់ទុកជាមរតកបានឡើយ ហើយភាពពុករលួយក៏មិនអាចទទួលភាពមិនពុករលួយទុកជាមរតកបានដែរ។ | |
I Co | KhmerNT | 15:51 | មើល៍ ខ្ញុំប្រាប់អ្នករាល់គ្នាអំពីអាថ៌កំបាំងមួយថា យើងទាំងអស់គ្នានឹងមិនស្លាប់ទេ ព្រោះយើងនឹងត្រូវផ្លាស់ប្រែទាំងអស់គ្នា | |
I Co | KhmerNT | 15:52 | ក្នុងរយៈពេលដ៏ខ្លី គឺតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ នៅពេលសំឡេងត្រែចុងក្រោយលាន់ឡើង ពេលនោះមនុស្សស្លាប់នឹងត្រូវប្រោសឲ្យរស់ឡើងវិញ មិនពុករលួយទៀតទេ រួចយើងនឹងត្រូវផ្លាស់ប្រែ | |
I Co | KhmerNT | 15:53 | ដ្បិតរូបកាយដែលពុករលួយនេះ ត្រូវតែពាក់ភាពមិនពុករលួយ ហើយរូបកាយដែលតែងតែស្លាប់នេះត្រូវតែពាក់ភាពមិនចេះស្លាប់ | |
I Co | KhmerNT | 15:54 | ហើយនៅពេលរូបកាយដែលពុករលួយនេះពាក់ភាពមិនពុករលួយ រួចរូបកាយដែលតែងតែស្លាប់នេះពាក់ភាពមិនចេះស្លាប់ ពេលនោះនឹងសម្រេចព្រះបន្ទូលដែលបានចែងថា៖ «ជ័យជម្នះបានលេបយកសេចក្ដីស្លាប់ហើយ | |
I Co | KhmerNT | 15:55 | ឱសេចក្ដីស្លាប់អើយ! តើជ័យជម្នះរបស់ឯងនៅឯណា? ឱសេចក្ដីស្លាប់អើយ! តើទ្រនិចរបស់ឯងនៅឯណា?» | |
I Co | KhmerNT | 15:57 | ប៉ុន្ដែអរព្រះគុណព្រះជាម្ចាស់ដែលបានប្រទានជ័យជម្នះដល់យើងតាមរយៈព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើង។ | |
Chapter 16
I Co | KhmerNT | 16:1 | ចំពោះការរៃអង្គាសសម្រាប់ពួកបរិសុទ្ធ ចូរអ្នករាល់គ្នាធ្វើដូចដែលខ្ញុំបានបង្គាប់ដល់ក្រុមជំនុំទាំងឡាយនៅស្រុកកាឡាទីចុះ | |
I Co | KhmerNT | 16:2 | គឺរាល់ថ្ងៃទីមួយនៃសប្ដាហ៍ ចូរឲ្យម្នាក់ៗក្នុងចំណោមអ្នករាល់គ្នាសន្សំទុកដោយខ្លួនឯង នូវអ្វីៗដែលព្រះអម្ចាស់បានចម្រើនឲ្យចុះ ដើម្បីពេលណាខ្ញុំមក នោះមិនបាច់មានការរៃអង្គាសទៀតឡើយ។ | |
I Co | KhmerNT | 16:3 | នៅពេលខ្ញុំមកដល់ ខ្ញុំនឹងចាត់អ្នកណាក៏ដោយដែលអ្នករាល់គ្នាជ្រើសរើសឲ្យនាំសំបុត្រ និងអំណោយរបស់អ្នករាល់គ្នាទៅឯក្រុងយេរូសាឡិម | |
I Co | KhmerNT | 16:5 | ពេលខ្ញុំឆ្លងកាត់ស្រុកម៉ាសេដូនហើយ ខ្ញុំនឹងមកជួបអ្នករាល់គ្នា ដ្បិតខ្ញុំនឹងឆ្លងកាត់ស្រុកម៉ាសេដូនទៅ | |
I Co | KhmerNT | 16:6 | ប្រហែលជាខ្ញុំនឹងស្នាក់នៅជាមួយអ្នករាល់គ្នា ឬនៅជាមួយអ្នករាល់គ្នាពេញមួយរដូវរងារផង ដើម្បីឲ្យអ្នករាល់គ្នាជូនដំណើរខ្ញុំបន្ដទៅកន្លែងដែលខ្ញុំនឹងទៅ។ | |
I Co | KhmerNT | 16:7 | ខ្ញុំមិនចង់ជួបអ្នករាល់គ្នាពេលធ្វើដំណើរឆ្លងកាត់នៅពេលនេះទេ ព្រោះខ្ញុំសង្ឃឹមថានឹងស្នាក់នៅជាមួយអ្នករាល់គ្នាមួយរយៈ បើព្រះអម្ចាស់អនុញ្ញាត។ | |
I Co | KhmerNT | 16:9 | ដ្បិតមានទ្វារយ៉ាងធំបានបើកចំហសម្រាប់ខ្ញុំធ្វើការយ៉ាងមានប្រសិទ្ធភាព ប៉ុន្ដែមានអ្នកប្រឆាំងច្រើនណាស់។ | |
I Co | KhmerNT | 16:10 | បើធីម៉ូថេមកដល់ ចូរធានាថា គាត់នៅជាមួយអ្នករាល់គ្នា ដោយឥតបារម្ភ ព្រោះគាត់ក៏បម្រើកិច្ចការរបស់ព្រះអម្ចាស់ដូចខ្ញុំដែរ | |
I Co | KhmerNT | 16:11 | ដូច្នេះ កុំឲ្យអ្នកណាម្នាក់មើលងាយគាត់ឡើយ ផ្ទុយទៅវិញ ចូរជូនដំណើរគាត់បន្ដទៀតដោយសុខសាន្ដ ដើម្បីឲ្យគាត់មកដល់ខ្ញុំ ដ្បិតខ្ញុំកំពុងរង់ចាំគាត់ និងពួកបងប្អូនឯទៀត។ | |
I Co | KhmerNT | 16:12 | ចំពោះលោកអ័ប៉ុឡូសជាបងប្អូន ខ្ញុំបានលើកទឹកចិត្ដគាត់យ៉ាងខ្លាំងឲ្យមកជួបអ្នករាល់គ្នាជាមួយពួកបងប្អូនផ្សេងទៀត ប៉ុន្ដែគាត់មិនចង់មកនៅពេលនេះទេ គាត់នឹងមកនៅពេលមានឱកាសវិញ។ | |
I Co | KhmerNT | 16:13 | ចូរប្រុងស្មារតី ចូរឈរឲ្យមាំមួននៅក្នុងជំនឿ ចូរក្លាហាន ហើយរឹងមាំឡើង។ | |
I Co | KhmerNT | 16:15 | បងប្អូនអើយ! ខ្ញុំសូមដាស់តឿនអ្នករាល់គ្នា អ្នករាល់គ្នាក៏ស្គាល់ហើយថា ក្រុមគ្រួសាររបស់លោកស្ទេផាណាសជាផលដំបូងនៅស្រុកអាខៃ ព្រមទាំងបានដាក់ខ្លួននៅក្នុងមុខងារបម្រើពួកបរិសុទ្ធ | |
I Co | KhmerNT | 16:16 | ដូច្នេះចូរអ្នករាល់គ្នាចុះចូលនឹងមនុស្សបែបនេះដែរចុះ ព្រមទាំងមនុស្សទាំងអស់ដែលចូលរួមជួយ និងធ្វើការយ៉ាងនឿយហត់។ | |
I Co | KhmerNT | 16:17 | ខ្ញុំត្រេកអរណាស់ចំពោះការមកដល់របស់លោកស្ទេផាណាស លោកភ័រទូណាស និងលោកអ័ខៃកុស ព្រោះពួកគេបានបំពេញសេចក្ដីខ្វះខាតរបស់អ្នករាល់គ្នា | |
I Co | KhmerNT | 16:18 | ហើយពួកគេបានធ្វើឲ្យវិញ្ញាណរបស់ខ្ញុំ និងវិញ្ញាណរបស់អ្នករាល់គ្នាធូរស្បើយ ដូច្នេះ ចូរទទួលស្គាល់មនុស្សបែបនេះចុះ។ | |
I Co | KhmerNT | 16:19 | ក្រុមជំនុំទាំងឡាយនៅស្រុកអាស៊ីជម្រាបសួរមកអ្នករាល់គ្នា ហើយលោកអ័គីឡា និងនាងព្រីសីល ព្រមទាំងក្រុមជំនុំដែលប្រជុំគ្នានៅផ្ទះរបស់ពួកគេក៏ជម្រាបសួរអស់ពីចិត្ដមកអ្នករាល់គ្នានៅក្នុងព្រះអម្ចាស់ដែរ។ | |
I Co | KhmerNT | 16:20 | ពួកបងប្អូនទាំងអស់ក៏ជម្រាបសួរមកអ្នករាល់គ្នាដែរ ចូរជម្រាបសួរគ្នាទៅវិញទៅមកដោយការថើបបរិសុទ្ធ | |
I Co | KhmerNT | 16:22 | បើអ្នកណាមិនស្រឡាញ់ព្រះអម្ចាស់ ចូរឲ្យអ្នកនោះត្រូវបណ្តាសាចុះ ម៉ារ៉ាណាថា! | |