Toggle notes
Chapter 1
Matt | KhmerNT | 1:1 | កំណត់ត្រាវង្សត្រកូលរបស់ព្រះយេស៊ូគ្រិស្ដដែលជាពូជពង្សរបស់ស្ដេចដាវីឌ និងលោកអ័ប្រាហាំ: | |
Matt | KhmerNT | 1:2 | លោកអ័ប្រាហាំបង្កើតលោកអ៊ីសាក លោកអ៊ីសាកបង្កើតលោកយ៉ាកុប លោកយ៉ាកុបបង្កើតលោកយូដា និងបងប្អូនរបស់គាត់ | |
Matt | KhmerNT | 1:3 | លោកយូដា និងនាងតាម៉ារបង្កើតលោកពេរេស និងលោកសេរ៉ាស ឯលោកពេរេសបង្កើតលោកហេស្រុន លោកហេស្រុនបង្កើតលោករ៉ាម | |
Matt | KhmerNT | 1:4 | លោករ៉ាមបង្កើតលោកអ័មីណាដាប់ លោកអ័មីណាដាប់បង្កើតលោកណាសូន លោកណាសូនបង្កើតលោកសាលម៉ូន | |
Matt | KhmerNT | 1:5 | លោកសាលម៉ូន និងនាងរ៉ាហាប់បង្កើតលោកបូអូស ហើយលោកបូអូស និងនាងរស់បង្កើតលោកអូបិឌ លោកអូបិឌបង្កើតលោកអ៊ីសាយ | |
Matt | KhmerNT | 1:6 | លោកអ៊ីសាយបង្កើតស្ដេចដាវីឌ ស្ដេចដាវីឌ និងប្រពន្ធលោកអ៊ូរីបង្កើតស្ដេចសាឡូម៉ូន | |
Matt | KhmerNT | 1:7 | ស្ដេចសាឡូម៉ូនបង្កើតស្ដេចរេហូបោម ស្ដេចរេហូបោមបង្កើតស្ដេចអ័ប៊ីយ៉ា ស្ដេចអ័ប៊ីយ៉ាបង្កើតស្ដេចអេសា | |
Matt | KhmerNT | 1:8 | ស្ដេចអេសាបង្កើតស្ដេចយ៉ូសាផាត ស្ដេចយ៉ូសាផាតបង្កើតស្ដេចយ៉ូរាម ស្ដេចយ៉ូរាមបង្កើតស្ដេចអូសៀស | |
Matt | KhmerNT | 1:9 | ស្ដេចអូសៀសបង្កើតស្ដេចយ៉ូថាម ស្ដេចយ៉ូថាមបង្កើតស្ដេចអេហាស ស្ដេចអេហាសបង្កើតស្ដេចអេសេគាស | |
Matt | KhmerNT | 1:10 | ស្ដេចអេសេគាសបង្កើតស្ដេចម៉ាណាសេ ស្ដេចម៉ាណាសេបង្កើតស្ដេចអាំម៉ូន ស្ដេចអាំម៉ូនបង្កើតស្ដេចយ៉ូសៀស | |
Matt | KhmerNT | 1:11 | ស្ដេចយ៉ូសៀសបង្កើតស្ដេចយេកូនាស និងបងប្អូនរបស់ព្រះអង្គនៅគ្រាមានការនិរទេសទៅស្រុកបាប៊ីឡូន | |
Matt | KhmerNT | 1:12 | ក្រោយការនិរទេសទៅស្រុកបាប៊ីឡូន ស្ដេចយេកូនាសបង្កើតលោកសាលធា លោកសាលធាបង្កើតលោកសូរ៉ូបាបិល | |
Matt | KhmerNT | 1:13 | លោកសូរ៉ូបាបិលបង្កើតលោកអ័ប៊ីយ៉ុឌ លោកអ័ប៊ីយ៉ុឌបង្កើតលោកអេលាគីម លោកអេលាគីមបង្កើតលោកអេសូរ | |
Matt | KhmerNT | 1:14 | លោកអេសូរបង្កើតលោកសាដុក លោកសាដុកបង្កើតលោកអេគីម លោកអេគីមបង្កើតលោកអេលីយ៉ុឌ | |
Matt | KhmerNT | 1:15 | លោកអេលីយ៉ុឌបង្កើតលោកអេលាសារ លោកអេលាសារបង្កើតលោកម៉ាថាន លោកម៉ាថានបង្កើតលោកយ៉ាកុប | |
Matt | KhmerNT | 1:16 | លោកយ៉ាកុបបង្កើតលោកយ៉ូសែប ជាប្ដីនាងម៉ារាដែលបានបង្កើតព្រះយេស៊ូហៅថា «ព្រះគ្រិស្ដ» | |
Matt | KhmerNT | 1:17 | ដូច្នេះ ចាប់ពីជំនាន់លោកអ័ប្រាហាំមកដល់ជំនាន់ស្ដេចដាវីឌ ទាំងអស់មានដប់បួនជំនាន់ ពីជំនាន់ស្ដេចដាវីឌដល់ជំនាន់និរទេសទៅស្រុកបាប៊ីឡូនមានដប់បួនជំនាន់ ហើយពីជំនាន់និរទេសទៅស្រុកបាប៊ីឡូនដល់ជំនាន់ព្រះគ្រិស្ដមានដប់បួនជំនាន់។ | |
Matt | KhmerNT | 1:18 | កំណើតរបស់ព្រះយេស៊ូគ្រិស្ដមានដូចតទៅ នាងម៉ារាជាម្ដាយរបស់ព្រះអង្គ បានភ្ជាប់ពាក្យនឹងលោកយ៉ូសែប ហើយមុនពួកគេរួមរស់ជាមួយគ្នា នាងម៉ារាមានផ្ទៃពោះដោយសារព្រះវិញ្ញាណបរិសុទ្ធ។ | |
Matt | KhmerNT | 1:19 | ឯលោកយ៉ូសែបប្ដីនាងជាមនុស្សសុចរិត គាត់មិនចង់ឲ្យនាងអាម៉ាស់មុខទេ ក៏សម្រេចចិត្ដលែងលះនាងដោយសម្ងាត់ | |
Matt | KhmerNT | 1:20 | ប៉ុន្ដែពេលគាត់គិតអំពីការទាំងនេះ ស្រាប់តែទេវតារបស់ព្រះអម្ចាស់បានលេចមកឲ្យគាត់ឃើញនៅក្នុងយល់សប្តិ ដោយនិយាយថា៖ «យ៉ូសែបជាពូជពង្សដាវីឌអើយ! កុំខ្លាចនឹងយកនាងម៉ារាធ្វើជាប្រពន្ធរបស់អ្នកឡើយ ដ្បិតកូននៅក្នុងផ្ទៃរបស់នាងកើតពីព្រះវិញ្ញាណបរិសុទ្ធទេ | |
Matt | KhmerNT | 1:21 | នាងនឹងប្រសូតបានបុត្រាមួយអង្គ រួចអ្នកនឹងថ្វាយព្រះនាមព្រះអង្គថា «យេស៊ូ» ព្រោះព្រះអង្គនឹងសង្គ្រោះប្រជាជនរបស់ព្រះអង្គពីបាបរបស់ពួកគេ»។ | |
Matt | KhmerNT | 1:22 | ការទាំងនេះកើតឡើង ដើម្បីសម្រេចសេចក្ដីដែលព្រះអម្ចាស់បានមានបន្ទូលតាមរយៈអ្នកនាំព្រះបន្ទូលថា៖ | |
Matt | KhmerNT | 1:23 | «មើល៍ ស្ដ្រីព្រហ្មចារីនឹងមានផ្ទៃពោះ ប្រសូតបានបុត្រាមួយអង្គ ហើយគេនឹងថ្វាយព្រះនាមព្រះអង្គថា «អេម៉ាញូអែល» ប្រែថា ព្រះជាម្ចាស់គង់ជាមួយយើង» | |
Matt | KhmerNT | 1:24 | បន្ទាប់ពីលោកយ៉ូសែបក្រោកពីដំណេក គាត់ក៏ធ្វើតាមដូចដែលទេវតារបស់ព្រះអម្ចាស់បានបង្គាប់ គឺគាត់បានទទួលយកប្រពន្ធរបស់គាត់វិញ | |
Chapter 2
Matt | KhmerNT | 2:1 | កាលព្រះយេស៊ូប្រសូតនៅភូមិបេថ្លេហិម ស្រុកយូដា នៅក្នុងរាជ្យស្ដេចហេរ៉ូឌ នោះមានពួកតារាវិទូពីទិសខាងកើតបានចូលមកដល់ក្រុងយេរូសាឡិម | |
Matt | KhmerNT | 2:2 | សួរគេថា៖ «តើព្រះអង្គដែលប្រសូតមកជាស្ដេចជនជាតិយូដានោះ នៅឯណា? ដ្បិតយើងបានឃើញផ្កាយរបស់ព្រះអង្គនៅទិសខាងកើត ហើយយើងមកដើម្បីថ្វាយបង្គំព្រះអង្គ»។ | |
Matt | KhmerNT | 2:3 | ពេលឮដូច្នេះ ស្ដេចហេរ៉ូឌ និងមនុស្សទាំងអស់នៅក្នុងក្រុងយេរូសាឡិម ក៏ព្រួយចិត្តជាមួយស្ដេចដែរ។ | |
Matt | KhmerNT | 2:4 | ពេលកោះប្រជុំពួកសម្ដេចសង្ឃ និងពួកគ្រូវិន័យទាំងអស់របស់ប្រជាជន ស្ដេចបានសួរពួកគេពីកន្លែងដែលព្រះគ្រិស្ដប្រសូត | |
Matt | KhmerNT | 2:5 | គេទូលស្ដេចថា៖ «នៅភូមិបេថ្លេហិមក្នុងស្រុកយូដា ដ្បិតដូចបានចែងទុកតាមរយៈអ្នកនាំព្រះបន្ទូលថា | |
Matt | KhmerNT | 2:6 | នែភូមិបេថ្លេហិមក្នុងស្រុកយូដាអើយ ក្នុងចំណោមអ្នកគ្រប់គ្រងស្រុកយូដា អ្នកមិនអន់ជាងគេឡើយ ព្រោះនឹងមានអ្នកគ្រប់គ្រងម្នាក់ចេញពីអ្នកមក ហើយគ្រប់គ្រងលើអ៊ីស្រាអែលជាប្រជាជនយើង»។ | |
Matt | KhmerNT | 2:7 | បន្ទាប់មក ស្ដេចហេរ៉ូឌបានហៅពួកតារាវិទូមកជាសម្ងាត់ ដើម្បីសួរបញ្ជាក់គេពីពេលវេលាដែលផ្កាយរះឡើង។ | |
Matt | KhmerNT | 2:8 | ពេលចាត់ពួកតារាវិទូទាំងនោះទៅភូមិបេថ្លេហិម ស្ដេចមានបន្ទូលថា៖ «ចូរទៅសាកសួរពីបុត្រតូចនោះឲ្យបានច្បាស់ ពេលអ្នករាល់គ្នារកឃើញហើយ សូមប្រាប់ខ្ញុំផង ដើម្បីឲ្យខ្ញុំទៅថ្វាយបង្គំព្រះអង្គដែរ» | |
Matt | KhmerNT | 2:9 | ដូច្នេះ គេក៏ស្ដាប់តាមស្ដេច ហើយចេញទៅ ឯផ្កាយដែលគេឃើញនៅទិសខាងកើតនោះបាននាំមុខពួកគេ រហូតមកដល់កន្លែងដែលបុត្រតូចនៅ ហើយក៏ឈប់នៅចំពីលើនោះ | |
Matt | KhmerNT | 2:11 | ពេលចូលមកក្នុងផ្ទះ ពួកគេក៏ឃើញបុត្រតូចនៅជាមួយនាងម៉ារាជាម្ដាយ ពួកគេក៏ក្រាបថ្វាយបង្គំព្រះអង្គ ព្រមទាំងបើកយកទ្រព្យសម្បត្ដិរបស់ខ្លួនថ្វាយដល់ព្រះអង្គជាតង្វាយ មានមាស កំញ៉ាន និងជ័រក្រអូប។ | |
Matt | KhmerNT | 2:12 | រួចពួកគេក៏វិលត្រលប់ទៅស្រុករបស់ខ្លួនវិញតាមផ្លូវមួយផ្សេងទៀត ព្រោះពួកគេបានទទួលការព្រមានក្នុងយល់សប្ដិ មិនឲ្យត្រលប់ទៅឯស្ដេចហេរ៉ូឌវិញ។ | |
Matt | KhmerNT | 2:13 | ពេលពួកតារាវិទូចេញផុត នោះទេវតារបស់ព្រះអម្ចាស់បានលេចឲ្យលោកយ៉ូសែបឃើញក្នុងយល់សប្ដិ ដោយនិយាយថា៖ «ក្រោកឡើង! ចូរនាំបុត្រតូច និងម្ដាយគេចខ្លួនទៅស្រុកអេស៊ីព្ទ ហើយនៅទីនោះរហូតដល់ខ្ញុំប្រាប់អ្នកម្ដងទៀត ដ្បិតស្ដេចហេរ៉ូឌរកសម្លាប់បុត្រតូចនេះហើយ» | |
Matt | KhmerNT | 2:14 | ដូច្នេះ គាត់ក៏ក្រោកឡើង នាំបុត្រតូច និងម្ដាយចេញដំណើរទៅស្រុកអេស៊ីព្ទទាំងយប់ | |
Matt | KhmerNT | 2:15 | ហើយបាននៅទីនោះ រហូតដល់ស្ដេចហេរ៉ូឌស្លាប់ ដើម្បីសម្រេចសេចក្ដីដែលព្រះអម្ចាស់មានបន្ទូលតាមរយៈអ្នកនាំព្រះបន្ទូលថា៖ «យើងបានហៅកូនយើងចេញពីស្រុកអេស៊ីព្ទមក»។ | |
Matt | KhmerNT | 2:16 | បន្ទាប់ពីស្ដេចហេរ៉ូឌដឹងថាចាញ់បោកពួកតារាវិទូ ក៏ខឹងយ៉ាងខ្លាំង រួចបានចាត់គេឲ្យទៅសម្លាប់ក្មេងប្រុសទាំងអស់ ចាប់ពីអាយុពីរឆ្នាំចុះ ទាំងនៅក្នុងភូមិបេថ្លេហិម និងនៅក្បែរភូមិនោះ យោងតាមពេលវេលាដែលស្ដេចបានសួរបញ្ជាក់ពួកតារាវិទូ។ | |
Matt | KhmerNT | 2:17 | ការនោះបានសម្រេចសេចក្ដីដែលបានថ្លែងតាមរយៈលោកយេរេមា ជាអ្នកនាំព្រះបន្ទូលថា៖ | |
Matt | KhmerNT | 2:18 | «គេឮសំឡេងនៅភូមិរ៉ាម៉ា ជាការទ្រហោយំ និងការកាន់ទុក្ខសោកសៅ ឯនាងរ៉ាជែលទ្រហោយំដោយព្រោះកូនឥតក្សាន្តចិត្តសោះ ដ្បិតកូនរបស់នាងបានស្លាប់អស់ហើយ»។ | |
Matt | KhmerNT | 2:19 | ពេលស្ដេចហេរ៉ូឌស្លាប់ហើយ ទេវតារបស់ព្រះអម្ចាស់ក៏លេចមកឲ្យលោកយ៉ូសែបឃើញក្នុងយល់សប្ដិនៅស្រុកអេស៊ីព្ទ | |
Matt | KhmerNT | 2:20 | ដោយប្រាប់ថា៖ «ក្រោកឡើង! ចូរនាំបុត្រតូច និងម្ដាយទៅស្រុកអ៊ីស្រាអែលវិញ ព្រោះអ្នកដែលរកសម្លាប់បុត្រតូចនេះបានស្លាប់ហើយ»។ | |
Matt | KhmerNT | 2:21 | ដូច្នេះគាត់បានក្រោកឡើង នាំបុត្រតូច និងម្ដាយចូលក្នុងស្រុកអ៊ីស្រាអែលវិញ | |
Matt | KhmerNT | 2:22 | ប៉ុន្ដែ ពេលគាត់ឮថាស្ដេចអើខេឡោសសោយរាជ្យនៅស្រុកយូដាបន្តពីហេរ៉ូឌជាបិតានោះ គាត់មិនហ៊ានទៅទីនោះទេ ហើយដោយមានការព្រមាននៅក្នុងយល់សប្ដិ គាត់បានចេញដំណើរទៅស្រុកកាលីឡេវិញ | |
Chapter 3
Matt | KhmerNT | 3:1 | នៅគ្រានោះ លោកយ៉ូហាន អ្នកធ្វើពិធីជ្រមុជទឹក បានមកប្រកាសនៅទីរហោឋានក្នុងស្រុកយូដា | |
Matt | KhmerNT | 3:3 | ដ្បិតអ្នកនេះហើយ ដែលលោកអេសាយ ជាអ្នកនាំព្រះបន្ទូលបានថ្លែងទុកថា៖ «មានសំឡេងស្រែកនៅទីរហោឋានថា ចូររៀបចំដំណើររបស់ព្រះអម្ចាស់ ចូរតម្រង់ផ្លូវរបស់ព្រះអង្គ»។ | |
Matt | KhmerNT | 3:4 | លោកយ៉ូហានមានសម្លៀកបំពាក់ធ្វើពីរោមអូដ្ឋ និងខ្សែក្រវាត់ស្បែកនៅនឹងចង្កេះ ហើយគាត់បរិភោគកណ្ដូប និងទឹកឃ្មុំព្រៃជាអាហារ។ | |
Matt | KhmerNT | 3:5 | បន្ទាប់មកមនុស្សពីក្រុងយេរូសាឡិម ពីគ្រប់ទីកន្លែងក្នុងស្រុកយូដា និងស្រុកទាំងអស់នៅជុំវិញអូរយ័រដាន់ បានចេញមករកគាត់ | |
Matt | KhmerNT | 3:6 | ហើយគេបានទទួលសារភាពបាបរបស់ខ្លួន និងបានទទួលពិធីជ្រមុជទឹកពីគាត់ក្នុងអូរយ័រដាន់។ | |
Matt | KhmerNT | 3:7 | ប៉ុន្ដែពេលឃើញពួកអ្នកខាងគណៈផារិស៊ី និងពួកអ្នកខាងគណៈសាឌូស៊ីជាច្រើនមកទទួលពិធីជ្រមុជទឹកពីគាត់ គាត់ក៏និយាយទៅគេថា៖ «នែពូជពស់វែកអើយ! តើនរណាព្រមានអ្នករាល់គ្នាឲ្យរត់គេចពីសេចក្ដីក្រោធដែលនឹងមកដល់ដូច្នេះ? | |
Matt | KhmerNT | 3:9 | ហើយកុំគិតក្នុងចិត្ដឲ្យសោះថា យើងមានលោកអ័ប្រាហាំជាឪពុករបស់យើង ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះជាម្ចាស់ក៏អាចបង្កើតកូនលោកអ័ប្រាហាំពីថ្មទាំងអស់នេះបានដែរ។ | |
Matt | KhmerNT | 3:10 | ឯពូថៅនៅនឹងគល់ឈើរួចជាស្រេច ដូច្នេះ រាល់ដើមឈើណាមិនបង្កើតផ្លែល្អនឹងត្រូវកាប់បោះទៅក្នុងភ្លើង | |
Matt | KhmerNT | 3:11 | ខ្ញុំធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាដោយទឹកសម្រាប់ការប្រែចិត្ដ ប៉ុន្ដែព្រះអង្គដែលមកក្រោយខ្ញុំ មានអំណាចខ្លាំងជាងខ្ញុំ ហើយខ្ញុំមិនស័ក្តិសមនឹងដោះស្បែកជើងឲ្យព្រះអង្គផង ព្រះអង្គនឹងធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាដោយព្រះវិញ្ញាណបរិសុទ្ធ ហើយនឹងភ្លើងវិញ | |
Matt | KhmerNT | 3:12 | ព្រះអង្គកាន់ចង្អេរក្នុងព្រះហស្ដ ហើយព្រះអង្គនឹងសំអាតទីលានបោកស្រូវរបស់ព្រះអង្គ ព្រះអង្គនឹងប្រមូលស្រូវដាក់ក្នុងជង្រុក ប៉ុន្ដែព្រះអង្គនឹងដុតអង្កាមចោលដោយភ្លើងដែលមិនចេះរលត់»។ | |
Matt | KhmerNT | 3:13 | បន្ទាប់មក ព្រះយេស៊ូយាងពីស្រុកកាលីឡេមករកលោកយ៉ូហាននៅអូរយ័រដាន់ ដើម្បីទទួលពិធីជ្រមុជទឹកពីគាត់ | |
Matt | KhmerNT | 3:14 | ប៉ុន្ដែលោកយ៉ូហានបានព្យាយាមឃាត់ព្រះអង្គដោយទូលថា៖ «ខ្ញុំត្រូវការទទួលពិធីជ្រមុជទឹកពីលោក ម្ដេចក៏លោកមករកខ្ញុំវិញដូច្នេះ?» | |
Matt | KhmerNT | 3:15 | ប៉ុន្ដែព្រះយេស៊ូមានបន្ទូលឆ្លើយទៅគាត់ថា៖ «ចូរធ្វើឥឡូវនេះចុះ ដ្បិតនេះជាការសមគួរ ដើម្បីឲុ្យយើងសម្រេចតាមគ្រប់សេចក្ដីសុចរិតទាំងអស់» គាត់ក៏យល់ព្រមនឹងព្រះអង្គ។ | |
Matt | KhmerNT | 3:16 | កាលព្រះយេស៊ូបានទទួលពិធីជ្រមុជទឹករួច ភ្លាមនោះព្រះអង្គក៏ឡើងពីទឹកមក ស្រាប់តែមេឃបើកចំហនៅចំពោះព្រះអង្គ ហើយព្រះអង្គឃើញព្រះវិញ្ញាណព្រះជាម្ចាស់យាងមកសណ្ឋិតលើព្រះអង្គដូចជាសត្វព្រាប | |
Chapter 4
Matt | KhmerNT | 4:3 | មេល្បួងក៏ចូលមកជិតព្រះអង្គ ទូលថា៖ «បើអ្នកជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់មែន ចូរបង្គាប់ឲ្យថ្មទាំងនេះត្រលប់ជានំប៉័ងទៅ» | |
Matt | KhmerNT | 4:4 | ប៉ុន្ដែព្រះអង្គមានបន្ទូលឆ្លើយថា៖ «មានសេចក្ដីចែងទុកមកថា មនុស្សមិនរស់ដោយសារនំប៉័ងប៉ុណ្ណោះទេ ប៉ុន្ដែរស់ដោយសារគ្រប់ទាំងព្រះបន្ទូលដែលចេញពីព្រះឱស្ឋព្រះជាម្ចាស់មក»។ | |
Matt | KhmerNT | 4:5 | បន្ទាប់មក អារក្សសាតាំងក៏នាំព្រះអង្គទៅក្រុងបរិសុទ្ធ ហើយដាក់ព្រះអង្គនៅលើកំពូលព្រះវិហារ | |
Matt | KhmerNT | 4:6 | រួចទូលព្រះអង្គថា៖ «បើអ្នកជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់មែន ចូរទម្លាក់ខ្លួនទៅក្រោមទៅ ដ្បិតមានសេចក្ដីចែងទុកមកថា ព្រះអង្គនឹងបង្គាប់ទេវតារបស់ព្រះអង្គពីដំណើរអ្នក ហើយទេវតានឹងទ្រអ្នកនៅលើដៃ ក្រែងលោជើងអ្នកទង្គិចនឹងថ្ម» | |
Matt | KhmerNT | 4:7 | ព្រះយេស៊ូមានបន្ទូលទៅវាថា៖ «មានសេចក្ដីចែងទុកមកទៀតថា កុំល្បួងព្រះអម្ចាស់ជាព្រះរបស់អ្នកឡើយ»។ | |
Matt | KhmerNT | 4:8 | បន្ទាប់មក អារក្សសាតាំងក៏នាំព្រះអង្គទៅលើភ្នំមួយយ៉ាងខ្ពស់ រួចបង្ហាញនគរទាំងអស់នៅផែនដី និងសិរីរុងរឿងរបស់នគរទាំងនោះដល់ព្រះអង្គ | |
Matt | KhmerNT | 4:9 | ហើយវាទូលព្រះអង្គថា៖ «បើអ្នកក្រាបថ្វាយបង្គំខ្ញុំ ខ្ញុំនឹងឲ្យរបស់ទាំងអស់នេះដល់អ្នក» | |
Matt | KhmerNT | 4:10 | នោះព្រះយេស៊ូមានបន្ទូលទៅវាថា៖ «អារក្សសាតាំង ចេញទៅ! ដ្បិតមានសេចក្ដីចែងទុកមកថា អ្នកត្រូវថ្វាយបង្គំព្រះអម្ចាស់ជាព្រះរបស់អ្នក ហើយត្រូវបម្រើព្រះអង្គតែមួយប៉ុណ្ណោះ» | |
Matt | KhmerNT | 4:11 | ដូច្នេះ អារក្សសាតាំងក៏ចាកចេញពីព្រះអង្គ ហើយមើល៍! ពួកទេវតាក៏ចូលមកជិត និងបម្រើព្រះអង្គ។ | |
Matt | KhmerNT | 4:13 | ពេលចាកចេញពីក្រុងណាសារ៉ែតមក ព្រះអង្គទៅរស់នៅក្នុងក្រុងកាពើណិម ស្ថិតនៅជិតបឹងក្នុងស្រុកសាប់យូឡូន និងស្រុកណែបថាលី | |
Matt | KhmerNT | 4:14 | នោះក៏សម្រេចសេចក្ដីដែលបានថ្លែងទុកតាមរយៈលោកអេសាយ ជាអ្នកនាំព្រះបន្ទូលថា៖ | |
Matt | KhmerNT | 4:15 | «ស្រុកសាប់យូឡូន និងស្រុកណែបថាលី ស្ថិតនៅតាមផ្លូវមាត់បឹងនៅឯនាយអូរយ័រដាន់ ជាស្រុកកាលីឡេរបស់សាសន៍ដទៃ | |
Matt | KhmerNT | 4:16 | ប្រជាជនដែលអង្គុយនៅក្នុងសេចក្ដីងងឹតបានឃើញពន្លឺមួយដ៏អស្ចារ្យ ហើយមានពន្លឺមួយរះឡើងក្នុងចំណោមពួកអ្នកអង្គុយនៅក្នុងស្រុក និងនៅក្នុងស្រមោលនៃសេចក្ដីស្លាប់» | |
Matt | KhmerNT | 4:17 | ចាប់ពីពេលនោះមក ព្រះយេស៊ូចាប់ផ្ដើមប្រកាស ដោយមានបន្ទូលថា៖ «ចូរប្រែចិត្ដ ដ្បិតនគរស្ថានសួគ៌មកជិតបង្កើយ»។ | |
Matt | KhmerNT | 4:18 | ពេលយាងតាមមាត់បឹងកាលីឡេ ព្រះអង្គទតឃើញបងប្អូនពីរនាក់ជាអ្នកនេសាទ គឺលោកស៊ីម៉ូនហៅពេត្រុស និងលោកអនទ្រេជាប្អូន កំពុងបង់សំណាញ់ក្នុងបឹង | |
Matt | KhmerNT | 4:19 | ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ចូរមកតាមខ្ញុំ ខ្ញុំនឹងឲ្យអ្នកធ្វើជាអ្នកនេសាទមនុស្សវិញ» | |
Matt | KhmerNT | 4:21 | កាលយាងហួសទីនោះបន្ដិច ព្រះអង្គទតឃើញបងប្អូនពីរនាក់ទៀត គឺលោកយ៉ាកុប និងលោកយ៉ូហានជាប្អូន ដែលត្រូវជាកូនរបស់លោកសេបេដេ កំពុងជួសជុលសំណាញ់ក្នុងទូកជាមួយលោកសេបេដេជាឪពុក ព្រះអង្គក៏ហៅអ្នកទាំងពីរនោះ | |
Matt | KhmerNT | 4:22 | ភ្លាមនោះ ពួកគេក៏ចាកចេញពីទូក និងឪពុករបស់ពួកគេ ហើយដើរតាមព្រះអង្គទៅ។ | |
Matt | KhmerNT | 4:23 | ព្រះអង្គបានយាងទៅពាសពេញស្រុកកាលីឡេ បង្រៀននៅក្នុងសាលាប្រជុំនានារបស់ពួកគេ ហើយប្រកាសដំណឹងល្អអំពីនគរ និងបានប្រោសជំងឺរោគាគ្រប់បែបយ៉ាងក្នុងចំណោមប្រជាជនឲ្យបានជាផង។ | |
Matt | KhmerNT | 4:24 | កេរ្ដិ៍ឈ្មោះរបស់ព្រះអង្គក៏ល្បីខ្ចរខ្ចាយពាសពេញស្រុកស៊ីរី គេបាននាំយកមនុស្សទាំងអស់ដែលមានជំងឺរោគាផ្សេងៗមកឯព្រះអង្គ មានទាំងមនុស្សឈឺធ្ងន់ មនុស្សអារក្សចូល មនុស្សឆ្កួតជ្រូក និងមនុស្សស្លាប់ដៃជើងផង ហើយព្រះអង្គបានប្រោសគេឲ្យជាទាំងអស់គ្នា។ | |
Chapter 5
Matt | KhmerNT | 5:1 | កាលបានឃើញបណ្ដាជន ព្រះអង្គក៏យាងឡើងលើភ្នំ ហើយអង្គុយចុះ ពួកសិស្សរបស់ព្រះអង្គបានចូលមកជិតព្រះអង្គ | |
Matt | KhmerNT | 5:3 | «មានពរហើយ អស់អ្នកដែលមានសេចក្ដីកម្សត់ខាងឯវិញ្ញាណ ដ្បិតនគរស្ថានសួគ៌ជារបស់អ្នកទាំងនោះ។ | |
Matt | KhmerNT | 5:6 | មានពរហើយ អស់អ្នកដែលស្រេកឃ្លានសេចក្ដីសុចរិត ដ្បិតអ្នកទាំងនោះនឹងបានឆ្អែត។ | |
Matt | KhmerNT | 5:7 | មានពរហើយ អស់អ្នកដែលមានចិត្ដមេត្ដា ដ្បិតអ្នកទាំងនោះនឹងទទួលសេចក្ដីមេត្ដា។ | |
Matt | KhmerNT | 5:8 | មានពរហើយ អស់អ្នកមានចិត្ដបរិសុទ្ធ ដ្បិតអ្នកទាំងនោះនឹងបានឃើញព្រះជាម្ចាស់។ | |
Matt | KhmerNT | 5:9 | មានពរហើយ អស់អ្នកដែលផ្សះផ្សាគេ ដ្បិតអ្នកទាំងនោះនឹងត្រូវបានហៅថាជាកូនរបស់ព្រះជាម្ចាស់។ | |
Matt | KhmerNT | 5:10 | មានពរហើយ អស់អ្នកដែលត្រូវគេបៀតបៀនដោយព្រោះតែសេចក្ដីសុចរិត ដ្បិតនគរស្ថានសួគ៌ជារបស់អ្នកទាំងនោះ។ | |
Matt | KhmerNT | 5:11 | អ្នករាល់គ្នាមានពរហើយ ក្នុងកាលដែលគេជេរ បៀតបៀន និយាយអាក្រក់បង្ខូចអ្នករាល់គ្នាគ្រប់បែបយ៉ាងដោយព្រោះខ្ញុំ។ | |
Matt | KhmerNT | 5:12 | ចូរមានអំណរ ហើយរីករាយជាខ្លាំងឡើង ដ្បិតអ្នករាល់គ្នាមានរង្វាន់ជាធំនៅឯស្ថានសួគ៌ ព្រោះគេបានបៀតបៀនអ្នកនាំព្រះបន្ទូលដែលនៅមុនអ្នករាល់គ្នាបែបដូច្នោះដែរ។ | |
Matt | KhmerNT | 5:13 | អ្នករាល់គ្នាជាអំបិលនៃផែនដី ប៉ុន្ដែបើអំបិលបាត់ជាតិប្រៃ តើនឹងយកអ្វីមកធ្វើឲ្យប្រៃវិញបាន? វាគ្មានប្រយោជន៍អ្វីទៀតទេ មានតែបោះចោលឲ្យមនុស្សដើរជាន់ប៉ុណ្ណោះ | |
Matt | KhmerNT | 5:14 | អ្នករាល់គ្នាជាពន្លឺនៃលោកិយ ទីក្រុងដែលតាំងនៅលើភ្នំមិនអាចលាក់បាំងបានទេ | |
Matt | KhmerNT | 5:15 | ក៏គ្មានអ្នកណាអុជចង្កៀងដាក់នៅក្រោមថាំងដែរ គឺដាក់នៅលើជើងចង្កៀងវិញ ដើម្បីឲ្យភ្លឺដល់មនុស្សទាំងអស់នៅក្នុងផ្ទះ។ | |
Matt | KhmerNT | 5:16 | ចូរឲ្យពន្លឺអ្នករាល់គ្នាភ្លឺនៅចំពោះមុខមនុស្សយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អរបស់អ្នករាល់គ្នា រួចសរសើរតម្កើងព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌។ | |
Matt | KhmerNT | 5:17 | កុំគិតថា ខ្ញុំមកបំផ្លាញគម្ពីរវិន័យ ឬពាក្យរបស់អ្នកនាំព្រះបន្ទូលឲ្យសោះ ខ្ញុំមិនមែនមកបំផ្លាញទេ ប៉ុន្ដែខ្ញុំមកធ្វើឲ្យសម្រេចវិញ | |
Matt | KhmerNT | 5:18 | ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា រហូតដល់ផ្ទៃមេឃ និងផែនដីវិនាសទៅ ក៏គ្មានសញ្ញាក្បៀស ឬសញ្ញាបន្តក់ណាមួយក្នុងគម្ពីរវិន័យត្រូវលុបបំបាត់ចោលដែរ លុះត្រាតែអ្វីៗបានសម្រេចជាមុនសិន។ | |
Matt | KhmerNT | 5:19 | ដូច្នេះ អ្នកណាល្មើសបញ្ញត្ដិតូចបំផុតមួយក្នុងចំណោមបញ្ញត្ដិទាំងនេះ ហើយបង្រៀនមនុស្សឲ្យធ្វើដូច្នោះ អ្នកនោះនឹងត្រូវហៅថាជាអ្នកតូចបំផុតនៅក្នុងនគរស្ថានសួគ៌ ប៉ុន្ដែអ្នកណាដែលអនុវត្ដតាម និងបង្រៀនបញ្ញត្ដិទាំងនេះ អ្នកនោះនឹងត្រូវហៅថាជាអ្នកធំនៅក្នុងនគរស្ថានសួគ៌។ | |
Matt | KhmerNT | 5:20 | ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា បើសេចក្ដីសុចរិតរបស់អ្នករាល់គ្នា មិនលើសសេចក្ដីសុចរិតរបស់ពួកគ្រូវិន័យ និងពួកអ្នកខាងគណៈផារិស៊ីទេ នោះអ្នករាល់គ្នាមិនអាចចូលនគរស្ថានសួគ៌បានឡើយ។ | |
Matt | KhmerNT | 5:21 | អ្នករាល់គ្នាបានឮសេចក្ដីដែលបានបង្គាប់ដល់មនុស្សជំនាន់មុនថា កុំសម្លាប់មនុស្សឲ្យសោះ អ្នកណាសម្លាប់មនុស្ស អ្នកនោះនឹងត្រូវជាប់ទោស | |
Matt | KhmerNT | 5:22 | ប៉ុន្ដែខ្ញុំប្រាប់អ្នករាល់គ្នាថា អស់អ្នកដែលខឹងនឹងបងប្អូនខ្លួនឯង នោះនឹងត្រូវជាប់ទោសដែរ ហើយអ្នកណាហៅបងប្អូនខ្លួនឯងថា «អាឡប់» អ្នកនោះនឹងត្រូវក្រុមប្រឹក្សាកំពូលដាក់ទោស។ អ្នកណាដែលជេរគេថា «អាឆ្កួត» អ្នកនោះនឹងត្រូវធ្លាក់ក្នុងភ្លើងនរក។ | |
Matt | KhmerNT | 5:23 | ដូច្នេះបើអ្នកនាំតង្វាយមកកន្លែងថ្វាយតង្វាយ ហើយនៅទីនោះ អ្នកចាំថា បងប្អូនរបស់អ្នកមានរឿងទាស់នឹងអ្នក | |
Matt | KhmerNT | 5:24 | ចូរទុកតង្វាយនៅទីនោះ នៅមុខកន្លែងថ្វាយតង្វាយចុះ ហើយទៅផ្សះផ្សានឹងបងប្អូនជាមុនសិន រួចសឹមមកថ្វាយតង្វាយរបស់អ្នកវិញ។ | |
Matt | KhmerNT | 5:25 | ចូរជានានឹងគូវិវាទរបស់អ្នកភ្លាមៗ ពេលអ្នកនៅតាមផ្លូវជាមួយអ្នកនោះ ក្រែងលោគេប្រគល់អ្នកឲ្យទៅចៅក្រម ហើយចៅក្រមប្រគល់អ្នកឲ្យទៅនគរបាល រួចអ្នកត្រូវជាប់គុក។ | |
Matt | KhmerNT | 5:26 | ខ្ញុំប្រាប់អ្នកជាប្រាកដថា អ្នកចេញពីទីនោះមិនបានឡើយ លុះត្រាតែអ្នកសងគេដោយឥតខ្វះមួយសេន។ | |
Matt | KhmerNT | 5:28 | ប៉ុន្ដែខ្ញុំប្រាប់អ្នករាល់គ្នាថា អស់អ្នកដែលសម្លឹងមើលស្ដ្រីម្នាក់ដោយចិត្ដស្រើបស្រាលចង់បាននាង អ្នកនោះបានផិតក្បត់ក្នុងចិត្ដជាមួយនាងរួចទៅហើយ។ | |
Matt | KhmerNT | 5:29 | បើភ្នែកស្ដាំរបស់អ្នកបណ្ដាលឲ្យអ្នកប្រព្រឹត្ដបាប ចូរខ្វេះវាចោលទៅ ដ្បិតបើអ្នកបាត់បង់អវយរៈមួយ ប្រសើរជាងឲ្យរូបកាយទាំងមូលត្រូវបោះទៅក្នុងស្ថាននរក។ | |
Matt | KhmerNT | 5:30 | បើដៃស្ដាំរបស់អ្នកបណ្ដាលឲ្យអ្នកប្រព្រឹត្ដបាប ចូរកាត់វាចោលទៅ ដ្បិតបើអ្នកបាត់បង់អវយវៈមួយ ប្រសើរជាងឲ្យរូបកាយទាំងមូលធ្លាក់ទៅក្នុងស្ថាននរក។ | |
Matt | KhmerNT | 5:31 | មានសេចក្ដីដែលបានបង្គាប់មកថា អ្នកណាលែងប្រពន្ធ អ្នកនោះត្រូវប្រគល់លិខិតលែងលះឲ្យនាង។ | |
Matt | KhmerNT | 5:32 | ប៉ុន្ដែខ្ញុំប្រាប់អ្នករាល់គ្នាថា អស់អ្នកលែងប្រពន្ធដែលពុំបានផិតក្បត់ខ្លួន អ្នកនោះធ្វើឲ្យនាងផិតក្បត់ហើយ។ អ្នកណារៀបការនឹងស្ដ្រីប្ដីលែង អ្នកនោះក៏ផិតក្បត់ដែរ។ | |
Matt | KhmerNT | 5:33 | មួយទៀត អ្នករាល់គ្នាបានឮសេចក្ដីដែលបានបង្គាប់ដល់មនុស្សជំនាន់មុនថា កុំប្រព្រឹត្តខុសសម្បថឲ្យសោះ ប៉ុន្ដែត្រូវធ្វើតាមសម្បថដែលបានស្បថចំពោះព្រះអម្ចាស់។ | |
Matt | KhmerNT | 5:34 | ប៉ុន្ដែខ្ញុំប្រាប់អ្នករាល់គ្នាថា កុំស្បថឲ្យសោះ ហើយកុំស្បថនឹងស្ថានសួគ៌ ដ្បិតស្ថានសួគ៌ជាបល្ល័ង្ករបស់ព្រះជាម្ចាស់។ | |
Matt | KhmerNT | 5:35 | កុំស្បថនឹងផែនដី ដ្បិតផែនដីជាកំណល់បាទារបស់ព្រះអង្គ។ កុំស្បថនឹងក្រុងយេរូសាឡិម ដ្បិតជាក្រុងរបស់ស្ដេចដ៏ឧត្ដម។ | |
Matt | KhmerNT | 5:36 | កុំស្បថនឹងក្បាលរបស់អ្នក ដ្បិតអ្នកមិនអាចធ្វើឲ្យសក់មួយសសៃត្រលប់ជាពណ៌ស ឬខ្មៅបានឡើយ។ | |
Matt | KhmerNT | 5:37 | ចូរឲ្យពាក្យអ្នករាល់គ្នា មែនគឺមែន ទេគឺទេ ប៉ុន្ដែលើសពីសេចក្ដីទាំងនេះ គឺមកពីអារក្សសាតាំងទេ។ | |
Matt | KhmerNT | 5:38 | អ្នករាល់គ្នាបានឮសេចក្ដីដែលបានបង្គាប់មកថា ភ្នែកសងដោយភ្នែក ធ្មេញសងដោយធ្មេញ។ | |
Matt | KhmerNT | 5:39 | ប៉ុន្ដែខ្ញុំប្រាប់អ្នករាល់គ្នាថា កុំតបតមនុស្សអាក្រក់ បើគេទះកំផ្លៀងស្ដាំរបស់អ្នក ចូរបែរម្ខាងទៀតឲ្យគេទះដែរចុះ។ | |
Matt | KhmerNT | 5:40 | ចំពោះអ្នកណាដែលចង់ប្ដឹងយកអាវខាងក្នុងរបស់អ្នក ចូរឲ្យគេទាំងអាវវែងផង។ | |
Matt | KhmerNT | 5:41 | អ្នកណាដែលបង្ខំអ្នកឲ្យធ្វើដំណើរមួយពាន់ជំហាន ចូរទៅជាមួយគេពីរពាន់ជំហានចុះ។ | |
Matt | KhmerNT | 5:43 | អ្នករាល់គ្នាឮសេចក្ដីដែលបានបង្គាប់មកថា ចូរស្រឡាញ់អ្នកជិតខាងរបស់អ្នក ហើយស្អប់សត្រូវរបស់អ្នក។ | |
Matt | KhmerNT | 5:44 | ប៉ុន្ដែខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរស្រឡាញ់សត្រូវរបស់អ្នករាល់គ្នា ហើយអធិស្ឋានឲ្យអស់អ្នកដែលបៀតបៀនអ្នករាល់គ្នា | |
Matt | KhmerNT | 5:45 | ដើម្បីឲ្យអ្នករាល់គ្នាត្រលប់ជាកូនរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ព្រោះព្រះអង្គបានធ្វើឲ្យថ្ងៃរះឡើង បំភ្លឺទាំងមនុស្សល្អ និងមនុស្សអាក្រក់ ហើយក៏បង្អុរភ្លៀងធ្លាក់មកលើទាំងមនុស្សសុចរិត និងមនុស្សទុច្ចរិតដែរ។ | |
Matt | KhmerNT | 5:46 | ដ្បិតបើអ្នករាល់គ្នាស្រឡាញ់មនុស្សដែលស្រឡាញ់អ្នករាល់គ្នា តើអ្នករាល់គ្នាបានរង្វាន់អ្វី? សូម្បីតែអ្នកទារពន្ធដារក៏បានធ្វើដូច្នោះដែរ។ | |
Matt | KhmerNT | 5:47 | បើអ្នករាល់គ្នារាប់អានតែបងប្អូនខ្លួនឯង តើអ្នករាល់គ្នាមានអ្វីអស្ចារ្យទៅ? សូម្បីតែសាសន៍ដទៃក៏ធ្វើដូច្នោះដែរ។ | |
Chapter 6
Matt | KhmerNT | 6:1 | ប៉ុន្ដែចូរប្រយ័ត្ន កុំបង្ហាញសេចក្ដីសុចរិតរបស់អ្នករាល់គ្នានៅមុខមនុស្ស ដើម្បីឲ្យតែគេឃើញប៉ុណ្ណោះ បើមិនដូច្នោះទេ អ្នករាល់គ្នាគ្មានរង្វាន់ពីព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌នោះឡើយ។ | |
Matt | KhmerNT | 6:2 | ដូច្នេះ ពេលអ្នកចែកទាន ចូរកុំផ្លុំត្រែ ដើម្បីចេញមុខ ដូចជាពួកមនុស្សមានពុតបានធ្វើនៅក្នុងសាលាប្រជុំ និងនៅតាមផ្លូវ ដើម្បីឲ្យគេសរសើរខ្លួននោះទេ។ ខ្ញុំបា្រប់អ្នករាល់គ្នាជាបា្រកដថា គេមានរង្វាន់របស់គេហើយ។ | |
Matt | KhmerNT | 6:3 | ប៉ុន្ដែពេលអ្នកចែកទាន ចូរកុំឲ្យដៃឆ្វេងរបស់អ្នកដឹងការដែលដៃស្ដាំរបស់អ្នកធ្វើឡើយ | |
Matt | KhmerNT | 6:4 | ដើម្បីឲ្យការចែកទានរបស់អ្នកស្ងាត់កំបាំង ហើយព្រះវរបិតាដែលទតឃើញនៅទីស្ងាត់កំបាំង នឹងប្រទានរង្វាន់ដល់អ្នក។ | |
Matt | KhmerNT | 6:5 | នៅពេលអ្នករាល់គ្នាអធិស្ឋាន ចូរកុំធ្វើដូចជាពួកមនុស្សមានពុត ព្រោះពួកគេចូលចិត្ដឈរអធិស្ឋាននៅក្នុងសាលាប្រជុំ និងទីសាធារណៈ ដើម្បីឲ្យគេមើលឃើញ ដ្បិតខ្ញុំបា្រប់អ្នករាល់គ្នាជាបា្រកដថា គេមានរង្វាន់របស់គេហើយ | |
Matt | KhmerNT | 6:6 | ផ្ទុយទៅវិញ ពេលអ្នកអធិស្ឋាន ចូរទៅក្នុងបន្ទប់ស្ងាត់ បិទទ្វារ ហើយអធិស្ឋានទៅព្រះវរបិតាដែលគង់នៅទីស្ងាត់កំបាំង នោះព្រះវរបិតាដែលទតឃើញនៅទីស្ងាត់កំបាំងនឹងប្រទានរង្វាន់ដល់អ្នក។ | |
Matt | KhmerNT | 6:7 | ហើយនៅពេលអធិស្ឋាន ចូរកុំនិយាយប៉ប៉ាច់ប៉ប៉ោចដូចសាសន៍ដទៃ ព្រោះគេគិតថា ព្រះរបស់គេឮសំដីដ៏ហូរហៀររបស់គេ។ | |
Matt | KhmerNT | 6:8 | ដូច្នេះ កុំធ្វើដូចពួកគេឡើយ ដ្បិតព្រះវរបិតាជ្រាបពីសេចក្ដីត្រូវការរបស់អ្នករាល់គ្នា មុនអ្នករាល់គ្នាទូលសុំទៅទៀត។ | |
Matt | KhmerNT | 6:9 | ដូច្នេះ ចូរអ្នករាល់គ្នាអធិស្ឋានដូចនេះថា «ឱព្រះវរបិតានៃយើងខ្ញុំ ដែលគង់នៅស្ថានសួគ៌អើយ! សូមឲ្យព្រះនាមរបស់ព្រះអង្គបានបរិសុទ្ធ | |
Matt | KhmerNT | 6:10 | សូមឲ្យរាជ្យរបស់ព្រះអង្គបានមកដល់ សូមឲ្យបំណងព្រះហឫទ័យរបស់ព្រះអង្គបានសម្រេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ។ | |
Matt | KhmerNT | 6:12 | សូមលើកលែងទោសកំហុសយើងខ្ញុំ ដូចជាយើងខ្ញុំបានលើកលែងទោសដល់អស់អ្នកដែលធ្វើខុសនឹងយើងខ្ញុំដែរ។ | |
Matt | KhmerNT | 6:13 | សូមកុំបណ្ដោយយើងខ្ញុំឲ្យទៅក្នុងសេចក្ដីល្បួង ប៉ុន្ដែសូមប្រោសយើងខ្ញុំឲ្យរួចពីសេចក្ដីអាក្រក់វិញ [ដ្បិតរាជ្យ ព្រះចេស្ដា និងសិរីល្អជារបស់ព្រះអង្គនៅអស់កល្បជានិច្ច អាម៉ែន]»។ | |
Matt | KhmerNT | 6:14 | ដ្បិតបើអ្នករាល់គ្នាលើកលែងទោសកំហុសដល់មនុស្ស នោះព្រះវរបិតាដែលគង់នៅស្ថានសួគ៌នឹងលើកលែងទោសដល់អ្នករាល់គ្នាដែរ | |
Matt | KhmerNT | 6:15 | ប៉ុន្ដែ បើអ្នករាល់គ្នាមិនលើកលែងទោសដល់មនុស្សទេ នោះព្រះវរបិតារបស់អ្នករាល់គ្នា ក៏មិនលើកលែងទោសកំហុសរបស់អ្នករាល់គ្នាដែរ។ | |
Matt | KhmerNT | 6:16 | នៅពេលអ្នករាល់គ្នាតមអាហារ ចូរកុំធ្វើមុខក្រៀមដូចជាពួកមនុស្សមានពុតឲ្យសោះ ពួកគេបង្ហាញទឹកមុខស្រពោន ដើម្បីឲ្យមនុស្សមើលឃើញថា ពួកគេកំពុងតមអាហារ។ ខ្ញុំបា្រប់អ្នករាល់គ្នាជាបា្រកដថា ពួកគេមានរង្វាន់របស់ពួកគេហើយ។ | |
Matt | KhmerNT | 6:18 | ដើម្បីកុំឲ្យអ្នកបង្ហាញដល់មនុស្សថា អ្នកកំពុងតមអាហារ ប៉ុន្ដែបង្ហាញដល់ព្រះវរបិតារបស់អ្នកដែលគង់នៅទីស្ងាត់កំបាំងវិញ ហើយព្រះវរបិតារបស់អ្នកដែលទតឃើញនៅក្នុងទីស្ងាត់កំបាំង នឹងប្រទានរង្វាន់ដល់អ្នក។ | |
Matt | KhmerNT | 6:19 | ចូរកុំសន្សំទ្រព្យសម្បត្ដិសម្រាប់ខ្លួននៅផែនដីឲ្យសោះ ដ្បិតជាកន្លែងដែលមានកណ្ដៀរ និងច្រែះស៊ីបំផ្លាញ ហើយជាកន្លែងដែលមានចោរគាស់ទម្លាយចូលលួចផង | |
Matt | KhmerNT | 6:20 | ដូច្នេះ ចូរសន្សំទ្រព្យសម្បត្ដិសម្រាប់ខ្លួននៅស្ថានសួគ៌ ដ្បិតជាកន្លែងគ្មានកណ្ដៀរ គ្មានច្រែះស៊ីបំផ្លាញ ហើយក៏ជាកន្លែងគ្មានចោរគាស់ទម្លាយចូលលួចដែរ | |
Matt | KhmerNT | 6:22 | ភ្នែកជាចង្កៀងនៃរូបកាយ ដូច្នេះបើភ្នែករបស់អ្នកភ្លឺល្អ នោះរូបកាយរបស់អ្នកទាំងមូលនឹងភ្លឺដែរ | |
Matt | KhmerNT | 6:23 | ប៉ុន្ដែបើភ្នែករបស់អ្នកមិនល្អ នោះរូបកាយរបស់អ្នកទាំងមូលនឹងត្រលប់ជាងងឹតសូន្យសុង ហើយបើពន្លឺក្នុងខ្លួនរបស់អ្នកជាសេចក្ដីងងឹតទៅហើយ ចុះសេចក្ដីងងឹតនឹងទៅជាសូន្យសុងយ៉ាងណាទៅទៀត! | |
Matt | KhmerNT | 6:24 | គ្មានអ្នកណាអាចបម្រើចៅហ្វាយពីរបានទេ ដ្បិតអ្នកនោះនឹងស្អប់មួយ ស្រឡាញ់មួយ ឬស្មោះត្រង់នឹងមួយ ហើយមើលងាយមួយទៀត។ អ្នករាល់គ្នាមិនអាចបម្រើព្រះជាម្ចាស់ផង បម្រើទ្រព្យសម្បត្ដិផងបានទេ។ | |
Matt | KhmerNT | 6:25 | ដូច្នេះ ខ្ញុំបា្រប់អ្នករាល់គ្នាថា កុំខ្វល់ខ្វាយនឹងជីវិត និងអ្វីដែលត្រូវបរិភោគ ឬផឹកនោះឡើយ ហើយក៏កុំខ្វល់ខ្វាយនឹងរូបកាយថាត្រូវស្លៀកពាក់អ្វីដែរ តើជីវិតមិនវិសេសជាងអាហារ ហើយរូបកាយមិនវិសេសជាងសម្លៀកបំពាក់ទេឬ? | |
Matt | KhmerNT | 6:26 | ចូរមើលសត្វស្លាបលើមេឃ ដ្បិតពួកវាមិនបានសាបព្រោះ ឬច្រូតកាត់ប្រមូលផលដាក់ជង្រុកទេ ប៉ុន្ដែព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌បានចិញ្ចឹមពួកវា តើអ្នករាល់គ្នាគ្មានតម្លៃលើសពួកវាទេឬ? | |
Matt | KhmerNT | 6:27 | ក្នុងចំណោមអ្នករាល់គ្នា តើអ្នកដែលខ្វល់ខ្វាយអាចបន្ថែមកំពស់ខ្លួនឯងបានមួយហត្ថដែរឬទេ? | |
Matt | KhmerNT | 6:28 | ហេតុអ្វីបានជាអ្នករាល់គ្នាខ្វល់ខ្វាយនឹងសម្លៀកបំពាក់យ៉ាងដូច្នេះ? ចូរសង្កេតមើលផ្កាព្រៃនៅតាមវាល ពួកវាដុះឡើងយ៉ាងដូចម្ដេច ពួកវាមិនធ្វើការ ឬត្បាញរវៃអ្វីឡើយ | |
Matt | KhmerNT | 6:29 | ប៉ុន្ដែខ្ញុំប្រាប់អ្នករាល់គ្នាថា សូម្បីតែស្ដេចសាឡូម៉ូនដែលមានសិរីរុងរឿងគ្រប់យ៉ាងក៏ស្លៀកពាក់មិនបានស្អាត ដូចជាផ្កាមួយទងក្នុងចំណោមផ្កាទាំងនេះផង។ | |
Matt | KhmerNT | 6:30 | បើព្រះជាម្ចាស់តុបតែងស្មៅនៅតាមវាលដែលដុះនៅថ្ងៃនេះ ហើយថ្ងៃស្អែកត្រូវបោះទៅក្នុងឡភ្លើងយ៉ាងនោះទៅហើយ ឱមនុស្សមានជំនឿតិចអើយ! តើព្រះអង្គមិនធ្វើឲ្យអ្នករាល់គ្នាវិសេសជាងនោះទេឬ? | |
Matt | KhmerNT | 6:32 | ដ្បិតសាសន៍ដទៃស្វែងរករបស់ទាំងអស់នេះ ឯព្រះវរបិតាដែលគង់នៅស្ថានសួគ៌បានជ្រាបថា អ្នករាល់គ្នាក៏ត្រូវការរបស់ទាំងអស់នេះដែរ។ | |
Matt | KhmerNT | 6:33 | ចូរស្វែងរកនគរព្រះជាម្ចាស់ និងសេចក្ដីសុចរិតរបស់ព្រះអង្គជាមុន នោះព្រះជាម្ចាស់នឹងបំពេញគ្រប់សេចក្ដីត្រូវការរបស់អ្នករាល់គ្នា | |
Chapter 7
Matt | KhmerNT | 7:2 | ដ្បិតអ្នករាល់គ្នាថ្កោលទោសគេយ៉ាងណា អ្នករាល់គ្នានឹងទទួលការថ្កោលទោសយ៉ាងនោះវិញ ហើយអ្នករាល់គ្នានឹងទទួលតាមរង្វាល់ដែលអ្នករាល់គ្នាបានវាល់ឲ្យគេ។ | |
Matt | KhmerNT | 7:3 | ហេតុអ្វីក៏អ្នកមើលឃើញកម្ទេចល្អិតនៅក្នុងភ្នែកបងប្អូនរបស់អ្នក ប៉ុន្ដែមិនឃើញសសរនៅក្នុងភ្នែករបស់ខ្លួនយ៉ាងដូច្នេះ? | |
Matt | KhmerNT | 7:4 | បើអ្នកមានសសរនៅក្នុងភ្នែករបស់ខ្លួន តើអ្នកនឹងនិយាយបានយ៉ាងដូចម្ដេចទៅកាន់បងប្អូនរបស់អ្នកថា ទុកឲ្យខ្ញុំយកកម្ទេចល្អិតចេញពីភ្នែករបស់អ្នក? | |
Matt | KhmerNT | 7:5 | ឱមនុស្សមានពុតអើយ! ចូរយកសសរចេញពីក្នុងភ្នែករបស់អ្នកជាមុនសិន នោះអ្នកនឹងមើលឃើញច្បាស់ ដើម្បីយកកម្ទេចល្អិតចេញពីក្នុងភ្នែកបងប្អូនរបស់អ្នកបាន។ | |
Matt | KhmerNT | 7:6 | កុំឲ្យរបស់បរិសុទ្ធទៅឆ្កែ ហើយកុំបោះគជ់ឲ្យជ្រូក ក្រែងលោពួកវាជាន់កម្ទេច ហើយបែរមកខាំហែកអ្នករាល់គ្នាវិញ។ | |
Matt | KhmerNT | 7:7 | ចូរសុំ នោះអ្នករាល់គ្នានឹងបានទទួល ចូររក នោះអ្នករាល់គ្នានឹងរកឃើញ ចូរគោះ នោះនឹងបើកឲ្យអ្នករាល់គ្នា | |
Matt | KhmerNT | 7:8 | ដ្បិតអ្នកណាសុំ នោះបានទទួល អ្នកណារក នោះបានឃើញ ហើយអ្នកណាគោះ នោះនឹងបើកឲ្យ។ | |
Matt | KhmerNT | 7:11 | ដូច្នេះ បើអ្នករាល់គ្នាជាមនុស្សអាក្រក់ ចេះឲ្យអំណោយល្អៗដល់កូន នោះតើព្រះវរបិតាដែលគង់នៅស្ថានសួគ៌នឹងប្រទានអំណោយល្អៗលើសនេះដល់អ្នកដែលសុំពីព្រះអង្គយ៉ាងណាទៅទៀត។ | |
Matt | KhmerNT | 7:12 | អ្នករាល់គ្នាចង់ឲ្យមនុស្សប្រព្រឹត្ដគ្រប់ការទាំងអស់ចំពោះខ្លួនយ៉ាងណា ចូរប្រព្រឹត្ដចំពោះគេយ៉ាងនោះដែរ ដ្បិតនេះជាសេចក្ដីសង្ខេបនៃគម្ពីរវិន័យ និងជាពាក្យរបស់អ្នកនាំព្រះបន្ទូល។ | |
Matt | KhmerNT | 7:13 | ចូរចូលតាមទ្វារចង្អៀត ដ្បិតទ្វារធំ និងផ្លូវទូលាយនាំទៅរកសេចក្ដីវិនាស ហើយមនុស្សជាច្រើនកំពុងចូលតាមទ្វារនោះ | |
Matt | KhmerNT | 7:15 | ចូរប្រយ័ត្ននឹងពួកអ្នកនាំព្រះបន្ទូលក្លែងក្លាយដែលពាក់ស្បែកចៀមមករកអ្នករាល់គ្នា តែខាងក្នុងវិញ ជាឆ្កែចចកកាចសាហាវ | |
Matt | KhmerNT | 7:16 | រួចអ្នករាល់គ្នានឹងស្គាល់ពួកគេដោយសារផលផ្លែរបស់ពួកគេ តើមាននរណាប្រមូលផលទំពាំងបាយជូរពីគុម្ពបន្លា ឬផ្លែល្វាពីដើមកន្ដ្រើយដែរឬទេ? | |
Matt | KhmerNT | 7:18 | ដ្បិតដើមឈើល្អមិនអាចឲ្យផ្លែមិនល្អទេ ហើយដើមឈើមិនល្អក៏មិនអាចឲ្យផ្លែល្អដែរ | |
Matt | KhmerNT | 7:21 | មិនមែនអ្នកទាំងឡាយណា ដែលនិយាយមកកាន់ខ្ញុំថា ព្រះអម្ចាស់ ព្រះអម្ចាស់! នឹងបានចូលទៅក្នុងនគរស្ថានសួគ៌នោះទេ ប៉ុន្ដែអ្នកដែលចូលបាន គឺអ្នកដែលធ្វើតាមបំណងរបស់ព្រះវរបិតាខ្ញុំ ដែលគង់នៅស្ថានសួគ៌វិញ។ | |
Matt | KhmerNT | 7:22 | នៅថ្ងៃនោះ មនុស្សជាច្រើននឹងនិយាយមកខ្ញុំថា ព្រះអម្ចាស់ ព្រះអម្ចាស់! តើយើងខ្ញុំមិនបានថ្លែងព្រះបន្ទូល បណ្ដេញអារក្ស និងធ្វើកិច្ចការដ៏មានអំណាចជាច្រើននៅក្នុងព្រះនាមរបស់ព្រះអង្គទេឬ? | |
Matt | KhmerNT | 7:23 | ពេលនោះ ខ្ញុំនឹងប្រកាសប្រាប់គេវិញថា ខ្ញុំមិនដែលស្គាល់អ្នករាល់គ្នាទេ ចូរចេញទៅ ពួកល្មើសច្បាប់! | |
Matt | KhmerNT | 7:24 | ដូច្នេះ អស់អ្នកដែលឮពាក្យរបស់ខ្ញុំទាំងនេះ ហើយប្រព្រឹត្តតាម អ្នកនោះប្រៀបដូចជាមនុស្សវៃឆ្លាតដែលសង់ផ្ទះរបស់ខ្លួននៅលើថ្មដា | |
Matt | KhmerNT | 7:25 | ពេលភ្លៀងធ្លាក់មក ទឹកជន់ឡើង ហើយខ្យល់បក់ខ្លាំង ក៏ផ្ទះនោះមិនរលំដែរ ដ្បិតវាបានចាក់គ្រឹះនៅលើថ្មដា។ | |
Matt | KhmerNT | 7:26 | អស់អ្នកដែលឮពាក្យរបស់ខ្ញុំទាំងនេះ ហើយមិនប្រព្រឹត្តតាម អ្នកនោះប្រៀបដូចជាមនុស្សល្ងង់ ដែលសង់ផ្ទះរបស់ខ្លួននៅលើដីខ្សាច់ | |
Matt | KhmerNT | 7:27 | ពេលភ្លៀងធ្លាក់មក ទឹកជន់ឡើង ហើយខ្យល់បក់ខ្លាំង ផ្ទះនោះក៏ដួលរលំខ្ទេចខ្ទីអស់»។ | |
Matt | KhmerNT | 7:28 | កាលព្រះយេស៊ូមានបន្ទូលអំពីសេចក្ដីទាំងនេះចប់សព្វគ្រប់ហើយ បណ្ដាជននឹកអស្ចារ្យក្នុងចិត្ដចំពោះសេចក្ដីបង្រៀនរបស់ព្រះអង្គ | |
Chapter 8
Matt | KhmerNT | 8:2 | នោះមានមនុស្សឃ្លង់ម្នាក់បានចូលមកជិត ថ្វាយបង្គំព្រះអង្គ និងទូលថា៖ «លោកម្ចាស់អើយ! លោកអាចធ្វើឲ្យខ្ញុំជាស្អាតបាន ប្រសិនបើលោកចង់ធ្វើ»។ | |
Matt | KhmerNT | 8:3 | ព្រះអង្គក៏លូកព្រះហស្ដទៅពាល់គាត់ ដោយមានបន្ទូលថា៖ «ខ្ញុំចង់ ចូរឲ្យជាស្អាតចុះ» ភ្លាមនោះ គាត់ក៏បានជាស្អាតពីជំងឺឃ្លង់តែម្ដង។ | |
Matt | KhmerNT | 8:4 | ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ចូរប្រយ័ត្ន កុំប្រាប់រឿងនេះដល់អ្នកណាឲ្យសោះ ប៉ុន្ដែត្រូវទៅបង្ហាញខ្លួនដល់សង្ឃ ហើយថ្វាយតង្វាយដែលលោកម៉ូសេបានបង្គាប់ចុះ ដើម្បីជាទីបន្ទាល់ដល់មនុស្សទាំងឡាយ»។ | |
Matt | KhmerNT | 8:5 | កាលព្រះអង្គយាងចូលក្នុងក្រុងកាពើណិម មាននាយទាហានម្នាក់បានចូលមកជិតព្រះអង្គ អង្វរថា៖ | |
Matt | KhmerNT | 8:8 | នាយទាហាននោះទូលវិញថា៖ «លោកម្ចាស់អើយ! ខ្ញុំមិនស័ក្តិសមឲ្យលោកមកក្នុងផ្ទះរបស់ខ្ញុំទេ គឺសូមលោកគ្រាន់តែនិយាយពាក្យមួយម៉ាត់ប៉ុណ្ណោះ នោះបាវបម្រើរបស់ខ្ញុំនឹងជាសះស្បើយមិនខាន | |
Matt | KhmerNT | 8:9 | ដ្បិតខ្ញុំជាមនុស្សម្នាក់ស្ថិតនៅក្រោមសិទ្ធិអំណាចដែរ ខ្ញុំមានទាហានជាច្រើននៅក្រោមបញ្ជាខ្ញុំ បើខ្ញុំប្រាប់ម្នាក់នេះឲ្យទៅ គេនឹងទៅ ប្រាប់ម្នាក់ទៀតឲ្យមក គេនឹងមក ហើយប្រាប់បាវបម្រើរបស់ខ្ញុំឲ្យធ្វើការនេះ គេក៏ធ្វើ»។ | |
Matt | KhmerNT | 8:10 | កាលស្ដាប់ឮដូច្នេះ ព្រះយេស៊ូស្ងើចសរសើរ រួចមានបន្ទូលទៅពួកអ្នកកំពុងដើរតាមថា៖ «ខ្ញុំបា្រប់អ្នករាល់គ្នាជាបា្រកដថា នៅអ៊ីស្រាអែល ខ្ញុំមិនដែលឃើញអ្នកណាមានជំនឿខ្លាំងបែបនេះទេ | |
Matt | KhmerNT | 8:11 | ហើយខ្ញុំបា្រប់អ្នករាល់គ្នាថា នឹងមានមនុស្សជាច្រើនពីទិសខាងកើត និងទិសខាងលិចមកអង្គុយនៅតុអាហារជាមួយលោកអ័បា្រហាំ លោកអ៊ីសាក និងលោកយ៉ាកុបនៅនគរស្ថានសួគ៌។ | |
Matt | KhmerNT | 8:12 | ឯមនុស្សនៃនគរនោះ នឹងត្រូវបោះទៅខាងក្រៅ ក្នុងសេចក្ដីងងឹតដែលមានតែការទ្រហោយំ និងការសង្កៀតធ្មេញនៅទីនោះ»។ | |
Matt | KhmerNT | 8:13 | ព្រះយេស៊ូក៏មានបន្ទូលទៅនាយទាហាននោះថា៖ «ចូរទៅចុះ សូមឲ្យបានសម្រេចដូចដែលលោកជឿ» ឯបាវបម្រើរបស់គាត់ក៏បានជានៅវេលានោះឯង។ | |
Matt | KhmerNT | 8:14 | កាលព្រះយេស៊ូយាងចូលទៅក្នុងផ្ទះលោកពេត្រុស ព្រះអង្គបានទតឃើញម្ដាយក្មេករបស់គាត់កំពុងដេកគ្រុន | |
Matt | KhmerNT | 8:16 | នៅល្ងាចនោះ គេបាននាំមនុស្សជាច្រើនដែលមានអារក្សចូលមករកព្រះអង្គ ហើយព្រះអង្គបានបណ្ដេញវិញ្ញាណទាំងនោះដោយព្រះបន្ទូល ព្រមទាំងប្រោសអ្នកជំងឺឲ្យបានជាទាំងអស់គ្នា | |
Matt | KhmerNT | 8:17 | ដើម្បីឲ្យបានសម្រេចសេចក្ដីដែលថ្លែងទុកមកតាមរយៈលោកអេសាយ ជាអ្នកនាំព្រះបន្ទូលថា «ព្រះអង្គបានទទួលយកជំងឺ ហើយផ្ទុកយកគ្រប់រោគារបស់យើង»។ | |
Matt | KhmerNT | 8:18 | ពេលព្រះយេស៊ូទតឃើញមនុស្សកុះករនៅជុំវិញព្រះអង្គ ព្រះអង្គក៏បង្គាប់ពួកសិស្សឲ្យឆ្លងទៅត្រើយម្ខាងទៀត។ | |
Matt | KhmerNT | 8:19 | មានគ្រូវិន័យម្នាក់ចូលមកជិតព្រះអង្គ ទូលថា៖ «លោកគ្រូ ខ្ញុំនឹងដើរតាមលោក ទោះលោកទៅទីណាក៏ដោយ»។ | |
Matt | KhmerNT | 8:20 | ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «សត្វកញ្ជ្រោងមានរូង ឯសត្វស្លាបលើមេឃមានសំបុក តែកូនមនុស្សគ្មានកន្លែងសម្រាប់ដាក់ក្បាលកើយឡើយ» | |
Matt | KhmerNT | 8:21 | សិស្សរបស់ព្រះអង្គម្នាក់ទៀតបានទូលថា៖ «ព្រះអម្ចាស់អើយ! សូមអនុញ្ញាតឲ្យខ្ញុំទៅបញ្ចុះសពឪពុករបស់ខ្ញុំជាមុនសិន» | |
Matt | KhmerNT | 8:22 | ប៉ុន្ដែព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ចូរមកតាមខ្ញុំ ហើយទុកឲ្យមនុស្សស្លាប់បញ្ចុះគ្នាគេចុះ»។ | |
Matt | KhmerNT | 8:24 | ពេលនោះ កើតមានព្យុះមួយយ៉ាងធំនៅលើបឹង ហើយរលកបានបោកបក់គ្របលើទូក ប៉ុន្ដែព្រះអង្គកំពុងលង់លក់ក្នុងដំណេក | |
Matt | KhmerNT | 8:25 | គេបានចូលមកជិតព្រះអង្គ ដាស់ថា៖ «ព្រះអម្ចាស់! ជួយផង យើងកំពុងវិនាសហើយ!» | |
Matt | KhmerNT | 8:26 | ព្រះអង្គមានបន្ទូលទៅគេថា៖ «ឱអ្នកមានជំនឿតិចអើយ! ហេតុអ្វីបានជាអ្នករាល់គ្នាភ័យខ្លាចដូច្នេះ?» ព្រះអង្គក៏ក្រោកឡើង ស្ដីបន្ទោសខ្យល់ និងរលក នោះបឹងក៏មានភាពស្ងប់ឈឹងវិញ។ | |
Matt | KhmerNT | 8:27 | ពួកគេនឹកអស្ចារ្យ ទាំងនិយាយថា៖ «តើលោកនេះជាមនុស្សបែបណាហ្ន៎! សូម្បីតែខ្យល់ និងរលកក៏ស្ដាប់បង្គាប់លោក»។ | |
Matt | KhmerNT | 8:28 | កាលព្រះអង្គយាងមកដល់ត្រើយម្ខាង ជាតំបន់របស់ពួកគេរ៉ាស៊ីន នោះមានបុរសពីរនាក់ដែលមានអារក្សចូលបានចេញពីផ្នូរខ្មោចមកជួបព្រះអង្គ ពួកវាកាចសាហាវណាស់ ដូច្នេះហើយបានជាគ្មានអ្នកណាអាចឆ្លងកាត់តាមផ្លូវនោះបានឡើយ | |
Matt | KhmerNT | 8:29 | ពួកវាស្រែកឡើងថា៖ «ឱព្រះរាជបុត្រារបស់ព្រះជាម្ចាស់អើយ! តើយើង និងព្រះអង្គមានហេតុអ្វីនឹងគ្នា? តើព្រះអង្គមកទីនេះ ដើម្បីធ្វើទោសយើងមុនពេលកំណត់ឬ?» | |
Matt | KhmerNT | 8:31 | ពេលនោះ ពួកអារក្សបានអង្វរព្រះអង្គថា៖ «បើព្រះអង្គបណ្ដេញយើង សូមបញ្ជូនយើងទៅក្នុងហ្វូងជ្រូកនោះចុះ» | |
Matt | KhmerNT | 8:32 | ព្រះអង្គក៏មានបន្ទូលទៅពួកវាថា៖ «ចេញទៅ!» ពួកវាក៏ចេញ ហើយចូលទៅក្នុងហ្វូងជ្រូកនោះ។ ហ្វូងជ្រូកបានបោលចុះចំណោតចូលទៅក្នុងបឹង ហើយស្លាប់ក្នុងទឹកអស់ទៅ។ | |
Matt | KhmerNT | 8:33 | ពួកអ្នកចិញ្ចឹមជ្រូកបានរត់គេចចូលទៅក្នុងក្រុង ហើយរៀបរាប់ប្រាប់គេអំពីហេតុការណ៍ទាំងអស់ និងហេតុការណ៍អំពីបុរសដែលមានអារក្សចូលផងដែរ | |
Chapter 9
Matt | KhmerNT | 9:2 | មើល៍មានគេនាំមនុស្សស្លាប់ដៃជើងម្នាក់ ដេកលើគ្រែ មករកព្រះអង្គ ពេលព្រះយេស៊ូទតឃើញជំនឿរបស់ពួកគេ ព្រះអង្គក៏មានបន្ទូលទៅមនុស្សស្លាប់ដៃជើងនោះថា៖ «ចូរមានទឹកចិត្ដឡើង កូនអើយ! បាបរបស់អ្នកបានទទួលការលើកលែងទោសហើយ»។ | |
Matt | KhmerNT | 9:3 | ឯពួកគ្រូវិន័យខ្លះបាននិយាយគ្នាថា៖ «មើល៍! មនុស្សនេះនិយាយប្រមាថព្រះជាម្ចាស់ហើយ» | |
Matt | KhmerNT | 9:4 | កាលព្រះអង្គដឹងពីគំនិតរបស់ពួកគេ ក៏មានបន្ទូលថា៖ «ហេតុអ្វីអ្នករាល់គ្នាគិតអាក្រក់ក្នុងចិត្ដដូច្នេះ? | |
Matt | KhmerNT | 9:5 | ដ្បិតការដែលនិយាយថា បាបរបស់អ្នកបានទទួលការលើកលែងទោសហើយ និងការដែលនិយាយថា ចូរក្រោកឡើង ហើយដើរទៅ តើមួយណាស្រួលនិយាយជាង? | |
Matt | KhmerNT | 9:6 | ប៉ុន្ដែដើម្បីឲ្យអ្នករាល់គ្នាដឹងថា កូនមនុស្សមានសិទ្ធិអំណាចលើកលែងទោសបាបនៅលើផែនដីនេះ»។ បន្ទាប់មក ព្រះអង្គមានបន្ទូលទៅមនុស្សស្លាប់ដៃជើងថា៖ «ចូរក្រោកឡើង យកគ្រែស្នែងរបស់អ្នក ទៅផ្ទះចុះ» | |
Matt | KhmerNT | 9:8 | កាលបណ្ដាជនឃើញការនេះ ក៏កោតខ្លាច ហើយសរសើរតម្កើងព្រះជាម្ចាស់ដែលបានប្រទានសិទ្ធិអំណាចបែបនេះដល់មនុស្ស។ | |
Matt | KhmerNT | 9:9 | កាលព្រះយេស៊ូយាងចេញពីទីនោះ ព្រះអង្គបានឃើញបុរសម្នាក់ឈ្មោះ ម៉ាថាយ កំពុងអង្គុយនៅកន្លែងប្រមូលពន្ធដារ ហើយក៏មានបន្ទូលទៅគាត់ថា៖ «ចូរមកតាមខ្ញុំ»។ គាត់ក៏ក្រោកឡើង ហើយដើរតាមព្រះអង្គ។ | |
Matt | KhmerNT | 9:10 | ក្រោយមក ពេលព្រះអង្គចូលរួមបរិភោគអាហារនៅផ្ទះរបស់លោកម៉ាថាយ ក៏មានពួកអ្នកទារពន្ធដារ និងពួកមនុស្សបាបជាច្រើនបានមកចូលរួមបរិភោគអាហារជាមួយព្រះយេស៊ូ និងពួកសិស្សរបស់ព្រះអង្គដែរ។ | |
Matt | KhmerNT | 9:11 | ពេលពួកអ្នកខាងគណៈផារិស៊ីឃើញបែបនេះ ក៏សួរពួកសិស្សរបស់ព្រះអង្គថា៖ «ហេតុអ្វីបានជាគ្រូរបស់អ្នករាល់គ្នាបរិភោគជាមួយពួកអ្នកទារពន្ធដារ និងពួកមនុស្សបាបដូច្នេះ?» | |
Matt | KhmerNT | 9:12 | ពេលព្រះអង្គស្ដាប់ឮ ក៏មានបន្ទូលទៅពួកគេថា៖ «មនុស្សមានសុខភាពល្អមិនត្រូវការគ្រូពេទ្យទេ មានតែអ្នកជំងឺប៉ុណ្ណោះដែលត្រូវការ។ | |
Matt | KhmerNT | 9:13 | ចូរទៅស្វែងយល់ពីបទគម្ពីរដែលថា យើងចង់បានសេចក្ដីមេត្ដា មិនមែនយញ្ញបូជាទេ តើនេះមានន័យយ៉ាងដូចម្ដេច? ព្រោះខ្ញុំមិនបានមក ដើម្បីហៅមនុស្សសុចរិតទេ ប៉ុន្ដែហៅមនុស្សបាបវិញ»។ | |
Matt | KhmerNT | 9:14 | បន្ទាប់មក សិស្សរបស់លោកយ៉ូហានបានចូលមកជិតព្រះអង្គ ទូលថា៖ «ហេតុអ្វីក៏យើងខ្ញុំ និងពួកអ្នកខាងគណៈផារិស៊ីតមអាហារជាញឹកញាប់ តែសិស្សរបស់លោកមិនតមអាហារដូច្នេះ?» | |
Matt | KhmerNT | 9:15 | ព្រះយេស៊ូមានបន្ទូលទៅគេថា៖ «តើភ្ញៀវអាចកាន់ទុក្ខបានដែរឬទេ នៅពេលកូនកំលោះនៅជាមួយពួកគេនៅឡើយ? ប៉ុន្ដែនឹងមានថ្ងៃមួយមកដល់ ពេលកូនកំលោះត្រូវឃ្លាតពីពួកគេទៅ ពេលនោះពួកគេនឹងតមអាហារ។ | |
Matt | KhmerNT | 9:16 | ព្រោះគ្មាននរណាយកបំណះក្រណាត់ថ្មីមកប៉ះសម្លៀកបំពាក់ចាស់ទេ ដ្បិតបំណះក្រណាត់ថ្មីនឹងទាញសម្លៀកបំពាក់ចាស់នោះ ហើយបែរជាធ្វើឲ្យរហែកលើសមុនទៅទៀត | |
Matt | KhmerNT | 9:17 | ក៏គ្មាននរណាច្រកស្រាទំពាំងបាយជូរថ្មីទៅក្នុងថង់ស្បែកចាស់ដែរ បើធ្វើដូច្នេះ ថង់ស្បែកចាស់នឹងធ្លាយ ហើយស្រាក៏ហូរចេញមក ឯថង់ស្បែកក៏ខូចខាតទៀត ផ្ទុយទៅវិញ ត្រូវច្រកស្រាថ្មីក្នុងថង់ស្បែកថ្មី នោះទើបអាចនៅគង់វង្សបានទាំងពីរ»។ | |
Matt | KhmerNT | 9:18 | ពេលព្រះអង្គមានបន្ទូលពីសេចក្តីទាំងនេះ ស្រាប់តែប្រធានសាលាប្រជុំម្នាក់បានមកថ្វាយបង្គំព្រះអង្គ ទូលថា៖ «កូនស្រីខ្ញុំទើបតែស្លាប់ ដូច្នេះសូមលោកទៅដាក់ដៃលើនាងឲ្យរស់ឡើងវិញផង»។ | |
Matt | KhmerNT | 9:20 | មានស្ដ្រីម្នាក់ឈឺធ្លាក់ឈាមអស់រយៈពេលដប់ពីរឆ្នាំមកហើយ គាត់បានចូលមកជិតពីខាងក្រោយ ហើយពាល់រំយោលអាវរបស់ព្រះអង្គ | |
Matt | KhmerNT | 9:21 | ដ្បិតស្ដ្រីនោះគិតក្នុងចិត្ដថា៖ «បើខ្ញុំគ្រាន់តែបានពាល់អាវរបស់លោក នោះខ្ញុំនឹងជាសះស្បើយមិនខាន»។ | |
Matt | KhmerNT | 9:22 | ព្រះយេស៊ូក៏ងាកមើលស្ដ្រីនោះ ហើយមានបន្ទូលថា៖ «កូនស្រីអើយ! ចូររីករាយឡើង ជំនឿរបស់អ្នកបានធ្វើឲ្យអ្នកជាសះស្បើយហើយ»។ ស្ដ្រីនោះក៏ជាសះស្បើយនៅវេលានោះឯង។ | |
Matt | KhmerNT | 9:23 | កាលព្រះយេស៊ូយាងចូលក្នុងផ្ទះរបស់ប្រធានសាលាប្រជុំ ក៏មើលឃើញអ្នកផ្លុំខ្លុយ និងបណ្ដាជនកំពុងច្របូកច្របល់។ | |
Matt | KhmerNT | 9:24 | ព្រះអង្គមានបន្ទូលថា៖ «ចេញទៅ ក្មេងស្រីនេះមិនទាន់ស្លាប់ទេ គឺនាងកំពុងដេកលក់ទេតើ» ពួកគេក៏សើចចំអកឲ្យព្រះអង្គ។ | |
Matt | KhmerNT | 9:25 | ពេលបណ្ដេញបណ្ដាជនទៅក្រៅអស់ហើយ ព្រះអង្គក៏យាងចូលទៅចាប់ដៃក្មេងស្រីនោះ ហើយនាងក៏ក្រោកឡើង។ | |
Matt | KhmerNT | 9:27 | កាលព្រះយេស៊ូយាងចេញឆ្ងាយពីទីនោះ មានបុរសខ្វាក់ភ្នែកពីរនាក់ដើរតាមព្រះអង្គ ទាំងស្រែកថា៖ «ឱពូជពង្សដាវីឌអើយ! សូមមេត្ដាដល់យើងខ្ញុំផង»។ | |
Matt | KhmerNT | 9:28 | ពេលយាងចូលដល់ក្នុងផ្ទះ បុរសខ្វាក់ភ្នែកទាំងពីរនាក់បានចូលមកជិតព្រះអង្គ ហើយព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «តើអ្នកទាំងពីរជឿថាខ្ញុំអាចធ្វើការនេះបានដែរឬទេ?» ពួកគេទូលថា៖ «បាទ លោកម្ចាស់» | |
Matt | KhmerNT | 9:29 | បន្ទាប់មក ព្រះអង្គក៏ពាល់ភ្នែករបស់ពួកគេ ដោយមានបន្ទូលថា៖ «សូមឲ្យបានសម្រេចតាមជំនឿរបស់អ្នកទាំងពីរចុះ» | |
Matt | KhmerNT | 9:30 | ភ្នែករបស់ពួកគេក៏ភ្លឺឡើង រួចព្រះយេស៊ូមានបន្ទូលហាមពួកគេយ៉ាងម៉ឺងម៉ាត់ថា៖ «ចូរប្រយ័ត្ន! កុំឲ្យនរណាម្នាក់ដឹងឲ្យសោះ» | |
Matt | KhmerNT | 9:31 | ប៉ុន្ដែពេលអ្នកទាំងពីរនោះចេញទៅ ក៏ផ្សព្វផ្សាយប្រាប់គេពីព្រះអង្គពាសពេញតំបន់នោះទាំងមូល។ | |
Matt | KhmerNT | 9:32 | ពេលអ្នកទាំងពីរនោះកំពុងចេញទៅ មើល៍ មានគេនាំយកមនុស្សគម្នាក់ដែលមានអារក្សចូលមករកព្រះអង្គ | |
Matt | KhmerNT | 9:33 | ព្រះអង្គក៏បណ្ដេញអារក្សនោះចេញ ឯមនុស្សគក៏អាចនិយាយបានវិញ ហើយបណ្ដាជនក៏នឹកអស្ចារ្យដោយនិយាយថា៖ «នៅអ៊ីស្រាអែល ពុំដែលកើតមានហេតុការណ៍ដូច្នេះសោះ» | |
Matt | KhmerNT | 9:34 | ប៉ុន្ដែពួកអ្នកខាងគណៈផារិស៊ីបាននិយាយថា៖ «ម្នាក់នេះបណ្ដេញអារក្សដោយសារមេអារក្សទេ»។ | |
Matt | KhmerNT | 9:35 | ព្រះយេស៊ូយាងទៅគ្រប់ក្រុង និងភូមិទាំងអស់ បង្រៀននៅក្នុងសាលាប្រជុំរបស់ពួកគេ ហើយបានប្រកាសដំណឹងល្អអំពីនគរព្រះជាម្ចាស់ ព្រមទាំងប្រោសជំងឺរោគាគ្រប់បែបយ៉ាងឲ្យបានជា។ | |
Matt | KhmerNT | 9:36 | ពេលឃើញបណ្ដាជន ព្រះអង្គអាណិតអាសូរពួកគេពន់ពេក ព្រោះពួកគេខ្ចាត់ព្រាត់ និងល្វើយ ដូចជាចៀមគ្មានអ្នកគង្វាល។ | |
Matt | KhmerNT | 9:37 | បន្ទាប់មក ព្រះអង្គមានបន្ទូលទៅសិស្សរបស់ព្រះអង្គថា៖ «ចម្រូតធំណាស់ ប៉ុន្ដែពួកអ្នកច្រូតមានតិច | |
Chapter 10
Matt | KhmerNT | 10:1 | កាលព្រះអង្គហៅសិស្សទាំងដប់ពីរមកហើយ ព្រះអង្គក៏ប្រទានឲ្យគេមានសិទ្ធិអំណាចលើពួកវិញ្ញាណអាក្រក់ ដើម្បីបណ្ដេញពួកវា និងប្រោសជំងឺរោគាគ្រប់យ៉ាងឲ្យបានជា។ | |
Matt | KhmerNT | 10:2 | សាវកទាំងដប់ពីរមានឈ្មោះដូចតទៅ ទីមួយលោកស៊ីម៉ូន ហៅពេត្រុស និងលោកអនទ្រេជាប្អូនរបស់គាត់ រួចមានកូនរបស់លោកសេបេដេ គឺលោកយ៉ាកុប និងលោកយ៉ូហានជាប្អូនរបស់គាត់ | |
Matt | KhmerNT | 10:3 | ហើយមានលោកភីលីព លោកបារថូឡូមេ លោកថូម៉ាស លោកម៉ាថាយជាអ្នកទារពន្ធដារ លោកយ៉ាកុបជាកូនរបស់លោកអាល់ផាយ លោកថាដេ | |
Matt | KhmerNT | 10:4 | លោកស៊ីម៉ូនជាអ្នកជាតិនិយម និងយូដាសអ៊ីស្ការីយ៉ុតជាអ្នកក្បត់ព្រះអង្គផងដែរ។ | |
Matt | KhmerNT | 10:5 | ព្រះយេស៊ូបានចាត់សាវកទាំងដប់ពីរនេះឲ្យចេញទៅដោយបង្គាប់ថា៖ «ចូរកុំទៅតាមផ្លូវរបស់សាសន៍ដទៃ ហើយកុំចូលក្នុងក្រុងពួកសាម៉ារី | |
Matt | KhmerNT | 10:8 | ចូរប្រោសអ្នកឈឺឲ្យបានជា មនុស្សឃ្លង់ឲ្យជាស្អាត មនុស្សស្លាប់ឲ្យរស់វិញ និងត្រូវបណ្ដេញអារក្សផង។ អ្នករាល់គ្នាបានទទួលដោយឥតគិតថ្លៃ ក៏ត្រូវឲ្យដោយឥតគិតថ្លៃដែរ។ | |
Matt | KhmerNT | 10:10 | ហើយកុំយកថង់យាម អាវពីរបន្លាស់ ស្បែកជើង ឬឈើច្រត់ទៅជាមួយឡើយ ព្រោះអ្នកធ្វើការស័ក្ដិសមនឹងទទួលបានជំនួយ។ | |
Matt | KhmerNT | 10:11 | ពេលអ្នករាល់គ្នាចូលទៅក្នុងក្រុងណា ឬភូមិណាក៏ដោយ ចូរសួររកអ្នកដែលស័ក្តិសមនៅក្នុងក្រុង ឬភូមិនោះ ចូរនៅទីនោះរហូតដល់ពេលអ្នករាល់គ្នាចាកចេញ | |
Matt | KhmerNT | 10:13 | បើផ្ទះនោះស័ក្តិសមមែន ចូរឲ្យសេចក្ដីសុខសាន្តរបស់អ្នករាល់គ្នាមានដល់ផ្ទះនោះចុះ តែបើផ្ទះនោះមិនស័ក្តិសមទេ ចូរឲ្យសេចក្ដីសុខសាន្តមានដល់អ្នករាល់គ្នាវិញ។ | |
Matt | KhmerNT | 10:14 | បើគ្មានអ្នកណាទទួល ឬស្ដាប់ពាក្យអ្នករាល់គ្នាទេ ពេលចេញពីផ្ទះ ឬក្រុងនោះ ចូររលាស់ធូលីដីចេញពីជើងរបស់អ្នករាល់គ្នាចុះ | |
Matt | KhmerNT | 10:15 | ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នៅថ្ងៃជំនុំជម្រះ ក្រុងសូដុម និងក្រុងកូម៉ូរ៉ាងាយទ្រាំជាងក្រុងនោះទៅទៀត។ | |
Matt | KhmerNT | 10:16 | ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅ ដូចជាសត្វចៀមនៅកណ្ដាលហ្វូងឆ្កែចចក ដូច្នេះត្រូវឆ្លាតដូចសត្វពស់ ហើយស្លូតត្រង់ដូចសត្វព្រាប | |
Matt | KhmerNT | 10:17 | ប៉ុន្ដែត្រូវប្រយ័ត្ននឹងមនុស្ស ដ្បិតគេនឹងប្រគល់អ្នករាល់គ្នាទៅក្រុមប្រឹក្សាកំពូល ហើយវាយអ្នករាល់គ្នានឹងខ្សែតីក្នុងសាលាប្រជុំរបស់ពួកគេ | |
Matt | KhmerNT | 10:18 | ហើយដោយព្រោះខ្ញុំ គេនឹងប្រគល់អ្នករាល់គ្នាទៅចំពោះមុខពួកអជ្ញាធរ និងស្ដេច ដើម្បីធ្វើបន្ទាល់ដល់ពួកគេ និងដល់សាសន៍ដទៃ។ | |
Matt | KhmerNT | 10:19 | ប៉ុន្ដែពេលគេប្រគល់អ្នករាល់គ្នាទៅ ចូរកុំព្រួយបារម្ភថាត្រូវនិយាយអ្វី ឬនិយាយបែបណាឲ្យសោះ ព្រោះព្រះជាម្ចាស់នឹងប្រទានឲ្យអ្នករាល់គ្នានូវអ្វី ដែលអ្នករាល់គ្នាត្រូវនិយាយនៅវេលានោះ | |
Matt | KhmerNT | 10:20 | ដ្បិតមិនមែនអ្នករាល់គ្នាជាអ្នកនិយាយទេ គឺព្រះវិញ្ញាណព្រះវរបិតារបស់អ្នករាល់គ្នាមានបន្ទូលនៅក្នុងអ្នករាល់គ្នាវិញ។ | |
Matt | KhmerNT | 10:21 | បងប្អូននឹងប្រគល់បងប្អូនរបស់ខ្លួនទៅឲ្យគេសម្លាប់ ឪពុកនឹងប្រគល់កូនទៅឲ្យគេសម្លាប់ ហើយកូននឹងបះបោរទាស់នឹងឪពុកម្ដាយ ព្រមទាំងប្រគល់ឲ្យគេសម្លាប់។ | |
Matt | KhmerNT | 10:22 | មនុស្សទាំងអស់នឹងស្អប់អ្នករាល់គ្នាដោយព្រោះឈ្មោះខ្ញុំ ប៉ុន្ដែអ្នកណាដែលស៊ូទ្រាំដល់ទីបំផុតនឹងបានទទួលសេចក្ដីសង្គ្រោះ | |
Matt | KhmerNT | 10:23 | ពេលគេបៀតបៀនអ្នករាល់គ្នានៅក្នុងក្រុងមួយ ចូរគេចទៅក្រុងមួយទៀត ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា រហូតដល់កូនមនុស្សមកវិញ អ្នករាល់គ្នាដើរមិនអស់ក្រុងទាំងឡាយក្នុងស្រុកអ៊ីស្រាអែលផង។ | |
Matt | KhmerNT | 10:25 | ដ្បិតពេលសិស្សបានដូចជាគ្រូ ហើយបាវបម្រើបានដូចជាចៅហ្វាយ នោះល្មមហើយ។ ប្រសិនបើគេហៅមេគ្រួសារថា អារក្សបេលសេប៊ូលទៅហើយ ចុះទម្រាំបើសមាជិកគ្រួសារវិញ គេហៅលើសនោះអម្បាលមានទៅទៀត។ | |
Matt | KhmerNT | 10:26 | ដូច្នេះកុំខ្លាចពួកគេអី ព្រោះគ្មានការលាក់កំបាំងណាដែលមិនបានបើកសំដែងឲ្យឃើញនោះឡើយ ហើយគ្មានអាថ៌កំបាំងអ្វីដែលមិនបានឲ្យគេដឹងដែរ។ | |
Matt | KhmerNT | 10:27 | អ្វីៗដែលខ្ញុំប្រាប់អ្នករាល់គ្នានៅទីងងឹត ចូរអ្នករាល់គ្នានិយាយនៅទីភ្លឺ ហើយអ្វីៗដែលអ្នករាល់គ្នាស្ដាប់ឮនឹងត្រចៀក ចូរប្រកាសនៅលើដំបូលផ្ទះ។ | |
Matt | KhmerNT | 10:28 | ចូរកុំខ្លាចអ្នកដែលសម្លាប់បានតែរូបកាយ ប៉ុន្ដែមិនអាចសម្លាប់ព្រលឹងបានឲ្យសោះ ផ្ទុយទៅវិញ ចូរកោតខ្លាចព្រះអង្គដែលអាចបំផ្លាញទាំងរូបកាយ ទាំងព្រលឹងនៅក្នុងស្ថាននរក។ | |
Matt | KhmerNT | 10:29 | តើចាបពីរមិនមែនថ្លៃមួយសេនទេឬ ប៉ុន្ដែគ្មានចាបណាមួយធ្លាក់ដល់ដីដោយព្រះវរបិតារបស់អ្នករាល់គ្នាមិនដឹងនោះឡើយ | |
Matt | KhmerNT | 10:32 | អស់អ្នកដែលទទួលស្គាល់ខ្ញុំនៅមុខមនុស្ស ខ្ញុំនឹងទទួលស្គាល់អ្នកនោះនៅមុខព្រះវរបិតារបស់ខ្ញុំដែលគង់នៅស្ថានសួគ៌វិញដែរ។ | |
Matt | KhmerNT | 10:33 | អ្នកណាដែលបដិសេធខ្ញុំនៅមុខមនុស្ស ខ្ញុំនឹងបដិសេធអ្នកនោះនៅមុខព្រះវរបិតារបស់ខ្ញុំដែលគង់នៅស្ថានសួគ៌វិញដែរ។ | |
Matt | KhmerNT | 10:34 | ចូរកុំគិតថា ខ្ញុំមកដើម្បីនាំយកក្ដីសុខសាន្ដមកផែនដីឡើយ ខ្ញុំមិនបានមកដើម្បីនាំក្ដីសុខសាន្ដទេ គឺនាំដាវវិញ | |
Matt | KhmerNT | 10:35 | ព្រោះខ្ញុំមកបំបែកកូនប្រុសពីឪពុក កូនស្រីពីម្ដាយ ហើយកូនប្រសាស្រីពីម្ដាយក្មេក | |
Matt | KhmerNT | 10:37 | អស់អ្នកដែលស្រឡាញ់ឪពុក ឬម្ដាយលើសខ្ញុំ នោះមិនស័ក្តិសមនឹងខ្ញុំទេ ហើយអស់អ្នកដែលស្រឡាញ់កូនប្រុស ឬកូនស្រីលើសខ្ញុំ នោះក៏មិនស័ក្តិសមនឹងខ្ញុំដែរ។ | |
Matt | KhmerNT | 10:38 | អស់អ្នកដែលមិនលីឈើឆ្កាងរបស់ខ្លួនមកតាមខ្ញុំ នោះមិនស័ក្ដិសមនឹងខ្ញុំទេ។ | |
Matt | KhmerNT | 10:39 | អស់អ្នកដែលរកជីវិតនឹងបាត់ជីវិត តែអស់អ្នកដែលបាត់ជីវិតដោយព្រោះខ្ញុំ នោះនឹងបានជីវិតវិញ។ | |
Matt | KhmerNT | 10:40 | អ្នកណាទទួលអ្នករាល់គ្នា នោះក៏ទទួលខ្ញុំដែរ ហើយអ្នកណាទទួលខ្ញុំ នោះក៏ទទួលព្រះជាម្ចាស់ដែលចាត់ខ្ញុំឲ្យមកដែរ។ | |
Matt | KhmerNT | 10:41 | អ្នកណាដែលទទួលអ្នកនាំព្រះបន្ទូលដោយឈ្មោះអ្នកនាំព្រះបន្ទូល នឹងទទួលបានរង្វាន់របស់អ្នកនាំព្រះបន្ទូល។ អ្នកណាដែលទទួលមនុស្សសុចរិតដោយឈ្មោះមនុស្សសុចរិត នឹងទទួលបានរង្វាន់របស់មនុស្សសុចរិត។ | |
Chapter 11
Matt | KhmerNT | 11:1 | កាលព្រះយេស៊ូបង្គាប់សិស្សទាំងដប់ពីរចប់ហើយ ព្រះអង្គក៏យាងចេញពីទីនោះទៅបង្រៀន និងប្រកាសនៅក្នុងក្រុងនានារបស់ពួកគេ។ | |
Matt | KhmerNT | 11:2 | ឯលោកយ៉ូហានដែលនៅក្នុងគុក កាលបានឮពីកិច្ចការទាំងឡាយដែលព្រះគ្រិស្ដបានធ្វើ ក៏ចាត់សិស្សរបស់គាត់ឲ្យមកទូលសួរព្រះអង្គថា៖ | |
Matt | KhmerNT | 11:4 | ព្រះយេស៊ូមានបន្ទូលឆ្លើយទៅពួកគេថា៖ «ចូរទៅប្រាប់លោកយ៉ូហានពីអ្វីដែលអ្នកស្ដាប់ឮ និងមើលឃើញចុះ | |
Matt | KhmerNT | 11:5 | គឺមនុស្សខ្វាក់បានភ្លឺ មនុស្សខ្វិនបានដើររួច មនុស្សឃ្លង់បានជាស្អាត មនុស្សថ្លង់បានស្ដាប់ឮ ឯមនុស្សស្លាប់បានរស់វិញ ហើយអ្នកក្របានឮដំណឹងល្អ។ | |
Matt | KhmerNT | 11:7 | ពេលអ្នកទាំងនេះចាកចេញ ព្រះយេស៊ូចាប់ផ្ដើមមានបន្ទូលទៅបណ្ដាជនអំពីលោកយ៉ូហានថា៖ «តើអ្នករាល់គ្នាចេញទៅមើលអ្វីនៅទីរហោឋាន? មើលដើមត្រែងដែលត្រូវខ្យល់បក់ឬ? | |
Matt | KhmerNT | 11:8 | តើអ្នករាល់គ្នាបានចេញទៅមើលអ្វី? មើលបុរសម្នាក់ ដែលស្លៀកសម្លៀកបំពាក់ស្អាតប្រណិតឬ? នែ៎! អ្នកស្លៀកពាក់ស្អាតប្រណិត គឺនៅក្នុងដំណាក់ស្ដេចឯណោះ។ | |
Matt | KhmerNT | 11:9 | ដូច្នេះ តើអ្នករាល់គ្នាចេញទៅមើលអ្វី? អ្នកនាំព្រះបន្ទូលឬ? មែនហើយ ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកនោះវិសេសជាងអ្នកនាំព្រះបន្ទូលទៅទៀត | |
Matt | KhmerNT | 11:10 | ដ្បិតអ្នកនេះហើយ ដែលមានសេចក្ដីចែងទុកអំពីគាត់ថា មើល៍! យើងចាត់ទូតយើងឲ្យទៅមុនអ្នក ដែលជាអ្នករៀបចំដំណើររបស់អ្នកជាមុន | |
Matt | KhmerNT | 11:11 | ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ក្នុងចំណោមមនុស្សដែលកើតពីស្ត្រីមក គ្មានអ្នកណាវិសេសជាងលោកយ៉ូហាន អ្នកធ្វើពិធីជ្រមុជទឹកទេ ប៉ុន្ដែអ្នកតូចជាងគេនៅក្នុងនគរស្ថានសួគ៌វិសេសជាងគាត់ទៅទៀត។ | |
Matt | KhmerNT | 11:12 | ប៉ុន្ដែចាប់តាំងពីគ្រាលោកយ៉ូហាន អ្នកធ្វើពិធីជ្រមុជទឹកមកទល់ពេលនេះ មានគេខំប្រឹងចាប់យកនគរស្ថានសួគ៌ ហើយអ្នកខំប្រឹងខ្នះខ្នែង ចាប់យកនគរនោះបាន | |
Matt | KhmerNT | 11:13 | ដ្បិតអ្នកនាំព្រះបន្ទូល និងគម្ពីរវិន័យទាំងអស់បានថ្លែងទុកអំពីការនេះ រហូតដល់ជំនាន់លោកយ៉ូហាន | |
Matt | KhmerNT | 11:14 | ហើយបើអ្នករាល់គ្នាព្រមទទួលសេចក្ដីនេះ គឺលោកហើយ ជាលោកអេលីយ៉ាដែលត្រូវមក។ | |
Matt | KhmerNT | 11:16 | តើឲ្យខ្ញុំប្រៀបប្រដូចមនុស្សជំនាន់នេះទៅនឹងអ្វី? មនុស្សជំនាន់នេះប្រៀបដូចជាក្មេងៗដែលអង្គុយនៅផ្សារ ស្រែកទៅក្មេងឯទៀត | |
Matt | KhmerNT | 11:17 | ថា យើងផ្លុំខ្លុយឲ្យពួកឯង ប៉ុន្ដែពួកឯងមិនរាំ ហើយយើងស្មូត្រ ប៉ុន្ដែពួកឯងមិនទួញសោកសោះ | |
Matt | KhmerNT | 11:18 | ដ្បិតលោកយ៉ូហានបានមកទាំងមិនបរិភោគមិនផឹក ប៉ុន្ដែគេនិយាយថា លោកមានអារក្សចូល | |
Matt | KhmerNT | 11:19 | ឯកូនមនុស្សបានមកទាំងបរិភោគ និងផឹក ប៉ុន្ដែគេនិយាយថា មើល៍ បុរសម្នាក់នេះជាមនុស្សល្មោភស៊ី ល្មោភផឹក ជាមិត្ដរបស់អ្នកទារពន្ធដារ និងមនុស្សបាប។ ប៉ុន្ដែគេដឹងថាប្រាជ្ញាត្រឹមត្រូវ គឺដោយសារផលផ្លែរបស់វា»។ | |
Matt | KhmerNT | 11:20 | បន្ទាប់មក ព្រះអង្គក៏ចាប់ផ្ដើមបន្ទោសដល់ក្រុងនានា ដែលព្រះអង្គបានសំដែងការអស្ចារ្យជាច្រើន ដោយព្រោះពួកគេមិនបានប្រែចិត្ត។ | |
Matt | KhmerNT | 11:21 | «វេទនាដល់អ្នកហើយ ក្រុងខូរ៉ាស៊ីន វេទនាដល់អ្នកហើយ ក្រុងបេតសៃដា ព្រោះបើការអស្ចារ្យដែលបានសំដែងក្នុងចំណោមអ្នករាល់គ្នាបានសំដែងនៅក្រុងទីរ៉ុស និងក្រុងស៊ីដូនវិញ នោះគេមុខជាប្រែចិត្ដតាំងពីយូរដោយស្លៀកសំពត់ធ្មៃ ទាំងអង្គុយក្នុងផេះមិនខាន។ | |
Matt | KhmerNT | 11:22 | ប៉ុន្ដែខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃជំនុំជម្រះ ក្រុងទីរ៉ុស និងក្រុងស៊ីដូន មុខជាងាយទ្រាំជាងអ្នករាល់គ្នា | |
Matt | KhmerNT | 11:23 | ក្រុងកាពើណិមអើយ! តើអ្នកផ្កើងឡើងដល់ស្ថានសួគ៌ឬ? អ្នកនឹងត្រូវធ្លាក់ចុះដល់ស្ថាននរក ព្រោះបើការអស្ចារ្យដែលបានសំដែងក្នុងចំណោមអ្នក កើតឡើងនៅក្រុងសូដុមវិញ ក្រុងនោះនឹងគង់វង្សរហូតដល់ថ្ងៃនេះជាមិនខាន | |
Matt | KhmerNT | 11:24 | ប៉ុន្ដែខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃជំនុំជម្រះ ក្រុងសូដុមងាយទ្រាំជាងអ្នកផង»។ | |
Matt | KhmerNT | 11:25 | បន្ទាប់ពីមានបន្ទូលឆ្លើយនៅពេលនោះហើយ ព្រះយេស៊ូមានបន្ទូលថា៖ «ឱព្រះវរបិតាជាម្ចាស់ស្ថានសួគ៌ និងផែនដីអើយ! ខ្ញុំសរសើរតម្កើងព្រះអង្គ ព្រោះព្រះអង្គបានលាក់សេចក្ដីទាំងនេះពីមនុស្សមានប្រាជ្ញា និងមនុស្សឈ្លាសវៃ ប៉ុន្ដែបើកសំដែងដល់ទារកវិញ | |
Matt | KhmerNT | 11:27 | ព្រះវរបិតារបស់ខ្ញុំបានប្រគល់អ្វីៗទាំងអស់ឲ្យខ្ញុំ ហើយគ្មានអ្នកណាស្គាល់ព្រះរាជបុត្រាទេ ក្រៅពីព្រះវរបិតា ហើយក៏គ្មានអ្នកណាស្គាល់ព្រះវរបិតាដែរ ក្រៅពីព្រះរាជបុត្រា និងអស់អ្នកដែលព្រះរាជបុត្រាសព្វព្រះហឫទ័យបើកសំដែងឲ្យស្គាល់តែប៉ុណ្ណោះ។ | |
Matt | KhmerNT | 11:28 | អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ! ចូរមកឯខ្ញុំចុះ ខ្ញុំនឹងឲ្យអ្នករាល់គ្នាសម្រាក | |
Matt | KhmerNT | 11:29 | ចូរទទួលនឹមខ្ញុំដាក់លើអ្នករាល់គ្នា ហើយរៀនពីខ្ញុំចុះ ដ្បិតខ្ញុំស្លូត ហើយមានចិត្ដសុភាព នោះអ្នករាល់គ្នានឹងរកបានសេចក្ដីសម្រាកដល់ព្រលឹង | |
Chapter 12
Matt | KhmerNT | 12:1 | នៅគ្រានោះ ព្រះយេស៊ូបានយាងកាត់វាលស្រែនៅថ្ងៃសប្ប័ទ ពេលនោះ ពួកសិស្សរបស់ព្រះអង្គឃ្លាន ពួកគេក៏ចាប់ផ្ដើមបូតកួរស្រូវមកបរិភោគ។ | |
Matt | KhmerNT | 12:2 | ពេលពួកអ្នកខាងគណៈផារិស៊ីឃើញដូច្នេះ ក៏ទូលព្រះអង្គថា៖ «មើល៍ ពួកសិស្សរបស់លោកកំពុងធ្វើអ្វីដែលវិន័យបានហាមនៅថ្ងៃសប្ប័ទ» | |
Matt | KhmerNT | 12:3 | ប៉ុន្ដែព្រះអង្គមានបន្ទូលទៅពួកគេថា៖ «តើអ្នករាល់គ្នាមិនដែលបានអានអំពីអ្វីដែលស្ដេចដាវីឌ និងគូកនរបស់ស្ដេចបានធ្វើ នៅពេលដែលស្ដេចឃ្លានទេឬ? | |
Matt | KhmerNT | 12:4 | គឺស្ដេចបានចូលទៅក្នុងដំណាក់ព្រះជាម្ចាស់ ហើយបរិភោគនំប៉័ងតាំងថ្វាយព្រះជាម្ចាស់ដែលវិន័យមិនអនុញ្ញាតឲ្យស្ដេច និងគូកនបរិភោគឡើយ លើកលែងតែសង្ឃប៉ុណ្ណោះ។ | |
Matt | KhmerNT | 12:5 | តើអ្នករាល់គ្នាមិនបានអានគម្ពីរវិន័យទេឬ? គឺនៅថ្ងៃសប្ប័ទ សង្ឃក្នុងព្រះវិហារដែលបំពានវិន័យថ្ងៃសប្ប័ទ គ្មានទោសទេ | |
Matt | KhmerNT | 12:6 | ប៉ុន្ដែខ្ញុំប្រាប់អ្នករាល់គ្នាថា ម្នាក់ដែលវិសេសជាងព្រះវិហារ គឺនៅទីនេះស្រាប់ហើយ។ | |
Matt | KhmerNT | 12:7 | ប៉ុន្ដែបើអ្នករាល់គ្នាយល់អត្ថន័យនៃសេចក្ដីថា យើងចង់បានសេចក្ដីមេត្ដា មិនមែនយញ្ញបូជាទេ នោះអ្នករាល់គ្នានឹងមិនថ្កោលទោសអ្នកគ្មានទោសទេ | |
Matt | KhmerNT | 12:10 | ពេលនោះ មានបុរសម្នាក់ស្វិតដៃម្ខាងនៅទីនោះ ហើយគេបានទូលសួរព្រះអង្គថា៖ «តើវិន័យអនុញ្ញាតឲ្យប្រោសមនុស្សនៅថ្ងៃសប្ប័ទដែរឬទេ?» គេសួរបែបនេះ គឺដើម្បីឲ្យគេអាចចោទប្រកាន់ព្រះអង្គបាន។ | |
Matt | KhmerNT | 12:11 | ប៉ុន្ដែព្រះអង្គមានបន្ទូលទៅគេថា៖ «បើមនុស្សម្នាក់ក្នុងចំណោមអ្នករាល់គ្នាមានចៀមមួយក្បាល ហើយចៀមនោះធ្លាក់ក្នុងរណ្ដៅនៅថ្ងៃសប្ប័ទ តើអ្នកនោះមិនស្រង់វាចេញពីរណ្ដៅនោះទេឬ? | |
Matt | KhmerNT | 12:12 | ឯមនុស្សមានតម្លៃលើសចៀមមួយក្បាលទៅទៀត ហេតុនេះវិន័យអនុញ្ញាតឲ្យធ្វើអំពើល្អនៅថ្ងៃសប្ប័ទ» | |
Matt | KhmerNT | 12:13 | បន្ទាប់មក ព្រះអង្គមានបន្ទូលទៅបុរសនោះថា៖ «ចូរលាតដៃអ្នកចុះ!» គាត់ក៏លាតដៃ ហើយដៃនោះក៏បានជាដូចដៃម្ខាងទៀត។ | |
Matt | KhmerNT | 12:14 | ពួកអ្នកខាងគណៈផារិស៊ីបានចេញទៅ ហើយពិគ្រោះគ្នា ដើម្បីរកវិធីសម្លាប់ព្រះអង្គ។ | |
Matt | KhmerNT | 12:15 | កាលព្រះយេស៊ូជ្រាបពីការនេះ ក៏យាងចេញពីទីនោះ ហើយមានបណ្ដាជនច្រើនកុះករបានដើរតាមព្រះអង្គ។ ព្រះអង្គបានប្រោសពួកគេទាំងអស់គ្នាឲ្យបានជា | |
Matt | KhmerNT | 12:17 | ដើម្បីឲ្យសម្រេចសេចក្ដីដែលបានថ្លែងទុកតាមរយៈលោកអេសាយ ជាអ្នកនាំព្រះបន្ទូលថា៖ | |
Matt | KhmerNT | 12:18 | «មើល៍ អ្នកបម្រើដែលយើងជ្រើសរើស ជាអ្នកជាទីស្រឡាញ់ដែលយើងពេញចិត្ត យើងនឹងដាក់វិញ្ញាណយើងសណ្ឋិតលើព្រះអង្គ ហើយព្រះអង្គនឹងប្រកាសយុត្តិធម៌ដល់ជាតិសាសន៍នានា | |
Matt | KhmerNT | 12:19 | ព្រះអង្គមិនឈ្លោះប្រកែក ឬស្រែកក្ដែងៗទេ ហើយគ្មានអ្នកណាម្នាក់ឮសម្រែកព្រះអង្គនៅតាមផ្លូវឡើយ | |
Matt | KhmerNT | 12:20 | ព្រះអង្គមិនកាច់ដើមត្រែងណាដែលហៀបនឹងបាក់ ហើយក៏មិនពន្លត់ប្រឆេះណាដែលនៅហុយដែរ រហូតដល់ព្រះអង្គនាំយុត្តិធម៌ឲ្យមានជ័យជម្នះ | |
Matt | KhmerNT | 12:22 | បន្ទាប់មក គេបាននាំមនុស្សខ្វាក់ភ្នែក ហើយគ ដោយសារតែមានអារក្សចូលមកឯព្រះអង្គ រួចព្រះអង្គបានប្រោសគាត់ឲ្យជា។ ដូច្នេះ គាត់ក៏និយាយរួច ហើយមើលឃើញបានផង។ | |
Matt | KhmerNT | 12:23 | បណ្ដាជនទាំងអស់បាននឹកអស្ចារ្យ ហើយនិយាយថា៖ «តើលោកនេះជាពូជពង្សស្ដេចដាវីឌមែនឬ?» | |
Matt | KhmerNT | 12:24 | ប៉ុន្ដែពេលពួកអ្នកខាងគណៈផារិស៊ីស្ដាប់ឮ ក៏និយាយថា៖ «អ្នកនេះបណ្ដេញពួកអារក្សបានដូច្នេះ គឺដោយសារបេលសេប៊ូល ជាមេអារក្សទេតើ»។ | |
Matt | KhmerNT | 12:25 | ប៉ុន្ដែពេលព្រះយេស៊ូដឹងពីគំនិតគេ ព្រះអង្គមានបន្ទូលទៅគេថា៖ «នគរណាបែកបាក់គ្នា នោះវិនាសហើយ ហើយក្រុង ឬគ្រួសារណាបែកបាក់គ្នា នោះមិននៅស្ថិតស្ថេរទេ | |
Matt | KhmerNT | 12:26 | បើអារក្សសាតាំងបណ្ដេញអារក្សសាតាំង នោះពួកវាបែកបាក់គ្នាហើយ តើនគររបស់ពួកវានៅស្ថិតស្ថេរយ៉ាងដូចម្ដេចទៅ? | |
Matt | KhmerNT | 12:27 | ហើយបើខ្ញុំបណ្ដេញពួកអារក្សដោយសារអារក្សបេលសេប៊ូលមែន តើកូនចៅរបស់អ្នករាល់គ្នាបណ្ដេញពួកវាដោយសារអ្នកណា? ដូច្នេះ ពួកគេត្រលប់ជាចៅក្រមរបស់អ្នករាល់គ្នា។ | |
Matt | KhmerNT | 12:28 | ប៉ុន្ដែបើខ្ញុំបណ្ដេញពួកអារក្ស ដោយសារព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ នោះនគរព្រះជាម្ចាស់បានមកដល់អ្នករាល់គ្នាហើយ។ | |
Matt | KhmerNT | 12:29 | តើអ្នកណាអាចចូលទៅក្នុងផ្ទះមនុស្សខ្លាំង ហើយប្លន់យកទ្រព្យរបស់ពីផ្ទះគាត់បានយ៉ាងដូចម្ដេច? លើកលែងតែចងមនុស្សខ្លាំងនោះជាមុនសិន ទើបអាចប្លន់ផ្ទះគាត់បាន។ | |
Matt | KhmerNT | 12:30 | អ្នកដែលមិននៅខាងខ្ញុំ អ្នកនោះប្រឆាំងនឹងខ្ញុំ អ្នកដែលមិនប្រមូលជាមួយខ្ញុំ អ្នកនោះកំចាត់កំចាយហើយ។ | |
Matt | KhmerNT | 12:31 | ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាថា មនុស្សនឹងទទួលបានការលើកលែងទោសចំពោះគ្រប់ទាំងបាប និងពាក្យប្រមាថព្រះជាម្ចាស់ ប៉ុន្ដែពាក្យប្រមាថដល់ព្រះវិញ្ញាណ នឹងមិនបានទទួលការលើកលែងទោសទេ | |
Matt | KhmerNT | 12:32 | ហើយអ្នកណាពោលពាក្យទាស់នឹងកូនមនុស្ស អាចលើកលែងទោសឲ្យបាន ប៉ុន្ដែអ្នកណាពោលពាក្យទាស់នឹងព្រះវិញ្ញាណបរិសុទ្ធ នោះមិនអាចលើកលែងទោសឲ្យបានទេ ទាំងនៅជំនាន់នេះ និងនៅជំនាន់ដែលនឹងមកដល់។ | |
Matt | KhmerNT | 12:33 | ដាំដើមឈើល្អ ផ្លែរបស់វាក៏ល្អ ផ្ទុយទៅវិញ ដាំដើមឈើមិនល្អ ផ្លែរបស់វាក៏មិនល្អដែរ ដ្បិតគេស្គាល់ដើមឈើដោយសារផ្លែរបស់វា។ | |
Matt | KhmerNT | 12:34 | ឱពូជពស់វែកអើយ! អ្នករាល់គ្នាជាមនុស្សអាក្រក់ តើធ្វើដូចម្ដេចឲ្យអ្នករាល់គ្នាអាចពោលសេចក្ដីល្អបាន? ដ្បិតមាត់និយាយតាមតែសេចក្ដីហូរហៀរនៃចិត្ដ។ | |
Matt | KhmerNT | 12:35 | មនុស្សល្អបញ្ចេញសេចក្ដីល្អពីកំណប់ល្អក្នុងចិត្ដរបស់ខ្លួន ឯមនុស្សឤក្រក់ក៏បញ្ចេញសេចក្ដីអាក្រក់ពីកំណប់អាក្រក់ក្នុងចិត្ដរបស់ខ្លួនដែរ។ | |
Matt | KhmerNT | 12:36 | តែខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃជំនុំជម្រះ មនុស្សនឹងរៀបរាប់អំពីពាក្យឥតប្រយោជន៍ទាំងអស់ដែលគេបាននិយាយ | |
Matt | KhmerNT | 12:37 | ព្រោះអ្នករាល់គ្នានឹងបានរាប់ជាសុចរិតដោយសារពាក្យសំដីរបស់ខ្លួន ហើយក៏នឹងត្រូវជាប់ទោសដោយសារពាក្យសំដីរបស់ខ្លួនដែរ»។ | |
Matt | KhmerNT | 12:38 | បន្ទាប់មក ពួកគ្រូវិន័យ និងពួកអ្នកខាងគណៈផារិស៊ីខ្លះបានទូលថា៖ «លោកគ្រូ យើងចង់ឃើញទីសំគាល់មួយពីលោក» | |
Matt | KhmerNT | 12:39 | ប៉ុន្ដែព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ជំនាន់មនុស្សដ៏ឤក្រក់ និងផិតក្បត់ស្វែងរកទីសំគាល់ ប៉ុន្ដែគ្មានទីសំគាល់ណាប្រទានឲ្យមនុស្សជំនាន់នេះទេ ក្រៅពីទីសំគាល់លោកយ៉ូណាស ជាអ្នកនាំព្រះបន្ទូល | |
Matt | KhmerNT | 12:40 | ដ្បិតលោកយ៉ូណាសបាននៅក្នុងពោះត្រីដ៏ធំបីថ្ងៃបីយប់យ៉ាងណា កូនមនុស្សនឹងនៅក្នុងដីបីថ្ងៃបីយប់យ៉ាងនោះដែរ។ | |
Matt | KhmerNT | 12:41 | នៅគ្រាជំនុំជម្រះ អ្នកក្រុងនីនីវេនឹងក្រោកឈរឡើងជាមួយមនុស្សជំនាន់នេះ រួចដាក់ទោសដល់ជំនាន់នេះ ព្រោះពួកគេបានប្រែចិត្ដនៅពេលឮសេចក្ដីប្រកាសរបស់លោកយ៉ូណាស ប៉ុន្ដែមើល៍ ម្នាក់ដែលវិសេសជាងលោកយ៉ូណាស គឺនៅទីនេះស្រាប់ហើយ។ | |
Matt | KhmerNT | 12:42 | នៅគ្រាជំនុំជម្រះ ម្ចាស់ក្សត្រីភាគខាងត្បូងនឹងក្រោកឡើងជាមួយមនុស្សជំនាន់នេះ រួចដាក់ទោសដល់ជំនាន់នេះ ដ្បិតព្រះនាងបានមកពីចុងបំផុតនៃផែនដី ដើម្បីស្ដាប់ប្រាជ្ញារបស់ស្ដេចសាឡូម៉ូន ប៉ុន្ដែមើល៍ ម្នាក់ដែលវិសេសជាងស្ដេចសាឡូម៉ូន គឺនៅទីនេះស្រាប់ហើយ។ | |
Matt | KhmerNT | 12:43 | ពេលវិញ្ញាណឤក្រក់ចេញពីមនុស្សម្នាក់ វាក៏ទៅស្វែងរកកន្លែងសម្រាកនៅទីហួតហែង ប៉ុន្ដែរកមិនបាន | |
Matt | KhmerNT | 12:44 | នោះវានិយាយថា អញនឹងត្រលប់ទៅផ្ទះរបស់អញដែលអញបានចេញមកនោះវិញ។ ពេលមកដល់ វាក៏ឃើញថានៅទំនេរ ទាំងបោសស្អាត និងមានរបៀបផង | |
Matt | KhmerNT | 12:45 | នោះវាក៏ទៅនាំវិញ្ញាណប្រាំពីរទៀត ដែលឤក្រក់ជាងវាចូលទៅនៅទីនោះ ដូច្នេះស្ថានភាពក្រោយរបស់មនុស្សនេះនឹងឤក្រក់ជាងមុនទៅទៀត ហើយមនុស្សជំនាន់ដ៏ឤក្រក់នេះក៏ដូច្នោះដែរ»។ | |
Matt | KhmerNT | 12:46 | កាលកំពុងមានបន្ទូលនឹងបណ្ដាជននៅឡើយ នោះម្ដាយ និងបងប្អូនរបស់ព្រះយេស៊ូបានឈរនៅខាងក្រៅ ចង់និយាយជាមួយនឹងព្រះអង្គ។ | |
Matt | KhmerNT | 12:47 | មានម្នាក់ទូលព្រះអង្គថា៖ «មើល៍ ម្ដាយ និងបងប្អូនរបស់លោកឈរនៅខាងក្រៅ ចង់និយាយជាមួយនឹងលោក» | |
Matt | KhmerNT | 12:48 | ប៉ុន្ដែព្រះអង្គមានបន្ទូលឆ្លើយទៅអ្នកដែលបានទូលព្រះអង្គនោះថា៖ «តើនរណាជាម្ដាយ និងជាបងប្អូនរបស់ខ្ញុំ?» | |
Matt | KhmerNT | 12:49 | រួចហើយព្រះអង្គក៏មានបន្ទូលទាំងលាតព្រះហស្ដទៅពួកសិស្សរបស់ព្រះអង្គថា៖ «អ្នកទាំងនេះហើយជាម្ដាយ និងជាបងប្អូនរបស់ខ្ញុំ | |
Chapter 13
Matt | KhmerNT | 13:2 | មានបណ្ដាជនច្រើនកុះករបានប្រមូលគ្នាមកចោមរោមព្រះអង្គ ដូច្នេះព្រះអង្គក៏យាងចុះទៅអង្គុយនៅលើទូក ឯបណ្ដាជនទាំងអស់បានឈរនៅតាមមាត់បឹង។ | |
Matt | KhmerNT | 13:3 | ព្រះអង្គមានបន្ទូលប្រាប់ពួកគេអំពីសេចក្ដីជាច្រើនជារឿងប្រៀបប្រដូចថា៖ «មើល៍ មានកសិករម្នាក់ចេញទៅព្រោះគ្រាប់ពូជ | |
Matt | KhmerNT | 13:4 | ពេលគាត់ព្រោះ គ្រាប់ពូជខ្លះបានធ្លាក់ទៅលើផ្លូវ ហើយសត្វស្លាបបានមកចឹកស៊ីអស់ | |
Matt | KhmerNT | 13:5 | ឯគ្រាប់ពូជខ្លះទៀតបានធ្លាក់ទៅលើកន្លែងមានថ្ម ពុំសូវមានដី គ្រាប់ពូជនោះដុះឡើងយ៉ាងឆាប់ ពីព្រោះដីមិនជ្រៅ | |
Matt | KhmerNT | 13:7 | គ្រាប់ពូជខ្លះទៀតក៏ធ្លាក់លើដីមានបន្លា បន្លាក៏ដុះឡើងរួបរឹតគ្រាប់ពូជនោះ។ | |
Matt | KhmerNT | 13:8 | ប៉ុន្ដែគ្រាប់ពូជខ្លះទៀតធ្លាក់លើដីល្អ ហើយឲ្យផលមួយជាមួយរយ មួយជាហុកសិប និងមួយជាសាមសិប។ | |
Matt | KhmerNT | 13:10 | ពួកសិស្សបានចូលមកជិតព្រះអង្គទូលសួរថា៖ «ហេតុអ្វីបានជាលោកនិយាយនឹងគេជារឿងប្រៀបប្រដូចដូច្នេះ?» | |
Matt | KhmerNT | 13:11 | ព្រះអង្គមានបន្ទូលឆ្លើយទៅគេថា៖ «ពីព្រោះអាថ៌កំបាំងនៃនគរស្ថានសួគ៌បានប្រទានមកឲ្យអ្នករាល់គ្នាយល់ ប៉ុន្ដែមិនបានប្រទានឲ្យអ្នកទាំងនោះទេ | |
Matt | KhmerNT | 13:12 | ដ្បិតអ្នកណាដែលមាននឹងបន្ថែមឲ្យ ហើយអ្នកនោះនឹងមានជាបរិបូរ ប៉ុន្ដែអ្នកណាដែលគ្មាននឹងត្រូវដកយកវិញ សូម្បីតែអ្វីដែលអ្នកនោះមានផង | |
Matt | KhmerNT | 13:13 | ហេតុនេះហើយបានជាខ្ញុំនិយាយនឹងគេជារឿងប្រៀបប្រដូច ដ្បិតគេមើល ប៉ុន្ដែមិនឃើញ ស្ដាប់ ប៉ុន្ដែមិនឮ និងមិនយល់ផង។ | |
Matt | KhmerNT | 13:14 | សេចក្ដីដែលលោកអេសាយបានថ្លែងទុកមក បានសម្រេចតាមរយៈពួកគេហើយ គឺអ្នករាល់គ្នាស្ដាប់ឮ ប៉ុន្ដែមិនយល់ ហើយមើលឃើញ ប៉ុន្ដែមិនដឹងសោះ។ | |
Matt | KhmerNT | 13:15 | ដ្បិតចិត្ដរបស់ប្រជាជននេះបានត្រលប់ជាស្ពឹក ត្រចៀកគេធ្ងន់ពិបាកស្ដាប់ ហើយគេក៏បិទភ្នែក បើពុំនោះសោត គេមុខជាមើលឃើញនឹងភ្នែក ស្ដាប់ឮនឹងត្រចៀក យល់នៅក្នុងចិត្ដ រួចប្រែចិត្ដ ហើយយើងនឹងប្រោសពួកគេឲ្យជា។ | |
Matt | KhmerNT | 13:16 | ភ្នែករបស់អ្នករាល់គ្នាមានពរណាស់ ដ្បិតបានមើលឃើញ ហើយត្រចៀកក៏ដូច្នេះដែរ ដ្បិតបានស្ដាប់ឮ។ | |
Matt | KhmerNT | 13:17 | ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ពួកអ្នកនាំព្រះបន្ទូល និងពួកមនុស្សសុចរិតជាច្រើនចង់ឃើញអ្វីដែលអ្នករាល់គ្នាឃើញ ប៉ុន្ដែមិនបានឃើញទេ ក៏ចង់ឮអ្វីដែលអ្នករាល់គ្នាឮដែរ ប៉ុន្ដែមិនបានឮឡើយ។ | |
Matt | KhmerNT | 13:18 | ដូច្នេះ ចូរអ្នករាល់គ្នាស្ដាប់រឿងប្រៀបប្រដូចអំពីកសិករព្រោះគ្រាប់ពូជចុះ។ | |
Matt | KhmerNT | 13:19 | អស់អ្នកដែលឮព្រះបន្ទូលអំពីនគរព្រះជាម្ចាស់ ប៉ុន្ដែមិនយល់ អារក្សក៏មកឆក់យកសេចក្ដីដែលបានព្រោះក្នុងចិត្ដអ្នកនោះទៅ នេះជាអ្នកដែលទទួលគ្រាប់ពូជនៅតាមផ្លូវ | |
Matt | KhmerNT | 13:20 | អ្នកដែលទទួលគ្រាប់ពូជនៅកន្លែងមានថ្ម គឺជាអ្នកដែលឮព្រះបន្ទូល ហើយទទួលយកភ្លាមទាំងអំណរ | |
Matt | KhmerNT | 13:21 | ប៉ុន្ដែគេមិនបានចាក់ឫសទេ គឺធន់បានតែមួយរយៈពេលខ្លីប៉ុណ្ណោះ។ កាលណាមានទុក្ខលំបាក ឬការបៀតបៀនកើតឡើងដោយព្រោះព្រះបន្ទូល គេក៏រវាតចិត្ដភ្លាម | |
Matt | KhmerNT | 13:22 | ឯអ្នកដែលទទួលគ្រាប់ពូជនៅលើដីមានបន្លា គឺជាអ្នកដែលឮព្រះបន្ទូល ប៉ុន្ដែសេចក្ដីខ្វល់ខ្វាយនៅក្នុងជីវិត និងការបោកបញ្ឆោតនៃទ្រព្យសម្បត្ដិបានរួបរឹតព្រះបន្ទូលមិនឲ្យបង្កើតផលផ្លែ | |
Matt | KhmerNT | 13:23 | ឯអ្នកដែលទទួលគ្រាប់ពូជនៅលើដីល្អ គឺជាអ្នកដែលឮព្រះបន្ទូលហើយ ក៏យល់ អ្នកនោះបង្កើតផល គឺឲ្យផលមួយជាមួយរយ ខ្លះហុកសិប ខ្លះទៀតសាមសិប»។ | |
Matt | KhmerNT | 13:24 | ព្រះអង្គលើកយករឿងប្រៀបប្រដូចមួយទៀតដោយមានបន្ទូលទៅគេថា៖ «នគរស្ថានសួគ៌ប្រៀបដូចជាបុរសម្នាក់ ដែលព្រោះពូជល្អទៅក្នុងស្រែគាត់ | |
Matt | KhmerNT | 13:25 | ក្រោយមក ពេលមនុស្សដេកលក់អស់ សត្រូវគាត់បានមកព្រោះស្រងែក្នុងចំណោមស្រូវនោះ ហើយក៏ចេញទៅ | |
Matt | KhmerNT | 13:27 | ពួកបាវបម្រើក៏ចូលមកប្រាប់ម្ចាស់ស្រែថា លោកម្ចាស់ តើលោកមិនបានព្រោះពូជល្អក្នុងស្រែរបស់លោកទេឬ? ចុះស្រងែទាំងនេះមានមកពីណា? | |
Matt | KhmerNT | 13:28 | គាត់ប្រាប់គេថា មនុស្សដែលធ្វើការនេះ គឺជាសត្រូវ។ ពួកបាវបម្រើក៏សួរគាត់ទៀតថា ដូច្នេះ តើលោកចង់ឲ្យយើងទៅដកស្រងែទាំងនោះដែរឬទេ? | |
Matt | KhmerNT | 13:29 | គាត់និយាយថា កុំអី! ក្រែងលោពេលអ្នករាល់គ្នាដកស្រងែ ស្រូវក៏ដោយមកជាមួយដែរ។ | |
Matt | KhmerNT | 13:30 | ចូរទុកឲ្យវាដុះឡើងជាមួយគ្នារហូតដល់ខែចម្រូតចុះ នៅពេលច្រូត ខ្ញុំនឹងប្រាប់អ្នកច្រូតឲ្យប្រមូលស្រងែជាមុនចងជាបាច់ ដើម្បីដុតចោល ឯស្រូវវិញ ត្រូវប្រមូលដាក់ក្នុងជង្រុករបស់ខ្ញុំ»។ | |
Matt | KhmerNT | 13:31 | ព្រះអង្គលើកយករឿងប្រៀបប្រដូចមួយទៀតដោយមានបន្ទូលទៅគេថា៖ «នគរស្ថានសួគ៌ប្រៀបដូចជាគ្រាប់មូតា ដែលមនុស្សយកទៅដាំក្នុងចម្ការរបស់គាត់ | |
Matt | KhmerNT | 13:32 | គ្រាប់ពូជនោះតូចល្អិតជាងគ្រាប់ពូជណាៗទាំងអស់ ប៉ុន្ដែពេលដុះឡើង វាធំជាងរុក្ខជាតិផ្សេងៗ ហើយវាប្រែជាដើមឈើមួយដើម ដូច្នេះសត្វស្លាបហើរលើអាកាសមកអាស្រ័យនៅតាមមែករបស់វា»។ | |
Matt | KhmerNT | 13:33 | ព្រះអង្គមានបន្ទូលទៅពួកគេជារឿងប្រៀបប្រដូចមួយទៀតថា៖ «នគរស្ថានសួគ៌ប្រៀបដូចជាមេនំប៉័ង ដែលស្ដ្រីម្នាក់យកទៅលាយនឹងម្សៅបីរង្វាល់ រហូតដល់មេនំប៉័ងនោះធ្វើឲ្យម្សៅទាំងអស់ដោរឡើង»។ | |
Matt | KhmerNT | 13:34 | ព្រះយេស៊ូមានបន្ទូលប្រាប់បណ្ដាជនពីសេចក្ដីទាំងអស់នេះជារឿងប្រៀបប្រដូច ក្រៅពីរឿងប្រៀបប្រដូច ព្រះអង្គមិនបានមានបន្ទូលនឹងបណ្ដាជនឡើយ | |
Matt | KhmerNT | 13:35 | ដើម្បីឲ្យសម្រេចសេចក្ដីដែលបានថ្លែងទុកតាមរយៈអ្នកនាំព្រះបន្ទូលថា៖ «យើងនឹងបើកមាត់យើងនិយាយជារឿងប្រៀបប្រដូច ហើយយើងនឹងនិយាយអំពីសេចក្ដីដែលបានលាក់កំបាំងតាំងពីដើមកំណើតពិភពលោកមក»។ | |
Matt | KhmerNT | 13:36 | បន្ទាប់មក ព្រះអង្គក៏ចាកចេញពីបណ្ដាជន ហើយយាងចូលទៅក្នុងផ្ទះ នោះពួកសិស្សរបស់ព្រះអង្គបានចូលមកជិតព្រះអង្គទូលថា៖ «សូមបកស្រាយប្រាប់យើងខ្ញុំពីរឿងប្រៀបប្រដូចអំពីស្រែមានស្រងែផង»។ | |
Matt | KhmerNT | 13:38 | ឯស្រែគឺជាពិភពលោក ហើយពូជល្អទាំងនេះជាកូននៃនគរព្រះជាម្ចាស់ ឯស្រងែវិញជាកូននៃអារក្សសាតាំង។ | |
Matt | KhmerNT | 13:39 | សត្រូវដែលព្រោះស្រងែគឺជាអារក្សសាតាំង ហើយខែចម្រូតគឺជាគ្រាចុងក្រោយ ឯអ្នកច្រូតគឺជាទេវតា។ | |
Matt | KhmerNT | 13:40 | ដូច្នេះ ដែលគេប្រមូលស្រងែដុតបន្សុសនឹងភ្លើងយ៉ាងណា នៅចុងបញ្ចប់នៃពិភពលោក ក៏នឹងកើតមានយ៉ាងនោះដែរ | |
Matt | KhmerNT | 13:41 | គឺកូនមនុស្សនឹងចាត់ពួកទេវតារបស់លោកឲ្យទៅប្រមូលអស់ទាំងអ្វីៗដែលបណ្ដាលឲ្យប្រព្រឹត្ដបាប និងពួកអ្នកបំពានវិន័យចេញពីនគររបស់លោក | |
Matt | KhmerNT | 13:42 | ទេវតានឹងបោះអ្នកទាំងនោះទៅក្នុងឡភ្លើង ហើយនៅទីនោះមានការទ្រហោយំ និងការសង្កៀតធ្មេញ។ | |
Matt | KhmerNT | 13:43 | ពេលនោះ មនុស្សសុចរិតនឹងភ្លឺត្រចះត្រចង់ដូចដួងអាទិត្យនៅក្នុងនគរព្រះវរបិតារបស់គេ។ អ្នកដែលមានត្រចៀក ចូរស្ដាប់ចុះ។ | |
Matt | KhmerNT | 13:44 | នគរស្ថានសួគ៌ប្រៀបដូចជាកំណប់ទ្រព្យកប់ទុកនៅក្នុងស្រែដែលបុរសម្នាក់បានរកឃើញ ហើយកប់ទុកវិញ រួចគាត់បានទៅលក់អ្វីៗទាំងអស់ដែលគាត់មានដោយអំណរ ហើយទិញយកស្រែនោះ។ | |
Matt | KhmerNT | 13:45 | ម្យ៉ាងទៀត នគរស្ថានសួគ៌ប្រៀបដូចជាឈ្មួញម្នាក់កំពុងស្វែងរកគជ់ដ៏ល្អប្រណិត | |
Matt | KhmerNT | 13:46 | ហើយពេលរកឃើញគជ់មួយគ្រាប់ដ៏មានតម្លៃ គាត់ក៏ទៅលក់អ្វីៗទាំងអស់ដែលគាត់មាន ហើយទិញយកគជ់នោះ។ | |
Matt | KhmerNT | 13:47 | ម្យ៉ាងទៀត នគរស្ថានសួគ៌ប្រៀបដូចជាសំណាញ់ដែលបានបង់ទៅក្នុងបឹង ហើយប្រមូលបានត្រីគ្រប់ប្រភេទ | |
Matt | KhmerNT | 13:48 | ពេលសំណាញ់ពេញ គេក៏ទាញឡើងលើច្រាំង ហើយអង្គុយរើសត្រីល្អៗដាក់ក្នុងកញ្ឆេ ឯត្រីអន់ៗ គេបោះចោល។ | |
Matt | KhmerNT | 13:49 | នៅចុងបញ្ចប់នៃពិភពលោកនឹងកើតមានដូច្នោះដែរ ពួកទេវតានឹងចេញមក ហើយញែកមនុស្សអាក្រក់ចេញពីក្នុងចំណោមមនុស្សសុចរិត | |
Matt | KhmerNT | 13:50 | រួចទេវតានឹងបោះមនុស្សអាក្រក់ទាំងនោះទៅក្នុងឡភ្លើង ហើយនៅទីនោះមានការទ្រហោយំ និងការសង្កៀតធ្មេញ។ | |
Matt | KhmerNT | 13:51 | តើអ្នករាល់គ្នាយល់សេចក្ដីទាំងអស់នេះហើយឬនៅ?» ពួកគេបានទូលព្រះអង្គថា៖ «បាទ យល់ហើយ» | |
Matt | KhmerNT | 13:52 | ព្រះអង្គមានបន្ទូលទៅគេទៀតថា៖ «ដូច្នេះ គ្រូវិន័យគ្រប់គ្នាដែលត្រលប់ជាសិស្សនៃនគរស្ថានសួគ៌ ប្រៀបដូចជាមនុស្សម្នាក់ជាម្ចាស់ផ្ទះ ដែលបានបញ្ចេញរបស់ទាំងថ្មីទាំងចាស់ពីឃ្លាំងទ្រព្យរបស់ខ្លួន»។ | |
Matt | KhmerNT | 13:53 | កាលព្រះយេស៊ូមានបន្ទូលអំពីរឿងប្រៀបប្រដូចទាំងនេះចប់ហើយ ព្រះអង្គក៏យាងចេញពីទីនោះ។ | |
Matt | KhmerNT | 13:54 | កាលយាងដល់ស្រុករបស់ព្រះអង្គ ព្រះអង្គក៏បានបង្រៀនអ្នកស្រុកក្នុងសាលាប្រជុំរបស់ពួកគេ ធ្វើឲ្យអ្នកស្រុកនឹកអស្ចារ្យក្នុងចិត្ដទាំងនិយាយថា៖ «អ្នកនេះមានប្រាជ្ញា និងការអស្ចារ្យបែបនេះមកពីណា? | |
Matt | KhmerNT | 13:55 | តើអ្នកនេះមិនមែនជាកូនរបស់ជាងឈើទេឬ? តើម្ដាយគាត់មិនមែនឈ្មោះម៉ារា ហើយប្អូនៗគាត់ឈ្មោះ យ៉ាកុប យ៉ូសេ ស៊ីម៉ូន និងយូដាសទេឬ? | |
Matt | KhmerNT | 13:56 | តើប្អូនស្រីរបស់គាត់មិនបាននៅជាមួយយើងទាំងអស់គ្នាទេឬ? ដូច្នេះ តើអ្នកនេះបានសេចក្ដីទាំងអស់នេះមកពីណា?» | |
Matt | KhmerNT | 13:57 | គេក៏ទាស់ចិត្ដនឹងព្រះអង្គ ប៉ុន្ដែព្រះយេស៊ូមានបន្ទូលទៅគេថា៖ «អ្នកនាំព្រះបន្ទូលបានទទួលសេចក្ដីគោរពនៅគ្រប់ទីកន្លែង លើកលែងតែនៅក្នុងស្រុកកំណើត និងក្នុងគ្រួសាររបស់គាត់ប៉ុណ្ណោះ»។ | |
Chapter 14
Matt | KhmerNT | 14:2 | ស្ដេចមានបន្ទូលទៅពួកបាវបម្រើថា៖ «ម្នាក់នេះជាយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក បានរស់ពីស្លាប់ឡើងវិញ ហេតុនេះហើយបានជាមានការអស្ចារ្យកើតឡើងតាមរយៈគាត់»។ | |
Matt | KhmerNT | 14:3 | ដ្បិតស្ដេចហេរ៉ូឌបានចាប់ចងលោកយ៉ូហាន ហើយឃុំគាត់ក្នុងគុក ដោយសារតែព្រះនាងហេរ៉ូឌាស ជាប្រពន្ធរបស់ភីលីព ត្រូវជាប្អូនរបស់ស្ដេច | |
Matt | KhmerNT | 14:4 | ព្រោះលោកយ៉ូហានបានទូលប្រាប់ស្ដេចថា៖ «វាមិនត្រឹមត្រូវទេដែលព្រះអង្គយកព្រះនាងធ្វើជាប្រពន្ធនោះ» | |
Matt | KhmerNT | 14:5 | ស្ដេចចង់សម្លាប់គាត់ណាស់ ប៉ុន្ដែខ្លាចបណ្ដាជន ព្រោះពួកគេបានចាត់ទុកគាត់ជាអ្នកនាំព្រះបន្ទូល | |
Matt | KhmerNT | 14:6 | ប៉ុន្ដែដល់ថ្ងៃបុណ្យចម្រើនព្រះជន្មរបស់ស្ដេចហេរ៉ូឌ កូនស្រីរបស់ព្រះនាងហេរ៉ូឌាស បានរាំនៅកណ្ដាលចំណោមពួកគេ ហើយស្ដេចហេរ៉ូឌក៏ពេញចិត្ដនឹងនាង | |
Matt | KhmerNT | 14:8 | ដោយសារម្ដាយនាងបញ្ចេះ នាងក៏ទូលសុំថា៖ «សូមប្រទានក្បាលយ៉ូហាន អ្នកធ្វើពិធីជ្រមុជទឹក ដាក់លើថាសឲ្យខ្ញុំម្ចាស់នៅទីនេះ» | |
Matt | KhmerNT | 14:9 | ស្ដេចព្រួយចិត្ដណាស់ ប៉ុន្ដែដោយសារតែពាក្យសម្បថ និងពួកភ្ញៀវ ស្ដេចក៏បញ្ជាឲ្យធ្វើតាមសំណូមនាង។ | |
Matt | KhmerNT | 14:11 | រួចគេយកក្បាលរបស់គាត់ដាក់លើថាសឲ្យទៅនាង ហើយនាងក៏យកទៅឲ្យម្ដាយរបស់នាង។ | |
Matt | KhmerNT | 14:12 | ពួកសិស្សរបស់គាត់បានចូលមកយកសពគាត់ទៅបញ្ចុះ ហើយក៏មករៀបរាប់ប្រាប់ព្រះយេស៊ូ។ | |
Matt | KhmerNT | 14:13 | ពេលព្រះយេស៊ូឮពីការនេះ ព្រះអង្គក៏យាងតាមទូកចេញពីទីនោះ ទៅកន្លែងដាច់ដោយឡែកតែម្នាក់ឯង តែពេលបណ្ដាជនបានដឹងក៏ចេញពីក្រុងនានា ដើរទៅតាមព្រះអង្គ។ | |
Matt | KhmerNT | 14:14 | ពេលចេញពីទូក ព្រះអង្គបានឃើញមនុស្សច្រើនកុះករ ក៏មានចិត្ដអាណិតអាសូរពួកគេយ៉ាងខ្លាំង និងបានប្រោសអ្នកជំងឺទាំងឡាយក្នុងចំណោមពួកគេឲ្យបានជា។ | |
Matt | KhmerNT | 14:15 | លុះដល់ល្ងាច ពួកសិស្សបានចូលមកជិតព្រះអង្គ ទូលថា៖ «កន្លែងនេះនៅដាច់ពីគេ ឯម៉ោងក៏ជ្រុលហើយ សូមរំសាយបណ្ដាជនឲ្យទៅតាមភូមិ ដើម្បីឲ្យគេទិញអាហារសម្រាប់ខ្លួនគេ» | |
Matt | KhmerNT | 14:16 | តែព្រះយេស៊ូបានមានបន្ទូលទៅពួកគេថា៖ «មិនចាំបាច់ឲ្យពួកគេទៅទេ ចូរអ្នករាល់គ្នាឲ្យអាហារគេបរិភោគផង»។ | |
Matt | KhmerNT | 14:17 | ប៉ុន្ដែពួកគេទូលព្រះអង្គថា៖ «នៅទីនេះយើងគ្មានអ្វីទេ ក្រៅពីនំប៉័ងប្រាំដុំ និងត្រីពីរកន្ទុយ» | |
Matt | KhmerNT | 14:18 | ព្រះអង្គក៏មានបន្ទូលថា៖ «ចូរយកត្រី និងនំប៉័ងនោះមកឲ្យខ្ញុំនៅទីនេះ» | |
Matt | KhmerNT | 14:19 | ព្រះអង្គបានបង្គាប់បណ្ដាជនឲ្យអង្គុយលើស្មៅ ហើយយកនំប៉័ងប្រាំដុំ និងត្រីពីរកន្ទុយនោះមក ក៏ងើយមើលទៅស្ថានសួគ៌ អរព្រះគុណ រួចកាច់ឲ្យទៅពួកសិស្ស ហើយពួកសិស្សក៏ចែកឲ្យបណ្ដាជន | |
Matt | KhmerNT | 14:20 | ពួកគេបានបរិភោគ និងឆ្អែតស្កប់ស្កល់គ្រប់ៗគ្នា រួចគេប្រមូលចំណិតនំប៉័ងនៅសល់បានដប់ពីរកន្ដ្រកពេញៗ | |
Matt | KhmerNT | 14:21 | ហើយអ្នកដែលបានបរិភោគ មានបុរសប្រហែលប្រាំពាន់នាក់មិនរាប់ស្ត្រី និងកូនក្មេងទេ។ | |
Matt | KhmerNT | 14:22 | ភ្លាមនោះ ព្រះអង្គតឿនពួកសិស្សព្រះអង្គឲ្យចុះទូកឆ្លងទៅត្រើយម្ខាងមុនព្រះអង្គ ខណៈនោះព្រះអង្គក៏រំសាយបណ្ដាជន។ | |
Matt | KhmerNT | 14:23 | ពេលរំសាយបណ្ដាជនរួចហើយ ព្រះអង្គក៏យាងទៅអធិស្ឋាននៅលើភ្នំតែម្នាក់ឯង។ លុះដល់ពេលព្រលប់ ព្រះអង្គក៏នៅទីនោះតែម្នាក់ឯង | |
Matt | KhmerNT | 14:24 | ឯទូកឃ្លាតឆ្ងាយពីគោករាប់រយម៉ែត្រ ហើយត្រូវរលកបោកបក់ ព្រោះបញ្ច្រាស់ខ្យល់។ | |
Matt | KhmerNT | 14:26 | ប៉ុន្ដែពេលពួកសិស្សឃើញព្រះអង្គយាងដើរលើបឹង ក៏និយាយទាំងតក់ស្លុតថា៖ «ខ្មោចលង!» ហើយពួកគេក៏ស្រែកឡើងទាំងភ័យខ្លាច | |
Matt | KhmerNT | 14:27 | ប៉ុន្ដែភ្លាមនោះ ព្រះយេស៊ូមានបន្ទូលទៅពួកគេវិញថា៖ «កុំខ្លាចអី ក្លាហានឡើង គឺខ្ញុំទេ!» | |
Matt | KhmerNT | 14:28 | លោកពេត្រុសទូលតបទៅព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! បើជាព្រះអង្គមែន សូមបង្គាប់ខ្ញុំឲ្យទៅឯព្រះអង្គនៅលើទឹកផង» | |
Matt | KhmerNT | 14:29 | ព្រះអង្គមានបន្ទូលថា៖ «មកចុះ» លោកពេត្រុសក៏ចុះពីទូក ហើយដើរលើទឹកសំដៅទៅឯព្រះយេស៊ូ | |
Matt | KhmerNT | 14:30 | ប៉ុន្ដែពេលឃើញខ្យល់ខ្លាំងពេក នោះគាត់ក៏ភ័យ ហើយចាប់ផ្ដើមលិចចុះ គាត់ក៏ស្រែកឡើងថា៖ «ព្រះអម្ចាស់អើយ! សូមសង្គ្រោះខ្ញុំផង» | |
Matt | KhmerNT | 14:31 | ព្រះយេស៊ូលូកព្រះហស្ដចាប់គាត់ភ្លាម រួចព្រះអង្គមានបន្ទូលទៅគាត់ថា៖ «មនុស្សមានជំនឿតិចអើយ! ហេតុអ្វីបានជាអ្នកសង្ស័យដូច្នេះ?» | |
Matt | KhmerNT | 14:33 | អ្នកនៅលើទូកបានថ្វាយបង្គំព្រះអង្គទាំងទូលថា៖ «ព្រះអង្គពិតជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់មែន!» | |
Matt | KhmerNT | 14:35 | ពេលមនុស្សនៅកន្លែងនោះស្គាល់ព្រះអង្គ ពួកគេក៏ជូនដំណឹងទៅដល់ស្រុកទាំងអស់នៅជុំវិញនោះ រួចពួកគេនាំមនុស្សទាំងអស់ដែលមានជំងឺមកឯព្រះអង្គ | |
Chapter 15
Matt | KhmerNT | 15:1 | ពេលនោះ ពួកអ្នកខាងគណៈផារិស៊ី និងពួកគ្រូវិន័យមកពីក្រុងយេរូសាឡិម បានចូលមកជិតព្រះយេស៊ូ ទូលថា៖ | |
Matt | KhmerNT | 15:2 | «ហេតុអ្វីបានជាពួកសិស្សរបស់លោកបំពានទំនៀមទម្លាប់ចាស់បុរាណដូច្នេះ? ដ្បិតនៅពេលបរិភោគអាហារ ពួកគេមិនលាងដៃទេ» | |
Matt | KhmerNT | 15:3 | ប៉ុន្ដែព្រះអង្គមានបន្ទូលឆ្លើយទៅពួកគេថា៖ «តើហេតុអ្វីបានជាអ្នករាល់គ្នាបំពានបញ្ញត្ដិរបស់ព្រះជាម្ចាស់ ដោយសារតែទំនៀមទម្លាប់របស់អ្នករាល់គ្នា? | |
Matt | KhmerNT | 15:4 | ដ្បិតព្រះជាម្ចាស់មានបន្ទូលថា ចូរគោរពឪពុកម្ដាយ ហើយអ្នកដែលជេរប្រមាថឪពុក ឬម្ដាយ អ្នកនោះត្រូវស្លាប់។ | |
Matt | KhmerNT | 15:5 | ប៉ុន្ដែអ្នករាល់គ្នានិយាយថា អ្នកណាក៏ដោយដែលនិយាយនឹងឪពុក ឬម្ដាយថា អ្វីៗដែលខ្ញុំត្រូវជូនលោកឪពុក ឬអ្នកម្ដាយនោះ ជាតង្វាយថ្វាយព្រះជាម្ចាស់ | |
Matt | KhmerNT | 15:6 | អ្នកនោះមិនបាច់គោរពឪពុកឡើយ ដូច្នេះអ្នករាល់គ្នាបំបាត់តម្លៃនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយសារតែទំនៀមទម្លាប់របស់អ្នករាល់គ្នា | |
Matt | KhmerNT | 15:7 | មនុស្សមានពុតអើយ! លោកអេសាយបានថ្លែងព្រះបន្ទូលអំពីអ្នករាល់គ្នានោះត្រឹមត្រូវណាស់ ដែលថា | |
Matt | KhmerNT | 15:8 | ប្រជាជននេះគោរពយើងតែបបូរមាត់ទេ ប៉ុន្ដែចិត្ដរបស់ពួកគេនៅឆ្ងាយពីយើងណាស់។ | |
Matt | KhmerNT | 15:9 | ពួកគេថ្វាយបង្គំយើងជាឥតប្រយោជន៍ ទាំងបង្រៀនសេចក្ដីដែលជាច្បាប់របស់មនុស្សទៀតផង»។ | |
Matt | KhmerNT | 15:11 | អ្វីដែលចូលតាមមាត់ មិនធ្វើឲ្យមនុស្សទៅជាមិនបរិសុទ្ធទេ ផ្ទុយទៅវិញអ្វីដែលចេញពីមាត់ទេតើ ដែលធ្វើឲ្យមនុស្សទៅជាមិនបរិសុទ្ធ»។ | |
Matt | KhmerNT | 15:12 | ពួកសិស្សចូលមកជិតព្រះអង្គ ទូលថា៖ «តើលោកគ្រូជ្រាបដែរឬទេថា ពួកអ្នកខាងគណៈផារិស៊ីទាស់ចិត្ដណាស់ ពេលឮពាក្យនេះ?» | |
Matt | KhmerNT | 15:13 | តែព្រះអង្គមានបន្ទូលឆ្លើយថា៖ «រុក្ខជាតិទាំងឡាយណាដែលព្រះវរបិតារបស់ខ្ញុំគង់នៅស្ថានសួគ៌មិនបានដាំ នោះនឹងត្រូវដកចោល | |
Matt | KhmerNT | 15:14 | ដូច្នេះ បណ្ដោយតាមពួកគេចុះ ពួកគេជាមនុស្សខ្វាក់នាំផ្លូវមនុស្សខ្វាក់ ហើយបើមនុស្សខ្វាក់នាំផ្លូវមនុស្សខ្វាក់ នោះទាំងពីរនាក់មុខជាធ្លាក់រណ្ដៅមិនខាន» | |
Matt | KhmerNT | 15:15 | លោកពេត្រុសទូលតបទៅព្រះអង្គថា៖ «សូមពន្យល់រឿងប្រៀបប្រដូចនេះដល់យើងខ្ញុំផង» | |
Matt | KhmerNT | 15:17 | តើអ្នករាល់គ្នាមិនដឹងទេឬថា អ្វីៗទាំងអស់ដែលចូលតាមមាត់ទៅក្នុងពោះ ហើយបញ្ចេញទៅក្នុងបង្គន់ទេឬ? | |
Matt | KhmerNT | 15:18 | ប៉ុន្ដែអ្វីៗដែលចេញពីមាត់ គឺចេញមកពីចិត្ដ សេចក្ដីនោះឯងដែលធ្វើឲ្យមនុស្សមិនបរិសុទ្ធ | |
Matt | KhmerNT | 15:19 | ដ្បិតគំនិតអាក្រក់ ការសម្លាប់មនុស្ស អំពើផិតក្បត់ អំពើអសីលធម៌ខាងផ្លូវភេទ ការលួចប្លន់ ការជេរប្រមាថ និងការធ្វើបន្ទាល់ក្លែងក្លាយសុទ្ធតែចេញមកពីចិត្ដ | |
Matt | KhmerNT | 15:20 | គឺសេចក្ដីទាំងនោះហើយដែលធ្វើឲ្យមនុស្សមិនបរិសុទ្ធ ប៉ុន្ដែការបរិភោគដោយមិនបានលាងដៃ មិនធ្វើឲ្យមនុស្សមិនបរិសុទ្ធឡើយ»។ | |
Matt | KhmerNT | 15:21 | ព្រះយេស៊ូបានយាងចេញពីទីនោះឆ្ពោះទៅកាន់តំបន់ក្រុងទីរ៉ុស និងក្រុងស៊ីដូន។ | |
Matt | KhmerNT | 15:22 | នោះមានស្ដ្រីជនជាតិកាណានម្នាក់ ដែលរស់នៅតំបន់នោះបានចេញមក ស្រែកថា៖ «លោកម្ចាស់ជាពូជពង្សដាវីឌអើយ! សូមមេត្តាខ្ញុំផង! កូនស្រីរបស់ខ្ញុំត្រូវអារក្សចូល ធ្វើទុក្ខខ្លាំងណាស់» | |
Matt | KhmerNT | 15:23 | ប៉ុន្ដែព្រះអង្គមិនបានឆ្លើយនឹងនាងមួយម៉ាត់ឡើយ ហើយពួកសិស្សរបស់ព្រះអង្គបានចូលមកជិតទូលសុំព្រះអង្គថា៖ «សូមឲ្យនាងចេញទៅ ព្រោះនាងចេះតែស្រែកពីក្រោយយើង» | |
Matt | KhmerNT | 15:24 | ប៉ុន្ដែព្រះអង្គមានបន្ទូលឆ្លើយថា៖ «ព្រះជាម្ចាស់បានឲ្យខ្ញុំមកឯប្រជាជនអ៊ីស្រាអែល ដែលជាចៀមវង្វេងរបស់ព្រះអង្គប៉ុណ្ណោះ» | |
Matt | KhmerNT | 15:25 | ប៉ុន្ដែនាងចូលមកថ្វាយបង្គំព្រះអង្គ ហើយទូលថា៖ «លោកម្ចាស់អើយ! សូមជួយខ្ញុំផង» | |
Matt | KhmerNT | 15:27 | ប៉ុន្ដែនាងទូលថា៖ «ចាស លោកម្ចាស់ សូម្បីតែឆ្កែក៏ស៊ីកម្ទេចអាហារដែលជ្រុះពីតុម្ចាស់វាដែរ» | |
Matt | KhmerNT | 15:28 | ព្រះយេស៊ូមានបន្ទូលឆ្លើយនឹងនាងថា៖ «ឱនាងអើយ! អ្នកមានជំនឿខ្លាំងមែន ចូរឲ្យបានសម្រេចដូចអ្នកប្រាថ្នាចុះ» កូនស្រីរបស់នាងក៏បានជាសះស្បើយពីពេលនោះមក។ | |
Matt | KhmerNT | 15:29 | ព្រះយេស៊ូបានយាងចេញពីទីនោះ ហើយធ្វើដំណើរតាមមាត់បឹងកាលីឡេ បន្ទាប់មក ព្រះអង្គក៏យាងឡើងលើភ្នំ ហើយអង្គុយនៅទីនោះ។ | |
Matt | KhmerNT | 15:30 | បណ្ដាជនច្រើនកុះករបានចូលមកជិតព្រះអង្គ មានទាំងមនុស្សខ្វិន ខ្វាក់ ពិការ គ និងអ្នកជំងឺផ្សេងទៀតជាច្រើនមកជាមួយនឹងពួកគេដែរ។ ពួកគេបានផ្ដេកអ្នកទាំងនោះនៅទៀបបាទាព្រះអង្គ ហើយព្រះអង្គក៏ប្រោសអ្នកជំងឺទាំងនោះឲ្យជាសះស្បើយ។ | |
Matt | KhmerNT | 15:31 | កាលឃើញមនុស្សគនិយាយ មនុស្សពិការជាសះស្បើយ មនុស្សខ្វិនដើរ មនុស្សខ្វាក់មើលឃើញដូច្នេះ បណ្ដាជនក៏នឹកអស្ចារ្យ ហើយសរសើរតម្កើងដល់ព្រះរបស់អ៊ីស្រាអែល។ | |
Matt | KhmerNT | 15:32 | ព្រះយេស៊ូបានហៅពួកសិស្សរបស់ព្រះអង្គមក ហើយមានបន្ទូលថា៖ «ខ្ញុំអាណិតបណ្ដាជនទាំងអស់នេះណាស់ ព្រោះពួកគេបាននៅជាមួយខ្ញុំបីថ្ងៃហើយ ប៉ុន្ដែពួកគេគ្មានអ្វីសម្រាប់បរិភោគទាល់តែសោះ ខ្ញុំមិនចង់បញ្ចូនពួកគេទៅវិញទាំងឃ្លានទេ ក្រែងលោពួកគេអស់កម្លាំងតាមផ្លូវ» | |
Matt | KhmerNT | 15:33 | នោះពួកសិស្សទូលព្រះអង្គថា៖ «នៅទីរហោឋានដូច្នេះ តើយើងរកនំប៉័ងមកពីណាឲ្យបានច្រើន ដើម្បីចម្អែតបណ្ដាជនដ៏សន្ធឹកបែបនេះ?» | |
Matt | KhmerNT | 15:34 | ព្រះយេស៊ូសួរពួកសិស្សថា៖ «តើអ្នករាល់គ្នាមាននំប៉័ងប៉ុន្មានដុំ?» ពួកសិស្សទូលថា៖ «មានប្រាំពីរដុំ និងត្រីខ្លះដែរ» | |
Matt | KhmerNT | 15:36 | ព្រះអង្គយកនំប៉័ងប្រាំពីរដុំ និងត្រីទាំងនោះមក អរព្រះគុណ រួចកាច់ឲ្យទៅពួកសិស្ស ហើយពួកសិស្សក៏ចែកឲ្យបណ្ដាជន។ | |
Matt | KhmerNT | 15:37 | គ្រប់គ្នាបានបរិភោគឆ្អែតស្កប់ស្កល់ រួចគេប្រមូលចំណិតនំប៉័ងនៅសល់ បានប្រាំពីរកន្ដ្រកពេញ។ | |
Chapter 16
Matt | KhmerNT | 16:1 | ពួកអ្នកខាងគណៈផារិស៊ី និងពួកអ្នកខាងគណៈសាឌូស៊ីបានមកល្បងលព្រះអង្គ ពួកគេសុំព្រះអង្គឲ្យបង្ហាញទីសំគាល់មួយពីស្ថានសួគ៌ដល់ពួកគេ | |
Matt | KhmerNT | 16:2 | ប៉ុន្ដែព្រះអង្គមានបន្ទូលឆ្លើយទៅពួកគេថា៖ «ពេលល្ងាច អ្នករាល់គ្នានិយាយថា ធាតុអាកាសល្អ ព្រោះមេឃពណ៌ក្រហម។ | |
Matt | KhmerNT | 16:3 | ដល់ព្រឹកឡើងក៏និយាយថា ថ្ងៃនេះធាតុអាកាសមិនល្អទេ ព្រោះមេឃក្រហមមានពពកច្រើន។ អ្នករាល់គ្នាចេះសំគាល់សណ្ឋានរបស់មេឃ ប៉ុន្ដែអ្នករាល់គ្នាមិនអាចស្គាល់ទីសំគាល់នាសម័យនេះបានឡើយ។ | |
Matt | KhmerNT | 16:4 | ជំនាន់មនុស្សដ៏អាក្រក់ និងផិតក្បត់ស្វែងរកទីសំគាល់ ប៉ុន្ដែគ្មានទីសំគាល់ណាប្រទានឲ្យមនុស្សជំនាន់នេះទេ ក្រៅពីទីសំគាល់របស់លោកយ៉ូណាស់» រួចព្រះអង្គក៏យាងចាកចេញពីពួកគេទៅ។ | |
Matt | KhmerNT | 16:6 | ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ចូរប្រុងប្រយ័ត្ននឹងមេនំប៉័ងរបស់ពួកអ្នកខាងគណៈផារិស៊ី និងពួកអ្នកខាងគណៈសាឌូស៊ី» | |
Matt | KhmerNT | 16:7 | នោះពួកសិស្សក៏សួរដេញដោលគ្នាថា៖ «ព្រោះតែយើងមិនបានយកនំប៉័ងមកទេដឹង»។ | |
Matt | KhmerNT | 16:8 | កាលព្រះយេស៊ូជ្រាបហើយក៏មានបន្ទូលថា៖ «ឱអ្នកមានជំនឿតិចអើយ! ហេតុអ្វីបានជាអ្នករាល់គ្នាសួរដេញដោលគ្នាអំពីការដែលអ្នករាល់គ្នាគ្មាននំប៉័ងដូច្នេះ? | |
Matt | KhmerNT | 16:9 | តើអ្នករាល់គ្នានៅតែមិនទាន់យល់ ឬក៏មិនចាំពីនំប៉័ងប្រាំដុំសម្រាប់មនុស្សប្រាំពាន់នាក់ទេឬ? តើអ្នករាល់គ្នាប្រមូលបានប៉ុន្មានកន្ត្រក? | |
Matt | KhmerNT | 16:10 | ចុះនំប៉័ងប្រាំពីរដុំសម្រាប់មនុស្សបួនពាន់នាក់ តើអ្នករាល់គ្នាប្រមូលបានប៉ុន្មានកន្ដ្រក? | |
Matt | KhmerNT | 16:11 | តើដូចម្ដេចបានជាអ្នករាល់គ្នាមិនយល់ដូច្នេះ ខ្ញុំមិនបាននិយាយនឹងអ្នករាល់គ្នាអំពីនំប៉័ងទេ គឺឲ្យប្រយ័ត្ននឹងមេនំប៉័ងរបស់ពួកអ្នកខាងគណៈផារិស៊ី និងពួកអ្នកខាងគណៈសាឌូស៊ីទេតើ»។ | |
Matt | KhmerNT | 16:12 | បន្ទាប់មក ទើបពួកគេយល់ថា ព្រះអង្គមិនបានមានបន្ទូលឲ្យប្រយ័ត្ននឹងមេនំប៉័ងទេ ប៉ុន្ដែគឺឲ្យប្រយ័ត្ននឹងសេចក្ដីបង្រៀនរបស់ពួកអ្នកខាងគណៈផារិស៊ី និងពួកអ្នកខាងគណៈសាឌូស៊ីវិញ។ | |
Matt | KhmerNT | 16:13 | កាលព្រះយេស៊ូយាងមកដល់តំបន់ក្រុងសេសារាភីលីព ព្រះអង្គសួរពួកសិស្សរបស់ព្រះអង្គថា៖ «តើមនុស្សទាំងឡាយនិយាយថា កូនមនុស្សជាអ្នកណា?» | |
Matt | KhmerNT | 16:14 | ពួកគេទូលថា៖ «អ្នកខ្លះថា លោកយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក អ្នកខ្លះទៀតថា លោកអេលីយ៉ា ហើយអ្នកខ្លះទៀតថា លោកយេរេមា ឬអ្នកនាំព្រះបន្ទូលម្នាក់» | |
Matt | KhmerNT | 16:16 | លោកស៊ីម៉ូនពេត្រុសទូលតបថា៖ «លោកជាព្រះគ្រិស្ដ គឺជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មរស់» | |
Matt | KhmerNT | 16:17 | ព្រះយេស៊ូមានបន្ទូលឆ្លើយទៅគាត់ថា៖ «អ្នកមានពរហើយ ស៊ីម៉ូនកូនយ៉ូណាសអើយ! ដ្បិតសាច់ឈាមមិនបានបើកសំដែងសេចក្ដីនេះដល់អ្នកទេ គឺព្រះវរបិតារបស់ខ្ញុំដែលគង់នៅស្ថានសួគ៌វិញ | |
Matt | KhmerNT | 16:18 | ហើយខ្ញុំក៏ប្រាប់អ្នកដែរថា អ្នកឈ្មោះពេត្រុស ខ្ញុំនឹងសង់ក្រុមជំនុំរបស់ខ្ញុំនៅលើថ្មដានេះ ឯទ្វារស្ថាននរកមិនឈ្នះក្រុមជំនុំនេះឡើយ | |
Matt | KhmerNT | 16:19 | ខ្ញុំនឹងឲ្យកូនសោនៃនគរស្ថានសួគ៌ដល់អ្នក ហើយបើអ្នកចងអ្វីនៅលើផែនដី នោះនឹងចងនៅស្ថានសួគ៌ដែរ រួចបើអ្នកស្រាយអ្វីនៅលើផែនដី នោះនឹងស្រាយនៅឯស្ថានសួគ៌ដែរ»។ | |
Matt | KhmerNT | 16:20 | បន្ទាប់មក ព្រះអង្គបានបង្គាប់ដល់ពួកសិស្ស មិនឲ្យនិយាយប្រាប់នរណាម្នាក់ថាព្រះអង្គជាព្រះគ្រិស្ដទេ។ | |
Matt | KhmerNT | 16:21 | ចាប់តាំងពីពេលនោះមក ព្រះយេស៊ូចាប់ផ្ដើមបង្ហាញដល់ពួកសិស្សរបស់ព្រះអង្គថា ព្រះអង្គត្រូវតែទៅក្រុងយេរូសាឡិម ហើយទទួលរងទុក្ខជាច្រើនពីពួកចាស់ទុំ ពួកសម្ដេចសង្ឃ និងពួកគ្រូវិន័យ រួចត្រូវគេសម្លាប់ ហើយរស់ឡើងវិញនៅថ្ងៃទីបី | |
Matt | KhmerNT | 16:22 | លោកពេត្រុសនាំព្រះអង្គទៅដាច់ដោយឡែកពីគេ រួចក៏ចាប់ផ្ដើមទូលជំទាស់ព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! សូមមេត្ដាអាណិតផងចុះ ការនេះនឹងមិនកើតឡើងចំពោះព្រះអង្គជាដាច់ខាត» | |
Matt | KhmerNT | 16:23 | ប៉ុន្ដែព្រះអង្គបានបែរមកមានបន្ទូលទៅលោកពេត្រុសថា៖ «អារក្សសាតាំង ចូរថយទៅក្រោយយើងទៅ ឯងជាសេចក្ដីបង្អាក់ដល់យើង ដ្បិតឯងមិនគិតតាមគំនិតរបស់ព្រះជាម្ចាស់ទេ គឺគិតតាមគំនិតរបស់មនុស្សវិញ»។ | |
Matt | KhmerNT | 16:24 | បន្ទាប់មក ព្រះយេស៊ូមានបន្ទូលទៅពួកសិស្សរបស់ព្រះអង្គថា៖ «បើអ្នកណាចង់មកតាមខ្ញុំ អ្នកនោះត្រូវលះបងខ្លួងឯង ហើយលីឈើឆ្កាងរបស់ខ្លួនមកតាមខ្ញុំចុះ | |
Matt | KhmerNT | 16:25 | ដ្បិតអ្នកណាដែលចង់រក្សាជីវិតរបស់ខ្លួន អ្នកនោះនឹងបាត់ជីវិតទៅ ប៉ុន្ដែអ្នកណាដែលបាត់បង់ជីវិតដោយព្រោះខ្ញុំ អ្នកនោះនឹងបានជីវិតវិញ | |
Matt | KhmerNT | 16:26 | បើមនុស្សម្នាក់ទទួលបានពិភពលោកទាំងមូល ប៉ុន្ដែបាត់បង់ជីវិតរបស់ខ្លួន តើមានប្រយោជន៍អ្វី? តើមនុស្សយកអ្វីមកប្ដូរនឹងជីវិតរបស់ខ្លួនបាន? | |
Matt | KhmerNT | 16:27 | ព្រោះកូនមនុស្សនឹងមកនៅក្នុងសិរីរុងរឿងនៃព្រះវរបិតារបស់លោកជាមួយពួកទេវតារបស់លោក រួចពេលនោះលោកនឹងសងដល់ម្នាក់ៗតាមការប្រព្រឹត្ដិរបស់គេ | |
Chapter 17
Matt | KhmerNT | 17:1 | ប្រាំមួយថ្ងៃក្រោយមក ព្រះយេស៊ូនាំលោកពេត្រុស លោកយ៉ាកុប និងលោកយ៉ូហានជាប្អូនរបស់គាត់ទៅដាច់ឡែកពីគេ ឡើងលើភ្នំមួយខ្ពស់ | |
Matt | KhmerNT | 17:2 | ហើយព្រះអង្គទៅជាមានរូបរាងប្លែក នៅចំពោះមុខពួកគេ ព្រះភក្ដ្ររបស់ព្រះអង្គភ្លឺចាំងចែងដូចជាដួងអាទិត្យ ឯអាវរបស់ព្រះអង្គប្រែជាសដូចជាពន្លឺ | |
Matt | KhmerNT | 17:3 | ហើយមើល៍ លោកម៉ូសេ និងលោកអេលីយ៉ាបានលេចមកឲ្យពួកគេឃើញ ទាំងកំពុងនិយាយជាមួយព្រះអង្គផង | |
Matt | KhmerNT | 17:4 | លោកពេត្រុសទូលព្រះយេស៊ូថា៖ «ព្រះអម្ចាស់អើយ! ជាការល្អណាស់ដែលយើងបាននៅទីនេះ ប្រសិនបើព្រះអង្គព្រម ខ្ញុំនឹងធ្វើរោងបីនៅទីនេះ មួយសម្រាប់ព្រះអង្គ មួយសម្រាប់លោកម៉ូសេ និងមួយទៀតសម្រាប់លោកអេលីយ៉ា» | |
Matt | KhmerNT | 17:5 | កាលលោកពេត្រុសកំពុងនិយាយនៅឡើយ នោះក៏មានពពកដ៏ភ្លឺចិញ្ចាចគ្របបាំងពួកគេ ហើយមានសំឡេងនិយាយចេញពីពពកមកថា៖ «នេះជាបុត្រជាទីស្រឡាញ់របស់យើង យើងពេញចិត្តនឹងព្រះអង្គណាស់ ចូរស្ដាប់ព្រះអង្គចុះ» | |
Matt | KhmerNT | 17:7 | ព្រះយេស៊ូក៏ចូលទៅជិត និងបានពាល់គេដោយមានបន្ទូលថា៖ «ចូរក្រោកឡើងកុំខ្លាចអី» | |
Matt | KhmerNT | 17:9 | ពេលពួកគេកំពុងចុះពីភ្នំមកវិញ ព្រះយេស៊ូមានបន្ទូលបង្គាប់ពួកគេថា៖ «កុំប្រាប់អ្នកណាអំពីហេតុការណ៍ ដែលអ្នករាល់គ្នាបានឃើញនេះឲ្យសោះ រហូតដល់កូនមនុស្សរស់ពីស្លាប់ឡើងវិញ»។ | |
Matt | KhmerNT | 17:10 | ពួកសិស្សទូលសួរព្រះអង្គថា៖ «ចុះហេតុអ្វីបានជាពួកគ្រូវិន័យនិយាយថា លោកអេលីយ៉ាចាំបាច់ត្រូវមកមុនដូច្នេះ?» | |
Matt | KhmerNT | 17:11 | ព្រះអង្គមានបន្ទូលឆ្លើយថា៖ «លោកអេលីយ៉ាមកមែន ដើម្បីស្ដារអ្វីៗទាំងអស់ឡើងវិញ | |
Matt | KhmerNT | 17:12 | តែខ្ញុំប្រាប់អ្នករាល់គ្នាថា លោកអេលីយ៉ាបានមករួចហើយ ប៉ុន្ដែពួកគេមិនបានទទួលស្គាល់លោកទេ បែរជាប្រព្រឹត្តចំពោះលោកតាមអំពើចិត្តគ្រប់បែបយ៉ាង ហើយកូនមនុស្សនឹងត្រូវពួកគេធ្វើទុក្ខយ៉ាងដូច្នោះដែរ»។ | |
Matt | KhmerNT | 17:13 | ពួកសិស្សយល់ថា ព្រះអង្គកំពុងមានបន្ទូលប្រាប់ពួកគេអំពីលោកយ៉ូហាន អ្នកធ្វើពិធីជ្រមុជទឹក។ | |
Matt | KhmerNT | 17:14 | កាលបានមកដល់បណ្ដាជនហើយ នោះបុរសម្នាក់បានមកលុតជង្គង់នៅពីមុខព្រះអង្គ | |
Matt | KhmerNT | 17:15 | ទូលថា៖ «លោកម្ចាស់អើយ! សូមមេត្ដាដល់កូនប្រុសខ្ញុំផង ព្រោះវាឆ្កួតជ្រូករងទុក្ខខ្លាំងណាស់ ហើយវាចេះតែដួលទៅក្នុងភ្លើង និងក្នុងទឹកជាញឹកញាប់ | |
Matt | KhmerNT | 17:16 | ខ្ញុំបាននាំវាមករកពួកសិស្សរបស់លោកដែរ តែពួកគេមិនអាចប្រោសវាឲ្យជាបានទេ»។ | |
Matt | KhmerNT | 17:17 | ព្រះយេស៊ូមានបន្ទូលឆ្លើយថា៖ «ឱជំនាន់មនុស្សគ្មានជំនឿ និងមានចិត្ដវៀចអើយ! តើឲ្យខ្ញុំនៅជាមួយអ្នករាល់គ្នាដល់ពេលណា? តើឲ្យខ្ញុំទ្រាំនឹងអ្នករាល់គ្នាដល់ពេលណា? ចូរនាំក្មេងនោះមកឯខ្ញុំនៅទីនេះ»។ | |
Matt | KhmerNT | 17:18 | ព្រះយេស៊ូបានបន្ទោសអារក្ស ហើយវាក៏ចេញពីក្មេងនោះ ក្មេងនោះក៏បានជាសះស្បើយចាប់តាំងពីពេលនោះមក។ | |
Matt | KhmerNT | 17:19 | បន្ទាប់មក ពួកសិស្សបានចូលមកជិតព្រះយេស៊ូដោយឡែកទូលសួរថា៖ «ហេតុអ្វីបានជាយើងមិនអាចបណ្ដេញអារក្សនោះបានដូច្នេះ?» | |
Matt | KhmerNT | 17:20 | ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «មកពីអ្នករាល់គ្នាមានជំនឿតិច ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នករាល់គ្នាមានជំនឿប៉ុនគ្រាប់មូតាមួយគ្រាប់ ហើយនិយាយទៅកាន់ភ្នំនេះថា ចូររើចេញពីទីនោះ វានឹងត្រូវរើចេញ ហើយគ្មានអ្វីដែលអ្នករាល់គ្នាធ្វើមិនកើតឡើយ | |
Matt | KhmerNT | 17:21 | ប៉ុន្ដែអារក្សប្រភេទនេះមិនងាយបណ្ដេញចេញទេ លើកលែងតែអធិស្ឋាន និងតមអាហារ»។ | |
Matt | KhmerNT | 17:22 | កាលពួកគេមកជុំគ្នានៅស្រុកកាលីឡេ ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «កូនមនុស្សនឹងត្រូវគេប្រគល់ទៅក្នុងដៃរបស់មនុស្ស | |
Matt | KhmerNT | 17:23 | គេនឹងសម្លាប់លោក ប៉ុន្ដែលោកនឹងរស់ឡើងវិញនៅថ្ងៃទីបី» ពេលពួកគេឮដូច្នេះ ក៏ព្រួយចិត្ដជាខ្លាំង។ | |
Matt | KhmerNT | 17:24 | កាលពួកគេមកដល់ក្រុងកាពើណិម នោះមានម្នាក់ជាអ្នកទារពន្ធចំនួនពីរដ្រាក់ម៉ាសម្រាប់ព្រះវិហារ បានចូលមកជិតលោកពេត្រុស សួរថា៖ «តើគ្រូរបស់ពួកអ្នកមិនបង់ពន្ធព្រះវិហារទេឬ?» | |
Matt | KhmerNT | 17:25 | លោកពេត្រុសក៏តបថា៖ «បាទ» ហើយកាលមកដល់ក្នុងផ្ទះវិញ ព្រះយេស៊ូមានបន្ទូលជាមុនទៅគាត់ថា៖ «ស៊ីម៉ូនអើយ! អ្នកយល់យ៉ាងដូចម្ដេច តើស្ដេចនៅផែនដីនេះទារពន្ធដារ ឬសួយអាករពីនរណា? ពីកូនរបស់ខ្លួន ឬពីអ្នកដទៃ?» | |
Matt | KhmerNT | 17:26 | គាត់ទូលតបវិញថា៖ «ពីអ្នកដទៃ» ព្រះយេស៊ូក៏មានបន្ទូលទៅគាត់ថា៖ «ដូច្នេះកូនស្ដេចមិនបាច់បង់ពន្ធទេ | |
Chapter 18
Matt | KhmerNT | 18:1 | នៅគ្រានោះ ពួកសិស្សបានចូលមកជិតព្រះយេស៊ូទូលថា៖ «ដូច្នេះ តើអ្នកធំជាងគេក្នុងនគរស្ថានសួគ៌ជានរណា?» | |
Matt | KhmerNT | 18:3 | រួចមានបន្ទូលថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ដរាបណាអ្នករាល់គ្នាមិនប្រែចិត្ដ និងត្រលប់ដូចជាកូនក្មេងទេនោះ អ្នករាល់គ្នាមិនអាចចូលទៅក្នុងនគរស្ថានសួគ៌បានជាដាច់ខាត | |
Matt | KhmerNT | 18:4 | ដូច្នេះឋ អ្នកណាបន្ទាបខ្លួនដូចក្មេងនេះឋ អ្នកនោះជាអ្នកធំជាងគេនៅក្នុងនគរស្ថានសួគ៌ | |
Matt | KhmerNT | 18:5 | ហើយបើអ្នកណាទទួលក្មេងម្នាក់ដូចក្មេងនេះក្នុងឈ្មោះខ្ញុំ នោះគឺទទួលខ្ញុំហើយ | |
Matt | KhmerNT | 18:6 | ប៉ុន្ដែបើអ្នកណាបណ្ដាលឲ្យអ្នកតូចតាចម្នាក់ក្នុងចំណោមអ្នកដែលជឿខ្ញុំទាំងនេះជំពប់ដួល នោះស៊ូឲ្យគេយកថ្មត្បាល់កិនដោយសត្វលា មកចងនឹងករបស់អ្នកនោះ ហើយពន្លិចទៅក្នុងបាតសមុទ្រ នោះប្រសើរជាង | |
Matt | KhmerNT | 18:7 | វេទនាដល់មនុស្សលោក ដោយព្រោះតែសេចក្ដីដែលបណ្ដាលឲ្យជំពប់ដួល ដ្បិតសេចក្ដីនោះត្រូវតែកើតមាន ប៉ុន្ដែវេទនាដល់មនុស្សណាដែលនាំឲ្យកើតមានសេចក្ដីនោះ | |
Matt | KhmerNT | 18:8 | ប្រសិនបើដៃ ឬជើងរបស់អ្នកបណ្ដាលឲ្យអ្នកជំពប់ដួល ចូរកាត់វាចេញ ហើយបោះចោលទៅ ដ្បិតបើអ្នកចូលទៅក្នុងជីវិតអស់កល្បដោយកំបុតដៃម្ខាង ឬកំបុតជើងម្ខាង នោះប្រសើរជាងមានដៃពីរ ឬជើងពីរ ប៉ុន្ដែត្រូវបោះទៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច | |
Matt | KhmerNT | 18:9 | ប្រសិនបើភ្នែករបស់អ្នកបណ្ដាលឲ្យអ្នកជំពប់ដួល ចូរខ្វេះវាចេញពីអ្នក ហើយបោះចោលទៅ ដ្បិតបើអ្នកចូលក្នុងជីវិតអស់កល្បដោយមានតែភ្នែកម្ខាង នោះប្រសើរជាងមានភ្នែកទាំងសងខាង ប៉ុន្ដែត្រូវបោះទៅក្នុងភ្លើងនរក។ | |
Matt | KhmerNT | 18:10 | ចូរប្រយ័ត្ន កុំមើលងាយអ្នកណាម្នាក់ក្នុងចំណោមអ្នកតូចតាចទាំងនេះឲ្យសោះ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា នៅឯស្ថានសួគ៌ទេវតារបស់ពួកគេតែងតែឃើញព្រះភក្ដ្រព្រះវរបិតារបស់ខ្ញុំដែលគង់នៅស្ថានសួគ៌ជានិច្ច។ | |
Matt | KhmerNT | 18:12 | តើអ្នករាល់គ្នាគិតយ៉ាងដូចម្ដេច? បើបុរសម្នាក់មានចៀមមួយរយ ហើយចៀមមួយវង្វេងចេញពីហ្វូង តើគាត់មិនទុកចៀមកៅសិបប្រាំបួននៅលើភ្នំ រួចទៅតាមរកចៀមមួយដែលវង្វេងនោះទេឬ? | |
Matt | KhmerNT | 18:13 | ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើគាត់រកចៀមនោះឃើញវិញ គាត់ត្រេកអរចំពោះចៀមនោះជាងចៀមកៅសិបប្រាំបួនដែលមិនវង្វេងនោះទៅទៀត។ | |
Matt | KhmerNT | 18:14 | ព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ ក៏ដូច្នោះដែរ ព្រះអង្គមិនចង់ឲ្យអ្នកណាម្នាក់ក្នុងចំណោមអ្នកតូចតាចទាំងនេះត្រូវវិនាសឡើយ។ | |
Matt | KhmerNT | 18:15 | បើបងប្អូនរបស់អ្នកប្រព្រឹត្តបាបចំពោះអ្នក ចូរទៅប្រាប់គាត់អំពីកំហុសនោះក្នុងពេលដែលមានតែអ្នក និងគាត់ប៉ុណ្ណោះ។ បើគាត់ស្ដាប់អ្នក អ្នកនឹងចំណេញបានបងប្អូនរបស់អ្នកមកវិញ | |
Matt | KhmerNT | 18:16 | ប៉ុន្ដែបើគាត់មិនព្រមស្ដាប់ ចូរអ្នកនាំម្នាក់ ឬពីរនាក់ទៀតទៅជាមួយ ដើម្បីឲ្យមានសាក្សីពីរ បីនាក់បញ្ជាក់ផ្ទាល់មាត់ពីពាក្យសំដីទាំងឡាយនោះ។ | |
Matt | KhmerNT | 18:17 | បើគាត់មិនព្រមស្ដាប់អ្នកទាំងនោះទៀត ចូរប្រាប់ដល់ក្រុមជំនុំ ហើយបើគាត់នៅតែមិនព្រមស្ដាប់ក្រុមជំនុំទៀត ចូរចាត់ទុកគាត់ដូចជាសាសន៍ដទៃ ឬអ្នកទារពន្ធដារចុះ។ | |
Matt | KhmerNT | 18:18 | ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្វីក៏ដោយដែលអ្នករាល់គ្នាចងនៅលើផែនដី នោះនឹងត្រូវចងនៅស្ថានសួគ៌ដែរ ហើយអ្វីក៏ដោយដែលអ្នករាល់គ្នាស្រាយនៅលើផែនដី នោះនឹងត្រូវស្រាយនៅស្ថានសួគ៌ដែរ | |
Matt | KhmerNT | 18:19 | ម្យ៉ាងទៀត ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើពីរនាក់ក្នុងចំណោមអ្នករាល់គ្នាព្រមព្រៀងគ្នាអំពីអ្វីក៏ដោយ ដែលពួកគេនឹងទូលសុំនៅលើផែនដីនេះ នោះព្រះវរបិតារបស់ខ្ញុំដែលគង់នៅស្ថានសួគ៌នឹងឲ្យពួកគេបានសម្រេចជាមិនខាន | |
Matt | KhmerNT | 18:20 | ដ្បិតទីណាមានពីរ ឬបីនាក់ជួបជុំគ្នានៅក្នុងឈ្មោះខ្ញុំ នោះខ្ញុំក៏នៅទីនោះក្នុងចំណោមពួកគេដែរ»។ | |
Matt | KhmerNT | 18:21 | បន្ទាប់មក លោកពេត្រុសបានចូលមកជិតព្រះអង្គទូលថា៖ «ព្រះអម្ចាស់អើយ! បើបងប្អូនរបស់ខ្ញុំប្រព្រឹត្តបាបចំពោះខ្ញុំ តើឲ្យខ្ញុំលើកលែងទោសឲ្យគាត់ប៉ុន្មានដង? រហូតដល់ប្រាំពីរដងឬ?» | |
Matt | KhmerNT | 18:22 | ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ខ្ញុំមិនប្រាប់អ្នកថា ត្រឹមតែប្រាំពីរដងទេ ប៉ុន្ដែគឺរហូតដល់ប្រាំពីរចិតសិបដងវិញ។ | |
Matt | KhmerNT | 18:23 | ហេតុនេះ នគរស្ថានសួគ៌ប្រៀបដូចជាស្ដេចមួយអង្គ ដែលចង់ទូទាត់បញ្ជីជាមួយពួកបាវបម្រើ | |
Matt | KhmerNT | 18:24 | កាលស្ដេចចាប់ផ្ដើមទូទាត់ នោះគេនាំកូនបំណុលម្នាក់ដែលជំពាក់មួយម៉ឺនឋាឡាន់មក | |
Matt | KhmerNT | 18:25 | ប៉ុន្ដែដោយព្រោះអ្នកនោះគ្មានអ្វីសង ស្ដេចក៏បញ្ជាឲ្យលក់គាត់ និងប្រពន្ធកូនរបស់គាត់ ព្រមទាំងអ្វីៗដែលគាត់មាន ដើម្បីសងបំណុល | |
Matt | KhmerNT | 18:26 | បាវបម្រើនោះក៏ក្រាបថ្វាយបង្គំស្ដេច ទូលថា សូមមេត្ដាអត់ឱនឲ្យខ្ញុំផង ខ្ញុំនឹងសងអ្វីៗទាំងអស់ដល់ព្រះអង្គវិញ។ | |
Matt | KhmerNT | 18:27 | ដោយមានសេចក្ដីអាណិតអាសូរដល់បាវបម្រើនោះ ស្ដេចក៏លែងគាត់ ព្រមទាំងលុបបំណុលទាំងឡាយចោលទាំងអស់។ | |
Matt | KhmerNT | 18:28 | ពេលបាវបម្រើនោះចេញទៅ ក៏ជួបនឹងបាវបម្រើម្នាក់ជាគូកន ដែលបានជំពាក់គាត់មួយរយឌេណារី គាត់បានចាប់ច្របាច់កអ្នកនោះ ទាំងនិយាយថា សងអ្វីដែលឯងជំពាក់អញមក! | |
Matt | KhmerNT | 18:29 | បាវបម្រើជាគូកននោះបានក្រាបចុះ អង្វរគាត់ថា សូមមេត្ដាអត់ឱនឲ្យខ្ញុំផង ខ្ញុំនឹងសងអ្នកវិញ | |
Matt | KhmerNT | 18:30 | ប៉ុន្ដែគាត់មិនព្រមទេ បែរជាយកអ្នកនោះទៅដាក់គុក រហូតដល់សងអ្វីៗដែលជំពាក់នោះអស់។ | |
Matt | KhmerNT | 18:31 | នៅពេលបាវបម្រើជាគូកនផ្សេងទៀត បានឃើញហេតុការណ៍ដែលកើតឡើង ក៏មិនសប្បាយចិត្ដជាខ្លាំង ហើយមករៀបរាប់ប្រាប់ស្ដេចអំពីហេតុការណ៍ទាំងអស់ដែលបានកើតឡើង។ | |
Matt | KhmerNT | 18:32 | ស្ដេចក៏ហៅអ្នកនោះមក រួចមានបន្ទូលទៅគាត់ថា នែ៎ បាវបម្រើអាក្រក់អើយ! ខ្ញុំបានលុបបំណុលទាំងឡាយរបស់អ្នកចោលទាំងអស់ ដោយព្រោះអ្នកបានអង្វរខ្ញុំ។ | |
Matt | KhmerNT | 18:33 | តើអ្នកក៏មិនគួរមេត្ដាដល់បាវបម្រើជាគូកនរបស់អ្នក ដូចជាយើងបានមេត្ដាដល់អ្នកដែរទេឬ? | |
Matt | KhmerNT | 18:34 | ស្ដេចខឹងបាវបម្រើនោះណាស់ ក៏ប្រគល់គាត់ឲ្យទៅអ្នកធ្វើទារុណកម្ម រហូតដល់គាត់សងអ្វីៗដែលជំពាក់នោះអស់។ | |
Chapter 19
Matt | KhmerNT | 19:1 | កាលព្រះយេស៊ូមានបន្ទូលសេចក្ដីទាំងនេះចប់ហើយ ព្រះអង្គបានយាងចេញពីស្រុកកាលីឡេ រួចបានមកដល់តំបន់ស្រុកយូដា នៅឯត្រើយនាយអូរយ័រដាន់ | |
Matt | KhmerNT | 19:2 | នោះមានបណ្ដាជនច្រើនកុះករបានមកតាមព្រះអង្គ ព្រះអង្គក៏ប្រោសពួកគេឲ្យបានជានៅទីនោះ។ | |
Matt | KhmerNT | 19:3 | ពួកអ្នកខាងគណៈផារិស៊ីបានចូលមកជិតល្បងលព្រះអង្គ ដោយទូលសួរថា៖ «តើវិន័យអនុញ្ញាតដែរឬទេ បើបុរសលែងប្រពន្ធដោយហេតុផលណាក៏ដោយនោះ?» | |
Matt | KhmerNT | 19:4 | ព្រះអង្គមានបន្ទូលឆ្លើយថា៖ «តើអ្នករាល់គ្នាមិនបានអានទេឬថា ព្រះជាម្ចាស់បានបង្កើតមនុស្សជាប្រុស ជាស្រីតាំងពីដើមដំបូងមក?» | |
Matt | KhmerNT | 19:5 | ព្រះអង្គមានបន្ទូលទៀតថា៖ «ដោយហេតុនេះបុរសនឹងចាកចេញពីឪពុកម្ដាយ ហើយទៅនៅជាប់នឹងប្រពន្ធ រួចអ្នកទាំងពីរនឹងត្រលប់ជាសាច់តែមួយ | |
Matt | KhmerNT | 19:6 | ដូច្នេះ ពួកគេមិនមែនពីរនាក់ទៀតទេ ប៉ុន្ដែជាសាច់តែមួយវិញ ហើយមិនត្រូវឲ្យមនុស្សបំបែកអ្វីដែលព្រះជាម្ចាស់បានផ្សំផ្គុំនោះឡើយ» | |
Matt | KhmerNT | 19:7 | ពួកគេទូលព្រះអង្គថា៖ «បើដូច្នោះ ហេតុអ្វីបានជាលោកម៉ូសេបង្គាប់ឲ្យប្រគល់សំបុត្រលែងលះ រួចឲ្យលែងប្រពន្ធដូច្នេះ?»។ | |
Matt | KhmerNT | 19:8 | ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ដោយព្រោះតែចិត្ដរឹងរូសរបស់អ្នករាល់គ្នា បានជាលោកម៉ូសេអនុញ្ញាតឲ្យអ្នករាល់គ្នាលែងប្រពន្ធ ទោះជាពីដើមដំបូងមិនមានដូច្នេះក្ដី | |
Matt | KhmerNT | 19:9 | ហើយខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកណាលែងប្រពន្ធដែលពុំបានផិតក្បត់ រួចរៀបការមួយទៀត នោះគឺផិតក្បត់ហើយ»។ | |
Matt | KhmerNT | 19:10 | ពួកសិស្សរបស់ព្រះអង្គទូលថា៖ «បើរវាងប្ដីប្រពន្ធក្នុងករណីបែបនេះ នោះមិនរៀបការប្រសើរជាង» | |
Matt | KhmerNT | 19:11 | ប៉ុន្ដែព្រះអង្គមានបន្ទូលទៅពួកគេថា៖ «មិនមែនមនុស្សគ្រប់រូបអាចទទួលយកពាក្យនេះបានទេ លើកលែងតែអ្នកដែលព្រះជាម្ចាស់ប្រទានឲ្យប៉ុណ្ណោះ | |
Matt | KhmerNT | 19:12 | ដ្បិតមនុស្សខ្លះជាមនុស្សកម្រៀវតាំងពីកំណើតមក និងអ្នកផ្សេងទៀត ជាមនុស្សកម្រៀវដោយសារគេក្រៀវ ហើយក៏មានមនុស្សកម្រៀវដែលក្រៀវខ្លួនឯងដោយព្រោះតែនគរស្ថានសួគ៌។ ដូច្នេះ អ្នកដែលអាចទទួលយកបាន ចូរទទួលយកចុះ»។ | |
Matt | KhmerNT | 19:13 | បន្ទាប់មក គេនាំក្មេងៗមកឯព្រះអង្គ ដើម្បីឲ្យព្រះអង្គដាក់ព្រះហស្ដលើពួកវា និងអធិស្ឋានឲ្យ ប៉ុន្ដែពួកសិស្សបានស្ដីបន្ទោសពួកគេ។ | |
Matt | KhmerNT | 19:14 | ព្រះយេស៊ូមានបន្ទូលថា៖ «កុំឃាត់ពួកគេអី ចូរឲ្យក្មេងៗទាំងនេះមកឯខ្ញុំចុះ ដ្បិតនគរស្ថានសួគ៌ជារបស់មនុស្សដូចក្មេងៗទាំងនេះឯង» | |
Matt | KhmerNT | 19:16 | មើល៍ មានបុរសម្នាក់ចូលមកជិតព្រះអង្គទូលថា៖ «លោកគ្រូ តើខ្ញុំត្រូវប្រព្រឹត្ដអំពើល្អអ្វីខ្លះ ដើម្បីឲ្យខ្ញុំមានជិវិតអស់កល្បជានិច្ច?» | |
Matt | KhmerNT | 19:17 | ព្រះអង្គមានបន្ទូលទៅគាត់ថា៖ «ហេតុអ្វីបានជាអ្នកសួរខ្ញុំអំពីអំពើល្អ គឺមានតែព្រះមួយអង្គប៉ុណ្ណោះដែលល្អ តែបើអ្នកចង់ចូលទៅក្នុងជីវិតអស់កល្បនោះ ចូរធ្វើតាមបញ្ញត្ដិចុះ» | |
Matt | KhmerNT | 19:18 | គាត់ទូលសួរព្រះអង្គថា៖ «តើបញ្ញត្ដិមួយណា?» ព្រះយេស៊ូមានបន្ទូលថា៖ «កុំសម្លាប់មនុស្ស កុំផិតក្បត់ កុំលួច កុំធ្វើបន្ទាល់ក្លែងក្លាយ | |
Matt | KhmerNT | 19:19 | ចូរគោរពឪពុកម្ដាយរបស់អ្នក ហើយចូរស្រឡាញ់អ្នកជិតខាងរបស់អ្នកឲ្យដូចខ្លួនឯង» | |
Matt | KhmerNT | 19:20 | កំលោះនោះទូលព្រះអង្គថា៖ «ខ្ញុំបានធ្វើតាមសេចក្ដីទាំងនេះអស់ហើយ តើខ្ញុំនៅខ្វះអ្វីទៀត?» | |
Matt | KhmerNT | 19:21 | ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «បើអ្នកចង់ឲ្យបានគ្រប់លក្ខណ៍ ចូរទៅលក់ទ្រព្យសម្បត្ដិរបស់អ្នកឲ្យអ្នកក្រចុះ នោះអ្នកនឹងមានទ្រព្យសម្បត្ដិនៅស្ថានសួគ៌ រួចចូរមកតាមខ្ញុំចុះ»។ | |
Matt | KhmerNT | 19:22 | ប៉ុន្ដែពេលកំលោះនោះឮព្រះបន្ទូលនេះ ក៏ចាកចេញទៅទាំងសោកសៅ ព្រោះគាត់មានទ្រព្យសម្បត្ដិច្រើន។ | |
Matt | KhmerNT | 19:23 | ព្រះយេស៊ូក៏មានបន្ទូលទៅពួកសិស្សរបស់ព្រះអង្គថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកមានពិបាកនឹងចូលទៅក្នុងនគរស្ថានសួគ៌ណាស់ | |
Matt | KhmerNT | 19:24 | ហើយខ្ញុំប្រាប់អ្នករាល់គ្នាទៀតថា សត្វអូដ្ឋចូលតាមប្រហោងម្ជុល នោះងាយស្រួលជាងអ្នកមានចូលទៅក្នុងនគរព្រះជាម្ចាស់ទៅទៀត» | |
Matt | KhmerNT | 19:25 | ពេលពួកសិស្សឮហើយ ក៏នឹកឆ្ងល់ជាខ្លាំង ទាំងនិយាយថា៖ «បើដូច្នេះ តើនរណាអាចទទួលសេចក្ដីសង្គ្រោះបាន?» | |
Matt | KhmerNT | 19:26 | ពេលព្រះយេស៊ូទតទៅពួកគេ នោះក៏មានបន្ទូលថា៖ «មនុស្សមិនអាចធ្វើការនេះបានទេ ប៉ុន្ដែព្រះជាម្ចាស់វិញអាចធ្វើគ្រប់ការទាំងអស់បាន»។ | |
Matt | KhmerNT | 19:27 | បន្ទាប់មក លោកពេត្រុសទូលសួរព្រះអង្គថា៖ «មើល៍! យើងបានលះបង់អ្វីៗទាំងអស់ ហើយដើរតាមលោក។ តើយើងនឹងបានអ្វីទៅ?» | |
Matt | KhmerNT | 19:28 | ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នៅក្នុងសករាជថ្មី ពេលកូនមនុស្សអង្គុយនៅលើបល្ល័ង្កដែលប្រកបដោយសិរីរុងរឿងរបស់លោក នោះអ្នករាល់គ្នាដែលបានដើរតាមខ្ញុំនឹងអង្គុយនៅលើបល្ល័ង្កទាំងដប់ពីរ ជំនុំជម្រះកុលសម្ព័ន្ធទាំងដប់ពីររបស់អ៊ីស្រាអែលដែរ | |
Matt | KhmerNT | 19:29 | ឯអស់អ្នកដែលលះបង់ផ្ទះសម្បែង បងប្អូនប្រុសស្រី ឪពុក ម្ដាយ កូន ឬស្រែចម្ការដោយព្រោះឈ្មោះខ្ញុំ នោះនឹងទទួលបានវិញមួយជាមួយរយ ទាំងទទួលបានជីវិតអស់កល្បជានិច្ច ជាមរតកទៀតផង។ | |
Chapter 20
Matt | KhmerNT | 20:1 | ដ្បិតនគរស្ថានសួគ៌ប្រៀបដូចជាម្ចាស់ចម្ការម្នាក់ ដែលចេញទៅពីព្រលឹម ដើម្បីជួលកម្មករឲ្យមកធ្វើការនៅក្នុងចម្ការទំពាំងបាយជូររបស់គាត់ | |
Matt | KhmerNT | 20:2 | កាលបានព្រមព្រៀងជាមួយពួកកម្មករថាឲ្យឈ្នួលមួយថ្ងៃមួយឌេណារី គាត់ក៏ឲ្យពួកគេទៅឯចម្ការទំពាំងបាយជូររបស់គាត់។ | |
Matt | KhmerNT | 20:3 | នៅពេលគាត់ចេញទៅនៅប្រហែលម៉ោងប្រាំបួនព្រឹក គាត់ឃើញអ្នកផ្សេងទៀតឈរទំនេរនៅតាមផ្សារ | |
Matt | KhmerNT | 20:4 | គាត់ក៏និយាយទៅអ្នកទាំងនោះថា ចូរអ្នករាល់គ្នាទៅឯចម្ការទំពាំងបាយជូរដែរចុះ ខ្ញុំនឹងឲុ្យឈ្នួលត្រឹមត្រូវ។ | |
Matt | KhmerNT | 20:5 | ពួកគេក៏ទៅ។ គាត់ក៏ចេញទៅម្ដងទៀត នៅប្រហែលម៉ោងដប់ពីរថ្ងៃត្រង់ និងម៉ោងបីរសៀល គាត់ក៏ធ្វើដូចពីមុន។ | |
Matt | KhmerNT | 20:6 | នៅប្រហែលម៉ោងប្រាំល្ងាច ពេលគាត់ចេញទៅ ក៏ឃើញអ្នកផ្សេងទៀតកំពុងឈរ គាត់ក៏សួរពួកគេថា ហេតុអ្វីបានជាអ្នករាល់គ្នាឈរទំនេរមួយថ្ងៃវាល់ល្ងាចនៅទីនេះដូច្នេះ? | |
Matt | KhmerNT | 20:7 | ពួកគេប្រាប់គាត់ថា ព្រោះគ្មានអ្នកណាជួលយើង។ គាត់ក៏ប្រាប់ពួកគេវិញថា ចូរអ្នករាល់គ្នាទៅឯចម្ការទំពាំងបាយជូរដែរចុះ។ | |
Matt | KhmerNT | 20:8 | លុះដល់ពេលល្ងាច ម្ចាស់ចម្ការទំពាំងបាយជូរក៏ប្រាប់មេការថា ចូរហៅកម្មករមក រួចឲ្យឈ្នួលដល់ពួកគេចាប់ពីអ្នកមកក្រោយបង្អស់រហូតដល់អ្នកមកមុនបង្អស់។ | |
Matt | KhmerNT | 20:10 | ពួកអ្នកដែលមកមុនគេគិតថា ខ្លួននឹងទទួលបានលើសនោះ ប៉ុន្ដែម្នាក់ៗក៏ទទួលបានមួយឌេណារីដែរ។ | |
Matt | KhmerNT | 20:12 | ថា ពួកអ្នកមកក្រោយបង្អស់ទាំងនេះធ្វើការបានតែមួយម៉ោងទេ ប៉ុន្ដែលោកឲ្យឈ្នួលដល់ពួកគេស្មើនឹងយើង ដែលទ្រាំធ្វើការធ្ងន់ហាលថ្ងៃហាលក្ដៅពេញមួយថ្ងៃ។ | |
Matt | KhmerNT | 20:13 | ម្ចាស់ចម្ការក៏ឆ្លើយនឹងម្នាក់ក្នុងចំណោមពួកគេថា សម្លាញ់អើយ! ខ្ញុំមិនបានធ្វើខុសចំពោះអ្នកទេ តើអ្នកមិនបានព្រមព្រៀងជាមួយខ្ញុំថា ទទួលយកឈ្នួលមួយឌេណារីទេឬ? | |
Matt | KhmerNT | 20:14 | ចូរយកឈ្នួលរបស់អ្នក ហើយចេញទៅ! ខ្ញុំចង់ឲ្យឈ្នួលដល់អ្នកមកក្រោយបង្អស់នេះស្មើនឹងអ្នកដែរ។ | |
Matt | KhmerNT | 20:15 | តើខ្ញុំគ្មានសិទ្ធិប្រើទ្រព្យសម្បត្ដិរបស់ខ្ញុំ ដើម្បីធ្វើអ្វីដែលខ្ញុំចង់ធ្វើទេឬ? ឬក៏ភ្នែករបស់អ្នកច្រណែន ព្រោះតែខ្ញុំល្អ? | |
Matt | KhmerNT | 20:16 | ដូច្នេះ អ្នកនៅក្រោយបង្អស់នឹងត្រលប់ជានៅមុខគេ ឯអ្នកនៅមុខគេនឹងត្រលប់ជានៅក្រោយបង្អស់វិញ»។ | |
Matt | KhmerNT | 20:17 | កាលព្រះយេស៊ូកំពុងយាងឡើងទៅក្រុងយេរូសាឡិម ព្រះអង្គបាននាំសិស្សទាំងដប់ពីរទៅដាច់ឡែកពីគេ ហើយនៅតាមផ្លូវព្រះអង្គមានបន្ទូលទៅពួកគេថា៖ | |
Matt | KhmerNT | 20:18 | «មើល៍ យើងកំពុងឡើងទៅក្រុងយេរូសាឡិម ហើយកូនមនុស្សនឹងត្រូវគេប្រគល់ទៅឲ្យពួកសម្ដេចសង្ឃ និងគ្រូវិន័យ រួចពួកគេនឹងកាត់ទោសប្រហារជីវិតលោក | |
Matt | KhmerNT | 20:19 | ពួកគេនឹងប្រគល់លោកទៅឲ្យសាសន៍ដទៃ ដើម្បីឲ្យគេចំអក វាយនឹងខ្សែតី ហើយឆ្កាង ប៉ុន្ដែលោកនឹងរស់ឡើងវិញនៅថ្ងៃទីបី»។ | |
Matt | KhmerNT | 20:20 | បន្ទាប់មក ប្រពន្ធលោកសេបេដេ និងកូនៗរបស់គាត់បានចូលមកថ្វាយបង្គំព្រះអង្គ ដើម្បីទូលសុំអ្វីម្យ៉ាងពីព្រះអង្គ | |
Matt | KhmerNT | 20:21 | ព្រះអង្គមានបន្ទូលទៅគាត់ថា៖ «តើអ្នកចង់បានអ្វី?» គាត់ទូលព្រះអង្គថា៖ «ខ្ញុំសូមឲ្យលោកសន្យាថា កូនប្រុសរបស់ខ្ញុំទាំងពីរនាក់នេះ នឹងបានអង្គុយក្បែរលោកនៅក្នុងនគររបស់លោក គឺម្នាក់នៅខាងស្ដាំ និងម្នាក់ទៀតនៅខាងឆ្វេង»។ | |
Matt | KhmerNT | 20:22 | ព្រះយេស៊ូមានបន្ទូលឆ្លើយថា៖ «អ្នកមិនដឹងថា អ្នកកំពុងសុំអ្វីទេ តើអ្នកអាចផឹកពីពែងដែលខ្ញុំបម្រុងនឹងផឹកនេះបានដែរឬទេ?» ពួកគេទូលព្រះអង្គថា៖ «យើងអាចផឹកបាន»។ | |
Matt | KhmerNT | 20:23 | ព្រះអង្គក៏មានបន្ទូលទៅពួកគេទៀតថា៖ «អ្នកនឹងផឹកពីពែងរបស់ខ្ញុំបានមែន ប៉ុន្ដែដែលអង្គុយនៅខាងស្ដាំខ្ញុំ ឬខាងឆ្វេងខ្ញុំនោះ មិនមែនស្រេចលើខ្ញុំទេ គឺសម្រាប់តែអស់អ្នកដែលព្រះវរបិតារបស់ខ្ញុំបានរៀបចំទុកឲ្យប៉ុណ្ណោះ»។ | |
Matt | KhmerNT | 20:25 | ប៉ុន្ដែព្រះយេស៊ូបានហៅពួកគេមក រួចមានបន្ទូលថា៖ «អ្នករាល់គ្នាដឹងថា ពួកអ្នកគ្រប់គ្រងរបស់សាសន៍ដទៃត្រួតត្រាលើពួកគេ ហើយពួកអ្នកធំក៏ប្រើសិទ្ធិអំណាចលើពួកគេដែរ | |
Matt | KhmerNT | 20:26 | ប៉ុន្ដែក្នុងចំណោមអ្នករាល់គ្នា មិនមែនដូច្នោះឡើយ អ្នកណាដែលចង់ធ្វើធំក្នុងចំណោមអ្នករាល់គ្នា អ្នកនោះត្រូវធ្វើជាអ្នកបម្រើអ្នករាល់គ្នាវិញ | |
Matt | KhmerNT | 20:27 | រួចអ្នកណាដែលចង់ធ្វើជាទីមួយនៅក្នុងចំណោមអ្នករាល់គ្នា អ្នកនោះក៏ត្រូវធ្វើជាបាវបម្រើរបស់អ្នករាល់គ្នាដែរ | |
Matt | KhmerNT | 20:28 | ឯកូនមនុស្សក៏ដូច្នេះដែរ គឺមិនបានមកឲ្យគេបម្រើទេ ប៉ុន្ដែមកបម្រើគេវិញ ទាំងប្រគល់ជីវិតខ្លួនទុកជាថ្លៃលោះដល់មនុស្សជាច្រើនផង»។ | |
Matt | KhmerNT | 20:29 | កាលពួកគេចេញពីក្រុងយេរីខូរ នោះមានបណ្ដាជនច្រើនកុះករបានដើរតាមព្រះអង្គ | |
Matt | KhmerNT | 20:30 | ហើយមើល៍ មានមនុស្សខ្វាក់ពីរនាក់កំពុងអង្គុយក្បែរផ្លូវ ពេលឮថាព្រះយេស៊ូកំពុងយាងកាត់ ក៏ស្រែកឡើងថា៖ «ឱព្រះអម្ចាស់ជាពូជពង្សដាវីឌអើយ! សូមមេត្ដាយើងផង!» | |
Matt | KhmerNT | 20:31 | ប៉ុន្ដែបណ្ដាជនបានបន្ទោសអ្នកទាំងពីរនោះឲ្យពួកគេនៅស្ងៀម ប៉ុន្ដែពួកគេស្រែកថែមទៀតថា៖ «ឱព្រះអម្ចាស់ជាពូជពង្សដាវីឌអើយ! សូមមេត្តាយើងផង!» | |
Matt | KhmerNT | 20:32 | ព្រះយេស៊ូក៏ឈប់ ហើយហៅអ្នកទាំងពីរនោះមកសួរថា៖ «តើពួកអ្នកចង់ឲ្យខ្ញុំធ្វើអ្វី?» | |
Matt | KhmerNT | 20:33 | ពួកគេក៏ទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! សូមបើកភ្នែករបស់យើងឲ្យបានភ្លឺផង» | |
Chapter 21
Matt | KhmerNT | 21:1 | កាលពួកគេមកជិតដល់ក្រុងយេរូសាឡិម គឺត្រង់ក្រុងបេតផាសេ ជិតភ្នំដើមអូលីវ ព្រះយេស៊ូក៏ចាត់សិស្សពីរនាក់ឲ្យទៅ | |
Matt | KhmerNT | 21:2 | ដោយមានបន្ទូលទៅពួកគេថា៖ «ចូរទៅភូមិនៅទល់មុខអ្នក ហើយភ្លាមនោះអ្នកនឹងឃើញមេលាមួយដែលគេចងទុកជាមួយកូនរបស់វា ចូរស្រាយនាំមកឲ្យខ្ញុំ | |
Matt | KhmerNT | 21:3 | ប្រសិនបើមានអ្នកណាសួរអ្វីដល់អ្នក នោះចូរប្រាប់ថា ព្រះអម្ចាស់ត្រូវការពួកវា ហើយគេនឹងប្រគល់ពួកវាឲ្យអ្នកភ្លាម»។ | |
Matt | KhmerNT | 21:4 | ការនេះកើតឡើង ដើម្បីសម្រេចសេចក្ដីដែលបានថ្លែងទុក តាមរយៈអ្នកនាំព្រះបន្ទូលថា៖ | |
Matt | KhmerNT | 21:5 | «ចូរប្រាប់កូនស្រីក្រុងស៊ីយ៉ូនថា មើល៍ ស្ដេចរបស់អ្នកយាងមកឯអ្នកហើយ ព្រះអង្គស្លូតត្រង់ ព្រះអង្គគង់លើកូនលា»។ | |
Matt | KhmerNT | 21:7 | ពួកគេបានដឹកមេលា និងកូនរបស់វាមក ហើយបានក្រាលអាវរបស់គេលើខ្នងវា រួចព្រះអង្គគង់លើវា | |
Matt | KhmerNT | 21:8 | ហើយបណ្ដាជនច្រើនកុះករនាំគ្នាក្រាលអាវរបស់គេនៅលើផ្លូវ ឯអ្នកផ្សេងទៀតនាំគ្នាកាត់មែកឈើមកក្រាលលើផ្លូវដែរ | |
Matt | KhmerNT | 21:9 | បណ្ដាជនដែលដើរនាំមុខ និងដើរតាមក្រោយព្រះអង្គនាំគ្នាស្រែកឡើងថា៖ «ហូសាណា ដល់ពូជពង្សដាវីឌ សូមថ្វាយព្រះពរព្រះអង្គដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់! ហូសាណា នៅស្ថានដ៏ខ្ពស់បំផុត» | |
Matt | KhmerNT | 21:10 | កាលព្រះអង្គយាងចូលក្នុងក្រុងយេរូសាឡិម អ្នកក្រុងទាំងមូលក៏រំជើបរំជួលឡើងនិយាយគ្នាថា៖ «តើអ្នកនេះជាអ្នកណា?» | |
Matt | KhmerNT | 21:11 | បណ្ដាជននាំគ្នានិយាយថា៖ «នេះគឺលោកយេស៊ូជាអ្នកនាំព្រះបន្ទូល មកពីក្រុងណាសារ៉ែតស្រុកកាលីឡេ»។ | |
Matt | KhmerNT | 21:12 | ព្រះយេស៊ូបានយាងចូលទៅក្នុងព្រះវិហារ ហើយបណ្ដេញមនុស្សទាំងអស់ដែលលក់ដូរនៅក្នុងព្រះវិហារ ព្រះអង្គផ្ដួលតុពួកអ្នកដូរលុយ និងកៅអីពួកអ្នកលក់សត្វព្រាប | |
Matt | KhmerNT | 21:13 | ហើយព្រះអង្គមានបន្ទូលទៅគេថា៖ «មានសេចក្ដីចែងទុកថា ដំណាក់របស់យើងត្រូវហៅថាដំណាក់នៃការអធិស្ឋាន ប៉ុន្ដែអ្នករាល់គ្នាធ្វើឲ្យតំណាក់នេះត្រលប់ជាសំបុកចោរទៅវិញ»។ | |
Matt | KhmerNT | 21:14 | ពួកមនុស្សខ្វាក់ និងមនុស្សខ្វិនបានចូលមកជិតព្រះអង្គនៅក្នុងព្រះវិហារ ហើយព្រះអង្គក៏ប្រោសពួកគេឲ្យបានជា | |
Matt | KhmerNT | 21:15 | ប៉ុន្ដែកាលពួកសម្ដេចសង្ឃ និងគ្រូវិន័យបានឃើញការអស្ចារ្យដែលព្រះអង្គបានធ្វើ ទាំងក្មេងៗនាំគ្នាស្រែកនៅក្នុងព្រះវិហារថា ហូសាណាដល់ពូជពង្សដាវីឌ ផងនោះ ពួកគេក៏ទាស់ចិត្ដជាខ្លាំង | |
Matt | KhmerNT | 21:16 | ហើយពួកគេទូលព្រះអង្គថា៖ «តើអ្នកឮអ្វីដែលក្មេងៗទាំងនេះកំពុងនិយាយដែរទេ?» ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «បាទ ខ្ញុំឮហើយ តើពួកលោកមិនដែលអានទេឬថា ព្រះអង្គបានធ្វើឲ្យពាក្យសរសើរចេញពីមាត់ក្មេងៗ និងទារកដែលនៅបៅ?» | |
Matt | KhmerNT | 21:17 | ព្រះអង្គបានចាកចេញពីពួកគេ ហើយយាងចេញពីក្រុងនោះឆ្ពោះទៅក្រុងបេថានី និងបានស្នាក់នៅទីនោះនៅយប់នោះ។ | |
Matt | KhmerNT | 21:19 | កាលបានឃើញដើមល្វាមួយដើមនៅតាមផ្លូវ ព្រះអង្គក៏យាងទៅជិតដើមល្វានោះ ប៉ុន្ដែមិនឃើញមានផ្លែសោះនៅលើដើម មានតែស្លឹកប៉ុណ្ណោះ ព្រះអង្គមានបន្ទូលទៅដើមល្វានោះថា៖ «ដរាបតទៅ កុំឲ្យឯងមានផ្លែទៀតឡើយ» ស្រាប់តែដើមល្វានោះក្រៀមស្វិតមួយរំពេច។ | |
Matt | KhmerNT | 21:20 | ពេលពួកសិស្សឃើញដូច្នេះ ក៏នឹកឆ្ងល់ទាំងនិយាយថា៖ «តើហេតុដូចម្ដេចបានជាដើមល្វានេះ ក្រៀមស្វិតមួយរំពេចដូច្នេះ?» | |
Matt | KhmerNT | 21:21 | ព្រះយេស៊ូមានបន្ទូលឆ្លើយទៅពួកគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នករាល់គ្នាមានជំនឿ ហើយឥតសង្ស័យសោះ នោះអ្នករាល់គ្នាអាចធ្វើបាន មិនត្រឹមហេតុការណ៍ដែលកើតឡើងចំពោះដើមល្វាប៉ុណ្ណោះទេ សូម្បីតែអ្នករាល់គ្នានិយាយទៅភ្នំនេះថា ចូររើ ហើយធ្លាក់ទៅក្នុងសមុទ្រទៅ នោះនឹងកើតឡើងដូច្នោះមែន | |
Matt | KhmerNT | 21:22 | ហើយគ្រប់សេចក្ដីទាំងអស់ដែលអ្នករាល់គ្នាសុំក្នុងសេចក្ដីអធិស្ឋានដោយជំនឿ នោះនឹងបានទទួល»។ | |
Matt | KhmerNT | 21:23 | កាលព្រះអង្គបានចូលទៅក្នុងព្រះវិហារហើយ ពួកសម្ដេចសង្ឃ និងពួកចាស់ទុំរបស់ប្រជាជនក៏ចូលមកជិតព្រះអង្គ ពេលព្រះអង្គកំពុងបង្រៀន ពួកគេទូលសួរថា៖ «តើអ្នកធ្វើការទាំងនេះដោយសិទ្ធិអំណាចអ្វី? តើនរណាឲ្យសិទ្ធិអំណាចនេះដល់អ្នក?» | |
Matt | KhmerNT | 21:24 | ព្រះយេស៊ូមានបន្ទូលឆ្លើយទៅពួកគេថា៖ «ខ្ញុំនឹងសួរពួកលោកមួយសំនួរដែរ ប្រសិនបើពួកលោកប្រាប់ខ្ញុំបាន នោះខ្ញុំនឹងប្រាប់វិញដែរថាខ្ញុំធ្វើការទាំងនេះដោយសិទ្ធិអំណាចអ្វី | |
Matt | KhmerNT | 21:25 | តើពិធីជ្រមុជទឹករបស់លោកយ៉ូហានមកពីណា? មកពីស្ថានសួគ៌ ឬក៏មកពីមនុស្ស?» ពួកគេក៏ពិគ្រោះគ្នាថា៖ «ប្រសិនបើយើងឆ្លើយថាមកពីស្ថានសួគ៌ នោះគាត់នឹងនិយាយថា ចុះហេតុអ្វីបានជាពួកលោកមិនជឿលោកយ៉ូហាន? | |
Matt | KhmerNT | 21:26 | ប៉ុន្ដែបើយើងឆ្លើយថាមកពីមនុស្ស នោះខ្លាចបណ្ដាជន ព្រោះមនុស្សគ្រប់គ្នារាប់លោកយ៉ូហានថា ជាអ្នកនាំព្រះបន្ទូល» | |
Matt | KhmerNT | 21:27 | ពួកគេក៏ទូលឆ្លើយទៅព្រះយេស៊ូថា៖ «យើងមិនដឹងទេ»។ ព្រះអង្គមានបន្ទូលទៅពួកគេវិញថា៖ «ខ្ញុំក៏មិនប្រាប់ពួកលោកដែរថា ខ្ញុំធ្វើការទាំងនេះដោយសិទ្ធិអំណាចអ្វីនោះ។ | |
Matt | KhmerNT | 21:28 | តើពួកលោកគិតយ៉ាងដូចម្ដេច? មានបុរសម្នាក់មានកូនពីរនាក់ គាត់បានចូលមកជិតកូនទីមួយប្រាប់ថា កូនអើយ! ថ្ងៃនេះកូនទៅធ្វើការនៅក្នុងចម្ការទំពាំងបាយជូរចុះ | |
Matt | KhmerNT | 21:29 | វាតបវិញថា ខ្ញុំមិនចង់ទៅទេ ប៉ុន្ដែក្រោយមក វាដូរគំនិតវិញ ហើយក៏ទៅ។ | |
Matt | KhmerNT | 21:30 | បុរសនោះបានទៅប្រាប់កូនម្នាក់ទៀតដូចមុន នោះវាតបវិញថា លោកឪពុកអើយ! ខ្ញុំទៅ ប៉ុន្ដែវាមិនបានទៅទេ | |
Matt | KhmerNT | 21:31 | ក្នុងចំណោមកូនទាំងពីរនាក់នេះ តើកូនមួយណាធ្វើតាមបំណងរបស់ឪពុក?» ពួកគេឆ្លើយថា៖ «កូនទីមួយ»។ ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ខ្ញុំប្រាប់ពួកលោកជាប្រាកដថា ពួកអ្នកទារពន្ធដារ និងពួកស្ដ្រីពេស្យានឹងចូលទៅក្នុងនគរព្រះជាម្ចាស់មុនពួកលោក។ | |
Matt | KhmerNT | 21:32 | ដ្បិតលោកយ៉ូហានបានមកឯពួកលោកដោយផ្លូវនៃសេចក្ដីសុចរិត ប៉ុន្ដែពួកលោកមិនជឿគាត់ទេ ផ្ទុយទៅវិញពួកអ្នកទារពន្ធដារ និងពួកស្ដ្រីពេស្យាបានជឿគាត់ ហើយទោះបីពួកលោកឃើញក្ដី ក៏មិនបានប្រែចិត្ដជឿគាត់តាមក្រោយដែរ។ | |
Matt | KhmerNT | 21:33 | ចូរស្ដាប់រឿងប្រៀបប្រដូចមួយទៀត មានបុរសម្នាក់ ជាម្ចាស់ចម្ការបានធ្វើចម្ការទំពាំងបាយជូរមួយ ហើយក៏ព័ទ្ធរបងជុំវិញ ជីកកន្លែងបញ្ជាន់ផ្លែនៅក្នុងចម្ការនោះ សង់ប៉មមួយ រួចប្រវាស់ឲ្យពួកអ្នកចម្ការ ហើយក៏ចេញដំណើរទៅ។ | |
Matt | KhmerNT | 21:34 | លុះជិតដល់រដូវប្រមូលផល គាត់ក៏ចាត់ពួកបាវបម្រើឲ្យទៅឯពួកអ្នកចម្ការ ដើម្បីទទួលយកផលនៃចម្ការទំពាំងបាយជូរនោះ | |
Matt | KhmerNT | 21:35 | ប៉ុន្ដែពួកអ្នកចម្ការបានវាយបាវបម្រើរបស់គាត់ម្នាក់ សម្លាប់ម្នាក់ ហើយបានគប់ម្នាក់ទៀតនឹងដុំថ្ម។ | |
Matt | KhmerNT | 21:36 | គាត់ក៏ចាត់ពួកបាវបម្រើផ្សេងទៀតច្រើនជាងលើកទីមួយឲ្យទៅ ប៉ុន្ដែពួកគេបានធ្វើចំពោះអ្នកទាំងនោះដូចលើកមុន។ | |
Matt | KhmerNT | 21:37 | នៅទីបំផុត គាត់ក៏ចាត់កូនប្រុសរបស់គាត់ឲ្យទៅឯពួកអ្នកចម្ការដោយនិយាយថា ពួកគេនឹងគោរពកូនប្រុសរបស់ខ្ញុំ | |
Matt | KhmerNT | 21:38 | ប៉ុន្ដែកាលពួកអ្នកចម្ការឃើញកូនប្រុសនោះ ក៏និយាយគ្នាថា ម្នាក់នេះជាអ្នកស្នងមរតក ចូរយើងសម្លាប់វាចោលទៅ ដើម្បីយកមរតករបស់វា។ | |
Matt | KhmerNT | 21:40 | ដូច្នេះ ពេលម្ចាស់ចម្ការមកវិញ តើគាត់នឹងធ្វើយ៉ាងដូចម្ដេចចំពោះពួកអ្នកចម្ការទាំងនោះ?» | |
Matt | KhmerNT | 21:41 | ពួកគេទូលព្រះអង្គថា៖ «គាត់នឹងសម្លាប់ពួកមនុស្សអាក្រក់ទាំងនោះដោយឥតប្រណីឡើយ ហើយគាត់នឹងប្រវាស់ចម្ការទំពាំងបាយជូរនោះឲ្យទៅពួកអ្នកចម្ការផ្សេងទៀត ដែលផ្ដល់ផលឲ្យគាត់តាមរដូវ»។ | |
Matt | KhmerNT | 21:42 | ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «តើពួកលោកមិនដែលអាននៅក្នុងបទគម្ពីរទេឬថា ថ្មដែលជាងសំណង់បោះបង់ចោល នោះត្រលប់ជាថ្មដ៏សំខាន់នៅតាមជ្រុង ការនេះកើតឡើងពីព្រះអម្ចាស់ ហើយអស្ចារ្យណាស់នៅចំពោះភ្នែកយើង។ | |
Matt | KhmerNT | 21:43 | ហេតុនេះ ខ្ញុំប្រាប់ពួកលោកថា នគរព្រះជាម្ចាស់នឹងត្រូវដកហូតពីពួកលោក ហើយប្រគល់ទៅឲ្យជនជាតិមួយដែលបង្កើតផលឲ្យនគរនោះ។ | |
Matt | KhmerNT | 21:44 | អ្នកណាធ្លាក់លើថ្មនេះ អ្នកនោះនឹងត្រូវបាក់បែក ហើយប្រសិនបើថ្មនេះធ្លាក់លើអ្នកណាវិញ វានឹងកិនកម្ទេចអ្នកនោះ»។ | |
Matt | KhmerNT | 21:45 | កាលពួកសម្ដេចសង្ឃ និងពួកអ្នកខាងគណៈផារិស៊ីបានស្ដាប់រឿងប្រៀបប្រដូចរបស់ព្រះអង្គនេះរួចហើយ ក៏ដឹងថា ព្រះអង្គមានបន្ទូលអំពីពួកគេ | |
Chapter 22
Matt | KhmerNT | 22:2 | «នគរស្ថានសួគ៌ប្រៀបដូចជាស្ដេចមួយអង្គដែលរៀបចំពិធីមង្គលការឲ្យកូនរបស់ខ្លួន | |
Matt | KhmerNT | 22:3 | ស្ដេចបានចាត់ពួកបាវបម្រើឲ្យទៅហៅភ្ញៀវដែលបានអញ្ជើញឲ្យមកចូលរួមពិធីមង្គលការ ប៉ុន្ដែពួកគេមិនចង់មកទេ។ | |
Matt | KhmerNT | 22:4 | ស្ដេចក៏ចាត់ពួកបាវបម្រើផ្សេងទៀតឲ្យទៅម្ដងទៀត ដោយមានបន្ទូលថា ចូរប្រាប់ភ្ញៀវដែលបានអញ្ជើញថា មើល៍ យើងបានរៀបចំអាហាររបស់យើងរួចហើយ គោ និងសត្វបំប៉នធាត់ៗបានសម្លាប់រួចហើយ អ្វីៗត្រូវបានរៀបចំជាស្រេច សូមអញ្ជើញមកចូលរួមពិធីមង្គលការចុះ។ | |
Matt | KhmerNT | 22:5 | ប៉ុន្ដែពួកភ្ញៀវមិនខ្វល់ទេ ម្នាក់ចេញទៅចម្ការរបស់ខ្លួន ម្នាក់ទៀតទៅប្រកបរបររកស៊ីរបស់ខ្លួន | |
Matt | KhmerNT | 22:7 | ដូច្នេះ ស្ដេចក៏ខឹង ហើយបានចាត់ទាហានរបស់ខ្លួនឲ្យទៅកម្ទេចឃាតកទាំងនោះ ទាំងដុតក្រុងរបស់ពួកគេចោលផង | |
Matt | KhmerNT | 22:8 | បន្ទាប់មក ស្ដេចមានបន្ទូលទៅពួកបាវបម្រើរបស់ខ្លួនថា ពិធីមង្គលការបានរៀបចំរួចជាស្រេចហើយ ប៉ុន្ដែភ្ញៀវដែលបានអញ្ជើញទាំងនោះ មិនស័ក្តិសមនឹងចូលរួមទេ | |
Matt | KhmerNT | 22:9 | ដូច្នេះ ចូរទៅផ្លូវបំបែក ហើយអញ្ជើញអស់អ្នកដែលអ្នកជួបឲ្យមកចូលរួមពិធីមង្គលការចុះ | |
Matt | KhmerNT | 22:10 | ពួកបាវបម្រើទាំងនោះក៏បានចេញទៅតាមផ្លូវ ប្រមូលមនុស្សគ្រប់គ្នាដែលគេបានជួបទាំងល្អ ទាំងអាក្រក់ ហើយពិធីមង្គលការក៏មានភ្ញៀវពេញ | |
Matt | KhmerNT | 22:11 | កាលស្ដេចយាងមកជួបភ្ញៀវកំពុងអង្គុយនៅតុអាហារ នោះស្ដេចបានឃើញបុរសម្នាក់ ដែលមិនបានស្លៀកសម្លៀកបំពាក់សម្រាប់ពិធីមង្គលការ | |
Matt | KhmerNT | 22:12 | ស្ដេចក៏មានបន្ទូលទៅគាត់ថា សម្លាញ់អើយ! ដូចម្ដេចបានជាអ្នកចូលមកទីនេះ ដោយគ្មានសម្លៀកបំពាក់សម្រាប់ពិធីមង្គលការដូច្នេះ? តែបុរសនោះមិនចេញស្ដីសោះ | |
Matt | KhmerNT | 22:13 | បន្ទាប់មក ស្ដេចមានបន្ទូលទៅពួកអ្នកបម្រើថា ចូរចងដៃ ចងជើងអ្នកនេះ ហើយបោះវាទៅក្នុងសេចក្ដីងងឹតនៅខាងក្រៅទៅ។ នៅទីនោះមានតែការទ្រហោយំ និងការសង្កៀតធ្មេញ | |
Matt | KhmerNT | 22:15 | បន្ទាប់មក ពួកអ្នកខាងគណៈផារិស៊ីបានចេញទៅពិគ្រោះគ្នា ដើម្បីចាប់កំហុសពេលព្រះអង្គមានបន្ទូល | |
Matt | KhmerNT | 22:16 | ពួកគេក៏ចាត់សិស្សរបស់ខ្លួនឲ្យទៅជាមួយពួកអ្នកខាងគណៈហេរ៉ូឌ ទូលព្រះអង្គថា៖ «លោកគ្រូអើយ! យើងដឹងថាលោកពិតត្រង់ ហើយបង្រៀនអំពីផ្លូវរបស់ព្រះជាម្ចាស់ទៅតាមសេចក្ដីពិត និងមិនខ្វល់ពីអ្នកណាទេ ព្រោះលោកមិនយល់មុខមនុស្សណាឡើយ | |
Matt | KhmerNT | 22:17 | ដូច្នេះសូមប្រាប់យើងផងថា លោកគិតយ៉ាងដូចម្ដេច តើការបង់ពន្ធដារឲ្យព្រះចៅអធិរាជនោះ តឹ្រមត្រូវតាមវិន័យដែរឬទេ?» | |
Matt | KhmerNT | 22:18 | ប៉ុន្ដែព្រះយេស៊ូជ្រាបពីបំណងអាក្រក់របស់ពួកគេ ក៏មានបន្ទូលថា៖ «មនុស្សមានពុតអើយ! ហេតុអ្វីក៏អ្នករាល់គ្នាល្បងលខ្ញុំដូច្នេះ? | |
Matt | KhmerNT | 22:19 | ចូរបង្ហាញកាក់សម្រាប់បង់ពន្ធឲ្យខ្ញុំមើល៍» នោះគេក៏យកកាក់មួយឌេណារីមកឲ្យព្រះអង្គ | |
Matt | KhmerNT | 22:20 | រួចព្រះអង្គមានបន្ទូលទៅពួកគេថា៖ «តើរូប និងចំណារលើកាក់នេះជារបស់នរណា?» | |
Matt | KhmerNT | 22:21 | ពួកគេទូលព្រះអង្គថា៖ «ជារបស់ព្រះចៅអធិរាជ» នោះព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ដូច្នេះ ចូរឲ្យអ្វីៗដែលជារបស់ព្រះចៅអធិរាជដល់ព្រះចៅអធិរាជ រួចថ្វាយអ្វីៗដែលជារបស់ព្រះជាម្ចាស់ដល់ព្រះជាម្ចាស់ចុះ» | |
Matt | KhmerNT | 22:23 | នៅថ្ងៃនោះ ពួកអ្នកខាងគណៈសាឌូស៊ីដែលនិយាយថា គ្មានការរស់ឡើងវិញ បានចូលមកជិតព្រះអង្គសួរ | |
Matt | KhmerNT | 22:24 | ថា៖ «លោកគ្រូ លោកម៉ូសេនិយាយថា ប្រសិនបើអ្នកណាម្នាក់ស្លាប់ទៅដោយគ្មានកូនសោះ នោះប្អូនប្រុសរបស់គាត់ត្រូវយកប្រពន្ធរបស់គាត់ ដើម្បីបង្កើតកូនឲ្យគាត់ | |
Matt | KhmerNT | 22:25 | ឥឡូវនេះ ក្នុងចំណោមយើងខ្ញុំមានបងប្អូនប្រុសប្រាំពីរនាក់ បងប្រុសច្បងបានយកប្រពន្ធ រួចក៏ស្លាប់ទៅ ហើយបន្សល់ប្រពន្ធទុកឲ្យប្អូនប្រុសរបស់គាត់ ដោយគ្មានកូនសោះ | |
Matt | KhmerNT | 22:26 | ប្អូនប្រុសទីពីរ ប្អូនប្រុសទីបី រហូតដល់ប្អូនប្រុសទីប្រាំពីរក៏ដូចគ្នាដែរ។ | |
Matt | KhmerNT | 22:28 | ដូច្នេះ នៅពេលរស់ឡើងវិញ តើនាងជាប្រពន្ធរបស់អ្នកណាក្នុងចំណោមបងប្អូនប្រុសទាំងប្រាំពីរនាក់នេះ? ដ្បិតពួកគេទាំងអស់គ្នាបានយកនាងធ្វើជាប្រពន្ធ» | |
Matt | KhmerNT | 22:29 | ព្រះយេស៊ូមានបន្ទូលឆ្លើយទៅពួកគេថា៖ «ពួកលោកយល់ច្រឡំហើយ ព្រោះពួកលោកមិនយល់បទគម្ពីរ និងអំណាចរបស់ព្រះជាម្ចាស់ | |
Matt | KhmerNT | 22:30 | ដ្បិតនៅពេលរស់ឡើងវិញ គេមិនរៀបការជាប្ដីប្រពន្ធទៀតឡើយ ប៉ុន្ដែពួកគេដូចជាពួកទេវតានៅស្ថានសួគ៌វិញ | |
Matt | KhmerNT | 22:31 | ទាក់ទងនឹងការដែលមនុស្សស្លាប់រស់ឡើងវិញ តើពួកលោកមិនបានអានទេឬ អំពីសេចក្តីដែលព្រះជាម្ចាស់បានមានបន្ទូលមកពួកលោកថា | |
Matt | KhmerNT | 22:32 | យើងជាព្រះរបស់អ័បា្រហាំ ជាព្រះរបស់អ៊ីសាក និងជាព្រះរបស់យ៉ាកុប ដូច្នេះ ព្រះជាម្ចាស់មិនមែនជាព្រះរបស់មនុស្សស្លាប់ទេ តែជាព្រះរបស់មនុស្សរស់»។ | |
Matt | KhmerNT | 22:34 | ពេលពួកអ្នកខាងគណៈផារិស៊ីឮថា ព្រះអង្គបានធ្វើឲ្យពួកអ្នកខាងគណៈសាឌូស៊ីស្ងាត់មាត់ នោះក៏មកជួបជុំគ្នា | |
Matt | KhmerNT | 22:35 | ហើយមានម្នាក់នៅក្នុងចំណោមពួកគេជាអ្នកជំនាញច្បាប់ បានសួរល្បងព្រះអង្គថា៖ | |
Matt | KhmerNT | 22:37 | ព្រះអង្គមានបន្ទូលទៅគាត់ថា៖ «អ្នកត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នកឲ្យអស់ពីចិត្ដ អស់ពីព្រលឹង និងអស់ពីគំនិតរបស់អ្នក | |
Matt | KhmerNT | 22:39 | ឯបញ្ញត្ដិទីពីរក៏សំខាន់ដូចគ្នា គឺអ្នកត្រូវស្រឡាញ់អ្នកជិតខាងរបស់អ្នកឲ្យដូចជាខ្លួនឯង | |
Matt | KhmerNT | 22:40 | គម្ពីរវិន័យ និងពាក្យរបស់អ្នកនាំព្រះបន្ទូលទាំងអស់ផ្អែកលើបញ្ញត្ដិទាំងពីរនេះ»។ | |
Matt | KhmerNT | 22:41 | ហើយកាលពួកអ្នកខាងគណៈផារិស៊ីកំពុងជួបជុំគ្នា ព្រះយេស៊ូក៏មានបន្ទូលសួរពួកគេ | |
Matt | KhmerNT | 22:42 | ថា៖ «តើពួកលោកគិតយ៉ាងដូចម្ដេចអំពីព្រះគិ្រស្ដ? តើព្រះអង្គជាពូជពង្សនរណា?» គេទូលព្រះអង្គថា៖ «ជាពូជពង្សដាវីឌ» | |
Matt | KhmerNT | 22:43 | ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ចុះហេតុដូចម្ដេចបានជាដាវីឌហៅព្រះអង្គ ដោយព្រះវិញ្ញាណថាព្រះអម្ចាស់ដូច្នេះ ដ្បិតដាវីឌផ្ទាល់និយាយថា | |
Matt | KhmerNT | 22:44 | ព្រះអម្ចាស់មានបន្ទូលមកកាន់ព្រះអម្ចាស់របស់ខ្ញុំថា ចូរអង្គុយនៅខាងស្ដាំយើង រហូតដល់យើងដាក់ខ្មាំងសត្រូវរបស់អ្នកនៅក្រោមជើងរបស់អ្នក | |
Matt | KhmerNT | 22:45 | ដូច្នេះ បើដាវីឌហៅព្រះអង្គថាព្រះអម្ចាស់ តើព្រះអង្គជាពូជពង្សដាវីឌយ៉ាងដូចម្ដេចទៅ?» | |
Chapter 23
Matt | KhmerNT | 23:2 | ថា៖ «ពួកគ្រូវិន័យ និងពួកអ្នកខាងគណៈផារិស៊ី បានអង្គុយនៅកន្លែងរបស់លោកម៉ូសេ | |
Matt | KhmerNT | 23:3 | ដូច្នេះ អ្វីៗទាំងអស់ដែលពួកគេប្រាប់អ្នករាល់គ្នា ចូរធ្វើ និងកាន់តាមចុះ ប៉ុន្ដែកុំត្រាប់តាមការប្រព្រឹត្ដិរបស់ពួកគេឡើយ ពីព្រោះពួកគេបានតែនិយាយ ប៉ុន្ដែមិនធ្វើទេ | |
Matt | KhmerNT | 23:4 | ពួកគេចងបន្ទុកដែលធ្ងន់ និងពិបាកធ្វើតាម ដាក់លើស្មាមនុស្ស តែពួកគេមិនព្រមយកម្រាមដៃរបស់ពួកគេដកបន្ទុកទាំងនោះទេ | |
Matt | KhmerNT | 23:5 | ហើយគ្រប់ការទាំងអស់ដែលពួកគេធ្វើ គឺដើម្បីឲ្យមនុស្សឃើញតែប៉ុណ្ណោះ គឺពួកគេបានពង្រីកស្លាកដែលពួកគេពាក់កាន់តែធំឡើងៗ ឯរំយោលអាវវិញកាន់តែវែងទៅៗដែរ។ | |
Matt | KhmerNT | 23:6 | ពួកគេចូលចិត្តអង្គុយមុខគេក្នុងសាលាប្រជុំ និងនៅកន្លែងកិត្ដិយសនៅក្នុងពិធីជប់លៀង | |
Matt | KhmerNT | 23:7 | ពួកគេចូលចិត្តឲ្យគេគោរពនៅតាមទីប្រជុំជន និងឲ្យមនុស្សហៅពួកគេថាលោកគ្រូ | |
Matt | KhmerNT | 23:8 | ប៉ុន្ដែចំពោះអ្នករាល់គ្នាវិញ កុំឲ្យគេហៅថា គ្រូ ដ្បិតគ្រូរបស់អ្នករាល់គ្នាមានតែម្នាក់គត់ ហើយអ្នកទាំងអស់គ្នាជាបងប្អូននឹងគ្នា | |
Matt | KhmerNT | 23:9 | កុំហៅនរណាម្នាក់នៅលើផែនដីនេះថាជាឪពុករបស់អ្នករាល់គ្នា ព្រោះឪពុករបស់អ្នករាល់គ្នាមានតែម្នាក់គត់ គឺនៅស្ថានសួគ៌ | |
Matt | KhmerNT | 23:10 | ហើយក៏កុំឲ្យគេហៅថាម្ចាស់ដែរ ដ្បិតម្ចាស់របស់អ្នករាល់គ្នាមានតែម្នាក់គត់ គឺព្រះគ្រិស្ដ | |
Matt | KhmerNT | 23:11 | អ្នកដែលធំជាងគេក្នុងចំណោមអ្នករាល់គ្នានឹងត្រលប់ជាអ្នកបម្រើអ្នករាល់គ្នាវិញ | |
Matt | KhmerNT | 23:12 | ព្រោះអ្នកណាលើកតម្កើងខ្លួននឹងត្រូវបន្ទាបចុះ ឯអ្នកណាបន្ទាបខ្លួននឹងត្រូវលើកតម្កើងវិញ។ | |
Matt | KhmerNT | 23:13 | វេទនាដល់អ្នករាល់គ្នាហើយ ពួកគ្រូវិន័យ និងពួកអ្នកខាងគណៈផារិស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាបានបិទនគរស្ថានសួគ៌នៅចំពោះមុខមនុស្ស អ្នករាល់គ្នាមិនចូលទេ ហើយក៏មិនអនុញ្ញាតឲ្យមនុស្សដែលកំពុងចូលនោះចូលទៀតផង។ | |
Matt | KhmerNT | 23:14 | វេទនាដល់អ្នករាល់គ្នា ពួកគ្រូវិន័យ និងពួកអ្នកខាងគណៈផារីស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាបំផ្លាញទ្រព្យសម្បត្ដិរបស់ស្ដ្រីមេម៉ាយ ហើយធ្វើពុតជាអធិស្ឋានយូរ ហេតុនេះអ្នករាល់គ្នានឹងត្រូវទទួលទោសធ្ងន់ធ្ងរជាងគេ។ | |
Matt | KhmerNT | 23:15 | វេទនាដល់អ្នករាល់គ្នាហើយ ពួកគ្រូវិន័យ និងពួកអ្នកខាងគណៈផារីស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹក ដើម្បីធ្វើឲ្យមនុស្សម្នាក់ត្រលប់ជាអ្នកកាន់សាសនា រួចពេលគេត្រលប់ជាអ្នកកាន់សាសនាហើយ អ្នករាល់គ្នាធ្វើឲ្យគេត្រលប់ជាអ្នកធ្លាក់នរក លើសអ្នករាល់គ្នាទ្វេដង | |
Matt | KhmerNT | 23:16 | វេទនាដល់អ្នករាល់គ្នាហើយ អ្នកនាំផ្លូវកង្វាក់អើយ! ដ្បិតអ្នករាល់គ្នានិយាយថា អ្នកណាស្បថនឹងព្រះវិហារ សម្បថនោះគ្មានន័យទេ តែអ្នកណាស្បថនឹងមាសរបស់ព្រះវិហារ អ្នកនោះជាប់សម្បថហើយ។ | |
Matt | KhmerNT | 23:17 | មនុស្សកង្វាក់ល្ងង់អើយ! តើមួយណាវិសេសជាង ជាមាស ឬជាព្រះវិហារ ដែលធ្វើឲ្យមាសទៅជាបរិសុទ្ធ? | |
Matt | KhmerNT | 23:18 | ហើយថា អ្នកណាស្បថនឹងកន្លែងថ្វាយតង្វាយ សម្បថនោះគ្មានន័យទេ តែអ្នកណាស្បថនឹងតង្វាយលើកន្លែងថ្វាយតង្វាយ អ្នកនោះជាប់សម្បថហើយ | |
Matt | KhmerNT | 23:19 | មនុស្សកង្វាក់អើយ! តើមួយណាវិសេសជាង ជាតង្វាយ ឬកន្លែងថ្វាយតង្វាយ ដែលធ្វើឲ្យតង្វាយទៅជាបរិសុទ្ធ? | |
Matt | KhmerNT | 23:20 | ដូច្នេះ អ្នកដែលស្បថនឹងកន្លែងថ្វាយតង្វាយ គឺស្បថនឹងកន្លែងថ្វាយតង្វាយ ព្រមទាំងរបស់ទាំងអស់នៅលើនោះហើយ | |
Matt | KhmerNT | 23:21 | ឯអ្នកដែលស្បថនឹងព្រះវិហារ គឺស្បថនឹងព្រះវិហារ ព្រមទាំងព្រះអង្គដែលគង់ក្នុងនោះហើយ | |
Matt | KhmerNT | 23:22 | អ្នកណាស្បថនឹងស្ថានសួគ៌ គឺស្បថនឹងបល្ល័ង្កព្រះជាម្ចាស់ ព្រមទាំងព្រះអង្គដែលគង់នៅលើនោះហើយ។ | |
Matt | KhmerNT | 23:23 | វេទនាដល់អ្នករាល់គ្នាហើយ ពួកគ្រូវិន័យ និងពួកអ្នកខាងគណៈផារិស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាថ្វាយតង្វាយមួយភាគដប់ ទាំងជីរអង្កាម ជីរនាងវង និងម្អម ប៉ុន្ដែអ្នករាល់គ្នាធ្វេសប្រហែសនឹងភាពសំខាន់ជាងនេះនៅក្នុងគម្ពីរវិន័យ គឺយុត្ដិធម៌ សេចក្ដីមេត្ដាករុណា និងជំនឿ សេចក្ដីទាំងនេះចាំបាច់ត្រូវតែធ្វើ ហើយក៏មិនត្រូវធ្វេសប្រហែសនឹងសេចក្ដីទាំងនេះដែរ។ | |
Matt | KhmerNT | 23:25 | វេទនាដល់អ្នករាល់គ្នាហើយ ពួកគ្រូវិន័យ និងពួកអ្នកខាងគណៈផារិស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាសំអាតពែង និងចានដែលនៅខាងក្រៅ ឯខាងក្នុងវិញពេញដោយការលោភលន់ និងការបណ្ដោយតាមតណ្ហារបស់ខ្លួន | |
Matt | KhmerNT | 23:26 | ពួកអ្នកខាងគណៈផារិស៊ីដ៏កង្វាក់អើយ! ចូរសំអាតខាងក្នុងពែងជាមុនសិន នោះទើបខាងក្រៅបានស្អាតដែរ។ | |
Matt | KhmerNT | 23:27 | វេទនាដល់អ្នករាល់គ្នាហើយ ពួកគ្រូវិន័យ និងពួកអ្នកខាងគណៈផារីស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាប្រៀបដូចជាផ្នូរដែលលាបពណ៌សពីខាងក្រៅ មើលទៅពិតជាស្អាតមែន ប៉ុន្ដែខាងក្នុងពេញដោយឆ្អឹងខ្មោច និងភាពស្មោកគ្រោកគ្រប់បែបយ៉ាង | |
Matt | KhmerNT | 23:28 | ហើយអ្នករាល់គ្នាក៏ដូច្នោះដែរ នៅចំពោះមុខមនុស្សមើលទៅសុចរិតពីខាងក្រៅមែន ប៉ុន្ដែខាងក្នុងអ្នករាល់គ្នាពេញដោយពុតត្បុត និងសេចក្តីទុច្ចរិត។ | |
Matt | KhmerNT | 23:29 | វេទនាដល់អ្នករាល់គ្នាហើយ ពួកគ្រូវិន័យ និងពួកអ្នកខាងគណៈផារីស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាសង់ផ្នូររបស់អ្នកនាំព្រះបន្ទូល រួចតុបតែងស្ដូបរបស់ពួកមនុស្សសុចរិត | |
Matt | KhmerNT | 23:30 | ហើយនិយាយថា ប្រសិនបើយើងបាននៅជំនាន់ដូនតារបស់យើង នោះយើងមិនរួមគំនិតជាមួយពួកគាត់ សម្លាប់ពួកអ្នកនាំព្រះបន្ទូលទេ | |
Matt | KhmerNT | 23:31 | ដូច្នេះ អ្នករាល់គ្នាធ្វើបន្ទាល់ដោយខ្លួនឯងហើយថា អ្នករាល់គ្នាជាកូនចៅពួកអ្នកដែលបានសម្លាប់ពួកអ្នកនាំព្រះបន្ទូល | |
Matt | KhmerNT | 23:33 | ឱពួកពូជពស់វែកអើយ! តើអ្នករាល់គ្នាអាចគេចផុតពីការជំនុំជម្រះឲ្យធ្លាក់នរកយ៉ាងដូចម្ដេចបាន? | |
Matt | KhmerNT | 23:34 | ហេតុនេះហើយ ខ្ញុំចាត់ពួកអ្នកនាំព្រះបន្ទូល ពួកអ្នកមានប្រាជ្ញា និងពួកគ្រូវិន័យឲ្យមកឯអ្នករាល់គ្នា ប៉ុន្ដែអ្នកខ្លះត្រូវអ្នករាល់គ្នាសម្លាប់ និងឆ្កាង ហើយអ្នកខ្លះទៀតត្រូវអ្នករាល់គ្នាវាយនឹងខ្សែតីនៅក្នុងសាលាប្រជុំរបស់អ្នករាល់គ្នា ព្រមទាំងបៀតបៀនពួកគេ ពីក្រុងមួយដល់ក្រុងមួយ។ | |
Matt | KhmerNT | 23:35 | ដូច្នេះ ឈាមរបស់មនុស្សសុចរិតទាំងអស់ដែលត្រូវបានកម្ចាយនៅលើផែនដីនេះមុខជាធ្លាក់មកលើអ្នករាល់គ្នាមិនខាន ចាប់ពីឈាមរបស់លោកអេបិល ជាមនុស្សសុចរិត រហូតដល់ឈាមរបស់លោកសាការី ជាកូនរបស់លោកបារ៉ាគា ដែលអ្នករាល់គ្នាបានសម្លាប់នៅចន្លោះព្រះវិហារ និងកន្លែងថ្វាយតង្វាយ។ | |
Matt | KhmerNT | 23:36 | ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា សេចក្ដីទាំងអស់នេះនឹងធ្លាក់មកលើមនុស្សជំនាន់នេះ។ | |
Matt | KhmerNT | 23:37 | ឱក្រុងយេរូសាឡិម ក្រុងយេរូសាឡិមដែលបានសម្លាប់អ្នកនាំព្រះបន្ទូល និងបានគប់ដុំថ្មទៅលើពួកអ្នកដែលបានចាត់ឲ្យមកឯអ្នកអើយ! ខ្ញុំចង់ប្រមូលកូនចៅរបស់អ្នកប៉ុន្មានដងមកហើយ គឺដូចជាមេមាន់ប្រមូលកូនរបស់វាមកក្រុងនៅក្រោមស្លាប ប៉ុន្ដែអ្នកមិនចង់ទេ | |
Chapter 24
Matt | KhmerNT | 24:1 | កាលព្រះយេស៊ូកំពុងយាងចេញពីព្រះវិហារទៅ ពួកសិស្សរបស់ព្រះអង្គក៏ចូលមកជិតព្រះអង្គ ហើយបង្ហាញព្រះអង្គពីអគារព្រះវិហារ។ | |
Matt | KhmerNT | 24:2 | ព្រះអង្គមានបន្ទូលឆ្លើយទៅពួកគេថា៖ «តើអ្នករាល់គ្នាមិនឃើញរបស់ទាំងអស់នោះទេឬ? ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ថ្មដែលត្រួតលើគ្នានៅទីនេះនឹងត្រូវរើចោលគ្មានសល់ឡើយ»។ | |
Matt | KhmerNT | 24:3 | កាលព្រះអង្គអង្គុយនៅលើភ្នំដើមអូលីវ នោះពួកសិស្សបានចូលមកជិតព្រះអង្គដាច់ឡែកពីគេ ទូលសួរថា៖ «សូមប្រាប់យើងផង តើការទាំងនេះនឹងកើតឡើងនៅពេលណា? តើទីសំគាល់នៃការមកដល់របស់លោក និងគ្រាចុងបញ្ចប់មានអ្វីខ្លះ?» | |
Matt | KhmerNT | 24:4 | ព្រះយេស៊ូមានបន្ទូលឆ្លើយទៅពួកគេថា៖ «ចូរប្រយ័ត្ន កុំឲ្យអ្នកណាបោកបញ្ឆោតអ្នករាល់គ្នាបានឡើយ | |
Matt | KhmerNT | 24:5 | ដ្បិតមនុស្សជាច្រើននឹងមកក្នុងឈ្មោះខ្ញុំ ហើយថា ខ្ញុំនេះហើយជាព្រះគ្រិស្ដ ពួកគេនឹងបោកបញ្ឆោតមនុស្សជាច្រើន។ | |
Matt | KhmerNT | 24:6 | អ្នករាល់គ្នានឹងឮពីសង្គ្រាម និងដំណឹងអំពីសង្គ្រាម ប៉ុន្ដែចូរប្រយ័ត្ន កុំជ្រួលច្របល់អី ព្រោះការទាំងអស់នេះត្រូវតែកើតឡើង ប៉ុន្តែមិនទាន់ដល់ទីបញ្ចប់ទេ | |
Matt | KhmerNT | 24:7 | ដ្បិតជនជាតិមួយនឹងក្រោកឡើងទាស់នឹងជនជាតិមួយ ប្រទេសមួយទាស់នឹងប្រទេសមួយ ព្រមទាំងមានគ្រោះអត់ឃ្លាន និងការរញ្ជួយដីច្រើនកន្លែង | |
Matt | KhmerNT | 24:8 | ទាំងអស់នេះជាការចាប់ផ្តើមនៃទុក្ខវេទនាដ៏សម្បើមដូចស្ដ្រីហៀបនឹងសម្រាលកូន | |
Matt | KhmerNT | 24:9 | បន្ទាប់មក ពួកគេនឹងប្រគល់អ្នករាល់គ្នាទៅឲ្យមានសេចក្ដីវេទនា រួចពួកគេនឹងសម្លាប់អ្នករាល់គ្នា ហើយជនជាតិទាំងអស់នឹងស្អប់អ្នករាល់គ្នា ដោយព្រោះឈ្មោះខ្ញុំ | |
Matt | KhmerNT | 24:10 | នៅពេលនោះ មនុស្សជាច្រើននឹងជំពប់ដួល ពួកគេក្បត់គ្នាទៅវិញទៅមក ហើយស្អប់គ្នាទៅវិញទៅមក។ | |
Matt | KhmerNT | 24:11 | អ្នកនាំព្រះបន្ទូលក្លែងក្លាយជាច្រើននឹងក្រោកឡើង ហើយពួកគេនឹងបោកបញ្ឆោតមនុស្សជាច្រើន។ | |
Matt | KhmerNT | 24:12 | ព្រោះតែសេចក្ដីទុច្ចរិតកើនឡើង នោះសេចក្ដីស្រឡាញ់របស់មនុស្សជាច្រើននឹងរសាយទៅ | |
Matt | KhmerNT | 24:14 | ដំណឹងល្អអំពីនគរព្រះជាម្ចាស់នេះ នឹងត្រូវប្រកាសទូទាំងពិភពលោក ទុកជាទីបន្ទាល់មួយដល់ជនជាតិទាំងអស់ បន្ទាប់មកទៀត ទីបញ្ចប់ក៏មកដល់។ | |
Matt | KhmerNT | 24:15 | ដូច្នេះ នៅពេលអ្នករាល់គ្នាឃើញអំពើបំផ្លិចបំផ្លាញដ៏លាមក កើតឡើងនៅទីបរិសុទ្ធ ដូចដែលបានថ្លែងទុកតាមរយៈលោកដានីយ៉ែល ជាអ្នកនាំព្រះបន្ទូល។ នោះចូរឲ្យអ្នកអានយល់ចុះ។ | |
Matt | KhmerNT | 24:17 | ហើយកុំឲ្យអ្នកនៅលើដំបូលផ្ទះ ចុះមកក្រោមយករបស់របរពីក្នុងផ្ទះរបស់គាត់ឲ្យសោះ។ | |
Matt | KhmerNT | 24:19 | នៅគ្រានោះ ពួកស្ដ្រីមានផ្ទៃពោះ និងពួកស្ដ្រីកំពុងបំបៅកូននឹងវេទនាណាស់។ | |
Matt | KhmerNT | 24:20 | ដូច្នេះ ចូរអធិស្ឋាន ដើម្បីកុំឲ្យការរត់គេចរបស់អ្នករាល់គ្នាកើតឡើងនៅរដូវរងា ឬថ្ងៃសប្ប័ទឡើយ | |
Matt | KhmerNT | 24:21 | ពីព្រោះនៅពេលនោះ នឹងមានទុក្ខវេទនាដ៏សម្បើម គឺមិនដែលមានទុក្ខវេទនាបែបនេះឡើយ ចាប់តាំងពីដើមកំណើតពិភពលោក រហូតមកដល់ពេលនេះ ហើយក៏នឹងមិនកើតឡើងទៀតដែរ | |
Matt | KhmerNT | 24:22 | ហើយដរាបណាព្រះអម្ចាស់មិនបង្រួញថ្ងៃទាំងនោះទេ នោះគ្មានមនុស្សណាម្នាក់បានទទួលសេចក្ដីសង្គ្រោះឡើយ ប៉ុន្ដែព្រះអង្គបង្រួញថ្ងៃទាំងនោះសម្រាប់អស់អ្នកដែលព្រះអង្គបានជ្រើសរើស | |
Matt | KhmerNT | 24:23 | នៅពេលនោះ ប្រសិនបើមាននរណាម្នាក់ប្រាប់អ្នករាល់គ្នាថា មើល៍នែ ព្រះគ្រិស្ដនៅទីនេះ ឬនៅទីនោះ ចូរកុំជឿឲ្យសោះ | |
Matt | KhmerNT | 24:24 | ព្រោះពួកមនុស្សដែលក្លែងជាព្រះគ្រិស្ដ និងពួកអ្នកនាំព្រះបន្ទូលក្លែងក្លាយជាច្រើននឹងក្រោកឡើង ហើយគេនឹងសំដែងទីសំគាល់ដ៏អស្ចារ្យ និងការអស្ចារ្យ ដើម្បីបោកបញ្ឆោត សូម្បីអស់អ្នកដែលត្រូវបានជ្រើសរើស ប្រសិនបើអាចធ្វើបាននោះ។ | |
Matt | KhmerNT | 24:26 | ដូច្នេះ បើគេប្រាប់អ្នករាល់គ្នាថា ព្រះអង្គនៅទីរហោឋាន នោះកុំចេញទៅឲ្យសោះ ឬថា មើល៍ ព្រះអង្គនៅក្នុងបន្ទប់ នោះកុំជឿឲ្យសោះ | |
Matt | KhmerNT | 24:27 | ដ្បិតកូនមនុស្សនឹងមកដូចជាផ្លេកបន្ទោរជះពន្លឺពីទិសខាងកើតដល់ទិសខាងលិច | |
Matt | KhmerNT | 24:29 | ប៉ុន្ដែនៅក្រោយគ្រាទុក្ខវេទនាទាំងនោះភ្លាម ដួងអាទិត្យនឹងអាប់រស្មី ហើយលោកខែនឹងមិនបញ្ចេញពន្លឺទៀតទេ ឯផ្កាយទាំងឡាយនឹងធ្លាក់ចុះពីលើមេឃ ហើយអំណាចនៅស្ថានសួគ៌នឹងរង្គោះរង្គើ។ | |
Matt | KhmerNT | 24:30 | នៅពេលនោះ ទីសំគាល់របស់កូនមនុស្សនឹងលេចមកនៅលើមេឃ ឯកុលសម្ព័ន្ធទាំងអស់នៅលើផែនដីនឹងកាន់ទុក្ខ ហើយពួកគេនឹងឃើញកូនមនុស្សមក នៅលើពពកនាអាកាសប្រកបដោយអំណាច និងសិរីរុងរឿងដ៏អស្ចារ្យ។ | |
Matt | KhmerNT | 24:31 | លោកនឹងចាត់ពួកទេវតារបស់លោក ដោយសំឡេងត្រែលាន់រំពង ហើយពួកទេវតានឹងប្រមូលអស់អ្នក ដែលលោកបានជ្រើសរើសទាំងបួនទិស គឺពីជើងមេឃម្ខាងរហូតដល់ជើងមេឃម្ខាងទៀត។ | |
Matt | KhmerNT | 24:32 | ចូររៀនពីរឿងប្រៀបប្រដូចអំពីដើមល្វាចុះ កាលណាមែកវាទន់ ហើយស្លឹកវាលាស់ឡើង នោះអ្នករាល់គ្នាដឹងថារដូវក្ដៅជិតមកដល់ហើយ | |
Matt | KhmerNT | 24:33 | ដូច្នេះ កាលណាអ្នករាល់គ្នាឃើញហេតុការណ៍ទាំងអស់នេះកើតឡើង នោះអ្នករាល់គ្នាដឹងថា ពេលវេលាកាន់តែកៀកបំផុតហើយ។ | |
Matt | KhmerNT | 24:34 | ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មនុស្សជំនាន់នេះនឹងមិនស្លាប់អស់ឡើយ លុះត្រាតែហេតុការណ៍ទាំងអស់នេះកើតឡើងសិន។ | |
Matt | KhmerNT | 24:35 | ផ្ទៃមេឃ និងផែនដីនឹងរលាយបាត់ទៅ ប៉ុន្ដែពាក្យរបស់ខ្ញុំនឹងមិនរលាយបាត់សោះឡើយ។ | |
Matt | KhmerNT | 24:36 | ឯពេលវេលា និងថ្ងៃកំណត់ ក្រៅពីព្រះវរបិតាតែមួយអង្គគត់ គ្មានអ្នកណាម្នាក់ដឹងឡើយ សូម្បីតែពួកទេវតានៅស្ថានសួគ៌ ឬព្រះរាជបុត្រា | |
Matt | KhmerNT | 24:37 | ដ្បិតនៅសម័យលោកណូអេមានកើតឡើងជាយ៉ាងណា កូនមនុស្សនឹងមកជាយ៉ាងនោះដែរ។ | |
Matt | KhmerNT | 24:38 | សម័យនោះ មុនមានទឹកជំនន់ ពួកគេស៊ីផឹក និងរៀបការជាប្ដីប្រពន្ធរហូតដល់ថ្ងៃលោកណូអេចូលក្នុងទូកធំ | |
Matt | KhmerNT | 24:39 | គឺពួកគេមិនបានដឹងទាល់តែសោះ រហូតដល់ទឹកជំនន់មកដល់ ក៏ហូរនាំអ្វីៗទាំងអស់ទៅ ឯការមកដល់របស់កូនមនុស្សក៏នឹងកើតឡើងជាយ៉ាងនោះដែរ។ | |
Matt | KhmerNT | 24:40 | នៅពេលនោះ បុរសពីរនាក់នៅស្រែចម្ការ ម្នាក់នឹងត្រូវដកយកទៅ ហើយម្នាក់ទៀតនឹងត្រូវទុកនៅទីនោះ | |
Matt | KhmerNT | 24:41 | ឯស្ដ្រីពីរនាក់កំពុងកិនស្រូវ ម្នាក់នឹងត្រូវដកយកទៅ ហើយម្នាក់ទៀតនឹងត្រូវទុកនៅទីនោះ។ | |
Matt | KhmerNT | 24:42 | ដូច្នេះ ចូរប្រុងស្មារតី ព្រោះអ្នករាល់គ្នាមិនដឹងថា ព្រះអម្ចាស់របស់អ្នករាល់គ្នានឹងមកនៅថ្ងៃណាទេ | |
Matt | KhmerNT | 24:43 | ចូរអ្នករាល់គ្នាដឹងការនេះចុះថា បើម្ចាស់ផ្ទះដឹងថា ចោរនឹងមកនៅពេលណាមួយ នោះគាត់មុខជាមិនដេកទេ ហើយមិនបណ្តោយឲ្យវាគាស់ផ្ទះរបស់គាត់បានឡើយ | |
Matt | KhmerNT | 24:44 | ហេតុនេះហើយ ចូរអ្នករាល់គ្នាប្រុងប្រៀបដូច្នេះដែរ ព្រោះអ្នករាល់គ្នាស្មានមិនត្រូវទេថា កូនមនុស្សមកនៅពេលណា។ | |
Matt | KhmerNT | 24:45 | ដូច្នេះ តើអ្នកណាជាបាវបម្រើដ៏ស្មោះត្រង់ ហើយឆ្លាត ដែលចៅហ្វាយបានតែងតាំងឲ្យមើលខុសត្រូវលើបាវបម្រើនៅក្នុងផ្ទះ ដើម្បីចែកអាហារឲ្យពួកគេតាមពេលវេលា? | |
Matt | KhmerNT | 24:47 | ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គាត់នឹងតែងតាំងអ្នកនោះឲ្យមើលខុសត្រូវលើទ្រព្យសម្បត្ដិរបស់គាត់ទាំងអស់ | |
Matt | KhmerNT | 24:48 | ប៉ុន្ដែប្រសិនបើបាវបម្រើនោះអាក្រក់វិញ នោះវាគិតក្នុងចិត្ដថា ចៅហ្វាយរបស់អញក្រមកណាស់ | |
Matt | KhmerNT | 24:49 | នោះវាក៏ចាប់ផ្ដើមវាយបាវបម្រើឯទៀតៗជាគូកនរបស់វា ព្រមទាំងស៊ីផឹកជាមួយពួកអ្នកប្រមឹក | |
Matt | KhmerNT | 24:50 | ហើយចៅហ្វាយរបស់វានឹងមកវិញនៅថ្ងៃដែលវាស្មានមិនដល់ និងនៅម៉ោងដែលវាមិនដឹងទាល់តែសោះ | |
Chapter 25
Matt | KhmerNT | 25:1 | ដូច្នេះ នគរស្ថានសួគ៌ប្រៀបដូចជាស្ដ្រីព្រហ្មចារីដប់នាក់ ដែលយកចង្កៀងរបស់ពួកគេចេញទៅទទួលកូនកំលោះ។ | |
Matt | KhmerNT | 25:3 | ពួកស្ដ្រីល្ងង់បានយកចង្កៀងរបស់ពួកគេទៅ ប៉ុន្ដែមិនបានយកប្រេងទៅជាមួយពួកគេទេ | |
Matt | KhmerNT | 25:4 | ផ្ទុយទៅវិញ ពួកស្ដ្រីឆ្លាតបានយកប្រេងនៅក្នុងដបទៅជាមួយចង្កៀងរបស់ពួកគេដែរ។ | |
Matt | KhmerNT | 25:6 | លុះដល់ពាក់កណ្ដាលអធ្រាត្រ ក៏មានសម្រែកមួយថា មើល៍ កូនកំលោះមកហើយ ចូរចេញទៅទទួលគាត់ចុះ | |
Matt | KhmerNT | 25:8 | ពួកស្ដ្រីល្ងង់បាននិយាយទៅពួកស្ដ្រីឆ្លាតថា សូមរំលែកប្រេងរបស់អ្នករាល់គ្នាឲ្យយើងផង ព្រោះចង្កៀងរបស់យើងចង់រលត់ហើយ | |
Matt | KhmerNT | 25:9 | ប៉ុន្ដែពួកស្ដ្រីឆ្លាតបានតបវិញថា ប្រេងប្រាកដជាមិនគ្រប់គ្រាន់សម្រាប់ពួកយើង និងអ្នករាល់គ្នាទេ ដូច្នេះ ចូរពួកនាងទៅឯអ្នកលក់ ហើយទិញប្រេងសម្រាប់ខ្លួនឯងចុះ។ | |
Matt | KhmerNT | 25:10 | ពេលពួកស្ដ្រីល្ងង់ចេញទៅទិញប្រេង នោះកូនកំលោះក៏បានមកដល់ ហើយពួកស្ដ្រីឆ្លាតដែលបានរៀបចំរួចហើយ ក៏ចូលទៅក្នុងពិធីមង្គលការជាមួយកូនកំលោះ រួចគេក៏បិទទ្វារ។ | |
Matt | KhmerNT | 25:11 | ក្រោយមក ពួកស្ដ្រីល្ងង់ក៏មកដល់ដែរ និងបាននិយាយថា លោកម្ចាស់! លោកម្ចាស់អើយ! សូមបើកទ្វារឲ្យយើងផង | |
Matt | KhmerNT | 25:12 | ប៉ុន្ដែគាត់តបទៅវិញថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ខ្ញុំមិនស្គាល់អ្នករាល់គ្នាទេ។ | |
Matt | KhmerNT | 25:13 | ដូច្នេះ ចូរអ្នករាល់គ្នាប្រុងស្មារតី ដ្បិតអ្នករាល់គ្នាមិនដឹងថាថ្ងៃណា ឬម៉ោងណាទេ។ | |
Matt | KhmerNT | 25:14 | ព្រោះការនេះប្រៀបដូចជាបុរសម្នាក់ ដែលត្រូវធ្វើដំណើរ និងបានហៅពួកបាវបម្រើរបស់ខ្លួនមក ហើយប្រគល់ទ្រព្យសម្បត្ដិរបស់គាត់ឲ្យពួកគេ។ | |
Matt | KhmerNT | 25:15 | គាត់បានឲ្យបាវបម្រើម្នាក់ៗទៅតាមសមត្ថភាពផ្ទាល់ខ្លួនរបស់គេ គឺម្នាក់ប្រាំឋាឡាន់ ម្នាក់ពីរឋាឡាន់ និងម្នាក់ទៀតមួយឋាឡាន់ រួចគាត់ក៏ចេញដំណើរទៅ | |
Matt | KhmerNT | 25:16 | ម្នាក់ដែលបានទទួលប្រាំឋាឡាន់ ក៏យកលុយទាំងនោះចេញទៅធ្វើការរកស៊ីភ្លាម ហើយក៏បានចំណេញប្រាំឋាឡាន់ទៀត | |
Matt | KhmerNT | 25:17 | ឯម្នាក់ដែលបានទទួលពីរឋាឡាន់ក៏ធ្វើដូច្នោះដែរ គឺបានចំណេញពីរឋាឡាន់ទៀត | |
Matt | KhmerNT | 25:18 | ផ្ទុយទៅវិញ ម្នាក់ដែលបានទទួលមួយឋាឡាន់បានយកលុយម្ចាស់របស់គាត់ទៅជីកដីកប់ទុក | |
Matt | KhmerNT | 25:19 | លុះអស់រយៈពេលជាយូរក្រោយមក ម្ចាស់របស់បាវបម្រើទាំងនោះក៏ត្រលប់មកវិញ និងបានទូទាត់បញ្ជីជាមួយពួកគេ | |
Matt | KhmerNT | 25:20 | ម្នាក់ដែលបានទទួលប្រាំឋាឡាន់ បាននាំយកប្រាំឋាឡាន់ទៀត ចូលមកជិតប្រាប់ថា លោកម្ចាស់អើយ! ប្រាំឋាឡាន់ដែលលោកម្ចាស់បានឲ្យខ្ញុំ សូមមើល ខ្ញុំបានចំណេញប្រាំឋាឡាន់ទៀត | |
Matt | KhmerNT | 25:21 | ម្ចាស់ក៏និយាយទៅគាត់ថា ប្រសើរណាស់ បាវបម្រើល្អ និងស្មោះត្រង់អើយ! អ្នកបានស្មោះត្រង់លើទ្រព្យសម្បត្តិបន្តិចបន្តួច ខ្ញុំនឹងតែងតាំងអ្នកឲ្យគ្រប់គ្រងលើទ្រព្យសម្បត្តិជាច្រើន ចូរអ្នកចូលរួមមានអំណរជាមួយម្ចាស់របស់អ្នកចុះ | |
Matt | KhmerNT | 25:22 | ឯម្នាក់ដែលបានទទួលពីរឋាឡាន់ក៏ចូលមកជិតដែរ ប្រាប់ថា លោកម្ចាស់អើយ! ពីរឋាឡាន់ដែលលោកម្ចាស់បានឲ្យខ្ញុំ សូមមើល ខ្ញុំបានចំណេញពីរឋាឡាន់ទៀត | |
Matt | KhmerNT | 25:23 | ម្ចាស់ក៏និយាយទៅគាត់ថា ប្រសើរណាស់ បាវបម្រើល្អ និងស្មោះត្រង់អើយ! អ្នកបានស្មោះត្រង់លើទ្រព្យសម្បត្តិបន្តិចបន្តួច ខ្ញុំនឹងតែងតាំងអ្នកឲ្យគ្រប់គ្រងលើទ្រព្យសម្បត្តិជាច្រើន ចូរអ្នកចូលរួមមានអំណរជាមួយម្ចាស់របស់អ្នកចុះ | |
Matt | KhmerNT | 25:24 | ម្នាក់ដែលបានទទួលមួយឋាឡាន់បានចូលមកជិតដែរ ប្រាប់ថា លោកម្ចាស់អើយ! ខ្ញុំដឹងថា លោកជាមនុស្សតឹងតែង គឺលោកច្រូតពីកន្លែងដែលលោកមិនបានព្រោះ និងប្រមូលពីកន្លែងដែលលោកមិនបានពង្រាយ | |
Matt | KhmerNT | 25:25 | ដូច្នេះខ្ញុំខ្លាច ខ្ញុំក៏យកលុយមួយឋាឡាន់របស់លោកនោះទៅកប់ទុកក្នុងដី នេះនែ៎ សូមលោកយករបស់លោកវិញចុះ។ | |
Matt | KhmerNT | 25:26 | ម្ចាស់របស់គាត់តបទៅគាត់វិញថា បាវបម្រើអាក្រក់ និងខ្ចិលអើយ! ឯងក៏ដឹងដែរថា ខ្ញុំច្រូតពីកន្លែងដែលមិនបានសាបព្រោះ ហើយប្រមូលពីកន្លែងដែលខ្ញុំមិនបានពង្រាយ។ | |
Matt | KhmerNT | 25:27 | បើដូច្នោះ ម្ដេចក៏ឯងមិនយកលុយរបស់ខ្ញុំទៅចងការ ហើយពេលខ្ញុំមកវិញ ខ្ញុំនឹងទទួលបានលុយរបស់ខ្ញុំ ព្រមទាំងការប្រាក់ផង | |
Matt | KhmerNT | 25:29 | ដ្បិតអស់អ្នកដែលមាននឹងបន្ថែមឲ្យ ហើយអ្នកនោះនឹងមានជាបរិបូរ ប៉ុន្ដែអ្នកណាដែលគ្មាននឹងត្រូវដកយកវិញ សូម្បីតែអ្វីដែលអ្នកនោះមានផង | |
Matt | KhmerNT | 25:30 | រួចចូរបោះបាវបម្រើចោលម្សៀតនេះ ទៅក្នុងសេចក្ដីងងឹតនៅខាងក្រៅទៅ ហើយនៅទីនោះមានការទ្រហោយំ និងការសង្កៀតធ្មេញ។ | |
Matt | KhmerNT | 25:31 | ពេលកូនមនុស្សមកនៅក្នុងសិរីរុងរឿងរបស់លោកជាមួយនឹងពួកទេវតាទាំងអស់ នោះលោកនឹងអង្គុយលើបល្ល័ង្កនៃសិរីរុងរឿងរបស់លោក | |
Matt | KhmerNT | 25:32 | ហើយជនជាតិទាំងអស់នឹងត្រូវបានប្រមូលមកនៅចំពោះមុខលោក រួចលោកនឹងញែកពួកគេចេញពីគ្នា ប្រៀបដូចជាអ្នកគង្វាលញែកចៀមចេញពីពពែ | |
Matt | KhmerNT | 25:34 | នៅពេលនោះ ស្ដេចនឹងមានបន្ទូលទៅពួកអ្នកនៅខាងស្ដាំថា អស់អ្នកដែលព្រះវរបិតារបស់ខ្ញុំបានប្រទានពរ ចូរមកទទួលយកនគរដែលបានរៀបចំសម្រាប់អ្នករាល់គ្នា តាំងពីដើមកំណើតពិភពលោកទុកជាមរតកចុះ | |
Matt | KhmerNT | 25:35 | ព្រោះកាលខ្ញុំឃ្លាន អ្នករាល់គ្នាឲ្យខ្ញុំបរិភោគ កាលខ្ញុំស្រេក អ្នករាល់គ្នាឲ្យខ្ញុំផឹក ហើយកាលខ្ញុំជាអ្នកក្រៅ អ្នករាល់គ្នាបានស្វាគមន៍ខ្ញុំ | |
Matt | KhmerNT | 25:36 | កាលខ្ញុំនៅអាក្រាត អ្នករាល់គ្នាបានស្លៀកពាក់ឲ្យខ្ញុំ កាលខ្ញុំឈឺ អ្នករាល់គ្នាបានមកសួរសុខទុក្ខខ្ញុំ ហើយកាលខ្ញុំជាប់គុក អ្នករាល់គ្នាបានមកជួបខ្ញុំ | |
Matt | KhmerNT | 25:37 | ពួកអ្នកសុចរិតនឹងទូលតបវិញថា ព្រះអម្ចាស់អើយ! តើយើងខ្ញុំបានឲ្យព្រះអង្គបរិភោគ កាលយើងខ្ញុំបានឃើញព្រះអង្គឃ្លាន ឬបានឲ្យព្រះអង្គផឹក កាលយើងខ្ញុំបានឃើញព្រះអង្គស្រេកពីកាលណា? | |
Matt | KhmerNT | 25:38 | តើយើងខ្ញុំបានស្វាគមន៍ព្រះអង្គ កាលយើងខ្ញុំបានឃើញព្រះអង្គជាអ្នកក្រៅ ឬបានស្លៀកពាក់ឲ្យព្រះអង្គ កាលព្រះអង្គនៅអាក្រាតពីកាលណា? | |
Matt | KhmerNT | 25:39 | តើយើងខ្ញុំបានមកជួបព្រះអង្គ កាលយើងខ្ញុំបានឃើញព្រះអង្គឈឺ ឬជាប់គុកពីកាលណា? | |
Matt | KhmerNT | 25:40 | ស្ដេចនឹងមានបន្ទូលទៅពួកគេថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ការដែលអ្នករាល់គ្នាបានធ្វើដូច្នេះ សម្រាប់បងប្អូនរបស់ខ្ញុំម្នាក់ក្នុងចំណោមអ្នកតូចតាចទាំងនេះ នោះបានធ្វើសម្រាប់ខ្ញុំហើយ។ | |
Matt | KhmerNT | 25:41 | ព្រះអង្គនឹងមានបន្ទូលទៅពួកអ្នកនៅខាងឆ្វេងដែរថា អស់អ្នកត្រូវបណ្ដាសា ចូរចេញពីខ្ញុំ ហើយធ្លាក់ទៅក្នុងភ្លើង ដែលឆេះអស់កល្បជានិច្ច ដែលបានរៀបចំសម្រាប់អារក្សសាតាំង និងពួកទេវតារបស់វាចុះ | |
Matt | KhmerNT | 25:42 | ព្រោះកាលខ្ញុំឃ្លាន អ្នករាល់គ្នាមិនបានឲ្យខ្ញុំបរិភោគ ហើយកាលខ្ញុំស្រេក អ្នករាល់គ្នាមិនបានឲ្យខ្ញុំផឹក | |
Matt | KhmerNT | 25:43 | កាលខ្ញុំជាអ្នកក្រៅ អ្នករាល់គ្នាមិនបានស្វាគមន៍ខ្ញុំ កាលខ្ញុំនៅអាក្រាត អ្នករាល់គ្នាមិនបានស្លៀកពាក់ឲ្យខ្ញុំ ហើយកាលខ្ញុំឈឺ និងជាប់គុក អ្នករាល់គ្នាមិនបានមកសួរសុខទុក្ខខ្ញុំទេ | |
Matt | KhmerNT | 25:44 | ពេលនោះ ពួកគេនឹងទូលតបដែរថា ព្រះអម្ចាស់អើយ! តើកាលយើងខ្ញុំឃើញព្រះអង្គឃ្លាន ឬស្រេក ជាអ្នកក្រៅ ឬនៅអាក្រាត ឈឺ ឬជាប់គុកនោះ យើងខ្ញុំមិនបានបម្រើព្រះអង្គពីកាលណា? | |
Matt | KhmerNT | 25:45 | ព្រះអង្គនឹងមានបន្ទូលទៅពួកគេថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ការដែលអ្នករាល់គ្នាមិនបានធ្វើដូច្នេះសម្រាប់អ្នកណាម្នាក់ក្នុងចំណោមអ្នកតូចតាចទាំងនេះ នោះក៏មិនបានធ្វើសម្រាប់ខ្ញុំដែរ | |
Chapter 26
Matt | KhmerNT | 26:1 | កាលព្រះយេស៊ូបានបញ្ចប់ព្រះបន្ទូលទាំងអស់នេះហើយ ព្រះអង្គក៏មានបន្ទូលទៅពួកសិស្សរបស់ព្រះអង្គថា៖ | |
Matt | KhmerNT | 26:2 | «អ្នករាល់គ្នាដឹងថា ពីរថ្ងៃទៀតដល់ថ្ងៃបុណ្យរំលងហើយ ឯកូនមនុស្សវិញ ក៏ត្រូវគេបញ្ជូនឲ្យទៅជាប់ឆ្កាងដែរ»។ | |
Matt | KhmerNT | 26:3 | នៅពេលនោះ ពួកសម្ដេចសង្ឃ និងពួកចាស់ទុំរបស់ប្រជាជនបានប្រមូលផ្ដុំគ្នានៅក្នុងផ្ទះរបស់សម្ដេចសង្ឃម្នាក់ឈ្មោះកៃផា | |
Matt | KhmerNT | 26:5 | ប៉ុន្ដែពួកគេនិយាយថា៖ «កុំធ្វើនៅក្នុងពេលបុណ្យអី ក្រែងលោកើតមានចលាចលក្នុងចំណោមប្រជាជន»។ | |
Matt | KhmerNT | 26:6 | ពេលព្រះយេស៊ូកំពុងគង់នៅក្នុងផ្ទះរបស់លោកស៊ីម៉ូន ជាមនុស្សឃ្លង់នៅក្រុងបេថានី | |
Matt | KhmerNT | 26:7 | នោះស្ដ្រីម្នាក់បានចូលមកជិតព្រះអង្គ ដោយមានកាន់ប្រេងក្រអូបមួយដបដ៏មានតម្លៃបំផុតផង។ នាងក៏ចាក់ប្រេងក្រអូបនោះលើព្រះសិររបស់ព្រះអង្គ ពេលព្រះអង្គកំពុងអង្គុយនៅតុអាហារ។ | |
Matt | KhmerNT | 26:10 | កាលព្រះយេស៊ូជ្រាបហើយ ក៏មានបន្ទូលទៅពួកគេថា៖ «ហេតុអ្វីអ្នករាល់គ្នាបង្ករឿងនឹងស្ដ្រីនេះដូច្នេះ? គឺនាងបានធ្វើកិច្ចការដ៏ប្រសើរដល់ខ្ញុំ។ | |
Matt | KhmerNT | 26:11 | ដ្បិតអ្នកក្រតែងនៅជាមួយអ្នករាល់គ្នាជានិច្ច ឯខ្ញុំវិញ មិននៅជាមួយអ្នករាល់គ្នារហូតទេ | |
Matt | KhmerNT | 26:12 | ប៉ុន្ដែស្ដ្រីនេះបានចាក់ប្រេងក្រអូបនេះលើខ្លួនខ្ញុំ ដើម្បីរៀបចំបញ្ចុះសពរបស់ខ្ញុំ | |
Matt | KhmerNT | 26:13 | ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នៅក្នុងពិភពលោកទាំងមូល នៅទីណាក៏ដោយដែលគេប្រកាសដំណឹងល្អ គេក៏និយាយអំពីអ្វីដែលស្ដ្រីម្នាក់នេះបានធ្វើដែរ ដើម្បីជាការរំលឹកដល់នាង»។ | |
Matt | KhmerNT | 26:14 | នៅពេលនោះ សាវកម្នាក់ក្នុងចំណោមសាវកទាំងដប់ពីរ ឈ្មោះ យូដាសអ៊ីស្ការីយ៉ុត បានទៅជួបពួកសម្ដេចសង្ឃ | |
Matt | KhmerNT | 26:15 | ប្រាប់ថា៖ «ខ្ញុំនឹងប្រគល់គាត់ឲ្យពួកលោក តើពួកលោកនឹងឲ្យអ្វីខ្ញុំ?» ពួកគេក៏ឲ្យគាត់សាមសិបកាក់ប្រាក់។ | |
Matt | KhmerNT | 26:17 | នៅថ្ងៃទីមួយនៃថ្ងៃបុណ្យនំបុ័ងឥតមេ ពួកសិស្សបានចូលមកជិតព្រះយេស៊ូ ទូលសួរថា៖ «តើលោកចង់ឲ្យយើងរៀបចំឲ្យលោកបរិភោគក្នុងពិធីបុណ្យរំលងនៅទីណា?» | |
Matt | KhmerNT | 26:18 | ព្រះអង្គមានបន្ទូលថា៖ «ចូរទៅឯបុរសម្នាក់នៅក្នុងក្រុង ហើយប្រាប់គាត់ថា លោកគ្រូនិយាយថា ពេលកំណត់របស់ខ្ញុំជិតដល់ហើយ ខ្ញុំនឹងធ្វើបុណ្យរំលងជាមួយពួកសិស្សរបស់ខ្ញុំនៅកន្លែងអ្នក»។ | |
Matt | KhmerNT | 26:19 | ពួកសិស្សក៏ធ្វើដូចដែលព្រះយេស៊ូបានបង្គាប់ ហើយពួកគេក៏រៀបចំពិធីបុណ្យរំលង។ | |
Matt | KhmerNT | 26:21 | ហើយពេលពួកគេកំពុងបរិភោគ ព្រះអង្គមានបន្ទូលថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ក្នុងចំណោមអ្នករាល់គ្នា មានម្នាក់នឹងក្បត់ខ្ញុំ»។ | |
Matt | KhmerNT | 26:22 | ពួកសិស្សកើតទុក្ខយ៉ាងខ្លាំង ហើយចាប់ផ្ដើមទូលសួរព្រះអង្គម្នាក់ម្ដងៗថា៖ «ព្រះអម្ចាស់អើយ! មិនមែនខ្ញុំទេ មែនទេ?» | |
Matt | KhmerNT | 26:23 | ប៉ុន្ដែព្រះអង្គមានបន្ទូលឆ្លើយទៅពួកគេថា៖ «គឺអ្នកដែលយកដៃជ្រលក់ក្នុងចានជាមួយខ្ញុំ អ្នកនោះហើយនឹងក្បត់ខ្ញុំ | |
Matt | KhmerNT | 26:24 | ដ្បិតកូនមនុស្សត្រូវទៅដូចដែលមានចែងអំពីលោកមែន ប៉ុន្ដែវេទនាដល់អ្នកដែលក្បត់កូនមនុស្ស ហើយជាការប្រសើរជាង បើអ្នកនោះមិនបានកើតមកទេ» | |
Matt | KhmerNT | 26:25 | នោះយូដាស ជាអ្នកក្បត់ព្រះអង្គ បានទូលតបថា៖ «លោកគ្រូ មិនមែនខ្ញុំទេ មែនទេ?» ព្រះអង្គក៏មានបន្ទូលទៅគាត់ថា៖ «អ្នកនិយាយត្រូវហើយ»។ | |
Matt | KhmerNT | 26:26 | កាលពួកគេកំពុងបរិភោគ នោះព្រះយេស៊ូបានយកនំប៉័ងមកឲ្យពរ ហើយកាច់ចែកឲ្យពួកសិស្សទាំងមានបន្ទូលថា៖ «ចូរទទួល ហើយបរិភោគចុះ នេះជារូបកាយរបស់ខ្ញុំ» | |
Matt | KhmerNT | 26:27 | បន្ទាប់មក ព្រះអង្គយកពែងមកអរព្រះគុណ ហើយឲ្យពែងនោះដល់ពួកគេ ទាំងមានបន្ទូលថា៖ «ចូរអ្នកទាំងអស់គ្នាផឹកពីពែងនេះចុះ | |
Matt | KhmerNT | 26:28 | ដ្បិតនេះជាឈាមរបស់ខ្ញុំ គឺជាឈាមនៃកិច្ចព្រមព្រៀងដែលបានបង្ហូរ ដើម្បីលើកលែងទោសបាបដល់មនុស្សជាច្រើន។ | |
Matt | KhmerNT | 26:29 | ខ្ញុំប្រាប់អ្នករាល់គ្នាថា ចាប់ពីពេលនេះតទៅ ខ្ញុំនឹងមិនផឹកពីផលទំពាំងបាយជូរទៀតទេ រហូតដល់ថ្ងៃដែលខ្ញុំនឹងផឹកវាជាថ្មីជាមួយអ្នករាល់គ្នា នៅក្នុងនគរព្រះវរបិតារបស់ខ្ញុំ»។ | |
Matt | KhmerNT | 26:31 | ក្រោយមក ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «យប់នេះ ដោយព្រោះខ្ញុំ អ្នកទាំងអស់គ្នានឹងជំពប់ដួល ដ្បិតមានសេចក្ដីចែងទុកមកថា យើងនឹងវាយអ្នកគង្វាល ហើយហ្វូងចៀមនឹងខ្ចាត់ខ្ចាយទៅ | |
Matt | KhmerNT | 26:32 | ប៉ុន្ដែបន្ទាប់ពីខ្ញុំរស់ឡើងវិញ ខ្ញុំនឹងទៅស្រុកកាលីឡេមុនអ្នករាល់គ្នា»។ | |
Matt | KhmerNT | 26:33 | លោកពេត្រុសទូលទៅព្រះអង្គថា៖ «ទោះជាមនុស្សគ្រប់គ្នាជំពប់ដួលក៏ដោយ ក៏ខ្ញុំមិនជំពប់ដួលឡើយ» | |
Matt | KhmerNT | 26:34 | ព្រះយេស៊ូក៏មានបន្ទូលទៅគាត់ថា៖ «ខ្ញុំប្រាប់អ្នកជាប្រាកដថា នៅយប់នេះ មុនមាន់រងាវ អ្នកនឹងបដិសេធបីដងថាមិនស្គាល់ខ្ញុំ» | |
Matt | KhmerNT | 26:35 | នោះលោកពេត្រុសទូលទៅព្រះអង្គវិញថា៖ «ទោះបីខ្ញុំត្រូវស្លាប់ជាមួយលោកក៏ដោយ ក៏ខ្ញុំមិនបដិសេធលោកជាដាច់ខាត»។ ពួកសិស្សទាំងអស់គ្នាក៏និយាយដូច្នោះដែរ។ | |
Matt | KhmerNT | 26:36 | ក្រោយមក ព្រះយេស៊ូជាមួយពួកសិស្សបានមកដល់កន្លែងមួយដែលមានឈ្មោះថា សួនគែតសេម៉ានី ព្រះអង្គក៏មានបន្ទូលទៅពួកគេថា៖ «ចូរអង្គុយនៅទីនេះចុះ នៅពេលខ្ញុំទៅអធិស្ឋាននៅទីនោះ»។ | |
Matt | KhmerNT | 26:37 | ព្រះអង្គយកលោកពេត្រុស និងកូនប្រុសទាំងពីរនាក់របស់លោកសេបេដេទៅជាមួយ ហើយព្រះអង្គចាប់ផ្ដើមមានទុក្ខព្រួយ និងពិបាកចិត្ដយ៉ាងខ្លាំង។ | |
Matt | KhmerNT | 26:38 | ព្រះអង្គមានបន្ទូលទៅអ្នកទាំងបីនោះថា៖ «ខ្ញុំព្រួយចិត្តខ្លាំងណាស់ ស្ទើរស្លាប់ទៅហើយ ចូរនៅទីនេះជាមួយខ្ញុំ ហើយប្រុងស្មារតីឡើង»។ | |
Matt | KhmerNT | 26:39 | កាលយាងទៅមុខបានបន្ដិច ព្រះអង្គក៏ក្រាបផ្កាប់មុខចុះ ហើយអធិស្ឋានថា៖ «ឱព្រះវរបិតារបស់ខ្ញុំអើយ! ប្រសិនបើអាច សូមឲ្យពែងនេះរំលងផុតពីខ្ញុំទៅ ប៉ុន្ដែកុំតាមបំណងរបស់ខ្ញុំឡើយ គឺតាមបំណងរបស់ព្រះអង្គវិញ» | |
Matt | KhmerNT | 26:40 | រួចព្រះអង្គយាងមកឯពួកសិស្សវិញ ក៏ឃើញពួកគេដេកលក់អស់ នោះព្រះអង្គមានបន្ទូលទៅលោកពេត្រុសថា៖ «តើពួកអ្នកទ្រាំនៅជាមួយខ្ញុំដោយមិនដេកតែមួយម៉ោងមិនបានទេឬ? | |
Matt | KhmerNT | 26:41 | ចូរប្រុងស្មារតីឡើង ហើយអធិស្ឋានចុះ ដើម្បីកុំឲ្យធ្លាក់ក្នុងសេចក្ដីល្បួង ដ្បិតវិញ្ញាណប្រុងប្រៀបជាស្រេចមែន ប៉ុន្ដែរូបកាយខ្សោយទេ»។ | |
Matt | KhmerNT | 26:42 | ព្រះអង្គក៏យាងទៅម្ដងទៀត ហើយអធិស្ឋានជាលើកទីពីរថា៖ «ឱព្រះវរបិតារបស់ខ្ញុំអើយ! ប្រសិនបើខ្ញុំត្រូវតែផឹកពីពែងនេះដោយចៀសពុំរួចមែន សូមឲ្យសម្រេចតាមបំណងព្រះអង្គចុះ» | |
Matt | KhmerNT | 26:43 | ពេលព្រះអង្គយាងមកវិញ ក៏ឃើញពួកគេដេកលក់ទៀត ព្រោះពួកគេបើកភ្នែកមិនរួច | |
Matt | KhmerNT | 26:44 | ព្រះអង្គក៏យាងចេញពីពួកគេម្ដងទៀត ហើយមានបន្ទូលអធិស្ឋានជាលើកទីបីតាមពាក្យដដែល។ | |
Matt | KhmerNT | 26:45 | ក្រោយមក ព្រះអង្គក៏យាងមកឯពួកសិស្សវិញ ហើយមានបន្ទូលទៅពួកគេថា៖ «តើអ្នករាល់គ្នានៅដេក និងសម្រាកដល់ពេលណាទៀត មើល៍ ជិតដល់ពេលកំណត់ហើយ កូនមនុស្សនឹងត្រូវគេប្រគល់ទៅក្នុងដៃរបស់ពួកមនុស្សបាប | |
Matt | KhmerNT | 26:47 | កាលព្រះអង្គកំពុងមានបន្ទូលនៅឡើយ នោះយូដាស ជាម្នាក់ក្នុងចំណោមសាវកទាំងដប់ពីរក៏មកដល់ ហើយមានបណ្ដាជនជាច្រើនប្រដាប់ដោយដាវ និងដំបងមកជាមួយគាត់ដែរ អ្នកទាំងនោះមកពីខាងពួកសម្ដេចសង្ឃ និងពួកចាស់ទុំរបស់ប្រជាជន។ | |
Matt | KhmerNT | 26:48 | អ្នកក្បត់ព្រះអង្គម្នាក់នោះបានឲ្យសញ្ញាដល់ពួកគេ ដោយនិយាយថា៖ «ខ្ញុំថើបអ្នកណា គឺអ្នកនោះហើយ ចូរចាប់គាត់ចុះ» | |
Matt | KhmerNT | 26:49 | គាត់ចូលមកជិតព្រះយេស៊ូភ្លាម ហើយទូលថា៖ «ជម្រាបសួរលោកគ្រូ» រួចក៏ថើបព្រះអង្គ។ | |
Matt | KhmerNT | 26:50 | ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «សម្លាញ់អើយ! អ្នកមកដើម្បីអ្វី ចូរធ្វើចុះ» បន្ទាប់មក ពួកគេក៏ចូលមកជិត ហើយលូកដៃចាប់ព្រះយេស៊ូ | |
Matt | KhmerNT | 26:51 | នោះមានម្នាក់ក្នុងចំណោមពួកអ្នកនៅជាមួយព្រះយេស៊ូ បានលូកដៃហូតដាវរបស់ខ្លួន កាប់ដាច់ត្រចៀកបាវបម្រើម្នាក់របស់សម្ដេចសង្ឃ | |
Matt | KhmerNT | 26:52 | ពេលនោះព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ចូរទុកដាវរបស់អ្នកទៅក្នុងកន្លែងរបស់វាវិញទៅ ដ្បិតអស់អ្នកដែលរើសយកដាវ នឹងស្លាប់ដោយដាវ | |
Matt | KhmerNT | 26:53 | ឬមួយអ្នកគិតថា នៅពេលនេះ ខ្ញុំមិនអាចសុំព្រះវរបិតារបស់ខ្ញុំឲ្យព្រះអង្គប្រទានពួកទេវតាលើសពីដប់ពីរកងដល់ខ្ញុំបានទេឬ? | |
Matt | KhmerNT | 26:54 | បើធ្វើដូច្នេះ តើបទគម្ពីរដែលចែងថា ត្រូវតែកើតឡើងដូច្នេះ នឹងអាចសម្រេចបានយ៉ាងដូចម្ដេច?» | |
Matt | KhmerNT | 26:55 | នៅពេលនោះ ព្រះយេស៊ូក៏មានបន្ទូលទៅបណ្ដាជនថា៖ «តើអ្នករាល់គ្នាមកតទល់នឹងចោរឬអី បានជាមកចាប់ខ្ញុំទាំងមានដាវ និងដំបងដូច្នេះ? ខ្ញុំអង្គុយបង្រៀននៅក្នុងព្រះវិហាររាល់ថ្ងៃ នោះអ្នករាល់គ្នាមិនចាប់ខ្ញុំទេ | |
Matt | KhmerNT | 26:56 | ប៉ុន្ដែការទាំងអស់នេះកើតឡើង ដើម្បីសម្រេចតាមបទគម្ពីររបស់អ្នកនាំព្រះបន្ទូល»។ ពេលនោះ ពួកសិស្សក៏រត់គេចខ្លួនចោលព្រះអង្គទាំងអស់គ្នា។ | |
Matt | KhmerNT | 26:57 | ពួកអ្នកដែលចាប់ព្រះយេស៊ូក៏នាំព្រះអង្គទៅឯសម្ដេចសង្ឃកៃផា ជាកន្លែងដែលពួកគ្រូវិន័យ និងពួកចាស់ទុំបានជួបជុំគ្នា។ | |
Matt | KhmerNT | 26:58 | លោកពេត្រុសបានដើរតាមព្រះអង្គពីចម្ងាយ រហូតដល់ក្នុងផ្ទះរបស់សម្ដេចសង្ឃ ហើយបានចូលទៅអង្គុយជាមួយពួកអ្នកបម្រើការនៅខាងក្នុង ដើម្បីមើលលទ្ធផល។ | |
Matt | KhmerNT | 26:59 | ពួកសម្ដេចសង្ឃ និងក្រុមបឹ្រក្សាកំពូលទាំងមូលបានរកភស្តុតាងក្លែងក្លាយប្រឆាំងព្រះយេស៊ូ ដើម្បីអាចសម្លាប់ព្រះអង្គបាន | |
Matt | KhmerNT | 26:60 | ប៉ុន្ដែពួកគេរកមិនបានសោះ ទោះបីមានសាក្សីក្លែងក្លាយជាច្រើនបានចូលមកក៏ដោយ។ នៅទីបំផុត ក៏មានពីរនាក់បានចូលមក | |
Matt | KhmerNT | 26:61 | និយាយថា៖ «ម្នាក់នេះបាននិយាយថា ខ្ញុំអាចបំផ្លាញព្រះវិហាររបស់ព្រះជាម្ចាស់បាន ហើយសង់ឡើងវិញក្នុងរយៈពេលបីថ្ងៃ»។ | |
Matt | KhmerNT | 26:62 | សម្ដេចសង្ឃក៏ក្រោកឈរឡើង និយាយទៅព្រះអង្គថា៖ «តើអ្នកគ្មានចម្លើយអ្វីសម្រាប់ការដែលអ្នកទាំងនេះបានចោទប្រកាន់អ្នកទេឬ?» | |
Matt | KhmerNT | 26:63 | ព្រះយេស៊ូនៅស្ងៀម សម្ដេចសង្ឃក៏និយាយទៅព្រះអង្គទៀតថា៖ «ខ្ញុំសូមឲ្យអ្នកស្បថនឹងព្រះជាម្ចាស់ដ៏មានព្រះជន្មរស់ ចូរអ្នកប្រាប់យើងមក តើអ្នកជាព្រះគ្រិស្ដដែលជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់មែនឬ?» | |
Matt | KhmerNT | 26:64 | នោះព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «លោកនិយាយត្រូវហើយ តែខ្ញុំប្រាប់អ្នករាល់គ្នាថា ចាប់ពីពេលនេះតទៅ អ្នករាល់គ្នានឹងឃើញកូនមនុស្សអង្គុយនៅខាងស្ដាំព្រះជាម្ចាស់ដ៏មានអំណាច ហើយមកជាមួយពពកលើមេឃ»។ | |
Matt | KhmerNT | 26:65 | ពេលនោះ សម្ដេចសង្ឃក៏ហែកអាវរបស់ខ្លួន រួចនិយាយថា៖ «វាប្រមាថព្រះជាម្ចាស់ហើយ តើយើងនៅត្រូវការសាក្សីធ្វើអ្វីទៀត? ពេលនេះ អ្នករាល់គ្នាបានស្ដាប់ឮពាក្យប្រមាថដល់ព្រះជាម្ចាស់ហើយ | |
Matt | KhmerNT | 26:67 | បន្ទាប់មក ពួកគេស្ដោះទឹកមាត់ដាក់ព្រះភក្ដ្រព្រះអង្គ ដាល់ព្រះអង្គ ហើយទះកំផ្លៀងព្រះអង្គ | |
Matt | KhmerNT | 26:69 | ពេលលោកពេត្រុសកំពុងអង្គុយនៅខាងក្រៅផ្ទះ មានស្រីបម្រើម្នាក់ចូលមកជិតគាត់ និយាយថា៖ «អ្នកក៏នៅជាមួយយេស៊ូអ្នកស្រុកកាលីឡេដែរ» | |
Matt | KhmerNT | 26:70 | ប៉ុន្ដែលោកពេត្រុសបដិសេធនៅចំពោះមុខមនុស្សគ្រប់គ្នាថា៖ «ខ្ញុំមិនដឹងថា អ្នកកំពុងនិយាយអំពីអ្វីទេ»។ | |
Matt | KhmerNT | 26:71 | ពេលចេញទៅក្រៅដល់មាត់ទ្វារ មានស្រីម្នាក់ទៀតបានឃើញគាត់ ក៏ប្រាប់ពួកអ្នកនៅទីនោះថា៖ «ម្នាក់នេះក៏នៅជាមួយយេស៊ូអ្នកក្រុងណាសារ៉ែតដែរ» | |
Matt | KhmerNT | 26:72 | នោះលោកពេត្រុសបានបដិសេធដោយស្បថម្ដងទៀតថា៖ «ខ្ញុំមិនស្គាល់មនុស្សនោះទេ» | |
Matt | KhmerNT | 26:73 | បន្តិចក្រោយមក ពួកអ្នកកំពុងឈរ ក៏ចូលមកជិតលោកពេត្រុស និយាយថា៖ «ប្រាកដណាស់ អ្នកជាម្នាក់នៅក្នុងចំណោមពួកគេដែរ ព្រោះសូម្បីតែសម្លេងរបស់អ្នកក៏បញ្ជាក់ច្បាស់ដែរ» | |
Matt | KhmerNT | 26:74 | ពេលនោះ លោកពេត្រុសក៏ចាប់ផ្ដើមប្រមាថ ទាំងស្បថថា៖ «ខ្ញុំមិនស្គាល់មនុស្សនោះទេ» ស្រាប់តែមាន់រងាវឡើង។ | |
Chapter 27
Matt | KhmerNT | 27:1 | លុះព្រលឹមឡើង ពួកសម្ដេចសង្ឃ និងពួកចាស់ទុំទាំងអស់របស់ប្រជាជនបានពិគ្រោះគ្នាប្រឆាំងព្រះយេស៊ូ ដើម្បីសម្លាប់ព្រះអង្គ | |
Matt | KhmerNT | 27:3 | កាលយូដាសជាអ្នកក្បត់ព្រះយេស៊ូឃើញថា ពួកគេផ្ដន្ទាទោសព្រះអង្គដូច្នេះក៏សោកស្ដាយ គាត់បានប្រគល់កាក់ប្រាក់សាមសិបកាក់ទៅឲ្យពួកសម្ដេចសង្ឃ និងពួកចាស់ទុំវិញ | |
Matt | KhmerNT | 27:4 | ដោយនិយាយថា៖ «ខ្ញុំប្រព្រឹត្តបាបហើយ ដែលបានប្រគល់ឈាមគ្មានទោស» ប៉ុន្ដែពួកគេនិយាយថា៖ «តើទាក់ទងអ្វីនឹងយើង? ស្រេចលើឯងទេតើ» | |
Matt | KhmerNT | 27:5 | ពេលគាត់គ្រវែងកាក់ប្រាក់ទៅក្នុងព្រះវិហារហើយ គាត់ក៏ចេញទៅ ហើយបានចងកសម្លាប់ខ្លួន។ | |
Matt | KhmerNT | 27:6 | ពួកសម្ដេចសង្ឃយកកាក់ប្រាក់ទាំងនោះមក ហើយនិយាយថា៖ «វាមិនត្រូវតាមវិន័យទេ ដែលដាក់កាក់ទាំងនេះទៅក្នុងហិបតង្វាយ ព្រោះវាជាថ្លៃឈាម»។ | |
Matt | KhmerNT | 27:7 | កាលបានពិគ្រោះគ្នារួចហើយ ពួកគេក៏យកកាក់ទាំងនោះទៅទិញស្រែរបស់ជាងស្មូនម្នាក់ សម្រាប់ធ្វើជាកន្លែងបញ្ចុះសពពួកសាសន៍ដទៃ | |
Matt | KhmerNT | 27:9 | ការនោះសម្រេចសេចក្ដីដែលបានថ្លែងទុកតាមរយៈលោកយេរេមា ជាអ្នកនាំព្រះបន្ទូលថា៖ «ពួកគេបានយកកាក់ប្រាក់សាមសិបកាក់ជាតម្លែរបស់ព្រះអង្គ ដែលពួកកូនចៅអ៊ីស្រាអែលបានកាត់ថ្លៃ | |
Matt | KhmerNT | 27:10 | រួចប្រគល់កាក់ទាំងនោះ ដើម្បីយកស្រែរបស់ជាងស្មូន ដូចដែលព្រះអម្ចាស់បានបង្គាប់មកខ្ញុំ»។ | |
Matt | KhmerNT | 27:11 | កាលព្រះយេស៊ូកំពុងឈរនៅចំពោះមុខលោកអភិបាល នោះលោកអភិបាលសួរព្រះអង្គថា៖ «តើអ្នកជាស្ដេចរបស់ជនជាតិយូដាឬ?» ព្រះយេស៊ូមានបន្ទូលថា៖ «លោកនិយាយត្រូវហើយ»។ | |
Matt | KhmerNT | 27:12 | ពេលពួកសម្ដេចសង្ឃ និងពួកចាស់ទុំចោទប្រកាន់ព្រះអង្គ ព្រះអង្គមិនបានឆ្លើយអ្វីឡើយ។ | |
Matt | KhmerNT | 27:13 | ពេលនោះ លោកពីឡាត់ក៏សួរព្រះអង្គថា៖ «តើអ្នកមិនឮពួកគេកំពុងចោទប្រកាន់អ្នកពីករណីជាច្រើនទេឬ?» | |
Matt | KhmerNT | 27:14 | ប៉ុន្ដែព្រះអង្គមិនបានឆ្លើយទៅគាត់ទេ សូម្បីតែមួយម៉ាត់ ធ្វើឲ្យលោកអភិបាលងឿងឆ្ងល់យ៉ាងខ្លាំង។ | |
Matt | KhmerNT | 27:15 | រៀងរាល់ថ្ងៃបុណ្យ លោកអភិបាលធ្លាប់ដោះលែងអ្នកទោសម្នាក់ឲ្យបណ្ដាជនតាមដែលពួកគេចង់បាន។ | |
Matt | KhmerNT | 27:17 | ដូច្នេះ កាលពួកគេបានមកជួបជុំគ្នា លោកពីឡាត់ក៏សួរពួកគេថា៖ «តើអ្នករាល់គ្នាចង់ឲ្យខ្ញុំដោះលែងអ្នកណាឲ្យអ្នករាល់គ្នា យេស៊ូបារ៉ាបាស ឬយេស៊ូដែលហៅថា ព្រះគ្រិស្ដ?» | |
Matt | KhmerNT | 27:19 | ពេលគាត់កំពុងអង្គុយលើទីកាត់ក្ដី ប្រពន្ធរបស់គាត់បានចាត់គេឲ្យមកប្រាប់គាត់ថា៖ «លោកកុំធ្វើអ្វីដល់មនុស្សសុចរិតនេះឲ្យសោះ ព្រោះថ្ងៃនេះ ដោយសារគាត់ ខ្ញុំបានទទួលរងទុក្ខខ្លាំងណាស់នៅក្នុងយល់សប្ដិ»។ | |
Matt | KhmerNT | 27:20 | ពួកសម្ដេចសង្ឃ និងពួកចាស់ទុំបានញុះញង់បណ្ដាជនឲ្យសុំយកបារ៉ាបាស ហើយឲ្យសម្លាប់ព្រះយេស៊ូវិញ។ | |
Matt | KhmerNT | 27:21 | លោកអភិបាលឆ្លើយទៅពួកគេថា៖ «ក្នុងចំណោមអ្នកទាំងពីរនេះ តើអ្នករាល់គ្នាចង់ឲ្យខ្ញុំដោះលែងអ្នកណា?» ពួកគេនិយាយថា៖ «បារ៉ាបាស» | |
Matt | KhmerNT | 27:22 | នោះលោកពីឡាត់ក៏និយាយទៅពួកគេវិញថា៖ «តើឲ្យខ្ញុំធ្វើដូចម្ដេចចំពោះយេស៊ូដែលហៅថាព្រះគ្រិស្ដនេះ?» គេក៏និយាយទាំងអស់គ្នាថា៖ «ឆ្កាងវាទៅ!» | |
Matt | KhmerNT | 27:23 | លោកពីឡាត់បានសួរទៀតថា៖ «ហេតុអ្វី? តើគាត់បានធ្វើអំពើអ្វីអាក្រក់ឬ?» នោះពួកគេស្រែកកាន់តែខ្លាំងឡើងថា៖ «ឆ្កាងវាទៅ!» | |
Matt | KhmerNT | 27:24 | កាលលោកពីឡាត់ឃើញថា គាត់ធ្វើអ្វីក៏មិនបានការដូច្នេះ ហើយបែរជាមានចលាចលខ្លាំងឡើង គាត់ក៏យកទឹកមកលាងដៃនៅចំពោះមុខបណ្ដាជន ហើយនិយាយថា៖ «ខ្ញុំមិនជំពាក់អ្វីនឹងឈាមរបស់មនុស្សនេះទេ គឺអ្នករាល់គ្នាជាអ្នកទទួលខុសត្រូវ» | |
Matt | KhmerNT | 27:25 | ប្រជាជនទាំងអស់ឆ្លើយឡើងថា៖ «ចូរឲ្យឈាមរបស់អ្នកនេះធ្លាក់មកលើយើង និងកូនចៅរបស់យើងចុះ» | |
Matt | KhmerNT | 27:26 | បន្ទាប់មក លោកពីឡាត់ក៏ដោះលែងបារ៉ាបាសឲ្យពួកគេ ឯព្រះយេស៊ូវិញ គាត់ឲ្យគេវាយនឹងខ្សែតី ហើយប្រគល់ព្រះអង្គទៅឲ្យគេឆ្កាង។ | |
Matt | KhmerNT | 27:27 | បន្ទាប់មក ទាហានរបស់លោកអភិបាលបានយកព្រះយេស៊ូទៅក្នុងបន្ទាយទ័ព ហើយប្រមូលទាហានទាំងអស់មកចោមរោមព្រះអង្គ។ | |
Matt | KhmerNT | 27:28 | ពេលដោះសម្លៀកបំពាក់របស់ព្រះអង្គហើយ ពួកគេក៏ពាក់អាវវែងពណ៌ក្រហមទុំឲ្យព្រះអង្គវិញ | |
Matt | KhmerNT | 27:29 | រួចពួកគេបានក្រងមកុដបន្លា មកបំពាក់លើព្រះសិររបស់ព្រះអង្គ ហើយដាក់ដើមត្រែងក្នុងព្រះហស្ដស្ដាំរបស់ព្រះអង្គ និងនាំគ្នាលុតជង្គង់នៅពីមុខព្រះអង្គ ដោយចំអកថា៖ «ថ្វាយបង្គំស្ដេចរបស់ជនជាតិយូដា!» | |
Matt | KhmerNT | 27:30 | ពួកគេនាំគ្នាស្ដោះទឹកមាត់ដាក់ព្រះអង្គ ហើយយកដើមត្រែងនោះវាយព្រះសិររបស់ព្រះអង្គ។ | |
Matt | KhmerNT | 27:31 | នៅពេលចំអកឲ្យព្រះអង្គរួចហើយ ពួកគេក៏ដោះអាវវែងនោះចេញ បំពាក់អាវរបស់ព្រះអង្គឲ្យព្រះអង្គវិញ រួចនាំព្រះអង្គទៅឆ្កាង។ | |
Matt | KhmerNT | 27:32 | ពេលកំពុងចេញទៅនោះ ពួកគេឃើញបុរសម្នាក់ឈ្មោះស៊ីម៉ូន ជាអ្នកក្រុងគីរេន ពួកគេបង្ខំគាត់ឲ្យលីឈើឆ្កាងរបស់ព្រះអង្គ។ | |
Matt | KhmerNT | 27:34 | នោះពួកគេក៏ឲ្យព្រះអង្គផឹកស្រាទំពាំងបាយជូរដែលលាយនឹងសារធាតុម្យ៉ាងមានជាតិល្វីង។ ពេលព្រះអង្គភ្លក់ហើយ នោះព្រះអង្គមិនព្រមផឹកទេ។ | |
Matt | KhmerNT | 27:37 | ពួកគេដាក់ស្លាកនៅខាងលើព្រះសិររបស់ព្រះអង្គ ដែលសរសេរពីទោសរបស់ព្រះអង្គថា៖ «នេះជាយេស៊ូ ជាស្ដេចរបស់ជនជាតិយូដា»។ | |
Matt | KhmerNT | 27:38 | នៅពេលនោះ មានចោរពីរនាក់ត្រូវគេឆ្កាងជាមួយព្រះអង្គដែរ គឺម្នាក់នៅខាងស្ដាំ និងម្នាក់ទៀតនៅខាងឆ្វេង។ | |
Matt | KhmerNT | 27:40 | ទាំងនិយាយថា៖ «ឱអ្នកបំផ្លាញព្រះវិហារ ហើយសង់ឡើងវិញតែបីថ្ងៃអើយ! ចូរសង្គ្រោះខ្លួនឯងទៅ! បើអ្នកជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់មែន ចូរចុះពីឈើឆ្កាងមក!» | |
Matt | KhmerNT | 27:41 | ពួកសម្ដេចសង្ឃជាមួយពួកគ្រូវិន័យ និងពួកចាស់ទុំក៏ចំអកឲ្យព្រះអង្គបែបដូច្នោះដែរថា៖ | |
Matt | KhmerNT | 27:42 | «វាសង្គ្រោះគេបាន ប៉ុន្ដែសង្គ្រោះខ្លួនឯងមិនបានទេ ហើយវាជាស្ដេចអ៊ីស្រាអែល! ឲ្យវាចុះពីឈើឆ្កាងឥឡូវនេះមក នោះយើងនឹងជឿវា | |
Matt | KhmerNT | 27:43 | វាទុកចិត្តលើព្រះជាម្ចាស់ ឥឡូវនេះ បើព្រះអង្គសព្វព្រះហឫទ័យនឹងវាមែន ទុកឲ្យព្រះអង្គសង្គ្រោះវាទៅ ដ្បិតវាបាននិយាយថា ខ្ញុំជាព្រះរាជបុត្រាព្រះជាម្ចាស់»។ | |
Matt | KhmerNT | 27:45 | ចាប់ពីម៉ោងដប់ពីរថ្ងៃត្រង់ ភាពងងឹតបានគ្របដណ្ដប់លើតំបន់នោះទាំងមូល រហូតដល់ម៉ោងបីរសៀល | |
Matt | KhmerNT | 27:46 | ហើយនៅប្រហែលម៉ោងបីរសៀល ព្រះយេស៊ូស្រែកដោយសំឡេងខ្លាំងៗថា៖ «អេលី អេលី ឡាម៉ាសាបាច់ថានី?» ដែលមានន័យថា «ឱព្រះជាម្ចាស់នៃខ្ញុំ! ព្រះជាម្ចាស់នៃខ្ញុំអើយ! ហេតុអ្វីព្រះអង្គបោះបង់ខ្ញុំចោលដូច្នេះ?» | |
Matt | KhmerNT | 27:47 | ហើយអ្នកខ្លះដែលឈរនៅទីនោះបានស្ដាប់ឮ ក៏និយាយថា៖ «អ្នកនេះស្រែករកលោកអេលីយ៉ាហើយ» | |
Matt | KhmerNT | 27:48 | ភ្លាមនោះ បុរសម្នាក់នៅក្នុងចំណោមពួកគេ បានរត់ទៅយកសារាយស្ងួតជ្រលក់ទឹកខ្មេះ ដាក់នឹងដើមត្រែង ហុចឲ្យព្រះអង្គផឹក | |
Matt | KhmerNT | 27:49 | តែអ្នកផ្សេងទៀតនិយាយថា៖ «ចូរយើងកុំធ្វើអីគាត់ ចាំមើល តើលោកអេលីយ៉ាមកសង្គ្រោះគាត់ដែរឬអត់»។ | |
Matt | KhmerNT | 27:51 | ពេលនោះ វាំងនននៅក្នុងព្រះវិហារស្រាប់តែរហែកជាពីរចាប់ពីលើរហូតដល់ក្រោម ហើយផែនដីបានរញ្ជួយ ឯផ្ទាំងថ្មក៏ប្រេះ | |
Matt | KhmerNT | 27:52 | ផ្នូរបានរបើកឡើង ហើយរូបកាយអ្នកបរិសុទ្ធជាច្រើនដែលបានស្លាប់ទៅហើយនោះ បានរស់ឡើងវិញ | |
Matt | KhmerNT | 27:53 | និងបានចេញពីផ្នូរមក ក្រោយពេលព្រះអង្គរស់ឡើងវិញ ហើយក៏បានចូលទៅក្នុងទីក្រុងបរិសុទ្ធ ទាំងបង្ហាញខ្លួនដល់មនុស្សជាច្រើនផង។ | |
Matt | KhmerNT | 27:54 | កាលនាយទាហាន និងពួកអ្នកនៅយាមព្រះយេស៊ូជាមួយគាត់បានឃើញផែនដីរញ្ជួយ និងហេតុការណ៍ដែលបានកើតឡើងក៏ភ័យខ្លាចយ៉ាងខ្លាំង ទាំងនិយាយថា៖ «អ្នកនេះជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ពិតមែន»។ | |
Matt | KhmerNT | 27:55 | នៅទីនោះមានស្ដ្រីជាច្រើនដែលបានតាមបម្រើព្រះយេស៊ូពីស្រុកកាលីឡេផងដែរ ពួកនាងបានសម្លឹងមើលពីចម្ងាយ | |
Matt | KhmerNT | 27:56 | នៅក្នុងចំណោមនោះមាន នាងម៉ារា ជាអ្នកក្រុងម៉ាក់ដាឡា និងនាងម៉ារា ជាម្ដាយរបស់លោកយ៉ាកុប និងលោកយ៉ូសេស ព្រមទាំងប្រពន្ធរបស់លោកសេបេដេផង។ | |
Matt | KhmerNT | 27:57 | លុះដល់ពេលល្ងាច បុរសអ្នកមានម្នាក់មកពីក្រុងអើរីម៉ាថេឈ្មោះយ៉ូសែប ជាសិស្សរបស់ព្រះយេស៊ូដែរនោះបានមកដល់ | |
Matt | KhmerNT | 27:58 | គាត់បានទៅជួបលោកពីឡាត់សុំយកសពព្រះយេស៊ូ ពេលនោះ លោកពីឡាត់ក៏បង្គាប់ឲ្យគេប្រគល់សពឲ្យ។ | |
Matt | KhmerNT | 27:60 | ហើយក៏បញ្ចុះសពក្នុងផ្នូរថ្មីរបស់គាត់ ដែលគាត់បានដាប់នៅក្នុងថ្ម។ កាលបានប្រមៀលថ្មធំមួយបិទច្រកចូលផ្នូររួច គាត់ក៏ចាកចេញទៅ | |
Matt | KhmerNT | 27:61 | ឯនាងម៉ារាជាអ្នកក្រុងម៉ាក់ដាឡា និងនាងម៉ារាម្នាក់ទៀត បានអង្គុយនៅមុខផ្នូរទីនោះដែរ។ | |
Matt | KhmerNT | 27:62 | នៅថ្ងៃបន្ទាប់ ក្រោយថ្ងៃរៀបចំ ពួកសម្ដេចសង្ឃ និងពួកអ្នកខាងគណៈផារិស៊ីបានជួបជុំគ្នាជាមួយលោកពីឡាត់ | |
Matt | KhmerNT | 27:63 | ប្រាប់ថា៖ «លោកម្ចាស់! យើងនៅចាំថា ជនបោកប្រាស់ម្នាក់នោះបាននិយាយកាលនៅរស់នៅឡើយថា បីថ្ងៃក្រោយ ខ្ញុំនឹងរស់ឡើងវិញ | |
Matt | KhmerNT | 27:64 | ដូច្នេះ សូមលោកបង្គាប់គេឲ្យយាមផ្នូរដល់ថ្ងៃទីបី ក្រែងលោពួកសិស្សរបស់វាមកលួចយកសព រួចប្រាប់ប្រជាជនថា វារស់ពីស្លាប់ឡើងវិញ។ ការបោកប្រាស់លើកចុងក្រោយនេះមុខជាអាក្រក់ជាងលើកមុនទៅទៀត»។ | |
Matt | KhmerNT | 27:65 | លោកពីឡាត់និយាយទៅពួកគេថា៖ «អ្នករាល់គ្នាមានអ្នកយាមហើយ ចូរទៅយាមតាមដែលអ្នករាល់គ្នាយល់ឃើញចុះ» | |
Chapter 28
Matt | KhmerNT | 28:1 | ព្រលឹមស្រាងៗនៅក្នុងថ្ងៃទីមួយនៃសប្ដាហ៍ ក្រោយថ្ងៃសប្ប័ទ នាងម៉ារាជាអ្នកក្រុងម៉ាក់ដាឡា និងនាងម៉ារាម្នាក់ទៀតបានមកមើលផ្នូរ។ | |
Matt | KhmerNT | 28:2 | ពេលនោះ ក៏មានរញ្ជួយដីយ៉ាងខ្លាំង ដ្បិតទេវតារបស់ព្រះអម្ចាស់បានចុះពីស្ថានសួគ៌មក ហើយចូលទៅជិតផ្នូរ ប្រមៀលថ្មបិទផ្នូរនោះចេញ និងបានអង្គុយនៅលើថ្មនោះ។ | |
Matt | KhmerNT | 28:4 | ពួកអ្នកយាមភ័យញ័ររន្ធត់ដោយខ្លាចទេវតានោះ ហើយពួកគេត្រលប់ដូចជាមនុស្សស្លាប់។ | |
Matt | KhmerNT | 28:5 | ទេវតានោះក៏និយាយទៅពួកស្ដ្រីទាំងនោះថា៖ «កុំខ្លាចអី! ដ្បិតខ្ញុំដឹងថា អ្នកកំពុងរកព្រះយេស៊ូដែលត្រូវគេឆ្កាងនោះហើយ | |
Matt | KhmerNT | 28:6 | ព្រះអង្គមិននៅទីនេះទៀតទេ ដ្បិតព្រះអង្គបានរស់ពីការសោយទិវង្គតឡើងវិញ ដូចដែលព្រះអង្គបានមានបន្ទូលរួចហើយ ចូរមកមើលកន្លែងដែលគេផ្ដេកសពព្រះអង្គចុះ | |
Matt | KhmerNT | 28:7 | ហើយចូរប្រញាប់ទៅប្រាប់ពួកសិស្សរបស់ព្រះអង្គថា ព្រះអង្គបានរស់ពីការសោយទិវង្គតឡើងវិញហើយ មើល៍ ព្រះអង្គយាងទៅស្រុកកាលីឡេមុនអ្នករាល់គ្នា អ្នករាល់គ្នានឹងជួបព្រះអង្គនៅទីនោះ។ មើល៍! ខ្ញុំបានប្រាប់អ្នករាល់គ្នារួចហើយ»។ | |
Matt | KhmerNT | 28:8 | កាលបានចាកចេញពីផ្នូរយ៉ាងរហ័ស ទាំងភ័យអរជាខ្លាំងផង នោះពួកនាងក៏រត់ទៅប្រាប់ពួកសិស្សរបស់ព្រះអង្គ | |
Matt | KhmerNT | 28:9 | ស្រាប់តែព្រះយេស៊ូបានមកជួបពួកនាង ទាំងមានបន្ទូលថា៖ «ជម្រាបសួរ»។ ពួកនាងបានចូលមកជិតចាប់ឱបបាទាព្រះអង្គ និងបានថ្វាយបង្គំព្រះអង្គ។ | |
Matt | KhmerNT | 28:10 | បន្ទាប់មក ព្រះយេស៊ូមានបន្ទូលទៅពួកនាងថា៖ «កុំខ្លាចអី! ចូរទៅប្រាប់បងប្អូនខ្ញុំថា ឲ្យពួកគេទៅស្រុកកាលីឡេចុះ ហើយពួកគេនឹងជួបខ្ញុំនៅទីនោះ»។ | |
Matt | KhmerNT | 28:11 | កាលពួកនាងកំពុងធ្វើដំណើរទៅ នោះពួកអ្នកយាមខ្លះបានចូលទៅក្នុងក្រុង ប្រាប់ពួកសម្ដេចសង្ឃអំពីហេតុការណ៍ទាំងឡាយដែលបានកើតឡើង។ | |
Matt | KhmerNT | 28:12 | បន្ទាប់ពីពួកសម្ដេចសង្ឃបានពិគ្រោះគ្នានឹងពួកចាស់ទុំរួចហើយ ពួកគេក៏ឲ្យប្រាក់ជាច្រើនដល់ពួកទាហាន | |
Matt | KhmerNT | 28:13 | ដោយប្រាប់ថា៖ «ចូរនិយាយថា ពេលយើងកំពុងដេកលក់ ពួកសិស្សរបស់វាបានមកលួចយកសពរបស់វាទាំងយប់ | |
Matt | KhmerNT | 28:14 | ហើយបើរឿងនេះឮដល់លោកអភិបាល យើងនឹងបញ្ចុះបញ្ចូលគាត់ មិនឲ្យអ្នករាល់គ្នាមានបញ្ហាទេ»។ | |
Matt | KhmerNT | 28:15 | ពួកទាហានក៏ទទួលយកប្រាក់ ហើយធ្វើតាមដូចដែលពួកគេបង្គាប់។ ដូច្នេះ រឿងនេះក៏បានឮសុសសាយក្នុងចំណោមជនជាតិយូដារហូតដល់សព្វថ្ងៃ។ | |
Matt | KhmerNT | 28:16 | ពួកសិស្សទាំងដប់មួយនាក់បានទៅស្រុកកាលីឡេ ឆ្ពោះទៅភ្នំដែលព្រះយេស៊ូបានបង្គាប់ឲ្យពួកគេទៅ។ | |
Matt | KhmerNT | 28:17 | កាលឃើញព្រះអង្គហើយ ពួកគេក៏ថ្វាយបង្គំព្រះអង្គ ប៉ុន្ដែអ្នកខ្លះនៅតែសង្ស័យ | |
Matt | KhmerNT | 28:18 | នោះព្រះយេស៊ូក៏យាងមកជិតពួកគេ មានបន្ទូលថា៖ «ខ្ញុំបានទទួលសិទ្ធិអំណាចទាំងអស់ ទាំងនៅស្ថានសួគ៌ និងនៅផែនដី | |
Matt | KhmerNT | 28:19 | ដូច្នេះ ចូរទៅបង្កើតសិស្សពីគ្រប់ជនជាតិ ហើយធ្វើពិធីជ្រមុជទឹកឲ្យពួកគេនៅក្នុងព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ | |