Toggle notes
Chapter 1
Luke | KhmerNT | 1:1 | មានមនុស្សជាច្រើនបានព្យាយាមចងក្រងរឿងរ៉ាវអំពីហេតុការណ៍ទាំងឡាយដែលបានសម្រេចនៅក្នុងចំណោមយើង | |
Luke | KhmerNT | 1:2 | គឺទៅតាមអស់អ្នកជាសាក្សីផ្ទាល់ភ្នែកតាំងពីដំបូង និងបានត្រលប់ជាអ្នកបម្រើព្រះបន្ទូលដែលបានប្រគល់ឲ្យយើង | |
Luke | KhmerNT | 1:3 | ដូច្នេះលោកថេវភីលជាទីគោរពដ៏ខ្ពង់ខ្ពស់អើយ! កាលដែលខ្ញុំសាកសួរសព្វគ្រប់យ៉ាងហ្មត់ចត់តាំងពីដំបូងមក នោះក៏យល់ឃើញថាជាការប្រសើរសម្រាប់ខ្ញុំដែរ ដែលសរសេរតាមលំដាប់លំដោយជូនដល់លោក | |
Luke | KhmerNT | 1:5 | នៅសម័យស្ដេចហេរ៉ូឌ ជាស្ដេចស្រុកយូដា មានសង្ឃម្នាក់ក្នុងក្រុមសង្ឃអ័ប៊ីយ៉ា ឈ្មោះសាការី មានប្រពន្ធម្នាក់ឈ្មោះអេលីសាបិត ជាពូជពង្សរបស់លោកអើរ៉ុន | |
Luke | KhmerNT | 1:6 | ពួកគេទាំងពីរនាក់សុចរិតនៅចំពោះព្រះជាម្ចាស់ ដោយដើរតាមបញ្ញត្ដិ និងច្បាប់ទាំងឡាយរបស់ព្រះអម្ចាស់ឥតបន្ទោសបានឡើយ | |
Luke | KhmerNT | 1:7 | ប៉ុន្ដែពួកគេគ្មានកូនសោះ ព្រោះអេលីសាបិតជាស្ដ្រីអារ ហើយអ្នកទាំងពីរក៏មានវ័យចាស់ជរាដែរ។ | |
Luke | KhmerNT | 1:8 | ថ្ងៃមួយជាវេនក្រុមរបស់គាត់ ហើយគាត់ត្រូវបំពេញតួនាទីជាសង្ឃនៅចំពោះព្រះជាម្ចាស់ | |
Luke | KhmerNT | 1:9 | ព្រោះគាត់ត្រូវបានគេចាប់ឆ្នោតជ្រើសរើសទៅតាមទំនៀមទម្លាប់សង្ឃដើម្បីចូលដុតគ្រឿងក្រអូបក្នុងព្រះវិហាររបស់ព្រះអម្ចាស់។ | |
Luke | KhmerNT | 1:10 | នៅពេលកំពុងថ្វាយគ្រឿងក្រអូប និងប្រជាជនច្រើនកុះករបានអធិស្ឋានទាំងអស់គ្នានៅខាងក្រៅ | |
Luke | KhmerNT | 1:11 | នោះមានទេវតារបស់ព្រះអម្ចាស់មួយរូបបានលេចមកឲ្យគាត់ឃើញ ដោយឈរនៅខាងស្ដាំកន្លែងថ្វាយតង្វាយគ្រឿងក្រអូប។ | |
Luke | KhmerNT | 1:13 | ប៉ុន្ដែទេវតានោះបាននិយាយទៅគាត់ថា៖ «សាការីអើយ! កុំខ្លាចអីដ្បិតព្រះជាម្ចាស់បានស្ដាប់ឮសេចក្ដីអធិស្ឋានទូលសូមរបស់អ្នកហើយ រីឯអេលីសាបិតជាប្រពន្ធរបស់អ្នកនឹងបង្កើតកូនប្រុសម្នាក់ឲ្យអ្នក ហើយអ្នកនឹងដាក់ឈ្មោះកូននោះថាយ៉ូហាន។ | |
Luke | KhmerNT | 1:14 | កូននោះនឹងក្លាយជាអំណរ និងជាសេចក្ដីរីករាយដល់អ្នក ឯមនុស្សជាច្រើននឹងត្រេកអរចំពោះកំណើតរបស់កូននោះ | |
Luke | KhmerNT | 1:15 | ដ្បិតកូននោះនឹងត្រលប់ជាមនុស្សដ៏អស្ចារ្យនៅចំពោះព្រះអម្ចាស់ កូននោះនឹងមិនផឹកស្រាទំពាំងបាយជូរ និងគ្រឿងស្រវឹងឡើយ ហើយបានពេញដោយព្រះវិញ្ញាណបរិសុទ្ធតាំងពីនៅក្នុងផ្ទៃម្ដាយមក។ | |
Luke | KhmerNT | 1:16 | កូននោះនឹងនាំកូនចៅអ៊ីស្រាអែលជាច្រើនឲ្យត្រលប់មកឯព្រះអម្ចាស់ជាព្រះរបស់ពួកគេវិញ | |
Luke | KhmerNT | 1:17 | ដ្បិតកូននោះនឹងទៅមុខមុនព្រះអង្គដោយវិញ្ញាណ និងអំណាចរបស់លោកអេលីយ៉ា ដើម្បីបង្វែរចិត្ដឪពុកមកឯកូន និងពួកមនុស្សមិនស្ដាប់បង្គាប់មកឯប្រាជ្ញារបស់មនុស្សសុចរិតដើម្បីរៀបចំប្រជារាស្ដ្រមួយជាស្រេចសម្រាប់ព្រះអម្ចាស់»។ | |
Luke | KhmerNT | 1:18 | លោកសាការីសួរទៅទេវតាថា៖ «តើឲ្យខ្ញុំដឹងអំពីសេចក្ដីនេះយ៉ាងដូចម្ដេចបាន? ព្រោះខ្ញុំជាមនុស្សចាស់ ឯប្រពន្ធរបស់ខ្ញុំក៏មានវ័យចាស់ជរាដែរ» | |
Luke | KhmerNT | 1:19 | ទេវតាឆ្លើយទៅគាត់ថា៖ «ខ្ញុំឈ្មោះកាព្រីយ៉ែល ជាអ្នកឈរនៅក្នុងព្រះវត្ដមានព្រះជាម្ចាស់ ហើយព្រះអង្គបានចាត់ខ្ញុំឲ្យមកប្រកាសសេចក្ដីទាំងនេះប្រាប់អ្នក។ | |
Luke | KhmerNT | 1:20 | មើល៍ អ្នកនឹងគ ហើយមិនអាចនិយាយបានទេរហូតដល់ថ្ងៃដែលសេចក្ដីទាំងនេះកើតឡើង ព្រោះអ្នកមិនជឿពាក្យសំដីរបស់ខ្ញុំដែលនឹងសម្រេចតាមពេលកំណត់»។ | |
Luke | KhmerNT | 1:21 | រីឯប្រជាជនដែលកំពុងទន្ទឹងមើលលោកសាការី ពួកគេឆ្ងល់ចំពោះការដែលគាត់យឺតយូរនៅក្នុងព្រះវិហារ | |
Luke | KhmerNT | 1:22 | ហើយកាលគាត់ចេញមក គាត់មិនអាចនិយាយទៅពួកគេបានសោះ ដូច្នេះពួកគេដឹងច្បាស់ថា គាត់បានឃើញការជាក់ស្ដែងមួយនៅក្នុងព្រះវិហារ ហើយគាត់ធ្វើបានតែសញ្ញាទៅពួកគេប៉ុណ្ណោះ ប៉ុន្ដែគាត់នៅតែគដដែល។ | |
Luke | KhmerNT | 1:23 | លុះក្រោយពេលបានបំពេញកិច្ចការទាំងប៉ុន្មានថ្ងៃរបស់គាត់ចប់សព្វគ្រប់ហើយ គាត់ក៏ត្រលប់ទៅផ្ទះវិញ | |
Luke | KhmerNT | 1:24 | ហើយប៉ុន្មានថ្ងៃក្រោយមក អេលីសាបិតជាប្រពន្ធរបស់គាត់ក៏មានផ្ទៃពោះ និងបានលាក់ខ្លួនអស់ប្រាំខែដោយនិយាយថា៖ | |
Luke | KhmerNT | 1:25 | «ព្រះអម្ចាស់បានធ្វើចំពោះខ្ញុំយ៉ាងដូច្នេះក្នុងគ្រាដែលព្រះអង្គបានទតដោយសន្ដោសដកយកសេចក្តីអាម៉ាស់របស់ខ្ញុំចេញពីក្នុងចំណោមមនុស្ស»។ | |
Luke | KhmerNT | 1:26 | ដល់ខែទីប្រាំមួយ ព្រះជាម្ចាស់បានចាត់ទេវតាកាពី្រយ៉ែលឲ្យទៅក្រុងមួយក្នុងស្រុកកាលីឡេដែលមានឈ្មោះថា ណាសារ៉ែត | |
Luke | KhmerNT | 1:27 | គឺទៅឯស្ដ្រីព្រហ្មចារីម្នាក់ ដែលបានភ្ជាប់ពាក្យនឹងបុរសម្នាក់ឈ្មោះយ៉ូសែប ជាពូជពង្សស្ដេចដាវីឌ ហើយស្ដ្រីព្រហ្មចារីនោះឈ្មោះម៉ារា។ | |
Luke | KhmerNT | 1:28 | កាលបានចូលមកជិតនាងហើយ ទេវតាក៏និយាយថា៖ «ចូរអរសប្បាយឡើង ឱនាងដ៏ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ ព្រះអង្គគង់ជាមួយនាងហើយ»។ | |
Luke | KhmerNT | 1:29 | នាងរារែកយ៉ាងខ្លាំងចំពោះពាក្យសំដីនេះ និងបានរិះគិតអំពីពាក្យជម្រាបសួរនេះថា តើមានន័យដូចម្ដេច។ | |
Luke | KhmerNT | 1:30 | ប៉ុន្ដែទេវតានិយាយទៅនាងថា៖ «ម៉ារាអើយ! កុំខ្លាចអី ដ្បិតព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងនាងណាស់ | |
Luke | KhmerNT | 1:31 | មើល៍ នាងនឹងមានគភ៌ រួចសម្រាលបានកូនប្រុសម្នាក់ ហើយនាងនឹងដាក់ឈ្មោះកូននោះថាយេស៊ូ | |
Luke | KhmerNT | 1:32 | កូននោះនឹងត្រលប់ជាអ្នកដ៏អស្ចារ្យ ហើយគេនឹងហៅកូននោះថា ព្រះរាជបុត្រានៃព្រះដ៏ខ្ពស់បំផុត ឯព្រះអម្ចាស់ដ៏ជាព្រះនឹងប្រទានបល្ល័ង្ករបស់ស្ដេចដាវីឌដែលជាដូនតាឲ្យទៅព្រះអង្គ | |
Luke | KhmerNT | 1:33 | រួចព្រះអង្គនឹងគ្រប់គ្រងលើពូជពង្សរបស់លោកយ៉ាកុបអស់កល្បជានិច្ច ហើយនគររបស់ព្រះអង្គគ្មានទីបញ្ចប់ឡើយ»។ | |
Luke | KhmerNT | 1:34 | ប៉ុន្ដែនាងម៉ារាសួរទៅទេវតាថា៖ «តើការនេះនឹងបានសម្រេចយ៉ាងដូចម្ដេច បើខ្ញុំមិនទាន់ស្គាល់ប្រុសណាផង?» | |
Luke | KhmerNT | 1:35 | ទេវតាឆ្លើយតបទៅនាងថា៖ «ព្រះវិញ្ញាណបរិសុទ្ធនឹងយាងមកសណ្ឋិតលើនាង ហើយអំណាចនៃព្រះដ៏ខ្ពស់បំផុតនឹងគ្របបាំងនាងដោយស្រមោល។ ដូច្នេះគេនឹងហៅបុត្រតូចដ៏បរិសុទ្ធដែលនឹងកើតមកនោះថា ព្រះរាជបុត្រារបស់ព្រះជាម្ចាស់ | |
Luke | KhmerNT | 1:36 | ហើយមើល៍! នាងអេលីសាបិតសាច់ញាតិរបស់នាងក៏មានគភ៌ជាកូនប្រុសម្នាក់ដែរ ក្នុងវ័យចាស់ជរា និងក្នុងកាលដែលគេហៅថាស្ត្រីអារ នាងមានផ្ទៃពោះប្រាំមួយខែហើយ | |
Luke | KhmerNT | 1:38 | នាងម៉ារាក៏និយាយទៅទេវតាថា៖ «មើល៍ នាងខ្ញុំជាបាវបម្រើរបស់ព្រះអម្ចាស់ សូមឲ្យសម្រេចដល់ខ្ញុំតាមពាក្យសំដីរបស់លោកចុះ!» រួចទេវតាក៏ចាកចេញពីនាងទៅ។ | |
Luke | KhmerNT | 1:39 | នៅគ្រានោះ នាងម៉ារាក៏ក្រោកឡើងធ្វើដំណើរទៅតំបន់ភ្នំដោយប្រញាប់ប្រញាល់សំដៅទៅក្រុងមួយក្នុងស្រុកយូដា | |
Luke | KhmerNT | 1:41 | ពេលនាងអេលីសាបិតបានឮពាក្យជម្រាបសួររបស់នាងម៉ារា ទារកនៅក្នុងផ្ទៃរបស់នាងក៏បំរះឡើង ឯនាងអេលីសាបិតបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ | |
Luke | KhmerNT | 1:42 | រួចនាងក៏ស្រែកដោយសំឡេងខ្លាំងៗថា៖ «អ្នកមានពរណាស់ក្នុងចំណោមពួកស្ដ្រី ឯកូនក្នុងផ្ទៃរបស់អ្នកគឺជាព្រះពរហើយ | |
Luke | KhmerNT | 1:43 | តើនេះកើតឡើងចំពោះខ្ញុំយ៉ាងដូចម្ដេចហ្ន៎ បានជាមាតារបស់ព្រះអម្ចាស់នៃខ្ញុំមកឯខ្ញុំដូច្នេះ? | |
Luke | KhmerNT | 1:44 | ព្រោះមើល៍ ពេលសំឡេងជម្រាបសួររបស់អ្នកបានឮដល់ត្រចៀកខ្ញុំ ទារកក្នុងផ្ទៃរបស់ខ្ញុំបានបំរះដោយអំណរ | |
Luke | KhmerNT | 1:45 | ស្ដ្រីណាដែលជឿថា សេចក្ដីដែលព្រះអម្ចាស់បានមានបន្ទូលនឹងសម្រេចពិតប្រាកដមែន នោះមានពរហើយ»។ | |
Luke | KhmerNT | 1:47 | ហើយវិញ្ញាណខ្ញុំសប្បាយរីករាយខ្លាំងណាស់នឹងព្រះជាម្ចាស់ជាព្រះអង្គសង្គ្រោះនៃខ្ញុំ | |
Luke | KhmerNT | 1:48 | ដ្បិតព្រះអង្គបានទតសន្ដោសដល់ភាពទន់ទាបនៃបាវបម្រើរបស់ព្រះអង្គ។ មើល៍ ចាប់ពីពេលនេះតទៅ មនុស្សគ្រប់ជំនាន់នឹងរាប់ខ្ញុំថាជាអ្នកមានពរ | |
Luke | KhmerNT | 1:49 | ព្រោះព្រះដ៏មានអំណាចបានធ្វើការអស្ចារ្យដល់ខ្ញុំ ហើយព្រះនាមព្រះអង្គក៏បរិសុទ្ធ | |
Luke | KhmerNT | 1:50 | សេចក្ដីមេត្ដាករុណារបស់ព្រះអង្គមានដល់អស់អ្នកដែលកោតខ្លាចព្រះអង្គរហូតតរៀងទៅ | |
Luke | KhmerNT | 1:51 | ព្រះអង្គបានធ្វើការយ៉ាងអស្ចារ្យដោយព្រះហស្ដរបស់ព្រះអង្គ ហើយកំចាត់កំចាយអំនួតចេញពីក្នុងចិត្ដគំនិតរបស់មនុស្ស | |
Luke | KhmerNT | 1:53 | ហើយបំពេញអស់អ្នកស្រេកឃ្លានដោយសេចក្ដីល្អ និងបញ្ចូនអ្នកមានឲ្យទៅដោយដៃទទេ | |
Luke | KhmerNT | 1:54 | ដោយនឹកចាំពីសេចក្ដីមេត្តាករុណា ព្រះអង្គជួយអ៊ីស្រាអែលជាបាវបម្រើរបស់ព្រះអង្គ | |
Luke | KhmerNT | 1:55 | ដូចដែលព្រះអង្គបានមានបន្ទូលនឹងដូនតារបស់យើង គឺលោកអ័ប្រាហាំ និងពូជពង្សរបស់គាត់រហូតតរៀងមក»។ | |
Luke | KhmerNT | 1:56 | នាងម៉ារាបានស្នាក់នៅជាមួយនាងអេលីសាបិតប្រហែលបីខែ ហើយក៏ត្រលប់ទៅផ្ទះរបស់នាងវិញ។ | |
Luke | KhmerNT | 1:58 | ពេលអ្នកជិតខាង និងសាច់ញាតិរបស់នាងបានឮថា ព្រះអម្ចាស់បានសំដែងសេចក្ដីមេត្ដាករុណាដ៏សម្បើមដល់នាង ពួកគេក៏អរសប្បាយជាមួយនាង។ | |
Luke | KhmerNT | 1:59 | លុះដល់ថ្ងៃទីប្រាំបី ពួកគេបានមកដើម្បីធ្វើពិធីកាត់ស្បែកឲ្យទារកនោះ ហើយចង់ដាក់ឈ្មោះថា សាការី តាមឈ្មោះរបស់ឪពុក | |
Luke | KhmerNT | 1:61 | ពួកគេនិយាយទៅនាងថា៖ «គ្មានអ្នកណាម្នាក់ក្នុងចំណោមសាច់ញាតិអ្នកមានឈ្មោះហ្នឹងទេ» | |
Luke | KhmerNT | 1:63 | គាត់ក៏សុំក្ដារឆ្នួនមួយ ហើយសរសេរថា ឈ្មោះរបស់ទារកនេះគឺ យ៉ូហាន។ គេគ្រប់គ្នាក៏នឹកអស្ចារ្យ។ | |
Luke | KhmerNT | 1:64 | រំពេចនោះមាត់ និងអណ្ដាតរបស់គាត់បានហើបឡើង គាត់ក៏ពោលសរសើរតម្កើងព្រះជាម្ចាស់ | |
Luke | KhmerNT | 1:65 | ហើយអ្នកទាំងឡាយដែលរស់នៅជុំវិញ មានសេចក្ដីរន្ធត់ជាខ្លាំង ពួកគេបាននិយាយគ្នាអំពីហេតុការណ៍ទាំងអស់នេះនៅក្នុងតំបន់ភ្នំនៃស្រុកយូដាទាំងមូល។ | |
Luke | KhmerNT | 1:66 | អស់អ្នកដែលបានឮ ក៏រក្សាទុកក្នុងចិត្ដទាំងនិយាយគ្នាថា៖ «ដូច្នេះ តើទារកនេះនឹងត្រលប់ជាអ្វី? ដ្បិតព្រះហស្ដរបស់ព្រះអម្ចាស់នៅជាមួយវាយ៉ាងប្រាកដ»។ | |
Luke | KhmerNT | 1:68 | «សូមឲ្យព្រះអម្ចាស់ ជាព្រះនៃអ៊ីស្រាអែលប្រកបដោយព្រះពរ ដ្បិតព្រះអង្គបានមកមើល និងធ្វើឲ្យសេចក្ដីប្រោសលោះសម្រាប់ប្រជារាស្ដ្ររបស់ព្រះអង្គបានសម្រេច | |
Luke | KhmerNT | 1:69 | ព្រមទាំងបានលើកស្នែងនៃសេចក្ដីសង្គ្រោះឡើងសម្រាប់យើងនៅក្នុងពូជពង្សរបស់ដាវីឌ ជាបាវបម្រើរបស់ព្រះអង្គ | |
Luke | KhmerNT | 1:70 | ដូចដែលព្រះអង្គបានមានបន្ទូលតាមរយៈមាត់ពួកអ្នកនាំព្រះបន្ទូលដ៏បរិសុទ្ធរបស់ព្រះអង្គតាំងពីដើមរៀងមក | |
Luke | KhmerNT | 1:71 | គឺជាសេចក្ដីសង្គ្រោះឲ្យផុតពីខ្មាំងសត្រូវរបស់យើង និងពីដៃរបស់មនុស្សទាំងអស់ដែលស្អប់យើង | |
Luke | KhmerNT | 1:72 | ដើម្បីប្រោសប្រទានសេចក្ដីមេត្ដាករុណាដល់ដូនតារបស់យើង និងដើម្បីនឹកចាំពីកិច្ចព្រមព្រៀងដ៏បរិសុទ្ធរបស់ព្រះអង្គ | |
Luke | KhmerNT | 1:73 | ជាសម្បថដែលព្រះអង្គបានស្បថនឹងលោកអ័ប្រាហាំជាដូនតារបស់យើង គឺប្រោសប្រទានឲ្យយើង | |
Luke | KhmerNT | 1:74 | ផុតពីដៃខ្មាំងសត្រូវទាំងឡាយរបស់យើង ដើម្បីឲ្យយើងបម្រើព្រះអង្គដោយឥតភ័យខ្លាច | |
Luke | KhmerNT | 1:75 | ដោយសេចក្ដីបរិសុទ្ធ និងសេចក្ដីសុចរិតក្នុងព្រះវត្ដមានរបស់ព្រះអង្គអស់មួយជីវិតរបស់យើង។ | |
Luke | KhmerNT | 1:76 | ឱទារកតូចអើយ! អ្នកនឹងត្រូវគេហៅដែរថា ជាអ្នកនាំព្រះបន្ទូលរបស់ព្រះដ៏ខ្ពស់បំផុត ដ្បិតអ្នកនឹងទៅមុខមុនព្រះអម្ចាស់ ដើម្បីរៀបចំដំណើររបស់ព្រះអង្គ | |
Luke | KhmerNT | 1:77 | និងផ្ដល់ការយល់ដឹងដល់ប្រជាជនរបស់ព្រះអង្គអំពីសេចក្ដីសង្គ្រោះដោយការលើកលែងទោសបាបរបស់ពួកគេ | |
Luke | KhmerNT | 1:78 | ទៅតាមព្រះហឫទ័យមេត្ដាករុណារបស់ព្រះជាម្ចាស់នៃយើងដែលជាការបំភ្លឺពីស្ថានសួគ៌មកប្រោសយើង | |
Luke | KhmerNT | 1:79 | ដើម្បីបំភ្លឺដល់អស់អ្នកដែលនៅក្នុងសេចក្ដីងងឹត និងអស់អ្នកដែលអង្គុយក្រោមស្រមោលនៃសេចក្ដីស្លាប់ ហើយដើម្បីនាំជើងយើងទៅក្នុងផ្លូវនៃសេចក្ដីសុខសាន្ដ»។ | |
Chapter 2
Luke | KhmerNT | 2:1 | នៅគ្រានោះ ព្រះចៅអធិរាជអូគូស្ទបានចេញព្រះរាជក្រឹត្យមួយច្បាប់ គឺឲ្យធ្វើជំរឿនប្រជាជនទូទាំងអាណាចក្រ។ | |
Luke | KhmerNT | 2:2 | ការធ្វើជំរឿនប្រជាជនលើកទីមួយនេះបានធ្វើទ្បើងនៅអំឡុងពេលដែលលោកគីរេនាសគ្រប់គ្រងស្រុកស៊ីរី។ | |
Luke | KhmerNT | 2:3 | មនុស្សគ្រប់គ្នាបានធ្វើដំណើរទៅស្រុកកំណើតរបស់គេរៀងៗខ្លួនដើម្បីចុះឈ្មោះ | |
Luke | KhmerNT | 2:4 | ឯលោកយ៉ូសែបវិញ ក៏ចេញពីក្រុងណាសារ៉ែតក្នុងស្រុកកាលីឡេឆ្ពោះទៅភូមិមួយជាក្រុងរបស់ស្ដេចដាវីឌក្នុងស្រុកយូដា ឈ្មោះបេថ្លេហិម ព្រោះគាត់ជាសាច់ឈាម និងជាពូជពង្សរបស់ស្ដេចដាវីឌ | |
Luke | KhmerNT | 2:7 | ហើយនាងសម្រាលបានកូនប្រុសម្នាក់ ជាកូនច្បង រួចបានរុំនឹងសំពត់ដាក់ផ្ដេកក្នុងស្នូក ព្រោះក្នុងផ្ទះសំណាក់គ្មានកន្លែងសម្រាប់ពួកគេទេ។ | |
Luke | KhmerNT | 2:8 | នៅក្នុងតំបន់ជាមួយគ្នានោះ មានពួកអ្នកគង្វាលចៀមកំពុងយាមចៀមរបស់ពួកគេនៅកណ្ដាលវាលទាំងយប់។ | |
Luke | KhmerNT | 2:9 | មានទេវតាមួយរូបរបស់ព្រះអម្ចាស់បានមកឈរចំពោះមុខពួកគេ ហើយសិរីរុងរឿងរបស់ព្រះអម្ចាស់បានចាំងចែងជុំវិញពួកគេ ដូច្នេះពួកគេក៏ភ័យខ្លាចជាខ្លាំង | |
Luke | KhmerNT | 2:10 | ប៉ុន្ដែទេវតានោះបាននិយាយទៅពួកគេថា៖ «កុំខ្លាចអី! ដ្បិតមើល៍ ខ្ញុំប្រកាសដំណឹងល្អប្រាប់អ្នករាល់គ្នា ជាសេចក្ដីអំណរដ៏អស្ចារ្យដែលនឹងមានដល់ប្រជាជនទាំងអស់ | |
Luke | KhmerNT | 2:11 | ដ្បិតថ្ងៃនេះ ព្រះអង្គសង្គ្រោះមួយអង្គដែលជាព្រះគ្រិស្ដដ៏ជាព្រះអម្ចាស់បានប្រសូតមកឯអ្នករាល់គ្នានៅក្នុងក្រុងរបស់ស្ដេចដាវីឌ | |
Luke | KhmerNT | 2:12 | ហើយនេះជាទីសំគាល់សម្រាប់អ្នករាល់គ្នា គឺអ្នករាល់គ្នានឹងឃើញបុត្រតូចដែលគេរុំនឹងសំពត់ដាក់ផ្ដេកនៅក្នុងស្នូក»។ | |
Luke | KhmerNT | 2:13 | រំពេចនោះមានពលទេវតានៃស្ថានសួគ៌ច្រើនកុះករសរសើរតម្កើងព្រះជាម្ចាស់ជាមួយទេវតានោះថា៖ | |
Luke | KhmerNT | 2:14 | «សូមឲ្យព្រះជាម្ចាស់នៅស្ថានដ៏ខ្ពស់បំផុតប្រកបដោយសិរីរុងរឿង ហើយក្ដីសុខសាន្ដមានដល់អស់អ្នកនៅលើផែនដីដែលព្រះអង្គគាប់ព្រះហឫទ័យ»។ | |
Luke | KhmerNT | 2:15 | កាលពួកទេវតាបានចាកចេញពីពួកគេទៅឯស្ថានសួគ៌វិញ ពួកអ្នកគង្វាលចៀមក៏និយាយគ្នាថា៖ «តោះយើងទៅភូមិបេថ្លេហិម ហើយមើលហេតុការណ៍ដែលបានកើតឡើងនេះ ដែលព្រះអម្ចាស់បានប្រាប់យើងឲ្យដឹង»។ | |
Luke | KhmerNT | 2:16 | ពួកគេក៏ធ្វើដំណើរទៅជាប្រញាប់ ហើយឃើញនាងម៉ារា លោកយ៉ូសែប ព្រមទាំងបុត្រតូចដែលគេកំពុងដាក់ផ្ដេកក្នុងស្នូក។ | |
Luke | KhmerNT | 2:17 | កាលបានឃើញហើយ ពួកគេក៏រៀបរាប់ពីពាក្យដែលទេវតាបានប្រាប់ពួកគេឲ្យដឹងអំពីបុត្រតូចនេះ | |
Luke | KhmerNT | 2:18 | ឯមនុស្សទាំងអស់ដែលបានស្ដាប់ឮ ក៏នឹកអស្ចារ្យពីសេចក្ដីដែលពួកអ្នកគង្វាលចៀមបានប្រាប់ពួកគេ | |
Luke | KhmerNT | 2:19 | ប៉ុន្ដែនាងម៉ារាបានរក្សាសេចក្ដីទាំងអស់នេះទុក ហើយពិចារណានៅក្នុងចិត្ដ។ | |
Luke | KhmerNT | 2:20 | ពួកអ្នកគង្វាលចៀមបានវិលទៅវិញ ទាំងថ្វាយសិរីរុងរឿង និងសរសើរតម្កើងព្រះជាម្ចាស់ចំពោះការទាំងអស់ដែលពួកគេបានឮ និងបានឃើញដូចដែលទេវតាបានប្រាប់ពួកគេ។ | |
Luke | KhmerNT | 2:21 | លុះគ្រប់ប្រាំបីថ្ងៃសម្រាប់ធ្វើពិធីកាត់ស្បែកបុត្រតូច គេបានដាក់ឈ្មោះបុត្រតូចនោះថា យេស៊ូ ជាឈ្មោះដែលទេវតាបានដាក់ឲ្យមុនពេលមានកំណើតក្នុងផ្ទៃ។ | |
Luke | KhmerNT | 2:22 | ដល់ពេលត្រូវធ្វើពិធីជម្រះកាយទៅតាមក្រឹត្យវិន័យរបស់លោកម៉ូសេ ពួកគេក៏នាំយកបុត្រតូចទៅក្រុងយេរូសាឡិមដើម្បីថ្វាយដល់ព្រះជាម្ចាស់ | |
Luke | KhmerNT | 2:23 | គឺដូចដែលមានសេចក្ដីចែងទុកក្នុងគម្ពីរវិន័យរបស់ព្រះអម្ចាស់ថា គ្រប់កូនប្រុសដែលកើតពីផ្ទៃមុនដំបូងនឹងត្រូវរាប់ជាបរិសុទ្ធសម្រាប់ព្រះអម្ចាស់ | |
Luke | KhmerNT | 2:24 | ហើយតាមសេចក្ដីដែលបានចែងទុកក្នុងគម្ពីរវិន័យរបស់ព្រះអម្ចាស់ គឺត្រូវថ្វាយលលកមួយគូ ឬព្រាបជំទើរពីរជាយញ្ញបូជា។ | |
Luke | KhmerNT | 2:25 | មើល៍ នៅក្រុងយេរូសាឡិមមានបុរសម្នាក់ឈ្មោះស៊ីម្មាន ជាមនុស្សសុចរិត ហើយជាអ្នកគោរពកោតខ្លាចព្រះជាម្ចាស់ គាត់កំពុងរង់ចាំការសម្រាលទុក្ខសម្រាប់អ៊ីស្រាអែល ហើយព្រះវិញ្ញាណបរិសុទ្ធបានសណ្ឋិតលើគាត់។ | |
Luke | KhmerNT | 2:26 | ព្រះវិញ្ញាណបរិសុទ្ធបានបើកសំដែងឲ្យគាត់ដឹងថា គាត់នឹងមិនជួបសេចក្ដីស្លាប់ឡើយ មុនពេលបានឃើញព្រះគ្រិស្ដរបស់ព្រះអម្ចាស់។ | |
Luke | KhmerNT | 2:27 | ព្រះវិញ្ញាណបាននាំគាត់ចូលមកក្នុងព្រះវិហារ ពេលដែលឪពុកម្ដាយបាននាំបុត្រតូចយេស៊ូចូលមកក្នុង ដើម្បីធ្វើតាមទំនៀមទម្លាប់ក្នុងគម្ពីរវិន័យសម្រាប់បុត្រតូច។ | |
Luke | KhmerNT | 2:28 | លោកស៊ីម្មានបានទទួលយកបុត្រតូចនោះមកបីនៅក្នុងដៃ ហើយគាត់បានថ្វាយព្រះពរព្រះជាម្ចាស់ដោយនិយាយថា៖ | |
Luke | KhmerNT | 2:29 | «ឱព្រះអម្ចាស់អើយ! សូមដកយកបាវបម្រើរបស់ព្រះអង្គទៅក្នុងសេចក្ដីសុខសាន្ដនៅពេលឥឡូវនេះ តាមព្រះបន្ទូលរបស់ព្រះអង្គចុះ។ | |
Luke | KhmerNT | 2:32 | គឺជាពន្លឺសម្រាប់បំភ្លឺសាសន៍ដទៃ និងសិរីរុងរឿងដល់អ៊ីស្រាអែល ដែលជាប្រជារាស្ដ្ររបស់ព្រះអង្គ»។ | |
Luke | KhmerNT | 2:33 | ឪពុកម្ដាយរបស់បុត្រតូចនឹកអស្ចារ្យពីសេចក្ដីទាំងឡាយដែលបានពោលអំពីព្រះអង្គ។ | |
Luke | KhmerNT | 2:34 | លោកស៊ីម្មានបានឲ្យពរពួកគេ និងបាននិយាយទៅនាងម៉ារា ជាម្ដាយថា៖ «មើល៍ កូននេះត្រូវបានកំណត់សម្រាប់ការជំពប់ដួល និងការងើបឡើងរបស់មនុស្សជាច្រើននៅអ៊ីស្រាអែល ហើយជាទីសំគាល់ដែលត្រូវគេប្រឆាំង | |
Luke | KhmerNT | 2:35 | ឯអ្នកវិញ នឹងមានដាវមួយចាក់ទម្លុះព្រលឹងរបស់អ្នក ដើម្បីឲ្យចិត្ដគំនិតរបស់មនុស្សជាច្រើនបានសំដែងចេញពីខាងក្នុងមក»។ | |
Luke | KhmerNT | 2:36 | មានអ្នកនាំព្រះបន្ទូលស្រីម្នាក់ឈ្មោះអាណ ជាកូនស្រីរបស់លោកផាញូអែលមកពីកុលសម្ព័ន្ធអេស៊ើរ។ ស្ដ្រីម្នាក់នេះមានវ័យចាស់ជរាទៅហើយ ក្រោយពីវ័យក្រមុំរបស់គាត់ គាត់បានរស់នៅជាមួយប្ដីបានប្រាំពីរឆ្នាំ | |
Luke | KhmerNT | 2:37 | រួចគាត់ក៏នៅមេម៉ាយរហូតដល់អាយុប៉ែតសិបបួនឆ្នាំ គាត់មិនដែលចាកចេញពីព្រះវិហារឡើយ ហើយគាត់បម្រើព្រះជាម្ចាស់ទាំងយប់ទាំងថ្ងៃ ទាំងតមអាហារ និងអធិស្ឋានផង។ | |
Luke | KhmerNT | 2:38 | នៅវេលានោះ គាត់បានមកក្បែរ ហើយអរព្រះគុណព្រះជាម្ចាស់ និងបានប្រកាសប្រាប់អំពីព្រះអង្គដល់អស់អ្នកដែលកំពុងទន្ទឹងរង់ចាំសេចក្តីប្រោសលោះរបស់ក្រុងយេរូសាឡិម។ | |
Luke | KhmerNT | 2:39 | កាលធ្វើតាមគម្ពីរវិន័យរបស់ព្រះអម្ចាស់សព្វគ្រប់ហើយ ពួកគេក៏វិលត្រលប់ទៅស្រុកកាលីឡេវិញ គឺឆ្ពោះទៅក្រុងណាសារ៉ែតជាក្រុងរបស់ពួកគេ។ | |
Luke | KhmerNT | 2:40 | កុមារយេស៊ូបានចម្រើនវ័យឡើង ទាំងមានកម្លាំងមាំមួនពោរពេញដោយប្រាជ្ញាឈ្លាសវៃ ហើយព្រះគុណរបស់ព្រះជាម្ចាស់បានសណ្ឋិតលើកុមារនោះ។ | |
Luke | KhmerNT | 2:41 | ជារៀងរាល់ឆ្នាំ ឪពុកម្ដាយរបស់កុមារយេស៊ូបានធ្វើដំណើរទៅក្រុងយេរូសាឡិមដើម្បីធ្វើពិធីបុណ្យរំលង។ | |
Luke | KhmerNT | 2:42 | លុះព្រះយេស៊ូមានអាយុដប់ពីរឆ្នាំ ពួកគេក៏ឡើងទៅតាមទំនៀមទម្លាប់នៃពិធីបុណ្យ។ | |
Luke | KhmerNT | 2:43 | កាលថ្ងៃបុណ្យបានចប់សព្វគ្រប់ហើយ ពួកគេក៏វិលត្រលប់ទៅវិញ ឯកុមារយេស៊ូនៅក្នុងក្រុងយេរូសាឡិមនៅឡើយ ប៉ុន្ដែឪពុកម្ដាយមិនបានដឹងទេ | |
Luke | KhmerNT | 2:44 | ព្រោះស្មានថា ព្រះអង្គកំពុងនៅក្នុងក្បួនធ្វើដំណើរ។ កាលពួកគេធ្វើដំណើរបានមួយថ្ងៃ ពួកគេក៏តាមរកព្រះអង្គក្នុងចំណោមសាច់ញាតិ និងពួកអ្នកស្គាល់គ្នា | |
Luke | KhmerNT | 2:45 | ប៉ុន្ដែពេលរកមិនឃើញ ពួកគេក៏ត្រលប់ទៅក្រុងយេរូសាឡិមវិញដើម្បីតាមរកព្រះអង្គ។ | |
Luke | KhmerNT | 2:46 | បីថ្ងៃក្រោយមក ពួកគេបានរកឃើញព្រះអង្គនៅក្នុងព្រះវិហារកំពុងអង្គុយស្ដាប់ និងសួរសំណួរនៅកណ្ដាលចំណោមពួកគ្រូ។ | |
Luke | KhmerNT | 2:47 | អស់អ្នកដែលបានស្ដាប់ព្រះអង្គបាននឹកអស្ចារ្យពីតម្រិះប្រាជ្ញា និងចម្លើយរបស់ព្រះអង្គ។ | |
Luke | KhmerNT | 2:48 | កាលឪពុកម្ដាយបានជួបព្រះអង្គហើយ ក៏ភាំងស្មារតី រួចម្ដាយសួរថា៖ «កូនអើយ! ហេតុអ្វីបានជាកូនធ្វើយ៉ាងដូច្នេះចំពោះឪពុកម្ដាយ មើល៍ ម្ដាយ និងឪពុករបស់កូនបានតាមរកកូនទាំងព្រួយចិត្ដ»។ | |
Luke | KhmerNT | 2:49 | ប៉ុន្ដែព្រះយេស៊ូក៏មានបន្ទូលទៅឪពុកម្ដាយថា៖ «ហេតុអ្វីបានជាពុកម៉ែតាមរកខ្ញុំដូច្នេះ តើពុកម៉ែមិនដឹងទេឬថា ខ្ញុំត្រូវនៅជាប់ក្នុងកិច្ចការនៃព្រះវរបិតារបស់ខ្ញុំ?»។ | |
Luke | KhmerNT | 2:51 | បន្ទាប់មក ព្រះអង្គក៏ចុះទៅឯក្រុងណាសារ៉ែតជាមួយឪពុកម្ដាយវិញ ហើយព្រះអង្គបានស្ដាប់បង្គាប់ពួកគេ ឯម៉ារាបានរក្សាហេតុការណ៍ទាំងអស់ទុកក្នុងចិត្ដ។ | |
Chapter 3
Luke | KhmerNT | 3:1 | នៅឆ្នាំទីដប់ប្រាំនៃរាជ្យព្រះចៅអធិរាជទីប៊ើរ កាលលោកប៉ុនទាសពីឡាត់គ្រប់គ្រងស្រុកយូដា ហេរ៉ូឌជាស្ដេចត្រាញ់នៃស្រុកកាលីឡេ ឯភីលីពត្រូវជាប្អូន ជាស្ដេចត្រាញ់នៃស្រុកអ៊ីទូរេ និងស្រុកត្រាខូនីត រីឯលីសានាស ជាស្ដេចត្រាញ់នៃស្រុកអាប៊ីលេន។ | |
Luke | KhmerNT | 3:2 | នៅគ្រាដែលលោកអាណាស និងលោកកៃផាជាសម្ដេចសង្ឃ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានសំដែងមកដល់លោកយ៉ូហាន ជាកូនលោកសាការីនៅទីរហោឋាន | |
Luke | KhmerNT | 3:3 | គាត់ក៏ទៅឯស្រុកទាំងអស់ដែលនៅជុំវិញអូរយ័រដាន់ ទាំងប្រកាសប្រាប់អំពីពិធីជ្រមុជដែលជាភស្ដុតាងបង្អាញពីការប្រែចិត្ដ ដើម្បីទទួលបានការលើកលែងទោសបាប | |
Luke | KhmerNT | 3:4 | ដូចដែលបានចែងទុកក្នុងបទគម្ពីររបស់លោកអេសាយ ជាអ្នកនាំព្រះបន្ទូលថា មានសំឡេងមនុស្សម្នាក់កំពុងស្រែកនៅទីរហោឋានថា ចូររៀបចំដំណើររបស់ព្រះអម្ចាស់ ចូរតម្រង់ផ្លូវរបស់ព្រះអង្គ | |
Luke | KhmerNT | 3:5 | គ្រប់ទាំងជ្រលងភ្នំនឹងត្រូវលុបបំពេញ ហើយគ្រប់ទាំងភ្នំ និងទីទួលត្រូវពង្រាបឲ្យស្មើ ឯកន្លែងក្ងិចក្ងក់ត្រូវតម្រង់ ហើយផ្លូវរដិបរដុបត្រូវធ្វើឲ្យរាបស្មើ | |
Luke | KhmerNT | 3:7 | ដូច្នោះហើយ លោកយ៉ូហានក៏និយាយទៅបណ្ដាជនដែលកំពុងចេញមកទទួលពិធីជ្រមុជទឹកពីគាត់ថា៖ «នែពូជពស់វែកអើយ! តើនរណាព្រមានឲ្យអ្នករាល់គ្នារត់គេចពីសេចក្ដីក្រោធដែលនឹងមកដល់ដូច្នេះ? | |
Luke | KhmerNT | 3:8 | ហេតុនេះ ចូរបង្កើតផលផ្លែឲ្យស័ក្ដសមនឹងការប្រែចិត្ដចុះ ហើយកុំគិតក្នុងចិត្ដឲ្យសោះថា យើងមានលោកអ័ប្រាហាំជាឪពុករបស់យើង ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះជាម្ចាស់ក៏អាចបង្កើតកូនលោកអ័ប្រាហាំពីថ្មទាំងអស់នេះបានដែរ។ | |
Luke | KhmerNT | 3:9 | ឯពូថៅនៅនឹងគល់ឈើរួចជាស្រេច ដូច្នេះរាល់ដើមឈើណាមិនបង្កើតផ្លែល្អនឹងត្រូវកាប់បោះទៅក្នុងភ្លើង។» | |
Luke | KhmerNT | 3:11 | គាត់ឆ្លើយទៅពួកគេថា៖ «អ្នកណាមានអាវពីរ ចូរឲ្យអ្នកនោះចែកដល់អ្នកដែលគ្មានចុះ ឯអ្នកណាមានអាហារ ចូរឲ្យអ្នកនោះធ្វើដូច្នេះដែរចុះ»។ | |
Luke | KhmerNT | 3:12 | ពេលនោះពួកអ្នកទារពន្ធដារបានមកទទួលពិធីជ្រមុជទឹកដែរ ហើយពួកគេបានសួរទៅគាត់ថា៖ «លោកគ្រូ! តើយើងគួរធ្វើយ៉ាងដូចម្ដេច?» | |
Luke | KhmerNT | 3:13 | គាត់ប្រាប់ពួកគេថា៖ «មិនត្រូវទារពន្ធលើសចំនួនដែលបានកំណត់ឲ្យអ្នករាល់គ្នាឡើយ»។ | |
Luke | KhmerNT | 3:14 | ឯពួកទាហានសួរទៅគាត់ដែរថា៖ «ចុះយើងវិញ តើគួរធ្វើយ៉ាងដូចម្ដេច?» គាត់ប្រាប់ពួកគេថា៖ «កុំយកអ្វីពីអ្នកណាដោយកំហែង ឬនិយាយបង្កាច់ឡើយ ប៉ុន្ដែចូរពេញចិត្ដនឹងប្រាក់ឈ្នួលរបស់អ្នករាល់គ្នាចុះ»។ | |
Luke | KhmerNT | 3:15 | កាលប្រជាជនកំពុងទន្ទឹងរង់ចាំ ពួកគេគ្រប់គ្នាក៏នឹកឆ្ងល់ក្នុងចិត្ដអំពីលោកយ៉ូហានថា ប្រហែលគាត់ជាព្រះគ្រិស្ដទេដឹង។ | |
Luke | KhmerNT | 3:16 | លោកយ៉ូហានក៏ឆ្លើយទៅពួកគេថា៖ «ខ្ញុំធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាដោយទឹក ប៉ុន្ដែនឹងមានព្រះមួយអង្គយាងមកដែលមានអំណាចខ្លាំងជាងខ្ញុំ ហើយខ្ញុំមិនស័ក្ដិសមនឹងស្រាយខ្សែស្បែកជើងឲ្យព្រះអង្គផង ព្រះអង្គនឹងធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាដោយព្រះវិញ្ញាណបរិសុទ្ធ ហើយនឹងភ្លើងវិញ។ | |
Luke | KhmerNT | 3:17 | ព្រះអង្គកាន់ចង្អេរក្នុងព្រះហស្ដសំអាតទីលានបោកស្រូវរបស់ព្រះអង្គ ដើម្បីប្រមូលស្រូវដាក់ក្នុងជង្រុករបស់ព្រះអង្គ តែព្រះអង្គនឹងដុតអង្កាមចោលដោយភ្លើងដែលមិនចេះរលត់»។ | |
Luke | KhmerNT | 3:19 | កាលស្ដេចត្រាញ់ហេរ៉ូឌត្រូវលោកយ៉ូហានស្ដីបន្ទោសពីរឿងនាងហេរ៉ូឌាសដែលត្រូវជាប្រពន្ធប្អូនរបស់ខ្លួន ព្រមទាំងការអាក្រក់ទាំងប៉ុន្មានដែលស្ដេចបានធ្វើ | |
Luke | KhmerNT | 3:20 | នោះធ្វើឲ្យស្ដេចប្រព្រឹត្ដកាន់តែអាក្រក់ថែមទៀត គឺចាប់លោកយ៉ូហានដាក់គុក។ | |
Luke | KhmerNT | 3:21 | កាលប្រជាជនទាំងអស់គ្នាបានទទួលពិធីជ្រមុជទឹក ព្រះយេស៊ូក៏បានទទួលពិធីជ្រមុជទឹកដែរ ហើយពេលកំពុងអធិស្ឋាន មេឃក៏បើកចំហ | |
Luke | KhmerNT | 3:22 | ហើយព្រះវិញ្ញាណបរិសុទ្ធក៏យាងចុះមកមានរូបរាងដូចជាសត្វព្រាប សណ្ឋិតលើព្រះអង្គ ហើយមានសំឡេងបន្លឺចេញពីស្ថានសួគ៌មកថា៖ «អ្នកជាបុត្រជាទីស្រឡាញ់របស់យើង យើងពេញចិត្ដនឹងអ្នកណាស់»។ | |
Luke | KhmerNT | 3:23 | កាលព្រះយេស៊ូចាប់ផ្ដើមការងារព្រះអង្គ ព្រះអង្គមានអាយុប្រហែលសាមសិបឆ្នាំ ហើយតាមសេចក្ដីសន្និដ្ឋានពីប្រជាជន ព្រះអង្គជាកូនលោកយ៉ូសែប លោកយ៉ូសែបជាកូនលោកហេលី | |
Luke | KhmerNT | 3:24 | លោកហេលីជាកូនលោកម៉ាថាត់ លោកម៉ាថាត់ជាកូនលោកលេវី លោកលេវីជាកូនលោកម៉ិលគី លោកម៉ិលគីជាកូនលោកយ៉ាណាយ លោកយ៉ាណាយជាកូនលោកយ៉ូសែប | |
Luke | KhmerNT | 3:25 | លោកយ៉ូសែបជាកូនលោកម៉ាត់ធាស លោកម៉ាត់ធាសជាកូនលោកអេម៉ុស លោកអេម៉ុសជាកូនលោកណាអ៊ូម លោកណាអ៊ូមជាកូនលោកអែសលី លោកអែសលីជាកូនលោកណាកៃ | |
Luke | KhmerNT | 3:26 | លោកណាកៃជាកូនលោកម៉ាអាត លោកម៉ាអាតជាកូនលោកម៉ាតាធាស លោកម៉ាតាធាសជាកូនលោកសេម៉ី លោកសេម៉ីជាកូនលោកយ៉ូសិក លោកយ៉ូសិកជាកូនលោកយូដា | |
Luke | KhmerNT | 3:27 | លោកយូដាជាកូនលោកយ៉ូអាណាន់ លោកយ៉ូអាណាន់ជាកូនលោករេសា លោករេសាជាកូនលោកសូរ៉ូបាបិល លោកសូរ៉ូបាបិលជាកូនលោកសាលធាល លោកសាលធាលជាកូនលោកនេរី | |
Luke | KhmerNT | 3:28 | លោកនេរីជាកូនលោកម៉ិលគី លោកម៉ិលគីជាកូនលោកអ័តឌី លោកអ័តឌីជាកូនលោកកូសាម លោកកូសាមជាកូនលោកអែលម៉ូដាម លោកអែលម៉ូដាមជាកូនលោកអ៊ើ | |
Luke | KhmerNT | 3:29 | លោកអ៊ើជាកូនលោកយ៉ូសេ លោកយ៉ូសេជាកូនលោកអេលាស៊ើរ លោកអេលាស៊ើរជាកូនលោកយ៉ូរិម លោកយ៉ូរិមជាកូនលោកម៉ាត់ថាត់ លោកម៉ាត់ថាត់ជាកូនលោកលេវី | |
Luke | KhmerNT | 3:30 | លោកលេវីជាកូនលោកស៊ីម្មាន លោកស៊ីម្មានជាកូនលោកយូដា លោកយូដាជាកូនលោកយ៉ូសែប លោកយ៉ូសែបជាកូនលោកយ៉ូណាម លោកយ៉ូណាមជាកូនលោកអេលាគីម | |
Luke | KhmerNT | 3:31 | លោកអេលាគីមជាកូនលោកម៉េលាស លោកម៉េលាសជាកូនលោកម៉ៃណាន លោកម៉ៃណានជាកូនលោកម៉ាតាថា លោកម៉ាតាថាជាកូនលោកណាថាន់ លោកណាថាន់ជាកូនស្ដេចដាវីឌ | |
Luke | KhmerNT | 3:32 | ស្ដេចដាវីឌជាកូនលោកអ៊ីសាយ លោកអ៊ីសាយជាកូនលោកអូបិឌ លោកអូបិឌជាកូនលោកបូអូស លោកបូអូសជាកូនលោកសាលម៉ូន លោកសាលម៉ូនជាកូនលោកណាសូន | |
Luke | KhmerNT | 3:33 | លោកណាសូនជាកូនលោកអមីណាដាប់ លោកអមីណាដាប់ជាកូនលោកអាដមីន លោកអាដមីនជាកូនលោកអ័រនី លោកអ័រនីជាកូនលោកអើរ៉ាម លោកអើរ៉ាមជាកូនលោកពេរេស លោកពេរេសជាកូនលោកយូដា | |
Luke | KhmerNT | 3:34 | លោកយូដាជាកូនលោកយ៉ាកុប លោកយ៉ាកុបជាកូនលោកអ៊ីសាក លោកអ៊ីសាកជាកូនលោកអ័ប្រាហាំ លោកអ័ប្រាហាំជាកូនលោកថេរ៉ា លោកថេរ៉ាជាកូនលោកណាឃរ | |
Luke | KhmerNT | 3:35 | លោកណាឃរជាកូនលោកសេរូក លោកសេរូកជាកូនលោករេហ៊ូ លោករេហ៊ូជាកូនលោកផាលេក លោកផាលេកជាកូនលោកហេប៊ើរ លោកហេប៊ើរជាកូនលោកសេឡា | |
Luke | KhmerNT | 3:36 | លោកសេទ្បាជាកូនលោកកៃណាន លោកកៃណានជាកូនលោកអើប៉ាក់សាឌ លោកអើប៉ាក់សាឌជាកូនលោកសិម លោកសិមជាកូនលោកណូអេ លោកណូអេជាកូនលោកឡាមេក | |
Luke | KhmerNT | 3:37 | លោកទ្បាមេកជាកូនលោកមធូសាទ្បា លោកមធូសាទ្បាជាកូនលោកហេណុក លោកហេណុកជាកូនលោកយ៉ារេឌ លោកយ៉ារេឌជាកូនលោកម៉ាលេលាល លោកម៉ាលេលាលជាកូនលោកកៃណាន | |
Chapter 4
Luke | KhmerNT | 4:1 | ពេលនោះព្រះយេស៊ូពេញដោយព្រះវិញ្ញាណបរិសុទ្ធ ក៏ត្រលប់ពីអូរយ័រដាន់មកវិញ ហើយព្រះវិញ្ញាណបាននាំព្រះអង្គទៅឯទីរហោឋាន | |
Luke | KhmerNT | 4:2 | ដើម្បីឲ្យអារក្សសាតាំងល្បួងសែសិបថ្ងៃ ហើយក្នុងអំឡុងពេលនោះ ព្រះអង្គមិនបានបរិភោគអ្វីសោះ។ កាលរយៈពេលសែសិបថ្ងៃនោះបានចប់សព្វគ្រប់ហើយ ព្រះអង្គក៏ឃ្លាន | |
Luke | KhmerNT | 4:3 | នោះអារក្សសាតាំងទូលព្រះអង្គថា៖ «បើអ្នកជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់មែន ចូរបង្គាប់ឲ្យថ្មនេះក្លាយជានំប៉័ងទៅ» | |
Luke | KhmerNT | 4:4 | ប៉ុន្ដែព្រះយេស៊ូមានបន្ទូលឆ្លើយទៅវាថា៖ «មានសេចក្ដីចែងទុកមកថា មនុស្សមិនរស់ដោយសារតែនំប៉័ងប៉ុណ្ណោះទេ» | |
Luke | KhmerNT | 4:5 | អារក្សសាតាំងក៏នាំព្រះអង្គទៅ ហើយបង្ហាញឲ្យព្រះអង្គឃើញនគរទាំងអស់នៅក្នុងពិភពលោកក្នុងមួយរយៈពេលដ៏ខ្លី | |
Luke | KhmerNT | 4:6 | ហើយអារក្សសាតាំងទូលព្រះអង្គថា៖ «ខ្ញុំនឹងឲ្យសិទ្ធិអំណាច ព្រមទាំងសិរីរុងរឿងនៃនគរទាំងអស់នោះដល់អ្នក ដ្បិតទាំងអស់នោះត្រូវបានប្រគល់មកឲ្យខ្ញុំហើយ ខ្ញុំចង់ឲ្យទៅអ្នកណាក៏បាន | |
Luke | KhmerNT | 4:7 | ដូច្នេះប្រសិនបើអ្នកថ្វាយបង្គំខ្ញុំ នោះអ្វីៗទាំងអស់នឹងក្លាយជារបស់អ្នកហើយ»។ | |
Luke | KhmerNT | 4:8 | ព្រះយេស៊ូមានបន្ទូលឆ្លើយទៅវាថា៖ «មានសេចក្ដីចែងទុកមកថា អ្នកត្រូវថ្វាយបង្គំព្រះអម្ចាស់ជាព្រះរបស់អ្នក ហើយត្រូវបម្រើព្រះអង្គតែមួយប៉ុណ្ណោះ» | |
Luke | KhmerNT | 4:9 | អារក្សសាតាំងក៏នាំព្រះអង្គទៅក្រុងយេរូសាឡិម រួចដាក់ព្រះអង្គនៅលើកំពូលព្រះវិហារ ហើយទូលព្រះអង្គថា៖ «បើអ្នកជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់មែន ចូរទម្លាក់ខ្លួនទៅក្រោមទៅ | |
Luke | KhmerNT | 4:10 | ដ្បិតមានសេចក្ដីចែងទុកមកថា ព្រះអង្គនឹងបង្គាប់ទេវតារបស់ព្រះអង្គពីដំណើរអ្នកដើម្បីការពារអ្នក | |
Luke | KhmerNT | 4:12 | ព្រះយេស៊ូមានបន្ទូលឆ្លើយទៅវាថា៖ «មានសេចក្ដីចែងទុកមកទៀតថា កុំល្បួងព្រះអម្ចាស់ជាព្រះរបស់អ្នកឡើយ»។ | |
Luke | KhmerNT | 4:13 | កាលអារក្សសាតាំងបានបញ្ចប់សេចក្ដីល្បួងទាំងអស់សព្វគ្រប់ហើយ វាក៏ចាកចេញពីព្រះអង្គទៅ លុះត្រាតែមានឱកាសទៀត។ | |
Luke | KhmerNT | 4:14 | ព្រះយេស៊ូយាងត្រលប់ទៅស្រុកកាលីឡេវិញ ប្រកបដោយអំណាចរបស់ព្រះវិញ្ញាណ ហើយដំណឹងអំពីព្រះអង្គបានឮសុសសាយដល់ស្រុកទាំងអស់នៅជុំវិញ។ | |
Luke | KhmerNT | 4:15 | ព្រះអង្គបានបង្រៀននៅក្នុងសាលាប្រជុំរបស់ពួកគេ ទាំងទទួលបានការសរសើរតម្កើងពីពួកគេទាំងអស់គ្នា។ | |
Luke | KhmerNT | 4:16 | បន្ទាប់មក ព្រះអង្គបានយាងទៅក្រុងណាសារ៉ែត ជាកន្លែងដែលព្រះអង្គបានចម្រើនវ័យឡើង ព្រះអង្គបានចូលទៅក្នុងសាលាប្រជុំនៅថ្ងៃសប្ប័ទតាមទម្លាប់របស់ព្រះអង្គ ព្រមទាំងបានក្រោកអានបទគម្ពីរ | |
Luke | KhmerNT | 4:17 | ហើយគេបានយកអត្ថបទគម្ពីររបស់លោកអេសាយដែលជាអ្នកនាំព្រះបន្ទូលមកប្រគល់ជូនព្រះអង្គ។ កាលបានលាអត្ថបទហើយ ព្រះអង្គរកឃើញកន្លែងមួយដែលចែងថា៖ | |
Luke | KhmerNT | 4:18 | «ព្រះវិញ្ញាណរបស់ព្រះអម្ចាស់បានសណ្ឋិតលើខ្ញុំ ពីព្រោះព្រះអង្គបានចាក់ប្រេងតាំងដល់ខ្ញុំដើម្បីប្រកាសដំណឹងល្អដល់ពួកអ្នកក្រ គឺព្រះអង្គបានចាត់ខ្ញុំឲ្យមកប្រកាសអំពីការដោះលែងដល់ពួកអ្នកជាប់ជាឈ្លើយ និងអំពីការប្រោសឲ្យភ្លឺដល់ពួកមនុស្សខ្វាក់ ហើយឲ្យរំដោះអស់អ្នកដែលត្រូវគេសង្កត់សង្កិនឲ្យមានសេរីភាព | |
Luke | KhmerNT | 4:20 | ហើយព្រះអង្គក៏មូរអត្ថបទគម្ពីរប្រគល់ទៅឲ្យអ្នកថែរក្សាវិញ នោះភ្នែករបស់មនុស្សទាំងអស់ក្នុងសាលាប្រជុំបានសម្លឹងមើលព្រះអង្គគ្រប់ៗគ្នា។ | |
Luke | KhmerNT | 4:21 | ព្រះអង្គក៏ចាប់ផ្ដើមមានបន្ទូលទៅពួកគេថា៖ «ថ្ងៃនេះបទគម្ពីរដែលអ្នករាល់គ្នាបានឮនៅនឹងត្រចៀកបានសម្រេចហើយ»។ | |
Luke | KhmerNT | 4:22 | ពួកគេគ្រប់គ្នាបានសរសើរព្រះអង្គ និងនឹកអស្ចារ្យពីព្រះបន្ទូលប្រកបដោយព្រះគុណដែលបានចេញពីព្រះឱស្ឋរបស់ព្រះអង្គមក ប៉ុន្ដែពួកគេនិយាយគ្នាថា៖ «តើអ្នកនេះមិនមែនជាកូនរបស់យ៉ូសែបទេឬ?» | |
Luke | KhmerNT | 4:23 | ព្រះអង្គក៏មានបន្ទូលទៅពួកគេថា៖ «អ្នករាល់គ្នាមុខជានិយាយសុភាសិតនេះប្រាប់ខ្ញុំមិនខានថា គ្រូពេទ្យអើយ! ចូរព្យាបាលខ្លួនឯងចុះ អ្វីៗដែលយើងឮថាបានកើតឡើងនៅក្រុងកាពើណិមនោះ ចូរធ្វើនៅទីនេះជាស្រុករបស់ខ្លួនអ្នកដែរ»។ | |
Luke | KhmerNT | 4:24 | ព្រះអង្គមានបន្ទូលទៀតថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកនាំព្រះបន្ទូលមិនបានទទួលការស្វាគមន៍នៅក្នុងស្រុកកំណើតរបស់ខ្លួនទេ | |
Luke | KhmerNT | 4:25 | ប៉ុន្ដែខ្ញុំប្រាប់អ្នករាល់គ្នាពីសេចក្ដីពិតថា នៅជំនាន់លោកអេលីយ៉ា មានស្ដ្រីមេម៉ាយជាច្រើននៅក្នុងអ៊ីស្រាអែល កាលនោះមេឃរាំងបីឆ្នាំប្រាំមួយខែបណ្ដាលឲ្យមានគ្រោះអត់ឃ្លានជាខ្លាំងនៅលើទឹកដីទាំងមូល | |
Luke | KhmerNT | 4:26 | ប៉ុន្ដែព្រះជាម្ចាស់មិនបានចាត់លោកអេលីយ៉ាឲ្យទៅឯអ្នកណាម្នាក់ក្នុងចំណោមស្ដ្រីមេម៉ាយទាំងនោះទេ គឺព្រះអង្គបានចាត់លោកឲ្យទៅឯស្ដ្រីមេម៉ាយម្នាក់នៅក្រុងសារិបតានៃស្រុកស៊ីដូនវិញ។ | |
Luke | KhmerNT | 4:27 | ហើយនៅជំនាន់លោកអេលីសេ ជាអ្នកនាំព្រះបន្ទូលមានមនុស្សឃ្លង់ជាច្រើននៅក្នុងអ៊ីស្រាអែល ប៉ុន្ដែក្នុងចំណោមពួកគេ គ្មានអ្នកណាម្នាក់ត្រូវបានប្រោសឲ្យជាស្អាតទេ គឺមានតែលោកណាម៉ាន ជាជនជាតិស៊ីរីម្នាក់ប៉ុណ្ណោះ»។ | |
Luke | KhmerNT | 4:28 | កាលមនុស្សទាំងអស់ក្នុងសាលាប្រជុំបានឮសេចក្ដីទាំងនេះ ក៏ពោរពេញដោយកំហឹងយ៉ាងខ្លាំង | |
Luke | KhmerNT | 4:29 | ហើយពួកគេបានក្រោកឡើងបណ្ដេញព្រះអង្គចេញទៅក្រៅក្រុងដែលពួកគេបានសង់នៅលើភ្នំ រួចនាំព្រះអង្គឡើងទៅចម្រេះភ្នំនោះដើម្បីច្រានព្រះអង្គទម្លាក់ចុះ។ | |
Luke | KhmerNT | 4:31 | ព្រះអង្គបានយាងចុះទៅក្រុងកាពើណិម ជាក្រុងមួយនៃស្រុកកាលីឡេ ហើយក៏បង្រៀននៅថ្ងៃសប្ប័ទ។ | |
Luke | KhmerNT | 4:32 | ពួកអ្នកស្ដាប់នឹកអស្ចារ្យក្នុងចិត្ដចំពោះសេចក្ដីបង្រៀនរបស់ព្រះអង្គ ព្រោះព្រះបន្ទូលព្រះអង្គប្រកបដោយសិទ្ធិអំណាច។ | |
Luke | KhmerNT | 4:33 | នៅក្នុងសាលាប្រជុំមានបុរសម្នាក់ដែលមានវិញ្ញាណអាក្រក់របស់អារក្សចូល គាត់បានស្រែកដោយសំឡេងខ្លាំងៗថា៖ | |
Luke | KhmerNT | 4:34 | «ព្រះយេស៊ូអ្នកក្រុងណាសារ៉ែតអើយ តើយើង និងព្រះអង្គមានរឿងហេតុអ្វីនឹងគ្នា? តើព្រះអង្គមកបំផ្លាញយើងឬ? ខ្ញុំស្គាល់ហើយ ព្រះអង្គជាអង្គបរិសុទ្ធនៃព្រះជាម្ចាស់»។ | |
Luke | KhmerNT | 4:35 | ព្រះយេស៊ូបន្ទោសវាថា៖ «ស្ងៀម ហើយចេញពីបុរសនេះទៅ!» កាលអារក្សផ្ដួលបុរសនោះទៅកណ្ដាលចំណោមហើយ វាក៏ចេញពីគាត់ដោយមិនបានធ្វើឲ្យគាត់ឈឺចាប់ឡើយ។ | |
Luke | KhmerNT | 4:36 | ពួកគេគ្រប់គ្នាមានសេចក្ដីកោតស្ញប់ស្ញែង ក៏និយាយគ្នាថា៖ «តើពាក្យសំដីនេះជាអ្វី បានជាលោកបញ្ជាពួកវិញ្ញាណអាក្រក់ដោយសិទ្ធិអំណាច និងឫទ្ធានុភាព ហើយពួកវាក៏ចេញមកដូច្នេះ?» | |
Luke | KhmerNT | 4:38 | កាលបានក្រោកឡើងចេញពីសាលាប្រជុំ ព្រះអង្គក៏ចូលទៅក្នុងផ្ទះរបស់លោកស៊ីម៉ូន។ ម្ដាយក្មេករបស់លោកស៊ីម៉ូនកំពុងមានជំងឺគ្រុនជាខ្លាំង ពួកគេក៏អង្វរព្រះអង្គឲ្យប្រោសគាត់។ | |
Luke | KhmerNT | 4:39 | ព្រះអង្គក៏ឈរជិតគាត់ស្ដីបន្ទោសដល់ជំងឺគ្រុន នោះជំងឺគ្រុនក៏បាត់ទៅ ហើយភ្លាមនោះគាត់ក្រោកឡើងបម្រើពួកគេ។ | |
Luke | KhmerNT | 4:40 | នៅពេលថ្ងៃលិច អស់អ្នកដែលមានបងប្អូនមានជំងឺរោគាផ្សេងៗបាននាំពួកអ្នកជំងឺទាំងនោះមកឯព្រះអង្គ ហើយព្រះអង្គបានប្រោសពួកអ្នកជំងឺឲ្យជាសះស្បើយដោយដាក់ព្រះហស្ដលើពួកគេម្នាក់ម្ដងៗ។ | |
Luke | KhmerNT | 4:41 | ពួកអារក្សបានចេញពីមនុស្សជាច្រើន ទាំងស្រែកថា៖ «ព្រះអង្គជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់» ប៉ុន្ដែព្រះអង្គបានស្ដីបន្ទោសពួកវា មិនអនុញ្ញាតឲ្យពួកវានិយាយទេ ពីព្រោះពួកវាស្គាល់ថាព្រះអង្គជាព្រះគ្រិស្ដ។ | |
Luke | KhmerNT | 4:42 | លុះព្រឹកឡើង ព្រះអង្គក៏ចេញទៅកន្លែងស្ងាត់មួយ ហើយបណ្ដាជនបានតាមរកព្រះអង្គ កាលពួកគេបានមកជួបព្រះអង្គហើយ ក៏ឃាត់ព្រះអង្គមិនឲ្យចាកចេញពីពួកគេ។ | |
Luke | KhmerNT | 4:43 | ព្រះអង្គក៏មានបន្ទូលទៅពួកគេថា៖ «ជាការចាំបាច់ណាស់សម្រាប់ខ្ញុំដែលត្រូវប្រកាសដំណឹងល្អអំពីនគរព្រះជាម្ចាស់ដល់ក្រុងដទៃទៀតដែរ ដ្បិតព្រះជាម្ចាស់បានចាត់ឲ្យខ្ញុំមកដើម្បីការនេះឯង» | |
Chapter 5
Luke | KhmerNT | 5:1 | កាលបណ្ដាជនបានប្រជ្រៀតគ្នាមកឯព្រះអង្គដើម្បីស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ព្រះអង្គកំពុងឈរនៅក្បែរមាត់បឹងគេនេសារ៉ែត | |
Luke | KhmerNT | 5:2 | ហើយព្រះអង្គបានឃើញទូកពីរនៅក្បែរមាត់បឹង ប៉ុន្ដែពួកអ្នកនេសាទបានចុះពីទូកទាំងនោះទៅលាងអួនអស់ហើយ។ | |
Luke | KhmerNT | 5:3 | ព្រះអង្គបានចុះទៅក្នុងទូកមួយជារបស់លោកស៊ីម៉ូនក្នុងចំណោមទូកទាំងពីរនោះ និងបានសុំឲ្យគាត់អុំទូកចេញពីច្រាំងបន្ដិច។ កាលព្រះអង្គអង្គុយចុះ ក៏បង្រៀនបណ្ដាជនពីក្នុងទូកនោះ។ | |
Luke | KhmerNT | 5:4 | ពេលព្រះអង្គឈប់បង្រៀនហើយ ក៏មានបន្ទូលទៅលោកស៊ីម៉ូនថា៖ «ចូរអុំទូកចេញទៅទឹកជ្រៅ ហើយទម្លាក់អួនរបស់អ្នកនេសាទចុះ»។ | |
Luke | KhmerNT | 5:5 | ប៉ុន្ដែលោកស៊ីម៉ូនបានទូលតបថា៖ «លោកគ្រូអើយ! យើងបានធ្វើការយ៉ាងនឿយហត់ពេញមួយយប់កន្លងមកហើយ យើងចាប់មិនបានអ្វីសោះ ប៉ុន្ដែខ្ញុំនឹងទម្លាក់អួនតាមពាក្យរបស់លោក»។ | |
Luke | KhmerNT | 5:6 | កាលបានធ្វើដូចនោះ ពួកគេក៏ចាប់បានត្រីច្រើនសន្ធឹក ហើយអួនរបស់គេស្ទើរធ្លាយ | |
Luke | KhmerNT | 5:7 | ពួកគេក៏ធ្វើសញ្ញាហៅគូកននៅក្នុងទូកមួយទៀតឲ្យមកជួយ។ ពួកគូកនក៏បានមក និងបានចាប់ត្រីដាក់ពេញទូកទាំងពីរបណ្ដាលឲ្យទូកទាំងពីរស្ទើរលិច។ | |
Luke | KhmerNT | 5:8 | កាលបានឃើញដូច្នោះ លោកស៊ីម៉ូនក៏ក្រាបចុះទាបជង្គង់ព្រះយេស៊ូទូលថា៖ «ព្រះអម្ចាស់អើយ! សូមយាងចេញពីខ្ញុំទៅ ដ្បិតខ្ញុំជាមនុស្សបាប» | |
Luke | KhmerNT | 5:9 | ដ្បិតគាត់ និងពួកអ្នកនៅជាមួយគាត់ទាំងអស់មានសេចក្ដីកោតស្ញែងចំពោះត្រីដែលពួកគេចាប់បាន។ | |
Luke | KhmerNT | 5:10 | ឯលោកយ៉ាកុប និងលោកយ៉ូហាន ជាកូនលោកសេបេដេ និងជាគូកនលោកស៊ីម៉ូន ក៏ធ្វើដូច្នេះដែរ ប៉ុន្ដែព្រះយេស៊ូមានបន្ទូលទៅលោកស៊ីម៉ូនថា៖ «កុំខ្លាចអី! ពីពេលនេះទៅ អ្នកនឹងនេសាទមនុស្សវិញ»។ | |
Luke | KhmerNT | 5:11 | កាលបានទុកទូកចោលនៅច្រាំង និងបានលះបង់អ្វីទាំងអស់ហើយ ពួកគេក៏ដើរតាមព្រះអង្គទៅ។ | |
Luke | KhmerNT | 5:12 | នៅពេលព្រះអង្គគង់នៅក្នុងក្រុងមួយ នោះមានបុរសម្នាក់កើតឃ្លង់ពេញខ្លួន ហើយកាលបានឃើញព្រះយេស៊ូ គាត់ក៏ក្រាបផ្កាប់មុខទូលអង្វរព្រះអង្គថា៖ «លោកម្ចាស់អើយ! លោកអាចធ្វើឲ្យខ្ញុំជាស្អាតបាន ប្រសិនបើលោកចង់ធ្វើ»។ | |
Luke | KhmerNT | 5:13 | ព្រះអង្គក៏លូកព្រះហស្ដទៅពាល់គាត់ ដោយមានបន្ទូលថា៖ «ខ្ញុំចង់! ចូរឲ្យជាស្អាតចុះ» ភ្លាមនោះ គាត់ក៏បានជាពីជំងឺឃ្លង់តែម្ដង។ | |
Luke | KhmerNT | 5:14 | ព្រះអង្គក៏បង្គាប់គាត់ថា៖ «កុំប្រាប់អ្នកណាម្នាក់ឲ្យសោះ ប៉ុន្ដែត្រូវទៅបង្ហាញខ្លួនដល់សង្ឃ ហើយថ្វាយតង្វាយសម្រាប់ការដែលអ្នកបានជាស្អាតដូចលោកម៉ូសេបានបង្គាប់ ដើម្បីជាបន្ទាល់ដល់មនុស្សទាំងឡាយ»។ | |
Luke | KhmerNT | 5:15 | តែដំណឹងអំពីព្រះអង្គកាន់តែឮសុសសាយឡើងៗ ហើយបណ្ដាជនច្រើនកុះករបានមកជុំគ្នាដើម្បីស្ដាប់ និងដើម្បីឲ្យជាពីជំងឺផ្សេងៗរបស់ពួកគេ។ | |
Luke | KhmerNT | 5:17 | នៅថ្ងៃមួយ កាលព្រះអង្គកំពុងបង្រៀនបណ្ដាជន មានពួកអ្នកខាងគណៈផារិស៊ី និងពួកគ្រូវិន័យដែលបានមកពីគ្រប់ក្រុងនៃស្រុកកាលីឡេ និងស្រុកយូដា ព្រមទាំងពីក្រុងយេរូសាឡិមបានអង្គុយនៅទីនោះ ហើយអំណាចព្រះអម្ចាស់បាននៅក្នុងព្រះអង្គដើម្បីប្រោសឲ្យជា | |
Luke | KhmerNT | 5:18 | ហើយមើល៍ មានមនុស្សសែងបុរសម្នាក់ស្លាប់ដៃជើងនៅលើគ្រែស្នែង ពួកគេរិះរកសែងគាត់ចូលទៅ ដើម្បីដាក់នៅពីមុខព្រះអង្គ។ | |
Luke | KhmerNT | 5:19 | ប៉ុន្ដែដោយសារមានមនុស្សច្រើនកកកុញពេក ពួកគេរកមិនឃើញផ្លូវដែលអាចឲ្យពួកគេនាំគាត់ទៅបានសោះ ក៏ឡើងទៅលើរើដំបូលឥដ្ឋ ហើយសម្រូតគាត់ចុះជាមួយគ្រែស្នែងតាមប្រហោងនោះចំកណ្ដាលចំណោមមនុស្សនៅពីមុខព្រះយេស៊ូ។ | |
Luke | KhmerNT | 5:20 | កាលព្រះអង្គទតឃើញជំនឿរបស់ពួកគេ ក៏មានបន្ទូលថា៖ «សម្លាញ់អើយ! បាបរបស់អ្នកបានទទួលការលើកលែងទោសហើយ»។ | |
Luke | KhmerNT | 5:21 | ឯពួកគ្រូវិន័យ និងពួកអ្នកខាងគណៈផារិស៊ីបានចាប់ផ្ដើមគិតថា៖ «តើមនុស្សនេះជានរណា បានជានិយាយប្រមាថព្រះជាម្ចាស់ដូច្នេះ? តើអ្នកណាអាចលើកលែងទោសបាបបានក្រៅពីព្រះជាម្ចាស់ប៉ុណ្ណោះ?» | |
Luke | KhmerNT | 5:22 | តែព្រះយេស៊ូឈ្វេងយល់ពីគំនិតរបស់ពួកគេ ក៏មានបន្ទូលឆ្លើយថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាគិតក្នុងចិត្ដដូច្នេះ? | |
Luke | KhmerNT | 5:23 | ដ្បិតការដែលនិយាយថា បាបរបស់អ្នកបានទទួលការលើកលែងទោសហើយ និងការដែលនិយាយថា ចូរក្រោកឡើង ហើយដើរទៅ តើមួយណាស្រួលជាង? | |
Luke | KhmerNT | 5:24 | តែដើម្បីឲ្យអ្នករាល់គ្នាដឹងថា កូនមនុស្សមានសិទ្ធិអំណាចលើកលែងទោសបាបនៅផែនដីនេះ»។ បន្ទាប់មក ព្រះអង្គមានបន្ទូលទៅកាន់អ្នកស្លាប់ដៃជើងថា៖ «ខ្ញុំនិយាយទៅកាន់អ្នកថា ចូរក្រោកឡើង លើកគ្រែស្នែងរបស់អ្នក ហើយទៅផ្ទះចុះ»។ | |
Luke | KhmerNT | 5:25 | គាត់ក៏ក្រោកឡើងភ្លាមនៅចំពោះមុខពួកគេ លើកគ្រែស្នែងដែលគាត់បានដេក ហើយទៅផ្ទះរបស់គាត់វិញ ទាំងសរសើរតម្កើងព្រះជាម្ចាស់។ | |
Luke | KhmerNT | 5:26 | ពួកគេគ្រប់គ្នាមានសេចក្ដីស្ញប់ស្ញែង ក៏សរសើរតម្កើងព្រះជាម្ចាស់ ហើយបានពេញដោយសេចក្ដីកោតខ្លាច ទាំងនិយាយថា៖ «នៅថ្ងៃនេះ យើងបានឃើញសេចក្ដីអស្ចារ្យ!» | |
Luke | KhmerNT | 5:27 | ក្រោយពីហេតុការណ៍ទាំងនេះ ព្រះអង្គក៏ចេញទៅ ហើយបានឃើញអ្នកទារពន្ធដារម្នាក់ ឈ្មោះលេវី កំពុងអង្គុយនៅកន្លែងប្រមូលពន្ធដារ ក៏មានបន្ទូលទៅគាត់ថា៖ «ចូរមកតាមខ្ញុំ» | |
Luke | KhmerNT | 5:29 | រួចលោកលេវីបានរៀបចំពិធីជប់លៀងដ៏ធំមួយនៅផ្ទះរបស់គាត់សម្រាប់ព្រះអង្គ ហើយមានពួកអ្នកទារពន្ធដារច្រើនកុះករ និងអ្នកដទៃទៀតបានចូលរួមបរិភោគជាមួយពួកគេ។ | |
Luke | KhmerNT | 5:30 | ដូច្នេះពួកអ្នកខាងគណៈផារិស៊ី និងពួកគ្រូវិន័យរបស់គេ ក៏រអ៊ូដាក់ពួកសិស្សរបស់ព្រះអង្គថា៖ «ហេតុដូចម្ដេចបានជាអ្នករាល់គ្នាស៊ីផឹកជាមួយពួកអ្នកទារពន្ធដារ និងពួកមនុស្សបាបដូច្នេះ?» | |
Luke | KhmerNT | 5:31 | តែព្រះយេស៊ូមានបន្ទូលឆ្លើយទៅពួកគេថា៖ «ពួកអ្នកមានសុខភាពល្អមិនត្រូវការគ្រូពេទ្យទេ គឺមានតែពួកអ្នកដែលមានជំងឺប៉ុណ្ណោះ | |
Luke | KhmerNT | 5:32 | ខ្ញុំមិនបានមកដើម្បីហៅមនុស្សសុចរិតទេ គឺមកហៅមនុស្សបាបវិញ ដើម្បីឲ្យគេប្រែចិត្ដ»។ | |
Luke | KhmerNT | 5:33 | ប៉ុន្ដែពួកគេទូលព្រះអង្គថា៖ «ពួកសិស្សរបស់លោកយ៉ូហានបានអធិស្ឋានសូម ទាំងតមអាហារជាញឹកញាប់ ឯពួកសិស្សរបស់អ្នកខាងគណៈផារិស៊ីក៏ដូច្នោះដែរ រីឯពួកសិស្សរបស់លោកវិញបែរជាស៊ីផឹកទៅវិញ» | |
Luke | KhmerNT | 5:34 | ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «តើអ្នករាល់គ្នាអាចឲ្យភ្ញៀវរបស់កូនកំលោះតមអាហារបានដែរឬ នៅពេលកូនកំលោះកំពុងនៅជាមួយពួកគេនោះ? | |
Luke | KhmerNT | 5:35 | ប៉ុន្ដែនឹងមានថ្ងៃមកដល់ពេលកូនកំលោះត្រូវឃ្លាតពីពួកគេទៅ នៅថ្ងៃនោះឯងពួកគេនឹងតមអាហារ»។ | |
Luke | KhmerNT | 5:36 | ព្រះអង្គក៏ប្រាប់រឿងប្រៀបប្រដូចមួយដល់ពួកគេដែរថា៖ «គ្មានអ្នកណាម្នាក់ដែលយកបំណះហែកពីសម្លៀកបំពាក់ថ្មីមកប៉ះលើសម្លៀកបំពាក់ចាស់ទេ បើធ្វើដូច្នេះ ទាំងសម្លៀកបំពាក់ថ្មីក៏រហែក ហើយបំណះពីសម្លៀកបំពាក់ថ្មីក៏មិនត្រូវនឹងចាស់ដែរ។ | |
Luke | KhmerNT | 5:37 | ក៏គ្មានអ្នកណាច្រកស្រាទំពាំងបាយជូរថ្មីទៅក្នុងថង់ស្បែកចាស់ដែរ បើធ្វើដូច្នេះស្រាថ្មីនឹងធ្វើឲ្យថង់ស្បែកចាស់ធ្លាយ ហើយស្រាក៏ហូរចេញមក ឯថង់ស្បែកក៏ខូចខាត។ | |
Chapter 6
Luke | KhmerNT | 6:1 | នៅថ្ងៃសប្ប័ទមួយ កាលព្រះអង្គយាងកាត់វាលស្រែ សិស្សរបស់ព្រះអង្គបានបូតកួរស្រូវមកញីនៅក្នុងដៃ ហើយបរិភោគទៅ | |
Luke | KhmerNT | 6:2 | ពួកអ្នកខាងគណៈផារិស៊ីខ្លះបានសួរថា៖ «តើហេតុដូចម្ដេចបានជាអ្នករាល់គ្នាធ្វើអ្វី ដែលវិន័យហាមនៅថ្ងៃសប្ប័ទដូច្នេះ?» | |
Luke | KhmerNT | 6:3 | ប៉ុន្ដែព្រះយេស៊ូមានបន្ទូលឆ្លើយទៅពួកគេថា៖ «តើអ្នករាល់គ្នាមិនដែលបានអានអំពីអ្វីដែលស្ដេចដាវីឌបានធ្វើនៅពេលដែលស្ដេច និងគូកនកំពុងឃ្លានទេឬ? | |
Luke | KhmerNT | 6:4 | គឺស្ដេចបានចូលក្នុងដំណាក់ព្រះជាម្ចាស់ ហើយបានយកនំប៉័ងតាំងថ្វាយមកបរិភោគ ដែលវិន័យមិនអនុញ្ញាតឲ្យបរិភោគ លើកលែងតែសង្ឃប៉ុណ្ណោះ ស្ដេចបានឲ្យនំប៉័ងនោះដល់គូកនថែមទៀតផង» | |
Luke | KhmerNT | 6:6 | នៅថ្ងៃសប្ប័ទមួយទៀត ព្រះអង្គបានចូលទៅក្នុងសាលាប្រជុំ និងបានបង្រៀន ហើយនៅទីនោះ មានបុរសម្នាក់ស្វិតដៃខាងស្ដាំ។ | |
Luke | KhmerNT | 6:7 | ពួកគ្រូវិន័យ និងពួកអ្នកខាងគណៈផារិស៊ីបានតាមមើលព្រះអង្គ ក្រែងលោព្រះអង្គប្រោសគាត់ឲ្យបានជានៅថ្ងៃសប្ប័ទដើម្បីរកលេសចោទប្រកាន់ព្រះអង្គ | |
Luke | KhmerNT | 6:8 | ប៉ុន្ដែព្រះអង្គបានជ្រាបពីគំនិតរបស់ពួកគេ ក៏មានបន្ទូលទៅបុរសស្វិតដៃនោះថា៖ «ចូរក្រោកឡើង ហើយឈរនៅកណ្ដាលចំណោមនេះ» គាត់ក៏ក្រោកឈរឡើង | |
Luke | KhmerNT | 6:9 | រួចព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ខ្ញុំសួរអ្នករាល់គ្នាមើល៍ តើនៅថ្ងៃសប្ប័ទវិន័យឲ្យធ្វើការល្អ ឬធ្វើការអាក្រក់? ឲ្យសង្គ្រោះជីវិត ឬបំផ្លាញ?» | |
Luke | KhmerNT | 6:10 | កាលព្រះអង្គទតមើលទៅមនុស្សទាំងអស់ដែលនៅជុំវិញហើយ ក៏មានបន្ទូលទៅគាត់ថា៖ «ចូរលាតដៃអ្នកចុះ!» គាត់ក៏ធ្វើតាម ហើយដៃគាត់ក៏បានជាឡើងវិញ។ | |
Luke | KhmerNT | 6:11 | ពួកគេមានកំហឹងពោរពេញ និងបាននិយាយគ្នាអំពីអ្វីដែលពួកគេអាចធ្វើចំពោះព្រះយេស៊ូបាន។ | |
Luke | KhmerNT | 6:12 | នៅគ្រានោះ ព្រះអង្គបានយាងទៅភ្នំដើម្បីអធិស្ឋាន ហើយព្រះអង្គបានចំណាយពេលពេញមួយយប់អធិស្ឋានទៅព្រះជាម្ចាស់ | |
Luke | KhmerNT | 6:13 | លុះព្រឹកឡើង ព្រះអង្គបានហៅសិស្សរបស់ព្រះអង្គមក ហើយក៏រើសដប់ពីរនាក់ចេញពីពួកគេ ព្រះអង្គហៅអ្នកទាំងនេះថាជាសាវក | |
Luke | KhmerNT | 6:14 | គឺមានលោកស៊ីម៉ូនដែលព្រះអង្គហៅថាពេត្រុស និងប្អូនគាត់ឈ្មោះអនទ្រេ លោកយ៉ាកុប លោកយ៉ូហាន លោកភីលីព លោកបារថូឡូមេ | |
Luke | KhmerNT | 6:15 | លោកម៉ាថាយ លោកថូម៉ាស លោកយ៉ាកុបជាកូនលោកអាល់ផាយ លោកស៊ីម៉ូនដែលហៅថាអ្នកជាតិនិយម | |
Luke | KhmerNT | 6:17 | កាលបានចុះមកវិញជាមួយពួកគេហើយ ព្រះអង្គបានឈរនៅលើទីរាបស្មើ នោះសិស្សរបស់ព្រះអង្គយ៉ាងច្រើន រួមទាំងប្រជាជនច្រើនកុះករដែលមកពីស្រុកយូដាទាំងមូល ក្រុងយេរូសាឡិម ព្រមទាំងតំបន់មាត់សមុទ្រនៃក្រុងទីរ៉ុស និងក្រុងស៊ីដូន | |
Luke | KhmerNT | 6:18 | គឺមកដើម្បីស្ដាប់ព្រះអង្គ និងដើម្បីឲ្យបានជាពីជំងឺផ្សេងៗរបស់ពួកគេ។ ឯអស់អ្នកដែលរងទុក្ខដោយសារវិញ្ញាណអាក្រក់ក៏បានជា | |
Luke | KhmerNT | 6:19 | ហើយបណ្ដាជនទាំងអស់រិះរកពាល់ព្រះអង្គ ព្រោះអំណាចដែលចេញពីព្រះអង្គមក បានប្រោសមនុស្សគ្រប់គ្នាឲ្យជា។ | |
Luke | KhmerNT | 6:20 | ព្រះអង្គងើបមើលទៅសិស្សរបស់ព្រះអង្គ ទាំងមានបន្ទូលថា៖ «មានពរហើយអ្នកដែលមានសេចក្ដីកម្សត់ ដ្បិតនគរព្រះជាម្ចាស់ជារបស់អ្នករាល់គ្នា។ | |
Luke | KhmerNT | 6:21 | មានពរហើយអស់អ្នកដែលឃ្លាននៅពេលនេះ ដ្បិតអ្នករាល់គ្នានឹងបានឆ្អែត។ មានពរហើយ អស់អ្នកដែលយំសោកនៅពេលនេះ ដ្បិតអ្នករាល់គ្នានឹងបានសើចសប្បាយ។ | |
Luke | KhmerNT | 6:22 | អ្នករាល់គ្នាមានពរហើយ នៅពេលមនុស្សស្អប់អ្នករាល់គ្នា លែងរាប់អានអ្នករាល់គ្នា ជេរអ្នករាល់គ្នា និងបង្ខូចឈ្មោះរបស់អ្នករាល់គ្នាឲ្យអាក្រក់ដោយព្រោះកូនមនុស្ស | |
Luke | KhmerNT | 6:23 | ចូរមានអំណរ ហើយលោតកញ្ឆេងនៅថ្ងៃនោះ ដ្បិតមើល៍ អ្នករាល់គ្នាមានរង្វាន់ជាធំនៅស្ថានសួគ៌ ព្រោះដូនតារបស់ពួកគេក៏បានប្រព្រឹត្ដចំពោះអ្នកនាំព្រះបន្ទូលដោយរបៀបនេះដែរ។ | |
Luke | KhmerNT | 6:24 | ប៉ុន្ដែវេទនាដល់អ្នករាល់គ្នាដែលជាអ្នកមាន ដ្បិតអ្នករាល់គ្នាទទួលសេចក្ដីកម្សាន្ដចិត្ដរបស់អ្នករាល់គ្នារួចហើយ។ | |
Luke | KhmerNT | 6:25 | វេទនាដល់អ្នករាល់គ្នាដែលឆ្អែតនៅពេលនេះ ដ្បិតអ្នករាល់គ្នានឹងឃ្លានមិនខាន។ វេទនាហើយ អស់អ្នកដែលសើចសប្បាយនៅពេលនេះ ដ្បិតអ្នករាល់គ្នានឹងកាន់ទុក្ខ ហើយយំសោកមិនខាន។ | |
Luke | KhmerNT | 6:26 | វេទនាហើយ នៅពេលមនុស្សទាំងអស់និយាយល្អពីអ្នករាល់គ្នា ព្រោះដូនតារបស់ពួកគេក៏បានប្រព្រឹត្ដនឹងអ្នកនាំព្រះបន្ទូលក្លែងក្លាយដោយរបៀបនេះដែរ។ | |
Luke | KhmerNT | 6:27 | ប៉ុន្ដែខ្ញុំប្រាប់អ្នករាល់គ្នាដែលកំពុងស្ដាប់ថា ចូរស្រឡាញ់សត្រូវរបស់អ្នករាល់គ្នា ហើយចូរធ្វើល្អដល់អស់អ្នកដែលស្អប់អ្នករាល់គ្នា | |
Luke | KhmerNT | 6:28 | ចូរឲ្យពរដល់អស់អ្នកដែលជេរផ្ដាសាអ្នករាល់គ្នា ហើយចូរអធិស្ឋានឲ្យអស់អ្នកដែលបៀតបៀនអ្នករាល់គ្នាចុះ។ | |
Luke | KhmerNT | 6:29 | ចំពោះអ្នកដែលទះកំផ្លៀងរបស់អ្នកម្ខាង ចូរបែរម្ខាងទៀតឲ្យគេទះដែរចុះ ហើយចំពោះអ្នកដែលដណ្ដើមអាវវែងរបស់អ្នក នោះកុំឃាត់អី ចូរឲ្យអាវខាងក្នុងដែរចុះ។ | |
Luke | KhmerNT | 6:30 | ចូរឲ្យដល់អស់អ្នកដែលសុំពីអ្នកចុះ ហើយអ្នកដែលយកអីវ៉ាន់របស់អ្នក ចូរកុំទារវិញឡើយ | |
Luke | KhmerNT | 6:31 | បើអ្នករាល់គ្នាចង់ឲ្យមនុស្សប្រព្រឹត្ដចំពោះអ្នករាល់គ្នាយ៉ាងណា ចូរប្រព្រឹត្ដចំពោះគេយ៉ាងនោះដែរ។ | |
Luke | KhmerNT | 6:32 | បើអ្នករាល់គ្នាស្រឡាញ់មនុស្សដែលស្រឡាញ់អ្នករាល់គ្នា តើអ្នកមានគុណបំណាច់អ្វី? ព្រោះសូម្បីតែពួកមនុស្សបាប ក៏ស្រឡាញ់មនុស្សដែលស្រឡាញ់ពួកគេដែរ | |
Luke | KhmerNT | 6:33 | ដ្បិតបើអ្នករាល់គ្នាធ្វើល្អចំពោះតែមនុស្សដែលធ្វើល្អនឹងអ្នករាល់គ្នា តើអ្នករាល់គ្នាមានគុណបំណាច់អ្វី? សូម្បីតែពួកមនុស្សបាបក៏ធ្វើដូចគ្នាដែរ | |
Luke | KhmerNT | 6:34 | ហើយបើអ្នករាល់គ្នាសង្ឃឹមថានឹងទទួលបានមកវិញពីអស់អ្នកដែលអ្នករាល់គ្នាឲ្យខ្ជី តើអ្នករាល់គ្នាមានកិត្ដិយសអ្វី? សូម្បីតែពួកមនុស្សបាបក៏ឲ្យគ្នាគេខ្ចី ដើម្បីទទួលបានគ្រប់ចំនួនវិញដែរ។ | |
Luke | KhmerNT | 6:35 | ប៉ុន្ដែចូរស្រឡាញ់សត្រូវរបស់អ្នករាល់គ្នា ចូរធ្វើអំពើល្អ ចូរឲ្យខ្ចីដោយមិនសង្ឃឹមថាបានទទួលមកវិញ នោះរង្វាន់របស់អ្នករាល់គ្នានឹងមានច្រើនអនេក រួចអ្នករាល់គ្នានឹងត្រលប់ជាកូនរបស់ព្រះដ៏ខ្ពស់បំផុត ព្រោះព្រះអង្គក៏សប្បុរសចំពោះមនុស្សអកតញ្ញូ និងមនុស្សអាក្រក់ដែរ។ | |
Luke | KhmerNT | 6:36 | ចូរមានសេចក្ដីមេត្ដាករុណា ដូចដែលព្រះវរបិតារបស់អ្នករាល់គ្នាមានក្ដីមេត្ដាករុណាដែរ។ | |
Luke | KhmerNT | 6:37 | ហើយកុំថ្កោលទោសគេ នោះអ្នករាល់គ្នានឹងមិនទទួលការថ្កោលទោសវិញឡើយ និងកុំផ្ដន្ទាទោសគេឲ្យសោះ នោះអ្នករាល់គ្នាក៏មិនទទួលការផ្ដន្ទាទោសវិញដែរ។ ចូរលើកលែងទោសឲ្យគេ នោះអ្នករាល់គ្នានឹងទទួលបានការលើកលែងទោសវិញ។ | |
Luke | KhmerNT | 6:38 | ចូរឲ្យចុះ នោះនឹងឲ្យដល់អ្នករាល់គ្នាវិញ គេនឹងវាល់បំពេញដាក់ក្នុងថ្នក់របស់អ្នករាល់គ្នាយ៉ាងល្អ ទាំងញាត់រលាក់ឲ្យហូរហៀរ ព្រោះអ្នករាល់គ្នានឹងត្រូវបានវាល់ឲ្យវិញតាមរង្វាល់ដែលអ្នករាល់គ្នាបានវាល់»។ | |
Luke | KhmerNT | 6:39 | ព្រះអង្គក៏មានបន្ទូលទៅគេជារឿងប្រៀបប្រដូចមួយដែរថា៖ «តើមនុស្សខ្វាក់អាចនាំផ្លូវមនុស្សខ្វាក់បានមែនឬ? តើមិនធ្លាក់រណ្ដៅទាំងពីរនាក់ទេឬ? | |
Luke | KhmerNT | 6:40 | សិស្សមិនដែលលើគ្រូទេ ប៉ុន្ដែសិស្សគ្រប់គ្នាដែលបានទទួលការបង្វឹកពេញលេញ នោះនឹងត្រលប់ដូចជាគ្រូរបស់គេ។ | |
Luke | KhmerNT | 6:41 | ហេតុអ្វីក៏អ្នកមើលឃើញកម្ទេចល្អិតក្នុងភ្នែកបងប្អូនរបស់អ្នក ប៉ុន្ដែមិនឃើញសសរនៅក្នុងភ្នែករបស់ខ្លួនឯងយ៉ាងដូច្នេះ? | |
Luke | KhmerNT | 6:42 | ពេលអ្នកមើលមិនឃើញសសរក្នុងភ្នែកខ្លួនឯងផង តើអ្នកអាចប្រាប់បងប្អូនរបស់ខ្លួនយ៉ាងដូចម្ដេចថា បងប្អូនអើយ! ឲ្យខ្ញុំយកកម្ទេចល្អិតចេញពីភ្នែករបស់អ្នក។ ឱមនុស្សមានពុតអើយ! ចូរយកសសរចេញពីក្នុងភ្នែករបស់អ្នកជាមុនសិន នោះអ្នកនឹងមើលឃើញច្បាស់ ដើម្បីយកកម្ទេចល្អិតចេញពីក្នុងភ្នែកបងប្អូនរបស់អ្នកបាន។ | |
Luke | KhmerNT | 6:43 | ដ្បិតគ្មានដើមឈើល្អណាឲ្យផ្លែមិនល្អនោះទេ ហើយក៏គ្មានដើមឈើមិនល្អណាឲ្យផ្លែល្អដែរ | |
Luke | KhmerNT | 6:44 | ព្រោះគេស្គាល់ដើមឈើនីមួយៗដោយសារផ្លែរបស់វា ដ្បិតគេមិនដែលបេះផ្លែល្វាពីដើមបន្លា ឬបេះផ្លែទំពាំងបាយជូរពីគុម្ពបន្លាទេ។ | |
Luke | KhmerNT | 6:45 | មនុស្សល្អបញ្ចេញសេចក្ដីល្អពីកំណប់ដ៏ល្អនៃចិត្ដរបស់គេ ឯមនុស្សអាក្រក់ក៏បញ្ចេញសេចក្ដីអាក្រក់ពីកំណប់ដ៏អាក្រក់នៃចិត្ដរបស់គេដែរ ព្រោះមាត់និយាយតាមសេចក្ដីហូរហៀរនៃចិត្ដ។ | |
Luke | KhmerNT | 6:46 | ហេតុអ្វីអ្នករាល់គ្នាហៅខ្ញុំថា ព្រះអម្ចាស់អើយ! ព្រះអម្ចាស់អើយ! ប៉ុន្ដែមិនធ្វើតាមអ្វីដែលខ្ញុំប្រាប់ដូច្នេះ? | |
Luke | KhmerNT | 6:47 | ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា គ្រប់គ្នាដែលមកឯខ្ញុំ ឮពាក្យខ្ញុំ ហើយប្រព្រឹត្តតាមពាក្យទាំងនោះ អ្នកនោះប្រៀបបាននឹងមនុស្សបែបណា | |
Luke | KhmerNT | 6:48 | គឺប្រៀបបាននឹងមនុស្សម្នាក់កំពុងសង់ផ្ទះ ដែលគាត់បានជីកដីលុងយ៉ាងជ្រៅ ហើយចាក់គ្រឹះនៅលើថ្មដា។ ពេលទឹកជំនន់បានមកដល់ ខ្សែទឹកបានបោកបក់ផ្ទះនោះ ប៉ុន្ដែមិនអាចឲ្យផ្ទះនោះរង្គើបានឡើយ ព្រោះផ្ទះនោះសង់នៅលើគ្រឹះមាំ។ | |
Chapter 7
Luke | KhmerNT | 7:1 | ពេលព្រះអង្គមានបន្ទូលទៅបណ្ដាជនដែលកំពុងស្ដាប់ចប់សព្វគ្រប់ហើយ ព្រះអង្គក៏យាងចូលទៅក្នុងក្រុងកាពើណិម។ | |
Luke | KhmerNT | 7:3 | កាលបានឮអំពីព្រះយេស៊ូ នាយទាហាននោះក៏ចាត់ពួកចាស់ទុំនៃជនជាតិយូដាមកអង្វរព្រះអង្គដើម្បីឲ្យព្រះអង្គយាងមកប្រោសបាវបម្រើរបស់គាត់ឲ្យជា។ | |
Luke | KhmerNT | 7:4 | អ្នកទាំងនោះក៏មកឯព្រះយេស៊ូ ហើយបានអង្វរព្រះអង្គយ៉ាងទទូចថា៖ «គាត់ស័ក្ដិសមទទួលការប្រោសប្រណីពីលោកណាស់ | |
Luke | KhmerNT | 7:6 | ដូច្នេះព្រះយេស៊ូក៏យាងទៅជាមួយពួកគេ ប៉ុន្ដែពេលព្រះអង្គនៅមិនឆ្ងាយប៉ុន្មានពីផ្ទះនោះ នាយទាហានក៏ចាត់ពួកមិត្ដសម្លាញ់ឲ្យមកទូលព្រះអង្គថា៖ «លោកម្ចាស់អើយ! កុំឲ្យរំខានលោក ព្រោះខ្ញុំមិនស័ក្ដិសមឲ្យលោកមកក្នុងផ្ទះរបស់ខ្ញុំទេ | |
Luke | KhmerNT | 7:7 | ដូច្នេះហើយបានជាខ្ញុំគិតថា ខ្លួនខ្ញុំមិនស័ក្តិសមមកជួបលោក ប៉ុន្ដែសូមលោកនិយាយតែមួយម៉ាត់ចុះ នោះបាវបម្រើរបស់ខ្ញុំនឹងជាសះស្បើយមិនខាន | |
Luke | KhmerNT | 7:8 | ដ្បិតខ្ញុំជាមនុស្សម្នាក់ ដែលស្ថិតនៅក្រោមសិទ្ធិអំណាចដែរ ខ្ញុំមានទាហានជាច្រើននៅក្រោមបញ្ជាខ្ញុំ បើខ្ញុំប្រាប់ម្នាក់នេះឲ្យទៅ គេនឹងទៅ ប្រាប់ម្នាក់ទៀតឲ្យមក គេនឹងមក ហើយប្រាប់បាវបម្រើរបស់ខ្ញុំឲ្យធ្វើការនេះ គេក៏ធ្វើ» | |
Luke | KhmerNT | 7:9 | កាលបានឮសេចក្ដីទាំងនេះ ព្រះយេស៊ូស្ងើចសរសើរគាត់ រួចបែរមកមានបន្ទូលនឹងបណ្ដាជនដែលកំពុងដើរតាមព្រះអង្គថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅអ៊ីស្រាអែល ខ្ញុំមិនដែលឃើញជំនឿខ្លាំងបែបនេះទេ»។ | |
Luke | KhmerNT | 7:10 | ពួកអ្នកដែលត្រូវបានចាត់ឲ្យមក ក៏ត្រលប់ទៅផ្ទះវិញ ហើយបានឃើញបាវបម្រើនោះមានសុខភាពល្អ។ | |
Luke | KhmerNT | 7:11 | នៅថ្ងៃបន្ទាប់នោះ ព្រះអង្គបានយាងទៅក្រុងមួយឈ្មោះណាអ៊ីន ហើយមានសិស្សរបស់ព្រះអង្គ និងបណ្ដាជនច្រើនកុះករបានរួមដំណើរជាមួយព្រះអង្គ។ | |
Luke | KhmerNT | 7:12 | ពេលព្រះអង្គមកជិតដល់ទ្វារក្រុង មានគេសែងសពមនុស្សម្នាក់ចេញមក ដែលជាកូនប្រុសទោលស្ដ្រីមេម៉ាយម្នាក់ និងមានអ្នកក្រុងនោះច្រើនកុះករបាននៅជាមួយស្ដ្រីនោះ។ | |
Luke | KhmerNT | 7:13 | កាលបានឃើញស្ដ្រីនោះ ព្រះអម្ចាស់មានសេចក្ដីអាណិតអាសូរដល់នាង ក៏មានបន្ទូលទៅនាងថា៖ «ឈប់យំសោកទៀតទៅ» | |
Luke | KhmerNT | 7:14 | រួចព្រះអង្គក៏ចូលមកពាល់ក្ដារមឈូស ឯពួកអ្នកកំពុងសែងបានឈរនៅទ្រឹង ហើយព្រះអង្គមានបន្ទូលថា៖ «អ្នកកំលោះអើយ! ខ្ញុំប្រាប់អ្នក ចូរក្រោកឡើង»។ | |
Luke | KhmerNT | 7:15 | បុរសនោះក៏ក្រោកអង្គុយ ហើយចាប់ផ្ដើមនិយាយ រួចព្រះអង្គបានប្រគល់អ្នកកំលោះនោះឲ្យម្ដាយរបស់គាត់វិញ | |
Luke | KhmerNT | 7:16 | ហើយមនុស្សគ្រប់គ្នាក៏មានសេចក្ដីកោតខ្លាច ទាំងសរសើរតម្កើងព្រះជាម្ចាស់ថា៖ «មានអ្នកនាំព្រះបន្ទូលដ៏ធំម្នាក់បានលេចឡើងក្នុងចំណោមយើងហើយ» ហើយពួកគេនិយាយទៀតថា៖ «ព្រះជាម្ចាស់បានមកមើលប្រជារាស្ដ្ររបស់ព្រះអង្គហើយ»។ | |
Luke | KhmerNT | 7:17 | ដំណឹងអំពីព្រះអង្គនេះបានឮសុសសាយនៅក្នុងស្រុកយូដាទាំងមូល និងតំបន់ទាំងអស់នៅជុំវិញនោះ។ | |
Luke | KhmerNT | 7:18 | ហើយពួកសិស្សរបស់លោកយ៉ូហានបានប្រាប់លោកយ៉ូហានអំពីការទាំងអស់នេះ គាត់ក៏ហៅសិស្សពីរនាក់ក្នុងចំណោមពួកសិស្សរបស់គាត់មក | |
Luke | KhmerNT | 7:19 | រួចបានចាត់ពួកគេឲ្យទៅទូលសួរព្រះយេស៊ូថា៖ «តើលោកជាព្រះអង្គដែលត្រូវយាងមក ឬក៏យើងត្រូវទន្ទឹងចាំព្រះមួយអង្គទៀត?» | |
Luke | KhmerNT | 7:20 | កាលពួកគេមកដល់ ក៏ទូលសួរព្រះអង្គថា៖ «លោកយ៉ូហាន អ្នកធ្វើពិធីជ្រមុជទឹកបានចាត់យើងឲ្យមកសួរលោកថា តើលោកជាព្រះមួយអង្គដែលត្រូវយាងមក ឬយើងត្រូវរង់ចាំមួយអង្គទៀត?» | |
Luke | KhmerNT | 7:21 | នៅពេលនោះព្រះអង្គបានប្រោសមនុស្សជាច្រើនឲ្យបានជាពីជំងឺរោគាផ្សេងៗ និងពីវិញ្ញាណអាក្រក់ទាំងឡាយ ហើយបានប្រោសមនុស្សខ្វាក់ជាច្រើនឲ្យមើលឃើញ។ | |
Luke | KhmerNT | 7:22 | ព្រះអង្គមានបន្ទូលឆ្លើយទៅអ្នកទាំងពីរនោះថា៖ «ចូរទៅប្រាប់លោកយ៉ូហានពីអ្វីដែលអ្នករាល់គ្នាបានឃើញ និងបានឮចុះ គឺមនុស្សខ្វាក់បានភ្លឺ មនុស្សខ្វិនបានដើររួច មនុស្សឃ្លង់បានជាស្អាត មនុស្សថ្លង់បានស្ដាប់ឮ មនុស្សស្លាប់បានរស់វិញ ហើយអ្នកក្របានឮដំណឹងល្អ | |
Luke | KhmerNT | 7:24 | ពេលអ្នកនាំសារឲ្យលោកយ៉ូហានចាកចេញទៅ ព្រះអង្គក៏ចាប់ផ្ដើមមានបន្ទូលទៅបណ្ដាជនអំពីលោកយ៉ូហានថា៖ «តើអ្នករាល់គ្នាចេញទៅមើលអ្វីនៅទីរហោឋាន? មើលដើមត្រែងដែលត្រូវខ្យល់បក់ឬ? | |
Luke | KhmerNT | 7:25 | តើអ្នករាល់គ្នាចេញទៅមើលអ្វី? មើលបុរសម្នាក់ដែលស្លៀកសម្លៀកបំពាក់ស្អាតប្រណិតឬ? នែ៎! អ្នកស្លៀកពាក់រុងរឿង ហើយរស់នៅក្នុងភាពហ៊ឺហា គឺនៅឯដំណាក់ស្ដេចឯណោះ។ | |
Luke | KhmerNT | 7:26 | ដូច្នេះតើអ្នករាល់គ្នាចេញទៅមើលអ្វី? អ្នកនាំព្រះបន្ទូលឬ? មែនហើយ ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកនោះវិសេសជាងអ្នកនាំព្រះបន្ទូលទៅទៀត | |
Luke | KhmerNT | 7:27 | ដ្បិតអ្នកនេះហើយដែលមានសេចក្ដីចែងទុកអំពីគាត់ថា មើល៍ យើងចាត់ទូតយើងឲ្យទៅមុនអ្នក ដែលជាអ្នករៀបចំដំណើររបស់អ្នកជាមុន។ | |
Luke | KhmerNT | 7:28 | ខ្ញុំប្រាប់អ្នករាល់គ្នាថា ក្នុងចំណោមមនុស្សដែលកើតពីស្ដ្រីមក គ្មានអ្នកណាវិសេសជាងលោកយ៉ូហានទេ ប៉ុន្ដែអ្នកតូចជាងគេនៅក្នុងនគរព្រះជាម្ចាស់វិសេសជាងគាត់ទៅទៀត»។ | |
Luke | KhmerNT | 7:29 | ពេលប្រជាជនទាំងអស់ រួមទាំងពួកអ្នកទារពន្ធដារបានស្ដាប់ឮហើយ ក៏ទទួលស្គាល់សេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ ព្រោះពួកគេបានទទួលពិធីជ្រមុជទឹករបស់លោកយ៉ូហាន | |
Luke | KhmerNT | 7:30 | ប៉ុន្ដែពួកអ្នកខាងគណៈផារិស៊ី និងពួកអ្នកជំនាញច្បាប់បានច្រានចោលបំណងរបស់ព្រះជាម្ចាស់សម្រាប់ពួកគេ ព្រោះពួកគេមិនទទួលពិធីជ្រមុជទឹកតាមរយៈលោកយ៉ូហានទេ។ | |
Luke | KhmerNT | 7:31 | «ដូច្នេះតើឲ្យខ្ញុំប្រៀបប្រដូចមនុស្សជំនាន់នេះទៅនឹងអ្វី ហើយពួកគេប្រៀបបាននឹងមនុស្សបែបណា? | |
Luke | KhmerNT | 7:32 | ពួកគេប្រៀបបានដូចជាក្មេងៗដែលអង្គុយនៅផ្សារស្រែកទៅពួកគ្នាវាថា យើងផ្លុំខ្លុយឲ្យពួកឯង តែពួកឯងមិនរាំទេ ហើយយើងស្មូត្រ តែពួកឯងមិនយំសោកសោះ | |
Luke | KhmerNT | 7:33 | ដ្បិតលោកយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹកបានមក ទាំងមិនបរិភោគអាហារ មិនផឹកស្រាទំពាំងបាយជូរ តែអ្នករាល់គ្នានិយាយថា គាត់មានអារក្សចូល | |
Luke | KhmerNT | 7:34 | ឯកូនមនុស្សបានមកទាំងបរិភោគ និងផឹក តែអ្នករាល់គ្នានិយាយថា មើល៍ បុរសម្នាក់នេះជាមនុស្សល្មោភស៊ី ល្មោភផឹក ជាមិត្តរបស់ពួកអ្នកទារពន្ធដារ និងមនុស្សបាប | |
Luke | KhmerNT | 7:36 | មានអ្នកខាងគណៈផារិស៊ីម្នាក់អញ្ជើញព្រះយេស៊ូឲ្យមកបរិភោគជាមួយ ពេលយាងចូលទៅក្នុងផ្ទះរបស់អ្នកខាងគណៈផារិស៊ីនោះហើយ ព្រះអង្គក៏អង្គុយនៅតុអាហារ។ | |
Luke | KhmerNT | 7:37 | ហើយមើល៍ នៅក្រុងនោះមានស្ដ្រីម្នាក់ជាមនុស្សបាប ហើយកាលបានដឹងថា ព្រះយេស៊ូកំពុងអង្គុយនៅតុអាហារក្នុងផ្ទះរបស់អ្នកខាងគណៈផារិស៊ី នាងក៏យកប្រេងក្រអូបមួយដបមក | |
Luke | KhmerNT | 7:38 | និងបានឈរពីខាងក្រោយទាំងយំនៅទៀបបាទាព្រះអង្គ នាងចាប់ផ្ដើមសម្រក់ទឹកភ្នែកលើបាទាព្រះអង្គ និងយកសក់របស់នាងជូត ហើយក៏ថើបបាទាព្រះអង្គ ទាំងលាបប្រេងក្រអូបឲ្យផង។ | |
Luke | KhmerNT | 7:39 | កាលអ្នកខាងគណៈផារិស៊ីដែលបានអញ្ជើញព្រះអង្គឃើញដូច្នេះ ក៏គិតក្នុងចិត្ដថា៖ «បើលោកនេះជាអ្នកនាំព្រះបន្ទូលមែនលោកមុខជាដឹងថា ស្ដ្រីដែលកំពុងពាល់លោកជានរណា និងជាស្ដ្រីបែបណាហើយ ព្រោះនាងជាមនុស្សបាប»។ | |
Luke | KhmerNT | 7:40 | ព្រះយេស៊ូមានបន្ទូលឆ្លើយទៅគាត់ថា៖ «ស៊ីម៉ូនអើយ! ខ្ញុំមានរឿងមួយប្រាប់អ្នក»។ គាត់ទូលថា៖ «សូមលោកគ្រូនិយាយមកចុះ»។ | |
Luke | KhmerNT | 7:41 | «មានកូនបំណុលពីរនាក់ជំពាក់អ្នកចងការប្រាក់ម្នាក់ គឺម្នាក់ជំពាក់ប្រាំរយឌេណារី ហើយម្នាក់ទៀតហាសិបឌេណារី | |
Luke | KhmerNT | 7:42 | ពេលពួកគេគ្មានអ្វីសង អ្នកចងការក៏លើកលែងឲ្យទាំងពីរនាក់។ ដូច្នេះតើក្នុងចំណោមពីរនាក់នេះ អ្នកណាស្រឡាញ់គាត់ច្រើនជាង?» | |
Luke | KhmerNT | 7:43 | លោកស៊ីម៉ូនក៏ទូលតបថា៖ «ខ្ញុំគិតថា គឺអ្នកដែលគាត់បានលើកលែងច្រើន!» ព្រះអង្គមានបន្ទូលថា៖ «អ្នកវិនិច្ឆ័យត្រូវណាស់» | |
Luke | KhmerNT | 7:44 | ពេលបែរទៅរកស្ដ្រីនោះ ព្រះអង្គមានបន្ទូលទៅលោកស៊ីម៉ូនថា៖ «តើអ្នកឃើញស្ដ្រីនេះទេ! ពេលខ្ញុំចូលមកក្នុងផ្ទះរបស់អ្នក អ្នកមិនបានឲ្យទឹកខ្ញុំលាងជើងទេ ផ្ទុយទៅវិញ នាងបានសម្រក់ទឹកភ្នែកលាងជើងឲ្យខ្ញុំ និងបានយកសក់របស់នាងជូតជើងខ្ញុំ។ | |
Luke | KhmerNT | 7:45 | អ្នកមិនបានថើបខ្ញុំទេ ប៉ុន្ដែនាងវិញបានថើបជើងរបស់ខ្ញុំរហូតតាំងពីពេលខ្ញុំចូលមក | |
Luke | KhmerNT | 7:46 | អ្នកមិនបានលាបប្រេងលើក្បាលខ្ញុំទេ ប៉ុន្ដែនាងវិញបានលាបប្រេងក្រអូបលើជើងរបស់ខ្ញុំ។ | |
Luke | KhmerNT | 7:47 | ហេតុនេះខ្ញុំប្រាប់អ្នកថា នាងមានសេចក្ដីស្រឡាញ់ច្រើន ព្រោះនាងបានទទួលការលើកលែងទោសបាបជាច្រើនរបស់នាងហើយ ប៉ុន្ដែចំពោះអ្នកណាដែលមានសេចក្ដីស្រឡាញ់តិចនោះ ព្រោះបានទទួលការលើកលែងទោសតិចដែរ»។ | |
Luke | KhmerNT | 7:48 | រួចព្រះអង្គក៏មានបន្ទូលទៅនាងថា៖ «បាបរបស់អ្នកបានទទួលការលើកលែងទោសហើយ»។ | |
Luke | KhmerNT | 7:49 | ឯពួកអ្នកកំពុងអង្គុយនៅតុអាហារជាមួយព្រះអង្គ ក៏ចាប់ផ្ដើមគិតក្នុងចិត្ដថា៖ «តើអ្នកនេះជានរណាដែលអាចលើកលែងទោសបាន សូម្បីតែបាបក៏ដោយ?» | |
Chapter 8
Luke | KhmerNT | 8:1 | ក្រោយមក ព្រះអង្គបានយាងពីក្រុងមួយទៅក្រុងមួយ និងពីភូមិមួយទៅភូមិមួយ ទាំងបង្រៀន និងប្រកាសដំណឹងល្អអំពីនគរព្រះជាម្ចាស់ ឯសាវកទាំងដប់ពីរបាននៅជាមួយព្រះអង្គដែរ | |
Luke | KhmerNT | 8:2 | ព្រមទាំងស្ដ្រីខ្លះដែលព្រះអង្គបានប្រោសឲ្យជាពីជំងឺផ្សេងៗ និងពីវិញ្ញាណអាក្រក់ទាំងឡាយដែរ គឺនាងម៉ារាហៅថា អ្នកក្រុងម៉ាក់ដាឡា ដែលមានអារក្សចំនួនប្រាំពីរបានចេញពីនាង | |
Luke | KhmerNT | 8:3 | និងនាងយ៉ូអាណាន់ប្រពន្ធលោកឃូសាជាអ្នកបម្រើស្ដេចហេរ៉ូឌ នាងស៊ូសាន ព្រមទាំងពួកស្ដ្រីជាច្រើនទៀតដែលបានផ្គត់ផ្គង់ដល់ព្រះអង្គ និងពួកសាវកដោយទ្រព្យសម្បត្ដិរបស់ពួកគេ។ | |
Luke | KhmerNT | 8:4 | ពេលបណ្ដាជនច្រើនកុះករ និងពួកអ្នកនៅក្រុងផ្សេងៗប្រមូលផ្ដុំគ្នាមកជួបព្រះអង្គ ព្រះអង្គក៏មានបន្ទូលទៅពួកគេជារឿងប្រៀបប្រដូចថា៖ | |
Luke | KhmerNT | 8:5 | «មានកសិករម្នាក់ចេញទៅព្រោះគ្រាប់ពូជរបស់គាត់ ពេលគាត់ព្រោះ គ្រាប់ពូជខ្លះបានធ្លាក់ទៅលើផ្លូវ ត្រូវគេដើរជាន់ ហើយសត្វលើអាកាសបានមកចឹកស៊ីអស់។ | |
Luke | KhmerNT | 8:6 | ខ្លះទៀតធ្លាក់ទៅលើដីមានថ្ម កាលដុះឡើង នោះក៏ក្រៀមស្វិតទៅ ព្រោះគ្មានសំណើម | |
Luke | KhmerNT | 8:7 | គ្រាប់ពូជខ្លះទៀតក៏ធ្លាក់ទៅលើដីមានបន្លា ហើយក៏ដុះឡើងជាមួយបន្លាដែលបានរួបរឹតវា។ | |
Luke | KhmerNT | 8:8 | រីឯគ្រាប់ពូជខ្លះទៀតធ្លាក់លើដីល្អ ក៏ដុះឡើងបង្កើតផលបានមួយជាមួយរយ»។ ក្រោយពីបានមានបន្ទូលអំពីសេចក្ដីទាំងនេះហើយ ព្រះអង្គក៏បន្លឺសំឡេងថា៖ «អ្នកណាមានត្រចៀកស្ដាប់ ចូរស្ដាប់ចុះ!» | |
Luke | KhmerNT | 8:9 | ពួកសិស្សព្រះអង្គបានទូលសួរព្រះអង្គថា៖ «តើរឿងប្រៀបប្រដូចនេះមានន័យដូចម្ដេច?» | |
Luke | KhmerNT | 8:10 | ព្រះអង្គមានបន្ទូលថា៖ «អាថ៌កំបាំងនៃនគរព្រះជាម្ចាស់ត្រូវបានប្រទានមកឲ្យអ្នករាល់គ្នាយល់ ប៉ុន្ដែសម្រាប់អ្នកដទៃតាមរយៈរឿងប្រៀបប្រដូចវិញ ដើម្បីឲ្យគេមើល ប៉ុន្ដែមិនឃើញ ឲ្យស្ដាប់ ប៉ុន្ដែមិនយល់។ | |
Luke | KhmerNT | 8:11 | រឿងប្រៀបប្រដូចនេះមានន័យដូចតទៅ គ្រាប់ពូជជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ | |
Luke | KhmerNT | 8:12 | គ្រាប់ពូជលើផ្លូវជាអស់អ្នកដែលបានឮព្រះបន្ទូល រួចអារក្សសាតាំងក៏មកឆក់យកព្រះបន្ទូលនោះពីចិត្ដរបស់ពួកគេទៅ ដើម្បីកុំឲ្យពួកគេជឿ និងបានសង្គ្រោះឡើយ។ | |
Luke | KhmerNT | 8:13 | គ្រាប់ពូជលើថ្មជាអស់អ្នកដែលនៅពេលបានឮព្រះបន្ទូល ក៏ទទួលយកដោយអំណរ តែអ្នកទាំងនេះគ្មានឫសទេ ពួកគេជឿបានតែមួយរយៈ ហើយនៅពេលមានសេចក្ដីល្បួង ពួកគេក៏បោះបង់ចោល។ | |
Luke | KhmerNT | 8:14 | គ្រាប់ពូជដែលធ្លាក់ក្នុងគុម្ពបន្លា អ្នកទាំងនេះជាអស់អ្នកដែលបានឮព្រះបន្ទូល ប៉ុន្ដែដោយសារតែសេចក្ដីខ្វល់ខ្វាយ ទ្រព្យសម្បត្ដិ ព្រមទាំងតណ្ហានៃជីវិតតាមមករួបរិត នោះមិនបានបង្កើតផលផ្លែដ៏ល្អឡើយ។ | |
Luke | KhmerNT | 8:15 | គ្រាប់ពូជលើដីល្អ អ្នកទាំងនេះជាអស់អ្នកដែលបានឮព្រះបន្ទូល និងបានរក្សាទុកដោយចិត្ដល្អទៀងត្រង់ ហើយបង្កើតផលផ្លែដោយសេចក្ដីអត់ធ្មត់។ | |
Luke | KhmerNT | 8:16 | គ្មានអ្នកណាអុជចង្កៀងហើយយកក្រឡគ្រប ឬដាក់នៅក្រោមគ្រែទេ គឺគេដាក់នៅលើជើងចង្កៀងវិញ ដើម្បីឲ្យពួកអ្នកចូលមកបានមើលឃើញពន្លឺ។ | |
Luke | KhmerNT | 8:17 | ដ្បិតគ្មានការលាក់កំបាំងអ្វីដែលនឹងមិនសំដែងឲ្យឃើញនោះឡើយ ហើយក៏គ្មានអាថ៌កំបាំងអ្វីដែលមិនបានឲ្យគេដឹង និងយកមកបើកចំហដែរ។ | |
Luke | KhmerNT | 8:18 | ដូច្នេះចូរប្រយ័ត្នចំពោះរបៀបដែលអ្នករាល់គ្នាស្ដាប់ ដ្បិតអ្នកណាដែលមាន នឹងបន្ថែមឲ្យ ប៉ុន្ដែអ្នកណាដែលគ្មាន នឹងត្រូវដកយកពីអ្នកនោះវិញ សូម្បីតែអ្វីដែលអ្នកនោះគិតថាមានផង»។ | |
Luke | KhmerNT | 8:19 | ម្ដាយ និងបងប្អូនរបស់ព្រះយេស៊ូបានមកជួបព្រះអង្គ ប៉ុន្ដែពួកគេមិនអាចទៅជិតព្រះអង្គបានទេ ពីព្រោះមនុស្សច្រើនពេក | |
Luke | KhmerNT | 8:20 | រួចមានគេទូលព្រះអង្គថា៖ «ម្ដាយ និងបងប្អូនរបស់លោកកំពុងឈរនៅខាងក្រៅចង់ជួបលោក»។ | |
Luke | KhmerNT | 8:21 | ប៉ុន្ដែ ព្រះអង្គមានបន្ទូលឆ្លើយទៅពួកគេថា៖ «អ្នកណាដែលឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយប្រព្រឹត្តតាម អ្នកនោះហើយជាម្ដាយ និងជាបងប្អូនរបស់ខ្ញុំ»។ | |
Luke | KhmerNT | 8:22 | នៅថ្ងៃមួយ ព្រះអង្គបានយាងចុះទូកជាមួយពួកសិស្ស និងបានមានបន្ទូលទៅពួកគេថា៖ «ចូរយើងឆ្លងបឹងទៅត្រើយម្ខាង»។ ពួកគេក៏ចេញទូកទៅ។ | |
Luke | KhmerNT | 8:23 | កាលពួកគេកំពុងឆ្លងទូក ព្រះអង្គក៏ផ្ទំលក់ នោះខ្យល់ព្យុះក៏បក់មកលើបឹង ហើយពួកគេស្ទើរតែលិចទៅក្នុងទឹក ព្រមទាំងស្ថិតនៅក្នុងគ្រោះថ្នាក់។ | |
Luke | KhmerNT | 8:24 | ពួកគេបានចូលមកជិតដាស់ព្រះអង្គថា៖ «លោកគ្រូ! លោកគ្រូ! យើងកំពុងតែវិនាសហើយ» ព្រះអង្គក៏ភ្ញាក់ឡើង បន្ទោសខ្យល់ និងទឹករលក ហើយវាក៏ឈប់ រួចក៏ស្ងប់ទៅ។ | |
Luke | KhmerNT | 8:25 | ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «តើជំនឿរបស់អ្នករាល់គ្នានៅឯណា?» ពួកគេក៏នឹកអស្ចារ្យ ទាំងកោតខ្លាច និងនិយាយគ្នាទៅវិញទៅមកថា៖ «ចុះតើលោកនេះជានរណា បានជាសូម្បីតែខ្យល់ និងទឹកស្ដាប់បង្គាប់លោក ពេលលោកបញ្ជា?» | |
Luke | KhmerNT | 8:27 | កាលព្រះអង្គឡើងលើគោក ក៏បានជួបនឹងបុរសម្នាក់មកពីក្រុងនោះ ដែលមានអារក្សចូល និងមិនបានស្លៀកសម្លៀកបំពាក់អ្វីសោះអស់រយៈពេលយូរមកហើយ គាត់មិនបានរស់នៅក្នុងផ្ទះទេ គឺនៅតែតាមផ្នូរខ្មោចប៉ុណ្ណោះ។ | |
Luke | KhmerNT | 8:28 | ពេលឃើញព្រះយេស៊ូ គាត់ក៏ក្រាបនៅពីមុខព្រះអង្គ និងបានស្រែកទូលដោយសំឡេងខ្លាំងៗថា៖ «ឱព្រះយេស៊ូ ដែលជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ដ៏ខ្ពស់បំផុតអើយ! តើខ្ញុំ និងព្រះអង្គមានរឿងហេតុអ្វីនឹងគ្នា? ខ្ញុំសូមអង្វរព្រះអង្គ កុំធ្វើទារុណកម្មខ្ញុំអី»។ | |
Luke | KhmerNT | 8:29 | ដ្បិតព្រះអង្គបានបង្គាប់វិញ្ញាណអាក្រក់ឲ្យចេញពីបុរសនោះ ព្រោះវាបានសណ្ឋិតក្នុងគាត់ច្រើនលើកហើយ ដូច្នេះទោះបីគេយាមគាត់ទាំងដាក់ខ្នោះជើង និងដាក់ច្រវាក់ក៏ដោយ ក៏គាត់នៅតែផ្ដាច់ចំណងទាំងអស់នោះខ្ទេច ហើយអារក្សបាននាំគាត់ទៅទីរហោឋាន។ | |
Luke | KhmerNT | 8:30 | ព្រះយេស៊ូសួរវាថា៖ «តើឯងឈ្មោះអ្វី?» វាក៏ឆ្លើយថា៖ «កងទ័ព» ព្រោះមានអារក្សច្រើនបានចូលក្នុងគាត់ | |
Luke | KhmerNT | 8:31 | ហើយពួកវាបានអង្វរព្រះអង្គ កុំឲ្យព្រះអង្គបង្គាប់ពួកវាចេញទៅក្នុងរណ្ដៅនរក។ | |
Luke | KhmerNT | 8:32 | នៅទីនោះមានជ្រូកមួយហ្វូងធំកំពុងតែស៊ីចំណីលើភ្នំ ហើយអារក្សក៏អង្វរព្រះអង្គសុំឲ្យព្រះអង្គអនុញ្ញាតឲ្យពួកវាចូលក្នុងជ្រូកទាំងនោះ ព្រះអង្គក៏អនុញ្ញាតឲ្យពួកវា។ | |
Luke | KhmerNT | 8:33 | ពួកអារក្សក៏ចេញពីបុរសនោះចូលក្នុងសត្វជ្រូកទាំងនោះ ហ្វូងជ្រូកក៏បោលតាមច្រាំងចំណោតចូលទៅក្នុងបឹង ហើយលង់ទឹកអស់ទៅ។ | |
Luke | KhmerNT | 8:34 | ពេលពួកអ្នកចិញ្ចឹមជ្រូកបានឃើញហេតុកាណ៍កើតឡើង ក៏រត់គេចខ្លួនអស់ ហើយបានរៀបរាប់រឿងនេះនៅតាមក្រុង និងជនបទនានា | |
Luke | KhmerNT | 8:35 | ប្រជាជនក៏នាំគ្នាចេញមកមើលហេតុការណ៍ដែលកើតឡើង និងបានមកជួបព្រះយេស៊ូ ក៏ឃើញបុរសដែលពួកអារក្សបានចេញពីគាត់កំពុងនៅទៀបបាទាព្រះយេស៊ូ ទាំងស្លៀកពាក់ និងមានស្មារតីឡើងវិញ ពួកគេក៏មានសេចក្ដីកោតខ្លាត។ | |
Luke | KhmerNT | 8:36 | ពួកអ្នកដែលបានឃើញ ក៏រៀបរាប់ប្រាប់ពួកគេពីរបៀបដែលបុរសមានអារក្សចូលត្រូវបានប្រោសឲ្យជា។ | |
Luke | KhmerNT | 8:37 | អ្នកទាំងអស់ដែលនៅជុំវិញតំបន់របស់ពួកគេរ៉ាស៊ីនបានសុំឲ្យព្រះអង្គចាកចេញពីពួកគេ ព្រោះពួកគេមានសេចក្ដីភ័យខ្លាចជាខ្លាំង ដូច្នេះព្រះអង្គក៏យាងចុះទូកត្រលប់មកវិញ។ | |
Luke | KhmerNT | 8:38 | បុរសដែលពួកអារក្សបានចេញនោះ បានអង្វរសុំនៅជាមួយព្រះអង្គ ប៉ុន្ដែព្រះអង្គបានចាត់គាត់ឲ្យទៅវិញ ដោយមានបន្ទូលថា៖ | |
Luke | KhmerNT | 8:39 | «ចូរត្រលប់ទៅផ្ទះរបស់អ្នកវិញ ហើយរៀបរាប់អំពីការទាំងអស់ដែលព្រះជាម្ចាស់បានធ្វើសម្រាប់អ្នក»។ គាត់ក៏ចេញទៅពាសពេញក្រុងទាំងមូលប្រកាសប្រាប់អំពីការទាំងអស់ដែលព្រះយេស៊ូបានធ្វើសម្រាប់គាត់។ | |
Luke | KhmerNT | 8:40 | ពេលព្រះយេស៊ូត្រលប់មកវិញ មនុស្សច្រើនកុះករបានស្វាគមន៍ព្រះអង្គយ៉ាងរាក់ទាក់ ដ្បិតពួកគេគ្រប់គ្នាបានទន្ទឹងចាំព្រះអង្គ | |
Luke | KhmerNT | 8:41 | ហើយមើល៍ មានបុរសម្នាក់ឈ្មោះយៃរ៉ូសបានមក ម្នាក់នេះជាប្រធានសាលាប្រជុំ គាត់បានក្រាបនៅទៀបបាទាព្រះយេស៊ូ ទាំងអង្វរសុំឲ្យព្រះអង្គយាងទៅផ្ទះរបស់គាត់ | |
Luke | KhmerNT | 8:42 | ព្រោះកូនស្រីតែមួយរបស់គាត់ដែលមានអាយុប្រហែលដប់ពីរឆ្នាំជិតស្លាប់ហើយ ប៉ុន្ដែពេលព្រះអង្គកំពុងយាងទៅ បណ្ដាជនបានប្រជ្រៀតព្រះអង្គ | |
Luke | KhmerNT | 8:43 | ហើយមានស្ដ្រីម្នាក់មានជំងឺធ្លាក់ឈាមអស់រយៈពេលដប់ពីរឆ្នាំមកហើយ (នាងបានចំណាយទ្រព្យសម្បត្តិរបស់នាងទាំងអស់លើពួកគ្រូពេទ្យ) តែគ្មានអ្នកណាម្នាក់អាចព្យាបាលនាងជាឡើយ។ | |
Luke | KhmerNT | 8:44 | កាលបានចូលមកជិតពីខាងក្រោយ នាងបានពាល់រំយោលអាវរបស់ព្រះអង្គ ហើយនាងក៏បានឈប់ធ្លាក់ឈាមភ្លាម។ | |
Luke | KhmerNT | 8:45 | ព្រះយេស៊ូមានបន្ទូលថា៖ «តើនរណាបានពាល់ខ្ញុំ?» ពេលមនុស្សគ្រប់គ្នាកំពុងតែបដិសេធ លោកពេត្រុសក៏ទូលថា៖ «លោកគ្រូអើយ! បណ្ដាជនកំពុងប្រជ្រៀតជុំវិញលោក» | |
Luke | KhmerNT | 8:46 | ប៉ុន្ដែព្រះយេស៊ូមានបន្ទូលថា៖ «មានអ្នកណាម្នាក់បានពាល់ខ្ញុំ ដ្បិតខ្ញុំដឹងថា អំណាចបានចេញពីខ្ញុំ»។ | |
Luke | KhmerNT | 8:47 | កាលស្ដ្រីនោះដឹងថា នាងលាក់មិនជិត ក៏មកក្រាបទាំងភ័យញ័រនៅពីមុខព្រះអង្គ ហើយនាងរៀបរាប់ប្រាប់នៅចំពោះមុខមនុស្សទាំងអស់អំពីមូលហេតុដែលនាងបានពាល់ព្រះអង្គ និងអំពីរបៀបដែលនាងបានជាភ្លាមៗ | |
Luke | KhmerNT | 8:48 | រួចព្រះអង្គមានបន្ទូលទៅនាងថា៖ «កូនស្រីអើយ! ជំនឿរបស់អ្នកបានធ្វើឲ្យអ្នកជាសះស្បើយហើយ ចូរទៅដោយសុខសាន្ដចុះ»។ | |
Luke | KhmerNT | 8:49 | ពេលព្រះអង្គកំពុងមានបន្ទូល មានមនុស្សម្នាក់មកពីផ្ទះរបស់ប្រធានសាលាប្រជុំ ប្រាប់លោកយៃរ៉ូសថា៖ «កូនស្រីរបស់លោកស្លាប់ហើយ កុំរំខានលោកគ្រូទៀតអី» | |
Luke | KhmerNT | 8:50 | ប៉ុន្ដែពេលព្រះយេស៊ូឮ ក៏ឆ្លើយទៅលោកយៃរ៉ូសថា៖ «កុំខ្លាចអី! គ្រាន់តែជឿប៉ុណ្ណោះ នាងនឹងបានជា»។ | |
Luke | KhmerNT | 8:51 | ពេលមកដល់ផ្ទះនោះ ព្រះអង្គមិនបានអនុញ្ញាតឲ្យអ្នកណាចូលទៅខាងក្នុងជាមួយព្រះអង្គទេ លើកលែងតែលោកពេត្រុស លោកយ៉ូហាន លោកយ៉ាកុប និងឪពុកម្ដាយក្មេងស្រីនោះប៉ុណ្ណោះ។ | |
Luke | KhmerNT | 8:52 | មនុស្សទាំងអស់កំពុងកាន់ទុក្ខ ទាំងទ្រហោយំ ប៉ុន្ដែព្រះអង្គមានបន្ទូលថា៖ «ឈប់ទ្រហោយំទៀតទៅ ដ្បិតនាងមិនទាន់ស្លាប់ទេ គឺនាងកំពុងដេកលក់ទេតើ» | |
Luke | KhmerNT | 8:54 | ប៉ុន្ដែព្រះអង្គបានចាប់ដៃរបស់នាង ទាំងស្រែកហៅថា៖ «នាងតូចអើយ! ក្រោកឡើង» | |
Luke | KhmerNT | 8:55 | វិញ្ញាណរបស់នាងក៏ត្រលប់មកវិញ ហើយនាងបានក្រោកឈរភ្លាម ព្រះអង្គក៏បង្គាប់ឲ្យផ្ដល់អាហារឲ្យនាងបរិភោគ។ | |
Chapter 9
Luke | KhmerNT | 9:1 | កាលបានហៅសាវកទាំងដប់ពីរជុំគ្នាហើយ ព្រះអង្គបានប្រទានឲ្យពួកគេមានឫទ្ធានុភាព និងសិទ្ធិអំណាចលើពួកអារក្សទាំងអស់ ព្រមទាំងប្រោសជំងឺផ្សេងៗឲ្យបានជា | |
Luke | KhmerNT | 9:2 | ហើយព្រះអង្គក៏ចាត់ពួកគេឲ្យចេញទៅប្រកាសអំពីនគរព្រះជាម្ចាស់ និងប្រោសពួកអ្នកជំងឺឲ្យបានជា។ | |
Luke | KhmerNT | 9:3 | ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ពេលធ្វើដំណើរ កុំយកអ្វីទៅជាមួយឲ្យសោះ ទោះជាឈើច្រត់ ថង់យាម នំប៉័ង ឬប្រាក់ក្ដី ហើយម្នាក់ៗមិនត្រូវមានអាវពីរបន្លាស់ទេ។ | |
Luke | KhmerNT | 9:4 | ផ្ទះណាក៏ដោយដែលអ្នករាល់គ្នាបានចូល ចូរស្នាក់នៅផ្ទះនោះរហូតដល់អ្នករាល់គ្នាចេញពីទីនោះ | |
Luke | KhmerNT | 9:5 | ចំពោះអស់អ្នកដែលមិនទទួលអ្នករាល់គ្នា ពេលចេញពីក្រុងនោះ ចូររលាស់ធូលីដីពីជើងរបស់អ្នករាល់គ្នាចុះ ដើម្បីទុកជាទីបន្ទាល់ដល់ពួកគេ» | |
Luke | KhmerNT | 9:6 | ពួកគេក៏ចេញទៅ និងបានធ្វើដំណើរពីភូមិមួយទៅភូមិមួយ ប្រកាសដំណឹងល្អ និងប្រោសជំងឺនៅគ្រប់ទីកន្លែងឲ្យបានជា។ | |
Luke | KhmerNT | 9:7 | កាលហេរ៉ូឌជាស្ដេចត្រាញ់បានឮអំពីហេតុការណ៍ទាំងឡាយដែលបានកើតឡើង ស្ដេចក៏គិតមិនយល់ ព្រោះមានអ្នកខ្លះនិយាយថា លោកយ៉ូហានត្រូវបានប្រោសឲ្យរស់ពីស្លាប់ឡើងវិញ | |
Luke | KhmerNT | 9:8 | អ្នកខ្លះទៀតថា លោកអេលីយ៉ាបានលេចមក ប៉ុន្ដែពួកអ្នកឯទៀតថា មានអ្នកនាំព្រះបន្ទូលម្នាក់នៅជំនាន់មុនបានរស់ឡើងវិញ។ | |
Luke | KhmerNT | 9:9 | រីឯស្ដេចហេរ៉ូឌវិញបានមានបន្ទូលថា៖ «ខ្ញុំបានកាត់កលោកយ៉ូហានហើយ ចុះតើម្នាក់នេះជាអ្នកណា បានជាខ្ញុំឮហេតុការណ៍អំពីគាត់យ៉ាងដូច្នេះ?» ស្ដេចក៏ចង់ជួបព្រះអង្គ។ | |
Luke | KhmerNT | 9:10 | ពេលពួកសាវកបានត្រលប់មកវិញហើយ ក៏រៀបរាប់ប្រាប់ព្រះអង្គអំពីអ្វីៗដែលពួកគេបានធ្វើ ហើយព្រះអង្គក៏នាំពួកគេចេញទៅដោយឡែកទៅក្រុងមួយឈ្មោះបេតសៃដា។ | |
Luke | KhmerNT | 9:11 | ប៉ុន្ដែពេលបណ្ដាជនបានដឹង ក៏ទៅតាមព្រះអង្គ ហើយព្រះអង្គបានស្វាគមន៍ពួកគេ និងមានបន្ទូលទៅពួកគេអំពីនគរព្រះជាម្ចាស់ ព្រមទាំងបានប្រោសអស់អ្នកដែលត្រូវការប្រោសឲ្យជាឲ្យបានជាដែរ។ | |
Luke | KhmerNT | 9:12 | នៅពេលថ្ងៃចាប់ផ្ដើមជ្រេ សាវកទាំងដប់ពីរបានចូលមកជិតទូលព្រះអង្គថា៖ «សូមរំសាយបណ្ដាជនឲ្យទៅស្រុកភូមិ និងស្រែចម្ការនៅជុំវិញ ដើម្បីឲ្យពួកគេរកម្ហូបអាហារ និងកន្លែងស្នាក់នៅ ដ្បិតកន្លែងនេះនៅដាច់ពីគេ»។ | |
Luke | KhmerNT | 9:13 | ប៉ុន្ដែព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ចូរអ្នករាល់គ្នាឲ្យអាហារពួកគេបរិភោគផង» ប៉ុន្ដែពួកគេបានទូលវិញថា៖ «យើងមានតែនំប៉័ងប្រាំដុំ និងត្រីពីរកន្ទុយប៉ុណ្ណោះ លុះត្រាតែយើងទៅទិញអាហារសម្រាប់ប្រជាជនទាំងនេះ» | |
Luke | KhmerNT | 9:14 | ព្រោះមានមនុស្សប្រុសប្រហែលប្រាំពាន់នាក់។ ព្រះអង្គមានបន្ទូលទៅពួកសិស្សព្រះអង្គថា៖ «ចូរឲ្យពួកគេអង្គុយជាក្រុមៗ ក្នុងមួយក្រុមហាសិបនាក់ចុះ»។ | |
Luke | KhmerNT | 9:16 | កាលព្រះអង្គបានយកនំប៉័ងប្រាំដុំ និងត្រីពីរកន្ទុយនោះមក ក៏ងើយមើលទៅស្ថានសួគ៌ ទាំងអរព្រះគុណសម្រាប់អាហារទាំងនោះ រួចកាច់ឲ្យទៅពួកសិស្សដើម្បីរៀបចំនៅមុខបណ្ដាជន។ | |
Luke | KhmerNT | 9:17 | ពួកគេក៏បានបរិភោគឆ្អែតស្កប់ស្កល់គ្រប់ៗគ្នា ហើយគេប្រមូលចំណិតនំប៉័ងនៅសល់បានដប់ពីរកន្ដ្រក។ | |
Luke | KhmerNT | 9:18 | នៅពេលមួយ កាលព្រះអង្គកំពុងអធិស្ឋាននៅដាច់ដោយឡែក ហើយពួកសិស្សរបស់ព្រះអង្គបាននៅជាមួយព្រះអង្គ ព្រះអង្គបានមានបន្ទូលសួរពួកគេថា៖ «តើបណ្ដាជននិយាយថាខ្ញុំជាអ្នកណា?» | |
Luke | KhmerNT | 9:19 | ពួកគេក៏ទូលឆ្លើយថា៖ «ជាលោកយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក ប៉ុន្ដែអ្នកឯទៀតថា ជាលោកអេលីយ៉ា ហើយអ្នកផ្សេងទៀតថា ជាអ្នកនាំព្រះបន្ទូលម្នាក់នៅជំនាន់មុនដែលបានរស់ឡើងវិញ»។ | |
Luke | KhmerNT | 9:20 | ព្រះអង្គក៏មានបន្ទូលទៅពួកគេថា៖ «ចុះអ្នករាល់គ្នាវិញថាខ្ញុំជាអ្នកណាដែរ?» លោកពេត្រុសទូលឆ្លើយថា៖ «លោកជាព្រះគ្រិស្ដរបស់ព្រះជាម្ចាស់»។ | |
Luke | KhmerNT | 9:21 | ប៉ុន្ដែព្រះអង្គបានព្រមានពួកគេដោយបង្គាប់មិនឲ្យប្រាប់អ្នកណាម្នាក់ពីការនេះទេ | |
Luke | KhmerNT | 9:22 | ព្រះអង្គមានបន្ទូលថា៖ «កូនមនុស្សត្រូវតែទទួលរងទុក្ខជាច្រើន ត្រូវពួកចាស់ទុំ ពួកសម្ដេចសង្ឃ និងពួកគ្រូវិន័យជំទាស់ និងសម្លាប់ ហើយលោកនឹងរស់ឡើងវិញនៅថ្ងៃទីបី»។ | |
Luke | KhmerNT | 9:23 | ព្រះអង្គបានមានបន្ទូលទៅគេទាំងអស់គ្នាថា៖ «បើអ្នកណាចង់មកតាមខ្ញុំ អ្នកនោះត្រូវលះបង់ខ្លួនឯង លីឈើឆ្កាងរបស់ខ្លួនរាល់ថ្ងៃមកតាមខ្ញុំចុះ | |
Luke | KhmerNT | 9:24 | ដ្បិតអ្នកណាដែលចង់រក្សាជីវិតខ្លួន អ្នកនោះនឹងបាត់ជីវិតទៅ ប៉ុន្ដែអ្នកណាដែលបាត់ជីវិតខ្លួនដោយព្រោះខ្ញុំ អ្នកនោះនឹងបានជីវិតវិញ។ | |
Luke | KhmerNT | 9:25 | បើមនុស្សម្នាក់ទទួលបានពិភពលោកទាំងមូល តែត្រូវវិនាស ឬបាត់បង់ជីវិតខ្លួន តើមានប្រយោជន៍អ្វី? | |
Luke | KhmerNT | 9:26 | ដ្បិតអ្នកណាខ្មាសគេដោយសារខ្ញុំ និងពាក្យរបស់ខ្ញុំ កូនមនុស្សនឹងខ្មាសដោយសារអ្នកនោះវិញ នៅពេលដែលលោកមកនៅក្នុងសិរីរុងរឿងរបស់លោក និងរបស់ព្រះវរបិតា ព្រមទាំងពួកទេវតាបរិសុទ្ធ។ | |
Luke | KhmerNT | 9:27 | ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មានអ្នកខ្លះក្នុងចំណោមពួកអ្នកកំពុងឈរនៅទីនេះ នឹងមិនស្គាល់សេចក្ដីស្លាប់ឡើយ លុះត្រាតែឃើញនគរព្រះជាម្ចាស់»។ | |
Luke | KhmerNT | 9:28 | ប្រហែលជាប្រាំបីថ្ងៃក្រោយពីបានមានបន្ទូលអំពីសេចក្ដីទាំងនេះ ព្រះអង្គបាននាំលោកពេត្រុស លោកយ៉ូហាន និងលោកយ៉ាកុបឡើងទៅលើភ្នំជាមួយដើម្បីអធិស្ឋាន។ | |
Luke | KhmerNT | 9:29 | ពេលព្រះអង្គកំពុងអធិស្ឋាន ព្រះភក្ដ្ររបស់ព្រះអង្គក៏ផ្លាស់ប្រែ អាវរបស់ព្រះអង្គប្រែជាសភ្លឺចាំង | |
Luke | KhmerNT | 9:30 | ហើយមើល៍ មានបុរសពីរនាក់កំពុងសន្ទនាជាមួយព្រះអង្គ គឺជាលោកម៉ូសេ និងលោកអេលីយ៉ា | |
Luke | KhmerNT | 9:31 | ដែលបានលេចមកក្នុងសិរីរុងរឿង ទាំងនិយាយពីការសោយទិវង្គតរបស់ព្រះអង្គដែលនឹងត្រូវសម្រេចនៅក្រុងយេរូសាឡិម។ | |
Luke | KhmerNT | 9:32 | លោកពេត្រុស និងពួកអ្នកនៅជាមួយគាត់បានងងុយដេកយ៉ាងខ្លាំង ប៉ុន្ដែកាលពួកគេភ្ញាក់ឡើង ក៏ឃើញសិរីរុងរឿងរបស់ព្រះអង្គ និងបុរសពីរនាក់ដែលកំពុងឈរជាមួយព្រះអង្គ។ | |
Luke | KhmerNT | 9:33 | កាលអ្នកទាំងពីរនោះចាកចេញពីព្រះអង្គទៅ លោកពេត្រុសបានទូលទៅព្រះយេស៊ូថា៖ «លោកគ្រូ ជាការល្អណាស់ដែលយើងបាននៅទីនេះ សូមឲ្យយើងធ្វើរោងបីទៅ គឺមួយសម្រាប់លោក មួយសម្រាប់លោកម៉ូសេ និងមួយទៀតសម្រាប់លោកអេលីយ៉ា» ប៉ុន្ដែគាត់មិនដឹងអំពីអ្វីដែលគាត់កំពុងនិយាយឡើយ។ | |
Luke | KhmerNT | 9:34 | កាលព្រះយេស៊ូជ្រាបគំនិតក្នុងចិត្ដរបស់ពួកគេ ព្រះអង្គក៏យកក្មេងតូចម្នាក់ឲ្យមកឈរក្បែរព្រះអង្គ | |
Luke | KhmerNT | 9:35 | រួចមានសំឡេងចេញពីពពកមកថា៖ «នេះជាបុត្ររបស់យើងដែលយើងបានជ្រើសរើស ចូរស្ដាប់តាមព្រះអង្គចុះ!» | |
Luke | KhmerNT | 9:36 | ក្រោយមានសំឡេងនោះ ឃើញតែព្រះយេស៊ូមួយអង្គប៉ុណ្ណោះ ហើយពួកគេក៏ស្ងាត់មាត់ រួចនៅគ្រានោះពួកគេមិនបានប្រាប់អ្វីដល់អ្នកណាម្នាក់ឡើយអំពីហេតុការណ៍ដែលពួកគេបានឃើញ។ | |
Luke | KhmerNT | 9:38 | ហើយមើល៍ មានបុរសម្នាក់ស្រែកពីក្នុងចំណោមបណ្ដាជនមកថា៖ «លោកគ្រូអើយ! ខ្ញុំសូមអង្វរ សូមមើលកូនប្រុសរបស់ខ្ញុំផង ព្រោះវាជាកូនតែមួយរបស់ខ្ញុំ | |
Luke | KhmerNT | 9:39 | ដ្បិតមានវិញ្ញាណមួយចូលក្នុងវា ហើយស្រែកឡើងភ្លាម រួចផ្ដួលកូនខ្ញុំឲ្យដួលប្រកាច់ប្រកិនបែកពពុះមាត់ ហើយវាញាំញីកូនរបស់ខ្ញុំមិនងាយចេញឡើយ។ | |
Luke | KhmerNT | 9:40 | ខ្ញុំបានអង្វរពួកសិស្សរបស់លោកឲ្យពួកគេបណ្ដេញវិញ្ញាណនោះចេញដែរ ប៉ុន្ដែពួកគេមិនអាចធ្វើបានសោះ»។ | |
Luke | KhmerNT | 9:41 | ព្រះយេស៊ូមានបន្ទូលឆ្លើយថា៖ «ឱ ជំនាន់មនុស្សគ្មានជំនឿ និងមានចិត្ដវៀចអើយ! តើឲ្យខ្ញុំនៅជាមួយអ្នករាល់គ្នាដល់ពេលណា? តើឲ្យខ្ញុំទ្រាំនឹងអ្នករាល់គ្នាដល់ពេលណា? ចូរនាំកូនប្រុសរបស់អ្នកមកទីនេះ!» | |
Luke | KhmerNT | 9:42 | ពេលកូននោះកំពុងចូលមកជិតនៅឡើយ អារក្សបានធ្វើឲ្យដួលប្រកាច់ប្រកិន ហើយព្រះយេស៊ូក៏បន្ទោសដល់វិញ្ញាណអាក្រក់នោះ ទាំងប្រោសក្មេងនោះឲ្យបានជា រួចប្រគល់ឲ្យទៅឪពុករបស់វាវិញ។ | |
Luke | KhmerNT | 9:43 | មនុស្សទាំងអស់បាននឹកអស្ចារ្យចំពោះអំណាចរបស់ព្រះជាម្ចាស់ ហើយកាលមនុស្សទាំងអស់កំពុងស្ងើចសរសើរចំពោះការទាំងឡាយដែលព្រះយេស៊ូបានធ្វើ នោះព្រះអង្គបានមានបន្ទូលទៅពួកសិស្សព្រះអង្គថា៖ | |
Luke | KhmerNT | 9:44 | «ចូរអ្នករាល់គ្នាផ្ទៀងត្រចៀកស្ដាប់ពាក្យទាំងនេះចុះ! ដ្បិតកូនមនុស្សនឹងត្រូវគេប្រគល់ទៅក្នុងដៃរបស់មនុស្ស»។ | |
Luke | KhmerNT | 9:45 | តែពួកគេមិនយល់ព្រះបន្ទូលនេះទេ ដ្បិតត្រូវបានលាក់បាំងពីពួកគេ ដើម្បីមិនឲ្យយល់ពីសេចក្ដីនេះ ហើយពួកគេក៏មិនហ៊ានទូលសួរព្រះអង្គអំពីព្រះបន្ទូលនេះដែរ។ | |
Luke | KhmerNT | 9:46 | មានការប្រកែកគ្នាកើតឡើងក្នុងចំណោមពួកសិស្ស គឺថាតើអ្នកណាជាអ្នកធំជាងគេក្នុងចំណោមពួកគេ។ | |
Luke | KhmerNT | 9:47 | កាលព្រះយេស៊ូជ្រាបគំនិតក្នុងចិត្ដរបស់ពួកគេ ព្រះអង្គក៏យកក្មេងតូចម្នាក់ឲ្យមកឈរក្បែរព្រះអង្គ | |
Luke | KhmerNT | 9:48 | រួចព្រះអង្គបានមានបន្ទូលទៅពួកគេថា៖ «អ្នកណាដែលទទួលក្មេងតូចនេះក្នុងឈ្មោះខ្ញុំ នោះគឺទទួលខ្ញុំ ហើយអ្នកណាទទួលខ្ញុំ នោះគឺទទួលព្រះអង្គដែលបានចាត់ខ្ញុំឲ្យមកដែរ ដ្បិតអ្នកដែលតូចជាងគេក្នុងចំណោមអ្នកទាំងអស់គ្នា គឺអ្នកនោះហើយជាអ្នកធំ»។ | |
Luke | KhmerNT | 9:49 | លោកយ៉ូហានទូលឆ្លើយថា៖ «លោកគ្រូ យើងបានឃើញមនុស្សម្នាក់បណ្ដេញអារក្សដោយឈ្មោះរបស់លោក ហើយយើងបានឃាត់គាត់ ព្រោះគាត់មិនបានដើរតាមជាមួយយើងទេ»។ | |
Luke | KhmerNT | 9:50 | ប៉ុន្ដែព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «កុំឃាត់គាត់អី ដ្បិតអ្នកណាមិនប្រឆាំងអ្នករាល់គ្នា នោះនៅខាងអ្នករាល់គ្នាហើយ»។ | |
Luke | KhmerNT | 9:51 | កាលជិតដល់ថ្ងៃដែលព្រះអង្គត្រូវលើកឡើងទៅស្ថានសួគ៌ ព្រះអង្គក៏យាងតម្រង់ទៅក្រុងយេរូសាឡិម។ | |
Luke | KhmerNT | 9:52 | ព្រះអង្គបានចាត់អ្នកនាំសារឲ្យទៅមុនព្រះអង្គ ពួកគេក៏ចេញទៅ និងបានចូលក្នុងភូមិមួយរបស់ពួកសាម៉ារី ដើម្បីរៀបចំសម្រាប់ព្រះអង្គ។ | |
Luke | KhmerNT | 9:53 | ប៉ុន្ដែពួកសាម៉ារីមិនបានទទួលព្រះអង្គទេ ព្រោះគោលដៅរបស់ព្រះអង្គ គឺកំពុងយាងទៅក្រុងយេរូសាឡិម។ | |
Luke | KhmerNT | 9:54 | កាលលោកយ៉ាកុប និងលោកយ៉ូហានជាសិស្សបានឃើញហើយ ក៏ទូលថា៖ «ព្រះអម្ចាស់អើយ! តើព្រះអង្គចង់ឲ្យយើងហៅភ្លើងធ្លាក់ពីលើមេឃមកបញ្ឆេះពួកគេដែរឬទេ?» | |
Luke | KhmerNT | 9:55 | ប៉ុន្ដែព្រះអង្គបានបែរមកបន្ទោសពួកសិស្ស [ថា៖ «អ្នករាល់គ្នាមិនដឹងថាខ្លួនឯងមានវិញ្ញាណបែបណាទេ | |
Luke | KhmerNT | 9:56 | ដ្បិតកូនមនុស្សមិនបានមកដើម្បីបំផ្លាញជីវិតមនុស្សទេ គឺដើម្បីសង្គ្រោះពួកគេវិញ»] រួចពួកគេក៏ចេញទៅភូមិផ្សេងទៀត។ | |
Luke | KhmerNT | 9:57 | ពេលពួកគេកំពុងធ្វើដំណើរតាមផ្លូវ មានបុរសម្នាក់ទូលទៅព្រះអង្គថា៖ «ខ្ញុំនឹងដើរតាមលោក ទោះបីលោកទៅទីណាក៏ដោយ» | |
Luke | KhmerNT | 9:58 | ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «សត្វកញ្ជ្រោងមានរូង ឯសត្វស្លាបលើមេឃមានសំបុក ប៉ុន្ដែកូនមនុស្សគ្មានកន្លែងសម្រាប់ដាក់ក្បាលកើយឡើយ»។ | |
Luke | KhmerNT | 9:59 | ព្រះអង្គមានបន្ទូលទៅម្នាក់ទៀតថា៖ «ចូរមកតាមខ្ញុំចុះ» ប៉ុន្ដែអ្នកនោះទូលថា៖ «ព្រះអម្ចាស់អើយ! សូមអនុញ្ញាតឲ្យខ្ញុំទៅបញ្ចុះសពឪពុករបស់ខ្ញុំជាមុនសិន» | |
Luke | KhmerNT | 9:60 | ប៉ុន្ដែព្រះអង្គមានបន្ទូលទៅគាត់ថា៖ «ចូរទុកឲ្យមនុស្សស្លាប់បញ្ចុះគ្នាគេចុះ រីឯអ្នកវិញ ចូរទៅផ្សាយពីនគរព្រះជាម្ចាស់ចុះ»។ | |
Luke | KhmerNT | 9:61 | មានម្នាក់ទៀតទូលដែរថា៖ «ព្រះអម្ចាស់អើយ! ខ្ញុំនឹងដើរតាមព្រះអង្គ ប៉ុន្ដែសូមអនុញ្ញាតឲ្យខ្ញុំលាពួកអ្នកផ្ទះរបស់ខ្ញុំសិន»។ | |
Chapter 10
Luke | KhmerNT | 10:1 | បន្ទាប់ពីហេតុការណ៍ទាំងនេះមក ព្រះអម្ចាស់រើសតាំងសិស្សចិតសិបនាក់ផ្សេងទៀត និងចាត់ពួកគេពីរនាក់ៗឲ្យទៅមុនព្រះអង្គឆ្ពោះទៅគ្រប់ក្រុង និងគ្រប់ទីកន្លែងដែលព្រះអង្គបម្រុងនឹងទៅ។ | |
Luke | KhmerNT | 10:2 | ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ចម្រូតធំណាស់ ប៉ុន្ដែពួកអ្នកច្រូតមានតិច ដូច្នេះចូរទូលសុំព្រះអម្ចាស់នៃចម្រូតដើម្បីឲ្យព្រះអង្គចាត់ពួកអ្នកច្រូតមកក្នុងចម្រូតរបស់ព្រះអង្គ | |
Luke | KhmerNT | 10:3 | ចូរទៅចុះ ហើយមើល៍ ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅដូចជាកូនចៀមកណ្ដាលហ្វូងចចក។ | |
Luke | KhmerNT | 10:4 | កុំយកថង់ប្រាក់ ថង់យាម ឬស្បែកជើងទៅតាមឡើយ ហើយកុំជម្រាបសួរអ្នកណានៅតាមផ្លូវឲ្យសោះ។ | |
Luke | KhmerNT | 10:5 | អ្នករាល់គ្នាចូលទៅក្នុងផ្ទះណាក៏ដោយ មុនដំបូង ចូរនិយាយថា សូមឲ្យផ្ទះនេះមានសេចក្ដីសុខសាន្ដ។ | |
Luke | KhmerNT | 10:6 | បើមានមនុស្សនៃសេចក្ដីសុខសាន្ដនៅទីនោះ សេចក្ដីសុខសាន្ដរបស់អ្នករាល់គ្នានឹងសណ្ឋិតលើអ្នកនោះ ប៉ុន្ដែបើគ្មានវិញ សេចក្ដីសុខសាន្ដនឹងត្រលប់មកលើអ្នករាល់គ្នាវិញ។ | |
Luke | KhmerNT | 10:7 | ចូរនៅផ្ទះដដែលនោះចុះ ទាំងបរិភោគ និងផឹកអ្វីៗដែលគេឲ្យផង ព្រោះអ្នកធ្វើការស័ក្តិសមនឹងទទួលបានឈ្នួលរបស់ខ្លួន ហើយកុំប្ដូរពីផ្ទះមួយទៅផ្ទះមួយឲ្យសោះ។ | |
Luke | KhmerNT | 10:8 | ក្រុងណាក៏ដោយដែលអ្នករាល់គ្នាចូល ហើយគេទទួលអ្នករាល់គ្នា ចូរបរិភោគអ្វីៗដែលគេរៀបចំនៅមុខអ្នករាល់គ្នាចុះ | |
Luke | KhmerNT | 10:9 | ហើយចូរប្រោសពួកអ្នកជំងឺនៅក្រុងនោះឲ្យបានជាចុះ ព្រមទាំងប្រាប់ពួកគេថា នគរព្រះជាម្ចាស់បានមកជិតអ្នករាល់គ្នាហើយ។ | |
Luke | KhmerNT | 10:10 | ប៉ុន្ដែក្រុងណាក៏ដោយដែលអ្នករាល់គ្នាចូល ហើយគេមិនទទួលអ្នករាល់គ្នា ពេលចេញទៅតាមផ្លូវនៃក្រុងនោះ ចូរអ្នករាល់គ្នានិយាយថា | |
Luke | KhmerNT | 10:11 | សូម្បីតែធូលីដីពីក្រុងរបស់អ្នករាល់គ្នាដែលជាប់នឹងជើងរបស់យើង ក៏យើងរលាស់ចេញឲ្យអ្នករាល់គ្នាវិញដែរ ប៉ុន្ដែចូរដឹងការនេះចុះថា នគរព្រះជាម្ចាស់បានមកជិតបង្កើយហើយ។ | |
Luke | KhmerNT | 10:12 | ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃនោះ សម្រាប់ក្រុងសូដុមងាយទ្រាំជាងក្រុងនោះទៅទៀត។ | |
Luke | KhmerNT | 10:13 | វេទនាដល់អ្នកហើយ ក្រុងខូរ៉ាស៊ីន វេទនាដល់អ្នកហើយ ក្រុងបេតសៃដា! ព្រោះប្រសិនបើការអស្ចារ្យដែលបានសំដែងក្នុងចំណោមអ្នករាល់គ្នាបានសំដែងនៅក្រុងទីរ៉ុស និងក្រុងស៊ីដូនវិញ នោះគេមុខជាប្រែចិត្ដតាំងពីយូរ ដោយស្លៀកសំពត់ធ្មៃ ទាំងអង្គុយក្នុងផេះមិនខាន | |
Luke | KhmerNT | 10:14 | ប៉ុន្ដែនៅពេលជំនុំជម្រះក្រុងទីរ៉ុស និងស៊ីដូន មុខជាងាយទ្រាំជាងអ្នករាល់គ្នា។ | |
Luke | KhmerNT | 10:15 | ឯអ្នកវិញ ក្រុងកាពើណិមអើយ! តើអ្នកនឹងថ្កើងឡើងដល់ស្ថានសួគ៌ឬ? អ្នកនឹងត្រូវធ្លាក់ចុះដល់ស្ថាននរកមិនខាន។ | |
Luke | KhmerNT | 10:16 | អ្នកណាស្ដាប់អ្នករាល់គ្នា គឺស្ដាប់ខ្ញុំ អ្នកណាបដិសេធនឹងអ្នករាល់គ្នា គឺបដិសេធខ្ញុំ ហើយអ្នកណាបដិសេធខ្ញុំ គឺបដិសេធព្រះអង្គដែលបានចាត់ខ្ញុំឲ្យមកដែរ»។ | |
Luke | KhmerNT | 10:17 | សិស្សទាំងចិតសិបនាក់បានត្រលប់មកវិញដោយអំណរ ទាំងទូលថា៖ «ព្រះអម្ចាស់អើយ! សូម្បីតែពួកអារក្សក៏ចុះចូលនឹងយើងក្នុងនាមរបស់ព្រះអង្គដែរ» | |
Luke | KhmerNT | 10:18 | ប៉ុន្ដែព្រះអង្គមានបន្ទូលទៅគេថា៖ «ខ្ញុំឃើញអារក្សសាតាំងធ្លាក់ពីស្ថានសួគ៌ដូចជាផ្លេកបន្ទោរ | |
Luke | KhmerNT | 10:19 | មើល៍ ខ្ញុំបានឲ្យសិទ្ធិអំណាចដល់អ្នករាល់គ្នាដើរជាន់សត្វពស់ សត្វខ្យាដំរី និងលើអំណាចទាំងអស់របស់ខ្មាំងសត្រូវ ហើយគ្មានអ្វីអាចធ្វើទុក្ខអ្នករាល់គ្នាបានឡើយ | |
Luke | KhmerNT | 10:20 | ដូច្នេះ ចូរកុំអរសប្បាយនឹងការដែលពួកអារក្សចុះចូលនឹងអ្នករាល់គ្នានោះឡើយ តែចូរអរសប្បាយ ដោយឈ្មោះរបស់អ្នករាល់គ្នាត្រូវបានកត់ទុកក្នុងស្ថានសួគ៌វិញ»។ | |
Luke | KhmerNT | 10:21 | នៅពេលនោះ ព្រះអង្គមានអំណរជាខ្លាំងដោយសារព្រះវិញ្ញាណបរិសុទ្ធ ព្រះអង្គក៏មានបន្ទូលថា៖ «ឱ ព្រះវរបិតាជាម្ចាស់ស្ថានសួគ៌ និងផែនដីអើយ! ខ្ញុំសរសើរតម្កើងព្រះអង្គ ព្រោះព្រះអង្គបានលាក់សេចក្ដីទាំងនេះពីមនុស្សមានប្រាជ្ញា និងមនុស្សឈ្លាសវៃ តែបើកសំដែងដល់ទារកវិញ មែនហើយ ព្រះវរបិតាអើយ! ដ្បិតព្រះអង្គសព្វព្រះហឫទ័យនឹងការបែបនេះណាស់។ | |
Luke | KhmerNT | 10:22 | ព្រះវរបិតារបស់ខ្ញុំបានប្រគល់អ្វីៗទាំងអស់ឲ្យខ្ញុំ ហើយគ្មានអ្នកណាស្គាល់ថា ព្រះរាជបុត្រាជាអ្នកណាទេ ក្រៅពីព្រះវរបិតា ហើយក៏គ្មានអ្នកណាស្គាល់ថា ព្រះវរបិតាជាអ្នកណាដែរ ក្រៅពីព្រះរាជបុត្រា និងអស់អ្នកដែលព្រះរាជបុត្រាមានបំណងបើកសំដែងឲ្យស្គាល់ប៉ុណ្ណោះ»។ | |
Luke | KhmerNT | 10:23 | បន្ទាប់មក ព្រះអង្គក៏បែរទៅពួកសិស្ស ហើយមានបន្ទូលដោយឡែកថា៖ «មានពរហើយ ភ្នែកណាឃើញអ្វីៗដែលអ្នករាល់គ្នាកំពុងឃើញ | |
Luke | KhmerNT | 10:24 | ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកនាំព្រះបន្ទូល និងស្ដេចជាច្រើនចង់ឃើញអ្វីៗដែលអ្នករាល់គ្នាកំពុងឃើញ ហើយចង់ឮអ្វីៗដែលអ្នករាល់គ្នាកំពុងឮ ប៉ុន្ដែគេមិនបានឃើញ និងមិនបានឮឡើយ»។ | |
Luke | KhmerNT | 10:25 | ក្រោយមក មានអ្នកជំនាញច្បាប់ម្នាក់បានក្រោកឈរឡើងល្បងព្រះអង្គថា៖ «លោកគ្រូ តើខ្ញុំគួរធ្វើអ្វីខ្លះដើម្បីនឹងបានជីវិតអស់កល្បជានិច្ចជាមរតក?» | |
Luke | KhmerNT | 10:26 | ព្រះអង្គក៏មានបន្ទូលទៅគាត់ថា៖ «តើក្នុងគម្ពីរវិន័យមានចែងទុកយ៉ាងដូចម្ដេច? តើអ្នកអានយ៉ាងណាដែរ?» | |
Luke | KhmerNT | 10:27 | គាត់ក៏ទូលថា៖ «អ្នកត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នកឲ្យអស់ពីចិត្ដ អស់ពីព្រលឹង អស់ពីកម្លាំង និងអស់ពីគំនិតរបស់អ្នក ហើយត្រូវស្រឡាញ់អ្នកជិតខាងរបស់អ្នកឲ្យដូចជាខ្លួនអ្នក»។ | |
Luke | KhmerNT | 10:28 | ព្រះអង្គក៏មានបន្ទូលទៅគាត់ថា៖ «អ្នកឆ្លើយត្រូវណាស់ ចូរប្រព្រឹត្ដការនេះចុះ នោះអ្នកនឹងមានជីវិតមិនខាន»។ | |
Luke | KhmerNT | 10:29 | ប៉ុន្ដែដោយចង់បញ្ជាក់ថាខ្លួនគាត់សុចរិត គាត់ក៏សួរព្រះយេស៊ូថា៖ «តើអ្នកណាជាអ្នកជិតខាងរបស់ខ្ញុំ?» | |
Luke | KhmerNT | 10:30 | ជាការឆ្លើយតបវិញ ព្រះយេស៊ូមានបន្ទូលថា៖ «មានបុរសម្នាក់មកពីក្រុងយេរូសាឡិមចុះទៅក្រុងយេរីខូរ ហើយគាត់បានជួបពួកចោរប្លន់ដែលបានប្លន់យកអាវរបស់គាត់ ព្រមទាំងបានវាយគាត់ឲ្យរងរបួសជិតស្លាប់ រួចក៏ទុកគាត់ចោល ហើយចេញបាត់ទៅ។ | |
Luke | KhmerNT | 10:31 | ជួនជាមានសង្ឃម្នាក់ចុះមកតាមផ្លូវនោះ ពេលឃើញបុរសនោះ គាត់ក៏ចៀសទៅម្ខាងបង្ហួសទៅ។ | |
Luke | KhmerNT | 10:32 | អ្នកខាងអំបូរលេវីម្នាក់បានមកដល់កន្លែងកើតហេតុ ហើយធ្វើដូចគ្នា គឺពេលគាត់ឃើញបុរសនោះ គាត់ក៏ចៀសទៅម្ខាងបង្ហួសទៅ | |
Luke | KhmerNT | 10:33 | ប៉ុន្ដែជនជាតិសាម៉ារីម្នាក់បានធ្វើដំណើរមកដល់ ពេលគាត់ឃើញបុរសនោះ ក៏មានសេចក្ដីអាណិតអាសូរ | |
Luke | KhmerNT | 10:34 | រួចក៏ចូលមកជិត ហើយរុំរបួសឲ្យបុរសនោះដោយចាក់ប្រេង និងស្រាពីលើ ហើយបានបញ្ជិះបុរសនោះលើសត្វរបស់គាត់ នាំទៅផ្ទះសំណាក់ដើម្បីមើលថែ។ | |
Luke | KhmerNT | 10:35 | នៅថ្ងៃបន្ទាប់ គាត់បានដកប្រាក់ពីរឌេណារីឲ្យម្ចាស់ផ្ទះសំណាក់ និងបានប្រាប់ថា សូមមើលថែគាត់ផង ហើយអ្វីក៏ដោយដែលអ្នកចាយលើសនេះ ខ្ញុំនឹងសងដល់អ្នកនៅពេលខ្ញុំត្រលប់មកវិញ។ | |
Luke | KhmerNT | 10:36 | ក្នុងចំណោមអ្នកទាំងបីនេះ តើអ្នកគិតថា ម្នាក់ណាគួរក្លាយជាអ្នកជិតខាងរបស់បុរសម្នាក់ដែលបានជួបពួកចោរប្លន់នោះ?» | |
Luke | KhmerNT | 10:37 | អ្នកជំនាញច្បាប់នោះបានទូលថា៖ «គឺម្នាក់ដែលបានបង្ហាញសេចក្ដីមេត្ដាករុណាដល់បុរសនោះ» ព្រះយេស៊ូក៏មានបន្ទូលទៅគាត់វិញថា៖ «ចូរអ្នកទៅ ហើយប្រព្រឹត្ដច្នោះដែរចុះ»។ | |
Luke | KhmerNT | 10:38 | កាលពួកគេកំពុងធ្វើដំណើរទៅ ព្រះអង្គបានយាងចូលទៅក្នុងភូមិមួយ ហើយមានស្ដ្រីម្នាក់ឈ្មោះម៉ាថាបានទទួលព្រះអង្គ | |
Luke | KhmerNT | 10:39 | នាងមានប្អូនស្រីម្នាក់ទៀតដែរ ឈ្មោះម៉ារាដែលកំពុងស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គដោយអង្គុយនៅទៀបបាទាព្រះអម្ចាស់។ | |
Luke | KhmerNT | 10:40 | ឯនាងម៉ាថាវិញកំពុងវក់វីនឹងការបម្រើជាច្រើន នាងក៏ចូលមកទូលថា៖ «ព្រះអម្ចាស់អើយ! តើព្រះអង្គមិនអើពើទេឬ ដែលប្អូនស្រីខ្ញុំទុកឲ្យខ្ញុំបម្រើតែម្នាក់ឯង? សូមប្រាប់នាងឲ្យជួយខ្ញុំផង» | |
Luke | KhmerNT | 10:41 | ប៉ុន្ដែព្រះអម្ចាស់មានបន្ទូលឆ្លើយទៅនាងថា៖ «ម៉ាថាអើយ! ម៉ាថា អ្នកព្រួយខ្វល់ខ្វាយពីកិច្ចការច្រើនម្ល៉េះ | |
Chapter 11
Luke | KhmerNT | 11:1 | ថ្ងៃមួយ កាលព្រះយេស៊ូកំពុងអធិស្ឋាននៅកន្លែងមួយ ហើយពេលអធិស្ឋានចប់ សិស្សម្នាក់ក្នុងចំណោមសិស្សរបស់ព្រះអង្គទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! សូមបង្រៀនយើងឲ្យចេះអធិស្ឋានដូចជាលោកយ៉ូហានបានបង្រៀនពួកសិស្សរបស់គាត់ដែរ»។ | |
Luke | KhmerNT | 11:2 | ព្រះអង្គក៏មានបន្ទូលទៅពួកគេថា៖ «នៅពេលអ្នករាល់គ្នាអធិស្ឋាន ចូរនិយាយថា ឱ ព្រះវរបិតាអើយ! សូមឲ្យព្រះនាមរបស់ព្រះអង្គបានបរិសុទ្ធ សូមឲ្យរាជ្យរបស់ព្រះអង្គបានមកដល់។ | |
Luke | KhmerNT | 11:4 | សូមលើកលែងទោសបាបរបស់យើងខ្ញុំ ដ្បិតយើងខ្ញុំក៏បានលើកលែងទោសដល់អស់អ្នកដែលធ្វើខុសនឹងយើងខ្ញុំដែរ ហើយកុំបណ្ដោយឲ្យយើងខ្ញុំទៅក្នុងសេចក្ដីល្បួងឡើយ»។ | |
Luke | KhmerNT | 11:5 | ព្រះអង្គក៏មានបន្ទូលទៅពួកគេទៀតថា៖ «សន្មតថា ក្នុងចំណោមអ្នករាល់គ្នា បើអ្នកណាម្នាក់មានសម្លាញ់ ហើយអ្នកនោះបានមករកសម្លាញ់របស់ខ្លួនទាំងកណ្ដាលអធ្រាត្រ និងបាននិយាយថា សម្លាញ់អើយ! ឲ្យខ្ញុំខ្ចីនំប៉័ងបីដុំមក | |
Luke | KhmerNT | 11:6 | ដ្បិតសម្លាញ់ខ្ញុំម្នាក់បានធ្វើដំណើរមកលេងខ្ញុំ ហើយខ្ញុំគ្មានអ្វីរៀបចំទទួលគាត់ទេ។ | |
Luke | KhmerNT | 11:7 | សម្លាញ់នោះក៏តបពីខាងក្នុងមកវិញថា កុំរំខានខ្ញុំអី ទ្វារក៏បានបិទរួចហើយ ឯកូនៗរបស់ខ្ញុំនៅលើគ្រែជាមួយខ្ញុំដែរ ខ្ញុំមិនអាចក្រោកយកអ្វីឲ្យអ្នកបានទេ។ | |
Luke | KhmerNT | 11:8 | ខ្ញុំប្រាប់អ្នករាល់គ្នាថា ទោះបីជាអ្នកនោះមិនក្រោកឡើងយកអ្វីឲ្យគាត់ ដោយព្រោះគាត់ជាសម្លាញ់នឹងគ្នាក៏ដោយ ក៏គង់តែអ្នកនោះក្រោកឡើងយកឲ្យគាត់តាមសេចក្ដីត្រូវការដោយព្រោះការទទូចសុំរបស់គាត់ដែរ។ | |
Luke | KhmerNT | 11:9 | ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរសុំ នោះអ្នករាល់គ្នានឹងបានទទួល ចូររក នោះអ្នករាល់គ្នានឹងរកឃើញ ចូរគោះ នោះនឹងបើកឲ្យអ្នករាល់គ្នា។ | |
Luke | KhmerNT | 11:10 | ដ្បិតអ្នកណាសុំ នោះបានទទួល អ្នកណារក នោះបានឃើញ ហើយអ្នកណាគោះ នោះនឹងបើកឲ្យ | |
Luke | KhmerNT | 11:11 | តើមានឪពុកណាក្នុងចំណោមអ្នករាល់គ្នាឲ្យពស់វែកដល់កូន ពេលកូនសុំត្រីដែរឬទេ? | |
Luke | KhmerNT | 11:13 | ដូច្នេះបើអ្នករាល់គ្នាជាមនុស្សអាក្រក់ចេះឲ្យអំណោយល្អៗដល់កូន នោះព្រះវរបិតារបស់អ្នករាល់គ្នាដែលនៅស្ថានសួគ៌នឹងប្រទានព្រះវិញ្ញាណបរិសុទ្ធដល់អ្នកដែលសុំពីព្រះអង្គលើសជាងនេះទៅទៀត!» | |
Luke | KhmerNT | 11:14 | ព្រះយេស៊ូកំពុងបណ្ដេញអារក្សដែលបានធ្វើឲ្យមនុស្សគ ពេលវាចេញហើយ មនុស្សគនោះក៏អាចនិយាយបានវិញ ហើយបណ្ដាជននឹកអស្ចារ្យ | |
Luke | KhmerNT | 11:15 | ប៉ុន្ដែមានអ្នកខ្លះក្នុងចំណោមពួកគេនិយាយថា៖ «អ្នកនេះបណ្ដេញពួកអារក្សដោយសារមេអារក្សបេលសេប៊ូលទេតើ» | |
Luke | KhmerNT | 11:17 | ប៉ុន្ដែកាលព្រះអង្គដឹងពីគំនិតរបស់ពួកគេ ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «នគរណាបែកបាក់គ្នា នោះវិនាសហើយ ឯគ្រួសារណាបែកបាក់គ្នា នោះដួលរលំហើយ | |
Luke | KhmerNT | 11:18 | បើអារក្សសាតាំងបែកបាក់គ្នាវា តើនគររបស់ពួកវានឹងស្ថិតស្ថេរយ៉ាងដូចម្ដេចបាន? ដ្បិតអ្នករាល់គ្នានិយាយថា ខ្ញុំបណ្ដេញពួកអារក្សដោយសារអារក្សបេលសេប៊ូល | |
Luke | KhmerNT | 11:19 | ហើយបើខ្ញុំបណ្ដេញពួកអារក្សដោយអារក្សបេលសេប៊ូលមែន តើកូនចៅរបស់អ្នករាល់គ្នាបណ្ដេញពួកវាដោយសារអ្នកណា? ដូច្នេះពួកគេនឹងត្រលប់ជាចៅក្រមរបស់អ្នករាល់គ្នា | |
Luke | KhmerNT | 11:20 | ប៉ុន្ដែបើខ្ញុំបណ្ដេញពួកអារក្សដោយអំណាចរបស់ព្រះជាម្ចាស់ នោះនគរព្រះជាម្ចាស់បានមកដល់អ្នករាល់គ្នាហើយ។ | |
Luke | KhmerNT | 11:21 | នៅពេលមនុស្សខ្លាំងប្រដាប់អាវុធយាមផ្ទះរបស់គាត់ នោះទ្រព្យសម្បត្ដិរបស់គាត់មុខជាគង់វង្ស។ | |
Luke | KhmerNT | 11:22 | ប៉ុន្ដែនៅពេលមនុស្សខ្លាំងជាងគាត់មកយកឈ្នះលើគាត់ អ្នកនោះនឹងដកយកអាវុធជាទីទុកចិត្ដរបស់គាត់ចេញ រួចក៏យករបស់ដែលប្លន់បានទៅចែកគ្នាទៀតផង។ | |
Luke | KhmerNT | 11:23 | អ្នកដែលមិននៅខាងខ្ញុំ អ្នកនោះប្រឆាំងនឹងខ្ញុំ អ្នកដែលមិនប្រមូលជាមួយខ្ញុំ អ្នកនោះកំចាត់កំចាយហើយ។ | |
Luke | KhmerNT | 11:24 | ពេលវិញ្ញាណអាក្រក់ចេញពីមនុស្សម្នាក់ វាក៏ទៅស្វែងរកកន្លែងសម្រាកនៅទីហួតហែង ប៉ុន្ដែរកមិនបាន នោះវានិយាយថា អញនឹងត្រលប់ទៅផ្ទះរបស់អញដែលអញបានចេញមកនោះវិញ | |
Luke | KhmerNT | 11:26 | នោះវាក៏ទៅនាំវិញ្ញាណប្រាំពីរទៀតដែលអាក្រក់ជាងវាចូលទៅនៅទីនោះ ដូច្នេះស្ថានភាពក្រោយរបស់មនុស្សនេះនឹងអាក្រក់ជាងមុនទៅទៀត»។ | |
Luke | KhmerNT | 11:27 | នៅពេលព្រះអង្គកំពុងមានបន្ទូលពីសេចក្ដីទាំងនេះ មានស្ដ្រីម្នាក់បន្លឺសំឡេងពីក្នុងចំណោមបណ្ដាជនទូលទៅព្រះអង្គថា៖ «មានពរហើយ ម្ដាយណាដែលបានបង្កើតអ្នក និងបានបំបៅអ្នក»។ | |
Luke | KhmerNT | 11:28 | ប៉ុន្ដែព្រះអង្គមានបន្ទូលថា៖ «គឺអស់អ្នកដែលឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយកាន់តាមទេតើ ដែលមានពរ»។ | |
Luke | KhmerNT | 11:29 | កាលបណ្ដាជនកំពុងជួបជុំគ្នាច្រើនឡើងៗ ព្រះអង្គចាប់ផ្ដើមមានបន្ទូលថា៖ «ជំនាន់នេះជាជំនាន់អាក្រក់ណាស់ គេស្វែងរកតែទីសំគាល់ទេ ប៉ុន្ដែគ្មានទីសំគាល់ណាប្រទានឲ្យមនុស្សជំនាន់នេះទេ ក្រៅពីទីសំគាល់លោកយ៉ូណាស | |
Luke | KhmerNT | 11:30 | ដ្បិតលោកយ៉ូណាសបានត្រលប់ជាទីសំគាល់មួយដល់អ្នកក្រុងនីនីវេជាយ៉ាងណា កូនមនុស្សក៏នឹងត្រលប់ជាទីសំគាល់មួយដល់ជំនាន់នេះជាយ៉ាងនោះដែរ។ | |
Luke | KhmerNT | 11:31 | នៅគ្រាជំនុំជម្រះ ម្ចាស់ក្សត្រីភាគខាងត្បូងនឹងក្រោកឡើងជាមួយនឹងមនុស្សជំនាន់នេះ រួចដាក់ទោសដល់ជំនាន់នេះ ដ្បិតព្រះនាងបានមកពីចុងបំផុតនៃផែនដី ដើម្បីស្ដាប់ប្រាជ្ញារបស់ស្ដេចសាឡូម៉ូន តែម្នាក់ដែលវិសេសជាងស្ដេចសាឡូម៉ូននៅទីនេះស្រាប់ហើយ។ | |
Luke | KhmerNT | 11:32 | នៅគ្រាជំនុំជម្រះ អ្នកក្រុងនីនីវេនឹងក្រោកឡើងជាមួយមនុស្សជំនាន់នេះ រួចដាក់ទោសដល់ជំនាន់នេះ ព្រោះគេបានប្រែចិត្ដ ពេលឮសេចក្ដីប្រកាសរបស់លោកយ៉ូណាស ប៉ុន្ដែម្នាក់ដែលវិសេសជាងលោកយ៉ូណាសនៅទីនេះស្រាប់ហើយ។ | |
Luke | KhmerNT | 11:33 | គ្មានអ្នកណាអុជចង្កៀងដាក់នៅទីកំបាំង ឬនៅក្រោមថាំងទេ គឺដាក់នៅលើជើងចង្កៀងវិញ ដើម្បីឲ្យអស់អ្នកដែលចូលមកអាចមើលឃើញពន្លឺនោះ។ | |
Luke | KhmerNT | 11:34 | ភ្នែកជាចង្កៀងនៃរូបកាយ ដូច្នេះបើភ្នែករបស់អ្នកភ្លឺល្អ នោះរូបកាយរបស់អ្នកទាំងមូលនឹងភ្លឺ ប៉ុន្ដែពេលភ្នែករបស់អ្នកមិនល្អ នោះរូបកាយរបស់អ្នកនឹងត្រលប់ជាងងឹតសូន្យសុង។ | |
Luke | KhmerNT | 11:35 | ដូច្នេះចូរពិចារណាចុះ ដើម្បីកុំឲ្យពន្លឺនៅក្នុងអ្នកប្រែជាសេចក្ដីងងឹត | |
Luke | KhmerNT | 11:36 | ហើយបើរូបកាយទាំងមូលរបស់អ្នកភ្លឺឥតមានងងឹតត្រង់ណាសោះ នោះរូបកាយទាំងមូលក៏ភ្លឺដូចជានៅពេលដែលពន្លឺចង្កៀងបំភ្លឺអ្នកដែរ»។ | |
Luke | KhmerNT | 11:37 | ពេលព្រះអង្គកំពុងមានបន្ទូល មានអ្នកខាងគណៈផារិស៊ីម្នាក់បានទូលសូមឲ្យព្រះអង្គបរិភោគអាហារជាមួយគាត់ ព្រះអង្គក៏ចូលទៅអង្គុយនៅតុអាហារ។ | |
Luke | KhmerNT | 11:38 | ពេលអ្នកខាងគណៈផារិស៊ីនោះឃើញដូច្នេះ គាត់ក៏ងឿងឆ្ងល់ដែលព្រះអង្គមិនបានធ្វើពិធីលាងសំអាតនៅមុនពេលបរិភោគអាហារ។ | |
Luke | KhmerNT | 11:39 | ប៉ុន្ដែព្រះអម្ចាស់មានបន្ទូលទៅគាត់ថា៖ «អ្នករាល់គ្នាជាអ្នកខាងគណៈផារិស៊ីសំអាតពែង និងចានតែខាងក្រៅ ប៉ុន្ដែខាងក្នុងអ្នករាល់គ្នាវិញ ពេញដោយសេចក្ដីលោភលន់ និងសេចក្ដីអាក្រក់។ | |
Luke | KhmerNT | 11:40 | ពួកមនុស្សល្ងង់អើយ! ព្រះដែលបានបង្កើតខាងក្រៅ តើព្រះអង្គមិនបង្កើតខាងក្នុងដែរទេឬ? | |
Luke | KhmerNT | 11:41 | ដូច្នេះចូរយករបស់នៅខាងក្នុងមកចែកទាន នោះរបស់ទាំងអស់នឹងស្អាតសម្រាប់អ្នករាល់គ្នា។ | |
Luke | KhmerNT | 11:42 | វេទនាដល់អ្នករាល់គ្នាហើយ ពួកអ្នកខាងគណៈផារិស៊ី ដ្បិតអ្នករាល់គ្នាថ្វាយតង្វាយមួយភាគដប់ ជាជីរអង្កាម រមៀត និងបន្លែគ្រប់មុខ ប៉ុន្ដែអ្នករាល់គ្នាល្មើសលើសេចក្ដីយុត្ដិធម៌ និងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់។ អ្នករាល់គ្នាត្រូវប្រព្រឹត្ដតាមសេចក្ដីទាំងនេះ សេចក្ដីទាំងនេះចាំបាច់ត្រូវតែធ្វើ ហើយក៏មិនត្រូវល្មើសនឹងសេចក្ដីទាំងនេះដែរ។ | |
Luke | KhmerNT | 11:43 | វេទនាដល់អ្នករាល់គ្នាហើយ ពួកអ្នកខាងគណៈផារិស៊ីអើយ ដ្បិតអ្នករាល់គ្នាចូលចិត្តអង្គុយមុខគេក្នុងសាលាប្រជុំ ហើយចូលចិត្តឲ្យគេគោរពនៅតាមទីប្រជុំជន។ | |
Luke | KhmerNT | 11:44 | វេទនាដល់អ្នករាល់គ្នាហើយ ដ្បិតអ្នករាល់គ្នាប្រៀបដូចជាផ្នូរដែលគេមើលមិនដឹង ហើយមនុស្សក៏ដើរជាន់លើដោយមិនដឹងខ្លួន» | |
Luke | KhmerNT | 11:45 | មានម្នាក់ក្នុងចំណោមពួកអ្នកជំនាញច្បាប់បានទូលតបទៅព្រះអង្គថា៖ «លោកគ្រូ លោកនិយាយសេចក្ដីទាំងនេះ គឺលោកត្មះតិះដៀលយើងដែរ» | |
Luke | KhmerNT | 11:46 | ប៉ុន្ដែព្រះអង្គមានបន្ទូលថា៖ «វេទនាដល់អ្នករាល់គ្នាដែរ ពួកអ្នកជំនាញច្បាប់ ដ្បិតអ្នករាល់គ្នាដាក់បន្ទុកធ្ងន់ដែលពិបាកធ្វើតាមលើមនុស្ស ប៉ុន្ដែអ្នករាល់គ្នាវិញ មិនបានយកម្រាមដៃណាមួយមកប៉ះបន្ទុកទាំងនេះសោះឡើយ។ | |
Luke | KhmerNT | 11:47 | វេទនាដល់អ្នករាល់គ្នាហើយ ដ្បិតអ្នករាល់គ្នាសង់ស្ដូបរបស់ពួកអ្នកនាំព្រះបន្ទូលដែលដូនតារបស់អ្នករាល់គ្នាបានសម្លាប់។ | |
Luke | KhmerNT | 11:48 | ដូច្នេះអ្នករាល់គ្នាជាសាក្សី ហើយអ្នករាល់គ្នាក៏យល់ស្របនឹងអំពើរបស់ដូនតាអ្នករាល់គ្នាដែរ គឺដូនតារបស់អ្នករាល់គ្នាបានសម្លាប់ពួកគេ ឯអ្នករាល់គ្នាវិញសង់ស្ដូបឲ្យពួកគេ។ | |
Luke | KhmerNT | 11:49 | ដូច្នេះហើយព្រះជាម្ចាស់ក៏បានមានបន្ទូលដោយព្រះប្រាជ្ញាញាណថា យើងនឹងចាត់ពួកអ្នកនាំព្រះបន្ទូល និងពួកសាវកឲ្យទៅឯពួកគេ ប៉ុន្ដែពួកគេនឹងសម្លាប់ ហើយបៀតបៀនអ្នកខ្លះក្នុងចំណោមអ្នកទាំងនោះ | |
Luke | KhmerNT | 11:50 | ដើម្បីឲ្យឈាមពួកអ្នកនាំព្រះបន្ទូលទាំងអស់ដែលត្រូវបានកម្ចាយតាំងពីដើមកំណើតពិភពលោកមក ត្រូវទារពីជំនាន់នេះវិញ | |
Luke | KhmerNT | 11:51 | គឺចាប់ពីឈាមរបស់លោកអេបិលរហូតដល់ឈាមរបស់លោកសាការីដែលត្រូវបានសម្លាប់នៅចន្លោះកន្លែងថ្វាយតង្វាយ និងដំណាក់របស់ព្រះជាម្ចាស់។ មែនហើយ ខ្ញុំប្រាប់អ្នករាល់គ្នាថា ឈាមទាំងនោះនឹងត្រូវទារពីជំនាន់នេះវិញ។ | |
Luke | KhmerNT | 11:52 | វេទនាដល់អ្នករាល់គ្នាហើយ ពួកអ្នកជំនាញច្បាប់ ដ្បិតអ្នករាល់គ្នាបានដកយកកូនសោរនៃចំណេះដឹង រួចអ្នករាល់គ្នាមិនចូលទេ ថែមទាំងរារាំងអ្នកដែលកំពុងចូលទៀតផង»។ | |
Luke | KhmerNT | 11:53 | ពេលព្រះអង្គយាងចេញពីទីនោះ ពួកគ្រូវិន័យ និងពួកអ្នកខាងគណៈផារិស៊ីបានចាប់ផ្ដើមជំទាស់នឹងព្រះអង្គយ៉ាងខ្លាំង ទាំងសួរដេញដោលព្រះអង្គអំពីការជាច្រើន | |
Chapter 12
Luke | KhmerNT | 12:1 | ពេលបណ្ដាជនរាប់ពាន់នាក់បានប្រជុំគ្នាស្ទើរតែជាន់គ្នា ព្រះអង្គចាប់ផ្ដើមមានបន្ទូលទៅពួកសិស្សរបស់ព្រះអង្គជាមុនថា៖ «ចូរប្រុងប្រយ័ត្ននឹងមេនំប៉័ងរបស់ពួកអ្នកខាងគណៈផារិស៊ី ដែលជាសេចក្ដីពុតត្បុតរបស់ពួកគេ | |
Luke | KhmerNT | 12:2 | គ្មានការលាក់កំបាំងណាដែលមិនបានបើកសំដែងឲ្យឃើញនោះឡើយ ហើយក៏គ្មានអាថ៌កំបាំងអ្វីដែលមិនបានឲ្យគេដឹងដែរ។ | |
Luke | KhmerNT | 12:3 | ដូច្នេះអ្វីៗដែលអ្នករាល់គ្នាបាននិយាយក្នុងទីងងឹតនឹងត្រូវគេឮនៅទីភ្លឺ ហើយអ្វីៗដែលអ្នករាល់គ្នាបានខ្សឹបនៅក្នុងបន្ទប់ស្ងាត់នឹងត្រូវប្រកាសនៅលើដំបូលផ្ទះ។ | |
Luke | KhmerNT | 12:4 | សម្លាញ់របស់ខ្ញុំអើយ! ខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរកុំខ្លាចអ្នកដែលសម្លាប់បានតែរូបកាយ ហើយក្រោយពីនោះមក មិនអាចធ្វើអ្វីកើតទៀត | |
Luke | KhmerNT | 12:5 | ប៉ុន្ដែខ្ញុំនឹងបង្ហាញដល់អ្នករាល់គ្នាថា អ្នកណាដែលអ្នករាល់គ្នាគួរខ្លាច គឺត្រូវខ្លាចព្រះមួយអង្គដែលមានសិទ្ធិអំណាចសម្លាប់ និងក្រោយមកបោះចូលទៅក្នុងស្ថាននរក មែនហើយ ខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរខ្លាចព្រះមួយអង្គនេះចុះ! | |
Luke | KhmerNT | 12:6 | តើចាបប្រាំមិនមែនថ្លៃពីរសេនទេឬ? ប៉ុន្ដែគ្មានចាបណាមួយដែលព្រះជាម្ចាស់មើលរំលងឡើយ | |
Luke | KhmerNT | 12:7 | ហើយសូម្បីតែសក់ក្បាលរបស់អ្នករាល់គ្នា ក៏ព្រះអង្គដឹងចំនួនទាំងអស់ដែរ ដូច្នេះចូរកុំខ្លាចអី ដ្បិតអ្នករាល់គ្នាមានតម្លៃលើសចាបទៅទៀត។ | |
Luke | KhmerNT | 12:8 | ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកណាក៏ដោយដែលទទួលស្គាល់ខ្ញុំនៅចំពោះមុខមនុស្ស កូនមនុស្សនឹងទទួលស្គាល់អ្នកនោះវិញនៅចំពោះមុខពួកទេវតារបស់ព្រះជាម្ចាស់ដែរ | |
Luke | KhmerNT | 12:9 | ហើយអ្នកណាដែលបដិសេធខ្ញុំនៅមុខមនុស្ស អ្នកនោះនឹងត្រូវបដិសេធវិញនៅចំពោះមុខពួកទេវតារបស់ព្រះជាម្ចាស់។ | |
Luke | KhmerNT | 12:10 | អ្នកណាដែលពោលពាក្យទាស់នឹងកូនមនុស្ស នោះអាចលើកលែងទោសឲ្យបាន តែអ្នកណាប្រមាថព្រះវិញ្ញាណបរិសុទ្ធ នោះមិនអាចលើកលែងទោសឲ្យបានទេ។ | |
Luke | KhmerNT | 12:11 | ពេលពួកគេនាំអ្នករាល់គ្នាទៅក្នុងសាលាប្រជុំ នៅចំពោះមុខពួកអ្នកគ្រប់គ្រង និងពួកអាជ្ញាធរ ចូរកុំព្រួយបារម្ភថាត្រូវឆ្លើយយ៉ាងដូចម្ដេច ឬនិយាយអ្វីឡើយ | |
Luke | KhmerNT | 12:12 | ពីព្រោះព្រះវិញ្ញាណបរិសុទ្ធនឹងបង្រៀនអ្នករាល់គ្នានៅពេលនោះអំពីអ្វីដែលត្រូវនិយាយ។» | |
Luke | KhmerNT | 12:13 | មានមនុស្សម្នាក់ពីក្នុងចំណោមបណ្ដាជនបានទូលទៅព្រះអង្គថា៖ «លោកគ្រូ សូមលោកប្រាប់បងប្រុសរបស់ខ្ញុំឲ្យចែកមរតកដល់ខ្ញុំផង» | |
Luke | KhmerNT | 12:14 | ព្រះអង្គក៏មានបន្ទូលទៅគាត់ថា៖ «អ្នកអើយ! តើអ្នកណាតែងតាំងខ្ញុំឲ្យធ្វើជាចៅក្រម ឬជាអាជ្ញាកណ្ដាលរបស់ពួកអ្នក?» | |
Luke | KhmerNT | 12:15 | រួចព្រះអង្គក៏មានបន្ទូលទៅពួកគេថា៖ «ចូរយកចិត្ដទុកដាក់ ហើយប្រុងប្រយ័ត្នចំពោះសេចក្ដីលោភលន់ទាំងអស់ ព្រោះជីវិតរបស់មនុស្សមិនស្ថិតលើការមានទ្រព្យសម្បត្ដិដ៏ហូរហៀររបស់ខ្លួនទេ»។ | |
Luke | KhmerNT | 12:16 | ព្រះអង្គក៏មានបន្ទូលជារឿងប្រៀបប្រដូចមួយទៅពួកគេថា៖ «បុរសអ្នកមានម្នាក់ មានចម្ការមួយដែលឲ្យផលយ៉ាងច្រើន | |
Luke | KhmerNT | 12:17 | ហើយគាត់បានគិតក្នុងចិត្ដថា តើខ្ញុំគួរធ្វើយ៉ាងដូចម្ដេច ព្រោះខ្ញុំគ្មានកន្លែងទុកផលរបស់ខ្ញុំ? | |
Luke | KhmerNT | 12:18 | រួចគាត់និយាយថា ខ្ញុំនឹងធ្វើបែបនេះ គឺខ្ញុំនឹងរុះជង្រុកខ្ញុំចោល ហើយសង់មួយទៀតធំជាងនេះ ខ្ញុំនឹងទុកផលស្រូវ និងរបស់ទ្រព្យទាំងអស់របស់ខ្ញុំនៅទីនោះ | |
Luke | KhmerNT | 12:19 | រួចខ្ញុំនឹងប្រាប់ជីវិតរបស់ខ្ញុំថា ឱជីវិតអើយ! ឯងមានរបស់ទ្រព្យជាច្រើនទុកសម្រាប់រយៈពេលច្រើនឆ្នាំ ចូរសម្រាក ស៊ីផឹក ហើយសប្បាយរីករាយចុះ។ | |
Luke | KhmerNT | 12:20 | ប៉ុន្ដែព្រះជាម្ចាស់បានមានបន្ទូលទៅគាត់ថា មនុស្សល្ងង់! នៅយប់នេះយើងដកយកជីវិតរបស់អ្នកចេញពីអ្នកហើយ ដូច្នេះតើអ្វីៗដែលអ្នកបានបម្រុងទុកនឹងត្រលប់ជារបស់អ្នកណា? | |
Luke | KhmerNT | 12:21 | អ្នកណាសន្សំរបស់ទ្រព្យទុកសម្រាប់តែខ្លួនឯង ប៉ុន្ដែមិនមានខាងឯព្រះជាម្ចាស់ ក៏ដូច្នោះដែរ»។ | |
Luke | KhmerNT | 12:22 | បន្ទាប់មក ព្រះអង្គក៏មានបន្ទូលទៅពួកសិស្សរបស់ព្រះអង្គថា៖ «ដូច្នេះខ្ញុំប្រាប់អ្នករាល់គ្នាថា កុំឲ្យខ្វល់ខ្វាយនឹងជីវិតថាត្រូវបរិភោគអ្វី ឬរូបកាយត្រូវស្លៀកពាក់អ្វីឡើយ | |
Luke | KhmerNT | 12:24 | ចូរពិចារណាពីសត្វក្អែក ពួកវាមិនបានសាបព្រោះ ឬច្រូតកាត់ ហើយក៏គ្មានឃ្លាំង ឬជង្រុកដែរ ប៉ុន្ដែព្រះជាម្ចាស់ចិញ្ចឹមពួកវា ឯអ្នករាល់គ្នាវិញ មានតម្លៃខ្លាំងណាស់លើសពួកវាទៅទៀត | |
Luke | KhmerNT | 12:25 | ហើយក្នុងចំណោមអ្នករាល់គ្នា តើអ្នកដែលខ្វល់ខ្វាយអាចបន្ថែមកំពស់របស់ខ្លួនបានមួយហត្ថដែរឬទេ? | |
Luke | KhmerNT | 12:26 | ដូច្នេះបើរឿងតូចតាចបំផុត អ្នករាល់គ្នាគ្មានសមត្ថភាពផង ចុះហេតុអ្វីបានជាអ្នករាល់គ្នាខ្វល់ខ្វាយពីរឿងផ្សេងទៀត? | |
Luke | KhmerNT | 12:27 | ចូរពិចារណាពីផ្កាព្រៃ តើពួកវាដុះឡើងយ៉ាងដូចម្ដេច ពួកវាមិនធ្វើការ ឬត្បាញរវៃអ្វីឡើយ ប៉ុន្ដែខ្ញុំប្រាប់អ្នករាល់គ្នាថា សូម្បីតែស្ដេចសាឡូម៉ូនដែលមានសិរីរុងរឿងគ្រប់យ៉ាង ក៏ស្លៀកពាក់មិនបានស្អាតដូចជាផ្កាមួយទងក្នុងចំណោមផ្កាទាំងនេះផង | |
Luke | KhmerNT | 12:28 | បើព្រះជាម្ចាស់តុបតែងស្មៅនៅតាមវាលដែលដុះនៅថ្ងៃនេះ ហើយថ្ងៃស្អែកត្រូវបោះទៅក្នុងឡភ្លើងយ៉ាងនោះទៅហើយ ឱមនុស្សមានជំនឿតិចអើយ! តើព្រះអង្គមិនធ្វើឲ្យអ្នករាល់គ្នាវិសេសខ្លាំងជាងនោះទេឬ? | |
Luke | KhmerNT | 12:29 | ដូច្នេះចូរអ្នករាល់គ្នាកុំស្វែងរកតែអ្វីដែលបរិភោគបាន និងផឹកបាន ហើយចូរកុំខ្វល់ខ្វាយឲ្យសោះ | |
Luke | KhmerNT | 12:30 | ដ្បិតសាសន៍ដទៃនៅលោកិយនេះស្វែងរករបស់ទាំងនេះ ប៉ុន្ដែព្រះវរបិតារបស់អ្នករាល់គ្នាជ្រាបហើយថា អ្នករាល់គ្នាត្រូវការរបស់ទាំងនេះ | |
Luke | KhmerNT | 12:31 | ប៉ុន្ដែចូរស្វែងរកនគររបស់ព្រះអង្គចុះ នោះព្រះជាម្ចាស់នឹងបំពេញសេចក្ដីត្រូវការទាំងឡាយរបស់អ្នករាល់គ្នា។ | |
Luke | KhmerNT | 12:32 | ចូរកុំខ្លាចអី ក្រុមដ៏តូចអើយ! ដ្បិតព្រះវរបិតារបស់អ្នករាល់គ្នាពេញចិត្ដប្រគល់នគរនោះឲ្យអ្នករាល់គ្នាហើយ។ | |
Luke | KhmerNT | 12:33 | ចូរលក់ទ្រព្យសម្បត្ដិរបស់អ្នករាល់គ្នា ហើយចែកទានចុះ ចូរធ្វើថង់ប្រាក់ដែលមិនចេះចាស់សម្រាប់ខ្លួន ជាទ្រព្យសម្បត្ដិមិនចេះអស់នៅស្ថានសួគ៌ ជាកន្លែងដែលគ្មានចោរចូលមកជិត ឬកណ្ដៀរស៊ីបំផ្លាញទេ | |
Luke | KhmerNT | 12:34 | ដ្បិតទ្រព្យសម្បត្ដិរបស់អ្នករាល់គ្នានៅកន្លែងណា ចិត្ដរបស់អ្នករាល់គ្នាក៏នៅកន្លែងនោះដែរ។ | |
Luke | KhmerNT | 12:36 | គឺអ្នករាល់គ្នាគួរបែបដូចជាពួកមនុស្សកំពុងរង់ចាំចៅហ្វាយរបស់ខ្លួនត្រលប់មកពីពិធីមង្គលការវិញ ដើម្បីនៅពេលណាគាត់មកដល់ ហើយគោះទ្វារ នោះពួកគេអាចបើកជូនគាត់បានភ្លាម។ | |
Luke | KhmerNT | 12:37 | បាវបម្រើទាំងនោះមានពរហើយ នៅពេលដែលចៅហ្វាយត្រលប់មកវិញ ហើយឃើញពួកគេកំពុងរង់ចាំ។ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គាត់នឹងរៀបចំខ្លួនដោយឲ្យពួកគេអង្គុយនៅតុ ហើយគាត់ក៏មកក្បែរបម្រើពួកគេវិញ | |
Luke | KhmerNT | 12:38 | បើគាត់មកដល់នៅពេលកណ្ដាលអធ្រាត្រ ឬទៀបភ្លឺ ហើយគាត់ឃើញដូច្នេះ គឺអ្នកទាំងនោះមានពរហើយ។ | |
Luke | KhmerNT | 12:39 | ប៉ុន្ដែចូរអ្នករាល់គ្នាដឹងការនេះថា ប្រសិនបើម្ចាស់ផ្ទះបានដឹងថាចោរមកនៅម៉ោងណា នោះគាត់មុខជាមិនបណ្ដោយឲ្យវាគាស់ផ្ទះរបស់គាត់បានឡើយ។ | |
Luke | KhmerNT | 12:40 | ដូច្នេះចូរអ្នករាល់គ្នាប្រុងប្រៀបយ៉ាងដូច្នេះដែរ ព្រោះអ្នករាល់គ្នាស្មានមិនត្រូវទេថា កូនមនុស្សមកនៅពេលណា»។ | |
Luke | KhmerNT | 12:41 | លោកពេត្រុសទូលសួរថា៖ «ព្រះអម្ចាស់អើយ! តើព្រះអង្គមានបន្ទូលជារឿងប្រៀបប្រដូចនេះសម្រាប់យើង ឬក៏សម្រាប់មនុស្សទាំងអស់ដែរ?» | |
Luke | KhmerNT | 12:42 | ព្រះអម្ចាស់មានបន្ទូលតបថា៖ «ដូច្នេះតើអ្នកណាជាមេការដ៏ស្មោះត្រង់ ហើយឆ្លាតដែលចៅហ្វាយតែងតាំងឲ្យមើលខុសត្រូវលើពួកបាវបម្រើរបស់គាត់ដើម្បីចែកអាហារឲ្យតាមពេលវេលា? | |
Luke | KhmerNT | 12:44 | ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គាត់នឹងតែងតាំងអ្នកនោះឲ្យមើលខុសត្រូវទ្រព្យសម្បត្ដិរបស់គាត់ទាំងអស់ | |
Luke | KhmerNT | 12:45 | ប៉ុន្ដែប្រសិនបើបាវបម្រើនោះគិតនៅក្នុងចិត្ដថា ចៅហ្វាយរបស់អញក្រមកដល់ណាស់ នោះគាត់ក៏ចាប់ផ្ដើមវាយបាវបម្រើប្រុសស្រីឯទៀតៗ ព្រមទាំងស៊ីផឹកទាល់តែស្រវឹង | |
Luke | KhmerNT | 12:46 | ចៅហ្វាយរបស់គាត់នឹងមកវិញនៅថ្ងៃមួយដែលគាត់ស្មានមិនដល់ និងនៅម៉ោងដែលគាត់មិនដឹងទាល់តែសោះ ចៅហ្វាយនឹងកាត់គាត់ជាកង់ៗ រួចដាក់គាត់រួមជាមួយនឹងពួកអ្នកមិនជឿ។ | |
Luke | KhmerNT | 12:47 | ដូច្នេះបាវបម្រើណាដែលដឹងបំណងរបស់ចៅហ្វាយ ប៉ុន្ដែមិនប្រុងប្រៀបខ្លួនជាស្រេច ឬមិនធ្វើតាមបំណងចៅហ្វាយ នោះនឹងត្រូវវាយច្រើនរំពាត់។ | |
Luke | KhmerNT | 12:48 | អ្នកណាដែលមិនដឹង ហើយបានធ្វើអ្វីមួយសមនឹងត្រូវរំពាត់ នោះនឹងត្រូវវាយតិចតួចទេ ដ្បិតអ្នកណាដែលគេឲ្យច្រើន នោះគេនឹងទារច្រើនពីអ្នកនោះវិញ ឯអ្នកណាដែលគេមានទំនុកចិត្ដច្រើន នោះគេនឹងសុំពីអ្នកនោះរឹតតែច្រើនដែរ។ | |
Luke | KhmerNT | 12:49 | ខ្ញុំមកដើម្បីនាំភ្លើងមកផែនដីនេះ ហើយខ្ញុំចង់បានណាស់ បើភ្លើងនោះបានដុតឆេះរួចហើយ | |
Luke | KhmerNT | 12:50 | រីឯខ្ញុំវិញ មានពិធីជ្រមុជមួយដែលខ្ញុំត្រូវទទួល ហើយខ្ញុំត្រូវទទួលការឈឺចាប់បំផុត លុះត្រាតែពិធីនោះបានសម្រេច | |
Luke | KhmerNT | 12:51 | តើអ្នករាល់គ្នាគិតថា ខ្ញុំមកដើម្បីនាំយកសេចក្ដីសុខសាន្ដដល់ផែនដីឬ? ទេ ខ្ញុំប្រាប់អ្នករាល់គ្នាថា គឺជាការបាក់បែកវិញ | |
Luke | KhmerNT | 12:52 | ដ្បិតចាប់ពីពេលនេះតទៅ គ្រួសារមួយដែលមានគ្នាប្រាំនាក់នឹងបាក់បែកគ្នា គឺបីនាក់ទាស់នឹងពីរនាក់ ឬពីរនាក់ទាស់នឹងបីនាក់ | |
Luke | KhmerNT | 12:53 | ឪពុកនឹងត្រូវបែកបាក់ទាស់ជាមួយកូនប្រុស កូនប្រុសទាស់ជាមួយឪពុក ហើយម្ដាយទាស់ជាមួយកូនស្រី កូនស្រីទាស់ជាមួយម្ដាយ ឯម្ដាយក្មេកទាស់ជាមួយកូនប្រសារស្រី កូនប្រសារស្រីទាស់ជាមួយម្ដាយក្មេក» | |
Luke | KhmerNT | 12:54 | រួចព្រះអង្គក៏បានមានបន្ទូលទៅបណ្ដាជនដែរថា៖ «ពេលណាអ្នករាល់គ្នាឃើញពពកពូនឡើងនៅទិសខាងលិច អ្នករាល់គ្នាក៏និយាយភ្លាមថា ជិតភ្លៀងហើយ នោះក៏កើតឡើងដូច្នោះមែន | |
Luke | KhmerNT | 12:55 | ហើយពេលណាមានខ្យល់ទិសខាងត្បូងបក់មក អ្នករាល់គ្នានិយាយថា អាកាសធាតុនឹងប្រែជាក្ដៅ នោះក៏កើតមានមែន។ | |
Luke | KhmerNT | 12:56 | មនុស្សមានពុតអើយ! អ្នករាល់គ្នាចេះសំគាល់សណ្ឋានរបស់ផ្ទៃមេឃ និងផែនដី ហេតុដូចម្ដេចបានជាអ្នករាល់គ្នាមិនចេះសំគាល់សម័យនេះដូច្នេះ? | |
Luke | KhmerNT | 12:58 | ដ្បិតនៅពេលអ្នកនៅតាមផ្លូវជាមួយគូវិវាទរបស់អ្នកទៅជួបអាជ្ញាធរ ចូរខំប្រឹងដោះស្រាយជាមួយគាត់នៅតាមផ្លូវចុះ ក្រែងលោគេអូសអ្នកទៅឲ្យចៅក្រម ចៅក្រមប្រគល់អ្នកទៅឲ្យនគរបាល ហើយនគរបាលក៏បោះអ្នកទៅក្នុងគុក។ | |
Chapter 13
Luke | KhmerNT | 13:1 | ក្នុងពេលតែមួយនោះ មានអ្នកខ្លះបានមករៀបរាប់ប្រាប់ព្រះយេស៊ូអំពីពួកអ្នកស្រុកកាលីឡេដែលត្រូវលោកពីឡាត់លាយឈាមរបស់ពួកគេជាមួយយញ្ញបូជារបស់ពួកគេ | |
Luke | KhmerNT | 13:2 | ប៉ុន្ដែព្រះអង្គមានបន្ទូលឆ្លើយទៅពួកគេថា៖ «តើអ្នករាល់គ្នាគិតថា អ្នកស្រុកកាលីឡេទាំងនេះជាមនុស្សបាបលើសពួកអ្នកស្រុកកាលីឡេទាំងអស់ ដោយព្រោះតែពួកគេរងទុក្ខវេទនាយ៉ាងដូច្នេះឬ? | |
Luke | KhmerNT | 13:3 | មិនមែនទេ ខ្ញុំប្រាប់អ្នករាល់គ្នាថា ដរាបណាអ្នករាល់គ្នាមិនប្រែចិត្ដទេ នោះអ្នករាល់គ្នានឹងវិនាសដូច្នោះដែរ | |
Luke | KhmerNT | 13:4 | ឬមួយអ្នករាល់គ្នាគិតថា មនុស្សដប់ប្រាំបីនាក់ដែលប៉មស៊ីឡោមបានរលំសង្កត់ស្លាប់ទាំងនោះជាមនុស្សបាបលើសមនុស្សទាំងអស់ ដែលរស់នៅក្រុងយេរូសាឡិមឬ? | |
Luke | KhmerNT | 13:5 | មិនមែនទេ តែខ្ញុំប្រាប់អ្នករាល់គ្នាថា ដរាបណាអ្នករាល់គ្នាមិនប្រែចិត្ដទេ នោះអ្នករាល់គ្នានឹងវិនាសដូច្នោះដែរ»។ | |
Luke | KhmerNT | 13:6 | រួចព្រះអង្គក៏មានបន្ទូលរឿងប្រៀបប្រដូចនេះថា៖ «មានបុរសម្នាក់មានដើមល្វាមួយដើមដែលបានដាំក្នុងចម្ការរបស់គាត់ ហើយគាត់បានមករកផ្លែនៅលើដើមនោះ ប៉ុន្ដែមិនបានឃើញអ្វីសោះ | |
Luke | KhmerNT | 13:7 | គាត់ក៏ប្រាប់ទៅអ្នកថែចម្ការថា មើល៍ បីឆ្នាំមកហើយដែលខ្ញុំបានមករកផ្លែពីដើមល្វានេះ ប៉ុន្ដែមិនបានឃើញអ្វីសោះ ចូរកាប់ចោលទៅ ហេតុអ្វីទុកឲ្យនៅខាតដីដូច្នេះ? | |
Luke | KhmerNT | 13:8 | ប៉ុន្ដែអ្នកនោះនិយាយតបទៅគាត់ថា លោកម្ចាស់ ទុកវាមួយឆ្នាំនេះសិនទៅ ចាំខ្ញុំជ្រួយដីជុំវិញ ហើយដាក់ជីមើល៍ | |
Luke | KhmerNT | 13:11 | មើល៍ មានស្ដ្រីម្នាក់មានវិញ្ញាណនៃជំងឺបានចូលអស់រយៈពេលដប់ប្រាំបីឆ្នាំ ធ្វើឲ្យគាត់កោងខ្នងមិនអាចងើបត្រង់បានទាល់តែសោះ។ | |
Luke | KhmerNT | 13:12 | ពេលព្រះយេស៊ូឃើញ ក៏ហៅគាត់ រួចមានបន្ទូលទៅគាត់ថា៖ «នាងអើយ! អ្នកត្រូវបានដោះឲ្យរួចពីជំងឺរបស់អ្នកហើយ» | |
Luke | KhmerNT | 13:13 | ព្រះអង្គក៏ដាក់ព្រះហស្ដលើគាត់ ហើយគាត់ក៏បានងើបត្រង់ឡើងភ្លាម ព្រមទាំងសរសើរតម្កើងព្រះជាម្ចាស់។ | |
Luke | KhmerNT | 13:14 | ប៉ុន្ដែព្រោះតែព្រះយេស៊ូបានប្រោសគាត់ឲ្យជានៅថ្ងៃសប្ប័ទ ប្រធានសាលាប្រជុំបាននិយាយទៅបណ្ដាជនទាំងមិនសប្បាយថា៖ «មានប្រាំមួយថ្ងៃដែលត្រូវធ្វើការ ដូច្នេះចូរមកនៅថ្ងៃទាំងនោះចុះដើម្បីឲ្យគេប្រោសឲ្យជា កុំមកនៅថ្ងៃសប្ប័ទឡើយ» | |
Luke | KhmerNT | 13:15 | ព្រះអម្ចាស់ក៏មានបន្ទូលឆ្លើយទៅគាត់ថា៖ «ពួកមនុស្សមានពុតអើយ! តើអ្នករាល់គ្នាម្នាក់ៗមិនស្រាយគោ ឬលាចេញពីក្រោល ហើយដឹកវាទៅផឹកទឹកនៅថ្ងៃសប្ប័ទទេឬ? | |
Luke | KhmerNT | 13:16 | ឯស្ដ្រីនេះវិញ ជាកូនចៅរបស់លោកអ័ប្រាហាំដែលអារក្សសាតាំងបានចងអស់រយៈពេលដប់ប្រាំបីឆ្នាំមកហើយ តើមិនគួរស្រាយនាងឲ្យរួចពីចំណងនេះនៅថ្ងៃសប្ប័ទទេឬ?» | |
Luke | KhmerNT | 13:17 | ពេលព្រះអង្គមានបន្ទូលដូច្នេះ ពួកអ្នកប្រឆាំងនឹងព្រះអង្គទាំងអស់ក៏អាម៉ាស់មុខ ប៉ុន្ដែបណ្ដាជនទាំងអស់វិញ មានចិត្ដអរសប្បាយនឹងកិច្ចការដ៏ប្រសើរទាំងឡាយដែលព្រះអង្គបានធ្វើ។ | |
Luke | KhmerNT | 13:18 | ព្រះអង្គក៏មានបន្ទូលដូច្នេះថា៖ «តើនគរព្រះជាម្ចាស់ប្រៀបដូចជាអ្វី ហើយខ្ញុំគួរប្រៀបធៀបនគរនោះទៅនឹងអ្វី? | |
Luke | KhmerNT | 13:19 | គឺប្រៀបដូចជាគ្រាប់មូតាមួយគ្រាប់ដែលមនុស្សម្នាក់យកទៅដាំក្នុងសួនដំណាំរបស់គាត់ ពេលវាដុះធំឡើង ក៏ត្រលប់ជាដើមឈើមួយដើម ហើយសត្វស្លាបហើរលើអាកាសបានរស់នៅតាមមែករបស់វា» | |
Luke | KhmerNT | 13:20 | រួចព្រះអង្គក៏មានបន្ទូលទៀតថា៖ «តើខ្ញុំគួរប្រៀបធៀបនគរព្រះជាម្ចាស់ទៅនឹងអ្វី? | |
Luke | KhmerNT | 13:21 | គឺប្រៀបដូចជាមេនំប៉័ងដែលស្ដ្រីម្នាក់យកទៅលាយនឹងម្សៅបីរង្វាល់រហូតដល់មេនំប៉័ងនោះធ្វើឲ្យម្សៅទាំងអស់ដោរឡើង»។ | |
Luke | KhmerNT | 13:22 | ព្រះអង្គក៏ធ្វើដំណើរទាំងបង្រៀនពីក្រុងមួយទៅក្រុងមួយ ពីភូមិមួយទៅភូមិមួយ ហើយក៏បន្ដដំណើរទៅក្រុងយេរូសាឡិម | |
Luke | KhmerNT | 13:23 | រួចមានម្នាក់ទូលសួរព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! តើអ្នកដែលបានសង្គ្រោះមានតិចណាស់ឬ?» ព្រះអង្គក៏មានបន្ទូលទៅពួកគេថា៖ | |
Luke | KhmerNT | 13:24 | «ចូរប្រឹងប្រែងចូលតាមទ្វារចង្អៀត ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា មានមនុស្សជាច្រើនចង់ចូល ប៉ុន្ដែពួកគេមិនអាចចូលបានឡើយ | |
Luke | KhmerNT | 13:25 | ព្រោះក្រោយពេលម្ចាស់ដំណាក់ក្រោកឡើងបិទទ្វារហើយ ទោះជាអ្នករាល់គ្នាឈរនៅខាងក្រៅ និងចាប់ផ្ដើមគោះទ្វារទាំងនិយាយថា លោកម្ចាស់អើយ! សូមបើកទ្វារឲ្យយើងផង នោះគាត់នឹងឆ្លើយតបវិញថា អ្នករាល់គ្នាមកពីណា ខ្ញុំមិនស្គាល់អ្នករាល់គ្នាទេ | |
Luke | KhmerNT | 13:26 | ហើយអ្នករាល់គ្នាក៏ចាប់ផ្ដើមនិយាយថា យើងធ្លាប់បរិភោគជាមួយព្រះអង្គ ហើយព្រះអង្គធ្លាប់បង្រៀននៅតាមផ្លូវរបស់យើង។ | |
Luke | KhmerNT | 13:27 | គាត់ក៏ឆ្លើយប្រាប់អ្នករាល់គ្នាថា អ្នករាល់គ្នាមកពីណា ខ្ញុំមិនដែលស្គាល់អ្នករាល់គ្នាទេ ឱ ពួកអ្នកប្រព្រឹត្ដអំពើទុច្ចរិតទាំងឡាយអើយ ចូរទៅឲ្យឆ្ងាយពីខ្ញុំ | |
Luke | KhmerNT | 13:28 | នៅទីនោះមានការទ្រហោយំ និងការសង្កៀតធ្មេញ ហើយនៅពេលនោះ អ្នករាល់គ្នានឹងឃើញលោកអ័ប្រាហាំ លោកអ៊ីសាក លោកយ៉ាកុប និងអ្នកនាំព្រះបន្ទូលទាំងអស់នៅក្នុងនគរព្រះជាម្ចាស់ ឯអ្នករាល់គ្នាវិញត្រូវគេបោះទៅខាងក្រៅ | |
Luke | KhmerNT | 13:29 | ដ្បិតអ្នកទាំងនោះនឹងមកពីទិសខាងកើត ខាងលិច ខាងជើង និងខាងត្បូង ហើយអង្គុយនៅតុអាហារក្នុងនគរព្រះជាម្ចាស់ | |
Luke | KhmerNT | 13:30 | ហើយមើល៍ ពួកអ្នកនៅក្រោយនឹងត្រលប់ជានៅមុខ ហើយពួកអ្នកនៅមុខនឹងត្រលប់ជានៅក្រោយវិញ» | |
Luke | KhmerNT | 13:31 | នៅពេលជាមួយគ្នានោះ អ្នកខាងគណៈផារិស៊ីខ្លះបានចូលមកជិត ទូលព្រះអង្គថា៖ «សូមលោកចាកចេញពីទីនេះទៅ ដ្បិតស្ដេចហេរ៉ូឌចង់សម្លាប់លោក»។ | |
Luke | KhmerNT | 13:32 | ប៉ុន្ដែព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ចូរទៅប្រាប់កញ្ជ្រោងនោះថា មើល៍ ខ្ញុំបណ្ដេញអារក្ស ទាំងប្រោសមនុស្សឲ្យជានៅថ្ងៃនេះ និងថ្ងៃស្អែក ហើយខ្ញុំនឹងបានសម្រេចនៅថ្ងៃទីបី | |
Luke | KhmerNT | 13:33 | ដូច្នេះហើយសម្រាប់ខ្ញុំ ខ្ញុំត្រូវបន្ដធ្វើដំណើរនៅថ្ងៃនេះ ថ្ងៃស្អែក និងថ្ងៃខានស្អែក ពីព្រោះមិនអាចឲ្យអ្នកនាំព្រះបន្ទូលណាម្នាក់ស្លាប់នៅក្រៅក្រុងយេរូសាឡិមទេ។ | |
Luke | KhmerNT | 13:34 | ឱ ក្រុងយេរូសាឡិម ក្រុងយេរូសាឡិមដែលបានសម្លាប់ពួកអ្នកនាំព្រះបន្ទូល ហើយបានគប់ដុំថ្មទៅលើពួកអ្នកដែលបានចាត់ឲ្យមកឯអ្នកអើយ! ខ្ញុំចង់ប្រមូលកូនចៅរបស់អ្នកប៉ុន្មានដងមកហើយ គឺដូចជាមេមាន់ប្រមូលកូនរបស់វាមកក្រុងនៅក្រោមស្លាប ប៉ុន្ដែអ្នកមិនចង់ទេ | |
Chapter 14
Luke | KhmerNT | 14:1 | នៅថ្ងៃសប្ប័ទមួយ កាលព្រះអង្គយាងទៅបរិភោគអាហារនៅផ្ទះរបស់អ្នកដឹកនាំខាងគណៈផារិស៊ីម្នាក់ ពួកគេតាមឃ្លាំមើលព្រះអង្គយ៉ាងដិតដល់ | |
Luke | KhmerNT | 14:3 | ព្រះយេស៊ូក៏មានបន្ទូលសួរទៅពួកអ្នកជំនាញច្បាប់ និងពួកអ្នកខាងគណៈផារិស៊ីថា៖ «តើវិន័យអនុញ្ញាតឲ្យប្រោសមនុស្សឲ្យជានៅថ្ងៃសប្ប័ទដែរឬទេ?» | |
Luke | KhmerNT | 14:4 | ប៉ុន្ដែពួកគេនៅស្ងៀម ដូច្នេះព្រះអង្គក៏ចាប់គាត់ឡើង ហើយប្រោសគាត់ឲ្យជា រួចក៏ឲ្យគាត់ចេញទៅ។ | |
Luke | KhmerNT | 14:5 | បន្ទាប់មក ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «បើមនុស្សម្នាក់ក្នុងចំណោមអ្នករាល់គ្នាមានកូនម្នាក់ ឬគោមួយក្បាលធ្លាក់ក្នុងអណ្ដូងនៅថ្ងៃសប្ប័ទ តើមិនស្រង់វាភ្លាមៗទេឬ?» | |
Luke | KhmerNT | 14:7 | កាលព្រះអង្គសំគាល់ឃើញរបៀបដែលភ្ញៀវជ្រើសរើសកន្លែងកិត្ដិយស ព្រះអង្គមានបន្ទូលជារឿងប្រៀបប្រដូចទៅពួកគេថា៖ | |
Luke | KhmerNT | 14:8 | «ពេលអ្នកណាម្នាក់អញ្ជើញអ្នកទៅពិធីមង្គលការ ចូរអ្នកកុំអង្គុយនៅកន្លែងកិត្ដិយសអី ក្រែងលោអ្នកនោះបានអញ្ជើញអ្នកមានកិត្ដិយសជាងអ្នកមកដែរ។ | |
Luke | KhmerNT | 14:9 | ពេលនោះ អ្នកដែលបានអញ្ជើញអ្នក និងភ្ញៀវនោះនឹងមកប្រាប់អ្នកថា សូមឲ្យកន្លែងនេះទៅគាត់ នោះអ្នកមុខជាបានកន្លែងនៅខាងក្រោយបំផុត ទាំងអាម៉ាស់មុខមិនខាន។ | |
Luke | KhmerNT | 14:10 | ដូច្នេះពេលគេអញ្ជើញអ្នកទៅបរិភោគអាហារ ចូរអង្គុយនៅកន្លែងខាងក្រោយបំផុត ដើម្បីពេលណាអ្នកដែលអញ្ជើញអ្នកមកដល់ គាត់នឹងប្រាប់អ្នកថា សម្លាញ់អើយ! សូមឡើងមកកន្លែងកិត្ដិយស នោះអ្នកមុខជាខ្ពស់មុខនៅចំពោះមុខភ្ញៀវទាំងឡាយដែលអង្គុយរួមតុជាមួយអ្នកមិនខាន | |
Luke | KhmerNT | 14:11 | ដ្បិតអ្នកណាលើកតម្កើងខ្លួន នឹងត្រូវបន្ទាបចុះ ឯអ្នកណាបន្ទាបខ្លួន នឹងត្រូវលើកតម្កើងវិញ»។ | |
Luke | KhmerNT | 14:12 | ព្រះអង្គបានមានបន្ទូលទៅអ្នកដែលអញ្ជើញព្រះអង្គដែរថា៖ «ពេលអ្នករៀបចំជប់លៀងអាហារថ្ងៃត្រង់ ឬអាហារពេលល្ងាច ចូរកុំអញ្ជើញមិត្ដភក្ដិ បងប្អូន សាច់ញាតិ ឬអ្នកជិតខាងរបស់អ្នកដែលជាអ្នកមានឡើយ ក្រែងលោពួកគេនឹងអញ្ជើញអ្នកដូច្នេះដែរ ហើយវាក៏ត្រលប់ជាការតបស្នងចំពោះអ្នកវិញ។ | |
Luke | KhmerNT | 14:13 | ប៉ុន្ដែពេលអ្នករៀបចំពិធីជប់លៀង ចូរអញ្ជើញអ្នកក្រ មនុស្សពិការ មនុស្សខ្វិន និងមនុស្សខ្វាក់វិញ | |
Luke | KhmerNT | 14:14 | នោះអ្នកនឹងមានពរហើយ ព្រោះពួកគេសងអ្នកវិញមិនបានឡើយ ដូច្នេះអ្នកនឹងទទួលការតបស្នងនៅពេលមនុស្សសុចរិតរស់ឡើងវិញ»។ | |
Luke | KhmerNT | 14:15 | ពេលឮសេចក្ដីទាំងនេះ ភ្ញៀវម្នាក់ក្នុងចំណោមពួកភ្ញៀវអង្គុយរួមតុជាមួយព្រះអង្គបានទូលព្រះអង្គថា៖ «មានពរហើយ អ្នកណាដែលនឹងបរិភោគអាហារនៅក្នុងនគរព្រះជាម្ចាស់» | |
Luke | KhmerNT | 14:16 | តែព្រះអង្គបានមានបន្ទូលទៅគាត់ថា៖ «មានបុរសម្នាក់រៀបចំពិធីជប់លៀងពេលល្ងាចដ៏ធំមួយ ហើយគាត់បានអញ្ជើញភ្ញៀវជាច្រើន | |
Luke | KhmerNT | 14:17 | លុះដល់ពេលម៉ោងអាហារពេលល្ងាច គាត់បានចាត់បាវបម្រើរបស់គាត់ឲ្យទៅប្រាប់ពួកភ្ញៀវដែលបានអញ្ជើញថា សូមអញ្ជើញមក ដ្បិតអ្វីៗបានរៀបចំរួចរាល់ហើយ! | |
Luke | KhmerNT | 14:18 | ប៉ុន្ដែភ្ញៀវទាំងអស់បានចាប់ផ្ដើមដោះសាបន្ដបន្ទាប់គ្នា គឺអ្នកទីមួយប្រាប់បាវបម្រើនោះថា ខ្ញុំបានទិញចម្ការមួយកន្លែង ហើយខ្ញុំត្រូវទៅមើលចម្ការ សូមឲ្យគាត់អភ័យទោសឲ្យខ្ញុំផង។ | |
Luke | KhmerNT | 14:19 | ម្នាក់ទៀតប្រាប់ថា ខ្ញុំបានទិញគោប្រាំនឹម ហើយខ្ញុំត្រូវទៅសាកទឹមពួកវា សូមឲ្យគាត់អភ័យទោសឲ្យខ្ញុំផង | |
Luke | KhmerNT | 14:20 | ម្នាក់ផ្សេងទៀតបានប្រាប់ថា ខ្ញុំទើបតែរៀបការប្រពន្ធហើយ ដូច្នេះខ្ញុំមិនអាចទៅបានទេ។ | |
Luke | KhmerNT | 14:21 | កាលបានមកដល់ហើយ បាវបម្រើនោះក៏ជម្រាបចៅហ្វាយគាត់ពីសេចក្ដីទាំងនេះ ពេលនោះម្ចាស់ដំណាក់ខឹងណាស់ ក៏ប្រាប់ទៅបាវបម្រើរបស់គាត់ថា ចូរចេញទៅតាមផ្លូវទាំងធំទាំងតូចក្នុងក្រុងជាប្រញាប់ ហើយចូរនាំអ្នកក្រ មនុស្សពិការ មនុស្សខ្វាក់ និងមនុស្សខ្វិនមកទីនេះចុះ។ | |
Luke | KhmerNT | 14:22 | បន្ទាប់មក បាវបម្រើនោះបានប្រាប់ថា លោកម្ចាស់ អ្វីដែលលោកបានបង្គាប់ បានធ្វើរួចហើយ ប៉ុន្ដែនៅមានកន្លែងសល់ទៀត | |
Luke | KhmerNT | 14:23 | ចៅហ្វាយក៏ប្រាប់ទៅបាវបម្រើនោះថា ចូរចេញទៅតាមផ្លូវ និងច្រកនានា ហើយតឿនឲ្យពួកគេមក ដើម្បីឲ្យបានពេញដំណាក់របស់ខ្ញុំ | |
Luke | KhmerNT | 14:24 | ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ក្នុងចំណោមពួកអ្នកដែលបានអញ្ជើញរួចហើយ នោះគ្មានអ្នកណាម្នាក់នឹងបានភ្លក់អាហារពេលល្ងាចរបស់ខ្ញុំឡើយ!» | |
Luke | KhmerNT | 14:25 | ពេលស្ដេចមួយអង្គទៅច្បាំងជាមួយស្ដេចមួយអង្គទៀត តើគាត់មិនអង្គុយពិចារណាជាមុនទេឬអី ដើម្បីឲ្យដឹងថា ទ័ពមួយម៉ឺននាក់របស់គាត់អាចតទល់ជាមួយទ័ពពីរម៉ឺននាក់ដែលកំពុងមកច្បាំងនោះបាន? | |
Luke | KhmerNT | 14:26 | «បើអ្នកណាមកឯខ្ញុំ ដោយមិនស្អប់ឪពុកម្ដាយ ប្រពន្ធកូន បងប្អូនប្រុសស្រី និងសូម្បីតែជីវិតរបស់ខ្លួនទេ អ្នកនោះមិនអាចធ្វើជាសិស្សរបស់ខ្ញុំបានឡើយ | |
Luke | KhmerNT | 14:27 | ហើយអ្នកណាមិនលីឈើឆ្កាងរបស់ខ្លួនមកតាមខ្ញុំ អ្នកនោះក៏មិនអាចធ្វើជាសិស្សរបស់ខ្ញុំបានដែរ | |
Luke | KhmerNT | 14:28 | ដ្បិតក្នុងចំណោមអ្នករាល់គ្នា បើអ្នកណាចង់សង់ប៉មមួយ តើមិនអង្គុយគិតជាមុនអំពីការចំណាយទេឬអី ដើម្បីឲ្យដឹងថាមានគ្រប់គ្រាន់នឹងធ្វើឲ្យរួចរាល់ឬអត់? | |
Luke | KhmerNT | 14:29 | ក្រែងលោពេលចាក់គ្រឹះហើយ មិនអាចធ្វើរួចរាល់បាន មនុស្សគ្រប់គ្នាដែលឃើញនឹងចាប់ផ្ដើមចំអកឲ្យជាមិនខាន | |
Luke | KhmerNT | 14:31 | ពេលស្ដេចមួយអង្គទៅច្បាំងជាមួយស្ដេចមួយអង្គទៀត តើគាត់មិនអង្គុយពិចារណាជាមុនទេឬអី ដើម្បីឲ្យដឹងថា ទ័ពមួយម៉ឺននាក់របស់គាត់អាចតទល់ជាមួយទ័ពពីរម៉ឺននាក់ដែលកំពុងមកច្បាំងនោះបាន? | |
Luke | KhmerNT | 14:32 | បើមិនបានទេ ស្ដេចនោះនឹងចាត់ទូតឲ្យទៅសុំចរចារកសន្ដិភាព នៅពេលដែលស្ដេចមួយទៀតនៅឆ្ងាយនៅឡើយ។ | |
Luke | KhmerNT | 14:33 | ដូច្នេះនៅក្នុងចំណោមអ្នកទាំងអស់គ្នា បើមិនលះបង់ទ្រព្យសម្បត្ដិទាំងអស់របស់ខ្លួនទេ នោះមិនអាចធ្វើជាសិស្សរបស់ខ្ញុំបានឡើយ។ | |
Luke | KhmerNT | 14:34 | អំបិលល្អទេ ប៉ុន្ដែបើអំបិលប្រែជាបាត់ជាតិប្រៃ តើនឹងយកអ្វីមកធ្វើឲ្យវាប្រៃវិញបាន? | |
Chapter 15
Luke | KhmerNT | 15:1 | ពេលនោះ ពួកអ្នកទារពន្ធដារ និងពួកមនុស្សបាបទាំងអស់បានចូលមកជិតដើម្បីស្ដាប់ព្រះអង្គ | |
Luke | KhmerNT | 15:2 | ប៉ុន្ដែទាំងពួកអ្នកខាងគណៈផារិស៊ី និងពួកគ្រូវិន័យបានរអ៊ូរទាំថា៖ «អ្នកនេះស្វាគមន៍ពួកមនុស្សបាប ហើយបរិភោគជាមួយពួកគេទៀតផង» | |
Luke | KhmerNT | 15:4 | «សន្មតថា មានមនុស្សម្នាក់ក្នុងចំណោមអ្នករាល់គ្នាមានចៀមមួយរយ ហើយចៀមមួយបានវង្វេងចេញពីហ្វូង តើគាត់មិនទុកចៀមកៅសិបប្រាំបួននៅវាលស្មៅ រួចទៅតាមរកចៀមមួយដែលបានវង្វេងនោះទាល់តែឃើញទេឬ? | |
Luke | KhmerNT | 15:6 | កាលបានមកដល់ផ្ទះ គាត់ក៏ហៅមិត្តភក្តិ និងអ្នកជិតខាងមកជុំគ្នាដោយប្រាប់ពួកគេថា សូមអរសប្បាយជាមួយខ្ញុំផង ដ្បិតខ្ញុំបានរកឃើញចៀមរបស់ខ្ញុំដែលវង្វេងនោះវិញហើយ។ | |
Luke | KhmerNT | 15:7 | ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅស្ថានសួគ៌នឹងមានសេចក្ដីអរសប្បាយយ៉ាងនោះដែរចំពោះមនុស្សបាបម្នាក់បានប្រែចិត្ដ ជាជាងមនុស្សសុចរិតកៅសិបប្រាំបួននាក់ដែលមិនត្រូវការការប្រែចិត្ដ។ | |
Luke | KhmerNT | 15:8 | ឬសន្មតថា ស្ដ្រីម្នាក់មានកាក់ប្រាក់ដប់កាក់ ប៉ុន្ដែបើនាងធ្វើឲ្យបាត់កាក់មួយ តើនាងមិនអុជចង្កៀង បោសផ្ទះ ហើយរកយ៉ាងល្អិតល្អន់រហូតទាល់តែឃើញវិញទេឬ? | |
Luke | KhmerNT | 15:9 | ពេលរកឃើញហើយ នាងក៏ហៅមិត្តភក្តិ និងអ្នកជិតខាងមកជុំគ្នាប្រាប់ពួកគេថា សូមអរសប្បាយជាមួយខ្ញុំផង ដ្បិតខ្ញុំរកឃើញកាក់ប្រាក់ដែលខ្ញុំបានបាត់នោះវិញហើយ។ | |
Luke | KhmerNT | 15:10 | ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅចំពោះមុខពួកទេវតារបស់ព្រះជាម្ចាស់ ក៏មានសេចក្ដីអរសប្បាយយ៉ាងដូច្នេះដែរ ចំពោះមនុស្សបាបម្នាក់ដែលបានប្រែចិត្ដ»។ | |
Luke | KhmerNT | 15:12 | កូនប្អូនបាននិយាយទៅឪពុកថា លោកឪពុកអើយ! សូមប្រគល់ទ្រព្យសម្បត្តិជាចំណែករបស់ខ្ញុំឲ្យមកខ្ញុំ រួចឪពុកក៏ចែកទ្រព្យសម្បត្តិឲ្យពួកគេ។ | |
Luke | KhmerNT | 15:13 | ប៉ុន្មានថ្ងៃក្រោយមក កូនប្រុសប្អូនបានប្រមូលទ្រព្យសម្បត្ដិទាំងអស់របស់ខ្លួន រួចធ្វើដំណើរទៅស្រុកឆ្ងាយ។ នៅទីនោះ គាត់បានចាយបង្ហិនទ្រព្យសម្បត្ដិរបស់ខ្លួនដោយរស់នៅយ៉ាងលេលា។ | |
Luke | KhmerNT | 15:14 | ពេលគាត់ចាយទ្រព្យសម្បត្ដិរបស់គាត់អស់ហើយ ក៏កើតមានគ្រោះអត់ឃ្លានយ៉ាងធ្ងន់ធ្ងរនៅទូទាំងស្រុកនោះ ហើយគាត់ក៏ចាប់ផ្ដើមខ្វះខាត | |
Luke | KhmerNT | 15:15 | ដូច្នេះគាត់ក៏ទៅស៊ីឈ្នួលអ្នកស្រុកម្នាក់នៅស្រុកនោះ ហើយអ្នកនោះបានចាត់គាត់ឲ្យទៅឃ្វាលជ្រូកនៅឯកសិដ្ឋានរបស់ខ្លួន។ | |
Luke | KhmerNT | 15:16 | គាត់ចង់ចំអែតពោះដោយចំណីជ្រូកដែលជ្រូកកំពុងស៊ីខ្លាំងណាស់ ប៉ុន្ដែគ្មានអ្នកណាឲ្យអ្វីដល់គាត់ឡើយ។ | |
Luke | KhmerNT | 15:17 | ពេលគាត់ភ្ញាក់ខ្លួន ក៏និយាយថា អ្នកស៊ីឈ្នួលទាំងឡាយរបស់ឪពុកខ្ញុំមានអាហារបរិបូរ ប៉ុន្ដែខ្ញុំវិញនៅទីនេះឃ្លានជិតស្លាប់ហើយ | |
Luke | KhmerNT | 15:18 | ខ្ញុំនឹងក្រោកឡើងទៅឯឪពុកខ្ញុំវិញ ហើយប្រាប់គាត់ថា លោកឪពុកអើយ! កូនបានធ្វើបាបទាស់នឹងស្ថានសួគ៌ ហើយនឹងលោកឪពុក | |
Luke | KhmerNT | 15:19 | កូនមិនស័ក្តិសមនឹងហៅថាជាកូនរបស់លោកឪពុកទៀតទេ សូមឲ្យកូនធ្វើជាអ្នកស៊ីឈ្នួលម្នាក់របស់លោកឪពុកផង! | |
Luke | KhmerNT | 15:20 | រួចគាត់ក៏ក្រោកឡើងត្រលប់ទៅឯឪពុកវិញ កាលគាត់នៅឆ្ងាយនៅឡើយ នោះឪពុករបស់គាត់បានឃើញគាត់ និងមានចិត្ដអាណិតអាសូរជាពន់ពេក ក៏រត់ទៅឱបថើបគាត់។ | |
Luke | KhmerNT | 15:21 | កូនប្រុសនោះប្រាប់ទៅឪពុកថា លោកឪពុកអើយ! កូនបានធ្វើបាបទាស់នឹងស្ថានសួគ៌ ហើយនឹងលោកឪពុក កូនមិនស័ក្តិសមនឹងហៅថាកូនរបស់លោកឪពុកទៀតទេ។ | |
Luke | KhmerNT | 15:22 | ប៉ុន្ដែឪពុកបានប្រាប់ទៅពួកបាវបម្រើរបស់គាត់ថា ចូរយកអាវដ៏ល្អបំផុតមកបំពាក់ឲ្យកូនរបស់ខ្ញុំជាប្រញាប់ ទាំងបំពាក់ចិញ្ជៀនលើដៃ និងពាក់ស្បែកជើងឲ្យផង | |
Luke | KhmerNT | 15:23 | ហើយចូរយកកូនគោដែលបានបំប៉នទុកមកកាប់ រួចចូរយើងបរិភោគដោយអរសប្បាយចុះ | |
Luke | KhmerNT | 15:24 | ព្រោះកូនប្រុសរបស់ខ្ញុំនេះបានស្លាប់ហើយ ប៉ុន្ដែរស់ឡើងវិញ វាបានវង្វេងបាត់ទៅ ប៉ុន្ដែរកឃើញវិញ។ រួចពួកគេក៏ចាប់ផ្ដើមអរសប្បាយ។ | |
Luke | KhmerNT | 15:25 | រីឯកូនប្រុសច្បងរបស់គាត់វិញនៅឯចម្ការ ពេលគាត់មកជិតដល់ផ្ទះ គាត់បានឮសូរតន្ដ្រី និងការរាំរែក | |
Luke | KhmerNT | 15:27 | បាវបម្រើនោះប្រាប់គាត់ថា ប្អូនប្រុសរបស់លោកមកវិញហើយ ឪពុករបស់លោកបានកាប់កូនគោដែលបានបំប៉នទុក ព្រោះគាត់បានទទួលកូនមកវិញដោយសុខសាន្ដ។ | |
Luke | KhmerNT | 15:28 | កូនប្រុសច្បងក៏ខឹង ហើយមិនចង់ចូលក្នុងទេ ដូច្នេះឪពុករបស់គាត់បានចេញមកអង្វរគាត់ | |
Luke | KhmerNT | 15:29 | ប៉ុន្ដែគាត់បានឆ្លើយទៅឪពុកថា មើល៍ កូនបានបម្រើលោកឪពុកជាច្រើនឆ្នាំ ហើយមិនដែលមិនស្ដាប់បង្គាប់លោកឪពុកទេ ប៉ុន្ដែលោកឪពុកមិនដែលឲ្យកូនពពែមួយដល់ខ្ញុំ ដើម្បីឲ្យខ្ញុំអរសប្បាយជាមួយមិត្តភក្តិរបស់ខ្ញុំទេ | |
Luke | KhmerNT | 15:30 | ប៉ុន្ដែនៅពេលកូនរបស់លោកឪពុកម្នាក់នេះ ដែលជាអ្នកបំផ្លាញទ្រព្យសម្បត្តិរបស់លោកឪពុកជាមួយស្ដ្រីពេស្យាមកដល់ លោកឪពុកក៏កាប់កូនគោដែលបំប៉នទុកសម្រាប់វា។ | |
Luke | KhmerNT | 15:31 | ឪពុកក៏ប្រាប់កូននោះវិញថា កូនអើយ! កូនឯងនៅជាមួយឪពុកជានិច្ច ហើយអ្វីៗដែលជារបស់ឪពុកគឺជារបស់កូនហើយ | |
Chapter 16
Luke | KhmerNT | 16:1 | ព្រះយេស៊ូមានបន្ទូលទៅពួកសិស្សរបស់ព្រះអង្គទៀតដែរថា៖ «បុរសអ្នកមានម្នាក់មានមេការម្នាក់ដែលត្រូវបានគេប្ដឹងថា បានបង្ហិនទ្រព្យសម្បត្ដិរបស់គាត់។ | |
Luke | KhmerNT | 16:2 | ដូច្នេះ លោកក៏ហៅមេការនោះមកសួរថា តើរឿងរបស់អ្នកដែលខ្ញុំបានឮនេះយ៉ាងដូចម្ដេចដែរ? ចូរធ្វើបញ្ជីឲ្យខ្ញុំសម្រាប់ការមើលខុសត្រូវរបស់អ្នក ព្រោះអ្នកមិនអាចធ្វើជាមេការបានតទៅទៀតទេ។ | |
Luke | KhmerNT | 16:3 | មេការនោះក៏គិតក្នុងចិត្ដថា តើខ្ញុំត្រូវធ្វើយ៉ាងដូចម្ដេច ព្រោះចៅហ្វាយរបស់ខ្ញុំដកយកតួនាទីមើលការខុសត្រូវពីខ្ញុំវិញហើយ? ខ្ញុំគ្មានកម្លាំងកាប់គាស់ទេ ហើយបើសុំទានក៏ខ្មាសគេដែរ។ | |
Luke | KhmerNT | 16:4 | ខ្ញុំដឹងហើយថា ខ្ញុំគួរធ្វើយ៉ាងដូចម្ដេចនោះ ដើម្បីនៅពេលណាលោកដកខ្ញុំពីតួនាទីមើលការខុសត្រូវ មនុស្សមុខជាស្វាគមន៍ខ្ញុំនៅក្នុងផ្ទះរបស់ពួកគេមិនខាន។ | |
Luke | KhmerNT | 16:5 | គាត់ក៏ហៅពួកកូនបំណុលរបស់ចៅហ្វាយគាត់ម្នាក់ម្ដងៗមក រួចសួរទៅអ្នកទីមួយថា តើអ្នកជំពាក់ចៅហ្វាយរបស់ខ្ញុំប៉ុន្មាន? | |
Luke | KhmerNT | 16:6 | អ្នកនោះប្រាប់ថា ប្រេងមួយរយធុង។ គាត់ក៏ប្រាប់អ្នកនោះថា ចូរយកសំបុត្រជំពាក់របស់អ្នកទៅ រួចអង្គុយចុះសរសេរដាក់ថាហាសិបធុងជាប្រញាប់។ | |
Luke | KhmerNT | 16:7 | គាត់សួរម្នាក់ទៀតថា ចុះអ្នកវិញ តើជំពាក់ប៉ុន្មានដែរ? អ្នកនោះប្រាប់ថា ស្រូវមួយរយហាប។ គាត់ក៏ប្រាប់អ្នកនោះថា ចូរយកសំបុត្រជំពាក់របស់អ្នកទៅ ហើយសរសេរដាក់ថាប៉ែតសិប។ | |
Luke | KhmerNT | 16:8 | ចៅហ្វាយក៏សរសើរមេការដ៏ទុច្ចរិតនោះ ព្រោះគាត់បានប្រព្រឹត្ដយ៉ាងឆ្លាតវៃ។ នៅជំនាន់របស់ពួកគេនេះ ពួកកូនចៅនៃលោកិយឆ្លាតជាងពួកកូនចៅនៃពន្លឺ។ | |
Luke | KhmerNT | 16:9 | ខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរប្រើទ្រព្យសម្បត្ដិលោកិយបង្កើតមិត្ដភក្តិសម្រាប់អ្នករាល់គ្នាចុះ ដើម្បីពេលណាទ្រព្យនោះអស់ទៅ នោះពួកមិត្ដភក្ដិអាចស្វាគមន៍អ្នករាល់គ្នាមកក្នុងលំនៅអស់កល្បជានិច្ច។ | |
Luke | KhmerNT | 16:10 | អ្នកណាដែលស្មោះត្រង់ក្នុងការតូច នោះក៏ស្មោះត្រង់ក្នុងការធំដែរ ហើយអ្នកណាដែលទុច្ចរិតក្នុងការតូច នោះក៏ទុច្ចរិតក្នុងការធំដែរ។ | |
Luke | KhmerNT | 16:11 | ដូច្នេះបើអ្នករាល់គ្នាមិនស្មោះត្រង់ជាមួយនឹងទ្រព្យសម្បត្ដិលោកិយផង តើអ្នកណានឹងទុកចិត្ដអ្នករាល់គ្នាជាមួយទ្រព្យសម្បត្ដិពិតប្រាកដ? | |
Luke | KhmerNT | 16:12 | ហើយប្រសិនបើអ្នករាល់គ្នាមិនស្មោះត្រង់ជាមួយរបស់ទ្រព្យអ្នកដទៃផង តើអ្នកណានឹងឲ្យរបស់ទ្រព្យដែលត្រៀមទុកសម្រាប់អ្នករាល់គ្នាទៅអ្នករាល់គ្នាបាន? | |
Luke | KhmerNT | 16:13 | គ្មានបាវបម្រើណាអាចបម្រើចៅហ្វាយពីរនាក់បានទេ ដ្បិតបាវបម្រើនោះនឹងស្អប់មួយ ស្រឡាញ់មួយ ឬក៏ស្មោះត្រង់នឹងមួយ ហើយមើលងាយមួយទៀត ឯអ្នករាល់គ្នាវិញ មិនអាចបម្រើព្រះជាម្ចាស់ផង បម្រើទ្រព្យសម្បត្ដិផងបានទេ»។ | |
Luke | KhmerNT | 16:14 | កាលពួកអ្នកខាងគណៈផារិស៊ីដែលស្រឡាញ់លុយបានឮសេចក្ដីទាំងអស់នេះ ក៏ចំអកឲ្យព្រះអង្គ | |
Luke | KhmerNT | 16:15 | ប៉ុន្ដែព្រះអង្គមានបន្ទូលទៅគេថា៖ «អ្នករាល់គ្នាជាពួកអ្នកដែលរាប់ខ្លួនឯងថាសុចរិតនៅចំពោះមុខមនុស្ស តែព្រះជាម្ចាស់ជ្រាបពីចិត្ដអ្នករាល់គ្នា ដ្បិតអ្វីដែលជាទីរាប់អានបំផុតនៅក្នុងចំណោមមនុស្ស គឺជាទីស្អប់ខ្ពើមបំផុតនៅមុខព្រះជាម្ចាស់។ | |
Luke | KhmerNT | 16:16 | ដ្បិតគម្ពីរវិន័យ និងអ្នកនាំព្រះបន្ទូលទាំងអស់បានថ្លែងទុកអំពីការនេះរហូតដល់ជំនាន់លោកយ៉ូហាន ប៉ុន្ដែចាប់ពីនោះមក គេប្រកាសអំពីនគរព្រះជាម្ចាស់វិញ ហើយមនុស្សគ្រប់គ្នាកំពុងខំប្រឹងចូលទៅក្នុងនគរនោះ។ | |
Luke | KhmerNT | 16:17 | ផ្ទៃមេឃ និងផែនដីងាយវិនាសទៅជាងការដែលសញ្ញាបន្ដក់ណាមួយនៅក្នុងគម្ពីរវិន័យត្រលប់ជាឥតបានការទៅទៀត។ | |
Luke | KhmerNT | 16:18 | អ្នកណាដែលលែងប្រពន្ធរបស់ខ្លួន ហើយរៀបការនឹងស្ដ្រីម្នាក់ទៀត នោះផិតក្បត់ហើយ ឯបុរសណាដែលរៀបការនឹងស្ត្រីប្ដីលែង នោះក៏ផិតក្បត់ដែរ។ | |
Luke | KhmerNT | 16:19 | មានបុរសម្នាក់ជាអ្នកមាន គាត់ស្លៀកពាក់សំពត់ពណ៌ស្វាយ និងក្រណាត់ទេសឯកប្រណិត ហើយរស់នៅសប្បាយរីករាយយ៉ាងរុងរឿងជារៀងរាល់ថ្ងៃ។ | |
Luke | KhmerNT | 16:20 | មានបុរសក្រីក្រម្នាក់ឈ្មោះឡាសារ គាត់កើតដំបៅពេញខ្លួន គេបានផ្ដេកគាត់នៅមាត់ទ្វាររបស់អ្នកមាននោះ។ | |
Luke | KhmerNT | 16:21 | គាត់ចង់ចំអែតពោះដោយកម្ទេចអាហារ ដែលធ្លាក់ពីលើតុរបស់អ្នកមាននោះ ហើយសូម្បីតែឆ្កែក៏មកលិទ្ធដំបៅរបស់គាត់ដែរ។ | |
Luke | KhmerNT | 16:22 | ក្រោយមកទៀត បុរសក្រីក្រនោះបានស្លាប់ទៅ ហើយពួកទេវតាបាននាំយកគាត់ទៅឯដើមទ្រូងលោកអ័ប្រាហាំ ឯអ្នកមាននោះក៏ស្លាប់ដែរ ហើយគេបានបញ្ចុះគាត់ | |
Luke | KhmerNT | 16:23 | ហើយពេលកំពុងរងទារុណកម្មនៅស្ថាននរក អ្នកមានងើយភ្នែកឡើងឃើញលោកអ័ប្រាហាំពីចម្ងាយ ព្រមទាំងឡាសារនៅដើមទ្រូងលោក | |
Luke | KhmerNT | 16:24 | គាត់ក៏ស្រែកហៅថា លោកឪពុកអ័ប្រាហាំអើយ! សូមមេត្ដាដល់ខ្ញុំផង គឺសូមឲ្យឡាសារជ្រលក់ចុងម្រាមដៃរបស់គាត់ក្នុងទឹក ហើយបន្ដក់លើអណ្ដាតរបស់ខ្ញុំដើម្បីឲ្យខ្ញុំបានត្រជាក់ផង ព្រោះខ្ញុំកំពុងរងទុក្ខវេទនាក្នុងភ្លើងនេះ។ | |
Luke | KhmerNT | 16:25 | លោកអ័ប្រាហាំក៏ប្រាប់គាត់វិញថា កូនអើយ! ចូរចាំថា កូនបានទទួលរបស់ល្អៗរួចហើយកាលកូននៅមានជីវិត ឯឡាសារវិញអភ័ព្វណាស់ ប៉ុន្ដែឥឡូវនេះ គាត់ត្រូវទទួលសេចក្ដីក្សេមក្សាន្ដនៅទីនេះ ឯកូនវិញ ត្រូវរងទុក្ខវេទនា។ | |
Luke | KhmerNT | 16:26 | លើសពីបញ្ហាទាំងអស់នេះទៀត គឺមានជង្ហុកយ៉ាងធំមួយខណ្ឌផ្ដាច់រវាងយើង និងអ្នករាល់គ្នា ដូច្នេះពួកអ្នកដែលចង់ឆ្លងពីទីនេះទៅឯអ្នករាល់គ្នាមិនអាចឆ្លងបានឡើយ ឬពីទីនោះមកឯយើងក៏មិនបានដែរ។ | |
Luke | KhmerNT | 16:27 | អ្នកមានក៏និយាយទៀតថា ដូច្នេះខ្ញុំសូមអង្វរ លោកឪពុកអើយ! សូមលោកចាត់ឡាសារឲ្យទៅឯគ្រួសារឪពុករបស់ខ្ញុំផង | |
Luke | KhmerNT | 16:28 | ដ្បិតខ្ញុំមានបងប្អូនប្រាំនាក់ទៀត ដើម្បីឲ្យគាត់ធ្វើបន្ទាល់ប្រាប់ពួកគេ ក្រែងលោពួកគេមកកន្លែងរងទារុណកម្មនេះដែរ។ | |
Luke | KhmerNT | 16:29 | ប៉ុន្ដែលោកអ័ប្រាហាំប្រាប់ថា ពួកគេមានលោកម៉ូសេ និងពួកអ្នកនាំព្រះបន្ទូលហើយ ចូរឲ្យពួកគេស្ដាប់អ្នកទាំងនោះចុះ។ | |
Luke | KhmerNT | 16:30 | គាត់ក៏តបវិញថា ទេ លោកឪពុកអ័ប្រាហាំអើយ! បើមានអ្នកណាម្នាក់រស់ពីស្លាប់ទៅឯពួកគេ នោះពួកគេមុខជាប្រែចិត្ដមិនខាន។ | |
Chapter 17
Luke | KhmerNT | 17:1 | ព្រះយេស៊ូមានបន្ទូលទៅពួកសិស្សថា៖ «សេចក្ដីដែលនាំឲ្យជំពប់ដួលត្រូវតែកើតមាន ប៉ុន្ដែវេទនាដល់អ្នកណាដែលនាំឲ្យមានសេចក្ដីជំពប់ដួល | |
Luke | KhmerNT | 17:2 | ហើយស៊ូឲ្យអ្នកនោះចងកនឹងត្បាល់ថ្ម ហើយទម្លាក់ទៅក្នុងសមុទ្រប្រសើរជាងឲ្យអ្នកនោះធ្វើឲ្យអ្នកតូចណាម្នាក់ក្នុងចំណោមអ្នកទាំងនេះជំពប់ដួល។ | |
Luke | KhmerNT | 17:3 | ចូរប្រយ័ត្នខ្លួន បើបងប្អូនរបស់អ្នកប្រព្រឹត្ដបាប ចូរទូន្មានគាត់ ហើយបើគាត់ប្រែចិត្ដ ចូរលើកលែងទោសឲ្យគាត់ចុះ | |
Luke | KhmerNT | 17:4 | បើគាត់ប្រព្រឹត្ដបាបទាស់នឹងអ្នកក្នុងមួយថ្ងៃប្រាំពីរដងក៏ដោយ ពេលណាគាត់ត្រលប់មកឯអ្នកប្រាំពីរដង ទាំងនិយាយថា ខ្ញុំប្រែចិត្ដហើយ នោះចូរលើកលែងទោសឲ្យគាត់ចុះ»។ | |
Luke | KhmerNT | 17:6 | ព្រះអម្ចាស់ក៏មានបន្ទូលថា៖ «បើអ្នករាល់គ្នាមានជំនឿប៉ុនគ្រាប់មូតាមួយគ្រាប់ ហើយអ្នករាល់គ្នានិយាយទៅដើមមននេះថា ចូររលើងឫសទៅដុះក្នុងសមុទ្រទៅ នោះវាមុខជាស្ដាប់បង្គាប់អ្នករាល់គ្នាមិនខាន។ | |
Luke | KhmerNT | 17:7 | ក្នុងចំណោមអ្នករាល់គ្នា អ្នកដែលមានបាវបម្រើកំពុងភ្ជួរ ឬឃ្វាលចៀម ពេលបាវបម្រើនោះត្រលប់មកពីវាលវិញ តើនឹងប្រាប់គាត់ដែរឬថា ចូរមកអង្គុយបរិភោគអាហារភ្លាមមក? | |
Luke | KhmerNT | 17:8 | ផ្ទុយទៅវិញ តើមិនប្រាប់ទេឬថា ចូររៀបចំអាហារឲ្យខ្ញុំបរិភោគ ហើយចាំបម្រើខ្ញុំរហូតដល់ខ្ញុំបរិភោគរួចសិន សឹមឯងបរិភោគតាមក្រោយចុះ? | |
Luke | KhmerNT | 17:9 | តើចៅហ្វាយត្រូវអរគុណបាវបម្រើ ដោយព្រោះតែបាវបម្រើបានធ្វើកិច្ចការតាមបង្គាប់ឬ? | |
Luke | KhmerNT | 17:10 | អ្នករាល់គ្នាក៏ដូច្នោះដែរ ពេលណាអ្នករាល់គ្នាធ្វើកិច្ចការទាំងអស់តាមបង្គាប់ ចូរអ្នករាល់គ្នានិយាយថា យើងជាបាវបម្រើដែលគ្មានតម្លៃ គឺយើងធ្វើអ្វីៗតាមតួនាទីរបស់យើងប៉ុណ្ណោះ»។ | |
Luke | KhmerNT | 17:11 | នៅពេលព្រះអង្គធ្វើដំណើរទៅឯក្រុងយេរូសាឡិម កាត់តាមព្រំប្រទល់ស្រុកសាម៉ារី និងស្រុកកាលីឡេ | |
Luke | KhmerNT | 17:12 | ព្រះអង្គក៏យាងចូលទៅក្នុងភូមិមួយ ហើយបានជួបមនុស្សឃ្លង់ដប់នាក់ដែលឈរពីចម្ងាយ | |
Luke | KhmerNT | 17:14 | ពេលព្រះអង្គឃើញក៏មានបន្ទូលទៅពួកគេថា៖ «ចូរទៅបង្ហាញខ្លួនដល់ពួកសង្ឃចុះ» ពេលពួកគេកំពុងទៅ ពួកគេក៏បានជាស្អាត។ | |
Luke | KhmerNT | 17:15 | កាលម្នាក់ក្នុងចំណោមពួកគេឃើញថា ខ្លួនបានជាស្អាតក៏ត្រលប់មកវិញ ទាំងសរសើរតម្កើងព្រះជាម្ចាស់ដោយសំឡេងឮៗ | |
Luke | KhmerNT | 17:16 | ហើយគាត់ផ្កាប់មុខចុះនៅទៀបបាទាព្រះអង្គ ទាំងអរព្រះគុណព្រះអង្គ ឯអ្នកនោះជាជនជាតិសាម៉ារី។ | |
Luke | KhmerNT | 17:17 | ព្រះយេស៊ូមានបន្ទូលសួរថា៖ «តើមិនបានជាស្អាតទាំងដប់នាក់ទេឬ? ចុះប្រាំបួននាក់ទៀតនៅឯណា? | |
Luke | KhmerNT | 17:18 | ម្ដេចក៏មិនឃើញអ្នកទាំងនោះត្រលប់មកថ្វាយសិរីរុងរឿងដល់ព្រះជាម្ចាស់ លើកលែងតែសាសន៍ដទៃម្នាក់នេះដូច្នេះ?» | |
Luke | KhmerNT | 17:19 | រួចព្រះអង្គក៏មានបន្ទូលទៅគាត់ថា៖ «ចូរក្រោកឡើង ហើយទៅចុះ ជំនឿរបស់អ្នកបានធ្វើឲ្យអ្នកជាសះស្បើយហើយ»។ | |
Luke | KhmerNT | 17:20 | កាលពួកអ្នកខាងគណៈផារិស៊ីបានសួរថា នគរព្រះជាម្ចាស់មកដល់នៅពេលណា នោះព្រះអង្គក៏មានបន្ទូលឆ្លើយទៅពួកគេថា៖ «នគរព្រះជាម្ចាស់មិនមែនមកដោយសង្កេតមើលឃើញឡើយ | |
Luke | KhmerNT | 17:21 | គ្មានអ្នកណានឹងនិយាយបានថា មើល៍ នៅទីនេះ ឬនៅទីនោះបានឡើយ ដ្បិតមើល៍ នគរព្រះជាម្ចាស់នៅកណ្ដាលចំណោមអ្នករាល់គ្នាហើយ»។ | |
Luke | KhmerNT | 17:22 | រួចព្រះអង្គក៏មានបន្ទូលទៅពួកសិស្សថា៖ «នឹងមានថ្ងៃមួយមកដល់ នៅពេលដែលអ្នករាល់គ្នាចង់ឃើញថ្ងៃមួយរបស់កូនមនុស្ស ប៉ុន្ដែអ្នករាល់គ្នាមើលមិនឃើញឡើយ។ | |
Luke | KhmerNT | 17:23 | ហើយពួកគេនឹងប្រាប់អ្នករាល់គ្នាថាមើល៍ នៅទីនេះ ឬមើល៍ នៅទីនោះ ចូរកុំចេញទៅក្រៅតាមពួកគេឲ្យសោះ | |
Luke | KhmerNT | 17:24 | ដ្បិតផ្លេកបន្ទោរជះពន្លឺពីជើងមេឃម្ខាងទៅជើងមេឃម្ខាងជាយ៉ាងណា នៅថ្ងៃរបស់កូនមនុស្សនឹងបានដូចជាយ៉ាងនោះដែរ។ | |
Luke | KhmerNT | 17:25 | ប៉ុន្ដែមុនដំបូង លោកត្រូវរងទុក្ខវេទនាជាច្រើន ហើយត្រូវជំនាន់នេះបដិសេធទៀតផង។ | |
Luke | KhmerNT | 17:26 | នៅសម័យលោកណូអេមានកើតឡើងជាយ៉ាងណា នៅថ្ងៃរបស់កូនមនុស្ស នឹងមានកើតឡើងជាយ៉ាងនោះដែរ | |
Luke | KhmerNT | 17:27 | ពួកគេស៊ីផឹក រៀបការជាប្ដីប្រពន្ធរហូតដល់ថ្ងៃលោកណូអេចូលទៅក្នុងទូកធំ ហើយទឹកជំនន់ក៏មកបំផ្លាញអ្វីៗទាំងអស់ទៅ | |
Luke | KhmerNT | 17:29 | ប៉ុន្ដែនៅថ្ងៃដែលលោកឡុតចេញពីក្រុងសូដុម នោះមានភ្លើង និងស្ពាន់ធ័រធ្លាក់មកពីលើមេឃបំផ្លាញអ្វីៗទាំងអស់ទៅ។ | |
Luke | KhmerNT | 17:31 | នៅថ្ងៃនោះ អ្នកនៅលើដំបូលផ្ទះដែលមានរបស់របរនៅក្នុងផ្ទះ មិនត្រូវចុះមកយករបស់ទាំងនោះទេ អ្នកនៅស្រែចម្ការក៏ដូចគ្នាដែរ មិនត្រូវបកមកក្រោយទៅយករបស់របរទេ។ | |
Luke | KhmerNT | 17:33 | ដ្បិតអ្នកណាដែលខិតខំរក្សាជីវិតខ្លួន អ្នកនោះនឹងបាត់ជីវិតទៅ ប៉ុន្ដែអ្នកណាដែលបាត់បង់ជីវិត អ្នកនោះនឹងរក្សាជីវិតបានវិញ។ | |
Luke | KhmerNT | 17:34 | ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅយប់នោះ មនុស្សពីរនាក់នៅលើគ្រែតែមួយ ម្នាក់នឹងត្រូវដកយកទៅ ហើយម្នាក់ទៀតនឹងត្រូវទុកនៅ។ | |
Luke | KhmerNT | 17:35 | ឯស្ដ្រីពីរនាក់កំពុងកិនម្សៅជាមួយគ្នា ម្នាក់នឹងត្រូវដកយកទៅ ហើយម្នាក់ទៀតនឹងត្រូវទុកនៅ | |
Luke | KhmerNT | 17:36 | [បុរសពីរនាក់ដែលនៅស្រែចម្ការ ម្នាក់នឹងត្រូវដកយកទៅ ហើយម្នាក់ទៀតនឹងត្រូវទុកនៅ]»។ | |
Chapter 18
Luke | KhmerNT | 18:1 | ព្រះអង្គក៏មានបន្ទូលទៅពួកគេជារឿងប្រៀបប្រដូចមួយអំពីភាពចាំបាច់ដែលត្រូវអធិស្ឋានជានិច្ច ទាំងមិនត្រូវរសាយចិត្ដ | |
Luke | KhmerNT | 18:2 | ថា៖ «នៅក្នុងក្រុងមួយមានចៅក្រមម្នាក់ដែលមិនកោតខ្លាចព្រះជាម្ចាស់ ហើយក៏មិនកោតក្រែងមនុស្សណាដែរ។ | |
Luke | KhmerNT | 18:3 | នៅក្នុងក្រុងនោះ ក៏មានស្ដ្រីមេម៉ាយម្នាក់ចេះតែមករកគាត់ទាំងនិយាយថា សូមលោករកយុត្តិធម៌ពីគូវិវាទរបស់ខ្ញុំឲ្យខ្ញុំផង។ | |
Luke | KhmerNT | 18:4 | ក្នុងមួយរយៈពេលនោះ ចៅក្រមមិនព្រមទេ ប៉ុន្ដែក្រោយមកគាត់បានគិតនៅក្នុងចិត្ដថា ទោះបីខ្ញុំមិនកោតខ្លាចព្រះជាម្ចាស់ ឬមិនកោតក្រែងមនុស្សណាមែនក៏ដោយ | |
Luke | KhmerNT | 18:5 | ប៉ុន្ដែដោយព្រោះស្ដ្រីមេម៉ាយនេះចេះតែមករំខានខ្ញុំ ខ្ញុំនឹងរកយុត្ដិធម៌ឲ្យនាងម្ដងចុះ បើមិនដូច្នោះទេ ខ្ញុំមុខជាធុញទ្រាន់នឹងការដែលនាងចេះតែមកមិនខាន»។ | |
Luke | KhmerNT | 18:6 | ព្រះអម្ចាស់ក៏មានបន្ទូលទៀតថា៖ «ចូរស្ដាប់អ្វីដែលចៅក្រមទុច្ចរិតនេះនិយាយចុះ | |
Luke | KhmerNT | 18:7 | ដូច្នេះតើព្រះជាម្ចាស់មិនរកយុត្ដិធម៌ទាល់តែសោះឲ្យពួកអ្នកព្រះអង្គជ្រើសតាំង ដែលអំពាវនាវទៅព្រះអង្គទាំងយប់ទាំងថ្ងៃទេឬ? តើព្រះអង្គពន្យាពេលជាមួយពួកគេឬ? | |
Luke | KhmerNT | 18:8 | ខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះអង្គមុខជារកយុត្ដិធម៌សម្រាប់ពួកគេដោយរួសរាន់ ប៉ុន្ដែកាលណាកូនមនុស្សមកដល់ តើលោកនឹងឃើញជំនឿនៅលើផែនដីឬទេ?» | |
Luke | KhmerNT | 18:9 | ព្រះអង្គក៏មានបន្ទូលជារឿងប្រៀបប្រដូចមួយទៀតនេះទៅអ្នកខ្លះដែលគិតថា ខ្លួនឯងសុចរិត ហើយមើលងាយអ្នកដទៃថា៖ | |
Luke | KhmerNT | 18:10 | «មានបុរសពីរនាក់បានឡើងទៅព្រះវិហារដើម្បីអធិស្ឋាន ម្នាក់ជាអ្នកខាងគណៈផារិស៊ី ឯម្នាក់ទៀតជាអ្នកទារពន្ធដារ។ | |
Luke | KhmerNT | 18:11 | អ្នកខាងគណៈផារិស៊ីបានឈរអធិស្ឋានសម្រាប់ខ្លួនឯងយ៉ាងដូច្នេះថា ឱ ព្រះជាម្ចាស់អើយ! ខ្ញុំអរព្រះគុណព្រះអង្គដែលខ្ញុំមិនដូចជាមនុស្សដទៃទៀតដែលជាមនុស្សបោកប្រាស់ ទុច្ចរិត និងផិតក្បត់ ហើយក៏មិនដូចជាអ្នកទារពន្ធដារនេះដែរ។ | |
Luke | KhmerNT | 18:12 | ខ្ញុំបានតមអាហារពីរដងក្នុងមួយសប្ដាហ៍ ខ្ញុំថ្វាយមួយភាគដប់គ្រប់របស់ទាំងឡាយដែលខ្ញុំរកបាន។ | |
Luke | KhmerNT | 18:13 | ឯអ្នកទារពន្ធដារវិញបានឈរពីចម្ងាយ សូម្បីតែភ្នែកក៏មិនហ៊ានងើយទៅឯស្ថានសួគ៌ដែរ គាត់និយាយទាំងគក់ទ្រូងថា ព្រះជាម្ចាស់អើយ! សូមមេត្ដាដល់ខ្ញុំដែលជាមនុស្សបាបផង។ | |
Luke | KhmerNT | 18:14 | ខ្ញុំប្រាប់អ្នករាល់គ្នាថា ពេលម្នាក់នេះទៅដល់ផ្ទះវិញ គាត់ត្រូវបានរាប់ជាសុចរិតនៅចំពោះព្រះជាម្ចាស់ មិនមែនអ្នកខាងគណៈផារិស៊ីម្នាក់នោះទេ ដ្បិតអ្នកណាលើកតម្កើងខ្លួននឹងត្រូវបន្ទាបចុះ ឯអ្នកណាបន្ទាបខ្លួននឹងត្រូវលើកតម្កើងវិញ»។ | |
Luke | KhmerNT | 18:15 | ពួកគេនាំក្មេងៗមកឯព្រះអង្គដែរ ដើម្បីឲ្យព្រះអង្គពាល់ពួកវា ប៉ុន្ដែពេលឃើញដូច្នេះ ពួកសិស្សក៏ស្ដីបន្ទោសអ្នកទាំងនោះ | |
Luke | KhmerNT | 18:16 | ប៉ុន្ដែព្រះយេស៊ូហៅពួកគេដោយមានបន្ទូលថា៖ «កុំឃាត់ពួកគេអី! ចូរឲ្យក្មេងៗទាំងនេះមកឯខ្ញុំចុះ ដ្បិតនគរស្ថានសួគ៌ជារបស់មនុស្សដូចក្មេងតូចៗទាំងនេះ | |
Luke | KhmerNT | 18:17 | ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលមិនទទួលនគរព្រះជាម្ចាស់ដូចជាកូនក្មេង អ្នកនោះមិនអាចចូលទៅក្នុងនគរព្រះជាម្ចាស់បានឡើយ»។ | |
Luke | KhmerNT | 18:18 | មានអ្នកគ្រប់គ្រងម្នាក់បានសួរព្រះអង្គថា៖ «លោកគ្រូល្អអើយ! តើខ្ញុំត្រូវធ្វើដូចម្ដេច ដើម្បីទទួលបានជីវិតអស់កល្បជានិច្ចទុកជាមរតក?» | |
Luke | KhmerNT | 18:19 | ព្រះយេស៊ូក៏មានបន្ទូលទៅគាត់ថា៖ «ហេតុអ្វីអ្នកហៅខ្ញុំថាល្អដូច្នេះ? គ្មាននរណាម្នាក់ល្អទេ លើកលែងតែព្រះជាម្ចាស់មួយអង្គគត់។ | |
Luke | KhmerNT | 18:20 | អ្នកស្គាល់បញ្ញត្ដិហើយថា កុំផិតក្បត់ កុំសម្លាប់មនុស្ស កុំលួច កុំធ្វើជាសាក្សីក្លែងក្លាយ ហើយចូរគោរពឪពុកម្ដាយរបស់អ្នក» | |
Luke | KhmerNT | 18:21 | ប៉ុន្ដែគាត់ទូលព្រះអង្គថា៖ «ខ្ញុំបានធ្វើតាមបញ្ញត្ដិទាំងអស់នេះតាំងពីខ្ញុំនៅវ័យជំទង់ម៉្លេះ» | |
Luke | KhmerNT | 18:22 | ពេលឮដូច្នេះ ព្រះយេស៊ូក៏មានបន្ទូលទៅគាត់ថា៖ «អ្នកនៅខ្វះសេចក្ដីមួយ ចូរទៅលក់ទ្រព្យសម្បត្ដិទាំងអស់ដែលអ្នកមាន ចែកឲ្យអ្នកក្រចុះ នោះអ្នកនឹងមានទ្រព្យសម្បត្ដិនៅស្ថានសួគ៌ រួចចូរមកតាមខ្ញុំចុះ» | |
Luke | KhmerNT | 18:23 | ពេលបានឮសេចក្ដីទាំងនេះ គាត់ប្រែជាព្រួយចិត្ដណាស់ ព្រោះគាត់មានទ្រព្យសម្បត្ដិច្រើន។ | |
Luke | KhmerNT | 18:24 | កាលព្រះយេស៊ូឃើញគាត់ប្រែជាព្រួយចិត្ដដូច្នេះ ក៏មានបន្ទូលថា៖ «អ្នកមានពិបាកនឹងចូលទៅក្នុងនគរព្រះជាម្ចាស់ណាស់ | |
Luke | KhmerNT | 18:25 | ដ្បិតសត្វអូដ្ឋចូលតាមប្រហោងម្ជុល នោះងាយជាងអ្នកមានចូលក្នុងនគរព្រះជាម្ចាស់ទៅទៀត» | |
Luke | KhmerNT | 18:26 | ពួកអ្នកដែលឮក៏ទូលសួរថា៖ «បើដូច្នោះ តើនរណាអាចទទួលសេចក្ដីសង្គ្រោះបាន?» | |
Luke | KhmerNT | 18:27 | ព្រះអង្គក៏មានបន្ទូលថា៖ «អ្វីៗដែលមនុស្សមិនអាចធ្វើបាន ព្រះជាម្ចាស់អាចធ្វើបាន»។ | |
Luke | KhmerNT | 18:28 | លោកពេត្រុសបានទូលថា៖ «មើល៍ យើងបានលះបង់ទ្រព្យសម្បត្ដិរបស់យើង ហើយដើរតាមលោក» | |
Luke | KhmerNT | 18:29 | ព្រះអង្គក៏មានបន្ទូលទៅពួកគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គ្មានអ្នកណាដែលលះបង់ផ្ទះសំបែង ប្រពន្ធកូន ឪពុកម្ដាយ បងប្អូនព្រោះយល់ដល់នគរព្រះជាម្ចាស់ | |
Luke | KhmerNT | 18:30 | មិនបានទទួលច្រើនលើសលប់នៅពេលនេះទេ ហើយនៅគ្រាមកដល់ នឹងទទួលបានជីវិតអស់កល្បជានិច្ចទៀតផង»។ | |
Luke | KhmerNT | 18:31 | កាលព្រះអង្គនាំសាវកទាំងដប់ពីរទៅជាមួយ ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «មើល៍ យើងកំពុងឡើងទៅក្រុងយេរូសាឡិម ហើយគ្រប់សេចក្ដីដែលពួកអ្នកនាំព្រះបន្ទូលបានចែងទុកអំពីកូនមនុស្សនឹងបានសម្រេច។ | |
Luke | KhmerNT | 18:32 | ដ្បិតពួកគេនឹងប្រគល់លោកឲ្យពួកសាសន៍ដទៃដើម្បីឲ្យពួកគេចំអក ធ្វើបាប ស្ដោះទឹកមាត់ដាក់ | |
Luke | KhmerNT | 18:34 | ប៉ុន្ដែពួកគេមិនយល់សេចក្ដីទាំងនេះឡើយ ដ្បិតព្រះបន្ទូលនេះត្រូវបានលាក់បាំងពីពួកគេ ហើយពួកគេមិនយល់ពីសេចក្ដីដែលព្រះអង្គបានមានបន្ទូលទេ។ | |
Luke | KhmerNT | 18:35 | កាលព្រះអង្គយាងជិតដល់ក្រុងយេរីខូរ នោះមានមនុស្សខ្វាក់ម្នាក់កំពុងអង្គុយសុំទាននៅចិញ្ចើមផ្លូវ | |
Luke | KhmerNT | 18:36 | ពេលឮបណ្ដាជនកំពុងធ្វើដំណើរឆ្លងកាត់នោះ គាត់ក៏សួរអំពីអ្វីដែលកើតឡើងនេះ | |
Luke | KhmerNT | 18:39 | ពួកអ្នកដើរនៅខាងមុខបានបន្ទោសគាត់ឲ្យនៅស្ងៀម ប៉ុន្ដែគាត់ស្រែកថែមទៀតថា៖ «ពូជពង្សដាវីឌអើយ សូមមេត្ដាដល់ខ្ញុំផង!»។ | |
Luke | KhmerNT | 18:40 | ព្រះយេស៊ូក៏ឈប់ ហើយបង្គាប់ឲ្យគេនាំមនុស្សខ្វាក់នោះមកឯព្រះអង្គ ពេលគេនាំគាត់មកជិត ព្រះអង្គក៏សួរគាត់ថា៖ | |
Luke | KhmerNT | 18:41 | «តើអ្នកចង់ឲ្យខ្ញុំធ្វើអ្វីឲ្យអ្នក?» គាត់ទូលវិញថា៖ «ព្រះអម្ចាស់អើយ! សូមធ្វើឲ្យភ្នែកខ្ញុំមើលឃើញផង!» | |
Luke | KhmerNT | 18:42 | ព្រះយេស៊ូក៏មានបន្ទូលទៅគាត់ថា៖ «ចូរមើលឃើញវិញចុះ ជំនឿរបស់អ្នកបានធ្វើឲ្យអ្នកជាសះស្បើយហើយ»។ | |
Chapter 19
Luke | KhmerNT | 19:2 | មើល៍ មានបុរសម្នាក់ឈ្មោះសាខេ គាត់ជាមេអ្នកទារពន្ធដារម្នាក់ ហើយជាអ្នកមាន | |
Luke | KhmerNT | 19:3 | គាត់កំពុងរកមើលថានរណាជាព្រះយេស៊ូ ប៉ុន្ដែគាត់មិនអាចមើលឃើញសោះពីក្នុងចំណោមបណ្ដាជន ព្រោះគាត់មានមាឌតូចល្អិត។ | |
Luke | KhmerNT | 19:4 | គាត់រត់ទៅមុខមុន ហើយឡើងលើដើមល្វាដើម្បីមើលឃើញព្រះអង្គ ព្រោះព្រះអង្គឆ្លងកាត់ជិតដល់ផ្លូវនោះហើយ | |
Luke | KhmerNT | 19:5 | ពេលព្រះអង្គយាងមកដល់កន្លែងនោះហើយ ព្រះយេស៊ូក៏មើលទៅលើ ទាំងមានបន្ទូលទៅគាត់ថា៖ «សាខេអើយ! ចូរប្រញាប់ចុះមក ព្រោះខ្ញុំត្រូវនៅផ្ទះរបស់អ្នកថ្ងៃនេះ»។ | |
Luke | KhmerNT | 19:7 | ពេលមនុស្សទាំងអស់ឃើញ ក៏រអ៊ូរទាំថា៖ «គាត់ចូលទៅស្នាក់នៅជាមួយមនុស្សបាប!» | |
Luke | KhmerNT | 19:8 | លោកសាខេក៏ក្រោកឈរទូលទៅព្រះអម្ចាស់ថា៖ «ព្រះអម្ចាស់អើយ! ខ្ញុំចែកទ្រព្យសម្បត្ដិពាក់កណ្ដាលរបស់ខ្ញុំដល់អ្នកក្រីក្រ ហើយបើខ្ញុំកេងបន្លំអ្វីមួយពីអ្នកណាម្នាក់ ខ្ញុំនឹងសងវិញមួយជាបួនដង»។ | |
Luke | KhmerNT | 19:9 | ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ថ្ងៃនេះ សេចក្ដីសង្គ្រោះបានមកដល់ផ្ទះនេះហើយ ព្រោះគាត់ក៏ជាពូជពង្សរបស់លោកអ័ប្រាហាំដែរ | |
Luke | KhmerNT | 19:11 | កាលពួកគេកំពុងស្ដាប់សេចក្ដីទាំងនេះ ព្រះអង្គមានបន្ទូលបន្ថែមជារឿងប្រៀបប្រដូចមួយទៀត ព្រោះតែព្រះអង្គកំពុងនៅជិតក្រុងយេរូសាឡិម រួចពួកគេស្មានថានគរព្រះជាម្ចាស់នឹងលេចមកភ្លាមៗ | |
Luke | KhmerNT | 19:12 | គឺព្រះអង្គមានបន្ទូលថា៖ «មានបុរសត្រកូលខ្ពង់ខ្ពស់ម្នាក់ត្រូវធ្វើដំណើរទៅស្រុកឆ្ងាយ ដើម្បីទទួលយកនគរមួយសម្រាប់គាត់ រួចត្រូវត្រលប់មកវិញ | |
Luke | KhmerNT | 19:13 | កាលបានហៅបាវបម្រើទាំងដប់នាក់របស់គាត់មកហើយ គាត់ក៏ឲ្យបា្រក់ដល់ពួកគេដប់មីណា និងបានប្រាប់ថា ចូរប្រកបរបររកស៊ីរហូតដល់ខ្ញុំមកវិញ។ | |
Luke | KhmerNT | 19:14 | ប៉ុន្ដែជនជាតិរបស់គាត់ស្អប់គាត់ ក៏ចាត់តំណាងឲ្យទៅតាមក្រោយគាត់ដើម្បីប្រាប់ថា យើងមិនចង់ឲ្យម្នាក់នេះគ្រប់គ្រងលើយើងទេ។ | |
Luke | KhmerNT | 19:15 | កាលទទួលនគរនោះហើយ គាត់ក៏ត្រលប់មកវិញ ហើយប្រាប់ឲ្យគេហៅបាវបម្រើទាំងនោះមក ជាពួកអ្នកដែលគាត់បានឲ្យប្រាក់ ដើម្បីឲ្យគាត់ដឹងថា ពួកគេរកស៊ីចំណេញបានអ្វីខ្លះ។ | |
Luke | KhmerNT | 19:16 | អ្នកទីមួយចូលមកប្រាប់ថា លោកម្ចាស់អើយ! មួយមីណារបស់លោកចំណេញបានដប់មីណា។ | |
Luke | KhmerNT | 19:17 | គាត់ក៏ប្រាប់បាវបម្រើនោះថា ប្រសើរណាស់បាវបម្រើដ៏ល្អអើយ! ដោយព្រោះអ្នកស្មោះត្រង់ក្នុងកិច្ចការតូចតាច ចូរអ្នកមានសិទ្ធិអំណាចគ្រប់គ្រងដប់ក្រុងចុះ។ | |
Luke | KhmerNT | 19:18 | អ្នកទីពីរចូលមកប្រាប់ថា លោកម្ចាស់អើយ! មួយមីណារបស់លោកចំណេញបានប្រាំមីណា។ | |
Luke | KhmerNT | 19:20 | បាវបម្រើម្នាក់ទៀតបានមកប្រាប់ថា លោកម្ចាស់អើយ! មើល៍ មួយមីណារបស់លោក ខ្ញុំបានខ្ចប់ទុកក្នុងកន្សែង | |
Luke | KhmerNT | 19:21 | ដ្បិតខ្ញុំខ្លាចលោកណាស់ ព្រោះលោកជាមនុស្សតឹងរ៉ឹង លោកដកយកអ្វីដែលលោកមិនបានទុក ហើយច្រូតអ្វីដែលលោកមិនបានសាបព្រោះ។ | |
Luke | KhmerNT | 19:22 | គាត់ក៏ប្រាប់បាវបម្រើនោះថា បាវបម្រើដ៏អាក្រក់អើយ! ខ្ញុំនឹងជំនុំជម្រះអ្នកដោយសារសំដីរបស់អ្នក បើអ្នកដឹងថា ខ្ញុំជាមនុស្សម្នាក់តឹងរឹង ដកយកអ្វីដែលមិនបានទុក ហើយច្រូតអ្វីដែលមិនបានសាបព្រោះដែរ | |
Luke | KhmerNT | 19:23 | ហេតុអ្វីបានជាមិនដាក់ប្រាក់របស់ខ្ញុំនៅកន្លែងចងការ ដើម្បីពេលខ្ញុំមកវិញ នោះប្រមូលបានទាំងដើមទាំងការដូច្នេះ? | |
Luke | KhmerNT | 19:24 | រួចគាត់ប្រាប់ពួកអ្នកឈរនៅក្បែរនោះថា ចូរដកយកប្រាក់មួយមីណាពីវាឲ្យទៅម្នាក់ទៀតដែលមានដប់មីណាទៅ។ | |
Luke | KhmerNT | 19:25 | ប៉ុន្ដែអ្នកទាំងនោះប្រាប់គាត់ថា លោកម្ចាស់អើយ! អ្នកនោះមានដប់មីណាហើយ។ | |
Luke | KhmerNT | 19:26 | ខ្ញុំប្រាប់អ្នករាល់គ្នាថា អស់អ្នកដែលមាននឹងបន្ថែមឲ្យ ប៉ុន្ដែអ្នកណាដែលគ្មាននឹងត្រូវដកយកវិញ សូម្បីតែអ្វីដែលអ្នកនោះមានផង | |
Luke | KhmerNT | 19:27 | រីឯពួកសត្រូវរបស់ខ្ញុំ ដែលមិនចង់ឲ្យខ្ញុំគ្រប់គ្រងលើពួកគេ ចូរនាំពួកគេមកទីនេះ ហើយសម្លាប់នៅមុខខ្ញុំទៅ»។ | |
Luke | KhmerNT | 19:28 | កាលព្រះអង្គមានបន្ទូលអំពីសេចក្ដីទាំងនេះហើយ ក៏ធ្វើដំណើរបន្ដទៀតឡើងទៅក្រុងយេរូសាឡិម | |
Luke | KhmerNT | 19:29 | ហើយពេលមកជិតដល់ក្រុងបេតផាសេ និងក្រុងបេថានីក្បែរភ្នំមួយឈ្មោះភ្នំដើមអូលីវ ព្រះអង្គក៏ចាត់សិស្សពីរនាក់ឲ្យទៅ | |
Luke | KhmerNT | 19:30 | ដោយមានបន្ទូលថា៖ «ចូរទៅក្នុងភូមិនៅទល់មុខនោះ ពេលអ្នកចូលទៅដល់ អ្នកនឹងឃើញកូនលាមួយដែលគេចងទុក មិនទាន់មានមនុស្សណាជិះនៅឡើយ ចូរស្រាយ ហើយនាំវាមក។ | |
Luke | KhmerNT | 19:31 | ប្រសិនបើមានអ្នកណាសួរពួកអ្នកថា ហេតុអ្វីពួកអ្នកស្រាយវា? ចូរប្រាប់ថា ព្រះអម្ចាស់ត្រូវការវា»។ | |
Luke | KhmerNT | 19:32 | ពួកអ្នកដែលព្រះអង្គបានចាត់ក៏ចេញដំណើរទៅ ហើយបានឃើញដូចដែលព្រះអង្គបានប្រាប់ពួកគេមែន | |
Luke | KhmerNT | 19:33 | ពេលកំពុងស្រាយកូនលា ម្ចាស់របស់វាសួរពួកគេថា៖ «ហេតុអ្វីពួកអ្នកស្រាយវាដូច្នេះ?» | |
Luke | KhmerNT | 19:35 | ពួកគេក៏បានដឹកកូនលានោះមកឯព្រះយេស៊ូ រួចក៏ក្រាលអាវរបស់ពួកគេលើខ្នងវា និងបានបញ្ជិះព្រះយេស៊ូលើនោះ។ | |
Luke | KhmerNT | 19:37 | កាលព្រះអង្គមកដល់ត្រង់ផ្លូវចុះពីភ្នំដើមអូលីវ ពួកសិស្សច្រើនកុះករចាប់ផ្ដើមអរសប្បាយទាំងអស់គ្នា ព្រមទាំងសរសើរតម្កើងព្រះជាម្ចាស់ដោយសំឡេងឮៗអំពីការអស្ចារ្យទាំងអស់ដែលពួកគេបានឃើញ | |
Luke | KhmerNT | 19:38 | ថា៖ «សូមថ្វាយព្រះពរដល់ស្ដេចមួយអង្គ ដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់ ចូរមានសេចក្ដីសុខសាន្ដនៅស្ថានសួគ៌ និងសិរីរុងរឿងនៅស្ថានដ៏ខ្ពស់បំផុត»។ | |
Luke | KhmerNT | 19:39 | ពួកអ្នកខាងគណៈផារិស៊ីខ្លះបានទូលពីក្នុងចំណោមបណ្ដាជនទៅព្រះអង្គថា៖ «លោកគ្រូអើយ! សូមស្ដីឲ្យពួកសិស្សរបស់លោកផង» | |
Luke | KhmerNT | 19:40 | ប៉ុន្ដែព្រះអង្គមានបន្ទូលឆ្លើយទៅពួកគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាថា ប្រសិនបើអ្នកទាំងនេះនៅស្ងៀមស្ងាត់ នោះថ្មនឹងស្រែកឡើង»។ | |
Luke | KhmerNT | 19:41 | នៅពេលព្រះអង្គយាងមកជិតដល់ក្រុងយេរូសាឡិម ពេលព្រះអង្គមើលឃើញក្រុង ក៏យំស្រណោះក្រុងនោះ | |
Luke | KhmerNT | 19:42 | ថា៖ «បើអ្នក គឺអ្នកហ្នឹងហើយ គួរតែស្គាល់សេចក្ដីដែលធ្វើឲ្យមានសេចក្ដីសុខសាន្ដនៅថ្ងៃនេះ! ប៉ុន្ដែពេលនេះសេចក្ដីនោះបានលាក់កំបាំងពីភ្នែករបស់អ្នកទៅហើយ | |
Luke | KhmerNT | 19:43 | ដ្បិតនឹងមានថ្ងៃធ្លាក់មកលើអ្នក គឺនៅពេលនោះ ពួកសត្រូវរបស់អ្នកសង់របងចម្រឹងព័ទ្ធជុំវិញអ្នក ហើយស្ទាក់អ្នកគ្រប់ទិសទាំងអស់ | |
Luke | KhmerNT | 19:44 | ពួកគេនឹងកម្ទេចអ្នករាបដល់ដី ព្រមជាមួយនឹងកូនចៅរបស់អ្នកដែលនៅក្នុងអ្នកផង ពួកគេក៏មិនទុកឲ្យថ្មមួយដុំត្រួតលើគ្នានៅក្នុងអ្នកដែរ ព្រោះអ្នកពុំបានដឹងពីពេលវេលានៃការយាងមកប្រោសអ្នកសោះ»។ | |
Luke | KhmerNT | 19:45 | ពេលព្រះអង្គយាងចូលទៅក្នុងព្រះវិហារ ក៏ចាប់ផ្ដើមបណ្ដេញពួកអ្នកកំពុងលក់ដូរ | |
Luke | KhmerNT | 19:46 | ដោយមានបន្ទូលទៅពួកគេថា៖ «មានសេចក្ដីបានចែងទុកមកថា ដំណាក់របស់យើងជាដំណាក់នៃការអធិស្ឋាន ប៉ុន្ដែអ្នករាល់គ្នាបានធ្វើឲ្យដំណាក់នេះក្លាយជាសំបុកចោរទៅវិញ» | |
Luke | KhmerNT | 19:47 | រួចព្រះអង្គក៏បង្រៀននៅក្នុងព្រះវិហាររាល់ថ្ងៃ រីឯពួកសម្ដេចសង្ឃ ពួកគ្រូវិន័យ និងពួកមេដឹកនាំប្រជាជនវិញ កំពុងរកមធ្យោបាយសម្លាប់ព្រះអង្គ | |
Chapter 20
Luke | KhmerNT | 20:1 | ថ្ងៃមួយនៅពេលព្រះអង្គកំពុងបង្រៀនប្រជាជននៅក្នុងព្រះវិហារ និងប្រកាសដំណឹងល្អនោះ ពួកសម្ដេចសង្ឃ ពួកគ្រូវិន័យ និងពួកចាស់ទុំបានក្រោកឈរឡើង | |
Luke | KhmerNT | 20:2 | ទូលសួរថា៖ «ចូរប្រាប់យើងមក តើអ្នកធ្វើការទាំងនេះដោយសិទ្ធិអំណាចអ្វី? តើនរណាឲ្យសិទ្ធិអំណាចនេះដល់អ្នក?» | |
Luke | KhmerNT | 20:3 | ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ខ្ញុំនឹងសួរពួកលោកមួយសំណួរដែរ ចូរប្រាប់ខ្ញុំមក | |
Luke | KhmerNT | 20:5 | ពួកគេក៏ពិគ្រោះគ្នាថា៖ «បើយើងឆ្លើយថា មកពីស្ថានសួគ៌ នោះគាត់នឹងនិយាយថា ចុះហេតុអ្វីបានជាពួកលោកមិនជឿលោកយ៉ូហាន? | |
Luke | KhmerNT | 20:6 | ប៉ុន្ដែបើយើងឆ្លើយថា មកពីមនុស្ស នោះប្រជាជនទាំងអស់មុខជាចោលយើងនឹងដុំថ្ម ព្រោះគេរាប់លោកយ៉ូហានថាជាអ្នកនាំព្រះបន្ទូល» | |
Luke | KhmerNT | 20:8 | ព្រះយេស៊ូក៏មានបន្ទូលទៅពួកគេវិញថា៖ «ខ្ញុំក៏មិនប្រាប់ពួកលោកដែរថា ខ្ញុំធ្វើការទាំងនេះដោយសិទ្ធិអំណាចអ្វី»។ | |
Luke | KhmerNT | 20:9 | ព្រះអង្គចាប់ផ្ដើមមានបន្ទូលប្រាប់ប្រជាជនពីរឿងប្រៀបប្រដូចនេះថា៖ «មានបុរសម្នាក់បានធ្វើចម្ការទំពាំងបាយជូរមួយ រួចប្រវាស់ឲ្យពួកអ្នកចម្ការ ហើយក៏ចេញដំណើរទៅអស់រយៈពេលយ៉ាងយូរ។ | |
Luke | KhmerNT | 20:10 | លុះដល់រដូវប្រមូលផល គាត់ក៏ចាត់បាវបម្រើម្នាក់ឲ្យទៅឯពួកអ្នកចម្ការ ដើម្បីឲ្យពួកគេចែកផលនៃចម្ការទំពាំងបាយជូរដល់គាត់ ប៉ុន្ដែពួកអ្នកចម្ការបានវាយបណ្ដេញបាវនោះឲ្យមកវិញដោយដៃទទេ។ | |
Luke | KhmerNT | 20:11 | គាត់ក៏បន្ដចាត់បាវបម្រើម្នាក់ទៀតឲ្យទៅ ប៉ុន្ដែពួកគេបានវាយបាវបម្រើនោះ ទាំងប្រមាថទៀតផង ហើយបណ្ដេញឲ្យមកវិញដោយដៃទទេ។ | |
Luke | KhmerNT | 20:12 | គាត់ក៏បន្ដចាត់អ្នកទីបីឲ្យទៅ ប៉ុន្ដែពួកគេបានវាយម្នាក់នេះឲ្យរបួសដែរ ហើយបោះទៅខាងក្រៅ។ | |
Luke | KhmerNT | 20:13 | ម្ចាស់ចម្ការទំពាំងបាយជូរក៏និយាយថា តើខ្ញុំគួរធ្វើយ៉ាងដូចម្ដេច? ខ្ញុំនឹងចាត់កូនប្រុសជាទីស្រឡាញ់របស់ខ្ញុំឲ្យទៅ ប្រហែលជាពួកគេគោរពកូននេះ។ | |
Luke | KhmerNT | 20:14 | ប៉ុន្ដែកាលពួកអ្នកចម្ការឃើញ ក៏និយាយគ្នាថា ម្នាក់នេះជាអ្នកស្នងមរតក ចូរយើងសម្លាប់វាចោលទៅ មរតកទាំងអស់នឹងត្រលប់ជារបស់យើងហើយ។ | |
Luke | KhmerNT | 20:15 | ពួកគេក៏បោះកូនប្រុសនោះទៅក្រៅចម្ការទំពាំងបាយជូរ ហើយសម្លាប់ចោល។ បន្ទាប់មក តើម្ចាស់ចម្ការទំពាំងបាយជូរនឹងធ្វើដូចម្ដេចចំពោះពួកគេ? | |
Luke | KhmerNT | 20:16 | គាត់នឹងមកសម្លាប់ពួកអ្នកចម្ការទាំងនេះវិញ ហើយឲ្យចម្ការទំពាំងបាយជូរនោះទៅអ្នកចម្ការផ្សេងទៀត»។ ពេលឮដូច្នេះ ពួកគេនិយាយថា៖ «សូមកុំឲ្យមានរឿងបែបនេះកើតឡើងឡើយ» | |
Luke | KhmerNT | 20:17 | ព្រះអង្គក៏មើលទៅពួកគេទាំងមានបន្ទូលថា៖ «ចុះតើសេចក្ដីដែលចែងទុកមកថា ថ្មដែលជាងសំណង់បោះបង់ចោលនោះបានត្រលប់ជាថ្មដ៏សំខាន់នៅតាមជ្រុងវិញ មានន័យយ៉ាងដូចម្ដេច? | |
Luke | KhmerNT | 20:18 | អ្នកណាធ្លាក់លើថ្មនេះ អ្នកនោះនឹងត្រូវបាក់បែក ហើយប្រសិនបើថ្មនេះធ្លាក់លើអ្នកណាវិញ វានឹងកិនកម្ទេចអ្នកនោះ»។ | |
Luke | KhmerNT | 20:19 | ពួកសម្ដេចសង្ឃ និងពួកគ្រូវិន័យរកចាប់ព្រះអង្គនៅពេលនោះ ព្រោះពួកគេដឹងថា ព្រះអង្គមានបន្ទូលជារឿងប្រៀបប្រដូចនោះ គឺសំដៅលើពួកគេ ប៉ុន្ដែពួកគេខ្លាចប្រជាជន។ | |
Luke | KhmerNT | 20:20 | ដូច្នេះពួកគេក៏ចាត់អ្នកស៊ើបការណ៍ក្លែងជាអ្នកសុចរិតឃ្លាំមើលព្រះអង្គយ៉ាងប្រុងប្រយ័ត្ន ដើម្បីឲ្យពួកគេអាចចាប់កំហុសព្រះបន្ទូលរបស់ព្រះអង្គបាន ហើយប្រគល់ព្រះអង្គឲ្យទៅពួកអ្នកគ្រប់គ្រង និងពួកអាជ្ញាធររបស់លោកអភិបាល។ | |
Luke | KhmerNT | 20:21 | ពួកគេបានសួរព្រះអង្គថា៖ «លោកគ្រូអើយ! យើងដឹងថា លោកនិយាយ និងបង្រៀនយ៉ាងត្រឹមត្រូវ ហើយលោកមិនយោគយល់មុខមនុស្សណាឡើយ ផ្ទុយទៅវិញ លោកបង្រៀនអំពីផ្លូវរបស់ព្រះជាម្ចាស់ទៅតាមសេចក្ដីពិត | |
Luke | KhmerNT | 20:24 | «ចូរបង្ហាញកាក់មួយឌេណារីដល់ខ្ញុំ តើកាក់នេះមានរូប និងចំណាររបស់នរណា?» ពួកគេទូលថា៖ «ព្រះចៅអធិរាជ» | |
Luke | KhmerNT | 20:25 | ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ដូច្នេះ ចូរឲ្យអ្វីៗដែលជារបស់ព្រះចៅអធិរាជដល់ព្រះចៅអធិរាជ ឯអ្វីៗដែលជារបស់ព្រះជាម្ចាស់ដល់ព្រះជាម្ចាស់ចុះ» | |
Luke | KhmerNT | 20:26 | ដូច្នេះពួកគេមិនអាចចាប់កំហុសព្រះបន្ទូលរបស់ព្រះអង្គនៅចំពោះមុខប្រជាជនបានឡើយ ពួកគេនៅស្ងៀមស្ងាត់ ទាំងនឹកអស្ចារ្យពីចម្លើយរបស់ព្រះអង្គ។ | |
Luke | KhmerNT | 20:27 | ពួកអ្នកខាងគណៈសាឌូស៊ីខ្លះ ដែលនិយាយជំទាស់ថា គ្មានការរស់ឡើងវិញ បានចូលមកជិតសួរព្រះអង្គថា៖ | |
Luke | KhmerNT | 20:28 | «លោកគ្រូ លោកម៉ូសេបានសរសេរទុកសម្រាប់យើងថា ប្រសិនបើបងប្រុសរបស់អ្នកណាម្នាក់មានប្រពន្ធហើយ ប៉ុន្ដែស្លាប់ទៅដោយគ្មានកូនសោះ នោះប្អូនរបស់គាត់ត្រូវយកប្រពន្ធរបស់គាត់ ដើម្បីបង្កើតកូនឲ្យគាត់ | |
Luke | KhmerNT | 20:29 | ឥឡូវនេះ មានបងប្អូនប្រុសប្រាំពីរនាក់ បងប្រុសច្បងបានយកប្រពន្ធ ប៉ុន្ដែបានស្លាប់ទៅគ្មានកូនសោះ | |
Luke | KhmerNT | 20:31 | និងប្អូនប្រុសទីបីបានយកនាងទៀត ហើយបងប្អូនប្រុសទាំងប្រាំពីរនាក់នោះបានស្លាប់ទៅដោយគ្មានកូនដូចគ្នា។ | |
Luke | KhmerNT | 20:33 | ដូច្នេះនៅពេលរស់ឡើងវិញ តើនាងជាប្រពន្ធរបស់អ្នកណាក្នុងចំណោមពួកគេ? ដ្បិតបងប្អូនប្រុសទាំងប្រាំពីរនាក់បានយកនាងធ្វើជាប្រពន្ធគ្រប់គ្នា» | |
Luke | KhmerNT | 20:34 | ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ពួកកូនចៅនៃជំនាន់នេះរៀបការជាប្ដីប្រពន្ធ | |
Luke | KhmerNT | 20:35 | ប៉ុន្ដែអស់អ្នកដែលត្រូវបានចាត់ទុកថាស័ក្តិសមទទួលបានចំណែកនៃជំនាន់នោះ ព្រមទាំងការរស់ពីស្លាប់ឡើងវិញ គេមិនរៀបការជាប្ដីប្រពន្ធទៀតឡើយ | |
Luke | KhmerNT | 20:36 | ព្រោះពួកគេដូចជាពួកទេវតា មិនអាចស្លាប់ទៀតឡើយ ជាកូនរបស់ព្រះជាម្ចាស់ និងជាកូននៃការរស់ឡើងវិញ។ | |
Luke | KhmerNT | 20:37 | សូម្បីតែលោកម៉ូសេក៏បានបង្ហាញនៅត្រង់គុម្ពបន្លាដែរ ពីការដែលមនុស្សស្លាប់រស់ឡើងវិញ គឺពេលគាត់ហៅព្រះអម្ចាស់ថា ព្រះរបស់អ័ប្រាហាំ ព្រះរបស់អ៊ីសាក និងព្រះរបស់យ៉ាកុប | |
Luke | KhmerNT | 20:38 | ដូច្នេះព្រះជាម្ចាស់មិនមែនជាព្រះរបស់មនុស្សស្លាប់ទេ ប៉ុន្ដែជាព្រះរបស់មនុស្សរស់ ព្រោះមនុស្សទាំងអស់មានជីវិតដោយសារព្រះអង្គ»។ | |
Luke | KhmerNT | 20:41 | ព្រះយេស៊ូមានបន្ទូលសួរពួកគេថា៖ «តើដូចម្ដេចបានជាពួកគេនិយាយថា ព្រះគ្រិស្ដជាពូជពង្សដាវីឌដូច្នេះ? | |
Luke | KhmerNT | 20:42 | ដ្បិតដាវីឌនិយាយក្នុងគម្ពីរទំនុកតម្កើងថា ព្រះអម្ចាស់មានបន្ទូលមកកាន់ព្រះអម្ចាស់របស់ខ្ញុំថា ចូរអង្គុយនៅខាងស្ដាំយើង | |
Luke | KhmerNT | 20:44 | ដូច្នេះបើដាវីឌហៅព្រះអង្គថាជាព្រះអម្ចាស់ តើព្រះអង្គជាពូជពង្សដាវីឌយ៉ាងដូចម្ដេចទៅ?» | |
Luke | KhmerNT | 20:45 | ពេលប្រជាជនទាំងអស់កំពុងស្ដាប់ ព្រះអង្គក៏មានបន្ទូលទៅពួកសិស្សព្រះអង្គថា៖ | |
Luke | KhmerNT | 20:46 | «ចូរប្រយ័ត្ននឹងពួកគ្រូវិន័យដែលចូលចិត្ដពាក់អាវវែង ដើរចុះដើរឡើង ឲ្យគេគោរពនៅតាមទីប្រជុំជន ហើយចូលចិត្ដអង្គុយមុខគេក្នុងសាលាប្រជុំ និងនៅកន្លែងកិត្ដិយសក្នុងពិធីជប់លៀង។ | |
Chapter 21
Luke | KhmerNT | 21:1 | ពេលនោះ ព្រះអង្គក្រឡេកឃើញពួកអ្នកមានកំពុងដាក់តង្វាយរបស់ពួកគេទៅក្នុងហិបតង្វាយ | |
Luke | KhmerNT | 21:2 | ហើយព្រះអង្គក៏ឃើញស្ដ្រីមេម៉ាយក្រីក្រម្នាក់កំពុងដាក់កាក់ពីរឡិបតាទៅក្នុងហិបនោះដែរ។ | |
Luke | KhmerNT | 21:3 | ព្រះអង្គក៏មានបន្ទូលថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ស្ដ្រីមេម៉ាយកី្រក្រម្នាក់នេះបានដាក់តង្វាយច្រើនជាងមនុស្សគ្រប់គ្នា | |
Luke | KhmerNT | 21:4 | ព្រោះមនុស្សទាំងនោះដាក់តង្វាយពីសំណល់របស់ពួកគេ ប៉ុន្ដែស្ដ្រីម្នាក់នេះ ទោះបើនាងក្រីក្រយ៉ាងណា នាងបានថ្វាយអ្វីៗទាំងអស់ដែលនាងមានដល់ព្រះជាម្ចាស់»។ | |
Luke | KhmerNT | 21:5 | កាលអ្នកខ្លះកំពុងនិយាយអំពីព្រះវិហារដែលបានតុបតែងដោយថ្មប្រណិត និងតង្វាយ ព្រះអង្គក៏មានបន្ទូលថា៖ | |
Luke | KhmerNT | 21:6 | «អ្វីដែលអ្នករាល់គ្នាឃើញទាំងនេះ នៅថ្ងៃមកដល់ ថ្មដែលត្រួតលើគ្នានឹងត្រូវរើចោលគ្មានសល់ឡើយ»។ | |
Luke | KhmerNT | 21:7 | ពួកគេក៏ទូលសួរព្រះអង្គថា៖ «លោកគ្រូ តើការទាំងនេះនឹងកើតឡើងនៅពេលណា? នៅពេលការទាំងនេះជិតកើតឡើង តើនឹងមានទីសំគាល់អ្វីខ្លះ?» | |
Luke | KhmerNT | 21:8 | ព្រះអង្គមានបន្ទូលថា៖ «ចូរប្រយ័ត្ន អ្នករាល់គ្នាកុំចាញ់បោកគេឡើយ ដ្បិតមនុស្សជាច្រើននឹងមកក្នុងឈ្មោះខ្ញុំ ហើយនិយាយថា ខ្ញុំនេះហើយ ឬពេលវេលាជិតដល់ហើយ នោះចូរកុំទៅតាមពួកគេឲ្យសោះ។ | |
Luke | KhmerNT | 21:9 | ពេលណាអ្នករាល់គ្នាឮអំពីសង្គ្រាម និងចលាចល ចូរកុំភ័យខ្លាចឡើយ ព្រោះការទាំងអស់នេះត្រូវតែកើតឡើងជាមុន ប៉ុន្ដែមិនទាន់ដល់ទីបញ្ចប់ភ្លាមទេ»។ | |
Luke | KhmerNT | 21:10 | រួចព្រះអង្គមានបន្ទូលទៅពួកគេទៀតថា៖ «ជនជាតិមួយនឹងក្រោកឡើងទាស់នឹងជនជាតិមួយ ហើយប្រទេសមួយទាស់នឹងប្រទេសមួយ | |
Luke | KhmerNT | 21:11 | ព្រមទាំងមានការរញ្ជួយដីធំៗ គ្រោះអត់ឃ្លាន និងជំងឺរាតត្បាតនៅតាមកន្លែងផ្សេងៗ ព្រមទាំងមានហេតុការណ៍តក់ស្លុត និងទីសំគាល់ធំៗពីលើមេឃផង។ | |
Luke | KhmerNT | 21:12 | ប៉ុន្ដែនៅមុនសេចក្ដីទាំងអស់នេះ ពួកគេនឹងចាប់អ្នករាល់គ្នា បៀតបៀនអ្នករាល់គ្នា ប្រគល់អ្នករាល់គ្នាទៅឲ្យសាលាប្រជុំ ហើយដាក់គុកអ្នករាល់គ្នា ទាំងនាំទៅឲ្យស្ដេច និងពួកអភិបាលព្រោះតែឈ្មោះខ្ញុំ | |
Luke | KhmerNT | 21:14 | ដូច្នេះចូរចាំទុកក្នុងចិត្ដរបស់អ្នករាល់គ្នាចុះ កុំរៀបចំការពារខ្លួនជាមុនឲ្យសោះ | |
Luke | KhmerNT | 21:15 | ដ្បិតខ្ញុំនឹងឲ្យអ្នករាល់គ្នាមានថ្វីមាត់ ព្រមទាំងប្រាជ្ញាដែលគូវិវាទទាំងអស់មិនអាចតតាំង ឬជំទាស់នឹងអ្នករាល់គ្នាបានឡើយ។ | |
Luke | KhmerNT | 21:16 | ប៉ុន្ដែសូម្បីតែឪពុកម្ដាយ បងប្អូន សាច់ញាតិ និងមិត្ដភក្ដិក៏ក្បត់នឹងអ្នករាល់គ្នាដែរ ហើយពួកគេនឹងសម្លាប់អ្នកខ្លះក្នុងចំណោមអ្នករាល់គ្នា | |
Luke | KhmerNT | 21:20 | ប៉ុន្ដែនៅពេលអ្នករាល់គ្នាឃើញកងទ័ពឡោមព័ទ្ធក្រុងយេរូសាឡិម នោះចូរដឹងថា សេចក្ដីរលំរលាយនៃក្រុងនោះជិតមកដល់ហើយ។ | |
Luke | KhmerNT | 21:21 | ពេលនោះ ចូរឲ្យពួកអ្នកនៅស្រុកយូដាភៀសខ្លួនទៅភ្នំចុះ ឯពួកអ្នកនៅកណ្ដាលក្រុងចាកចេញពីក្រុងនោះ ហើយកុំឲ្យពួកអ្នកនៅស្រែចម្ការត្រលប់ចូលក្នុងក្រុងនោះឲ្យសោះ | |
Luke | KhmerNT | 21:22 | ពីព្រោះថ្ងៃទាំងនេះជាថ្ងៃនៃសេចក្ដីសងសឹក ដើម្បីធ្វើឲ្យសេចក្ដីទាំងអស់ដែលបានចែងទុកមកបានសម្រេច។ | |
Luke | KhmerNT | 21:23 | ស្ដ្រីមានផ្ទៃពោះ និងស្ដ្រីកំពុងបំបៅកូននឹងវេទនាណាស់នៅគ្រានោះ ព្រោះសេចក្ដីទុក្ខព្រួយដ៏សម្បើមនឹងមាននៅលើទឹកដីនេះ ហើយកំហឹងក៏ធ្លាក់លើប្រជាជននេះ | |
Luke | KhmerNT | 21:24 | ពួកគេនឹងដួលស្លាប់ដោយមុខដាវ ហើយត្រូវនាំយកជាឈ្លើយទៅគ្រប់ជាតិសាសន៍ទាំងអស់ ឯក្រុងយេរូសាឡិមវិញ នឹងត្រូវសាសន៍ដទៃជាន់ឈ្លីរហូតដល់ពេលវេលារបស់ពួកគេត្រូវបានបញ្ចប់។ | |
Luke | KhmerNT | 21:25 | នឹងមានទីសំគាល់នៅក្នុងដួងអាទិត្យ លោកខែ និងផ្កាយ ហើយជនជាតិនានានៅលើផែនដីនេះនឹងមានសេចក្ដីថប់បារម្ភ ទាំងទ័លប្រាជ្ញាដោយសារសំឡេងសន្ធឹកសមុទ្រ និងទឹករលក | |
Luke | KhmerNT | 21:26 | មនុស្សនឹងស្រយុតចិត្ដដោយសារការភ័យខ្លាច និងការទន្ទឹងរង់ចាំហេតុការណ៍ដែលនឹងកើតឡើងនៅលើពិភពលោក ដ្បិតអំណាចនៅស្ថានសួគ៌នឹងរង្គោះរង្គើ | |
Luke | KhmerNT | 21:27 | ពេលនោះពួកគេនឹងឃើញកូនមនុស្សយាងមកនៅលើពពកប្រកបដោយអំណាច និងសិរីរុងរឿងដ៏អស្ចារ្យ។ | |
Luke | KhmerNT | 21:28 | នៅពេលហេតុការណ៍ទាំងនេះចាប់ផ្ដើមកើតឡើង ចូរអ្នករាល់គ្នាក្រោកឈរ ងើយក្បាលរបស់អ្នករាល់គ្នាឡើង ព្រោះសេចក្ដីប្រោសលោះសម្រាប់អ្នករាល់គ្នាជិតមកដល់ហើយ»។ | |
Luke | KhmerNT | 21:29 | ព្រះអង្គក៏មានបន្ទូលប្រាប់ពួកគេពីរឿងប្រៀបប្រដូចមួយថា៖ «ចូរមើលដើមល្វា និងដើមឈើទាំងអស់ចុះ | |
Luke | KhmerNT | 21:30 | ពេលណាឃើញស្លឹកវាលាស់ឡើងហើយ នោះអ្នករាល់គ្នាដឹងដោយខ្លួនឯងថា រដូវក្ដៅជិតមកដល់ហើយ។ | |
Luke | KhmerNT | 21:31 | ឯអ្នករាល់គ្នាវិញក៏ដូច្នេះដែរ ពេលណាអ្នករាល់គ្នាឃើញហេតុការណ៍ទាំងនេះកើតឡើង ចូរដឹងថា នគរព្រះជាម្ចាស់នៅជិតបង្កើយ | |
Luke | KhmerNT | 21:32 | ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មនុស្សជំនាន់នេះនឹងមិនស្លាប់អស់ឡើយ លុះត្រាតែហេតុការណ៍ទាំងអស់នេះកើតឡើងសិន | |
Luke | KhmerNT | 21:33 | ផ្ទៃមេឃ និងផែនដីនឹងរលាយបាត់ទៅ ប៉ុន្ដែពាក្យរបស់ខ្ញុំនឹងមិនរលាយបាត់សោះឡើយ។ | |
Luke | KhmerNT | 21:34 | ដូច្នេះចូរអ្នករាល់គ្នាប្រយ័ត្នខ្លួន ក្រែងលោចិត្ដរបស់អ្នករាល់គ្នាផ្ទុកដោយការស្រវឹងអួ និងការខ្វល់ខ្វាយនៃជីវិត ហើយថ្ងៃនោះអាចធ្លាក់មកលើអ្នករាល់គ្នាភ្លាមៗដូចជាអន្ទាក់ | |
Luke | KhmerNT | 21:35 | ដ្បិតថ្ងៃនោះនឹងធ្លាក់មកលើមនុស្សទាំងអស់ដែលកំពុងរស់នៅលើផ្ទៃផែនដីទាំងមូល | |
Luke | KhmerNT | 21:36 | ដូច្នេះអ្នករាល់គ្នាត្រូវប្រុងស្មារតី ទាំងអធិស្ឋានគ្រប់ពេលវេលាដើម្បីឲ្យអ្នករាល់គ្នាអាចគេចផុតពីហេតុការណ៍ទាំងអស់នេះដែលនឹងកើតឡើង ហើយឈរនៅចំពោះមុខកូនមនុស្សបាន»។ | |
Luke | KhmerNT | 21:37 | ព្រះអង្គបានបង្រៀននៅក្នុងព្រះវិហារនៅពេលថ្ងៃ ហើយពេលយប់បានចេញទៅសម្រាកនៅភ្នំមួយឈ្មោះថា ភ្នំដើមអូលីវ | |
Chapter 22
Luke | KhmerNT | 22:2 | ពួកសម្ដេចសង្ឃ និងពួកគ្រូវិន័យបានរិះរកមធ្យោបាយសម្លាប់ព្រះអង្គ ប៉ុន្ដែពួកគេខ្លាចប្រជាជន។ | |
Luke | KhmerNT | 22:3 | អារក្សសាតាំងបានចូលយូដាសដែលហៅថា អ៊ីស្ការីយ៉ុត ជាសាវកម្នាក់ក្នុងចំណោមសាវកទាំងដប់ពីរ | |
Luke | KhmerNT | 22:4 | គាត់បានចេញទៅពិគ្រោះជាមួយពួកសម្ដេចសង្ឃ និងពួកប្រធានឆ្មាំព្រះវិហារពីមធ្យោបាយដែលគាត់អាចប្រគល់ព្រះអង្គទៅឲ្យពួកគេ។ | |
Luke | KhmerNT | 22:6 | ឯយូដាសក៏យល់ព្រម រួចរកឱកាសប្រគល់ព្រះអង្គនៅពេលគ្មានបណ្ដាជននៅជាមួយពួកគេ។ | |
Luke | KhmerNT | 22:7 | ពេលដល់ថ្ងៃបុណ្យនំបុ័ងឥតមេ ជាថ្ងៃដែលគេត្រូវថ្វាយយញ្ញបូជាជាកូនចៀមសម្រាប់ពិធីបុណ្យរំលង | |
Luke | KhmerNT | 22:8 | ព្រះអង្គបានចាត់លោកពេត្រុស និងលោកយ៉ូហានឲ្យទៅ ដោយមានបន្ទូលថា៖ «ចូរទៅរៀបចំបុណ្យរំលងដើម្បីឲ្យពួកយើងបានបរិភោគ» | |
Luke | KhmerNT | 22:10 | ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «មើល៍ ពេលពួកអ្នកចូលទៅក្នុងក្រុង ពួកអ្នកនឹងជួបបុរសម្នាក់លីក្អមទឹក ចូរដើរតាមអ្នកនោះទៅក្នុងផ្ទះដែលអ្នកនោះចូល | |
Luke | KhmerNT | 22:11 | ហើយប្រាប់ម្ចាស់ផ្ទះនោះថា លោកគ្រូសួរមកអ្នកថា តើបន្ទប់ដែលខ្ញុំត្រូវបរិភោគអាហារជាមួយនឹងសិស្សរបស់ខ្ញុំក្នុងថ្ងៃបុណ្យរំលងនៅឯណា? | |
Luke | KhmerNT | 22:12 | គាត់នឹងបង្ហាញឲ្យអ្នករាល់គ្នាឃើញបន្ទប់ដ៏ធំមួយនៅជាន់លើដែលរៀបជាស្រេច ចូររៀបចំនៅទីនោះចុះ»។ | |
Luke | KhmerNT | 22:13 | អ្នកទាំងពីរក៏ចាកចេញទៅ ហើយឃើញដូចដែលព្រះអង្គបានមានបន្ទូលប្រាប់ ដូច្នេះពួកគេក៏រៀបចំពិធីបុណ្យរំលង។ | |
Luke | KhmerNT | 22:15 | ព្រះអង្គបានមានបន្ទូលទៅពួកគេថា៖ «នៅថ្ងៃបុណ្យរំលងនេះ ខ្ញុំចង់បរិភោគជាមួយអ្នករាល់គ្នាឲ្យអស់ចិត្ដ មុនពេលខ្ញុំរងទុក្ខវេទនា | |
Luke | KhmerNT | 22:16 | ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំនឹងមិនបរិភោគអាហារនៃថ្ងៃបុណ្យរំលងនេះទៀតទេ រហូតដល់ពិធីនេះបានសម្រេចនៅនគរព្រះជាម្ចាស់» | |
Luke | KhmerNT | 22:17 | រួចព្រះអង្គយកពែងមក ទាំងអរព្រះគុណព្រះជាម្ចាស់ ហើយមានបន្ទូលថា៖ «ចូរទទួលយកពែងនេះ ហើយចែកគ្នាផឹកចុះ | |
Luke | KhmerNT | 22:18 | ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ចាប់ពីពេលនេះតទៅ ខ្ញុំមិនផឹកផលពីទំពាំងបាយជូរទៀតទេ រហូតដល់នគរព្រះជាម្ចាស់មកដល់»។ | |
Luke | KhmerNT | 22:19 | បន្ទាប់មកព្រះអង្គយកនំប៉័ងមក ទាំងអរព្រះគុណព្រះជាម្ចាស់ ហើយកាច់ចែកឲ្យពួកសិស្ស ទាំងមានបន្ទូលថា៖ «នេះជារូបកាយរបស់ខ្ញុំដែលបានឲ្យមកអ្នករាល់គ្នា ចូរធ្វើបែបនេះចុះដើម្បីរំឭកដល់ខ្ញុំ»។ | |
Luke | KhmerNT | 22:20 | ក្រោយពីបរិភោគរួច ព្រះអង្គក៏មានបន្ទូលអំពីពែងបែបដូច្នោះដែរថា៖ «ពែងនេះជាកិច្ចព្រមព្រៀងថ្មីដោយនូវឈាមខ្ញុំ ដែលបានបង្ហូរសម្រាប់អ្នករាល់គ្នា | |
Luke | KhmerNT | 22:22 | ដ្បិតកូនមនុស្សត្រូវទៅដូចជាសេចក្ដីដែលបានចែងទុកមកមែន ប៉ុន្ដែវេទនាដល់មនុស្សម្នាក់នោះដែលបានក្បត់កូនមនុស្ស»។ | |
Luke | KhmerNT | 22:24 | ពេលនោះក៏កើតមានការឈ្លោះប្រកែកគ្នាអំពីអ្នកដែលទំនងជាអ្នកធំជាងគេក្នុងចំណោមពួកគេ។ | |
Luke | KhmerNT | 22:25 | ប៉ុន្ដែព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ពួកស្ដេចនៃជនជាតិនានាគ្រប់គ្រងលើប្រជាជន ហើយពួកអ្នកមានសិទ្ធិអំណាចលើប្រជាជន គេហៅថា ពួកអ្នកមានគុណ | |
Luke | KhmerNT | 22:26 | ប៉ុន្ដែអ្នករាល់គ្នាវិញ មិនមែនដូច្នោះទេ អ្នកធំជាងគេក្នុងចំណោមអ្នករាល់គ្នា ចូរឲ្យអ្នកនោះធ្វើដូចជាអ្នកតូចជាងគេ ឯអ្នកដឹកនាំដូចជាអ្នកបម្រើ | |
Luke | KhmerNT | 22:27 | ដ្បិតអ្នកធំជាងជាអ្នកណា តើជាអ្នកដែលកំពុងអង្គុយនៅតុអាហារ ឬជាអ្នកដែលកំពុងបម្រើគេ? តើមិនមែនជាអ្នកកំពុងអង្គុយនៅតុអាហារទេឬ? ខ្ញុំប្រៀបដូចជាអ្នកដែលកំពុងបម្រើនៅក្នុងចំណោមអ្នករាល់គ្នា | |
Luke | KhmerNT | 22:28 | ហើយអ្នករាល់គ្នាជាពួកអ្នកដែលបាននៅជាមួយខ្ញុំ នៅពេលខ្ញុំជួបសេចក្ដីល្បួង | |
Luke | KhmerNT | 22:29 | ដូច្នេះព្រះវរបិតារបស់ខ្ញុំឲ្យនគរមួយដល់ខ្ញុំជាយ៉ាងណា ខ្ញុំនឹងឲ្យដល់អ្នករាល់គ្នាជាយ៉ាងនោះដែរ | |
Luke | KhmerNT | 22:30 | ដើម្បីឲ្យអ្នករាល់គ្នាបានបរិភោគនៅតុជាមួយខ្ញុំក្នុងនគររបស់ខ្ញុំ ហើយអ្នករាល់គ្នានឹងអង្គុយលើបល្ល័ង្កជំនុំជម្រះកុលសម្ព័ន្ធអ៊ីស្រាអែលទាំងដប់ពីរ។ | |
Luke | KhmerNT | 22:31 | ស៊ីម៉ូន ស៊ីម៉ូនអើយ! មើល៍អារក្សសាតាំងបានសុំអ្នកហើយ ដើម្បីរែងអ្នកដូចជាស្រូវដូច្នោះដែរ | |
Luke | KhmerNT | 22:32 | ប៉ុន្ដែខ្ញុំបានអធិស្ឋានឲ្យអ្នក ដើម្បីកុំឲ្យជំនឿរបស់អ្នកធ្លាក់ចុះឡើយ ហើយនៅពេលអ្នកប្រែចិត្ដ ចូរពង្រឹងបងប្អូនរបស់អ្នកផង»។ | |
Luke | KhmerNT | 22:33 | ប៉ុន្ដែលោកពេត្រុសបានទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! ខ្ញុំបានត្រៀមនៅជាមួយព្រះអង្គហើយ ទោះបីត្រូវជាប់គុក ឬស្លាប់ក៏ដោយ»។ | |
Luke | KhmerNT | 22:34 | ព្រះអង្គក៏មានបន្ទូលថា៖ «ពេត្រុសអើយ! ខ្ញុំប្រាប់អ្នកថា នៅថ្ងៃនេះមុនមាន់រងាវ អ្នកនឹងបដិសេធបីដងថាមិនស្គាល់ខ្ញុំ»។ | |
Luke | KhmerNT | 22:35 | រួចព្រះអង្គមានបន្ទូលទៅពួកគេថា៖ «កាលខ្ញុំបានចាត់អ្នករាល់គ្នាឲ្យទៅដោយគ្មានថង់ប្រាក់ ថង់យាម និងស្បែកជើង តើអ្នករាល់គ្នាបានខ្វះខាតអ្វីទេ?» ពួកគេទូលថា៖ «គ្មានទេ»។ | |
Luke | KhmerNT | 22:36 | ព្រះអង្គមានបន្ទូលទៅពួកគេទៀតថា៖ «ប៉ុន្ដែឥទ្បូវនេះ អ្នកណាមានថង់ប្រាក់ ចូរយកទៅ ហើយអ្នកណាមានថង់យាមក៏យកទៅដូចគ្នា ឯអ្នកណាដែលគ្មានវិញ ចូរលក់អាវរបស់ខ្លួនទិញដាវមួយចុះ | |
Luke | KhmerNT | 22:37 | ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា សេចក្ដីដែលបានចែងទុកអំពីខ្ញុំនេះត្រូវតែសម្រេច ដែលថា គេបានរាប់លោកបញ្ចូលជាមួយពួកល្មើសច្បាប់។ សេចក្ដីដែលទាក់ទងនឹងខ្ញុំឈានដល់ការសម្រេចហើយ»។ | |
Luke | KhmerNT | 22:38 | ពួកគេក៏ទូលថា៖ «ព្រះអម្ចាស់អើយ! មើល៍ នៅទីនេះមានដាវពីរ» ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «គ្រប់ហើយ»។ | |
Luke | KhmerNT | 22:39 | កាលព្រះអង្គចេញទៅ ក៏យាងទៅភ្នំដើមអូលីវតាមទម្លាប់ ឯពួកសិស្សក៏បានទៅតាមព្រះអង្គដែរ។ | |
Luke | KhmerNT | 22:40 | ពេលមកដល់កន្លែងហើយ ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ចូរអធិស្ឋាន ដើម្បីកុំឲ្យធ្លាក់ក្នុងសេចក្ដីល្បួង» | |
Luke | KhmerNT | 22:41 | រួចព្រះអង្គក៏ចេញពីពួកគេចម្ងាយប្រហែលមួយចោលដុំថ្ម ហើយព្រះអង្គបានលុតជង្គង់ អធិស្ឋានថា៖ | |
Luke | KhmerNT | 22:42 | «ឱព្រះវរបិតាអើយ! ប្រសិនបើព្រះអង្គសព្វព្រះហឫទ័យ សូមដកពែងនេះចេញពីខ្ញុំទៅ ប៉ុន្ដែកុំតាមបំណងរបស់ខ្ញុំទ្បើយ គឺតាមព្រះអង្គវិញ» | |
Luke | KhmerNT | 22:43 | នោះមានទេវតាពីស្ថានសួគ៌បានលេចមកឯព្រះអង្គ ដើម្បីចម្រើនកម្លាំងឲ្យព្រះអង្គ | |
Luke | KhmerNT | 22:44 | ហើយកាលព្រះអង្គខ្វល់ខ្វាយជាពន់ពេក ក៏ខំប្រឹងអធិស្ឋានខ្លាំងឡើងថែមទៀត ញើសរបស់ព្រះអង្គត្រលប់ដូចជាតំណក់ឈាមកំពុងស្រក់មកលើដី។ | |
Luke | KhmerNT | 22:45 | កាលព្រះអង្គក្រោកពីអធិស្ឋាន ក៏យាងទៅឯពួកសិស្សវិញ ហើយឃើញពួកគេកំពុងដេកលក់ ដោយព្រោះសេចក្ដីសោកសៅ | |
Luke | KhmerNT | 22:46 | ព្រះអង្គក៏មានបន្ទូលទៅពួកគេថា៖ «ហេតុអ្វីក៏អ្នករាល់គ្នាដេកលក់ដូច្នេះ? ចូរក្រោកអធិស្ឋាន ដើម្បីកុំឲ្យធ្លាក់ក្នុងសេចក្ដីល្បួង»។ | |
Luke | KhmerNT | 22:47 | កាលព្រះអង្គកំពុងមានបន្ទូលនៅឡើយ នោះក៏មានបណ្ដាជនមកឯព្រះអង្គ ហើយយូដាសជាសាវកម្នាក់ក្នុងចំណោមសាវកទាំងដប់ពីរកំពុងនាំមុខគេ។ គាត់បានចូលមកជិតព្រះយេស៊ូដើម្បីថើបព្រះអង្គ។ | |
Luke | KhmerNT | 22:48 | ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «យូដាស តើអ្នកក្បត់កូនមនុស្សដោយការថើបឬ?» | |
Luke | KhmerNT | 22:49 | ពេលពួកអ្នកនៅជុំវិញឃើញហេតុការណ៍ហៀបនឹងកើតទ្បើង ក៏ទូលសួរព្រះអង្គថា៖ «ព្រះអម្ចាស់! តើឲ្យយើងប្រយុទ្ធដោយដាវដែរឬទេ?» | |
Luke | KhmerNT | 22:50 | ស្រាប់តែមានមនុស្សម្នាក់ក្នុងចំណោមពួកគេបានកាប់បាវបម្រើរបស់សម្ដេចសង្ឃម្នាក់ដាច់ត្រចៀកខាងស្ដាំ។ | |
Luke | KhmerNT | 22:51 | ព្រះយេស៊ូក៏មានបន្ទូលថា៖ «ឈប់! ប៉ុណ្ណឹងបានហើយ» រួចព្រះអង្គក៏ពាល់ត្រចៀកនោះ ហើយបានប្រោសគាត់ឲ្យជាវិញ។ | |
Luke | KhmerNT | 22:52 | ព្រះយេស៊ូមានបន្ទូលទៅពួកអ្នកដែលបានមកទាស់នឹងព្រះអង្គ ពួកសម្ដេចសង្ឃ ពួកប្រធានឆ្មាំព្រះវិហារ និងពួកចាស់ទុំថា៖ «តើអ្នករាល់គ្នាមកតទល់នឹងចោរឬអី បានជាមានទាំងដាវ និងដំបងដូច្នេះ? | |
Luke | KhmerNT | 22:53 | ខ្ញុំនៅជាមួយអ្នករាល់គ្នារាល់ថ្ងៃក្នុងព្រះវិហារ អ្នករាល់គ្នាមិនបានលូកដៃចាប់ខ្ញុំទេ ប៉ុន្ដែឥឡូវនេះជាពេលវេលារបស់អ្នករាល់គ្នា និងជាសិទ្ធិអំណាចនៃសេចក្ដីងងឹត»។ | |
Luke | KhmerNT | 22:54 | ពួកគេក៏ចាប់ព្រះអង្គបណ្ដើរទៅផ្ទះរបស់សម្ដេចសង្ឃម្នាក់ ហើយលោកពេត្រុសបានដើរតាមពីចម្ងាយ។ | |
Luke | KhmerNT | 22:55 | ពេលពួកគេបង្កាត់ភ្លើងនៅកណ្ដាលទីធ្លាហើយ ក៏អង្គុយចុះជុំគ្នា ឯលោកពេត្រុសក៏នៅក្នុងចំណោមពួកគេដែរ។ | |
Luke | KhmerNT | 22:56 | កាលស្រីបម្រើម្នាក់បានឃើញគាត់កំពុងអង្គុយនៅជិតភ្លើង ក៏សម្លឹងមើលគាត់ទាំងនិយាយថា៖ «អ្នកនេះក៏នៅជាមួយម្នាក់នោះដែរ» | |
Luke | KhmerNT | 22:58 | បន្ដិចក្រោយមក កាលម្នាក់ទៀតឃើញគាត់ ក៏និយាយថា៖ «អ្នកក៏នៅក្នុងចំណោមពួកគេដែរ» តែលោកពេត្រុសនិយាយថា៖ «នែលោក! មិនមែនខ្ញុំទេ!» | |
Luke | KhmerNT | 22:59 | ប្រហែលមួយម៉ោងក្រោយមក មានម្នាក់ទៀតនិយាយអះអាងថា៖ «អ្នកនេះនៅជាមួយម្នាក់នោះប្រាកដណាស់ ព្រោះគាត់ជាអ្នកស្រុកកាលីឡេដែរ» | |
Luke | KhmerNT | 22:60 | ប៉ុន្ដែលោកពេត្រុសនិយាយថា៖ «នែអ្នក! ខ្ញុំមិនដឹងថា អ្នកកំពុងនិយាយអ្វីទេ»។ ពេលគាត់កំពុងនិយាយនៅទ្បើយ មាន់ក៏រងាវទ្បើងភ្លាម | |
Luke | KhmerNT | 22:61 | ព្រះអម្ទាស់បានងាកមកមើលលោកពេត្រុស គាត់ក៏នឹកឃើញពីព្រះបន្ទូលរបស់ព្រះអម្ចាស់ ដែលបានប្រាប់គាត់ថា ថ្ងៃនេះមុនមាន់រងាវ អ្នកនឹងបដិសេធខ្ញុំបីដង។ | |
Luke | KhmerNT | 22:66 | លុះពឹ្រកឡើង ពួកចាស់ទុំរបស់ប្រជាជនបានជួបជុំគ្នា មានទាំងពួកសម្ដេចសង្ឃ និងពួកគ្រូវិន័យ ហើយពួកគេបានបណ្ដើរព្រះអង្គទៅក្រុមប្រឹក្សាកំពូលរបស់ពួកគេ រួចក៏សួរថា៖ | |
Luke | KhmerNT | 22:67 | «ប្រាប់យើងមើល៍ បើអ្នកជាព្រះគ្រិស្ដមែន» ប៉ុន្ដែព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ទោះបីខ្ញុំប្រាប់ពួកលោក ក៏ពួកលោកមិនជឿ | |
Luke | KhmerNT | 22:69 | ប៉ុន្ដែពីពេលនេះទៅ កូនមនុស្សនឹងអង្គុយនៅកន្លែងមានអំណាច គឺខាងស្ដាំនៃព្រះជាម្ចាស់» | |
Luke | KhmerNT | 22:70 | ពួកគេទាំងអស់គ្នាក៏សួរថា៖ «បើដូច្នេះ អ្នកជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ឬ?» ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ពួកលោកនិយាយត្រូវ គឺខ្ញុំនេះហើយ» | |
Chapter 23
Luke | KhmerNT | 23:2 | ពួកគេក៏ចាប់ផ្ដើមចោទប្រកាន់ព្រះអង្គថា៖ «យើងបានឃើញអ្នកនេះកំពុងនាំជនជាតិរបស់យើងបះបោរ និងហាមការបង់ពន្ធដារឲ្យព្រះចៅអធិរាជ ព្រមទាំងហៅខ្លួនឯងថាជាព្រះគ្រិស្ដ គឺជាស្ដេច»។ | |
Luke | KhmerNT | 23:3 | លោកពីឡាត់ក៏សួរព្រះអង្គថា៖ «តើអ្នកជាស្ដេចរបស់ជនជាតិយូដាឬ?» ព្រះអង្គមានបន្ទូលឆ្លើយថា៖ «លោកនិយាយត្រូវហើយ» | |
Luke | KhmerNT | 23:4 | លោកពីឡាត់ក៏និយាយទៅពួកសម្ដេចសង្ឃ និងបណ្ដាជនថា៖ «ខ្ញុំមិនឃើញថា បុរសម្នាក់នេះមានទោសសោះ» | |
Luke | KhmerNT | 23:5 | ប៉ុន្ដែពួកគេនិយាយទទូចថា៖ «គាត់ញុះញង់ប្រជាជន ទាំងបង្រៀនពាសពេញស្រុកយូដាទាំងមូល គឺចាប់ពីស្រុកកាលីឡេរហូតមកដល់ទីនេះ»។ | |
Luke | KhmerNT | 23:6 | ពេលលោកពីឡាត់ឮដូច្នេះ ក៏សាកសួរថា បុរសម្នាក់នេះជាអ្នកស្រុកកាលីឡេមែនដែរឬអត់ | |
Luke | KhmerNT | 23:7 | កាលដឹងថា ព្រះអង្គស្ថិតក្នុងសិទ្ធិអំណាចរបស់ស្ដេចហេរ៉ូឌ លោកពីឡាត់ក៏បញ្ជូនព្រះអង្គទៅឯស្ដេចហេរ៉ូឌ ដ្បិតនៅថ្ងៃនោះស្ដេចក៏នៅក្នុងក្រុងយេរូសាឡិមដែរ | |
Luke | KhmerNT | 23:8 | ពេលស្ដេចជួបព្រះយេស៊ូ ក៏ត្រេកអរជាពន់ពេក ព្រោះស្ដេចបានឮអំពីព្រះអង្គ និងចង់ជួបព្រះអង្គជាយូរមកហើយ ស្ដេចសង្ឃឹមថានឹងឃើញព្រះអង្គសំដែងទីសំគាល់អស្ចារ្យណាមួយ។ | |
Luke | KhmerNT | 23:10 | ពួកសម្ដេចសង្ឃ និងពួកគ្រូវិន័យក៏ក្រោកឈរចោទប្រកាន់ព្រះអង្គយ៉ាងធ្ងន់ៗ។ | |
Luke | KhmerNT | 23:11 | កាលស្ដេចហេរ៉ូឌ និងពួកទាហានរបស់ស្ដេចចំអកមើលងាយព្រះអង្គរួច ក៏ពាក់អាវភ្លឺរលោងឲ្យព្រះអង្គ ហើយក៏បញ្ជូនព្រះអង្គទៅឲ្យលោកពីឡាត់វិញ។ | |
Luke | KhmerNT | 23:12 | នៅថ្ងៃនោះ លោកពីឡាត់ និងស្ដេចហេរ៉ូឌ ទាំងពីរនាក់បានត្រលប់ជាមិត្ដសម្លាញ់នឹងគ្នា ដ្បិតកាលពីមុនជាសត្រូវនឹងគ្នា។ | |
Luke | KhmerNT | 23:14 | ក៏និយាយទៅពួកគេថា៖ «អ្នករាល់គ្នាបាននាំបុរសម្នាក់នេះមកឲ្យខ្ញុំ ដោយចោទថាជាអ្នកញុះញង់ប្រជាជន ប៉ុន្ដែ មើល៍ នៅចំពោះមុខអ្នករាល់គ្នា ខ្ញុំបានសាកសួរគាត់អស់ហើយ ឃើញថាបុរសម្នាក់នេះគ្មានទោសដូចដែលអ្នករាល់គ្នាចោទប្រកាន់សោះ។ | |
Luke | KhmerNT | 23:15 | ស្ដេចហេរ៉ូឌក៏ដូចគ្នាដែរ ដ្បិតស្ដេចបានបញ្ជូនបុរសនេះមកឲ្យយើងវិញ ហើយមើល៍ គាត់មិនបានប្រព្រឹត្តអ្វីមួយដែលសមនឹងស្លាប់សោះ | |
Luke | KhmerNT | 23:18 | ប៉ុន្ដែពួកគេស្រែកទាំងអស់គ្នាថា៖ «សូមយកម្នាក់នេះទៅ ហើយដោះលែងបារ៉ាបាសឲ្យយើងវិញ!» | |
Luke | KhmerNT | 23:19 | បារ៉ាបាសត្រូវគេចាប់ដាក់គុក ដោយព្រោះតែការបះបោរ និងការកាប់សម្លាប់ដែលបានកើតឡើងនៅក្នុងក្រុង។ | |
Luke | KhmerNT | 23:22 | លោកពីឡាត់ក៏និយាយទៅពួកគេជាលើកទីបីថា៖ «ហេតុអ្វី តើអ្នកនេះបានធ្វើអ្វីអាក្រក់ឬ? ខ្ញុំឃើញថាគាត់គ្មានទោសត្រូវស្លាប់ទេ ដូច្នេះពេលដាក់ទណ្ឌកម្មហើយ ខ្ញុំនឹងដោះលែងគាត់!» | |
Luke | KhmerNT | 23:23 | ប៉ុន្ដែពួកគេបានទទូចដោយសំឡេងឮៗទាមទារឲ្យឆ្កាងព្រះអង្គ ហើយសំឡេងរបស់ពួកគេក៏យកឈ្នះបាន | |
Luke | KhmerNT | 23:25 | ហើយលោកក៏ដោះលែងមនុស្សម្នាក់ដែលពួកគេបានសូម ជាម្នាក់ដែលត្រូវគេចាប់ដាក់គុកពីបទបះបោរ និងកាប់សម្លាប់ ឯព្រះយេស៊ូវិញ លោកបានប្រគល់ទៅតាមចិត្ដរបស់ពួកគេ។ | |
Luke | KhmerNT | 23:26 | កាលពួកគេនាំព្រះអង្គទៅ ក៏ចាប់បុរសម្នាក់ឈ្មោះស៊ីម៉ូន ជាអ្នកក្រុងគីរេនដែលទើបមកពីចម្ការ គឺពួកគេបានដាក់ឈើឆ្កាងលើគាត់ឲ្យលីដើរតាមព្រះយេស៊ូ | |
Luke | KhmerNT | 23:27 | ហើយមានប្រជាជនច្រើនកុះករបានដើរតាមព្រះអង្គ មានទាំងពួកស្ដ្រីកំពុងកាន់ទុក្ខ និងកំពុងយំសោកសម្រាប់ព្រះអង្គផង។ | |
Luke | KhmerNT | 23:28 | ប៉ុន្ដែព្រះយេស៊ូងាកមកមានបន្ទូលទៅពួកគេថា៖ «កូនស្រីក្រុងយេរូសាឡិមអើយ! កុំយំសម្រាប់ខ្ញុំអី ចូរយំសម្រាប់អ្នករាល់គ្នា និងកូនចៅរបស់អ្នករាល់គ្នាវិញចុះ | |
Luke | KhmerNT | 23:29 | ដ្បិតមើល៍ នឹងមានថ្ងៃមួយមកដល់ដែលពួកគេនឹងនិយាយថា មានពរហើយដល់ពួកស្ដ្រីអារ និងផ្ទៃដែលមិនបានបង្កើតកូន ព្រមទាំងស្ដ្រីដែលមិនបានបំបៅកូន។ | |
Luke | KhmerNT | 23:30 | ពេលនោះពួកគេនឹងចាប់ផ្ដើមនិយាយទៅកាន់ភ្នំនានាថា សូមធ្លាក់សង្កត់យើងទៅ ហើយនិយាយទៅទីទួលនានាទៀតថា សូមគ្របលើយើងទៅ | |
Luke | KhmerNT | 23:31 | ព្រោះកាលដើមឈើនៅស្រស់នៅឡើយ ពួកគេធ្វើការទាំងនេះទៅហើយ ចុះពេលដើមឈើក្រៀម នោះតើនឹងមានអ្វីកើតឡើង?» | |
Luke | KhmerNT | 23:33 | កាលមកដល់កន្លែងមួយឈ្មោះលលាដ៌ក្បាល ពួកគេក៏ឆ្កាងព្រះអង្គ និងមនុស្សមានទោសធ្ងន់ពីរនាក់ទៀតនៅទីនោះដែរ គឺម្នាក់នៅខាងស្ដាំព្រះអង្គ និងម្នាក់ទៀតនៅខាងឆ្វេងព្រះអង្គ។ | |
Luke | KhmerNT | 23:34 | ព្រះយេស៊ូបានមានបន្ទូលថា៖ «ឱ ព្រះវរបិតាអើយ! សូមលើកលែងទោសដល់ពួកគេផង ដ្បិតពួកគេមិនដឹងថា ពួកគេកំពុងធ្វើអ្វីទេ»។ ពួកគេបានចាប់ឆ្នោតចែកអាវរបស់ព្រះអង្គ។ | |
Luke | KhmerNT | 23:35 | ប្រជាជនបានឈរមើលព្រះអង្គ ឯពួកអាជ្ញាធរក៏មើលងាយព្រះអង្គដែរ ដោយនិយាយថា៖ «វាសង្គ្រោះអ្នកដទៃបាន ចូរឲ្យវាសង្គ្រោះខ្លួនឯងមើល៍ បើវានេះជាព្រះគ្រិស្ដដែលព្រះជាម្ចាស់រើសតាំងមែន» | |
Luke | KhmerNT | 23:36 | ឯពួកទាហានក៏ចំអកឲ្យព្រះអង្គដែរ និងបានចូលមកជិតឲ្យទឹកខ្មេះដល់ព្រះអង្គ | |
Luke | KhmerNT | 23:37 | ទាំងនិយាយថា៖ «បើឯងជាស្ដេចរបស់ជនជាតិយូដាមែន ចូរសង្គ្រោះខ្លួនឯងមើល៍!» | |
Luke | KhmerNT | 23:39 | មនុស្សមានទោសធ្ងន់ម្នាក់ដែលត្រូវគេឆ្កាងដែរនោះបានប្រមាថព្រះអង្គថា៖ «តើឯងមិនមែនជាព្រះគ្រិស្ដទេឬ? ចូរសង្គ្រោះខ្លួនឯង និងយើងមើល៍!» | |
Luke | KhmerNT | 23:40 | ប៉ុន្ដែម្នាក់ទៀតបន្ទោសម្នាក់នោះថា៖ «តើឯងមិនកោតខ្លាចព្រះជាម្ចាស់ទេឬ ដ្បិតឯងក៏ជាប់ទោសដូចគ្នា? | |
Luke | KhmerNT | 23:41 | សម្រាប់យើងយុត្ដិធម៌ហើយ ដ្បិតយើងទទួលទោសសមនឹងអ្វីដែលយើងបានប្រព្រឹត្ដ ប៉ុន្ដែម្នាក់នេះមិនបានធ្វើខុសអ្វីសោះ»។ | |
Luke | KhmerNT | 23:42 | រួចគាត់ទូលទៅព្រះអង្គថា៖ «ព្រះយេស៊ូអើយ! ពេលព្រះអង្គចូលទៅក្នុងនគររបស់ព្រះអង្គ សូមនឹកចាំពីខ្ញុំផង»។ | |
Luke | KhmerNT | 23:43 | ព្រះអង្គមានបន្ទូលទៅគាត់វិញថា៖ «ខ្ញុំប្រាប់អ្នកជាប្រាកដថា ថ្ងៃនេះអ្នកនឹងនៅស្ថានសួគ៌ជាមួយខ្ញុំ»។ | |
Luke | KhmerNT | 23:44 | ប្រហែលជាម៉ោងដប់ពីរថ្ងៃត្រង់ ភាពងងឹតបានគ្របដណ្ដប់លើតំបន់នោះទាំងមូលរហូតដល់ម៉ោងបីរសៀល | |
Luke | KhmerNT | 23:46 | ព្រះយេស៊ូស្រែកដោយសំឡេងខ្លាំងៗថា៖ «ព្រះវរបិតាអើយ! ខ្ញុំសូមប្រគល់វិញ្ញាណរបស់ខ្ញុំទៅក្នុងព្រះហស្ដរបស់ព្រះអង្គវិញ» ពេលមានបន្ទូលបែបនេះហើយ ព្រះអង្គផុតដង្ហើមទៅ។ | |
Luke | KhmerNT | 23:47 | កាលនាយទាហានម្នាក់បានឃើញហេតុការណ៍ដែលកើតឡើង ក៏សរសើរតម្កើងព្រះជាម្ចាស់ថា៖ «បុរសនេះជាមនុស្សសុចរិតមែន» | |
Luke | KhmerNT | 23:48 | រីឯបណ្ដាជនទាំងអស់ដែលជួបជុំគ្នាមើលហេតុការណ៍នេះ កាលបានសង្កេតឃើញហេតុការណ៍ដែលបានកើតឡើង ក៏ត្រលប់ទៅវិញទាំងគក់ទ្រូង។ | |
Luke | KhmerNT | 23:49 | ពួកអ្នកដែលស្គាល់ព្រះអង្គទាំងអស់ និងពួកស្ដ្រីដែលបានដើរតាមព្រះអង្គពីស្រុកកាលីឡេមកបានឈរមើលហេតុការណ៍ទាំងនេះពីចម្ងាយ។ | |
Luke | KhmerNT | 23:50 | មើល៍ មានបុរសម្នាក់ឈ្មោះយ៉ូសែបជាសមាជិកម្នាក់នៃក្រុមប្រឹក្សាកំពូល និងជាមនុស្សល្អ ហើយសុចរិត។ | |
Luke | KhmerNT | 23:51 | គាត់មិនបានយល់ស្របជាមួយផែនការ និងអំពើរបស់ពួកគេនេះទេ។ គាត់មកពីក្រុងអើរីម៉ាថេ ជាក្រុងមួយនៃស្រុកយូដា គាត់ជាអ្នកដែលកំពុងរង់ចាំនគរព្រះជាម្ចាស់ | |
Luke | KhmerNT | 23:53 | កាលគាត់ដាក់សពចុះហើយ ក៏រុំនឹងសំពត់ទេសឯក ហើយបានបញ្ចុះសពនោះនៅក្នុងផ្នូរដែលដាប់ទៅក្នុងថ្ម ជាកន្លែងដែលមិនទាន់បានបញ្ចុះសពណានៅឡើយ។ | |
Luke | KhmerNT | 23:55 | ឯពួកស្ដ្រីដែលចេញមកពីស្រុកកាលីឡេជាមួយព្រះអង្គ បានដើរតាមទៅមើលផ្នូរ និងរបៀបដែលគេដាក់សពរបស់ព្រះអង្គ។ | |
Chapter 24
Luke | KhmerNT | 24:1 | នៅព្រឹកព្រលឹមនាថ្ងៃទីមួយនៃសប្ដាហ៍ ពួកគេក៏នាំយកគ្រឿងក្រអូបដែលពួកគេបានរៀបចំមកឯផ្នូរ | |
Luke | KhmerNT | 24:4 | ហើយកាលពួកគេកំពុងនឹកឆ្ងល់ពីហេតុការណ៍នេះ មើល៍មានបុរសពីរនាក់ស្លៀកពាក់ភ្លឺចែងចាំងបានឈរក្បែរពួកគេ។ | |
Luke | KhmerNT | 24:5 | ពួកគេក៏ប្រែជាភ័យខ្លាច ហើយក្រាបមុខដល់ដី ឯបុរសពីរនាក់នោះប្រាប់មកពួកគេថា៖ «ហេតុអ្វីអ្នករាល់គ្នារកមនុស្សរស់នៅក្នុងចំណោមមនុស្សស្លាប់ដូច្នេះ? | |
Luke | KhmerNT | 24:6 | ដ្បិតព្រះអង្គបានរស់ឡើងវិញហើយ មិននៅទីនេះទេ! ចូរចាំព្រះអង្គមានបន្ទូលប្រាប់អ្នករាល់គ្នាយ៉ាងដូចម្ដេច កាលនៅស្រុកកាលីឡេ | |
Luke | KhmerNT | 24:7 | គឺមានបន្ទូលថា កូនមនុស្សនឹងត្រូវគេប្រគល់ទៅក្នុងដៃរបស់ពួកមនុស្សបាប រួចត្រូវគេឆ្កាង ប៉ុន្ដែនៅថ្ងៃទីបីនឹងរស់ឡើងវិញ»។ | |
Luke | KhmerNT | 24:9 | ហើយពេលត្រលប់ពីផ្នូរមកវិញ ពួកគេបានប្រាប់ហេតុការណ៍ទាំងអស់នេះដល់សាវកទាំងដប់មួយ ព្រមទាំងអ្នកផ្សេងៗទៀត។ | |
Luke | KhmerNT | 24:10 | ពួកស្ដ្រីដែលបានប្រាប់ហេតុការណ៍ទាំងនោះដល់ពួកសាវក មាននាងម៉ារាអ្នកក្រុងម៉ាក់ដាឡា នាងយ៉ូអាណាន់ និងនាងម៉ារាជាម្ដាយរបស់លោកយ៉ាកុប ព្រមទាំងស្ដ្រីផ្សេងទៀតដែលនៅជាមួយពួកគេ។ | |
Luke | KhmerNT | 24:11 | ប៉ុន្ដែអ្នកទាំងនោះមិនជឿពួកនាងទេ ដ្បិតពាក្យសំដីរបស់ពួកនាងដូចជាផ្ដេសផ្ដាសសម្រាប់ពួកគេ។ | |
Luke | KhmerNT | 24:12 | លោកពេត្រុសបានក្រោកឡើងរត់ទៅឯផ្នូរ និងបានអោនមើល ក៏ឃើញតែក្រណាត់ទេសឯកប៉ុណ្ណោះ រួចគាត់ក៏ចាកចេញមកវិញដោយងឿងឆ្ងល់អំពីអ្វីដែលកើតឡើង។ | |
Luke | KhmerNT | 24:13 | ហើយមើល៍ នៅថ្ងៃដដែលនោះ មានពីរនាក់ក្នុងចំណោមពួកសិស្សកំពុងធ្វើដំណើរទៅភូមិមួយឈ្មោះភូមិអេម៉ោស ដែលមានចម្ងាយប្រហែលដប់មួយគីឡូម៉ែត្រពីក្រុងយេរូសាឡិម | |
Luke | KhmerNT | 24:15 | ហើយពេលពួកគេកំពុងជជែកគ្នា ព្រះយេស៊ូក៏យាងមកជិតធ្វើដំណើរជាមួយពួកគេដែរ | |
Luke | KhmerNT | 24:17 | ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «តើពួកអ្នកកំពុងដើរបណ្ដើរ និយាយគ្នាបណ្ដើរអំពីរឿងអ្វី?» ពួកគេក៏ឈរទាំងទឹកមុខស្រងូតស្រងាត់ | |
Luke | KhmerNT | 24:18 | ម្នាក់ឈ្មោះក្លេប៉ាសទូលតបទៅព្រះអង្គថា៖ «តើមានតែអ្នកម្នាក់ប៉ុណ្ណោះឬ ដែលនៅក្រុងយេរូសាឡិម ហើយមិនដឹងហេតុការណ៍ដែលបានកើតឡើងនៅក្នុងក្រុងប៉ុន្មានថ្ងៃនេះ?» | |
Luke | KhmerNT | 24:19 | ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «តើរឿងអ្វីទៅ?» ពួកគេទូលតបថា៖ «គឺអំពីលោកយេស៊ូ ជាអ្នកក្រុងណាសារ៉ែត លោកជាអ្នកនាំព្រះបន្ទូលម្នាក់ដ៏មានអំណាចទាំងនៅក្នុងពាក្យសំដី និងការប្រព្រឹត្ដិនៅចំពោះព្រះជាម្ចាស់ និងប្រជាជនទាំងអស់ | |
Luke | KhmerNT | 24:20 | ប៉ុន្ដែយ៉ាងដូចម្ដេចបានជាទាំងពួកសម្ដេចសង្ឃ និងពួកអាជ្ញាធររបស់យើងកាត់ទោសប្រហារជីវិតលោក គឺពួកគេបានឆ្កាងលោក | |
Luke | KhmerNT | 24:21 | ហើយយើងសង្ឃឹមថា លោកជាព្រះមួយអង្គដែលនឹងសង្គ្រោះអ៊ីស្រាអែល ប៉ុន្ដែលើសពីនេះទៅទៀត នេះជាថ្ងៃទីបីហើយ តាំងពីហេតុការណ៍ទាំងនេះបានកើតឡើង។ | |
Luke | KhmerNT | 24:22 | មានពួកស្ដ្រីខ្លះនៅក្នុងចំណោមយើងបានធ្វើឲ្យយើងឆ្ងល់ដែរ គឺកាលពួកគេបានទៅឯផ្នូរពីព្រលឹម | |
Luke | KhmerNT | 24:23 | មិនបានឃើញសពលោកទេ ពួកគេបានមកប្រាប់ទៀតថា បានឃើញពួកទេវតាលេចមកប្រាប់ថា លោកនៅរស់ទេ។ | |
Luke | KhmerNT | 24:24 | មានអ្នកខ្លះនៅក្នុងចំណោមពួកអ្នកនៅជាមួយយើងបានចេញដំណើរទៅឯផ្នូរ ហើយក៏ឃើញដូចជាស្ដ្រីទាំងនោះនិយាយមែន គឺពួកគេមិនបានឃើញលោកទេ»។ | |
Luke | KhmerNT | 24:25 | ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ឱពួកមនុស្សល្ងីល្ងើ និងមានចិត្តមិនងាយជឿអស់ទាំងសេចក្ដីដែលពួកអ្នកនាំព្រះបន្ទូលបានថ្លែងទុកអើយ! | |
Luke | KhmerNT | 24:26 | តើព្រះគ្រិស្ដមិនត្រូវរងទុក្ខវេទនាទាំងនោះទេឬ ដើម្បីចូលទៅក្នុងសិរីរុងរឿងរបស់ព្រះអង្គ?» | |
Luke | KhmerNT | 24:27 | រួចព្រះអង្គក៏ពន្យល់ប្រាប់ពួកគេគ្រប់សេចក្ដីដែលបានចែងអំពីព្រះអង្គនៅក្នុងបទគម្ពីរទាំងអស់ ចាប់ផ្ដើមពីគម្ពីរម៉ូសេរហូតដល់គម្ពីររបស់ពួកអ្នកនាំព្រះបន្ទូល។ | |
Luke | KhmerNT | 24:29 | ប៉ុន្ដែពួកគេបានទទូចសុំព្រះអង្គយ៉ាងខ្លាំងថា៖ «សូមស្នាក់នៅជាមួយយើងសិន ព្រោះល្ងាចណាស់ហើយ» ព្រះអង្គក៏យាងចូលទៅស្នាក់នៅជាមួយពួកគេ។ | |
Luke | KhmerNT | 24:30 | កាលព្រះអង្គអង្គុយនៅតុអាហារជាមួយនឹងពួកគេ ព្រះអង្គបានយកនំប៉័ងមកប្រទានពរ រួចកាច់ឲ្យទៅពួកគេ | |
Luke | KhmerNT | 24:31 | ពេលនោះភ្នែករបស់ពួកគេត្រូវបានបើកឡើង ហើយពួកគេក៏ស្គាល់ព្រះអង្គ ប៉ុន្ដែព្រះអង្គក៏បាត់ពីមុខពួកគេទៅ។ | |
Luke | KhmerNT | 24:32 | ពួកគេបាននិយាយគ្នាថា៖ «តើចិត្ដរបស់យើងមិនបានឆេះឆួលទេឬ កាលដែលព្រះអង្គបានមានបន្ទូលមកកាន់យើងនៅតាមផ្លូវ គឺនៅពេលព្រះអង្គបកស្រាយបទគម្ពីរប្រាប់យើង?» | |
Luke | KhmerNT | 24:33 | ពេលនោះពួកគេក្រោកឡើងត្រលប់ទៅក្រុងយេរូសាឡិមវិញ ហើយពួកគេបានឃើញសាវកទាំងដប់មួយ និងពួកអ្នកដែលនៅជាមួយពួកគេកំពុងជួបជុំគ្នា | |
Luke | KhmerNT | 24:34 | និយាយថា៖ «ព្រះអម្ចាស់បានរស់ឡើងវិញពិតមែន គឺព្រះអង្គបានលេចមកឲ្យលោកស៊ីម៉ូនឃើញ»។ | |
Luke | KhmerNT | 24:35 | ពួកគេក៏ពន្យល់ប្រាប់ពីហេតុការណ៍នៅតាមផ្លូវ និងពីរបៀបដែលពួកគេស្គាល់ព្រះអង្គនៅពេលកាច់នំប៉័ង។ | |
Luke | KhmerNT | 24:36 | ពេលពួកគេកំពុងប្រាប់អំពីហេតុការណ៍ទាំងនេះ ព្រះអង្គក៏ឈរនៅកណ្ដាលចំណោមពួកគេ និងមានបន្ទូលទៅពួកគេថា៖ «សូមអ្នករាល់គ្នាប្រកបដោយសេចក្ដីសុខសាន្ដ» | |
Luke | KhmerNT | 24:38 | ព្រះអង្គក៏មានបន្ទូលទៅពួកគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាច្របូកច្របល់ដូច្នេះ? ហេតុអ្វីបានជាអ្នករាល់គ្នាមានចិត្តសង្ស័យដូច្នេះ? | |
Luke | KhmerNT | 24:39 | ចូរមើលដៃ និងជើងរបស់ខ្ញុំចុះ ថាជាខ្ញុំ ហើយចូរមើល និងពាល់ខ្ញុំចុះ ព្រោះខ្មោចគ្មានសាច់គ្មានឆ្អឹងដូចជាអ្នករាល់គ្នាឃើញខ្ញុំនេះទេ»។ | |
Luke | KhmerNT | 24:40 | កាលព្រះអង្គមានបន្ទូលដូច្នេះហើយ ក៏បង្ហាញព្រះហស្ត និងបាទាឲ្យពួកគេឃើញ។ | |
Luke | KhmerNT | 24:41 | ប៉ុន្ដែដោយសេចក្ដីអំណរ និងការងឿងឆ្ងល់ ពួកគេនៅតែមិនទាន់ជឿ ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «តើអ្នករាល់គ្នាមានអាហារនៅទីនេះដែរឬទេ?» | |
Luke | KhmerNT | 24:44 | រួចក៏មានបន្ទូលទៅពួកគេថា៖ «ទាំងនេះជាពាក្យសំដីរបស់ខ្ញុំ ដែលខ្ញុំបានប្រាប់អ្នករាល់គ្នា កាលខ្ញុំនៅជាមួយអ្នករាល់គ្នានៅឡើយ គឺបានប្រាប់ថា សេចក្ដីទាំងអស់ដែលបានចែងទុកអំពីខ្ញុំនៅក្នុងគម្ពីរវិន័យរបស់លោកម៉ូសេ គម្ពីររបស់ពួកអ្នកនាំព្រះបន្ទូល និងទំនុកតម្កើងត្រូវតែសម្រេច»។ | |
Luke | KhmerNT | 24:46 | ដោយមានបន្ទូលទៅពួកគេថា៖ «គឺមានសេចក្ដីចែងទុកដូច្នេះថា ព្រះគ្រិស្ដត្រូវរងទុក្ខវេទនា ហើយរស់ឡើងវិញនៅថ្ងៃទីបី | |
Luke | KhmerNT | 24:47 | ហើយគេនឹងប្រកាសក្នុងព្រះនាមរបស់ព្រះអង្គអំពីការប្រែចិត្ដសម្រាប់ការលើកលែងទោសបាបដល់ជនជាតិទាំងអស់ចាប់ផ្ដើមពីក្រុងយេរូសាឡិមទៅ | |
Luke | KhmerNT | 24:49 | មើល៍ ខ្ញុំបានប្រគល់សេចក្ដីសន្យារបស់ព្រះវរបិតាខ្ញុំដល់អ្នករាល់គ្នាហើយ ប៉ុន្ដែចូរអ្នករាល់គ្នានៅក្នុងក្រុងរហូតដល់អ្នករាល់គ្នាបានគ្របដណ្ដប់ដោយអំណាចពីស្ថានលើ»។ | |
Luke | KhmerNT | 24:50 | ព្រះអង្គក៏នាំពួកគេចេញទៅក្រៅរហូតដល់ក្រុងបេថានី ហើយព្រះអង្គក៏លើកព្រះហស្ដប្រទានពរដល់ពួកគេ។ | |
Luke | KhmerNT | 24:51 | កាលព្រះអង្គកំពុងប្រទានពរឲ្យពួកគេ ព្រះអង្គក៏ចាកចេញពីពួកគេទៅ គឺត្រូវបានលើកយកទៅឯស្ថានសួគ៌វិញ។ | |
Luke | KhmerNT | 24:52 | ពួកគេក៏ថ្វាយបង្គំព្រះអង្គ ហើយត្រលប់ទៅក្រុងយេរូសាឡិមវិញដោយអំណរជាខ្លាំង | |